- សេចក្ដីផ្ដើម
Introduction - សេចក្ដីថ្លែងការយល់ព្រម
Endorsements - តើហេតុអ្វីខ្ញុំនៅទីនេះ?
Why am I here? - តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts? - តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
Why am I so worried and anxious? - តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely? - តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
Why can’t I say no? - តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body? - តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
Why can’t I let go? - តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
Why is no one listening to me? - តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
Is life really worth living? - តើខ្ញុំសាកសមនៅទីកន្លែងណា?
Where do I fit in? - តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
Should I do more to help the planet? - តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
How do I live in this sexualised world? - តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
What can I do about online abuse? - តើខ្ញុំនៅលីវមានតួនាទីអ្វី?
I’m single – what is my role? - ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful? - តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
How do I get the balance right? - តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
How do I decide? - តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
How do I cope with rejection? - តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
How do I live with what I have? - តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
What do I believe in a world of fake news? - តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made? - តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
Why do I feel pressure? - តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence? - តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
Are you a leader or a follower?

តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body?
រូបសម្បត្ដិ និងបុគ្គលិកលក្ខណៈរបស់យើងមានឥទ្ធិពលមកលើយើង ពីព្រោះរបៀបដែលយើងបង្ហាញលក្ខណៈខាងក្រៅទាក់ទងនឹងលក្ខណៈខាងក្នុងខ្លួនយើងជានរណា។ ប៉ុន្តែ យើងមានជម្រើសពីរគឺ៖ រៀងរាល់ថ្ងៃ តើខ្ញុំបណ្តោយខ្លួនឯងទៅតាមសំពាធដែលចង់កែកុនរូបកាយឱ្យបានស្អាតឥតខ្ចោះដែលមិនអាចទៅរួចដែរឬទេ? ឬតើខ្ញុំនឹងជ្រើសរើសក្លាយទៅជាខ្លួនខ្ញុំ គឺក្លាយជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតខ្ញុំមកតាមលក្ខណៈរបស់ព្រះអង្គ? ជម្រើសនេះមិនមែនជាការងាយស្រួលនោះទេ។
មានពេលខ្លះ យើងមានអារម្មណ៍ថា យើងមិនល្អគ្រប់គ្រាន់ទេ។ ហេតុនេះ យើងចង់កែប្រែខ្លួនឯងដើម្បីឱ្យអ្នកដទៃទទួលយកយើង។ ថ្វីដ្បិតតែយើងធ្វើដូច្នោះក៏ដោយ ក៏មិនប្រាកដថា យើងរស់នៅស្របតាមការរំពឹងទុករបស់អ្នកដទៃដែរ។ ប៉ុន្តែ ព្រះជាម្ចាស់ជួបយើងនៅទីណាដែលយើងនៅ និងស្រឡាញ់យើងជាបុត្រធីតា។ យើងម្នាក់ៗមានតម្លៃ ជាបុគ្គលតែម្នាក់គត់ និងជាទីស្រឡាញ់របស់ព្រះជាម្ចាស់។
ព្រះអាទិករឯស្ថានបរមសុខស្រឡាញ់យើងតាមលក្ខណៈរបស់យើងជានរណា ហើយតែងសព្វព្រះហឫទ័យនូវអ្វីដ៏ល្អបំផុតសម្រាប់យើង។
ព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់អំពីរបៀបដែលយើងស្រឡាញ់អ្នកដទៃជ្រាលជ្រៅប៉ុណ្ណា អំពីរបៀបដែលយើងពឹងផ្អែកលើព្រះអង្គដោយអស់ពីចិត្ដនៅពេលមានអាសន្ន និងការលំបាក ព្រមទាំងអំពីរបៀបដែលយើងរួមដំណើរជាមួយព្រះគ្រីស្តនៅក្នុងជីវិតរស់នៅដូចម្ដេច។ យើងពិបាកនឹកឃើញអំពីសេចក្ដីទាំងអស់នេះ ពីព្រោះយើងមិនទទួលសេចក្ដីទាំងនេះញឹកញ៉ាប់ពីបណ្តាញទំនាក់ទំនងសង្គម ឬពីមនុស្សដែលជ្រើសរើសយកការបង្កភាពអាម៉ាស់ដល់អ្នកដទៃឡើយ។
រៀងរាល់ថ្ងៃ មានរូបភាពច្រើនសន្ធឹកសន្ធាប់បង្ហាញយើងឱ្យចង់បានរូបរាងបែបណា អូសទាញយើងឱ្យចង់បានរូបសម្បត្តិស្អាតឆើតឆាយហួសពីការពិត។ ឥទ្ធិពលអវិជ្ជាទាំងនោះបំភាន់អំពីរបៀបដែលយើងសម្លឹងមើលមកលើខ្លួនឯង ហើយបញ្ឆោតឱ្យយើងយល់ថាជាការពិត។ ប៉ុន្តែ យើងអាចព្យាយាមឡើងវិញពីមួយថ្ងៃទៅមួយថ្ងៃ។
យើងអាចជ្រើសរើសធ្វើតាមកល្យាណមិត្តដែលស្រឡាញ់យើងតាមលក្ខណៈរបស់យើង ហើយជំរុញយើងឱ្យរីកចម្រើន ស្តែងចេញមកពីចំណង់ប្រាថ្នាដែលចង់ឱ្យយើងក្លាយទៅជាអ្នកដែលព្រះជាម្ចាស់បានបង្កើតយើងមកតាមលក្ខណៈរបស់ព្រះអង្គ។ យើងត្រូវដឹងឱ្យប្រាកដថា អ្នកប្រើប្រាស់ និងអ្នកមានឥទ្ធិពល ដែលយើងតាមដាននៅលើបណ្តាញអ៊ីនធើណែតនឹងជួយកសាងយើងឱ្យរីកចម្រើន ឬបំផ្លាញយើងឱ្យអន្តរាយ។ នៅថ្ងៃណាដែលមានរឿងរ៉ាវកើតឡើងច្រើនពេក យើងអាចស្វែងរកដំបូន្មានពីនរណាម្នាក់ ដែលយើងទុកចិត្តថា អាចជួយយើងឱ្យចេះដោះស្រាយបញ្ហាបានត្រឹមត្រូវ។
ចូរមានមោទនភាពចំពោះខ្លួនឯងជានរណា ហើយកុំខ្មាស់ចំពោះអ្នកដទៃដែលសម្លឹងមើលមកអ្នករាល់គ្នា។ ចូរស្រឡាញ់រូបកាយ និងស្រឡាញ់ខ្លួនឯង!
តើព្រះគម្ពីរចែងអ្វីខ្លះ?
ព្រះជាម្ចាស់បង្កើតមនុស្សជារូបតំណាងរបស់ព្រះអង្គ។ យើងម្នាក់ៗគឺជាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលឆ្លុះបញ្ចាំងលក្ខណៈល្អឥតខ្ចោះ សប្បុរស និងស្រស់ស្អាតរបស់ព្រះអង្គ។ ដូចទំនុកតម្កើងលេខ ១៣៩,១៣-១៤ ចែងថា៖
«ព្រះអង្គបានបង្កើតទូលបង្គំមក ព្រះអង្គបានបង្កប់ទូលបង្គំនៅក្នុងផ្ទៃម្ដាយ។
ទូលបង្គំសូមលើកតម្កើងព្រះអង្គ ដ្បិតទូលបង្គំជាស្នាព្រះហស្ដដ៏ល្អអស្ចារ្យ
ទូលបង្គំដឹងច្បាស់ថាអ្វីៗដែលព្រះអង្គធ្វើសុទ្ធតែល្អអស្ចារ្យទាំងអស់។»
តើលទ្ធិព្រះសហគមន៍ចែងអ្វីខ្លះ?
សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ មានបន្ទូលថា៖ «វប្បធម៌នាសម័យកាលរបស់យើងនេះ គេយករូបភាពយុវវ័យមកធ្វើអាជីវកម្ម។ ភាពស្រស់ស្អាតទាក់ទងនឹងលក្ខណៈយុវភាព គេប្រើប្រាស់គ្រឿងសម្អិតសម្អាងខ្លួនដើម្បីបិទបាំងវ័យ។ គេតែងប្រើប្រាស់រូបកាយក្មេងវ័យក្នុងគោលបំណងផ្សព្វផ្សាយការលក់ផលិតផល។ ឧត្ដមគតិអំពីសោភ័ណភាពគឺជាយុវវ័យ ប៉ុន្តែយើងត្រូវដឹងថា ឧត្ដមគតិនេះផ្តល់តម្លៃតិចតួចដល់យុវជន។ មានន័យថា មនុស្សពេញវ័យចង់ប្រើប្រាស់រូបភាពយុវជននេះសម្រាប់ខ្លួនគេ មិនមែនពួកគេគោរព ស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះយុវជននោះទេ។»
ពាក្យអធិដ្ឋានឱ្យចិត្តរីករាយ
បពិត្រព្រះអម្ចាស់! ក្នុងពិភពលោកនេះមានពោរពេញដោយមនុស្សខ្នះខ្នែងធ្វើខ្លួនឱ្យបានស្អាតឥតខ្ចោះ តាមសង្គមដែលឱ្យតម្លៃទៅលើសម្រស់ខាងមុខមាត់របស់ទូលបង្គំ និងមានរូបភាពទាក់ទាញជាច្រើនឱ្យទូលបង្គំប្រៀបធៀបខ្លួនជាមួយញឹកញាប់។ សូមព្រះអង្គជួយទូលឱ្យយល់សេចក្ដីពិត ដែលព្រះអង្គបានបង្កើតទូលបង្គំឱ្យមានលក្ខណៈដោយឡែក។ ព្រះអង្គមិនបានបង្កើតទូលបង្គំតែផ្នែកណាមួយដោយចៃដន្យនោះទេ។ សូមព្រះអង្គប្រោសឱ្យទូលបង្គំចេះមើលរូបសម្បត្តិរបស់ខ្លួនតាមរបៀបរបស់ព្រះអង្គ គឺអច្ឆរិយៈ និងអស្ចារ្យគួរឱ្យស្ងប់ស្ងែង។ ឱព្រះបិតាអើយ! សូមលើកលែងទោសឱ្យទូលបង្គំ ដែលចំណាយពេលវេលាខកចិត្ដជាមួយនឹងរូបសម្បត្ដិដែលព្រះអង្គបានប្រទានដល់អ្នកដទៃ។ ឱព្រះបិតាអើយ! សូមជួយទូលបង្គំឱ្យចេះទទួលស្គាល់ថា ព្រះអង្គបានបង្កើតទូលបង្គំឱ្យមានលក្ខណៈតែមួយគត់ និងដោយមានគោលបំណងច្បាស់លាស់។ សូមប្រោសឱ្យយើងខ្ញុំកុំគ្រាន់តែរីករាយជាមួយរូបកាយប៉ុណ្ណោះឡើយ តែចេះលើកតម្កើងទាំងភាពខុសប្លែកគ្នា ទាំងពិការភាព ទាំងគុណវិបត្តិ ទាំងរូបសម្បត្តិស្អាត និងមិនស្អាតផង។