- សេចក្ដីផ្ដើម
Introduction - សេចក្ដីថ្លែងការយល់ព្រម
Endorsements - តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here? - តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts? - តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious? - តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely? - តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no? - តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body? - តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go? - តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me? - តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living? - តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in? - តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet? - តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
How do I live in this sexualised world? - តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
What can I do about online abuse? - តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role? - ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful? - តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right? - តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide? - តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection? - តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have? - តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
What do I believe in a world of fake news? - តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made? - តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
Why do I feel pressure? - តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence? - តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
Are you a leader or a follower?

តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection?
យើងគ្រប់គ្នាតែងជួបប្រទះការបដិសេធនៅពេលណាមួយក្នុងជីវិតរបស់យើង។ ទោះបីយ៉ាងណាក៏ដោយ យើងមិនអាចជៀសផុតពីការបដិសេធបានឡើយ វាកើតឡើងជាសកល ហើយអាចប៉ះពាល់ចំពោះបុគ្គលម្នាក់ៗ។
ការបដិសេធកើតមានតាមទម្រង់ តាមសណ្ឋាន និងតាមបរិបទខុសៗគ្នាជាច្រើនដូចជា មិត្តភាព ទំនាក់ទំនងមនោសញ្ចេតនា ទំនាក់ទំនងតាមប្រព័ន្ធអ៊ីនធឺណែត និងទីកន្លែងការងារជាដើម។ ការបដិសេធរាប់ចាប់តាំងពីការមិនព្រមភ្ជាប់សំណើរមិត្តភាព ឬឈប់តាមដានលើបណ្តាញទំនាក់ទំនងសង្គម រហូតដល់ការខូចចិត្ត និងបាត់បង់ការទុកចិត្តក្នុងទំនាក់ទំនងដ៏សំខាន់។ ការបដិសេធអាចធ្វើឱ្យឈឺចាប់ ពិបាកចិត្ត និងអាចមានរបួសជ្រៅក្នុងចិត្ត ហើយពេលខ្លះអាចមានរហូតអស់មួយជីវិតផងដែរ។
ព្រះយេស៊ូក៏មានបទពិសោធន៍អំពីការបដិសេធផងដែរ។ អ្នករាល់គ្នាមិននៅតែម្នាក់ឯងទេ។
តើព្រះគម្ពីរចែងអ្វីខ្លះ?
«យើងស្គាល់ច្បាស់នូវគម្រោងការដែលយើងបានគ្រោងទុក សម្រាប់អ្នករាល់គ្នា
ជាគម្រោងការដែលផ្តល់សេចក្ដីសុខសាន្តដល់អ្នករាល់គ្នា
គឺមិនមែនឱ្យអ្នករាល់គ្នាត្រូវវេទនាទេ។
យើងនឹងផ្តល់សេចក្ដីសង្ឃឹម និងអនាគតល្អឱ្យអ្នករាល់គ្នា។»
(យរ ២៩,១១)
តើលទ្ធិព្រះសហគមន៍ចែងអ្វីខ្លះ?
«ព្រះយេស៊ូស្គាល់អំពីអារម្មណ៍ដែលមនុស្សលោកមិនយល់ និងបដិសេធព្រះអង្គ។
ព្រះអង្គមានបទពិសោធន៍អំពីភាពភ័យខ្លាចនៃការរងទុក្ខ
និងព្រះអង្គដឹងអំពីភាពទន់ខ្សោយនៃទុក្ខលំបាក។
ព្រះអង្គបែរព្រះភក្រ្ដទតមើលទៅអនាគត ដោយថ្វាយព្រះជន្មទៅក្នុងព្រះហស្ដព្រះបិតា
និងទុកចិត្តលើកម្លាំងដែលមកពីព្រះវិញ្ញាណ។
យុវជនទាំងអស់អាចស្គាល់ខ្លួនឯងក្នុងអង្គព្រះយេស៊ូនេះហើយ។»
(Christus vivit ៣១)
ការរិះគិត
ផលប៉ះពាល់អំពីការបដិសេធមកលើយើងម្នាក់ៗអាចខុសៗពីគ្នាយ៉ាងខ្លាំង ប៉ុន្តែសុទ្ធតែមានផលអវិជ្ជមាន។ ការបដិសេធអាចធ្វើឱ្យយើងមានអារម្មណ៍ថា ខ្លួនឯងគ្មាននរណាត្រូវការ ឥតមានតម្លៃ ឥតមានសាទរ ហើយគេបោះបង់ចោល។ ការបដិសេធអាចញ៉ាំងឱ្យសួរខ្លួនឯងថា យើងជានរណា និងបណ្តាលឱ្យយើងមានអារម្មណ៍ឯកា។ ទោះបី ភាពឯកោធ្វើឱ្យឈឺចាប់ ក៏វាជារឿងធម្មតា ពីព្រោះវាជាអារម្មណ៍របស់មនុស្សយើងគ្រប់គ្នា។ នៅក្នុងភាពឯកោរបស់យើង យើងមិនមែននៅតែម្នាក់ឯងទេ។
នៅទីបំផុត យើងអាចយល់ឃើញថា ការបដិសេធគឺជាឱកាសដ៏ល្អវែងឆ្ងាយសម្រាប់យើង ពីព្រោះវាជាមេរៀនដែលផ្តល់ឱ្យយើងកាន់តែរឹងមាំឡើង ប៉ុន្តែមិនមែនមានន័យថា យើងអាចគេចផុតពីបទពិសោធន៍ឈឺចាប់នោះទេ។
នៅពេលខ្លះ ការបដិសេធនាំយើងឱ្យជួបមនុស្ស ដែលព្រះជាម្ចាស់បានដៅមកក្នុងជីវិតយើង ជាបណ្តាញគាំទ្រយើង ដែលមានឆន្ទៈ និងសមត្ថភាពអាចធ្វើដំណើរជាមួយយើង និងជួយយើងឱ្យឆ្លងកាត់គ្រាដ៏លំបាក។ មនុស្សទាំងនោះអាចជាក្រុមគ្រួសារ មិត្តភក្ដិ ក្រុមការងារ ឬសូម្បីតែជនមិនស្គាល់មុខ។
ក្នុងពេលជាមួយគ្នានេះ យើងអាចជួបព្រះអង្គដែលស្រឡាញ់យើងបំផុត គឺព្រះយេស៊ូ ដែលជាបុត្រដ៏ជាទីស្រឡាញ់របស់ព្រះជាម្ចាស់។ ព្រះអង្គសព្វព្រះឫទ័យក្លាយជាមិត្តសម្លាញ់របស់យើង ព្រះអង្គតែងលួងលោម និងលើកទឹកចិត្តយើង។ ទោះបីយើងជួបបទពិសោធឈឺចាប់ តែព្រះអង្គត្រាស់ហៅយើងឱ្យទុកចិត្តលើគម្រោងការរបស់ព្រះអង្គ ដែលប្រទានឱ្យយើងមានសេចក្តីសង្ឃឹម។
ដំណាំត្រូវការតាក់តែងមែកដើម្បីបង្កើតផលបានច្រើន។ ការតាក់តែងអាចកាត់ព្យាបាលមែកឱ្យល្អដើម្បីផ្តល់ផ្លែកាន់តែច្រើនឡើង។ យ៉ាងណាមិញ បើយើងធ្វើលំហាត់ប្រាណពង្រឹងសាច់ដុំ ក្នុងពេលកំពុងហាត់ យើងនឹងឈឺរួមរឹតពេញខ្លួនប្រាណ និងសាច់ដុំ តែបន្ទាប់ពីបានជាសះស្បើយហើយ ខ្លួនប្រាណ និងសាច់ដុំរបស់យើងរឹងប៉ឹង និងមានកម្លាំងទប់ទល់ខ្លាំងជាងមុន។ នេះគឺជាមេរៀនដ៏ល្អបង្រៀនយើងជារឿយៗថា គ្រាកើតទុក្ខលំបាក គឺជាពេលដើម្បីរីកចម្រើន និងមាំមួនខ្លាំងឡើង។