មាតិកា | Contents
  1. សេចក្ដីផ្ដើម
    Introduction
  2. សេចក្ដីថ្លែងការយល់ព្រម
    Endorsements
  3. តើហេតុអ្វីខ្ញុំនៅទីនេះ?
    Why am I here?
  4. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
    Where is God when it hurts?
  5. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
    Why am I so worried and anxious?
  6. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
    How do I stop feeling lonely?
  7. តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
    Why can’t I say no?
  8. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
    How can I learn to love my body?
  9. តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
    Why can’t I let go?
  10. តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
    Why is no one listening to me?
  11. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
    Is life really worth living?
  12. តើខ្ញុំសាកសមនៅទីកន្លែងណា?
    Where do I fit in?
  13. តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
    Should I do more to help the planet?
  14. តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?
    How do I live in this sexualised world?
  15. តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
    What can I do about online abuse?
  16. តើខ្ញុំនៅលីវមានតួនាទីអ្វី?
    I’m single – what is my role?
  17. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
    Uncertain? Questioning? Doubtful?
  18. តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
    How do I get the balance right?
  19. តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
    How do I decide?
  20. តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
    How do I cope with rejection?
  21. តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
    How do I live with what I have?
  22. តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?
    What do I believe in a world of fake news?
  23. តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
    Are leaders born or made?
  24. តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?
    Why do I feel pressure?
  25. តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
    An end to Violence?
  26. តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
    Are you a leader or a follower?

តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
An end to Violence?

យុវជនអាយុពី១៥-២៤ឆ្នាំ មានចំនួនប្រមាណ១៨%នៃប្រជាជននៅក្នុងពិភពលោក និងជាចំនួនដែលចូលរួមនៅក្នុងសង្គ្រាមនាពេលបច្ចុប្បន្ននេះ។

មូលហេតុដែលជំរុញឱ្យយុវជនធ្លាក់ចូលទៅក្នុងអំពើហិង្សានៃសង្គ្រាមមានលក្ខណៈស្មុគស្មាញ និងមានកត្ដាសំខាន់ៗផ្សេងៗគ្នាជាច្រើន។ យុវបុរសជាច្រើនចាញ់ការអូសទាញរបស់មេទាហាន ឬក្រុមមនុស្សជ្រុលនិយម ព្រមទាំងទទួលរងឥទ្ធិពលថ្នាំញៀន គ្រៀងស្រវឹង ខាងសាសនា ឬការបំពាក់បំប៉នសម្ភារដើម្បីធ្វើភាវរកម្មជាដើម។ ចំពោះយុវនារីវីញក្លាយជាជនរងគ្រោះដោយសារការរំលោភបំពានលើផ្លូវកាយ ផ្លូវភេទ និងរងទារុណកម្មដោយហិង្សាយ៉ាងរន្ធត់ក្នុងសង្រ្គាម។

«អ្នក​ណា​បង្ហូរ​ឈាម​មនុស្ស
អ្នក​នោះ​មុខ​ជា​ត្រូវ​មនុស្ស​បង្ហូរ​ឈាម​វិញមិន​ខាន។
ដ្បិត​ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្ស​លោក មក​ជា​តំណាង​របស់​ព្រះ‌អង្គ។»
(កណ ៩,៦)

ការបង្ហូរឈាមគ្នាគឺជាអំពើហិង្សាដ៏អាក្រក់។ ព្រះជាម្ចាស់មានព្រះបន្ទូលប្រកាសអំពីរឿងនេះតាំងពីដើមដំបូងនៃព្រះគម្ពីរ។ សំខាន់បំផុត ព្រះបន្ទូលនេះផ្សាភ្ជាប់ទៅនឹងសេចក្តីពិតជាមូលដ្ឋានថា អំពើហិង្សាប្រឆាំងនឹងមនុស្សគឺជាអំពើខុសឆ្គង ពីព្រោះព្រះជាម្ចាស់បានបង្កើតមនុស្សជារូបតំណាង និងមានលក្ខណៈដូចព្រះអង្គ។ ជីវិតមនុស្សគ្រប់រូបសុទ្ធតែប្រយោជន៍ មានតម្លៃ មានសេចក្តីថ្លៃថ្នូរ អ្នកដែលប្រព្រឹត្តហិង្សាទាំងចេតនា ឬចេតនាក្តី គឺជាការបំពានលើសីលធម៌។

នៅក្នុងពាក្យដាស់តឿន ព្រះគ្រីស្តមានព្រះជន្មគង់នៅ (លេខ ៧២) សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ បានសម្តែងសេចក្តីសោកសង្រេងថា៖ «សព្វថ្ងៃ យុវជនជាច្រើននាក់កំពុងរស់នៅក្នុងតំបន់មានសង្គ្រាម និងទទួលរងអំពើហិង្សាច្រើនយ៉ាងរ៉ាប់មិនអស់ដូចជា ការចាប់ជំរិត ការបង្ខិតបង្ខំ គម្រោងឧក្រិដ្ឋកម្ម ការជួញដូរមនុស្ស ការជួញដូរទាសករ និងការរំលោភបំពានផ្លូវភេទក្នុងពេលសង្រ្គាមជាដើម។»

សម្តេចប៉ាប ស្នើសុំយើង ដំបូងបំផុតឱ្យលើកលែងទោសដល់អស់អ្នកដែលធ្វើបាបយើងថា៖

«សេចក្តីឈឺចាប់ដែលយើងមានបទពិសោធន៍អាចញ៉ាំងយើងឱ្យកាត់ផ្តាច់ទំនាក់ទំនងពីអ្នកដទៃ
បែរមករវល់គិតតែពីបញ្ហាផ្ទាល់ខ្លួន ហើយចិញ្ចឹមចិត្តខឹងសម្បារ។
យើងមិនត្រូវឈប់ស្តាប់ការត្រាស់ហៅរបស់ព្រះជាម្ចាស់ឱ្យលើកលែងទោសឡើយ។»
(Christus Vivit ១៦៥)។

ព្រះជាម្ចាស់សពព្រះហឫទ័យឱ្យយុវជនមានអំណរសប្បាយ ជាពិសេសឱ្យពួកគេចេះចែកអំណរសប្បាយអំពីការធ្វើដំណើររួមគ្នា និងអំពីមិត្តភាព។ យើងត្រូវនាំមុខក្រុមតូចៗផ្ទាល់ខ្លួនរបស់យើងដើម្បីកសាងសហគមន៍ឱ្យបានទូលំទូលាយ ដែលមនុស្សគ្រប់គ្នាចូលរួមបំពេញសកម្មភាពដើម្បីប្រយោជន៍រួម។

យើងមិនអាចលុបបំបាត់អំពើហិង្សាបានទេ តែយើងអាចកាត់បន្ថយវាបាន។ ព្រះគ្រីស្តត្រាស់ហៅអស់អ្នកដែលដើរតាមព្រះអង្គឱ្យបំពេញសកម្មភាពជាជាងនៅស្ងៀមអសកម្មរង់ចាំម្នាក់ទៀតដកអាវុធធ្វើសកម្មភាព។ ព្រះជាអម្ចាស់ និងជាព្រះសង្គ្រោះរបស់យើង បង្គាប់យើងឱ្យនៅក្បែរអស់អ្នកដែលត្រូវគេបោះបង់។ ទាក់ទងជាមួយមនុស្សដែលរបួសចិត្តមុនពេលពួកគេធ្វើឱ្យអ្នកដទៃរបួសចិត្តដែរ។ កាត់បន្ថយសំពាធ និងការតានតឹងក្នុងចិត្តនៅជុំវិញយើងដោយកសាងសន្តិភាព។ សកម្មភាពគោលបីយ៉ាងជួយណែនាំយើងឱ្យធ្វើសកម្មភាពៈ ក្រោកឈរឡើង រាយការណ៍ សូមជំនួយ។ ចាប់ផ្តើមខ្លួនឯងក្លាយជាមនុស្សទីមួយដែលរាយការណ៍អំពីករណីហិង្សាកើតឡើងលើខ្លួនឯង ឬលើអ្នកដទៃ។ ប្រកាសប្រាប់ដល់លោកគ្រូអ្នកគ្រូ ឪពុកម្តាយ សមាជិកគ្រួសារ ក្រុមការងារ ឬមនុស្សដែលមានបន្ទុកណែនាំឱ្យបានដឹងច្បាស់លាស់ ដើម្បីឱ្យពួកគេកត់ត្រាទុក និងរិះរកមធ្យោបាយដោះស្រាយ។

ឱ! ព្រះអម្ចាស់អើយ
សូមព្រះអង្គប្រោសប្រណីឱ្យទូលបង្គំចេះកសាងសន្តិភាព!
នៅពេលមនុស្សស្អប់គ្នា សូមព្រះអង្គប្រទានឱ្យទូលបង្គំបង្ហាញសេចក្តីស្រឡាញ់។
ពេលមនុស្សប្រមាថគ្នា សូមព្រះអង្គប្រទានឱ្យទូលបង្គំចេះនាំគេឱ្យអត់ទោសគ្នាទៅវិញទៅមក។
ពេលមនុស្សមានចិត្តសង្ស័យ សូមព្រះអង្គប្រទានឱ្យទូលបង្គំនាំគេឱ្យមានជំនឿ។
ពេលមនុស្សអស់សង្ឃឹម សូមព្រះអង្គប្រទានឱ្យទូលបង្គំចេះនាំគេឱ្យមានក្តីសង្ឃឹមឡើងវិញ។
ពេលមនុស្សខ្វាក់ងងឹត សូមព្រះអង្គប្រទានឱ្យទូលបង្គំនាំពន្លឺឱ្យភ្លឺស្វាងរុងរឿង។
ពេលមនុស្សកើតទុក្ខព្រួយ សូមព្រះអង្គប្រទានឱ្យខ្ញុំជួយសម្រាលទុក្ខគេ។

ឱ! ព្រះអម្ចាស់អើយ
សូមឱ្យទូលបង្គំយកចិត្តទុកដាក់រំលែកទុក្ខអ្នកឯទៀត ជាជាងឱ្យគេរំលែកទុក្ខទូលបង្គំ។
សូមឱ្យទូលបង្គំចេះយល់ចិត្តអ្នកដទៃ ជាជាងឱ្យគេយល់ចិត្តទូលបង្គំ។
សូមឱ្យទូលបង្គំចេះស្រឡាញ់អ្នកដទៃ ជាជាងឱ្យគេស្រឡាញ់ទូលបង្គំ។
ដ្បិតពេលណាយើងលះបង់ប្រយោជន៍ផ្ទាល់ ពេលនោះយើងទទួលប្រយោជន៍វិញ។
ដ្បិតពេលយើងអត់ទោសឱ្យអ្នកដទៃ ពេលនោះព្រះអម្ចាស់លើកលែងទោសឱ្យយើងវិញ។
ដ្បិតពេលណាយើងលាចាកលោកនេះទៅ ពេលនោះយើងនឹងមានជីវិតអស់កល្បជានិច្ច។
អាមែន។


អត្តសញ្ញាណខ្ញុំក្នុងព្រះគ្រីស្ត

Identity: Identified

សេចក្ដីថ្លែងការយល់ព្រម

Endorsements

អត្តសញ្ញាណគ្រីស្តបរិស័ទ

Christian Identity

តើហេតុអ្វីខ្ញុំនៅទីនេះ?

Why am I here?

ពេលខ្ញុំមានទុក្ខព្រួយ តើព្រះជាម្ចាស់នៅឯណា?

Where is God when it hurts?

តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?

Why am I so worried and anxious?

តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?

How do I stop feeling lonely?

តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?

Why can’t I say no?

តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?

How can I learn to love my body?

តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?

Why can’t I let go?

តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?

Why is no one listening to me?

តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?

Is life really worth living?

តើខ្ញុំសាកសមនៅទីកន្លែងណា?

Where do I fit in?

តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?

Should I do more to help the planet?

តើខ្ញុំត្រូវរស់នៅក្នុងពិភពកាមគុណនេះយ៉ាងដូចម្តេច?

How do I live in this sexualised world?

តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?

What can I do about online abuse?

តើខ្ញុំនៅលីវមានតួនាទីអ្វី?

I’m single – what is my role?

ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?

Uncertain? Questioning? Doubtful?

តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?

How do I get the balance right?

តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?

How do I decide?

តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?

How do I cope with rejection?

តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?

How do I live with what I have?

តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពព័ត៌មានក្លែងក្លាយនេះ?

What do I believe in a world of fake news?

តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?

Are leaders born or made?

តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?

Are you a leader or a follower?

តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?

An end to Violence?

តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសម្ពាធ?

Why do I feel pressure?

65 Views

Theme: Overlay by Kaira