មាតិកា | Contents
  1. សេចក្ដីផ្ដើម
    Introduction
  2. សេចក្ដីថ្លែងការយល់ព្រម
    Endorsements
  3. តើហេតុអ្វីខ្ញុំនៅទីនេះ?
    Why am I here?
  4. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
    Where is God when it hurts?
  5. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
    Why am I so worried and anxious?
  6. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
    How do I stop feeling lonely?
  7. តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
    Why can’t I say no?
  8. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
    How can I learn to love my body?
  9. តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
    Why can’t I let go?
  10. តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
    Why is no one listening to me?
  11. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
    Is life really worth living?
  12. តើខ្ញុំសាកសមនៅទីកន្លែងណា?
    Where do I fit in?
  13. តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
    Should I do more to help the planet?
  14. តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
    How do I live in this sexualised world?
  15. តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
    What can I do about online abuse?
  16. តើខ្ញុំនៅលីវមានតួនាទីអ្វី?
    I’m single – what is my role?
  17. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
    Uncertain? Questioning? Doubtful?
  18. តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
    How do I get the balance right?
  19. តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
    How do I decide?
  20. តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
    How do I cope with rejection?
  21. តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
    How do I live with what I have?
  22. តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
    What do I believe in a world of fake news?
  23. តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
    Are leaders born or made?
  24. តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
    Why do I feel pressure?
  25. តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
    An end to Violence?
  26. តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
    Are you a leader or a follower?

តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
Are leaders born or made?

ខ្ញុំបានឮសំណួរដែលគេសួរម្តងថាៈ បើមនុស្សមានប្រាជ្ញាឈ្លាសវៃ ចុះហេតុអ្វីទារកល្ងង់ខ្លាំងម្ល៉េះ? សំណួរនេះស្តាប់មើលទៅដូចជាគ្មានយុត្តិធម៌ទេសម្រាប់ទារក ប៉ុន្តែរឿងនេះមានហេតុផលរបស់វា។ កូនសត្វដែលទើបកើតមកអាចធ្វើចលនាជាច្រើន រីឯកូនមនុស្សដែលទើបកើតមកវិញត្រូវការពេលវេលារៀនរយៈពេលរាប់ឆ្នាំ។ ចំពោះមនុស្សយើង ជំនាញមូលដ្ឋានមិនមែនកើតឡើងពីសភាវគតិនោះទេ គឺត្រូវការរៀនក្នុងអំឡុងពេលយ៉ាងយូរ។

បន្ទាប់ពីឆ្លងកាត់ជីវិតនៅផ្ទះក្នុងគ្រាដំបូង យើងត្រូវរៀននៅសាលារយៈពេលរាប់ឆ្នាំ ហើយត្រូវបន្តរៀននៅថ្នាក់ឧត្តមសិក្សា ឬត្រូវការបណ្តុះបណ្តាលបន្ថែមទៀត។ ទីបំផុត យើងឃើញថា មនុស្សត្រូវយកពេលវេលារៀនសូត្រនូវអ្វីដែលចាំបាច់អស់មួយជីវិត ជាពិសេសគឺរៀនអំពីការដឹកនាំ។

មេដឹកនាំពិតប្រាកដមិនមែនកើតមកចេះឯងនោះទេ។ យើងរៀននៅក្នុងសហគមន៍ និងរៀនដើម្បីចេះរស់នៅជាមួយអ្នកដទៃ ដែលជាគោលការណ៍ក្នុងការអភិវឌ្ឍន៍ខ្លួនឯង។ កូនមនុស្សដែលទើបកើតមករៀនត្រឹមតែអ្វីដែលខ្លួនមានតម្រូវការប៉ុណ្ណោះ។ ការអភិវឌ្ឍន៍មានន័យថា ការធ្វើចលនាហួសពីតម្រូវការរបស់ខ្លួនដើម្បីចេះមើល និងចេះឆ្លើយតបនូវតម្រូវការរបស់អ្នកដទៃ។ ការរៀនដូច្នេះ គឺជាការអភិវឌ្ឍន៍ខ្លួនឯង ដើម្បីបង្កើតឱ្យមានអ្នកដឹកនាំ។

នៅក្នុងពិភពលោកដែលសំបូរដោយមេដឹកនាំក្លែងក្លាយ តើមេដឹកនាំពិតប្រាកដត្រូវមានអ្វីខ្លះ?

មេដឹកនាំពិតប្រាកដយល់ឃើញថា ការបម្រើគឺជាគន្លឹះ ហើយការបូជាគឺជាផ្នែកមួយនៃការបម្រើ។ ពួកគេមិនចង់បានអំណាច ឬការលើកតម្កើងខ្លួន ប៉ុន្តែ ពួកគេដឹងខ្លួនជាស្រេចថា ត្រូវលាងជើងឱ្យអស់អ្នកដែលពួកគេមានឱកាសដើម្បីដឹកនាំ។

មេដឹកនាំពិតប្រាកដមុននឹងនិយាយ ត្រូវរៀនស្តាប់គ្រប់សម្លេងទាំងអស់ គឺមិនមែនសម្លេងដែលគាំទ្រខ្លួនតែប៉ុណ្ណោះ។ ពួកគេអាចស្តាប់សូម្បីតែព្រះសូរសៀងរបស់ព្រះយេស៊ូតាមរយៈការអធិដ្ឋាន។

មេដឹកនាំពិតប្រាកដចេះដាក់ខ្លួន មិនមែនអួតបំប៉ោងខ្លួននោះទេ។ ពួកគេដឹងថា ខ្លួនទន់ខ្សោយ និងមានរបួស ប៉ុន្តែពួកគេទុកចិត្ដលើព្រះយេស៊ូ ដែលអាចប្រោសភាពទន់ខ្សោយរបស់ពួកគេឱ្យមានកម្លាំង។

មេដឹកនាំពិតប្រាកដមានចិត្តក្លាហាន ចេះប្រឈមមុខ និងចេះជំនះលើភាពភ័យខ្លាចរបស់ខ្លួន ដោយត្រៀមខ្លួនផ្សងគ្រោះថ្នាក់ និងចេះយកចិត្តទុកដាក់កែប្រែនូវអ្វីដែលចាំបាច់ ហើយដឹងថា អនាគតគឺស្ថិតនៅក្រោមការការពារ និងថែរក្សារបស់ព្រះជាម្ចាស់។

មេដឹកនាំពិតប្រាកដរៀនអត់ធ្មត់ ដោយយល់ឃើញដូចសម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ ថ្លែងថា “ពេលវេលាមានអំណាចជាងទីកន្លែង” ដែល”យើងត្រូវគិតគូដល់ដំណើរការជាជាងកាន់កាប់ទីកន្លែង” (អំណរហូរមកពីដំណឹងល្អ លេខ២២៣) ហើយកំហឹងនឹងបំផ្លាញការអត់ធ្មត់អាចនាំយើងឱ្យវង្វេងផ្លូវ។

មេដឹកនាំពិតប្រាកដរៀននិយាយការពិតនៅក្នុងពិភពលោកដែលយកការបោកប្រាស់ធ្វើជាច្បាប់ ជាពិសេសការកុហកចុងក្រោយបំផុតអំពីព្រះជាម្ចាស់ ដោយពោលថា គ្មានព្រះជាម្ចាស់ទេ ឬជាព្រះដ៏ឃោរឃៅ។ ការនិយាយដូច្នេះដើម្បីបោកប្រាស់មនុស្សដល់ទីបញ្ចប់ ដោយចាត់ទុកយើងជាឧបករណ៍សម្រាប់ប្រើប្រាស់ជាទាសករគ្មានសេរីភាពឡើយ។

ព្រះ‌យេស៊ូ​ត្រាស់‌ហៅ​សាវ័ក​ទាំង​អស់​មក ហើយ​មាន​ព្រះ‌បន្ទូល​ថា៖ «អ្នក​រាល់​គ្នា​ដឹង​ស្រាប់​ហើយ អ្នក​ដែល​គេ​ចាត់​ទុក​ជា​មេ​គ្រប់‌គ្រង​ស្រុក តែង​ជិះ‌ជាន់​ប្រជា‌រាស្ដ្រ​របស់​ខ្លួន រីឯ​អ្នក​ធំ​តែង‌តែ​ប្រើ​អំណាច​ខ្លួន​លើ​ប្រជា‌រាស្ដ្រ។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា​មិន‌មែន​ដូច្នោះ​ទេ។ ផ្ទុយ​ទៅ​វិញ បើ​មាន​ម្នាក់​ចង់​ធ្វើ​ធំ​ជាង​គេ ក្នុង​ចំណោម​អ្នក​រាល់​គ្នា ត្រូវ​ឱ្យអ្នក​នោះ​បម្រើ​អ្នក​រាល់​គ្នា។ ក្នុង​ចំណោម​អ្នក​រាល់​គ្នា បើ​មាន​ម្នាក់​ចង់​ធ្វើ​មេ​គេ ត្រូវ​ធ្វើ​ជា​ខ្ញុំ​បម្រើ​គេ​គ្រប់​គ្នា​សិន ដ្បិត​បុត្រ​មនុស្ស​មក​ក្នុង​ពិភព‌លោក​នេះ មិន‌មែន​ដើម្បី​ឱ្យ​គេ​បម្រើ​លោក​ឡើយ គឺ​លោក​មក​បម្រើ​គេ​វិញ ព្រម​ទាំង​បូជា​ជីវិត ដើម្បី​លោះ​មនុស្ស​ទាំង​អស់​ផង។» (មក ១០,៤២-៤៥; មថ ២០,២៥-២៨; លក ២២,២៤-២៧)

«ព្រះយេស៊ូ​ចាក់​ទឹក​ក្នុង​ផើង​មួយ
រួច​ចាប់​ផ្ដើម​លាង​ជើង​ពួក​សាវ័ក
ព្រម​ទាំង​យក​ក្រមា​ពី​ចង្កេះ​មក​ជូត​ផង។»
(យហ ១៣,៥)

បពិត្រព្រះអម្ចាស់យេស៊ូគ្រីស្ត
សូមប្រោសឱ្យភ្នែកទូលបង្គំមើលឃើញព្រះអំណោយទានរបស់ព្រះអង្គ
ឱ្យត្រចៀកទូលបង្គំស្តាប់ឮសម្លេងត្រាស់ហៅរបស់ព្រះអង្គ
ឱ្យដួងចិត្តទូលបង្គំស្គាល់សេចក្តីស្រឡាញ់របស់ព្រះអង្គ
ឱ្យបបូរមាត់ទូលបង្គំថ្លែងព្រះបន្ទូលរបស់ព្រះអង្គ
ដើម្បីឱ្យទូលបង្គំអាចរៀនដើម្បីដឹកនាំដូចព្រះអង្គ
ដែលជាព្រះអម្ចាស់ និងអ្នកបម្រើមនុស្សទាំងអស់។
អាមែន។

សេចក្តីបង្រៀនអំពីភាពជាអ្នកដឹកនាំរបស់ព្រះសហគមន៍មានតាំងពីពេលដំបូងដែលយើងទទួលពិធីជ្រមុជទឹក។ សហគមន៍របស់ក្រុមសាវ័កមិនមែនមានតែក្រុមមេដឹកនាំ និងអស់អ្នកដែលនៅក្រោមការដឹកនាំនោះទេ។ អស់បងប្អូនដែលបានទទួលពិធីជ្រមុជទឹក ពួកគេទទួលការត្រាស់ហៅឱ្យទៅជាអ្នកដឹកនាំក្នុងមុខងារណាមួយ។ នៅពេលយើងទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងអង្គព្រះយេស៊ូ យើងចែករំលែកត្រៃមុខងារបម្រើរបស់ព្រះអង្គ គឺមុខងារជាបូជាចារ្យ ព្យាការី និងមហាក្សត្រ។

ការដឹកនាំនេះរួមបញ្ចូលទាំងក្រុមសាវ័កជាយុវវ័យដែលជាអនាគតរបស់ព្រះសហគមន៍។ យុវវ័យទទួលការត្រាស់ហៅនៅពេលឥឡូវនេះដើម្បីរៀនអំពីភាពជាអ្នកដឹកនាំ ដូចយើងឃើញគំរូអំពីភាពជាអ្នកដឹកនាំក្នុងជីវិតសន្តសន្តីបុគ្គលវ័យក្មេងជាច្រើននាក់នៅក្នុងប្រវត្តិសាស្រ្ត។ យុវជនមានសារៈសំខាន់សម្រាប់ព្រះសហគមន៍នាពេលបច្ចុប្បន្ននេះ ពីព្រោះពួកគេជាអនាគតរបស់ព្រះសហគមន៍។

អគ្គសញ្ញាជ្រមុជទឹកមានន័យថា គ្រប់គ្នាចូលរួមចំណែកទទួលខុសត្រូវក្នុងព្រះសហគមន៍ ពោលគឺចែករំលែកទំនួលខុសត្រូវសម្រាប់បេសកកម្មរបស់ព្រះសហគមន៍។ អ្នកខ្លះទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យ ហើយពួកគាត់មានតួនាទីពិសេសជាអ្នកបម្រើក្នុងភាពជាអ្នកដឹកនាំ។ ប៉ុន្តែ អស់អ្នកដែលទទួលអគ្គសញ្ញាជ្រមុជទឹក តែមិនទទួលអគ្គសញ្ញាតែងតាំងជាបូជាចារ្យក៏ទទួលអំណោយទានពីព្រះជាម្ចាស់ ដែលហៅថាព្រះអំណោយទានរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ។ ព្រះជាម្ចាស់ប្រទានព្រះអំណោយទានទាំងអស់នេះដល់សាវ័កម្នាក់ៗសម្រាប់កសាងព្រះកាយព្រះគ្រីស្ត ដើម្បីបំពេញបេសកកម្មក្នុងពិភពលោក។

សំណួរទាំងអស់នេះសម្រាប់អស់អ្នកដែលបានទទួលអគ្គសញ្ញាជ្រមុជទឹក៖ តើខ្ញុំបានទទួលព្រះអំណោយទានអ្វីខ្លះពីព្រះជាម្ចាស់? តើខ្ញុំត្រូវប្រើប្រាស់ព្រះអំណោយទាននេះ ដើម្បីកសាងព្រះសហគមន៍ឱ្យបំពេញបេសកកម្មយ៉ាងដូចម្តេច? តើព្រះជាម្ចាស់ត្រាស់ហៅខ្ញុំឱ្យបម្រើយ៉ាងដូចម្តេច?


អត្តសញ្ញាណខ្ញុំក្នុងព្រះគ្រីស្ត

Identity: Identified

សេចក្ដីថ្លែងការយល់ព្រម

Endorsements

អត្តសញ្ញាណគ្រីស្តបរិស័ទ

Christian Identity

តើហេតុអ្វីខ្ញុំនៅទីនេះ?

Why am I here?

ពេលខ្ញុំមានទុក្ខព្រួយ តើព្រះជាម្ចាស់នៅឯណា?

Where is God when it hurts?

តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?

Why am I so worried and anxious?

តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?

How do I stop feeling lonely?

តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?

Why can’t I say no?

តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?

How can I learn to love my body?

តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?

Why can’t I let go?

តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?

Why is no one listening to me?

តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?

Is life really worth living?

តើខ្ញុំសាកសមនៅទីកន្លែងណា?

Where do I fit in?

តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?

Should I do more to help the planet?

តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?

How do I live in this sexualised world?

តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?

What can I do about online abuse?

តើខ្ញុំនៅលីវមានតួនាទីអ្វី?

I’m single – what is my role?

ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?

Uncertain? Questioning? Doubtful?

តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?

How do I get the balance right?

តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?

How do I decide?

តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?

How do I cope with rejection?

តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?

How do I live with what I have?

តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?

What do I believe in a world of fake news?

តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?

Are leaders born or made?

តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?

Are you a leader or a follower?

តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?

An end to Violence?

តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?

Why do I feel pressure?

45 Views

Theme: Overlay by Kaira