(PDF)
ទំនុកតម្កើងលេខ ១ បទកាកគតិ
| ១ | អ្នកមិនប្រព្រឹត្ត | តាមមនុស្សទុច្ចរិត | មិនស្តាប់ទូន្មាន |
| ហើយមិនចូលចិត្ត | ដើរតាមស្នាមដាន | អ្នកនោះនឹងមាន | |
| មង្គលពេកក្រៃ ។ | |||
| ២ | តែតាមការពិត | ពួកគេចូលចិត្ត | នឹងធម្មវិន័យ |
| របស់ព្រះម្ចាស់ | ទាំងយប់ទាំងថ្ងៃ | សញ្ជឹងរំពៃ | |
| ឥតមានភ្លេចភ្លឹក ។ | |||
| ៣ | អ្នកនោះប្រៀបបាន | ដើមឈើល្អថ្កាន | ដុះក្បែរផ្លូវទឹក |
| មិនស្លោកស្រពោន | ឱ្យផលផ្លែស្លឹក | ចម្រើនសន្ធឹក | |
| តាមកាលរដូវ ។ | |||
| ៤ | រីមនុស្សអាក្រក់ | មានចិត្តគម្រក់ | កេរ្តិ៍ឈ្មោះអាស្រូវ |
| ពួកគេប្រៀបបាន | អង្កាមដែលត្រូវ | ខ្យល់ផាត់ប៉ើងទៅ | |
| បាចសាចខ្ចាត់ខ្ចាយ ។ | |||
| ៥ | ថ្ងៃព្រះអម្ចាស់ | វិនិច្ឆ័យទោស | ជនពាលទាំងឡាយ |
| ព្រមទាំងមនុស្សបាប | មិនស្ថិតស្ថេរឡើយ | ត្រូវតែឃ្លាតឆ្ងាយ | |
| ពីអ្នកសុចរិត ។ | |||
| ៦ | ដ្បិតព្រះអម្ចាស់ | ស្គាល់ប្រាកដណាស់ | មាគ៌ាប្រណីត |
| នៃមនុស្សល្អ | ស្មោះសរសុចរិត | មាគ៌ាឧក្រិដ្ឋ | |
| នាំខ្លួនអន្តរាយ ។ |
ទំនុកតម្កើងលេខ ២ បទពាក្យ ៧
| ១ | ហេតុអ្វីបានជាប្រជាជាតិ | នាំគ្នាខ្មីឃ្មាតកើតកង្វល់ | |
| បង្កើតវឹកវរចលាចល | រអ៊ូខ្វាយខ្វល់គ្មានខ្លឹមសារ | ។ | |
| ២ | ពួកស្តេចនៅលើភពផែនដី | បះបោរពួតដៃឃុបឃិតគ្នា | |
| ប្រឆាំងព្រះម្ចាស់ឥតរួញរា | និងព្រះគ្រីស្តជាបុត្រព្រះអង្គ | ។ | |
| ៣ | គេពោលថា៖ «យើងទៅបំបាក់ | នឹមព្រះអម្ចាស់កុំរេរង់ | |
| គ្រវែងច្រវាក់កុំបង្អង់ | របស់ព្រះអង្គចោលចេញទៅ!» | ។ | |
| ៤ | ប៉ុន្តែព្រះអម្ចាស់គ្រងរាជ្យ | ពេញដោយអំណាចមិនអាស្រូវ | |
| នាស្ថានបរមសុខគ្មានហ្មងសៅ | ចំអកដាក់ទៅខ្មាំងល្ងង់ឆោត | ។ | |
| ៥ | ព្រះអង្គមានព្រះបន្ទូលទៅ | ពួកខ្មាំងសត្រូវដោយក្រេវក្រោធ | |
| ទ្រង់ធ្វើឱ្យគេភ័យតក់ស្លុត | ដោយព្រះពិរោធដូច្នេះថា៖ | ។ | |
| ៦ | «គឺយើងនេះហើយដែលអភិសេក | ឱ្យទៅដល់ស្តេចយើងនោះណា | |
| នៅលើស៊ីយ៉ូនភ្នំដែលជា | ទីដ៏សុខាសែនវិសុទ្ធ» | ។ | |
| ៧ | ខ្ញុំនឹងថ្លែងក្រឹត្យព្រះអម្ចាស់ | មានបន្ទូលច្បាស់យ៉ាងមោះមុត | |
| ថា៖ «ព្រះអង្គនេះពិតជាបុត្រ | ដែលយើងបង្កើតនៅថ្ងៃនេះ» | ។ | |
| ៨ | បើព្រះអង្គសុំយើងនឹងផ្តល់ | ប្រជាជាតិដល់ទ្រង់ទាំងអស់ | |
| ឱ្យព្រះអង្គទុកជាមត៌ក | ផែនដីទាំងអស់ជាកម្មសិទ្ធិ | ។ | |
| ៩ | ទ្រង់នឹងបង្ក្រាបមិនទុកទេ | ឱ្យអស់ពួកគេទើបអស់ចិត្ត | |
| ដំបងដែកវាយជនទុច្ចរិត | កំពាចកំពិតដូចភាជន៍បែក | ។ | |
| ១០ | ស្តេចទាំងឡាយអើយឥឡូវនេះ | ចូរគិតត្រិះរិះកុំរារែក | |
| អស់អ្នកគ្រប់គ្រងកុំអស់អែក | ត្រូវចេះបែងចែកទទួលយក | ។ | |
| ១១ | នូវការអប់រំដ៏ប្រពៃ | បម្រើម្ចាស់ថ្លៃដោយចូលមក | |
| គោរពកោតខ្លាចក្រាបលុតក្រោក | គាល់រកព្រះអង្គទាំងញាប់ញ័រ | ។ | |
| ១២ | ចូរថ្វាយបង្គំព្រះរាជបុត្រ | ក្រែងទ្រង់ពិរោធនាំបង្ក | |
| វិនាសអន្តរាយទាំងមាគ៌ា | នៃអ្នករាល់គ្នាគ្មានប្រណី | ។ | |
| ដ្បិតព្រះពិរោធនៃព្រះអង្គ | នឹងឆាបឆេះឡើងឆាប់ៗក្រៃ | ||
| អ្នកដែលជ្រកកោនក្រោមបារមី | ពិតជាមានជ័យសុភមង្គល | ។ |
ទំនុកតម្កើងលេខ ៣ បទបន្ទោលកាក
| ២ | ឱ! ព្រះអម្ចាស់ | សត្រូវច្រើនណាស់ជិតជុំ | |
| អ្នកប្រឆាំងខ្ញុំ | ក៏មកមូលផ្តុំច្រើនដែរ | ។ | |
| ៣ | អ្នកខ្លះពោលថា៖ | «អង្គម្ចាស់ក្សត្រាងាកបែរ | |
| មិនសង្គ្រោះទេ | ទ្រង់ទុកឱ្យគេឯកា» | ។ | |
| ៤ | ឱ! ព្រះអម្ចាស់ | ទ្រង់វិសេសណាស់អស្ចារ្យ | |
| ជាខែលការពារ | ដល់ខ្ញុំនេះណាពិតណាស់ | ។ | |
| ព្រះអង្គប្រទាន | សិរីឱ្យមានត្រចះ | ||
| ហើយព្រះអង្គប្រោស | ឱ្យខ្ញុំងើបមុខវិញបាន | ។ | |
| ៥ | ខ្ញុំហៅរកព្រះ | ជាម្ចាស់អស់ពីចិត្តប្រាណ | |
| ព្រះអង្គក៏បាន | តបឆ្លើយពីភ្នំឥតសល់ | ។ | |
| ៦ | ខ្ញុំទម្រេតខ្លួន | លង់លក់សមសួនស្កប់ស្កល់ | |
| ភ្ញាក់ឡើងឥតខ្វល់ | ដ្បិតទ្រង់ផ្តល់ការគាំទ្រ | ។ | |
| ៧ | ទោះបីមានមនុស្ស | លើកគ្នាស្រីប្រុសឈូឆរ | |
| ប្រឆាំងតបត | ក៏ខ្ញុំមិនភ័យខ្លាចដែរ | ។ | |
| ៨ | ព្រះអម្ចាស់អើយ | សូមកុំព្រងើយងាកបែរ | |
| សូមកុំកែប្រែ | មេត្តាជួយរូបខ្ញុំផង | ។ | |
| ព្រះអង្គមិនខ្លាច | ទ្រង់ប្រើអំណាចតែម្តង | ||
| បំបាក់ធ្មេញផង | ទះកំផ្លៀងខ្មាំងសត្រូវ | ។ | |
| ៩ | ឱ! ព្រះអម្ចាស់ | ទ្រង់ពិតជាព្រះនាំផ្លូវ | |
| សូមប្រទាននូវ | ព្រះពរដល់ទៅរាស្រ្តផង | ។ |
ទំនុកតម្កើងលេខ ៤ បទពាក្យ៧
| ២ | ឱព្រះអម្ចាស់ថ្លៃបវរ | ដែលរកយុត្តិធម៌ឱ្យយើងខ្ញុំ | |
| ពេលទូលបង្គំអង្វរសុំ | សូមតបមកខ្ញុំកុំបង្អង់ | ។ | |
| ពេលយើងខ្ញុំមានទុក្ខធុរៈ | ព្រះអង្គថ្នមថ្នាក់មិនឱ្យឆ្គង | ||
| យើងបានធូរស្បើយផុតសៅហ្មង | សូមសណ្តាប់ផងដោយមេត្តា | ។ | |
| ៣ | តើពួកមនុស្សទាំងអស់នោះ | ជាន់ឈ្លីកិត្តិយសខ្ញុំដល់ណា | |
| ហើយចូលចិត្តអ្វីមិនបានការ | និយាយមុសាដល់ណាទៀត ? | ។ | |
| ៤ | ត្រូវដឹងថាព្រះជាអម្ចាស់ | តែងប្រណីប្រោសមិនរវាត | |
| ពេលខ្ញុំស្រែករកព្រះអង្គឆ្លៀត | ស្តាប់ខ្ញុំមិនឃ្លាតជាប់ជានិច្ច | ។ | |
| ៥ | ចូរស្អប់អំពើណាអាក្រក់ | ស្មោកគ្រោកកខ្វក់មានកលល្បិច | |
| កុំប្រព្រឹត្តបាបទោះច្រើនតិច | ពេលដេកកុំភ្លេចពិចារណា | ។ | |
| ៦ | ថ្វាយយញ្ញបូជាតាមវិន័យ | ពឹងផ្អែកក្សត្រថ្លៃគ្រងលោកា | |
| លះបង់ឱ្យអស់ក្តីមុសា | ថ្វាយ កាយ វាចា ចិត្ត ស្មោះត្រង់ | ។ | |
| ៧ | មានមនុស្សជាច្រើនតែងពោលថា | តើមាននរណានាំតម្រង់ | |
| សុភមង្គលដ៏ត្រចង់ | ឱ្យយើងខ្ញុំផងសូមទតចុះ | ។ | |
| ៨ | ព្រះអង្គបានដាក់ក្តីអំណរ | សប្បាយអបអរចិត្តស្រស់បស់ | |
| ជាងពេលប្រមូលផលទាំងអស់ | និងពេលច្រូតបេះផលផ្លែផ្កា | ។ | |
| ៩ | ពេលទូលបង្គំចូលដំណេក | ទូលបង្គំដេកស្កប់កាយា | |
| ព្រះអង្គឱ្យមនុស្សក្នុងលោកា | បានសុខរមនាតទៅអើយ | ។ |
ទំនុកតម្កើងលេខ ៥ បទព្រហ្មគីតិ
| ២ | ឱ! ព្រះអម្ចាស់អើយ | កុំកន្តើយផ្ទៀងព្រះកាណ៌ | |
| ស្តាប់សព្ទខ្ញុំវាចា | ខ្ញុំឈឺផ្សារពន់ពេកក្រៃ | ។ | |
| ៣ | ឱ! ព្រះជាអម្ចាស់ | ទ្រង់ជាព្រះមហាក្សត្រថ្លៃ | |
| សូមយកព្រះហឫទ័យ | នឹងសម្រែកទូលបង្គំ | ។ | |
| ៤ | នាពេលអារុណរះ | ព្រះអម្ចាស់សណ្តាប់ខ្ញុំ | |
| ដែលចូលមកគាល់សុំ | ពីព្រលឹមមិនទៅណា | ។ | |
| ៥ | ទ្រង់មិនសព្វព្រះទ័យ | អំពើព្រៃផ្សៃឫស្យា | |
| ជនអាក្រក់មុសា | ក្បែរភក្ត្រាព្រះអង្គឡើយ | ។ | |
| ៦ | ព្រះអង្គមិនចង់ឃើញ | ជនព្រហើនចូលកៀកកើយ | |
| មិនសព្វព្រះទ័យឡើយ | ជនណាហើយធ្វើអាក្រក់ | ។ | |
| ៧ | អស់អ្នកបង្ហូរឈាម | អស់អ្នកបៀមល្បិចកខ្វក់ | |
| ពួកអ្នកភូតកុហក | បោកវីវក់វិនាសបង់ | ។ | |
| ៨ | រីឯទូលបង្គំ | ចូលក្នុងដំណាក់ព្រះអង្គ | |
| ដោយព្រះហឫទ័យទ្រង់ | សប្បុរសខ្លាំងអស្ចារ្យ | ។ | |
| រូបខ្ញុំសូមឱនក្រាប | បង្គំទាបទាំងកាយា | ||
| តម្រង់ទៅវិហារ | ដ៏វិសុទ្ធទាំងកោតខ្លាច | ។ | |
| ៩ | ឱ! ព្រះជាអម្ចាស់ | មនុស្សច្រើនណាស់ឃ្លាំព្រឹកល្ងាច | |
| សូមនាំឱ្យខ្ញុំអាច | ធ្វើតាមរាជហឫទ័យផង | ។ | |
| សូមជួយពង្រាបផ្លូវ | ខ្ញុំដើរទៅឱ្យបានត្រង់ | ||
| ជាផ្លូវនៃព្រះអង្គ | នាំតម្រង់ខ្ញុំតទៅ | ។ | |
| ១០ | អ្នកទាំងនោះស្រដី | ពាក្យគ្មានន័យមិនត្រឹមត្រូវ | |
| អណ្តាតគ្រលាស់នូវ | ពាក្យអាស្រូវដោយពិសពុល | ។ | |
| ១១ | ឱ! ព្រះជាម្ចាស់អើយ | សូមកុំឱ្យមានយោគយល់ | |
| ឱ្យវិនាសគ្មានសល់ | ដោយគម្រោងការផងខ្លួន | ។ | |
| ពួកគេបានប្រព្រឹត្ត | រឿងទុច្ចរិតច្រើនផ្ទួនៗ | ||
| ប្រឆាំងនឹងក្សត្រខ្លួន | ល្មមសមសួនកាត់កាល់ចុះ | ។ | |
| ១២ | រីឯអ្នកជ្រកកោន | ដោយថ្វាយខ្លួនសុំរួមរស់ | |
| ក្រោមបារមីសន្តោស | សូមសង្គ្រោះថែរក្សា | ។ | |
| ១៣ | បពិត្រព្រះអម្ចាស់ | ប្រាកដណាស់មានមេត្តា | |
| ប្រទានពរថ្លៃថ្លា | ដល់មនុស្សម្នាដែលសុចរិត | ។ | |
| ហឫទ័យករុណា | ប្រៀបឧបមាខែលជុំជិត | ||
| ការពារជនសុចរិត | ឱ្យរួចផុតក្តីសៅហ្មង | ។ |
ទំនុកតម្កើងលេខ ៦ បទពាក្យ៧
| ២ | សូមព្រះអម្ចាស់កុំពិរោធ | បើទ្រង់ខ្ញាល់ក្រោធសូមដាក់ទោស | |
| ដល់ទូលបង្គំតាមកំហុស | ដែលបានធ្វើខុសកុំចាប់ថ្នាក់ | ។ | |
| ៣ | ព្រះអម្ចាស់អើយប្រណីប្រោស | ខន្តីសន្តោសបង្គំជាក់ | |
| សូមប្រោសឱ្យជាកុំអន់អាក់ | ដ្បិតកាយញ័រញាក់សែនរងា | ។ | |
| ៤ | ក្នុងចិត្តគំនិតទាល់ថប់ធុញ | តប់ប្រមល់សុញសែនវេទនា | |
| ឱ! ព្រះអម្ចាស់សូមករុណា | ឱ្យខ្ញុំឈឺផ្សាដល់ណាទៀត | ។ | |
| ៥ | ឱ! ព្រះអម្ចាស់សូមយាងមក | សង្គ្រោះមនុស្សលោកកុំរវាត | |
| កុំឱ្យរូបខ្ញុំជួបទុក្ខទៀត | កុំបីឃ្លាងឃ្លាតពីហឫទ័យ | ។ | |
| ៦ | ពេលដែលគេស្លាប់ផុតទៅហើយ | ពុំដែលមានឡើយនឹកស្រមៃ | |
| ដល់នាមព្រះអង្គម្ចាស់ថ្លាថ្លៃ | នៅនាស្ថាននៃមនុស្សស្លាប់ឡើយ | ។ | |
| ៧ | ទូលបង្គំយំស្រែកទួញថ្ងូរ | គ្មានឈប់គ្មានឈរឮល្វើយៗ | |
| រៀងរាល់ថ្ងៃយប់ទុក្ខឥតស្បើយ | ទឹកភ្នែកជោកខ្នើយនៅលើគ្រែ | ។ | |
| ៨ | ទុក្ខកង្វល់ច្រើនធ្វើឱ្យខ្ញុំ | ស្លេកស្លាំងស្គមគ្មានពេលល្ហែ | |
| ឯភ្នែកខ្ញុំក៏ស្រវាំងដែរ | នេះពីព្រោះតែបច្ចាមិត្ត | ។ | |
| ៩ | ចូរចៀសចេញចាកឆ្ងាយពីខ្ញុំ | កុំពួនសំងំមនុស្សទុច្ចរិត | |
| ដ្បិតព្រះអម្ចាស់សណ្តាប់ពិត | រៀងរាល់យប់ព្រឹកខ្ញុំស្រែកយំ | ។ | |
| ១០ | ព្រះអម្ចាស់ទ្រង់ព្រះសណ្តាប់ | ពាក្យខ្ញុំរ៉ាយរ៉ាប់ដោយក្រៀមក្រំ | |
| ព្រះអង្គទទួលអង្វរខ្ញុំ | ឥតមានបន្លំមួយម៉ាត់សោះ | ។ | |
| ១១ | សូមខ្មាំងសត្រូវទាំងប៉ុន្មាន | ចិត្តជាតិរច្ឆានត្រូវអាម៉ាស់ | |
| ដកខ្លួនថយទៅទាំងអៀនខ្មាស់ | ខ្ចាត់ខ្ចាយព្រាត់ប្រាសបាត់សោះសូន្យ | ។ |
ទំនុកតម្កើងលេខ ៧ បទពាក្យ៧
| ២ | ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ | ខ្ញុំសូមពឹងហើយលើព្រះអង្គ | |
| សង្គ្រោះរំដោះនិងទ្រទ្រង់ | រួចពីអន្លង់អ្នកបៀតបៀន | ។ | |
| ៣ | ក្រែងលោគេហែកទូលបង្គំ | ដូចសត្វសិង្ហខាំដោយស្រេកឃ្លាន | |
| នោះគ្មាននរណាអាចនឹងហ៊ាន | រំដោះឱ្យបានរួចជីវិត | ។ | |
| ៤ | ឱ! ព្រះអម្ចាស់ទូលបង្គំ | ប្រសិនបើខ្ញុំបានប្រព្រឹត្ត | |
| ដូចពាក្យគេថាដោយគ្មានគិត | ប្រឡាក់ដាមដិតក្តីកខ្វក់ | ។ | |
| ៥ | ប្រសិនបើទូលបង្គំបាន | ប្រព្រឹត្តសាមាន្យចិត្តអាក្រក់ | |
| តបនឹងមិត្តភក្តិដោយគម្រក់ | រឹបអូសលួចឆក់យកទ្រព្យា | ។ | |
| ៦ | សូមឱ្យសត្រូវខ្មាំងដេញទាន់ | និងឱ្យគេជាន់ឈ្លីប្រហារ | |
| ព្រមទាំងកិត្តិយសខ្ញុំនេះណា | ទម្លាក់អាត្មាក្នុងភក់ចុះ | ។ | |
| ៧ | ឱ! ព្រះអម្ចាស់សូមតើនឡើង | ពិរោធឱ្យប៉ើងតបចំពោះ | |
| អំពើឃោរឃៅសត្រូវនេាះ | ដ្បិតអង្គសប្បុរសតែងតាំងច្បាប់ | ។ | |
| ៨ | សូមឱ្យប្រជាជាតិនានា | ចោមរោមនាំគ្នាមកត្រងត្រាប់ | |
| ជុំវិញព្រះអង្គល្អគួរគាប់ | លើអស់មនុស្សសព្វសត្វនានា | ។ | |
| ៩ | ព្រះអង្គជាចៅក្រមវិនិច្ឆ័យ | ប្រជាប្រុសស្រីគ្រប់អង្គា | |
| ព្រះអម្ចាស់អើយសូមមេត្តា | រូបខ្ញុំនេះណាអ្នកស្លូតត្រង់ | ។ | |
| ១០ | សូមឈប់ធ្វើអំពើទុច្ចរិត | ជួយគាំទ្រចិត្តមនុស្សរឹងប៉ឹង | |
| បពិត្រព្រះដ៏សុចរិតថ្កើង | ព្រះអង្គតែងឈ្វេងយល់ចិត្តមនុស្ស | ។ | |
| ១១ | ព្រះអង្គជាខែលការពារខ្ញុំ | ទ្រង់ជួយឧបត្ថម្ភនិងសង្គ្រោះ | |
| អ្នកដែលមានចិត្តទៀងត្រង់ស្មោះ | បានភ្លឺត្រចះត្រចង់ជាក់ | ។ | |
| ១២ | ព្រះម្ចាស់ជាចៅក្រមសុចរិត | ព្រះអង្គតែងគិតដាក់ទោសអ្នក | |
| ប្រព្រឹត្តអាក្រក់ឥតមានអាក់ | គ្មាននរណាម្នាក់រួចខ្លួនទេ | ។ | |
| ១៣ | ជនអាក្រក់មិនដូរគំនិត | សំលៀងកាំបិតដាវរិះរេ | |
| យិតធ្នូប្រុងបាញ់ប្រហារគេ | ព្រៃផ្សៃម៉្លេះទេជនអប្រីយ៍ | ។ | |
| ១៤ | គេនឹងរៀបចំអាវុធស្នា | ដើម្បីប្រហារអ្នកដទៃ | |
| ព្រមទាំងត្រៀមបាញ់ព្រួញភ្លើងជ័យ | សម្លឹងរំពៃចាំជាស្រេច | ។ | |
| ១៥ | អ្នកណាគិតតែពីប្រព្រឹត្ត | អំពើទុច្ចរិតមួលបង្កាច់ | |
| សាងរឿងឧក្រិដ្ឋជាចាំបាច់ | ចូលចិត្តសម្រេចរឿងបោកប្រាស | ។ | |
| ១៦ | រីអ្នកដែលខំជីករណ្តៅ | ឱ្យកាន់តែជ្រៅអ្នកនោះច្បាស់ | |
| នឹងធ្លាក់ខ្លួនឯងប្រាកដណាស់ | ព្រោះខ្លួនគេនោះជីកកកាយ | ។ | |
| ១៧ | អំពើទុច្ចរិតដែលគេបាន | ធ្វើមិនស្រាកស្រាន្តមិនជិនណាយ | |
| អំពើឃោរឃៅនាំអន្តរាយ | ធ្លាក់លើរូបកាយក្បាលគេពិត | ។ | |
| ១៨ | ខ្ញុំនឹងសរសើរតម្កើងព្រះ | អម្ចាស់មានហឫទ័យសុចរិត | |
| ខ្ញុំនឹងច្រៀងលើកតម្កើងឫទ្ធិ | ព្រះនាមបរិសុទ្ធខ្ពស់ឧត្តម | ។ |
ទំនុកតម្កើងលេខ ៨ បទកាកគតិ
| ២ | ឱ! ព្រះអម្ចាស់ | ព្រះអង្គជាព្រះ | របស់យើងខ្ញុំ |
| ព្រះនាមព្រះអង្គ | រុងរឿងឧត្តម | ពាសពេញជិតជុំ | |
| ផ្ទៃមេឃផែនដី | ។ | ||
| ៣ | ព្រះអង្គបានប្រើ | ពាក្យកោតសរសើរ | តម្កើងថ្លាថ្លៃ |
| របស់ក្មេងៗ | និងទារកក្តី | ជាកម្លាំងជ័យ | |
| លើសត្រូវមារ | ។ | ||
| ៤ | ពេលទូលបង្គំ | សម្លឹងមើលចំ | ទៅផ្ទៃមេឃា |
| មើលហ្វូងតារា | មើលព្រះចន្ទ្រា | ដ៏ស្រស់សោភា | |
| ស្នាព្រះហស្តថ្លៃ | ។ | ||
| ៥ | ខ្លួនខ្ញុំសួរថា | តើមនុស្សយើងណា | មានឋានៈអ្វី |
| បានជាព្រះអង្គ | នឹកគិតរំពៃ | យកព្រះហឫទ័យ | |
| ទុកដាក់ដូច្នោះ? | ។ | ||
| ៦ | ព្រះអង្គប្រទាន | ឱ្យមនុស្សយើងមាន | កិត្តិយសខ្ពង់ខ្ពស់ |
| ទាបជាងទេវតា | បន្តិចប៉ុណ្ណោះ | ទៅដល់មនុស្ស | |
| ទុកជាមកុដរាជ្យ | ។ | ||
| ៧ | ព្រះអម្ចាស់ទ្រង់ | ឱ្យគេគ្រប់គ្រង | រាល់ថ្ងៃព្រឹកល្ងាច |
| លើអ្វីទាំងអស់ | ពេញដោយអំណាច | ព្រមទាំងបង្ក្រាប | |
| នៅក្រោមជើងគេ | ។ | ||
| ៨ | ដោយសារអំណាច | អ្វីៗមិនអាច | ផ្លាស់ប្តូប្រួលប្រែ |
| ទាំងចៀមទាំងគោ | សត្វព្រៃផងដែរ | ឱ្យមនុស្សមើលថែ | |
| ប្រើប្រាស់គ្រប់គ្រង | ។ | ||
| ៩ | ព្រមទាំងបក្សី | នៅលើផែនដី | នៅលើមេឃផង |
| ត្រីក្នុងសមុទ្រ | សព្វសត្វតែម្តង | សត្វលូនវារផង | |
| មកនៅជួបជុំ | ។ | ||
| ១០ | បពិត្រព្រះម្ចាស់ | ព្រះអង្គជាព្រះ | របស់យើងខ្ញុំ |
| ព្រះនាមព្រះអង្គ | រុងរឿងឧត្តម | ពាសពេញជិតជុំ | |
| ផ្ទៃមេឃផែនដី | ។ |
ទំនុកតម្កើងលេខ ៩ បទពាក្យ៧
| ២ | បពិត្រព្រះម្ចាស់ជាទីពឹង | ទូលបង្គំនឹងលើកតម្កើង | |
| និទានពីការអស្ចារ្យឡើង | មានទាំងប៉ុន្មានឱ្យគេស្តាប់ | ។ | |
| ៣ | ព្រោះតែព្រះអង្គខ្ញុំត្រេកអរ | រីករាយសាទរជាដរាប | |
| បពិត្រព្រះអង្គខ្ពស់ឥតប្រៀប | សូមទ្រង់សណ្តាប់ចម្រៀងខ្ញុំ | ។ | |
| ៤ | ពួកខ្មាំងសត្រូវដកខ្លួនថយ | សូមព្រះអង្គជួយទូលបង្គំ | |
| ឱ្យវាជំពប់ជើងដួលគ្រាំ | វិនាសនៅចំពោះព្រះភក្ត្រ | ។ | |
| ៥ | ទ្រង់រកយុត្តិធម៌ល្អថ្លៃថ្លា | ឱ្យគេឃើញថារូបខ្ញុំជាក់ | |
| គ្មានទោសពៃរ៍អ្វីគួរចាប់ថ្នាក់ | ក្នុងព្រះឋានៈជាចៅក្រម | ។ | |
| ៦ | ព្រះអង្គគំរាមសាសន៍នានា | ពួកមនុស្សពាលាវិនាសព្រម | |
| កេរ្តិ៍ឈ្មោះពួកគេត្រូវរលំ | ខ្ចាត់ខ្ចាយទ្រុឌទ្រោមឥតមានសល់ | ។ | |
| ៧ | ពួកខ្មាំងសត្រូវនឹងខ្ចាត់ខ្ចាយ | វិនាសអន្តរាយច្រើនកប្បកល្ប | |
| ទីក្រុងនានារលាយខ្សុល | គ្មានគេនឹកដល់ឃើញទៀតឡើយ | ។ | |
| ៨ | ព្រះជាអម្ចាស់ឡើងគ្រងរាជ្យ | ពេញដោយអំណាចសុខឥតស្បើយ | |
| ឡើងគ្រងនៅលើបល្ល័ង្កហើយ | ដើម្បីវិនិច្ឆ័យគ្រប់កិច្ចការ | ។ | |
| ៩ | ព្រះអង្គគ្រប់គ្រងលើផែនដី | ប្រកបដោយក្តីសុចរិតថ្លា | |
| ទ្រង់វិនិច្ឆ័យទោសប្រជា | យុត្តិធម៌ឥតរាមិនអាស្រូវ | ។ | |
| ១០ | សូមព្រះអម្ចាស់ជាបន្ទាយ | ការពាររាងកាយអ្នកដែលត្រូវ | |
| គេជិះគេជាន់កប់សែនជ្រៅ | សូមការពារនៅពេលអាសន្ន | ។ | |
| ១១ | សូមឱ្យអស់អ្នកដែលស្គាល់ព្រះ | នាមព្រះអម្ចាស់ឆាប់រួសរាន់ | |
| ទុកចិត្តព្រះអង្គជាបន្ទាន់ | ទ្រង់មិនធុញទ្រាន់ចោលអ្នកឡើយ | ។ | |
| ១២ | ចូរនាំគ្នាច្រៀងលើកតម្កើង | ព្រះអម្ចាស់យើងដែលគង់កើយ | |
| នៅក្រុងស៊ីយ៉ូនណាអ្នកអើយ | ប្រកាសប្រាប់ហើយជនទាំងឡាយ | ។ | |
| ១៣ | ដ្បិតព្រះអង្គដាក់ទោសអ្នកដែល | សម្លាប់គេក្រែលឥតសោកស្តាយ | |
| ព្រះអង្គមិនភ្លេចក្តីអន្តរាយ | សម្រែកជិតឆ្ងាយជនរងគ្រោះ | ។ | |
| ១៤ | សូមព្រះមេត្តាទូលបង្គំ | ទតមករូបខ្ញុំដែលជាមនុស្ស | |
| រងទុក្ខលំបាកស្ទើរមិនរស់ | ព្រោះខ្មាំងទុយ៌សមកពាធា | ។ | |
| ១៥ | ទូលបង្គំសរសើរលើកតម្កើង | ព្រះអង្គគ្រប់យ៉ាងនៅមាត់ទ្វារ | |
| ទីក្រុងស៊ីយ៉ូនរាល់ទិវា | សប្បាយគ្រប់គ្នាអរពេកពន់ | ។ | |
| ១៦ | ប្រជាជាតិនានាធ្លាក់ទៅ | ក្នុងរណ្តៅជ្រៅដ៏សែនធ្ងន់ | |
| ជើងជាប់អន្ទាក់យ៉ាងទារុណ | ដែលពួកគេបានដាក់បង្កប់ | ។ | |
| ១៧ | ព្រះជាអម្ចាស់បានសម្តែង | ឱ្យដល់គេឯងបានស្គាល់សព្វ | |
| ព្រះអង្គកាត់ទោសមិនឈរឈប់ | ឱ្យពួកគេជាប់អន្ទាក់ខ្លួន | ។ | |
| ១៨ | សូមឱ្យពពួកជនអាក្រក់ | ជនជាតិកខ្វក់ទាំងប៉ុន្មាន | |
| ដែលគេបំភ្លេចម្ចាស់ថ្កើងថ្កាន | វិលរកទីស្ថានមនុស្សស្លាប់ចុះ | ។ | |
| ១៩ | ព្រះអង្គមិនភ្លេចជនក្រក្រី | នៅលើផែនដីនេះទាំងអស់ | |
| ឯក្តីសង្ឃឹមដ៏ស្ម័គ្រស្មោះ | អ្នកវេទនានោះមិនសូន្យឡើយ | ។ | |
| ២០ | សូមកុំឱ្យមនុស្សលោកមានជ័យ | សូមវិនិច្ឆ័យកុំកន្តើយ | |
| ដាក់ទោសប្រជាជាតិនោះហើយ | នៅជិតបង្កើយព្រះភក្ត្រទ្រង់ | ។ | |
| ២១ | សូមព្រះអម្ចាស់ធ្វើឱ្យគេ | តក់ស្លុតឥតរេខ្វះទីពឹង | |
| ឱ្យជាតិទាំងឡាយបានយល់ដឹង | ថារូបគេហ្នឹងមនុស្សធម្មតា | ។ |
ទំនុកតម្កើងលេខ ១០ (៩ ត) បទព្រហ្មគីតិ
| ១ | ឱ! ព្រះជាម្ចាស់អើយ | ហេតុអ្វីឡើយក៏ព្រះអង្គ | |
| ចាកឆ្ងាយយាងទៅគង់ | សម្ងំឈឹងដូច្នេះណា? | ។ | |
| ២ | មនុស្សពាលតាមធ្វើបាប | អ្នកទន់ទាបរងសោកា | |
| គេប្រើល្បិចឫស្យា | ឱ្យអ្នកជាជាប់អន្ទាក់ | ។ | |
| ៣ | មនុស្សពាលតែងតែអួត | កុហកភូតភរលួចលាក់ | |
| ពេលបានជោគជ័យជាក់ | គេចំអកដាក់ព្រះអង្គ | ។ | |
| ៤ | ពួកគេវាយឫកខ្ពស់ | ពោលទ្រគោះដោយមិនចង់ | |
| រវល់នឹងព្រះអង្គ | គិតលះបង់ព្រះអម្ចាស់ | ។ | |
| ៥ | អ្វីៗដែលគេធ្វើ | តែងប្រសើរចម្រើនណាស់ | |
| មិនដែលគិតថាព្រះ | វិនិច្ឆ័យច្បាស់ទោសនោះឡើយ | ។ | |
| ៦ | គេតែងនឹកគិតថា | «អញនេះណាមាំមួនហើយ | |
| មិនរង្គើសោះឡើយ | ទុក្ខទាំងឡាយមិនហ៊ានបៀត» | ។ | |
| ៧ | មាត់គាត់ជេរផ្តាសា | មិនបានការពាក្យចោលម្សៀត | |
| បង្កាច់កុហកទៀត | ស្តែងមារយាទមិនគួររាប់ | ។ | |
| ៨ | គេតែងពួនស្ទាក់ចាំ | នៅក្បែរភូមិត្រៀមសន្ធាប់ | |
| គេចាំឃ្លាំមើលជាប់ | រួចសម្លាប់ជនត្រង់ស្លូត | ។ | |
| ៩ | គេពួនដូចសត្វសិង្ហ | សំងំឈឹងតាមគម្ពោត | |
| ស្នាក់ចាប់ជនទុរគត | ទាក់ទាញព័ទ្ធចូលអន្ទាក់ | ។ | |
| ១០ | គេក្រាបពួននៅដី | ហើយឃ្មាតខ្មីទាញទម្លាក់ | |
| ស្ទុះចាប់មិនសល់ម្នាក់ | សាហាវជាក់គ្មានបន្លំ | ។ | |
| ១១ | ជនពាលគិតថា៖«ព្រះ | ជាអម្ចាស់មិនបារម្ភ | |
| ព្រះនេត្របិទសំងំ | មិនទតចំទាល់តែសោះ» | ។ | |
| ១២ | ឱ! ព្រះអម្ចាស់អើយ | ពេលនេះហើយកុំបង់បោះ | |
| តើនឡើងបង្ហាញអស់ | ឫទ្ធិតេជះនៃព្រះអង្គ | ។ | |
| ១៣ | ហេតុអ្វីមនុស្សអាក្រក់ | ពោលចំអកព្រះយ៉ាងហ្នឹង! | |
| ចិត្តគេតែងរំពឹង | ថា «ព្រះអង្គមិនរករឿង» | ។ | |
| ១៤ | ព្រះអង្គទតឃើញទុក្ខ | លំបាកសុខនៃមនុស្សយើង | |
| កម្សត់អត់ទីពឹង | ព្រះអង្គនឹងជួយជានិច្ច | ។ | |
| មនុស្សដែលទន់ទាប | ជាដរាបផ្ញើជីវិត | ||
| លើព្រះម្ចាស់ជានិច្ច | ទ្រង់មិនភ្លេចជនទុរគត | ។ | |
| ១៥ | សូមទ្រង់កាច់បំបាក់ | ដៃអស់អ្នកពាលឧក្រិដ្ឋ | |
| ដាក់ទោសពួកទុច្ចរិត | ឱ្យគេឈប់ប្រព្រឹត្តពាល | ។ | |
| ១៦ | ព្រះអម្ចាស់ជាព្រះ | ខ្ពង់ខ្ពស់ណាស់ជាក្សត្រដែល | |
| គ្រងរាជ្យអស់កល្បក្រែល | បំបាត់ចោលសាសន៍ដទៃ | ។ | |
| ១៧ | បពិត្រព្រះអម្ចាស់ | ឈ្វេងយល់ច្បាស់បំណងថ្មី | |
| នៃមនុស្សទន់ទាបក្តី | អង្គក្សត្រថ្លៃលើកទឹកចិត្ត | ។ | |
| ១៨ | ព្រះអង្គរកយុត្តិធម៌ | ឱ្យអ្នកក្រមនុស្សសុចរិត | |
| ត្រូវគេជាន់សង្កត់ | ពួកទុច្ចរិតមិនឱ្យមាន | ។ | |
| មនុស្សនៅលើផែនដី | ជនប្រុសស្រីទាំងប៉ុន្មាន | ||
| មិនអាចនឹងជិះជាន់ | អ្នកខ្សោយអន់ទៀតបានទេ | ។ |
ទំនុកតម្កើងលេខ ១១ (១០) បទកាកគតិ
| ១ | ខ្ញុំបានជ្រកកោន | មិនដែលស្រពោន | ក្រោមម្លប់បារមី |
| នៃព្រះអម្ចាស់ | ចុះរឿងហេតុអ្វី | អ្នករាល់គ្នាស្តី | |
| ឱ្យជ្រកតាមភ្នំ ? | ។ | ||
| ២ | ជនពាលយិតធ្នូ | ព្រួញខ្សែទាំងគូ | បម្រុងបាញ់ផ្គុំ |
| ពីទីងងឹត | ដែលគេសំងំ | ត្រៀមបាញ់ឱ្យចំ | |
| ពួកអ្នកត្រង់ស្មោះ | ។ | ||
| ៣ | ប្រសិនបើច្បាប់ | ជាគ្រឹះមាំជាប់ | ត្រូវរលំអស់ |
| តើមនុស្សសុចរិត | ទាំងស្រីទាំងប្រុស | ធ្វើអ្វីកើតនោះ | |
| សូមជួយរិះគិត | ។ | ||
| ៤ | ព្រះម្ចាស់គង់ក្នុង | វិហារព្រះអង្គ | ដ៏វិសុទ្ធពិត |
| បល្ល័ង្ករបស់ | ព្រះអង្គស្ថេរស្ថិត | ឈ្វេងយល់គំនិត | |
| របស់មនុស្សលោក | ។ | ||
| ៥ | ព្រះអង្គពេញចិត្ត | នឹងមនុស្សសុចរិត | តែមិនព្រមយក |
| មនុស្សកាចពាលា | ចូលចិត្តឆរបោក | តែងតែរិះរក | |
| ប្រព្រឹត្តឃោរឃៅ | ។ | ||
| ៦ | សូមទ្រង់ដាក់ទោស | មនុស្សពាលទាំងនោះ | ដោយភ្លើងសន្ធៅ |
| មានទាំងស្ពាន់ធម៌ | បង្អុរចុះទៅ | មានទាំងខ្យល់ក្តៅ | |
| បក់បោកមកដែរ | ។ | ||
| ៧ | ដ្បិតព្រះអម្ចាស់ | មានហឫទ័យស្មោះ | ឥតមានបែកបែរ |
| មនុស្សទៀងត្រង់ | គ្មានចិត្តរៀចវេរ | នឹងបាននៅក្បែរ | |
| ឃើញភក្ត្រព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ១២ (១១) បទកាកគតិ
| ២ | ឱ! ព្រះអម្ចាស់សូមជួយផង | មនុស្សច្រើនកន្លងសឹងលែងមាន | |
| ក្នុងចំណោមមនុស្សរាប់សែនលាន | បាត់បង់អស់គ្មានអ្នកត្រង់ស្មោះ | ។ | |
| ៣ | ម្នាក់ៗគិតតែមួលបង្កាច់ | ដាក់គ្នាមិនដាច់ឥតឈប់សោះ | |
| ពាក្យគេនិយាយស្ទើរទាំងអស់ | សុទ្ធតែបញ្ជោះបញ្ចើចគ្នា | ។ | |
| ៤ | សូមព្រះអម្ចាស់បំបិទមាត់ | ដែលពោលបញ្ចើចកុំរួញរា | |
| និងកាត់អណ្តាតដែលមុសា | និយាយឫស្យាយ៉ាងព្រហើន | ។ | |
| ៥ | ពួកគេពោលថា«ដោយសារមាត់ | របស់យើងពិតអ្វីក៏បាន | |
| ជោគជ័យដរាបឥតស្រាកស្រាន្ត | គ្មាននរណាហ៊ានត្រួតលើយើង» | ។ | |
| ៦ | ពេលព្រះអង្គឃើញគេជាន់ជិះ | ជនទុរគតនេះនៅនឹងជើង | |
| និងឮសម្រែកអ្នកក្រផង | ដែលទទួលរងទុក្ខលំបាក | ។ | |
| ព្រះអម្ចាស់មានបន្ទូលថា | «ឥឡូវនេះណាកុំកំសាក | ||
| យើងក្រោកឡើងមកជួយអស់អ្នក | ដែលមនុស្សគម្រក់គេមើលងាយ » | ។ | |
| ៧ | បន្ទូលរបស់ព្រះអម្ចាស់ | គួរទុកចិត្តណាស់ពេញអង្គកាយ | |
| បរិសុទ្ធជាងប្រាក់ភ្លឺពណ្ណរាយ | ដែលដុតរំលាយប្រាំពីរដង | ។ | |
| ៨ | ព្រះអម្ចាស់ដែលគ្រប់គ្រងថែ | ព្រះអង្គតែងតែធ្វើឥតឆ្គង | |
| តាមព្រះបន្ទូលគ្មានសៅហ្មង | ជានិច្ចសព្វដងប្រពៃពិត | ។ | |
| ៩ | ទោះបីជនពាលដើរក្រឡឹង | ទោះបីមនុស្សប្រឹងតែប្រព្រឹត្ត | |
| អំពើទុយ៌សច្រើនឥតគិត | ព្រះអង្គនៅជិតការពារខ្ញុំ | ។ |
ទំនុកតម្កើងលេខ ១៣ (១២) បទពំនោល
| ២ | បពិត្រព្រះអម្ចាស់អើយ | តើនៅកន្តើយ | ព្រងើយនឹងខ្ញុំដល់ណា? | ។ |
| ម្តេចនៅតែងាកភក្ត្រា | ចេញពីកាយា | ទូលបង្គំដល់ណាទៀត? | ។ | |
| ៣ | តើទ្រូងខ្ញុំត្រូវចង្អៀត | កង្វល់ឥតឃ្លាត | ក្នុងចិត្តរហូតដល់ណា? | ។ |
| តើចិត្តខ្ញុំត្រូវខ្លោចផ្សា | កើតក្តីទុក្ខា | អាត្មាព្រួយដល់អង្កាល់? | ។ | |
| តើខ្មាំងមានប្រៀបផ្ចាញ់ផ្ចាល | លើខ្ញុំអង្កាល់ | ទើបស្រាលនឹងបានល្ហែល្ហើយ? | ។ | |
| ៤ | ឱ! ព្រះជាអម្ចាស់អើយ | សូមទតហើយឆ្លើយ | ចម្លើយមកទូលបង្គំ | ។ |
| សូមមេត្តាប្រោសឱ្យខ្ញុំ | ឃើញពន្លឺចំ | សូមកុំទុកខ្ញុំឱ្យស្លាប់ | ។ | |
| ៥ | ក្រែងខ្មាំងសត្រូវបង្អាប់ | ថា៖«អញសម្លាប់ | អញចាប់បានឈ្នះវាហើយ» | ។ |
| ពួកសត្រូវឥតកន្តើយ | ត្រេកអរសប្បាយ | ព្រោះតែខ្ញុំបរាជ័យ | ។ | |
| ៦ | ចំពោះរូបខ្ញុំឃ្មៀតខ្មី | ទុកចិត្តហឫទ័យ | ប្រណីរបស់ព្រះអង្គ | ។ |
| សូមឱ្យខ្ញុំត្រេកអរផង | ពីព្រោះព្រះអង្គ | បានសង្គ្រោះទូលបង្គំ | ។ | |
| សូមឱ្យខ្ញុំច្រៀងរងំ | សរសើរឧត្តម | ដល់ខ្ញុំព្រះអង្គប្រណី | ។ |
ទំនុកតម្កើងលេខ ១៤ (១៣) បទកាកគតិ
| ១ | ពួកមនុស្សលេលា | គេតែងនាំគ្នា | គិតថាគ្មានព្រះ |
| ចូលចិត្តប្រព្រឹត្ត | ថោកទាបផ្តេសផ្តាស | គួរស្អប់ខ្ពើមណាស់ | |
| គ្មានអ្នកល្អសោះ | ។ | ||
| ២ | ព្រះម្ចាស់ទតមក | មើលមនុស្សលោក | ឥតមានចន្លោះ |
| ក្រែងមានអ្នកណា | មានប្រាជ្ញាខ្ពស់ | ហើយមានចិត្តស្មោះ | |
| ស្វែងរកព្រះអង្គ | ។ | ||
| ៣ | ពួកគេសុទ្ធតែ | វង្វេងបែកបែរ | ឥតមានស្មោះត្រង់ |
| រួមគ្នាប្រព្រឹត្ត | ទុច្ចរិតយង់ឃ្នង | សូម្បីម្នាក់ផង | |
| ក៏គ្មានល្អដែរ | ។ | ||
| ៤ | មនុស្សដែលប្រព្រឹត្ត | អំពើទុច្ចរិត | ឥតមានទំនេរ |
| តើពួកទាំងនោះ | ឆោតល្ងង់ឬទេ | រកស៊ីព្រោះតែ | |
| កឹបគៃប្រជា | ។ | ||
| ៥ | ពួកគេភ័យញ័រ | ព្រោះព្រះបវរ | គាំទ្រមនុស្សម្នា |
| ជាអ្នកសុចរិត | ស្មោះត្រង់ល្អជា | ព្រះម្ចាស់ធានា | |
| មិនឱ្យភ័យស្លុត | ។ | ||
| ៦ | អ្នករាល់គ្នាឱ្យ | អ្នកក្រទន់ខ្សោយ | និងជនទុរគត |
| បាត់ក្តីសង្ឃឹម | ភិតភ័យរន្ធត់ | តែព្រះមានឫទ្ធិ | |
| ជាជម្រកគេ | ។ | ||
| ៧ | សូមព្រះអង្គដែល | គង់នៅជាខែល | សង្គ្រោះកុំរេ |
| ជួយអ៊ីស្រាអែល | កុំនៅទំនេរ | រំដោះពួកគេ | |
| ត្រឡប់ទៅស្រុក | ។ | ||
| ពូជលោកយ៉ាកុប | ត្រេកអរឥតឈប់ | រួចពីទោសទុក្ខ | |
| ពូជអ៊ីស្រាអែល | ជួបតែក្តីសុខ | ពីនេះទៅមុខ | |
| សប្បាយពេកហោង | ។ |
ទំនុកតម្កើងលេខ ១៥ (១៤) បទព្រហ្មគីតិ
| ១ | បពិតព្រះអម្ចាស់ | នរណាខ្លះអាចរស់ក្នុង | |
| ព្រះពន្លាព្រះអង្គ | ស្ថិតនៅលើភ្នំវិសុទ្ធ | ។ | |
| ២ | គឺមានតែមនុស្ស | ដែលគ្មានទោសនិងប្រព្រឹត្ត | |
| អំពើសុចរិត | និយាយពិតជាដរាប | ។ | |
| ៣ | គេមិននិយាយមួល | បង្កាច់ផ្តួលមិនធ្វើបាប | |
| បងប្អូនដែលទន់ទាប | មិនបង្អាប់កិត្តិយស | ។ | |
| ៤ | គេមិនរាប់រកអ្នក | ដែលព្រះម្ចាស់មិនស្ម័គ្រស្មោះ | |
| តែគេលើកកិត្តិយស | អ្នកគោរពកោតព្រះអង្គ | ។ | |
| បើគេសន្យាអ្វី | ឬទោះបីខូចខាតបង់ | ||
| ក៏គេមិនបង្អង់ | គេគោរពពាក្យសម្តី | ។ | |
| ៥ | បើមាននរណាម្នាក់ | មករកប្រាក់គេឱ្យខ្ចី | |
| មិនចង់បានកំរៃ | ច្រើនតិចក្តីគេមិនយក | ។ | |
| អ្នកប្រព្រឹត្តដូច្នេះ | ជាមនុស្សចេះអាចចូលជ្រក | ||
| ក្រោមបារមីរៀងមក | នឹងបានសុខជានិរន្តរ | ។ |
ទំនុកតម្កើងលេខ ១៦ (១៥) បទពាក្យ៧
| ១ | ឱ! ព្រះជាម្ចាស់ដ៏ឧត្តម | សូមការពារខ្ញុំឱ្យសុខសាន្ត | |
| ដ្បិតទូលបង្គំសុំផ្ញើប្រាណ | ជ្រកក្រោមទីស្ថានម្លប់បារមី | ។ | |
| ២ | ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថា | ព្រះអង្គពិតជាអម្ចាស់ថ្លៃ | |
| ក្រៅពីព្រះអង្គឥតមានអ្វី | ផ្តល់មង្គលជ័យគ្រាអាសន្ន | ។ | |
| ៣ | អារុក្ខអារក្សអ្នកតាព្រៃ | ម្ចាស់ទឹកម្ចាស់ដីកាលពីមុន | |
| ដែលខ្ញុំពេញចិត្តខ្លាំងពេកពន់ | ផ្តល់តែទារុណរាល់វេលា | ។ | |
| ៤ | ទូលបង្គំនឹងមិនចូលរួម | មិនទទួលព្រមរួមជាគ្នា | |
| គោរពនិងថ្វាយយញ្ញបូជា | មិនពោលនាមាព្រះក្លែងក្លាយ | ។ | |
| ៥ | បពិត្រព្រះអម្ចាស់ឧត្តម | ព្រះអង្គជាចំណែកស្រស់ស្រាយ | |
| មរតកនៃខ្ញុំឥតក្លែងក្លាយ | ផ្តល់អ្វីទាំងឡាយតាមប្រាថ្នា | ។ | |
| ៦ | ព្រះអង្គប្រទានកេរមតក | វិសេសឥតអាក់ដ៏ថ្លៃថ្លា | |
| មកទូលបង្គំខ្ញុំនេះណា | ជាកេរអស្ចារ្យប្រសើរផុត | ។ | |
| ៧ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ព្រោះព្រះអង្គនេះសែនមោះមុត | |
| ទ្រង់ផ្តល់យោបល់ខ្ញុំម្នាក់គត់ | ទោះយប់ងងឹតក៏តឿនដែរ | ។ | |
| ៨ | ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ | ដែលជាទម្លាប់ទ្រង់គង់ក្បែរ | |
| ខាងស្តាំរូបខ្ញុំឥតប្រួលប្រែ | ខ្ញុំមិនបែកបែរញាប់ញ័រឡើយ | ។ | |
| ៩ | ហេតុនេះបានជាខ្ញុំរីករាយ | ត្រេកអរសប្បាយបានល្ហែល្ហើយ | |
| ខ្ញុំបានសម្រាកកាយធូរស្បើយ | ដោយសុខសាន្តហើយផុតកង្វល់ | ។ | |
| ១០ | ដ្បិតព្រះអង្គមិនបោះបង់ខ្ញុំ | ឱ្យរងទុក្ខធំស្លាប់សោតសល់ | |
| ព្រះអង្គក៏មិនបណ្តោយដល់ | សពបម្រើផ្ទាល់ស្អុយរលួយ | ។ | |
| ១១ | ព្រះអង្គបង្ហាញផ្លូវជីវិត | ឱ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ | |
| ដោយព្រះអង្គគង់នៅជាមួយ | ទូលបង្គំគ្មានព្រួយអរសប្បាយ | ។ | |
| ដោយព្រះអង្គគង់នៅខាងស្តាំ | ជាប់ជាប្រចាំមិនជិនណាយ | ||
| ទូលបង្គំសែនរីករាយសប្បាយ | អស់កល្បវែងឆ្ងាយតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ១៧ (១៦) បទពាក្យ៧
| ១ | ឱ!ព្រះអម្ចាស់សូមសណ្តាប់ | ទូលបង្គំប្រាប់សំណូមពរ | |
| ដ៏ល្អត្រឹមត្រូវស្រស់បវរ | សូមរកយុត្តិធម៌ឱ្យរូបខ្ញុំ | ។ | |
| សូមយកព្រះហឫទ័យវែកញែក | និងសូរសម្រែកទូលបង្គំ | ||
| សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ | ដែលអង្វរសុំដោយត្រង់ស្មោះ | ។ | |
| ២ | សូមរកយុត្តិធម៌ឱ្យខ្ញុំផង | កុំបីសៅហ្មងឬបង់បោះ | |
| សូមព្រះអង្គទតឱ្យច្បាស់ចុះ | អ្វីទៅដែលខុសអ្វីត្រឹមត្រូវ | ។ | |
| ៣ | ព្រះអង្គឈ្វេងយល់ចិត្តខ្ញុំច្បាស់ | ហើយព្រះអង្គត្រាស់ពិនិត្យនូវ | |
| ល្បងលចិត្តខ្ញុំទាំងយប់ជ្រៅ | មិនឃើញអាស្រូវឬឆ្គាំឆ្គង | ។ | |
| ៤ | ទូលបង្គំខំយកចិត្តទុកដាក់ | តាមបន្ទូលជាក់ព្រះអង្គផង | |
| ហើយប្រព្រឹត្តខ្លួនមិនឱ្យហ្មង | ដូចមនុស្សយង់ឃ្នងឯទៀតឡើយ | ។ | |
| ៥ | ទូលបង្គំខំដើរតាមមាគ៌ា | នៃអង្គក្សត្រាខ្ជាប់ខ្ជួនហើយ | |
| ក៏បោះជំហានដើរតាមក្រោយ | មិនឱ្យថ្លោះធ្លោយលំអៀងបែរ | ។ | |
| ៦ | ឱព្រះអម្ចាស់នៃខ្ញុំអើយ | ខ្ញុំស្រែកដង្ហោយមិនប្រួលប្រែ | |
| ហៅរកព្រះម្ចាស់មិនបែកបែរ | សូមកុំងាករេផ្ទៀងព្រះកាណ៌ | ។ | |
| ៧ | ព្រះអង្គតែងតែសង្គ្រោះអ្នក | ដែលមកជ្រកស្នាក់ដោយមេត្តា | |
| ក្រោមម្លប់បារមីដ៏អស្ចារ្យ | ឱ្យរួចពីការគាបសង្កត់ | ។ | |
| ៨ | សូមថែរក្សាទូលបង្គំ | ដូចកែវភ្នែកកុំឱ្យបង់បាត់ | |
| ការពារខ្ញុំដូចបក្សីសត្វ | ក្រុងកូនកម្សត់របស់វា | ។ | |
| ៩ | សូមកុំឱ្យពួកមនុស្សពាល | ចាក់រុកឆ្កិះឆ្កៀលខ្ញុំវេទនា | |
| កុំឱ្យពួកខ្មាំងមកទាមទារ | ក្រសោបប្រហាររូបខ្ញុំឡើយ | ។ | |
| ១០ | ពួកគេគ្មានចិត្តត្រាប្រណី | មាត់គេចេញស្តីពាក្យជម្លើយ | |
| អួតបំប៉ោងខ្លួនគ្មានកោះត្រើយ | ព្រះអង្គម្ចាស់អើយមិនអៀនខ្មាស | ។ | |
| ១១ | ពេលដែលពួកគេដេញតាមទាន់ | គេនឹងដើរជាន់ខ្ញុំអាម៉ាស់ | |
| សំឡក់សម្លឹងខ្ញុំខ្លាំងណាស់ | បម្រុងព្រលះជីវិតបង់ | ។ | |
| ១២ | ចិត្តរបស់គេសែនឃោរឃៅ | កំណាចអាស្រូវដូចសត្វសិង្ហ | |
| ដែលតែងតែពួនចាំរំពឹង | សំងំសម្លឹងចាប់រំពា | ។ | |
| ១៣ | ឱព្រះម្ចាស់អើយសូមតើនឡើង | ឱ្យសត្រូវប៉ើងកុំរួញរា | |
| សូមយកព្រះខ័នមកការពារ | រំដោះខ្ញុំពីជនទុរយស | ។ | |
| ១៤ | សូមប្រើអំណាចឫទ្ធិចេស្តា | ដេញតាមប្រហារដោយតេជៈ | |
| ដាក់ទោសពួកគេកុំស្រណោះ | ឱ្យអន្តរាយអស់ដល់កូនចៅ | ។ | |
| ១៥ | ចំពោះខ្ញុំវិញគឺប្រព្រឹត្ត | តាមក្តីសុចរិតមិនអាស្រូវ | |
| ខ្ញុំឃើញព្រះភក្ត្រទ្រង់គង់នៅ | ទើបផុតហ្មងសៅពេលភ្ញាក់ឡើង | ។ |
ទំនុកតម្កើងលេខ ១៨ (១៧) បទពាក្យ៧
| ២ | ឱ! ព្រះអម្ចាស់អើយ | ខ្ញុំកោតហើយលើកព្រះអង្គ | |
| ព្រោះទ្រង់ជាកម្លាំង | របស់ខ្ញុំធំមាំមួន | ។ | |
| ៣ | ព្រះម្ចាស់ជាថ្មដា | រឹងអស្ចារ្យខ្ញុំលាក់ខ្លួន | |
| ជាខែលមាំហំហួន | ខ្ញុំរួចខ្លួនមានជោគជ័យ | ។ | |
| ៤ | ពេលខ្ញុំស្រែកដង្ហោយ | ព្រះម្ចាស់ជួយឱ្យផុតភ័យ | |
| ផុតពីខ្មាំងចង្រៃ | សូមលើកដៃថ្កើងព្រះអង្គ | ។ | |
| ៥ | ក្តីស្លាប់រួបរឹតខ្ញុំ | ដូចទឹកធំហូរតម្រង់ | |
| កួចឆក់មិនបង្អង់ | អន្តរាយបង់សូន្យឥតអាក់ | ។ | |
| ៦ | ក្តីស្លាប់បានរួមរិត | ខ្ញុំសែនភិតភ័យញ័រញាក់ | |
| ដូចចូលក្នុងអន្ទាក់ | ដែលគេដាក់ចង់ប្រល័យ | ។ | |
| ៧ | នៅពេលខ្ញុំកើតទុក្ខ | ខ្ញុំស្រែករកព្រះម្ចាស់ថ្លៃ | |
| ទ្រង់សណ្តាប់សម្តី | ដោយមេត្រីវិហារ | ។ | |
| សំឡេងរបស់ខ្ញុំ | លាន់រងំឮខ្ទ័រខ្ទារ | ||
| ទៅប៉ះដល់ព្រះកាណ៌ | ក្នុងសោតាព្រះម្ចាស់ខ្ញុំ | ។ | |
| ៨ | ផែនដីកក្រើកញ័រ | លាន់ខ្ទារខ្ទ័រគ្រប់ជ្រោយជ្រុង | |
| ភ្នំក៏មិនគង់វង្ស | ព្រោះព្រះអង្គខ្ញាល់ពេកក្រៃ | ។ | |
| ៩ | ផ្សែងចេញពីនាសា | អង្គក្សត្រាព្រះម្ចាស់ថ្លៃ | |
| ភ្លើងឆេះច្រើនឥតបី | ច្រើនពេកក្រៃពីព្រះឱស្ឋ | ។ | |
| ១០ | ព្រះអង្គផ្អៀងមេឃា | រួចម្នីម្នាទ្រង់យាងចុះ | |
| មានទាំងពពកក្រាស់ | ពណ៌សក្បុសទ្រាប់បាទា | ។ | |
| ១១ | គង់លើខេរ៉ូប៊ីន | ដែលជាយានហោះម្នីម្នា | |
| ទ្រង់យកវាយោជា | យានបក្សានៃក្សត្រថ្លៃ | ។ | |
| ១២ | ហើយយកភាពងងឹត | មកបាំងបិទស្នាក់អាស្រ័យ | |
| ពពកខ្មៅក្រាស់ក្រៃ | ទ្រង់លកលៃជាពន្លា | ។ | |
| ១៣ | ផ្លេកបន្ទោរចែងចាំង | ពីមុខទ្រង់ភ្លឺមហិមា | |
| ធ្លាក់ព្រឹលសែនរងារ | លើពសុធាមានភ្លើងធ្លាក់ | ។ | |
| ១៤ | ព្រះអម្ចាស់ធ្វើឱ្យ | មេឃរញ្ជួយផ្គរឥតអាក់ | |
| ព្រះដ៏ខ្ពស់ផុតថ្នាក់ | សូរសៀងធ្លាក់ពីលើមក | ។ | |
| ១៥ | ទ្រង់បាញ់ព្រួញតម្រង់ | ទៅលើខ្មាំងច្រើនគរគោក | |
| បាញ់ផ្លេកបន្ទោរមក | ខ្ទេចជម្រកបាក់ទ័ពអស់ | ។ | |
| ១៦ | បពិត្រព្រះអម្ចាស់ | បន្ទូលច្បាស់ដូចខ្យល់ព្យុះ | |
| ឱ្យបាតសមុទ្រផុស | ហើយលេចគ្រឹះផែនដីមក | ។ | |
| ១៧ | ព្រះអង្គលាតព្រះហស្ត | ពីស្ថានខ្ពស់បីទ្រយក | |
| ស្រង់ខ្ញុំឱ្យរួចមក | ពីរលកសមុទ្រជ្រៅ | ។ | |
| ១៨ | ព្រះអង្គបានរំដោះ | ឱ្យផុតគ្រោះផុតសត្រូវ | |
| ផុតពីមនុស្សឃោរឃៅ | មនុស្សកម្លៅខ្លាំងជាងខ្ញុំ | ។ | |
| ១៩ | ពេលមានទុក្ខវេទនា | គេនាំគ្នាចងគំនុំ | |
| គេវាយប្រហារខ្ញុំ | ព្រះឧត្តមជួយការពារ | ។ | |
| ២០ | ព្រះអង្គនាំខ្ញុំផុត | ក្តីតក់ស្លុតទុក្ខគ្រាំគ្រា | |
| រំដោះផុតវេទនា | ទ្រង់គាំពារទូលបង្គំ | ។ | |
| ២១ | ព្រះអម្ចាស់ប្រព្រឹត្ត | តាមសុចរិតរបស់ខ្ញុំ | |
| តបមកទូលបង្គំ | ស្របតាមខ្ញុំដែលបរិសុទ្ធ | ។ | |
| ២២ | ដ្បិតខ្ញុំបានប្រណិប័តន៍ | យ៉ាងទៀងទាត់ល្អបំផុត | |
| តាមមាគ៌ាមោះមុត | តែមួយគត់នៃព្រះអង្គ | ។ | |
| ២៣ | ខ្ញុំប្រព្រឹត្តវិន័យ | ល្អឥតបីហើយស្មោះត្រង់ | |
| តាមមាគ៌ាព្រះអង្គ | មិនបោះបង់បទបញ្ជា | ។ | |
| ២៤ | ខ្ញុំគ្មានក្តីសៅហ្មង | ឥតមានឆ្គងឥតរេរា | |
| ប្រយ័ត្នខ្លួនការពារ | ឱ្យល្អជាគ្មានកំហុស | ។ | |
| ២៥ | ព្រះអម្ចាស់ប្រណី | តាមសេចក្តីសុចរិតស្មោះ | |
| អំពើខ្ញុំទាំងអស់ | បែបជាមនុស្សបរិសុទ្ធ | ។ | |
| ២៦ | បពិត្រព្រះអម្ចាស់ | ហឫទ័យស្មោះត្រង់បំផុត | |
| អ្នកដែលគ្មានពុតត្បុត | ចិត្តបរិសុទ្ធស្មោះសរក្រៃ | ។ | |
| ២៧ | ចំពោះអ្នកមានចិត្ត | បរិសុទ្ធតាមព្រះទ័យ | |
| ចំពោះមនុស្សអប្រីយ៍ | ព្រះអង្គលៃប្រើកល្បិច | ។ | |
| ២៨ | ព្រះអង្គជួយសង្គ្រោះ | មនុស្សទាំងអស់គ្មានកលកិច្ច | |
| បន្ទាបជាន់ពន្លិច | មនុស្សមានល្បិចចិត្តឆ្មើងឆ្មៃ | ។ | |
| ២៩ | បពិត្រព្រះម្ចាស់អើយ | ព្រះអង្គហើយគឺរង្សី | |
| ពន្លឺភ្លឺពេកក្រៃ | មានសិរីផុតងងឹត | ។ | |
| ៣០ | ទ្រង់ប្រទានកម្លាំង | ឱ្យឈ្នះខ្មាំងដែលជុំជិត | |
| ហើយទូលបង្គំពិត | ជាលោតផុតកំពែងក្រុង | ។ | |
| ៣១ | មាគ៌ាព្រះអម្ចាស់ | សែនល្អល្អះច្បាស់យល់យង់ | |
| បន្ទូលពិតទាំងស្រុង | ជាខែលរងរាំងការពារ | ។ | |
| ៣២ | មានតែព្រះអម្ចាស់ | ដែលជាព្រះពិតសត្យា | |
| គ្មានព្រះផ្សេងឯណា | ជាថ្មដាឱ្យជ្រកសោះ | ។ | |
| ៣៣ | ទ្រង់ប្រទានកម្លាំង | ឱ្យខ្ញុំខ្លាំងក្លាមុតមោះ | |
| មាគ៌ាខ្ញុំទាំងអស់ | ឥតមានទាស់សោះឡើយណា | ។ | |
| ៣៤ | ព្រះអម្ចាស់ប្រទាន | ឱ្យខ្ញុំមានល្បឿនអស្ចារ្យ | |
| ដូចក្តាន់ក្នុងព្រឹក្សា | ខ្ញុំយាត្រាឈរទីខ្ពស់ | ។ | |
| ៣៥ | ព្រះអង្គបានបង្ហាត់ | ខ្ញុំឱ្យស្ទាត់ចេះទាំងអស់ | |
| ធ្វើសឹកក៏មិនទាស់ | ជំនាញខ្ពស់យឹតធ្នូបាន | ។ | |
| ៣៦ | បពិត្រព្រះអម្ចាស់ | ប្រពៃណាស់ការពារប្រាណ | |
| សង្គ្រោះឱ្យថ្កើងថ្កាន | រស់សុខសាន្តដោយបារមី | ។ | |
| ព្រះអង្គគាំទ្រខ្ញុំ | ទូលបង្គំដោយប្រពៃ | ||
| លើកឡើងខ្ពង់ខ្ពស់ក្រៃ | ដោយហឫទ័យមានមេត្តា | ។ | |
| ៣៧ | ព្រះអង្គប្រោសប្រទាន | ឱ្យខ្ញុំមានល្បឿនអស្ចារ្យ | |
| មិនឱ្យខ្មាំងឫស្យា | ដេញអាត្មាភ្លាត់ជើងឡើយ | ។ | |
| ៣៨ | ខ្ញុំដេញតាមពួកខ្មាំង | ចាប់ឃុំឃាំងមិនកន្តើយ | |
| កម្ទេចពួកវាហើយ | មិននៅឡើយវិលទីស្ថាន | ។ | |
| ៣៩ | ខ្ញុំកម្ទេចពួកវា | ឱ្យវេទនាងើបមិនបាន | |
| ដេកដួលស្លាប់ទាំងប្រាណ | ដូចតិរច្ឆានក្រោមជើងខ្ញុំ | ។ | |
| ៤០ | ព្រះអង្គបានប្រទាន | ឱ្យខ្ញុំមានកម្លាំងមាំ | |
| តយុទ្ធមិនបាច់ខំ | ជោគជ័យធំឈ្នះសត្រូវ | ។ | |
| ៤១ | ទ្រង់ឱ្យគេបាក់ទ័ព | រត់ទៅស្លាប់សែនអាស្រូវ | |
| អ្នកប្រឆាំងអស់ផ្លូវ | មិនឱ្យនៅវិនាសសូន្យ | ។ | |
| ៤២ | គេស្រែករកជំនួយ | គ្មានអ្នកជួយមុខស្រពោន | |
| ព្រះម្ចាស់ក៏លាក់ខ្លួន | សំងំពួនមិនតបឆ្លើយ | ។ | |
| ៤៣ | ទូលបង្គំកម្ទេច | មិនឱ្យគេចផុតរួចឡើយ | |
| ដូចខ្យល់បក់រួចហើយ | បោសខ្ចាត់ខ្ចាយជ្រាំតាមផ្លូវ | ។ | |
| ៤៤ | ព្រះអង្គជួយរំដោះ | ផុតពីគ្រោះកាចអាស្រូវ | |
| ហើយទ្រង់ត្រួសត្រាយផ្លូវ | តែងតាំងនូវទូលបង្គំ | ។ | |
| ធ្វើជាអ្នកដឹកនាំ | ឱ្យរឹងមាំផុតទុក្ខធំ | ||
| ប្រជាមកមូលផ្តុំ | ចុះចូលខ្ញុំជាប្រញាប់ | ។ | |
| ៤៥ | ជនបរទេសនាំគ្នា | មកម្នីម្នាប្រុងចាំស្តាប់ | |
| តាមពាក្យខ្ញុំបង្គាប់ | ដូចកូនត្រាប់តាមមាតា | ។ | |
| ៤៦ | បរទេសបាក់ទឹកចិត្ត | សែនភ័យភិតខ្លាចមរណា | |
| ភ័យញាប់ញ័រកាយា | ចេញអាត្មាពីជំរក | ។ | |
| ៤៧ | ជយោ! ព្រះជាម្ចាស់ | ព្រះអង្គច្បាស់មានជ័យជោគ | |
| ជាថ្មដែលយើងជ្រក | យើងរត់រកការសង្គ្រោះ | ។ | |
| ៤៨ | ឱ្យរូបទូលបង្គំ | មានជ័យធំដ៏មុតមោះ | |
| ព្រះអង្គបង្ក្រាបអស់ | ជនទាំងនោះឱ្យចូលចុះ | ។ | |
| ៤៩ | ទ្រង់ប្រោសទូលបង្គំ | ផុតទុក្ខធំសត្រូវអស់ | |
| ហើយលើកឱ្យបានខ្ពស់ | រួចរំដោះផុតបច្ចា | ។ | |
| ៥០ | ហេតុនេះទូលបង្គំ | សូមប្រណម្យអង្គក្សត្រា | |
| កណ្តាលសាសន៍នានា | លើកនាមាព្រះអង្គថ្លៃ | ។ | |
| ៥១ | ព្រះអង្គប្រោសឱ្យអ្នក | ដែលទ្រង់ស្ម័គ្រឱ្យមានជ័យ | |
| ជំនះយ៉ាងប្រពៃ | ដែលល្បាញល្បីដ៏អស្ចារ្យ | ។ | |
| ទ្រង់មានហឫទ័យស្មោះ | ស្ម័គ្រចំពោះព្រះគ្រីស្តណា | ||
| ចាក់ប្រេងលើសិរសា | ទាំងវង្សាស្តេចដាវីឌ | ។ |
ទំនុកតម្កើងលេខ ១៩ (១៨) បទកាកគតិ
| ២ | ផ្ទៃមេឃថ្លាថ្លែង | រុងរឿងស្ញប់ស្ញែង | របស់ព្រះម្ចាស់ |
| អាកាសវេហាស៍ | ក៏បានប្រកាស | ពីស្នាព្រះហស្ត | |
| របស់ព្រះអង្គ | ។ | ||
| ៣ | ថ្ងៃមួយពោលប្រាប់ | ថ្ងៃមួយទៀតស្តាប់ | មិននៅរេរង់ |
| យប់មួយទៀតប្រាប់ | យប់ផ្សេងឱ្យដឹង | អំពីដំណឹង | |
| ល្បីល្បាញអស្ចារ្យ | ។ | ||
| ៤ | មិនប្រើសម្តី | មិនចារសេចក្តី | ឬប្រើភាសា |
| ហើយក៏មិនចេញ | សូរស័ព្ទវាចា | បន្តិចឡើយណា | |
| ឱ្យគេដឹងឮ | ។ | ||
| ៥ | ដំណឹងទាំងនោះ | ឮឆ្ងាយសាយសុះ | ពេញពាសរន្ទឺ |
| លើភពផែនដី | ទីងងឹតភ្លឺ | លាន់ល្បីរន្ទឺ | |
| គ្មានសល់ចន្លោះ | ។ | ||
| ៦ | ព្រះអាទិត្យរះ | ផ្តល់ពន្លឺច្បាស់ | ដូចកូនកំលោះ |
| ចេញមកក្រាបផ្ទឹម | សែនសង្ហាស្រស់ | ដូចវីរបុរស | |
| ដ៏ខ្លាំងពូកែ | ។ | ||
| ៧ | ព្រះអាទិត្យក៏ | យាត្រាបន្ត | មិននៅអង់អែ |
| ពីជើងមេឃម្ខាង | ទៅម្ខាងទៀតដែរ | គ្មានអ្វីបំបែរ | |
| កម្តៅនោះបាន | ។ | ||
| ៨ | ព្រះធម្មវិន័យ | ល្អល្អះប្រពៃ | ប្រសើរថ្កើងថ្កាន |
| ផ្តល់កម្លាំងចិត្ត | ឥតមានស្រាកស្រាន្ត | អ្នកល្ងង់ប្រែប្រាណ | |
| ជាមានប្រាជ្ញា | ។ | ||
| ៩ | បញ្ជារបស់ | ព្រះម្ចាស់ទាំងអស់ | ត្រឹមត្រូវសត្យា |
| ឱ្យចិត្តអំណរ | សប្បាយក្រៃណា | បំភ្លឺចិន្តា | |
| ថ្លៃថ្លាត្រចង់ | ។ | ||
| ១០ | ការគោរពកោត | ព្រះអម្ចាស់សោត | វិសេសយល់យង់ |
| ស្ថិតស្ថេចិរកាល | តទៅគង់វង្ស | ការវិនិច្ឆ័យទ្រង់ | |
| ក៏ត្រង់ត្រឹមត្រូវ | ។ | ||
| ១១ | គួរឱ្យប្រាថ្នា | ចង់បានណាស់ណា | ជាងមាសឆ្អិនឆ្អៅ |
| ផ្អែមជាងទឹកឃ្មុំ | ខែចែត្រខែក្តៅ | ហូរជោរចេញទៅ | |
| ចាកពីបង្គង | ។ | ||
| ១២ | ព្រះធម្មវិន័យ | បំពេញសេចក្តី | ខ្ញុំភ្លឺឥតហ្មង |
| ខ្ញុំអ្នកបម្រើ | របស់ព្រះអង្គ | ធ្វើតាមគ្មានឆ្គង | |
| បានផលប្រណីត | ។ | ||
| ១៣ | គ្មាននរណាម្នាក់ | ឃើញកំហុសជាក់ | ដែលខ្លួនប្រព្រឹត្ត |
| ដោយអចេតនា | មិនបានរិះគិត | សូមទ្រង់អាណិត | |
| លើកលែងទោសា | ។ | ||
| ១៤ | សូមការពារខ្ញុំ | ឱ្យរួចទុក្ខធំ | អំនួតឫស្យា |
| សូមកុំឱ្យចិត្ត | អួតអាងអាត្មា | សោយរាជ្យត្រួតត្រា | |
| លើទូលបង្គំ | ។ | ||
| ១៥ | ទ្រង់ជាថ្មដា | ជាព្រះរក្សា | ការពាររូបខ្ញុំ |
| សូមប្រោសប្រណី | តាមពាក្យទូលសុំ | សេចក្តីនៃខ្ញុំ | |
| ចំពោះព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ២០ (១៩) បទពាក្យ ៧
| ២ | សូមព្រះអម្ចាស់ជួយតបឆ្លើយ | ទៅនឹងចម្លើយព្រះករុណា | |
| សូមនឹកនាមព្រះយ៉ាកុបណា | ជួយថែរក្សាការពារស្តេច | ។ | |
| ៣ | សូមព្រះអង្គជួយព្រះរាជា | ពីព្រះវិហារឱ្យសម្រេច | |
| គាំទ្រករុណាដែលជាស្តេច | ឱ្យបានសម្រេចពីស៊ីយ៉ូន | ។ | |
| ៤ | សូមទ្រង់នឹកឃើញដល់តង្វាយ | ដែលរាជាថ្វាយកុំសោះសូន្យ | |
| ឱ្យគាប់ហឫទ័យកុំស្រពោន | រាជាបញ្ជូនមកបូជា | ។ | |
| ៥ | សូមទ្រង់ប្រទាននូវអ្វីៗ | ដែលមហាក្សត្រថ្លៃប៉ងប្រាថ្នា | |
| ឱ្យសម្រេចតាមគម្រោងការ | សូមព្រះករុណាបានជោគជ័យ | ។ | |
| ៦ | យើងនាំគ្នាសើចហ៊ោរសប្បាយ | សំណើចក្អាកក្អាយគ្មានព្រួយភ័យ | |
| នាំគ្នាជួយលើកដងទង់ជ័យ | ក្នុងនាមម្ចាស់ថ្លៃព្រះខ្ពង់ខ្ពស់ | ។ | |
| ៧ | ឥឡូវនេះខ្ញុំបានដឹងច្បាស់ | ថាព្រះអម្ចាស់ព្រះសង្គ្រោះ | |
| ចាក់ប្រេងអភិសេកព្រះគ្រីស្តនោះ | បានថ្កើងថ្កានខ្ពស់ឆ្ពោះបរមសុខ | ។ | |
| ៨ | អ្នកខ្លះពឹងផ្អែករទេះច្បាំង | ខ្លះពឹងកម្លាំងសេះនាំមុខ | |
| រីឯយើងវិញបានក្តីសុខ | ព្រោះតែយើងទុកចិត្តព្រះម្ចាស់ | ។ | |
| ៩ | ពួកគេបាក់ទ័ពបរាជ័យ | ដេកដួលនៅដីរត់ព្រាត់ប្រាស | |
| រីឯយើងវិញមាំមួនណាស | ជំហរឈរច្បាស់យ៉ាងរឹងប៉ឹង | ។ | |
| ១០ | សូមព្រះជាម្ចាស់ជួយសង្គ្រោះ | ព្រះរាជានោះមានលំនឹង | |
| សំឡេងយើងខ្ញុំរកទីពឹង | សូមទ្រង់ឆ្លើយវិញកុំបីខាន | ។ |
ទំនុកតម្កើងលេខ ២១ (២០) បទពាក្យ ៧
| ២ | បពិត្រអម្ចាស់ | រាជាអរណាស់ | ព្រោះតែឫទ្ធា |
| នុភាពព្រះអង្គ | ដែលជួយការពារ | ឱ្យព្រះករុណា | |
| មានជោគមានជ័យ | ។ | ||
| ៣ | ព្រះអង្គប្រទាន | ឱ្យរាជាបាន | ទទួលអ្វីៗ |
| ទ្រង់មិនបដិសេធ | ពាក្យអង្វរស្តី | ទៅតាមព្រះទ័យ | |
| របស់រាជា | ។ | ||
| ៤ | ព្រះអង្គប្រទាន | ពរជ័យឱ្យមាន | ដល់ស្តេចគ្រប់គ្រា |
| ទ្រង់ពាក់មកុដមាស | ពីលើសិរសា | នៃព្រះករុណា | |
| រុងរឿងប្រណីត | ។ | ||
| ៥ | រាជាទូលសូម | ព្រះអង្គក៏ព្រម | ប្រទានជីវិត |
| ឱ្យព្រះករុណា | ព្រះជន្មវែងពិត | ដោយគ្មានកម្រិត | |
| អង្វែងឥតស្រាន្ត | ។ | ||
| ៦ | ដោយព្រះអម្ចាស់ | មានជ័យជំនះ | រាជាក៏បាន |
| ទទួលសិរី | រុងរឿងថ្កើងថ្កាន | អម្ចាស់ប្រទាន | |
| ថ្លៃថ្លាឧត្តម | ។ | ||
| ៧ | ព្រះអង្គតែងតាំង | រាជាឱ្យនាំ | ព្រះពរសក្តិសម |
| ទ្រង់គង់ជាមួយ | រាជារឹងមាំ | ហើយមានទាំងព្រម | |
| អំណរបរិបូណ៌ | ។ | ||
| ៨ | រាជាផ្អែកពឹង | បង្អែកពំនឹង | គ្មានចិត្តផ្លាស់ប្តូរ |
| ហឫទ័យស្មោះត្រង់ | បរិសុទ្ធហែហូរ | ព្រះរាជ្យយឺនយូរ | |
| ឥតមានរង្គោះ | ។ | ||
| ៩ | ព្រះករុណាចាប់ | ខ្មាំងសត្រូវជាប់ | ឱ្យបានទាំងអស់ |
| ទ្រង់ប្រើអំណាច | ឫទ្ធីខ្ពង់ខ្ពស់ | ចាប់ពួកទាំងនោះ | |
| ដែលស្អប់រាជា | ។ | ||
| ១០ | ករុណាមកដល់ | កម្ទេចគ្មានសល់ | ឱ្យគេវេទនា |
| ដូចភ្លើងឆេះសុស | ព្រះម្ចាស់មុខជា | រំលាយពួកវា | |
| ដោយព្រះអង្គខ្ញាល់ | ។ | ||
| ១១ | ព្រះករុណាទ្រង់ | នឹងលុបពូជពង្ស | វាមិនឱ្យសល់ |
| អស់ពីផែនដី | រហូតកប្បកល្ប | មិនឱ្យកង្វល់ | |
| ប្រហារផុតពូជ | ។ | ||
| ១២ | បើគេឃុបឃិត | រួមផ្សំគំនិត | អំពើខិលខូច |
| នោះគេមិនអាច | ធ្វើទៅបានរួច | គម្រោងការដូច | |
| ចិត្តគេប៉ុនប៉ង | ។ | ||
| ១៣ | រាជាទ្រង់ឫទ្ធិ | ទ្រង់ទាញធ្នូយឹត | បាញ់សត្រូវផង |
| ព្រះករុណាធ្វើ | ឱ្យភ័យកន្លង | ពួកខ្មាំងយង់ឃ្នង | |
| ត្រូវបរាជ័យ | ។ | ||
| ១៤ | ឱព្រះអម្ចាស់ | សូមទតឱ្យច្បាស់ | កុំផ្ទុំទៀតអី |
| មេត្តាតើនឡើង | សម្តែងបារមី | ខ្ញុំច្រៀងបទថ្វាយ | |
| តម្កើងព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ២២ (២១) បទកាកគតិ
| ២ | ឱ! ព្រះម្ចាស់អើយ | ចុះហេតុម្តេចឡើយ | ក៏ព្រះអង្គបោះ |
| បង់ចោលរូបខ្ញុំ | ឥតមានស្រណោះ | ខ្ញុំស្រែកស្ទើរខ្សោះ | |
| ពុំឃើញទ្រង់ជួយ | ។ | ||
| ៣ | ឱ! ព្រះម្ចាស់អើយ | ខ្ញុំស្រែកដង្ហោយ | រកព្រះតែមួយ |
| ស្រែករកពេលថ្ងៃ | ក៏ទ្រង់មិនជួយ | ពេលយប់ដេកព្រួយ | |
| ក៏មិនស្បើយដែរ | ។ | ||
| ៤ | ប៉ុន្តែព្រះអង្គ | វិសុទ្ធឥតហ្មង | គង់នៅឥតប្រែ |
| លើបល្ល័ង្ករាជ្យ | អ៊ីស្រាអែលតែងតែ | នាំគ្នាដង្ហែ | |
| តម្កើងព្រះអង្គ | ។ | ||
| ៥ | បុព្វបុរស | យើងខ្ញុំទាំងអស់ | ផ្ញើចិត្តទាំងស្រុង |
| ផ្ញើទាំងជីវិត | ទាំងរូបកាយផង | សូមឱ្យព្រះអង្គ | |
| រំដោះពួកគាត់ | ។ | ||
| ៦ | ដូនតាយើងខ្ញុំ | អង្វរទូលសុំ | ព្រះអង្គកម្ចាត់ |
| អស់ពួកសត្រូវ | ដោយផ្ញើជីវិត | នឹងមិនខកចិត្ត | |
| ព្រោះព្រះអង្គឡើយ | ។ | ||
| ៧ | រីឯខ្ញុំវិញ | ទុក្ខសោកទោម្នេញ | ឥតបីល្ហែល្ហើយ |
| គេលែងចាត់ទុក | ជាមនុស្សទៀតហើយ | មើលងាយឥតស្បើយ | |
| ប្រមាថជេរស្តី | ។ | ||
| ៨ | អស់អ្នកឃើញខ្ញុំ | ឡកឡឺយដាក់ចំ | គ្មានត្រាប្រណី |
| គេពេបជ្រាយដាក់ | ឥតមានគិតអ្វី | ហើយមិនចេញស្តី | |
| គ្រវីក្បាលដាក់ | ។ | ||
| ៩ | គេពោលពាក្យថា | កាត់ផ្ញើវាសនា | ព្រះជាម្ចាស់ជាក់ |
| ឱ្យព្រះអង្គជួយ | រំដោះគ្រោះថ្នាក់ | បើព្រះអង្គជាក់ | |
| ពិតជាស្ម័គ្រស្មោះ | ។ | ||
| ១០ | ឱព្រះម្ចាស់អើយ | ព្រះអង្គនេះហើយ | ដែលជួយរំដោះ |
| ឱ្យទូលបង្គំ | ចេញពីផ្ទៃពោះ | ផ្ញើខ្ញុំឱ្យរស់ | |
| ឱ្យម្តាយបំបៅ | ។ | ||
| ១១ | កាលខ្ញុំកើតមក | ទ្រង់ទទួលយក | ខ្ញុំជាកូនចៅ |
| ព្រះអង្គជាព្រះ | ដែលបានត្រាស់ហៅ | តាំងពីខ្ញុំនៅ | |
| ពុំស្គាល់ពន្លឺ | ។ | ||
| ១២ | ពេលខ្ញុំជួបភ័យ | អាសន្នខ្លាំងក្រៃ | គ្មានអ្នកដឹងឮ |
| មិនមានអ្នកជួយ | ផុតភ័យព្រួយព្រឺ | សូមទ្រង់ដឹងឮ | |
| កុំទៅឆ្ងាយខ្ញុំ | ។ | ||
| ១៣ | សត្រូវច្រើននាក់ | ចោមរោមពួនស្ទាក់ | រួមរឹតជិតជុំ |
| ប្រៀបបានគោបា | ឡោមព័ទ្ធរូបខ្ញុំ | ដូចគោមកចោម | |
| ពីស្រុកបាសាន | ។ | ||
| ១៤ | ពួកគេប្រឹងបើក | មាត់គេកម្រើក | ប្រឆាំងឥតស្រាន្ត |
| នឹងទូលបង្គំ | ដូចសិង្ហសាមាន្យ | បម្រុងហែកប្រាណ | |
| ស៊ីជាអាហារ | ។ | ||
| ១៥ | កម្លាំងខ្ញុំខ្សោយ | មិនត្រឡប់ឡើយ | ដូចខ្សែជលសា |
| ដែលហូរធ្លាក់ទៅ | មិនវិលឡើយណា | ឆ្អឹងសាច់ផងរ៉ា | |
| រលេះបាត់អស់ | ។ | ||
| ទឹកចិត្តក្លាហាន | ដែលខ្ញុំធ្លាប់មាន | បែរជាហេវខ្សោះ | |
| បីដូចក្រមួន | រលាយរលោះ | ឥតមានសល់សោះ | |
| ព្រោះកម្តៅថ្ងៃ | ។ | ||
| ១៦ | បំពង់កស្ងួត | ដូចដីប្រេះហួត | ស្គមស្គាំងរីងរៃ |
| អណ្តាតខ្ញុំស្អិត | ដិតជាប់ពេកក្រៃ | ទ្រង់ឱ្យខ្ញុំក្ស័យ | |
| ក្លាយជាធូលី | ។ | ||
| ១៧ | ពួកឆ្កែព័ទ្ធខ្ញុំ | មានជនមួយក្រុម | វាមកញាំញី |
| ជាជនទុរយ៌ស | ក្រវែលគ្រប់ទី | ទម្លុះជីវី | |
| ជើងដៃខ្លួនប្រាណ | ។ | ||
| ១៨ | រូបខ្ញុំអាចរាប់ | ឆ្អឹងជំនីរគ្រប់ | មានទាំងប៉ុន្មាន |
| សត្រូវទុយ៌ស | ចិត្តដូចតិរច្ឆាន | សម្លក់រំខាន | |
| សម្លឹងមកខ្ញុំ | ។ | ||
| ១៩ | ពួកគេដោះយក | ខោអាវខ្ញុំមក | ចែកចាយគ្នាជុំ |
| នាំគ្នាចាប់ឆ្នោត | យកខោអាវខ្ញុំ | ធ្វើដោយមិនសម | |
| ជាល្បែងសប្បាយ | ។ | ||
| ២០ | ឱ!ព្រះម្ចាស់អើយ | កុំនៅកន្តើយ | ឱ្យខ្ញុំឃ្លាតឆ្ងាយ |
| ទ្រង់ជាកម្លាំង | គាំទ្ររាងកាយ | សូមយាងមកអាយ | |
| សង្គ្រោះប្រញាប់ | ។ | ||
| ២១ | សូមដោះលែងខ្ញុំ | ឱ្យផុតទុក្ខធំ | បានលឿនឆាប់ៗ |
| ផុតពីមុខដាវ | ដែលគេចាក់កាប់ | សូមជួយប្រញាប់ | |
| ពីចង្កូមឆ្កែ | ។ | ||
| ២២ | សូមសង្គ្រោះខ្ញុំ | ឱ្យផុតទុក្ខធំ | ពីមាត់សិង្ហដែរ |
| ឱ្យផុតពីស្នែង | សូមជួយបំបែរ | ឆ្លើយតបកុំល្ហែ | |
| មកទូលបង្គំ | ។ | ||
| ២៣ | ខ្ញុំនឹងថ្លាថ្លែង | ព្រះនាមស្ញប់ស្ញែង | ឱ្យបងប្អូនខ្ញុំ |
| បានស្គាល់ព្រះអង្គ | ខ្ពង់ខ្ពស់ឧត្តម | ក្នុងអង្គប្រជុំ | |
| សូមលើកតម្កើង | ។ | ||
| ២៤ | អ្នករាល់គ្នាអើយ | កុំនៅកន្តើយ | នាំគ្នាក្រោកឡើង |
| សរសើរព្រះអង្គ | ថា្លថ្លៃរុងរឿង | ឱ្យលើកតម្កើង | |
| អម្ចាស់ក្សត្រា | ។ | ||
| អស់អ្នកដែលជា | ពូជពង្សសោភា | យ៉ាកុបថ្លៃថ្លា | |
| ព្រមទាំងអស់ពូជ | អ៊ីស្រាអែលផងណា | កុំនៅរួញរា | |
| ស្ញែងខ្លាចព្រះអង្គ | ។ | ||
| ២៥ | ទ្រង់មិនព្រងើយ | ឬធ្វើកន្តើយ | នឹងជនស្លូតត្រង់ |
| ដែលស្រែកហៅរក | សូមជួយស្រោចស្រង់ | ទាំងសណ្តាប់ផង | |
| មិនលាក់ព្រះភក្ត្រ | ។ | ||
| ២៦ | ព្រះអង្គបានប្រោស | ប្រណីសន្តោស | ជាម្លប់ត្រជាក់ |
| ខ្ញុំលើកតម្កើង | ដោយចិត្តស្មោះស្ម័គ្រ | នៅមុខអស់អ្នក | |
| ក្នុងអង្គប្រជុំ | ។ | ||
| ២៧ | មនុស្សទន់ទាប | ស្លូតបូតសុភាព | បានក្តីសុខដុម |
| បរិភោគឆ្អែតឆ្អល់ | ឥតព្រួយបារម្ភ | រកព្រះឧត្តម | |
| សរសើរបារមី | ។ | ||
| ២៨ | មនុស្សទាំងប៉ុន្មាន | ដែលរស់សុខសាន្ត | នៅលើផែនដី |
| នឹកឃើញព្រះម្ចាស់ | ត្រឡប់វិលវៃ | នាំគ្នាឃ្មាតខ្មី | |
| ក្រាបថ្វាយបង្គំ | ។ | ||
| ២៩ | ព្រះជាអម្ចាស់ | ជាមហាក្សត្រច្បាស់ | ប្រពៃសក្តិសម |
| គ្រប់គ្រងទាំងអស់ | លើជាតិតូចធំ | រស់នៅជួបជុំ | |
| ក្សេមក្សាន្តរមនា | ។ | ||
| ៣០ | អ្នកធំទាំងឡាយ | នៅជិតឬឆ្ងាយ | ក្រាបថ្វាយគ្រប់គ្នា |
| បង្គំព្រះអង្គ | ទោះមនុស្សធម្មតា | តែងក្ស័យអាត្មា | |
| ក៏ចូលមកដែរ | ។ | ||
| ៣១ | ជនជំនាន់ក្រោយ | គោរពព្រះដោយ | ចិត្តមិនបែកបែរ |
| បម្រើព្រះម្ចាស់ | មិនមានវៀចវេរ | ហើយគេតែងតែ | |
| ថ្លែងប្រាប់កូនចៅ | ។ | ||
| ៣២ | គេប្រកាសប្រាប់ | ឱ្យប្រជាស្តាប់ | តអស់ពង្សផៅ |
| ពីក្តីសុចរិត | ទៀងត្រង់ត្រឹមត្រូវ | ទ្រង់ត្រួសត្រាយផ្លូវ | |
| រំដោះប្រជា | ។ |
ទំនុកតម្កើងលេខ ២៣ (២២) បទពាក្យ៧
| ១ | ឱ! ព្រះអម្ចាស់ជាគង្វាល | មើលឥតរយាលណែនាំខ្ញុំ | |
| ឱ្យដើរតាមផ្លូវដែលសក្តិសម | ភោគផលជិតជុំឥតខ្វះឡើយ | ។ | |
| ២ | ព្រះអង្គឱ្យខ្ញុំសម្រាកនៅ | លើវាលមានស្មៅបានធូរស្បើយ | |
| នាំខ្ញុំទៅក្បែរមាត់ទឹកហើយ | ប្រទានឱ្យកាយមានកម្លាំង | ។ | |
| ៣ | ទ្រង់់នាំខ្ញុំតាមផ្លូវសុចរិត | ល្អល្អះប្រណីតភ្លឺចែងចាំង | |
| ព្រះកិត្តិនាមល្បីក្លាខ្លាំង | គ្មានអ្វីរារាំងព្រះអង្គឡើយ | ។ | |
| ៤ | ទោះបីរូបខ្ញុំដើរកាត់ភ្នំ | ជ្រលងតូចធំស្លាប់ក៏ដោយ | |
| ក៏ខ្ញុំមិនភ័យខ្លាចអ្វីឡើយ | ទ្រង់គង់ជាមួយតាមការពារ | ។ | |
| ៥ | ព្រះអង្គរៀបចំឱ្យបរិភោគ | អាហារគរគោកមុខបច្ចា | |
| រួចទ្រង់ចាក់ប្រេងលើសិរសា | បំពេញពែងស្រាខ្ញុំហៀរហូរ | ។ | |
| ៦ | ព្រះអង្គប្រទានសុភមង្គល | ហឫទ័យខ្វាយខ្វល់ដោយអាសូរ | |
| មកទូលបង្គំជាហែហូរ | ឥតមានឈប់ឈរមួយជីវិត | ។ | |
| ដរាបណាជីវិតនៅមាន | ខ្ញុំសែនសុខសាន្តឥតមានគិត | ||
| ក្នុងព្រះដំណាក់ល្អប្រណីត | ព្រះអម្ចាស់ស្ថិតស្ថេរជានិច្ច | ។ |
ទំនុកតម្កើងលេខ ២៤ (២៣) បទពាក្យ៧
| ១ | អ្វីៗដែលនៅលើផែនដី | កើតមកច្រើនក្រៃមីរដេរដាស | |
| សុទ្ធជាកម្មសិទ្ធព្រះអម្ចាស់ | ជាស្នាព្រះហស្តនៃព្រះអង្គ | ។ | |
| ២ | គឺព្រះអង្គហើយដែលចាក់គ្រឹះ | គ្រប់ទីគ្រប់ទិសគ្រប់ជ្រោយជ្រុង | |
| ធ្វើឱ្យផែនដីនៅរឹងប៉ឹង | ធំធេងល្វើយល្វឹងលើសមុទ្រ | ។ | |
| ៣ | តើនរណាអាចឡើងលើភ្នំ | វិហារឧត្តមដ៏វិសុទ្ធ | |
| ដែលជាទីស្ថានតែមួយគត់ | ល្អល្អះបំផុតសែនសុខសាន្ត | ។ | |
| ៤ | គឺមានតែអ្នកត្រឹមត្រូវល្អ | ទឹកចិត្តស្មោះសរបរិសុទ្ធថ្កាន | |
| មិនបណ្តោយខ្លួនស្បថបំពាន | នោះទើបអាចបានឡើងទីខ្ពស់ | ។ | |
| ៥ | ព្រះជាអម្ចាស់ប្រទានពរ | ជោគជ័យបវរសព្វទាំងអស់ | |
| ហើយព្រះអង្គបានជួយសង្គ្រោះ | ទាំងប្រោសឱ្យរស់មានជីវិត | ។ | |
| ៦ | អ្នកទាំងនេះហើយគឺប្រជា | ស្វះស្វែងម្នីម្នាចូលមកជិត | |
| ជាអ្នកស្វែងរកព្រះម្ចាស់ពិត | ព្រះភក្ត្រល្អល្អិតព្រះយ៉ាកុប | ។ | |
| ៧ | ឱ!ទ្វារទាំងឡាយចូរកក្រើក | ចូរអ្នកខំបើកកុំឈរឈប់ | |
| ចូរបើកចំហទាំងថ្ងៃយប់ | មហាក្សត្រជាម្លប់យាងចូលមក | ។ | |
| ៨ | តើព្រះមហាក្សត្រជានរណា | រុងរឿងថ្លៃថ្លាជាជម្រក | |
| គឺព្រះដែលខ្លាំងធ្លាប់ច្បាំងមក | មានជ័យមានជោគលើពិភព | ។ | |
| ៩ | ឱទ្វារទាំងឡាយចូរកក្រើក | ចូរអ្នកខំបើកកុំឈរឈប់ | |
| ចូរបើកចំហទាំងថ្ងៃយប់ | មហាក្សត្រជាម្លប់យាងចូលមក | ។ | |
| ១០ | តើព្រះមហាក្សត្រជានរណា | រុងរឿងថ្លៃថ្លាជាជម្រក | |
| គឺទ្រង់ជាម្ចាស់ពិភពលោក | ពីដើមរៀងមកលុះឥឡូវ | ។ |
ទំនុកតម្កើងលេខ ២៥ (២៤) បទពាក្យ៧
| ១ | ឱ! ព្រះអម្ចាស់ខ្ញុំផ្ចង់ចិត្ត | ផ្ចង់ទាំងគំនិតឥតរវាត | |
| ទៅលើព្រះអង្គមិនឃ្លាងឃ្លាត | នឹកហើយគិតទៀតមិនបែកចិត្ត | ។ | |
| ២ | បពិត្រព្រះម្ចាស់ទូលបង្គំ | ពេលនេះរូបខ្ញុំផ្ញើជីវិត | |
| សូមកុំឱ្យខ្ញុំត្រូវខកចិត្ត | ព្រោះខ្មាំងជុំជិតមានជោគជ័យ | ។ | |
| ៣ | អស់អ្នកសង្ឃឹមលើព្រះអង្គ | នឹងមិនត្រូវបង់ខកចិត្តអ្វី | |
| គឺមានតែអ្នកក្បត់ម្ចាស់ថ្លៃ | ទើបខកចិត្តក្រៃអ្វីក៏គ្មាន | ។ | |
| ៤ | ឱព្រះអម្ចាស់ទូលបង្គំ | សូមជួយណែនាំនិងបង្រៀន | |
| ឱ្យស្គាល់មាគ៌ាល្អថ្កើងថ្កាន | វិសុទ្ធហួសស្មាននៃព្រះអង្គ | ។ | |
| ៥ | សូមជួយអប់រំខ្ញុំឱ្យរស់ | តាមក្តីពិតស្មោះព្រះអង្គផង | |
| ដ្បិតទ្រង់សង្គ្រោះខ្ញុំឥតហ្មង | សង្ឃឹមព្រះអង្គរៀងរាល់ថ្ងៃ | ។ | |
| ៦ | ឱព្រះអម្ចាស់សូមកុំភ្លេច | ចាំជាប់ជានិច្ចពេញព្រះទ័យ | |
| ដែលធ្លាប់អាណិតពន់ពេកក្រៃ | ករុណាប្រណីខ្ញុំជានិច្ច | ។ | |
| ៧ | សូមបំភ្លេចបាបនិងកំហុស | ដែលខ្ញុំមានទោះច្រើនឬតិច | |
| នៅពីក្មេងខ្ចីសូមបំភ្លេច | ទ្រង់គ្មានកលកិច្ចធ្លាប់មេត្តា | ។ | |
| ៨ | ព្រះអម្ចាស់មានព្រះហឫទ័យ | សប្បុរសពេកក្រៃករុណា | |
| សូមជួយបង្ហាញពីមាគ៌ា | មនុស្សបាបរាល់គ្នាបានស្គាល់ផង | ។ | |
| ៩ | ព្រះអង្គនាំមនុស្សដែលមានចិត្ត | សុភាពសុចរិតតាមគន្លង | |
| មាគ៌ាត្រឹមត្រូវល្អផូរផង់ | មិនឱ្យមានហ្មងស្គាល់ផ្លូវល្អ | ។ | |
| ១០ | មាគ៌ារបស់ព្រះអម្ចាស់ | សម្តែងយ៉ាងច្បាស់ករុណាធម៌ | |
| ដល់អ្នកគោរពទោះក្រីក្រ | ខ្ពង់ខ្ពស់បវរតាមសម្ពន្ធ | ។ | |
| ១១ | ឱ! ព្រះអម្ចាស់ប្រណីប្រោស | កុំប្រកាន់ទោសខ្ញុំធ្ងរធ្ងន់ | |
| អំពើទុច្ចរិតមានពីមុន | សូមក្រាបកាយលន់តួព្រះម្ចាស់ | ។ | |
| ១២ | អស់អ្នកគោរពហើយកោតខ្លាច | ឫទ្ធីអំណាចបានស្គាល់ច្បាស់ | |
| ទ្រង់បង្ហាញផ្លូវឥតក្រឡះ | ដែលគេត្រូវជ្រើសតាមចិន្តា | ។ | |
| ១៣ | នោះគាត់បានសុខមានមង្គល | ឥតមានខ្វាយខ្វល់គ្រប់វេលា | |
| ពូជពង្សកូនចៅទាំងអស់គ្នា | គ្រងស្រុកទុកជាកេរមតក | ។ | |
| ១៤ | ព្រះតែងសម្តែងភក្តីភាព | អ្នកតូចខ្ពស់ទាបយ៉ាងស្ម័គ្រស្មោះ | |
| អ្នកដែលកោតខ្លាចទ្រង់សប្បុរស | ឱ្យគេទាំងអស់ស្គាល់មេត្រី | ។ | |
| ១៥ | រូបខ្ញុំសម្លឹងរកព្រះអង្គ | ឥតមានភ្លេចម្តងរៀងរាល់ថ្ងៃ | |
| ព្រះអង្គរំដោះផុតទុក្ខភ័យ | ផុតពីក្សិណក្ស័យផុតអន្ទាក់ | ។ | |
| ១៦ | សូមព្រះអង្គបែរព្រះភក្ត្រមក | សណ្តោងយោងយកកុំអន់អាក់ | |
| ប្រណីសន្តោសផុតគ្រោះថ្នាក់ | ដ្បិតរូបខ្ញុំម្នាក់នៅឯកា | ។ | |
| ១៧ | រូបខ្ញុំលំបាកចិត្តពេកក្រៃ | រាល់ពេលយប់ថ្ងៃសែនខ្លោចផ្សា | |
| មេត្តាដកយកទុក្ខនេះណា | ធុញថប់គ្រាំគ្រាពីចិត្តខ្ញុំ | ។ | |
| ១៨ | សូមទតមកមើលទុក្ខវេទនា | ចុកចាប់ឈឺផ្សាទូលបង្គំ | |
| អត់ទោសឱ្យរួចពីទុក្ខធំ | វេទនាទួញយំផុតបាបផង | ។ | |
| ១៩ | សូមទតមកមើលខ្មាំងសត្រូវ | គ្នាច្រើនពេកកូវចិត្តយង់ឃ្នង | |
| គេស្អប់គេខ្ពើមក្រៃកន្លង | ចិត្តគេប៉ុនប៉ងចងគួនគុំ | ។ | |
| ២០ | មេត្តាជួយការពារជីវិត | រំដោះឱ្យផុតពីទុក្ខធំ | |
| ខ្ញុំសូមពឹងលើព្រះឧត្តម | កុំឱ្យរូបខ្ញុំខកចិត្តឡើយ | ។ | |
| ២១ | រូបខ្ញុំទុកចិត្តលើព្រះអង្គ | សូមមេត្តាផងកុំកន្តើយ | |
| រក្សាជីវិតខ្ញុំបានស្បើយ | ព្រោះខ្ញុំនេះហើយចិត្តសប្បុរស | ។ | |
| ២២ | ឱព្រះអម្ចាស់នៃខ្ញុំអើយ | សូមកុំព្រងើយធ្វើដូច្នោះ | |
| រំដោះអ៊ីស្រាអែលឱ្យរួចទោស | វេទនាទាំងអស់បានសុខសាន្ត | ។ |
ទំនុកតម្កើងលេខ ២៦ (២៥) បទពាក្យ៧
| ១ | ឱព្រះអម្ចាស់ | ព្រះអង្គជាព្រះ | ប្រពៃឧត្តម |
| សូមរកយុត្តិធម៌ | ឱ្យទូលបង្គំ | ដែលអស់យើងខ្ញុំ | |
| ទុកចិត្តព្រះអង្គ | ។ | ||
| ២ | ឱព្រះអម្ចាស់ | សូមស្ទង់ឱ្យច្បាស់ | លចិត្តមើលផង |
| ពិនិត្យរូបខ្ញុំ | ហើយពិសោធន៍ល្បង | ចិត្តខ្ញុំឥតហ្មង | |
| ស្មោះស្ម័គ្រជានិច្ច | ។ | ||
| ៣ | ទូលបង្គំស្រមៃ | នឹកពីព្រះទ័យ | ព្រះអង្គឥតភ្លេច |
| ហើយបានធ្វើតាម | ឥតមានកែគេច | តាមជាប់ជានិច្ច | |
| មិនគេចបែកបែរ | ។ | ||
| ៤ | ទូលបង្គំមិនធ្លាប់ | អង្គុយអែបជាប់ | ពួកពាលប៉ោឡែ |
| ឬមនុស្សខិលខូច | ជនអាវាសែ | ពុតត្បុតហូរហែ | |
| ក៏មិនសេពគប់ | ។ | ||
| ៥ | ខ្ញុំមិនចូលចិត្ត | ពួកអ្នកប្រព្រឹត្ត | អាក្រក់ងល់ងប់ |
| ខ្ញុំមិនល្ងីល្ងើ | អង្គុយរួមរួប | ទោះថ្ងៃឬយប់ | |
| នឹងពួកពាលា | ។ | ||
| ៦ | ឱ!ព្រះអម្ចាស់ | ខ្ញុំសូមប្រកាស | ស្មោះឥតរួញរា |
| ខ្ញុំសម្អាតដៃ | គឺបញ្ជាក់ថា | រូបខ្ញុំគឺជា | |
| មនុស្សឥតសៅហ្មង | ។ | ||
| ៧ | ព្រមទាំងបន្លឺ | សំឡេងរន្ទឺ | អរគុណព្រះអង្គ |
| និងរៀបរាប់ពី | ការអស្ចារ្យផង | របស់ព្រះអង្គ | |
| មានទាំងប៉ុន្មាន | ។ | ||
| ៨ | បពិត្រព្រះម្ចាស់ | ខ្ញុំចូលចិត្តណាស់ | ដំណាក់សុខសាន្ត |
| របស់ព្រះអង្គ | គឺជាទីស្ថាន | សិរីថ្កើងថ្កាន | |
| ព្រះអង្គស្ថិតនៅ | ។ | ||
| ៩ | សូមកុំទុកឱ្យ | ខ្ញុំស្លាប់ជាមួយ | មនុស្សបាបអាស្រូវ |
| កុំដកជីវិត | របស់ខ្ញុំទៅ | នឹងពួកឃោរឃៅ | |
| ធ្លាប់បង្ហូរឈាម | ។ | ||
| ១០ | ពួកនោះចូលចិត្ត | នាំគ្នាប្រព្រឹត្ត | ផ្ទុយពីបម្រាម |
| អំពើទុច្ចរិត | ដែលព្រះលោកហាម | ខំបង្ហូរឈាម | |
| ឬស៊ីសំណូក | ។ | ||
| ១១ | ឯខ្ញុំចូលចិត្ត | ធ្វើតែសុចរិត | មិនព្រមច្របូក |
| ច្របល់់នឹងពួក | ធ្លាប់ស៊ីធ្លាប់សូក | សូមរំដោះយក | |
| រូបខ្ញុំនេះផង | ។ | ||
| ១២ | រូបខ្ញុំឈរនៅ | កន្លែងត្រឹមត្រូវ | សុចរិតទៀងត្រង់ |
| ខ្ញុំនឹងលើកថ្កើង | តម្កើងព្រះអង្គ | ឱ្យខ្ពស់ឧត្តុង្គ | |
| ក្នុងប្រជុំធំ | ។ |
ទំនុកតម្កើងលេខ ២៧ (២៦) បទពាក្យ៧
| ១ | ព្រះអម្ចាស់ទ្រង់ជាពន្លឺ | នាមល្បីរន្ទឺព្រះសង្គ្រោះ | |
| មិនឱ្យខ្ញុំខ្លាចនរណាសោះ | ជាកំពែងខ្ពស់ជួយជីវិត | ។ | |
| ២ | ពេលពួកជនពាលជាបច្ចា | រូតរះម្នីម្នាចូលមកជិត | |
| ពួកគេចង់មកផ្តាច់ជីវិត | តែពួកឧក្រិដ្ឋត្រូវភ្លាត់ដួល | ។ | |
| ៣ | ទោះមានទ័ពច្រើនមករោមរឹត | ឡោមព័ទ្ធខ្ញុំជិតក៏មិនជ្រួល | |
| ទោះលើកគ្នាច្បាំងខ្ញុំសុខស្រួល | ចិត្តមិនប្រែប្រួលសង្ឃឹមព្រះ | ។ | |
| ៤ | ខ្ញុំទូលព្រះម្ចាស់នូវសេចក្តី | តែមួយគត់ខ្លីឱ្យបានច្បាស់ | |
| គឺចង់ស្នាក់នៅដំណាក់ព្រះ | ឥតមានក្រឡះមួយជីវិត | ។ | |
| ដើម្បីខ្ញុំបានកោតស្ញែងស្ញប់ | ឫទ្ធានុភាពថ្កុំថ្កើងពិត | ||
| នឹងថ្វាយបង្គំម្ចាស់ជីវិត | ព្រះអង្គគង់ស្ថិតក្នុងវិហារ | ។ | |
| ៥ | ពេលខ្ញុំជួបគ្រោះអាសន្នភ័យ | ព្រះអង្គដឹកដៃខ្ញុំម្នីម្នា | |
| ចូលខ្លួនជ្រកក្នុងព្រះពន្លា | បំពួនអាត្មាថ្មដាបាំង | ។ | |
| ៦ | ឥឡូវព្រះអង្គលើករូបខ្ញុំ | ឱ្យខ្ពស់ឧត្តមហួសពួកខ្មាំង | |
| ថ្វាយយញ្ញបូជាហើយព្រមទាំង | ស្រែកជ័យឃោសផងស្មូតតម្កើង | ។ | |
| ៧ | ឱព្រះម្ចាស់អើយសូមសណ្តាប់ | ស្នូរខ្ញុំស្រែកប្រាប់ឮលាន់ឡើង | |
| អាណិតឆ្លើយតបកុំឆ្មៃឆ្មើង | មកខ្ញុំវិញផងកុំកន្តើយ | ។ | |
| ៨ | ខ្ញុំនឹកទៅដល់ព្រះបន្ទូល | ព្រះអង្គថ្លែងពោលទុកមកហើយ | |
| ចូរស្វែងរកយើងនឹងបានស្បើយ | ខ្ញុំមិនព្រងើយស្វែងរកភ័ក្ត្រ | ។ | |
| ៩ | សូមទ្រង់អាណិតដល់រូបខ្ញុំ | កុំពួនសំងំនៅលួចលាក់ | |
| កុំព្រះពិរោធកុំអន់អាក់ | កុំបណ្តេញអ្នកបម្រើចោល | ។ | |
| ព្រះអង្គសង្គ្រោះទូលបង្គំ | កុំទុករូបខ្ញុំនៅតែលតោល | ||
| ឱព្រះសង្គ្រោះដូចស្រមោល | កុំទុកខ្ញុំចោលដូច្នេះណា | ។ | |
| ១០ | ទោះឪពុកម្តាយទូលបង្គំ | បោះបង់ចោលខ្ញុំឱ្យឯកា | |
| ព្រះម្ចាស់នៅតែថែរក្សា | ប្រណីមេត្តាជាប់ជានិច្ច | ។ | |
| ១១ | សូមព្រះអម្ចាស់បង្រៀនខ្ញុំ | ស្គាល់ផ្លូវឧត្តមគ្មានកលកិច្ច | |
| ដើរតាមមាគ៌ាមិនបែរគេច | ព្រោះខ្មាំងមានល្បិចចាំឃ្លាំមើល | ។ | |
| ១២ | សូមកុំបណ្តោយឱ្យខ្ញុំធ្លាក់ | ចូលក្នុងអន្ទាក់ខ្មាំងងងើល | |
| សាក្សីក្លែងក្លាយបង្កាច់មួល | អ្នកនោះតែងពោលពាក្យឃោរឃៅ | ។ | |
| ១៣ | ខ្ញុំជឿជាក់ថាខ្ញុំនឹងបាន | ឃើញសុខក្សេមក្សាន្តមិនអាស្រូវ | |
| មង្គលកើតពីព្រះម្ចាស់នៅ | ក្នុងលោកតទៅជាមិនខាន | ។ | |
| ១៤ | ចូរទុកចិត្តលើព្រះអម្ចាស់ | ព្រះអង្គជាព្រះដ៏ថ្កើងថ្កាន | |
| ចូរមានកម្លាំងចិត្តក្លាហាន | នោះអ្នកនឹងមានសុខមង្គល | ។ |
ទំនុកតម្កើងលេខ ២៨ (២៧) បទព្រហ្មគីតិ
| ១ | ឱព្រះអម្ចាស់អើយ | ខ្ញុំស្រែកហើយរកព្រះអង្គ | |
| ទ្រង់ជាថ្មដាបាំង | ការពារឃាំងទូលបង្គំ | ។ | |
| សូមទ្រង់ស្តាប់សម្រែក | ដែលខ្ញុំស្រែកស្ទើរទួញយំ | ||
| បើទ្រង់នៅសំងំ | នោះរូបខ្ញុំធ្លាក់មរណា | ។ | |
| ២ | ពេលខ្ញុំដង្ហោយហៅ | លើកដៃទៅទីសក្ការ | |
| គ្រប់ពេលតែងវាចា | សូមមេត្តាសណ្តាប់ផង | ។ | |
| ៣ | កុំឱ្យខ្ញុំមានទោស | ដូចកំហុសពួកយង់ឃ្នង | |
| គេរាក់ទាក់ឥតឆ្គង | តែបំណងមានកលល្បិច | ។ | |
| ៤ | សូមទ្រង់ជួយដាក់ទោស | តាមកំហុសកុំបីភ្លេច | |
| ឱ្យសមតាមកលល្បិច | កុំឱ្យគេចរួចខ្លួនឡើយ | ។ | |
| ៥ | ពួកគេមិនយល់សោះ | ស្នាព្រះហស្តនៅបង្កើយ | |
| សូមទ្រង់ផ្តួលគេហើយ | កុំបីឡើយឱ្យងើបបាន | ។ | |
| ៦ | សូមនាំគ្នាលើកឡើង | ជួយតម្កើងព្រះថ្កើងថ្កាន | |
| ដ្បិតព្រះអម្ចាស់បាន | ព្រះសណ្តាប់ពាក្យផងខ្ញុំ | ។ | |
| ៧ | ព្រះម្ចាស់ជាបន្ទាយ | កំពែងរាយខែលព័ទ្ធជុំ | |
| ការពារសង្គ្រោះខ្ញុំ | ទូលបង្គំគួរទុកចិត្ត | ។ | |
| ខ្ញុំរីករាយសប្បាយ | លែងខ្វល់ខ្វាយឈប់ភ័យភិត | ||
| សរសើរព្រះម្ចាស់ពិត | ដោយមានបទច្រៀងតម្កើង | ។ | |
| ៨ | ព្រះម្ចាស់ជាកម្លាំង | ការពារពាំងរាស្រ្តព្រះអង្គ | |
| ទ្រង់ជាកំពែងផង | សម្រាប់់សង្គ្រោះព្រះគ្រីស្ត | ។ | |
| ៩ | ឱព្រះជាអម្ចាស់ | សូមសង្គ្រោះប្រជារាស្រ្ត | |
| ទ្រង់ជាគង្វាលឈ្លាស | វៃរវៀសថែទាំគេ | ។ |
ទំនុកតម្កើងលេខ ២៩ (២៨) បទកាកគតិ
| ១ | ទេវតាទាំងឡាយ | ចូរនាំគ្នាថ្វាយ | តម្កើងព្រះម្ចាស់ |
| លើកស្ទួយសេរី | រុងរឿងត្រចះ | អនុភាពតេជៈ | |
| របស់ព្រះអង្គ | ។ | ||
| ២ | ចូរលើកតម្កើង | ព្រះនាមថ្កុំថ្កើង | ក្នុងពេលនេះផង |
| ចូរនាំគ្នាថ្វាយ | បង្គំព្រះអង្គ | វិសុទ្ធឥតហ្មង | |
| ព្រះនាមល្បាញល្បី | ។ | ||
| ៣ | សូរសៀងព្រះម្ចាស់ | លាន់ឮយ៉ាងច្បាស់ | ពាសពេញផែនដី |
| ពីលើសាគរ | សមុទ្រធំក្រៃ | ព្រះអម្ចាស់ថ្លៃ | |
| គង់នៅលើទឹក | ។ | ||
| ៤ | សូរសៀងព្រះម្ចាស់ | ស្ទើរបែកអាកាស | លាន់ឮសន្ធឹក |
| ឫទ្ធានុភាព | គគ្រឹមគគ្រឹក | ទោះយប់ល្ងាចព្រឹក | |
| នៅតែថ្កុំថ្កើង | ។ | ||
| ៥ | សូរសៀងព្រះម្ចាស់ | មានបារមីណាស់ | ដើមឈើដួលប៉ើង |
| ដើមធំបាក់មែក | ដើមតូចរលើង | នៅភ្នំលីបង់ | |
| ខ្ទេចខ្ទីគ្មានសល់ | ។ | ||
| ៦ | ព្រះអង្គឱ្យភ្នំ | ស៊ីរីយ៉ូនធំ | លោតឥតមានខ្វល់ |
| ដូចកូនក្របី | កូនគោគ្មានក្រោល | ត្រូវមេដើរចោល | |
| គ្មានអ្នករក្សា | ។ | ||
| ៧ | សូរសៀងព្រះម្ចាស់ | ខ្ទ័រខ្ទារខ្លាំងណាស់ | ពាសពេញវេហាស៍ |
| មានទាំងរន្ទះ | បាញ់រះផងណា | នេះគឺចេស្តា | |
| បារមីថ្កើងថ្កាន | ។ | ||
| ៨ | សូរសៀងរបស់ | ព្រះម្ចាស់ទាំងអស់ | ឱ្យរហោស្ថាន |
| កក្រើកញាប់ញ័រ | គ្មានអ្វីស្មើបាន | ទាំងរហោស្ថាន | |
| ផែនដីរញ្ជួយ | ។ | ||
| ៩ | សូរសៀងព្រះម្ចាស់ | អង្រួនទាំងអស់ | ឱ្យក្តាន់ញីព្រួយ |
| កំពុងកើតកូន | អារម្មណ៍រញ្ជួយ | ព្រមទាំងធ្វើឱ្យ | |
| ស្លឹកឈើជ្រុះអស់ | ។ | ||
| ពេលនោះមនុស្សម្នា | ទាំងអស់នាំគ្នា | ស្រែកដោយស្រួលស្រុះ | |
| ក្នុងវិហារថា | តម្កើងព្រះម្ចាស់ | ព្រះនាមរបស់ | |
| អម្ចាស់ថ្លាថ្លៃ | ។ | ||
| ១០ | ព្រះអង្គគ្រប់គ្រង | ទឹកជំនន់ផង | ធំធេងពេកក្រៃ |
| ទ្រង់គឺជាព្រះ | មហាក្សត្រថ្លៃ | ព្រះនាមល្បាញល្បី | |
| គ្រងរាជ្យតទៅ | ។ | ||
| ១១ | សូមព្រះអម្ចាស់ | ប្រណីសន្តោស | កុំបង្អង់នៅ |
| ប្រទានកម្លាំង | ឱ្យរាស្ត្រតទៅ | កុំបីហ្មងសៅ | |
| ឱ្យគេសុខសាន្ត | ។ |
ទំនុកតម្កើងលេខ ៣០ (២៩) បទពាក្យ៧
| ២ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ទូលបង្គំសូមលើកតម្កើង | |
| ព្រោះព្រះអង្គបានស្រង់ខ្ញុំឡើង | មិនឱ្យពួកខ្មាំងលេងសើចបាន | ។ | |
| ៣ | ឱព្រះអម្ចាស់ដែលជាព្រះ | ប្រសើរពេកណាស់ខ្ពស់ថ្កើងថ្កាន | |
| ខ្ញុំអង្វរសុំក្តីសុខសាន្ត | ហើយទ្រង់ប្រោសប្រាណឱ្យបានជា | ។ | |
| ៤ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ស្រង់ទូលបង្គំផុតវេទនា | |
| ចេញពីរណ្តៅជនមរណា | ប្រទានជីវ៉ារស់ជាថ្មី | ។ | |
| ៥ | ឱអ្នករាល់គ្នាដែលជារាស្រ្ត | របស់ព្រះម្ចាស់ដ៏ប្រពៃ | |
| ចូរច្រៀងតម្កើងនាមម្ចាស់ថ្លៃ | វិសុទ្ធពេកក្រៃនៃព្រះអង្គ | ។ | |
| ៦ | ព្រះអង្គខ្ញាល់តែមួយភ្លែតសោះ | ប្រណីសន្តោសមនុស្សទាំងពួង | |
| ពេលល្ងាចគេយំចិត្តមួរហ្មង | ព្រលឹមស្រាងឡើងអរសប្បាយ | ។ | |
| ៧ | ពេលទូលបង្គំរស់បានសុខ | មិនដែលមានទុក្ខមកបៀតកាយ | |
| ខ្ញុំពោលឡើងថាព្រះម្ចាស់ថ្លៃ | រូបខ្ញុំគ្មានអ្វីរលំឡើយ | ។ | |
| ៨ | បពិត្រព្រះម្ចាស់ដែលធ្លាប់ប្រោស | ប្រណីសន្តោសមិនកន្តើយ | |
| ឱ្យខ្ញុំរឹងប៉ឹងដូចភ្នំហើយ | កុំលាក់ភ័ក្ត្រឡើយខ្ញុំតក់ស្លុត | ។ | |
| ៩ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | ខ្ញុំស្រែកដង្ហោយមិនកំណត់ | |
| អង្វរព្រះអង្គតែមួយគត់ | រាល់ពេលទៀងទាត់ទទូចថា | ។ | |
| ១០ | «បើព្រះអង្គទុកឱ្យរូបខ្ញុំ | ទុក្ខសោកក្រៀមក្រំបង់សង្ខារ | |
| តើបានប្រយោជន៍អ្វីទៅណា | ខ្ញុំក្ស័យសង្ខារក្នុងរណ្តៅ | ។ | |
| តើមនុស្សស្លាប់ឬដែលសរសើរ | ព្រះគ្មានអ្វីស្មើគ្មានហ្មងសៅ | ||
| តើគេអាចថ្លែងដូចម្តេចទៅ | ពីទឹកព្រះទ័យព្រះអង្គបាន | ។ | |
| ១១ | ឱព្រះអម្ចាស់សូមមេត្តា | សណ្តាប់ករុណាកុំខកខាន | |
| ឱព្រះម្ចាស់អើយសូមវិលថ្កាន | សង្គ្រោះប្រោសប្រាណរូបខ្ញុំផង» | ។ | |
| ១២ | ព្រះអង្គធ្វើឱ្យផុតអស់ទុក្ខ | អាប់អួរសព្វមុខមិនមានហ្មង | |
| ឥតមានកាន់ទុក្ខរីករាយម្តង | ខោអាវល្អផងពាក់សប្បាយ | ។ | |
| ១៣ | ខ្ញុំមិននៅស្ងៀមធ្វើឆ្មៃឆ្មើង | ស្មូតបទតម្កើងមិនជិនណាយ | |
| ឱព្រះម្ចាស់អើយខ្ញុំឱនកាយ | ក្រាបបង្គំថ្វាយលើកតម្កើង | ។ |
ទំនុកតម្កើងលេខ ៣១ (៣០) បទកាកគតិ
| ២ | ឱព្រះអម្ចាស់ | ខ្ញុំសូមប្រកាស | សូមជ្រកក្រោមម្លប់ |
| ជារៀងរហូត | ឥតមានឈរឈប់ | ទាំងថ្ងៃទាំងយប់ | |
| សូមរំដោះផង | ។ | ||
| ៣ | សូមទ្រង់ផ្ទៀងស្តាប់ | ពាក្យខ្ញុំរៀបរាប់ | មិនឱ្យមានឆ្គង |
| សូមរំដោះខ្ញុំ | ឱ្យឆាប់តែម្តង | ជាកំពែងផង | |
| សង្គ្រោះរូបខ្ញុំ | ។ | ||
| ៤ | ទ្រង់ជាសិលា | កំពែងថ្មដា | ពាំងទូលបង្គំ |
| សូមជួយដឹកនាំ | ឆ្លងផ្លូវតូចធំ | តម្រង់ទិសខ្ញុំ | |
| ដោយយល់ព្រះនាម | ។ | ||
| ៥ | សូមប្រោសឱ្យរួច | ពីពួកមនុស្សខូច | ពួនឃ្លាំចាំយាម |
| សូមជួយរំដោះ | ពីអន្ទាក់ភ្លាម | ដ្បិតតែព្រះនាម | |
| ទ្រង់ជួយការពារ | ។ | ||
| ៦ | ខ្ញុំសូមប្រគល់ | វិញ្ញាណនិមល | ថ្វាយអង្គក្សត្រា |
| ទៅក្នុងព្រះហស្ត | ព្រះម្ចាស់ហើយណា | ព្រោះព្រះអង្គជា | |
| ព្រះទុកចិត្តបាន | ។ | ||
| ៧ | ទូលបង្គំសូមផ្ញើ | ជីវិតទៅលើ | ព្រះម្ចាស់ថ្កើងថ្កាន |
| ហើយខ្ញុំក៏ស្អប់ | មនុស្សចិត្តសាមាន្យ | ស្មោះស្ម័គ្រផ្ញើប្រាណ | |
| លើព្រះក្លែងក្លាយ | ។ | ||
| ៨ | ចិត្តខ្ញុំស្រស់ថ្លា | អរឥតឧបមា | រីករាយសប្បាយ |
| ដោយសារព្រះអង្គ | ទ្រង់មានព្រះទ័យ | ករុណាប្រណី | |
| ពេលខ្ញុំវេទនា | ។ | ||
| ៩ | ទ្រង់មិនបណ្តោយ | ឱ្យរូបខ្ញុំធ្លោយ | ខ្លោចផ្សាគ្រាំគ្រា |
| ធ្លាក់ទៅក្នុងដៃ | របស់បច្ចា | សូមទ្រង់ករុណា | |
| មេត្តាប្រណី | ។ | ||
| ១០ | ឱព្រះម្ចាស់អើយ | សូមអាណិតហើយ | សន្តោសខន្តី |
| ដ្បិតទូលបង្គំ | ជួបអាសន្នភ័យ | យំស្ទើររីងរៃ | |
| បាក់ធ្លាក់ទឹកចិត្ត | ។ | ||
| ១១ | លុះដល់ខ្ញុំចាស់ | ទុក្ខនោះធ្ងន់ណាស់ | អស់មួយជីវិត |
| កម្លាំងចុះខ្សោយ | កំហុសជុំជិត | ខ្ញុំខុសមែនពិត | |
| ឆ្អឹងឆ្អែងពុកផុយ | ។ | ||
| ១២ | សត្រូវទាំងអស់ | ពោលពាក្យគំរោះ | ប្រមាថជេរស្តី |
| ទោះអ្នកជិតខាង | ធ្លាប់មានមេត្រី | ពេលខ្ញុំដេកដី | |
| គេនាំគ្នាគេច | ។ | ||
| ១៣ | គេមិនខ្ចីនឹក | គេមិនរំព្ញក | គេខំបំភ្លេច |
| ដូចចោលអ្នកស្លាប់ | គ្មានគិតតួចតិច | ដូចឆ្នាំងកំបែក | |
| ត្រូវគេបង់បោះ | ។ | ||
| ១៤ | ខ្ញុំឮគេពោល | ពាក្យបង្កាច់មួយ | ថាមនុស្សទាំងអស់ |
| នៅជុំវិញខ្ញុំ | មានចិត្តមិនស្មោះ | ពួកគេទាំងនោះ | |
| បម្រុងប្រហារ | ។ | ||
| ១៥ | បពិត្រព្រះម្ចាស់ | ទូលបង្គំភ័យណាស់ | សូមផ្ញើជីវ៉ា |
| ទៅលើព្រះអង្គ | ហើយសូមពោលថា | ព្រះអង្គពិតជា | |
| ព្រះរបស់ខ្ញុំ | ។ | ||
| ១៦ | អាយុជីវិត | របស់ខ្ញុំស្ថិត | ដោយក្តីសុខដុម |
| នៅក្នុងព្រះហស្ត | ព្រះម្ចាស់ឧត្តម | សូមរំដោះខ្ញុំ | |
| ផុតពីដៃខ្មាំង | ។ | ||
| ១៧ | សូមបែរព្រះភក្ត្រ | ទតមកមើលអ្នក | បម្រើព្រះអង្គ |
| មេត្តាសង្គ្រោះ | ទូលបង្គំផង | ដោយហឫទ័យទ្រង់ | |
| ប្រណីករុណា | ។ | ||
| ១៨ | ឱព្រះអម្ចាស់ | ខ្ញុំអង្វរព្រះ | ដែលធ្លាប់មេត្តា |
| កុំឱ្យរូបខ្លុំ | ខកចិត្តឡើយណា | ឱ្យមនុស្សពាលា | |
| ទៅជួបមច្ចុរាជ | ។ | ||
| ១៩ | សូមឱ្យអស់អ្នក | តែងតែកុហក | និងពួកកំណាច |
| ពួកធ្លាប់និយាយ | ព្រហើនកោងកាច | បាត់បង់អំណាច | |
| ហារស្តីមិនបាន | ។ | ||
| ២០ | បពិត្រព្រះម្ចាស់ | ព្រះទ័យសន្តោស | វិសេសថ្កើងថ្កាន |
| ដល់អ្នកគោរព | កោតខ្លាចគ្រប់ប្រាណ | មិនដែលរំខាន | |
| អ្នកជ្រកជាមួយ | ។ | ||
| ២១ | ព្រះអង្គទ្រង់លាក់ | គេនៅក្បែរភក្ត្រ | ឱ្យផុតពីព្រួយ |
| ពីមនុស្សទុច្ចរិត | ព្រះអង្គតែងជួយ | ឱ្យនៅជាមួយ | |
| ក្នុងព្រះពន្លា | ។ | ||
| ២២ | សូមលើកតម្កើង | សិរីរុងរឿង | ពេលដែលបច្ចា |
| ឡោមព័ទ្ធរូបខ្ញុំ | ច្រើនឥតឧបមា | ហឫទ័យមេត្តា | |
| អស្ចារ្យពេកក្រៃ | ។ | ||
| ២៣ | ពេលខ្ញុំខ្វល់ចិត្ត | វិលវល់គំនិត | ជួបទុក្ខគ្រោះភ័យ |
| ខ្ញុំនឹកស្មានថា | ទ្រង់លែងប្រណី | តែពេលខ្ញុំស្តី | |
| ទ្រង់ស្តាប់ពាក្យខ្ញុំ | ។ | ||
| ២៤ | សូមឱ្យអស់អ្នក | គោរពស្មោះស្ម័គ្រ | ព្រះម្ចាស់ជាធំ |
| នាំគ្នាស្រឡាញ់ | ព្រះខ្ពស់ឧត្តម | ការពារឧបត្ថម្ភ | |
| រក្សាអ្នកជឿ | ។ | ||
| តែព្រះអង្គដាក់ | ទោសតឹងដល់ថ្នាក់ | អ្នកគ្មានជំនឿ | |
| មនុស្សព្រហើន | កាចកោងមិនជឿ | អ្នកគ្មានជំនឿ | |
| ព្រះអង្គផ្តន្ទា | ។ | ||
| ២៥ | អស់អ្នកទុកចិត្ត | សង្ឃឹមស្មោះពិត | ព្រះម្ចាស់លោកា |
| ចូរមានកម្លាំង | ទឹកចិត្តហានក្លា | នោះព្រះមុខជា | |
| ការពារសុខសាន្ត | ។ |
ទំនុកតម្កើងលេខ ៣២ (៣១) បទព្រហ្មគីតិ
| ១ | អ្នកដែលព្រះជាម្ចាស់ | លើកលែងទោសប្រោសប្រណី | |
| រួចពីបាបទុក្ខភ័យ | មានសេរីសុខមង្គល | ។ | |
| ២ | អស់អ្នកដែលព្រះម្ចាស់ | មិនចាប់ទោសផុតអំពល់ | |
| គ្មានចិត្តរៀចវិលវល់ | មានមង្គលសុខឥតល្ហែ | ។ | |
| ៣ | ដរាបណារូបខ្ញុំ | នៅមិនព្រមសារភាពទេ | |
| នោះខ្ញុំកើតទុក្ខទ្វេ | មិនឈប់ទេចុកចាប់ក្រៃ | ។ | |
| ៤ | ដ្បិតព្រះអង្គដាក់ទោស | ព្រោះខ្ញុំខុសទាំងយប់ថ្ងៃ | |
| ហេវខ្សោះស្ទើរក្សិណក្ស័យ | ដូចជាដីហួតទឹកអស់ | ។ | |
| ៥ | រូបខ្ញុំបានសារភាព | អំពើបាបមុខព្រះម្ចាស់់ | |
| ខ្ញុំមិនលាក់លៀមសោះ | នូវកំហុសខ្ញុំនោះឡើយ | ។ | |
| ទូលបង្គំពោលថា | ខ្ញុំនេះណាសារភាពហើយ | ||
| ទោសខ្ញុំធ្ងន់ឥតស្បើយ | ទ្រង់លើកឱ្យរួចពីបាប | ។ | |
| ៦ | ហេតុនេះហើយបានជា | អ្នករាល់គ្នាប្រណិប័តន៍ក្រាប | |
| ព្រះម្ចាស់ជាដរាប | ជាប់រៀងរៀបមិនភិតភ័យ | ។ | |
| ទោះជាមានកង្វល់ | ជួបព្យុះខ្យល់ទឹកជន់ក្តី | ||
| ព្រះម្ចាស់តែងប្រណី | មិនឱ្យក្ស័យឬលិចលង់ | ។ | |
| ៧ | ព្រះអង្គជាជម្រក | ឱ្យខ្ញុំជ្រកមិនឱ្យហ្មង | |
| ការពាររូបខ្ញុំផង | កម្ចាត់បង់អាសន្នភ័យ | ។ | |
| ៨ | យើងនឹងប្រដៅអ្នក | ឱ្យស្គាល់ជាក់ផ្លូវប្រពៃ | |
| ផ្តល់យោបល់ថ្លាថ្លៃ | ថែរាល់ថ្ងៃមិនឱ្យឆ្គង | ។ | |
| ៩ | កុំឆោតល្ងង់ដូចលា | ឬសេះជាជំនិះម្តង | |
| ដាក់ដែកបង្ខាំផង | រួចមានចងទាំងបង្ហៀរ | ។ | |
| ១០ | ជនពាលត្រូវរងគ្រប់ | ទុក្ខទោសសព្វវេទនា | |
| ព្រះម្ចាស់តែងមេត្តា | ដល់អ្នកណាពឹងព្រះអង្គ | ។ | |
| ១១ | មនុស្សសុចរិតអើយ | កុំកន្តើយសប្បាយឡើង | |
| អស់អ្នកដែលទៀងត្រង់ | ស្រែកហ៊ោរផងដោយអំណរ | ។ |
ទំនុកតម្កើងលេខ ៣៣ (៣២) បទព្រហ្មគីតិ
| ១ | មនុស្សដែលសុចរិត | អបអរពិតលើកតម្កើង | |
| មានតែមនុស្សទៀងត្រង់ | ដែលចិត្តចង់កោតសរសើរ | ។ | |
| ២ | ដេញពិណលើកតម្កើង | ព្រះនៃយើងគ្មានអ្វីស្មើ | |
| លេងចាប៉ីបណ្តើរ | ដេញបង្ហើរខ្សែដប់ថ្វាយ | ។ | |
| ៣ | ចូរច្រៀងទំនុកថ្មី | ទាំងតន្ត្រីកុំជិនណាយ | |
| សូរសៀងពិរោះក្រៃ | ពេលសប្បាយអបអរទ្រង់ | ។ | |
| ៤ | ដ្បិតព្រះជាអម្ចាស់ | បន្ទូលច្បាស់ពិតទៀងត្រង់ | |
| ព្រះអង្គតែងផ្ចិតផ្ចង់ | ហើយតម្រង់តាមសន្យា | ។ | |
| ៥ | ព្រះអង្គសព្វព្រះទ័យ | នឹងសេចក្តីពិតសត្យា | |
| សុចរិតគ្រប់ប្រការ | ហើយរក្សាយុត្តិធម៌ | ។ | |
| ផែនដីទាំងមូលថ្លែង | ខំសម្តែងដោយអំណរ | ||
| ពីហឫទ័យបវរ | ករុណាល្អព្រះជាម្ចាស់ | ។ | |
| ៦ | ផ្ទៃមេឃហ្វូងតារា | កើតដោយសារបន្ទូលច្បាស់ | |
| ដោយបញ្ជារបស់ | ព្រះជាអម្ចាស់នៃយើង | ។ | |
| ៧ | ព្រះអង្គបានធ្វើឱ្យ | សមុទ្រថយផ្តុំគ្នាឡើង | |
| រួចទ្រង់ក៏បង្ខាំង | សមុទ្រគាំងមួយកន្លែង | ។ | |
| ៨ | សូមឱ្យមនុស្សទាំងអស់ | ដែលនៅរស់កោតស្ញប់ស្ញែង | |
| ព្រះមានឫទ្ធិក្រៃលែង | គួរស្ញប់ស្ញែងកោតព្រះអង្គ | ។ | |
| ៩ | ដ្បិតពេលមានបន្ទូល | អ្វីមកមូលមិនរេរង់ | |
| តាមបង្គាប់ព្រះអង្គ | សព្វអ្វីផងមានទាំងអស់ | ។ | |
| ១០ | ទ្រង់បំបែកផែនការ | នៃប្រជាអសប្បុរស | |
| កម្រោងការរបស់ | ជនទាំងនោះត្រូវរលាយ | ។ | |
| ១១ | ឯផែនការព្រះអង្គ | ស្ថិតនៅគង់មិនអន្តរាយ | |
| កម្រោងការទាំងឡាយ | មិនរលាយនៅស្ថិតស្ថេរ | ។ | |
| ១២ | ប្រជាដែលគោរព | បម្រើគ្រប់គ្មានទំនេរ | |
| ទុកជាព្រះឥតប្រែ | នោះជួយតែសុខគ្រប់គ្រា | ។ | |
| ជនដែលព្រះអង្គជ្រើស | ឥតមានឃ្នើសជាទ្រព្យា | ||
| ជារាស្រ្តផ្ទាល់អង្គា | នោះមុខជារួចផុតទុក្ខ | ។ | |
| ១៣ | ព្រះម្ចាស់ទតមកពី | ស្ថានរមណីបរមសុខ | |
| ទតមើលពីលើមក | ឃើញមនុស្សយើងទាំងអស់ | ។ | |
| ១៤ | ពីព្រះរាជដំណាក់ | ល្អសមសក្តិឥតមានទាស់ | |
| ទតមើលជនទាំងអស់ | ដែលនៅរស់លើផែនដី | ។ | |
| ១៥ | គឺពិតជាព្រះអង្គ | ដែលបង្កើតចិត្តប្រុសស្រី | |
| ទ្រង់ពិនិត្យរំពៃ | មើលសព្វអ្វីដែលគេធ្វើ | ។ | |
| ១៦ | ពុំដែលមានស្តេចណា | ឈ្នះដោយសារទ័ពពូកែ | |
| ហើយក៏ពុំមានដែរ | អ្នកពូកែដោយកម្លាំង | ។ | |
| ១៧ | ឯសេះចេះប្រយុទ្ធ | ស្ទាត់បំផុតធ្វើចម្បាំង | |
| ទោះបីវាក្លាខ្លាំង | ក៏នៅគាំងមិនអាចឈ្នះ | ។ | |
| ១៨ | ព្រះអង្គតាមរក្សា | អស់អ្នកណាដែលខ្លាចព្រះ | |
| អ្នកពឹងលើអម្ចាស់ | ដ៏សប្បុរសមានមេត្តា | ។ | |
| ១៩ | ព្រះអង្គបានសង្គ្រោះ | ឱ្យគេរស់មានសង្ខារ | |
| ផុតពីក្តីមរណា | នៅក្នុងគ្រាដែលអត់ឃ្លាន | ។ | |
| ២០ | យើងសូមផ្ញើជីវិត | លើព្រះពិតឥតខកខាន | |
| ជាខែលដ៏ចំណាន | សង្គ្រោះប្រាណផុតភិតភ័យ | ។ | |
| ២១ | យើងខ្ញុំសែនរីករាយ | ចិត្តសប្បាយអរពេកក្រៃ | |
| សូមផ្ញើជីវិតថ្លៃ | លើព្រះទ័យល្អបំផុត | ។ | |
| ២២ | សូមព្រះជាអម្ចាស់ | សម្តែងព្រះទ័យវិសុទ្ធ | |
| មេត្តាខ្ពស់បំផុត | កាយជីវិតផ្ញើព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ៣៤ (៣៣) បទកាកគតិ
| ២ | ខ្ញុំអរព្រះគុណ | អម្ចាស់ពេកពន់ | គ្រប់ពេលវេលា |
| សូមលើកតម្កើង | ព្រះអង្គគ្រប់គ្រា | ឥតមានរួញរា | |
| ឈប់ឈរសោះឡើយ | ។ | ||
| ៣ | ខ្ញុំខ្ពស់មុខព្រោះ | ព្រះម្ចាស់សង្គ្រោះ | ខ្ញុំមិនកន្តើយ |
| ចូរអ្នកទន់ទាប | ស្តាប់កុំព្រងើយ | នឹងបានធូរស្បើយ | |
| អំណរខ្លាំងក្លា | ។ | ||
| ៤ | សូមមកប្រកាស | នឹងខ្ញុំឱ្យច្បាស់ | ដោយពោលឡើងថា |
| ព្រះម្ចាស់ថ្កុំថ្កើង | រុងរឿងក្រៃណា | យើងនាំគ្នីគ្នា | |
| តម្កើងព្រះអង្គ | ។ | ||
| ៥ | ខ្ញុំបានស្វែងរក | ព្រះម្ចាស់តបមក | ឥតមានបង្អង់ |
| ទ្រង់បានរំដោះ | ខ្ញុំអស់ទុក្ខផង | តក់ស្លុតមួរហ្មង | |
| ឆ្លងផុតទាំងអស់ | ។ | ||
| ៦ | អ្នកដែលសម្លឹង | ឆ្ពោះទៅព្រះអង្គ | បានសុខឥតមោះ |
| ផុតអស់ទុក្ខសោក | វិយោគរងគ្រោះ | ពួកគេទាំងនោះ | |
| មិនខកចិត្តឡើយ | ។ | ||
| ៧ | អស់អ្នកកម្សត់ | និងមនុស្សទុរគត | គេស្រែកដង្ហោយ |
| ហៅរកព្រះម្ចាស់ | ទ្រង់សណ្តាប់ហើយ | សង្គ្រោះគេឱ្យ | |
| ផុតពីគ្រោះកាច | ។ | ||
| ៨ | ទេវទូតរបស់ | ព្រះម្ចាស់ទាំងអស់ | ថែទាំអ្នកខ្លាច |
| រក្សាការពារ | គេក្រោមអំណាច | រំដោះឱ្យរួច | |
| ផុតពីទុក្ខភ័យ | ។ | ||
| ៩ | ចូរអ្នកផ្អែកពឹង | ពិសោធន៍ឱ្យដឹង | ថាព្រះម្ចាស់ថ្លៃ |
| ទ្រង់មានមេត្តា | សប្បុរសពេកក្រៃ | អស់ជនប្រុសស្រី | |
| មានជ័យមង្គល | ។ | ||
| ១០ | ឱប្រជារាស្រ្ត | របស់ព្រះម្ចាស់ | ចូរកោតខ្លាចដល់ |
| ព្រះម្ចាស់នៃយើង | បានសុខឥតខ្វល់ | មិនជួបអំពល់ | |
| ឬខ្វះខាតអ្វី | ។ | ||
| ១១ | អ្នកមានមុខជា | ជួបទុក្ខវេទនា | ខ្វះម្ហូបចំណី |
| តែអ្នកដែលស្វែង | រកព្រះម្ចាស់ថ្លៃ | នឹងមិនខ្វះអ្វី | |
| សុខសាន្តតទៅ | ។ | ||
| ១២ | ឱកូនចៅអើយ | កុំនៅព្រងើយ | ស្តាប់ខ្ញុំប្រដៅ |
| ឱ្យចេះគោរព | ដរាបតទៅ | កុំធ្វើល្ងង់ខ្លៅ | |
| ត្រូវកោតខ្លាចព្រះ | ។ | ||
| ១៣ | តើមាននរណា | ចង់បានសង្ខារ | យឺនយូរត្រចះ |
| មានអ្វីគ្រប់យ៉ាង | មិនខ្វះទាស់សោះ | ហើយចង់នៅរស់ | |
| សុខសាន្តឬទេ? | ។ | ||
| ១៤ | ចូរទប់អណ្តាត | កាន់ចិត្តឱ្យស្អាត | កុំពោលវៀចវេរ |
| និយាយកុហក | បោកបញ្ឆោតគេ | ឬក៏ដៀលជេរ | |
| នាំឱ្យអាស្រូវ | ។ | ||
| ១៥ | ចូរងាកចេញឆ្ងាយ | អំពើអន្តរាយ | អាក្រក់ជាផ្លូវ |
| សាងអំពើល្អ | ខំស្វែងរកទៅ | សុខសាន្តទុកនៅ | |
| យ៉ាងអស់ពីចិត្ត | ។ | ||
| ១៦ | ព្រះម្ចាស់តែងតែ | រំពៃមើលថែ | អស់មនុស្សសុចរិត |
| ទ្រង់យកព្រះទ័យ | ទុកដាក់ពិតៗ | ថែទាំនៅជិត | |
| រាល់ទិនទិវា | ។ | ||
| ១៧ | ព្រះជាអម្ចាស់ | តែងតែប្រកាស | ប្រឆាំងគ្រប់គ្រា |
| នឹងមនុស្សអាក្រក់ | ទុច្ចរិតពាលា | កុំមាននរណា | |
| នឹកនាដល់ឡើយ | ។ | ||
| ១៨ | ពេលអ្នកទៀងត្រង់ | ស្រែករកព្រះអង្គ | ទ្រង់មិនកន្តើយ |
| ព្រះអង្គសណ្តាប់ | ពាក្យគេរួចហើយ | រំដោះគេឱ្យ | |
| ផុតគ្រោះទាំងឡាយ | ។ | ||
| ១៩ | ព្រះម្ចាស់គង់ស្ថិត | ក្បែរអ្នកគ្រាំចិត្ត | មានទុក្ខខ្វល់ខ្វាយ |
| ព្រះអង្គសង្គ្រោះ | អស់អ្នកទាំងឡាយ | បានសុខសប្បាយ | |
| ផុតទុក្ខរីងរៃ | ។ | ||
| ២០ | មនុស្សសុចរិត | រមែងជួបពិត | ទុក្ខលំបាកក្រៃ |
| ប៉ុន្តែព្រះម្ចាស់ | តែងជួយលកលៃ | រំដោះផុតភ័យ | |
| បានសុខគ្រប់គ្រា | ។ | ||
| ២១ | ព្រះជាអម្ចាស់ | ទ្រង់សប្បុរសណាស់ | តាមថែរក្សា |
| ដល់មនុស្សសុចរិត | គ្រប់ៗអាត្មា | គ្មានឆ្អឹងមួយណា | |
| ត្រូវបាក់បែកឡើយ | ។ | ||
| ២២ | អំពើអាក្រក់ | ខ្មួលខ្មៅកខ្វក់ | នាំឱ្យគេព្រួយ |
| រហូតដល់ស្លាប់ | មិនមានអ្នកជួយ | គ្មានអ្នកលើកស្ទួយ | |
| ដល់ក្ស័យជីវិត | ។ | ||
| អ្នកដែលប្រឆាំង | ប្រយុទ្ធតតាំង | នឹងមនុស្សសុចរិត | |
| តែងតែទទួល | ទុក្ខទោសពិតៗ | ក្នុងមួយជីវិត | |
| មិនមានខកខាន | ។ | ||
| ២៣ | ព្រះម្ចាស់សង្គ្រោះ | ជីវិតទាំងអស់ | ដល់អ្នកដែលបាន |
| បម្រើព្រះអង្គ | ពឹងផ្អែកផ្ញើប្រាណ | តែងទទួលបាន | |
| សុខផុតទុក្ខទោស | ។ |
ទំនុកតម្កើងលេខ ៣៥ (៣៤) បទពាក្យ ៧
| ១ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | កុំនៅកន្តើយសូមប្រឆាំង | |
| តទល់អស់អ្នកដែលចង់ច្បាំង | សូមជួយតតាំងកុំសុំចៃ | ។ | |
| ២ | ខ្ញុំសូមពឹងផ្អែកលើព្រះអង្គ | មេត្តាសូមទ្រង់កុំឆ្មើងឆ្មៃ | |
| យកខែលអាវក្រោះតើនឃ្មាតខ្មី | សម្តែងបារមីសង្គ្រោះផង | ។ | |
| ៣ | សូមហូតលំពែងនិងពូថៅ | ប្រហារសំដៅពួកយង់ឃ្នង | |
| សូមមានបន្ទូលមកខ្ញុំផង | មានតែព្រះអង្គព្រះសង្គ្រោះ | ។ | |
| ៤ | សូមឱ្យអ្នកដែលចង់ប្រហារ | ជីវិតជីវ៉ារូបខ្ញុំនោះ | |
| ឱ្យវាខកចិត្តបាក់មុខចុះ | ដល់ក្តីអាម៉ាស់ដកខ្លួនថយ | ។ | |
| ៥ | នៅពេលទេវទូតព្រះអម្ចាស់ | បណ្តេញគេប្រាសវិលទៅក្រោយ | |
| សូមឱ្យពួកគេខ្ទាតទៅឆ្ងាយ | ដូចអង្កាមរាយដោយខ្យល់ផាត់ | ។ | |
| ៦ | ទេវទូតព្រះម្ចាស់ដេញមិនឈប់ | ទោះថ្ងៃឬយប់មិនឱ្យបាត់ | |
| ឱ្យផ្លូវធ្លាប់ភ្លឺប្រែងងឹត | ភក់រអិលស្អិតទៅមិនបាន | ។ | |
| ៧ | ពួកគេបានដាក់រាយអន្ទាក់ | លបពួនចាំស្ទាក់ប៉ងរំខាន | |
| គេជីករណ្តៅឱ្យធ្លាក់ប្រាណ | ដោយចិត្តសាមាន្យមិនទោរទន់ | ។ | |
| ៨ | សូមឱ្យពួកគេត្រូវវិនាស | ដោយមិនដឹងច្បាស់ទុកជាមុន | |
| ឱ្យជាប់អន្ទាក់របស់ខ្លួន | អន្តរាយផ្ទួនៗកុំរំលង | ។ | |
| ៩ | ពេលនោះរូបខ្ញុំនឹងត្រេកអរ | រីករាយសាទរអស់មួរហ្មង | |
| សប្បាយពន់ពេកគ្រានេះម្តង | ព្រោះតែព្រះអង្គជួយសង្គ្រោះ | ។ | |
| ១០ | ខ្ញុំសូមក្រាបទូលយ៉ាងជាក់ច្បាស់ | ស្មោះឥតក្រឡះអស់ពីពោះ | |
| គ្មាននរណាដូចព្រះអង្គសោះ | ព្រះអង្គរំដោះអ្នកទន់ខ្សោយ | ។ | |
| ទ្រង់ជួយឱ្យរួចផុតពីដៃ | ពួកជនអប្រីយ៍មិនថ្លោះធ្លោយ | ||
| រំដោះអ្នកក្រទុរគតឱ្យ | រួចផុតពីដៃមនុស្សទុច្ចរិត | ។ | |
| ១១ | សាក្សីក្លែងក្លាយឈរប្រឆាំង | រារាំងតតាំងដោយប្រឌិត | |
| ចោទសួរមកខ្ញុំរឿងមិនពិត | ដែលខ្ញុំមិនគិតដល់ទាល់សោះ | ។ | |
| ១២ | គេធ្វើអាក្រក់មកតបត | នឹងអំពើល្អខ្ញុំទាំងអស់ | |
| ដែលខ្ញុំបានធ្វើលើគេនោះ | ម្តេចមិនគិតសោះឱ្យទោសពៃរ៍ | ។ | |
| ១៣ | ពេលដែលពួកគេមានជំងឺ | ចុកចាប់ផ្សាឈឺខ្ញុំលកលៃ | |
| បន្ទាបទាំងខ្លួនតមចំណី | អង្វររាល់ថ្ងៃឱ្យពួកគេ | ។ | |
| ១៤ | ខ្ញុំបានប្រព្រឹត្តអំពើល្អ | ដោយចិត្តស្មោះសរឥតវៀចវេរ | |
| ដូចធ្វើចំពោះមិត្តភក្តិដែរ | ព្រួយចិត្តឥតល្ហែសោកសង្រេង | ។ | |
| ១៥ | តែពេលរូបខ្ញុំមានជំងឺ | គេមកបញ្ឈឺសើចជាល្បែង | |
| រួមគ្នាប្រឆាំងមិនរអែង | ហែកហួរគ្មានក្រែងមិនឈប់ឡើយ | ។ | |
| ១៦ | ពួកគេចូលដៃជនពាលា | ចោមរោមផ្តន្ទាមិនល្ហែល្ហើយ | |
| មិនឈប់មិនឈរមិនកន្តើយ | មិនបង្អង់ឡើយខាំធ្មេញដាក់ | ។ | |
| ១៧ | ឱព្រះអម្ចាស់ម្តេចព្រងើយ | ម្តេចទ្រង់មិនជួយផុតគ្រោះថ្នាក់ | |
| ជួយការពារខ្ញុំកុំឱ្យធ្លាក់ | ទៅក្នុងអន្ទាក់ពួកសិង្ហសត្វ | ។ | |
| ១៨ | ខ្ញុំសូមថ្លែងពាក្យអរព្រះគុណ | ព្រះអម្ចាស់ធ្ងន់មិនឱ្យស្ងាត់ | |
| សរសើរតម្កើងពន់ពេកក្តាត់ | ព្រះតែមួយគត់នៃប្រជា | ។ | |
| ១៩ | សូមកុំបណ្តោយឱ្យសត្រូវ | ខ្ញុំបានរស់នៅដោយសុខា | |
| កុំឱ្យអ្នកស្អប់ខ្ញុំផន្ទា | ពេបជ្រាយលេលាដាក់រូបខ្ញុំ | ។ | |
| ២០ | ពួកគេមិនដែលនិយាយល្អ | ចេះតែភូតភរចងគំនុំ | |
| ប្រឌិតរឿងផ្សេងទោះតូចធំ | ចោទអ្នកសន្សំសុខក្នុងស្រុក | ។ | |
| ២១ | ពួកគេពោលពាក្យចោទដាក់ទោស | ថាខ្ញុំធ្វើខុសឱ្យកើតទុក្ខ | |
| គេស្រែកចំអកដាក់នឹងមុខ | ថាខ្ញុំគម្រក់គេឃើញហើយ | ។ | |
| ២២ | ឱព្រះអម្ចាស់ទតឃើញស្រាប់ | សូមទ្រង់ត្រងត្រាប់កុំកន្តើយ | |
| ឱព្រះអង្គអើយជួយឱ្យស្បើយ | កុំទៅណាឆ្ងាយពីរូបខ្ញុំ | ។ | |
| ២៣ | ឱព្រះអម្ចាស់សូមតើនឡើង | កុំនៅឆ្មៃឆ្មើងពួនសំងំ | |
| សូមរកយុត្តិធម៌ឱ្យរូបខ្ញុំ | កុំបីបង្អង់សូមជួយផង | ។ | |
| ២៤ | ឱព្រះម្ចាស់នៃទូលបង្គំ | សូមជួយរូបខ្ញុំសុចរិតត្រង់ | |
| កុំបណ្តោយខ្ញុំឱ្យមួរហ្មង | គេសប្បាយផងព្រោះតែឈ្នះ | ។ | |
| ២៥ | កុំឱ្យគេនាំគ្នាពោលថា | ខ្ញុំនេះចាញ់ជាប្រាកដណាស់ | |
| កុំឱ្យវាពោលពាក្យផ្តេសផ្តាស | ថាអាចបោកប្រាសរូបខ្ញុំបាន | ។ | |
| ២៦ | សូមឱ្យអស់អ្នកដែលសប្បាយ | រីករាយក្អាកក្អាយទាំងប៉ុន្មាន | |
| ត្រូវអាម៉ាស់មុខទុក្ខពេញប្រាណ | កិត្តិយសប៉ុន្មានត្រូវបាត់អស់ | ។ | |
| ២៧ | រីអ្នកដែលបានរកយុត្តិធម៌ | សុចរិតបវរឱ្យខ្ញុំនោះ | |
| ឱ្យគេពោលពាក្យថ្កើងព្រះម្ចាស់ | អ្នកបម្រើព្រះបានសុខសាន្ត | ។ | |
| ២៨ | ពេលនោះខ្ញុំនឹងថ្លែងអំពី | សុចរិតគ្រប់ទីព្រះថ្កើងថ្កាន | |
| តម្កើងព្រះអង្គខ្ពស់ហួសស្មាន | ខ្ពស់ហួសអស់ស្ថានរៀងរាល់ថ្ងៃ | ។ |
ទំនុកតម្កើងលេខ ៣៦ (៣៥) បទកាកគតិ
| ២ | ខ្ញុំនឹកឃើញអស់ | ពាក្យពោលទ្រគោះ | របស់ជនពាល |
| ក្នុងពេលបះបោរ | ចាក់រុកឆ្កឹះឆ្កៀល | ប្រមាថតិះដៀល | |
| មិនកោតខ្លាចព្រះ | ។ | ||
| ៣ | គេពោលបញ្ចើច | បញ្ចើសំណើច | ថាខ្លួនគ្រាន់ណាស់ |
| មិនទទួលដឹង | ថាមានកំហុស | អំពើបាបនោះ | |
| គួរស្អប់ពេកក្រៃ | ។ | ||
| ៤ | គេពោលអាក្រក់ | ពាក្យភូតកុហក | បោកប្រាសរាល់ថ្ងៃ |
| គេលែងស្គាល់ខុស | ស្គាល់ត្រូវជាអ្វី | ពាលាអប្រីយ៍ | |
| ប្រព្រឹត្តយង់ឃ្នង | ។ | ||
| ៥ | ពេលគេនិន្ទ្រា | ក៏គេនាំគ្នា | រិះគិតគម្រោង |
| អំពើអាក្រក់ | មិនព្រមលះបង់ | មានៈមិនត្រង់ | |
| ដើរផ្លូវមិនល្អ | ។ | ||
| ៦ | បពិត្រព្រះម្ចាស់ | ហឫទ័យល្អណាស់ | ខ្ពង់ខ្ពស់ស្មោះសរ |
| សប្បុរសស្មោះស្ម័គ្រ | ដោយមេត្តាធម៌ | ខ្ពស់ស្មើព្ធដ៏ | |
| វេហាស៍អាកាស | ។ | ||
| ៧ | ព្រះហឫទ័យ | សុចរិតប្រពៃ | ត្រចង់ត្រចះ |
| តម្រិះព្រះអង្គ | ជ្រាលជ្រៅខ្លាំងណាស់ | ទ្រង់ជាអម្ចាស់ | |
| សង្គ្រោះមនុស្សសត្វ | ។ | ||
| ៨ | បពិត្រព្រះម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាអាណិត |
| ហឫទ័យព្រះអង្គ | ខ្ពង់ខ្ពស់ពេកក្តាត់ | ទាំងមនុស្សទាំងសត្វ | |
| ជ្រកក្រោមបារមី | ។ | ||
| ៩ | ព្រះអង្គបានផ្តល់ | អាហារស្កប់ស្កល់ | ឱ្យជនប្រុសស្រី |
| ពីព្រះដំណាក់ | មានម្ហូបចំណី | ហូរហៀរពេកក្រៃ | |
| ឆីតាមសប្បាយ | ។ | ||
| ១០ | ទ្រង់ជាប្រភព | ជីវិតសព្វគ្រប់ | ទាំងរូបទាំងកាយ |
| ឱ្យខ្ញុំមានភ្នែក | មើលឃើញវែងឆ្ងាយ | ពន្លឺពណ្ណរាយ | |
| របស់ព្រះអង្គ | ។ | ||
| ១១ | សូមទ្រង់ករុណា | ផ្តល់ក្តីមេត្តា | ដល់អ្នកទៀងត្រង់ |
| សម្តែងហឫទ័យ | សុចរិតត្រចង់ | ដល់អស់អ្នកផង | |
| ស្គាល់ទ្រង់តទៅ | ។ | ||
| ១២ | សូមកុំឱ្យមនុស្ស | កោងកាចទុយ៌ស | មិនដឹងខុសត្រូវ |
| ព្រមទាំងជនពាល | អាក្រក់ឃោរឃៅ | បណ្តេញខ្ញុំទៅ | |
| ឆ្ងាយពីព្រះអង្គ | ។ | ||
| ១៣ | ជនដែលប្រព្រឹត្ត | អំពើទុច្ចរិត | ចិត្តវៀចមិនត្រង់ |
| ត្រូវបរាជ័យ | មិនអាចស្រោចស្រង់ | ទោះបីជាចង់ | |
| ក៏ងើបពុំរួច | ។ |
ទំនុកតម្កើងលេខ ៣៧ (៣៦) បទព្រហ្មគីតិ
| ១ | សូមកុំចងកំហឹង | ច្រណែននឹងអ្នកប្រព្រឹត្ត | |
| អំពើទុច្ចរិត | និងចូលចិត្តពោលមុសា | ។ | |
| ២ | ដ្បិតគេនឹងវិនាស | មិនអាចចៀសផុតឡើយណា | |
| ប្រៀបដូចស្មៅឬផ្កា | អស់ខ្លឹមសារស្រពោនស្វិត | ។ | |
| ៣ | ចូរធ្វើអំពើល្អ | ចិត្តស្មោះសរផ្ញើជីវិត | |
| លើព្រះដ៏សក្តិសិទ្ធ | នោះអ្នកពិតជាសុខសាន្ត | ។ | |
| ៤ | ចូរស្វែងរកមង្គល | កុំបីខ្វល់ឬខកខាន | |
| ព្រះអង្គនឹងប្រទាន | ឱ្យអ្នកមានតាមបំណង | ។ | |
| ៥ | ចូរផ្ញើព្រេងវាសនា | ក្នុងហត្ថាព្រះអង្គផង | |
| ព្រះអង្គនឹងគ្រប់គ្រង | ឥតមានហ្មងតាមសន្យា | ។ | |
| ៦ | ព្រះអង្គនឹងបង្ហាញ | ឱ្យគេឃើញយ៉ាងច្បាស់ថា | |
| អ្នកសុចរិតថ្លៃថ្លា | ដូចសុរិយាពេញរស្មី | ។ | |
| ៧ | ចូរស្ងប់ស្ងៀមចំពោះ | ព្រះភក្ត្រព្រះអម្ចាស់ថ្លៃ | |
| កុំខឹងច្រណែនអី | នឹងជោគជ័យមនុស្សសុចរិត | ។ | |
| ៨ | កំហឹងចោលឱ្យឆ្ងាយ | ក្តៅក្រហាយត្រូវឈប់គិត | |
| ព្រោះនាំឱ្យខូចចិត្ត | នាំគំនិតកករល្អក់ | ។ | |
| ៩ | ព្រះម្ចាស់នឹងកាត់កាល់ | អស់អ្នកដែលធ្វើអាក្រក់ | |
| តែអ្នកសង្ឃឹមជាក់ | ទៅលើព្រះនឹងបានកេរ | ។ | |
| ១០ | នៅតែបន្តិចទៀត | មនុស្សមានស្នៀតមិនមានទេ | |
| ទោះអ្នកខំរិះរេ | រកមើលគេក៏គ្មានអ្វី | ។ | |
| ១១ | មនុស្សស្លូតស្មោះសរ | គេនឹងទទួលទឹកដី | |
| ជាមរតកប្រពៃ | លែងព្រួយភ័យបានសុខសាន្ត | ។ | |
| ១២ | ជនពាលតែងឃុបឃិត | រឿងឧក្រិដ្ឋចិត្តសាមាន្យ | |
| ប្រឆាំងឥតស្រាកស្រាន្ត | ទៅរំខានមនុស្សសុចរិត | ។ | |
| ១៣ | តែព្រះម្ចាស់ចំអក | ដាក់ឱ្យពួកជនឧក្រិដ្ឋ | |
| ព្រះអង្គជ្រាបរឿងពិត | ព្រោះគេជិតវិនាសហើយ | ។ | |
| ១៤ | គេខំហូតធ្នូដាវ | យ៉ាងសាហាវមិនកន្តើយ | |
| ប្រហារមិនទុកឡើយ | អ្នកខ្សត់ខ្សោយទុរគតត្រង់ | ។ | |
| ១៥ | ប៉ុន្តែដាវពួកគេ | នឹងវិលរេបែរតម្រង់ | |
| ចាក់ទម្លុះបេះដូង | គេតែម្តងមិនរារែក | ។ | |
| ១៦ | ទ្រព្យនៃជនសុចរិត | តិចមែនពិតតែល្អឯក | |
| ប្រសើរជាពន់ពេក | ជាងសម្បត្តិមនុស្សអាក្រក់ | ។ | |
| ១៧ | ព្រះអង្គនឹងទម្លាក់ | កាច់បំបាក់មនុស្សគម្រក់ | |
| តែទ្រង់បែរថ្នមថ្នាក់ | ថែទាំអ្នកដែលសុចរិត | ។ | |
| ១៨ | ព្រះម្ចាស់យកព្រះទ័យ | ទុកដាក់ក្រៃនឹងជីវិត | |
| រក្សាមិនឱ្យបាត់ | នៅស្ថេរស្ថិតជាកេរកោះ | ។ | |
| ១៩ | នៅពេលមានអាសន្ន | គេមិនស្លន់ឬអាម៉ាស់ | |
| មានអាហារមិនខ្វះ | ទោះប្រទះគ្រោះទុរ្ភិក្ស | ។ | |
| ២០ | រីឯមនុស្សអាក្រក់ | ចិត្តគម្រក់ទ្រង់មិននឹក | |
| សត្រូវច្រើនសន្ធឹក | ជួបវរវឹកវិនាសអស់ | ។ | |
| ២១ | បើមនុស្សពាលខ្ចីអ្វី | មិនដែលលៃសងវិញសោះ | |
| រីអ្នកសុចរិតស្មោះ | ចេះរំដោះទ្រព្យឥតស្តាយ | ។ | |
| ២២ | អ្នកដែលព្រះអម្ចាស់ | តែងសន្តោសប្រោសប្រណី | |
| ទ្រង់ប្រទានពរជ័យ | ទាំងទឹកដីទុកជាកេរ | ។ | |
| រីអ្នកដែលមិនគាប់ | មិនសំណព្វទ្រង់បង្វែរ | ||
| បណ្តាសាទៅគេ | មិនទុកទេទ្រង់កាត់ចិត្ត | ||
| ២៣ | ព្រះម្ចាស់បានពង្រឹង | ជំហរនឹងមនុស្សសុចរិត | |
| ឱ្យបានមាំមួនពិត | រួចទ្រង់គិតសព្វព្រះទ័យ | ។ | |
| ២៤ | ទោះបីបើគេភ្លាត់ | ជើងមិនស្ទាត់ក៏មិនភ័យ | |
| មិនដួលធ្លាក់ដល់ដី | ព្រោះបារមីព្រះអម្ចាស់ | ។ | |
| ២៥ | តាំងពីខ្ញុំក្មេងខ្ចី | មិនដឹងអីលុះចំណាស់ | |
| មិនដែលឃើញព្រះម្ចាស់ | ទ្រង់បង់បោះអ្នកសុចរិត | ។ | |
| ២៦ | មនុស្សស្លូតទៀងត្រង់ | ឥតសៅហ្មងតែងអាណិត | |
| អាសូរញាតិឆ្ងាយជិត | គ្មានគំនិតគៃកឹបទេ | ។ | |
| ២៧ | ចូរកុំធ្វើអាក្រក់ | រឿងគម្រក់កុំទៅក្បែរ | |
| នោះអ្នកនឹងស្ថិតស្ថេរ | លើដីកេរតរៀងទៅ | ។ | |
| ២៨ | ព្រះម្ចាស់សព្វព្រះទ័យ | ពន់ពេកក្រៃគ្មានហ្មងសៅ | |
| យុត្តិធម៌ត្រង់ត្រឹមត្រូវ | តរៀងទៅទ្រង់មិនភ្លេច | ។ | |
| ព្រះអង្គមិនបង់បោះ | គេទាំងនោះដោយកលល្បិច | ||
| ព្រះអង្គជាន់ពន្លិច | វិនាសខ្ទេចពូជអាក្រក់ | ។ | |
| ២៩ | អ្នកត្រង់នឹងទទួល | ដីនិមលជាកេរកោះ | |
| ជីវិតគេនឹងរស់ | លើដីនោះរហូតទៅ | ។ | |
| ៣០ | មនុស្សសុចរិត | គេចូលចិត្តត្រង់ត្រឹមត្រូវ | |
| ពោលពាក្យមិនអាស្រូវ | ឥតហ្មងសៅឥតងាករេ | ។ | |
| ៣១ | វិន័យព្រះអម្ចាស់ | ដិតជាប់ច្បាស់ក្នុងចិត្តគេ | |
| មិនឃ្លាតចាកបែកបែរ | ពីមាគ៌ាព្រះអង្គឡើយ | ។ | |
| ៣២ | ពួកពាលចាំឃ្លាំមើល | យ៉ាងងងើលមិនកន្តើយ | |
| លើមនុស្សសុចរិតហើយ | មិនព្រងើយរកសម្លាប់ | ។ | |
| ៣៣ | ប៉ុន្តែព្រះអម្ចាស់ | មិនបង់បោះឱ្យគេស្លាប់ | |
| ធ្លាក់ចូលដោយមិនប្រាប់ | ជាចំណាប់ជនអាក្រក់ | ។ | |
| ៣៤ | ចូរសង្ឃឹមទុកចិត្ត | ផ្ញើជីវិតកុំដំអក់ | |
| លើព្រះដ៏សប្បុរស | ទ្រង់នឹងប្រោសហើយលើកអ្នក | ។ | |
| ឱ្យគ្រប់គ្រងលើដី | មរតកថ្លៃប្រាកដជាក់ | ||
| អ្នកនឹងឃើញប្រត្យក្ស | មនុស្សអាក្រក់កាត់កាល់ចោល | ។ | |
| ៣៥ | ខ្ញុំឃើញជនបាបកាច | ប្រើអំណាចបែបកំរោល | |
| គេលូតលាស់ឡើងថ្គោល | ដូចដើមឈើស្លឹកខៀវខ្ចី | ។ | |
| ៣៦ | ក្រោយមកគេរលាយ | សូន្យទៅឆ្ងាយមិនសល់អ្វី | |
| ខ្ញុំខំរករំពៃ | មិនឃើញអ្វីទាល់តែសោះ | ។ | |
| ៣៧ | ចូរមើលមនុស្សទៀងត្រង់ | មិនវៀចវង់ពិតជាស្មោះ | |
| សន្សំសុខទាំងអស់ | ខាងមុខនោះនឹងរុងរឿង | ។ | |
| ៣៨ | រីឯពួកមនុស្សបាប | ដូចភ្លើងឆាបឬខ្យល់ប៉ើង | |
| ព្រះអង្គកាត់ពូជពង្ស | ពួកមនុស្សពាលទមិឡចោលចេញ | ។ | |
| ៣៩ | ព្រះម្ចាស់តែងសង្គ្រោះ | មនុស្សទាំងអស់ឥតទោរម្នេញ | |
| ជាកំពែងពោរពេញ | ការពារពាំងគ្រាអាសន្ន | ។ | |
| ៤០ | ព្រះអម្ចាស់សង្គ្រោះ | និងរំដោះមិនភាំងភាន់ | |
| សង្គ្រោះគេបន្ទាន់ | ព្រោះជ្រកកោនក្រោមបារមី | ។ |
ទំនុកតម្កើងលេខ ៣៨ (៣៧) បទពាក្យ ៧
| ២ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមកុំកន្តើយដាក់ទោសខ្ញុំ | |
| សូមកុំពិរោធហើយគួនគុំ | សូមដាក់ទោសខ្ញុំតាមកំហុស | ។ | |
| ៣ | ព្រួញនៃព្រះអង្គខ្ញុំចុកចាប់ | ឈឺស្ទើរតែស្លាប់គ្មានស្រណោះ | |
| ព្រះហស្តសង្កត់មិនព្រមប្រោស | រូបខ្ញុំធ្វើខុសសែនឈឺផ្សា | ។ | |
| ៤ | ពេលដែលព្រះទ្រង់អង្គពិរោធ | ខ្ញុំឈឺចាក់ដោតឥតឧបមា | |
| ឆ្អឹងឆ្អែងពុកផុយអស់ហើយណា | ព្រោះមានវេរាបាបអនេក | ។ | |
| ៥ | មែនហើយខ្ញុំខុសច្រើនពេកពន់ | រហូតជោរជន់ស្ទើរដល់មេឃ | |
| ហាក់ដូចបន្ទុកធ្ងន់អនេក | ទ្រូងខ្ញុំស្ទើរបែកស្រែកមិនបាន | ។ | |
| ៦ | របួសខ្ញុំក្លាយជាដំបៅ | រលួយយូរទៅស្អុយពេញប្រាណ | |
| ព្រោះគំនិតខ្ញុំដូចតិរច្ឆាន | លេលាសាមាន្យមិនសមសួន | ។ | |
| ៧ | ទូលបង្គំឈឺចាប់យ៉ាងខ្លាំង | រហូតចំកោងអស់ទាំងខ្លួន | |
| ទុក្ខធ្ងន់ក៏ធ្លាក់មកផ្ទួនៗ | ស្ថិតនៅខ្ជាប់ខ្ជួនពេញមួយថ្ងៃ | ។ | |
| ៨ | ខ្ញុំសែនរងារក្តៅទាំងប្រាណ | ទ្រាំស្ទើរមិនបានសព្វរាងកាយ | |
| ឈឺចុកចាប់ណាស់ព្រះម្ចាស់អើយ | ស្លាប់ឥឡូវហើយសូមមេត្តា | ។ | |
| ៩ | ខ្ញុំអស់កម្លាំងហេវខ្សោះល្វើយ | ស្រែកហៅខ្វើយៗញ័រកាយា | |
| ខ្ញុំស្រែកថ្ងូរថ្ងួចចុកពើតផ្សា | ឈឺឥតឧបមាស្ទើរក្ស័យប្រាណ | ។ | |
| ១០ | បពិត្រព្រះម្ចាស់អើយព្រះអង្គ | ឈ្វេងយល់ចិត្តប៉ងទាំងប៉ុន្មាន | |
| ទ្រង់សណ្តាប់ខ្ញុំមិនដែលខាន | សំឡេងខ្ញុំបានថ្ងូរស្រែកហៅ | ។ | |
| ១១ | បេះដូងខ្ញុំចាប់ផ្តើមញាប់ញ័រ | ឯកម្លាំងក៏ចុះខ្សោយទៅ | |
| ភ្នែកប្រែស្រវាំងថាមិនត្រូវ | ទោះជាមើលផ្លូវក៏មិនបាន | ។ | |
| ១២ | មិត្តភក្តិទាំងអ្នកធ្លាប់ជិតស្និទ្ធ | មិនហ៊ានចូលជិតនាំរំខាន | |
| ព្រោះខ្លាចដំបៅសព្វទាំងប្រាណ | ទោះញាតិសន្តានក៏គេចឆ្ងាយ | ។ | |
| ១៣ | ពួកគេចាំឃ្លាំចាប់ប្រហារ | ឱ្យខ្ញុំមរណាគេសប្បាយ | |
| គេដាក់អន្ទាក់សើចក្អាកក្អាយ | ឱ្យខ្ញុំអន្តរាយវិនាសបង់ | ។ | |
| ១៤ | ខ្ញុំធ្វើមិនឮសព្វអ្វីៗ | ទោះជិតឆ្ងាយក្តីដូចមនុស្សថ្លង់ | |
| មាត់មិននិយាយចិត្តមិនចង់ | ធ្វើដូចមនុស្សល្ងង់គមិនស្តី | ។ | |
| ១៥ | រូបខ្ញុំដូចជាមនុស្សដែលឈឺ | អ្នកមានជំងឺមិនឮអ្វី | |
| និយាយមិនរួចពិបាកក្រៃ | ទោះជាចង់ស្តីក៏មិនបាន | ។ | |
| ១៦ | បពិត្រព្រះម្ចាស់ខ្ញុំសូមថ្វាយ | ទាំងជីវិតកាយទាំងអង្គប្រាណ | |
| ព្រះម្ចាស់ជាព្រះដ៏ថ្កើងថ្កាន | ទ្រង់តបមិនខានឆ្លើយមកខ្ញុំ | ។ | |
| ១៧ | សូមកុំបណ្តោយឱ្យពួកខ្មាំង | សប្បាយចិត្តខ្លាំងពេលខ្ញុំយំ | |
| វេទនាឈឺចាប់រងទុក្ខធំ | ឬឃើញរូបខ្ញុំទន់ជើងដួល | ។ | |
| ១៨ | ខ្ញុំធ្លាក់ខ្លួនស្គមស្គាំងរីងរៃ | ទុក្ខព្រួយរាល់ថ្ងៃទ្រូងឆាបឆួល | |
| ឈឺចាប់ជានិច្ចឥតប្រែប្រួល | ខ្លួនខ្ញុំចង់ដួលកាយទោរទន់ | ។ | |
| ១៩ | ពេលនេះរូបខ្ញុំសុំសារភាព | កំហុសទោសបាបកាលគ្រាមុន | |
| ទុក្ខព្រួយក្នុងចិត្តច្រើនពេកពន់ | ដូចលីសែងធ្ងន់ព្រោះបាបកម្ម | ។ | |
| ២០ | ឯខ្មាំងសត្រូវខ្ញុំទាំងអស់ | សាច់ឈាមស្រស់បស់រាងកាយមាំ | |
| អស់អ្នកដែលធ្លាប់ស្អប់រូបខ្ញុំ | គេចូលមកផ្តុំគ្នាច្រើនណាស់ | ។ | |
| ២១ | ពួកអ្នកដែលប្រព្រឹត្តមិនល្អ | នាំគ្នាឈូឆរមីរដេរដាស | |
| ចោទប្រកាន់ខ្ញុំឥតអៀនខ្មាស | ព្រោះរូបខ្ញុំនេះខំធ្វើល្អ | ។ | |
| ២២ | ឱព្រះម្ចាស់អើយកុំបង់បោះ | ចោលខ្ញុំឱ្យរស់ទាំងត្រដរ | |
| មេត្តារូបខ្ញុំសូមអង្វរ | កុំយាងចេញចរខ្ញុំខ្លោចផ្សារ | ។ | |
| ២៣ | ឱព្រះអម្ចាស់ព្រះសង្គ្រោះ | សូមជួយឱ្យរស់ផុតមរណា | |
| យាងមកឆាប់ៗស្រង់សង្ខារ | នោះទើបជីវ៉ាផុតក្សិណក្ស័យ | ។ |
ទំនុកតម្កើងលេខ ៣៩ (៣៨) បទកាកគតិ
| ២ | ខ្ញុំនឹកគិតថា | នូវគ្រប់កិច្ចការ | ដែលខ្ញុំប្រព្រឹត្ត |
| ខ្ញុំត្រូវប្រយ័ត្ន | ខ្លាចមនុស្សឆ្ងាយជិត | នាំបាបឧក្រិដ្ឋ | |
| ឱ្យខ្លួនអប្រិយ៍ | ។ | ||
| ខ្ញុំខ្លាចមានបាប | អាក្រក់ឆ្អេះឆ្អាប | ដោយពាក្យសម្តី | |
| ដរាបណាមនុស្ស | ទុយ៌សព្រៃផ្សៃ | នៅក្បែររាល់ថ្ងៃ | |
| ខ្ញុំមិនស្តីទេ | ។ | ||
| ៣ | ខ្ញុំតែងបិទមាត់ | ទោះបីឃើញគាត់ | ចម្រើនឡើងទ្វេ |
| ខ្ញុំមិននិយាយ | មិនចេញស្តីទេ | ដូច្នេះកាន់តែ | |
| ឈឺចាប់ខ្លាំងក្រៃ | ។ | ||
| ៤ | ខ្ញុំក្តៅចិត្តខ្លាំង | ដូចជាមានភ្លើង | ឆាបឆេះក្នុងកាយ |
| រហូតលែងទ្រាំ | តទៅទៀតហើយ | ខ្ញុំក៏ដង្ហោយ | |
| ស្រែកពោលឡើងថា | ។ | ||
| ៥ | ឱព្រះម្ចាស់អើយ | សូមសម្តែងឱ្យ | ខ្ញុំដឹងអាត្មា |
| ថាជីវិតខ្ញុំ | មានដល់ត្រឹមណា | ចុះតើសង្ខារ | |
| ផុយយ៉ាងដូចម្តេច? | ។ | ||
| ៦ | ព្រះម្ចាស់នាំយក | កំណើតខ្ញុំមក | ដូចទឹកច្រើនតិច |
| ដក់លើស្លឹកឈូក | ជួនងើបជួនលិច | តាមខ្យល់ខ្លាំងតិច | |
| ដែលបានបោកបក់ | ។ | ||
| ជីវិតសត្វលោក | ដែលបានកើតមក | ចំពោះព្រះភក្ត្រ | |
| អាយុសង្ខារ | នៃជនម្នាក់ៗ | ប្រៀបបានខ្យល់បក់ | |
| មួយដង្ហើមខ្លី | ។ | ||
| ៧ | ជីវិតអណ្តែត | រសាត់ត្រសែត | គ្មានគោលដៅអ្វី |
| ដូចជាស្រមោល | តាមប្រាណរាល់ថ្ងៃ | ទោះធ្វើអ្វីៗ | |
| ក៏ឥតបានការ | ។ | ||
| គេប្រមូលទ្រព្យ | សម្បត្តិគួរគាប់ | នៅក្បែរអាត្មា | |
| តែគេពុំដឹង | ទ្រព្យសព្វប្រការ | បានលើនរណា | |
| នៅគ្រាចុងក្រោយ | ។ | ||
| ៨ | ឱព្រះអម្ចាស់ | បើសិនដូច្នោះ | ម្តេចទ្រង់បណ្តោយ |
| ឱ្យទូលបង្គំ | ពឹងអ្វីថ្ងៃក្រោយ | មានតែទ្រង់ហើយ | |
| ដែលខ្ញុំសង្ឃឹម | ។ | ||
| ៩ | សូមជួយរំដោះ | ឱ្យខ្ញុំផុតគ្រោះ | រួចពីបាបកម្ម |
| ដែលខ្ញុំបានសាង | យូរថ្ងៃខែឆ្នាំ | កុំទុកឱ្យខ្ញុំ | |
| ត្រូវគេមើលងាយ | ។ | ||
| ១០ | ខ្ញុំស្ងៀមមិនស្តី | មិននិយាយអ្វី | នាំចិត្តរាយមាយ |
| ស៊ូសំងំស្ងៀម | បៀមទុកក្នុងកាយ | ដ្បិតព្រះអង្គហើយ | |
| ដាក់ទោសរូបខ្ញុំ | ។ | ||
| ១១ | សូមទ្រង់មេត្តា | កុំដាក់ទោសា | មកទូលបង្គំ |
| ខ្ញុំស្ទើរតែស្លាប់ | ឈឺចាប់អួលងំ | កើតទុក្ខរណ្តំ | |
| ព្រោះព្រះអង្គវាយ | ។ | ||
| ១២ | ពេលទ្រង់ប្រដៅ | មនុស្សល្ងង់ខ្លៅ | មិនដឹងសេចក្តី |
| ព្រះអង្គធ្វើឱ្យ | របស់ទាំងឡាយ | វិនាសអន្តរាយ | |
| អស់មិនសល់ទេ | ។ | ||
| ១៣ | ឱព្រះម្ចាស់អើយ | កុំគង់កន្តើយ | សណ្តាប់កុំប្រែ |
| ពាក្យខ្ញុំអង្វរ | មានជាហូរហែ | កុំក្រឡះកែ | |
| គេចបែរពីខ្ញុំ | ។ | ||
| សូមកុំព្រងើយ | ពេលនេះឯងហើយ | ស្តាប់ទំនួញយំ | |
| ខ្ញុំគ្រាន់តែស្នាក់ | មានអ្វីមិនសម | ដូចបុព្វបុរសខ្ញុំ | |
| ពេលមុនប៉ុណ្ណោះ | ។ | ||
| ១៤ | សូមបែរភក្ត្រា | ដោយក្តីមេត្តា | ឱ្យខ្ញុំស្រឡះ |
| ផុតទុក្ខសោយសោក | បាបកម្មដ៏ក្រាស់ | មុនរូបខ្ញុំនេះ | |
| លាចាកលោកទៅ | ។ |
ទំនុកតម្កើងលេខ ៤០ (៣៩) បទពាក្យ ៧
| ២ | ខ្ញុំខំព្យាយាមចាំព្រះម្ចាស់ | ព្រះអង្គបានប្រោសព្រះកាណ៌ផ្ទៀង | |
| ស្តាប់សូរសម្រែកមិនលំអៀង | ពាក្យខ្ញុំពិតទៀងស្មោះឥតអាក់ | ។ | |
| ៣ | ព្រះអង្គយកខ្ញុំពីរណ្តៅ | ពីភក់ជ្រាំជ្រៅយកមកដាក់ | |
| នៅលើថ្មដាគ្មានថ្នាំងថ្នាក់ | ថែទាំទុកដាក់ខ្ញុំរុងរឿង | ។ | |
| ៤ | ព្រះអង្គប្រទានខ្ញុំឱ្យច្រៀង | បទថ្មីសំនៀងលើកតម្កើង | |
| មនុស្សច្រើននឹងឃើញក្អាកក្អាយឡើង | ព្រះម្ចាស់ថ្កុំថ្កើងគេកោតខ្លាច | ។ | |
| ៥ | ជនណាដែលបានផ្ញើជីវិត | លើព្រះមានឫទ្ធិដ៏អង់អាច | |
| មិនបែរគោរពទៅខ្លបខ្លាច | ព្រះមានអំណាចព្រះបោកប្រាស | ។ | |
| ៦ | បពិត្រព្រះម្ចាស់ព្រះនៃខ្ញុំ | ព្រះអង្គឧត្តមប្រសើរណាស់ | |
| ការអស្ចារ្យទ្រង់ច្រើនដេរដាស | ជាព្រះសង្គ្រោះមិនបែកបែរ | ។ | |
| ព្រះអង្គក៏មានគម្រោងការ | ច្រើនឥតឧបមាឥតងាករេ | ||
| គ្មាននរណាស្មើព្រះអង្គទេ | ការអស្ចារ្យទ្វេរាប់មិនអស់ | ។ | |
| ៧ | ព្រះអង្គមិនចង់បានតង្វាយ | យញ្ញបូជាថ្វាយអ្វីទាល់សោះ | |
| ទ្រង់បើកត្រចៀកខ្ញុំទាំងអស់ | ស្តាប់ព្រះតម្រិះនៃព្រះអង្គ | ។ | |
| ៨ | ដូច្នេះរូបខ្ញុំសូមពោលថា | បពិត្រករុណាដ៏ឧត្តុង្គ | |
| ខ្ញុំប្រព្រឹត្តតាមឥតរេរង់ | តាមសេចក្តីក្នុងព្រះគម្ពីរ | ។ | |
| ៩ | ខ្ញុំសែនពេញចិត្តធ្វើតាមព្រះ | ហឫទ័យអម្ចាស់គ្រប់ទិសទី | |
| វិន័យទ្រង់ដិតជាប់ជីវី | ក្នុងចិត្តគិតពីទ្រង់ជានិច្ច | ។ | |
| ១០ | ខ្ញុំនឹងប្រកាសធម៌មេត្តា | ធម៌ករុណាធម៌សុចរិត | |
| ព្រះអង្គជ្រាបហើយទ្រង់អាណិត | ខ្ញុំថ្លាថ្លែងឥតឈរឈប់សោះ | ។ | |
| ១១ | ខ្ញុំមិនលាក់ទេក្តីសុចរិត | ទុកក្នុងដួងចិត្តតែងប្រកាស | |
| ព្រះហឫទ័យនៃព្រះអម្ចាស់ | ដែលបានសង្គ្រោះទូលបង្គំ | ។ | |
| រូបខ្ញុំពុំបាននៅស្ងាត់ស្ងៀម | សំងំអឹមអៀនក្នុងប្រជុំ | ||
| ពីព្រះហឫទ័យដ៏ឧត្តម | ព្រះម្ចាស់ដ៏ធំលើលោកា | ។ | |
| ១២ | បពិត្រព្រះម្ចាស់តែងអាណិត | អាសូរពេកពិតករុណា | |
| ខ្ញុំមិនឈប់ទេថ្លែងវាចា | ពីព្រះមេត្តាដ៏ស្មោះត្រង់ | ។ | |
| ១៣ | ទុក្ខលំបាកច្រើនឥតគណនា | រួមរឹតអាត្មាមិនរេរង់ | |
| កំហុសខ្ញុំផ្ទាល់តាមញុះញង់ | ឥតមានបង្អង់គ្មានប្រណី | ។ | |
| ធ្វើឱ្យរូបខ្ញុំប្រែងងឹត | មើលមិនឃើញពិតសព្វអ្វីៗ | ||
| កំហុសខ្ញុំមានច្រើនពេកក្រៃ | ច្រើនជាងសរសៃសក់ទៅទៀត | ។ | |
| ១៤ | ឱព្រះអម្ចាស់សូមរំដោះ | រូបខ្ញុំឱ្យរស់កុំបីឃ្លាត | |
| យាងមកសង្គ្រោះកុំរវាត | ជួយប្រោសម្តងទៀតឱ្យបានរស់ | ។ | |
| ១៥ | ឱ្យអ្នកដែលចង់ដកជីវិត | ជួបភាពងងឹតរងទុក្ខទោស | |
| សប្បាយព្រោះឃើញខ្ញុំរងគ្រោះ | បាក់មុខអាប់យសដកខ្លួនថយ | ។ | |
| ១៦ | សូមឱ្យអស់អ្នកដែលពេបជ្រាយ | ចំអកមើលងាយជាញឹកញយ | |
| ត្រូវអាម៉ាស់មុខទាំងមុខក្រោយ | រួចហើយសូមឱ្យបរាជ័យ | ។ | |
| ១៧ | រីឯអស់អ្នកដែលស្វែងស្វះ | រកព្រះអម្ចាស់បានរីករាយ | |
| ថ្លែងឥតឈប់ឈរអរក្អាកក្អាយ | យើងខ្ញុំឱនកាយថ្កើងព្រះអង្គ | ។ | |
| ១៨ | រូបខ្ញុំជាមនុស្សក្រីក្រពិត | តែព្រះគូរគិតខ្ញុំឥតហ្មង | |
| ព្រះអង្គតែងតែជួយចម្លង | សង្គ្រោះសណ្តោងមិនដែលខាន | ។ |
ទំនុកតម្កើងលេខ ៤១ (៤០) បទកាកគតិ
| ២ | អ្នកដែលយកចិត្ត | នឹងមនុស្សកម្សត់ | ទុរគតក្រីក្រ |
| នឹងបានក្តីសុខ | សិរីបវរ | ពេលអាសន្នក្រ | |
| ព្រះនឹងរំដោះ | ។ | ||
| ៣ | ទ្រង់នឹងរក្សា | អាយុសង្ខារ | ឱ្យផុតពីគ្រោះ |
| ហើយឱ្យអ្នកនោះ | បានសុខឥតមោះ | មង្គលឥតខ្ចោះ | |
| នៅលើផែនដី | ។ | ||
| ទ្រង់មិនបណ្តោយ | ឱ្យរូបគេធ្លោយ | ធ្លាក់ទៅក្នុងដៃ | |
| ពួកមនុស្សខិលខូច | កោងកាចព្រៃផ្សៃ | ជនពាលចង្រៃ | |
| ទាំងនោះបានឡើយ | ។ | ||
| ៤ | ទ្រង់រក្សាថែ | ថ្នាក់ថ្នមរូបគេ | មិននៅកន្តើយ |
| ពេលឈឺចុកចាប់ | នឹងបានធូរស្បើយ | ទ្រង់មិនបណ្តោយ | |
| ឱ្យគេគ្រាំគ្រា | ។ | ||
| ៥ | ខ្ញុំតែងតែនឹក | រាល់ល្ងាចយប់ព្រឹក | នឹកគ្រប់វេលា |
| ឱព្រះម្ចាស់អើយ | សូមទ្រង់មេត្តា | ដ្បិតខ្ញុំនេះណា | |
| សាងបាបដ៏ធ្ងន់ | ។ | ||
| ៦ | សត្រូវរបស់ | ខ្ញុំនេះទាំងអស់ | នាំគ្នារិះគន់ |
| និយាយអាក្រក់ | រួចគេបែរបន់ | ឱ្យរូបខ្ញុំសូន្យ | |
| វិនាសបង់ទៅ | ។ | ||
| ៧ | អ្នកដែលបានមក | សាកសួរសុខទុក្ខ | ចិត្តគេអាស្រូវ |
| គេមកប្រមូល | ដំណឹងមិនត្រូវ | លុះពេលចេញទៅ | |
| និយាយបរិហារ | ។ | ||
| ៨ | អស់អ្នកដែលស្អប់ | និយាយខ្សៀវខ្សឹប | ដាក់គ្រប់គ្នីគ្នា |
| ពីទូលបង្គំ | រូបខ្ញុំនេះថា | នឹងរងវេទនា | |
| រហូតដល់ក្ស័យ | ។ | ||
| ៩ | គេពោលឡើងថា | ឈឺមើលមិនជា | រស់នៅធ្វើអ្វី |
| គាត់ក្រោកពុំរួច | រស់មិនប្រពៃ | នាំធ្ងន់ផែនដី | |
| គួរតែស្លាប់ទៅ | ។ | ||
| ១០ | សូម្បីមិត្តភក្តិ | ធ្លាប់ស្និទ្ធស្មោះស្ម័គ្រ | ក៏គេមិនត្រូវ |
| បែរមកប្រឆាំង | ដូចខ្មាំងសត្រូវ | ធា្លប់ដើររួមផ្លូវ | |
| រួមតុអាហារ | ។ | ||
| ១១ | ព្រះអម្ចាស់អើយ | សូមកុំកន្តើយ | ប្រោសខ្ញុំឱ្យជា |
| ខ្ញុំនឹងតបត | ទៅលើពួកវា | សូមទ្រង់ករុណា | |
| ឱ្យខ្ញុំសមចិត្ត | ។ | ||
| ១២ | បើសិនពួកខ្មាំង | លែងមកប្រឆាំង | នោះខ្ញុំនឹកគិត |
| ថាព្រះអម្ចាស់ | ស្រឡាញ់ខ្ញុំពិត | ព្រោះបច្ចាមិត្ត | |
| ត្រូវបរាជ័យ | ។ | ||
| ១៣ | ព្រះអង្គជួយខ្ញុំ | ផុតអស់ទុក្ខធំ | រោគាទាំងឡាយ |
| បានជាទាំងស្រុង | ទាំងប្រទានឱ្យ | ខ្ញុំគង់ជាមួយ | |
| ព្រះអង្គតទៅ | ។ | ||
| ១៤ | សូមលើកព្រះម្ចាស់ | ខ្ពង់ខ្ពស់ខ្លាំងណាស់ | មិនដែលអាស្រូវ |
| ជាព្រះរបស់ | អ៊ីស្រាអែលតទៅ | ព្រះអង្គគង់នៅ | |
| អង្វែងរៀងអើយ | ។ |
ទំនុកតម្កើងលេខ ៤២ (៤១) បទកាកគតិ
| ២ | បពិត្រព្រះម្ចាស់ | ខ្ញុំប្រាថ្នាណាស់ | ចង់នៅជាមួយ |
| គិតដេកមិនលក់ | យប់នឹកថ្ងៃព្រួយ | ចង់នៅជាមួយ | |
| ដូចក្តាន់រកទឹក | ។ | ||
| ៣ | ខ្ញុំស្រេកខ្ញុំឃ្លាន | ព្រះម្ចាស់ដ៏មាន | បារមីមានឫទ្ធិ |
| ព្រះជន្មគង់នៅ | ស្ថិតស្ថេរពិតៗ | ខ្ញុំចង់នៅជិត | |
| ព្រះភក្ត្រព្រះអង្គ | ។ | ||
| ៤ | ខ្ញុំស្រក់ទឹកភ្នែក | ស្រែកទួញយំយែក | ឥតមានបង្អង់ |
| ទាំងយប់ទាំងថ្ងៃ | ចិត្តនៅតែចង់ | ស្វែងរកព្រះអង្គ | |
| គង់នៅឯណា | ។ | ||
| ៥ | ខ្ញុំយំខ្ញុំសោក | ស្រណោះស្រណោក | នឹកឃើញកាលគ្រា |
| ខ្ញុំដឹកនាំមុខ | អស់ទាំងប្រជា | ច្រើនឥតគណនា | |
| ឆ្ពោះទៅដំណាក់ | ។ | ||
| គេស្រែកគេហ៊ោរ | គេមានអំណរ | ក្អាកក្អាយឥតអាក់ | |
| គេអរព្រះគុណ | ព្រះខ្ពស់ហួសថ្នាក់ | មិនដែលអន់អាក់ | |
| សប្បាយពេកក្រៃ | ។ | ||
| ៦ | ខ្ញុំនឹកគិតថា | តើខ្ញុំនេះណា | ស្រយុតចិត្តថ្វី |
| តូចចិត្តខ្លួនឯង | តើបានការអី | ផ្ញើជីវិតថ្លៃ | |
| លើព្រះម្ចាស់ទៅ | |||
| ខ្ញុំមុខជានឹង | សរសើរតម្កើង | មិនបង្អង់នៅ | |
| ពីនេះទៅមុខ | រហូតតទៅ | ព្រះអង្គគង់នៅ | |
| ជាព្រះសង្គ្រោះ | ។ | ||
| ៧ | ព្រះអម្ចាស់អើយ | រូបខ្ញុំនេះហើយ | ស្រយុតចិត្តណាស់ |
| ហេតុនេះទើបខ្ញុំ | នឹកដល់ព្រះម្ចាស់ | ឥតមានក្រឡះ | |
| មួយវេលាណា | ។ | ||
| ៨ | ព្រះអង្គធ្វើឱ្យ | កង្វល់មុខក្រោយ | ធ្លាក់ផ្ទួនៗគ្នា |
| មកលើរូបខ្ញុំ | បីដូចគង្គារ | ហូរធ្លាក់ខ្ទ័រខ្ទារ | |
| ពីគីរីខ្ពស់ | ។ | ||
| ៩ | សូមព្រះមេត្តា | សម្តែងករុណា | ស្មោះស្ម័គ្រចំពោះ |
| ខ្ញុំនៅពេលថ្ងៃ | ពេលយប់ស្រណោះ | ខ្ញុំច្រៀងពិរោះ | |
| តម្កើងព្រះអង្គ | ។ | ||
| ១០ | ខ្ញុំទូលព្រះម្ចាស់ | ហេតុអ្វីពេលនេះ | ព្រះអង្គបោះបង់ |
| ទ្រង់ជាថ្មដា | ស្ថិតស្ថេរគង់វង្ស | ហេតុអ្វីឱ្យខ្មាំង | |
| បៀតបៀនរូបខ្ញុំ | ។ | ||
| ១១ | ខ្មាំងសត្រូវដៀល | ប្រមាថឆ្កឹះឆ្កៀល | ខ្ញុំស្ទើរស្រែកយំ |
| គេចេះតែពោល | មកទូលបង្គំ | ថាតើព្រះខ្ញុំ | |
| នោះនៅឯណា? | ។ | ||
| ខ្ញុំឈឺចុកចាប់ | ដូចគេចាក់កាប់ | សព្វពេញកាយា | |
| គេស្រែកក្តែងៗ | គ្រប់ពេលវេលា | ខ្ញុំស្ទើរមរណា | |
| លាភពផែនដី | ។ | ||
| ១២ | ខ្ញុំនឹកគិតថា | តើខ្ញុំនេះណា | ស្រយុតចិត្តថ្វី |
| តូចចិត្តខ្លួនឯង | តើបានការអី | ផ្ញើជីវិតថ្លៃ | |
| លើព្រះម្ចាស់ទៅ | ។ | ||
| ខ្ញុំមុខជានឹង | សរសើរតម្កើង | មិនបង្អង់នៅ | |
| ពីនេះទៅមុខ | រហូតតទៅ | ព្រះអង្គគង់នៅ | |
| ជាព្រះសង្គ្រោះ | ។ |
ទំនុកតម្កើងលេខ ៤៣ (៤២) បទពាក្យ ៧
| ១ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមកុំកន្តើយរកយុត្តិធម៌ | |
| សូមជួយកាន់ក្តីទល់តបត | ពួកមនុស្សមិនល្អមនុស្សទុច្ចរិត | ។ | |
| ២ | បពិត្រព្រះជាអម្ចាស់អើយ | ព្រះអង្គនេះហើយជួយជីវិត | |
| ទ្រង់ជាកំពែងបាំងជុំជិត | សូមទ្រង់អាណិតកុំបោះបង់ | ។ | |
| ៣ | សូមផ្តល់ពន្លឺនិងក្តីពិត | ឱ្យនៅស្ថេរស្ថិតហើយតម្រង់ | |
| ទៅភ្នំវិសុទ្ធដ៏ផូរផង់ | ដំណាក់ព្រះអង្គសមសព្វគ្រប់ | ។ | |
| ៤ | ខ្ញុំនឹងឆ្ពោះទៅទីអាសនៈ | ព្រះអង្គឥតអាក់ជាប្រភព | |
| នៃក្តីអំណរដ៏លើសលប់ | តម្កើងមិនឈប់ដោយតន្ត្រី | ។ | |
| ៥ | ខ្ញុំតែងតែនឹកគិតឥតភ្លេច | «តើខ្ញុំស្រយុតចិត្តធ្វើអ្វី | |
| ចូរផ្ញើជីវិតកុំសោកស្តាយ | ផ្ញើទាំងរូបកាយនឹងទ្រង់ទៅ » | ។ | |
| ខ្ញុំមុខជានឹងលើកតម្កើង | ព្រះអង្គខ្ពស់ឡើងមិនអាស្រូវ | ||
| ជាព្រះសង្គ្រោះល្អត្រឹមត្រូវ | ឈ្នះអស់សត្រូវគ្រប់ទិសទី | ។ |
ទំនុកតម្កើងលេខ ៤៤ (៤៣) បទកាកគតិ
| ២ | បពិត្រព្រះម្ចាស់ | ដូនតាចាស់ៗ | ធ្លាប់រៀបរាប់ប្រាប់ |
| ឱ្យយើងខ្ញុំឮ | ហើយបានត្រងត្រាប់ | ស្នាព្រះហស្តគ្រប់ | |
| ដែលទ្រង់ប្រព្រឹត្ត | ។ | ||
| ៣ | ព្រះអង្គប្រដេញ | ជាតិនានាចេញ | មិនឱ្យនៅជិត |
| ដោយសារបារមី | ព្រះអង្គមានឫទ្ធិ | ឱ្យរាស្រ្តមកស្ថិត | |
| ជុំជិតការពារ | ។ | ||
| ៤ | ទឹកដីទាំងអស់ | គឺមិនមែនរាស្រ្ត | ឈ្នះមកដោយសារ |
| កម្លាំងអាវុធ | ខ្លួនគេឡើយណា | ឬឈ្នះដោយសារ | |
| កម្លាំងខ្លួនអី | ។ | ||
| គឺគេបានឈ្នះ | ដោយសារតេជះ | ឫទ្ធីបារមី | |
| និងព្រះចេស្តា | ព្រះអង្គខ្លាំងក្រៃ | ព្រោះព្រះអង្គថ្លៃ | |
| ស្រឡាញ់គេណាស់ | ។ | ||
| ៥ | បពិត្រព្រះអើយ | ព្រះអង្គនេះហើយ | ជាក្សត្រជាក់ច្បាស់ |
| មានតែទ្រង់ទេ | ផ្តល់ជ័យជំនះ | ដល់ប្រជារាស្រ្ត | |
| បានសុខសិរី | ។ | ||
| ៦ | ដោយសារទ្រង់ហើយ | យើងខ្ញុំបានស្បើយ | យកជំនះជ័យ |
| លើបច្ចាមិត្រ | ដោយព្រះនាមល្បី | បង្ក្រាបអស់ដៃ | |
| អ្នកដែលប្រឆាំង | ។ | ||
| ៧ | ខ្ញុំមិនផ្អែកពឹង | ទៅលើពំនឹង | ធ្នូជាកម្លាំង |
| ក៏មិនមានជ័យ | ដោយដាវចម្បាំង | គឺពឹងរនាំង | |
| របាំងព្រះម្ចាស់ | ។ | ||
| ៨ | មានតែព្រះអង្គ | ដែលបានតម្រង់ | ឱ្យខ្ញុំបានឈ្នះ |
| លើពួកបច្ចា | និងមនុស្សទាំងអស់ | ដែលស្អប់ខ្ញុំនោះ | |
| អាម៉ាស់មុខក្រៃ | ។ | ||
| ៩ | យើងខ្ញុំទាំងអស់ | ថ្កើងសិរីយស | ព្រះអម្ចាស់ថ្លៃ |
| ខ្ញុំលើកតម្កើង | ទាំងយប់ទាំងថ្ងៃ | តម្កើងបារមី | |
| របស់ព្រះអង្គ | ។ | ||
| ១០ | តែឥឡូវនេះ | ព្រះអង្គបានលះ | ចោលខ្ញុំសូន្យបង់ |
| មិនយាងជាមួយ | មិនជួយតម្រង់ | មិននាំទ័ពផង | |
| ឱ្យខ្ញុំបាក់មុខ | ។ | ||
| ១១ | ព្រះអង្គធ្វើឱ្យ | ខ្ញុំដកទ័ពថយ | នៅមិនបានសុខ |
| មុខបច្ចាមិត្ត | ដែលបានសម្រុក | ប្រមូលទ្រព្យទុក | |
| ធ្វើជាជយភណ្ឌ | ។ | ||
| ១២ | ព្រះអង្គប្រគល់ | រូបយើងខ្ញុំផ្ទាល់ | ឱ្យខ្មាំងជិះជាន់ |
| គេលេបត្របាក់ | សង្កត់សង្កិន | កំចាយរូបខ្ញុំ | |
| ទៅស្រុកនានា | ។ | ||
| ១៣ | ព្រះអង្គបានលក់ | រាស្រ្តអស់ទាំងស្រុក | ថោកឥតឧបមា |
| ខ្ញុំស្មានមិនយល់ | ទ្រង់គ្មានករុណា | ម្តេចធ្វើច្នេះណា | |
| លក់មិនចំណេញ | ។ | ||
| ១៤ | ព្រះអង្គបណ្តោយ | ប្រទេសមុខក្រោយ | ជិតខាងជុំវិញ |
| មើលងាយយើងខ្ញុំ | ចំអកជ្រក់ជ្រេញ | ខ្ញុំសែនទោម្នេញ | |
| ដោយក្តីអាម៉ាស់ | ។ | ||
| ១៥ | ព្រះអង្គធ្វើឱ្យ | ប្រជាជិតឆ្ងាយ | យករឿងខ្ញុំនេះ |
| ជាល្បែងលេងសើច | ចំអកដៀលត្មះ | ឱ្យពួកទាំងនេះ | |
| មើលងាយយើងខ្ញុំ | ។ | ||
| ១៦ | ខ្ញុំសែនអៀនខ្មាស | មនុស្សម្នាដេរដាស | មើលងាយសើចយំ |
| ថ្ងៃដេកកើតទុក្ខ | យប់ដេកសំងំ | អាម៉ាស់មុខធំ | |
| និយាយមិនបាន | ។ | ||
| ១៧ | ពេលខ្ញុំឮសូរ | សម្រែកខ្មាំងហ៊ោរ | ប៉ុនប៉ងរំខាន |
| ចង់ចងគំនុំ | ឥតឈប់ស្រាកស្រាន្ត | បន្ថោកទាំងប្រាណ | |
| យើងដូចសត្វធាតុ | ។ | ||
| ១៨ | ឱព្រះម្ចាស់អើយ | ហេតុទាំងនេះហើយ | កើតហើយកើតទៀត |
| យើងខ្ញុំពុំភ្លេច | មិនបែកឃ្លាឃ្លាត | ហើយមិនរវាត | |
| សម្ពន្ធមេត្រី | ។ | ||
| ១៩ | យើងខ្ញុំពុំបាន | បែកចិត្តគេចប្រាណ | ពីព្រះម្ចាស់ថ្លៃ |
| ឬធ្វើព្រងើយ | កាត់ផ្តាច់និស្ស័យ | ក៏ពុំឃ្លាតឆ្ងាយ | |
| ពីព្រះមាគ៌ា | ។ | ||
| ២០ | មិនគួរព្រះអង្គ | បំបរបំបង់ | ឱ្យខ្ញុំកំព្រា |
| នៅក្នុងកន្លែង | ខ្លាសិង្ហស្វានស្វា | ខ្ញុំសែនវេទនា | |
| ក្នុងដៃមច្ចុរាជ | ។ | ||
| ២១ | ប្រសិនបើខ្ញុំ | បំភ្លេចព្រះនាម | ឬមានកលកិច្ច |
| បែរទៅគោរព | ព្រះផ្សេងមានល្បិច | ឬចង់កែគេច | |
| នោះទ្រង់នឹងដឹង | ។ | ||
| ២២ | ទ្រង់ជ្រាបចិត្តមនុស្ស | ទោះស្រីឬប្រុស | គ្មានអ្វីកំបាំង |
| អ្វីក៏ទ្រង់យល់ | សព្វអស់ទាំងពួង | ដែលលាក់កំបាំង | |
| នៅក្នុងចិត្តមនុស្ស | ។ | ||
| ២៣ | ពួកគេប្រហារ | យើងខ្ញុំគ្រប់គ្រា | ឥតមានចន្លោះ |
| ព្រោះតែព្រះអង្គ | គេទុកខ្ញុំនេះ | ដូចចៀមគោសេះ | |
| សម្រាប់់ប្រហារ | ។ | ||
| ២៤ | ឱព្រះម្ចាស់អើយ | កុំបង្អង់ឡើយ | សូមប្រែកាយា |
| ម្តេចក៏ព្រះអង្គ | ផ្ទុំលក់ច្នេះណា | កុំដាច់មេត្តា | |
| ខ្ញុំរហូតឡើយ | ។ | ||
| ២៥ | ហេតុអ្វីព្រះអង្គ | បែរភក្ត្រចេញវឹង | គ្មានស្រណោះស្ដាយ |
| ធ្វើដូចមិនស្គាល់ | បំភ្លេចព្រងើយ | ខ្ញុំវេទនាហើយ | |
| ត្រូវគេជិះជាន់ | ។ | ||
| ២៦ | គេបានជាន់ឈ្លី | ខ្ញុំក្នុងធូលី | ចុកចាប់ពេកពន់ |
| ខ្ញុំបរាជ័យ | ធ្ងន់អើយសែនធ្ងន់ | ស្ទើរតែក្ស័យជន្ម | |
| ផុតពីផែនដី | ។ | ||
| ២៧ | ព្រះអើយក្រោកឡើង | កុំនៅឆ្មៃឆ្មើង | សូមទ្រង់ប្រណី |
| យាងមករំដោះ | ដោយទឹកព្រះទ័យ | ករុណាប្រណី | |
| សង្គ្រោះកុំខាន | ។ |
ទំនុកតម្កើងលេខ ៤៥ (៤៤) បទព្រហ្មគីតិ
| ២ | ពាក្យខ្ញុំពោលពិរោះ | ដ៏ស្ម័គ្រស្មោះអស់ពីចិត្ត | |
| តែងបទថ្វាយមហាក្សត្រ | សូមឱ្យបទដូចកវី | ។ | |
| ៣ | ព្រះអង្គល្អជាងគេ | រកគ្មានទេវោហារស្តី | |
| ព្រះប្រទានពរជ័យ | មានសិរីទាំងអំណាច | ។ | |
| ៤ | វីរៈបុរសឫទ្ធិ | គន់គាប់ចិត្តសែនអង់អាច | |
| សូមពាក់ព្រះខ័នរាជ្យ | ភ្លឺចិញ្ចាចចិញ្ចែងទៅ | ។ | |
| ៥ | សូមគង់លើរាជរថ | យាងតយុទ្ធនឹងសត្រូវ | |
| ការពារពាំងទុកនូវ | រឿងត្រឹមត្រូវនិងសុចរិត | ។ | |
| សូមទ្រង់បានជោគជ័យ | ដ៏ថ្លាថ្លៃអស់ពីចិត្ត | ||
| ដោយបារមីមានឫទ្ធិ | ដ៏ប្រណីតនៃព្រះអង្គ | ។ | |
| ៦ | សូមឱ្យព្រួញដ៏មុត | ស្រួចបំផុតជួយតម្រង់ | |
| ឱ្យព្រួញនៃព្រះអង្គ | បាញ់តម្រង់ទ្រូងបច្ចា | ។ | |
| សូមគ្រប់ប្រជាជាតិ | កុំបីឃ្លាតឃ្លាទៅណា | ||
| ឱ្យធ្លាក់ក្រោមបាទា | ព្រះរាជាដ៏មានឫទ្ធិ | ។ | |
| ៧ | រាជាដ៏ខ្ពស់ខ្ពង់ | បល្ល័ង្កទ្រង់នៅស្ថេរស្ថិត | |
| គ្រងរាជ្យមិនរខិត | គង់នៅពិតដោយយុត្តិធម៌ | ។ | |
| ៨ | ព្រះអង្គសព្វព្រះទ័យ | នឹងសេចក្តីសុចរិតល្អ | |
| អំពើអយុត្តិធម៌ | ទ្រង់មិនគាប់ព្រះហឫទ័យ | ។ | |
| ហេតុនេះព្រះជាម្ចាស់ | ដែលជាព្រះដ៏ប្រពៃ | ||
| ជ្រើសរើសអង្គក្សត្រថ្លៃ | ពីចំណោមមិត្តព្រះអង្គ | ។ | |
| ចាក់ប្រេងអភិសេក | មិនអល់អែកល្អផូរផង់ | ||
| ប្រទានឱ្យព្រះអង្គ | មានសព្វទាំងក្តីសប្បាយ | ។ | |
| ៩ | រាជាគ្រងភូសា | ល្អអស្ចារ្យក្រអូបសាយ | |
| តន្ត្រីប្រគុំថ្វាយ | ក្នុងប្រាសាទភ្លុកដំរី | ។ | |
| ១០ | ស្រីស្នំទាំងប៉ុន្មាន | ស្រស់ភុំផានជាបុត្រី | |
| របស់ស្តេចផែនដី | អង្គក្សត្រិយ៍គង់ខាងស្តាំ | ។ | |
| ១១ | ព្រះម្ចាស់ក្សត្រិយ៍អើយ | កុំកន្តើយសណ្តាប់ខ្ញុំ | |
| កុំនឹកនាពួនយំ | ដល់រាជវង្សព្រះនាងអី | ។ | |
| ១២ | សូមឱ្យមហាក្សត្រ | បានគាប់ចិត្តអង្គក្សត្រិយ៍ | |
| បង្គំគាល់ក្រាបថ្វាយ | កុំនឿយណាយទ្រង់ជាម្ចាស់ | ។ | |
| ១៣ | អ្នកមានក្រុងទីរ៉ុស | ទាំងស្រីប្រុសមានច្រើនណាស់ | |
| នាំតង្វាយទាំងអស់ | តម្រង់ឆ្ពោះផ្គាប់ក្សត្រិយ៍ | ។ | |
| ១៤ | ព្រះនាងគង់នៅក្នុង | ព្រះរាជវាំងសុខពេកក្រៃ | |
| រូបឆោមស្រស់ឥតបី | ព្រះភូសារំលេចមាស | ។ | |
| ១៥ | គេដង្ហែព្រះនាង | ចូលក្នុងវាំងមនុស្សដេរដាស | |
| ភីលៀងមានច្រើនណាស់ | ហែទៅគាល់ព្រះរាជា | ។ | |
| ១៦ | ព្រះនាងចូលទៅកាន់ | វិមានស្ថានអង្គក្សត្រា | |
| អស់ទាំងរាស្រ្តប្រជា | គ្រប់ៗគ្នារីករាយក្រៃ | ។ | |
| ១៧ | បពិត្រព្រះមហាក្សត្រ | មេត្តាចាត់បុត្រថ្លាថ្លៃ | |
| គ្រងរាជ្យដ៏ប្រពៃ | តពីព្រះអយ្យកោស្តេច | ។ | |
| ១៨ | ទូលបង្គំនឹងថ្លែង | រំលឹកចែងឥតមានភ្លេច | |
| ព្រះនាមល្អបណ្តាច់ | នាំគ្នាលើកថ្កើងព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ៤៦ (៤៥) បទពាក្យ ៧
| ២ | ព្រះអម្ចាស់ជាទីជម្រក | ឱ្យយើងចូលជ្រករាល់ខែឆ្នាំ | |
| ព្រះអង្គតែងតែប្រុងប្រៀបចាំ | មិនមើលបំណាំពេលអាសន្ន | ។ | |
| ៣ | ទោះបីផែនដីប្រះរញ្ជួយ | ភ្នំប្រែរលួយដោយទាន់ហន់ | |
| ទោះធ្លាក់សមុទ្រជ្រៅរាប់ពាន់ | ជាច្រើនរយជាន់ខ្ញុំមិនភ័យ | ។ | |
| ៤ | ទោះទឹកសមុទ្របោកបាចសាច | ជួនជោរជួននាចយ៉ាងណាក្តី | |
| ទោះភ្នំកក្រើកខ្ទ័រផែនដី | ក៏យើងមិនភ័យមិនខ្ចីខ្លាច | ។ | |
| ៥ | មានទន្លេមួយនាំអំណរ | សិរីបវរស្រោចបាចសាច | |
| បុរីព្រះម្ចាស់មានអំណាច | វិសុទ្ធក្រៃពេកព្រះដំណាក់ | ។ | |
| ៦ | ព្រះម្ចាស់គង់ក្នុងបុរីណា | បានក្តីសុខាមិនអន់អាក់ | |
| ព្រោះទ្រង់សង្គ្រោះមិនថ្នាំងថ្នាក់ | តាំងពីថ្ងៃរះព្រឹកព្រលឹម | ។ | |
| ៧ | ជនជាតិនានាតែងគំរាម | ស្រុកកើតសង្គ្រាមភ័យជ្រួលជ្រើម | |
| ព្រះម្ចាស់បន្លឺសូរសៀងឡើង | ផែនដីត្រូវប៉ើងបែកខ្ចាត់ខ្ចាយ | ។ | |
| ៨ | ព្រះជាអម្ចាស់នៃពិភព | ទ្រង់គង់ប្រសព្វមិនឃ្លាតឆ្ងាយ | |
| ព្រះលោកយ៉ាកុបមិនទន់ជ្រាយ | កំពែងមាំក្រៃនៃយើងខ្ញុំ | ។ | |
| ៩ | ចូរនាំគ្នាមើលស្នាព្រះហស្ត | របស់ព្រះម្ចាស់ដ៏ឧត្តម | |
| កិច្ចការអស្ចារ្យទាំងតូចធំ | ដែលទ្រង់ខិតខំលើផែនដី | ។ | |
| ១០ | ទ្រង់បានប្រមូលធ្នូលំពែង | ខែលដាវខ្លីវែងគ្មានសល់អ្វី | |
| រទេះគ្រឿងក្រោះបោះទៅដី | ដុតខ្ទេចគ្មានស្តាយមិនស្រណោះ | ។ | |
| ១១ | ចូរឈប់ច្បាំងទៅត្រូវដឹងថា | គឺយើងនេះណាជាព្រះម្ចាស់ | |
| យើងគ្រប់គ្រងលើជាតិទាំងអស់ | មិនសល់ចន្លោះលើលោកា | ។ | |
| ១២ | ព្រះអម្ចាស់នៃភពផែនដី | ស្ម័គ្រស្មោះមេត្រីគ្រប់ៗគ្រា | |
| គង់នៅជាមួយរាល់វេលា | កំពែងការពារដ៏មាំមួន | ។ |
ទំនុកតម្កើងលេខ ៤៧ (៤៦) បទកាកគតិ
| ២ | ឱជនទាំងឡាយ | ចូរអរសប្បាយ | ទះដៃអបអរ |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់បវរ | ទទួលអំណរ | |
| ដោយចិត្តរីករាយ | ។ | ||
| ៣ | ដ្បិតព្រះអម្ចាស់ | ព្រះខ្ពង់ខ្ពស់ណាស់ | គួរស្ញប់ស្ញែងក្រៃ |
| ព្រោះតែព្រះអង្គ | ជាមហាក្សត្រថ្លៃ | ឧត្តមប្រពៃ | |
| លើដីទាំងអស់ | ។ | ||
| ៤ | ព្រះអង្គបង្ក្រាប | គ្រប់ជាតិឱ្យរាប | មកជាចំណុះ |
| មិនឱ្យរួចខ្លួន | ជាតិណាមួយសោះ | ស្ម័គ្រចិត្តស្រួលស្រុះ | |
| ក្រោមអំណាចយើង | ។ | ||
| ៥ | ព្រះអង្គជ្រើសរើស | ទឹកដីគ្រប់ទិស | ជាមរតកថ្កើង |
| ឱ្យយើងខ្ពស់មុខ | គ្មានអ្វីកើតឡើង | វិសេសរុងរឿង | |
| យ៉ាកុបល្អឯក | ។ | ||
| ៦ | ព្រះអម្ចាស់យាង | ឡើងក្រោមសូរសៀង | ខ្ញៀវខ្ញាអនេក |
| ទ្រង់យាងទៅខ្ពស់ | ឥតមានរារែក | អមដោយសម្រែក | |
| ស្នូរត្រែតន្ត្រី | ។ | ||
| ៧ | ចូរយើងនាំគ្នា | រូតរះម្នីម្នា | ថ្វាយពរសិរី |
| ព្រះជាអម្ចាស់ | រុងរឿងពេកក្រៃ | ស្មូតលាយតន្ត្រី | |
| ថ្វាយព្រះនៃយើង | ។ | ||
| ៨ | ដ្បិតព្រះអង្គជា | ព្រះមហាក្សត្រា | វិសេសថ្កុំថ្កើង |
| នៅលើផែនដី | ជាព្រះនៃយើង | ចូរនាំគ្នាថ្កើង | |
| ស្មូតកំណាព្យថ្វាយ | ។ | ||
| ៩ | ព្រះម្ចាស់គ្រងរាជ្យ | ពេញដោយអំណាច | លើជាតិជិតឆ្ងាយ |
| គង់លើបល្ល័ង្ក | ឥតបីនឿយណាយ | វិសុទ្ធពេកក្រៃ | |
| រាស្រ្តបានសុខសាន្ត | ។ | ||
| ១០ | ពួកមេដឹកនាំ | មកមីរជួបជុំ | ឥតមានខកខាន |
| ជាប្រជាជន | វិសុទ្ធថ្កើងថ្កាន | ព្រះដ៏ចំណាន | |
| អប្រាហាំថ្លៃ | ។ | ||
| ដ្បិតមហាក្សត្រ | ម្ចាស់ផែនដីស្ថិត | ក្រោមម្លប់បារមី | |
| អំណាចព្រះម្ចាស់ | ខ្លាំងលើសអ្វីៗ | ក្នុងនាលោកីយ៍ | |
| គ្មានអ្វីស្មើផង | ។ |
ទំនុកតម្កើងលេខ ៤៨ (៤៧) បទពាក្យ ៧
| ២ | ព្រះម្ចាស់ជាព្រះឧត្តម | ប្រសើរសក្តិសមខ្ពស់បំផុត | |
| ស៊ីយ៉ូនបុរីតែមួយគត់ | ភ្នំដ៏វិសុទ្ធនៃព្រះអង្គ | ។ | |
| ៣ | ភ្នំជារបស់ព្រះអម្ចាស់ | ល្អប្រណីតណាស់ឥតមានហ្មង | |
| ស៊ីយ៉ូនជាកំពូលភពផង | មហាក្សត្រទូទាំងភពផែនដី | ។ | |
| ៤ | ព្រះម្ចាស់សម្តែងឱ្យដឹងថា | ព្រះអង្គគឺជាកំពែងជ័យ | |
| រឹងប៉ឹងមាំមួនពន់ពេកក្រៃ | នៅក្នុងបុរីនោះប្រាកដ | ។ | |
| ៥ | មានស្តេចនានាច្រើនគរគោក | បំណងវាយយកតាមកំណត់ | |
| កម្ទេចស៊ីយ៉ូនភ្នំឱ្យម៉ត់ | យកឈ្នះប្រាកដតាមកម្លាំង | ។ | |
| ៦ | ពេលដែលគេឃើញភ្នំស៊ីយ៉ូន | ទើបគេភ្ញាក់ខ្លួនស្រឡាំងកាំង | |
| តក់ស្លុតព្រឺព្រួចភ័យភាន់ភាំង | នាំគ្នាឈប់ច្បាំងរត់ចូលព្រៃ | ។ | |
| ៧ | គេភ័យញាប់ញ័រដូចកូនសត្វ | ឈឺចាប់ពេកក្តាត់ដូចស្ត្រី | |
| ហៀបនឹងសម្រាលបុត្រក្នុងផ្ទៃ | ទន់ជើងទន់ដៃស្ទើររលំ | ។ | |
| ៨ | ដូចជាខ្យល់ព្យុះបោកបក់មក | ប៉ះទឹករលកបោកគគ្រឹម | |
| កម្ទេចនាវាឱ្យខ្ទេចខ្ទាំ | ពីទិសបស្ចឹមសែនភិតភ័យ | ។ | |
| ៩ | យើងបានឮគេថ្លែងវាចា | សព្វអំពីស្នាព្រះហស្តថ្លៃ | |
| ឥឡូវឃើញផ្ទាល់ក្នុងបុរី | ព្រះអម្ចាស់ថ្លៃលើលោកា | ។ | |
| ១០ | បពិត្រព្រះម្ចាស់ដ៏ឧត្តុង្គ | រូបខ្ញុំនៅក្នុងព្រះវិហារ | |
| ខ្ញុំនឹកពីព្រះទ័យមេត្តា | សប្បុរសករុណានៃព្រះអង្គ | ។ | |
| ១១ | បពិត្រព្រះជាអម្ចាស់ថ្លៃ | ព្រះនាមល្បាញល្បីរបស់ទ្រង់ | |
| មនុស្សម្នាគ្រប់គ្នាលើកតម្កើង | ព្រះនាមព្រះអង្គដល់ទីឆ្ងាយ | ។ | |
| ១២ | សូមឱ្យអ្នកទីក្រុងស៊ីយ៉ូន | កុំបីស្រពោនចូរស្រស់ស្រាយ | |
| អ្នកស្រុកយូដាអរសប្បាយ | ព្រោះព្រះវិនិច្ឆ័យដោយយុត្តិធម៌ | ។ | |
| ១៣ | ចូរនាំគ្នាហែកុំទោម្នេញ | ហែព័ទ្ធជុំវិញក្រុងបវរ | |
| រាប់ចំនួនប៉មជាបន្ត | របស់ក្រុងល្អនេះមើលទៅ | ។ | |
| ១៤ | ចូរស្ងើចសរសើរកំពែងក្រុង | ពិនិត្យផ្ចិតផ្ចង់កុំសល់នៅ | |
| ដើម្បីអ្នករាល់គ្នាយកទៅ | ថ្លែងប្រាប់មនុស្សនៅក្រោយគ្រប់គ្នា | ។ | |
| ១៥ | ថាព្រះជាម្ចាស់ពិតជាព្រះ | យើងប្រាកដណាស់ពីយូរយារ | |
| ព្រះអង្គដឹកនាំយើងឥតរា | តទៅមុខជាអង្វែងអើយ | ។ |
ទំនុកតម្កើងលេខ ៤៩ (៤៨) បទកាកគតិ
| ២ | ឱជនទាំងឡាយ | ចូរកុំខ្វល់ខ្វាយ | នាំគ្នាត្រងត្រាប់ |
| មនុស្សរស់លើដី | ណែនណាន់តាន់តាប់ | ត្រូវតែប្រុងស្តាប់ | |
| ដោយចិត្តទុកដាក់ | ។ | ||
| ៣ | គឺទូទាំងអស់ | មនុស្សទាំងស្រីប្រុស | កុំបីអន់អាក់ |
| ទាំងអ្នកតូចទាប | អ្នកធំហួសថ្នាក់ | អ្នកសម្បូរប្រាក់ | |
| អ្នកក្រវេទនា | ។ | ||
| ៤ | ខ្ញុំនឹងបរិយាយ | ឱ្យបានក្បោះក្បាយ | ដល់អ្នករាល់គ្នា |
| អំពីគតិ | បណ្ឌិតភ្លឺថ្លា | ពិតដោយប្រាជ្ញា | |
| ខ្លឹមសារប្រពៃ | ។ | ||
| ៥ | ខ្ញុំនឹងផ្ចិតផ្ចង់ | ដាក់ចិត្តតម្រង់ | ស្តាប់ពាក្យសម្តី |
| របស់អ្នកប្រាជ្ញ | ដែលធ្លាប់ល្បាញល្បី | ដោះប្រស្នាក្តី | |
| ដោយមានដេញពិណ | ។ | ||
| ៦ | ពេលមានទុក្ខភ័យ | ជួបគ្រោះចង្រៃ | ឬភ័យអាសន្ន |
| សត្រូវឡោមព័ទ្ធ | ក៏ខ្ញុំមិនស្លន់ | វង្វេងវង្វាន់ | |
| ភ័យមិនបានការ | ។ | ||
| ៧ | មនុស្សទុច្ចរិត | តែងតែទុកចិត្ត | លើទ្រព្យមហិមា |
| គេអួតគេអាង | ព្រោះខ្លួនគេជា | អ្នកមានទ្រព្យា | |
| មហាសេដ្ឋី | ។ | ||
| ៨ | គ្មាននរណាម្នាក់ | អាចនឹងបង់ប្រាក់ | លោះអ្នកដទៃ |
| ហើយមិនអាចបង់ | ថ្វាយព្រះម្ចាស់ថ្លៃ | កុំឱ្យខ្លួនក្ស័យ | |
| ជីវិតនោះដែរ | ។ | ||
| ៩ | ថ្លៃលោះជីវិត | មនុស្សយើងពិតៗ | កាត់មិនបានទេ |
| ទោះជាខំបង់ | មួយកើនជាទ្វេ | ក៏មិនគ្រប់ដែរ | |
| ចៀសស្លាប់មិនបាន | ។ | ||
| ១០ | តើមនុស្សនេះណា | អាចមានជីវ៉ា | រស់បានប៉ុន្មាន |
| ផុតពីរណ្តៅ | អាចនៅសុខសាន្ត | ឬអាចរស់បាន | |
| រហូតមិនស្លាប់ | |||
| ១១ | យើងឃើញច្បាស់ថា | អ្នកមានប្រាជ្ញា | ក៏ដូចអ្នកអាប់ |
| អ្នកល្ងង់ឥតប្រាជ្ញ | ក៏គង់តែស្លាប់ | ទុកទ្រព្យច្រើនកប្ប | |
| ឱ្យអ្នកដទៃ | ។ | ||
| ១២ | គេនឹកគិតថា | រស់បានយូរយារ | ក្នុងលំនៅថ្មី |
| បាននៅស្ថិតស្ថេរ | ក្នុងផ្ទះល្អក្រៃ | បានដាក់ឈ្មោះដី | |
| ទៅគ្រប់ជំនាន់ | ។ | ||
| ១៣ | មនុស្សមានកិត្តិយស | រុងរឿងខ្ពង់ខ្ពស់ | ក៏គេចមិនបាន |
| គង់តែនឹងស្លាប់ | ដូចសត្វតិរច្ឆាន | ជាក់ជាមិនខាន | |
| ឥតបីឃ្លាងឃ្លាត | ។ | ||
| ១៤ | អ្នកដែលទុកចិត្ត | លើខ្លួនឯងពិត | នោះគ្មានមារយាទ |
| ពេញចិត្តពាក្យខ្លួន | ជាមនុស្សមានស្នៀត | អនាគតទៀត | |
| យ៉ាប់យ៉ឺនពេកក្រៃ | ។ | ||
| ១៥ | អ្នកនោះប្រៀបបាន | ចៀមសត្វតិរច្ឆាន | ដែលគេប្រល័យ |
| មច្ចុរាជឃុំគ្រង | វាយឥតសំចៃ | ឃ្វាលរាល់យប់ថ្ងៃ | |
| មិនឱ្យឃ្លាតឆ្ងាយ | ។ | ||
| រីមនុស្សសុចរិត | នឹងជាន់ឈ្លីពិត | លើរូបរាងកាយ | |
| របស់ពួកគេ | រលាយអន្តរាយ | ទៅដល់ទីឆ្ងាយ | |
| ក្នុងស្ថានមនុស្សស្លាប់ | ។ | ||
| ១៦ | ប៉ុន្តែព្រះម្ចាស់ | មានឫទ្ធិខ្លាំងណាស់ | រំដោះខ្ញុំឆាប់ |
| ផុតពីអំណាច | នៃសេចក្តីស្លាប់ | ព្រះអង្គប្រញាប់ | |
| មកយកខ្ញុំទៅ | ។ | ||
| ១៧ | ពេលអ្នកឃើញគេ | សម្បត្តិឡើងទ្វេ | កុំបីហ្មងសៅ |
| ឃើញទ្រព្យគេច្រើន | ចម្រើនតទៅ | សំងំពួននៅ | |
| កុំភ័យខ្លាចអី | ។ | ||
| ១៨ | ពេលដែលគេស្លាប់ | គេពុំអាចចាប់ | យករបស់អ្វី |
| អស់ទាំងសម្បត្តិ | ទ្រព្យធនផ្សេងក្តី | ចូលទៅក្នុងដី | |
| អ្នកក្ស័យបានឡើយ | ។ | ||
| ១៩ | ពេលមានជីវិត | គេតែងនឹកគិត | ថាសុខឥតស្បើយ |
| ថាខ្លួនគេនឹង | មិនខ្វល់អ្វីឡើយ | អ្នកផងកោតហើយ | |
| ដែលគេមានបាន | ។ | ||
| ២០ | គេគង់នឹងត្រូវ | ធ្លាក់ខ្លួនចុះទៅ | ជួបនឹងសន្តាន |
| ជីតាជីដូន | មានទាំងប៉ុន្មាន | ទៅក្នុងទីស្ថាន | |
| ដែលគ្មានពន្លឺ | ។ | ||
| ២១ | អ្នកមានកិត្តិយស | រុងរឿងខ្ពង់ខ្ពស់ | ល្បីល្បាញរន្ទឺ |
| មិនយល់អ្វីសោះ | មិនភ័យព្រួយព្រឺ | អ្នកនោះហើយគឺ | |
| ដូចសត្វដែលស្លាប់ | ។ |
ទំនុកតម្កើងលេខ ៥០ (៤៩) បទព្រហ្មគីតិ
| ១ | ព្រះអង្គម្ចាស់ជាព្រះ | ប្រសើរណាស់លើសអ្វីៗ | |
| ទ្រង់កោះហៅផែនដី | ខាងលិចក្តីដល់ខាងកើត | ។ | |
| ២ | ព្រះជាម្ចាស់ចែងចាំង | ពីទីក្រុងស៊ីយ៉ូនឆើត | |
| ដែលជាក្រុងល្អស្អាត | ត្រូវតាមខ្នាតឥតមានខ្ចោះ | ។ | |
| ៣ | សូមព្រះអង្គយាងមក | ជាជម្រកយើងរួមរស់ | |
| កុំនៅស្ងៀមដូច្នោះ | សូមសន្តោសត្រួសត្រាយផ្លូវ | ។ | |
| ពេលព្រះអង្គយាងមក | ខ្យល់បក់បោកខ្លាំងពេកកូវ | ||
| មានភ្លើងឆេះសន្ធៅ | ជុំវិញនៅមុខព្រះអង្គ | ។ | |
| ៤ | ព្រះអង្គហៅមេឃដី | ធ្វើសាក្សីគ្រានោះផង | |
| វិនិច្ឆ័យទោសខុសឆ្គង | រាស្រ្តព្រះអង្គទាំងប៉ុន្មាន | ។ | |
| ៥ | ព្រះអង្គមានបន្ទូល | ថាប្រមូលកុំខកខាន | |
| គឺអស់អ្នកដែលបាន | ចងសម្ពន្ធជាមួយគ្នា | ។ | |
| ៦ | ផ្ទៃមេឃប្រកាសប្រាប់ | ឱ្យបានឆាប់ឥតរួញរា | |
| ព្រះម្ចាស់មានឫទ្ធា | ជាចៅក្រមដ៏សុចរិត | ។ | |
| ៧ | ប្រជាជនបវរ | នាំគ្នាមកស្តាប់ពាក្យពិត | |
| អ៊ីស្រាអែលកុំគិត | យើងនេះពិតព្រះអ្នកហើយ | ។ | |
| ៨ | យើងមិនស្តីបន្ទោស | អ្នកទាំងអស់ដែលបានថ្វាយ | |
| យញ្ញបូជាទាំងឡាយ | អចិន្ត្រៃយ៍មិនដែលអាក់ | ។ | |
| ៩ | យើងមិនត្រូវការយក | គោបាមកពីផ្ទះអ្នក | |
| ពពែធាត់ដល់ថ្នាក់ | ពីក្រោលអ្នកនោះឡើយណា | ។ | |
| ១០ | ដ្បិតសត្វទាំងប៉ុន្មាន | ដែលធ្លាប់មានក្នុងព្រឹក្សា | |
| សត្វរាប់សែននោះណា | គឺសុទ្ធជាកម្មសិទ្ធិយើង | ។ | |
| ១១ | យើងស្គាល់អស់បក្សី | នៅតាមព្រៃមិនរំលង | |
| សត្វរស់តាមភ្នំផង | ជារបស់យើងមិនសល់ | ។ | |
| ១២ | ប្រសិនបើយើងឃ្លាន | យើងនឹងហ៊ានមិនបាច់ខ្វល់ | |
| អ្វីៗគ្មានសេសសល់ | លើសកលយើងជាម្ចាស់ | ។ | |
| ១៣ | យើងមិនដែលត្រូវការ | សាច់គោបាយើងស្អប់ណាស់ | |
| ហើយក្រៅអំពីនោះ | យើងមិនប៉ះឈាមពពែ | ។ | |
| ១៤ | តង្វាយផងទាំងឡាយ | ដែលអ្នកថ្វាយជាហូរហែ | |
| គឺពាក្យតម្កើងដែរ | អ្នកត្រូវតែគោរពតាម | ។ | |
| ១៥ | នៅពេលមានអាសន្ន | កុំស្លោស្លន់រកយើងភ្លាម | |
| យើងនឹងមិននៅស្ងៀម | យើងមកភ្លាមរំដោះអ្នក | ។ | |
| ១៦ | ព្រះម្ចាស់មានបន្ទូល | ទៅមនុស្សពាលឥតស្ទើរស្ទាក់ | |
| ហេតុអ្វីបានជាអ្នក | សូត្រឥតអាក់ក្រឹត្យវិន័យ | ។ | |
| ហើយចេះតែទន្ទេញ | ឥតទោម្នេញរៀងរាល់ថ្ងៃ | ||
| ពាក្យសម្ពន្ធមេត្រី | ជាមួយយើងដូច្នេះណា? | ។ | |
| ១៧ | ប៉ុន្តែអ្នកថ្លោះធ្លោយ | មិនស្តាប់ឡើយនូវវាចា | |
| ទូន្មានគ្រប់អាត្មា | អ្នកបែរជាចោលបង់បោះ | ។ | |
| ១៨ | ពេលណាអ្នកជួបចោរ | អ្នកអបអររួមស្ម័គ្រស្មោះ | |
| ចូលដៃគិតរួមរស់ | ពួកទុយ៌សពិតជាក់ច្បាស់ | ។ | |
| ១៩ | មាត់អ្នកតែងស្រដី | ពាក្យអប្រីយ៍ឥតអៀនខ្មាស | |
| អណ្តាតអ្នកគ្រលាស់ | ពាក្យបោកប្រាសមិនដែលភ្លេច | ។ | |
| ២០ | អ្នកត្រៀមចិត្តត្រៀមកាយ | ឥតជិនណាយជាប់ជានិច្ច | |
| ចោទបងប្អូនដោយល្បិច | ទោះជាសាច់ខ្លួនបង្កើត | ។ | |
| ២១ | អ្នកដែលធ្លាប់ប្រព្រឹត្ត | រឿងឧក្រិដ្ឋឥតកំណើត | |
| យើងនៅស្ងៀមម្តេចកើត | គ្មានកំណើតយើងដាក់ទោស | ។ | |
| ២២ | អស់អ្នកដែលកែគេច | ខំបំភ្លេចព្រះជាម្ចាស់ | |
| ចូររិះគិតឱ្យច្បាស់ | សេចក្តីនេះទាំងអស់ទៅ | ។ | |
| ក្រែងយើងបំផ្លាញអ្នក | ពិតជាជាក់មិនទុកទៅ | ||
| ហើយគ្មានអ្នកណាទៅ | ជួយរំដោះយកអ្នកឡើយ | ។ | |
| ២៣ | អ្នកណាថ្វាយពាក្យថ្កើង | មកដល់យើងជាតង្វាយ | |
| យើងរីករាយស្រស់ស្រាយ | យើងសប្បាយជួយសង្គ្រោះ | ។ |
ទំនុកតម្កើងលេខ ៥១ (៥០) បទពាក្យ ៧
| ៣ | ឱព្រះជាម្ចាស់ទូលបង្គំ | សូមលើកទោសខ្ញុំហើយមេត្តា | |
| តាមព្រះហឫទ័យករុណា | លើសលប់អស្ចារ្យព្រះអង្គផង | ។ | |
| សូមលើកទោសឱ្យទូលបង្គំ | ផុតទុក្ខក្រៀមក្រំគ្រានេះម្តង | ||
| ព្រះទ័យអាណិតអាសូរផង | ព្រោះតែព្រះអង្គឥតមានខ្ចោះ | ។ | |
| ៤ | សូមជួយលុបលាងខ្ញុំឱ្យជ្រះ | ឱ្យស្អាតស្រឡះពីកំហុស | |
| ជួយជំរះខ្ញុំស្អាតផងចុះ | ឱ្យបរិសុទ្ធអស់អំពើបាប | ។ | |
| ៥ | ខ្ញុំដាក់ខ្លួនប្រាណសុំទទួល | ឥតមានប្រែប្រួលសុំសារភាព | |
| រូបទូលបង្គំបានសាងបាប | ដិតដក់នៅជាប់ក្នុងអារម្មណ៍ | ។ | |
| ៦ | ខ្ញុំបានប្រព្រឹត្តអំពើទាស់ | ព្រះហឫទ័យស្មោះព្រះនៃខ្ញុំ | |
| ហើយប្រព្រឹត្តរឿងមិនសក្តិសម | ក្បត់ព្រះឧត្តមធ្វើពាលា | ។ | |
| ទោះជាព្រះអង្គដាក់ទុក្ខទោស | ទៅតាមកំហុសខ្ញុំយ៉ាងណា | ||
| ទ្រង់នៅសុចរិតបរិសុទ្ធថ្លា | ទោះជាម្តេចម្តាទ្រង់គ្មានខុស | ។ | |
| ៧ | ខ្ញុំមានកំហុសពីកំណើត | តាំងតែពីកើតមកឯណោះ | |
| បាបខ្ញុំជាប់ប្រាណមិនចេះអស់ | មកទល់ពេលនេះមិនរសាយ | ។ | |
| ៨ | ប៉ុន្តែព្រះម្ចាស់សព្វព្រះទ័យ | ជ្រាបអស់សេចក្តីពិតទាំងឡាយ | |
| សូមប្រោសឱ្យអស់មនុស្សគ្រប់កាយ | ស្គាល់ជម្រៅនៃប្រាជ្ញាញាណ | ។ | |
| ៩ | សូមជំរះខ្ញុំឱ្យបរិសុទ្ធ | នោះរូបខ្ញុំពិតជានឹងបាន | |
| សជាងសំឡីជាមិនខាន | បរិសុទ្ធថ្កើងថ្កានមិនអប្រីយ៍ | ។ | |
| ១០ | សូមប្រាប់ឱ្យទូលបង្គំដឹង | ថាព្រះអង្គហ្នឹងអត់ទោសពៃរ៍ | |
| នោះខ្ញុំនឹងមានអំណរក្រៃ | ចិត្តសោករីងរៃប្រែរីករាយ | ។ | |
| ១១ | ព្រះម្ចាស់អើយសូមកុំទតមក | បាបច្រើនគរគោកខ្ញុំនោះឡើយ | |
| សូមលុបកំហុសដែលមានហើយ | ឱ្យបានធូរស្បើយល្អបំផុត | ។ | |
| ១២ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយប្រោសឱ្យបរិសុទ្ធ | |
| បង្កើតចិត្តថ្មីមាំមោះមុត | រឹងប៉ឹងបំផុតដល់ខ្ញុំផង | ។ | |
| ១៣ | សូមកុំបោះបង់រូបខ្ញុំចោល | ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ | |
| កុំដកវិញ្ញាណដ៏ត្រចង់ | វិសុទ្ធព្រះអង្គពីខ្ញុំឡើយ | ។ | |
| ១៤ | សូមប្រោសឱ្យខ្ញុំអរសប្បាយ | ព្រោះព្រះម្ចាស់ថ្លៃសង្គ្រោះហើយ | |
| សូមគាំទ្រខ្ញុំកុំកន្តើយ | ដោយប្រទានឱ្យធ្វើតាមផង | ។ | |
| ១៥ | រូបខ្ញុំនឹងខំប្រៀនប្រដៅ | មនុស្សពាលកម្លៅមិនឱ្យហ្មង | |
| ឱ្យស្គាល់មាគ៌ាដ៏ត្រចង់ | របស់ព្រះអង្គជាដរាប | ។ | |
| ១៦ | ឱព្រះជាម្ចាស់ព្រះសង្គ្រោះ | សូមជួយរំដោះខ្ញុំពីស្លាប់ | |
| ខ្ញុំនឹងទន្ទេញប្រកាសប្រាប់ | សុចរិតគួរគាប់នៃព្រះអង្គ | ។ | |
| ១៧ | ឱព្រះអម្ចាស់កុំស្ទាក់ស្ទើរ | ជួយខ្ញុំបន្លឺសំឡេងផង | |
| ខ្ញុំនឹងប្រកាសឱ្យរំពង | ពាក្យលើកតម្កើងទ្រង់ឥតភ្លេច | ។ | |
| ១៨ | ព្រះអង្គមិនដែលសព្វព្រះទ័យ | ឱ្យដាក់យញ្ញថ្វាយច្រើនឬតិច | |
| ទោះតង្វាយដុតទាំងមូលស្រេច | ក៏ទ្រង់គ្មានកិច្ចចង់បានដែរ | ។ | |
| ១៩ | យញ្ញដែលព្រះអង្គសព្វព្រះទ័យ | ឱ្យរូបខ្ញុំថ្វាយរាល់ថ្ងៃខែ | |
| គឺចិត្តសោកសៅទុក្ខឥតល្ហែ | និងចិត្តកែប្រែលែងក្អេងក្អាង | ។ | |
| ២០ | ឱព្រះម្ចាស់អើយសូមប្រណី | ក្រុងស៊ីយ៉ូនថ្មីស្រស់ស្រឡាង | |
| មេត្តាសូមទ្រង់ជួយកសាង | សាឡឹមថ្កើងថ្កានឡើងវិញផង | ។ | |
| ២១ | ពេលនោះព្រះអង្គមុខជាសព្វ | ព្រះហឫទ័យគាប់មិនសៅហ្មង | |
| តង្វាយដុតនិងយញ្ញតែម្តង | គោឈ្មោលមកផងថ្វាយអាសនៈ | ។ |
ទំនុកតម្កើងលេខ ៥២ (៥១) បទកាកគតិ
| ៣ | អ្នកខ្លាំងពូកែ | ហេតុម្តេចចេះតែ | អួតពីអាក្រក់ |
| ព្រះអម្ចាស់មាន | ហឫទ័យត្រង់ស្មោះ | ករុណាសន្តោស | |
| ដល់អ្នកជានិច្ច | ។ | ||
| ៤ | រៀងរាល់ខែថ្ងៃ | អ្នកតែងស្រមៃ | ឥតមានពេលភ្លេច |
| ចង់តែប្រព្រឹត្ត | ដោយមិនកែគេច | ចង់ធ្វើជានិច្ច | |
| អំពើទុច្ចរិត | ។ | ||
| ពាក្យពេចន៍សម្តី | ចេញវាចាស្តី | មិនដែលសុក្រឹត្យ | |
| កុហកភូតភរ | បញ្ឆៀងបញ្ឆិត | មុតជាងកាំបិត | |
| ដែលគេសំលៀង | ។ | ||
| ៥ | ចូលចិត្តអាក្រក់ | ល្បិចខ្មៅកខ្វក់ | មិនសុចរិតទៀង |
| និយាយកុហក | អាក្រក់លំអៀង | វៀចវេរមិនទៀង | |
| ជាជាងការល្អ | |||
| ៦ | បើអ្នកហារស្តី | វោហារឥតន័យ | អសប្បុរសធម៌ |
| ពាក្យកុហកភូត | ចិត្តមិនស្មោះសរ | អ្វីដែលចេញមក | |
| សុទ្ធតែបោកប្រាស | ។ | ||
| ៧ | ព្រះនឹងកម្ទេច | រូបអ្នកជានិច្ច | ឱ្យអស់ស្រឡះ |
| ដកហូតរូបអ្នក | ឱ្យចេញពីផ្ទះ | មិនឱ្យសល់សោះ | |
| ពីលើផែនដី | ។ | ||
| ៨ | មនុស្សសុចរិត | នឹងឃើញការពិត | កោតខ្លាចបារមី |
| គេសើចសប្បាយ | ក្អាកក្អាយពេកក្រៃ | រួចគេនិយាយ | |
| ចំអកពោលថា | ។ | ||
| ៩ | «មើលន៎! អ្នកនោះ | ពុំបានយកព្រះ | ដែលមានចេស្តា |
| ធ្វើជាទីពឹង | លំនៅអាត្មា | ដោយគាត់ស្មានថា | |
| គាត់ខ្លាំងពូកែ» | ។ | ||
| ១០ | រីឯខ្ញុំវិញ | ចិត្តខ្ញុំពោរពេញ | គ្មានគេចកែប្រែ |
| នៅក្នុងដំណាក់ | ព្រះម្ចាស់ឥតបែរ | រៀងរាល់ថ្ងៃខែ | |
| នៅក្បែរព្រះអង្គ | ។ | ||
| ដូចដើមខៀវខ្ចី | អូលីវស្រស់ថ្មី | ល្អល្អះផូរផង់ | |
| ដោយពឹងផ្អែកលើ | បារមីព្រះអង្គ | ត្រចះត្រចង់ | |
| រៀងទៅឥតភ្លេច | ។ | ||
| ១១ | ទូលបង្គំនឹង | សរសើរតម្កើង | ព្រះអង្គជានិច្ច |
| ចំពោះគ្រប់កិច្ច | ការទ្រង់ប្រព្រឹត្ត | ខ្ញុំសូមទុកចិត្ត | |
| ព្រះនាមព្រះអង្គ | ។ | ||
| នៅមុខអស់អ្នក | គោរពស្មោះស្ម័គ្រ | ប្រណិប័តន៍ទ្រង់ | |
| ព្រោះព្រះហឫទ័យ | សប្បុរសទៀងត្រង់ | យើងខ្ញុំផ្ចិតផ្ចង់ | |
| តាមទ្រង់ទៅអើយ | ។ |
ទំនុកតម្កើងលេខ ៥៣ (៥២) បទពាក្យ ៧
| ២ | ពួកមនុស្សលេលានាំគ្នាគិត | ថាតាមការពិតគ្មានព្រះទេ | |
| គេខំប្រព្រឹត្តមិនកែប្រែ | រឿងថោកមិនកែគួរអាម៉ាស់ | ។ | |
| ៣ | ព្រះម្ចាស់ទតពីស្ថានលើមក | ឃើញមនុស្សលោកមីរដេរដាស | |
| ក្រែងលោមានម្នាក់វាងវៃឈ្លាស | រវៃរវាសរកព្រះអង្គ | ។ | |
| ៤ | ពួកគេវង្វេងទាំងអស់គ្នា | ជាមនុស្សពាលាកាចយង់ឃ្នង | |
| រកអ្នកដែលមានចិត្តទៀងត្រង់ | សូម្បីម្នាក់ផងក៏មិនបាន | ។ | |
| ៥ | តើអ្នកដែលចូលចិត្តប្រព្រឹត្ត | អំពើទុច្ចរិតទាំងប៉ុន្មាន | |
| សុទ្ធតែល្ងង់ល្ងិតខ្វះវិញ្ញាណ | ទើបពួកគេហ៊ានធ្វើច្នោះឬ ? | ។ | |
| ជីវិតគេរស់ព្រោះកិបគៃ | លើរាស្ត្ររាល់ថ្ងៃទាំងបញ្ឈឺ | ||
| គេធ្វើមិនដឹងធ្វើមិនឮ | មិនដែលព្រួយព្រឺស្រែករកព្រះ | ។ | |
| ៦ | ទោះបីជាគ្មានមូលហេតុអ្វី | គួរឱ្យភិតភ័យទាល់តែសោះ | |
| ក៏ពួកគេភ័យស្លន់ទាំងអស់ | គ្មានដឹងអីសោះជាន់ជើងគ្នា | ។ | |
| ដ្បិតព្រះជាម្ចាស់ធ្វើឱ្យខ្មាំង | ដែលធ្លាប់ប្រឆាំងនឹងប្រជា | ||
| ស្លាប់ខ្លួនចោលឆ្អឹងគ្រប់ៗគ្នា | ដោយសារឫទ្ធាព្រះខ្ពង់ខ្ពស់ | ។ | |
| ៧ | សូមព្រះអង្គគង់ក្នុងបុរី | ស៊ីយ៉ូនប្រិមប្រីយ៍ជួយសង្គ្រោះ | |
| ជនជាតិអ៊ីស្រាអែលទាំងនោះ | ឱ្យវិលមករស់ក្នុងស្រុកវិញ | ។ | |
| ពូជលោកយ៉ាកុបអរសប្បាយ | សំណើចក្អាកក្អាយឥតទោម្នេញ | ||
| ឯពូជលោកអ៊ីស្រាអែលវិញ | អំណរពោរពេញដ៏លើសលប់ | ។ |
ទំនុកតម្កើងលេខ ៥៤ (៥៣) បទព្រហ្មគីតិ
| ៣ | ឱព្រះជាម្ចាស់អើយ | កុំកន្តើយសូមជួយផង | |
| ដោយបារមីព្រះអង្គ | មេត្តាទ្រង់រកយុត្តិធម៌ | ។ | |
| ៤ | ឱព្រះជាម្ចាស់អើយ | កុំព្រងើយស្តាប់អង្វរ | |
| សម្រែកខ្ញុំស្រែករក | សូមស្តាប់មកពាក្យខ្ញុំផង | ។ | |
| ៥ | ដ្បិតមានជនបរទេស | រឹងចចេសមកប៉ុនប៉ង | |
| ប្រឆាំងខ្ញុំតែម្តង | ចិត្តគេចង់ផ្តាច់ជីវិត | ។ | |
| ៦ | ព្រះម្ចាស់ទ្រង់យាងមក | សង្គ្រោះយកទាំងអាណិត | |
| រូបខ្ញុំឱ្យនៅជិត | ទាំងជីវិតទ្រង់ការពារ | ។ | |
| ៧ | សូមព្រះអង្គតតាំង | នឹងពួកខ្មាំងចិត្តពាធា | |
| តាមអំពើពាលា | ដែលពួកវាតែងប្រព្រឹត្ត | ។ | |
| ៨ | រូបខ្ញុំនឹងដាក់ថ្វាយ | យញ្ញតង្វាយអស់ពីចិត្ត | |
| សូមឱ្យទ្រង់អាណិត | ខ្ញុំថ្កើងពិតនាមព្រះអង្គ | ។ | |
| ៩ | ព្រះអង្គបានរំដោះ | ឱ្យផុតគ្រោះអាសន្នផង | |
| ផុតពួកពាលយង់ឃ្នង | សត្រូវផងបរាជ័យ | ។ |
ទំនុកតម្កើងលេខ ៥៥ (៥៤) បទពាក្យ ៧
| ២ | ឱព្រះម្ចាស់អើយសូមមេត្តា | សូមផ្ទៀងព្រះកាណ៌ស្តាប់ពាក្យខ្ញុំ | |
| ដែលខំអង្វរទទូចសុំ | សូមទ្រង់សណ្តាប់កុំគេចចេញ | ។ | |
| ៣ | ពេលទ្រង់ស្តាប់ពាក្យខ្ញុំរួចហើយ | សូមកុំន្តើយតបមកវិញ | |
| ព្រោះខ្ញុំចុកចាប់ទុក្ខទោម្នេញ | ទុក្ខព្រួយពោរពេញក្នុងអាត្មា | ។ | |
| ៤ | ពេលឮសម្រែកខ្មាំងសត្រូវ | មនុស្សពាលកម្លៅចិត្តឫស្យា | |
| ឱ្យរូបខ្ញុំរងទុក្ខវេទនា | ហើយតាមប្រហារដោយកំហឹង | ។ | |
| ៥ | ខ្ញុំសែនតក់ស្លុតពន់ពេកក្រៃ | ញាប់ញ័រភិតភ័យអស់ព្រលឹង | |
| ស្រយង់ស្រយុតនៅមិននឹង | ដូចគ្មានព្រលឹងខ្លាចមរណា | ។ | |
| ៦ | ខ្ញុំសែនរន្ធត់ពន់ពេកក្រៃ | ដូចជាមានអ្វីផ្តាច់សង្ខារ | |
| ព្រឺព្រួចក្នុងចិត្តឥតឧបមា | ដូចមនុស្សជរាឈឺដុនដាប | ។ | |
| ៧ | ទូលបង្គំតែងនឹកគិតថា | បើខ្ញុំនេះណាប្រែមានស្លាប | |
| ខ្ញុំនឹងហោះហើររៀងដរាប | រកទីសម្រាប់់ជ្រកលាក់ខ្លួន | ។ | |
| ៨ | ខ្ញុំនឹងហោះហើរទៅឱ្យឆ្ងាយ | ទៅឯទីនាយសំងំពួន | |
| ដេកទាំងយប់ថ្ងៃឱ្យបាត់សូន្យ | ក្នុងរហោស្ថានស្មសានស្ងាត់់ | ។ | |
| ៩ | ខ្ញុំនឹងភៀសខ្លួនទៅឱ្យឆ្ងាយ | មិននៅរៀងអាយទៅឱ្យបាត់ | |
| បើទៅយ៉ាងឆាប់ល្អពេកក្តាត់ | ចៀសឱ្យរួចផុតព្យុះសង្ឃរា | ។ | |
| ១០ | ឱព្រះអម្ចាស់ថ្លៃខ្ញុំអើយ | សូមជួយកុំឱ្យពួកបច្ចា | |
| និយាយស្តាប់បានគ្រប់អាត្មា | ព្រោះតែពួកវាចិត្តអប្រិយ៍ | ។ | |
| ១១ | ទាំងយប់ទាំងថ្ងៃមានសុទ្ធតែ | ទាស់ទែងឥតល្ហែមិនដឹងអី | |
| អំពើពាលាកាប់ប្រល័យ | សាហាវពេកក្រៃទាំងក្រៅក្នុង | ។ | |
| ១២ | ក្នុងក្រុងមានតែឧក្រិដ្ឋកម្ម | រាល់ថ្ងៃខែឆ្នាំមិនរំលង | |
| នៅតាមទីផ្សារតាមភូមិផង | ជិះជាន់ប៉ុនប៉ងបោកប្រាសគ្នា | ។ | |
| ១៣ | ពួកអ្នកដែលតែងជេរតិះដៀល | មិនមែនពួកពាលចិត្តឫស្យា | |
| បើវាជាពួកធា្លប់ផ្តន្ទា | នោះខ្ញុំពាំងវាជាមិនខាន | ។ | |
| ១៤ | គឺឯងធ្លាប់នៅជាមួយខ្ញុំ | ធ្លាប់នៅជួបជុំសែនសុខសាន្ត | |
| ជាអ្នកជិតស្និទ្ធឥតរំខាន | ជាមិត្រកល្យណធ្លាប់ស្ម័គ្រស្មោះ | ។ | |
| ១៥ | យើងធ្លាប់ស្និទ្ធស្នាលជាមួយគ្នា | គ្រប់ពេលវេលាមិនទំនាស់ | |
| ធ្លាប់ថ្វាយបង្គំព្រះជាម្ចាស់ | វិសុទ្ធពេកណាស់ក្នុងដំណាក់ | ។ | |
| ១៦ | សូមឱ្យបច្ចាមិត្តត្រូវស្លាប់ | ទាន់ហន់ឆុតឆាប់កុំបីអាក់ | |
| ឱ្យពួកគេទាំងអស់នោះធ្លាក់ | ក្នុងឋាននរកទាំងនៅរស់ | ។ | |
| ១៧ | រីឯខ្ញុំវិញសូមស្រែករក | ព្រះម្ចាស់ឱ្យមកជួយសង្គ្រោះ | |
| ព្រះអង្គនឹងយាងមករំដោះ | ខ្ញុំផុតពីគ្រោះជាមិនខាន | ។ | |
| ១៨ | ពេលតប់ប្រមល់ខ្ញុំស្រែកថ្ងូរ | ឥតមានឈប់ឈរគ្មានស្រាកស្រាន្ត | |
| ទាំងព្រឹកថ្ងៃត្រង់ល្ងាចឥតខាន | ព្រះអង្គទ្រង់បានសណ្តាប់ខ្ញុំ | ។ | |
| ១៩ | ទោះបីសត្រូវលើកគ្នីគ្នា | មកវាយប្រហារទូលបង្គំ | |
| ក៏ទ្រង់រំដោះផុតទុក្ខធំ | ជួយឱ្យរូបខ្ញុំរស់ជីវិត | ។ | |
| ២០ | ព្រះម្ចាស់គ្រងរាជ្យពីដើមមក | ធ្វើជាជម្រកដ៏ស្ថេរស្ថិត | |
| ទ្រង់ព្រះសណ្តាប់ពាក្យខ្ញុំពិត | ឱ្យបច្ចាមិត្តបាក់មុខអស់ | ។ | |
| ពួកគេទាំងនោះមិនព្រមផ្លាស់ | ប្តូរគំនិតចាស់ទាល់តែសោះ | ||
| ធ្វើមិនដឹងឮអ្វីទាំងអស់ | មិនគោរពស្មោះស្ម័គ្រខ្លាចព្រះ | ។ | |
| ២១ | អ្នកនោះតែងតែវាយប្រហារ | មិត្តភក្តិផងណាមិនគិតសោះ | |
| បំពានសន្យាពីមុនអស់ | ដែលគេធ្លាប់ស្មោះទៅទៀតផង | ។ | |
| ២២ | ពាក្យគេផ្អែមល្ហែមជាងទឹកឃ្មុំ | ពិរោះរងំឥតមានហ្មង | |
| ចិត្តកាចឃោរឃៅពាលយង់ឃ្នង | គេមានបំណងតែប្រយុទ្ធ | ។ | |
| ២៣ | ចូរផ្ញើជីវិតលើព្រះម្ចាស់ | នោះមិនប្រទះក្តីតក់ស្លុត | |
| ព្រះអង្គគាំទ្រអ្នកឱ្យផុត | ពីភ័យរន្ធត់មានសេរី | ។ | |
| ២៤ | សូមព្រះជាម្ចាស់ឱ្យគេធ្លាក់ | ជួយច្រានទម្លាក់កុំប្រណី | |
| ព្រោះគេសុទ្ធតែជនអប្រីយ៍ | ឃាតករប្រល័យជីវិតមនុស្ស | ។ | |
| សូមកុំឱ្យពួកគេរស់រាន | អាយុវែងបានយូរឱ្យសោះ | ||
| ចំណែកឯរូបខ្ញុំវិញនោះ | ទុកចិត្តស្ម័គ្រស្មោះតែព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ៥៦ (៥៥) បទព្រហ្មគីតិ
| ២ | ឱព្រះម្ចាស់ថ្លាថ្លៃ | សូមប្រណីហើយមេត្តា | |
| មនុស្សច្រើនណាស់ណា | វាយប្រហារទូលបង្គំ | ។ | |
| ៣ | ជារៀងរាល់ខែឆ្នាំ | សត្រូវចាំចង់គំនុំ | |
| ដេញវាយប្រហារខ្ញុំ | ធ្វើឫកធំមកប្រយុទ្ធ | ។ | |
| ៤ | ឱព្រះជាម្ចាស់អើយ | ថ្ងៃនេះហើយខ្ញុំតក់ស្លុត | |
| ភ័យខ្លាចញ័ររន្ធត់ | ផ្ញើជីវិតលើព្រះអង្គ | ។ | |
| ៥ | ខ្ញុំកោតសរសើរព្រះ | បន្ទូលច្បាស់មិនដែលឆ្គង | |
| ទុកចិត្តលើព្រះអង្គ | ខ្ញុំគ្មានហ្មងមិនខ្លាចអ្វី | ។ | |
| ៦ | ជារៀងរាល់ថ្ងៃខែ | គេតែងតែតិះដៀលស្តី | |
| ឱរាខ្ញុំរីងរៃ | មនុស្សចង្រៃតាមផ្តន្ទា | ។ | |
| ៧ | គេឃ្លាំចាំតាមដាន | មិនដែលខានរាល់វេលា | |
| រកឱកាសផ្តន្ទា | ចង់ប្រហារខ្ញុំឱ្យក្ស័យ | ។ | |
| ៨ | ឱព្រះជាអម្ចាស់ | សូមដាក់ទោសកុំប្រណី | |
| តាមតែមនុស្សព្រៃផ្សៃ | កុំប្រណីដល់សោះឡើយ | ។ | |
| ៩ | ព្រះអង្គជ្រាបយ៉ាងច្បាស់ | ខ្ញុំរងទោសទុក្ខឥតស្បើយ | |
| ទ្រង់ជ្រាបមិនកន្តើយ | ទឹកភ្នែកខ្ញុំរាល់វេលា | ។ | |
| ១០ | ថ្ងៃខ្ញុំស្រែករកព្រះ | ជាអម្ចាស់លើលោកា | |
| សត្រូវថយគ្រប់គ្នា | ខ្ញុំដឹងថាព្រះជួយខ្ញុំ | ។ | |
| ១១ | ខ្ញុំកោតខ្លាចខ្លាំងណាស់ | សន្យាច្បាស់ឥតបន្លំ | |
| ព្រះបន្ទូលរងំ | ធ្វើឱ្យខ្ញុំស្ញប់ស្ញែងក្រៃ | ។ | |
| ១២ | ខ្ញុំទុកចិត្តលើព្រះ | ជាអម្ចាស់រៀងរាល់ថ្ងៃ | |
| មនុស្សដែលតែងតែក្ស័យ | អាចធ្វើអ្វីរូបខ្ញុំបាន ? | ។ | |
| ១៣ | ឱព្រះជាម្ចាស់អើយ | ពេលនេះហើយមិនហ៊ានខាន | |
| ថ្វាយតង្វាយប៉ុន្មាន | ដែលខ្ញុំបានពោលបែរបន់ | ។ | |
| ១៤ | ដ្បិតទ្រង់បានរំដោះ | ខ្ញុំឱ្យរស់រានមានជន្ម | |
| ការពារគ្រាអាសន្ន | មិនឱ្យមានអ្វីរំខាន | ។ | |
| ឱ្យខ្ញុំបានដើរឆ្ពោះ | រកភក្ត្រព្រះដោយសុខសាន្ត | ||
| ក្រោមពន្លឺថ្កើងថ្កាន | បំភ្លឺស្ថានមនុស្សលោក | ។ |
ទំនុកតម្កើងលេខ ៥៧ (៥៦) បទព្រហ្មគីតិ
| ២ | ឱព្រះជាម្ចាស់ | សូមមេត្តាប្រោស | អាណិតមេត្តា |
| ដ្បិតទូលបង្គំ | ពឹងរាល់វេលា | ជ្រកក្រោមឫទ្ធា | |
| ចេស្តាបារមី | ។ | ||
| ៣ | ខ្ញុំស្រែកហៅរក | សូមព្រះយាងមក | ប្រញាប់ឃ្មាតខ្មី |
| ព្រះខ្ពស់បំផុត | លើភពផែនដី | ប្រទានសព្វអ្វី | |
| តាមខ្ញុំប្រាថ្នា | ។ | ||
| ៤ | សូមទ្រង់ប្រទាន | សង្គ្រោះពីស្ថាន | បរមសុខណា |
| សូមជួយកម្ចាត់ | សត្រូវឫស្យា | សម្តែងមេត្តា | |
| ករុណាដល់ខ្ញុំ | ។ | ||
| ៥ | សត្រូវនាំគ្នា | ព័ទ្ធខ្ញុំដូចជា | សត្វសិង្ហដ៏ធំ |
| ចាំស៊ីសាច់មនុស្ស | ដូចមានគំនុំ | វាមើលមកខ្ញុំ | |
| ដូចនំចំណី | ។ | ||
| ៦ | ឱព្រះម្ចាស់អើយ | កុំគង់កន្តើយ | សម្តែងបារមី |
| ឧត្តុង្គឧត្តម | ថ្កុំថ្កើងថ្លាថ្លៃ | ចែងចាំងលើដី | |
| រស្មីត្រចង់ | ។ | ||
| ៧ | សត្រូវរបស់ | រូបខ្ញុំទាំងអស់ | ប្រុងប្រៀបប៉ុនប៉ង |
| គេរាយអន្ទាក់ | ចាំដាក់ខ្ញុំផង | ចាប់ខ្ញុំតែម្តង | |
| យកទៅសម្លាប់ | ។ | ||
| គេជីករណ្តៅ | ធំហើយសែនជ្រៅ | ហើយគេពួនស្តាប់ | |
| ពេលណាខ្ញុំធ្លាក់ | គេនឹងមកចាប់ | តែមិនចំណាប់ | |
| ភ្លាត់ធ្លាក់ខ្លួនឯង | ។ | ||
| ៨ | បពិត្រព្រះម្ចាស់ | ខ្ញុំទុកចិត្តច្បាស់ | លើទ្រង់ក្រៃលែង |
| ទុកចិត្តទាំងស្រុង | បារមីជាក់ស្តែង | ខ្ញុំសូមសម្តែង | |
| បទទំនុកថ្មី | ។ | ||
| ៩ | ព្រលឹងខ្ញុំអើយ | កុំនៅកន្តើយ | ប្រញាប់ឃ្មាតខ្មី |
| ឱឃឹមនិងពិណ | កុំនៅស្ងៀមអី | បន្លឺបទថ្មី | |
| ដាស់ថ្ងៃឱ្យរះ | ។ | ||
| ១០ | ឱព្រះម្ចាស់អើយ | រូបខ្ញុំនេះហើយ | នឹងតម្កើងព្រះ |
| នៅក្នុងចំណោម | ប្រជាទាំងអស់ | លើកព្រះដោយស្មោះ | |
| ឱ្យជាតិផ្សេងយល់ | ។ | ||
| ១១ | ដ្បិតព្រះហឫទ័យ | ករុណាប្រណី | ព្រះម្ចាស់ខ្ពស់ដល់ |
| ទៅលើផ្ទៃមេឃ | ឥតមានកិច្ចកល | បារមីខ្ពស់ដល់ | |
| វេហាស៍អាកាស | ។ | ||
| ១២ | ព្រះជាម្ចាស់អើយ | កុំនៅកន្តើយ | បង្ហាញឱ្យច្បាស់ |
| បារមីឧត្តុង្គ | ឧត្តមត្រចះ | ព្រះខ្ពង់ខ្ពស់ណាស់ | |
| នៅលើមេឃា | ។ | ||
| សូមឱ្យសិរី | រុងរឿងថ្លាថ្លៃ | ភ្លឺមហិមា | |
| រស្មីចែងចាំង | នៅលើវេហា | ភ្លឺខ្លាំងអស្ចារ្យ | |
| លើដីទាំងមូល | ។ |
ទំនុកតម្កើងលេខ ៥៨ (៥៧) បទពាក្យ ៧
| ២ | ឱពួកចៅក្រមទាំងឡាយអើយ | ពាក្យអ្នកនិយាយពេលកាត់ក្តី | |
| ជាពាក្យត្រឹមត្រូវល្អប្រពៃ | ហើយមានអត្ថន័យពិតឬទេ ? | ។ | |
| ៣ | តែផ្ទុយទៅវិញតាមការពិត | ពួកអ្នកប្រព្រឹត្តទុច្ចរិតទ្វេ | |
| ដោយចិត្តចេតនាឥតកែប្រែ | ចូលចិត្តគិតតែរឿងឃោរឃៅ | ។ | |
| ៤ | ឯមនុស្សវៀចវេរចិត្តអាក្រក់ | ល្បិចខ្មៅកខ្វក់សែនអាស្រូវ | |
| មានតាំងពីខ្លួនគេស្ថិតនៅ | មិនដឹងខុសត្រូវក្នុងផ្ទៃម្តាយ | ។ | |
| ៥ | ខ្លួនគេមានពិសដូចសត្វពស់ | មិនខ្ចីស្រណោះមិនខ្វល់ខ្វាយ | |
| ធ្វើថ្លង់មិនឮសព្វស័ព្ទអ្វី | ដូចពស់ចង្រៃដ៏កំណាច | ។ | |
| ៦ | មិនដែលចេះឮសូរសំឡេង | ទោះគ្រូចាស់ក្មេងមានអំណាច | |
| គ្រូអាលម្ពាយចាប់ពស់កាច | អ្នកមានអំណាចពូកែក្តី | ។ | |
| ៧ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | សូមកុំកន្តើយកុំប្រណី | |
| កាច់បំបាក់ធ្មេញមនុស្សអប្រីយ៍ | ចង្កូមសត្វព្រៃអស់ទាំងនោះ | ។ | |
| ៨ | សូមឱ្យជីវិតគេរសាត់ | ប៉ើងបក់ទៅបាត់កុំស្រណោះ | |
| ដូចទឹកដែលហូរធ្លាក់ពីជ្រោះ | ឱ្យពួកគេនោះរាបដូចស្មៅ | ។ | |
| ៩ | សូមឱ្យពួកគេដូចជន្លេន | ដងខ្លួនពត់ពេនហើយវារទៅ | |
| ស្ងួតខ្លួនក្រៀមក្រោះដោយកម្តៅ | ដូចកូនដែលត្រូវធ្លាក់រលូត | ។ | |
| ១០ | ព្រះម្ចាស់ធ្វើឱ្យពួកមនុស្ស | ចិត្តពាលទុយ៌សវិនាសផុត | |
| ដូចជាបន្លាដ៏ស្រួចមុត | ត្រូវក្រៀមក្រោះស្វិតខ្យល់ផាត់ទៅ | ។ | |
| ១១ | រីឯពួកមនុស្សសុចរិត | រីករាយក្នុងចិត្តមិនអាស្រូវ | |
| ដោយព្រះសងសឹកនឹងសត្រូវ | ឱ្យគេស្គាល់នូវក្តីវិនាស | ។ | |
| ១២ | មនុស្សម្នានាំគ្នាពោលថា | អ្នកត្រង់ល្អជាចម្រើនច្បាស់ | |
| ព្រោះយើងមានព្រះជាអម្ចាស់ | នៅជួយជំរះក្តីមនុស្សលោក | ។ |
ទំនុកតម្កើងលេខ ៥៩ (៥៨) បទកាកគតិ
| ២ | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | ជួយរំដោះខ្ញុំ |
| ឱ្យរួចពីខ្មាំង | សត្រូវតូចធំ | វាមានគំនុំ | |
| ចង់ចាប់ធ្វើបាប | ។ | ||
| ៣ | សូមជួយរំដោះ | ជីវិតឱ្យរស់ | ជារៀងដរាប |
| ផុតពីពួកពាល | ពីអ្នកសាងបាប | អាក្រក់ឆ្អេះឆ្អាប | |
| ពួកជនស្រេកឈាម | ។ | ||
| ៤ | ឱព្រះអម្ចាស់ | ទោះខ្ញុំពុំខុស | ក៏គេព្យាយាម |
| ចាំស្ទាក់ប្រហារ | ជីវិតខ្ញុំភ្លាម | ពួកគេព្យាយាម | |
| ប្រឆាំងជានិច្ច | ។ | ||
| ៥ | ទោះខ្ញុំមិនខុស | ក៏ពួកទាំងនោះ | នៅតែមានល្បិច |
| ពួនចាំស្ទាក់ចាប់ | រូបខ្ញុំមិនភ្លេច | សូមកុំកែគេច | |
| បែរភក្ត្រមើលផង | ។ | ||
| ៦ | ឱព្រះម្ចាស់អើយ | ព្រះអង្គនេះហើយ | ជាព្រះខ្ពស់ខ្ពង់ |
| លើពិភពលោក | គ្មានអ្វីស្មើទ្រង់ | សូមជួយខ្ញុំផង | |
| ដាក់ទោសពួកក្បត់ | ។ | ||
| ៧ | ល្ងាចគេនាំគ្នា | រូតរះម្នីម្នា | តាមពេលកំណត់ |
| ដើរលូដូចឆ្កែ | ដែលរសាត់ព្រាត់ | ដើរក្រឡឹងព័ទ្ធ | |
| ជុំក្រុងទាំងអស់ | ។ | ||
| ៨ | មាត់របស់គេ | ពោលមិនគិតទេ | ពាក្យអសុរស |
| ដូចដាវដ៏មុត | និយាយគំរោះ | ពួកគេទាំងនោះ | |
| ថាគ្មានគេឮ | ។ | ||
| ៩ | ឱព្រះម្ចាស់អើយ | ព្រះអង្គនេះហើយ | អ្នកសើចបញ្ឈឺ |
| ឱ្យពួកទាំងនោះ | ចុកចាប់ផ្សាឈឺ | គ្រប់ជាតិដឹងឮ | |
| ទ្រង់សើចចំអក | ។ | ||
| ១០ | រូបខ្ញុំខំប្រឹង | មើលទៅព្រះអង្គ | មិនឱ្យខានខក |
| ទ្រង់ជាកម្លាំង | កំពែងជម្រក | មិនឱ្យខ្មាំងមក | |
| ពាធាបំភ័យ | ។ | ||
| ១១ | ព្រះរបស់ខ្ញុំ | ហឫទ័យទូលំ | ទូលាយឥតបី |
| មេត្តាករុណា | សន្តោសប្រណី | ឱ្យខ្ញុំសប្បាយ | |
| ដោយខ្មាំងចាញ់ដៃ | ។ | ||
| ១២ | ព្រះម្ចាស់ជាខែល | ការពារក្រវែល | រក្សាយប់ថ្ងៃ |
| សូមកុំប្រហារ | ជីវិតគេក្ស័យ | ក្រែងជនប្រុសស្រី | |
| ភ្លេចជ័យព្រះអង្គ | ។ | ||
| ១៣ | ពេលគេហាមាត់ | និយាយស្តីសុទ្ធ | ពាក្យមិនទំនង |
| សូមឱ្យពួកគេ | ជាប់អន្ទាក់ផង | ព្រោះចិត្តគេប៉ង | |
| កុហកផ្តាសា | ។ | ||
| ១៤ | សូមបំផ្លាញឱ្យ | ពួកគេអន្តរាយ | វិនាសអសារ |
| នោះទើបពួកគេ | បានដឹងច្បាស់ថា | ព្រះគឺក្សត្រា | |
| ជាម្ចាស់ពិភព | ។ | ||
| ១៥ | ល្ងាចគេនាំគ្នា | រូតរះម្នីម្នា | ឥតមានឈរឈប់ |
| ដើរលូដូចឆ្កែ | ទាំងថ្ងៃទាំងយប់ | ដើរព័ទ្ធឥតឈប់ | |
| ជុំវិញទីក្រុង | ។ | ||
| ១៦ | ពួកគេដើរជ្រក | តត្រុកទៅមក | ដោយក្តីសៅហ្មង |
| ស្វែងរកអាហារ | ចម្អែតពោះផង | គ្រហឹមម្តងៗ | |
| ព្រោះស៊ីមិនគ្រប់ | ។ | ||
| ១៧ | រីឯខ្មុំវិញ | ក្នុងចិត្តពោរពេញ | សរសើរមិនឈប់ |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់ជាម្លប់ | ថ្លែងមិនឈរឈប់ | |
| ហឫទ័យមេត្តា | ។ | ||
| ពេលព្រឹកព្រលឹម | ថ្លែងទាំងញញឹម | ពីក្តីករុណា | |
| របស់ព្រះអង្គ | ជាកំពែងការ | ជួយខ្ញុំនេះណា | |
| ពេលអាសន្នភ័យ | ។ | ||
| ១៨ | បពិត្រព្រះម្ចាស់ | ព្រះអង្គជាព្រះ | មានឫទ្ធិបារមី |
| ខ្ញុំនឹងច្រៀងស្មូត | បទតម្កើងថ្វាយ | ព្រះអង្គនេះហើយ | |
| ជាកំពែងមាំ | ។ |
ទំនុកតម្កើងលេខ ៦០ (៥៩) បទព្រហ្មគីតិ
| ៣ | ឱព្រះជាម្ចាស់អើយ | ហេតុម្តេចឡើយក៏បោះបង់ | |
| ចោលខ្ញុំនៅត្រមង់ | ព្រមទាំងឱ្យបរាជ័យ | ។ | |
| ទោះបីទ្រង់ពិរោធ | ឬខ្ញាល់ក្រោធសូមប្រណី | ||
| ជួយខ្ញុំផុតពីក្ស័យ | រួចពីដៃសត្រូវផង | ។ | |
| ៤ | ព្រះអង្គប្រើបារមី | ឱ្យផែនដីប្រេះតែម្តង | |
| របេះចេញទៀតផង | សូមជួយចងភ្ជិតឱ្យជាប់ | ។ | |
| ៥ | ព្រះអង្គធ្វើឱ្យរាស្រ្ត | ទ្រង់ទាំងអស់រស់មិនគាប់ | |
| វេទនាមិនឈរឈប់ | រងទោសទុក្ខក្តៅឈឺផ្សា | ។ | |
| ៦ | ព្រះអង្គបានប្រទាន | ទង់ជ័យមានជាសញ្ញា | |
| ដល់អ្នកខ្លាចចេស្តា | អាចផុតពីបរាជ័យ | ។ | |
| ៧ | សូមយាងមកសង្គ្រោះ | យើងទាំងអស់ដោយបារមី | |
| តបកុំបង្អង់អី | រាស្រ្តប្រុសស្រីរួចជីវិត | ។ | |
| ៨ | ព្រះមានបន្ទូលពី | ដែលជាទីដ៏វិសុទ្ធ | |
| ទ្រង់យកជ័យបំផុត | ទាំងចែកស្រុកស៊ីគែមឱ្យ | ។ | |
| យើងនឹងវាស់ជ្រលង | ស៊ូកូតផងមិនបណ្តោយ | ||
| ទុកឱ្យរាស្រ្តចែកចាយ | ជាអំណោយដ៏ថ្លាថ្លៃ | ។ | |
| ៩ | កាឡាតស្រុកយើងទេ | ម៉ាណាសេដ៏ប្រពៃ | |
| នោះសុទ្ធតែជាដី | ដ៏ថ្លាថ្លៃរបស់យើង | ។ | |
| ប្រាអ៊ីមដូចមួកដែក | ល្អអនេកគួរតម្កើង | ||
| យូដាជាស្រុកយើង | ដូចដំបងរាជ្យវិសេស | ។ | |
| ១០ | ម៉ូអាប់ជាកន្លែង | ដែលយើងស្វែងមិនប្រហែស | |
| ស្បែកជើងយើងលាងបោះ | លើដីនោះគឺអេដុម | ។ | |
| ១១ | លោកនេះមាននរណា | ចិត្តហានក្លាអាចដឹកនាំ | |
| រូបខ្ញុំឱ្យចូលចំ | ក្រុងអេដុមដ៏អស្ចារ្យ | ។ | |
| ១២ | ឱព្រះជាម្ចាស់អើយ | ព្រះអង្គហើយដែលហានក្លា | |
| តែទ្រង់ប្រែទៅជា | មិនមេត្តាប្រែបោះបង់ | ។ | |
| ១៣ | សូមយាងជួយយើងខ្ញុំ | ឱ្យប្រឆាំងសត្រូវផង | |
| ដ្បិតអ្វីសព្វទាំងពួង | មកពីមនុស្សជួយមិនបាន | ។ | |
| ១៤ | បើទ្រង់គង់ជាមួយ | ខ្ញុំមិនព្រួយមិនរំខាន | |
| ព្រះអង្គបង្ក្រាបបាន | ពួកសាមាន្យឱ្យវិនាស | ។ |
ទំនុកតម្កើងលេខ ៦១ (៦០) បទកាកគតិ
| ២ | ឱព្រះម្ចាស់អើយ | កុំគង់ព្រងើយ | សូមព្រះសណ្តាប់ |
| យកហឫទ័យទុក | ដាក់ហើយត្រងត្រាប់ | ពាក្យអង្វរគាប់ | |
| ទូលបង្គំផង | ។ | ||
| ៣ | ពេលខ្ញុំនៅឆ្ងាយ | សន្លឹមអន្លាយ | ហាក់អស់កម្លាំង |
| ខ្ញុំស្រែកហៅរក | ព្រះនាមព្រះអង្គ | សូមដឹកនាំខ្ញុំ | |
| ទៅកាន់ថ្មខ្ពស់ | ។ | ||
| ៤ | ព្រះអង្គជាទី | ជម្រករមណី | រឹងមាំឥតខ្ចោះ |
| ជាប៉មមាំមួន | កំពែងដ៏ខ្ពស់ | ព្រះជាអម្ចាស់ | |
| តទល់សត្រូវ | ។ | ||
| ៥ | ទូលបង្គំចង់ | រស់និត្យនៅក្នុង | ពន្លាពេកកូវ |
| របស់ព្រះអង្គ | រហូតតទៅ | ហើយសូមក្រាបនៅ | |
| ក្រោមម្លប់ព្រះអង្គ | ។ | ||
| ៦ | ឱព្រះម្ចាស់អើយ | ព្រះអង្គនេះហើយ | តែងស្តាប់ពាក្យខ្ញុំ |
| ព្រះអង្គប្រទាន | មកទូលបង្គំ | មរតកដ៏ធំ | |
| បម្រុងទុកឱ្យ | ។ | ||
| ៧ | សូមទ្រង់ប្រទាន | ព្រះរាជាមាន | ជន្មាមិនថយ |
| អាយុយឺនយូរ | សតវត្សទៅក្រោយ | ជាម្លប់ផ្តល់ឱ្យ | |
| ប្រជាប្រុសស្រី | ។ | ||
| ៨ | សូមឱ្យមហាក្សត្រ | គ្រងរាជ្យរហូត | ក្រោមភក្រ្តម្ចាស់ថ្លៃ |
| រហូតតទៅ | ដោយព្រះហឫទ័យ | មេត្តាប្រណី | |
| ករុណាស្មោះស្ម័គ្រ | ។ | ||
| ៩ | ខ្ញុំនឹងតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | រាល់ថ្ងៃឥតអាក់ |
| ឥតឈប់ឥតឈរ | ឱ្យសមនឹងពាក្យ | សន្យាលាយល័ក្ខណ៍ | |
| ចំពោះព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ៦២ (៦១) បទពាក្យ ៧
| ២ | ពេលខ្ញុំនៅក្បែរព្រះអម្ចាស់ | ចិត្តរីករាយណាស់មិនព្រួយសោះ | |
| ព្រោះតែព្រះអង្គជួយសង្គ្រោះ | ជីវិតខ្ញុំរស់ផុតមរណា | ។ | |
| ៣ | ព្រះអង្គប្រៀបដូចជាបន្ទាយ | វាយបុកមិនធ្លាយដូចថ្មដា | |
| ជាកំពែងមាំរងការពារ | ខ្ញុំមិនវេទនាមិនព្រួយភ័យ | ។ | |
| ៤ | តើអ្នករាល់គ្នានៅតែចង់ | ប្រហារបំបង់អ្នកនេះថ្វី | |
| ដូចចង់រំលំកំពែងជ័យ | ដេកដួលទៅដីឬយ៉ាងណា ? | ។ | |
| ៥ | គេចង់ឱ្យអ្នកនោះអាប់យស | និយាយកុហកពាក្យមុសា | |
| មាត់គេឱ្យពរចិត្តឫស្យា | ដាក់បណ្តាសាមិនស្រណោះ | ។ | |
| ៦ | មែនហើយខ្ញុំនឹងបានស្ងប់ចិត្ត | ពេលបាននៅជិតព្រះអម្ចាស់ | |
| ខ្ញុំតែងសង្ឃឹមគ្មានក្រឡះ | លើព្រះអម្ចាស់របស់ខ្ញុំ | ។ | |
| ៧ | ព្រះអង្គតែមួយជាថ្មដា | សង្គ្រោះពាំងពារខ្មាំងជិតជុំ | |
| ទ្រង់ជាកំពែងដ៏រឹងមាំ | ខ្ញុំផុតទុក្ខធំគ្មានសៅហ្មង | ។ | |
| ៨ | ឯការសង្គ្រោះនិងសិរី | រុងរឿងថ្លាថ្លៃខ្ញុំតែម្តង | |
| ស្ថិតលើព្រះអម្ចាស់ទាំងស្រុង | ព្រោះតែព្រះអង្គជាថ្មដា | ។ | |
| ៩ | ឱប្រជាជនទាំងអស់អើយ | ចូរកុំកន្តើយនាំគ្នីគ្នា | |
| ផ្ញើកាយផ្ញើចិត្តទាំងជន្មា | លើព្រះគ្រប់គ្រាតរៀងទៅ | ។ | |
| ចូរទូលទុក្ខសោកក្តីកង្វល់ | សព្វអស់អំពល់កុំទុកនៅ | ||
| ទ្រង់ជាជម្រកមិនអាស្រូវ | ដរាបរៀងទៅជាប់ជានិច្ច | ។ | |
| ១០ | ជីវិតដូចមួយដង្ហើមខ្លី | ដូចជាគ្មានន័យគ្មានប្រាកដ | |
| រួមទាំងរូបកាយទាំងដួងចិត្ត | ស្រាលហួសបើគិតឥតតម្លៃ | ។ | |
| ១១ | មិនត្រូវប្រកាន់ចិត្តហឹង្សា | ឬក៏ប្រាថ្នាការកេងគៃ | |
| ទោះកើតសម្បត្តិធនច្រើនក្តី | កុំនឹកមមៃជាប់ឱ្យសោះ | ។ | |
| ១២ | ខ្ញុំឮព្រះម្ចាស់បន្ទូលថា | អំណាចចេស្តាគ្រប់ទាំងអស់ | |
| ស្ថិតលើព្រះអង្គព្រះសង្គ្រោះ | មានអំណាចខ្ពស់ហួសផែនដី | ។ | |
| ១៣ | ព្រះអង្គប្រកបដោយចេស្តា | ហឫទ័យករុណាត្រាប្រណី | |
| ព្រះអង្គតបស្នងមនុស្សប្រុសស្រី | តាមតែអ្វីៗគេប្រព្រឹត្ត | ។ |
ទំនុកតម្កើងលេខ ៦៣ (៦២) បទកាកគតិ
| ២ | បពិត្រព្រះម្ចាស់ | ទ្រង់ពិតជាព្រះ | នៃទូលបង្គំ |
| ខ្ញុំខំស្វែងរក | មិននៅសំងំ | តាំងពីព្រលឹម | |
| ស្វះស្វែងដើររក | ។ | ||
| រូបខ្ញុំស្រេកឃ្លាន | ព្រះប្រាជ្ញាញាណ | អាល័យនឹងភ្នក | |
| ដូចដីប្រេះបែក | គ្មានភ្លៀងធា្លក់មក | ខ្ញុំដើរកាត់ជ្រក | |
| គ្រប់ទីទិសា | ។ | ||
| ៣ | សូមឱ្យរូបខ្ញុំ | បានឃើញព្រះអង្គ | ក្នុងទីសក្ការ |
| ខ្ញុំចង់ឃើញណាស់ | បារមីឫទ្ធា | អំណាចចេស្តា | |
| របស់ព្រះអង្គ | ។ | ||
| ៤ | ព្រះទ័យមេត្តា | សន្តោសករុណា | ប្រសើរឥតហ្មង |
| ខ្ញុំនឹងពោលពាក្យ | សរសើរតម្កើង | សិរីរុងរឿង | |
| ព្រះម្ចាស់មានឫទ្ធិ | ។ | ||
| ៥ | ខ្ញុំសូមថ្លាថ្លែង | អំណរក្រៃលែង | អស់មួយជីវិត |
| ខ្ញុំសូមលើកដៃ | បង្គំថ្វាយថ្វាត់ | ព្រះនាមវិសុទ្ធ | |
| ព្រះអង្គតែមួយ | ។ | ||
| ៦ | ខ្ញុំនឹងសប្បាយ | ឥតមានខ្វល់ខ្វាយ | ព្រោះមានព្រះជួយ |
| បានសុខរមនា | គ្មានភ័យគ្មានព្រួយ | ព្រះម្ចាស់តែមួយ | |
| ខ្ញុំច្រៀងតម្កើង | ។ | ||
| ៧ | រៀងរាល់រាត្រី | ខ្ញុំនឹកស្រមៃ | ទៅដល់ព្រះអង្គ |
| អស់ពេញមួយយប់ | រាត្រីកន្លង | នឹកដល់ព្រះអង្គ | |
| ឥតមានពេលភ្លេច | ។ | ||
| ៨ | ព្រោះតែព្រះអង្គ | បានជួយតម្រង់ | រូបខ្ញុំជានិច្ច |
| ខ្ញុំច្រៀងខ្ញុំរាំ | សប្បាយពន់ពេក | ឥតមានរារែក | |
| ក្រោមម្លប់បារមី | ។ | ||
| ៩ | ចិត្តខ្ញុំជំពាក់ | ឥតមានស្រាន្តស្រាក | នឹកគិតអាល័យ |
| ទៅដល់ព្រះម្ចាស់ | ទោះយប់ឬថ្ងៃ | ទ្រង់គាំទ្រឱ្យ | |
| រីកមុខស្រស់ថា្ល | ។ | ||
| ១០ | រីឯអស់អ្នក | ដែលចាំពួនស្ទាក់ | ចង់ផ្តាច់សង្ខារ |
| សូមឱ្យគេធា្លក់ | ជ្រោះជ្រៅក្រៃណា | ជ្រៅឥតឧបមា | |
| រកស្មានមិនត្រូវ | ។ | ||
| ១១ | ឱ្យពួកគេស្លាប់ | ដោយមុខដាវកាប់ | កុំបីសល់នៅ |
| សាច់ឈាមរហែក | ខ្ទេចខ្ទីដូចម្សៅ | ដូចសាច់សត្វត្រូវ | |
| ចចកខាំហែក | ។ | ||
| ១២ | ព្រោះតែព្រះម្ចាស់ | ស្តេចត្រេកអរណាស់ | រីករាយអនេក |
| អ្នកស្បថក្នុងនាម | ព្រះម្ចាស់ល្អឯក | ឯអ្នកដែលវៀច | |
| បាត់មាត់សូន្យឈឹង | ។ |
ទំនុកតម្កើងលេខ ៦៤ (៦៣) បទព្រហ្មគីតិ
| ២ | ឱព្រះជាម្ចាស់អើយ | សូមប្រោសហើយព្រះសណ្តាប់ | |
| រូបខ្ញុំភ័យញ័រញាប់ | ជួយការពារជីវិតផង | ។ | |
| ៣ | រារាំងរួចពីដៃ | ពួកព្រៃផ្សៃពាលយង់ឃ្នង | |
| ឃុបឃិតចិត្តប៉ុនប៉ង | សូមព្រះអង្គជួយឱ្យផុត | ។ | |
| ៤ | គេប្រើពាក្យសម្តី | មិនប្រពៃដូចអាវុធ | |
| ដូចដាវដែលស្រួចមុត | ផ្តាច់ជីវិតមិនបង្អង់ | ។ | |
| ៥ | ពួកគេលួចប្រហារ | មនុស្សធម្មតាស្លូតទៀងត្រង់ | |
| លបលួចពីក្រោយខ្នង | ដោយមិនក្រែងរអែងចិត្ត | ។ | |
| ៦ | គេនាំគ្នានិយាយ | ពួកគេឱ្យធ្វើទុច្ចរិត | |
| រួចហើយគេឃុបឃឹត | រួមគំនិតដាក់អន្ទាក់ | ។ | |
| ៧ | បង្ករឿងឧក្រិដ្ឋ | ទុច្ចរិតឥតស្ទើរស្ទាក់ | |
| ទាំងពោលស្តីបញ្ជាក់ | ថាគ្មានអ្នកដឹងឮឡើយ | ។ | |
| ៨ | តែព្រះមានឫទ្ធា | បានប្រហារពួកគេហើយ | |
| មិនឱ្យដឹងខ្លួនឡើយ | គេដេកដួលរងរបួស | ។ | |
| ៩ | ពាក្យពេចន៍គ្មានអត្ថន័យ | និយាយស្តីច្រើនតែហួស | |
| នាំឱ្យពួកគេនោះ | ត្រូវវិនាសអន្តរាយ | ។ | |
| ១០ | មនុស្សនាំគ្នាស្ញែង | ប្រកាថ្លែងគ្រប់ៗគ្នា | |
| ពីស្នាព្រះហស្តថ្លៃ | ហើយយល់អ្វីដែលទ្រង់ធ្វើ | ។ | |
| ១១ | អ្នកសុចរិតសប្បាយ | គេឱ្យនកាយក្រោមបន្ទើរ | |
| ព្រះម្ចាស់ដែលជាធ្នើ | អ្នកទៀងត្រង់លើកតម្កើង | ។ |
ទំនុកតម្កើងលេខ ៦៥ (៦៤) បទពាក្យ ៧
| ២ | ឱព្រះម្ចាស់អើយខ្ញុំតម្កើង | លើកព្រះអង្គឡើងនៅក្នុងក្រុង | |
| ស៊ីយ៉ូនហើយថ្វាយតង្វាយផង | ស្របតាមពាក្យប៉ងបន់សន្យា | ។ | |
| ៣ | ព្រះអង្គតែងតែព្រះសណ្តាប់ | ពាក្យមនុស្សរ៉ាយរ៉ាប់សព្វវេលា | |
| មនុស្សលោកក៏អាចចរយាត្រា | រកព្រះនាមាទ្រង់បានដែរ | ។ | |
| ៤ | ខ្ញុំមានកំហុសទោសធ្ងន់ណាស់ | មានតែព្រះអង្គទើបជួយប្រែ | |
| លើកលែងកំហុសទោសបង្វែរ | ឱ្យខ្ញុំល្ហើយល្ហែរួចទុក្ខភ័យ | ។ | |
| ៥ | អស់អ្នកដែលទ្រង់បានជ្រើសរើស | គេនឹងប្រទះសុខសិរី | |
| រស់ក្នុងសក្ការដ៏ប្រពៃ | វិសេសថ្លាថ្លៃលើលោកា | ។ | |
| យើងខ្ញុំនឹងបានស្កប់ស្កល់ចិត្ត | ព្រោះបាននៅជិតក្នុងវិហារ | ||
| ទទួលព្រះពរក្នុងពន្លា | ដំណាក់ថ្លៃថ្លាដ៏វិសុទ្ធ | ។ | |
| ៦ | បពិត្រព្រះម្ចាស់ព្រះសង្គ្រោះ | ទ្រង់គឺជាព្រះដ៏សុចរិត | |
| ប្រជាជិតឆ្ងាយនាយសមុទ្រ | គេផ្ញើជិវិតលើព្រះអង្គ | ។ | |
| ៧ | ព្រះអង្គពង្រឹងភ្នំទាំងឡាយ | មិនឱ្យទន់ជ្រាយរឹងមាំម៉ឹង | |
| ដោយសារចេស្តាព្រះថ្កុំថ្កើង | រុងរឿងខ្ពស់ឡើងដោយបារមី | ។ | |
| ៨ | ព្រះអង្គធ្វើឱ្យទឹកសមុទ្រ | រលកបោកផុតស្ងប់ធ្វើហី | |
| ទាំងចលាចលមនុស្សប្រុសស្រី | ស្ងប់គ្មានឮអ្វីគួរតក់ស្លុត | ។ | |
| ៩ | អ្នកដែលរស់នៅដាច់ស្រយាល | នាំគ្នាជ្រួលច្រាលភ័យរន្ធត់ | |
| ឃើញទីសម្គាល់អស្ចារ្យផុត | លែងភ័យតក់ស្លុតសប្បាយសើច | ។ | |
| ១០ | ព្រះអង្គថែទាំមើលរក្សា | បោចស្មៅបន្លារែកទឹកស្រោច | |
| ផែនដីជោកសព្វមិនឱ្យខ្លោច | រួចបានបង្កើតផលបរិបូរណ៍ | ។ | |
| អស់ទាំងទន្លេព្រែកបឹងស្ទឹង | ព្រៀបពេញទំហឹងពេញហៀរហូរ | ||
| ពេញទាំងបឹងបួទាំងដងអូរ | ព្រះអង្គចាប់ផ្គូដូចតទៅ | ។ | |
| ១១ | ព្រះអង្គស្រោចស្រពស្រែចំការ | ទាំងដីផងណារាបគ្មានស្មៅ | |
| មានភ្លៀងធ្លាក់មកទឹកដក់នៅ | តាមវាលស្រែស្រូវពូជធាដុះ | ។ | |
| ១២ | ដល់ពេលច្រូតកាត់ព្រះអង្គបាន | ផ្តល់ស្រូវជាទានដ៏សប្បុរស | |
| ដែលជាអំណោយដ៏ខ្ពង់ខ្ពស់ | សម្បូរទាំងអស់ឥតមានខ្វះ | ។ | |
| ១៣ | រីឯនៅវាលរហោស្ថាន | មានស្មៅដុះច្រើនពោរពេញពាស | |
| ភ្នំតូចភ្នំធំភ្នំទាំងអស់ | ញញឹមស្រស់បស់ដោយអំណរ | ។ | |
| ១៤ | ហ្វូងសត្វពាសពេញតាមវាលស្មៅ | ជ្រលងពេញទៅស្រូវដ៏ល្អ | |
| អ្វីសព្វសារពើសូរអ៊ូអរ | ច្រៀងដោយអំណរដ៏លើសលប់ | ។ |
ទំនុកតម្កើងលេខ ៦៦ (៦៥) បទកាកគតិ
| ១ | ប្រជាប្រុសស្រី | នៅលើផែនដី | ទាំងអស់គ្នាអើយ |
| នាំគ្នាអបអរ | កុំបីកន្តើយ | អបអរសប្បាយ | |
| សាទរព្រះម្ចាស់ | ។ | ||
| ២ | ចូរច្រៀងតម្កើង | សិរីរុងរឿង | ព្រះនាមរបស់ |
| ព្រះម្ចាស់នៃយើង | បារមីខ្ពង់ខ្ពស់ | តម្កើងថ្កើងយស | |
| ថ្វាយដល់ព្រះអង្គ | ។ | ||
| ៣ | ចូរទូលទ្រង់ថា | បពិត្រព្រះជា | អម្ចាស់នៃយើង |
| គ្រប់ស្នាព្រះហស្ត | វិសេសថ្កុំថ្កើង | យើងសូមលើកឡើង | |
| ឱ្យខ្ពស់ដរាប | ។ | ||
| ពួកខ្មាំងសត្រូវ | ព្រះអង្គចាំនៅ | នាំគ្នាលុតក្រាប | |
| ដោយឃើញចេស្តា | ឫទ្ធានុភាព | ព្រះអង្គរៀងរៀប | |
| ធំធេងកន្លង | ។ | ||
| ៤ | មនុស្សលើដី | ទាំងប្រុសទាំងស្រី | ក្រាបថ្វាយព្រះអង្គ |
| គេនាំគ្នាច្រៀង | លើកសិរីផង | ច្រៀងបទតម្កើង | |
| ព្រះនាមល្បាញល្បី | ។ | ||
| ៥ | ចូរយើងនាំគ្នា | ពីគ្រប់ទិសា | កុំនៅធ្វើហី |
| មើលស្នាព្រះហស្ត | សុទ្ធតែប្រពៃ | ដែលទ្រង់លកលៃ | |
| ធ្វើមកមនុស្សលោក | ។ | ||
| ៦ | ទ្រង់ធ្វើឱ្យទឹក | សមុទ្រគគ្រឹក | ប្រែជារីងគោក |
| ឱ្យប្រជាជន | ដើរឆ្លងទៅមក | យើងផុតទុក្ខសោក | |
| ប្រែជាសប្បាយ | ។ | ||
| ៧ | ព្រះអង្គគ្រប់គ្រង | អស់កល្បយូរលង់ | ដោយឫទ្ធិបារមី |
| ទ្រង់ត្រួតពិនិត្យ | ប្រជាប្រុសស្រី | កុំឱ្យគ្រប់កាយ | |
| ក្រោកប្រឆាំងបាន | ។ | ||
| ៨ | ប្រជាជនអើយ | កុំនៅកន្តើយ | រួញរាខកខាន |
| តម្កើងព្រះអង្គ | ខ្ពស់ហួសអស់ស្ថាន | នោះយើងនឹងបាន | |
| សុខដោយបារមី | ។ | ||
| ៩ | ព្រះអង្គប្រទាន | ពួកយើងឱ្យមាន | ជីវិតស្រស់ថ្មី |
| ទ្រង់មិនបណ្តោយ | ឱ្យភ្លាត់ដល់ដី | មិនឱ្យយើងក្ស័យ | |
| រួចរស់ជីវិត | ។ | ||
| ១០ | បពិត្រព្រះម្ចាស់ | ព្រះអង្គជ្រាបច្បាស់ | ល្បងលមើលចិត្ត |
| ព្រះអង្គលុតដំ | យើងខ្ញុំពិតៗ | ដូចគេបន្សុទ្ធ | |
| ដុតមើលមាសប្រាក់ | ។ | ||
| ១១ | ព្រះអង្គបាននាំ | ឱ្យពួកយើងខ្ញុំ | ជួបទុក្ខលំបាក |
| ឱ្យរស់វេទនា | កំព្រាតោកយ៉ាក | ឈឺចាប់ឥតស្រាក | |
| ឥតស្រាន្តពេលណា | ។ | ||
| ១២ | ព្រះអង្គបណ្តោយ | សត្រូវមុខក្រោយ | ជិះជាន់សិរសា |
| យើងឆ្លងកាត់ភ្លើង | ក្តៅឥតឧបមា | ឆ្លងទឹកផងណា | |
| ឈឺផ្សារពេកពន់ | ។ | ||
| ប៉ុន្តែព្រះអង្គ | មិនបានបោះបង់ | នាំប្រជាជន | |
| ហើយទ្រង់ប្រទាន | ភោគផលធានធន | ឱ្យប្រជាជន | |
| សម្បូណ៌មិនខ្វះ | ។ | ||
| ១៣ | រូបខ្ញុំចូលស្នាក់ | ក្នុងព្រះដំណាក់ | របស់ព្រះម្ចាស់ |
| ទាំងនាំតង្វាយ | ដុតមកថ្វាយព្រះ | ឥតមានចន្លោះ | |
| ពាក្យដែលបានបន់ | ។ | ||
| ១៤ | ពាក្យពេចន៍អ្វីណា | ដែលខ្ញុំសច្ចា | កាលគ្រាអាសន្ន |
| ពេលនេះដាក់ថ្វាយ | លាពាក្យបំណន់ | ដែលខ្ញុំបានបន់ | |
| គ្រប់គ្រាគ្រប់កាល | ។ | ||
| ១៥ | ខ្ញុំជ្រើសរើសយក | សត្វធាត់ៗមក | ពពែគោឈ្មោល |
| ព្រមទាំងចៀមផង | យកចេញពីក្រោល | ក្លិនសាយភាយដល់ | |
| ទៅឯព្រះអង្គ | ។ | ||
| ១៦ | សូមអ្នកទាំងអស់ | ដែលធ្លាប់ស្ម័គ្រស្មោះ | លើព្រះគ្មានហ្មង |
| ខ្ញុំនឹងរៀបរាប់ | គ្រប់កិច្ចដែលទ្រង់ | មានមកកន្លង | |
| លើរូបកាយខ្ញុំ | ។ | ||
| ១៧ | ខ្ញុំស្រែកហៅរក | សូមព្រះយាងមក | កុំគង់សំងំ |
| ខ្ញុំស្រែកដង្ហោយ | រកព្រះឧត្តម | សូរសំឡេងខ្ញុំ | |
| តម្កើងទ្រង់ផង | ។ | ||
| ១៨ | បើខ្ញុំជាមនុស្ស | ទុច្ចរិតទុយ៌ស | អាក្រក់សៅហ្មង |
| នោះព្រះអង្គនឹង | ជ្រាបមិនសល់ហោង | ទោះវាចាផង | |
| ក៏ទ្រង់មិនស្តាប់ | ។ | ||
| ១៩ | ប៉ុន្តែព្រះម្ចាស់ | សព្វព្រះទ័យណាស់ | ទ្រង់ព្រះសណ្តាប់ |
| ហឫទ័យទូលាយ | ស្ម័គ្រស្មោះដរាប | ទ្រង់ចូលចិត្តស្តាប់ | |
| ពាក្យខ្ញុំអង្វរ | ។ | ||
| ២០ | សូមថ្កើងព្រះម្ចាស់ | ខ្ពង់ខ្ពស់ពេកណាស់ | ដោយចិត្តស្មោះសរ |
| ទ្រង់ពុំបដិសេធ | ពាក្យខ្ញុំអង្វរ | ទ្រង់ប្រទានពរ | |
| ដល់ខ្ញុំជានិច្ច |
ទំនុកតម្កើងលេខ ៦៧ (៦៦) បទពាក្យ ៧
| ២ | ឱព្រះម្ចាស់អើយសូមមេត្តា | សន្តោសករុណាដល់យើងខ្ញុំ | |
| ប្រទានព្រះពរដ៏ឧត្តម | ទតមើលយើងខ្ញុំដោយសប្បុរស | ។ | |
| ៣ | ដូច្នេះមនុស្សលើផែនដី | ស្គាល់មាគ៌ាថ្លៃព្រះអម្ចាស់ | |
| ក្នុងចំណោមជនជាតិទាំងអស់ | ស្គាល់ការសង្គ្រោះនៃព្រះអង្គ | ។ | |
| ៤ | បពិត្រព្រះម្ចាស់អើយសូមឱ្យ | ប្រជាទាំងឡាយនាំគ្នាថ្កើង | |
| ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង | នាមព្រះនៃយើងគ្រប់ៗកាយ | ។ | |
| ៥ | ប្រជាទាំងឡាយនាំគ្នាច្រៀង | បន្លឺសំនៀងដោយសប្បាយ | |
| ដ្បិតទ្រង់គ្រប់គ្រងគ្មាននឿយណាយ | ប្រជាទាំងឡាយមិនឆ្មៃឆ្មើង | ។ | |
| ៦ | បពិត្រព្រះម្ចាស់អើយសូមឱ្យ | ប្រជាទាំងឡាយនាំគ្នាថ្កើង | |
| ព្រះនាមព្រះអង្គឱ្យខ្ពស់ឡើង | នាមព្រះនៃយើងគ្រប់ៗកាយ | ។ | |
| ៧ | ផែនដីបង្កើតនូវភោគផល | មិនឱ្យយើងខ្វល់ពីអន្តរាយ | |
| ព្រះម្ចាស់ជាព្រះយើងទាំងឡាយ | ប្រទានពរឱ្យសុខគ្រប់គ្រា | ។ | |
| ៨ | សូមទ្រង់ប្រទានពរឱ្យយើង | និងមនុស្សទាំងពួងគ្រប់អាត្មា | |
| ទាំងអ្នករស់នៅឆ្ងាយផងណា | មនុស្សលើលោកាខ្លាចព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ៦៨ (៦៧) បទព្រហ្មគីតិ
| ២ | ពេលព្រះម្ចាស់ក្រោកឡើង | សត្រូវប៉ើងបាក់ខ្លបខ្លាច | |
| ចេស្តាឫទ្ធិអំណាច | អ្នកកោងកាចក៏រត់ចេញ | ។ | |
| ៣ | ទ្រង់ឱ្យគេរលាយ | សូន្យរូបកាយដូចជាផ្សែង | |
| ដូចថ្ងៃក្តៅហួតហែង | ឱ្យក្រមួនរលាយអស់ | ។ | |
| ៤ | រីឯជនសុចរិត | មិនប្រព្រឹត្តរឿងទុយ៌ស | |
| គេរីករាយខ្លាំងណាស់ | នៅចំពោះភក្ត្រព្រះម្ចាស់ | ។ | |
| ៥ | ចូរច្រៀងលើកតម្កើង | ព្រះនៃយើងកុំក្រឡះ | |
| ត្រួសត្រាយផ្លូវថ្វាយព្រះ | ជិះរទេះកាត់វេហាស៍ | ។ | |
| ៦ | ព្រះម្ចាស់គង់នៅក្នុង | ដំណាក់ទ្រង់ល្អអស្ចារ្យ | |
| ព្រះអង្គជាបិតា | អស់កុមារដែលកំព្រា | ។ | |
| ព្រះអង្គទ្រង់កាត់ក្តី | ឱ្យអស់ស្រីដែលវេទនា | ||
| មេម៉ាយគ្រប់ៗគ្នា | អ្នកវេទនាឱ្យមានផ្ទះ | ។ | |
| ៧ | រីអ្នកនៅជាប់គុក | មិនស្រណុកស្ទើរព្រាត់ប្រាស | |
| ទ្រង់បើករួចស្រឡះ | បានភ្លឺច្បាស់ចិត្តរីករាយ | ។ | |
| ឯពួកអ្នកបះបោរ | គេឆោឡោមិនសប្បាយ | ||
| គេនឹងទៅរស់ឆ្ងាយ | នៅឯនាយដីហួតហែង | ។ | |
| ៨ | បពិត្រព្រះជាម្ចាស់ | មានឫទ្ធិច្បាស់គួរស្ញប់ស្ញែង | |
| នៅពេលដែលទ្រង់យាង | នាំរាស្រ្តនៅរហោស្ថាន | ។ | |
| ៩ | ផែនដីស្ទើរប្រេះបែក | ទាំងផ្ទៃមេឃមិនស្រាកស្រាន្ត | |
| ភ្លៀងធ្លាក់គ្រប់ទីស្ថាន | ដូចកាលយាងពីស៊ីណៃ | ។ | |
| ១០ | បពិត្រព្រះអម្ចាស់ | ព្រះអង្គប្រោសយើងគ្មានភ័យ | |
| ភ្លៀងធ្លាក់ត្រជាក់ដី | រាស្រ្តក្រក្រីរស់ឡើងវិញ | ។ | |
| ១១ | ប្រជារាស្រ្តព្រះអង្គ | បានមកតាំងលំនៅពេញ | |
| ដោយទ្រង់បានបញ្ចេញ | ក្តីសប្បុរសដល់ទុរគត | ។ | |
| ១២ | ពេលព្រះចេញបញ្ជា | ស្ត្រីមានគ្នាច្រើនបំផុត | |
| ដូចទ័ពស្រួចមោះមុត | ចេញប្រកាសជាដំណឹង | ។ | |
| ១៣ | ពេលនោះស្តេចបាក់ទ័ព | ពលខ្លះស្លាប់បាត់សូន្យឈឹង | |
| ស្ត្រីៗដែលនៅក្នុង | ស្ទុះមកវឹងចែកជយភណ្ឌ | ។ | |
| ១៤ | ចុះតើអ្នករាល់គ្នា | ម្តេចប្រែជាពួនសំងំ | |
| សម្រាកក្នុងជំរំ | ម្តេចមិនខំមើលបក្សា | ។ | |
| សូម្បីតែសត្វព្រាប | មានមាសជាប់ពេញស្លាបវា | ||
| រោមមានរស្មីថ្លា | ខ្លួនបក្សាភ្លឺរន្ទាល | ។ | |
| ១៥ | ពេលព្រះម្ចាស់មានឫទ្ធិ | ធើ្វឱ្យស្តេចនិងជនពាល | |
| បាក់ទ័ពមានទាំងព្រឹក | ធ្លាក់មកកើលភ្នំសាលម៉ូន | ។ | |
| ១៦ | បាសានគឺជាភ្នំ | ដ៏សែនធំកំពូលច្រើន | |
| ជាសក្ការសំខាន់ | គួរគយគន់ដ៏ស្មោះស្ម័គ្រ | ។ | |
| ១៧ | ហេតុម្តេចមកក្រវែល | នឹងភ្នំដែលព្រះជ្រើស្នាក់ | |
| ច្រណែននឹងដំណាក់ | ព្រះជាម្ចាស់គង់រហូត | ។ | |
| ១៨ | ទ័ពសេះរបស់ទ្រង់ | ច្រើនរញង់រាប់លានកោដិ | |
| ព្រះអង្គគង់រហូត | លើស៊ីណៃជាសក្ការ | ។ | |
| ១៩ | ឱព្រះម្ចាស់ថ្កើងថ្កាន | យាងឡើងស្ថានខ្ពស់អស្ចារ្យ | |
| នាំឈ្លើយទៅផងណា | យញ្ញសក្ការទ្រង់ព្រមយក | ។ | |
| សូម្បីអ្នកប្រឆាំង | ធ្លាប់តតាំងច្រើនគរគោក | ||
| ក៏ទ្រង់នៅតែយក | មិនឱ្យគេខកចិត្តឡើយ | ។ | |
| ២០ | សូមសរសើរតម្កើង | ព្រះនៃយើងមិនកន្តើយ | |
| ដ្បិតមានតែទ្រង់ហើយ | ជួយគាំទ្រសង្គ្រោះយើង | ។ | |
| ២១ | ព្រះម្ចាស់ព្រះសង្គ្រោះ | យើងឱ្យរស់ទ្រង់មិនឆ្មើង | |
| ព្រះម្ចាស់អាចជួយយើង | ឱ្យរួចផុតពីមរណា | ។ | |
| ២២ | ពួកខ្មាំងទុកសក់វែង | ចង់ប្រជែងនឹងសាសនា | |
| ប៉ុន្តែគេច្បាស់ជា | ត្រូវផ្តន្ទាជាមិនខាន | ។ | |
| ២៣ | ទ្រង់មានព្រះបន្ទូល | នឹងប្រមូលពីបាសាន | |
| ត្រឡប់វិលវិញថ្កាន | មកពីបាតសមុទ្រភ្លាម | ។ | |
| ២៤ | ដើម្បីឱ្យអស់អ្នក | ដែលច្បាស់ជាក់ដើរលុយឈាម | |
| ពួកឆ្កែមិនទីមទាម | មកលិទ្ធឈាមពួកសត្រូវ | ។ | |
| ២៥ | ឱព្រះជាអម្ចាស់ | មនុស្សឃើញច្បាស់មិនអាស្រូវ | |
| ទ្រង់ឈ្នះអស់សត្រូវ | ទ្រង់ចូលទៅទីសក្ការ | ។ | |
| ២៦ | អ្នកច្រៀងដើរខាងមុខ | អ្នកភ្លេងទុកខាងក្រោយណា | |
| នារីច្រើនអាត្មា | ដើរត្រៀបត្រាទាំងវាយភ្លេង | ។ | |
| ២៧ | ចូរលើកតម្កើងព្រះ | ជាអម្ចាស់ខ្ពស់ក្រៃលែង | |
| តម្កើងកុំរអែង | ទាំងពូជពង្សអ៊ីស្រាអែល | ។ | |
| ២៨ | មានទាំងកុលសម្ព័ន្ធ | បេនយ៉ាមីនដើរអ៊ូអែ | |
| បន្ទាប់មកហូរហែ | ជាសម្ពន្ធនៃយូដា | ។ | |
| មានសម្លៀកបំពាក់ | ល្អឥតអាក់ដ៏ថ្លៃថ្លា | ||
| រួចអ្នកនាំមាគ៌ា | សាប់ប៊ូឡូនណែថាលី | ។ | |
| ២៩ | ព្រះអ្នកសព្វព្រះទ័យ | ឱ្យអ្នកថ្លៃខ្លាំងគ្មានពីរ | |
| សូមព្រះម្ចាស់ជីវី | បង្ហាញឫទ្ធីសង្គ្រោះ | ។ | |
| ៣០ | ពីដំណាក់ព្រះអង្គ | ក្រុងយេរូសាឡឹមខ្ពស់ | |
| កន្លែងស្តេចទាំងនោះ | យកតង្វាយថ្វាយសក្ការ | ។ | |
| ៣១ | សូមព្រះអង្គគំរាម | កុំទីមទាមសូមផ្តន្ទា | |
| ពួកនោះវាដូចជា | សត្វនានាតាមដើមត្រែង | ។ | |
| ពួកអ្នកដឹកនាំស្រុក | ដើរតត្រុកគ្មានកោតក្រែង | ||
| ដូចជាគោបាតែង | តែរត់លេងពីរនាក់កូន | ។ | |
| ពួកគេនឹងចុះចូល | មកមីរមូលឱនក្រាបលូន | ||
| យកប្រាក់ជាជំនូន | តង្វាយជូនព្រះជាម្ចាស់ | ។ | |
| ៣២ | អេស៊ីបចាត់ទូតមក | លើកដៃរកដោយរូតរះ | |
| អេត្យូពីស្វែងស្វះ | រកព្រះម្ចាស់ពីចម្ងាយ | ។ | |
| ៣៣ | នគរនានាអើយ! | កុំកន្តើយចូរច្រៀងថ្វាយ | |
| ព្រះម្ចាស់ដូចពណ្ណរាយ | លេងភ្លេងថ្វាយកុំរួញរា | ។ | |
| ៣៤ | ទ្រង់គង់លើរាជរថ | ឡើងខ្ពស់ផុតផ្ទៃមេឃា | |
| បន្លឺសូរខ្ទ័រខ្ទារ | ព្រះសូរសៀងនៃព្រះអង្គ | ។ | |
| ៣៥ | ចូរយើងប្រកាសថា | ឫទ្ធិចេស្តារបស់ទ្រង់ | |
| ចេស្តានៃព្រះអង្គ | ទ្រង់គ្រងលើអ៊ីស្រាអែល | ។ | |
| ៣៦ | ឱព្រះជាម្ចាស់អើយ | ព្រះអង្គហើយជាព្រះដែល | |
| មានឫទ្ធិបារមីក្រែល | អ៊ីស្រាអែលកោតខ្លបខ្លាច | ។ | |
| ព្រះអង្គទ្រង់ប្រទាន | រាស្រ្តឱ្យមានចិត្តអង់អាច | ||
| មានកម្លាំងអំណាច | សូមសរសើរថ្កើងព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ៦៩ (៦៨) បទកាកគតិ
| ២ | ឱ! ព្រះជាម្ចាស់ | សូមជួយសង្គ្រោះ | ឱ្យរួចខ្លួនផង |
| ទឹកដល់ច្រមុះ | ខ្ញុំភ័យកន្លង | ស្លាប់គ្រានេះម្តង | |
| តៃហោងសូន្យបង់ | ។ | ||
| ៣ | ខ្ញុំផុងក្នុងភក់ | ស្រូបបឺតជញ្ជក់ | ធ្លាក់ចុះលិចលង់ |
| ធា្លក់ជ្រៅសែនជ្រៅ | គ្មានអ្វីទ្រទ្រង់ | ហើយខ្ញុំកំពុង | |
| កាន់តែលិចទៅ | ។ | ||
| ៤ | ខ្ញុំអស់កម្លាំង | ស្រែកមិនបានខ្លាំង | នៅខំស្រែកហៅ |
| ស្រែកឡើងស្ងួតក | ទន្ទឹងមើលផ្លូវ | ផ្សាភ្នែកពេកកូវ | |
| មើលផ្លូវយូរពេក | ។ | ||
| ៥ | ខ្មាំងទូលបង្គំ | នាំគ្នាស្អប់ខ្ញុំ | មានច្រើនអនេក |
| ពួកវាទាំងនោះ | ពុំអាចដាក់លេខ | ច្រើនក្រាស់ស្កះស្អេក | |
| ជាងសរសៃសក់ | ។ | ||
| ពួកគេទាំងនោះ | កម្លាំងខ្លាំងហួស | មិននៅដំអក់ | |
| គេចង់ព្យាបាទ | ខ្ញុំមនុស្សត្រង់ស្មោះ | មិនលួចអ្វីសោះ | |
| ឱ្យខ្ញុំសងគេ | ។ | ||
| ៦ | ឱ! ព្រះជាម្ចាស់ | ព្រះអង្គជ្រាបច្បាស់ | ទោសខ្ញុំឡើងទ្វេ |
| បាបទាំងប៉ុន្មាន | លាក់មិនបានទេ | ព្រះម្ចាស់មុខតែ | |
| ជ្រាបអស់គ្មានសល់ | ។ | ||
| ៧ | ឱព្រះជាម្ចាស់ | ទ្រង់ពិតជាព្រះ | លើភពទាំងមូល |
| សូមកុំឱ្យអ្នក | ជឿសង្ឃឹមដល់ | មានទុក្ខកង្វល់ | |
| ត្រូវខ្មាសគេអី | ។ | ||
| ៨ | ខ្ញុំទ្រាំឱ្យគេ | ប្រមាថដៀលជេរ | មើលងាយពេកក្រៃ |
| ព្រោះតែព្រះអង្គ | ខ្មាសគេស្ទើរក្ស័យ | អាប់ឱនសិរី | |
| ព្រោះតែព្រះអង្គ | ។ | ||
| ៩ | ញាតិទូលបង្គំ | មិនរាប់អានខ្ញុំ | ពួកគេបោះបង់ |
| បងប្អូនបង្កើត | ក៏មិនស្មោះត្រង់ | ចាត់ទុកខ្ញុំនឹង | |
| ដូចជនបរទេស | ។ | ||
| ១០ | នោះមកពីខ្ញុំ | ចិត្តនៅមូលផ្តុំ | ស្រឡាញ់ខ្លាំងណាស់ |
| ដំណាក់ព្រះអង្គ | គេតិះដៀលត្មះ | តែពាក្យទាំងនោះ | |
| ត្រូវធា្លក់លើខ្ញុំ | ។ | ||
| ១១ | ខ្ញុំយំសោយសោក | តមមិនបរិភោគ | បាយចំណីនំ |
| ធ្វើឱ្យមនុស្សម្នា | រឹតតែជេរខ្ញុំ | ប្រមាថគួនគុំ | |
| ថែមហើយថែមទៀត | ។ | ||
| ១២ | រូបខ្ញុំស្លៀកពាក់ | របៀបជាអ្នក | កាន់ទុក្ខឥតឃ្លាត |
| ពួកគេនាំគ្នា | ខំប្រឹងឈ្លបឆ្លៀត | យករឿងនេះទៅ | |
| សើចលេងសប្បាយ | ។ | ||
| ១៣ | មិនតែប៉ុណ្ណោះ | គេទាំងស្រីប្រុស | នាំគ្នានិយាយ |
| ដៀលត្មះពីខ្ញុំ | តាមផ្សារជិតឆ្ងាយ | ចំអកឡកឡឺយ | |
| អាក្រក់ក្រៃលែង | ។ | ||
| ១៤ | ឱ! ព្រះអម្ចាស់ | ពេលឥឡូវនេះ | សូមទ្រង់សម្តែង |
| ហឫទ័យសន្តោស | ករុណាធំធេង | សង្គ្រោះកុំលែង | |
| សូមឆ្លើយតបផង | ។ | ||
| ១៥ | សូមរំដោះខ្ញុំ | រួចពីភក់ជ្រាំ | ទុក្ខសោកសៅហ្មង |
| ពីកណ្តាប់ដៃ | អ្នកស្អប់ខ្ញុំផង | សូមជួយស្រោចស្រង់ | |
| ឱ្យផុតទឹកជ្រៅ | ។ | ||
| ១៦ | កុំឱ្យខ្សែទឹក | ត្របាញ់គគ្រឹក | ទាញវឹងយកទៅ |
| រូបខ្ញុំឱ្យលង់ | ក្នុងទឹកជ្រោះជ្រៅ | កុំឃុំខ្ញុំនៅ | |
| ក្នុងអណ្តូងអី | ។ | ||
| ១៧ | ឱព្រះអម្ចាស់ | ព្រះអង្គមានព្រះ | ហឫទ័យប្រណី |
| ដ្បិតព្រះអង្គមាន | ករុណាឥតបី | មេត្តាប្រណី | |
| ទតមកខ្ញុំផង | ។ | ||
| ១៨ | សូមព្រះអង្គកុំ | លាក់ភក្ត្រពីខ្ញុំ | សូមឆ្លើយទាក់ទង |
| ខ្ញុំអ្នកបម្រើ | វេទនាកន្លង | ក្នុងគ្រានេះម្តង | |
| ជួយខ្ញុំប្រញាប់ | ។ | ||
| ១៩ | សូមយាងមកជិត | ហើយលោះជីវិត | រំដោះខ្ញុំឆាប់ |
| សូមជួយពីខ្មាំង | ឱ្យខ្ញុំត្រឡប់ | វិលទៅកាន់កាប់ | |
| មាតុភូមិវិញ | ។ | ||
| ២០ | ព្រះអង្គជ្រាបច្បាស់ | ថាខ្ញុំគេត្មះ | បន្ថោកជ្រក់ជ្រេញ |
| បង្អាប់កិត្តិយស | ខ្ញុំខ្មាសគេពេញ | តែអ្នកនោះវិញ | |
| ព្រះអង្គស្គាល់ជាក់ | ។ | ||
| ២១ | ពាក្យត្មះតិះដៀល | ចាក់រុកឆ្កឹះឆ្កៀល | ឈឺស្មើទាត់ធាក់ |
| ចិត្តខ្ញុំខ្លោចផ្សា | ឈឺចុកញ័រញាក់ | គិតថាមានម្នាក់ | |
| នឹងអាណិតខ្ញុំ | ។ | ||
| ក្រែងមានអ្នកជួយ | តែឥតមានមួយ | ខ្ញុំកើតទុក្ខធំ | |
| សង្ឃឹមថាមាន | គេមកលួងលោម | រំលែកទុក្ខខ្ញុំ | |
| តែរកមិនបាន | ។ | ||
| ២២ | ខ្ញុំឃ្លានបរិភោគ | គេមិនបានយក | អាហារហូបបាន |
| បែរយកថ្នាំពុល | ឱ្យខ្ញុំក្ស័យប្រាណ | ទោះស្រេកពុំបាន | |
| ស្គាល់រសជាតិទឹក | ។ | ||
| ២៣ | សូមឱ្យពិធី | ជប់លៀងវក់វី | ក្លាយជាវរវឹក |
| ចាប់គេចងជាប់ | គ្នាច្រើនសន្ធឹក | ទាំងយប់ល្ងាចព្រឹក | |
| ឱ្យវិនាសខ្ចាយ | ។ | ||
| ២៤ | ឱ្យភ្នែកពួកគេ | ស្រវាំងឡើងទ្វេ | មើលមិនយល់អ្វី |
| កុំឱ្យគេឈ្នះ | ឱ្យបរាជ័យ | វិនាសក្សិណក្ស័យ | |
| រហូតតទៅ | ។ | ||
| ២៥ | សូមព្រះអង្គជះ | ពិរោធទាំងអស់ | លើពួកសត្រូវ |
| ធ្វើទារុណកម្ម | គេឆាប់ៗទៅ | កុំបង្អង់នៅ | |
| យល់ដល់គេឡើយ | ។ | ||
| ២៦ | សូមឱ្យលំនៅ | របស់គេត្រូវ | ស្ងាត់ជ្រងំហើយ |
| កុំឱ្យមានម្នាក់ | រស់នៅបានឡើយ | ទីនោះឯងហើយ | |
| ជារហោស្ថាន | ។ | ||
| ២៧ | ដ្បិតគេបានធ្វើ | ទុក្ខម្នេញមិនស្ទើរ | ព្យាបាទរំខាន |
| ដល់អ្នកដែលព្រះ | បានដាក់ទោសទណ្ឌ | របួសសែនធ្ងន់ | |
| គេឈឺចាប់ណាស់ | ។ | ||
| ២៨ | សូមព្រះអង្គដាក់ | ទោសឱ្យដល់ថ្នាក់ | កុំប្រែក្រឡះ |
| តាមគេប្រព្រឹត្ត | ចិត្តពាលទុយ៌ស | សូមកុំស្រណោះ | |
| អាឡោះមេត្តា | ។ | ||
| ២៩ | សូមទ្រង់លុបឈ្មោះ | គេចេញពីមនុស្ស | ឱ្យគេមរណា |
| សូមដកគេចេញ | ពីឈ្មោះមនុស្សា | សុចរិតមេត្តា | |
| កុំឱ្យមានសល់ | ។ | ||
| ៣០ | រីឯរូបខ្ញុំ | ទុរគតក្រៀមក្រំ | ចុកចាប់ខ្វាយខ្វល់ |
| ឱ! ព្រះម្ចាស់អើយ | ជួយសង្គ្រោះដល់ | ខ្ញុំអ្នកទីទ័ល | |
| សូមស្តារវិញផង | ។ | ||
| ៣១ | ខ្ញុំនឹងច្រៀងកោត | សរសើរបំផុត | ព្រះនាមព្រះអង្គ |
| ប្រកាសពីភាព | ថ្កុំថ្កើងរឿងរុង | របស់ព្រះអង្គ | |
| បម្រើគោរព | ។ | ||
| ៣២ | តម្កើងដូច្នេះ | ប្រសើរត្រចះ | និងជាទីសព្វ |
| ព្រះហឫទ័យ | ព្រះអម្ចាស់គាប់ | លើសពីការដុត | |
| កូនគោទៅថ្វាយ | ។ | ||
| ៣៣ | អស់អ្នកទុរគត | វេទនាក្រខ្សត់ | ចិត្តគេសប្បាយ |
| គេមានអំណរ | ឥតមានខ្វល់ខ្វាយ | នឹងរស់វែងឆ្ងាយ | |
| អាយុយឺនយូរ | ។ | ||
| ៣៤ | ដ្បិតទ្រង់សណ្តាប់ | ពាក្យអ្នកសុភាព | និយាយទូលថ្ងូរ |
| ទ្រង់មិនលះបង់ | អ្នកជាប់ឃុំយូរ | ឱ្យទួញទ្រហោរ | |
| នៅឯកោទេ | ។ | ||
| ៣៥ | ផែនដីផ្ទៃមេឃ | សមុទ្រជ្រៅជ្រែក | កុំនៅទំនេរ |
| សត្វក្នុងសមុទ្រ | ទាំងអស់ហែលរេ | ចូរតម្កើងដែរ | |
| សិរីរុងរឿង | ។ | ||
| ៣៦ | ដ្បិតព្រះជាម្ចាស់ | ទ្រង់នឹងសង្គ្រោះ | ក្រុងយើងខ្ពស់ឡើង |
| ទីក្រុងនានា | ស្រុកយូដាផង | ព្រះអង្គកសាង | |
| ថ្មីវិញទាំងអស់ | ។ | ||
| ឱ្យប្រជាជន | ចូលមកបន្ទន់ | ចូលជ្រកនៅរស់ | |
| កន្លែងដើមវិញ | ឥតមានបង់បោះ | សុខស្រួលឥតខ្ចោះ | |
| កាន់កាប់ជាថ្មី | ។ | ||
| ៣៧ | កូនចៅរបស់ | អ្នកបម្រើស្មោះ | នឹងទទួលដី |
| មកទុកជាកេរ | មរតកប្រពៃ | បវរថ្លាថ្លៃ | |
| តាំងជាលំនៅ | ។ |
ទំនុកតម្កើងលេខ ៧០ (៦៩) បទពាក្យ ៧
| ២ | ឱព្រះជាម្ចាស់នៃខ្ញុំអើយ | សូមយាងមកហើយជួយរំដោះ | |
| ករុណាអាសូរដោយសង្គ្រោះ | ប្រោសខ្ញុំឱ្យរស់បានឆាប់ៗ | ។ | |
| ៣ | ឱ្យអ្នកព្យាបាទជីវិតខ្ញុំ | ត្រូវជួបទុក្ខធំកេរ្តិ៍ឈ្មោះអាប់ | |
| ទាំងអ្នកដែលប៉ងចង់ធ្វើបាប | វិនាសឆុតឆាប់ត្រូវដកខ្លួន | ។ | |
| ៤ | សូមឱ្យអ្នកដែលសើចចំអក | លែបខាយឡឺយឡកវិនាសសូន្យ | |
| ត្រូវបរាជ័យមិនរួចខ្លួន | កេរ្តិ៍ឈ្មោះសាបសូន្យអន្តរាយ | ។ | |
| ៥ | រីអ្នកស្រឡាញ់ការសង្គ្រោះ | ឱ្យគេទាំងនោះជួបសប្បាយ | |
| ថ្លែងឥតឈប់ឈរទាំងយប់ថ្ងៃ | សូមលើកសិរីថ្កើងព្រះម្ចាស់ | ។ | |
| ៦ | ឱព្រះអម្ចាស់ទូលបង្គំ | រស់រងទុក្ខធំវេទនាណាស់ | |
| សូមយាងមកជួយដោយរូតរះ | មេត្តាសង្គ្រោះកុំបង្អង់ | ។ |
ទំនុកតម្កើងលេខ ៧១ (៧០) បទពាក្យ ៧
| ១ | បពិត្រព្រះម្ចាស់ខ្ញុំសូមជ្រក | ក្រោមម្លប់ជម្រកនៃព្រះអង្គ | |
| កុំឱ្យរូបខ្ញុំត្រូវបាត់បង់ | ទាំងកេរ្តិ៍ឈ្មោះផងអាប់អាសារ | ។ | |
| ២ | ដោយព្រះអង្គមានព្រះហឫទ័យ | សុចរិតថ្លាថ្លៃសូមមេត្តា | |
| ផ្ទៀងព្រះកាណ៌ស្តាប់ខ្ញុំវាចា | សង្គ្រោះជីវ៉ាឱ្យបានរស់ | ។ | |
| ៣ | សូមព្រះអង្គទៅជាថ្មដា | លាក់ពួនអាត្មាខ្ញុំផុតគ្រោះ | |
| ទ្រង់សព្វព្រះទ័យប្រណីប្រោស | ជីវិតខ្ញុំរស់បានសុខសាន្ត | ។ | |
| ៤ | ឱព្រះជាម្ចាស់សូមរំដោះ | ខ្ញុំពីឃ្នាងខ្នោះពួកតិរច្ឆាន | |
| រួចផុតពីដៃជនសាមាន្យ | មនុស្សទាំងប៉ុន្មានប៉ងយាយី | ។ | |
| ៥ | បពិត្រព្រះជាអម្ចាស់អើយ | រូបខ្ញុំនេះហើយផ្ញើជីវី | |
| ជីវិតលើទ្រង់គ្រប់នាទី | សង្ឃឹមតាំងពីនៅក្មេងវ័យ | ។ | |
| ៦ | ខ្ញុំសូមពឹងផ្អែកលើព្រះអង្គ | តាំងពីនៅក្នុងផ្ទៃម្តាយថ្លៃ | |
| ព្រះអង្គតែមួយសព្វព្រះទ័យ | ដុសខាត់កែឆ្នៃខ្ញុំឥតឈប់ | ។ | |
| ៧ | មនុស្សម្នាជាច្រើនចេះតែនឹក | ឆ្ងល់ខ្ញុំល្ងាចព្រឹកទាំងថ្ងៃយប់ | |
| តាមពិតខ្ញុំមានព្រះជាម្លប់ | ជិវិតខ្ញុំស្ងប់រៀងរហូត | ។ | |
| ៨ | ខ្ញុំតែងពោលពាក្យកោតសរសើរ | ព្រះគ្មានអ្វីស្មើខ្ពស់បំផុត | |
| តម្កើងសិរីទ្រង់រហូត | ព្រះតែមួយគត់ទាំងយប់ថ្ងៃ | ។ | |
| ៩ | ឥឡូវនេះខ្ញុំចាស់ជរា | ទ្រុឌទ្រោមគ្រាំគ្រាកម្លាំងថយ | |
| មេត្តាកុំបោះបង់ខ្ញុំឡើយ | កុំទុកខ្ញុំឱ្យនៅឯកា | ។ | |
| ១០ | ដ្បិតខ្មាំងសត្រូវរបស់ខ្ញុំ | គេនៅជួបជុំពោលមុសា | |
| អស់អ្នកដែលឃ្លាំចាំប្រហារ | គេពិភាក្សាយោបល់គ្នា | ។ | |
| ១១ | គេថាព្រះម្ចាស់លែងអើពើ | លែងការពារមើលថែគាំពារ | |
| ចូរដេញតាមចាប់គាត់គ្រប់គ្នា | ព្រោះគ្មាននរណាជួយគាត់បាន | ។ | |
| ១២ | ឱ! ព្រះជាម្ចាស់អើយសូមកុំ | យាងចាកចោលខ្ញុំចេញចាកស្ថាន | |
| សូមយាងមកជួយកុំបីខាន | ឆាប់ៗនឹងបានខ្ញុំធូរស្បើយ | ។ | |
| ១៣ | សូមឱ្យអស់អ្នកដែលប៉ុនប៉ង | ប្រហារខ្ញុំបង់ត្រូវអន្តរាយ | |
| សាបសូន្យទាំងឈ្មោះបាត់ទាំងកាយ | កិត្តិយសប្រែក្លាយបាត់សូន្យឈឹង | ។ | |
| ១៤ | រីឯរូបខ្ញុំ ខ្ញុំសង្ឃឹម | លើព្រះជាធំជាពំនឹង | |
| នៅតែសរសើរគិតសញ្ជឹង | កោតក្រែងព្រះអង្គជាដរាប | ។ | |
| ១៥ | ពីព្រឹកដល់ល្ងាចខ្ញុំនៅតែ | តំណាលហូរហែនិយាយប្រាប់ | |
| ពីស្នាព្រះហស្តថ្លៃគួរគាប់ | ពីដើមរៀបរាប់ច្រើនមហិមា | ។ | |
| ១៦ | បពិត្រព្រះជាម្ចាស់ខ្ញុំអើយ | ព្រោះព្រះអង្គហើយយកអាសា | |
| ខ្ញុំថ្កើងរំលឹកធម៌ករុណា | សុចរិតថ្លៃថ្លារបស់ទ្រង់ | ។ | |
| ១៧ | បពិត្រព្រះជាម្ចាស់ខ្ញុំអើយ | ទ្រង់អប់រំហើយគ្មានសៅហ្មង | |
| តាំងពីក្មេងទល់គ្រានេះម្តង | ចិត្តនៅចាំចងតែព្រះអង្គ | ។ | |
| ១៨ | ឱ! ព្រះជាម្ចាស់ថ្លៃខ្ញុំអើយ | សក់សទៅហើយធ្មេញបាក់ផង | |
| ខ្ញុំចាស់ជរាគ្រានេះម្តង | សូមកុំបោះបង់ខ្ញុំចោលឡើយ | ។ | |
| ដើម្បីឱ្យខ្ញុំអាចប្រកាស | ពីស្នាព្រះហស្តព្រះម្ចាស់ថ្លៃ | ||
| ប្រាប់អ្នកជាន់ក្រោយឱ្យយល់ន័យ | ឫទ្ធាបារមីព្រះជាម្ចាស់ | ។ | |
| ១៩ | បពិត្រព្រះជាម្ចាស់ខ្ញុំអើយ | ហឫទ័យល្វឹងល្វើយសុចរិតណាស់ | |
| ដ្បិតទ្រង់ធ្វើការអស្ចារ្យខ្ពស់ | ឱព្រះជាម្ចាស់គ្មានអ្នកដូច | ។ | |
| ២០ | ព្រះអង្គបានធ្វើឱ្យយើងខ្ញុំ | ជួបអាសន្នធំឈឺថ្ងូរថ្ងួច | |
| ព្រះអង្គនឹងស្រង់ខ្ញុំឱ្យរួច | ជីវិតខ្ញុំដូចកើតជាថ្មី | ។ | |
| ២១ | ព្រះនឹងប្រទានឱ្យរូបខ្ញុំ | មានកិត្តិយសធំរឹតប្រពៃ | |
| ព្រះអង្គសម្រាលទុក្ខជាថ្មី | ខ្ញុំរាល់ខែថ្ងៃមិនដែលខាន | ។ | |
| ២២ | រីឯរូបខ្ញុំនឹងរៀបចំ | ចាប់ទាញប្រគុំឥតស្រាកស្រាន្ត | |
| ចាប៉ីកំដរលេងកំសាន្ត | ថ្លែងអរព្រះគុណព្រះអង្គខ្លាំង | ។ | |
| ដ្បិតព្រះអង្គមានព្រះហឫទ័យ | ស្មោះស្ម័គ្រប្រពៃខ្ញុំព្រមទាំង | ||
| ដេញពិណច្រៀងរាំថ្វាយព្រះអង្គ | ព្រះម្ចាស់ផូរផង់អ៊ីស្រាអែល | ។ | |
| ២៣ | ខ្ញុំនឹងលេងភ្លេងច្រៀងអំណរ | ព្រោះទ្រង់បន្តប្រោសឥតដែល | |
| ឱ្យខ្ញុំមានទុក្ខធ្ងន់ក្រាស់ក្រែល | រំដោះជីវិតខ្ញុំតទៅ | ។ | |
| ២៤ | ខ្ញុំនឹងពោលថ្លែងពីសេចក្តី | សុចរិតប្រពៃគ្មានហ្មងសៅ | |
| ដ្បិតអ្នកដែលមានចិត្តអាស្រូវ | អ្នកនោះនឹងត្រូវអាម៉ាស់មុខ | ។ |
ទំនុកតម្កើងលេខ ៧២ (៧១) បទកាកគតិ
| ១ | ព្រះជាម្ចាស់អើយ | សូមប្រទានឱ្យ | រាជបុត្រនេះចេះ |
| វិនិច្ឆ័យក្តី | តាមព្រះតម្រិះ | សុចរិតវិសេស | |
| របស់ព្រះអង្គ | ។ | ||
| ២ | សូមឱ្យរាជា | គ្រប់គ្រងគ្រប់គ្នា | ប្រជារាស្រ្តទ្រង់ |
| ដោយយុត្តិធម៌ | សុចរិតផូរផង់ | វិសេសឥតហ្មង | |
| ត្រឹមត្រូវតាមច្បាប់ | ។ | ||
| ៣ | សូមឱ្យអស់ភ្នំ | ទាំងតូចទាំងធំ | ផ្តល់ផលគួរគាប់ |
| សម្បូរសប្បាយ | ឱ្យបានសព្វគ្រប់ | នាំមកស្រោចស្រព | |
| ក្តីសុចរិតផង | ។ | ||
| ៤ | សូមរាជារក | យុត្តិធម៌មក | កុំបីមានហ្មង |
| ដល់ជនក្រីក្រ | កម្សត់ទាំងពួង | ហើយកម្ទេចផង | |
| អ្នកដែលជិះជាន់ | ។ | ||
| ៥ | បើព្រះអាទិត្យ | នៅតែរះពិត | ព្រមទាំងព្រះច័ន្ទ |
| នៅតែបញ្ចេញ | រស្មីស្រទន់ | សូមទ្រង់មានជន្ម | |
| យឺនយូរប្រពៃ | ។ | ||
| ៦ | សូមផ្តល់ព្រះពរ | សិរីបវរ | ដល់រាស្រ្តប្រុសស្រី |
| ដូចជាភ្លៀងធ្លាក់ | មកលើផែនដី | ត្រជាក់ឥតបី | |
| គ្មានសល់ចន្លោះ | ។ | ||
| ៧ | សូមឱ្យសេចក្តី | សុចរិតថ្លាថ្លៃ | ចម្រើនខ្ពង់ខ្ពស់ |
| នៅក្នុងរជ្ជកាល | រាជាអង្គនោះ | កុំបីមានទាស់ | |
| សុខសាន្តតទៅ | ។ | ||
| ៨ | សូមព្រះរាជា | គ្រប់គ្រងកុំរា | កុំឱ្យហ្មងសៅ |
| ពីសមុទ្រមួយ | មិនបង្អង់នៅ | រហូតដល់ទៅ | |
| ស្រុកដាច់ស្រយាល | ។ | ||
| ៩ | ប្រជាដែលរស់ | តាមវាលទាំងនោះ | នឹងត្រេកត្រអាល |
| ក្រាបថ្វាយបង្គំ | គ្រប់សម័យកាល | សត្រូវជ្រួលច្រាល់ | |
| វិនាសអាសារ | ។ | ||
| ១០ | អស់ស្តេចទាំងឡាយ | នឹងយកតង្វាយ | មកថ្វាយករុណា |
| ឥតមានខកខាន | មួយវេលាណា | ទាំងកោះនានា | |
| យកមកទាំងអស់ | ។ | ||
| ១១ | ស្តេចទាំងប៉ុន្មាន | ឥតមានខកខាន | ចូលរួមដោយស្មោះ |
| ក្រាបថ្វាយបង្គំ | រាជាទាំងអស់ | ប្រជាទាំងនោះ | |
| បម្រើករុណា | ។ | ||
| ១២ | ទ្រង់នឹងរំដោះ | អ្នកក្រទាំងអស់ | ដោយធម៌មេត្តា |
| អ្នកទុរគតស្រែក | សុំក្តីករុណា | ព្រះអង្គរក្សា | |
| អ្នកគ្មានទីពឹង | ។ | ||
| ១៣ | ទ្រង់សែនអាណិត | អាសូរពេកពិត | អ្នកអត់លំនឹង |
| និងជនកម្សត់ | គ្មានអ្វីរំពឹង | ព្រះអម្ចាស់នឹង | |
| សង្គ្រោះជិវិត | ។ | ||
| ១៤ | ទ្រង់នឹងរំដោះ | ពួកគេឱ្យរស់ | ពីពួកឧក្រិដ្ឋ |
| ជនកាចសាហាវ | ពាលាទុច្ចរិត | ព្រោះតែជីវិត | |
| ថ្លៃថ្លាក្រៃលែង | ។ | ||
| ១៥ | សូមឱ្យរាជា | មានព្រះជន្មា | យឺនយូរអង្វែង |
| គេនឹងយកមាស | មកថ្វាយទ្រង់ផង | អង្វរព្រះអង្គ | |
| ឥតមានឈប់ឈរ | ។ | ||
| ១៦ | សូមឱ្យក្នុងស្រុក | ស្រូវពេញជង្រុក | ផ្តល់ភោគផលល្អ |
| តាមកំពូលភ្នំ | ក៏ឱ្យសម្បូរ | ប្រជាកុះករ | |
| កើនឡើងដូចស្មៅ | ។ | ||
| ១៧ | សូមឱ្យរាជា | មានព្រះនាមា | ល្បីល្បាញតទៅ |
| នាមព្រះករុណា | ស្ថិតស្ថេរគង់នៅ | ដរាបរៀងទៅ | |
| លើដីក្រោមមេឃ | ។ | ||
| ១៨ | សូមលើកតម្កើង | ព្រះអង្គខ្ពស់ឡើង | ឥតមានអល់អែក |
| ព្រះអ៊ីស្រាអែល | ល្អល្អះអនេក | ការអស្ចារ្យពេក | |
| ដែលទ្រង់សម្តែង | ។ | ||
| ១៩ | សូមលើកតម្កើង | ព្រះនាមថ្កុំថ្កើង | ព្រះអង្គគួរស្ញែង |
| សូមឱ្យផែនដី | ទាំងមូលកោតក្រែង | សិរីចាំងចែង | |
| របស់ព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ៧៣ (៧២) បទពាក្យ ៧
| ១ | ព្រះម្ចាស់ពិតជាមានព្រះទ័យ | សប្បុរសប្រពៃថ្លៃក្រៃក្រែល | |
| ចំពោះជនជាតិអ៊ីស្រាអែល | និងអស់អ្នកដែលចិត្តបរិសុទ្ធ | ។ | |
| ២ | ចំពោះខ្ញុំផ្ទាល់ហៀបភ្លាត់ជើង | ទប់ខ្លួនមិននឹងស្ទើរតែផុត | |
| ចាប់អ្វីមិនជាប់ចង់របូត | បើសិនខ្ញុំភ្លាត់ច្បាស់ជាដួល | ។ | |
| ៣ | ព្រោះខ្ញុំមានចិត្តច្រណែនខឹង | ពួកពាលអស់ហ្នឹងរស់សុខស្រួល | |
| គេរីកចម្រើនកើនពាសវាល | ទោះរឿងធ្ងន់ស្រាលគ្មានទុក្ខា | ។ | |
| ៤ | គេរស់ដូចជាគ្មានភិតភ័យ | គ្មានកង្វល់អ្វីសោះឡើយណា | |
| ក្នុងមួយជីវិតមិនវេទនា | មានសាច់ឈាមថ្លាល្អម៉ត់ហ្មង | ។ | |
| ៥ | គេពុំដែលស្គាល់ទុក្ខលំបាក | វេទនាតោកយ៉ាកដូចអ្នកផង | |
| មិនដែលស្គាល់អត់ឃ្លានបានម្តង | ដូចអស់អ្នកផងដែលវេទនា | ។ | |
| ៦ | ពួកគេជាជនមានអំនួត | ចូលចិត្តអាងអួតខុសធម្មតា | |
| អំពើឃោរឃៅកាចឫស្យា | គេទុកដូចជាខោអាវពាក់ | ។ | |
| ៧ | ពួកគេមានចិត្តសែនអាក្រក់ | វៀចវេរវីវក់អបលក្ខណ៍ | |
| មិនអាចបាំងបាត់ឬពួនលាក់ | គឺលេចច្បាស់ជាក់ដោយខ្លួនឯង | ។ | |
| ៨ | គេនាំគ្នាពោលសើចចំអក | ពាក្យសែនអាក្រក់មិនរអែង | |
| គេពោលប្រកាសស្រែកក្តែងៗ | ជិះជាន់គ្មានក្រែងអ្នកដទៃ | ។ | |
| ៩ | មាត់ពោលព្រហើនពាក្យផ្តេសផ្តាស | ប្រមាថព្រះម្ចាស់មិនដឹងអី | |
| អណ្តាតទៀតសោតឥតសំចៃ | ពេលគេហារស្តីឥតមានគិត | ។ | |
| ១០ | សូម្បីប្រជារាស្រ្តព្រះម្ចាស់ | ក៏វង្វេងប្រាសក្បត់ក្រមក្រឹត្យ | |
| ចូលចិត្តស្តាប់ពាក្យដែលមិនពិត | ពួកពាលឧក្រិដ្ឋដូចផឹកទឹក | ។ | |
| ១១ | គេពោលមើលងាយព្រះជាម្ចាស់ | ព្រះដ៏ខ្ពង់ខ្ពស់ទាំងយប់ព្រឹក | |
| គេថាព្រះនោះកុំនៅនឹក | ព្រះនោះសំពឹកមិនដឹងអ្វី | ។ | |
| ១២ | នេះហើយជនពាលដៀលស្តីជេរ | គ្មានព្រួយអ្វីទេគ្មានភិតភ័យ | |
| បានសុខជានិច្ចមិនខ្វល់អី | ចម្រើនឆាប់ក្រៃតរៀងទៅ | ។ | |
| ១៣ | ឯទូលបង្គំខំកាន់ចិត្ត | បរិសុទ្ធពេកពិតឥតអាស្រូវ | |
| មិនប្រព្រឹត្តបាបសោកហ្មងសៅ | ទោះជាធ្វើត្រូវក៏គ្មានផល | ។ | |
| ១៤ | ខ្ញុំមានទុក្ខព្រួយសែនសោយសោក | ទឹកភ្នែកស្រក់ជោគហូរដូចជល | |
| រងទារុណកម្មទុក្ខកង្វល់ | ម្តេចទ្រង់មិនខ្វល់នឹងប្រណី | ។ | |
| ១៥ | ប្រសិនបើរូបទូលបង្គំ | ព្រមស៊ុំគ្រលុំមនុស្សអប្រីយ៍ | |
| នោះដូចក្បត់បងប្អូនប្រុសស្រី | បុត្រធីតាថ្លៃទ្រង់មិនខាន | ។ | |
| ១៦ | រាល់ខែរាល់ថ្ងៃខ្ញុំសញ្ជឹង | រំពឹងចង់ដឹងហេតុដើមដាន | |
| ពីបញ្ហានេះមិនដែលខាន | តែយល់មិនបានពិបាកហួស | ។ | |
| ១៧ | ទាល់តែដល់ទីសក្ការៈ | ទើបបានយល់ជាក់ដឹងទាំងអស់ | |
| ថាចុងបញ្ចប់ពួកគេនោះ | នឹងរងទុក្ខទោសរបៀបណា | ។ | |
| ១៨ | តាមពិតព្រះអង្គដាក់គេនៅ | ទីជម្រាលជ្រៅគួររអា | |
| ព្រះអង្គឱ្យគេធ្លាក់អាត្មា | ក្នុងជ្រោះអន្ធិកា មហន្តរាយ | ។ | |
| ១៩ | ក្នុងពេលតែមួយប៉ព្រិចភ្នែក | ពួកគេបាក់បែកសែនសោកស្តាយ | |
| ជួបតែវិនាសប្រាសអន្តរាយ | សាបសូន្យរលាយគួររន្ធត់ | ។ | |
| ២០ | បពិត្រព្រះម្ចាស់សូមតើនឡើង | កុំនៅឆ្មៃឆ្មើងជួយកម្ចាត់ | |
| កម្ចាយពួកគេឱ្យខ្ទាតបាត់ | រលាយរលត់ដូចយល់សប្តិ | ។ | |
| ២១ | ពេលខ្ញុំឆ្អែតចិត្តឈឺចុកចាប់ | អារម្មណ៍អួអាប់ដូចមិនស្ងប់ | |
| ខ្ញុំដូចតិរច្ឆានគេចោមស្អប់ | នៅចំពោះភក្ត្រព្រះជាម្ចាស់ | ។ | |
| ២២ | តែខ្ញុំរស់នៅជាមួយព្រះ | គ្មានខ្វល់អ្វីសោះភ្លឺស្រឡះ | |
| ទ្រង់កាន់ដៃខ្ញុំមិនរបេះ | ខ្ញុំមិនភ័យសោះអស់សៅហ្មង | ។ | |
| ២៣ | ព្រះអង្គដឹកនាំទូលបង្គំ | ឱ្យដើរតាមព្រមព្រះទ័យទ្រង់ | |
| នៅចុងបញ្ចប់នោះព្រះអង្គ | យកខ្ញុំផ្ចិតផ្ចង់នៅជាមួយ | ។ | |
| ២៤ | ឯស្ថានបរមសុខខ្ញុំគ្មានពឹង | ព្រះក្រៅពីហ្នឹងទេព្រះអើយ | |
| មានតែព្រះមួយអង្គនេះហើយ | បានសុខឥតស្បើយគ្មានទុក្ខា | ។ | |
| បើលើផែនដីព្រះគង់ជិត | នោះខ្ញុំមិនភិតភ័យឡើយណា | ||
| មិនចង់បានអ្វីសព្វប្រការ | អរឥតឧបមាគ្មានព្រួយភ័យ | ។ | |
| ២៥ | ចិត្តគំនិតកាយចេះតែខ្សោយ | មិនដែលល្ហែល្ហើយទេព្រះអើយ | |
| ប៉ុន្តែព្រះម្ចាស់មិនកន្តើយ | ព្រះអង្គនោះហើយជាបង្អែក | ។ | |
| ២៦ | ឯអ្នកដែលងាកចេញចាកឆ្ងាយ | នឹងត្រូវអន្តរាយខ្លាំងអនេក | |
| អ្នកដែលក្បត់ទ្រង់នឹងសង្វេគ | ស្រណោះខ្លួនពេកស្ទើរក្សិណក្ស័យ | ។ | |
| ២៧ | រីទូលបង្គំមានមង្គល | ឥតមានអំពល់ឥតព្រួយភ័យ | |
| ពេលណានៅជិតព្រះម្ចាស់ថ្លៃ | នោះសព្វអ្វីៗស្រស់ផូរផង់ | ។ | |
| បពិត្រព្រះម្ចាស់សូមមេត្តា | ជីវិតជីវ៉ាផ្ញើព្រះអង្គ | ||
| ទូលបង្គំសូមប្រកាសផង | ស្នាព្រះហស្តទ្រង់ដ៏អស្ចារ្យ | ។ |
ទំនុកតម្កើងលេខ ៧៤ (៧៣) បទព្រហ្មគីតិ
| ១ | បពិត្រព្រះម្ចាស់អើយ | ចុះម្តេចឡើយក៏ព្រះអង្គ | |
| ឈប់នឹកហើយបោះបង់ | ឱ្យរញង់នៅកំព្រា | ។ | |
| ម្តេចក៏ទ្រង់ពិរោធ | យើងរហូតឱ្យវេទនា | ||
| ភ្លេចអស់រាស្រ្តប្រជា | ធ្លាប់គាំពារត្រាប្រណី | ។ | |
| ២ | កុំភ្លេចព្រះសហគមន៍ | ដែលទ្រង់សុំមកថ្នមបី | |
| ជាកម្មសិទ្ធិប្រពៃ | សូមអាល័យភ្នកនឹកនា | ។ | |
| គឺពួកកុលសម្ព័ន្ធ | ដែលទ្រង់បានលោះមកជា | ||
| មរតកថ្លៃមហិមា | រកពណ៌នាក៏ពុំបាន | ។ | |
| សូមនឹកដល់បងប្អូន | ភ្នំស៊ីយ៉ូនល្អថ្កើងថ្កាន | ||
| ទ្រង់យកជាទីស្ថាន | គង់នៅបានក្តីសុខដុម | ។ | |
| ៣ | សូមយាងមកវិហារ | ដែលគ្រាំគ្រាយូរខែឆ្នាំ | |
| សក្ការៈត្រូវខ្ទេចខ្ទាំ | លែងរឹងមាំខ្មាំងបំផ្លាញ | ។ | |
| ៤ | បច្ចាមិត្រព្រះអង្គ | ស្រែករំពងគ្រប់ទីស្ថាន | |
| ដែលព្រះអង្គធ្លាប់បាន | ជួបនឹងយើងរៀងរាល់ថ្ងៃ | ។ | |
| ៥ | ពួកគេប្រៀបបានទៅ | ផ្លែពូថៅអ្នកកាប់ព្រៃ | |
| គេប្រឹងឥតសំចៃ | រៀងរាល់ថ្ងៃឥតឈប់ឈរ | ។ | |
| ៦ | គេយកផ្លែពូថៅ | វាយសំដៅក្បាច់ដ៏ល្អ | |
| រចនាស្រស់បវរ | មិនឈប់ឈរមិនស្រណោះ | ។ | |
| ៧ | គេដុតទីសក្ការ | ដ៏ថ្លៃថ្លាចោលទាំងអស់ | |
| បន្ថោកដំណាក់ព្រះ | ជាអម្ចាស់ឥតមានក្រែង | ។ | |
| ៨ | គេនាំគ្នាគិតថា | នឹងផ្តន្ទាឱ្យជាក់ស្តែង | |
| ដុតបំផ្លាញកន្លែង | គ្មានរអែងនៅក្នុងស្រុក | ។ | |
| ៩ | យើងខ្ញុំលែងឃើញអ្វី | ដែលប្រពៃតទៅមុខ | |
| ជាទីសំគាល់ទុក | ថាទៅមុខយើងជាតិអ្វី ? | ។ | |
| យើងលែងមានទាំងអស់ | បាត់ទាំងឈ្មោះព្យាការី | ||
| គ្មាននរណាដឹងអី | ថាយើងនៅច្នេះដល់ណា | ។ | |
| ១០ | បពិត្រព្រះម្ចាស់អើយ | ហេតុម្តេចឡើយនៅមេត្តា | |
| ឱ្យអស់ពួកបច្ចា | ដៀលមុសាដល់ណាទៀត ? | ។ | |
| ១១ | សូមបារមីព្រះអង្គ | សង្គ្រោះផងកុំបីឃ្លាត | |
| លាក់ទុកធ្វើអ្វីទៀត | ឱ្យខ្មាំងឃ្លាតបាក់ខ្ចាយខ្ចាត់ | ។ | |
| ១២ | ឱព្រះជាម្ចាស់អើយ | ព្រះអង្គហើយគឺជាក្សត្រ | |
| នៃខ្ញុំពីដើមពិត | ទ្រង់តែងគិតជួយច្រើនសា | ។ | |
| ១៣ | ទ្រង់បង្ក្រាបសមុទ្រ | ដោយសារឫទ្ធិខ្លាំងអស្ចារ្យ | |
| រួចហើយក៏ប្រហារ | ផ្តាច់សិរសានាគសាមាន្យ | ។ | |
| ១៤ | ព្រះអង្គវាយកម្ទេច | សិរសាស្តេចក្រពើបាន | |
| ឱ្យអស់សត្វតិរច្ឆាន | ក្នុងរហោស្ថានជាអាហារ | ។ | |
| ១៥ | ទ្រង់ធ្វើឱ្យទឹកផុស | ដូចទឹកជ្រោះខ្លាំងអស្ចារ្យ | |
| ទន្លេសព្វទិសា | រីងសោកាស្ងួតហួតហែង | ។ | |
| ១៦ | ទ្រង់ជាម្ចាស់លើថ្ងៃ | ឬយប់ក្តីគ្រប់កន្លែង | |
| ព្រះចន្ទនិងសូរ្យសែង | ព្រះអង្គតែងដាក់បញ្ជា | ។ | |
| ១៧ | ព្រះអង្គបានកំណត់ | ជាប្រាកដផែនពសុធា | |
| មានរដូវរងា | ដាច់ពីគ្នាប្រាំងវស្សា | ។ | |
| ១៨ | ឱព្រះដ៏ត្រចង់ | សូមព្រះអង្គកុំភ្លេចថា | |
| សាសន៍ល្ងីល្ងើនោះណា | ជេរផ្តន្ទានាមព្រះអង្គ | ។ | |
| ១៩ | កុំប្រគល់ជីវិត | រាស្រ្តកម្សត់របស់ទ្រង់ | |
| ទៅក្នុងដៃពួកខ្មាំង | បែរប្រឆាំនឹងទ្រង់ឡើយ | ។ | |
| ២០ | សូមនឹងដល់សម្ពន្ធ | ច្រើនជំនាន់យូរមកហើយ | |
| រាស្រ្តភ័យព្រួយឥតស្បើយ | ពាលនៅឡើយពាសពេញស្រុក | ។ | |
| ២១ | សូមឱ្យពួកអស់អ្នក | ធ្លាប់លំបាកឈប់កើតទុក្ខ | |
| អ្នកក្រខ្សត់បានសុខ | តទៅមុខថ្កើងព្រះអង្គ | ។ | |
| ២២ | ឱព្រះជាម្ចាស់អើយ | កុំកន្តើយការពារផង | |
| ព្រះនាមល្អឥតហ្មង | ពួកល្ងើល្ងង់ជេរខ្លាំងណាស់ | ។ | |
| ២៣ | កុំភ្លេចសូរសម្រែក | សត្រូវជ្រែកនឹងព្រះម្ចាស់ | |
| គេស្រែកអឺងកងណាស់ | ទាស់ព្រះម្ចាស់ឥតឈប់ឡើយ | ។ |
ទំនុកតម្កើងលេខ ៧៥ (៧៤) បទកាកគតិ
| ២ | ឱព្រះអម្ចាស់ | យើងសូមប្រកាស | សរសើរតម្កើង |
| ព្រះនាមព្រះអង្គ | ដែលគង់ជិតយើង | ស្នាព្រះហស្តថ្កើង | |
| ដែលខ្ញុំរៀបរាប់ | ។ | ||
| ៣ | ទ្រង់បន្ទូលថា | នេះគឺវេលា | ដែលកំណត់ស្រាប់ |
| យើងវិនិច្ឆ័យ | ឱ្យបានសព្វគ្រប់ | ទាំងថ្ងៃទាំងយប់ | |
| យុត្តិធម៌ក្រៃណា | ។ | ||
| ៤ | ផែនដីសត្វលោក | រស់នៅគរគោក | លើផែនពសុធា |
| នឹងត្រូវរលាយ | ប៉ុន្តែយើងជា | អ្នកធ្វើឱ្យវា | |
| រឹងមាំមិនស្រុត | ។ | ||
| ៥ | យើងធ្លាប់និយាយ | ប្រាប់ជារឿយៗ | ពួកមានអំនួត |
| ថាកុំបំប៉ោង | កុំអាងកុំអួត | វាយឫកហួសមាឌ | |
| គ្មានប្រយោជន៍ទេ | ។ | ||
| ៦ | កុំធ្វើឫពេក | ខ្ពង់ខ្ពស់កប់មេឃ | ងាកមើលឯងគេ |
| ពោលពាក្យព្រហើន | កោងកាចដៀលជេរ | ឥតប្រយោជន៍ទេ | |
| ល្មមឈប់ពោលហើយ | ។ | ||
| ៧ | អ្នកដែលវិនិច្ឆ័យ | កាត់សព្វសេចក្តី | មិនមកពីឆ្ងាយ |
| ឬពីលិចកើត | ត្បូងជើងនាយអាយ | នៅរាល់តែថ្ងៃ | |
| ជិតៗយើងដែរ | ។ | ||
| ៨ | គឺព្រះអម្ចាស់ | ទើបទ្រង់ជ្រាបច្បាស់ | ឥតមានគេចកែ |
| ជាអ្នកវិនិច្ឆ័យ | ឥតមានវៀចវេរ | អ្នកនេះអាចកែ | |
| អ្នកនោះអាចដោះ | ។ | ||
| ៩ | ទ្រង់កាន់ពែងទុក | នឹងចាក់សម្រុក | ពិរោធទាំងអស់ |
| ទៅលើផែនដី | នោះពួកអាក្រក់ | នឹងទទួលទោស | |
| ចៀសមិនផុតឡើយ | ។ | ||
| ១០ | រីឯខ្ញុំវិញ | ឥតមានទោម្នេញ | មិននៅកន្តើយ |
| ប្រកាសព្រះនាម | មិនឈប់ឈរឡើយ | រហូតទៅអើយ | |
| តម្កើងព្រះអង្គ | ។ | ||
| ១១ | ទ្រង់នឹងបំបាក់ | អំនួតពួកអ្នក | ពាលាយង់ឃ្នង |
| តែព្រះអង្គលើក | អ្នកសុចរិតឡើង | ខ្ពង់ខ្ពស់ថ្កុំថ្កើង | |
| ជានិច្ចរៀងទៅ | ។ |
ទំនុកតម្កើងលេខ ៧៦ (៧៥) បទពាក្យ ៧
| ២ | ព្រះម្ចាស់សម្តែងឱ្យគេស្គាល់ | រូបព្រះអង្គផ្ទាល់នៅយូដា | |
| នៅអ៊ីស្រាអែលល្បីអស្ចារ្យ | ព្រះនាមនេះណាឮឆ្ងាយក្រៃ | ។ | |
| ៣ | ព្រះពន្លាជ័យល្អប៉ប្រឹម | យេរូសាឡឹមក្រុងល្បាញល្បី | |
| ដំណាក់ព្រះអង្គដ៏ប្រិមប្រីយ៍ | ស្ថិតនៅលើដីក្រុងស៊ីយ៉ូន | ។ | |
| ៤ | គឺទីនោះហើយទ្រង់សម្រេច | ព្រះអង្គកម្ទេចឱ្យម៉ត់សូន្យ | |
| គ្រឿងសស្រ្តាវុធច្រើនរាប់ផ្លូន | ធ្នូដាវមាំមួនកប់ក្នុងដី | ។ | |
| ៥ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ព្រះអង្គជិតជុំដោយសិរី | |
| រុងរឿងចិញ្ចែងចិញ្ចាចក្រៃ | ពេលត្រឡប់វៃមកពីភ្នំ | ។ | |
| ៦ | ទ្រង់ដកអាវុធពីអ្នកច្បាំង | គេហេវហត់ខ្លាំងស្ទើររលំ | |
| ទាហានពូកែដេកសំងំ | មិនមកជួបជុំលែងប្រយុទ្ធ | ។ | |
| ៧ | ឱព្រះនៃលោកយ៉ាកុបអើយ | ទ្រង់គំរាមហើយគេតក់ស្លុត | |
| រទេះចម្បាំងគាំងរហូត | សេះដើរមិនរួចលែងអង់អាច | ។ | |
| ៨ | បពិត្រព្រះអង្គគួរស្ញប់ស្ញែង | បារមីសម្តែងដោយអំណាច | |
| ពេលទ្រង់ពិរោធគួរឱ្យខ្លាច | តើនរណាអាចឈរនៅបាន | ។ | |
| ៩ | បន្ទូលព្រះអង្គកាត់ជំរះ | ពីលើមេឃច្បាស់មិនរំខាន | |
| លើផែនដីស្ងាត់ដូចស្មសាន | មនុស្សម្នាគ្រប់ប្រាណខ្លាចបារមី | ។ | |
| ១០ | នៅពេលព្រះអង្គយាងក្រោកឡើង | វិនិច្ឆ័យមិនឆ្មើងមនុស្សលោកីយ៍ | |
| សង្គ្រោះអ្នកទន់ទាបក្រក្រី | នៅលើផែនដីមិនឱ្យសល់ | ។ | |
| ១១ | ទ្រង់ធ្វើឱ្យកំហឹងមនុស្ស | ដែលធ្លាប់ពោរពុះក្តៅក្រហល់ | |
| បែរទៅតម្កើងថ្កើងវិបុល | រុងរឿងមង្គលព្រះខ្ពង់ខ្ពស់ | ។ | |
| អស់អ្នកដែលសេសសល់ជីវិត | ពីសង្គ្រាមពិតមិនជ្រុលហួស | ||
| នាំគ្នាឱនកាយថ្វាយចំពោះ | ព្រះដែលសង្គ្រោះជីវិតយើង | ។ | |
| ១២ | អស់អ្នកនៅជិតជុំរៀងអាយ | កុំបីរាយមាយមកឆាប់ឡើង | |
| ចូរយកតង្វាយថ្វាយព្រះយើង | ជាព្រះថ្កុំថ្កើងគួរស្ញែងខ្លាច | ។ | |
| ១៣ | ព្រះអង្គបំបាក់ស្តេចនានា | ធ្វើឱ្យក្សត្រាបាត់់អំណាច | |
| ភិតភ័យតក់ស្លុតលែងអង់អាច | ស្ញប់ស្ញែងខ្លបខ្លាចព្រះបារមី | ។ |
ទំនុកតម្កើងលេខ ៧៧ (៧៦) បទកាកគតិ
| ២ | ខ្ញុំស្រែកហៅរក | ព្រះម្ចាស់យាងមក | ខ្ញុំអង្វរទ្រង់ |
| ព្រះអង្គផ្ទៀងស្តាប់ | ឥតមានបង្អង់ | ខ្ញុំស្រែកហៅផង | |
| ព្រះអង្គសណ្តាប់ | ។ | ||
| ៣ | ថ្ងៃមានអាសន្ន | ខ្ញុំខំបែរបន់ | ឱ្យទ្រង់មកឆាប់ |
| នាពេលសន្ធិយា | ខ្ញុំចង់ប្រញាប់ | អង្វរឥតឈប់ | |
| ស្រែករកព្រះជួយ | ។ | ||
| ៤ | នឹកដល់ព្រះម្ចាស់ | ចិត្តខ្លោចផ្សាណាស់ | ស្រែកយំភ័យព្រួយ |
| ពេលរំពឹងគិត | ស្ទើរតែរលួយ | ទឹកចិត្តរញ្ជួយ | |
| ហេវហត់ក្រៀមក្រោះ | ។ | ||
| ៥ | ឱព្រះម្ចាស់អើយ | ព្រះអង្គធ្វើឱ្យ | ខ្ញុំហត់ហេវខ្សោះ |
| ដេកក៏មិនលក់ | គំនិតខ្លីអស់ | គិតមិនចេញសោះ | |
| និយាយមិនបាន | ។ | ||
| ៦ | ខ្ញុំតែងសញ្ជឹង | នឹកគិតរំពឹង | សព្វរឿងប៉ុន្មាន |
| ពីអតីតៈ | ពីញាតិសន្តាន | តាំងពីបុរាណ | |
| ដើមដ៏យូរលង់ | ។ | ||
| ៧ | មិនធ្លាយមិនធ្លុះ | គិតឡើងគិតចុះ | ខ្ញុំនៅតែល្ងង់ |
| អស់ពេញមួយយប់ | មិនឃើញដើមចុង | ក្នុងចិត្តតែងប្រុង | |
| ព្រោះចង់យល់ថា | ។ | ||
| ៨ | តើព្រះអម្ចាស់ | បោះចោលស្រឡះ | យើងឬយ៉ាងណា |
| ឬក៏ព្រះអង្គ | មិនគាប់ចិន្តា | ផ្តាច់ធម៌មេត្តា | |
| ពីយើងធ្វើហី | ។ | ||
| ៩ | ហេតុអ្វីព្រះម្ចាស់ | ភ្លេចព្រះទ័យព្រះ | គង់នៅមិនស្តី |
| តើព្រះអង្គឈប់ | មេត្តាប្រណី | នៅស្ងៀមលែងស្តី | |
| រហូតតែម្តង | ។ | ||
| ១០ | ម្តេចក៏ព្រះអង្គ | ភ្លេចបាត់សូន្យឈឹង | សូមមេត្តាផង |
| ទ្រង់ធ្លាប់ប្រណី | សន្តោសឥតហ្មង | ឬក៏ព្រះអង្គ | |
| ទ្រង់ព្រះពិរោធ | ។ | ||
| ១១ | ខ្ញុំនឹកគិតថា | នឹងរងវេទនា | ទណ្ឌកម្មឧក្រិដ្ឋ |
| មកពីព្រះម្ចាស់ | ទ្រង់លែងអាណិត | បារមីទ្រង់ឫទ្ធិ | |
| លែងជួយយើងហើយ | ។ | ||
| ១២ | បពិត្រព្រះម្ចាស់ | ខ្ញុំរំឭកច្បាស់ | មិនប្រហែសឡើយ |
| ខ្ញុំនឹកដល់ការ | អស្ចារ្យទាំងឡាយ | ដែលទ្រង់ត្រួសត្រាយ | |
| ធ្វើពីពេលមុន | ។ | ||
| ១៣ | ខ្ញុំរៀបរាប់ស្នា | ព្រះហស្តថ្លៃថ្លា | ច្រើនក្រៃលើសលន់ |
| ខ្ញុំនឹករំពឹង | សង្ឃឹមពេកពន់ | កិច្ចការគ្រាមុន | |
| មានច្រើនអនេក | ។ | ||
| ១៤ | បពិត្រព្រះម្ចាស់ | មាគ៌ាត្រចះ | វិសុទ្ធពន់ពេក |
| កិច្ចការទាំងអស់ | វិសេសល្អឯក | គ្មានព្រះណាអាច | |
| ធ្វើដូចទ្រង់ឡើយ | ។ | ||
| ១៥ | មានតែព្រះអង្គ | បារមីត្រចង់ | ទ្រង់មិនកន្តើយ |
| សព្វការអស្ចារ្យ | ប្រព្រឹត្តរួចហើយ | សម្តែងឫទ្ធិឱ្យ | |
| សាសន៍ផ្សេងបានយល់ | ។ | ||
| ១៦ | ព្រះអង្គប្រើឫទ្ធិ | បារមីបំផុត | ឥតមានខ្វាយខ្វល់ |
| លោះប្រជារាស្រ្ត | ផុតអស់អំពល់ | អ្នកក្រអស់ខ្វល់ | |
| ផុតទុក្ខទាំងពួង | ។ | ||
| គេជាកូនចៅ | សន្តានញាតិផៅ | លោកយ៉ាកុបផង | |
| ទាំងលោកយ៉ូសែប | ផុតអស់សៅហ្មង | រួចពីចំណង | |
| ពីស្រុកអេស៊ីប | ។ | ||
| ១៧ | សមុទ្រគ្រាំគ្រេង | ក៏ចេះកោតក្រែង | ឫទ្ធានុភាព |
| ទោះបាតសមុទ្រ | ក៏គង់តែជ្រាប | រញ្ជួយញ័រញាប់ | |
| ខ្លបខ្លាចឫទ្ធា | ។ | ||
| ១៨ | ភ្លៀងធ្លាក់ជោគជាំ | គគ្រឹកគគ្រាំ | ផ្គរលាន់ខ្ទ័រខ្ទារ |
| រន្ទះព្រះអង្គ | ភ្លឺផ្លេកមហិមា | ពេញផ្ទៃមេឃា | |
| ដោយសារបារមី | ។ | ||
| ១៩ | ពេលឮសំឡេង | ផ្គរលាន់ក្តែងៗ | ខ្ទ័រខ្ទារផែនដី |
| មានផ្លេកបន្ទោរ | ចែងចាំងរស្មី | ធ្វើឱ្យផែនដី | |
| ញាប់ញ័ររញ្ជួយ | ។ | ||
| ២០ | ព្រះអង្គយាងកាត់ | តាមបាតសមុទ្រ | លឿនស្លេវបោះពួយ |
| ទ្រង់យាងកាត់ទឹក | ឥតភិតភ័យព្រួយ | គ្មានអ្នកណាមួយ | |
| រកទ្រង់ឃើញឡើយ | ។ | ||
| ២១ | ព្រះអង្គរិះរេ | ឱ្យលោកម៉ូសេ | ពិចារណាហើយ |
| ទាំងលោកអារ៉ុន | ក៏មិនកន្តើយ | ណែនាំកៀកកើយ | |
| ដូចគង្វាលចៀម | ។ |
ទំនុកតម្កើងលេខ ៧៨ (៧៧) បទព្រហ្មគីតិ
| ១ | ឱ! ប្រជាជនអើយ | ខ្ញុំនេះហើយប្រៀនប្រដៅ | |
| ផ្ទៀងត្រចៀកស្តាប់ទៅ | ហើយអ្នកត្រូវប្រុងប្រៀបប្រាណ | ។ | |
| ២ | ខ្ញុំរៀបរាប់ប្រវត្តិ | តាមកំណត់មិនខកខាន | |
| ប្រជាជនគ្រប់ប្រាណ | ជាមេរៀនឱ្យបានដឹង | ។ | |
| ៣ | យើងបានឮគេប្រាប់ | ឱ្យយើងស្តាប់ជាដំណឹង | |
| ដូនតាលោកខំប្រឹង | តំណាលរឿងគ្រប់ទាំងអស់ | ។ | |
| ៤ | តំណាលពីឫទ្ធា | នុភាពជាស្នាព្រះហស្ត | |
| អស្ចារ្យគ្មានចន្លោះ | ល្អឥតខ្ចោះទ្រង់ប្រព្រឹត្ត | ។ | |
| យើងនឹងនិយាយប្រាប់ | កូនចៅស្តាប់តទៅពិត | ||
| កូនចៅត្រូវរិះគិត | មានគំនិតយល់មិនខាន | ។ | |
| ៥ | ព្រះអង្គបានតាក់តែង | ច្បាប់សម្តែងដល់សន្តាន | |
| លោកយ៉ាកុបស្តាប់បាន | ទាំងប្រទានព្រះវិន័យ | ។ | |
| ឱ្យពូជអ៊ីស្រាអែល | កូនចៅដែលកើតមកក្រោយ | ||
| ព្រះអង្គបង្គាប់ឱ្យ | កូនចៅក្រោយរៀនពីគេ | ។ | |
| ៦ | ឱ្យកូនជាន់ក្រោយស្គាល់ | ព្រះអង្គផ្ទាល់កុំងាករេ | |
| កូនចៅកើតហូរហែ | បង្រៀនគេតរហូត | ។ | |
| ៧ | ឱ្យគេផ្ញើជីវិត | ព្រះស្នេហ៍ស្និទ្ធមិនភរភូត | |
| គោរពតាមបែបបទ | ចាំឱ្យស្ទាត់ស្នាព្រះហស្ត | ។ | |
| ៨ | កុំឱ្យប្រជាជន | ចិត្តទោរទន់ប្រព្រឹត្តហួស | |
| ដូចដូនតាទាំងនោះ | ចិត្តរឹងរូសប៉ងប្រឆាំង | ។ | |
| គំនិតរៀចវេរល្អៀង | ចិត្តមិនទៀងមិនស្មោះត្រង់ | ||
| នាំគ្នាក្បត់ព្រះអង្គ | មិនទៀងត្រង់សោះឡើយណា | ។ | |
| ៩ | កងទ័ពអេប្រាអ៊ីម | ត្រូវនៅស្ងៀមលែងវាចា | |
| បាក់ទ័ពញ័រកាយា | ថ្ងៃនោះណាឈប់ចេញច្បាំង | ។ | |
| ១០ | ពួកគេពុំគោរព | ទៅតាមច្បាប់នៃព្រះអង្គ | |
| មិនព្រមកាន់តាមផង | វិន័យទ្រង់ល្អបរិសុទ្ធ | ។ | |
| ១១ | គេភ្លេចស្នាព្រះហស្ត | ព្រះម្ចាស់ខ្ពស់ខ្ពង់បំផុត | |
| ឫទ្ធិអស្ចារ្យមោះមុត | ព្រះវិសុទ្ធទ្រង់សម្តែង | ។ | |
| ១២ | នៅតំបន់សូអាន | អេស៊ីបបានកោតស្ញប់ស្ញែង | |
| ការអស្ចារ្យក្រៃលែង | ទ្រង់សម្តែងឱ្យគេយល់ | ។ | |
| ១៣ | ទ្រង់ញែកទឹកសមុទ្រ | គេឆ្លងផុតឥតខ្វាយខ្វល់ | |
| ឱ្យទឹកផ្តុំនឹងថ្កល់ | ដូចកំណល់កល់កំពែង | ។ | |
| ១៤ | ពេលថ្ងៃទ្រង់ដឹកនាំ | ដោយមានដុំពពកផ្សែង | |
| ពេលយប់ព្រះអង្គតែង | នាំសូរ្យសែងពន្លឺល្អ | ។ | |
| ១៥ | ក្នុងវាលរហោស្ថាន | ព្រះអង្គបានបំបែកថ្ម | |
| ឱ្យទឹកហូរឈូឆរ | រាស្រ្តអបអរអ្វីម៉្លេះទេ | ។ | |
| ១៦ | ទឹកហូរចេញពីថ្ម | ធ្លាក់ឈូឆរដូចទន្លេ | |
| បរិបូរមិនខ្វះទេ | ដូចទន្លេទឹកច្រើនពិត | ។ | |
| ១៧ | ទោះជាទ្រង់ធ្វើត្រូវ | ពួកគេនៅតែប្រព្រឹត្ត | |
| អំពើបាបទុច្ចរិត | ដោយប្រព្រឹត្តទាស់ព្រះទ័យ | ។ | |
| នៅវាលរហោស្ថាន | ដូនតាបានគិតរំពៃ | ||
| ប្រឆាំងព្រះម្ចាស់ថ្លៃ | មានបារមីឥតអ្វីប្រៀប | ។ | |
| ១៨ | ពួកគេសម្រេចចិត្ត | ល្បងឥតគិតអានុភាព | |
| ទាមទារជាដរាប | ឱ្យទ្រង់រៀបចំអាហារ | ។ | |
| ១៩ | គេមានចិត្តសង្ស័យ | លើម្ចាស់ថ្លៃយ៉ាងឫស្យា | |
| ដោយពោលពាក្យវាចា | ឱ្យក្សត្រាជប់លៀងគេ | ។ | |
| ២០ | ព្រះអង្គអាចវាយថ្ម | ទឹកឈូឆរដូចទន្លេ | |
| តើព្រះអង្គអាចទេ | ឱ្យសាច់គេនិងអាហារ | ។ | |
| ២១ | ព្រះម្ចាស់ពិរោធក្រៃ | ឮគេស្តីពាក្យមុសា | |
| ទ្រង់ខឹងញ័រកាយា | ពូជអ៊ីស្រាអែលយ៉ាកុប | ។ | |
| ២២ | ព្រោះពួកគេពុំបាន | ផ្ញើរខ្លួនប្រាណជ្រកក្រោមម្លប់ | |
| គេគ្មានជំនឿស៊ប់ | លើទ្រង់គ្រប់វេលាឡើយ | ។ | |
| ២៣ | ទោះជាយ៉ាងណាក្តី | ទ្រង់ប្រណីអត់ទោសឱ្យ | |
| បញ្ជាមិនថ្លោះធ្លោយ | ពពកឱ្យបើកផ្ទៃមេឃ | ។ | |
| ២៤ | ហើយប្រទានអាហារ | នំម៉ាណ្ណាច្រើនក្រៃពេក | |
| ធ្លាក់មកពីលើមេឃ | ព្រះអង្គចែកពីសួគ៌ា | ។ | |
| ២៥ | ពួកគេបរិភោគ | អាហារយកពីទេវតា | |
| ទ្រង់ប្រទានអាហារ | គ្រប់អាត្មាឆ្អែតស្កប់ស្កល់ | ។ | |
| ២៦ | ឯផ្ទៃមេឃខាងលើ | ព្រះអង្គធ្វើឱ្យមានខ្យល់ | |
| បោកបាចបក់វិលវល់ | ឥតមានសល់ពីកើតត្បូង | ។ | |
| ២៧ | ទ្រង់ប្រទានសត្វស្លាប | ហើរឆ្វែលឆាបច្រើនទាំងហ្វូង | |
| ទាំងសាច់សត្វទៀតផង | ច្រើនកន្លងឥតគណនា | ។ | |
| ២៨ | សាច់សត្វទាំងអស់នោះ | បានធ្លាក់ចុះពីមេឃា | |
| ចំកណ្តាលទីធ្លា | ទីនានាដែលគេស្នាក់ | ។ | |
| ២៩ | គេអាស្រ័យឆ្អែតឆ្អល់ | បានស្កប់ស្កល់គ្មានសល់ម្នាក់ | |
| ព្រះជាម្ចាស់ថ្នមថ្នាក់ | តាមចិត្តអ្នកប៉ងប្រាថ្នា | ។ | |
| ៣០ | ប៉ុន្តែទោះគេមាន | អាហារណែនមាត់យ៉ាងណា | |
| ក៏ពួកជនសាវា | មិនព្រមថាគេគ្រប់អី | ។ | |
| ៣១ | ពេលនោះព្រះម្ចាស់ក្រោធ | ទ្រង់គ្រវាត់លែងប្រណី | |
| ប្រហារអ្នកខ្លាំងក្រៃ | ទាំងយុវវ័យពេញកម្លាំង | ។ | |
| ៣២ | ទោះបីយ៉ាងនេះក្តី | ជនអប្រីយ៍នៅតែរឹង | |
| ពុំព្រមជឿព្រះអង្គ | មិនលះបង់ធ្វើព្រៃផ្សៃ | ។ | |
| ៣៣ | ព្រះអង្គក៏ប្រហារ | ផ្តាច់សង្ខារជនអប្រីយ៍ | |
| តែក្នុងពេលដ៏ខ្លី | ពួកគេក្ស័យសែនវេទនា | ។ | |
| ៣៤ | ពេលគេឃើញដូច្នេះ | គេរេរិះឈប់រួញរា | |
| ប្រែចិត្តគំនិតជា | នាំគ្នីគ្នារកព្រះអង្គ | ។ | |
| ៣៥ | ពួកគេនឹកឃើញថា | អង្គក្សត្រាមិនបោះបង់ | |
| ជាថ្មដាបិទបាំង | ការពារពាំងមាំមួនណាស់ | ។ | |
| ៣៦ | ប៉ុន្តែតាមការពិត | គេមានចិត្តចង់បោកប្រាស | |
| និយាយពាក្យផ្តេសផ្តាស | ឃើញជាក់ច្បាស់ពាក្យកុហក | ។ | |
| ៣៧ | គេមានចិត្តរៀចវេរ | មិនទៀងទេសែនអាក្រក់ | |
| គេភូតភរកុហក | ក្បត់នឹងសម្ពន្ធមេត្រី | ។ | |
| ៣៨ | រីឯព្រះអង្គវិញ | ទ្រង់បញ្ចេញព្រះហឫទ័យ | |
| មេត្តាករុណាក្រៃ | លើកទោសពៃរ៍ដោយយល់យោគ | ។ | |
| ៣៩ | ព្រះអង្គនៅចាំថា | គ្រប់អាត្មាជាមនុស្សលោក | |
| ជីវិតសែនសោយសោក | ដូចខ្យល់បោកមិនត្រឡប់ | ។ | |
| ៤០ | ពួកគេតែងប្រឆាំង | នឹងព្រះអង្គឥតឈរឈប់ | |
| ឱ្យទ្រង់ព្រួយសព្វគ្រប់ | នឹងទីភពវាលហួតហែង | ។ | |
| ៤១ | ពួកគេនៅតែល្បង | ជាច្រើនដងឥតកោតក្រែង | |
| ធ្វើឱ្យទ្រង់ចំបែង | មិនរអែងព្រះចេស្តា | ។ | |
| ៤២ | ពួកគេពុំបានគិត | អំពីឫទ្ធាខ្លាំងក្លា | |
| គេមិននឹកចាំថា | ទ្រង់នេះណារំដោះគេ | ។ | |
| ៤៣ | ពួកគេពុំនឹងដល់ | ទីសំគាល់អស្ចារ្យទេ | |
| ដែលទ្រង់គិតគ្នាន់គ្នេរ | នៅអេស៊ីបក្រុងសូអាន | ។ | |
| ៤៤ | ឱ្យទឹកទន្លេនីល | ប្រែឥតសល់ជាឈាមបាន | |
| ជាតិអេស៊ីបគ្រប់ប្រាណ | ព្រួយឥតស្រាន្តព្រោះគ្មានទឹក | ។ | |
| ៤៥ | ទ្រង់ចាត់កង្កែបមូស | ឱ្យហើរចុះច្រើនសន្ធឹក | |
| បំផ្លាញទាំងល្ងាចព្រឹក | អេស៊ីបនឹកសែនភ័យព្រួយ | ។ | |
| ៤៦ | មានកណ្តូបចង្រឹត | ទាំងឆ្ងាយជិតច្រើនរញ្ជួយ | |
| ស៊ីបង្ហិនអស់ត្រួយ | គ្មានសល់មួយផលដំណាំ | ។ | |
| ៤៧ | ព្រមទាំងមានព្រឹលធ្លាក់ | សែនត្រជាក់ជាប្រចាំ | |
| បំផ្លាញឱ្យខ្ទេចខ្ទាំ | ផលដំណាំខូចរេចរិល | ។ | |
| ៤៨ | ហ្វូងគោត្រូវវិនាស | មិនអាចចៀសដោយសារព្រឹល | |
| ហ្វូងចៀមងាប់គ្មានសល់ | ដោយសារខ្យល់និងរន្ទះ | ។ | |
| ៤៩ | ព្រះម្ចាស់ទ្រង់ពិរោធ | ទ្រង់ខ្ញាល់ក្រោធខឹងខ្លាំងណាស់ | |
| ជនជាតិអេស៊ីបច្បាស់ | ជួបប្រទះក្តីអន្តរាយ | ។ | |
| ៥០ | ទ្រង់ធ្វើតាមព្រះទ័យ | គ្មានប្រណីជាតិនោះឡើយ | |
| ព្រះអង្គបានធ្វើឱ្យ | គ្រោះអន្តរាយកើតមានឡើង | ។ | |
| ៥១ | ព្រះអង្គបានប្រហារ | យកសង្ខារអស់កូនច្បង | |
| ជាតិអេស៊ីបនេះផង | ក្នុងពូជពង្សអប្រាហាំ | ។ | |
| ៥២ | ព្រះអង្គនាំប្រជា | រូតម្នីម្នាមិនរង់ចាំ | |
| ដោយទ្រង់មើលថែឃ្លាំ | ហើយដឹកនាំទៅរហោស្ថាន | ។ | |
| ៥៣ | ព្រះអង្គដឹកនាំគេ | មិនរារេដោយសុខសាន្ត | |
| ឯសត្រូវសាមាន្យ | ត្រូវលង់ប្រាណក្នុងសមុទ្រ | ។ | |
| ៥៤ | ព្រះអង្គនាំពួកគេ | ទៅកាន់ទីដ៏វិសុទ្ធ | |
| ដូចគង្វាលចាំសត្វ | ដើរឆ្លងកាត់វាលស្មៅខ្ចី | ។ | |
| ៥៥ | ព្រះអង្គបានបណ្តេញ | ជាតិផ្សេងចេញមិនប្រណី | |
| ហើយទ្រង់ចែកទឹកដី | ដ៏ថ្លាថ្លៃដល់ស្រាអែល | ។ | |
| ៥៦ | ប៉ុន្តែពួកគេបាន | ល្បងរំខានព្រះម្ចាស់ដែល | |
| មានតេជះក្រាស់ក្រែល | ដោយមិនធ្វើតាមបញ្ជា | ។ | |
| ៥៧ | ពួកគេក្បត់ព្រះអង្គ | មិនត្រាប់ត្រងគ្រប់ៗគ្នា | |
| ដូចដូនតាពួកគេ | ចិត្តវៀចវេរដូចកណ្តៀវ | ។ | |
| ៥៨ | គេបែរថ្វាយបង្គំ | នៅលើភ្នំព្រះក្លែងក្លាយ | |
| ដែលជាហេតុធ្វើឱ្យ | ទាស់ព្រះហឫទ័យព្រះអង្គ | ។ | |
| ៥៩ | ព្រះអង្គឃើញដូច្នេះ | ទ្រង់ព្រះពិរោធយ៉ាងខ្លាំង | |
| ហើយលែងរវល់នឹង | ជាតិក្បាលរឹងអ៊ីស្រាអែល | ។ | |
| ៦០ | ព្រះអង្គបានបង់បោះ | មិនស្រណោះកន្លែងដែល | |
| ជាដំណាក់នៅឯ | ភូមិស៊ីឡូធ្លាប់អាស្រ័យ | ។ | |
| ៦១ | ព្រះអង្គបណ្តោយឱ្យ | ខ្មាំងរាប់រយចិត្តអប្រិយ៍ | |
| យកហឹបសម្ពន្ធមេត្រី | ជាបារមីនៃព្រះអង្គ | ។ | |
| ៦២ | ហើយទ្រង់បណ្តោយឱ្យ | រាស្រ្តទន់ខ្សោយស្លាប់បាត់បង់ | |
| ដោយមុខដាវតម្រង់ | សត្រូវប៉ងកាប់ប្រល័យ | ។ | |
| ៦៣ | ឯយុវជនទាំងឡាយ | ក៏អន្តរាយដោយក្សិណក្ស័យ | |
| ក្នុងភ្លើងសង្គ្រាមជ័យ | គ្មានសល់អ្វីនឹងរៀបការ | ។ | |
| ៦៤ | មនុស្សស្ទើរទាំងអស់ | ជាពិសេសបូជាចារ្យ | |
| ស្លាប់ដោយដាវប្រហារ | គ្មានស្រីណាកាន់ទុក្ខបាន | ។ | |
| ៦៥ | ពេលនោះទ្រង់តើនមក | ដូចគេក្រោកពីសម្រាន្ត | |
| ដូចអ្នកច្បាំងក្លាហាន | ស្វាងស្រាកស្រាន្តពីសុរា | ។ | |
| ៦៦ | ព្រះអង្គវាយសត្រូវ | មិនឱ្យនៅសល់ឡើយណា | |
| ពួកខ្មាំងគ្រប់អាត្មា | បង់អសារជាដរាប | ។ | |
| ៦៧ | ព្រះអង្គនៅតែខឹង | នឹងពូជពង្សលោកយ៉ូសែប | |
| ទ្រង់ក៏មិនជ្រើសបែប | កុលសម្ព័ន្ធអេប្រាអ៊ីម | ។ | |
| ៦៨ | ទ្រង់ពេញព្រះហឫទ័យ | ពន់ពេកក្រៃយូដាវិញ | |
| គាប់ចិត្តឥតទោម្នេញ | ស៊ីយ៉ូនវិញភ្នំវិសុទ្ធ | ។ | |
| ៦៩ | ទ្រង់សង់សក្ការៈ | ល្អឥតអាក់ខ្ពស់បំផុត | |
| ដូចមេឃរឹងមោះមុត | ឥតផុងទ្រុឌដូចផែនដី | ។ | |
| ៧០ | ដាវីឌដ៏ល្អឯក | ទ្រង់ជ្រើសញែកជាទាសី | |
| អ្នកបម្រើប្រពៃ | យកស្តេចថ្លៃពីឃ្វាលចៀម | ។ | |
| ៧១ | ទ្រង់បានដកយកចេញ | មិនទោម្នេញនៅទីមទាម | |
| ឃ្វាលពូជយ៉ាកុបភ្លាម | គឺជាតិនាមអ៊ីស្រាអែល | ។ | |
| ៧២ | ស្តេចដាវីឌដឹកនាំ | ជាតិរឹងមាំមិនអែកអល់ | |
| ស្មោះត្រង់គ្មានកិច្ចកល | នាំគេដល់ត្រើយសុខសាន្ត | ។ |
ទំនុកតម្កើងលេខ ៧៩ (៧៨) បទពាក្យ ៧
| ១ | បពិត្រព្រះជាអម្ចាស់អើយ | ជនជាតិទាំងឡាយចូលឈ្លានពាន | |
| វិហារវិសុទ្ធត្រូវរុករាន | សាឡឹមថ្កើងថ្កានខូចខ្ទេចខ្ទីរ | ។ | |
| ២ | សាកសពអ្នកបម្រើព្រះអង្គ | ត្រូវគេបោះបង់ឱ្យសត្វស៊ី | |
| សាកសពអ្នកជឿពេញធរណី | ត្រូវតិរច្ឆានស៊ីជាអាហារ | ។ | |
| ៣ | គេបានសម្លាប់ប្រជាជន | ជុំវិញទីក្រុងគ្មានមេត្តា | |
| ឈាមរាស្រ្តហូរក្រាលពសុធា | ចាស់ក្មេងមរណាគ្មានអ្នកកប់ | ។ | |
| ៤ | អ្នកស្រុកជិតខាងនាំគ្នាជេរ | ប្រមាថឥតល្ហែគេលែងរាប់ | |
| គេសើចចំអកឡកឡឺយសព្វ | រូបខ្ញុំគេស្អប់គេមើលងាយ | ។ | |
| ៥ | ឱ! ព្រះជាម្ចាស់ទូលបង្គំ | ម្តេចទ្រង់សំងំដូចជិនណាយ | |
| តើថ្ងៃណាទៅទើបទ្រង់ស្រាយ | ពិរោធឱ្យឆ្ងាយមកស្រោចស្រង់ | ។ | |
| ៦ | សូមជះក្តីក្រោធលើជាតិផ្សេង | ឱ្យជនវង្វេងស្គាល់ព្រះអង្ក | |
| និងនគរនានានោះផង | ដែលមិនស្មោះត្រង់នឹងព្រះម្ចាស់ | ។ | |
| ៧ | ដ្បិតពួកគេបានកាប់សម្លាប់ | ពូជលោកយ៉ាកុបចោលទាំងអស់ | |
| បំផ្លាញទឹកដីជារបស់ | មរតកកេរកោះលោកទៀតផង | ។ | |
| ៨ | សូមកុំចាប់ទោសយកកំហុស | ព្រោះបុព្វបុរសខ្ញុំខុសឆ្គង | |
| មេត្តាលើកទោសកំហុសម្តង | អាណិតខ្ញុំផងដ្បិតលិចលង់ | ។ | |
| ៩ | ឱព្រះជាម្ចាស់ព្រះសង្គ្រោះ | សូមទ្រង់យាងចុះកុំបង្អង់ | |
| ដោយយល់សិរីដ៏រឿងរុង | មេត្តាព្រះអង្គជួយផងណា | ។ | |
| ១០ | ហេតុអ្វីបានជាទ្រង់បណ្តោយ | ជាតិផ្សេងៗឱ្យមកពោលថា | |
| «តើព្រះគេនោះនៅឯណា | សូមទ្រង់មេត្តាដាក់ទោសចុះ | ។ | |
| ១១ | សូមស្តាប់សំឡេងឈ្លើយថ្ងូរថ្ងួច | លាន់ឮគ្រលួចគួរស្រណោះ | |
| សូមប្រើបារមីជួយរំដោះ | អ្នកដែលមានទោសដល់មរណា | ។ | |
| ១២ | សូមព្រះជាម្ចាស់កុំអាណិត | ប្រជាជាតិជិតទាំងអស់គ្នា | |
| ធ្វើឱ្យគេរស់ដោយវេទនា | អាប់មុខមួយជាប្រាំពីរដង | ។ | |
| ១៣ | ឯពួកយើងខ្ញុំដែលជារាស្រ្ត | ដូចចៀមទាំងអស់របស់ទ្រង់ | |
| នាំគ្នាតម្កើងលើកព្រះអង្គ | អស់កល្បយូរលង់អង្វែងទៅ | ។ |
ទំនុកតម្កើងលេខ ៨០ (៧៩) បទព្រហ្មគីតិ
| ២ | ព្រះម្ចាស់ជាគង្វាល | អ៊ីស្រាអែលសូមសណ្តាប់ | |
| ពូជពង្សលោកយ៉ូសែប | ដែលព្រះអង្គបានដឹកនាំ | ។ | |
| ដូចជាអ្នកគង្វាល | ចាំយាមឃ្វាលចៀមថែទាំ | ||
| គេរស់ដោយសុខដុម | សូមសម្ដែងព្រះបារមី | ។ | |
| ៣ | ឱ្យពួកកុលសម្ព័ន្ធ | អេប្រាអ៊ីមឃើញស្នាដៃ | |
| និងជាតិផ្សេងៗក្តី | សូមទ្រង់លៃជួយសង្គ្រោះ | ។ | |
| ៤ | ឱ! ព្រះជាម្ចាស់អើយ | កុំកន្តើយសូមសន្តោស | |
| ទតមើលដោយសប្បុររស | នោះយើងខ្ញុំរួចជីវិត | ។ | |
| សូមទ្រង់បែរព្រះភ័ក្ត្រ | ញញឹមដាក់យើងខ្ញុំពិត | ||
| សង្គ្រោះឱ្យនៅជិត | កុំឱ្យបែកបាក់ខ្ចាត់ខ្ចាយ | ។ | |
| ៥ | បពិត្រព្រះជាម្ចាស់ | ទ្រង់ជាព្រះគង់ខ្ពស់ឆ្ងាយ | |
| ខ្ពស់ហួសព្រះទាំងឡាយ | ម្តេចមិនស្រាយពិរោធចេញ | ។ | |
| ៦ | ម្តេចទ្រង់មកដាក់ទោស | ចាប់កំហុសយើងទៅវិញ | |
| ឱ្យទឹកភ្នែកហូរចេញ | ដូចគង្គាមិនចេះចប់ | ។ | |
| ៧ | ទ្រង់ធ្វើឱ្យប្រជា | ជិតខាងគ្នាឈ្លោះសំអប់ | |
| ដណ្តើមមិនចេះស្កប់ | យកទឹកដីរបស់យើង | ។ | |
| ៨ | ឱ! ព្រះជាអម្ចាស់ | សូមសង្គ្រោះយើងឆាប់ឡើង | |
| សូមជួយនាំពួកយើង | ឱ្យត្រឡប់វិលមកវិញ | ។ | |
| ៩ | ព្រះអង្គគាស់រំលើង | ដើមទំពាំងបាយជូរចេញ | |
| រួចហើយទ្រង់បណ្តេញ | ជាតិផ្សេងចេញពីទឹកដី | ។ | |
| ព្រះអង្គយកមកដាំ | ដើមទំពាំងបាយជូរថ្មី | ||
| ត្រួយលាស់ស្លឹកខៀវខ្ចី | ល្អពេកក្រៃស្រស់បំព្រង | ។ | |
| ១០ | ព្រះអង្គបានឆ្ការដី | ឱ្យដើមថ្មីចាក់ឫសផង | |
| ដុះពេញស្រុកតែម្តង | ល្អកន្លងសែនសុខដុម | ។ | |
| ១១ | មែកវាផ្តល់ជាម្លប់ | គ្របដណ្តប់ទៅលើភ្នំ | |
| គ្របដើមគគីរធំ | នៅលើភ្នំខ្ពស់បំផុត | ។ | |
| ១២ | បែកមែកម្លប់សាខា | បែកលុះត្រាដល់សមុទ្រ | |
| ពន្លកលាស់ចេញផុត | រហូតទន្លេអឺប្រាត | ។ | |
| ១៣ | ហេតុអ្វីក៏ព្រះអង្គ | ផ្តួលរបងដោយក្រេវក្រោធ | |
| មនុស្សម្នាដែលដើរកាត់ | បេះបោចបាត់ផ្លែដូច្នេះ | ។ | |
| ១៤ | សត្វជ្រូកមកបំផ្លិច | បំផ្លាញខ្ទេចមិនឈប់សោះ | |
| បង្ហិនគ្រប់ទាំងអស់ | ដំណាំនោះវាស៊ីម៉ត់ | ។ | |
| ១៥ | ឱ! ព្រះជាម្ចាស់អើយ | កុំកន្តើយសូមទ្រង់ទត | |
| ពីស្ថានសួគ៌ាមក | ជួយយើងខ្ញុំកុំខានឡើយ | ។ | |
| ១៦ | សូមទ្រង់ជួយរក្សា | ថែចំការដែលមានហើយ | |
| ការពារកុំបណ្តោយ | ក្រែងថ្លោះធ្លោយខ្មាំងញាំញី | ។ | |
| ១៧ | សូមឱ្យពួកបច្ចា | ដែលកាប់ឆ្ការចំការថ្មី | |
| វិនាសកុំសល់អី | ដោយព្រះអង្គទ្រង់គំរាម | ។ | |
| ១៨ | សូមទ្រង់ដាក់ព្រះហស្ត | លើស្តេចនោះគង់ខាងស្តាំ | |
| បុត្រមនុស្សដ៏ឧត្តម | ដែលព្រះអង្គពង្រឹងឡើង | ។ | |
| ១៩ | យើងខ្ញុំមិនបែកបែរ | ចិត្តងាករេពីព្រះអង្គ | |
| សូមប្រោសប្រទានផង | ឱ្យយើងខ្ញុំមានជីវិត | ។ | |
| ពេលខ្ញុំរស់ឡើងវិញ | ចិត្តពោរពេញនៅនែបនិត្យ | ||
| គោរពបម្រើពិត | ឥតមានក្បត់ឆ្ងាយពីទ្រង់ | ។ | |
| ២០ | ឱ! ព្រះជាម្ចាស់ខ្ញុំ | សូមជួយនាំកុំរេរង់ | |
| វិលមករកព្រះអង្គ | ឱ្យយើងខ្ញុំក្រាមបង្គំ | ។ | |
| សូមបែរព្រះភក្ត្រមក | ញញឹមរកពួកយើងខ្ញុំ | ||
| ដោយព្រះទ័យឧត្តម | នោះយើងខ្ញុំរួចជីវិត | ។ |
ទំនុកតម្កើងលេខ ៨១ (៨០) បទកាកគតិ
| ២ | នាំគ្នាពន្លឺ | សំឡេងឱ្យឮ | ថ្វាយព្រះជាម្ចាស់ |
| ដែលជាកម្លាំង | នៃយើងទាំងអស់ | សាទរដល់ព្រះ | |
| របស់យ៉ាកុប | ។ | ||
| ៣ | ចូរយើងប្រគុំ | តន្ត្រីរងំ | ឱ្យបានឆាប់ៗ |
| ដេញពិណវាយស្គរ | ចាប៉ីវាយក្រាប់ | ប្រគុំឱ្យជាប់ | |
| កុំបីបង្អង់ | ។ | ||
| ៤ | ផ្លុំស្នែងប្រកាស | ពេលដាច់ខែចាស់ | ចូលដល់ថ្មីម្តង |
| ថ្ងៃចន្ទពេញវង់ | ល្អល្អះបំព្រង | ពេញបូណ៌មីផង | |
| ថ្ងៃបុណ្យដំណែល | ។ | ||
| ៥ | ព្រោះជាក្បួនច្បាប់ | រៀងមកដរាប | នៅអ៊ីស្រាអែល |
| តាមបទបញ្ជា | មាគ៌ាក្រាស់ក្រែល | របស់ព្រះដែល | |
| ជាព្រះយ៉ាកុប | ។ | ||
| ៦ | នេះជាវិន័យ | ព្រះអង្គលកលៃ | ពេលទ្រង់បង្គាប់ |
| មកដល់ពូជពង្ស | របស់យ៉ូសែប | នៅស្រុកអេស៊ីប | |
| ហើយខ្ញុំឮថា | ។ | ||
| ៧ | យើងដកអម្រែក | ដ៏ធ្ងន់អនេក | ចេញពីលើស្មា |
| ហើយក៏បានដក | ការធ្ងន់អស្ចារ្យ | ចេញពីហត្ថា | |
| របស់អ្នកដែរ | ។ | ||
| ៨ | ពេលអ្នកមានទុក្ខ | អ្នកបានស្រែករក | យើងគ្មានពេលល្ហែ |
| យើងក៏រំដោះ | មិននៅទំនេរ | ហើយយើងរិះរេ | |
| ល្បងមើលចិត្តអ្នក | ។ | ||
| ៩ | ឱប្រជារាស្រ្ត | នៃយើងទាំងអស់ | ចូរស្តាប់ឱ្យជាក់ |
| ពាក្យយើងរំលឹក | យើងដាស់តឿនអ្នក | កុំបីអន់អាក់ | |
| ត្រងត្រាប់លកលៃ | ។ | ||
| ១០ | ក្នុងចំណោមអ្នក | កុំទៅស្មោះស្ម័គ្រ | នឹងព្រះដទៃ |
| កុំទៅគោរព | កោតខ្លាចធ្វើអ្វី | ព្រោះព្រះដទៃ | |
| ជាព្រះក្លែងក្លាយ | ។ | ||
| ១១ | យើងជាព្រះម្ចាស់ | មិនមែនជាព្រះ | ក្លែងក្លាយនោះឡើយ |
| យើងបានយកអ្នក | ពីអេស៊ីបហើយ | កុំនៅកន្តើយ | |
| ទទួលពរយើង | ។ | ||
| ១២ | តែរាស្រ្តមិនស្តាប់ | ពាក្យយើងបង្គាប់ | គេធ្វើឫកឆ្មើង |
| ទោះអ៊ីស្រាអែល | ក៏លែងស្គាល់យើង | ធ្វើតាមទំនើង | |
| អំពើអាក្រក់ | ។ | ||
| ១៣ | ហេតុដូច្នេះហើយ | ទើបយើងបណ្តោយ | ឱ្យពួកគេធ្លាក់ |
| យើងឱ្យគេធ្វើ | តាមចិត្តគម្រក់ | ប្រព្រឹត្តអាក្រក់ | |
| តាមទំនើងចិត្ត | ។ | ||
| ១៤ | តែបើប្រជា | រាស្រ្តទាំងអស់គ្នា | គេប្តូរគំនិត |
| ស្តាប់សំឡេងយើង | ហើយគេប្រព្រឹត្ត | តាមមាគ៌ាពិត | |
| របស់យើងនោះ | ។ | ||
| ១៥ | នោះយើងមុខជា | បង្ក្រាបបច្ចា | ជាខ្មាំងទាំងអស់ |
| ហើយយើងសម្លាប់ | មិនឱ្យសល់សោះ | សត្រូវទាំងអស់ | |
| តែមួយរំពេច | ។ | ||
| ១៦ | អស់អ្នកដែលធ្លាប់ | ស្អប់ព្រះម្ចាស់ជាប់ | គេឈប់រត់គេច |
| នាំគ្នាមកចូល | ព្រះអង្គជានិច្ច | តែទ្រង់មិនភ្លេច | |
| ដាក់ទោសគេឡើយ | ។ | ||
| ១៧ | ព្រះអម្ចាស់បាន | ផ្តល់ស្រូវជាទាន | យ៉ាងល្អមកឱ្យ |
| ពួកអ៊ីស្រាអែល | បរិភោគរួចហើយ | ទាំងប្រទានឱ្យ | |
| ទឹកឃ្មុំបរិបូណ៌ | ។ |
ទំនុកតម្កើងលេខ ៨២ (៨១) បទពាក្យ ៧
| ១ | ព្រះម្ចាស់គង់ក្នុងអង្គប្រជុំ | នៃស្ថានបរមសុខពេកក្រៃ | |
| ទ្រង់តែងតែយាងមកកាត់ក្តី | ក្នុងចំណោមនៃពួកទេវតា | ។ | |
| ២ | ពេលណាទើបអ្នកឈប់កាត់ក្តី | ដោយចិត្តអប្រីយ៍ដូច្នេះណា | |
| ឱ្យមនុស្សអាក្រក់ចិត្តឫស្យា | ឈ្នះគេដល់ណា ត ទៅទៀត ? | ។ | |
| ៣ | ព្រះម្ចាស់មានព្រះបន្ទូលថា | ចូររកយុត្តិធម៌កុំរវាត | |
| ឱ្យអ្នកក្រីក្រខ្សត់គ្មានញាតិ | កូនកំព្រាអត់មានឪម៉ែ | ។ | |
| ៤ | ចូរកុំនៅស្ងៀមចេញរំដោះ | អ្នកទន់ខ្សោយខ្សោះគ្មានអ្នកថែ | |
| ឱ្យគ្នារួចខ្លួនបានល្ហើយល្ហែ | ជនពាលតែងតែតាមធ្វើបាប | ។ | |
| ៥ | តែគេមិនដឹងមិនយល់សោះ | ចិត្តគេទុយ៌សជាដរាប | |
| អំពើយុត្តិធម៌ក៏សូន្យសាប | ដែលទុកសម្រាប់់គ្រឹះផែនដី | ។ | |
| ៦ | យើងនឹងប្រកាសថាអស់អ្នក | រាល់គ្នាពិតជាក់ជាបុត្រី | |
| បុត្រារបស់ម្ចាស់ផែនដី | ជាព្រះស្កឹមស្កៃដ៏ខ្ពង់ខ្ពស់ | ។ | |
| ៧ | តែអ្នកត្រូវស្លាប់ដូចមនុស្សលោក | ដែលដួលដេកស្តូកពុំអាចរស់ | |
| ស្លាប់ដូចជាមនុស្សទូទាំងអស់ | ដូចអ្នកធំខ្ពស់បាត់តំណែង | ។ | |
| ៨ | ឱព្រះម្ចាស់អើយសូមតើនឡើង | វិនិច្ឆ័យកុំឆ្មើងឫទ្ធិគួរស្ញែង | |
| ដ្បិតមនុស្សគ្រប់ជាតិទាំងនោះឯង | ជារាស្រ្តឥតក្លែងនៃព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ៨៣ (៨២) បទកាកគតិ
| ២ | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | គង់ស្ងៀមស្ងាត់ឈឹង |
| សូមទ្រង់មេត្តា | កុំធ្វើមិនដឹង | ម្តេចព្រងើយធ្មឹង | |
| យ៉ាងដូច្នេះណា | ។ | ||
| ៣ | សត្រូវព្រះអង្គ | គ្រប់គ្នាកំពុង | បង្កបញ្ហា |
| នាំចលាចល | គ្រប់ៗអាត្មា | អ្នកស្អប់ក្សត្រា | |
| កំពុងបះបោរ | ។ | ||
| ៤ | ពួកគេរៀបចំ | គម្រោងការធំ | ប្រឆាំងឆោឡោ |
| គេឃុបឃិតគ្នា | ប្រឆាំងបះបោរ | រាស្រ្តក្នុងនគរ | |
| របស់ព្រះម្ចាស់ | ។ | ||
| ៥ | គេពោលឡើងថា | « តោះយើងនាំគ្នា | ប្រហារឱ្យអស់ |
| កុំឱ្យមានសល់ | ជនជាតិទាំងនោះ | កុំឱ្យនឹកឈ្មោះ | |
| អ៊ីស្រាអែលទៀត» | ។ | ||
| ៦ | គេពិភាក្សា | គំនិតរួមគ្នា | ពីរឿងចោលម្សៀត |
| ចុះសិន្ធិសញ្ញា | ពីការបៀនបៀត | នឹងព្រះម្ចាស់ទៀត | |
| រួមគ្នាប្រឆាំង | ។ | ||
| ៧ | មានជាតិអេដំ | អ៊ីស្មាអែលព្រម | ម៉ូអាប់អ្នកខ្លាំង |
| ជនជាតិហាកា | រួមគ្នាតតាំង | ចូលមកប្រឆាំង | |
| នឹងព្រះអម្ចាស់ | ។ | ||
| ៨ | ជនជាតិកេបាល | អាំម៉ូនរាលដាល | អាម៉ាឡេករូរះ |
| ទាំងភីលីស្ទីន | ទីរ៉ុសស្អេកស្កះ | ប្រឆាំងព្រះម្ចាស់ | |
| ពីគ្រប់ទិសទី | ។ | ||
| ៩ | នៅមានច្រើនទៀត | សូម្បីជនជាតិ | ពួកអាស្ស៊ីរី |
| ក៏បានចូលរួម | កុះករមូលមីរ | ចូលដៃគ្រប់ទី | |
| លោកឡុតសាមាន្យ | ។ | ||
| ១០ | សូមព្រះអង្គធ្វើ | ដូចប្រព្រឹត្តលើ | ពួកម៉ាឌីយ៉ាន |
| លោកស៊ីសេរ៉ា | ស្តេចទាំងប៉ុន្មាន | និងស្តេចយ៉ាប៊ីន | |
| ឯជ្រោះគីសូន | ។ | ||
| ១១ | ព្រះអង្គប្រហារ | ឱ្យគេមរណា | វិនាសទាំងកូន |
| ដូចនៅអែនឌ័រ | សពទាំងប៉ុន្មាន | រលួយម៉ត់សូន្យ | |
| ជាជីទាំងអស់ | ។ | ||
| ១២ | សូមព្រះអង្គដាក់ | ទោសគេម្នាក់ៗ | ដូចបានដាក់ទោស |
| ដល់ស្តេចអូរឹប | និងស្តេចសឹបនោះ | ហើយកុំស្រណោះ | |
| ពួកនោះឡើយណា | ។ | ||
| ដាក់ទោសទាំងមេ | កុំបីរិះរេ | ដូចជាសេបា | |
| កុំឱ្យរួចខ្លួន | មួយសោះឡើយណា | ដូចដាក់ទោសា | |
| សាល់ម៉ូណាដែរ | ។ | ||
| ១៣ | គេនិយាយថា | «យើងនាំគ្នីគ្នា | កុំនៅរិះរេ |
| វាយដណ្តើមដី | មកធ្វើជាកេរ | ដីនោះគឺជា | |
| របស់ព្រះម្ចាស់ » | ។ | ||
| ១៤ | ឱព្រះខ្ញុំអើយ | កុំអែអង់ឡើយ | ឱ្យគេនិរាស |
| ដូចជាធូលី | ខ្យល់បកបញ្រ្ចាស់ | ដូចចំបើងវាស | |
| វាត់ប៉ើងតាមខ្យល់ | ។ | ||
| ១៥ | ដូចភ្លើងវក់វី | ឆេះម៉ត់ខ្ទេចខ្ទី | ដុតអស់គ្មានសល់ |
| អណ្តាតស្កឹមស្កៃ | ភ្លើងព្រៃត្រូវខ្យល់ | ឆេះអស់មិនសល់ | |
| វិនាសអសារ | ។ | ||
| ១៦ | សូមប្រើព្យុះខ្យល់ | បក់បោកឱ្យដល់ | ដេញតាមពួកវា |
| ហើយសូមបន្ថែម | ទាំងព្យុះសង្ឃរា | ធ្វើឱ្យពួកវា | |
| រន្ធត់ញ័រញាប់ | ។ | ||
| ១៧ | ព្រះអម្ចាស់អើយ | មេត្តាធ្វើឱ្យ | ពួកគេមុខអាប់ |
| និងឱ្យគេស្វែង | នាមព្រះអង្គគាប់ | ពួកគេមុខអាប់ | |
| រហូតតទៅ | ។ | ||
| ១៨ | សូមឱ្យពួកគេ | បាក់មុខខ្មៅអែ | វិនាសមិននៅ |
| ងើបមុខមិនរួច | គ្មានញាតិពូជផៅ | ឈ្មោះគេអាស្រូវ | |
| គ្មានញាតិគ្មានមិត្រ | ។ | ||
| ១៩ | ឱ្យគេស្គាល់ថា | ព្រះអម្ចាស់ជា | ព្រះគង់នៅជិត |
| ព្រះខ្ពស់ឧត្តុង្គ | ឧត្តមបំផុត | ប្រសើរពេកពិត | |
| លើភពផែនដី | ។ |
ទំនុកតម្កើងលេខ ៨៤ (៨៣) បទព្រហ្មគីតិ
| ២ | ព្រះម្ចាស់លើពិភព | ទូទាំងសព្វលើផែនដី | |
| ខ្ញុំស្ម័គ្រពន់ពេកក្រៃ | តំណាក់ថ្លៃព្រះអង្គណាស់ | ។ | |
| ៣ | ខ្ញុំសែនអន្ទះសារ | ចិត្តប្រាថ្នាយ៉ាងជាក់ច្បាស់ | |
| ចង់ចូលវិហារព្រះ | ជាអម្ចាស់ទាំងចិត្តកាយ | ។ | |
| ចិត្តចង់នៅជាមួយ | ព្រះអង្គជួយមិនរសាយ | ||
| អស់ពីកម្លាំងកាយ | មិនមានណាយរួមទាំងចិត្ត | ។ | |
| ៤ | ត្រចៀកកាំនិងចាប | ជាដរាបវានែបនិត្យ | |
| សំបុកធ្វើនៅជិត | អាសនៈពិតនៃព្រះអង្គ | ។ | |
| ៥ | អស់អ្នកដែលបានស្នាក់ | ក្នុងដំណាក់ដ៏ត្រចង់ | |
| មានសុខ មង្គលផង | សរសើរថ្កើងទ្រង់មិនឈប់ | ។ | |
| ៦ | អ្នកណាដែលផ្អែកពឹង | លើកម្លាំងព្រះជាម្លប់ | |
| ដ្បិតគេស្វែងមិនឈប់ | ដំណាក់គាប់ដោយស្មោះសរ | ។ | |
| ៧ | នៅពេលគេដើរកាត់ | ជ្រោះរីងស្ងួតគ្មានទឹកហូរ | |
| ព្រះអង្គប្រទានពរ | ទឹកធ្លាក់ឆរគ្រប់កន្លែង | ។ | |
| ៨ | គេខិតកាន់តែជិត | ឥតភ័យភិតព្រួយចំបែង | |
| មានកម្លាំងក្រៃលែង | នឹកស្ញប់ស្ញែងគ្រប់អាត្មា | ។ | |
| នៅចំពោះព្រះភក្ត្រ | ព្រះអម្ចាស់ដ៏ថ្លៃថ្លា | ||
| លើភ្នំដ៏អស្ចារ្យ | ឈ្មោះហៅថាភ្នំស៊ីយ៉ូន | ។ | |
| ៩ | ឱ! ព្រះជាអម្ចាស់ | មានតេជះខ្លាំងពេកពន់ | |
| ស្តាប់ពាក្យទូលបង្គំ | អង្វរសុំក្តីករុណា | ។ | |
| ព្រះលោកយ៉ាកុបអើយ | កុំកន្តើយផ្ទៀងព្រះកាណ៌ | ||
| សណ្តាប់យើងខ្ញុំណា | ដោយមេត្តាករុណាផង | ។ | |
| ១០ | ឱ! ព្រះជាអម្ចាស់ | ទតឱ្យច្បាស់កុំរំលង | |
| មើលស្តេចដែលឃុំគ្រង | ជាខែលរងបាំងការពារ | ។ | |
| សូមទ្រង់ព្រះសន្តោស | មេត្តាប្រោសព្រះរាជា | ||
| ដែលព្រះអង្គគាំពារ | តែងតាំងងារដោយប្រេងជ័យ | ។ | |
| ១១ | មួយថ្ងៃដែលនៅក្នុង | វិហារទ្រង់សប្បាយក្រៃ | |
| ជាងរស់មួយពាន់ថ្ងៃ | នៅកន្លែងដទៃទៀត | ។ | |
| ខ្ញុំបានសម្រេចចិត្ត | ឈរនៅជិតមិនចង់ឃ្លាត | ||
| ជាជាងស្នាក់នៅបៀត | លំនៅញាតិមនុស្សអាក្រក់ | ។ | |
| ១២ | ព្រះជាម្ចាស់ដូចជា | ខែលការពារប្រាកដជាក់ | |
| ជាពន្លឺភ្លឺច្បាស់ | យើងម្នាក់ៗមានសិរី | ។ | |
| ព្រះអង្គតែងតែផ្តល់ | សុខមង្គលដល់ប្រុសស្រី | ||
| រស់នៅដោយប្រពៃ | គ្មានទុក្ខភ័យផុតកង្វល់ | ។ | |
| ១៣ | ឱ! ព្រះជាអម្ចាស់ | មានតេជះលើសាកល | |
| អ្នកផ្ញើកាយមិនខ្វល់ | មានមង្គលសុខរហូត | ។ |
ទំនុកតម្កើងលេខ ៨៥ (៨៤) បទកាកគតិ
| ២ | បពិត្រព្រះម្ចាស់ | ព្រះអង្គគាប់ព្រះ | ទ័យនឹងទឹកដី |
| ទ្រង់បានដឹកនាំ | ពូជពង្សប្រពៃ | យ៉ាកុបថ្លាថ្លៃ | |
| ឱ្យវិលមកវិញ | ។ | ||
| ៣ | ព្រះអង្គលើកទោស | អស់ប្រជារាស្រ្ត | ឥតមានទោម្នេញ |
| ឱ្យគេរួចបាប | មកល្អជាវិញ | ចិត្តគេពោរពេញ | |
| អំណរសប្បាយ | ។ | ||
| ៤ | ទ្រង់លែងពិរោធ | ឈប់ខ្ញាល់លែងក្រោធ | ដល់យើងទាំងឡាយ |
| ទ្រង់តែងមេត្តា | យើងលែងខ្វល់ខ្វាយ | បានសុខសប្បាយ | |
| ដោយសារព្រះអង្គ | ។ | ||
| ៥ | ព្រះម្ចាស់ឧត្តម | សង្គ្រោះថ្នាក់ថ្នម | បីបមត្រកង |
| សូមប្រោសឱ្យខ្ញុំ | ត្រឡប់វិញផង | ហើយសូមព្រះអង្គ | |
| កុំយកទោសា | ។ | ||
| ៦ | តើព្រះអង្គខ្ញាល់ | ពួកយើងនេះដល់ | រហូតពេលណា |
| ឬទ្រង់ពិរោធ | រៀងរាល់វេលា | ឬក៏អស់ជា | |
| អង្វែងតទៅ | ។ | ||
| ៧ | តើទ្រង់មិនបាន | យាងមកទីស្ថាន | ឱ្យខ្ញុំរស់នៅ |
| មានទាំងជិវិត | សែនល្អពេកកូវ | ពីនេះតទៅ | |
| អំណរសប្បាយ | ។ | ||
| ៨ | ឱ! ព្រះអម្ចាស់ | សូមសម្តែងព្រះ | ហឫទ័យទូលាយ |
| មេត្តាករុណា | អាសូរប្រណី | មកខ្ញុំរាល់ថ្ងៃ | |
| សូមសង្គ្រោះផង | ។ | ||
| ៩ | យើងខ្ញុំត្រងត្រាប់ | ត្រចៀកប្រុងស្តាប់ | បន្ទូលព្រះអង្គ |
| ទ្រង់នឹងប្រទាន | សុខសាន្តគ្មានហ្មង | លើរាស្ត្រទ្រង់ផង | |
| ដែលមិនលេលា | ។ | ||
| ១០ | ក្នុងពេលឆាប់ៗ | ទ្រង់នឹងប្រញាប់ | ជួយយើងរាល់គ្នា |
| ដល់អ្នកកោតខ្លាច | ព្រះអង្គគ្រប់គ្រា | សិរីមហិមា | |
| នៅលើដីយើង | ។ | ||
| ១១ | ទ្រង់មានព្រះទ័យ | សប្បុរសថ្លាថ្លៃ | បារមីរុងរឿង |
| ព្រះអង្គស្មោះស្ម័គ្រ | ករុណាមិនឆ្មើង | យុត្តិធម៌កើតឡើង | |
| នៅលើលោកីយ៍ | ។ | ||
| ១២ | សេចក្តីទៀងត្រង់ | ចាប់ដុះរហង់ | ពាសពេញផែនដី |
| សេចក្តីសុចរិត | ក៏លាស់ជាថ្មី | ពីសួគ៌ាល័យ | |
| ចុះជួយរក្សា | ។ | ||
| ១៣ | ព្រះអម្ចាស់ផ្ទាល់ | ប្រទានមង្គល | ឱ្យយើងគ្រប់គ្នា |
| ចំណែកផែនដី | បង្កើតផលា | ភោគផលផ្លែផ្កា | |
| សម្បូរមិនខ្វះ | ។ | ||
| ១៤ | សេចក្តីសុចរិត | យុត្តិធម៌ប្រណីត | នៅមុខព្រះម្ចាស់ |
| សុខសាន្តតាមដាន | រៀបផ្លូវថ្វាយព្រះ | ឥតមានក្រឡះ | |
| សុខសាន្តរហូត | ។ |
ទំនុកតម្កើងលេខ ៨៦ (៨៥) បទព្រហ្មគីតិ
| ១ | ឱព្រះអម្ចាស់អើយ | កុំកន្តើយផ្ទៀងព្រះកាណ៌ | |
| ស្តាប់ស័ព្ទខ្ញុំវាចា | ហើយមេត្តាតបវិញផង | ។ | |
| ដ្បិតខ្ញុំជាមនុស្ស | កម្សត់ខុសគេទាំងពួង | ||
| ទុរគតពេកកន្លង | តោកយ៉ាកផងរាល់វេលា | ។ | |
| ២ | សូមរក្សាជីវិត | ឱ្យខ្ញុំស្ថិតផុតគ្រាំគ្រា | |
| ដ្បិតខ្ញុំត្រង់ល្អជា | ស្ម័គ្រគ្រប់គ្រាគ្មានគេចកែ | ។ | |
| សូមមេត្តាសង្គ្រោះ | ដ្បិតខ្ញុំស្មោះឥតប្រួលប្រែ | ||
| ជាបម្រើនៅក្បែរ | ពឹងផ្អែកតែលើម្ចាស់ថ្លៃ | ។ | |
| ៣ | ឱ! ព្រះអម្ចាស់អើយ | អាណិតហើយសូមប្រណី | |
| ខ្ញុំស្រែកទូលរាល់ថ្ងៃ | រកព្រះអង្គមិនឈប់ឈរ | ។ | |
| ៤ | ឱព្រះអម្ចាស់អើយ | សូមប្រោសឱ្យបម្រើល្អ | |
| មានសប្បាយអំណរ | តម្រង់រកព្រះអម្ចាស់ | ។ | |
| ៥ | បពិត្រព្រះម្ចាស់ខ្ញុំ | ព្រះឧត្តមសប្បុរសណាស់ | |
| អត់ឱនមិនថ្កោលទោស | តែងសន្តោសខ្ញុំបរិបូណ៌ | ។ | |
| ព្រះអង្គតែងអាណិត | អ្នកផ្តេកផ្តិតទ្រង់អាសូរ | ||
| អ្នកដែលដង្ហោយថ្ងូរ | ហៅព្រះអង្គមកសង្គ្រោះ | ។ | |
| ៦ | ឱព្រះអម្ចាស់អើយ | ទ្រង់ផ្ទៀងហើយសូមសន្តោស | |
| ពាក្យខ្ញុំស្រែករកនោះ | សូមទ្រង់ប្រោសរូបខ្ញុំផង | ។ | |
| ៧ | នៅថ្ងៃមានអាសន្ន | ខ្ញុំបែរបន់មិនរំលង | |
| អង្វររកព្រះអង្គ | ទ្រង់ឆ្លើយត្រង់តបមកខ្ញុំ | ។ | |
| ៨ | ឱព្រះជាអម្ចាស់ | ទ្រង់ជាព្រះដ៏ឧត្តម | |
| ព្រះអង្គសែនសក្តិសម | គ្មានព្រះធំដូចទ្រង់ឡើយ | ។ | |
| ៩ | បពិត្រព្រះអម្ចាស់ | គ្រប់ជាតិសាសន៍ដែលកើតហើយ | |
| គេនឹងមិនកន្តើយ | តម្កើងកើយនាមព្រះអង្គ | ។ | |
| ១០ | ព្រោះដ្បិតទ្រង់ជាព្រះ | ដ៏ខ្ពង់ខ្ពស់អស្ចារ្យផ្ចង់ | |
| នោះគឺមានតែទ្រង់ | ដែលជាអង្គលើលោកា | ។ | |
| ១១ | ឱ! ព្រះអម្ចាស់ខ្ញុំ | មេត្តាសូមប្រាប់មាគ៌ា | |
| ឱ្យខ្ញុំស្គាល់គ្រប់គ្រា | នឹងយាត្រាចេញដើរតាម | ។ | |
| យើងខ្ញុំនឹងប្រព្រឹត្ត | តាមសុចរិតមាគ៌ាស្នាម | ||
| ឱ្យខ្ញុំចេះប្រណម្យ | កោតឧត្តមបរមនាម | ។ | |
| ១២ | បពិត្រព្រះម្ចាស់ខ្ញុំ | ទូលបង្គំមិនទីមទាម | |
| ថ្លែងអរព្រះគុណភ្លាម | ឥតលាក់លៀមពីដួងចិត្ត | ។ | |
| ខ្ញុំនឹងលើកតម្កើង | ព្រះនាមឡើងអស់កល្បពិត | ||
| ថ្កើងថ្កានខ្ពស់ប្រណីត | រៀងស្ថេរស្ថិតជាប់រហូត | ។ | |
| ១៣ | ដ្បិតទ្រង់មានព្រះទ័យ | ករុណាក្រៃមិនរលត់ | |
| ជួយរំដោះជីវិត | ខ្ញុំឱ្យផុតពីក្សិណក្ស័យ | ។ | |
| ១៤ | បពិត្រព្រះជាម្ចាស់ | ពួកមនុស្សច្រើនពេកក្រៃ | |
| ព្រហើនមិនយល់អ្វី | គេពួតដៃប្រឆាំងខ្ញុំ | ។ | |
| មានអ្នកខ្លាំងពូកែ | បានប្រមែប្រមូលផ្តុំ | ||
| ចង់ដកជីវិតខ្ញុំ | មិនបារម្ភព្រះអង្គសោះ | ។ | |
| ១៥ | បពិត្រព្រះម្ចាស់អើយ | ព្រះអង្គហើយព្រះទ័យស្មោះ | |
| ករុណាទ្រង់សន្តោស | សប្បុរសមានមេត្តា | ។ | |
| ១៦ | សូមទ្រង់បែរព្រះភក្ត្រ | ទតឱ្យជាក់ខ្ញុំនេះណា | |
| សូមអាណិតមេត្តា | ខ្ញុំគ្រប់គ្រាកុំបីខាន | ។ | |
| សង្គ្រោះខ្ញុំជាអ្នក | បម្រើស្ម័គ្រសូមឱ្យមាន | ||
| កម្លាំងខ្លាំងក្លាហាន | សូមផ្ញើប្រាណនឹងព្រះអង្គ | ។ | |
| ១៧ | សូមមេត្តាសម្តែង | ការស្ញប់ស្ញែងគេឃើញផង | |
| អ្នកស្អប់ខ្ញុំកន្លង | ឃើញព្រះអង្គប្រោសសង្គ្រោះ | ។ | |
| សូមឱ្យខ្មាំងសត្រូវ | វាអស់ផ្លូវត្រូវអាម៉ាស់ | ||
| នៅពេលដែលទ្រង់ត្រាស់ | ប្រោសសង្គ្រោះការពារខ្ញុំ | ។ |
ទំនុកតម្កើងលេខ ៨៧ (៨៦) បទកាកគតិ
| ១ | ព្រះម្ចាស់សង់ក្រុង | ឧត្តមឧត្តុង្គ | ល្អល្អះប៉ប្រិម |
| លើភ្នំវិសុទ្ធ | គ្មានអ្វីប្រៀបផ្ទឹម | យេរូសាឡឹម | |
| ជាក្រុងថ្លៃថ្លា | ។ | ||
| ២ | ព្រះអង្គស្រឡាញ់ | ស៊ីយ៉ូនពោរពេញ | ជាក្រុងអស្ចារ្យ |
| វិសេសវិសាល | លើសក្រុងនានា | លើទឹកដីជា | |
| របស់យ៉ាកុប | ។ | ||
| ៣ | ឱក្រុងរបស់ | ព្រះជាអម្ចាស់ | គេនឹងរៀបរាប់ |
| តម្កើ់ងសិរី | រុងរឿងគួរគាប់ | របស់អ្នកជាប់ | |
| ដោយពោលថ្លាថ្លែង | ។ | ||
| ៤ | ក្នុងចំណោមអ្នក | អេស៊ីបស្គាល់ជាក់ | បាប៊ីឡូននេះឯង |
| អ្នកខ្លះកើតនៅ | ទីរ៉ូសធំខែង | ភីលីស្ទីនស្តែង | |
| អេត្យូពីដែរ | ។ | ||
| ៥ | ចំពោះបុរី | ស៊ីយ៉ូនស្រស់ខ្ចី | មិនរួញរាទេ |
| យើងទាំងអស់គ្នា | សុទ្ធកើតពីគេ | ព្រះម្ចាស់ជួយថែ | |
| ឱ្យក្រុងរឹងមាំ | ។ | ||
| ៦ | ពេលនោះព្រះម្ចាស់ | កត់ឈ្មោះទាំងអស់ | ក្នុងបញ្ជីធំ |
| ប្រជាទាំងនេះ | សុទ្ធតែកើតក្នុង | ស៊ីយ៉ូនជាក្រុង | |
| ដែលផ្តល់កំណើត | ។ | ||
| ៧ | ពេលនោះមនុស្ស | គេលោតឡកគោះ | ច្រៀងរាំរហូត |
| ថាគេជាកូន | ដែលគេបានកើត | មានដើមកំណើត | |
| ពីក្រុងស៊ីយ៉ូន | ។ |
ទំនុកតម្កើងលេខ ៨៨ (៨៧) បទព្រហ្មគីតិ
| ២ | បពិត្រព្រះអម្ចាស់ | ទ្រង់ជាព្រះសង្គ្រោះខ្ញុំ | |
| ថ្ងៃយប់ខ្ញុំស្រែកយំ | អង្វរសុំក្តីមេត្តា | ។ | |
| ៣ | សូមឱ្យពាក្យអង្វរ | ខ្ញុំឮខ្ទ័រដល់សោតា | |
| សូមទ្រង់ផ្ទៀងព្រះកាណ៌ | ស្តាប់ផងណាសូរសម្រែក | ។ | |
| ៤ | ព្រោះដ្បិតទូលបង្គំ | មានទុក្ខធំខ្លាំងអនេក | |
| ខ្លោចផ្សាជាពន់ពេក | ក្តីស្លាប់ស្រែកហៅកៀកកិត | ។ | |
| ៥ | គេចាត់ទុករូបខ្ញុំ | ក្នុងចំណោមអ្នកដែលជិត | |
| ហៀបនឹងអស់ជីវិត | ឬនៅជិតអ្នកដែលស្លាប់ | ។ | |
| ៦ | ខ្លួនខ្ញុំដេកស្តូកស្តឹង | គ្មានទីពឹងសែនអួរអាប់ | |
| បីដូចមនុស្សស្លាប់ | ទ្រង់លែងរាប់រកនឹកនា | ។ | |
| ៧ | ព្រះអង្គបានបង់បោះ | រូបខ្ញុំរស់នៅកំព្រា | |
| ឱ្យរងទុក្ខវេទនា | សែនរងាក្នុងរណ្តៅ | ។ | |
| ៨ | ព្រះពិរោធព្រះអង្គ | សង្កត់ចងខ្ញុំទុកនៅ | |
| ដូចទឹកបោកសំដៅ | រារាំងផ្លូវទូលបង្គំ | ។ | |
| ៩ | ព្រះអង្គឱ្យអស់អ្នក | ដែលធ្លាប់ស្ម័គ្រស្និទ្ធនឹងខ្ញុំ | |
| ឆ្ងាយពីទូលបង្គំ | ទាំងស្អប់ខ្ពើមថែមទៀតផង | ។ | |
| ១០ | ភ្នែកខ្ញុំប្រែស្រវាំង | វេទនាខ្លាំងពេកកន្លង | |
| ខ្ញុំអង្វរព្រះអង្គ | លើកដៃផងសូមប្រណី | ។ | |
| ១១ | តើមនុស្សដែលស្លាប់ទៅ | នឹងនិត្យនៅក្រោកឃ្មាតខ្មី | |
| តម្កើងជោគសិរី | ព្រះអង្គថ្លៃកើតឬទេ ? | ។ | |
| ១២ | តើអ្នកនៅក្នុងផ្នូរ | អាចថ្លែងអរគិតរិះរេ | |
| ពីព្រះទ័យស្និទ្ធស្នេហ៍ | ព្រះអង្គដែរកើតទេឬ ? | ។ | |
| ១៣ | តើពួកអ្នកដែលស្ថិត | ទីងងឹតអាចដឹងឮ | |
| ស្គាល់ស្នាដៃរន្ទឺ | ព្រះអង្គឬ ដូចម្តេចបាន ? | ។ | |
| ១៤ | ឱព្រះអម្ចាស់អើយ | ខ្ញុំដង្ហោយឥតស្រាកស្រាន្ត | |
| អង្វរម្ចាស់ថ្កើងថ្កាន | លំឱនប្រាណតាំងពីព្រឹក | ។ | |
| ១៥ | ឱព្រះអម្ចាស់អើយ | ហេតុម្តេចឡើយទ្រង់មិននឹក | |
| ចោលខ្ញុំឱ្យវរវឹក | មិននានឹកខ្ញុំយ៉ាងនេះ ? | ។ | |
| ១៦ | ខ្ញុំលំបាកកាយា | ជិតមរណាពីក្មេងម៉េ្លះ | |
| ព្រះអង្គធ្វើយ៉ាងនេះ | ឱ្យខ្ញុំអស់ក្តីសង្ឃឹម | ។ | |
| ១៧ | ព្រះពិរោធព្រះអង្គ | សង្កត់ត្រង់លើរូបខ្ញុំ | |
| ធ្វើឱ្យទូលបង្គំ | ភ័យអួលងំបាត់ស្មារតី | ។ | |
| ១៨ | ទុក្ខទោសនេះដូចជា | ផ្ទៃជលសាធំពេកក្រៃ | |
| ឡោមព័ទ្ធខ្ញុំរាល់ថ្ងៃ | គ្មានប្រណីគ្របពីលើ | ។ | |
| ១៩ | ព្រះអង្គបានដេញមិត្ត | ធ្លាប់ជិតស្និទ្ធមិនអើពើ | |
| ចេញឆ្ងាយលែងងាកមើល | ខ្ញុំស្ទាក់ស្ទើរនៅកំព្រា | ។ | |
| រូបខ្ញុំប្រែធុញងប់ | លំបាកសព្វវេទនា | ||
| ឃើញតែភាពអន្ធិកា | នៅជាគ្នាជាប់រហូត | ។ |
ទំនុកតម្កើងលេខ ៨៩ (៨៨) បទកាកគតិ
| ២ | ឱ! ព្រះជាម្ចាស់ | ខ្ញុំមិនគេចប្រាស | នឹងច្រៀងតម្កើង |
| បង្គំព្រះអង្គ | ព្រះទ័យខ្ពស់ថ្កើង | អស់កល្បយូរលង់ | |
| អង្វែងតទៅ | ។ | ||
| ៣ | ខ្ញុំប្រកាសថា | ព្រះទ័យមេត្តា | ករុណាត្រឹមត្រូវ |
| របស់ព្រះអង្គ | ស្ថិតស្ថេរគង់នៅ | មាំមិនអាស្រូវ | |
| ដូចផ្ទៃមេឃា | ។ | ||
| ៤ | យើងចងសម្ពន្ធ | មេត្រីបន្ទាន់ | ចុះខសន្យា |
| ជ្រើសលោកដាវីឌ | ហើយតែងតាំងជា | បម្រើការពារ | |
| ឥតមានប្រែប្រួល | ។ | ||
| ៥ | យើងនឹងតាំងពង្ស | ពូជអ្នកឱ្យគង់ | នៅជុំត្រកូល |
| តាំងរាជ្យឱ្យអ្នក | នៅបានសុខស្រួល | គ្មានអ្វីប្រែប្រួល | |
| អង្វែងដរាប | ។ | ||
| ៦ | ឱព្រះម្ចាស់អើយ | ទេវតានេះហើយ | សរសើររៀងរាប់ |
| ពីស្នាព្រះហស្ត | អស្ចារ្យគួរគាប់ | ច្រៀងកោតមិនឈប់ | |
| ពីព្រះទ័យស្ម័គ្រ | ។ | ||
| ៧ | នៅស្ថានសួគ៌ា | ឥតមាននរណា | ស្មើរព្រះអង្គជាក់ |
| ពពួកទេវតា | ក៏មិនមានអ្នក | ឱ្យបានដូចព្រះ | |
| អម្ចាស់នោះទេ | ។ | ||
| ៨ | ពពួកទេវតា | ក៏ខ្លាចឫទ្ធា | ព្រះអម្ចាស់ដែរ |
| អ្នកនៅជុំវិញ | កៀកកិតអែបក្បែរ | ខ្លបខ្លាចគ្មានប្រែ | |
| ព្រះនាមព្រះអង្គ | ។ | ||
| ៩ | បពិត្រព្រះម្ចាស់ | ព្រះអង្គជាព្រះ | នៃភពទូទាំង |
| គ្មានអ្នកណាមាន | អនុភាពក្លាខ្លាំង | បារមីប្រណាំង | |
| ព្រះអង្គបានឡើយ | ។ | ||
| ១០ | ព្រះអង្គបង្ក្រាប | សមុទ្រឱ្យរាប | ឈប់បោកបក់ហើយ |
| ពេលវាកក្រើក | ទ្រង់មិនកន្តើយ | បញ្ជាវាហើយ | |
| ដោយឫទ្ធិបារមី | ។ | ||
| ១១ | ព្រះអង្គបានជាន់ | កម្ទេចអង្កន់ | មិនឱ្យសល់អី |
| ប្រហារនាគរាជ | សត្រូវអប្រីយ៍ | ដោយឫទ្ធិបារមី | |
| ចេស្តាខ្លាំងណាស់ | ។ | ||
| ១២ | ផែនដីនិងមេឃ | គឺជាចំណែក | នៃព្រះអម្ចាស់ |
| ព្រះអង្គបង្កើត | អ្វីសព្វទាំងអស់ | លើមេឃដីកោះ | |
| នៅក្នុងលោកនេះ | ។ | ||
| ១៣ | ព្រះអង្គបង្កើត | ទិសត្បូងល្អឆើត | ខាងជើងស្រឡះ |
| មានភ្នំតាប៊រ | ភ្នំហែរម៉ូននោះ | សរសើរថ្កើងព្រះ | |
| នាមនៃព្រះអង្គ | ។ | ||
| ១៤ | ទ្រង់ប្រកបដោយ | ចេស្តាមិនថយ | ឫទ្ធាខ្ពស់ខ្ពង់ |
| បារមីខ្លាំងក្រៃ | មិនចេះបាត់បង់ | អានុភាពព្រះអង្គ | |
| លើសគេលើលោក | ។ | ||
| ១៥ | ព្រះម្ចាស់គ្រងរាជ្យ | ដោយក្តីសុចរិត | យុត្តិធម៌រៀងមក |
| អ្វីដែលទ្រង់ធ្វើ | សុទ្ធល្អហ្មងម៉ត់ | ហឫទ័យអំណត់ | |
| សន្តោសមេត្តា | ។ | ||
| ១៦ | បពិត្រព្រះម្ចាស់ | ប្រជាអរណាស់ | រស់ក្រោមចេស្តា |
| ពន្លឺសប្បុរស | សន្តោសករុណា | រាស្រ្តផុតទុក្ខា | |
| មានសុខមង្គល | ។ | ||
| ១៧ | គេនឹងសប្បាយ | រីករាយរាល់ថ្ងៃ | ដោយស្មោះទទួល |
| ព្រះនាមព្រះអង្គ | ឥតមានប្រែប្រួល | ខ្ពស់មុខសុខស្រួល | |
| ឥតមានសៅហ្មង | ។ | ||
| ១៨ | ព្រះម្ចាស់ប្រទាន | ពួកគេឱ្យមាន | ជោគសិរីផង |
| ដោយព្រះសន្តោស | ប្រណីឥតហ្មង | យើងខ្ញុំថ្កុំថ្កើង | |
| ព្រោះព្រះអង្គជួយ | ។ | ||
| ១៩ | ព្រះម្ចាស់វិសុទ្ធ | ល្អល្អះបំផុត | អ៊ីស្រាអែលតែមួយ |
| ទ្រង់បានជ្រើសរើស | ស្តេចជាជំនួយ | មិនឱ្យមានព្រួយ | |
| ជាខែលការពារ | ។ | ||
| ២០ | នាថ្ងៃមួយនោះ | ព្រះអង្គមានព្រះ | បន្ទូលមកថា |
| យើងនឹងគាំទ្រ | អ្នកច្បាំងហានក្លា | យុវជនសង្ហា | |
| ពីក្នុងរាស្រ្តយើង | ។ | ||
| ២១ | យើងឃើញដាវីឌ | ជាអ្នកប្រណិប័តន៍ | ឥតមានឆ្មៃឆ្មើង |
| យើងក៏ចាក់ប្រេង | អភិសេកគេឡើង | ជាស្តេចថ្កុំថ្កើង | |
| គ្រងរាជ្យរហូត | ។ | ||
| ២២ | ហើយយើងនឹងជួយ | ជ្រែងជាជំនួយ | មិនឱ្យរបូត |
| ទាំងផ្តល់កម្លាំង | រៀងរៀបមិនស្ងួត | ពូកែរហូត | |
| អំណាចពេញប្រៀប | ។ | ||
| ២៣ | សត្រូវពុំអាច | ពង្រឹងអំណាច | ឬចង់មកគាប |
| ពួកអ្នកបះបោរ | ក៏មិនអាចធៀប | វិនាសរៀងរៀប | |
| ចេញពីមុខអស់ | ។ | ||
| ២៤ | យើងនឹងកម្ទេច | សត្រូវមានល្បិច | មិនទុកនៅសោះ |
| ព្រមទាំងប្រហារ | ពួកគេទាំងអស់ | អ្នកស្អប់គាត់នោះ | |
| មិនឱ្យនៅជិត | ។ | ||
| ២៥ | យើងនឹងបញ្ចេញ | ហឫទ័យពោរពេញ | ករុណាអាណិត |
| ចំពោះរូបគេ | នឹងបាននែបនិត្យ | ថ្កើងរុងរឿងពិត | |
| ដោយសារនាមយើង | ។ | ||
| ២៦ | យើងនឹងធ្វើឱ្យ | ដាវីឌពេញដោយ | អំណាចថ្កុំថ្កើង |
| រេលើសមុទ្រ | និងត្រួតគ្រប់គ្រង | ដល់ទន្លេផង | |
| ទាំងតូចទាំងធំ | ។ | ||
| ២៧ | ដាវីឌហៅយើង | បិតាមិនឆ្មើង | ថាថ្មខែងហំ |
| ដែលបានសង្គ្រោះ | រំដោះរូបខ្ញុំ | បានឡើងឧត្តម | |
| ខ្ពង់ខ្ពស់សង្ហារ | ។ | ||
| ២៨ | រីឯយើងវិញ | យើងនឹងបំពេញ | ដាវីឌស្ងួនភ្ងារ |
| តាំងជាបុត្រច្បង | របស់យើងណា | ស្តេចធំអស្ចារ្យ | |
| នៅលើផែនដី | ។ | ||
| ២៩ | យើងនឹងបញ្ចេញ | ឥតមានទោម្នេញ | ដោយចិត្តប្រណី |
| នឹងរក្សាទុក | សម្ពន្ធមេត្រី | ចងជាប់មិនស្រាយ | |
| មិនគេចប្រែប្រួល | ។ | ||
| ៣០ | យើងនឹងតែងតាំង | ត្រកូលពូជពង្ស | ឱ្យរស់សុខស្រួល |
| ស្ថិតស្ថេរអស់កល្ប | ដាវីឌតែមួយ | ល្បីល្បាញរញ្ជួយ | |
| ដូចមេឃខៀវខ្ចី | ។ | ||
| ៣១ | បើសិនពូជពង្ស | ដាវីឌបោះបង់ | ចោលធម្មវិន័យ |
| ហើយឈប់ដើរតាម | មាគ៌ាប្រពៃ | ធ្វើងើយមិនស្តី | |
| មិនតាមបញ្ជា | ។ | ||
| ៣២ | ប្រសិនបើគេ | បំពានវៀចវេរ | កែប្រែរេរា |
| ហើយលែងប្រតិបត្តិ | តាមបទបញ្ជា | វិន័យនានា | |
| ជារបស់យើង | ។ | ||
| ៣៣ | យើងនឹងប្រដៅ | ពួកឆោតល្ងង់ខ្លៅ | បង្ករឿងឡើង |
| យើងដាក់ទណ្ឌកម្ម | ទារុណធ្ងន់ថ្កើង | កំហុសមានច្រើន | |
| គេបានប្រព្រឹត្ត | ។ | ||
| ៣៤ | ប៉ុន្តែយើងតែង | បញ្ជាក់សម្តែង | សេចក្តីអាណិត |
| ស្មោះស្ម័គ្រនឹងគេ | ឥតប្រែប្រួលចិត្ត | ឬចង់បែរគេច | |
| បែកចិត្តចោលឡើយ | ។ | ||
| ៣៥ | យើងនឹងមិនផ្តាច់ | សម្ពន្ធមានស្រេច | នោះទេអ្នកអើយ |
| មិនក្បត់ក្រឡាស់ | ប្រែមុខជាក្រោយ | អ្វីនិយាយហើយ | |
| យើងមិនបំបាត់ | ។ | ||
| ៣៦ | យើងបានសន្យា | យ៉ាងច្បាស់អស្ចារ្យ | ឥតមានតក់ស្លុត |
| នៅក្នុងនាមយើង | ជាព្រះវិសុទ្ធ | ល្បីមិនរលត់ | |
| មិនភរបោកប្រាស | ។ | ||
| ៣៧ | ពូជរបស់គាត់ | នឹងនៅស្ថេរស្ថិត | សុខឥតក្រឡះ |
| រាជ្យរបស់គេ | រុងរឿងខ្លាំងណាស់ | រស្មីត្រចះ | |
| ដូចព្រះអាទិត្យ | ។ | ||
| ៣៨ | ឬដូចច័ន្ទថ្លៃ | ដែលមានរស្មី | គង់វង្សស្ថេរស្ថិត |
| ធ្វើជាសាក្សី | អែបអង្គនែបនិត្យ | មិនអាចបំបិទ | |
| ឬមានល្បិចកល | ។ | ||
| ៣៩ | ប៉ុន្តែព្រះម្ចាស់ | ព្រះអង្គបានលះ | បង់ចោលកាត់កាល់ |
| ទ្រង់ព្រះពិរោធ | ព្រះរាជាដែល | ថ្នាក់ថ្នមក្រវែល | |
| ចាក់ប្រេងអភិសេក | ។ | ||
| ៤០ | ព្រះអង្គបានផ្តាច់ | សម្ពន្ធបណ្តាច់ | មេត្រីល្អឯក |
| ជាមួយបម្រើ | ទម្លាក់មកុដរាជ្យ | រាជានោះទៀត | |
| ឱ្យធ្លាក់ដល់ដី | ។ | ||
| ៤១ | កំពែងទាំងអស់ | ត្រូវខូចធ្លាយធ្លុះ | មិនមានសល់អ្វី |
| ទាំងតួបន្ទាយ | រលំដល់ដី | បាក់បែកខ្ចាត់ខ្ចាយ | |
| មិនសល់ចន្លោះ | ។ | ||
| ៤២ | អ្វីដែលស្តេចបាន | គេប្លន់បំពាន | រឹបអូសយកអស់ |
| ប្រទេសជិតខាង | ពេបជ្រាយខាកស្តោះ | មើលងាយចំពោះ | |
| អង្គព្រះរាជា | ។ | ||
| ៤៣ | ព្រះអង្គប្រទាន | កម្លាំងឱ្យមាន | ដល់ពួកបច្ចា |
| ខ្លាំងក្លាពេកក្រៃ | ដូចដំរីសា | សត្រូវនាំគ្នា | |
| រីករាយសប្បាយ | ។ | ||
| ៤៤ | ព្រះអង្គធ្វើឱ្យ | សាស្រ្តាវុធថយ | ឫទ្ធីបារមី |
| ឈប់ឱ្យសក្តិសិទ្ធិ | ព្រះអង្គមិនខ្ចី | អាណិតប្រណី | |
| ស្តេចក្នុងចម្បាំង | ។ | ||
| ៤៥ | ទ្រង់ដកអំណាច | ដោយឥតមានខ្លាច | ព្រះរាជាគាំង |
| បន្ថយជន្មា | រំលំបល្ល័ង្ក | ស្តេចភ័យស្លេកស្លាំង | |
| បាក់មុខអាប់យស | ។ | ||
| ៤៦ | ព្រះអង្គពុំឱ្យ | ព្រះរាជាសោយ | រាជ្យបានយូរសោះ |
| ទ្រង់ធ្វើឱ្យស្តេច | ទទួលអាម៉ាស់ | រងទុក្ខក្រៃក្រាស់ | |
| ខ្មាសអស់ប្រជា | ។ | ||
| ៤៧ | ឱព្រះម្ចាស់អើយ | ម្តេចគង់ព្រងើយ | ពុំព្រមវាចា |
| សូមស្រាយពិរោធ | សង្គ្រោះសង្ខារ | ឬមិនមេត្តា | |
| នៅតែឆាបឆេះ | ។ | ||
| ៤៨ | នៅតែឆាបឆេះ | អាយុសង្ខារ | ខ្ញុំខ្លីអ្វីម៉េ្លះ |
| ព្រះអង្គបង្កើត | មនុស្សលោកមកនេះ | ដើម្បីបញ្ឆេះ | |
| រំលាយទៅវិញ | ។ | ||
| ៤៩ | គ្មាននរណាម្នាក់ | រស់នៅទៀងជាក់ | មិនដែលទោម្នេញ |
| កើតហើយតែងស្លាប់ | ទៅជាដីវិញ | មិនអាចគេចចេញ | |
| ពីមច្ចុរាជបាន | ។ | ||
| ៥០ | ឱ! ព្រះអម្ចាស់ | តើស្នាព្រះហស្គ | ទ្រង់ទាំងប៉ុន្មាន |
| មេត្តាករុណា | ដែលព្រះអង្គបាន | ធ្លាប់ប្រោសប្រទាន | |
| ដាវីឌទៅណា ? | ។ | ||
| ៥១ | ព្រះអម្ចាស់អើយ | សូមកុំព្រងើយ | បំភ្លេចទាសា |
| កំពុងបាក់មុខ | ស្ទើរក្ស័យសង្ខារ | អស់រាស្រ្តប្រជា | |
| ក្នុងបន្ទុកខ្ញុំ | ។ | ||
| ៥២ | បពិត្រព្រះម្ចាស់ | សត្រូវទាំងនោះ | បំបាក់មុខចំ |
| ស្តេចដែលទ្រង់បាន | អភិសេកជាធំ | ដៀលជេរមិនសម | |
| រាជាឥតហេតុ | |||
| ៥៣ | សូមលើកតម្កើង | សិរីរុងរឿង | ថ្លៃខ្ពស់ត្រដែត |
| របស់ព្រះម្ចាស់ | ភ្លឺចាំងក្រឡែត | អស់កល្បរហូត | |
| អង្វែងរៀងទៅ | ។ |
ទំនុកតម្កើងលេខ ៩០ (៨៩) បទពាក្យ ៧
| ១ | បពិត្រព្រះម្ចាស់ដ៏ប្រសើរ | ព្រះអង្គធ្លាប់ធ្វើជាជម្រក | |
| ពីជំនាន់មុនតរៀងមក | ឱ្យយើងខ្ញុំជ្រកបានប្រពៃ | ។ | |
| ២ | មុនពេលមានភ្នំកកើតឡើង | មុនពេលព្រះអង្គបង្កើតដី | |
| មុនពិភពលោកនិងអ្វីៗ | ព្រះអម្ចាស់ថ្លៃជាបិតា | ។ | |
| ៣ | ព្រះអង្គធើ្វឱ្យមនុស្សគ្រប់ទី | ក្លាយជាធូលីដីវិញណា | |
| គឺព្រះអង្គមានបន្ទូលថា៖ | «អស់ពូជពង្សអដាំវិលវិញ!» | ។ | |
| ៤ | ចំពោះព្រះអង្គរយៈពេល | មួយពាន់ឆ្នាំក្រែលដូចម្សិលមិញ | |
| ឬដូចជាពេលមួយយប់ពេញ | កន្លងផុតចេញទៅថ្មីៗ | ។ | |
| ៥ | ព្រះអង្គដកយកជីវិតមនុស្ស | ជីវិតទាំងអស់សព្វអ្វីៗ | |
| គឺប្រៀបបីដូចជាស្មៅខ្ចី | មិនពិបាកអីដូចយល់សប្តិ | ។ | |
| ៦ | នៅពេលព្រឹកព្រាងមានរស្មី | ស្មៅដុះពីដីហើយត្រឡប់ | |
| ជាក្រៀមស្រពោនសែនអភ័ព្វ | ពេលល្ងាចស្ងួតងាប់គ្មានសល់អ្វី | ។ | |
| ៧ | យើងខ្ញុំនឹងត្រូវវិនាសបង់ | ដោយសារព្រះអង្គមិនប្រណី | |
| ពេលទ្រង់ខ្ញាល់ខ្លាំងខ្ញុំភិតភ័យ | ព្រោះព្រះម្ចាស់ថ្លៃដាច់មេត្តា | ។ | |
| ៨ | ព្រះអង្គចាប់យកកំហុសខ្ញុំ | មកត្រដាងចំមុខភ័ក្ត្រា | |
| ពន្លឺព្រះអង្គចាំងកាលណា | ឃើញអស់កិច្ចការខ្ញុំប្រព្រឹត្ត | ។ | |
| ៩ | ដោយសារព្រះអង្គព្រះពិរោធ | ជីវិតខ្ញុំសោតដុនដាបពិត | |
| អាយុត្រូវចប់ផុតជីវិត | ដង្ហើមបើកបិទកាន់តែខ្លី | ។ | |
| ១០ | អាយុយើងខ្ញុំរស់បានត្រឹម | តែចិតសិបឆ្នាំមិនវែងអី | |
| បើបានប៉ែតសិបនោះប្រពៃ | ក្រោយមកស្នូលដីបែកខ្ចាត់ខ្ចាយ | ។ | |
| ក្នុងពេលដែលខ្ញុំមានជីវិត | ខ្ញុំតែងនឹកគិតតែងខ្វល់ខ្វាយ | ||
| និងជួបតែទុក្ខឥតស្រស់ស្រាយ | ជីវិតឃ្លាតឆ្ងាយត្រូវមរណា | ។ | |
| ១១ | តើនរណាស្គាល់កម្លាំងក្រោធ | នៃព្រះពិរោធដ៏អស្ចារ្យ | |
| ដើម្បីគោរពខ្លាចចេស្តា | ព្រះអង្គយ៉ាងណាឱ្យត្រឹមត្រូវ | ។ | |
| ១២ | សូមណែនាំខ្ញុំឱ្យដឹងថា | អាយុសង្ខារខ្ញុំឥឡូវ | |
| កំណត់ប៉ុណ្ណាឱ្យត្រឹមត្រូវ | ដើម្បីជាផ្លូវខ្ញុំរិះគិត | ។ | |
| ១៣ | ឱព្រះអម្ចាស់សូមប្រញាប់ | យាងមកឆាប់ៗប្រាប់ការពិត | |
| កុំនៅបង្អង់សូមអាណិត | អាសូរដល់ចិត្តអ្នកបម្រើ | ។ | |
| ១៤ | សូមសម្តែងហឫទ័យមេត្តា | ដោយក្តីករុណាដ៏ប្រសើរ | |
| ចំពោះខ្ញុំជាអ្នកបម្រើ | ខ្ញុំមានអំណរគ្រប់វេលា | ។ | |
| ១៥ | ព្រះអង្គឱ្យខ្ញុំកើតទុក្ខធំ | អស់ពេលច្រើនឆ្នាំខ្ញុំវេទនា | |
| សូមប្រោសឱ្យខ្ញុំផុតទុក្ខា | សប្បាយយូរយាយ៉ាងនោះដែរ | ។ | |
| ១៦ | សូមសម្តែងឱ្យខ្ញុំឃើញច្បាស់ | ពីការសង្គ្រោះឥតកែប្រែ | |
| ឱ្យកូនចៅខ្ញុំឃើញហូរហែ | ភាពថ្កុំថ្កើងដែរនៃព្រះអង្គ | ។ | |
| ១៧ | ឱព្រះម្ចាស់អើយសូមសម្តែង | សេចក្តីស្រឡាញ់មកខ្ញុំផង | |
| សូមជួយពង្រឹងការទាំងពួង | ខ្ញុំឱ្យខ្ជាប់ខ្ជួនរៀងរហូត | ។ |
ទំនុកតម្កើងលេខ ៩១ (៩០) បទកាកគតិ
| ១ | អ្នកដែលរស់ក្រោម | ការថែគ្រប់គ្រង | របស់ព្រះម្ចាស់ |
| ជាព្រះខ្ពង់ខ្ពស់ | វិសុទ្ធពេកណាស់ | មានឫទ្ធិតេជះ | |
| បារមីខ្លាំងក្រៃ | ។ | ||
| ២ | ខ្ញុំសូមទូលថា | «ព្រះអម្ចាស់ជា | ជម្រកយប់ថ្ងៃ |
| និងជាកំពែង | ជ្រកកោនផុតភ័យ | មិនបង្អង់អី | |
| ផ្ញើកាយជីវិត» | |||
| ៣ | ព្រះម្ចាស់តែងតែ | ជួយមិនគេចកែ | ឱ្យអ្នករួចផុត |
| ចេញពីអន្ទាក់ | ពួកជនទុច្ចរិត | ជំងឺរាតត្បាត | |
| ចង្រៃឧបទ្រព | ។ | ||
| ៤ | ទ្រង់នឹងការពារ | រូបអ្នកគ្រប់គ្នា | នៅជ្រកក្រោមម្លប់ |
| បារមីព្រះអង្គ | ទាំងថ្ងៃទាំងយប់ | ឥតមានឈរឈប់ | |
| ម្លប់ដ៏ត្រជាក់ | ។ | ||
| ព្រះហឫទ័យ | មេត្តាប្រណី | មិនដែលថ្នាំងថ្នាក់ | |
| របស់ព្រះអង្គ | ជួយការពារអ្នក | ជាអាវក្រោះពាក់ | |
| របស់អ្នកហើយ | ។ | ||
| ៥ | នៅពេលរាត្រី | អ្នកនឹងមិនភ័យ | អំពីអ្វីឡើយ |
| អាសន្នគ្រប់យ៉ាង | ចៀសផុតធូរស្បើយ | ពេលថ្ងៃក៏ដោយ | |
| ក៏អាចរួចផុត | ។ | ||
| ៦ | អ្នកនឹងមិនអាច | ជួបគ្រោះកំណាច | ក្នុងយប់ងងឹត |
| ទាំងមហន្តរាយ | ទោះនៅឆ្ងាយជិត | ថ្ងៃត្រង់ក៏ផុត | |
| មិនអាចជួបសោះ | ។ | ||
| ៧ | ទោះបីជាមាន | មនុស្សម៉ឺនពាន់ | ដេកស្លាប់ទាំងអស់ |
| ក៏មិនមានអ្វី | មកប៉ះអ្នកសោះ | ផុតអស់ទុក្ខគ្រោះ | |
| គ្មានព្រួយភិតភ័យ | ។ | ||
| ៨ | បើអ្នកពិនិត្យ | មើលឱ្យបានជិត | ឃើញច្បាស់ដូចថ្ងៃ |
| ពីពួកមនុស្ស | អបលក្ខណ៍អប្រីយ៍ | រងទោសរាល់ថ្ងៃ | |
| មិនមានអាក់ខាន | ។ | ||
| ៩ | ព្រះអម្ចាស់ជា | ជម្រកពន្លា | គ្មានអ្វីស្មើបាន |
| អ្នកជ្រកក្រោមម្លប់ | ព្រះខ្ពស់ហួសស្មាន | វិសុទ្ធថ្កើងថ្កាន | |
| នៅលើលោកីយ៍ | ។ | ||
| ១០ | គ្មានទុក្ខវេទនា | ណាមកពាធា | ធ្វើឱ្យអ្នកភ័យ |
| ទោះជាគ្រោះកាច | ឧបសគ្គចង្រៃ | ចូលមិនបានអី | |
| ដល់លំនៅអ្នក | ។ | ||
| ១១ | ដ្បិតព្រះអម្ចាស់ | នឹងបញ្ជាច្បាស់ | ទេវទូតគ្រប់ថ្នាក់ |
| តាមជួយរក្សា | ការពាររូបអ្នក | គ្រប់ទីសំណាក់ | |
| ដែលអ្នកនឹងនៅ | ។ | ||
| ១២ | ទេវទូតយកដៃ | ចាំទ្រថ្នមបី | មិនឱ្យហ្មងសៅ |
| លើកអ្នកឱ្យឈរ | រឹងប៉ឹងពេកកូវ | មិនឱ្យជើងត្រូវ | |
| ទង្គិចថ្មឡើយ | ។ | ||
| ១៣ | អ្នកនឹងដើរជាន់ | សត្វមានរាប់ពាន់ | នៅជិតបង្កើយ |
| សត្វគោកសត្វទឹក | សត្វព្រៃក៏ដោយ | ជាន់សិង្ហពស់ហើយ | |
| ទាំងសត្វនាគខ្លា | ។ | ||
| ១៤ | ព្រះអម្ចាស់មាន | ព្រះបន្ទូលថ្កាន | យ៉ាងច្បាស់មកថា |
| យើងនឹងចេញមុខ | រំដោះរងការ | ដ្បិតគេស្គាល់ថា | |
| យើងជាព្រះគេ | ។ | ||
| ១៥ | បើគេស្រែករក | ហៅយើងឱ្យមក | យើងតបមិនរេ |
| ពេលមានអាសន្ន | យើងនៅនឹងគេ | ឥតមានបែកបែរ | |
| ទាំងថ្កើងគេផង | ។ | ||
| ១៦ | យើងឱ្យគេបាន | រស់នៅសុខសាន្ត | យូរឆ្នាំកន្លង |
| អាយុយឺនយូរ | មិនឱ្យមានហ្មង | ឱ្យគេដឹងផង | |
| ថាយើងសង្គ្រោះ | ។ |
ទំនុកតម្កើងលេខ ៩២ (៩១) បទពាក្យ ៧
| ២ | បពិត្រព្រះអម្ចាស់ខ្ញុំអើយ | ទូលបង្គំនេះហើយស្មូត្រតម្កើង | |
| ពិតជាការគួរប្រពៃផង | ប្រសើរកន្លងថ្កើងព្រះនាម | ។ | |
| ៣ | ខ្ញុំសូមប្រកាសពីព្រះទ័យ | ករុណាប្រណីពីព្រហាម | |
| ពេលយប់ក៏ថ្លែងមិននៅស្ងៀម | ឥតរេទីមទាមមិនឈប់ឈរ | ។ | |
| ៤ | យើងខ្ញុំបន្ទន់ឱនទាំងកាយ | បង្គំក្រាបថ្វាយទាំងកំដរ | |
| មានតូរ្យតន្ត្រីចាប៉ីស្គរ | បន្ថែមបន្ទរពិណពីក្រោយ | ។ | |
| ៥ | បពិត្រព្រះម្ចាស់គ្រប់កិច្ចការ | ដ៏ល្អអស្ចារ្យទ្រង់ធ្វើហើយ | |
| ខ្ញុំសែនរីករាយចិត្តល្ហែល្ហើយ | ស្នាព្រះហស្តថ្លៃនៃព្រះអង្គ | ។ | |
| ៦ | បពិត្រព្រះម្ចាស់ស្នាព្រះហស្ត | ព្រះអង្គទាំងអស់ខ្ពស់ឧត្តុង្គ | |
| សន្លឹមអន្លាយជ្រៅកន្លង | ជាងសមុទ្រផងវាស់ពុំបាន | ។ | |
| ៧ | មនុស្សល្ងីល្ងើទាំងប្រុសស្រី | មិនយល់សេចក្តីគ្រប់ៗប្រាណ | |
| ឯពួកអ្នកល្ងង់ក៏មិនបាន | ចេះដឹងប្រមាណអ្វីនោះដែរ | ។ | |
| ៨ | ពួកអ្នកអាក្រក់រីកចម្រើន | លូតលាស់ដុះកើនមួយជាទ្វេ | |
| ឯអ្នកទុច្ចរិតចម្រើនដែរ | ប៉ុន្តែពួកគេវិនាសអស់ | ។ | |
| ៩ | ទោះបីទ្រង់គង់លើអាកាស | វិសុទ្ធពេកណាស់ហើយខ្ពង់ខ្ពស់ | |
| ជាស្ថានវិសេសឥតមានមោះ | ទ្រង់នៅជាព្រះម្ចាស់ជានិច្ច | ។ | |
| ១០ | បពិត្រព្រះម្ចាស់សត្រូវខ្មាំង | របស់ព្រះអង្គវិនាសខ្ទេច | |
| ពួកអ្នកទុច្ចរិតមានកលកិច្ច | នឹងត្រូវកម្ទេចមិនសល់អី | ។ | |
| ១១ | ព្រះអង្គប្រទានឱ្យរូបខ្ញុំ | មានកម្លាំងហំដូចដំរី | |
| រួចទ្រង់បានចាក់ទាំងប្រេងថ្មី | ក្រអូបពេកក្រៃសព្វអង្គា | ។ | |
| ១២ | ខ្ញុំឃើញពួកខ្មាំងសត្រូវឃ្លាំ | គេលបនៅចាំរាល់វេលា | |
| ឮទាំងសម្រែកហ៊ោខ្ញៀវខ្ញា | របស់បច្ចាដែលស្អប់ខ្ញុំ | ។ | |
| ១៣ | មនុស្សសុចរិតនឹងដុះដាល | លូតលាស់ត្រកាលដូចត្នោតធំ | |
| បែកមែកសាខាម្លប់ត្រសុំ | ដូចគគីរផ្តុំនៅជិតគ្នា | ។ | |
| ១៤ | ពួកគេប្រៀបបាននឹងដើមឈើ | លូតលាស់ដុះលើព្រះពន្លា | |
| គេរីកដុះដាលក្នុងវិហារ | របស់ព្រះជាម្ចាស់ថ្លាថ្លៃ | ។ | |
| ១៥ | ទោះបីគេមានវ័យចំណាស់ | ទោះខ្លួនគេចាស់ដូចម្តេចក្តី | |
| គេបង្កើតផ្លែពន្លកថ្មី | ស្លឹកលាស់ខៀវខ្ចីជាប់ជានិច្ច | ។ | |
| ១៦ | ការនេះសម្តែងឱ្យឃើញថា | ព្រះអម្ចាស់ជាថ្មមាំពិត | |
| ទ្រង់មានព្រះទ័យត្រង់សុចរិត | ឥតប្រែប្រួលចិត្តសោះឡើយណា | ។ |
ទំនុកតម្កើងលេខ ៩៣ (៩២) បទកាកគតិ
| ១ | ព្រះអម្ចាស់ថា | មហាក្សត្រា | រុងរឿងថ្កើងថ្កុំ |
| ទ្រង់ប្រកបដោយ | ចេស្តាឧត្តម | ផែនដីនៅមាំ | |
| ឥតរង្គើឡើយ | |||
| ២ | បល្ល័ង្កព្រះអង្គ | ស្ថិតស្ថេររឿងរុង | យូរលង់មកហើយ |
| ជន្មាព្រះអង្គ | អស់កល្បអន្លាយ | ដើមមករៀងអាយ | |
| អង្វែងជានិច្ច | ។ | ||
| ៣ | បពិត្រព្រះម្ចាស់ | រលកលោតផ្លោះ | មុជងើបខ្លាំងតិច |
| ខ្ទ័រខ្ទារគគ្រឹក | ជួនជោរជួននាច | សំឡេងបាចសាច | |
| សម្បើមអស្ចារ្យ | ។ | ||
| ៤ | ប៉ុន្តែព្រះម្ចាស់ | គ្រងរាជ្យខ្ពស់ណាស់ | ងរឿងមហា |
| នៅបរមសុខ | មានឫទ្ធិចេស្តា | ខ្លាំងមហិមា | |
| ជាងមហាសមុទ្រ | ។ | ||
| ៥ | បពិតព្រះម្ចាស់ | ក្រឹត្យវិន័យព្រះ | ត្រឹមត្រូវបរិសុទ្ធ |
| ដំណាក់ព្រះអង្គ | ល្អល្អះបំផុត | វិសេសវិសុទ្ធ | |
| អស់កល្បតទៅ | ។ |
ទំនុកតម្កើងលេខ ៩៤ (៩៣) បទព្រហ្មគីតិ
| ១ | បពិត្រព្រះអម្ចាស់ | ទ្រង់តែងប្រោសរកយុត្តិធម៌ | |
| ព្រះនាមល្បីខ្ទារខ្ទ័រ | ដោយចេស្តាឫទ្ធិបារមី | ។ | |
| ២ | ព្រះដែលជាចៅក្រម | ដ៏ឧត្តមលើផែនដី | |
| តើនឡើងដាក់ទោសពៃរ៍ | មនុស្សអប្រីយ៍តាមអំពើ | ។ | |
| ៣ | ឱព្រះអម្ចាស់អើយ | តើទុកឱ្យមនុស្សល្ងីល្ងើ | |
| អាក្រក់មានជ័យលើ | តាមអំពើដល់ពេលណា | ។ | |
| ៤ | គេពោលពាក្យក្អេងក្អាង | អួតបំប៉ោងឫកសង្ហា | |
| ចូលចិត្តពាក្យមុសា | នាំអាត្មាធ្វើទុច្ចរិត | ។ | |
| ៥ | បពិត្រព្រះជាម្ចាស់ | ពួកគេជិះជាន់សង្កត់ | |
| ប្រជាជនសុចរិត | ទឹកដីពិតជាអន្តរាយ | ។ | |
| ៦ | ពួកវាកាប់សម្លាប់ | ដោយសំអប់ស្រីមេម៉ាយ | |
| អន្តោប្រវេសន៍ក្ស័យ | ហើយប្រល័យក្មេងកំព្រា | ។ | |
| ៧ | គេថាព្រះអម្ចាស់ | ទតមិនច្បាស់មិនបានការ | |
| ព្រះយ៉ាកុបនេះណា | មិនបានការមិនយល់អ្វី | ។ | |
| ៨ | មនុស្សល្ងីល្ងើអើយ | អ្នកនេះហើយប្រាជ្ញាខ្លី | |
| ចិត្តខ្មៅជួអប្រីយ៍ | មិនដឹងអីមិនចេះគិត | ។ | |
| ៩ | ព្រះអង្គបង្កើតភ្នែក | ឱ្យក្រឡេកមើលឆ្ងាយជិត | |
| តើទ្រង់មិនចេះគិត | មិនចេះទតអ្វីទេឬ ? | ។ | |
| ឯត្រចៀកមនុស្ស | ទាំងស្រីប្រុសឱ្យស្តាប់ឮ | ||
| ព្រះអង្គធ្វើបញ្ឈឺ | ឬមិនចេះស្តាប់សំឡេង | ។ | |
| ១០ | ព្រះអង្គវាយប្រដៅ | មនុស្សល្ងង់ខ្លៅឱ្យចេះដឹង | |
| ម្តេចក៏ទ្រង់មិនខឹង | មិនរំពឹងដាក់ទោសអី ? | ។ | |
| ១១ | ទ្រង់ជ្រាបគំនិតអស់ | របស់មនុស្សលើលោកីយ៍ | |
| គំនិតពួកគេខ្លី | មិនដឹងអីមនុស្សខ្លៅ | ។ | |
| ១២ | បពិត្រព្រះអម្ចាស់ | អ្នកដែលព្រះបង្ហាញផ្លូវ | |
| អប់រំប្រៀនប្រដៅ | អ្នកនោះត្រូវមានមង្គល | ។ | |
| ១៣ | នៅថ្ងៃមានអាសន្ន | ទ្រង់បន្ទន់គេលែងខ្វល់ | |
| មានរណ្តៅនៅសល់ | ទុកតម្កល់កប់ជនពាល | ។ | |
| ១៤ | ដ្បិតទ្រង់មិនបង់បោះ | ប្រជារាស្រ្តឱ្យគេដៀល | |
| ព្រះអង្គក៏មិនចោល | ចំណែកផ្ទាល់មរតកទ្រង់ | ។ | |
| ១៥ | ចៅក្រមនឹងកាត់ក្តី | ដោយប្រពៃមិនបង្អង់ | |
| អ្នកដែលមានចិត្តត្រង់ | តាមគន្លងយុត្តិធម៌ | ។ | |
| ១៦ | តើមាននរណានឹង | ហ៊ានប្រឆាំងពួកមិនល្អ | |
| នរណាដែលហ៊ានឈរ | ប្រឆាំង ត ពួកអប្រិយ៍ | ។ | |
| ១៧ | ប្រសិនបើព្រះម្ចាស់ | មិនសង្គ្រោះខ្ញុំភិតភ័យ | |
| ច្បាស់ជាត្រូវក្សិណក្ស័យ | វិនាសឆ្ងាយជាមិនខាន | ។ | |
| ១៨ | ពេលខ្ញុំពោលថាអស់ | កម្លាំងខ្សោះជិតដួលប្រាណ | |
| ព្រះអង្គទ្រខ្ញុំបាន | មិនខកខានព្រះទ័យស្មោះ | ។ | |
| ១៩ | ពេលណាមានកង្វល់ | ទុក្ខខ្វាយខ្វល់រាប់មិនអស់ | |
| ព្រះអង្កទ្រង់សន្តោស | ប្រោសខ្ញុំរស់អរសប្បាយ | ។ | |
| ២០ | តើទ្រង់មានជំពាក់ | ទៅស្មោះស្ម័គ្រមនុស្សព្រៃផ្សៃ | |
| យកយុត្តិធម៌ក្រឡៃ | ឬកែឆ្នៃទាំងច្បាប់ក្បួន | ។ | |
| ២១ | ពួកគេព្រួតព្យាបាទ | ពួកសុចរិតមិនសមសួន | |
| ប្រហារប្រជាជន | ដាក់ទោសទណ្ឌទាំងបង្ខំ | ។ | |
| ២២ | ទ្រង់គឺជាកំពែង | មាំហំហែងការពារខ្ញុំ | |
| ព្រះអង្គជាថ្មដុំ | សម្រាប់ខ្ញុំចូលពួនជ្រក | ។ | |
| ២៣ | ព្រះអង្គសងតប ត | មិនឈប់ឈររៀបរៀងមក | |
| តាមអំពើស្មោគគ្រោក | ល្បិចគរគោកខ្លួនគេផ្ទាល់ | ។ | |
| ទ្រង់ឱ្យគេវិនាស | បាត់សូន្យឈ្មោះគ្មានគេស្គាល់ | ||
| ព្រះជាម្ចាស់បានផ្តល់ | តាមហេតុផលគេប្រព្រឹត្ត | ។ |
ទំនុកតម្កើងលេខ ៩៥ (៩៤) បទកាកគតិ
| ១ | យើងស្រែកច្រៀងឡើង | សរសើរតម្កើង | ថ្វាយព្រះអម្ចាស់ |
| ដោយចិត្តអបអរ | សាទរថ្វាយព្រះ | ជាថ្មមាំណាស់ | |
| ជួយសង្គ្រោះយើង | ។ | ||
| ២ | យើងនាំគ្នីគ្នា | រូតរះម្នីម្នា | ជួបភក្ត្រព្រះអង្គ |
| ទាំងអរព្រះគុណ | ស្មូត្របទតម្កើង | កោតសរសើរទ្រង់ | |
| អស់កល្បអង្វែង | ។ | ||
| ៣ | ដ្បិតព្រះអម្ចាស់ | ប្រសើរពេកណាស់ | វិសេសក្រៃលែង |
| ទ្រង់គឺជាក្សត្រ | សោយរាជ្យអង្វែង | ខ្ពស់ខ្ពង់ស្ញប់ស្ញែង | |
| លើសព្រះទាំងឡាយ | ។ | ||
| ៤ | ព្រះអង្គគ្រប់គ្រង | លើអ្វីទាំងពួង | ឥតមានខ្វល់ខ្វាយ |
| តាំងពីបាតដី | សន្លឹមអន្លាយ | ដល់ទីសែនឆ្ងាយ | |
| កំពូលភ្នំផង | ។ | ||
| ៥ | ព្រះអង្គជាម្ចាស់ | សមុទ្រទាំងអស់ | មើលថែគ្រប់គ្រង |
| ព្រោះទ្រង់បង្កើត | សមុទ្រមកផង | ដីល្អកន្លង | |
| ជាស្នាដៃទ្រង់ | ។ | ||
| ៦ | ចូរនាំគ្នីគ្នា | គោរពវន្ទា | ក្រាបថ្វាយព្រះអង្គ |
| យើងក្រាបចំពោះ | ព្រះភ័ក្ត្រផូរផង់ | បារមីត្រចង់ | |
| ទ្រង់បង្កើតយើង | ។ | ||
| ៧ | ព្រះអង្គជាព្រះ | នៃយើងទាំងអស់ | បារមីថ្កុំថ្កើង |
| ទ្រង់ជាគង្វាល | ដឹកនាំពួកយើង | ថ្ងៃនេះព្រះអង្គ | |
| បន្លឺឡើងថា | ។ | ||
| ៨ | មិនត្រូវផ្តេសផ្តាស | ដូចកាលបោរបះ | នៅមេរីបា |
| ដូចថ្ងៃល្បងល | នៅឯម៉ាសា | ក្នុងវាលឯកា | |
| ទីរហោស្ថាន | ។ | ||
| ៩ | គឺបុព្វបុរស | នៃអ្នកទាំងអស់ | ចិត្តគេសាមាន្យ |
| គេបានល្បងល | ទោះបីគេបាន | ឃើញកិច្ចប៉ុន្មាន | |
| យើងបានប្រព្រឹត្ត | ។ | ||
| ១០ | ក្នុងអំឡុងពេល | សែសិបឆ្នាំដែល | យើងចាំមិនបាត់ |
| មនុស្សជំនាន់នោះ | ឱ្យយើងឆ្អែតចិត្ត | គេធ្វើទុច្ចរិត | |
| ឱ្យយើងពោលថា | ។ | ||
| ពួកគេទាំងនេះ | ជាប្រជារាស្រ្ត | មានចិត្តឫស្យា | |
| ជាមនុស្សវង្វេង | មិនស្គាល់មាគ៌ា | ពួកគេគ្រប់គ្នា | |
| មិនស្តាប់យើងឡើយ | ។ | ||
| ១១ | ហេតុនេះយើងខឹង | ពួកគេយ៉ាងខ្លាំង | ឥតមានល្ហែល្ហើយ |
| យើងប្តេជ្ញាចិត្ត | មិនជួយគេឡើយ | ព្រមទាំងមិនឱ្យ | |
| គេចូលក្នុងស្រុក | ។ |
ទំនុកតម្កើងលេខ ៩៦ (៩៥) បទព្រហ្មគីតិ
| ១ | ចូរច្រៀងបទថ្មីថ្វាយ | ព្រះម្ចាស់ថ្លៃកុំឈរឈប់ | |
| មនុស្សនៅលើពិភព | ច្រៀងកុំឈប់ថ្វាយព្រះអង្គ | ។ | |
| ២ | ចូរច្រៀងថ្វាយព្រះម្ចាស់ | តម្កើងព្រះនាមត្រចង់ | |
| ប្រកាសរាល់ថ្ងៃផង | ពីបំណងដ៏ថ្លាថ្លៃ | ។ | |
| ៣ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិទីទៃ | |
| នូវរុងរឿងសិរី | ព្រះហស្តថ្លៃដ៏អស្ចារ្យ | ។ | |
| ៤ | ដ្បិតព្រះម្ចាស់ឧត្តម | យើងត្រូវខំសរសើរថា | |
| អស់ពីដួងចិន្តា | ព្រះក្សត្រាប្រសើរខ្ពស់ | ។ | |
| ៥ | ព្រះនៃសាសន៍ផ្សេងណា | មិនបានការអ្វីទាំងអស់ | |
| រីឯព្រះអម្ចាស់ | ទ្រង់ជាក់ច្បាស់សាងផ្ទៃមេឃ | ។ | |
| ៦ | មានពន្លឺរស្មី | ចែងចាំងក្រៃល្អពន់ពេក | |
| ដំណាក់គន់គាប់ភ្នែក | បារមីប្លែកថ្កើងត្រចង់ | ។ | |
| ៧ | ប្រជាទាំងឡាយអើយ | កុំកន្តើយចូរតម្រង់ | |
| លើកតម្កើងព្រះអង្គ | ថ្លែងឥតហ្មងពីឫទ្ធា | ។ | |
| ៨ | លើកតម្កើងសិរី | រុងរឿងជ័យព្រះនាមា | |
| យកតង្វាយគ្រប់គ្នា | ទៅព្រះវិហារថ្វាយក្សត្រា | ។ | |
| ៩ | ចូរក្រាបថ្វាយបង្គំ | ពេលទ្រង់សម្តែងបាដិហារីយ៍ | |
| មនុស្សលើផែនលោកា | ញ័រកាយាចំពោះភក្ត្រ | ។ | |
| ១០ | ចូរប្រកាសនៅម្តុំ | ចំណោមក្រុមជាតិច្រើននាក់ | |
| ថាទ្រង់គ្រងរាជ្យជាក់ | ឥតបែកបាក់រឹងមាំល្អ | ។ | |
| ព្រះម្ចាស់គ្រប់គ្រងលើ | សព្វសារពើមានអំណរ | ||
| ពេញដោយយុត្តិធម៌ | រាស្រ្តអបអរពន់ពេកក្រៃ | ។ | |
| ១១ | សូមឱ្យអស់ផ្ទៃមេឃ | ផែនដីស្រែកកុំសំចៃ | |
| សមុទ្រមានទឹកប្រៃ | និងអ្វីៗមានសង្ឃឹម | ។ | |
| ១២ | ចូរឱ្យស្រែចំការ | អ្វីសព្វសារអរញញឹម | |
| ឱ្យដើមឈើរេរាំ | លោតទន្ទ្រាំមុខព្រះម្ចាស់ | ។ | |
| ១៣ | ដ្បិតព្រះអង្គយាងមក | វិនិច្ឆ័យរកយុត្តិធម៌ណាស់ | |
| កាត់ក្តីប្រជាច្បាស់ | គ្មានក្រឡះដោយទៀងត្រង់ | ។ |
ទំនុកតម្កើងលេខ ៩៧ (៩៦) បទពាក្យ ៧
| ១ | ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ | ពេញដោយអំណាចដ៏យូរលង់ | |
| ចូរឱ្យផែនដីរីករាយឡើង | កោះទាំងឡាយផងអរសប្បាយ | ។ | |
| ២ | មានពពកខ្មួលខ្មៅងងឹត | ព័ទ្ធពេនជុំជិតព្រះម្ចាស់ថ្លៃ | |
| ព្រះអង្គគ្រងរាជ្យដោយប្រពៃ | សុចរិតថ្លាថ្លៃល្អត្រចង់ | ។ | |
| ៣ | មានភ្លើងឆេះនៅមុខព្រះម្ចាស់ | សត្រូវច្រើនណាស់ត្រូវបាត់បង់ | |
| អ្នកដែលប្រឆាំងច្បាំងព្រះអង្គ | គ្មានសល់ម្នាក់ផងក្ស័យសង្ខារ | ។ | |
| ៤ | មានផ្លេកបន្ទោរជះពន្លឺ | ខ្ទ័រខ្ទាររន្ទឺសព្វលោកា | |
| ផែនដីតក់ស្លុតឥតឧបមា | ញ័រអស់កាយាដោយភិតភ័យ | ។ | |
| ៥ | ភ្នំនានាដែលនៅចំពោះ | ភក្ត្រព្រះអម្ចាស់ត្រូវអន្តរាយ | |
| ដូចជាក្រមួនត្រូវរលាយ | ដោយកម្តៅថ្ងៃនៅមិនបាន | ។ | |
| ៦ | ផ្ទៃមេឃក៏បានស្រែកប្រកាស | ពីក្តីសប្បុរសល្អថ្កើងថ្កាន | |
| ឱ្យប្រជារាស្រ្តទាំងប៉ុន្មាន | នៅគ្រប់ទីស្ថានបានដឹងយល់ | ។ | |
| ៧ | អស់អ្នកដែលថ្វាយបង្គំព្រះ | ក្លែងក្លាយទាំងអស់នឹងកង្វល់ | |
| អួតអាងពីការគោរពដល់ | ព្រះឥតបានផលត្រូវអាម៉ាស់ | ។ | |
| ឱព្រះទាំងឡាយមានគរគោក | ច្រើននៅលើលោកចូររូតរះ | ||
| ក្រាបថ្វាយបង្គំព្រះអម្ចាស់ | គឺទ្រង់ជាព្រះលើលោកា | ||
| ៨ | បពិត្រព្រះម្ចាស់ពេលដែលក្រុង | ស៊ីយ៉ូនបានដឹងដំណឹងថា | |
| ព្រះអង្គវិនិច្ឆ័យដូច្នេះណា | អ្នកក្រុងយូដាសប្បាយក្រៃ | ។ | |
| ៩ | បពិត្រព្រះជាអម្ចាស់ខ្ញុំ | ព្រះអង្គឧត្តមផុតផែនដី | |
| ប្រសើរលើសអស់ព្រះដទៃ | ទោះព្រះផ្សេងក្តីមិនស្មើផង | ។ | |
| ១០ | អ្នកដែលស្រឡាញ់ព្រះអម្ចាស់ | និងអ្នកដែលស្មោះស្ម័គ្រទៀងត្រង់ | |
| ចូរស្អប់អំពើកាចយង់ឃ្នង | ព្រះអង្គនឹងរងថែរក្សា | ។ | |
| ១១ | មានទាំងពន្លឺបំភ្លឺមនុស្ស | មានចិត្តសប្បុរសសុចរិតថ្លា | |
| ជនដែលទៀងត្រង់គ្រប់អាត្មា | អរឥតឧបមាសប្បាយក្រៃ | ។ | |
| ១២ | ឱពួកអ្នកសុចរិតទាំងឡាយ | ចូរអ្នករីករាយកុំគិតអ្វី | |
| ចំពោះកិច្ចការព្រះម្ចាស់ថ្លៃ | ប្រព្រឹត្តរាល់ថ្ងៃកន្លងមក | ។ |
ទំនុកតម្កើងលេខ ៩៨ (៩៧) បទកាកគតិ
| ១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | កុំភ្លេចឡើយណា |
| ដ្បិតទ្រង់ប្រព្រឹត្ត | សព្វកិច្ចអស្ចារ្យ | ដោយឫទ្ធិចេស្តា | |
| យកជ័យជំនះ | ។ | ||
| ២ | ព្រះម្ចាស់បង្ហាញ | ប្រជាឱ្យឃើញ | ពីកាសង្គ្រោះ |
| ព្រះអង្គសម្តែង | ឱ្យគេទាំងអស់ | ឃើញសុចរិតស្មោះ | |
| របស់ព្រះអង្គ | ។ | ||
| ៣ | ព្រះអង្គនៅតែ | សម្តែងឥតប្រែ | ករុណាត្រចង់ |
| ព្រះទ័យស្មោះស្ម័គ្រ | អ៊ីស្រាអែលផង | សុចរិតឥតហ្មង | |
| ចងចាំទាំងអស់ | ។ | ||
| មនុស្សម្នាមូលមីរ | រស់នៅគ្រប់ទី | ឆ្ងាយទាំងស្រីប្រុស | |
| នៃភពផែនដី | ឃើញការសង្គ្រោះ | ព្រះម្ចាស់របស់ | |
| យើងគ្រប់ៗគ្នា | ។ | ||
| ៤ | ជនទាំងប្រុសស្រី | នៅលើផែនដី | រៀបចំអង្គា |
| អបអរសាទរ | ថ្វាយព្រះនាមា | ស្រែកហ៊ោរខ្ញៀវខ្ញា | |
| ដោយតូរ្យតន្ត្រី | ។ | ||
| ៥ | សូមផ្ញើចិត្តកាយ | ដេញទាំងពិណថ្វាយ | ព្រះធ្លាប់ប្រណី |
| ព្រោះព្រះអង្គនោះ | ធ្លាប់ថ្នមបមបី | ថែទាំយប់ថ្ងៃ | |
| រៀងរាល់វេលា | ។ | ||
| ៦ | ចូរនាំគ្នាផ្លុំ | ត្រែស្នែងប្រគុំ | ថ្វាយព្រះរាជា |
| អបអរសាទរ | អង្គព្រះនាមា | ខ្ពស់់លើពសុធា | |
| គ្មានអ្វីស្មើព្រះ | ។ | ||
| ៧ | ចូរសមុទ្រលាន់ | រលករាប់ពាន់ | រំពងអាកាស |
| ចូរឱ្យផែនដី | និងអ្វីទាំងអស់ | មានជីវិតរស់ | |
| ស្រែកឮអឺងកង | ។ | ||
| ៨ | ទន្លេទាំងឡាយ | ចូរអសប្បាយ | សាទរត្រសង |
| ចូរភ្នំទាំងអស់ | ស្រែកហ៊ោអឺងកង | ព្រមៗគ្នាឡើង | |
| ដោយស័ព្ទខ្ញៀវខ្ញា | ។ | ||
| ៩ | ចំពោះព្រះភ័ក្ត្រ | ព្រះអម្ចាស់ជាក់ | គ្រប់គ្រងលោកា |
| លើភពផែនដី | យុត្តិធម៌ថ្លៃថ្លា | អស់រាស្រ្តប្រជា | |
| ទៀងត្រង់បរិសុទ្ធ | ។ |
ទំនុកតម្កើងលេខ ៩៩ (៩៨) បទពាក្យ ៧
| ១ | ព្រះជាអម្ចាស់ទ្រង់គ្រងរាជ្យ | ប្រជារាស្រ្តខ្លាចភ័យមមើ | |
| ផែនដីកក្រើកញ័ររង្គើ | ព្រះអង្គគង់លើខេរ៉ូប៊ីន | ។ | |
| ២ | ព្រះអម្ចាស់ជាព្រះឧត្តម | ខ្ពង់ខ្ពស់ស្កៃស្កឹមលើស៊ីយ៉ូន | |
| ព្រះអង្គខ្ពស់ហួសអស់ជាតិជន | គ្រប់ទីតំបន់លើលោកា | ។ | |
| ៣ | មនុស្សម្នាគ្រប់រូបត្រូវតម្កើង | ព្រះនាមរុងរឿងដ៏អស្ចារ្យ | |
| គួរឱ្យស្ញែងខ្លាចព្រះនាមា | ព្រះអង្គពិតជាឥតមានហ្មង | ។ | |
| ៤ | បពិត្រព្រះម្ចាស់ជាមហាក្សត្រ | បារមីពេកក្តាត់ក្តីភ្លឺត្រចង់ | |
| ទ្រង់ជាក្សត្រាតែមួយអង្គ | សុចរិតត្រឹមត្រង់យុត្តិធម៌ | ។ | |
| ព្រះអង្គបានរៀបតាក់តែងច្បាប់ | ឱ្យមានសព្វគ្រប់ដោយស្មោះសរ | ||
| សុចរិតទៀងត្រង់ស្រស់បវរ | ក្នុងស្រុកដ៏ល្អអ៊ីស្រាអែល | ។ | |
| ៥ | ចូរលើកតម្កើងព្រះអម្ចាស់ | ព្រះអង្គជាព្រះយើងមិនដែល | |
| ស្គាល់ទុក្ខលំបាកដ៏ក្រាស់ក្រែល | ព្រះអ៊ីស្រាអែលព្រះវិសុទ្ធ | ។ | |
| ៦ | លោកម៉ូសេជាបូជាចារ្យ | ដែលមកត្រៀបត្រាពេញជុំជិត | |
| អរ៉ុនជាបូជាចារ្យពិត | ចំណោមអ្នកស្និទ្ធនឹងព្រះអង្គ | ។ | |
| លោកសាមូអែលជាមនុស្សម្នាក់ | ក្នុងចំណោមអ្នកអង្វរទ្រង់ | ||
| ទាំងអស់គ្នាទូលថ្វាយព្រះអង្គ | នោះទ្រង់ឆ្លើយត្រង់មិនរារែក | ។ | |
| ៧ | ព្រះអង្គមានព្រះបន្ទូលមក | ពីក្នុងពពកខ្មៅអនេក | |
| លោកក៏កាន់តាមមិនអល់អែក | ឥតមានប្រកែកច្បាប់ព្រះអង្គ | ។ | |
| ៨ | បពិត្រព្រះម្ចាស់ព្រះរបស់ | យើងខ្ញុំទាំងអស់ខ្ពស់ឧត្តុង្គ | |
| ព្រះអង្គតបឆ្លើយមិនបង្អង់ | ទោះបីជាទ្រង់ដាក់ទោសក្តី | ។ | |
| ព្រោះតែកំហុសលោកប្រព្រឹត្ត | មានពីអតិ (អតីត) មិនថាអី | ||
| ព្រះអង្គតែងមានព្រះហឫទ័យ | អត់ធ្មត់ខន្តីលោកជានិច្ច | ។ | |
| ៩ | ចូរលើតម្កើងព្រះអម្ចាស់ | ជាព្រះរបស់យើងកុំភ្លេច | |
| ចូរក្រាបបង្គំកុំកែព្រះ | តម្រង់ជានិច្ចភ្នំវិសុទ្ធ | ។ | |
| ដ្បិតព្រះអម្ចាស់គឺជាព្រះ | នៃយើងទាំងអស់ខ្ពស់បំផុត | ||
| ជាម្ចាស់ផែនដីមេឃសមុទ្រ | អស់ទាំងសព្វសត្វលើលោកា | ។ |
ទំនុកតម្កើងលេខ ១០០ (៩៩) បទកាកគតិ
| ១ | មនុស្សលើផែនដី | ទាំងប្រុសទាំងស្រី | ចូរអបអរឡើង |
| សាទរព្រះម្ចាស់ | ជាព្រះថ្កុំថ្កើង | ព្រះម្ចាស់នៃយើង | |
| កុំរាឡើយណា | ។ | ||
| ២ | នាំគ្នាគោរព | ទាំងថ្ងៃទាំងយប់ | ដោយចិត្តជ្រះថ្លា |
| នាំគ្នាមកជិត | អង្គព្រះចេស្តា | ច្រៀងហ៊ោខ្ញៀវខ្ញា | |
| ដោយអរសប្បាយ | ។ | ||
| ៣ | ចូរដឹងគ្រប់គ្នា | ថាព្រះម្ចាស់ជា | ព្រះយើងគ្រប់កាយ |
| ជាព្រះអម្ចាស់ | ពិតឥតក្លែងក្លាយ | បង្កើតយើងហើយ | |
| ទ្រង់ថែថ្នាក់ថ្នម | ។ | ||
| ៤ | យើងនាំគ្នីគ្នា | ចូលកុំរួញរា | ដំណាក់សក្តិសម |
| ទាំងអរព្រះគុណ | ព្រះម្ចាស់ឧត្តម | សរសើរបង្ខំ | |
| ព្រះនាមព្រះអង្គ | ។ | ||
| ៥ | ដ្បិតព្រះអម្ចាស់ | ទ្រង់សប្បុរសណាស់ | ករុណាហ្មត់ហ្មង |
| គង់នៅស្ថិតស្ថេរ | អង្វែងកន្លង | ស្មោះស្ម័គ្រច្បាស់ច្បង | |
| អស់កល្បតទៅ | ។ |
ទំនុកតម្កើងលេខ ១០១ (១០០) បទពាក្យ ៧
| ១ | បពិត្រព្រះម្ចាស់ខ្ញុំនឹងច្រៀង | រៀបរាប់មិនល្អៀងពីព្រះទ័យ | |
| មេត្តាករុណាដ៏ថ្លាថ្លៃ | ទាំងស្មូត្របទថ្វាយព្រះអង្គផង | ។ | |
| ២ | យើងខ្ញុំនឹងយកចិត្តទុកដាក់ | នឹងមាគ៌ាជាក់ល្អឥតហ្មង | |
| តើពេលណាទៅទើបព្រះអង្គ | យាងរកខ្ញុំផងទាំងគ្រួសារ | ។ | |
| ៣ | យើងខ្ញុំមិនដែលទៅចូលចិត្ត | អំពើឧក្រិដ្ឋពាលឫស្យា | |
| មិនចូលចិត្តអ្នកក្បត់សាវា | ពាលឥតមេត្តាមិនចង់ជួប | ។ | |
| ៤ | រូបខ្ញុំមិនឱ្យមនុស្សទុច្ចរិត | ខិតចូលមកជិតទោះថ្ងៃយប់ | |
| ហើយក៏មិនចង់ទៅសេពគប់ | ជំពាក់ជំពប់មនុស្សអាក្រក់ | ។ | |
| ៥ | យើងខ្ញុំបិទមាត់អ្នកនិយាយ | បរិហារពីក្រោយដោយគម្រក់ | |
| ខ្ញុំមិនអាចទ្រាំចំពោះអ្នក | វាយឫកហួសថ្នាក់អួតបំប៉ោង | ។ | |
| ៦ | ខ្ញុំនឹងស្វែងរកអ្នកមានចិត្ត | ស្មោះត្រង់សុចរិតមិនកាចកោង | |
| ឱ្យគេកាន់កាប់ក្នុងស្រុកយើង | មិនចេះឆ្មៃឆ្មើងនៅជាមួយ | ។ | |
| ៧ | រីឯមនុស្សដែលបោកប្រាស | ខ្ញុំមិនឱ្យរស់ក្នុងផ្ទះឡើយ | |
| អ្នកនិយាយភូតភរក៏ដោយ | មិនអាចកៀកកើយជិតខ្ញុំបាន | ។ | |
| ៨ | រាល់ព្រឹកខ្ញុំតែងតែបិទមាត់ | ពួកមនុស្សទុច្ចរិតទាំងប៉ុន្មាន | |
| ខ្ញុំនឹងដកពួកគេឱ្យបាន | ពីក្រុងថ្កើងថ្កាននៃព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ១០២ (១០១) បទព្រហ្មគីតិ
| ២ | ឱព្រះអម្ចាស់អើយ | សូមផ្ទៀងហើយព្រះសណ្តាប់ | |
| សម្រែកខ្ញុំរ៉ាយរ៉ាប់ | សូមទ្រង់ស្តាប់យើងខ្ញុំផង | ។ | |
| ៣ | ពេលខ្ញុំមានអាសន្ន | កុំលាក់ពួនភក្ត្រព្រះអង្គ | |
| ខ្ញុំស្រែកហៅរកទ្រង់ | សូមឆ្លើយផងកុំស្ងៀមស្ងាត់ | ។ | |
| ៤ | ព្រោះដ្បិតជីវិតខ្ញុំ | ត្រូវរលំរលាយខ្ចាត់ | |
| ដូចផ្សែងត្រូវខ្យល់ផាត់ | ខ្លួនប្រាណប្រឹតស្គមរីងរៃ | ។ | |
| ៥ | រូបខ្ញុំអស់ទឹកចិត្ត | ដូចស្មៅស្វិតក្រៀមត្រូវថ្ងៃ | |
| ទោះជាអាហារក្តី | ក៏ខ្ញុំលៃលែងនឹកនា | ។ | |
| ៦ | រូបខ្ញុំចេះតែថ្ងូរ | ទួញទ្រហោររាល់វេលា | |
| លែងជាមនុស្សល្អជា | សែនវេទនាស្បែកគ្របឆ្អឹង | ។ | |
| ៧ | រូបខ្ញុំដូចសត្វក្អែក | ដែលតែងស្រែកហោះកាត់បឹង | |
| ក្នុងព្រៃស្មសានឈឹង | ដូចសត្វជ្រឹងក្នុងព្រឹក្សព្រៃ | ។ | |
| ៨ | ខ្ញុំដេកមិនលក់សោះ | សែនក្រៀមក្រោះអស់ជើងដៃ | |
| បីដូចសត្វបក្សី | ទាំងយប់ថ្ងៃទំលើផ្ទះ | ។ | |
| ៩ | ជារៀងរាល់ខែថ្ងៃ | ខ្មាំងចង្រៃមាក់ងាយណាស់ | |
| គេបានយកទាំងឈ្មោះ | ទៅដាក់ដោះបណ្តាសា | ។ | |
| ១០ | ពេលខ្ញុំបរិភោគ | ទាំងទុក្ខសោកឥតឧបមា | |
| ខ្ញុំបរិភោគពេលណា | ទឹកនេត្រាហូរសស្រាក់ | ។ | |
| ១១ | ពីព្រោះព្រះពិរោធ | ទ្រង់ខ្ញាល់ក្រោធតែខ្ញុំម្នាក់ | |
| ទ្រង់ឥតមានថ្នមថ្នាក់ | បោះទម្លាក់ខ្ញុំវេទនា | ។ | |
| ១២ | ជីវិតខ្ញុំហាក់ដូច | ស្រមោលតូចពេលសន្ទិយា | |
| ដូចស្មៅខ្វះគង្គា | គ្មានមនុស្សម្នានៅថែទាំ | ។ | |
| ១៣ | បពិត្រព្រះអម្ចាស់ | គ្រងរាជ្យអស់កល្បយូរឆ្នាំ | |
| គេនឹងរំលឹកចាំ | យូរខែឆ្នាំអង្វែងទៅ | ។ | |
| ១៤ | ព្រះអង្គសព្វព្រះទ័យ | នឹងបុរីនេះពេកកូវ | |
| ស៊ីយ៉ូនពេលឥឡូវ | ទ្រង់តម្រូវអាណិតហើយ | ។ | |
| ១៥ | អ្នកបម្រើព្រះអង្គ | ស្រឡាញ់ក្រុងមិនកន្តើយ | |
| ទោះជាបែកបាក់ហើយ | មិនចោលឡើយចាំជានិច្ច | ។ | |
| ១៦ | សូមឱ្យជនគ្រប់សាសន៍ | កោតខ្លាចព្រះកុំមានភ្លេច | |
| សូមឱ្យអស់ទាំងស្តេច | ចាំជានិច្ចកោតខ្លាចទ្រង់ | ។ | |
| ១៧ | នៅពេលព្រះអម្ចាស់ | សាងស្រឡះស៊ីយ៉ូនក្រុង | |
| ទ្រង់ស្តែងសិរីរុង | ដ៏ត្រចង់ឱ្យគេយល់ | ។ | |
| ១៨ | ពេលនោះទ្រង់នឹងបែរ | ព្រះភក្ត្ររេទតមកដល់ | |
| មនុស្សលែងខ្វាយខ្វល់ | ទ្រង់ទទួលពាក្យយើងហើយ | ។ | |
| ១៩ | សូមកត់ក្តីនេះចុះ | ទុកឱ្យមនុស្សជំនាន់ក្រោយ | |
| ប្រជារាស្រ្តកើតហើយ | កុំកន្តើយថ្កើងព្រះអង្គ | ។ | |
| ២០ | ព្រះអម្ចាស់ទតពី | សក្ការៈទីដ៏ត្រចង់ | |
| ស្ថានសួគ៌សុខឥតហ្មង | មិនរំលងសព្វផែនដី | ។ | |
| ២១ | ដើម្បីស្តាប់សម្រែក | ពួកឈ្លើយស្រែកទាំងយប់ថ្ងៃ | |
| អ្នកដែលត្រូវក្សិណក្ស័យ | គេកាត់ក្តីមិនសុចរិត | ។ | |
| ២២ | គេនឹងប្រកាសប្រាប់ | ព្រះនាមគាប់ម្ចាស់វរមិត្ត | |
| នៅក្រុងស៊ីយ៉ូនពិត | តម្កើងឫទ្ធិនៅសាឡឹម | ។ | |
| ២៣ | គឺពេលដែលប្រជា | ជាតិនានាមកជួបជុំ | |
| ដើម្បីគោរពសុំ | បម្រើអម្ចាស់ជាព្រះ | ។ | |
| ២៤ | ពេលខ្ញុំពេញកម្លាំង | ខ្ញុំក្លាខ្លាំងមិនហេវខ្សោះ | |
| ទ្រង់ឱ្យខ្ញុំទន់អស់ | ហើយបន្សោះទាំងជីវិត | ។ | |
| ២៥ | ហេតុនេះហើយទើបខ្ញុំ | លើកដៃសុំទ្រង់អាណិត | |
| សូមកុំដកជីវិត | ពេលខ្ញុំឋិតមិនទាន់ចាស់ | ។ | |
| ២៦ | ទ្រង់បង្កើតផែនដី | យូរយារក្រៃអង្វែងណាស់ | |
| ផ្ទៃមេឃអ្វីទាំងអស់ | ស្នាព្រះហស្តព្រះអង្គដែរ | ។ | |
| ២៧ | ផ្ទៃមេឃនិងផែនដី | ត្រូវរលាយបែកហូរហែ | |
| តែទ្រង់ឥតកែប្រែ | គង់ស្ថិតស្ថេរជាប់រហូត | ។ | |
| ២៨ | ព្រះម្ចាស់គង់ជាខែល | នៅដដែលមិនរបូត | |
| ព្រះជន្មមិនរលត់ | មិនចេះផុតគ្មានបញ្ចប់ | ។ | |
| ២៩ | កូនចៅរបស់ខ្ញុំ | នៅជួបជុំបម្រើស្រាប់ | |
| រស់ដោយសុខគួរគាប់ | ទ្រង់គង់ជាប់ថែកូនចៅ | ។ |
ទំនុកតម្កើងលេខ ១០៣ (១០២) បទកាកគតិ
| ១ | ខ្ញុំសូមសរសើរ | ព្រះគ្មានអ្វីស្មើ | អស់ពីដួងចិត្ត |
| ខ្ញុំសូមតម្កើង | នាមដ៏វិសុទ្ធ | ព្រះដ៏មានឫទ្ធិ | |
| ផុតលើលោកា | ។ | ||
| ២ | ខ្ញុំសូមតម្កើង | សរសើរលើកឡើង | អស់ពីចិន្តា |
| ខ្ញុំសូមរំលឹក | ព្រះហស្តអស្ចារ្យ | សប្បុរសករុណា | |
| មិនបំភ្លេចឡើយ | ។ | ||
| ៣ | ព្រះអង្គអត់ទោស | នូវរាល់កំហុស | ដែលមានមកហើយ |
| ខ្ញុំបានប្រព្រឹត្ត | ព្រះអង្គប្រោសឱ្យ | ខ្ញុំបានធូរស្បើយ | |
| ផុតរោគសោកសៅ | ។ | ||
| ៤ | ព្រះអង្គរំដោះ | ជីវិតឱ្យរស់ | ផុតពីរណ្តៅ |
| ព្រះអង្គអាណិត | អាសូរពេកកូវ | ខ្ញុំផុតសោកសៅ | |
| ដោយទ្រង់មេត្តា | ។ | ||
| ៥ | ព្រះអង្គប្រទាន | ឱ្យខ្ញុំរស់រាន | ដោយក្តីសុខា |
| ឱ្យមានកម្លាំង | ដូចដំរីសារ | មានទាំងសង្ខា | |
| វែងដូចឥន្ទ្រី | ។ | ||
| ៦ | ព្រះម្ចាស់ប្រព្រឹត្ត | សព្វអស់ការកិច្ច | ល្អល្អះគ្មានពីរ |
| ហឫទ័យសុចរិត | យុត្តិធ៌មគ្រប់ទី | ដល់អស់ជីវី | |
| ត្រូវគេជិះជាន់ | ។ | ||
| ៧ | ព្រះអង្គសម្តែង | ឫទ្ធីគួរស្ញែង | ឱ្យម៉ូសេបាន |
| ស្គាល់មាគ៌ាទ្រង់ | គ្មានអ្វីរំខាន | ប្រជាគ្រប់ប្រាណ | |
| ដឹងហេតុអស្ចារ្យ | ។ | ||
| ៨ | ព្រះអម្ចាស់ថ្លៃ | មានព្រះហឫទ័យ | អាណិតករុណា |
| ប្រណីសន្តោស | គ្រប់ពេលវេលា | ដល់ជនគ្រប់គ្នា | |
| មិនឱ្យមានភ័យ | ។ | ||
| ៩ | ទ្រង់មិនបន្ទោស | ប្រើពាក្យគំរោះ | ដាក់យើងរាល់ថ្ងៃ |
| ទ្រង់មិនពិរោធ | មិនខឹងជេរស្តី | ហើយតែងប្រណី | |
| ដល់យើងគ្រប់គ្នា | ។ | ||
| ១០ | ព្រះអង្គមិនដាក់ | ទោសយើងម្នាក់ៗ | ឱ្យឈឺគ្រាំគ្រា |
| សមតាមអំពើ | បាបច្រើនមហិមា | ទ្រង់តែងគាំពារ | |
| មិនយកទោសពៃរ៍ | ។ | ||
| ១១ | មេឃនៅខ្ពស់ឆ្ងាយ | សន្លឹមអន្លាយ | ពីភពផែនដី |
| ព្រះទ័យព្រះម្ចាស់ | ដែលធ្លាប់ប្រណី | ក៏នៅខ្ពស់ឆ្ងាយ | |
| យ៉ាងដូច្នោះដែរ | ។ | ||
| ១២ | ទិសកើតទិសលិច | ឆ្ងាយគ្នាមិនតិច | ឥតមានកែប្រែ |
| ព្រះអង្គធ្វើឱ្យ | អំពើបាបបែរ | ឆ្ងាយមិនជិតទេ | |
| ពីយើងយ៉ាងនោះ | ។ | ||
| ១៣ | ឪពុកអាណិត | ថ្នាក់ថ្នមផ្តេកផ្តិត | កូនៗទាំងអស់ |
| ព្រះក៏មេត្តា | អាសូរស្រណោះ | ដល់អ្នកដែលស្មោះ | |
| គោរពរាល់ថ្ងៃ | ។ | ||
| ១៤ | ព្រះអង្គជ្រាបថា | មនុស្សយើងនេះណា | កើតមកពីអ្វី |
| ព្រះអង្គមិនភ្លេច | យើងទាំងប្រុសស្រី | គឺកើតពីដី | |
| ដែលសូនមកទេ | ។ | ||
| ១៥ | អាយុជីវិត | មនុស្សយើងរីកស្វិត | ផ្លាស់ប្តូរប្រួលប្រែ |
| ដូចផ្កាដែលរីក | នៅតាមវាលដែរ | ឬស្មៅតែងតែ | |
| ស្រពោនក្រៀមក្រំ | ។ | ||
| ១៦ | ពេលខ្យល់បក់បោក | ផ្កាក៏វិយោគ | ទាំងទុក្ខរណ្តំ |
| ត្រូវរោយលំអង | ស្រពោនខ្ទេចខ្ទាំ | ឥតមានទុកស្នាម | |
| វក់វីខ្ទាំខ្ទេច | ។ | ||
| ១៧ | តែព្រះហឫទ័យ | ករុណាប្រណី | ព្រះអង្គមិនភ្លេច |
| មេត្តាដល់អ្នក | កោតខ្លាចជានិច្ច | មិនដែលកែគេច | |
| ដរាបរៀងទៅ | ។ | ||
| ១៨ | ប្រសិនគេកាន់ | ជាប់តាមសម្ពន្ធ | មិនមានអាស្រូវ |
| ទាំងប្រព្រឹត្តតាម | បញ្ជាជាផ្លូវ | ព្រះល្អពេកកូវ | |
| ឥតភ្លេចសោះនោះ | ។ | ||
| ១៩ | ព្រះអង្គបានតាំង | ព្រះរាជបល្ល័ង្ក | នៅទីស្ថានខ្ពស់ |
| គឺបរមសុខ | ឥតបីមានមោះ | គ្រងរាជ្យទាំងអស់ | |
| មិនចន្លោះអ្វី | ។ | ||
| ២០ | ទេវទូតដ៏ខ្លាំង | របស់ព្រះអង្គ | ពូកែពេកក្រៃ |
| លោកតែងអនុវត្ត | តាមបន្ទូលថ្លៃ | ចូរកុំសង្ស័យ | |
| តម្កើងព្រះម្ចាស់ | ។ | ||
| ២១ | អស់់ហ្វូងតារា | នៅជុំត្រៀបត្រា | មូលមីរដេរដាស |
| អ្នកតែងបម្រើ | តាមព្រះទ័យព្រះ | តម្កើងអម្ចាស់ | |
| ព្រះខ្ពស់ពេកក្រៃ | ។ | ||
| ២២ | គ្រប់ស្នាព្រះហស្ត | ទាំងឡាយរបស់ | ព្រះអម្ចាស់ថ្លៃ |
| គឺទាំងសត្វលោក | ទាំងអស់លើដី | នៅទីណាក្តី | |
| តម្កើងព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ១០៤ (១០៣) បទពាក្យ ៧
| ១ | ខ្ញុំសូមតម្កើងព្រះអម្ចាស់ | ប្រសើរខ្លាំងណាស់អស់ពីចិត្ត | |
| ព្រះអង្គជាព្រះនៃខ្ញុំពិត | ឧត្តមបំផុតលើលោកា | ។ | |
| ២ | ទ្រង់យកពន្លឺមកដណ្តប់ | គ្រងគ្រប់អង្គជាប់ជាភូសា | |
| ទ្រង់លាតអស់ទាំងហ្វូងតារា | ផ្ទៃមេឃផងណាជាពន្លា | ។ | |
| ៣ | ទ្រង់សង់ដំណាក់ខ្ពស់អនេក | ខ្ពស់លើសផ្ទៃមេឃអ្វីនានា | |
| ទ្រង់យកពពកវាយោជា | រាជរថបរពាជំនិះជ័យ | ។ | |
| ៤ | ព្រះអង្គយកខ្យល់ឱ្យនាំសារ | រន្ទះផងណាចាំរំពៃ | |
| ទាំងផ្លេកបន្ទោរក៏ឃ្មាតឃ្មៃ | បម្រើម្ចាស់ថ្លៃគ្រប់អន្លើ | ។ | |
| ៥ | រីឯផែនដីមហាធំ | ទ្រង់បានតាំងមាំឥតរង្គើ | |
| នៅលើគ្រឹះរឹងឥតអ្វីស្មើ | ឥតមានរង្គើមាំមួនក្រៃ | ។ | |
| ៦ | ព្រះអង្គយកមហាសាគរ | មកគ្របពីលើភពផែនដី | |
| ដូចជាអាវប៉ាក់ល្អឥតបី | លើភ្នំខ្ពស់ក្រៃមានទឹកដែរ | ។ | |
| ៧ | ពេលឮព្រះអង្គស្រែកគំរាម | ទឹកមិននៅស្ងៀមត្រឡប់បែរ | |
| ផ្គរព្រះអម្ចាស់លាន់ហូរហែរ | វាភ័យម៉េ្លះទេរត់បាត់អស់ | ។ | |
| ៨ | ទឹកខ្លះនៅលើកំពូលភ្នំ | ទឹកខ្លះទៅផ្តុំធ្លាក់តាមជ្រោះ | |
| ទៅកាន់កន្លែងដែលព្រះម្ចាស់ | កំណត់មកនោះរួចស្រេចហើយ | ។ | |
| ៩ | ព្រះអង្គដាក់ខណ្ឌសីមាពាំង | បាំងការពាររាំងមិនកន្តើយ | |
| ដើម្បីស្កាត់ទឹកទប់មិនឱ្យ | ជន់លិចបានឡើយដីទាំងអស់ | ។ | |
| ១០ | ទ្រង់បញ្ជូនទឹកពីប្រភព | ឱ្យហូរសាយសព្វទៅក្នុងជ្រោះ | |
| ហូរតាមជ្រលងភ្នំទាំងអស់ | មិនមានចន្លោះសព្វទិសា | ។ | |
| ១១ | សត្វទាំងប៉ុន្មានមកផឹកទឹក | មានច្រើនសន្ធឹកសព្វម្រឹគា | |
| លាព្រៃក៏រូតរះម្នីម្នា | ផឹកទាំងអស់គ្នាបំបាត់ស្រេក | ។ | |
| ១២ | បក្សីបក្សាធ្វើសំបុក | រស់នៅអែអុកច្រើនពន់ពេក | |
| នាំគ្នាយំពិរោះអនេក | នៅគ្រប់តាមមែកដើមព្រឹក្សា | ។ | |
| ១៣ | ព្រះអង្គស្រោចស្រពដីទាំងឡាយ | ពីស្ថានខ្ពស់ឆ្ងាយឥតឧបមា | |
| ទ្រង់ប្រទានឱ្យមានគង្គា | បរិបូណ៌ហូរហៀរលើផែនដី | ។ | |
| ១៤ | ព្រះអង្គធ្វើឱ្យមានដុះស្មៅ | ឱ្យដល់សត្វទៅជាចំណី | |
| ដំណាំស្អេកស្កះច្រើនពេញដី | ដល់មនុស្សប្រុសស្រីបរិភោក្តា | ។ | |
| ១៥ | មានទាំងស្រាទំពាំងបាយជូរ | គេផឹកបរិបូណ៌ច្រើនក្រៃណា | |
| មានប្រេងលាបមុខស្រស់សង្ហា | ដោយចិត្តក្លៀវក្លាសប្បាយខ្លាំង | ។ | |
| មិនតែប៉ុណ្ណោះមានអាហារ | ឆីរួចកាលណាមានកម្លាំង | ||
| សាច់ឈាមស្រស់បស់លែងស្លេកស្លាំង | ដូចមនុស្សរីងរាំងខ្វះចំណី | ។ | |
| ១៦ | សូម្បីដើមឈើដែលទ្រង់ដាំ | បែកមែកត្រសុំម្លប់ត្រឈៃ | |
| មានទឹកគ្រប់គ្រាន់ផ្សើមជោគដី | ដូចឈើក្នុងព្រៃភ្នំលីបង់ | ។ | |
| ១៧ | បក្សាបក្សីធ្វើសំបុក | លើដើមឈើញ៉ុកនៅរញង់ | |
| សត្វកុកមកធ្វើទ្រនំផង | បានសុខឥតហ្មងហើរទៅមក | ។ | |
| ១៨ | រីឯភ្នំធំខ្ពស់សន្លឹម | ខ្ពស់ឆ្ងាយត្រដឹមជាជម្រក | |
| សត្វតែងពឹងពាក់ដើរទៅមក | ទន្សាយរត់រកចូលនិន្ទ្រា | ។ | |
| ១៩ | ទ្រង់បានបង្កើតទាំងព្រះច័ន្ទ | ដើម្បីចែកខ័ណ្ឌពេលវេលា | |
| ព្រះអាទិត្យក៏ស្គាល់សីមា | ដែលត្រូវយាត្រាឬឈរឈប់ | ។ | |
| ២០ | ទ្រង់បាននាំយកភាពងងឹត | មកគ្របជុំជិតនៅពេលយប់ | |
| សត្វព្រៃចាប់ផ្តើមពីព្រលប់ | ឥតមានសញ្ជប់ចេញរៀងខ្លួន | ។ | |
| ២១ | តោសិង្ហគ្រហឹមបង្អើលម្រឹគ | ស្ទុះបោលសន្ធឹកខ្លះគេចពួន | |
| ទាមទារអាហារចម្អែតខ្លួន | ព្រោះព្រះប្រទានវាឱ្យរស់ | ។ | |
| ២២ | មនុស្សម្នាក៏ចេញអស់ពីផ្ទះ | ម្នីម្នារូតរះដើរតម្រង់ | |
| ទៅចំការស្រែឥតបង្អង់ | ធ្វើការរញង់ល្ងាចវិលមក | ។ | |
| ២៣ | បពិត្រព្រះអើយព្រះអម្ចាស់ | គ្រប់ស្នាព្រះហស្តច្រើនគរគោក | |
| ផែនដីពេញដោយសិរីជោគ | សុទ្ធតែកើតមកពីព្រះអង្គ | ។ | |
| ២៤ | មើលហ៎្ន!សមុទ្រដ៏ធំធេង | ឆ្ងាយដាច់សង្វែងក្រៃកន្លង | |
| មានមច្ឆាជាតិតូចធំផង | រវើករវ័ណ្ឌរាប់មិនអស់ | ។ | |
| ២៥ | សំពៅទូកក្តោងដឹកទំនិញ | ដឹកចូលនាំចេញមិនឈប់សោះ | |
| នាគរាជដែលទ្រង់បង្កើតនោះ | លេងទឹកបឺតព្រួសក្នុងសមុទ្រ | ។ | |
| ២៦ | សត្វទាំងប៉ុន្មានផ្ញើជីវិត | លើព្រះម្ចាស់ពិតដោយមោះមុត | |
| រង់ចាំទទួលតាមកំណត់ | ចំណីមិនអត់តាមត្រូវការ | ។ | |
| ២៧ | ពេលដែលព្រះអង្គព្រះប្រទាន | គេកំពុងឃ្លានបានអាហារ | |
| ព្រះអង្គផ្គត់ផ្គង់គ្រប់អាត្មា | ឆ្អែតគ្រប់កាយាបានតឹងពោះ | ។ | |
| ២៨ | ប្រសិនបើទ្រង់មិនរវល់ | នោះគេនឹងខ្វល់ជួបភ័យគ្រោះ | |
| បើទ្រង់ដកយកខ្យល់ទាំងអស់ | នោះគេលែងរស់នឹងក្សិណក្ស័យ | ។ | |
| ២៩ | ពេលណាព្រះអង្គទ្រង់ប្រទាន | ដង្ហើមឱ្យមានខ្យល់និស្ស័យ | |
| គេកើតឡើងវិញពេញផែនដី | សព្វអស់អ្វីៗមានព្រមគ្នា | ។ | |
| ៣០ | សូមសិរីរុងរឿងរបស់ | ព្រះអម្ចាស់អស់កល្បយូរយារ | |
| សូមទ្រង់រីករាយដោយសារស្នា | ព្រះហស្តអស្ចារ្យរបស់ទ្រង់ | ។ | |
| ៣១ | ពេលព្រះអង្គទតមកផែនដី | វាញាប់ញ័រក្រៃខ្លាចព្រះអង្គ | |
| ពេលទ្រង់ប៉ះពាល់ភ្នំទាំងពួង | មានផ្សែងហុយផងខ្មៅងងឹត | ។ | |
| ៣២ | ខ្ញុំច្រៀងតម្កើងព្រះអម្ចាស់ | ឥតមានក្រឡះមួយជីវិត | |
| ខ្ញុំច្រៀងទាំងស្មូត្រមានបែបបទ | ថ្វាយព្រះម្ចាស់ពិតជាដរាប | ។ | |
| ៣៣ | ឱ! ព្រះអម្ចាស់សូមឱ្យបទ | ដែលខ្ញុំកំណត់បានគួរគាប់ | |
| ឱ្យខ្ញុំសប្បាយចិត្តអរជាប់ | ដោយសារទម្លាប់ព្រះអម្ចាស់ | ។ | |
| ៣៤ | សូមឱ្យអ្នកបាបវិនាសបាត់ | រលាយខ្ចាយខ្ចាត់ផុតស្រឡះ | |
| សូមឱ្យពួកគេអស់ទាំងនោះ | រលាយបាត់អស់ក្លាយជាដី | ។ | |
| រីឯរូបខ្ញុំសូមប្រណម្យ | ហត្ថាបង្គំថ្វាយម្ចាស់ថ្លៃ | ||
| សូមលើកតម្កើងជោគសិរី | រុងរឿងប្រពៃព្រះអម្ចាស់ | ។ |
ទំនុកតម្កើងលេខ ១០៥ (១០៤) បទកាកគតិ
| ១ | ចូរយើងតម្កើង | លើកព្រះខ្ពស់ឡើង | ព្រមទាំងប្រកាស |
| ព្រះនាមព្រះអង្គ | ឱ្យបានឮច្បាស់ | ពីស្នាព្រះហស្ត | |
| ប្រាប់ជាតិនានា | ។ | ||
| ២ | ចូរច្រៀងបទថ្វាយ | តម្កើងកុំណាយ | រៀងរាល់វេលា |
| រៀបរាប់អំពី | សព្វអស់ការងារ | អស្ចារ្យគ្រប់គ្រា | |
| ដែលទ្រង់ប្រព្រឹត្ត | ។ | ||
| ៣ | ចូរខ្ពស់មុខឡើង | ព្រោះតែព្រះយើង | ជាព្រះវិសុទ្ធ |
| អ្នកស្វែងរកទ្រង់ | ខ្ពង់ខ្ពស់បំផុត | ចូរសប្បាយចិត្ត | |
| កុំបីសៅហ្មង | ។ | ||
| ៤ | ចូរស្វែងរកព្រះ | ដែលមានតេជះ | បារមីត្រចង់ |
| ស្វែងរកព្រះភ័ក្ត្រ | របស់ព្រះអង្គ | កុំនៅរេរង់ | |
| ឈប់ឈរសោះឡើយ | ។ | ||
| ៥ | សូមនឹកដល់ការ | សម្បើមអស្ចារ្យ | ទ្រង់បានធ្វើហើយ |
| នឹកដល់បាដិហារិយ៍ | កុំនៅកន្តើយ | និងការវិនិច្ឆ័យ | |
| ដែលទ្រង់សម្រេច | ។ | ||
| ៦ | ពូជពង្សរបស់ | ប្រាហាំទាំងអស់ | នៅបម្រើស្រេច |
| កូនចៅយ៉ាកុប | ដ៏ល្អបណ្តាច់ | ព្រះអង្គសម្រេច | |
| ជ្រើសយកយូរហើយ | ។ | ||
| ៧ | ព្រះជាអម្ចាស់ | ទ្រង់គឺជាព្រះ | របស់យើងអើយ |
| កុំនៅបង្អង់ | រេរង់តោះតើយ | គឺព្រះនោះហើយ | |
| គ្រប់គ្រងផែនដី | ។ | ||
| ៨ | ព្រះអង្គតែងខ្វល់ | នឹកគិតទៅដល់ | សម្ពន្ធមេត្រី |
| ជាព្រះបន្ទូល | សន្យាថ្លាថ្លៃ | ស្ថិតស្ថេរយូរក្រៃ | |
| មួយពាន់តំណ | ។ | ||
| ៩ | សម្ពន្ធមេត្រី | ដែលទ្រង់លកលៃ | ដោយស្ម័គ្រស្មោះសរ |
| នឹងអប្រាហាំ | ជាបន្ទូលល្អ | សន្យាស្មោះសរ | |
| នឹងលោកអ៊ីសាក | ។ | ||
| ១០ | ទ្រង់បញ្ជាក់ន័យ | សម្ពន្ធមេត្រី | ឥតមានលៀមលាក់ |
| ទុកជាចំណង | សម្ពន្ធជាជាក់ | អស់កល្បឥតអាក់ | |
| នឹងអ៊ីស្រាអែល | ។ | ||
| ១១ | ទ្រង់មានបន្ទូល | ថានឹងប្រគល់ | ទុកជាតំណែល |
| គឺស្រុកកាណាន | ជាកេរក្រាស់ក្រែល | មរតកនេះដែល | |
| ដល់អ្នកគ្រប់ប្រាណ | ។ | ||
| ១២ | នៅក្នុងគ្រានោះ | ប្រជាស្រីប្រុស | តិចតួចរាប់បាន |
| ចូលមករស់នៅ | លើដីកាណាន | បានសុខក្សេមក្សាន្ត | |
| គ្មានភ័យព្រួយអ្វី | ។ | ||
| ១៣ | គេអាចចេញចរ | ពីស្រុកមួយត | ដល់ស្រុកទីទៃ |
| ចេញពីស្រុកមួយ | ទៅស្រុកផ្សេងក្តី | នោះក៏អាស្រ័យ | |
| នៅលើចិត្តចង់ | ។ | ||
| ១៤ | តែមិនអាចធ្វើ | ទៅតាមអំពើ | ដែលចិត្តខ្លួនប៉ង |
| ទ្រង់មិនបណ្តោយ | ឱ្យមនុស្សទាំងពួង | សង្កត់សង្កិន | |
| អ៊ីស្រាអែលថ្លៃ | ។ | ||
| ១៥ | ព្រះអង្គបន្ទោស | ស្តេចអស់ទាំងនោះ | ឱ្យចេះប្រណី |
| កុំប៉ះពាល់អ្នក | យើងអភិសេកថ្មី | កុំធ្វើបាបអី | |
| ព្យាការីនោះ | ។ | ||
| ១៦ | ទ្រង់ធ្វើឱ្យមាន | ទុរ្ភិក្សអត់ឃ្លាន | អ្នកស្រុករងគ្រោះ |
| កូនចៅគ្រប់កាយ | គ្មានអ្វីឆីសោះ | អ្នកភូមិស្រីប្រុស | |
| យំខ្វះអាហារ | ។ | ||
| ១៧ | តែទ្រង់ចាត់លោក | យ៉ូសែបឱ្យមក | ដើរមុខប្រជា |
| តែទាស់បងប្អូន | មានចិត្តលេលា | លក់លោកធ្វើជា | |
| ទាសករជាតិផ្សេង | ។ | ||
| ១៨ | គេធ្វើបាបគាត់ | ដាក់ខ្នោះវាយវាត់ | រំពាត់ខ្វាត់ខ្វែង |
| គេយកច្រវាក់ | ទាក់ ក គ្មានក្រែង | ខ្នោះដាក់ខ្វាត់ខ្វែង | |
រឹបជើងខ្លួនប្រាណ | ។ | ||
| ១៩ | រហូតហេតុការណ៍ | កើតឡើងសព្វសារ | តាមពាក្យលោកបាន |
| ថ្លែងទុកជាយូរ | លុះព្រះម្ចាស់មាន | បន្ទូលថ្កើងថ្កាន | |
| ថាគាត់ស្លូតត្រង់ | ។ | ||
| ២០ | ស្តេចស្រុកអេស៊ីប | ឱ្យលែងយ៉ូសែប | ស្រាយទាំងចំណង |
| ដោះលែងឱ្យរួច | ទាំងម្ចាស់រាស្រ្តផង | ដ៏មានបំណង | |
| ដោះលែងលោកដែរ | ។ | ||
| ២១ | គ្រាបន្ទាប់មក | ស្តេចក៏តាំងលោក | ឱ្យត្រួតមើលថែ |
| រក្សារាជវាំង | នៅនែបនិត្យក្បែរ | រាជទ្រព្យហូរហែ | |
| ទាំងអស់ទៀតផង | ។ | ||
| ២២ | ស្តេចប្រទានឱ្យ | ត្រួតសព្វគ្រប់ហើយ | មន្ត្រីទាំងពួង |
| ឱ្យប្រៀនប្រដៅ | មិនឱ្យមានឆ្គង | ព្រឹទ្ធាចារ្យផង | |
| ឱ្យឆ្លាតវាងវៃ | ។ | ||
| ២៣ | ពេលនោះជនជាតិ | អ៊ីស្រាអែលជ្រៀត | រស់នៅលើដី |
| របស់អេស៊ីប | ពូជយ៉ាកុបថ្លៃ | រស់លើទឹកដី | |
| លោកអប្រាហាំ | ។ | ||
| ២៤ | ព្រះម្ចាស់ប្រទាន | ប្រជាឱ្យមាន | កើនឡើងរាល់ឆ្នាំ |
| ឱ្យមានកម្លាំង | ក្លាខ្លាំងសម្បើម | សត្រូវជ្រួលជ្រើម | |
| តទល់មិនបាន | ។ | ||
| ២៥ | ព្រះអង្គធ្វើឱ្យ | ពួកអេស៊ីបធ្លោយ | ផ្លាស់ប្តូរចិត្តប្រាណ |
| ស្អប់ខ្ពើមប្រជា | រាស្រ្តទាំងប៉ុន្មាន | បោកប្រាសបំភាន់ | |
| អ្នកបម្រើទ្រង់ | ។ | ||
| ២៦ | ព្រះអង្គបង្គាប់ | ម៉ូសេប្រញាប់ | មិននៅបង្អង់ |
| អរ៉ុនជាអ្នក | ដែលទ្រង់ជ្រើសតាំង | ឱ្យចេញតម្រង់ | |
| ទ្រង់បញ្ជាទៅ | ។ | ||
| ២៧ | លោកទាំងពីរនាក់ | សម្តែងបញ្ជាក់ | សំគាល់ត្រឹមត្រូវ |
| ឫទ្ធិបាដិហារិយ៍ | ផ្សេងៗទុកនៅ | ព្រះម្ចាស់តម្រូវ | |
| ក្នុងស្រុកអេស៊ីប | ។ | ||
| ២៨ | ព្រះម្ចាស់ធ្វើឱ្យ | អន្ធិកាកើតហើយ | ពាសពេញទាំងទ្វីប |
| បើទ្រង់បញ្ជា | ដោយមហទ្ធិឫទ្ធិ | គ្មាននរណាឃាត់ | |
| ជំទាស់បានឡើយ | ។ | ||
| ២៩ | ទ្រង់បានប្រែទឹក | ត្រីច្រើនសន្ធឹក | វិនាសអស់ហើយ |
| ទឹកក្លាយជាឈាម | គ្មានអ្វីរស់ឡើយ | រលេះរលួយ | |
| ខ្ទេចអស់គ្មានសល់ | ។ | ||
| ៣០ | មានទាំងកង្កែប | យំឮអូបអែប | ពាសពេញមណ្ឌល |
| ឡើងមកស្អេកស្កះ | រហូតទៅដល់ | ក្រឡានិមល | |
| ព្រះបន្ទំស្តេច | ។ | ||
| ៣១ | ពេលមានបន្ទូល | មានរុយមកមូល | ដូចមានទ្រនិច |
| មានពិសមានពុល | មូសក៏មិនតិច | ពាសពេញមិនដាច់ | |
| ក្នុងស្រុកភូមិគេ | ។ | ||
| ៣២ | ព្រឹលធ្លាក់ដូចភ្លៀង | រន្ទះបាញ់ផាំង | ឆេះមិនសល់ទេ |
| ព្រះអង្គធ្វើឱ្យ | អន្តរាយបែកបែរ | នោះដោយសារតែ | |
| ឫទ្ធីបារមី | ។ | ||
| ៣៣ | ទ្រង់បំផ្លាញទាំង | ចំការទំពាំង | បាយជូរខ្ញុកខ្ញី |
| ព្រមទាំងបំបាក់ | ដើមឈើស្រស់ខ្ចី | នៅលើទឹកដី | |
| ពួកគេខ្ទេចខ្ទី | ។ | ||
| ៣៤ | ពេលមានបន្ទូល | កណ្តូបមកមូល | ដង្កូវមកមីរ |
| ចេញមកពាសពេញ | សាសព្វទិសទី | កើតច្រើនវក់វី | |
| ស្មានមិនត្រូវអី | ។ | ||
| ៣៥ | ទៅស៊ីដំណាំ | ដែលអ្នកស្រុកដាំ | មិនថាទុំខ្ចី |
| បំផ្លាញបន្លែ | លើគោកក្នុងដី | មិនឱ្យមានអ្វី | |
| នៅសល់មួយទង | ។ | ||
| ៣៦ | ព្រះអម្ចាស់វាយ | សម្លាប់ឱ្យពាយ | អស់ទាំងកូនច្បង |
| ប៉ុន្មានក្នុងស្រុក | អេស៊ីបអឺងកង | កូនសមបំណង | |
| ស្រឡាញ់លើសគេ | ។ | ||
| ៣៧ | ទ្រង់នាំប្រជា | រូតរះម្នីម្នា | ញាប់ឥតទំនេរ |
| ប្រញាប់ជើងការ | យកមាសប្រាក់ព្រែ | កុលសម្ព័ន្ធគេ | |
| គ្មានអ្នកទន់ខ្សោយ | ។ | ||
| ៣៨ | ពួកនោះចេញទៅ | អេស៊ីបរស់នៅ | នាំគ្នាសប្បាយ |
| ព្រោះតែគេខ្លាច | ពួកនោះពេកក្រៃ | ពេលនេះលែងភ័យ | |
| ខ្លាចអ្វីទៀតទេ | ។ | ||
| ៣៩ | ព្រះអង្គបានដាក់ | ពពកបាំងពាក់ | គ្របលើពួកគេ |
| ហើយទ្រង់ប្រទាន | ដុំភ្លើងងាករេ | ជំនួសដួងខែ | |
| នៅពេលរាត្រី | ។ | ||
| ៤០ | គេសុំអាហារ | ព្រះអង្គបញ្ជា | សត្វក្រួចច្រើនក្រៃ |
| គឺទ្រង់ប្រទាន | ពីសួគ៌ាល័យ | លែងព្រួយលែងភ័យ | |
| បាឆីបរិបូណ៌ | ។ | ||
| ៤១ | ព្រះអង្គបំបែក | ថ្មដូចគេហែក | ឱ្យមានទឹកហូរ |
| ដូចជាទន្លេ | ទឹកមិនដាច់សូរ | រាស្រ្តបានសម្បូរ | |
| ទឹកមិនចេះអត់ | ។ | ||
| ៤២ | ព្រះអម្ចាស់នឹក | ចាំទាំងរឭក | បន្ទូលវិសុទ្ធ |
| សន្យានឹងលោក | អប្រាហាំពិត | បម្រើពិសិដ្ឋ | |
| ព្រះអង្គពេកពន់ | ។ | ||
| ៤៣ | ព្រះអង្គបានប្រោស | ប្រណីសន្តោស | ឱ្យប្រជាជន |
| ព្រះអង្គចេញទាំង | អំណរលើសលន់ | កញ្ជ្រៀវពេកពន់ | |
| សប្បាយគ្មានល្ហែ | ។ | ||
| ៤៤ | ព្រះអង្គយកដី | ជាតិនានាលៃ | ចែកឱ្យគេដែរ |
| និងឱ្យទទួល | ភោគផលផ្កាផ្លែ | ដែលជាតិខាងក្បែរ | |
| ទាំងនោះបានដាំ | ។ | ||
| ៤៥ | ទ្រង់ធ្វើដូច្នេះ | ឱ្យពួកគេចេះ | ប្រតិបត្តិតាម |
| ពាក្យប្រៀនប្រដៅ | ដែលទ្រង់បានផ្តាំ | សុខចិត្តធ្វើតាម | |
| ឥតមានរួញរា | ។ |
ទំនុកតម្កើងលេខ ១០៦ (១០៥) បទពាក្យ ៧
| ១ | ចូរលើកតម្កើងព្រះអម្ចាស់ | ព្រះអង្គមានព្រះទ័យសន្តោស | |
| មេត្តាករុណាសប្បុរស | ព្រះដ៏ខ្ពង់ខ្ពស់នៅរហូត | ។ | |
| ២ | តើនរណាអាចរាប់ពីស្នា | ព្រះហស្តអស្ចារ្យដ៏វិសុទ្ធ | |
| តើនរណាអាចថ្កើងបំផុត | សរសើររហូតគ្រប់គ្រាន់បាន ? | ។ | |
| ៣ | អ្នកណាប្រព្រឹត្តដោយយុត្តិធម៌ | សុចរិតស្មោះសរឥតខកខាន | |
| គ្រប់ពេលវេលានោះនឹងបាន | ជួយក្តីសុខសាន្តគ្មានសៅហ្មង | ។ | |
| ៤ | បពិត្រព្រះជាអម្ចាស់ថ្លៃ | ពេលគាប់ព្រះទ័យរាស្រ្តព្រះអង្គ | |
| សូមនឹកដល់ទូលបង្គំផង | កុំបីបោះបង់ខ្ញុំកំព្រា | ។ | |
| ៥ | ដើម្បីឱ្យទូលបង្គំបាន | ជួបក្តីសុខសាន្តគ្រប់វេលា | |
| អ្នកដែលទ្រង់ជ្រើសទុកជាគ្នា | ខ្ញុំសូមរួមជាមួយគេផង | ។ | |
| ឱ្យទូលបង្គំបានខ្ពស់មុខ | រួមរស់សុខទុក្ខឥតមួរហ្មង | ||
| នឹងប្រជារាស្រ្តផ្ទាល់ព្រះអង្គ | ក្នុងគ្រានេះម្តងនិងតទៅ | ។ | |
| ៦ | យើងខ្ញុំបានធ្វើអំពើបាប | អាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ | |
| ដូចបុព្វបុរសកន្លងទៅ | ធ្វើរឿងអាស្រូវមិនទំនង | ។ | |
| ៧ | កាលនៅអេស៊ីបបុព្វបុរស | បំភ្លេចទាំងអស់គ្រាកន្លង | |
| ពុំយល់ពីការអស្ចារ្យផង | របស់ព្រះអង្គធ្វើនោះទេ | ។ | |
| ៨ | ប៉ុន្តែព្រះអង្គបានសង្គ្រោះ | ពួកគេឱ្យរស់បានល្ហើយល្ហែ | |
| ដោយយល់ព្រះនាមទ្រង់ឥតប្រែ | ទើបបង្ហាញគេស្គាល់អានុភាព | ។ | |
| ៩ | ព្រះអង្គគំរាមសមុទ្រកក់ | នោះវាភ័យតក់ស្លុតរីងជ្រាប | |
| ទ្រង់ឱ្យគេដើរកាត់បាតរាប | ដូចទីទំនាបរហោស្ថាន | ។ | |
| ១០ | ព្រះអង្គសង្គ្រោះគេឱ្យផុត | ពីមនុស្សទុច្ចរិតចិត្តតិរច្ឆាន | |
| និងកណ្តាប់ដៃជនសាមាន្យ | អស់ក្តីរំខានបានល្ហើយល្ហែរ | ។ | |
| ១១ | ទ្រង់ឱ្យសមុទ្រគ្របបាំងជិត | លើបច្ចាមិត្រមិនបង្អែរ | |
| បង្អង់ឱ្យនៅសល់ម្នាក់ទេ | មួយក៏គ្មានដែរដែលនៅរស់ | ។ | |
| ១២ | ពេលបុព្វបុរសឃើញដូច្នោះ | គេជឿលើព្រះជាអម្ចាស់ | |
| ទើបគេនាំគ្នាច្រៀងទាំងអស់ | តម្កើងព្រះខ្ពស់លើលោកា | ។ | |
| ១៣ | ក្រោយមកពួកគេឆាប់ភ្លេចភ្លឹក | កិច្ចការសន្ធឹកច្រើនអស្ចារ្យ | |
| គេពុំរង់ចាំពេលមួយណា | សម្រេចកិច្ចការព្រះអង្គឡើយ | ។ | |
| ១៤ | នៅរហោស្ថានគេមានចិត្ត | លោភលន់មិនគិតធ្វើឫកជើយ | |
| ល្បងលព្រះម្ចាស់លេងព្រងើយ | ទីនោះឯងហើយដីហួតហែង | ។ | |
| ១៥ | ព្រះអង្គប្រទានឱ្យគេឆី | អាហារប្រពៃច្រើនក្រៃលែង | |
| ពួកគេបានឆ្អែតពោះសំញែង | គេធ្វើឫកខែងដូចជិនណាយ | ។ | |
| ១៦ | នៅក្នុងជំរំគេនាំគ្នា | ច្រណែននិន្ទាខ្លាំងពេកក្រៃ | |
| ម៉ូសេអារ៉ុនទាំងពីរកាយ | បម្រើប្រពៃនៃព្រះម្ចាស់ | ។ | |
| ១៧ | ពេលនោះផែនដីញ័ររញ្ជួយ | បែកប្រេះរលួយខ្ទេចខ្ទាំអស់ | |
| ស្រូបយកដាថានមិនឱ្យរស់ | បក្សពួករបស់អប៊ីរ៉ាមផង | ។ | |
| ១៨ | មានភ្លើងសន្ធៅមកឆាបឆេះ | ពួកគេទាំងអស់ខ្ទេចសូន្យសុង | |
| អណ្តាតភ្លើងឆេះមនុស្សយង់ឃ្នង | ទាំងអស់តែម្តងគ្មានសល់មួយ | ។ | |
| ១៩ | លើភ្នំហូរ៉ែបគេជួបជុំ | យកមាសទាំងដុំនាំគ្នាជួយ | |
| ឆ្លាក់ដាប់ដុតដំបានគោមួយ | គេលែងភ័យព្រួយទុកជាព្រះ | ។ | |
| ២០ | ពួកគេបែរជាយករូបសត្វ | មកទុកថ្វាយថ្វាត់ក្រាបសំពះ | |
| ជាសត្វស៊ីស្មៅដើរពេញពាស | ទុកដូចជាព្រះគួរគោរព | ។ | |
| ២១ | ពួកគេភ្លេចថាព្រះតែមួយ | ជាព្រះដែលជួយទាំងថ្ងៃយប់ | |
| ដោយស្នាព្រះហស្តខ្ពស់លើសលប់ | ពាសពេញសាយសព្វស្រុកអេស៊ីប | ។ | |
| ២២ | ការអស្ចារ្យទៀតដែលមាននៅ | ក្នុងស្រុកកូនចៅប្រាហាំស្រាប់ | |
| និងស្នាព្រះហស្តដ៏ចំណាប់ | គួរឱ្យស្ញែងស្ញប់ឯសមុទ្រ | ។ | |
| ២៣ | ព្រះអង្គសម្រេចព្រះហឫទ័យ | កម្ទេចប្រល័យគេឱ្យផុត | |
| តែលោកម៉ូសេដ៏វិសុទ្ធ | ចេញមកក្រាបលុតអង្វរសុំ | ។ | |
| គាត់ឃាត់ព្រះអង្គមិនឱ្យលប់ | តាមព្រះពិរោធដោយគំនុំ | ||
| មិនឱ្យព្រះអង្គគិតគួនគុំ | ពួកគេនឹងយំដោយទ្រង់ខ្ញាល់ | ។ | |
| ២៤ | គេពុំព្រមចុះចូលទៅក្នុង | ទឹកដីបំព្រងជារៀងរាល់ | |
| សម្បូណ៌សប្បាយដោយភោគផល | ពុំទទួលស្គាល់បន្ទូលទេ | ។ | |
| ២៥ | គេពោលរអ៊ូក្នុងជំរំ | លាន់ឮរងំគ្មានពេលល្ហែ | |
| មិនព្រមស្តាប់ព្រះសូរសៀងទេ | គេមិនប្រួលប្រែជឿព្រះអង្គ | ។ | |
| ២៦ | ដូច្នេះព្រះម្ចាស់ខ្ញាល់ខ្លាំងណាស់ | ទ្រង់ក៏ប្រកាសមិនរេរង់ | |
| នឹងបំផ្លាញគេឱ្យខ្ទេចផង់ | ឱ្យវិនាសក្នុងរហោស្ថាន | ។ | |
| ២៧ | ទ្រង់នឹងកម្ចាត់ឱ្យរលាយ | វិនាសអន្តារាយគ្រប់ៗប្រាណ | |
| ដោយឱ្យគេស្លាប់ចៀសមិនបាន | លើទឹកដីស្ថានសាសន៍ដទៃ | ។ | |
| ២៨ | នៅឯពេអ៊រគេនាំគ្នា | ឱនកាយវន្ទាទាំងលើកដៃ | |
| គោរពព្រះបាលរាល់ខែថ្ងៃ | ជាព្រះអប្រីយ៍គ្មានវិញ្ញាណ | ។ | |
| ២៩ | ពួកគេប្រព្រឹត្តអំពើទាស់ | នឹងព្រះអម្ចាស់មិនខកខាន | |
| ទ្រង់ព្រះពិរោធពន់ប្រមាណ | នាំឱ្យកើតមានគ្រោះកង្វល់ | ។ | |
| ៣០ | លោកភេនេអាសក្រោកដាក់ទោស | គេតាមកំហុសឥតមានសល់ | |
| គ្រោះកាចស្ងប់ស្ងៀមលែងអំពល់ | ពួកគេបានស្គាល់តែសុខសាន្ត | ។ | |
| ៣១ | ព្រោះតែកើតហេតុការណ៍ទាំងនេះ | ព្រះអម្ចាស់ប្រោសលោកឱ្យបាន | |
| ជាមនុស្សសុចរិតឥតសាមាន្យ | អស់កល្បសុខសាន្ដអង្វែងទៅ | ។ | |
| ៣២ | នៅប្រភពទឹកមេរីបា | គេគ្រប់កាយាធ្វើអាស្រូវ | |
| នាំឱ្យព្រះម្ចាស់ខ្ញាល់ពេកកូវ | លោកម៉ូសេត្រូវទទួលទោស | ។ | |
| ៣៣ | គេធ្វើឱ្យរូបលោកឆ្អែតចិត្ត | ថប់ក្នុងគំនិតមិនដឹងខុស | |
| ជាហេតុឱ្យលោកវិលវល់អស់ | ហើយមានប្រសាសន៍ដោយមិនគិត | ។ | |
| ៣៤ | ពួគេពុំបានវាយប្រហារ | ប្រជានានាប្រែទៅស្និទ្ធ | |
| រួមរស់នឹងគេដោយមិនគិត | ហើយបានក្បត់ផិតនឹងបញ្ជា | ។ | |
| ៣៥ | ពួកគេបែរទៅជាប់ព័ន្ធពាក់ | ជាមួយពួកអ្នកសាសន៍នានា | |
| ហើយគេបានរៀនតៗគ្នា | ប្រព្រឹត្តពាលាតាមសាសន៍ផ្សេង | ។ | |
| ៣៦ | គេថ្វាយបង្គំព្រះក្លែងក្លាយ | រៀងរាល់តែថ្ងៃគ្មានកោតក្រែង | |
| ថ្ងៃក្រោយគេនឹងសោកសង្រេង | ដោយសារខ្លួនឯងនាំវិនាស | ។ | |
| ៣៧ | គេយកបុត្រភ្ងារទាំងស្រីប្រុស | ធ្វើយញ្ញទាំងខុសគ្មានអៀនខ្មាស | |
| ទៅថ្វាយអារក្សដោយផ្តេសផ្តាស | ថ្វាយទៅដល់ព្រះមិនដឹងអី | ។ | |
| ៣៨ | គេបានប្រហារជិវិតកូន | ប្រុសស្រស់ស្រីស្ងួនទាំងក្មេងខ្ចី | |
| ដែលគ្មានកំហុសមិនដឹងអី | ធ្វើឱ្យទឹកដីលែងវិសុទ្ធ | ។ | |
| ៣៩ | អំពើដែលពួកគេប្រព្រឹត្ត | ធ្វើឱ្យដក់ដិតរៀងរហូត | |
| គេបានក្បត់ព្រះតែមួយគត់ | ព្រោះគេមានពុតមិនព្រមកែ | ។ | |
| ៤០ | ពេលនោះព្រះអម្ចាស់មិនទ្រាំ | នឹងប្រជាជនទ្រង់ទៀតទេ | |
| ទ្រង់ព្រះពិរោធនឹងពួកគេ | ដែលជាប្រជាផ្ទាល់ព្រះអង្គ | ។ | |
| ៤១ | ព្រះអង្គបញ្ជូនគេឱ្យធ្លាក់ | ទៅក្នុងអន្ទាក់ជាតិផ្សេងម្តង | |
| ឱ្យពួកបច្ចាមិត្រគ្រប់គ្រង | លើពួកនោះផងឱ្យដឹងដៃ | ។ | |
| ៤២ | ខ្មាំងសត្រូវជិះជាន់សង្កត់ | ពួកគេតាមចិត្តមិនប្រណី | |
| បង្ក្រាបពួកគេទាំងយប់ថ្ងៃ | ចុះចូលក្នុងដៃគេទៀតផង | ។ | |
| ៤៣ | ទ្រង់សង្គ្រោះគេច្រើនលើកគ្រា | គេនៅនាំគ្នាចង់ប៉ុនប៉ង | |
| បះបោរប្រឆាំងនឹងព្រះអង្គ | បាបច្រើនកន្លងមិនព្រមឈប់ | ។ | |
| ៤៤ | ពេលព្រះអង្គឮពួកគេស្រែក | ថ្ងូរថ្ងួចអនេកទាំងថ្ងៃយប់ | |
| ព្រះអង្គក៏មានព្រះទ័យស្ងប់ | លែងខឹងលែងស្អប់ថែមអាណិត | ។ | |
| ៤៥ | ព្រះអង្គសន្តោសប្រោសប្រណី | នឹកដល់មេត្រីចងជុំជិត | |
| ព្រះទ័យទ្រង់ដូរមកអាណិត | មេត្តាធម៌ស្ថិតនៅលើសលប់ | ។ | |
| ៤៦ | ទ្រង់បានធ្វើឱ្យខ្មាំដែលកៀរ | ពួកគេទៅជាឈ្លើយសំអប់ | |
| មានចិត្តអាណិតពួគេគ្រប់ | លែងខឹងលែងស្អប់លែងធ្វើបាប | ។ | |
| ៤៧ | ឱព្រះអម្ចាស់យើងខ្ញុំអើយ | ក្នុងពេលនេះហើយសូមប្រញាប់ | |
| យាងមកសង្គ្រោះយើងផុតស្លាប់ | ឱ្យបានឆាប់ៗកុំបង្អង់ | ។ | |
| ដើម្បីឱ្យខ្ញុំថ្វាយបង្គំ | ព្រះនាមឧត្តមសែនខ្ពស់ខ្ពង់ | ||
| វិសុទ្ធវិសាលល្អត្រចង់ | បានខ្ពស់មុខផងដោយថ្កើងទ្រង់ | ។ | |
| ៤៨ | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់មានយូរលង់ | |
| ជាព្រះអ៊ីស្រាអែលតពូជពង្ស | ដរាប់ទៅផងរៀងទៅអើយ | ។ |
ទំនុកតម្កើងលេខ ១០៧ (១០៦) បទព្រហ្មគីតិ
| ១ | ចូរលើកតម្កើងព្រះ | ជាអម្ចាស់មានព្រះទ័យ | |
| ដ្បិតទ្រង់សប្បុរសក្រៃ | ត្រាប្រណីរៀងរហូត | ។ | |
| ២ | អ្នកដែលព្រះជាអម្ចាស់ | បានរំដោះឱ្យរបូត | |
| ពោលពាក្យនេះរហូត | កុំភរភូតត្រូវស្ម័គ្រស្មោះ | ។ | |
| ៣ | ព្រះអង្គប្រមូលជុំ | មកពីភូមិគ្មានចន្លោះ | |
| នាំយកមកទាំងអស់ | ពីកើតកោះលិចជើងត្បូង | ។ | |
| ៤ | អ្នកខ្លះត្រូវវង្វេង | វាលបែកផ្សែងដីប្រេះខូង | |
| រកស្រុកភូមិទាំងពួង | ស្នាក់នៅផងអ្វីក៏គ្មាន | ។ | |
| ៥ | គេស្ទើតែដាច់ពោះ | សឹងមិនរស់ព្រោះតែឃ្លាន | |
| រកទឹកក៏មិនបាន | បាត់បងប្រាណទាំងទឹកចិត្ត | ។ | |
| ៦ | ក្នុងពេលមានអាសន្ន | គេស្រែកបន់គួរអាណិត | |
| សូមព្រះជួយជីវិត | ទ្រង់អាណិតក៏រំដោះ | ។ | |
| ៧ | ព្រះអង្គបានដឹកនាំ | គេដាក់ចំក្រុងល្អស្រស់ | |
| ដែលគេបានសង្គ្រោះ | អាស្រ័យរស់ដោយសុខសាន្ត | ។ | |
| ៨ | គេត្រូវលើកតម្កើង | ព្រះខ្ពស់ឡើងហួសទីស្ថាន | |
| ករុណាដែលទ្រង់មាន | ប្រោសប្រទានគ្មានជិនណាយ | ។ | |
| ៩ | ដ្បិតទ្រង់ប្រទានទឹក | ឱ្យអ្នកផឹកលែងខ្វល់ខ្វាយ | |
| ប្រទានម្ហូបនិងបាយ | អ្នកទាំងឡាយឆីតាមចង់ | ។ | |
| ១០ | អ្នកខ្លះទៀតរស់នៅ | ទីជម្រៅងងឹតស្លុង | |
| ជាអ្នកជាប់នៅក្នុង | ច្រវាក់ឃាំងយ៉ាងវេទនា | ។ | |
| ១១ | ដ្បិតគេបានតតាំង | បះប្រឆាំងព្រះដែលជា | |
| ម្ចាស់ដែលតែងការពារ | មិននឹកនាពាក្យប្រដៅ | ។ | |
| ១២ | ព្រះអង្គលុតដំគេ | ឱ្យជួបតែទុក្ខសោកសៅ | |
| វេទនាគ្មានអ្នកហៅ | ពួកគេត្រូវធ្លាក់ទឹកចិត្ត | ។ | |
| ១៣ | ក្នុងពេលមានអាសន្ន | គេស្រែកបន់គួរអាណិត | |
| សូមព្រះជួយជីវិត | ទ្រង់អាណិតក៏រំដោះ | ។ | |
| ១៤ | ព្រះអង្គនាំគេគេច | ពីអំណាចស្លាប់ឱ្យរស់ | |
| ទ្រង់ផ្តាច់ចេញទាំងអស់ | ច្រវាក់ខ្នោះផុតពីដៃ | ។ | |
| ១៥ | គេត្រូវលើកតម្កើង | ព្រះម្ចាស់ឡើងឱ្យប្រពៃ | |
| ដែលសម្តែងព្រះទ័យ | ប្រោសប្រណីចំពោះមនុស្ស | ។ | |
| ១៦ | ដ្បិតព្រះអង្គបំបាក់ | សោរច្រវាក់ដែកទាំងអស់ | |
| ឯទ្វារលង្ហិននោះ | ទ្រង់បោកបោះបំបែកបាន | ។ | |
| ១៧ | ខ្លះទៅជាល្ងីល្ងើ | ព្រោះអំពើបាបរំខាន | |
| កំហុសទាំងប៉ុន្មាន | ធើ្វឱ្យប្រាណគេខ្លោចផ្សា | ។ | |
| ១៨ | គេព្រួយបារម្ភខ្លាំង | លែងចង់ទាំងលេបអាហារ | |
| ព្រួយខ្លាចសូន្យសង្ខារ | ក្តីមរណាកាន់តែជិត | ។ | |
| ១៩ | ក្នុងពេលមានអាសន្ន | គេស្រែកបន់គួរអាណិត | |
| សូមព្រះជួយជីវិត | ទ្រង់អាណិតក៏រំដោះ | ។ | |
| ២០ | ព្រះអង្គមានបន្ទូល | ឱ្យប្រមូលពួកទាំងនោះ | |
| ឱ្យគេបានជាអស់ | និងរំដោះបានប្រពៃ | ។ | |
| ២១ | ពួកគេត្រូវតម្កើង | ព្រះខ្ពស់ឡើងផុតផែនដី | |
| និងស្នាព្រះហស្តថ្លៃ | ទ្រង់ប្រណីមកមនុស្សា | ។ | |
| ២២ | គេត្រូវតែដាក់ថ្វាយ | យញ្ញទាំងឡាយជាសក្ការ | |
| អរគុណសព្វប្រការ | ថ្លែងពីស្នាព្រះហស្តផង | ។ | |
| ២៣ | អ្នកដែលដើររកស៊ី | គ្រប់ទិសទីកុំមានហ្មង | |
| តាមផ្លូវសមុទ្រផង | គ្រានេះម្តងយល់ហេតុការណ៍ | ។ | |
| ២៤ | បានឃើញស្នាព្រះហស្ត | ព្រះអម្ចាស់ដ៏ថ្លៃថ្លា | |
| សព្វកិច្ចដ៏អស្ចារ្យ | គ្រប់ប្រការនៅសមុទ្រ | ។ | |
| ២៥ | ពេលព្រះជាអម្ចាស់ | បន្ទូលច្បាស់លាស់បំផុត | |
| ខ្យល់បោកបក់គួរស្លុត | ទឹកសមុទ្ររលកខ្លាំង | ។ | |
| ២៦ | ធ្វើឱ្យតួនាវា | សែនគ្រាំគ្រាបោកគ្រាំគ្រាំង | |
| ជួនលិចជួនងើបឡើង | ជួនផាត់ប៉ើងស្ទើរមរណា | ។ | |
| ២៧ | ពួកគេវិលវល់់ខ្លាំង | ដូចស្រវឹងគ្រប់អាត្មា | |
| ថែមទាំងលែងដឹងថា | ធ្វើយ៉ាងណារួចជីវិត | ។ | |
| ២៨ | ក្នុងពេលមានអាសន្ន | គេស្រែកបន់គួរអាណិត | |
| សូមព្រះជួយជីវិត | ទ្រង់អាណិតក៏រំដោះ | ។ | |
| ២៩ | ព្រះអង្គបានបង្ក្រាប | សមុទ្ររាបព្យុះស្ងាត់អស់ | |
| រលកក៏ថយចុះ | ឈប់ទាំងអស់នៅស្ងាត់ស្ងៀម | ។ | |
| ៣០ | គេត្រេកអរខ្លាំងណាស់ | ដោយដឹងច្បាស់ព្រះគំរាម | |
| រលកសមុទ្រស្ងៀម | ទ្រង់ដឹងនាំឱ្យផុតភ័យ | ។ | |
| ៣១ | ពួកគេលើកតម្កើង | ព្រះម្ចាស់ឡើងដោយប្រពៃ | |
| ដែលសម្តែងព្រះទ័យ | ប្រោសប្រណីគ្រប់មនុស្សម្នា | ។ | |
| ៣២ | គេថ្កើងនាមព្រះអង្គ | ក្នុងប្រជុំជននានា | |
| ក្នុងក្រុមចាស់ព្រឹទ្ធា | ឱ្យគ្រប់គ្នាបានយល់ដឹង | ។ | |
| ៣៣ | ព្រះអង្គឱ្យទន្លេ | ហូររាល់ខែវស្សាប្រាំង | |
| ទៅជាវាលស្ងាត់ឈឹង | ទឹកក៏រាំងរឹងហួតហែង | ។ | |
| ៣៤ | ទ្រង់ធ្វើឱ្យទឹកដី | ទៅជាប្រៃគ្រប់កន្លែង | |
| ដីស្ងួតប្រេះក្រហែង | ព្រោះខ្លាចក្រែងគេមិនត្រង់ | ។ | |
| ៣៥ | ព្រះអង្គអាចធ្វើឱ្យ | ទីវាលក្លាយប្រែជាបឹង | |
| ដីហួតស្ងួតប្រេះរឹង | វាលស្ងាត់ឈឹងប្រែមានទឹក | ។ | |
| ៣៦ | ទ្រង់នាំអ្នកស្រេកឃ្លាន | ទៅរស់រានច្រើនសន្ធឹក | |
| ទៅរស់នៅជិតទឹក | ក្រុងសន្ធឹកនៅទៀតផង | ។ | |
| ៣៧ | ពួកគេបានសាបព្រោះ | ដំណាំដុះស្រស់ហ្មត់ហ្មង | |
| ទំពាំងបាយជូរផង | ល្អបំព្រងបេះយកផល | ។ | |
| ៣៨ | ព្រះអង្គប្រទានពរ | ជ័យបវរសុខមង្គល | |
| កកើតឱ្យបានដល់ | ទាំងហ្វូងសត្វក៏មិនអន់ | ។ | |
| ៣៩ | ពេលពួកគេថយចុះ | បាត់កិត្តិយសគ្រោះអាសន្ន | |
| ពួកសត្រូវជិះជាន់ | ឥតស្រាកស្រាន្តរងទុក្ខសោក | ។ | |
| ៤០ | ព្រះអង្គធ្វើឱ្យអ្នក | មានបុណ្យសក្តិចុះទាបថោក | |
| វង្វេងមិនអាចរក | ផ្លូវទៅមកឃើញសោះឡើយ | ។ | |
| ៤១ | តែទ្រង់តែងសង្គ្រោះ | អ្នកគ្មានយសក្រខ្សត់ខ្សោយ | |
| អ្នកទាបបានធូរស្បើយ | បានកូនសាយច្រើនពន់ពេក | ។ | |
| ៤២ | ពេលពួកអ្នកសុចរិត | ឃើញរឿងពិតអរអនេក | |
| អ្នកទុច្ចរិតលែងស្រែក | គួរសង្វេគនៅស្ងៀមស្ងាត់ | ។ | |
| ៤៣ | អស់អ្នកមានប្រាជ្ញា | ត្រូវកត់ត្រាកុំឱ្យបាត់ | |
| ទុកជាទីកំណត់ | យល់ឱ្យហ្មត់ស្នាព្រះហស្ត | ។ | |
| ៤៤ | មានច្រើនមហិមា | អស្ចារ្យជារាប់មិនអស់ | |
| ព្រះហឫទ័យសន្តោស | ប្រណីប្រោសនៃព្រះម្ចាស់ | ។ |
ទំនុកតម្កើងលេខ ១០៨ (១០៧) បទពាក្យ ៧
| ២ | ឱព្រះជាអម្ចាស់ខ្ញុំអើយ | ខ្ញុំមិនកន្តើយត្រៀមកាយចិត្ត | |
| ទូលបង្គំនឹងច្រៀងស្មូតបទ | អស់ពីដួងចិត្តរាល់វេលា | ។ | |
| ៣ | ឱពិណនិងឃឹមទាំងឡាយអើយ | ចូរកុំកន្តើយចាកនិន្ទ្រា | |
| ខ្ញុំនឹងទៅដាស់ព្រះសុរិយា | ឱ្យចរយាត្រាបំភ្លឺលោក | ។ | |
| ៤ | បពិត្រព្រះអម្ចាស់ថ្លាថ្លៃ | ខ្ញុំតម្កើងថ្វាយទាំងលើកយក | |
| នៅក្នុងជនជាតិច្រើនគរគោក | ខ្ញុំសូមស្មូត្រមកថ្វាយព្រះអង្គ | ។ | |
| ៥ | ដ្បិតព្រះហឫទ័យធ្លាប់មេត្តា | អាសូរករុណាដ៏ត្រចង់ | |
| ព្រះទ័យស្ម័គ្រស្មោះឥតមានហ្មង | ទោះវេហាស៍ផងខ្ពស់មិនស្មើ | ។ | |
| ៦ | ឱព្រះម្ចាស់សូមបង្ហាញឡើង | ភាពស្រស់ថ្កានថ្កើងនៅស្ថានលើ | |
| សិរីរុងរឿងចាំងផ្លេកភ្លឺ | ល្បាញល្បីរន្ទឺទាំងផែនដី | ។ | |
| ៧ | សូមយាងសង្គ្រោះដោយឫទ្ធា | អំណាចចេស្តានិងបារមី | |
| ឆ្លើយតបមកខ្ញុំដោយឃ្មាតខ្មី | ឱ្យជនប្រុសស្រីរួចជីវិត | ។ | |
| ៨ | ព្រះម្ចាស់ទ្រង់មានបន្ទូលពី | សក្ការៈទីដ៏វិសុទ្ធ | |
| ថាយើងនឹងយកជ័យបំផុត | រួចនឹងពិនិត្យបែងចែកស្រុក | ។ | |
| យើងនឹងវាស់កាត់ចែកស៊ីគែម | ជ្រលងបន្ថែមភ្នំស៊ូកូត | ||
| ចែកឱ្យប្រជារាស្រ្តត្រង់ស្លូត | ទុកឱ្យរហូតជាមរតក | ។ | |
| ៩ | ទឹកដីកាឡាតយើងយកជា | ទ្រព្យគាប់ទ័យាមិនតំអក់ | |
| ទាំងម៉ាណាសេក៏យើងយក | ជាទីជម្រករាស្រ្តយើងផង | ។ | |
| អេប្រាអ៊ីមអើយអ្នកដូចជា | មួកដែកការពារពេលចម្បាំង | ||
| យូដាក៏ដូចជាដំបង | រាជ្យល្អហ្មត់ហ្មងឫទ្ធិថ្កុំថ្កើង | ។ | |
| ១០ | ជើងយើងលាងលើដីម៉ូអាប់ | អេដំសម្រាប់់បោះស្បែកជើង | |
| បញ្ជាក់ថាម្ចាស់ដីគឺយើង | ប្រកាសប្រឆាំងភីលីស្ទីន | ។ | |
| ១១ | នរណានាំខ្ញុំឱ្យចូលដល់ | ទីក្រុងមង្គលរឹងមាំមួន | |
| តើនរណានាំខ្ញុំដល់ស្ថាន | ភូមិអេដំបានគ្មានភ័យព្រួយ | ។ | |
| ១២ | បពិត្រព្រះជាម្ចាស់ខ្ញុំអើយ | ព្រះអង្គនេះហើយអាចលើកស្ទួយ | |
| ទ្រង់បានបោះបង់ហើយបណ្តោយ | ឈប់យាងមកជួយក្នុងកងទ័ព | ។ | |
| ១៣ | សូមជួយយើងខ្ញុំប្រឆាំងត | ពេលនេះវឹកវរបាក់មុខអាប់ | |
| ការជួយពីមនុស្សពិតមិនគាប់ | មានច្រើនតាន់តាប់គ្មានផលអ្វី | ។ | |
| ១៤ | បើព្រះជាម្ចាស់គង់នឹងយើង | នេះនឹងថ្កុំថ្កើងបានជោគជ័យ | |
| ព្រះអង្គបង្ក្រាបពួកអប្រីយ៍ | វិនាសអន្តរាយជារៀងរាប | ។ |
ទំនុកតម្កើងលេខ ១០៩ (១០៨) បទកាកគតិ
| ១ | ឱព្រះអម្ចាស់ | ខ្ញុំសូមប្រកាស | សរសើរតម្កើង |
| សូមកុំបង្អង់ | កុំធ្វើឆ្មៃឆ្មើង | យាងមកឆាប់ឡើង | |
| កុំនៅស្ងៀមឡើយ | ។ | ||
| ២ | ដ្បិតជនអាក្រក់ | ភូតភរកុហក | ប្រឆាំងមិនស្បើយ |
| គេមួលបង្កាច់ | គ្មានពេលល្ហែល្ហើយ | គេមិនស្ងៀមឡើយ | |
| បង្ខូចឈ្មោះខ្ញុំ | ។ | ||
| ៣ | គេពោលសំអប់ | រូបខ្ញុំគ្រប់សព្វ | ដោយមិនសក្តិសម |
| គេវាយប្រហារ | មកលើរូបខ្ញុំ | ដូចមានគំនុំ | |
| មិនដឹងហេតុការណ៍ | ។ | ||
| ៤ | ខ្ញុំស្រឡាញ់គេ | តែគេងាករេ | បែកបែរសាវា |
| គេចោទប្រកាន់ | ខ្ញុំខុសតម្រា | ទោះជាម្តេចម្តា | |
| ខ្ញុំមិនទោម្នេញ | ។ | ||
| ៥ | គេធ្វើអាក្រក់ | អំពើលាមក | តបស្នងមកវិញ |
| គេស្អប់រូបខ្ញុំ | តបក្តីស្រឡាញ់ | ស្មោះឥតទោម្នេញ | |
| តទៅឥតរា | ។ | ||
| ៦ | សូមមេត្តាដាក់ | ជនកំណាចម្នាក់ | មកកាន់ការងារ |
| ពីលើអ្នកនោះ | ឈរខាងស្តាំវា | គេនឹងត្រួតត្រា | |
| ចោទប្រកាន់ទោស | ។ | ||
| ៧ | ឱ្យគេទទួល | ទោសកុំប្រែប្រួល | នៅពេលជំរះ |
| ក្តីក្នុងជំនុំ | ដឹងចាញ់ដឹងឈ្នះ | ពាក្យគេបន់ព្រះ | |
| ឱ្យក្លាយជាបាប | ។ | ||
| ៨ | សូមកុំឱ្យគេ | រស់បានយូរខែ | តទៅដរាប |
| សូមឱ្យមានម្នាក់ | មកនៅកាន់កាប់ | តំណែងគួរគាប់ | |
| ជំនួសកុំខាន | ។ | ||
| ៩ | ឱ្យកូនឱ្យចៅ | អស់ទាំងពង្សផៅ | ទាំងញាតិសន្តាន |
| ទៅជាកំព្រា | គ្មានគេរាប់អាន | ប្រពន្ធគេបាន | |
| ក្លាយជាមេម៉ាយ | ។ | ||
| ១០ | ឱ្យទាំងចៅកូន | ជីតាជីដូន | បាក់បែកខ្ចាត់ខ្ចាយ |
| ឱ្យអនាថា | ដើររើសកកាយ | សុំដល់ស្រុកឆ្ងាយ | |
| ពីលំនៅស្ថាន | ។ | ||
| ១១ | សូមម្ចាស់បំណុល | រឹបអូសកុំសល់ | អ្វីទាំងប៉ុន្មាន |
| ឱ្យជនបរទេស | ឆក់ប្លន់កុំខាន | អ្វីគេរកបាន | |
| យកអស់កុំទុក | ។ | ||
| ១២ | សូមកុំឱ្យមាន | អ្នកណាប្រទាន | ឱ្យគេបានសុខ |
| កុំគិតអាសូរ | ឱ្យស្គាល់តែទុក្ខ | រស់មិនស្រណុក | |
| ជាកូនឯកា | ។ | ||
| ១៣ | សូមដកជីវិត | ពូជគេកុំគិត | ប្រណីករុណា |
| លុបបំបាត់ចោល | ត្រកូលឫស្យា | កុំនៅមេត្តា | |
| ដល់ជំនាន់ក្រោយ | ។ | ||
| ១៤ | សូមព្រះម្ចាស់ចាំ | កត់ត្រាចំណាំ | ដូនតាទុកឱ្យ |
| កំហុសប៉ុន្មាន | គេបានធ្វើហើយ | រួមផងទាំងម្តាយ | |
| អ្នកផ្សំគំនិត | ។ | ||
| ១៥ | សូមព្រះចងចាំ | អំពើបាបកម្ម | ពួកជនឧក្រិដ្ឋ |
| ពេលគេស្លាប់ទៅ | កុំឱ្យមានមិត្ត | ឬមានអ្នកគិត | |
| ដល់គេធ្វើអី | ។ | ||
| ១៦ | ជននេះពុំបាន | សម្តែងសន្តាន | ចិត្តចេះប្រណី |
| គេបៀតគេបៀន | អ្នកខ្សត់ក្រក្រី | ព្រមទាំងប្រល័យ | |
| អ្នកសោកសង្រេង | ។ | ||
| ១៧ | គេចូលចិត្តឈ្លោះ | មិនអនុគ្រោះ | គ្មានគិតខ្លាចក្រែង |
| រករឿងឥតឈប់ | មិនថាចាស់ក្មេង | ពួកគេវង្វេង | |
| នឹងបណ្តាសា | ។ | ||
| គេមិនចូលចិត្ត | ពាក្យពរប្រសិទ្ធិ | រុងរឿងថ្លៃថ្លា | |
| ហេតុនេះកុំឱ្យ | មានមនុស្សណា | ជូនពរធុកា | |
| ដល់ពួកវាឡើយ | ។ | ||
| ១៨ | សូមឱ្យគេយក | សូមឱ្យគេយក | គ្របកុំកន្តើយ |
| ដូចអាវដែលពាក់ | នៅលើខ្លួនហើយ | កុំបណ្តោយឡើយ | |
| ខកខានសោះសូន្យ | ។ | ||
| សូមបណ្តាសា | ចូលក្នុងកាយា | ដូចទឹកក្នុងខ្លួន | |
| ជ្រាបចូលក្នុងសាច់ | រឹងប៉ឹងមាំមួន | ដូចខ្លាញ់ចូលខ្លួន | |
| ជារៀងដរាប | ។ | ||
| ១៩ | ឱ្យបណ្តាសា | បានក្លាយទៅជា | ខោអាវបាំងគ្រប |
| បិទជិតជុំកាយ | ព័ទ្ធពេនជិតជាប់ | ដូចខ្សែក្រវាត់ | |
| រុំសព្វកាយា | ។ | ||
| ២០ | អស់អ្នកដែលចោទ | ប្រកាន់ខ្ញុំសោត | និងអ្នកមុសា |
| និយាយអាក្រក់ | ប្រឆាំងឫស្យា | សូមគ្រប់អាត្មា | |
| ទទួលទោសចុះ | ។ | ||
| ២១ | ឱព្រះម្ចាស់អើយ | កុំនៅព្រងើយ | សូមមេត្តាប្រោស |
| យល់ដល់ព្រះនាម | អម្ចាស់លើកទោស | ហឫទ័យសន្តោស | |
| ធម៌ករុណា | ។ | ||
| ២២ | ខ្ញុំជនកម្សត់ | ក្រីក្រទុរគត | ដួងចិត្តឯកា |
| សូមមេត្តាជួយ | ឱ្យជាផងណា | ស្រាកស្រាន្តកាយា | |
| ផុតទុក្ខសោកសៅ | ។ | ||
| ២៣ | ជីវិតរសាត់ | ដោយវាយោផាត់ | ដូចស្រមោលខ្មៅ |
| គេកម្ចាត់ខ្ញុំ | ឱ្យខ្ចាត់បាត់ទៅ | ដូចសត្វល្អិតត្រូវ | |
| វិនាសអន្តរាយ | ។ | ||
| ២៤ | ខ្ញុំហេវល្ហិតល្ហៃ | ទន់អស់ជើងដៃ | ខ្សោះអស់ទាំងកាយ |
| ព្រោះតមអាហារ | យូរថ្ងៃមកហើយ | គ្មានសល់សាច់ឡើយ | |
| ស្បែកដណ្តប់ឆ្អឹង | ។ | ||
| ២៥ | មនុស្សម្នាឃើញខ្ញុំ | ពេបជ្រាយសើចយំ | ខ្ញុំស្គមកំព្រឹង |
| អ្នកខ្លះងក់ក្បាល | សម្លក់សម្លឹង | មើលខ្ញុំដូចខឹង | |
| ធ្វើមុខក្រញូវ | ។ | ||
| ២៦ | ឱព្រះអម្ចាស់ | ព្រះអង្គជាព្រះ | នៃខ្ញុំឥឡូវ |
| សូមជួយរូបខ្ញុំ | ឱ្យផុតហ្មងសៅ | កុំបង្អង់នៅ | |
| សូមទ្រង់សន្តោស | ។ | ||
| ២៧ | សូមឱ្យពួកវា | ទទួលស្គាល់ថា | ព្រះបានសង្គ្រោះ |
| រូបទូលបង្គំ | ចាកផុតទុក្ខទោស | ដោយបារមីនោះ | |
| វិសេសអស្ចារ្យ | ។ | ||
| ២៨ | គេជេរប្រទេច | ផ្តាសាពាក្យពេចន៍ | រូបខ្ញុំឯកា |
| ព្រះអង្គប្រទាន | ពរជ័យថ្លៃថ្លា | ខ្ញុំមិនមរណា | |
| បានសុខថ្កើងថ្កាន | ។ | ||
| ២៩ | សូមឱ្យពួកអ្នក | ប្រកាន់ចាប់ថ្នាក់ | ខ្ញុំគ្រប់ទីស្ថាន |
| ជួបតែអាម៉ាស់ | ពុំស្គាល់សុខសាន្ត | សោកសៅប៉ុន្មាន | |
| នៅជាប់រាល់ថ្ងៃ | ។ | ||
| ៣០ | ខ្ញុំលើកតម្កើង | សំឡេងលាន់ឡើង | ថ្កើងព្រះម្ចាស់ថ្លៃ |
| សរសើរព្រះអង្គ | ជារៀងរាល់ថ្ងៃ | ប្រជាប្រុសស្រី | |
| កកកុញកុះករ | ។ | ||
| ៣១ | ដ្បិតទ្រង់ការពារ | អ្នកខ្សត់វេទនា | ទុរគតក្រីក្រ |
| ដើម្បីសង្គ្រោះ | ឱ្យរស់បន្ត | ពីមនុស្សមិនល្អ | |
| ចង់ដាក់ទោសគេ | ។ |
ទំនុកតម្កើងលេខ ១១០ (១០៩) បទកាកគតិ
| ១ | ព្រះអម្ចាស់មាន | បន្ទូលមកកាន់ | ព្រះរាជាខ្ញុំ |
| ថាសូមអញ្ជើញ | អង្គុយខាងស្តាំ | កុំនៅសំងំ | |
| ចាំយើងចាត់ចែង | ។ | ||
| ទំរាំយើងច្បាំង | បង្ក្រាបពួកខ្មាំង | ចិត្តធំឥតក្រែង | |
| យើងដាក់វានៅ | ក្រោមជើងព្រះស្តែង | ឱ្យវាចំបែង | |
| អ្នកកុំខ្វល់ខ្វាយ | ។ | ||
| ២ | សូមព្រះប្រទាន | ព្រះករុណាបាន | លាតសន្ធឹងឆ្ងាយ |
| ព្រះរាជ្យព្រះអង្គ | ពីស៊ីយ៉ូននាយ | តទៅអន្លាយ | |
| បង្ក្រាបលើខ្មាំង | ។ | ||
| ៣ | ថ្ងៃព្រះករុណា | កេណ្ឌទ័ពនោះណា | ប្រជាទូទាំង |
| រួមនិងយុវជន | ស្ម័គ្រស្មោះទៅច្បាំង | ដូចសន្សើមខ្លាំង | |
| ធ្លាក់ចុះរាល់ថ្ងៃ | ។ | ||
| ៤ | ព្រះអម្ចាស់មាន | បន្ទូលថ្កើងថ្កាន | សន្យាថ្លាថ្លៃ |
| យើងបូជាចារ្យ | ជាអចិន្ត្រៃយ៍ | យកតាមនិស្ស័យ | |
| មែលគីសេដែក | ។ | ||
| ៥ | ព្រះអម្ចាស់គង់ | ឈរនៅយូរលង់ | ខាងស្តាំចាំស្រែក |
| ពេលព្រះអង្គខ្ញាល់ | គំរាមប្រកែក | កម្ទេចបំបែក | |
| ពួកស្តេចនានា | ។ | ||
| ៦ | ព្រះអង្គវិនិច្ឆ័យ | ជាតិសាសន៍ដទៃ | ឱ្យភ័យគ្រប់គ្នា |
| ព្រះអង្គទុកសព | គរជើងលើគ្នា | ដេកដួលត្រៀបត្រា | |
| គ្រប់ទីកន្លែង | ។ | ||
| ព្រះអង្គបំបាក់ | អ្នកធំគ្រប់ថ្នាក់ | គ្មានខ្លាចរអែង | |
| ឱ្យគេចុះចេញ | បោះបង់តំណែង | គេកោតស្ញប់ស្ញែង | |
| ទូទាំងប្រទេស | ។ | ||
| ៧ | ពេលស្តេចយាងទៅ | សព្វតាមទីផ្លូវ | ទ្រង់សោយទឹកជ្រោះ |
| ដូចជាព្រះស្ងោយ | ចម្អែតក្រពះ | រួចងើបព្រះភក្ត្រ | |
| ដោយជោគសិរី | ។ |
ទំនុកតម្កើងលេខ ១១១ (១១០) បទពាក្យ ៧
| ១ | ចូរលើតម្កើងព្រះជាម្ចាស់ | ប្រសើរពេកណាស់លើលោកា | |
| ខ្ញុំថ្កើងព្រះអង្គហួសសិរសា | ក្នុងហ្វូងមនុស្សណាដែលទៀងត្រង់ | ។ | |
| ២ | គ្រប់ស្នាព្រះហស្តព្រះអម្ចាស់ | ប្រសើរពេកណាស់ខ្ពស់ឧត្តុង្គ | |
| អ្នកពេញចិត្តស្នាព្រះហស្តទ្រង់ | ស្វះស្វែងយល់ផងកុំរារែក | ។ | |
| ៣ | គ្រប់ស្នាព្រះហស្តបានបញ្ចេញ | រស្មីចិញ្ចែងភ្លឺអនេក | |
| សេចក្តីសុចរិតល្អពន់ពេក | មិនប្រេះបាក់បែកនៅរហូត | ។ | |
| ៤ | ព្រះអង្គទ្រង់សព្វព្រះហឫទ័យ | ឱ្យយើងស្រមៃមិនរលត់ | |
| ដល់ការអស្ចារ្យខ្ពស់បំផុត | ហឫទ័យអាណិតចិត្តអាសូរ | ។ | |
| ៥ | ព្រះអង្គប្រទានទាំងអាហារ | ដល់អ្នកវេទនាស្រែកទ្រហោរ | |
| អ្នកដែលកោតខ្លាចទ្រង់អាសូរ | សម្ពន្ធមានយូរធ្លាប់មេត្រី | ។ | |
| ៦ | ព្រះអង្គសម្តែងអានុភាព | ឱ្យរាស្រ្តជ្រួតជ្រាបឥតសង្ស័យ | |
| គឺព្រះអង្គបានឱ្យទឹកដី | ប្រជាដទៃមកពួកគេ | ។ | |
| ៧ | គ្រប់ស្នាព្រះហស្តព្រះអង្គធ្វើ | សុទ្ធតែអំពើល្អឥតរេ | |
| សុចរិតយុត្តិធម៌ឥតប្រួលប្រែ | ដូច្នេះគួរតែជឿទាំងស្រុង | ។ | |
| ៨ | បញ្ជាទាំងនោះឥតចន្លោះ | មិនបាត់មួយសោះស្ថិតគង់វង្ស | |
| សុចរិតល្អល្អះភ្លឺត្រចង់ | ក្តីពិតទៀងត្រង់យ៉ាងប្រពៃ | ។ | |
| ៩ | ព្រះអង្គរំដោះប្រជារាស្រ្ត | ពួកគេទាំងអស់មានសេរី | |
| ទ្រង់បានចងសម្ពន្ធមេត្រី | នឹងរាស្រ្តប្រុសស្រីរហូតទៅ | ។ | |
| ព្រះនាមព្រះអង្គគង់ទីខ្ពស់ | វិសុទ្ធឥតមោះឥតហ្មងសៅ | ||
| បារមីគួរស្ញែងខ្លាចពេកកូវ | រាល់យប់ថ្ងៃត្រូវតែគោរព | ។ | |
| ១០ | អ្នកណាដែលចង់មានប្រាជ្ញា | គួរតែគិតថាមានប្រភព | |
| ប្រាជ្ញានឹងកើតមានសព្វគ្រប់ | បើអ្នកគោរពខ្លាចព្រះម្ចាស់ | ។ | |
| អ្នកប្រតិបត្តិតាមប្រាជ្ញានេះ | គេអាចត្រិះរិះបានល្អល្អះ | ||
| យើងសូមតម្កើងព្រះអម្ចាស់ | ជាព្រះខ្ពង់ខ្ពស់រហូតទៅ | ។ |
ទំនុកតម្កើងលេខ ១១២ (១១១) បទពាក្យ ៧
| ១ | អ្នកឱនកោតខ្លាចព្រះអម្ចាស់ | ប្រតិបត្តិច្បាស់តាមព្រះទ័យ | |
| ស្មោះស្ម័គ្រគោរពតាមវិន័យ | បានសុខពេកក្រៃមានមង្គល | ។ | |
| ២ | ពូជរបស់គេមានអំណាច | ចិត្តក្លាអង់អាចគ្មានកង្វល់ | |
| ដ្បិតព្រះជាម្ចាស់ប្រទានផល | ព្រះពរពិតដល់អ្នកសុចរិត | ។ | |
| ៣ | ក្នុងផ្ទះជនដែលមានចិត្តធម៌ | មានទ្រព្យបវរល្អប្រណីត | |
| សេចក្តីសុចរិតនៅស្ថេរស្ថិត | ព្រះអង្គអាណិតឱ្យពរជាប់ | ។ | |
| ៤ | ក្នុងទីងងឹតមានពន្លឺ | លេចឡើងបំភ្លឺមិនស្រអាប់ | |
| ចិត្តគាត់ប្រណីល្អគួរគាប់ | សន្តោសលើសព្វជនប្រុសស្រី | ។ | |
| ៥ | ជនណាដែលមានចិត្តទូលាយ | យកអ្វីទៅឱ្យអ្នកផងខ្ចី | |
| ព្រមទាំងរករស៊ីមិនកេងគៃ | អ្នកនោះប្រពៃល្អបំផុត | ។ | |
| ៦ | កេរ្តិ៍ឈ្មោះរន្ទឺឮសុសសាយ | ទីជិតទីឆ្ងាយមិនរលត់ | |
| ជនគ្រប់សម័យតែងចាំស្ទាត់ | នឹកទៅដល់គាត់ជាប់ជានិច្ច | ។ | |
| ៧ | អ្នកនោះមិនស្លុតមិនព្រឺខ្លាច | មានចិត្តអង់អាចមិនខ្លាចល្បិច | |
| មិនខ្លាចគេដៀលត្មះពន្លិច | ហើយផ្ញើជីវិតលើព្រះម្ចាស់ | ។ | |
| ៨ | គាត់មានចិត្តនឹងហើយអង់អាច | មិនចេះភ័យខ្លាចអ្វីទាំងអស់ | |
| ទាល់តែគាត់ឃើញខ្មាំងទាំងនោះ | បាក់ទ័ពរត់អស់ទើបស្កប់ចិត្ត | ។ | |
| ៩ | គាត់តែងចែកទានដល់អ្នកក្រ | ដោយចិត្តស្មោះសរស្ម័គ្រពិតៗ | |
| ចិត្តគាត់ទូលាយត្រង់សុចរិត | កម្លាំងគាត់ស្ថិតមិនបាត់បង់ | ។ | |
| ១០ | ពេលជនអាក្រក់ឃើញដូច្នោះ | ចិត្តគេទោមនស្សខាំធ្មេញផង | |
| បាក់ធ្លាក់ទឹកចិត្តខូចបំណង | ពុំសម្រេចម្តងណាសោះឡើយ | ។ |
ទំនុកតម្កើងលេខ ១១៣ (១១២) បទព្រហ្មគីតិ
| ១ | អស់អ្នកបម្រើព្រះ | ជាអម្ចាស់ចូរនាំគ្នា | |
| សរសើរកុំរួញរា | ថ្កើងនាមានៃព្រះម្ចាស់ | ។ | |
| ២ | ចូរតម្កើងព្រះនាម | ព្រះម្ចាស់ភ្លាមកុំក្រឡះ | |
| កុំភ្លេចព្រះអម្ចាស់ | ពីពេលនេះរហូតទៅ | ។ | |
| ៣ | តាំងពីអារុណរះ | ភ្លឺស្រឡះមានកម្តៅ | |
| ទល់ពេលថ្ងៃលិចទៅ | សរសើរនៅយ៉ាងស្ម័គ្រស្មោះ | ។ | |
| ៤ | ព្រះអម្ចាស់គងស្ថិត | លើប្រជាជាតិទាំងអស់ | |
| សិរីរុងរឿងខ្ពស់ | ព្រះម្ចាស់ហួសផុតអាកាស | ។ | |
| ៥ | តើមាននរណាមួយ | អាចធ្វើឱ្យដូចព្រះម្ចាស់ | |
| ព្រះអង្គគង់ខ្ពស់ណាស់ | លើអាកាសវិសុទ្ធក្រៃ | ។ | |
| ៦ | ព្រះអង្គត្រួតពិនិត្យ | យ៉ាងល្អន់ល្អិតមកផែនដី | |
| លើមេឃមិនសល់អ្វី | សព្វផែនដីមិនកំបាំង | ។ | |
| ៧ | ទ្រង់លើកអ្នកទន់ខ្សោយ | មិនបណ្តោយឱ្យឈឺស្លាំង | |
| លើកផុតពីភក់់ជ្រាំ | ផុតអស់ទាំងធូលីដី | ។ | |
| ៨ | ដើម្បីឱ្យគេកាន់ | អំណាចបានល្អប្រពៃ | |
| នឹងពួកដឹកនាំនៃ | រាស្រ្តប្រុសស្រីរបស់ទ្រង់ | ។ | |
| ៩ | ព្រះអង្គប្រទានឱ្យ | ស្រ្តីអារខ្សោយមានកូនផង | |
| សប្បាយឥតសៅហ្មង | កូនរហង់នៅក្នុងផ្ទះ | ។ |
ទំនុកតម្កើងលេខ ១១៤ (១១៣ ក) បទពាក្យ ៧
| ១ | ពេលអ៊ីស្រាអែលបានចាកចេញ | ពីអេស៊ីបវិញហើយពេលនោះ | |
| ពូជពង្សយ៉ាកុបចេញទាំងអស់ | ពីដីបរទេសមិនសល់នៅ | ។ | |
| ២ | ឯប្រជាជនជាតិយូដា | បានក្លាយទៅជាឥតហ្មងសៅ | |
| ជាប្រជាជាតិមិនអាស្រូវ | វិសុទ្ធពេកកូវផ្ទាល់ព្រះអង្គ | ។ | |
| ៣ | ពេលទឹកសមុទ្រឃើញពួកគេ | តក់ស្លុតម៉េ្លះទេមិនរេរង់ | |
| គេចខ្លួនថយទៅមិនបង្អង់ | ទាំងយ័រដាន់ផងក៏ថយដែរ | ។ | |
| ៤ | ភ្នំធំភ្នំតូចភ្នំទាំងអស់ | នៅមិនស្ងៀមសោះដូចពពែ | |
| លោតទៅលោតមកមិនឈប់ទេ | ភ្នំតូចលោតដែរដូចកូនចៀម | ។ | |
| ៥ | ឱ! សមុទ្រអើយម្តេចក៏អ្នក | រត់គេចជាជាក់ទៅនៅស្ងៀម | |
| អ្នកធ្លាប់រលកបោករវាម | ម្តេចសំងំស្ងៀមធ្មឹងដូច្នេះ ? | ។ | |
| ឱ! ទឹកទន្លេយ័រដាន់អើយ | ពេលនេះម្តេចឡើយរត់លឿនម៉េ្លះ | ||
| ម្តេចអ្នកដកខ្លួនឆាប់ដូច្នេះ | តើរឿងទាំងនេះមកពីអ្វី ? | ||
| ៦ | ភ្នំអើយម្តេចអ្នកមិនឈប់លោត | ផ្លាស់ប្តូររហូតដូចសត្វព្រៃ | |
| ភ្នំតូចតើអ្នកលោតព្រោះអ្វី | មិនស្គាល់យប់ថ្ងៃមិនសម្រាក | ។ | |
| ៧ | ឱ! ផែនដីអើយចូររីករាយ | ត្រេកអរសប្បាយចំពោះភក្ត្រ | |
| ព្រះជាអម្ចាស់របស់អ្នក | និងចំពោះភក្ត្រព្រះយ៉ាកុប | ។ | |
| ៨ | គឺទ្រង់បានធ្វើឱ្យសិលា | ប្រែក្លាយទៅជាបឹងសាយសព្វ | |
| ឱ្យថ្មប្រែក្លាយជាប្រភព | ទឹកហូរឥតឈប់ឥតស្រាកស្រាន្ត | ។ |
ទំនុកតម្កើងលេខ ១១៥ (១១៣ ខ) បទកាកគតិ
| ១ | បពិត្រព្រះម្ចាស់ | ខ្ញុំមិនគួរសោះ | ឱ្យគេតម្កើង |
| មានតែព្រះអង្គ | ទើបត្រូវលើកឡើង | ឱ្យខ្ពស់ថ្កុំថ្កើង | |
| ព្រោះទ្រង់សប្បុរស | ។ | ||
| ២ | ម្តេចក៏ប្រជា | គ្រប់ជាតិនានា | នាំគ្នាសួរខុស |
| មកយើងខ្ញុំថា | «ពួកឯងទាំងអស់ | តើព្រះឯងនោះ | |
| ស្ថិតនៅឯណា ?» | ។ | ||
| ៣ | ព្រះរបស់ខ្ញុំ | នៅទីបរម | សុខឥតឧបមា |
| ទ្រង់សព្វព្រះទ័យ | ធ្វើកិច្ចអស្ចារ្យ | អ្វីសព្វប្រការ | |
| បានឥតមានទាស់ | ។ | ||
| ៤ | ឯព្រះពួកអ្នក | ប្រាកដជាជាក់ | ព្រះក្លែងក្លាយស្មោះ |
| ខ្លះធ្វើពីឈើ | គគីរកកោះ | ពីប្រាក់ពីមាស | |
| ជាព្រះគេច្នៃ | ។ | ||
| ៥ | ព្រះនោះមានមាត់ | និយាយមិនកើត | មិនដែលចេញស្តី |
| តាមតែជាងឆ្លាក់ | ដាក់មកធ្វើអ្វី | ភ្នែកឥតប្រស្រី | |
| មើលអ្វីមិនបាន | ។ | ||
| ៦ | រីឯត្រចៀក | មានប្រាកដជាក់ | តែមិនចំណាន |
| ព្រោះស្តាប់មិនកើត | មិនដឹងដើមដាន | ច្រមុះក៏មាន | |
| តែមិនដឹងក្លិន | ។ | ||
| ៧ | មានសព្វទាំងដៃ | តែមិនអាចលៃ | ប៉ះពាល់ឬកាន់ |
| មានជើងនៅស្ងៀម | ព្រោះដើរមិនបាន | បំពង់កមាន | |
| តែគ្មានសំឡេង | ។ | ||
| ៨ | សូមឱ្យអស់អ្នក | ដែលបានដាប់ឆ្លាក់ | រូបព្រះនោះឯង |
| ហើយផ្ញើជីវិត | គ្មានគិតកោតក្រែង | ឱ្យគេចំបែង | |
| ដូចព្រះទាំងនោះ | ។ | ||
| ៩ | អ៊ីស្រាអែលអើយ | ចូរកុំកន្តើយ | ផ្ញើជិវិតចុះ |
| លើព្រះអម្ចាស់ | ទ្រង់និងសង្គ្រោះ | ជាខែលគ្រឿងក្រោះ | |
| ពាំងអ្នករាល់គ្នា | ។ | ||
| ១០ | ពូជពង្សរបស់ | អរ៉ុនទាំងអស់ | ចូរអ្នកម្នីម្នា |
| ផ្ញើជន្មជីវ៉ា | លើព្រះនាមា | ទ្រង់និងការពារ | |
| ឱ្យអ្នកបានសុខ | ។ | ||
| ១១ | អ្នកដែលកោតខ្លាច | ព្រះមានអំណាច | នឹងមិនជួបទុក្ខ |
| បើផ្ញើជិវិត | អ្នកនឹងបានសុខ | ពីនេះទៅមុខ | |
| ផុតទុក្ខល្ហើយល្ហែ | ។ | ||
| ១២ | ព្រះមិនបំភ្លេច | សូម្បីបន្តិច | ដល់ពួកយើងទេ |
| ព្រះអង្គឱ្យពរ | យើងកើនឡើងទ្វេ | អ៊ីស្រាអែលដែរ | |
| និងលោកអរ៉ុន | ។ | ||
| ១៣ | ព្រះអង្គប្រទាន | ពរទាំងអ្នកមាន | អ្នកតូចអ្នកធំ |
| ដែលចេះកោតខ្លាច | ក្រាបថ្វាយបង្គំ | យកព្រះជាធំ | |
| ជាម្លប់គ្រប់គ្រា | ។ | ||
| ១៤ | សូមព្រះប្រទាន | ពរនោះឱ្យមាន | ដល់អ្នករាល់គ្នា |
| បានចម្រើនឡើង | គ្រប់ពេលវេលា | បានសុខរមនា | |
| កូនចៅប្រុសស្រី | ។ | ||
| ១៥ | សូមអ្នកទទួល | កុំបីអំពល់ | ពីម្ចាស់មេឃដី |
| ទ្រង់ប្រទានពរ | បវរសួស្តី | ព្រះអម្ចាស់ថ្លៃ | |
| ជាព្រះយើងពិត | ។ | ||
| ១៦ | ផ្ទៃមេឃវែងឆ្ងាយ | សន្លឹកអន្លាយ | គឺជាកម្មសិទ្ធ |
| របស់ព្រះម្ចាស់ | តែមួយអង្គគត់ | ព្រះអង្គអាណិត | |
| ឱ្យដីមកមនុស្ស | ។ | ||
| ១៧ | អ្នកស្លាប់ជាខ្មោច | មានក្លិនអសោច | ពុំអាចថ្កើងយស |
| អស់អ្នកដែលចុះ | ទៅស្ថានក្រោមនោះ | ក៏ពុំមានឈ្មោះ | |
| តម្កើងសិរី | ។ | ||
| ១៨ | គឺយើងនេះហើយ | គ្មានអ្នកផ្សេងឡើយ | ដែលរស់លើដី |
| បានលើកតម្កើង | ព្រះអង្គរាល់ថ្ងៃ | ឥតមានសំចៃ | |
| ជារៀងរហូត | ។ |
ទំនុកតម្កើងលេខ ១១៦ (១១៥) បទព្រហ្មគីតិ
| ១ | ខ្ញុំស្រឡាញ់ព្រះម្ចាស់ | ដ្បិតទ្រង់ព្រះសណ្តាប់ខ្ញុំ | |
| សំឡេងសោកទួញយំ | ទទូចសុំទូលអង្វរ | ។ | |
| ២ | ព្រះអង្គផ្ទៀងព្រះកាណ៌ | រាល់វេលាដោយស្មោះសរ | |
| ខ្ញុំនឹងស្រែកអង្វរ | មិនឈប់ឈរមួយជីវិត | ។ | |
| ៣ | ខ្ញុំរងទុក្ខលំបាក | គ្មានស្រាន្តស្រាកទាំងភ័យភិត | |
| មច្ចុរាជមករួបរឹត | ខ្ញុំតក់ស្លុតខ្លាចខ្លួនក្ស័យ | ។ | |
| ៤ | ខ្ញុំខំអង្វរស្រែក | ខ្លាំងពន់ពេករកម្ចាស់ថ្លៃ | |
| អាណិតកុំឱ្យក្ស័យ | សូមប្រណីសង្គ្រោះផង | ។ | |
| ៥ | ព្រះអង្គតែងសន្តោស | ប្រណីប្រោសមិនដែលហ្មង | |
| សុចរិតយុត្តិធម៌ផង | ព្រះទ័យទ្រង់មានមេត្តា | ។ | |
| ៦ | ព្រះអម្ចាស់បានជួយ | អ្នកខ្សត់ឱ្យផុតខ្លោចផ្សា | |
| ពេលខ្ញុំធ្លាក់កាយា | អង្គក្សត្រាមកសង្គ្រោះ | ។ | |
| ៧ | ខ្ញុំលែងគិតខ្វល់ខ្វាយ | អ្វីទាំងឡាយសព្វទាំងអស់ | |
| ដ្បិតព្រះម្ចាស់ទ្រង់ប្រោស | ទ្រង់សន្តោសខ្ញុំសុខសាន្ត | ។ | |
| ៨ | ព្រះអង្គបានរំដោះ | ខ្ញុំផុតគ្រោះបានថ្កើងថ្កាន | |
| ការពារជ្រែងទប់ប្រាណ | ខ្ញុំដើរបានមិនភ័យសោះ | ។ | |
| ៩ | ខ្ញុំដើរមិនឈរឈប់ | ទាំងថ្ងៃយប់នៅចំពោះ | |
| ព្រះភ័ក្ត្រព្រះជាម្ចាស់ | ភពមនុស្សក្នុងលោកនេះ | ។ | |
| ១០ | ទោះជាខ្ញុំពោលថា | រស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ | |
| គង់តែរូបខ្ញុំនេះ | មិនចោលព្រះសង្ឃឹមជាប់ | ។ | |
| ១១ | ពេលខ្ញុំមានកង្វល់ | ចិត្តខ្វាយខ្វល់មិនបានស្ងប់ | |
| ខ្ញុំពោលឡើងគ្រប់សព្វ | ថាខ្ញុំស្អប់ជនគ្រប់ប្រាណ | ។ | |
| ១២ | តើខ្ញុំអាចយកអ្វី | តបព្រះទ័យម្ចាស់ថ្កើងថ្កាន | |
| ដែលព្រះអម្ចាស់បាន | ប្រោសគ្រប់ប្រាណបានសមរម្យ | ។ | |
| ១៣ | គឺខ្ញុំត្រូវលើកពែង | ទាំងថ្លាថ្លែងនាមឧត្តម | |
| ព្រះអង្គរំដោះខ្ញុំ | យើងស្រែកសុំរកព្រះម្ចាស់ | ។ | |
| ១៤ | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយក្រាបសំពះ | |
| លាបំណន់ពីព្រះ | ជាអម្ចាស់មុខប្រជា | ។ | |
| ១៥ | ទ្រង់ព្រួយព្រះទ័យណាស់ | ពេលមានរាស្រ្តស្លាប់វេទនា | |
| ជនវិសុទ្ធគ្រប់គ្នា | ទ្រង់ការពារមិនស្លាប់ឡើយ | ។ | |
| ១៦ | ឱ! ព្រះម្ចាស់ប្រសើរ | ខ្ញុំបម្រើព្រះអង្គហើយ | |
| ព្រះអង្គមិនកន្តើយ | ខ្ញុំបានស្បើយពីមរណា | ។ | |
| ១៧ | ទូលបង្គំសូមថ្វាយ | យញ្ញទាំងឡាយដោយជ្រះថ្លា | |
| អង្វរព្រះបិតា | ព្រះបុត្រាខ្ពស់ពេកពន់ | ។ | |
| ១៨ | ខ្ញុំនឹងយកតង្វាយ | មកដាក់ថ្វាយលាបំណន់ | |
| នៅមុខប្រជាជន | ដែលបានបន់ដល់ព្រះអង្គ | ។ | |
| ១៩ | គឺនៅក្នុងទីធ្លា | ព្រះវិហារស្រស់បំព្រង | |
| ស្ថិតនៅកណ្តាលក្រុង | សូមផ្ចិតផ្ចង់លើកតម្កើង | ។ |
ទំនុកតម្កើងលេខ ១១៧ (១១៦) បទពាក្យ ៧
| ១ | ឱ! ប្រជាជនទាំងឡាយអើយ | ចូរសរសើរហើយលើកម្កើង | |
| អស់ប្រជារាស្រ្តឆ្មៃឆ្មើង | តម្កើងសិរីនៃព្រះអង្គ | ។ | |
| ២ | ដ្បិតព្រះអង្គមានហឫទ័យ | ករុណាប្រណីពេកកន្លង | |
| សប្បុរសស្មោះស្ម័គ្រឥតមានហ្មង | នឹងយើងរហូតតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ១១៨ (១១៧) បទពាក្យ ៧
| ១ | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះទ័យថ្លៃ | |
| សប្បុរសករុណាត្រាប្រណី | ស្ថិតស្ថេររាល់ថ្ងៃរហូតទៅ | ។ | |
| ២ | សូមឱ្យប្រជាទ្រង់ប្រកាស | សម្តែងចេញច្បាស់កុំទុកនៅ | |
| ព្រះទ័យមេត្តាដ៏ត្រឹមត្រូវ | ស្ថិតស្ថេរគង់នៅដូចថ្ងៃរះ | ។ | |
| ៣ | ឱ្យអស់ពូជពង្សលោកអរ៉ុន | កុំនៅទំរន់ស្រែកឱ្យច្បាស់ | |
| ប្រកាសព្រះទ័យករុណាព្រះ | ស្ថិតនៅយ៉ាងច្បាស់គ្រប់កន្លែង | ។ | |
| ៤ | អស់អ្នកគោរពកោតខ្លាចព្រះ | ក៏ត្រូវប្រកាសឱ្យក្តែងៗ | |
| ដូចអ៊ីស្រាអែលកុំបីក្រែង | ហឫទ័យស្ញប់ស្ញែងនៅស្ថិតស្ថេរ | ។ | |
| ៥ | ពេលខ្ញុំមានទុក្ខតប់ប្រមល់ | ខ្ញុំអង្វរដល់ព្រះឥតប្រែ | |
| ព្រះម្ចាស់ក៏តបមកវិញដែរ | ទ្រង់ថ្នមបំពេរខ្ញុំបានសុខ | ។ | |
| ៦ | ព្រះអម្ចាស់គង់កាន់ខាងខ្ញុំ | ទុក្ខភ័យតូចធំចេញពីមុខ | |
| លែងព្រួយលែងខ្លាចលែងកើតទុក្ខ | តើមនុស្សលោកធ្វើអ្វីបាន ? | ។ | |
| ៧ | ព្រះអង្គម្ចាស់គង់នៅជាមួយ | ទ្រង់ការពារជួយខ្ញុំសុខសាន្ត | |
| ឃើញអ្នកប្រឆាំងទាំងប៉ុន្មាន | រត់ប្រាសចាកស្ថានដូចចិត្តប៉ង | ។ | |
| ៨ | ខ្ញុំសង្ឃឹមជ្រកនិងពឹងពាក់ | មានជំនឿជាក់និងបំណង | |
| លើព្រះអម្ចាស់ពេកកន្លង | ជាងពឹងផ្អែកផងជនក្បាលខ្មៅ | ។ | |
| ៩ | ខ្ញុំសង្ឃឹមជ្រកនិងពាក់ពឹង | មានជំនឿរឹងមាំទាំទៅ | |
| លើព្រះអម្ចាស់ទើបត្រឹមត្រូវ | ជាងយើងពឹងទៅលើអ្នកធំ | ។ | |
| ១០ | ជនជាតិដទៃអ្នកប្រឆាំង | បានឡោមព័ទ្ធពាំងលើរូបខ្ញុំ | |
| តែដោយព្រះម្ចាស់អំណាចធំ | ជួយប្រយុទ្ធខ្ញុំបានឈ្នះគេ | ។ | |
| ១១ | គេបានរោមជិតរឹតឡោមព័ទ្ធ | ចង់ចូលសង្កត់ឱ្យខ្ញុំប្រែ | |
| តែដោយព្រះអម្ចាស់មើលថែ | ជួយប្រយុទ្ធដែរខ្ញុំមានជ័យ | ។ | |
| ១២ | វាមកឡោមព័ទ្ធខ្ញុំជិតជុំ | ដូចជាហ្វូងឃ្មុំច្រើនដាសដី | |
| តែវាត្រូវឆេះដូចភ្លើងព្រៃ | ខ្ទេចខ្ទីម៉ត់ខៃដោយនាមព្រះ | ។ | |
| ១៣ | ខ្មាំងបានច្រានផ្តួលខ្ញុំយ៉ាងខ្លាំង | ខ្ញុំដួលស្លេកស្លាំងប្រឹងសំពះ | |
| រកឱ្យព្រះជួយឆាប់រហ័ស | ពេលនោះព្រះម្ចាស់ទ្រង់យាងមក | ។ | |
| ១៤ | ព្រះម្ចាស់ពិតជាកម្លាំងខ្ញុំ | ខ្ញុំស្រែកខ្ញុំយំប្រឹងស្រែករក | |
| មានព្រះនាមព្រះផុតទុក្ខសោក | ព្រះអង្គចេញមកច្បាំងការពារ | ។ | |
| ១៥ | មនុស្សសុចរិតចិត្តអង់អាច | មិនចេះកោតខ្លាចស្រែកគ្រប់គ្នា | |
| ច្រៀងថ្វាយព្រះអង្គមានឫទ្ធា | សម្តែងតេជាអានុភាព | ។ | |
| ១៦ | ព្រះអង្គសម្តែងបារមីខ្ពស់ | ប្រសើរលើសលស់មិនទន់ទាប | |
| ព្រះអង្គបង្ហាញឱ្យគេជ្រាប | ឫទ្ធានុភាពអស្ចារ្យក្រៃ | ។ | |
| ១៧ | ខ្ញុំត្រូវនៅរស់មានជីវិត | មិនត្រូវស្លាប់ផុតចាកលោកីយ៍ | |
| ដើម្បីរៀបរាប់ពីសេចក្តី | ស្នាព្រះហស្តថ្លៃព្រះអម្ចាស់ | ។ | |
| ១៨ | ព្រះអង្គវាយប្រដៅអប់រំ | ទះតប់រូបខ្ញុំប្រាកដណាស់ | |
| តែទ្រង់ស្រឡាញ់មិនឱ្យប្រាស | មិនឱ្យមានគ្រោះឬត្រូវស្លាប់ | ។ | |
| ១៩ | ចូរនាំគ្នាបើកទ្វារឱ្យមនុស្ស | សុចរិតស្រីប្រុសមកប្រញាប់ | |
| ខ្ញុំនឹងចូលទៅឱ្យបានឆាប់ | នឹងថ្លែងរៀបរាប់អរគុណទ្រង់ | ។ | |
| ២០ | ទ្វារនេះជាទ្វារព្រះអម្ចាស់ | សូមជនស្រីប្រុសដើរតម្រង់ | |
| អ្នកសុចរិតអើយកុំបង្អង់ | ទ្វារបើកបម្រុងនៅចាំអ្នក | ។ | |
| ២១ | ខ្ញុំនឹងតម្កើងព្រះអម្ចាស់ | ដ្បិតព្រះអង្គត្រាស់ដោយច្បាស់ជាក់ | |
| តបឆ្លើយមកខ្ញុំពាក្យរាក់ទាក់ | ថែមទាំងថ្នមថ្នាក់ខ្ញុំដិតដល់ | ។ | |
| ២២ | ថ្មដែលជាងផ្ទះចោលខ្ទេចខ្ទាំ | ប្រែជារឹងមាំបែរជាកល់ | |
| ជើងសសរផ្ទះមាំឥតខ្វល់ | ល្បីល្បាញឮដល់សព្វជាតិសាសន៍ | ។ | |
| ២៣ | ព្រះអង្គសម្រេចការអស្ចារ្យ | ដោយឫទ្ធិថ្លៃថ្លានៃអម្ចាស់ | |
| អស្ចារ្យពេកក្រៃយើងឃើញច្បាស់ | គួរស្ញប់ស្ញែងណាស់គួរគោរព | ។ | |
| ២៤ | ថ្ងៃនេះជាថ្ងៃដែលព្រះម្ចាស់ | កំណត់ទុកច្បាស់ឱ្យយើងឈប់ | |
| នាំគ្នាសប្បាយកុំនៅជ្រប់ | ខេត្តស្រុកភូមិគ្រប់អរទាំងអស់ | ។ | |
| ២៥ | ឱ! ព្រះអម្ចាស់សូមសង្គ្រោះ | ឱ្យខ្ញុំល្បីឈ្មោះមានសម្រស់ | |
| មានជោគមានជ័យខ្លាំងឥតខ្ចោះ | យើងនឹកអាឡោះអាល័យណាស់ | ។ | |
| ២៦ | យើងសូមតម្កើងលើកព្រះអង្គ | ដែលយាងមកក្នុងនាមព្រះម្ចាស់ | |
| យើងដែលស្ថិតក្នុងដំណាក់ព្រះ | សូមពរតេជះល្អប្រពៃ | ។ | |
| ២៧ | ព្រះអម្ចាស់បានបំភ្លឺយើង | ភ្លឺផ្លេកច្បាស់ឡើងដូចពេលថ្ងៃ | |
| ធាងទន្សែយើងកាន់នៅដៃ | ហែក្បួនវែងក្រៃដល់អាសនៈ | ។ | |
| ២៨ | ព្រះអង្គជាព្រះទូលបង្គំ | ផ្តល់ក្តីសុខុមឥតមានអាក់ | |
| ខ្ញុំសូមតម្កើងដោយស្មោះស្ម័គ្រ | ដោយការជឿជាក់អស់ពីចិត្ត | ។ | |
| ២៩ | ចូរលើកតម្កើងព្រះអម្ចាស់ | ដ្បិតទ្រង់មានព្រះទ័យអាណិត | |
| សប្បុរសករុណាត្រង់សុចរិត | អស់កល្បស្ថេរស្ថិតរហូតទៅ | ។ |
ទំនុកតម្កើងលេខ ១១៩ (១១៨) បទកាកគតិ
| ១ | អ្នកណាដែលមាន | កិរិយាជាប់ប្រាណ | ត្រឹមត្រូវឥតខ្ចោះ |
| ប្រតិបត្តិតាម | ធម្មវិន័យព្រះ | អ្នកនោះប្រទះ | |
| តែសុខមង្គល | ។ | ||
| ២ | អ្នកដែលប្រតិបត្តិ | តាមផ្លូវល្អពិត | បញ្ជានិម្មល |
| ហើយស្វែងរកព្រះ | មិនខ្ជីខ្ជាខ្ជិល | ពិតជាបានផល | |
| មង្គលពេកហោង | ។ | ||
| ៣ | អ្នកនោះមិនធ្វើ | ប្រព្រឹត្តអំពើ | នាំឱ្យសៅហ្មង |
| អាក្រក់អាប់អួ | តែគេដើរឆ្លង | តាមស្នាមគន្លង | |
| ព្រះអម្ចាស់វិញ | ។ | ||
| ៤ | ព្រះអង្គចេញច្បាប់ | ដោយប្រកាសប្រាប់ | ឱ្យយើងស្រឡាញ់ |
| យកចិត្តទុកដាក់ | ព្យាយាមទន្ទេញ | ខិតខំបំពេញ | |
| ដានស្នាមព្រះអង្គ | ។ | ||
| ៥ | សូមជួយខ្ញុំផង | ឱ្យដូចបំណង | មានចិត្តរឹងប៉ឹង |
| ដើម្បីប្រតិបត្តិ | តាមក្រឹត្យព្រះអង្គ | វិន័យត្រឹមត្រង់ | |
| តាមទ្រង់បញ្ជា | ។ | ||
| ៦ | ប្រសិនដូច្នេះ | ពេលណាខ្ញុំត្រិះ | រិះពិចារណា |
| វិន័យទាំងអស់ | សព្វគ្រប់ប្រការ | នោះខ្ញុំនេះណា | |
| មិនខកបំណង | ។ | ||
| ៧ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | ដោយចិត្តស្មោះត្រង់ |
| ដោយពិចារណា | ក្តីសុចរិតផង | ពេលដែលព្រះអង្គ | |
| សម្រេចឥតខ្ចោះ | ។ | ||
| ៨ | ខ្ញុំចង់កាន់តាម | វិន័យបំរាម | ដែលមានទាំងអស់ |
| តែសូមព្រះអង្គ | កុំប្រែបង់បោះ | ចោលខ្ញុំស្រឡះ | |
| ឱ្យសោះឡើយណា | ។ |
សូមដូរទៅជាបទពាក្យ ៧
| ៩ | តើពួកយុវជនធ្វើយ៉ាងណា | ឱ្យមានកិរិយាល្អត្រឹមត្រូវ | |
| គឺប្រតិបត្តិត្រង់តាមផ្លូវ | មាគ៌ាតទៅនៃព្រះអង្គ | ។ | |
| ១០ | ខ្ញុំខំស្វះស្វែងមិនមានឈប់ | ទោះថ្ងៃឬយប់ចិត្តតម្រង់ | |
| កុំទុកឱ្យខ្ញុំនៅត្រមង់ | វង្វេងវង្វាន់ពីវិន័យ | ។ | |
| ១១ | ខ្ញុំសូមតាំងចិត្តថែរក្សា | បន្ទូលសន្យាដ៏ប្រពៃ | |
| នៅក្នុងចិត្តខ្ញុំមិនធ្វើអ្វី | ឱ្យទាស់ហឫទ័យទ្រង់ឡើយណា | ។ | |
| ១២ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ទូលបង្គំខ្ញុំលើកហត្ថា | |
| តម្កើងព្រះអង្គសូមមេត្តា | បង្រៀនខ្ញុំណាស្គាល់វិន័យ | ។ | |
| ១៣ | ខ្ញុំតែងតែពោលឥតឈរឈប់ | រៀបរាប់សព្វគ្រប់នូវសេចក្តី | |
| ទាំងប៉ុន្មានដែលអម្ចាស់ថ្លៃ | សម្រេចព្រះទ័យផ្តល់ជាទាន | ។ | |
| ១៤ | ទូលបង្គំត្រេកអរអនេក | ដោយបានពឹងផ្អែកដំបូន្មាន | |
| ប្រៀបដូចជាខ្ញុំទទួលបាន | សម្បត្តិថ្កើងថ្កានដ៏ស្តុកស្តម្ភ | ។ | |
| ១៥ | ទូលបង្គំនឹងពិចារណា | ច្បាប់គ្រប់ប្រការទ្រង់ណែនាំ | |
| សញ្ជឹងពីមាគ៌ាឧត្តម | ព្រះអង្គរឹងមាំជាប់ជានិច្ច | ។ | |
| ១៦ | ខ្ញុំពេញចិត្តណាស់នឹងវិន័យ | ព្រះអម្ចាស់ថ្លៃមិនមានភ្លេច | |
| បន្ទូលព្រះអង្គចាំជានិច្ច | ចាំគ្រប់ពាក្យពេចន៍មិនភ្លេចឡើយ | ។ | |
| ១៧ | សូមសន្តោសខ្ញុំដែលជាអ្នក | បម្រើស្មោះស្ម័គ្រព្រះអង្គហើយ | |
| នោះជីវិតខ្ញុំបានធូរស្បើយ | មិននៅកន្តើយគោរពតាម | ។ | |
| ១៨ | សូមទ្រង់បើកភ្នែកទូលបង្គំ | ពេលនោះរូបខ្ញុំនឹងឃើញស្នាម | |
| ឃើញភាពថ្លៃថ្នូរគ្មានប្រេះស្រាំ | អស្ចារ្យនៃធម្មវិន័យទ្រង់ | ។ | |
| ១៩ | ខ្ញុំស្នាក់នៅលើផែនដីនេះ | គឺគ្រាន់បណ្តោះមិនយូរលង់ | |
| សូមកុំលាក់វិន័យព្រះអង្គ | បង្ហាញខ្ញុំផងសូមប្រណី | ។ | |
| ២០ | ចិត្តទូលបង្គំតែងនឹកភ្នក | ផ្តោតចិត្តទៅរកសព្វសេចក្តី | |
| ដែលទ្រង់សម្រេចព្រះហឫទ័យ | ឱ្យជនប្រុសស្រីចាំជានិច្ច | ។ | |
| ២១ | ព្រះអង្គគំរាមកំហែងមនុស្ស | ដែលអួតអាងខុសមានកលល្បិច | |
| ត្រូវបណ្តាសាជាប់ឥតភ្លេច | វង្វេងឆ្ងាយគេចពីវិន័យ | ។ | |
| ២២ | សូមដកយកនូវការអាម៉ាស់ | កុំឱ្យគេត្មះដៀលជេរស្តី | |
| ព្រោះទូលបង្គំកាន់វិន័យ | ដំបូន្មានថ្លៃឥតថ្លោះធ្លោយ | ។ | |
| ២៣ | ទោះមេដឹកនាំខំប្រឆាំង | ពុះពាររារាំងខ្ញុំក៏ដោយ | |
| ខ្ញុំនៅសញ្ជឹងមិនកន្តើយ | ក្រឹត្យព្រះអង្គហើយជាប់ជានិច្ច | ។ | |
| ២៤ | ខ្ញុំពេញចិត្តនឹងដំបូន្មាន | ឥតបីស្រាកស្រាន្តឥតកែគេច | |
| ដំបូន្មានទ្រង់ចាំងរំលេច | នាំផ្លូវជីវិតខ្ញុំសុខសាន្ត | ។ | |
| ២៥ | ឥឡូវនេះខ្ញុំដុនដាបខ្លាំង | ឥតមានកម្លាំងស្ទើរក្ស័យប្រាណ | |
| សូមប្រោសឱ្យខ្ញុំរស់ឡើងបាន | តាមបន្ទូលថ្កានទ្រង់សន្យា | ។ | |
| ២៦ | ខ្ញុំបានរៀបរាប់ពីជីវិត | ដំណើររឿងពិតគ្រប់ប្រការ | |
| ទ្រង់សណ្តាប់ហើយសូមមេត្តា | ឱ្យខ្ញុំនេះណាស្គាល់វិន័យ | ។ | |
| ២៧ | ទាំងប្រោសប្រទានឱ្យខ្ញុំយល់ | សព្វទាំងឫសគល់នូវអត្ថន័យ | |
| បញ្ជាព្រះអង្គខ្ញុំរំពៃ | ការអស្ចារ្យក្រៃទ្រង់ទាំងអស់ | ។ | |
| ២៨ | ខ្ញុំមានទុក្ខព្រួយយ៉ាងធំធេង | យំសោកសង្រេងមិនឈប់សោះ | |
| សូមលើកទឹកចិត្តឱ្យស្រស់បស់ | តាមបន្ទូលព្រះអង្គសន្យា | ។ | |
| ២៩ | សូមឱ្យខ្ញុំចៀសចាកចេញផុត | ឆ្ងាយពីពាក្យភូតភរឫស្យា | |
| សូមជួយបង្ហាញក្តីករុណា | វិន័យថ្លៃថ្លាឱ្យខ្ញុំស្គាល់ | ។ | |
| ៣០ | ខ្ញុំប្តេជ្ញាចិត្តជឿស្មោះត្រង់ | ទៅលើព្រះអង្គឥតមានខ្វល់ | |
| ជឿដោយចិត្តស្មោះឥតសេសសល់ | តាមបង្គំគាល់ព្រះបញ្ជា | ។ | |
| ៣១ | ខ្ញុំជំពាក់ចិត្តស្អិតអនេក | ដំបូន្មានឯកឥតរួញរា | |
| ឱ! ព្រះអម្ចាស់សូមមេត្តា | ខ្ញុំផុតទុក្ខាផុតអាម៉ាស់ | ។ | |
| ៣២ | ខ្ញុំខំយកចិត្តទុកដាក់នឹង | មាគ៌ាព្រះអង្គពន់ពេកណាស់ | |
| ដ្បិតទ្រង់ប្រោសចិត្តខ្ញុំស្រឡះ | ឱ្យបានយល់ច្បាស់ភ្លឺថ្លាថ្លៃ | ។ | |
| ៣៣ | ឱ! ព្រះម្ចាស់អើយសូមព្រះអង្គ | បង្ហាញខ្ញុំផងពីវិន័យ | |
| ឱ្យខ្ញុំកាន់តាមរៀងរាល់ថ្ងៃ | តាមព្រះវិន័យដោយស្ម័គ្រស្មោះ | ។ | |
| ៣៤ | សូមព្រះប្រទាននូវប្រាជ្ញា | ឱ្យខ្ញុំភ្លឺថ្លាសព្វទាំងអស់ | |
| របស់ព្រះអង្គកុំចន្លោះ | កាន់តាមឥតខ្ចោះដោយស្ម័គ្រចិត្ត | ។ | |
| ៣៥ | សូមណែនាំខ្ញុំតាមមាគ៌ា | វិន័យធម្មាច្បាប់ក្រមក្រឹត្យ | |
| ដ្បិតខ្ញុំស្រឡាញ់ហើយពេញចិត្ត | វិន័យនោះពិតល្អត្រជាក់ | ។ | |
| ៣៦ | សូមទាក់ទាញចិត្តទូលបង្គំ | ឱ្យធ្វើតាមដំបូន្មានទ្រង់ | |
| កុំឱ្យចិត្តខ្ញុំនៅរេរង់ | ឬមានបំណងរកកម្រៃ | ។ | |
| ៣៧ | សូមទាក់ទាញអារម្មណ៍ខ្ញុំឱ្យ | ងាកបកថយក្រោយចេញពីអ្វី | |
| ដែលគ្មានខ្លឹមសារមិនប្រពៃ | ជីវិតខ្ញុំថ្លៃព្រោះមាគ៌ា | ។ | |
| ៣៨ | សូមសម្រេចមកទូលបង្គំ | បម្រើឧត្តមដ៏ថ្លៃថ្លា | |
| តាមព្រះបន្ទូលបានសន្យា | សម្រាប់់អ្នកណាកោតខ្លាចទ្រង់ | ។ | |
| ៣៩ | សូមការពារខ្ញុំកុំឱ្យគេ | មើលងាយដៀលជេរមិនទំនង | |
| ដ្បិតការសម្រេចនៃព្រះអង្គ | សុទ្ធតែត្រឹមត្រង់ត្រូវទាំងអស់ | ។ | |
| ៤០ | ខ្ញុំមានបំណងចង់ធ្វើតាម | វិន័យបំរាមល្អឥតខ្ចោះ | |
| ដោយក្តីសុចរិតព្រះអង្គនោះ | ជួយខ្ញុំឱ្យរស់ឡើងវិញផង | ។ | |
| ៤១ | ឱព្រះម្ចាស់អើយសូមប្រណី | សម្តែងព្រះទ័យឥតមានហ្មង | |
| សង្គ្រោះមកទូលបង្គំផង | តាមបន្ទូលទ្រង់បានសន្យា | ។ | |
| ៤២ | សូមឱ្យខ្ញុំអាចតប ត ឆ្លើយ | នឹងអ្នកណាហើយដែលមុសា | |
| ដ្បិតខ្ញុំសង្ឃឹមផ្ញើវាសនា | ជីវិតកាយាលើព្រះអង្គ | ។ | |
| ៤៣ | សូមកុំបណ្តោយខ្ញុំស្រដី | ពាក្យមិនប្រពៃមិនត្រឹមត្រង់ | |
| ដ្បិតខ្ញុំសង្ឃឹមលើព្រះអង្គ | ការសម្រេចទ្រង់ឥតសង្ស័យ | ។ | |
| ៤៤ | ទូលបង្គំនឹងគោរពតាម | បញ្ញត្តិបំរាមទាំងវិន័យ | |
| របស់ព្រះអង្គរៀងរាល់ថ្ងៃ | ជានិច្ចលុះក្ស័យសូន្យជីវី | ។ | |
| ៤៥ | ខ្ញុំចង់រស់នៅដោយមានន័យ | និងមានសេរីភាពពេញទី | |
| ដ្បិតទូលបង្គំស្វែងសំភី | រកច្បាប់គ្រប់ទីរបស់ទ្រង់ | ។ | |
| ៤៦ | ខ្ញុំនឹងថ្លែងពីដំបូន្មាន | គ្រប់ទិសទីស្ថានមិនបង្អង់ | |
| ទូលស្តេចនានាទាំងអស់ផង | នោះរូបខ្ញុំនឹងមិនខ្មាសឡើយ | ។ | |
| ៤៧ | ខ្ញុំពេញចិត្តណាស់នឹងវិន័យ | ពេញចិត្តរាល់ថ្ងៃមិនកន្តើយ | |
| ខ្ញុំស្រឡាញ់ណាស់ព្រះម្ចាស់អើយ | វិន័យនេះហើយខ្ញុំសុខសាន្ត | ។ | |
| ៤៨ | ទូលបង្គំលើកដៃប្រណម្យ | គោរពទាំងព្រមមិនខកខាន | |
| ស្រឡាញ់វិន័យមិនស្រាកស្រាន្ត | ចង់គិតចង់បានក្រឹត្យវិន័យ | ។ |
សូមដូរទៅជាបទកាកគតិ
| ៤៩ | ឱព្រះអម្ចាស់ | សូមនឹកដល់ព្រះ | បន្ទូលសន្យា |
| ជាមួយនឹងខ្ញុំ | កុំបីប្រេះឆា | ជនគ្រប់កាយា | |
| សង្ឃឹមទុកចិត្ត | ។ | ||
| ៥០ | ពេលខ្ញុំមានទុក្ខ | នៅមិនស្រណុក | ព្រះអង្គអាណិត |
| ឱ្យខ្ញុំធូរស្បើយ | ទាំងកាយទាំងចិត្ត | ធ្វើឱ្យជីវិត | |
| ខ្ញុំរស់វិញបាន | ។ | ||
| ៥១ | ទោះបីជនពាល | ចាក់រុកឆ្កឹះឆ្កៀល | ចំអកសាមាន្យ |
| តែខ្ញុំមិនឃ្លាត | វិន័យថ្កើងថ្កាន | ឬចង់ប្រែប្រាណ | |
| ក្រឡាស់បំភ្លៃ | ។ | ||
| ៥២ | បពិត្រព្រះម្ចាស់ | ខ្ញុំនឹកទ្រង់ណាស់ | បន្ទូលថ្លាថ្លៃ |
| សន្យាព្រះអង្គ | ពីដើមប្រពៃ | ខ្ញុំសុខឥតបី | |
| ទុក្ខសោករសាយ | ។ | ||
| ៥៣ | ពេលពួកមនុស្ស | ពាលមិនស្គាល់ខុស | ឱ្យខ្ញុំខ្វល់ខ្វាយ |
| ចាក់រុកឆ្កឹះឆ្កៀល | ឱ្យក្តៅក្រហាយ | គេចង់កម្ចាយ | |
| វិន័យព្រះអង្គ | ។ | ||
| ៥៤ | ខ្ញុំស្នាក់អាស្រ័យ | នៅលើផែនដី | រាល់ថ្ងៃផ្ចិតផ្ចង់ |
| ខ្ញុំយកវិន័យ | របស់ព្រះអង្គ | មកច្នៃតម្រង់ | |
| ធ្វើបទតម្កើង | ។ | ||
| ៥៥ | ព្រះអម្ចាស់អើយ | រាល់ពេលយប់ហើយ | ខ្ញុំរឭកឡើង |
| ព្រះនាមព្រះអង្គ | ខ្ពង់ខ្ពស់ថ្កុំថ្កើង | វិន័យរុងរឿង | |
| ខ្ញុំប្រតិបត្តិតាម | ។ | ||
| ៥៦ | រូបខ្ញុំបានសុខ | មង្គលគ្រប់មុខ | ព្រោះតែបំរាម |
| វិន័យបញ្ញត្តិ | ដែលទ្រង់បានហាម | ខ្ញុំខំធ្វើតាម | |
| មិនហ៊ានបំពាន | ។ |
សូមដូរទៅជាបទពាក្យ ៧
| ៥៧ | បពិត្រព្រះម្ចាស់អើយខ្ញុំសូម | បង្គំទូលព្រមព្រះអង្គថា | |
| ធ្វើតាមបញ្ជារកុំសាវា | ជាកេរថ្លៃថ្លារបស់ខ្ញុំ | ។ | |
| ៥៨ | ខ្ញុំខិតខ្ញុំខំទាំងយប់ថ្ងៃ | ឱ្យគាប់ព្រះទ័យព្រះឧត្តម | |
| សូមត្រាប្រណីសន្តោសខ្ញុំ | តាមការទូលសុំទ្រង់សន្យា | ។ | |
| ៥៩ | ខ្ញុំរិះគិតអំពីមារយាទ | គំនិតចោលម្សៀតឥតបានការ | |
| បោះជំហានត្រង់ចរយាត្រា | ឆ្ពោះឥតរួញរារកព្រះអង្គ | ។ | |
| ៦០ | ប្រញាប់ប្រញាល់ប្រតិបត្តិ | តាមវិន័យក្រឹត្យឥតមានឆ្គង | |
| មិនធ្វេសប្រហែសមិនមានហ្មង | ដោយចិត្តស្ម័គ្រផងមិនរួញរា | ។ | |
| ៦១ | ពួកជនអាក្រក់ធ្វើឱ្យខ្ញុំ | ជាប់អន្ទាក់រុំរបស់វា | |
| តែទូលបង្គំខំពុះពារ | គោរពមាគ៌ាច្បាប់ព្រះអង្គ | ។ | |
| ៦២ | ពេលកណ្តាលយប់អធ្រាតស្ងាត់ | ខ្ញុំក្រោកថ្វាយថ្វាត់ដៃផ្ចិតផ្ចង់ | |
| គោរពសរសើរថ្កើងព្រះអង្គ | សម្រេចត្រឹមត្រង់ល្អពេកកូវ | ។ | |
| ៦៣ | ខ្ញុំរួមកាយចិត្តគំនិតជាក់ | ជាមួយអស់អ្នកល្អត្រឹមត្រូវ | |
| គឺអ្នកដែលប្រព្រឹត្តតាមផ្លូវ | មាគ៌ាត្រឹមត្រូវព្រះនៃយើង | ។ | |
| ៦៤ | ផែនដីពេញដោយព្រះហឫទ័យ | ព្រះម្ចាស់ថ្លើមថ្លៃក៏ថ្កានថ្កើង | |
| សូមទ្រង់បង្រៀនវិន័យផង | ព្រះនាមព្រះអង្គឱ្យខ្ញុំស្គាល់ | ។ | |
| ៦៥ | បពិត្រព្រះអម្ចាស់ខ្ញុំអើយ | ទ្រង់សន្តោសហើយខ្ញុំមិនខ្វល់ | |
| ខ្ញុំអ្នកបម្រើបង្គំគាល់ | តាមព្រះបន្ទូលទ្រង់សន្យា | ។ | |
| ៦៦ | សូមប្រោសប្រណីឱ្យខ្ញុំចេះ | គិតគូរវៃឈ្លាសមានប្រាជ្ញា | |
| ឱ្យស្គាល់វិន័យសព្វប្រការ | ដ្បិតខ្ញុំនេះណាមិនក្រឡាស់ | ។ | |
| ៦៧ | កាលគ្រាមុននោះខ្ញុំវង្វេង | កណ្តោចកណ្តែងវេទនាណាស់ | |
| តែឥឡូវនេះខ្ញុំយល់ច្បាស់ | ខ្ញុំខំរួតរះតាមបញ្ជា | ។ | |
| ៦៨ | ទ្រង់មានព្រះទ័យសប្បុរស | ករុណាសន្តោសមនុស្សនានា | |
| សូមទ្រង់បង្រៀនក្រឹត្យធម្មា | វិន័យបញ្ជាតរៀងទៅ | ។ | |
| ៦៩ | អ្នកអួតបំប៉ោងនាំគ្នាជុំ | បង្ខូចឈ្មោះខ្ញុំឱ្យអាស្រូវ | |
| តែទូលបង្គំឆ្ពោះសំដៅ | ដើរទៅតាមផ្លូវច្បាស់ព្រះអង្គ | ។ | |
| ៧០ | ពួកគេជាអ្នកដែលគ្មានចិត្ត | មិនចេះរិះគិតដ្បិតគេល្ងង់ | |
| ឯខ្ញុំពេញចិត្តឥតរេរង់ | វិន័យព្រះអង្គល្អត្រចះ | ។ | |
| ៧១ | ទូលបង្គំរងទុក្ខវេទនា | នោះក៏គឺជាប្រពៃណាស់ | |
| ដើម្បីខ្ញុំបានរៀនឱ្យច្បាស់ | ពីវិន័យព្រះដ៏ថ្លាថ្លៃ | ។ | |
| ៧២ | ធម្មវិន័យដែលព្រះអង្គបាន | ប្រកាសឱ្យកាន់មានតម្លៃ | |
| ប្រសើរជាងមាសពេជ្រចរណៃ | ជាងប្រាក់ក្រាស់ក្រៃច្រើនលើសលប់ | ។ | |
| ៧៣ | ព្រះអង្គបង្កើតទូលបង្គំ | ឱ្យបានរឹងមាំមានសព្វគ្រប់ | |
| សូមឱ្យមានទាំងប្រាជ្ញាគាប់ | បានសិក្សាច្បាប់វិន័យផង | ។ | |
| ៧៤ | អ្នកដែលគោរពកោតខ្លាចព្រះ | បានឃើញខ្ញុំច្បាស់ឥតមូរហ្មង | |
| គេនឹងសប្បាយពេកកន្លង | ជីវិតខ្ញុំផងផ្ញើលើព្រះ | ។ | |
| ៧៥ | បពិត្រព្រះម្ចាស់អើយខ្ញុំស្គាល់ | ខ្ញុំដឹងខ្ញុំយល់ថាព្រះម្ចាស់ | |
| សម្រេចពីអ្វីសុចរិតច្បាស់ | ទ្រង់ដាក់ទោសណាស់ក៏ត្រឹមត្រូវ | ។ | |
| ៧៦ | សូមទ្រង់មេត្តាជួយសម្រាល | ទុក្ខខ្ញុំឱ្យស្រាលកុំឱ្យនៅ | |
| តាមទ្រង់សន្យាកុំហ្មងសៅ | ដល់ខ្ញុំដែលត្រូវជាបម្រើ | ។ | |
| ៧៧ | សូមទ្រង់បង្ហាញធម៌មេត្តា | ឱ្យមានជីវ៉ារស់គ្រាន់បើ | |
| លើលោកីយ៍នេះខ្ញុំបម្រើ | តាមវិន័យធម៌ដោយរីករាយ | ។ | |
| ៧៨ | ឱ្យអ្នកអួតអាងត្រូវអាម៉ាស់ | ដ្បិតគេពោលផ្តាសពាក្យមើលងាយ | |
| បង្កាច់រូបខ្ញុំឱ្យអន្តរាយ | ឯខ្ញុំមិនណាយពីច្បាប់ទ្រង់ | ។ | |
| ៧៩ | សូមអ្នកគោរពព្រះមកជុំ | នាំគ្នារកខ្ញុំកុំបង្អង់ | |
| ឱ្យខ្ញុំស្គាល់ពាក្យទូន្មានផង | របស់ព្រះអង្គល្អពេកក្រៃ | ។ | |
| ៨០ | សូមជួយរូបខ្ញុំឱ្យប្រព្រឹត្ត | តាមវិន័យក្រឹត្យរៀងរាល់ថ្ងៃ | |
| បានល្អឥតខ្ចោះមិនក្រឡៃ | រូបខ្ញុំគ្មានថ្ងៃត្រូវខ្មាសគេ | ។ | |
| ៨១ | ខ្ញុំទន្ទឹងចាំព្រះសង្គ្រោះ | ជាព្រះរបស់ខ្ញុំគ្មានល្ហែ | |
| រូបខ្ញុំពឹងលើរាល់ថ្ងៃខែ | សង្ឃឹមឥតប្រែលើព្រះអង្គ | ។ | |
| ៨២ | ខ្ញុំខិតខំប្រឹងនៅរង់ចាំ | បន្ទូលឧត្តមរបស់ទ្រង់ | |
| តើពេលណាទៅទើបព្រះអង្គ | សម្រាលទុក្ខផងខ្ញុំល្ហែល្ហើយ | ។ | |
| ៨៣ | រូបខ្ញុំជាអ្នកគ្មានគេរាប់ | រស់នៅអភ័ព្វណាស់ព្រះអើយ | |
| ចាំតែវិន័យមិនកន្តើយ | ឥតមានភ្លេចឡើយលុះមរណា | ។ | |
| ៨៤ | តើឱ្យរូបខ្ញុំទ្រាំម្តេចកើត | ឬទ្រាំរហូតសូន្យសង្ខា | |
| ម្តេចទ្រង់មិនប្រទេចផ្តាសា | ដាក់ទោសជនណាដែលសាមាន្យ | ។ | |
| ៨៥ | អ្នកមិនគោរពច្បាប់វិន័យ | គេចង់ធ្វើអ្វីដែលរំខាន | |
| គេជីករណ្តៅចាំរុញច្រាន | ឱ្យខ្ញុំក្ស័យប្រាណនៅក្នុងនោះ | ។ | |
| ៨៦ | វិន័យព្រះអង្គសុទ្ធតែពិត | សូមទ្រង់អាណិតប្រណីប្រោស | |
| សូមជួយរូបខ្ញុំនេះផងចុះ | គេបៀតបៀនហួសគ្មានហេតុផល | ។ | |
| ៨៧ | នៅតែបន្តិចគេប្រហារ | ឱ្យខ្ញុំមរណាមិនទុកសល់ | |
| តែទូលបង្គំមិនខ្វាយខ្វល់ | ឬមានកិច្ចកលចោលវិន័យ | ។ | |
| ៨៨ | សូមប្រទានខ្ញុំមានជីវិត | រស់ឡើងវិញពិតដោយហឫទ័យ | |
| មេត្តាករុណាល្អប្រពៃ | ព្រះបន្ទូលថ្លៃខ្ញុំប្រតិបត្តិ | ។ | |
| ៨៩ | បពិត្រព្រះម្ចាស់ព្រះបន្ទូល | គង់វង្សមុតមូលមិនខ្ចាយខ្ចាត់ | |
| នៅស្ថានបរមសុខមិនរលត់ | អស់កល្បរហូតតរៀងទៅ | ។ | |
| ៩០ | ព្រះអង្គមានព្រះទ័យស្ម័គ្រស្មោះ | ប្រសើរសប្បុរសមិនអាស្រូវ | |
| ព្រះអង្គតែងតាំងផែនដីនៅ | រឹងប៉ឹងពេកកូវនៅស្ងប់ស្ងៀម | ។ | |
| ៩១ | អ្វីៗទាំងអស់សព្វសារពើ | ឥតប្រែប្រួលរើឬស្វិតក្រៀម | |
| មកដល់សព្វថ្ងៃឥតលាក់លៀម | សុទ្ធតែនៅក្រោមអំណាចព្រះ | ។ | |
| ៩២ | បើទូលបង្គំមិនពេញចិត្ត | នឹងវិន័យក្រឹត្យព្រះជាម្ចាស់ | |
| នោះខ្ញុំមុខជារងទុក្ខទោស | វេទនារងគ្រោះលុះក្សិណក្ស័យ | ។ | |
| ៩៣ | ខ្ញុំមិនដែលភ្លេចច្បាប់ព្រះអង្គ | ទាំងវិន័យផងដ៏ប្រពៃ | |
| ដោយសារតែច្បាប់នេះឯងហើយ | ទ្រង់ប្រទានឱ្យមានជីវិត | ។ | |
| ៩៤ | ជីវិតខ្ញុំផ្ញើរលើព្រះអង្គ | តម្រែតម្រង់តាមឱវាទ | |
| ដ្បិតទូលបង្គំតែងឈ្លបឆ្លៀត | មិនបង់មារយាទរកច្បាប់ផង | ។ | |
| ៩៥ | មានជនអាក្រក់ជនពាលា | វាចង់ផ្តន្ទាខ្ញុំតែម្តង | |
| តែខ្ញុំនៅតែគិតបំណង | រកច្បាប់ព្រះអង្គនិងវិន័យ | ។ | |
| ៩៦ | ខ្ញុំយល់ឃើញថាគ្រប់ទាំងអស់ | ដែលល្អឥតខ្ចោះនិងអ្វីៗ | |
| គង់មានដើមចុងមានចាស់ថ្មី | ឯព្រះវិន័យគ្មានព្រំដែន | ។ |
សូមដូរទៅជាបទកាកគតិ
| ៩៧ | ខ្ញុំសែនពេញចិត្ត | វិន័យក្រមក្រឹត្យ | របស់ព្រះអង្គ |
| ខ្ញុំតែងសញ្ជឹង | ពីវិន័យទ្រង់ | សព្វប្រការផង | |
| ជារៀងរាល់ថ្ងៃ | ។ | ||
| ៩៨ | វិន័យព្រះអង្គ | ឱ្យខ្ញុំត្រឹមត្រង់ | ប្រាជ្ញាវាងវៃ |
| ជាងពួកសត្រូវ | ដ្បិតខ្ញុំលកលៃ | រិះគិតរំពៃ | |
| ពីវិន័យនេះ | ។ | ||
| ៩៩ | ខ្ញុំវាងវៃឆ្លាត | ជាងគ្រូទៅទៀត | ព្រោះតែខ្ញុំចេះ |
| យកដំបូន្មាន | ទាំងប៉ុន្មាននេះ | មកសញ្ជឹងរិះ | |
| គិតពិចារណា | ។ | ||
| ១០០ | កាន់តាមបញ្ញត្ដិ | វិន័យមិនបាត់ | ខ្ញុំយល់ឃើញថា |
| មានប្រាជ្ញវាងវៃ | ជាងយាយជាងតា | ទោះចាស់យ៉ាងណា | |
| មិនដល់ខ្ញុំសោះ | ។ | ||
| ១០១ | ខ្ញុំគេចឱ្យឆ្ងាយ | ពីផ្លូវអន្តរាយ | អាក្រក់ទាំងអស់ |
| គេចចេញឱ្យផុត | ប្រព្រឹត្តតាមព្រះ | បន្ទូលអម្ចាស់ | |
| នៅជាប់ស្ថិតស្ថេរ | ។ | ||
| ១០២ | ខ្ញុំមិនងាកគេច | អ្វីទ្រង់សម្រេច | ត្រឹមត្រូវឥតប្រែ |
| ដ្បិតទ្រង់ប្រដៅ | ខ្ញុំរាល់ថ្ងៃខែ | ខ្ញុំមិនគេចកែ | |
| ចាកចោលទ្រង់ឡើយ | ។ | ||
| ១០៣ | បញ្ជានេះណា | ប្រៀបបានអាហារ | ឆ្ងាញ់ពិសេសហើយ |
| សម្រាប់រូបខ្ញុំ | គ្មានអ្វីស្មើឡើយ | ផ្អែមណាស់ព្រះអើយ | |
| លើសទឹកឃ្មុំផង | ។ | ||
| ១០៤ | គឺធម្មវិន័យ | របស់ម្ចាស់ថ្លៃ | ធ្វើឱ្យខ្ញុំត្រង់ |
| ចេះពិចារណា | រិះគិតឥតឆ្គង | ស្អប់ផ្លូវសៅហ្មង | |
| វៀចវេរបោកប្រាស | ។ | ||
| ១០៥ | បន្ទូលព្រះអង្គ | គឺជាចង្កៀង | ខ្ញុំបានឃើញច្បាស់ |
| ពិតជាពន្លឺ | ត្រចង់ត្រចះ | ឃើញផ្លូវស្រឡះ | |
| ឱ្យខ្ញុំសុខសាន្ត | ។ | ||
| ១០៦ | ខ្ញុំសូមសន្យា | ឥតងាករេថា | ធ្វើតាមមិនខាន |
| ខ្ញុំនឹងប្រតិបត្តិ | សេចក្តីប៉ុន្មាន | សុចរិតថ្កើងថ្កាន | |
| របស់ព្រះអង្គ | ។ | ||
| ១០៧ | បពិត្រព្រះម្ចាស់ | ខ្ញុំវេទនាណាស់ | សូមប្រោសខ្ញុំផង |
| ឱ្យមានជីវិត | សូមកុំបោះបង់ | ជួយឱ្យរស់ផង | |
| តាមទ្រង់សន្យា | ។ | ||
| ១០៨ | ឱ! ព្រះអម្ចាស់ | សូមទទួលត្រាស់ | ពាក្យខ្ញុំនេះណា |
| ចាត់ដូចតង្វាយ | ដាក់ថ្វាយក្សត្រា | ឱ្យស្គាល់បញ្ជា | |
| វិន័យម្ចាស់ថ្លៃ | ។ | ||
| ១០៩ | ខ្សែជីវិតខ្ញុំ | ប្រឈមមុខចំ | នឹងក្តីអន្តរាយ |
| តែខ្ញុំមិនភ្លេច | ពីធម្មវិន័យ | ចងចាំរាល់ថ្ងៃ | |
| ឥតបីងាករេ | ។ | ||
| ១១០ | មានជនអាក្រក់ | គេលបចាំដាក់ | អន្ទាក់ឥតល្ហែ |
| ចាប់ទូលបង្គំ | រាល់ឆ្នាំថ្ងៃខែ | ក៏ខ្ញុំមិនប្រែ | |
| ពីច្បាប់ព្រះអង្គ | ។ | ||
| ១១១ | ពាក្យដំបូន្មាន | ព្រះបានប្រទាន | ជាកេរផូរផង់ |
| ឱ្យទូលបង្គំ | រីករាយកន្លង | មានអំណរផង | |
| នៅក្នុងដួងចិត្ត | ។ | ||
| ១១២ | ខ្ញុំសូមប្តេជ្ញា | ធ្វើតាមបញ្ជា | វិន័យក្រមក្រឹត្យ |
| របស់ព្រះអង្គ | ដោយអស់ពីចិត្ត | លុះទីបំផុត | |
| ជីវិតក្សិណក្ស័យ | ។ | ||
| ១១៣ | ខ្ញុំស្អប់មនុស្ស | អាក្រក់ទុរយស | មានចិត្តពីរបី |
| តែខ្ញុំស្រឡាញ់ | ព្រះធម្មវិន័យ | ព្រះអម្ចាស់ថ្លៃ | |
| គ្មានថ្ងៃភ្លេចឡើយ | ។ | ||
| ១១៤ | ទ្រង់ជាជម្រក | ជាខែលឱ្យជ្រក | ផុតទុក្ខល្ហែល្ហើយ |
| សូមផ្ញើជីវិត | លើព្រះម្ចាស់ហើយ | សូមកុំកន្តើយ | |
| ទទួលយកផង | ។ | ||
| ១១៥ | ជនអាក្រក់អើយ | បើអ្នកចេញឆ្ងាយ | ខ្ញុំអស់សៅហ្មង |
| ឱ្យខ្ញុំប្រតិបត្តិ | វិន័យព្រះផង | ល្អល្អះឥតហ្មង | |
| ជាព្រះនៃខ្ញុំ | ។ | ||
| ១១៦ | សូមព្រះអង្គជួយ | គាំទ្រលើកស្ទួយ | ជួយទូលបង្គំ |
| តាមព្រះបន្ទូល | បញ្ជាមកខ្ញុំ | កុំឱ្យសង្ឃឹម | |
| ខ្ញុំប្រែខកចិត្ត | ។ | ||
| ១១៧ | សូមធ្វើបង្អែក | កុំបីរារែក | ខ្ញុំមានជីវិត |
| ខ្ញុំនឹងតម្រង់ | ខំផ្ចង់ទាំងចិត្ត | រកវិន័យក្រឹត្យ | |
| របស់ព្រះម្ចាស់ | ។ | ||
| ១១៨ | ព្រះអង្គមិនលះ | បង់ចោលអស់អ្នក | ដែលវេទនាប្រាស |
| ពីក្រឹត្យវិន័យ | នៃព្រះជាម្ចាស់ | ធ្វើអ្វីទាំងអស់ | |
| ជាការកុហក | ។ | ||
| ១១៩ | ពួកអាក្រក់នោះ | ព្រះអង្គផាត់អស់ | មិនមានសល់ទុក |
| ដូចជាសំរាម | គ្មានអ្វីសោយសោក | ហេតុនេះខ្ញុំយក | |
| ដំបូន្មានទ្រង់ | ។ | ||
| ១២០ | រូបកាយខ្ញុំភ័យ | ញ័រអស់ជើងដៃ | ដោយខ្លាចព្រះអង្គ |
| ទូលបង្គំកោត | សេចក្តីត្រឹមត្រង់ | អ្វីដែលព្រះអង្គ | |
| បានសម្រេចយក | ។ | ||
| ១២១ | ខ្ញុំខំប្រព្រឹត្ត | អំពើសុចរិត | យុត្តិធម៌រៀងមក |
| កុំឱ្យខ្ញុំធ្លាក់ | រណ្តៅលាមក | កុំឱ្យជួយអ្នក | |
| សង្កត់សង្កិន | ។ | ||
| ១២២ | សូមជួយធានា | រូបខ្ញុំដែលជា | អ្នកបម្រើទ្រង់ |
| បានសេចក្តីសុខ | ក្សេមក្សាន្តយូរលង់ | អ្នកអួតបំប៉ោង | |
| កុំមកជិះជាន់ | ។ | ||
| ១២៣ | យើងខ្ញុំទន្ទឹង | រង់ចាំព្រះអង្គ | សង្គ្រោះបន្ទាន់ |
| បញ្ជានេះណា | កាលពីគ្រាមុន | មិននៅទំរន់ | |
| ខ្ញុំចងចាំគិត | ។ | ||
| ១២៤ | សូមទ្រង់មេត្តា | ផ្តល់ក្តីករុណា | អាសូរអាណិត |
| មេត្តាប្រទាន | បង្រៀនទាំងក្រឹត្យ | វិន័យនោះពិត | |
| ឱ្យខ្ញុំស្គាល់ផង | ។ | ||
| ១២៥ | សូមមេត្តាព្រះ | ប្រទានខ្ញុំចេះ | កុំនៅបង្អង់ |
| ចេះពិចារណា | ខុសត្រូវឆ្គាំឆ្គង | ដំបូន្មានផង | |
| ទ្រង់ទូន្មានខ្ញុំ | ។ | ||
| ១២៦ | បពិត្រម្ចាស់អើយ | ក្នុងពេលនេះហើយ | ជួយទូលបង្គំ |
| ដ្បិតគេរំលោភ | វិន័យព្រះអង្គ | កុំបីរេរង់ | |
| បង្អង់កែគេច | ។ | ||
| ១២៧ | ខ្ញុំស្រឡាញ់ព្រះ | វិន័យអម្ចាស់ | ពេកក្រៃមិនភ្លេច |
| ស្រឡាញ់ជាងមាស | រស្មីរំលេច | ជាងប្រាក់ជាងពេជ្រ | |
| ទាំងឡាយទៅទៀត | ។ | ||
| ១២៨ | យើងខ្ញុំយល់ថា | ច្បាប់គ្រប់ប្រការ | ឥតបីឃ្លាងឃ្លាត |
| សុទ្ធតែត្រឹមត្រូវ | ឥតមានរវាត | ខ្ញុំតែងឈ្លបឆ្លៀត | |
| ត្រងត្រាប់គ្រប់យ៉ាង | ។ |
សូមដូរទៅជាបទពាក្យ ៧
| ១២៩ | ដំបូន្មាននៃព្រះអម្ចាស់ | ល្អវិសេសណាស់គ្រប់ពាក្យពេចន៍ | |
| ហេតុនេះខ្ញុំធ្វើតាមជានិច្ច | ឥតបីមានភ្លេចភ្លាត់របេះ | ។ | |
| ១៣០ | ការស្វែងរកព្រះបន្ទូលទ្រង់ | ឱ្យចិត្តភ្លឺស្វាងប្រាកដណាស់ | |
| ហើយធ្វើឱ្យអ្នកទន់ទាបចេះ | ពិចារណាត្រិះរិះគូរគិត | ។ | |
| ១៣១ | ខ្ញុំខំយកចិត្តទុកដាក់ស្តាប់ | ដោយក្តីត្រង់ត្រាប់អស់ពីចិត្ត | |
| ដ្បិតខ្ញុំចង់ស្គាល់វិន័យក្រឹត្យ | ព្រះម្ចាស់ពេកពិតឥតមានណាយ | ។ | |
| ១៣២ | សូមបែរព្រះភក្ត្រទតមកខ្ញុំ | សូមប្រណីកុំបីរសាយ | |
| ដូចទ្រង់ប្រណីជនទាំងឡាយ | ធ្លាប់ស្មោះឱនកាយថ្វាយព្រះអង្គ | ។ | |
| ១៣៣ | សូមជួយពង្រឹងទូលបង្គំ | មានចិត្តរឹងមាំមិនឃ្លេងឃ្លោង | |
| កុំបណ្តោយខ្ញុំធ្លាក់ទៅក្នុង | រណ្តៅអន្លង់ជ្រោះជ្រៅឡើយ | ។ | |
| ១៣៤ | សូមជួយរំដោះខ្ញុំឱ្យរួច | ពីអ្នកខិលខូចខ្ញុំបានស្បើយ | |
| អ្នកដែលជិះជាន់ឈប់មានហើយ | ខ្ញុំមិនកន្តើយធ្វើតាមច្បាប់ | ។ | |
| ១៣៥ | សូមទ្រង់សម្តែងព្រះហឫទ័យ | អាណិតប្រណីមកឆាប់ៗ | |
| អ្នកបម្រើទ្រង់ឱ្យចេះច្បាប់ | វិន័យគ្រប់សព្វបានភ្លឺស្វាង | ។ | |
| ១៣៦ | ទឹកភ្នែកខ្ញុំហូរឥតស្រាន្តស្រាក | យំឥតសម្រាកជាតឹកតាង | |
| ដោយខ្ញុំឃើញអ្នកគ្មានទីអាង | មិនគោរពតាមធម្មវិន័យ | ។ | |
| ១៣៧ | បពិត្រព្រះជាអម្ចាស់អើយ | ទ្រង់ប្រកបដោយសុចរិតក្រៃ | |
| សេចក្តីសម្រេចទ្រង់ថ្លាថ្លៃ | ត្រឹមត្រូវប្រពៃពេកកន្លង | ។ | |
| ១៣៨ | ព្រះជាអម្ចាស់បានប្រទាន | នូវដំបូន្មានល្អហ្មត់ហ្មង | |
| សុចរិតត្រឹមត្រូវពេកកន្លង | ឥតមានឆ្គាំឆ្គងសោះឡើយណា | ។ | |
| ១៣៩ | ខ្ញុំសែនក្តួលក្តៅមួម៉ៅខ្លាំង | ដោយឃើញពួកខ្មាំងចិត្តឫស្យា | |
| បំភ្លេចព្រះបន្ទូលនោះណា | សូមទ្រង់មេត្តាជួយតតាំង | ។ | |
| ១៤០ | បន្ទូលបញ្ជោពោលចេញជាក់ | ឥតលៀមឥតលាក់ឥតកំបាំង | |
| ទូលបង្គំអ្នកបម្រើទ្រង់ | ស្រឡាញ់យ៉ាងខ្លាំងបន្ទូលនេះ | ។ | |
| ១៤១ | ខ្ញុំជាមនុស្សក្រតូចតាច | គ្មានទាំងអំណាចគ្មានសក្តិយស | |
| តែខ្ញុំនៅចាំមិនភ្លេចសោះ | ពីច្បាប់ទាំងអស់ស្មោះឥតស្បើយ | ។ | |
| ១៤២ | សេចក្តីសុចរិតនៃព្រះអង្គ | ស្ថិតស្ថេរយូរលង់អស់កល្បហើយ | |
| ទោះធម្មវិន័យទ្រង់ក៏ដោយ | សុទ្ធតែនាំឱ្យប្រពៃពិត | ។ | |
| ១៤៣ | ខ្ញុំកើតទោសទុក្ខធំក្រៃលែង | អន្ទះអន្ទែងចំបែងចិត្ត | |
| វិន័យព្រះអង្គខ្ញុំនែបនិត្យ | មានក្តីសុខពិតឥតសោយសោក | ។ | |
| ១៤៤ | ដំបូន្មានទ្រង់សុចរិត | អស់កល្បអស់កប្បអង្វែងមក | |
| សូមប្រទានឱ្យខ្ញុំចេះរក | ពិចារណារយកការខុសត្រូវ | ។ | |
| ១៤៥ | ខ្ញុំសូមអង្វរព្រះអម្ចាស់ | ព្រះអង្គជាព្រះល្អពេកកូវ | |
| សូមឆ្លើយមកខ្ញុំកុំទុកនៅ | ខ្ញុំប្រព្រឹត្តត្រូវតាមវិន័យ | ។ | |
| ១៤៦ | យើងខ្ញុំអង្វរសូមព្រះអង្គ | សូមសង្គ្រោះផងប្រញាប់ខ្មី | |
| ខ្ញុំធ្វើតាមមិនបង្អង់អី | ពាក្យពេចន៍ថ្លាថ្លៃនៃព្រះអង្គ | ។ | |
| ១៤៧ | ខ្ញុំខំស្រែកទួញអង្វរព្រះ | មុនពេលថ្ងៃរះទៅទៀតផង | |
| ទន្ទឹងរង់ចាំមិនមានហ្មង | ស្តាប់ពាក្យព្រះអង្គមានបន្ទូល | ។ | |
| ១៤៨ | ខ្ញុំខំសញ្ជឹងនឹករិះគិត | ព្រះបន្ទូលពិតដែលទ្រង់ពោល | |
| បញ្ជាមកខ្ញុំនៅផុសថ្គោល | គឺព្រះបន្ទូលមុនភ្លឺច្បាស់ | ។ | |
| ១៤៩ | សូមស្តាប់ពាក្យដែលខ្ញុំអង្វរ | ដោយករុណាធម៌ដ៏ត្រចះ | |
| ឱព្រះម្ចាស់អើយជួយឱ្យរស់ | តាមការទាំងអស់ទ្រង់សម្រេច | ។ | |
| ១៥០ | ពួកអ្នកឃ្លាតចាកពីវិន័យ | ធម៌ព្រះម្ចាស់ថ្លៃគេមានល្បិច | |
| ខិតចូលមកជិតខ្ញុំជានិច្ច | ចិត្តគេគួចកិច្ចគុំកម្លៅ | ។ | |
| ១៥១ | បពិត្រព្រះម្ចាស់ពេលទ្រង់គង់ | នៅជិតរូបខ្ញុំសែនកក់ក្តៅ | |
| វិន័យទាំងអស់ទ្រង់ប្រដៅ | សែនត្រង់ត្រឹមត្រូវឥតមានខ្ចោះ | ។ | |
| ១៥២ | យើខ្ញុំបានដឹងច្បាស់ហើយថា | តាំងពីដូនតាមកហើយនោះ | |
| ដំបូន្មានទ្រង់ល្អឥតខ្ចោះ | គង់វង្សនៅអស់កល្បយូរយារ | ។ | |
| ១៥៣ | សូមព្រះអង្គទតមើលឱ្យច្បាស់ | ខ្ញុំរងទុក្ខទោសសោកគ្រាំគ្រា | |
| សូមរំដោះខ្ញុំផុតវេរា | មិនភ្លេចធម្មាក្រឹត្យវិន័យ | ។ | |
| ១៥៤ | សូមរកយុត្តិធម៌ឱ្យរូបខ្ញុំ | ការពារអប់រំដោយប្រណី | |
| ឱ្យមានជីវិតរស់ជាថ្មី | ដោយបន្ទូលថ្លៃថាប្រទាន | ។ | |
| ១៥៥ | ព្រះអង្គទ្រង់មិនសង្គ្រោះអ្នក | ដែលមិនជឿជាក់ចិត្តសាមាន្យ | |
| មិនកាន់វិន័យល្អថ្កើងថ្កាន | គេធ្វើមិនបានតាមបញ្ញត្តិ | ។ | |
| ១៥៦ | បពិត្រព្រះម្ចាស់អើយព្រះអង្គ | ព្រះហឫទ័យត្រង់តែងអាណិត | |
| សូមប្រោសឱ្យខ្ញុំមានជីវិត | តាមក្តីសម្រេចនោះឡើងវិញ | ។ | |
| ១៥៧ | អ្នកដែលបៀតបៀនទូលបង្គំ | មានចិត្តគួនគុំខ្ញុំជ្រក់ជ្រេញ | |
| តែខ្ញុំមិនព្រមឃ្លាតបែកចេញ | វិន័យពោរពេញសែនវិសុទ្ធ | ។ | |
| ១៥៨ | ពេលដែលខ្ញុំឃើញជនទុរយស | ខ្ញុំសែនទើសទាស់ពេញក្នុងចិត្ត | |
| ដ្បិតគេមិនធ្វើតាមបែបបទ | បន្ទូលវិសុទ្ធព្រះអង្គទេ | ។ | |
| ១៥៩ | សូមព្រះអម្ចាស់ឈ្វេងយល់ថា | រូបខ្ញុំនេះណាគ្មានកែប្រែ | |
| ស្រឡាញ់ច្បាប់ទ្រង់គ្មានពេលល្ហែ | សូមប្រទានតែជីវិតផង | ។ | |
| ១៦០ | បន្ទូលព្រះអង្គសុទ្ធតែពិត | ពេញដោយសុចរិតទៀងស្មោះត្រង់ | |
| ការវិនិច្ឆ័យល្អកន្លង | ស្ថិតស្ថេរយូរលង់អស់កប្បកល្ប | ។ | |
| ១៦១ | ពួកអ្នកដឹកនាំបៀតបៀនខ្ញុំ | ដោយមិនសក្តិសមគ្មានហេតុផល | |
| ខ្ញុំឥតមានព្រួយឥតខ្វាយខ្វល់ | មានតែបន្ទូលទើបខ្ញុំខ្លាច | ។ | |
| ១៦២ | ខ្ញុំរីករាយចិត្តនឹងទទួល | បញ្ជាទ្រង់ផ្ទាល់ដែលសម្រេច | |
| ដូចអ្នកទទួលបានមាសពេជ្រ | ជ័យភណ្ឌរំលេចថ្លៃពន់ពេក | ។ | |
| ១៦៣ | ខ្ញុំស្អប់ខ្ពើមការបោកកុហក | ភូតភរគម្រក់ខ្លាំងអនេក | |
| ដ្បិតខ្ញុំស្រឡាញ់នឹកឃ្លានស្រេក | ធម្មវិន័យពេកព្រះអង្គថ្លៃ | ។ | |
| ១៦៤ | ខ្ញុំសូមសរសើរកោតព្រះអង្គ | បានប្រាំពីរដងក្នុងមួយថ្ងៃ | |
| អ្វីទ្រង់សម្រេចល្អប្រពៃ | សុចរិតពេកក្រៃមិនប្រែប្រួល | ។ | |
| ១៦៥ | អ្នកណាស្រឡាញ់វិន័យធម៌ | នឹងមានជោគល្អហើយទទួល | |
| បានក្តីសុខសាន្តរស់នៅស្រួល | មិនជួបភ័យជ្រួលបានថ្កើងថ្កាន | ។ | |
| ១៦៦ | ខ្ញុំជឿសង្ឃឹមថាព្រះម្ចាស់ | មុខជាសង្គ្រោះខ្ញុំពុំខាន | |
| ខ្ញុំសូមប្រព្រឹត្តតាមស្នាមដាន | វិន័យថ្កើងថ្កាននៃព្រះអង្គ | ។ | |
| ១៦៧ | ខ្ញុំប្រព្រឹត្តតាមដំបូន្មាន | ខកខានមិនហ៊ានគឺស្មោះត្រង់ | |
| ស្រឡាញ់ដំបូន្មានព្រះអង្គ | ឥតមានវាងវង់ឬកលកិច្ច | ។ | |
| ១៦៨ | ទូលបង្គំប្រព្រឹត្តតាមច្បាប់ | បញ្ជាបង្គាប់មិនមានភ្លេច | |
| អ្វីដែលខ្ញុំធ្វើទ្រង់ជ្រាបខ្ទេច | ឥតមានស្រពេចស្រពិលឡើយ | ។ |
សូមដូរទៅជាបទកាកគតិ
| ១៦៩ | ឱ! ព្រះអម្ចាស់ | សូមសណ្តាប់ច្បាស់ | សំឡេងខ្លាំងល្វើយ |
| ដែលខ្ញុំបានស្រែក | ទ្រង់សណ្តាប់ហើយ | សូមប្រទានឱ្យ | |
| ខ្ញុំចេះរិះគិត | ។ | ||
| ១៧០ | សូមពាក្យទទូច | អង្វរថ្ងូរថ្ងួច | លាន់ឮទៅជិត |
| សូមជួយរំដោះ | ឱ្យរួចជីវិត | តាមបន្ទូលពិត | |
| សន្យាទ្រង់ផង | ។ | ||
| ១៧១ | សូមឱ្យរូបខ្ញុំ | ពោលពាក្យឧត្តម | សរសើរព្រះអង្គ |
| ដ្បិតទ្រង់បង្រៀន | វិន័យថ្កុំថ្កើង | របស់ព្រះអង្គ | |
| ខ្ញុំបានយល់ច្បាស់ | ។ | ||
| ១៧២ | ខ្ញុំនឹងស្រែកច្រៀង | បន្លឺសំនៀង | សរសើរដល់ព្រះ |
| បន្ទូលសន្យា | សក្តិសមឥតខ្ចោះ | ធម្មវិន័យនោះ | |
| សុចរិតកន្លង | ។ | ||
| ១៧៣ | សូមសម្តែងព្រះ | បារមីទាំងអស់ | ហើយសង្គ្រោះផង |
| ដ្បិតទូលបង្គំ | សម្រេចបំណង | តាមច្បាប់ព្រះអង្គ | |
| មិនគេចកែឡើយ | ។ | ||
| ១៧៤ | បពិត្រព្រះម្ចាស់ | ខ្ញុំចង់ឱ្យព្រះ | សង្គ្រោះផុតក្ស័យ |
| ខ្ញុំពេញចិត្តណាស់ | នឹងធម្មវិន័យ | ជារៀងរាល់ថ្ងៃ | |
| ពុំមានស្រាកស្រាន្ត | ។ | ||
| ១៧៥ | សូមឱ្យជីវិត | ខ្ញុំនៅរស់ពិត | ដើម្បីនឹងបាន |
| សរសើរតម្កើង | ព្រះដ៏ថ្កើងថ្កាន | សេចក្តីប៉ុន្មាន | |
| ជួយលើកទឹកចិត្ត | ។ | ||
| ១៧៦ | ខ្ញុំដើរដូចសត្វ | ចៀមវង្វេងបាត់ | សូមយាងនែបនិត្យ |
| មករកខ្ញុំជា | បម្រើស្មោះពិត | ដ្បិតខ្ញុំមិនភ្លាត់ | |
| ភ្លេចវិន័យទ្រង់ | ។ |
ទំនុកតម្កើងលេខ ១២០ (១១៩) បទព្រហ្មគីតិ
| ១ | ពេលខ្ញុំមានអាសន្ន | ភ័យស្លោស្លន់ខ្ញុំហៅរក | |
| ព្រះម្ចាស់ឱ្យយាងមក | ទ្រង់ឆ្លើយរកតបនឹងខ្ញុំ | ។ | |
| ២ | ឱព្រះអម្ចាស់អើយ | កុំកន្តើយគង់សំងំ | |
| រំដោះផុតទុក្ខធំ | កុំឱ្យខ្ញុំជួបបោកប្រាស | ។ | |
| ៣ | អ្នកនិយាយមិនពិត | ពោលបញ្ឆិតពាក្យផ្តេសផ្តាស | |
| តើត្រូវទទួលទោស | យ៉ាងណាខ្លះនៅពេលក្រោយ | ។ | |
| ៤ | គឺត្រូវទទួលទុក្ខ | ឈឺចាប់ចុកមិនផុតឡើយ | |
| ផ្លែព្រួញមុតធ្លុះហើយ | ភ្លើងឆេះកាយមិនប្រណី | ។ | |
| ៥ | ខ្ញុំរស់មិនបានសុខ | នៅក្នុងស្រុកមនុស្សព្រៃ | |
| ជនពាលសាហាវក្រៃ | ខ្ញុំស្ទើរក្ស័យសែនខ្វាយខ្វល់ | ។ | |
| ៦ | ជាយូរឆ្នាំកន្លង | ខ្ញុំរស់រងទុក្ខអំពល់ | |
| ពួកមនុស្សមិនយល់ | មិនចង់ស្គាល់សន្តិភាព | ។ | |
| ៧ | ពេលណាខ្ញុំហាស្តី | គេមិនខ្ចីបែរមកស្តាប់ | |
| មិនចង់សន្តិភាព | បែរជារៀបធ្វើសង្គ្រាម | ។ |
ទំនុកតម្កើងលេខ ១២១ (១២០) បទពាក្យ ៧
| ១ | ខ្ញុំងើបមុខឡើងភ្នែកសម្លឹង | ឯនាយល្វើយល្វឹងទៅដល់ភ្នំ | |
| ថាតើនរណានឹងជួយខ្ញុំ | ឱ្យផុតទុក្ខធំគ្រប់ៗគ្រា | ។ | |
| ២ | គឺមានតែអង្គព្រះអម្ចាស់ | ដែលប្រណីប្រោសរាល់វេលា | |
| ទ្រង់បង្កើតដីផ្ទៃមេឃា | ព្រះអង្គគឺជាព្រះសង្គ្រោះ | ។ | |
| ៣ | សូមទ្រង់មេត្តាកុំបណ្តោយ | ឱ្យជើងអ្នកធ្លោយរងរបួស | |
| ករុណាអាសូរជួយសង្គ្រោះ | កុំឱ្យមានគ្រោះឬត្រូវដួល | ។ | |
| ៤ | ព្រះអង្គដែលថែទាំការពារ | ស្រាអែលគ្រប់គ្នាបានសុខស្រួល | |
| ព្រះអង្គសង្គ្រោះមិនឱ្យដួល | ទ្រង់មិនប្រែប្រួលផ្ទុំលក់ឡើយ | ។ | |
| ៥ | ព្រះអម្ចាស់តែងរក្សាថែ | ការពារឥតល្ហែមិនកន្តើយ | |
| ទ្រង់គង់នៅខាងស្តាំអ្នកហើយ | កុំខ្វល់ខ្វាយឡើយទ្រង់ជាម្លប់ | ។ | |
| ៦ | ព្រះអាទិ្យរះក្នុងពេលថ្ងៃ | មិនធ្វើទុក្ខអ្វីភ្លឺគ្រងគ្រប់ | |
| ឯព្រះច័ន្ទចរនៅពេលយប់ | ទុក្ខសោកក៏ឈប់ដល់អ្នកដែរ | ។ | |
| ៧ | ព្រះអម្ចាស់នឹងថែរក្សា | រារាំងបាំងការពារថ្នមថែ | |
| ហេតុការណ៍អាក្រក់ទ្រង់បង្វែរ | មិនឱ្យកើតក្បែររូបអ្នកឡើយ | ។ | |
| ព្រះម្ចាស់ថែអ្នកគ្មានឈរឈប់ | អ្វីៗសព្វគ្រប់មិនកន្តើយ | ||
| កិច្ចការអ្នកធ្វើនឹងធូរស្បើយ | ពីពេលនេះហើយតរៀងទៅ | ។ |
ទំនុកតម្កើងលេខ ១២២ (១២១) បទកាកគតិ
| ១ | គេប្រាប់ខ្ញុំថា | យើងគ្រប់កាយា | ទៅព្រះដំណាក់ |
| ទីដែលព្រះជា | អម្ចាស់គង់ស្នាក់ | ល្អស្អាតត្រជាក់ | |
| ខ្ញុំសប្បាយក្រៃ | ។ | ||
| ២ | យេរូសាឡឹម | ភ័្រក្តអ្នកប៉ប្រិម | ឥតមានទាស់អ្វី |
| យើងនាំគ្នាឈាន | ជើងចូលដល់ដី | ដល់ទ្វារបុរី | |
| នៃអ្នកហើយណា | ។ | ||
| ៣ | យេរូសាឡឹម | ជាក្រុងមួយធំ | សែនស្រស់សង្ហា |
| ដែលសង់ឡើងបាន | រឹងមាំក្រៃណា | កំពែងអស្ចារ្យ | |
| ល្អព័ទ្ធជុំជិត | ។ | ||
| ៤ | គ្រប់កុលសម្ព័ន្ធ | នានារួសរាន់ | នាំគ្នាមកស្ថិត |
| ច្រៀងលើកតម្កើង | ព្រះម្ចាស់មានឫទ្ធិ | តាមច្បាប់នៃជាតិ | |
| ជនអ៊ីស្រាអែល | ។ | ||
| ៥ | ទីនេះក៏មាន | បល្ល័ង្កថ្កើងថ្កាន | នៃរាជវង្សដែល |
| ជាស្តេចដាវីឌ | បារមីក្រាស់ក្រែល | គ្រប់គ្រងក្រវែល | |
| រាស្រ្តដោយយុត្តិធម៌ | ។ | ||
| ៦ | សូមព្រះអម្ចាស់ | ប្រណីសន្តោស | សន្តិភាពបវរ |
| ដល់ក្រុងសាឡឹម | ឱ្យអ្នកស្មោះសរ | ស្រឡាញ់ក្រុងល្អ | |
| រស់នៅសុខសាន្ត | ។ | ||
| ៧ | ឱ្យអ្នករស់ក្នុង | កំពែងទីក្រុង | បានសុខក្សេមក្សាន្ត |
| សូមឱ្យវិមាន | ក្នុងក្រុងប៉ុន្មាន | ជួបតែសុខសាន្ត | |
| ឥតមានទុក្ខភ័យ | ។ | ||
| ៨ | យល់ដល់សន្តាន | ញាតិមិត្តភុំផាន | បងប្អូនប្រុសស្រី |
| ខ្ញុំពោលឡើងថា | សូមឱ្យសិរី | បវរសួស្តី | |
| ដល់ក្នុងថ្កុំថ្កើង | ។ | ||
| ៩ | យល់ដល់ដំណាក់ | ល្អស្រស់វលក្ខណ៍ | ជាព្រះនៃយើង |
| សូមឱ្យអ្នកបាន | សិរីរុងរឿង | ខ្ពង់ខ្ពស់ថ្កុំថ្កើង | |
| សុភមង្គល | ។ |
ទំនុកតម្កើងលេខ ១២៣ (១២២) បទព្រហ្មគីតិ
| ១ | ឱ! ព្រះជាអម្ចាស់ | គង់ខ្ពស់ណាស់ស្ថានសុខអើយ | |
| ខ្ញុំងើបមុខឡើងហើយ | សម្លឹងងើយទៅព្រះអង្គ | ។ | |
| ២ | យើងខ្ញុំក៏សម្លឹង | និងទន្ទឹងរង់ចាំទ្រង់ | |
| ដូចបម្រើរំពឹង | មើលដៃជើងម្ចាស់សន្តោស | ។ | |
| ៣ | ឱ! ព្រះអម្ចាស់អើយ | អាណិតហើយមេត្តាប្រោស | |
| យើងខ្ញុំនេះផងចុះ | ខ្ញុំឥតខុសគេមើលងាយ | ។ | |
| ៤ | យើងខ្ញុំមិនអាចទ្រាំ | គេសើចយំដោយពេបជ្រាយ | |
| គេជេរពីជិតឆ្ងាយ | អ្នកទាំងឡាយវាយឫកខ្ពស់ | ។ |
ទំនុកតម្កើងលេខ ១២៤ (១២៣) បទពាក្យ ៧
| ១ | ប្រសិនបើគ្មានព្រះអម្ចាស់ | មិនជួយសន្តោសគាំទ្រទេ | |
| សូមអ៊ីស្រាអែលពោលហូរហែរ | ពោលកុំទំនេរទាំងអស់គ្នា | ។ | |
| ២ | ប្រសិនបើគ្មានព្រះអម្ចាស់ | នៅខាងយើងនោះគ្រប់វេលា | |
| ពេលណាសត្រូវលើកគ្នីគ្នា | សម្រុកពុះពារវាយលើយើង | ។ | |
| ៣ | ពេលណាគេមានកំហឹងខ្លាំង | គេមកប្រឆាំងយើងនឹងប៉ើង | |
| គេនឹងត្របាក់លេបដូចភ្លើង | មិនឱ្យពួកយើងសុខសាន្តឡើយ | ។ | |
| ៤ | យើងនឹងលិចលង់ក្នុងសមុទ្រ | ភិតភ័យតក់ស្លុតឥតមានស្បើយ | |
| ទឹកហូរនាំយើងគ្មានកោះត្រើយ | ទៅកាន់ទីឆ្ងាយគ្មានគោលដៅ | ។ | |
| ៥ | ពេលយើងកំពុងអស់កម្លាំង | មានទឹកកួចខ្លាំងពន្លិចទៅ | |
| ដល់បាតជលសាដ៏សែនជ្រៅ | ជីវិតយើងត្រូវលង់ក្សិណក្ស័យ | ។ | |
| ៦ | សូមលើកតម្កើងព្រះអម្ចាស់ | ដ្បិតទ្រង់ជាព្រះមានបារមី | |
| ទ្រង់ពុំប្រគល់យើងក្នុងដៃ | ធ្វើរំពានៃពួកនោះឡើយ | ។ | |
| ៧ | យើងរួចជីវិតដូចបក្សី | គេចផុតពីដៃព្រានព្រៃហើយ | |
| គឺលប់ធ្លុះធ្លាយគ្មានសល់ឡើយ | យើងបានធូរស្បើយរស់ជីវ៉ា | ។ | |
| ៨ | ព្រះអម្ចាស់បានសង្គ្រោះយើង | ដោយព្រះនាមថ្កើងមានចេស្តា | |
| គឺព្រះអង្គដែលមានមេត្តា | បង្កើតវេហានិនផែនដី | ។ |
ទំនុកតម្កើងលេខ ១២៥ (១២៤) បទកាកគតិ
| ១ | អ្នកផ្ញើជីវិត | លើព្រះមានឫទ្ធិ | អ្នកនោះប្រៀបបាន |
| នឹងភ្នំស៊ីយ៉ូន | ស្រស់បស់ភុំផាន | ស្ថិតស្ថេរសុខសាន្ត | |
| ជាទីសង្ឃឹម | ។ | ||
| ២ | ភ្នំព័ទ្ធជិតជុំ | ទីក្រុងឧត្តម | យេរូសាឡឹម |
| ឯព្រះអម្ចាស់ | ក៏គង់នៅជុំ | រាស្រ្តផុតទុក្ខធំ | |
| បានសុខសិរី | ។ | ||
| ៣ | ដ្បិតស្តេចយង់ឃ្នង | ពុំអាចគ្រប់គ្រង | នៅលើទឹកដី |
| នៃជនសុចរិត | គ្មានចិត្តព្រៃផ្សៃ | ចិត្តចង់ធ្វើអ្វី | |
| ដែលជាកំហុស | ។ | ||
| ៤ | ឱ! ព្រះអម្ចាស់ | សូមសម្តែងព្រះ | ហឫទ័យសប្បុរស |
| ទៅលើអស់អ្នក | មានចិត្តត្រង់ស្មោះ | ល្អឥតមានទាស់ | |
| ជាមនុស្សទៀងត្រង់ | ។ | ||
| ៥ | រីអ្នកចូលចិត្ត | ដើរផ្លូវទុច្ចរិត | វៀចវេរសៅហ្មង |
| សូមព្រះអម្ចាស់ | ដេញគេទៅផង | ឱ្យទៅនៅក្នុង | |
| ហ្វូងមនុស្សគម្រក់ | ។ | ||
| សូមទ្រង់ប្រទាន | អ៊ីស្រាអែលបាន | ផុតគ្រោះអាក្រក់ | |
| រួចពីមនុស្សបាប | ភូតភរកុហក | ផុតមនុស្សគម្រក់ | |
| សុខសាន្តតទៅ | ។ |
ទំនុកតម្កើងលេខ ១២៦ (១២៥) បទព្រហ្មគីតិ
| ១ | ពេលព្រះដឹកនាំអ្នក | ដែលជំពាក់ខ្លួនជាឈ្លើយ | |
| មកក្រុងស៊ីយ៉ូនហើយ | យើងធូរស្បើយដូចយល់សប្តិ | ។ | |
| ២ | យើងសើចហ៊ោរសប្បាយ | អរក្អាកក្អាយឥតមានឈប់ | |
| ស្រែកជ័យឃោសន៍សាយសព្វ | លាន់សូរស័ព្ទគ្រប់ទិសា | ។ | |
| ពេលនោះក្នុងចំណោម | ជាតិទាំងព្រមគេពោលថា៖ | ||
| «ព្រះម្ចាស់មានចេស្តា | ធ្វើអស្ចារ្យចំពោះគេ» | ។ | |
| ៣ | ព្រះអង្គបានធ្វើការ | ដ៏អស្ចារ្យអ្វីម៉េ្លះទេ | |
| យើងលែងគិតគ្នាន់គ្នេរ | បានល្ហើយល្ហែអរសប្បាយ | ។ | |
| ៤ | ឱ! ព្រះម្ចាស់ឧត្តម | សូមប្រោសខ្ញុំឱ្យរីកសាយ | |
| ដូចរហោស្ថានឆ្ងាយ | សូមប្រែក្លាយមានទឹកហូរ | ។ | |
| ៥ | អ្នកណាសាបព្រោះស្រូវ | ដោយសោកសៅគួរអាសូរ | |
| ទាំងទឹកភ្នែកជន់ជោរ | នឹងច្រូតយកទាំងសប្បាយ | ។ | |
| ៦ | គេយកពូជទៅព្រោះ | ទាំងស្រណោះយំសោកស្តាយ | |
| ក្រោយមកគេប្រែក្លាយ | ហ៊ោសប្បាយដោយអំណរ | ។ |
ទំនុកតម្កើងលេខ ១២៧ (១២៦) បទពាក្យ ៧
| ១ | ប្រសិនបើព្រះជាអម្ចាស់ | មិនជួយសង់ផ្ទះនោះទេណា | |
| អ្នកសង់ខំប្រឹតឥតបានការ | គឺគ្មានវាសនាខ្វះលំនឹង | ។ | |
| បើព្រះអម្ចាស់មិនរក្សា | ទីក្រុងទេណាឱ្យរឹងប៉ឹង | ||
| អ្នកយាមទីក្រុងដែលខំប្រឹង | យាមរាល់ថ្ងៃហ្នឹងអត់អសារ | ។ | |
| ២ | អ្នករាល់គ្នាក្រោកពីព្រលឹម | រកស៊ីចិញ្ចឹមជន្មជីវ៉ា | |
| ខំទាំងលំបាកគ្រប់កាយា | តែឥតបានការផលចំណេញ | ។ | |
| ព្រះជាអម្ចាស់បានប្រទាន | អាហារធនធានច្រើនពាសពេញ | ||
| ដល់អ្នកដែលព្រះអង្គស្រឡាញ់ | ក្នុងពេលយប់យន់គេនិទ្រា | ។ | |
| ៣ | ព្រះអម្ចាស់ប្រទានកូនចៅ | ស្ថិតស្ថេរគង់នៅចាត់ទុកជា | |
| ចំណែកមរតកដ៏មហិមា | ជាពរជ័យាពីព្រះអង្គ | ។ | |
| ៤ | កូនប្រុសៗដែលកើតចេញមក | ពេលដែលឪពុកពេញកម្លាំង | |
| ដូចព្រួញដែលស្រួចមុតយ៉ាងខ្លាំង | នៃអ្នកចម្បាំងពេលប្រយុទ្ធ | ។ | |
| ៥ | អ្នកដែលមានកូនប្រុសយ៉ាងច្រើន | នោះនឹងចម្រើនសុខបំផុត | |
| ពេលមានបច្ចាមកប្រយុទ្ធ | គេមិនតក់ស្លុតមិនអាម៉ាស | ។ |
ទំនុកតម្កើងលេខ ១២៨ (១២៧) បទកាកគតិ
| ១ | អ្នកណាកោតខ្លាច | គោរពអំណាច | ព្រះជាអម្ចាស់ |
| ដើរតាមគន្លង | មាគ៌ានៃព្រះ | អ្នកនោះឥតទាស់ | |
| ពោរពេញមង្គល | ។ | ||
| ២ | អ្នកនឹងទទួល | បានឥតប្រែប្រួល | យកនូវភោគផល |
| ចេញពីកិច្ចការ | គ្រប់ពេលរៀងរាល់ | នឹងមានមង្គល | |
| ចម្រើនពេកក្រៃ | ។ | ||
| ៣ | ឯភរិយាអ្នក | ដែលនៅក្នុងផ្ទះ | ដូចដើមស្រស់ខ្ចី |
| មានស្លឹកមានផ្លែ | ស្រគាលទុំខ្ចី | កូនប្រុសរញ៉ី | |
| ដូចដើមឈើតូច | ។ | ||
| ៤ | នេះជាអំណោយ | ទ្រង់ប្រទានឱ្យ | គេបានសម្រេច |
| ដល់អ្នកកោតខ្លាច | ឫទ្ធីអំណាច | ផលច្រើនពន់ពេក | |
| មិនពិបាករក | ។ | ||
| ៥ | សូមទ្រង់ប្រសិទ្ធិ | ពរជ័យវិចិត្រ | ពីស៊ីយ៉ូនមក |
| ជារៀងរាល់ថ្ងៃ | កុំបាច់លៃលក | ដើរតត្រុករក | |
| ក្នុងជីវិតអ្នក | ។ | ||
| ៦ | អ្នកនឹងឃើញចៅ | របស់អ្នកនៅ | បីបមថ្នមថ្នាក់ |
| ឱ្យអ៊ីស្រាអែល | បានសុខជាជាក់ | គ្មានគ្រោះឧបសគ្គ | |
| ជួបតែសុខសាន្ត | ។ |
ទំនុកតម្កើងលេខ ១២៩ (១២៨) បទព្រហ្មគីតិ
| ១ | គេតែងធ្វើបាប | ខ្ញុំជាដរាប | តាំងពីក្មេងខ្ចី |
| ឱ្យអ៊ីស្រាអែល | ទាំងប្រុសទាំងស្រី | ស្រែកពោលស្រដី | |
| តាមដូច្នេះថា៖ | ។ | ||
| ២ | «គេធ្វើបាបខ្ញុំ | ដូចចងគំនុំ | តាំងពីកុមារ |
| គេចង់សម្លាប់ | ចាក់កាប់ប្រហារ | តែទោះយ៉ាងណា | |
| ក៏មិនឈ្នះខ្ញុំ | ។ | ||
| ៣ | គេភ្ជួរគេរាស់ | គេដាំគេដុះ | ធ្វើគន្លងធំ |
| គេភ្ជួរលើខ្នង | ដូចភ្ជួរដីភូមិ | លើសាច់ឈាមខ្ញុំ | |
| ឱ្យឈឺគ្រាំគ្រា | ។ | ||
| ៤ | ប៉ុន្តែព្រះម្ចាស់ | ទ្រង់សប្បុរសណាស់ | ដល់យើងគ្រប់គ្នា |
| ទ្រង់ស្រាយចំណង | ពួកជនពាល | ចេញពីអង្គា | |
| ខ្ញុំសុខសាន្តណាស់ | ។ | ||
| ៥ | សូមឱ្យអស់ជន | ស្អប់ក្រុងស៊ីយ៉ូន | ជួបក្តីអាម៉ាស់ |
| និងដកខ្លួនថយ | ចេញឆ្ងាយស្រឡះ | វិនាសព្រាត់ប្រាស | |
| កុំបីសល់នៅ | ។ | ||
| ៦ | សូមឱ្យពួកគេ | កុំបីល្ហើយល្ហែ | ដូចជាដើមស្មៅ |
| លើដំបូលផ្ទះ | ហើយត្រូវកម្តៅ | ស្ងួតក្រៀមស្វិតទៅ | |
| មុនពេលលាស់ខ្ចី | ។ | ||
| ៧ | សូម្បីតែគេ | ច្រូតស្មៅនោះដែរ | ក៏មិនពេញដៃ |
| មិនល្មមសម្រាប់ | ចងកណ្តាប់អី | ព្រោះស្មៅក្សិណក្ស័យ | |
| អស់ន័យខ្លឹមសារ | ។ | ||
| ៨ | សូមកុំឱ្យអស់ | អ្នកដើរតាមនោះ | ពោលទៅគេថា |
| «សូមព្រះអម្ចាស់ | ប្រទានជ័យា | ដល់អ្នករាល់គ្នា» | |
| តទៅទៀតឡើយ | ។ |
ទំនុកតម្កើងលេខ ១៣០ (១២៩) បទពាក្យ ៧
| ១ | បពិត្រព្រះជាអម្ចាស់អើយ | ខ្ញុំស្រែកដង្ហើយរកព្រះអង្គ | |
| ពីក្នុងរណ្តៅជ្រៅកន្លង | មេត្តាជួយផងផុតពីស្លាប់ | ។ | |
| ២ | សំឡេងខ្ញុំឮដូចចម្រៀង | សូមព្រះអង្គផ្ទៀងព្រះកាណ៌ស្តាប់ | |
| ពាក្យខ្ញុំអង្វរទទូចប្រាប់ | រៀបរាប់រ៉ាយរ៉ាប់សូមសន្តោស | ។ | |
| ៣ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | បើព្រះអង្គចាំពីកំហុស | |
| អំពើបាបកម្មជនស្រីប្រុស | គ្មានម្នាក់ណាសោះរួចខ្លួនឡើយ | ។ | |
| ៤ | ប៉ុន្តែព្រះអង្គតែងអត់ទោស | ប្រណីសន្តោសខ្ញុំធូរស្បើយ | |
| រួចផុតទុក្ខទោសបានល្ហែល្ហើយ | គឺព្រះអង្គហើយខ្ញុំគោរព | ។ | |
| ៥ | ខ្ញុំទុកចិត្តលើព្រះអម្ចាស់ | ជីវិតខ្ញុំនេះផ្ញើសព្វគ្រប់ | |
| សង្ឃឹមលើព្រះបន្ទូលគាប់ | មិនឈរមិនឈប់ទេព្រះអង្គ | ។ | |
| ៦ | ខ្ញុំទន្ទឹងចាំព្រះអម្ចាស់ | ជាងអ្នកយាមផ្ទះទៅទៀតផង | |
| ពេលឃើញថ្ងៃរះស្រស់បំព្រង | រួចផុតទុក្ខផងមួយរាត្រី | ។ | |
| ៧ | ឱ! អ៊ីស្រាអែលសូមទុកចិត្ត | ព្រះល្អវិសុទ្ធដោយព្រះទ័យ | |
| មេត្តាករុណាត្រាប្រណី | ទ្រង់សព្វព្រះទ័យជួយជានិច្ច | ។ | |
| ៨ | ព្រះអង្គរំដោះអ៊ីស្រាអែល | ពីកំហុសដែលមានច្រើនតិច | |
| គេបានប្រព្រឹត្តជាប់ជានិច្ច | ព្រះអង្គសម្រេចបានសុខសាន្ត | ។ |
ទំនុកតម្កើងលេខ ១៣១ (១៣០) បទកាកគតិ
| ១ | បពិត្រព្រះម្ចាស់ | ខ្ញុំជាមនុស្ស | ដែលមិនអំនួត |
| មិនវាយឫកខ្ពស់ | មិនអាងមិនអួត | មិនចង់ប្រកួត | |
| អ្នកតូចអ្នកទាប | ។ | ||
| ខ្ញុំមិនលោភលន់ | ចង់បានទ្រព្យធន | គេជារៀងរាប | |
| មិនចង់បានអ្វី | ដែលធំហួសប្រៀប | លើសសមត្ថភាព | |
| របស់ខ្ញុំឡើយ | ។ | ||
| ២ | តែផ្ទុយទៅវិញ | ចិត្តខ្ញុំពោរពេញ | ស្ងៀមស្ងាត់ព្រងើយ |
| ដូចជាកូនក្មេង | ជាប់ទ្រូងម្តាយហើយ | វាធ្វើកន្តើយ | |
| នឹងអ្វីទាំងអស់ | ។ | ||
| ៣ | អ៊ីស្រាអែលអើយ | កុំបង្អង់ឡើយ | ទុកចិត្តលើព្រះ |
| តាំងពីឥឡូវ | តទៅឥតខ្ចោះ | រហូតដល់អស់ | |
| កប្បកល្បជានិច្ច | ។ |
ទំនុកតម្កើងលេខ ១៣២ (១៣១) បទព្រហ្មគីតិ
| ១ | ឱ! ព្រះអម្ចាស់អើយ | កុំកន្តើយសូមនឹកដល់ | |
| ដាវីឌសែនខ្វាយខ្វល់ | នឿយហត់ជ្រុលគ្រប់កិច្ចការ | ។ | |
| ២ | ព្រះរាជាបានស្បថ | ជាកំណត់ទ្រង់សន្យា | |
| ព្រះដ៏មានចេស្តា | នៃលោកយ៉ាកុបគ្រប់គ្នា | ។ | |
| ៣ | ថាខ្ញុំមិនចូលជ្រក | ក្នុងជម្រកព្រះពន្លា | |
| មិនព្រមចូលនិទ្រា | លើគ្រែគ្រានេះឡើយណា | ។ | |
| ៤ | ខ្ញុំមិនព្រមបិទភ្នែក | មិនព្រមដេកលង់នេត្រា | |
| ដរាបខ្ញុំនេះណា | ចាត់ចែងការថ្វាយមិនបាន | ។ | |
| ៥ | គឺព្រះតំណាក់ជ័យ | ថ្វាយក្សត្រថ្លៃខ្លាំងក្លាហាន | |
| ព្រះយ៉ាកុបថ្កើងថ្កាន | បើមិនបានខ្ញុំសោកា | ។ | |
| ៦ | ហឹបសម្ពន្ធមេត្រី | ឮគេស្តីនិយាយថា | |
| ឯភូមិអេប្រាតា | នៅយ៉ាអាឃើញហឹបជាក់ | ។ | |
| ៧ | ចូរយើងនាំគ្នីគ្នា | គ្រប់អង្គាចូលដំណាក់ | |
| ក្រាបទាបបាទាព្រះ | ដោយស្មោះស្ម័គ្រគោរពថ្កើង | ។ | |
| ៨ | ឱ! ព្រះជាអម្ចាស់ | មេត្តាប្រោសសូមតើនឡើង | |
| ជាមួយហឹបព្រះអង្គ | សូមយាងគង់រហូតទៅ | ។ | |
| ៩ | សូមឱ្យបូជាចារ្យ | គ្រប់កាយាកុំហ្មងសៅ | |
| ធ្វើសុចរិតជាផ្លូវ | រាស្រ្តរស់នៅហ៊ោរសប្បាយ | ។ | |
| ១០ | ដោយយល់ដល់ព្រះបាទ | នាមដាវីឌដ៏ស្រស់ស្រាយ | |
| កុំចោលស្តេចនេះឡើយ | គឺទ្រង់ហើយបានអភិសេក | ។ | |
| ១១ | ព្រះអង្គបានសន្យា | នឹងស្តេចដាវីឌល្អឯក | |
| យើងនឹងតែងតាំងពូជ | ឱ្យគ្រងរាជ្យជាបន្ត | ។ | |
| ១២ | ប្រសិនបើបុត្រអ្នក | កាន់បានជាក់សម្ពន្ធល្អ | |
| មេត្រីយើងតៗ | គ្រប់តំណយើងប្រដៅ | ។ | |
| នោះពូជគេនឹងបាន | ល្អថ្កើងថ្កានមិនអាស្រូវ | ||
| ឡើងគ្រងរាជ្យតទៅ | តកូនចៅឥតស្រាកស្រាន្ត | ។ | |
| ១៣ | ព្រះអម្ចាស់បានជ្រើស | ពិនិត្យរើសក្រុងថ្កើងថ្កាន | |
| ជាទីល្អចំណាន | ស៊ីយ៉ូនបានជាលំនៅ | ។ | |
| ១៤ | យើងនឹងស្នាក់សម្រាក | មួយរយៈមិនចេញទៅ | |
| ចង់រស់ស្នាក់និត្យនៅ | មិនចេញទៅកន្លែងណា | ។ | |
| ១៥ | យើងនឹងប្រទានពរ | ក្រុងបវរតាមត្រូវការ | |
| ឱ្យអ្នកខ្សត់ខ្លោចផ្សា | មានអាហារមិនខ្វះទេ | ។ | |
| ១៦ | យើងនឹងសង្គ្រោះក្រុង | ឱ្យរឿងរុងល្អឡើងទ្វេ | |
| ដោយបូជាចារ្យគេ | រាស្រ្តរិះរេអរអនេក | ។ | |
| ១៧ | ទីនេះយើងឱ្យស្តេច | មានអំណាចខ្ពស់ពន់ពេក | |
| កើតពីពូជដាវីឌ | ឱ្យស្នងរាជ្យពេលនេះណា | ។ | |
| យើងនឹងរៀបចំឱ្យ | ស្តេចអង្គក្រោយមានចេស្តា | ||
| គ្រងរាជ្យយូរវស្សា | ជួសក្សត្រាយើងអភិសេក | ។ | |
| ១៨ | យើងនឹងធ្វើឱ្យខ្មាំង | បាក់មុខខ្លាំងខ្មាសពន់ពេក | |
| តែយើងនឹងឱ្យរាជ្យ | យើងអភិសេកបានថ្កុំថ្កើង | ។ |
ទំនុកតម្កើងលេខ ១៣៣ (១៣២) បទពាក្យ ៧
| ១ | បងប្អូនទាំងអស់ចេះរួមរស់ | ចេះស្រួលចេះស្រុះស្មោះសោភា | |
| គឺល្អប្រពៃឥតគណានា | សប្បាយគ្រប់គ្នាត្រេកត្រអាល | ។ | |
| ២ | គឺប្រៀបបីដូចជាទឹកអប់ | ក្រអូបឈ្ងុយឈ្ងប់ហូរសព្វក្បាល | |
| មកពុកចង្កាហើយរាលដាល | ចុះមកជាយអាវលោកអារ៉ុន | ។ | |
| ៣ | ប្រៀបបីដូចជាធ្លាក់សន្សើម | ពីហ៊ែរម៉ូនភ្នំនិងស៊ីយ៉ូន | |
| ជាកន្លែងព្រះម្ចាស់ប្រទាន | ជីវិតឱ្យមានអស់កល្បកប្ប | ។ |
ទំនុកតម្កើងលេខ ១៣៤ (១៣៣) បទពាក្យ ៧
| ១ | អស់អ្នកបម្រើព្រះអម្ចាស់ | នៅក្នុងដំណាក់ពេលរាត្រី | |
| នាំគ្នាតម្កើងព្រះម្ចាស់ថ្ងៃ | ដ៏ខ្ពង់ខ្ពស់ក្រៃពេកអស្ចារ្យ | ។ | |
| ២ | ចូរលើកដៃឡើងហើយប្រណម្យ | បែរទៅឱ្យចំទីសក្ការ | |
| ចូរច្រៀងសរសើរដោយជ្រះថ្លា | ថ្កើងព្រះចេស្តានៃព្រះអង្គ | ។ | |
| ៣ | សូមព្រះអម្ចាស់ដែលបង្កើត | មេឃដីល្អឆើតកុំរេរង់ | |
| សូមប្រទានពរដល់អ្នកផង | ពីក្រុងស៊ីយ៉ូនមកកុំខាន | ។ |
ទំនុកតម្កើងលេខ ១៣៥ (១៣៤) បទកាកគតិ
| ១ | អាលេលូយ៉ា | ចូរគ្រប់អាត្មា | សរសើរតម្កើង |
| ព្រះនាមអម្ចាស់ | ជាព្រះនៃយើង | អ្នកបម្រើផង | |
| នាំគ្នាអបអរ | ។ | ||
| ២ | អ្នកដែលស្ថិតក្នុង | ដំណាក់ព្រះអង្គ | មូលមីរកុះករ |
| នៅក្នុងបរិវេណ | ដំណាក់បវរ | នាំគ្នាឈូឆរ | |
| សរសើរព្រះម្ចាស់ | ។ | ||
| ៣ | ដ្បិតព្រះអង្គថ្លៃ | ទ្រង់មានព្រះទ័យ | សប្បុរសខ្លាំងណាស់ |
| ចូរច្រៀងតម្កើង | ថ្វាយព្រះនាមព្រះ | ដ្បិតព្រះអម្ចាស់ | |
| គាប់ចិត្តនឹងយើង | ។ | ||
| ៤ | ព្រះម្ចាស់ជ្រើសរើស | មិនឱ្យមានទាស់ | ពូជយ៉ាកុបថ្កើង |
| ព្រះអង្គយកជាតិ | អ៊ីស្រាអែលឡើង | ជារាស្រ្តព្រះអង្គ | |
| រុងរឿងប្រពៃ | ។ | ||
| ៥ | ខ្ញុំដឹងច្បាស់ថា | ព្រះម្ចាស់នេះណា | ឧត្តមថ្លាថ្លៃ |
| ព្រះម្ចាស់នៃយើង | ប្រសើរពេកក្រៃ | លើសព្រះដទៃ | |
| មានទាំងប៉ុន្មាន | ។ | ||
| ៦ | បើទ្រង់ពេញចិត្ត | ធ្វើការអ្វីពិត | ជាសម្រេចបាន |
| លើមេឃលើដី | សមុទ្រគ្រប់ស្ថាន | ជម្រៅប៉ុន្មាន | |
| ក៏ទ្រង់ឥតរា | ។ | ||
| ៧ | ព្រះអង្គនាំយក | ទាំងដុំពពក | ពីជើងមេឃា |
| ទ្រង់ធ្វើឱ្យមាន | រន្ទះខ្ទ័រខ្ទារ | ភ្លៀងច្រើនមហិមា | |
| ខ្យល់បក់សព្វសាយ | ។ | ||
| ៨ | នៅស្រុកអេស៊ីប | ព្រះអង្គសម្លាប់ | កូនច្បងទាំងឡាយ |
| តាំងពីកូនមនុស្ស | កូនសត្វអន្តរាយ | ព្រះអង្គគ្មានស្តាយ | |
| ខ្ចាត់ខ្ចាយគ្មានសល់ | ។ | ||
| ៩ | ព្រះអង្គសម្តែង | បាដិហារិយ៍ផ្សេងៗ | អេស៊ីបខ្វាយខ្វល់ |
| ដើម្បីដាក់ទោស | ស្តេចផារ៉ោនផ្ទាល់ | និងអស់មន្ត្រី | |
| នៃស្តេចផងដែរ | ។ | ||
| ១០ | ព្រះអង្គបានវាយ | ប្រហារស្លាប់ពាយ | ជាតិច្រើនហូរហែ |
| រួមទាំងជីវិត | ស្តេចខ្លាំងពូកែ | មិនបានសុខទេ | |
| ត្រូវក្ស័យជីវី | ។ | ||
| គឺស្តេចស៊ីហុន | គ្រប់គ្រងតំបន់ | ស្រុកអាម៉ូរី | |
| ទាំងព្រះបាទអុក | ស្រុកបាសានទី | និងស្តេចមូលមី | |
| នៃជាតិកាណាន | ។ | ||
| ១២ | ទ្រង់សព្វព្រះទ័យ | ប្រគល់ទឹកដី | ជាមរតកថ្កាន |
| ឱ្យអ៊ីស្រាអែល | ជារាស្រ្តទ្រង់បាន | រស់ដោយសុខសាន្ត | |
| ត្រចង់រឿងរុង | ។ | ||
| ១៣ | បពិត្រព្រះម្ចាស់ | ព្រះនាមរបស់ | ព្រះអង្គគង់វង្ស |
| ជារៀងរហូត | ល្បីល្បាញយូរលង់ | ត្រចះត្រចង់ | |
| អស់កល្បគ្រប់គ្រា | ។ | ||
| ១៤ | ដ្បិតព្រះអង្គរក | យុត្តិធម៌នាំមក | ឱ្យរាស្រ្តប្រជា |
| ព្រះអង្គអាណិត | អាសូរគ្រប់គ្នា | អស់កូនចៅជា | |
| អ្នកស្ម័គ្របម្រើ | ។ | ||
| ១៥ | ព្រះផ្សេងឯទៀត | ជាព្រះមិនពិត | កើតពីមនុស្សធ្វើ |
| ពីមាសពីប្រាក់ | ពីស្ពាន់ពីឈើ | អ្វីសព្វសារពើ | |
| ជាព្រះក្លែងក្លាយ | ។ | ||
| ១៦ | ព្រះនោះមានមាត់ | បើកបិទមិនកើត | មិនអាចនិយាយ |
| មាត់ដែលជាងឆ្លាក់ | គេដាក់មកឱ្យ | ភ្នែកដែលមានហើយ | |
| តែបើកមិនរួច | ។ | ||
| ១៧ | ត្រចៀកក៏មាន | តែស្តាប់មិនបាន | ដូចត្រចៀកខូច |
| ស្រេចតែជាងធ្វើ | តាមធំតាមតូច | ខ្យល់ចូលមិនរួច | |
| ដង្ហើមក៏គ្មាន | ។ | ||
| ១៨ | សូមឱ្យអស់អ្នក | ដែលខំសូនឆ្លាក់ | ឥតមានស្រាកស្រាន្ត |
| ធ្វើព្រះក្លែងក្លាយ | មានទាំងប៉ុន្មាន | ឱ្យពួកគេបាន | |
| ដូចព្រះទាំងនោះ | ។ | ||
| ១៩ | អ៊ីស្រាអែលអើយ | កុំនៅកន្តើយ | នាំគ្នាទាំងអស់ |
| ខំលើកតម្កើង | ព្រះជាអម្ចាស់ | ទាំងពូជរបស់ | |
| លោកអរ៉ុនផង | ។ | ||
| ២០ | គ្រួសារលេវី | ចូរមកមូលមីរ | សរសើរផ្គូផ្គង |
| និងអ្នកដែលធ្លាប់ | គោរពព្រះអង្គ | សរសើរថ្កើងថ្កាន | |
| ព្រះម្ចាស់នៃយើង | ។ | ||
| ២១ | ចូរយើងនាំគ្នា | គ្រប់ៗអង្គា | មូលផ្តុំតម្កើង |
| ព្រះជាអម្ចាស់ | គង់ភ្នំស៊ីយ៉ូន | និងនៅក្នុងក្រុង | |
| យេរូសាឡឹម | ។ |
ទំនុកតម្កើងលេខ ១៣៦ (១៣៥) បទកាកគតិ
| ១ | សូមតម្កើងព្រះ | ដែលជាអម្ចាស់ | គ្រប់ទីតំបន់ |
| ទ្រង់មានព្រះទ័យ | សប្បុរសពេកពន់ | ប្រសើរលើសលន់ | |
| រហូតរៀងទៅ | ។ | ||
| ២ | ចូរលើកតម្កើង | ព្រះដ៏ខ្ពស់ថ្កើង | មិនដែលអាស្រូវ |
| ដោយធម៌មេត្តា | ករុណាជាផ្លូវ | ដែលស្ថិតស្ថេរនៅ | |
| អស់កល្បរហូត | ។ | ||
| ៣ | សរសើរតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | លើសគេបំផុត |
| ដោយធម៌មេត្តា | ករុណាមោះមុត | នៅជាប់រហូត | |
| កប្បកល្បអនេក | ។ | ||
| ៤ | មានតែព្រះអង្គ | ធ្វើការឧត្តុង្គ | ឧត្តមក្រៃពេក |
| ដោយធម៌មេត្តា | ករុណាល្អឯក | ប្រណីសង្វេគ | |
| អស់កល្បជានិច្ច | ។ | ||
| ៥ | ព្រះអង្គបង្កើត | ផ្ទៃមេឃល្អឆើត | ដោយគ្មានកលកិច្ច |
| ដ្បិតព្រះហឫទ័យ | មេត្តាជានិច្ច | ករុណាពន់ពេក | |
| ស្ថិតនៅយូរលង់ | ។ | ||
| ៦ | ព្រះអង្គបានដាក់ | ផែនដីតាមថ្នាក់ | ស្ថិតស្ថេរគង់វង្ស |
| នៅលើផ្ទៃទឹក | ដ្បិតហឫទ័យទ្រង់ | ស្ថិតនៅយូរលង់ | |
| អស់កល្បប្រិមប្រិយ៍ | ។ | ||
| ៧ | ព្រះអង្គបង្កើត | ដុំពន្លឺឆើត | ចែងចាំងរស្មី |
| ដោយធម៌មេត្តា | ករុណាប្រណី | ស្ថិតនៅពាសដី | |
| អស់កល្បអន្លាយ | ។ | ||
| ៨ | គឺព្រះអាទិត្យ | ព្រះអង្គបង្កើត | បំភ្លឺពេលថ្ងៃ |
| ដោយធម៌មេត្តា | ករុណាប្រណី | ស្ថិតនៅអាល័យ | |
| អស់កល្បសព្វគ្រប់ | ។ | ||
| ៩ | ព្រះច័ន្ទតារា | គ្រប់គ្រងត្រៀបត្រា | បំភ្លឺពេលយប់ |
| ដោយធម៌មេត្តា | ករុណាគួរគាប់ | ស្ថិតស្ថេរនៅជាប់ | |
| អស់កល្បរៀងរាប | ។ | ||
| ១០ | ព្រះអង្គប្រល័យ | កូនច្បងគ្រប់កាយ | របស់អេស៊ីប |
| ដ្បិតធម៌មេត្តា | ចែងចាំងដរាប | មិនចេះស្រអាប់ | |
| អស់កល្បរហូត | ។ | ||
| ១១ | ទ្រង់នាំប្រជា | ស្រាអែលគ្រប់គ្នា | ឱ្យរួចរបូត |
| ពីស្រុកអេស៊ីប | ដោយព្រះទ័យកួច | នាំគេឱ្យរួច | |
| អស់កល្បយូរលង់ | ។ | ||
| ១២ | ដោយឫទ្ធិបារមី | តេជះខ្លាំងក្រៃ | ទាំងមានអានុភាពផង |
| ដ្បិតធម៌មេត្តា | ករុណាកន្លង | នៅជាប់ឥតហ្មង | |
| ស្ថិតស្ថេរពេញទី | ។ | ||
| ១៣ | ទ្រង់ញែកសមុទ្រ | គ្មានព្រឺតក់ស្លុត | ចែកចេញជាពីរ |
| ដោយធម៌មេត្តា | ករុណាកន្លង | នៅជាប់ឥតហ្មង | |
| ស្ថិតស្ថេរពេញទី | ។ | ||
| ១៤ | ទ្រង់នាំជនជាតិ | ស្រាអែលដើរកាត់ | តាមបាតសមុទ្រ |
| ដោយធម៌មេត្តា | ករុណាបំផុត | នៅមិនរលត់ | |
| អស់កប្បកល្បហោង | ។ | ||
| ១៥ | ព្រះអង្គធ្វើឱ្យ | ស្តេចផារ៉ោនធ្លោយ | ទាំងកងទ័ពផង |
| លង់ក្នុងសមុទ្រ | ស្លាប់គ្រានោះម្តង | ករុណាព្រះអង្គ | |
| ស្ថិតនៅឥតស្រាន្ត | ។ | ||
| ១៦ | ព្រះអង្គណែនាំ | ប្រជាឱ្យទ្រាំ | តាមរហោស្ថាន |
| ដោយធម៌មេត្តា | ករុណាថ្កើងថ្កាន | ស្ថិតគ្មានអវសាន | |
| អស់កល្បមានជោគ | ។ | ||
| ១៧ | ទ្រង់ប្រហារស្តេច | ពេញដោយអំណាច | ច្រើនអង្គដួលស្តូក |
| ដោយធម៌មេត្តា | ករុណាមានមក | ស្ថិតនៅក្នុងលោក | |
| អស់កល្បកន្លង | ។ | ||
| ១៨ | ព្រះអង្គប្រហារ | ស្តេចខ្លាំងអស្ចារ្យ | ឱ្យក្ស័យគ្រប់អង្គ |
| ដោយធម៌មេត្តា | ករុណាត្រចង់ | ស្ថិតនៅគង់វង្ស | |
| អស់កល្បគ្រប់ទី | ។ | ||
| ១៩ | គឺមានព្រះបាទ | ស៊ីហុនសោយរាជ្យ | លើអាម៉ូរី |
| ដ្បិតទ្រង់មេត្តា | ករុណាគ្រប់ទី | ស្ថិតស្ថេរមូលមីរ | |
| រហូតប្រពៃ | ។ | ||
| ២០ | និងព្រះបាទអុក | គ្រប់គ្រងលើស្រុក | បាសាននោះនៃ |
| ព្រោះតែព្រះអង្គ | ទ្រង់មានព្រះទ័យ | ស្មោះស្ម័គ្រមេត្រី | |
| អស់កល្បស្ថិតស្ថេរ | ។ | ||
| ២១ | ព្រះអង្គប្រទាន | អ៊ីស្រាអែលមាន | ដីទុកជាកេរ |
| ដ្បិតព្រះហឫទ័យ | ទ្រង់ឥតងាករេ | ព្រះអង្គស្ថិតស្ថេរ | |
| អស់កល្បតទៅ | ។ | ||
| ២២ | ព្រះអង្គប្រទាន | កូនចៅឱ្យមាន | ស្រុករស់និត្យនៅ |
| ដោយធម៌មេត្តា | ករុណាពេកកូវ | ព្រះអង្គស្ថិតនៅ | |
| ជាអចិន្ត្រៃយ៍ | ។ | ||
| ២៣ | ពេលយើងមានទុក្ខ | វេទនាគ្រប់មុខ | ទ្រង់តែងប្រណី |
| ដោយធម៌មេត្តា | ករុណាឥតបី | ប្រសើរពេកក្រៃ | |
| គ្រប់សម័យកាល | ។ | ||
| ២៤ | ព្រះអង្គរំដោះ | យើងផុតពីគ្រោះ | លែងភ័យជ្រួលច្រាល |
| ដោយព្រះហឫទ័យ | ករុណាត្រកាល | ស្ថិតនៅរៀងរាល់ | |
| រហូតឥតឈប់ | ។ | ||
| ២៥ | ព្រះអង្គប្រទាន | អាហារឱ្យមាន | ឆ្អែតឆ្អន់សព្វគ្រប់ |
| ដោយធម៌មេត្តា | ករុណាលើសលប់ | ស្ថិតនៅតាំងជាប់ | |
| ឥតបីរលត់ | ។ | ||
| ២៦ | ចូរលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | គ្មានទីបំផុត |
| ដោយធម៌មេត្តា | ករុណាវិសុទ្ធ | ស្ថិតមិនរលត់ | |
| អស់កល្បកប្បហោង | ។ |
ទំនុកតម្កើងលេខ ១៣៧ (១៣៦) បទពាក្យ ៧
| ១ | យើងអង្គុយនឹកគិតរិះរេ | នៅមាត់ទន្លេបាប៊ីឡូន | |
| យំនឹកស្រណោះក្រុងស៊ីយ៉ូន | ធ្មេចភ្នែកក៏ឃើញក្នុងនេត្រា | ។ | |
| ២ | ព្រះច័ន្ទចោលរស្មីឆ្អៅឆ្អិន | យើងបានព្យួរពិណយើងនោះណា | |
| ជិតមាត់ទន្លេដើមរុក្ខា | រួចចោលភក្ត្រាមើលទៅឆ្ងាយ | ។ | |
| ៣ | ពេលនោះពួកអ្នកដែលចាប់យើង | គេសុំឱ្យច្រៀងបទសប្បាយ | |
| គេពោលថាចូរច្រៀងបរិយាយ | ក្រុងស៊ីយ៉ូនឱ្យយើងស្តាប់ផង | ។ | |
| ៤ | តើឱ្យយើងច្រៀងបទតម្កើង | ថ្វាយព្រះនៃយើងពេលនេះម្តង | |
| នៅលើទឹកដីដ៏សៅហ្មង | នៃបរទេសផងដូចម្តេចកើត ? | ។ | |
| ៥ | ឱ! ក្រុងយេរូសាឡឹមអើយ | ខ្ញុំមិនភ្លេចឡើយក្រុងល្អឆើត | |
| បើខ្ញុំភ្លេចអ្នកភ្លេចកំណើត | សូមដៃខ្ញុំពើតស្ពឹកចុកចាប់ | ។ | |
| ៦ | ប្រសិនបើខ្ញុំមិនជឿជាក់ | មិនចាត់់ទុកអ្នកដូចខ្ញុំប្រាប់ | |
| ជាអំណរដ៏ខ្លាំងក្លាគាប់ | សូមអណ្តាតជាប់រឹងជិតជុំ | ។ | |
| ៧ | ឱ! ព្រះអម្ចាស់សូមកុំភ្លេច | ពីអំពើល្បិចជាតិអេដុំ | |
| បានប្រព្រឹត្តចំពោះយើងខ្ញុំ | ដែលបានឮងំក្នុងសោតា | ។ | |
| ថ្ងៃដែលក្រុងយេរូសាឡឹម | ត្រូវអស់សង្ឃឹមគេពោលថា ៖ | ||
| « ចូរកម្ទេចក្រុងនេះទៅរ៉ា | កម្ទេចលុះត្រារលំគ្រឹះ » | ។ | |
| ៨ | រីឯក្រុងបាប៊ីឡូនវិញ | បន្តិចទៀតឯងវិនាសអស់ | |
| ត្រូវគេបំផ្លាញគ្មានចន្លោះ | មិនសល់អ្វីសោះយ៉ាងប្រាកដ | ។ | |
| អ្នកណាធ្វើបាបឯងពេលនេះ | តបនឹងតម្រិះដែលឯងក្បត់ | ||
| ចំពោះរូបយើងមិនកំណត់ | អ្នកនោះគឺពិតមានមង្គល | ។ | |
| ៩ | អ្នកណាចាប់កូនតូចៗឯង | ចាប់មិនខ្ចីលែងមិនខ្វាយខ្វល់ | |
| បោកទៅនឹងថ្មខ្ទេចគ្មានសល់ | នឹងមានមង្គលសុខរហូត | ។ |
ទំនុកតម្កើងលេខ ១៣៨ (១៣៧) បទកាកគតិ
| ១ | ខ្ញុំសូមតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | អស់ពីដួងចិត្ត |
| នៅមុខទេវតា | ខ្ញុំស្មូត្រជាបទ | តម្កើងថ្វាយថ្វាត់ | |
| ដល់ព្រះអង្គថ្លៃ | ។ | ||
| ២ | ខ្ញុំក្រាបបែរមុខ | តម្រង់ទៅរក | វិហារប្រពៃ |
| ខ្ញុំលើកតម្កើង | ព្រះនាមថ្លាថ្លៃ | ដោយព្រះហឫទ័យ | |
| ស្មោះស្ម័គ្រឥតស្បើយ | ។ | ||
| ៣ | នៅថ្ងៃដែលខ្ញុំ | ស្រែកអង្វរសុំ | ព្រះអង្គតបឆ្លើយ |
| ព្រះអង្គប្រទាន | ឥតមានកន្តើយ | ឱ្យខ្ញុំបានស្បើយ | |
| ក្នុងចិត្តក្លាហាន | ។ | ||
| ៤ | ឱ! ព្រះម្ចាស់អើយ | សូមទ្រង់ផ្តល់ឱ្យ | ស្តេចទាំងប៉ុន្មាន |
| នៅលើផែនដី | នាំគ្នាគ្រប់ប្រាណ | តម្កើងពេលបាន | |
| ឮទ្រង់សន្យា | ។ | ||
| ៥ | សូមឱ្យគេនាំ | គ្នីគ្នាច្រៀងរាំ | តម្កើងកិច្ចការ |
| ថា«ព្រះអម្ចាស់ | រុងរឿងអស្ចារ្យ | ឧត្តមថ្លៃថ្លា | |
| បំផុតគ្មានពីរ | ។ | ||
| ៦ | ទោះបីព្រះម្ចាស់ | ខ្ពង់ខ្ពស់ខ្លាំងណាស់ | ក៏ទ្រង់សំភី |
| គិតមនុស្សលោក | គ្រប់វិនាទី | ជនកាចយាយី | |
| ទ្រង់ស្គាល់ពីឆ្ងាយ | ។ | ||
| ៧ | ពេលទូលបង្គំ | ជួបអាសន្នធំ | ទ្រង់ឥតជិនណាយ |
| ជួយការពារខ្ញុំ | វាយខ្មាំងខ្ចាត់ខ្ចាយ | សង្គ្រោះខ្ញុំដោយ | |
| ឫទ្ធីបារមី | ។ | ||
| ៨ | បពិត្រព្រះម្ចាស់ | ការគ្រប់យ៉ាងនេះ | ពិតជាប្រពៃ |
| ព្រះអង្គប្រកប | ដោយព្រះហឫទ័យ | ករុណាក្រៃ | |
| ឥតបីបោះបង់ | ។ |
ទំនុកតម្កើងលេខ ១៣៩ (១៣៨) បទពាក្យ ៧
| ១ | បពិត្រព្រះម្ចាស់ដ៏សប្បុរស | ទ្រង់ឈ្វេងយល់អស់ជម្រៅចិត្ត | |
| នៃទូលបង្គំដែលមានពិត | ព្រះអង្គស្គាល់ឥតសល់ចន្លោះ | ។ | |
| ២ | ទ្រង់ជ្រាបឥតបីមានសង្ស័យ | ក្រោកឈរអង្គុយគ្រប់ទាំងអស់ | |
| ឈ្វេងយល់គំនិតខ្ញុំឥតខ្ចោះ | ពីមុនទាំងអស់ស្រេចទៅហើយ | ។ | |
| ៣ | ទោះបីដើរដេកធ្វើកិច្ចការ | តិចច្រើនម្តេចម្តាមិនបាត់ឡើយ | |
| ព្រះអង្គទ្រង់ជ្រាបអស់ទៅហើយ | សម្រាកក៏ដោយមិនកំបាំង | ។ | |
| ៤ | ទោះជាពាក្យពេចន៍ប្រុងនឹងស្តី | ទ្រង់យល់អត្ថន័យអស់តែម្តង | |
| សព្វទាំងសេចក្តីដែលបម្រុង | ទុកក្នុងចិត្តផងក៏មិនសល់ | ។ | |
| ៥ | ព្រះអង្គនៅពាំងទាំងមុខក្រោយ | ការពារមិនឱ្យមានកង្វល់ | |
| មិនឱ្យខ្ញុំជួបគ្រោះអំពល់ | ព្រោះតែទ្រង់ផ្តល់បារមីថ្លៃ | ។ | |
| ៦ | នេះគឺព្រះអង្គទ្រង់ត្រាស់ញាណ | ទើបទ្រង់ជ្រាបបានមិនសល់អ្វី | |
| អស្ចារ្យពេកណាស់គួរស្ញែងក្រៃ | ខ្ញុំមិនយល់ន័យដូចម្តេចសោះ | ។ | |
| ៧ | តើទូលបង្គំអាចទៅណា | ឆ្ងាយពីភក្ត្រាព្រះអង្គនោះ | |
| គេចទៅទីណាមិនផុតសោះ | ព្រះអង្គជ្រាបអស់សព្វទិសា | ។ | |
| ៨ | បើខ្ញុំនឹងឡើងទៅលើមេឃ | ក៏មិនផុតភ្នែកផុតនេត្រា | |
| បើទៅនៅស្ថានមនុស្សមរណា | ក៏ជួបភក្ត្រាទ្រង់ជានិច្ច | ។ | |
| ៩ | ទោះបីជាខ្ញុំពាក់ស្លាបហោះ | ទៅកន្លែងរះព្រះអាទិត្យ | |
| ឬទោះបីខ្ញុំចង់រត់គេច | ទៅរស់ឯលិចនាយសមុទ្រ | ។ | |
| ១០ | ក៏ព្រះអង្គគង់នៅទីនោះ | ឥតមានចន្លោះឬគេចផុត | |
| ជួយដឹកនាំខ្ញុំលែងតក់ស្លុត | ដោយបារមីឫទ្ធិដ៏ឧត្តម | ។ | |
| ១១ | ប្រសិនបើខ្ញុំពោលឡើងថា | សូមឱ្យអន្ធិកាគ្របលើខ្ញុំ | |
| ពន្លឺថ្ងៃដែលនៅជិតជុំ | ប្រែក្លាយយប់ផ្តុំឥតពន្លឺ | ។ | |
| ១២ | ទោះបីងងឹតយ៉ាងណាក្តី | ព្រះអម្ចាស់ថ្លៃនៅតែភ្លឺ | |
| ពេលយប់ដូចថ្ងៃជះរន្ទឺ | ងងឹតប្រែភ្លឺមានរស្មី | ។ | |
| ១៣ | ព្រះអង្គបង្កើតខ្ញុំបានសុខ | ហើយទ្រង់បានទុកខ្ញុំក្នុងផ្ទៃ | |
| អ្នកម្តាយមានគុណយូរខែថ្ងៃ | សន្តោសប្រណីគ្រប់កាយា | ។ | |
| ១៤ | ខ្ញុំសូមលើកតម្កើងព្រះអង្គ | ស្នាព្រះហស្តទ្រង់ក៏អស្ចារ្យ | |
| ខ្ញុំដឹងថាអ្វីគ្រប់ប្រការ | សុទ្ធតែអស្ចារ្យកើតពីទ្រង់ | ។ | |
| ១៥ | ពេលទូលបង្គំចាប់កំណើត | នៅក្នុងទីស្ងាត់លាក់កំបាំង | |
| ក៏មិនអាចពួននឹងព្រះអង្គ | អ្វីៗក៏ទ្រង់ជ្រាបទាំងអស់ | ។ | |
| ១៦ | កាលទូលបង្គំមិនមានខ្លួន | រូបកាយមាំមួនសាច់ឈាមស្រស់ | |
| ព្រះអង្គទតឃើញខ្ញុំទាំងអស់ | ឥតមានចន្លោះត្រង់ណាឡើយ | ។ | |
| ព្រះអង្គកំណត់ពេលផងណា | អាយុសង្ខារខ្ញុំរួចហើយ | ||
| កត់ទុកជាស្រេចមិនកន្តើយ | មុននឹងដល់ថ្ងៃនោះមកទៀត | ។ | |
| ១៧ | បពិត្រព្រះម្ចាស់ព្រះតម្រិះ | ព្រះអង្គជ្រៅជ្រះជាងសមុទ្រ | |
| ខ្ពស់ហួសអាកាសវេហាស៍ផុត | មិនអាចកំណត់ដឹងប៉ុន្មាន | ។ | |
| ១៨ | ប្រសិនបើចិត្តខ្ញុំចង់រាប់ | ក៏មិនអាចគ្រប់ទាំងអស់បាន | |
| ពីការអស្ចារ្យទាំងប៉ុន្មាន | មានចំនួនច្រើនជាងគ្រាប់ខ្សាច់ | ។ | |
| ១៩ | បពិត្រព្រះម្ចាស់ទ្រង់គួរតែ | ប្រហារពួកគេឱ្យខ្ទីខ្ទេច | |
| ទាំងពួកឃាតករសូមក្រញិច | ឱ្យគេរត់គេចឆ្ងាយពីខ្ញុំ | ។ | |
| ២០ | សត្រូវព្រះអង្គនាំគ្នាយក | នាមព្រះអង្គមកបោកបន្លំ | |
| គេពោលព្រះនាមទ្រង់ជាធំ | ដើម្បីបន្លំធ្វើអាក្រក់ | ។ | |
| ២១ | បពិត្រព្រះម្ចាស់អើយខ្ញុំស្អប់ | អ្នកធ្វើមិនគាប់ចិត្តគម្រក់ | |
| ចង់ចងគំនុំព្រះសង្គ្រោះ | បះបោរទុយ៌សប៉ងប្រឆាំង | ។ | |
| ២២ | ខ្ញុំស្អប់ពួកគេខ្លាំងបំផុត | ពួកអ្នកមានចិត្តហ៊ានប្រណាំង | |
| ខ្ញុំបានចាត់ទុកគេជាខ្មាំង | តែងតែប្រឆាំងរូបខ្ញុំផ្ទាល់ | ។ | |
| ២៣ | ឱ! ព្រះម្ចាស់អើយសូមពិនិត្យ | ឱ្យបានស្គាល់ចិត្តផុតកង្វល់ | |
| ទាំងល្បងមើលខ្ញុំឱ្យអស់ខ្វល់ | ដើម្បីបានយល់អ្វីខ្ញុំគិត | ។ | |
| ២៤ | សូមព្រះជាម្ចាស់ទតមើលតើ | ខ្ញុំមិនបានដើរខុសពីក្រឹត្យ | |
| ជួយដឹកនាំខ្ញុំឱ្យជួបជិត | មាគ៌ាប្រណីតនៅអស់កល្ប | ។ |
ទំនុកតម្កើងលេខ ១៤០ (១៣៩) បទព្រហ្មគីតិ
| ២ | ឱព្រះជាអម្ចាស់ | សូមរំដោះខ្ញុំឱ្យផុត | |
| ពីអ្នកមានពុតត្បុត | ពួកទុច្ចរិតពាលឃោរឃៅ | ។ | |
| ៣ | គេនាំគ្នាប្រព្រឹត្ត | រឿងឧក្រិដ្ឋទាំងល្ងង់ខ្លៅ | |
| មិនស្គាល់ពីរាក់ជ្រៅ | ខុសឬត្រូវចង់តែឈ្លោះ | ។ | |
| ៤ | អណ្តាតគេសាហាវ | មុតដូចដាវពោលទ្រគោះ | |
| មាត់គេពេញដោយពិស | ដូចសត្វពស់គួរឱ្យខ្លាច | ។ | |
| ៥ | ឱ! ព្រះជាអម្ចាស់ | សូមសន្តោសដោយអំណាច | |
| ការពារខ្ញុំឱ្យរួច | ជនកំហូចចង់រំលំ | ។ | |
| ៦ | គេខំអួតបំប៉ោង | ដាក់ចម្រូងពួនសំងំ | |
| អន្ទាក់ដាក់បន្លំ | ចាំចាប់ខ្ញុំរាល់តែថ្ងៃ | ។ | |
| ៧ | ខ្ញុំទូលព្រះម្ចាស់ថា | ទ្រង់គឺជាព្រះម្ចាស់ថ្លៃ | |
| សូមមេត្តាប្រណី | ស្តាប់សម្តីខ្ញុំវាចា | ។ | |
| ៨ | បពិត្រព្រះអម្ចាស់ | សូមសង្គ្រោះដោយចេស្តា | |
| ពេលច្បាំងនឹងបច្ចា | ទ្រង់ពាំងការមិនឱ្យសូន្យ | ។ | |
| ៩ | ឱ! ព្រះជាម្ចាស់អើយ | សូមកុំឱ្យពួកទុរជន | |
| សម្រេចផែនការមុន | ឱ្យគេសូន្យបរាជ័យ | ។ | |
| ១០ | កុំឱ្យអ្នកឡោមព័ទ្ធ | ខ្ញុំមិនភ្លាត់អរសប្បាយ | |
| តែសូមជួយប្រែក្លាយ | ក្តីអន្តរាយដាក់ទៅគេ | ។ | |
| ១១ | ឱ្យមានភ្លើងឆ្អិនឆ្អៅ | ឆេះសន្ធៅស្រោចបំបែរ | |
| សូមច្រានទម្លាក់គេ | មិនរួចទេភ្លើងឆេះប្រាណ | ។ | |
| ១២ | ឯអ្នកបង្កាច់មួល | នៅមិនស្រួលពុំសុខសាន្ត | |
| ទុក្ខសោកតាមរំខាន | ញាំញីប្រាណមិនឈប់ឈរ | ។ | |
| ១៣ | ខ្ញុំដឹងថាព្រះម្ចាស់ | តាមសង្គ្រោះទាំងនគរ | |
| ព្រះអង្គរកយុត្តិធម៌ | អ្នកក្រីក្រមិនភ័យព្រួយ | ។ | |
| ១៤ | រីឯអ្នកសុចរិត | គេខំខិតតម្កើងស្ទួយ | |
| ព្រះម្ចាស់មានតែមួយ | គ្មានទុក្ខព្រួយពេលជួបភក្ត្រ | ។ |
ទំនុកតម្កើងលេខ ១៤១ (១៤០) បទកាកគតិ
| ១ | ឱព្រះអម្ចាស់ | ខ្ញុំសូមប្រកាស | ទូលពាក្យអង្វរ |
| សូមផ្ទៀងព្រះកាណ៌ | ស្តាប់ស្នូរថ្ងួចថ្ងូរ | កុំបង្អង់យូរ | |
| យាងមកជួយខ្ញុំ | ។ | ||
| ២ | សូមឱ្យវាចា | អធិដ្ឋានគ្រប់គ្រា | នៃទូលបង្គំ |
| បានឡើងទៅដល់ | ព្រះម្ចាស់ឧត្តម | ដូចផ្សែងហុយងំ | |
| ពីគ្រឿងក្រអូប | ។ | ||
| រូបខ្ញុំលើកដៃ | អធិដ្ឋានរាល់ថ្ងៃ | ដូចតង្វាយគាប់ | |
| ថ្វាយនៅពេលល្ងាច | ក្រអូបឈ្ងុយឈ្ងប់ | ជះក្លិនសាយសព្វ | |
| ទៅគ្រប់ទិសា | ។ | ||
| ៣ | ឱ! ព្រះអម្ចាស់ | សូមមេត្តាខ្ទាស់ | មាត់ខ្ញុំផងណា |
| កុំឱ្យនិយាយ | ពាក្យដែលមុសា | ពោលមិនបានការ | |
| ជាពាក្យអាក្រក់ | ។ | ||
| ៤ | សូមកុំបណ្តោយ | កាយចិត្តខ្ញុំឱ្យ | ធ្វើរឿងគម្រក់ |
| ដែលមិនគប្បី | កុំទៅស្មោះស្ម័គ្រ | ជប់លៀងព័ទ្ធពាក់ | |
| ពួកអ្នកទុច្ចរិត | ។ | ||
| ៥ | បើអ្នកជាល្អ | សុចរិតយុត្តិធម៌ | ប្រដៅដោយចិត្ត |
| ស្មោះត្រង់ស្រឡាញ់ | ពោរពេញអាណិត | ខ្ញុំមិនបាច់គិត | |
| ការល្អសមរម្យ | ។ | ||
| កុំឱ្យទឹកអប់ | ពួកពាលហូរសព្វ | ស្រោចលើក្បាលខ្ញុំ | |
| ខ្ញុំខំស្រែករក | ព្រះម្ចាស់ឧត្តម | ជួយទូលបង្គំ | |
| ប្រឆាំងពួកពាល | ។ | ||
| ៦ | មេដឹកនាំនោះ | ត្រូវគេច្រានចុះ | ទៅក្នុងជំរាល |
| តាមក្រហែងថ្ម | បច្ចាមិត្តយល់ | ច្បាស់អស់គ្មានសល់ | |
| ពាក្យខ្ញុំស្តីថា ៖ | ។ | ||
| ៧ | « ដូចដីដែលប្រេះ | រលួយរលេះ | ពីគ្នាយ៉ាងណា |
| ឱ្យស្ថានអ្នកស្លាប់ | បើកចំហទ្វារ | លេបឆ្អឹងពួកវា | |
| ដែលនៅរាយប៉ាយ » | ។ | ||
| ៨ | បពិត្រព្រះម្ចាស់ | ខ្ញុំខំប្រឹងណាស់ | សម្លឹងទៅឆ្ងាយ |
| រកព្រះជានិច្ច | ផ្ញើជីវិតកាយ | សូមកុំបណ្តោយ | |
| ឱ្យខ្ញុំបាត់បង់ | ។ | ||
| ៩ | សូមជួយការពារ | រូបខ្ញុំគ្រប់គ្រា | ពីគ្រោះទាំងពួង |
| ដែលគេលបដាក់ | អន្ទាក់ខ្ញុំផង | កុំឱ្យខ្ញុំលង់ | |
| ក្នុងដៃទុច្ចរិត | ។ | ||
| ១០ | តែសូមឱ្យគេ | ជាប់កុំគេចកែ | អន្ទាក់នោះពិត |
| ដែលគេចង់ដាក់ | រូបខ្ញុំរួមរិត | ឱ្យពួកគេស្ថិត | |
| ជាប់ខ្លួនឯងវិញ | ។ | ||
| ឯទូលបង្គំ | រួចផុតទុក្ខធំ | ឥតមានទោម្នេញ | |
| ផុតពីច្រវាក់ | គេចាក់គេដេញ | រួចស្រឡះវិញ | |
| ឥតមានព្រួយភ័យ | ។ |
ទំនុកតម្កើងលេខ ១៤២ (១៤១) បទកាកគតិ
| ២ | ខ្ញុំខំបន្លឺ | សម្លេងរន្ទឺ | អង្វរព្រះម្ចាស់ |
| ស្រែកដោយទទួច | ឱ្យទ្រង់ឮច្បាស់ | ព្រោះរូបខ្ញុំនេះ | |
| វេទនាពេកក្រៃ | ។ | ||
| ៣ | ខ្ញុំទូលព្រះអង្គ | ឱ្យបានជ្រាបផង | នូវអស់អត្ថន័យ |
| ពីពាក្យត្អូញត្អែរ | ទុក្ខសោករីងរៃ | វេទនារាល់ថ្ងៃ | |
| ស្ទើរក្ស័យជីវិត | ។ | ||
| ៤ | ពេលទូលបង្គំ | មានទុក្ខក្រៀមក្រំ | បាក់ធា្លក់ទឹកចិត្ត |
| ព្រះអង្គជ្រាបច្បាស់ | ពីដំណើរពិត | ពួកគេជុំជិត | |
| ដាក់អន្ទាក់ខ្ញុំ | ។ | ||
| ៥ | សូមទ្រង់ទតចុះ | គ្មាននរណាសោះ | ឃើញទូលបង្គំ |
| គ្មានទីជ្រកកោន | ឱ្យបានសមរម្យ | នរណាក៏ពុំ | |
| រវល់ឡើយណា | ។ | ||
| ៦ | បពិត្រព្រះម្ចាស់ | ខ្ញុំស្រែកពោលនេះ | អង្វរទ្រង់ថា |
| «ទ្រង់ជាជម្រក | នៅក្នុងលោកា | គ្មានអ្វីអស្ចារ្យ | |
| ជាងព្រះអង្គឡើយ | ។ | ||
| ៧ | សូមទ្រង់ប្រណី | សម្តែងហឫទ័យ | កុំបីកន្តើយ |
| ដ្បិតទូលបង្គំ | ទាល់ច្រកអស់ហើយ | រំដោះឱ្យស្បើយ | |
| ពីជនអប្រីយ៍ | ។ | ||
| ៨ | សូមដោះលែងខ្ញុំ | ផុតពីទុក្ខធំ | មានសិទ្ធិសេរី |
| ដើម្បីខ្ញុំអាច | ថ្កើងព្រះនាមល្បី | ចំណោមប្រុសស្រី | |
| នៃជនសុចរិត | ។ |
ទំនុកតម្កើងលេខ ១៤៣ (១៤២) បទពាក្យ ៧
| ១ | ឱ! ព្រះម្ចាស់អើយសូមសណ្តាប់ | ពាក្យខ្ញុំរ៉ាយរ៉ាប់ទូលអង្វរ | |
| ផ្ទៀងព្រះកាណ៌ស្តាប់កុំឈប់ឈរ | សូមឆ្លើយតបតដោយប្រណី | ។ | |
| ២ | សូមកុំចាប់ទោសយកកំហុស | អ្នកបម្រើស្មោះទៅកាត់ក្តី | |
| ដ្បិតគ្មានជនសុចរិតប្រពៃ | ចំពោះភ័ក្ត្រព្រះអង្គឡើយ | ។ | |
| ៣ | ពួកខ្មាំងសត្រូវតាមយាយី | ពីគ្រប់ទិសទីមិនកន្តើយ | |
| ឃុំខ្ញុំក្នុងទីងងឹតហើយ | ដូចអ្នកក្សិណក្ស័យយូរណាស់ណា | ។ | |
| ៤ | ខ្ញុំបាក់ធ្លុះធ្លាក់អស់ទឹកចិត្ត | ទាល់ទាំងគំនិតក្នុងកាយា | |
| ថយទាំងកម្លាំងខ្វះប្រាជ្ញា | មិនដឹងគិតថាត្រូវធ្វើម៉េច ? | ។ | |
| ៥ | ខ្ញុំនឹកទៅដល់ជំនាន់មុន | សញ្ជឹងគូរគន់គ្រប់ភារកិច្ច | |
| ជាស្នាព្រះហស្តល្អបណ្តាច់ | ឥតមានកលល្បិចគ្មានទើសទាល់ | ។ | |
| ៦ | ដៃខ្ញុំអង្វរខ្លួនបែរក្រាប | ដាក់កាយឱ្យទាបមុខព្រះម្ចាស់ | |
| ដូចដីហួតហែងបែកប្រេះអស់ | ស្ងួតរីងរាំងខ្សោះព្រោះគ្មានទឹក | ។ | |
| ៧ | ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយតបឆ្លើយឱ្យញយញឹក | |
| ខ្ញុំបាត់បង់អស់ធ្លាក់ទឹកចិត្ត | កុំលាក់បាំងបិទភក្ត្រនឹងខ្ញុំ | ។ | |
| ព្រោះតែខ្ញុំដូចជាមនុស្ស | ដែលធ្លាក់ក្នុងជ្រោះជ្រៅសន្លឹម | ||
| គ្មាននរណាជួយអស់សង្ឃឹម | ដូចមេឃរលឹមគ្មានរស្មី | ។ | |
| ៨ | សូមទ្រង់បង្ហាញធម៌មេត្តា | សន្តោសករុណាត្រាប្រណី | |
| ខ្ញុំផ្ញើរូបកាយជីវិតក្តី | លើព្រះម្ចាស់ថ្លៃរួចទៅហើយ | ។ | |
| សូមប្រោសប្រទានឱ្យខ្ញុំស្គាល់ | មាគ៌ានិមលកុំកន្តើយ | ||
| ដ្បិតទូលបង្គំផ្ចង់ចិត្តហើយ | ព្រះជាម្ចាស់អើយមិនបោះបង់ | ។ | |
| ៩ | ឱ! ព្រះអម្ចាស់សូមរំដោះ | ខ្ញុំឱ្យផុតគ្រោះផុតពីខ្មាំង | |
| សត្រូវយាយីតាមប្រឆាំង | ខ្ញុំសូមព្រះអង្គពួនជ្រកផង | ។ | |
| ១០ | សូមជួយបង្ហាត់ពត់បង្រៀន | ខ្ញុំព្រមតាមបានព្រះបំណង | |
| ដ្បិតទ្រង់ជាព្រះល្អហ្មត់ហ្មង | ដឹកនាំខ្ញុំផងដាក់ផ្លូវល្អ | ។ | |
| ១១ | ឱ! ព្រះម្ចាស់អើយសូមគាំពារ | យល់ដល់នាមាព្រះបវរ | |
| ប្រទានជីវិតខ្ញុំកំដរ | ឱ្យបានរស់តទៅទៀតផង | ។ | |
| សូមជួយនាំខ្ញុំឱ្យចេញផុត | ពីភាពងងឹតអាប់មួរហ្មង | ||
| គ្រោះថ្នាក់តូចធំអាសន្នផង | ដោយហឫទ័យទ្រង់សុចរិត | ។ | |
| ១២ | ដោយព្រះអង្គមានធម៌មេត្តា | ហឫទ័យករុណាស្មោះអាណិត | |
| សូមកម្ទេចពួកបច្ចាមិត្ត | ឱ្យវិនាសផុតសាបសូន្យទៅ | ។ |
ទំនុកតម្កើងលេខ ១៤៤ (១៤៣) បទព្រហ្មគីតិ
| ១ | សូមលើកតម្កើងព្រះ | ជាអម្ចាស់ដ៏ឧត្តម | |
| ជាថ្មដានៃខ្ញុំ | ធំរឹងមាំមួនបំផុត | ។ | |
| ព្រះអង្គបានបង្ហាត់ | ខ្ញុំចេះស្ទាត់ការប្រយុទ្ធ | ||
| ធ្វើសឹកឥតភ័យស្លុត | ចេញតយុទ្ធខ្មាំងជិតជុំ | ។ | |
| ២ | ទ្រង់សម្តែងហឫទ័យ | ករុណាក្រៃចំពោះខ្ញុំ | |
| ជាកំពែងរឹងមាំ | ការពារខ្ញុំយ៉ាងអង់អាច | ។ | |
| ព្រះអង្គជាជម្រក | ខ្ញុំមកជ្រកឥតភ័យខ្លាច | ||
| ទ្រង់ប្រគល់អំណាច | ឱ្យខ្ញុំអាចមានថ្វីដៃ | ។ | |
| ៣ | ឱ! ព្រះជាអម្ចាស់ | តើមនុស្សគឺជាអ្វី | |
| ទើបទ្រង់យកព្រះទ័យ | ត្រាប្រណីមិនឈរឈប់ | ។ | |
| តើមនុស្សលោកីយ៍ | គេជាអ្វីទើបទ្រង់សព្វ | ||
| ព្រះទ័យមិនឈរឈប់ | ទោះថ្ងៃយប់នឹករិះរេ | ។ | |
| ៤ | មនុស្សលោកប្រៀបផ្ទឹម | មួយដង្ហើមប៉ុណ្ណោះទេ | |
| អាយុជីវិតគេ | មិនទៀងទេគ្រប់ៗគ្នា | ។ | |
| ៥ | ឱ! ព្រះជាអម្ចាស់ | សូមរូតរះផ្ទៀងមេឃា | |
| សូមពាល់ភ្នំនានា | ឱ្យខ្ទ័រខ្ទារផ្សែងហុយឡើង | ។ | |
| ៦ | សូមធ្វើផ្លេកបន្ទោរ | កម្ចាត់ចោលខ្មាំងឱ្យប៉ើង | |
| សូមទ្រង់បាញ់ព្រួញភ្លើង | ឱ្យរលើងទ័ពខ្មាំងផង | ។ | |
| ៧ | សូមទ្រង់លាតព្រះហស្ត | មករំដោះនិងស្រោចស្រង់ | |
| ផុតសមុទ្រជ្រោះជ្រង | អំណាចផងជនទុច្ចរិត | ។ | |
| ៨ | គេមិនដែលនិយាយ | សេចក្តីអ្វីជាពាក្យពិត | |
| មិនគោរពសម្បថ | ដែលគេស្បថប្រែឥតន័យ | ។ | |
| ៩ | បពិត្រព្រះម្ចាស់អើយ | ខ្ញុំច្រៀងថ្វាយនូវបទថ្មី | |
| និងប្រគុំតន្ត្រី | ពិរោះក្រៃថ្វាយព្រះម្ចាស់ | ។ | |
| ១០ | ព្រះអង្គបានប្រទាន | ឱ្យស្តេចមានជ័យជំនះ | |
| ព្រះអង្គបានសង្គ្រោះ | ដាវីឌរស់មានសិរី | ។ | |
| ១១ | សូមសង្គ្រោះរំដោះ | ខ្ញុំឱ្យរស់ផុតពីដៃ | |
| ជនបរទេសអប្រីយ៍ | ដែលនិយាយពាក្យមិនពិត | ។ | |
| ១២ | សូមឱ្យកូនប្រុសៗ | យើងទាំងអស់ស្រស់ប្រណីត | |
| លូតលាស់ល្អហ្មត់ហ្មង | ដូចរុក្ខជាតិស្រស់ខៀវខ្ចី | ។ | |
| ឯកូនស្រីសំណព្វ | ល្អគួរគាប់ស្រស់ប្រិមប្រីយ៍ | ||
| ដូចទេពអប្សរស្រី | ល្អប្រពៃស្រស់ផូរផង់ | ។ | |
| ១៣ | សូមឱ្យក្នុងជង្រុក | យើងមានផ្ទុកភោគផលផង | |
| ចៀមក្នុងហ្វូងត្រសង | កើនច្រើនដងរាប់ម៉ឺនពាន់ | ។ | |
| ១៤ | ហ្វូងគោក៏ចម្រើន | មានកូនច្រើនមិនថយអន់ | |
| គ្មានបាត់គ្មានគេប្លន់ | គ្មានអាសន្នតាមទីផ្សារ | ។ | |
| ១៥ | ប្រជាណាទទួល | ពរនិមលដូច្នេះណា | |
| កើតមានក្តីសុខា | មង្គលថ្លាល្អត្រចះ | ។ | |
| ប្រជាណាគោរព | ព្រះម្ចាស់ទុកធ្វើជាព្រះ | ||
| នោះគេនឹងឃើញច្បាស់ | ជួបប្រទះតែមង្គល | ។ |
ទំនុកតម្កើងលេខ ១៤៥ (១៤៤) បទកាកគតិ
| ១ | បពិត្រព្រះម្ចាស់ | ជាក្សត្ររបស់ | រូបទូលបង្គំ |
| ពេលនេះខ្ញុំកោត | នាមព្រះឧត្តម | អស់កល្បយូរលង់ | |
| ជារៀងដរាប | ។ | ||
| ២ | ខ្ញុំសូមតម្កើង | ព្រះអង្គខ្ពស់ឡើង | តទៅរៀងរៀប |
| ខ្ញុំសូមសរសើរ | ព្រះនាមល្អគាប់ | អស់កល្បដរាប | |
| រហូតតទៅ | ។ | ||
| ៣ | ព្រះម្ចាស់ឧត្តម | ប្រសើរសក្តិសម | ខ្ពង់ខ្ពស់ពេកកូវ |
| យើងលើកតម្កើង | ព្រះនាមជាផ្លូវ | ពេលនេះតទៅ | |
| រកអ្វីផ្ទឹមគ្មាន | ។ | ||
| ៤ | សូមឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | នៅគ្រប់ជំនាន់ |
| លើកតម្កើងស្នា | ព្រះហស្តព្រះអង្គ | ការអស្ចារ្យផង | |
| ដែលទ្រង់ប្រព្រឹត្ត | ។ | ||
| ៥ | ខ្ញុំរាប់ខ្ញុំរៀប | ពីអនុភាព | បារមីមានឫទ្ធិ |
| សិរីរុងរឿង | ព្រះអង្គមានពិត | ខ្ញុំសញ្ជឹងគិត | |
| គ្រប់ស្នាព្រះហស្ត | ។ | ||
| ៦ | គេនឹងថ្លាថ្លែង | អានុភាពស្ញប់ស្ញែង | បារមីខ្ពង់ខ្ពស់ |
| ខ្ញុំក៏ថ្លាថ្លែង | កិច្ចការទាំងអស់ | ជាស្នាព្រះហស្ត | |
| ទ្រង់ធ្វើហូរហែ | ។ | ||
| ៧ | គេនឹងរំលឹក | ទាំងថ្ងៃយប់ព្រឹក | តទៅឥតប្រែ |
| ព្រមទាំងប្រកាស | ក្តីសប្បុរសដែរ | សុចរិតឥតល្ហែ | |
| របស់ព្រះអង្គ | ។ | ||
| ៨ | ព្រះជាអម្ចាស់ | ប្រកបដោយព្រះ | ហឫទ័យត្រចង់ |
| ប្រណីសន្តោស | ករុណាហ្មត់ហ្មង | អត់ធ្មត់កន្លង | |
| អាណិតមេត្តា | ។ | ||
| ៩ | ព្រះជាអម្ចាស់ | ព្រះទ័យសប្បុរស | លើមនុស្សលោកា |
| ទ្រង់មានព្រះទ័យ | សន្តោសករុណា | មនុស្សគ្រប់អាត្មា | |
| រស់ពេញផែនដី | ។ | ||
| ១០ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | មានច្រើនពេកក្រៃ |
| នាំគ្នាតម្កើង | រុងរឿងសិរី | រាស្រ្តទាំងប្រុសស្រី | |
| ក៏ថ្កើងទ្រង់ដែរ | ។ | ||
| ១១ | គេនឹងរៀបរាប់ | ព្រះរាជ្យគួរគាប់ | រុងរឿងស្ថិតស្ថេរ |
| របស់ព្រះអង្គ | ឥតមានប្រួលប្រែ | អានុភាពឥតកែ | |
| ព្រះអង្គនៅគង់ | ។ | ||
| ១២ | ដើម្បីឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | គ្រប់គ្នាបានដឹង |
| ពីការអស្ចារ្យ | របស់ព្រះអង្គ | រស្មីរឿងរុង | |
| ចិញ្ចែងចិញ្ចាច | ។ | ||
| ១៣ | ព្រះរាជ្យព្រះអង្គ | ស្ថិតនៅយូរលង់ | ពេញដោយអំណាច |
| គ្រងរាជ្យអស់កល្ប | ព្រោះទ្រង់ជាស្តេច | បារមីអង់អាច | |
| ស្ថិតយូរវស្សា | ។ | ||
| ព្រះអម្ចាស់តែង | គោរពឥតក្លែង | បន្ទូលសន្យា | |
| អ្វីដែលទ្រង់ធើ្វ | សុទ្ធតែអស្ចារ្យ | សប្បុរសមេត្តា | |
| ករុណាអាសូរ | ។ | ||
| ១៤ | ព្រះអង្គលើកស្ទួយ | អ្នកហេវហត់ព្រួយ | ដួលយំស្រែកថ្ងូរ |
| ទ្រង់លើកអ្នកអស់ | សង្ឃឹមឱ្យឈរ | ពង្រឹងជំហរ | |
| ឱ្យល្អវិញបាន | ។ | ||
| ១៥ | បពិត្រព្រះម្ចាស់ | សត្វលោកទាំងអស់ | ចាំមិនហ៊ានខាន |
| ដោយចិត្តសង្ឃឹម | ពួកគេនឹងបាន | អាហារគ្រប់ប្រាណ | |
| តាមពេលកំណត់ | ។ | ||
| ១៦ | ទ្រង់មានព្រះទ័យ | ទូលាយពេកក្រៃ | ពេញដោយប្រាកដ |
| ព្រះអង្គប្រទាន | ដល់អ្នកក្រខ្សត់ | បានឆ្អែតគ្រប់មាត់ | |
| តាមចិត្តប្រាថ្នា | ។ | ||
| ១៧ | ព្រះជាអម្ចាស់ | ធ្វើសព្វទាំងអស់ | នូវរាល់កិច្ចការ |
| ដោយព្រះហឫទ័យ | សុចរិតថ្លៃថ្លា | សន្តោសករុណា | |
| ទ្រង់បានប្រព្រឹត្ត | ។ | ||
| ១៨ | ព្រះអម្ចាស់គង់ | នៅជិតអែបអង្គ | កៀកកើយនែបនិត្យ |
| នឹងអ្នកអង្វរ | ដោយល្អសុទ្ធចិត្ត | រកព្រះអង្គពិត | |
| មិនយាងទៅណា | ។ | ||
| ១៩ | ទ្រង់បានសម្រេច | តាមបំណងកិច្ច | ដែលគេប្រាថ្នា |
| របស់អស់អ្នក | កោតខ្លាចចេស្តា | ព្រះអង្គស្ទុះស្ទា | |
| ហើយសង្គ្រោះគេ | ។ | ||
| ២០ | អ្នកដែលស្រឡាញ់ | ព្រះម្ចាស់ពោរពេញ | ឥតក្រឡះប្រែ |
| ទ្រង់នឹងគ្រប់គ្រង | ការពារថ្នមថែ | ហើយទ្រង់តែងតែ | |
| បំផ្លាញមនុស្សខូច | ។ | ||
| ២១ | ខ្ញុំសូមថ្លែងឡើង | សរសើរតម្កើង | គ្មានចិត្តលាក់លួច |
| តម្កើងព្រះម្ចាស់ | សត្វលោកធំតូច | ទាំងអស់ជួយលើក | |
| ព្រះនាមព្រះអង្គ | ។ |
ទំនុកតម្កើងលេខ ១៤៦ (១៤៥) បទពាក្យ ៧
| ១ | ឱ! ព្រះអម្ចាស់អើយខ្ញុំសូម | តម្កើងទាំងព្រមដោយចិត្តស្មោះ | |
| ឥតមានលាក់លៀមទុកកៀនកោះ | បញ្ចេញដោយស្មោះអស់ពីចិត្ត | ។ | |
| ២ | ខ្ញុំសូមសរសើរលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើងមួយជីវិត | |
| ខ្ញុំស្មូត្រចម្រៀងមានបែបបទ | ឱ្យបានចាំស្ទាត់ពេលនៅរស់ | ។ | |
| ៣ | កុំទុកចិត្តពួកមនុស្សលោក | មានច្រើនគរគោកចិត្តមិនស្មោះ | |
| កុំទុកចិត្តមេដឹកនាំនោះ | ពុំអាចសង្គ្រោះបានឡើយណា | ។ | |
| ៤ | ពេលដែលដង្ហើមគេត្រូវផុត | ជីវិតរលត់អស់សង្ខារ | |
| ក្លាយជាធូលីដីអសារ | ទាំងគម្រោងការរលាយព្រម | ។ | |
| ៥ | អ្នកដែលព្រះលោកយ៉ាកុបជួយ | សង្គ្រោះផុតព្រួយហើយសង្ឃឹម | |
| ទុកចិត្តលើព្រះគ្មានអ្វីផ្ទឹម | រស់ដោយញញឹមគ្មានភិតភ័យ | ។ | |
| ៦ | ព្រះអង្គបង្កើតទាំងផ្ទៃមេឃ | ផែនដីល្អឯកធំពេកក្រៃ | |
| សមុទ្រព្រមទាំងអស់អ្វីៗ | សន្យាថ្លាថ្លៃទ្រង់មិនភ្លេច | ។ | |
| ៧ | ព្រះអង្គរកយុត្តិធម៌ឱ្យ | ដល់អ្នកទន់ខ្សោយមិនកែគេច | |
| ចែកអាហារដល់អ្នកឃ្លានស្រេច | ហើយទ្រង់សម្រេចលែងអ្នកទោស | ។ | |
| ៨ | ព្រះអម្ចាស់ប្រោសមនុស្សខ្វាក់ | ហើយលើកអស់អ្នកដែលនៅរស់ | |
| អស់ក្តីសង្ឃឹមគ្មានអ្វីសោះ | ស្រឡាញ់អ្នកស្មោះត្រង់ល្អជា | ។ | |
| ៩ | ព្រះម្ចាស់គាំទ្រជនបរទេស | មេម៉ាយនិងអស់ក្មេងកំព្រា | |
| តែទ្រង់ធ្វើឱ្យកម្រោងការ | ជនខូចពាលាវិនាសបង់ | ។ | |
| ១០ | ព្រះអម្ចាស់ទ្រង់នឹងគ្រងរាជ្យ | អស់កល្បជានិច្ចតយូរលង់ | |
| ឱ! ក្រុងស៊ីយ៉ូនដ៏រឿងរុង | ព្រះអ្នកនឹងគ្រងរាជ្យតទៅ | ។ |
ទំនុកតម្កើងលេខ ១៤៧ (១៤៦) បទព្រហ្មគីតិ
| ១ | យើងស្មូត្របទថ្វាយព្រះ | ជាអម្ចាស់របស់យើង | |
| សរសើរលើកតម្កើង | ដ៏រុងរឿងល្អប្រពៃ | ។ | |
| ២ | ព្រះម្ចាស់បានសង់ក្រុង | ល្អឧត្តុង្គឧត្តមក្រៃ | |
| យេរូសាឡឹមថ្មី | អ្នកខ្ចាត់ខ្ចាយនាំមកវិញ | ។ | |
| ៣ | អ្នកដែលមានវិបត្តិ | គ្រាំគ្រាចិត្តគិតមិនចេញ | |
| ទ្រង់ប្រោសផុតទោម្នេញ | របួសវិញជាសះស្បើយ | ។ | |
| ៤ | ព្រះអង្គអាចរាប់បាន | ផ្កាយឥតមានខ្វះមួយឡើយ | |
| ដាក់ឈ្មោះឱ្យរួចហើយ | មិនភ្លេចឡើយស្គាល់ទាំងអស់ | ។ | |
| ៥ | ព្រះម្ចាស់របស់យើង | សែនថ្កុំថ្កើងឧត្តមខ្ពស់ | |
| ចេស្តាខ្លាំងមុតមោះ | ព្រះតម្រិះធំធេងក្រៃ | ។ | |
| ៦ | ព្រះអម្ចាស់គាំទ្រ | ជនក្រីក្រខ្សត់រីងរៃ | |
| ទ្រង់បន្ទាបដល់ដី | ជនអប្រីយ៍ធ្វើអាក្រក់ | ។ | |
| ៧ | ចូរនាំគ្នាច្រៀងអរ | ថ្លែងអំណរគុណព្រះម្ចាស់ | |
| ចូរដេញពិណថ្វាយព្រះ | ជាអម្ចាស់នៃយើងផង | ។ | |
| ៨ | ទ្រង់ឱ្យពពកបិទ | គ្របជុំជិតអស់តែម្តង | |
| បាំងទាំងផ្ទៃមេឃផង | អាប់មួរហ្មងគ្មានរស្មី | ។ | |
| ព្រះអង្គបានឱ្យភ្លៀង | ធ្លាក់ទាត់ទៀងលើផែនដី | ||
| ស្មៅលាស់ស្រស់ខៀវខ្ចី | ពាសពេញដីនៅលើភ្នំ | ||
| ៩ | ទ្រង់ផ្តល់ទាំងអាហារ | អស់សព្វសាសត្វតូចធំ | |
| កូនក្អែកដែលស្រែកយំ | ទ្រង់ថ្នាក់ថ្នមផ្តល់ចំណី | ។ | |
| ១០ | ព្រះអង្គមិនដែលគាប់ | ព្រះទ័យជាប់នឹងសេះថ្មី | |
| ទ្រង់មិនពេញព្រះទ័យ | មនុស្សពេញដីដែលខ្លាំងក្លា | ។ | |
| ១១ | តែព្រះអង្គទ្រង់គាប់ | ព្រះទ័យជាប់នឹងមនុស្សណា | |
| កោតខ្លាចព្រះចេស្តា | ផ្ញើជីវ៉ាលើព្រះអង្គ | ។ | |
| ១២ | ក្រុងយេរូសាឡឹម | កុំស្ងាត់ស្ងៀមនៅរេរង់ | |
| ព្រមទាំងក្រុងស៊ីយ៉ូន | ចូរត្រៀមខ្លួនថ្កើងព្រះម្ចាស់ | ។ | |
| ១៣ | ដ្បិតព្រះអង្គការពារ | អ្នករាល់គ្នាបានសុខណាស់ | |
| ទ្រង់ឱ្យពរដល់រាស្រ្ត | ដែលរស់ពាសពេញទីក្រុង | ។ | |
| ១៤ | ទ្រង់ប្រទានទឹកដី | មានសេរីសុខត្រចង់ | |
| សន្តិភាពគ្រប់ជ្រុង | ស្រូវបំរុងច្រើនមហិមា | ។ | |
| ១៥ | នៅលើផ្ទៃផែនដី | ស្រស់ប្រិមប្រីយ៍ទ្រង់បញ្ជា | |
| ផ្សព្វផ្សាយគ្រប់ទិសា | ពីបញ្ជាព្រះអម្ចាស់ | ។ | |
| ១៦ | ព្រះអង្គឱ្យទឹកកក | ធ្លាក់ចុះមកច្រើនដេរដាស | |
| សន្សើមត្រជាក់ណាស់ | ក៏ធ្លាក់ចុះតាមបញ្ជា | ។ | |
| ១៧ | ព្រះអង្គធ្វើឱ្យព្រឹល | ធ្លាក់មិនខ្ជិលច្រើនមហិមា | |
| ឱ្យមានធាតុរងា | តើនរណាអាចទ្រាំបាន ? | ។ | |
| ១៨ | ពេលទ្រង់មានបន្ទូល | ធ្វើឱ្យព្រឹលទាំងប៉ុន្មាន | |
| ទឹកកកគ្រប់ទីស្ថាន | រលាយបានជាទឹកអស់ | ។ | |
| ធ្វើឱ្យមានទាំងខ្យល់ | បោកវិលវល់មិនឈប់សោះ | ||
| បក់យកទឹកទាំងនោះ | ហូរតាមជ្រោះទៅមិនសល់ | ។ | |
| ១៩ | ទ្រង់សម្តែងឱ្យពូជ | លោកយ៉ាកុបស្តាប់បន្ទូល | |
| ក្រឹត្យវិន័យនិមល | ឱ្យអ៊ីស្រាអែលបានដឹង | ។ | |
| ២០ | ព្រះអង្គពុំបញ្ជា | សព្វកិច្ចការអស់ទាំងហ្នឹង | |
| ឱ្យជាតិសាសន៍ផ្សេងដឹង | វិន័យទ្រង់នោះសោះឡើយ | ។ |
ទំនុកតម្កើងលេខ ១៤៨ បទពាក្យ ៧
| ១ | ចូរលើកតម្កើងព្រះអម្ចាស់ | ទ្រង់គឺជាព្រះដ៏វិសុទ្ធ | |
| អ្នកដែលនៅស្ថានខ្ពស់បំផុត | បញ្ចេញពាក្យពិតថ្កើងព្រះអង្គ | ។ | |
| ២ | ឱ! ពួកទេវទូតទាំងអស់អើយ | ចូរសរសើរហើយតម្កើងផង | |
| ទាំងពួកទេវតាកុំរេរង់ | សរសើរព្រះអង្គព្រះនៃអ្នក | ។ | |
| ៣ | ឯព្រះអាទិត្យនិងព្រះច័ន្ទ | កុំនៅអែរអន់ឬស្ទើរស្ទាក់ | |
| តម្តើងព្រះអង្គជាព្រះអ្នក | ដាក់ខ្ពស់ដល់ថ្នាក់សួគ៌វិមាន | ។ | |
| អស់ផ្កាយទាំងឡាយដែលផ្លេកភ្លឺ | រស្មីរន្ទឺគ្រប់ទីស្ថាន | ||
| ចូរកោតសរសើរព្រះថ្កើងថ្កាន | គោរពឱ្យបានដោយផ្ចិតផ្ចង់ | ||
| ៤ | ឱ! មេឃដែលនៅខ្ពស់បំផុត | សរសើរក្រាបលុតថ្កើងព្រះអង្គ | |
| ទាំងទឹកដែលនៅលើមេឃផង | សូមជួយថ្កើងអង្គព្រះជាម្ចាស់ | ។ | |
| ៥ | ចូរឱ្យអ្វីៗសព្វសារពើ | តម្កើងសរសើរព្រះខ្ពង់ខ្ពស់ | |
| ពេលព្រះអង្គមានបន្ទូលនោះ | អ្វីៗទាំងអស់កើតព្រោងព្រាត | ។ | |
| ៦ | ព្រះអង្គបានតាំងសព្វអ្វីៗ | ស្ថិតស្ថេរប្រពៃឥតបីឃ្លាត | |
| ព្រះអង្គដាក់ច្បាប់មួយថែមទៀត | មិនឱ្យរវាតប្រែប្រួលថ្មី | ។ | |
| ៧ | ចូរលើកតម្កើងសរសើរព្រះ | ទ្រង់ជាអម្ចាស់លើផែនដី | |
| សមុទ្រនិងសត្វទាំងអស់ក្តី | តម្កើងម្ចាស់ថ្ងៃកុំរួញរា | ។ | |
| ៨ | ចូរព្រឹលផ្សែងអ័ព្ទនិងទឹកកក | ដែលធ្លាប់ធ្លាក់មកច្រើនមហិមា | |
| ភ្លើងដែលធ្លាប់ឆេះព្យុះព្យោមា | ធ្វើតាមបញ្ជានៃព្រះអង្គ | ។ | |
| ៩ | ភ្នំតូចភ្នំធំជិតឆ្ងាយ | ដើមឈើទាំងឡាយកុំរេរង់ | |
| និងដើមគគីរទាំងឡាយផង | កុំបីសៅហ្មងជួយតម្កើង | ។ | |
| ១០ | សត្វព្រៃសត្វស្រុកទាំងម្រឹគា | ទាំងសត្វលូនវារសត្វដើរជើង | |
| បក្សាបក្សីចូរក្រោកឡើង | សរសើរតម្កើងព្រះខ្ពង់ខ្ពស់ | ។ | |
| ១១ | អស់ស្តេចទាំងឡាយលើផែនដី | ប្រជាប្រុសស្រីគ្រប់ទាំងអស់ | |
| ទាំងអ្នកដឹកនាំថ្នាក់ទាបខ្ពស់ | នាំគ្នាទាំងអស់ថ្កើងម្ចាស់ថ្លៃ | ។ | |
| ១២ | យុវជននារីចាស់ជរា | កូនក្មេងនាំគ្នាលើកសិរី | |
| ព្រះម្ចាស់ខ្ពង់ខ្ពស់លើលោកីយ៍ | មិនអាចរកអ្វីប្រៀបស្មើបាន | ។ | |
| ១៣ | ចូរកោតសរសើរនាមព្រះម្ចាស់ | ជាព្រះខ្ពង់ខ្ពស់លើសអស់ស្ថាន | |
| ព្រះនាមព្រះអង្គល្អថ្កើងថ្កាន | ពាសពេញទីស្ថានមេឃនិងដី | ។ | |
| ១៤ | ព្រះអង្គបានប្រោសអស់ប្រជា | រាស្រ្តទាំងអស់គ្នាមានសេរី | |
| កម្លាំងមាំមួនខ្លាំងពេកក្រៃ | មិនឱ្យមានអ្វីមករំខាន | ។ | |
| អស់អ្នកដែលជឿងលើព្រះអង្គ | គឺជារាស្រ្តទ្រង់ដ៏ចំណាន | ||
| អ៊ីស្រាអែលអើយអ្នកនឹងបាន | ខ្ពស់មុខសុខសាន្តតទៅអើយ | ។ |
ទំនុកតម្កើងលេខ ១៤៩ បទកាកគតិ
| ១ | ចូរច្រៀងបទថ្មី | ថ្វាយព្រះម្ចាស់ថ្លៃ | ប្រសើរកន្លង |
| ចូរច្រៀងតម្កើង | ព្រះនាមព្រះអង្គ | ក្នុងចំណោមផង | |
| អ្នកដែលជឿព្រះ | ។ | ||
| ២ | ចូរឱ្យជនជាតិ | ស្រាអែលខ្មីឃ្មាត | រីករាយទាំងអស់ |
| ដោយសារព្រះអង្គ | បានបង្កើតមនុស្ស | ទាំងស្រីទាំងប្រុស | |
| ពាសពេញផែនដី | ។ | ||
| សូមប្រជាជន | ក្នុងក្រុងស៊ីយ៉ូន | អបអរប្រពៃ | |
| នឹងព្រះមហាក្សត្រ | គ្រងលើផែនដី | ជាស្តេចល្បាញល្បី | |
| របស់ផងខ្លួន | ។ | ||
| ៣ | សូមនាំគ្នារាំ | ថ្វាយព្រះឧត្តម | កុំវេះគេចពួន |
| តម្កើងព្រះនាម | ឱ្យបានសមសួន | វាយក្រាប់ផ្ទួនៗ | |
| ទាំងដេញពិណថ្វាយ | ។ | ||
| ៤ | ដ្បិតព្រះអម្ចាស់ | សព្វព្រះទ័យណាស់ | នឹងរាស្រ្តទាំងឡាយ |
| ទ្រង់តែងសង្គ្រោះ | ដឹកនាំត្រួសត្រាយ | ហើយតែងខ្វល់ខ្វាយ | |
| ជួយអ្នកទន់ទាប | ។ | ||
| ៥ | សូមឱ្យអស់អ្នក | សង្ឃឹមជឿជាក់ | លើព្រះដរាប |
| នាំគ្នាសប្បាយ | ប្រសើរលើសលប់ | តម្កើងសាយសព្វ | |
| សិរីព្រះម្ចាស់ | ។ | ||
| ទោះជាពេលយប់ | ក៏គេមិនឈប់ | គេនៅប្រកាស | |
| ទាំងលើកតម្កើង | សិរីព្រះម្ចាស់ | ឱ្យបានខ្ពង់ខ្ពស់ | |
| ទាំងអំណរផង | ។ | ||
| ៦ | សូមទាំងអស់គ្នា | សរសើរគ្រប់គ្រា | កុំបីរំលង |
| មាត់ពោលពាក្យល្អ | ដៃកាន់ដាវផង | ទុក្ខសោកមួរហ្មង | |
| វិនាសខ្ចាត់ខ្ចាយ | ។ | ||
| ៧ | ឯការសងសឹក | ជាតិច្រើនសន្ធឹក | ឱ្យគេអន្តរាយ |
| និងការដាក់ទោស | ជនជាតិទាំងឡាយ | វិនាសខ្ចាត់ខ្ចាយ | |
| រលាយបែកបាក់ | ។ | ||
| ៨ | គេយកមកផង | ដើម្បីនឹងចង | ស្តេចនឹងច្រវាក់ |
| ហើយយកទាំងឃ្នាង | ទាំងខ្នោះអន្ទាក់ | ដាក់ពួកអស់អ្នក | |
| ដឹកនាំពួកគេ | ។ | ||
| ៩ | ឯការដាក់ទោស | ជាតិសាសន៍ទាំងនោះ | ត្រឹមត្រូវឥតប្រែ |
| តាមការសម្រេច | ព្រះមិនខុសទេ | ពួកវាត្រូវតែ | |
| ទទួលទោសនោះ | ។ | ||
| កិច្ចការទាំងអស់ | សក្តិសមឥតខ្ចោះ | គឺជាកិត្តិយស | |
| ដ៏សែនរុងរឿង | ដល់អ្នកទាំងអស់ | ដែលជឿលើព្រះ | |
| មិនសាបសូន្យឡើយ | ។ |
ទំនុកតម្កើងលេខ ១៥០ បទព្រហ្មគីតិ
| ១ | ចូរកោតសរសើរព្រះ | ជាអម្ចាស់ក្នុងវិហារ | |
| ជាទីដ៏សក្ការ | សែនអស្ចារ្យឥតមានហ្មង | ។ | |
| ក្នុងលំហអាកាស | វិសេសណាស់មាំមួនផង | ||
| ដំណាក់ល្អកន្លង | នៃព្រះអង្គក្នុងអាកាស | ។ | |
| ២ | ចូរសរសើរគ្រប់គ្នា | អ្វីដែលជាស្នាព្រះហស្ត | |
| តម្កើងព្រះអម្ចាស់ | ដ៏ខ្ពង់ខ្ពស់គ្មានអ្វីស្មើ | ។ | |
| ៣ | ចូរប្រគុំភ្លេងភ្លាត់ | ច្រៀងសព្វបទកុំស្ទាក់ស្ទើរ | |
| ចាប៉ីដេញបណ្តើរ | ពិណសរសើរកំដរផង | ។ | |
| ៤ | វាយក្រាប់រាំចាក់ក្បាច់ | ល្អបណ្តាច់ថ្វាយព្រះអង្គ | |
| វាយឃឹមផ្លុំខ្លុយផង | លើកតម្កើងព្រះជាម្ចាស់ | ។ | |
| ៥ | វាយស្គរឱ្យពិរោះ | តម្កើងព្រះដោយស្ម័គ្រស្មោះ | |
| វាយស្គរលាន់ទាំងអស់ | សរសើរព្រះជាម្ចាស់យើង | ។ | |
| ៦ | សូមឱ្យអ្វីទាំងអស់ | ដែលនៅរស់មានដង្ហើម | |
| ចូរសរសើរតម្កើង | ព្រះម្ចាស់យើងរហូតទៅ | ។ |
ព្រះចេស្តារបស់ព្រះជាម្ចាស់ បទព្រហ្មគីតិ
(ដំណើរឆ្ពោះទៅកាន់សេរីភាព ១៥,១-៤.៧-១៣.១៧-១៨)
| ១ | ខ្ញុំស្រែកច្រៀងថ្វាយព្រះ | ជាអម្ចាស់ដែលមានជ័យ | |
| លើទ័ពសេះល្បាញល្បី | លិចលង់ក្ស័យក្នុងសមុទ្រ | ។ | |
| ២ | ព្រះម្ចាស់ជាកម្លាំង | ខ្ញុំឈ្នះខ្មាំងមិនភ័យស្លុត | |
| ខ្ញុំសូមឱនក្រាបលុត | ទាំងច្រៀងបទថ្កើងព្រះអង្គ | ។ | |
| ព្រោះទ្រង់បានសង្គ្រោះ | ខ្ញុំឱ្យរស់ផុតសៅហ្មង | ||
| ព្រះឪពុកខ្ញុំផង | ព្រះខ្ពស់ខ្ពង់លើសអ្វីៗ | ។ | |
| ៣ | ទ្រង់ជាវីរបុរស | ប្រសើរខ្ពស់លើផែនដី | |
| អង់អាចពូកែក្រៃ | ព្រះនាមថ្លៃ “ព្រះអម្ចាស់ | ។ | |
| ៤ | ព្រះអង្គបានធ្វើឱ្យ | កងទ័ពថយវិនាសអស់ | |
| ទាំងទ័ពទាំងរទេះ | ត្រូវវិនាសក្នុងសមុទ្រ | ។ | |
| ទាហានអេស៊ីបខ្លាំង | ពូកែច្បាំងចៀសមិនផុត | ||
| ជីវិតត្រូវរលត់ | ក្នុងសមុទ្រជ្រៅក្រៃលែង | ។ | |
| ៥ | ព្រះអង្គមានចេស្តា | ខ្លាំងអស្ចារ្យគួរស្ញប់ស្ញែង | |
| រុងរឿងខ្លាំងក្រៃលែង | អ្នកប្រឆាំងទ្រង់ផ្តួលអស់ | ។ | |
| ពេលព្រះអង្គពិរោធ | ព្រះអង្គក្រោធដូចភ្លើងឆេះ | ||
| ពួកគេត្រូវរលេះ | ដូចភ្លើងឆេះស្មៅចំបើង | ។ | |
| ៦ | ពេលខ្យល់បក់បោកមក | ទឹករលកផ្តុំគ្នាឡើង | |
| ទំនប់ទឹករលើង | មកនៅគឿងសមុទ្រជាន់ | ។ | |
| ៧ | ខ្មាំងសត្រូវពោលថា | ខ្ញុំដេញគេតាមឱ្យទាន់ | |
| ខ្ញុំទទួលជយភណ្ឌ | ច្រើនគ្រប់គ្រាន់ទើបចាត់ការ | ។ | |
| ៨ | ព្រះអង្គទ្រង់ផ្លុំខ្យល់ | ទឹកវិលវល់គ្រប់កាយា | |
| ពួកគេលិចមរណា | ក្នុងជលសាដូចសំណ | ។ | |
| ៩ | បពិត្រព្រះអម្ចាស់ | ប្រសើរណាស់ពេញបវរ | |
| តើមានព្រះណាល្អ | យុត្តិធម៌ដូចព្រះអង្គ ? | ។ | |
| ទ្រង់វិសុទ្ធរឿងរុង | អស្ចារ្យខ្លាំងពេកកន្លង | ||
| គួរស្ញែងខ្លាចព្រឺផង | ហើយមានទាំងឫទ្ធីខ្ពស់ | ។ | |
| ១០ | ព្រះអង្គក្តៅព្រះទ័យ | គ្មានប្រណីគិតស្រណោះ | |
| ពេលទ្រង់លើកព្រះហស្ត | ផែនដីប្រេះស្រូបគេឈឹង | ។ | |
| ១១ | ព្រះអង្គបានលោះលា | រាស្រ្តគ្រប់គ្នាមានរំពឹង | |
| ដឹកនាំគេតម្រង់ | ដំណាក់ទ្រង់ដ៏ឧត្តម | ។ | |
| ១២ | ព្រះអង្គនាំប្រជា | រាស្រ្តគ្រប់គ្នាទៅលើភ្នំ | |
| ជាចំណែកដ៏ធំ | កន្លែងសំណាក់ព្រះអង្គ | ។ | |
| ឱ! ព្រះអម្ចាស់អើយ | ព្រះអង្គហើយដែលបានសង់ | ||
| ទីសក្ការៈត្រចង់ | ព្រះហស្តទ្រង់កសាងផ្ទាល់ | ។ | |
| ១៣ | ព្រះម្ចាស់នឹងគ្រងរាជ្យ | ពេញអំណាចអស់កប្បកល្ប | |
| ជានិច្ចគ្មានពិភាល់ | ជារៀងរាល់អង្វែងទៅ | ។ |
ទំនុកតម្កើងរបស់លោកម៉ូសេ បទពាក្យ ៧
(ទុតិយកថា ៣២,១-១២)
| ១ | ឱ! ផ្ទៃមេឃអើយចូរត្រងត្រាប់ | ពាក្យខ្ញុំថ្លែងប្រាប់ជាដំណឹង | |
| ផែនដីអើយចូរអ្នកខំប្រឹង | ស្តាប់ឱ្យបានដឹងខ្ញុំបរិយាយ | ។ | |
| ២ | សូមឱ្យពាក្យខ្ញុំទាំងប៉ុន្មាន | ដែលបានទូន្មានរៀងរាល់ថ្ងៃ | |
| ឱ្យដូចសន្សើមភ្លៀងធ្លាក់ថ្មី | រុក្ខជាតិខៀវខ្ចីស្រស់បំព្រង | ។ | |
| ៣ | ខ្ញុំនឹងប្រកាសពីព្រះនាម | មិនព្រមនៅស្ងៀមមិនភ្លេចម្តង | |
| លើកតម្កើងភាពខ្ពស់កន្លង | រុងរឿងគ្មានហ្មងព្រះនៃយើង | ។ | |
| ៤ | ព្រះអម្ចាស់ប្រៀបដូចថ្មដា | ជាផ្ទាំងសិលាដ៏សែនរឹង | |
| មាគ៌ាព្រះអង្គសុចរិតត្រង់ | បរិសុទ្ធឥតហ្មងឥតមានខ្ចោះ | ។ | |
| ៥ | ប៉ុន្តែព្រះអង្គទ្រង់ជ្រាបថា | អ្នកទាំងអស់គ្នាក្បត់ទាំងអស់ | |
| ដោយអ្នកមានចិត្តមិនត្រង់ស្មោះ | ព្រះអង្គផាត់អស់មិនទុកនៅ | ។ | |
| លែងរាប់លែងរកលែងទុកថា | ជាបុត្រធីតាជាកូនចៅ | ||
| អ្នករាល់គ្នាមានចិត្តអាស្រូវ | វៀចវេរមិនត្រូវក្បត់ព្រះអង្គ | ។ | |
| ៦ | ឱ! ជនលេលាឥតប្រាជ្ញអើយ | ចុះហេតុម្តេចឡើយមិនលះបង់ | |
| ព្រះគុណព្រះមានច្រើនកន្លង | តោងគិតផ្គូផ្គងគិតនឹកនា | ។ | |
| ទ្រង់ជាបិតាដែលបង្កើត | ឱ្យមានកំណើតកើតជន្មា | ||
| ឱ្យអ្នកបានក្លាយជាប្រជា | ជាតិមាំអស្ចារ្យខ្លាំងទៀតផង | ។ | |
| ៧ | ចូរអ្នករាល់គ្នានឹកនាចាំ | គិតអំពីឆ្នាំដែលកន្លង | |
| ឪពុកដូនតាកុំមានហ្មង | រ៉ាយរ៉ាប់ប្រាប់ផងហេតុការណ៍គ្រប់ | ។ | |
| ៨ | ពេលព្រះខ្ពង់ខ្ពស់ប្រទានដី | ជាកេរថ្លាថ្លៃទ្រព្យសំណព្វ | |
| ពេលទ្រង់បំបែកមនុស្សលោកសព្វ | ថែមទាំងកំណត់ព្រំដែនឱ្យ | ។ | |
| ព្រះអង្គប្រទានតាមចំនួន | ឱ្យបានសមសួនមិនបណ្តោយ | ||
| គ្នាតិចបានតិចមិនឱ្យធ្លោយ | គ្នាច្រើនទ្រង់ឱ្យធំល្វើយល្វឹង | ។ | |
| ៩ | ព្រះម្ចាស់ជ្រើសយកអ៊ីស្រាអែល | ទុកជារាស្រ្តផ្ទាល់នៃព្រះអង្គ | |
| ទាំងពូជយ៉ាកុបថែមទៀតផង | ទុកជាកេរទ្រង់ដ៏ថ្កើងថ្កាន | ។ | |
| ១០ | ព្រះម្ចាស់រកឃើញអ៊ីស្រាអែល | នៅតាមទីវាលរហោស្ថាន | |
| ក្នុងដីហួតហែងព្រៃស្មសាន | សុទ្ធតែតិរច្ឆានស្នាក់នៅជុំ | ។ | |
| តែព្រះអង្គបានបីបាច់ថែ | ថ្នាក់ថ្នមរូបគេហើយអប់រំ | ||
| ការពារក្រសោបឱបនៅជុំ | គេរស់សុខដុមផុតវេទនា | ។ | |
| ១១ | ព្រះអង្គការពារនិងណែនាំ | ឱ្យដើរត្រង់ចំផ្លូវសាស្តា | |
| ដូចសត្វឥន្ទ្រីយ៍ជាបក្សា | ត្រដាងស្លាបវាបាំងកូនបាន | ។ | |
| ១២ | មានតែព្រះម្ចាស់មួយព្រះអង្គ | ដឹកនាំរាស្រ្តទ្រង់យ៉ាងចំណាន | |
| ឱ្យគេរស់នៅយ៉ាងសុខសាន្ត | ព្រះផ្សេងមិនបានដូចទ្រង់ឡើយ | ។ |
ទំនុកតម្កើងរបស់នាហាណ្ណា បទកាកគតិ
(លោកសាមូអែលភាគមួយ ២,១-១០)
| ១ | ព្រះម្ចាស់ប្រទាន | ចិត្តខ្ញុំឱ្យមាន | អំណរសប្បាយ |
| ព្រោះព្រះអង្គលើក | ខ្ញុំខ្ពស់ពេកក្រៃ | ខ្ញុំអាចនិយាយ | |
| តទល់ពួកខ្មាំង | ។ | ||
| ២ | គ្មាននរណាម្នាក់ | វិសុទ្ធជាជាក់ | ដូចជាព្រះអង្គ |
| ឥតមាននរណា | ប្រសើរដូចទ្រង់ | ជាថ្មជួយបាំង | |
| ដូចព្រះយើងទេ | ។ | ||
| ៣ | កុំអួតបំប៉ោង | ពោលពាក្យកាចកោង | ព្រហើនដៀលជេរ |
| ដ្បិតព្រះជាម្ចាស់ | ថ្លឹងថ្លែងរិះរេ | វិនិច្ឆ័យឥតប្រែ | |
| តាមអំពើមនុស្ស | ។ | ||
| ៤ | អ្នកខ្លាំងពូកែ | ព្រះអង្គបំបែរ | បំបាក់ទាំងអស់ |
| បំផ្លាញទាំងធ្នូ | តែទ្រង់សន្តោស | ប្រទានដល់មនុស្ស | |
| កម្លាំងទន់ខ្សោយ | ។ | ||
| ៥ | ពួកអ្នកដែលមាន | អាហារគ្រប់គ្រាន់ | ឥឡូវគេធ្លោយ |
| ធ្លាក់ខ្លួនវេទនា | ខ្វះខាតមុខក្រោយ | គ្មានអ្វីនឹងឱ្យ | |
| ចម្អែតក្រពះ | ។ | ||
| ឯអ្នកធ្លាប់ឃ្លាន | បែរទៅជាមាន | អាហារមិនខ្វះ | |
| គេបរិភោគឆ្អែត | បរិបូណ៌ពេញពាស | មានច្រើនដេរដាស | |
| លែងមុខស្រពោន | ។ | ||
| មិនតែប៉ុណ្ណោះ | ព្រះអង្គសន្តោស | ស្រីអារគ្មានកូន | |
| មិនឱ្យដាច់ពូជ | វិនាសសាបសូន្យ | អាចសម្រាលកូន | |
| បានប្រាំពីរដង | ។ | ||
| ៦ | ជីវិតមនុស្ស | ត្រូវស្លាប់ឬរស់ | ស្រេចលើព្រះអង្គ |
| គេត្រូវធ្លាក់ទៅ | ស្ថានអ្នកស្លាប់ផង | ឬក៏បានឡើង | |
| លើទ្រង់ចាត់ចែង | ។ | ||
| ៧ | មនុស្សមានក្រ | អាក្រក់ឬល្អ | មិនមែនខ្លួនឯង |
| ព្រះម្ចាស់បន្ទាប | ឬក៏លើកឡើង | ព្រះអង្គចាត់ចែង | |
| តាមព្រះហឫទ័យ | ។ | ||
| ៨ | ទ្រង់លើកមនុស្ស | ទុរគតស្រីប្រុស | ពីធូលីដី |
| ដកអ្នកកម្សត់ | វេទនាក្រក្រី | នោះគឺដើម្បី | |
| ឱ្យស្មើអ្នកធំ | ។ | ||
| ឱ្យបានគ្រងរាជ្យ | ពេញដោយអំណាច | រុងរឿងឧត្តម | |
| ដ្បិតព្រះអម្ចាស់ | តាំងគ្រឹះរឹងមាំ | ផែនដីដ៏ធំ | |
| មិនរលំឡើយ | ។ | ||
| ៩ | ព្រះអង្គមើលថែ | ជីវិតពួកគេ | ផុតទុក្ខល្ហែល្ហើយ |
| គឺអ្នកស្មោះត្រង់ | ព្រះអង្គនោះហើយ | ទ្រង់មិនកន្តើយ | |
| ថ្នាក់ថ្នមបមបី | ។ | ||
| ឯជនអាក្រក់ | ចិត្តខ្មៅកខ្វក់ | ទុយ៌សអប្រិយ៍ | |
| គេនឹងវិនាស | ក្នុងពេលដ៏ខ្លី | ដ្បិតគេគ្មានជ័យ | |
| ដោយកម្លាំងទេ | ។ | ||
| ១០ | ព្រះអង្គបញ្ចេញ | រន្ទះដេញបាញ់ | ទៅលើពួកគេ |
| ព្រះម្ចាស់វិនិច្ឆ័យ | ទៅផែនដីដែរ | ទ្រង់គ្រប់គ្រងថែ | |
| មិនប្រែទាល់សោះ | ។ | ||
| ព្រះអង្គប្រទាន | អានុភាពឱ្យមាន | ដល់ក្សត្រអង្គនោះ | |
| ប្រទានអំណាច | ចេស្តាទាំងអស់ | ដែលទ្រង់ថ្កើងយស | |
| ចាក់ប្រេងអភិសេក | ។ |
យើងនាំគ្នាដើរក្រោមពន្លឺរបស់ព្រះជាម្ចាស់ បទព្រហ្មគីតិ
(ព្យាការីអេសាយ ២,២-៥)
| ២ | ថ្ងៃក្រោយព្រះអម្ចាស់ | នឹងប្រែផ្លាស់ព្រះដំណាក់ | |
| លើកភ្នំធ្លាប់គង់ស្នាក់ | ហើយទ្រង់ដាក់លើភ្នំថ្មី | ។ | |
| ដើម្បីឱ្យភ្នំនោះ | បានខ្ពង់ខ្ពស់លើសគេក្រៃ | ||
| ប្រជាជាតិទាំងឡាយ | អរសប្បាយឡើងហូរហែ | ។ | |
| ៣ | មានទាំងប្រជាជន | ច្រើនពេកពន់ទៅផងដែរ | |
| ពោលថាយើងដង្ហែ | ឡើងទៅក្បែរភ្នំព្រះម្ចាស់ | ។ | |
| យើងនាំគ្នាឡើងទៅ | ដើរតាមផ្លូវមាគ៌ាព្រះ | ||
| ប្រញាប់ឆាប់រូតរះ | ដំណាក់ព្រះលោកយ៉ាកុប | ។ | |
| ព្រះអង្គនឹងប្រដៅ | យើងស្គាល់ផ្លូវមាគ៌ាគ្រប់ | ||
| ឱ្យស្គាល់ឱ្យសេពគប់ | ឱ្យដើរសព្វតាមគន្លង | ។ | |
| ដ្បិតការប្រៀនប្រដៅ | អ្នកល្ងង់ខ្លៅគ្រាកន្លង | ||
| ចេញពីស៊ីយ៉ូនផង | ល្អហ្មត់ហ្មងឥតមានទាស់ | ។ | |
| ព្រះបន្ទូលប៉ុន្មាន | ល្អថ្កើងថ្កានឥតមានខ្ចោះ | ||
| ចេញមកពីព្រះឱស្ឋ | ដ៏ស្ម័គ្រស្មោះក្រុងសាឡឹម | ។ | |
| ៤ | ព្រះអង្គជាចៅក្រម | ដ៏ឧត្តមមិននៅស្ងៀម | |
| សម្រុះសម្រួលភ្លាម | ផ្អាកសង្គ្រាមកាប់ប្រល័យ | ។ | |
| ឱ្យឈប់ទាស់ទែងគ្នា | ចេះគាំពារត្រាប្រណី | ||
| យកដាវធ្លាប់ប្រល័យ | មករំលាយផាលនង្គ័ល | ។ | |
| គ្រប់សាសន៍ឈប់តតាំង | ឈប់ហាត់ច្បាំងនៅហ្នឹងថ្កល់ | ||
| លែងចង់ឈ្នះចង់ជល់ | លំពែងពលធ្វើកណ្ដៀវ | ។ | |
| ៥ | ឱ! បងប្អូនកូនចៅ | ញាតិពង្សផៅរស់រញៀវ | |
| លោកយ៉ាកុបស្រស់ស្រាវ | ជ្រករញៀវក្រោមម្លប់ព្រះ | ។ |
សូមអរព្រះគុណព្រះជាអម្ចាស់ដែលបានសង្គ្រោះប្រជាជនអ៊ីស្រាអែល បទពាក្យ ៧
(ព្យាការីអេសាយ ១២,១-៦)
| ១ | ឱ! ព្រះម្ចាស់អើយទូលបង្គំ | លើកហត្ថប្រណម្យសូមតម្កើង | |
| គ្រាមុនព្រះអង្គពិរោធយើង | ឥឡូវព្រះអង្គសម្រាលទុក្ខ | ។ | |
| ២ | ព្រះអម្ចាស់ជាព្រះសង្គ្រោះ | ជីវិតខ្ញុំរស់ស្គាល់តែសុខ | |
| លែងភ័យលែងខ្លាចលែងកើតទុក្ខ | ពីនេះទៅមុខពឹងលើព្រះ | ។ | |
| ដ្បិតព្រះអម្ចាស់ជាកម្លាំង | ខ្ញុំអាចតតាំងអាចយកឈ្នះ | ||
| ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ | ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ | ។ | |
| ៣ | ព្រះម្ចាស់សង្គ្រោះអ្នករាល់គ្នា | ផុតទុក្ខគ្រប់គ្រារស់សុខដុម | |
| ចូរទៅដងទឹកត្រជាក់ជុំ | ចេញពីជើងភ្នំសង្គ្រោះផង | ។ | |
| ៤ | ចូរអរព្រះគុណព្រះអម្ចាស់ | ហើយចូរប្រកាសនាមព្រះអង្គ | |
| ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ | ប្រាប់ប្រជាជនផងទាំងឡាយ | ។ | |
| ៥ | ចូរស្មូត្រទំនុកតម្កើងថ្វាយ | ព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ | |
| ដ្បិតការអស្ចារ្យច្រើនពេកក្រៃ | ឱ្យមនុស្សលើដីបានដឹងផង | ។ | |
| ៦ | អុះឱ! អ្នកក្រុងស៊ីយ៉ូនអើយ | ចូរកុំកន្តើយស្រែករំពង | |
| ដោយអរសប្បាយដ្បិតព្រះអង្គ | វិសុទ្ធឥតហ្មងព្រះនៃយើង | ។ |
ព្រះជាម្ចាស់ផ្តល់សន្តិភាពឱ្យប្រជាជន បទកាកគតិ
(ព្យាការីអេសាយ ២៦,១-៤.៧-៩.១២)
| ១ | យើងមានក្រុងមួយ | មាំឥតភ័យព្រួយ | ព្រោះព្រះម្ចាស់បាន |
| ប្រទាននូវការ | សង្គ្រោះគ្រប់ប្រាណ | ដូចកំពែងបាន | |
| ការពាររ៉ាប់រង | ។ | ||
| ២ | ចូរយើងបើកទ្វារ | កុំបីរួញរា | កុំឱ្យមានហ្មង |
| ឱ្យប្រជាជាតិ | សុចរិតទាំងពួង | ស្ម័គ្រស្មោះកន្លង | |
| បានចូលមកជិត | ។ | ||
| ៣ | បពិត្រព្រះម្ចាស់ | ព្រះអង្គទ្រង់ប្រោស | ដល់ប្រជាជាតិ |
| មានក្តីសុខសាន្ត | ឥតបីឃ្លៀងឃ្លាត | ទាំងជីវិតទៀត | |
| ផ្ញើព្រះឥតភ្លេច | ។ | ||
| ៤ | ចូរមានសង្ឃឹម | ដោយក្តីញញឹម | លើព្រះជានិច្ច |
| ទាំងកាយជីវិត | ឥតមានពេលភ្លេច | ជាថ្មរំលេច | |
| ស្ថិតស្ថេរអស់កល្ប | ។ | ||
| ៧ | បពិត្រព្រះម្ចាស់ | អស្ចារ្យពេកណាស់ | ទ្រង់បង្ហាញដល់ |
| មនុស្សសុចរិត | បានដឹងបានស្គាល់ | មាគ៌ានិមល | |
| សែនល្អកន្លង | ។ | ||
| ៨ | ឱ! ព្រះអម្ចាស់ | យើងខ្ញុំទាំងអស់ | ជីវិតផ្ញើទ្រង់ |
| ហើយសូមដើរតាម | មាគ៌ារឿងរុង | ដែលព្រះអង្គទ្រង់ | |
| ត្រួសត្រាយទុកស្រាប់ | ។ | ||
| ចិត្តយើងគ្រប់គ្នា | តែងតែប្រាថ្នា | ថ្លែងមិនឈរឈប់ | |
| ព្រះនាមព្រះអង្គ | ដែលល្បីសាយសព្វ | ពាសពេញលើភព | |
| ប្រសើរកន្លង | ។ | ||
| ៩ | ទោះជាពេលយប់ | ចង់ជ្រកក្រោមម្លប់ | បារមីនៃទ្រង់ |
| ខ្ញុំខំស្វះស្វែង | រកតែព្រះអង្គ | តាំងពីព្រឹកព្រាង | |
| ឥតមានសំចៃ | ។ | ||
| ព្រះអង្គដាក់ទោស | ទៅដល់មនុស្ស | នៅលើផែនដី | |
| ស្របទៅតាមការ | ដែលទ្រង់វិនិច្ឆ័យ | នោះគេស្គាល់ក្តី | |
| យុតិ្តធម៌សុចរិត | ។ | ||
| ១២ | បពិត្រព្រះម្ចាស់ | ប្រសើរពេកណាស់ | ទ្រង់តែងអាណិត |
| ផ្តល់ក្តីសុខសាន្ត | អ្វីខ្ញុំប្រព្រឹត្ត | ដែលមានមកពិត | |
| គឺទ្រង់សម្រេច | ។ |
ឱព្រះជាម្ចាស់អើយ! យើងខ្ញុំរង់ចាំតែព្រះអង្គមួយ បទកាកគតិ
(ព្យាការីអេសាយ ៣៣,១៣-១៦)
| ១៣ | ឱ! អ្នកដែលនៅ | ស្រុកឆ្ងាយៗត្រូវ | នាំគ្នាប្រុងស្តាប់ |
| អំពីកិច្ចការ | ដែលយើងធ្វើស្រាប់ | ត្រូវខំត្រងត្រាប់ | |
| ស្តាប់ទាំងអស់គ្នា | ។ | ||
| ឯអ្នកដែលនៅ | ជិតៗនេះត្រូវ | កុំនៅរួញរា | |
| ត្រូវទទួលស្គាល់ | បារមីឫទ្ធា | អានុភាពចេស្តា | |
| យើងខ្លាំងក្លាក្រៃ | ។ | ||
| ១៤ | នៅក្រុងស៊ីយ៉ូន | អ្នកបាបញ័រខ្លួន | រន្ធត់ភិតភ័យ |
| ពួកទមិឡតក់ស្លុត | ញ័រអស់ជើងដៃ | គេពោលស្រដី | |
| ស្តីតាមគំនិត | ។ | ||
| ១៥ | ថាមានតែអ្នក | ដែលប្រព្រឹត្តជាក់ | មាគ៌ាសុចរិត |
| និងអ្នកនិយាយ | តែពាក្យដែលពិត | ទើបអាចស្ថេរស្ថិត | |
| កៀកកិតនៅជាប់ | ។ | ||
| គឺអ្នកមិនធ្វើ | ទៅតាមអំពើ | ហឹង្សាមិនគាប់ | |
| មិនរកកំរៃ | ប្រវ័ញ្ចគៃកិប | មិនទទួលយក | |
| សំណូកទៀតផង | ។ | ||
| ១៦ | មនុស្សបែបនេះ | នឹងបាននៅរស់ | កន្លែងខ្ពស់ខ្ពង់ |
| មានថ្មរឹងមាំ | ជ្រកកោនទៀតផង | អាហារគ្រប់គ្រាន់ | |
| ទាំងទឹកមិនខ្វះ | ។ |
ទំនុតម្កើងរបស់ព្យាការីអេស៊េគីអែល បទកាកគតិ
(ព្យាការីអេសាយ ៣៨,១០-១៥.១៧-២០)
| ១០ | ខ្ញុំនឹកគិតថា | នឹងមានវាសនា | រស់ពាក់កណ្តាល |
| អាយុនៃមនុស្ស | មិនត្រេកត្រអាល | នៅស្ថានកណ្តាល | |
| ទៅទៀតបានឡើយ | ។ | ||
| ១១ | ខ្ញុំនឹកគិតថា | លែងឃើញភក្ត្រា | អម្ចាស់ទៀតហើយ |
| លែងឃើញទាំងមុខ | លែងទាំងឆ្លងឆ្លើយ | ឱមនុស្សម្នាអើយ | |
| ខ្ញុំលាក្សិណក្ស័យ | ។ | ||
| ១២ | ជីវិតខ្ញុំត្រូវ | ឃ្លាតចាកឆ្ងាយទៅ | ផុតអាយុខៃ |
| ដូចជាគង្វាល | រើគ្មានសំចៃ | ជំរំអាស្រ័យ | |
| ស្នាក់នៅពេលមុន | ។ | ||
| ព្រះម្ចាស់ធ្វើឱ្យ | ជីវិតខ្ញុំផុយ | នាពេលសាយ័ណ្ហ | |
| ដូចជាងតម្បាញ | ត្បាញចប់គ្រប់គ្រាន់ | រូតរះបន្ទាប់ | |
| មូរក្រណាត់ទុក | ។ | ||
| ១៣ | ខ្ញុំត្រូវវិនាស | មុនពេលថ្ងៃរះ | នៅមិនស្រណុក |
| ឈឺពេញទាំងកាយ | រស់ដូចទូលទុក្ខ | ដូចសិង្ហសម្រុក | |
| ចាប់ជាចំណី | ។ | ||
| ឱព្រះម្ចាស់អើយ | ចាប់ពីថ្ងៃហើយ | លុះដល់រាត្រី | |
| ព្រះអង្គធ្វើឱ្យ | ជីវិតខ្ញុំក្ស័យ | ដេកនៅក្នុងដី | |
| ជារៀងដរាប | ។ | ||
| ១៤ | ខ្ញុំស្រែកខ្ញុំយំ | ដូចត្រចៀកកាំ | ខ្ញុំថ្ងូរដូចព្រាប |
| ភ្នែកខ្ញុំស្រវាំង | មើលមិនឃើញទៀត | សូមព្រះម្ចាស់ឆ្លៀត | |
| ជួយផងព្រះអើយ | ។ | ||
| ១៥ | ឱ្យខ្ញុំនិយាយ | អ្វីខ្លះទូលថ្វាយ | ទើបព្រះអង្គឆ្លើយ |
| គឺទ្រង់ធ្វើទុក្ខ | ពុំមានល្ហែល្ហើយ | ប្រាសដេកលើខ្នើយ | |
| មិនលក់ព្រួយចិត្ត | ។ | ||
| ១៧ | ឥឡូវទ្រង់ប្រោស | ឱ្យខ្ញុំជាសះ | ព្រោះទ្រង់អាណិត |
| ប្រទានឱ្យខ្ញុំ | រស់មានជីវិត | ទុក្ខព្រួយខ្ញុំបាត់ | |
| សែនអរព្រឺព្រួច | ។ | ||
| ទ្រង់សព្វព្រះទ័យ | ករុណាប្រណី | រំដោះខ្ញុំរួច | |
| ពីដៃមច្ចុរាជ | អំពើបាបខូច | ខ្ញុំសែនអរព្រួច | |
| រួចផុតល្ហែល្ហើយ | ។ | ||
| ១៨ | អ្នកស្លាប់អស់ជន្ម | មិនអាចអរគុណ | ព្រះអង្គបានឡើយ |
| រួមទាំងមច្ចុរាជ | ទៀតផងក៏ដោយ | គ្មានសង្ឃឹមឡើយ | |
| ពឹងលើព្រះអង្គ | ។ | ||
| ១៩ | មានតែមនុស្ស | មានជីវិតរស់ | ស្ថិតស្ថេរគង់វង្ស |
| ទើបគេអាចលើក | តម្កើងព្រះអង្គ | ប្រាប់តកូនផង | |
| ពីព្រះទ័យស្មោះ | ។ | ||
| ២០ | ឱព្រះម្ចាស់អើយ | សូមកុំកន្តើយ | មេត្តាសង្គ្រោះ |
| យើងខ្ញុំមិនភ្លេច | ដំណាក់របស់ | ព្រះជាអម្ចាស់ | |
| លេងភ្លេងរាំថ្វាយ | ។ |
ព្រះជាម្ចាស់ជាព្រះសង្គ្រោះ បទកាកគតិ
(ព្យាការីអេសាយ ៤០,៩-១៧)
| ៩ | អ្នកក្រុងស៊ីយ៉ូន | ទាំងចៅទាំងកូន | ចូរអ្នកកុំភ្លេច |
| ឡើងលើភ្នំខ្ពស់ | ចែងចាំងរំលេច | ចូរស្រែកកុំខ្លាច | |
| ប្រាប់ស្រុកយូដា | ។ | ||
| នុះហ្ន! ព្រះម្ចាស់ | ជាព្រះរបស់ | អស់អ្នករាល់គ្នា | |
| ទ្រង់មានអំណាច | បារមីខ្លាំងក្លា | ព្រះអ្នករាល់គ្នា | |
| តែមួយលើលោក | ។ | ||
| ១០ | មើលហ្ន! ព្រះជា | អម្ចាស់រាល់គ្នា | ទ្រង់បានយាងមក |
| ដោយព្រះបារមី | ខ្លាំងក្រៃលើលោក | ព្រះអង្គយាងមក | |
| ដើម្បីគ្រងរាជ្យ | ។ | ||
| ១១ | ព្រះអង្គប្រៀបបាន | គង្វាលចំណាន | ពេញដោយអំណាច |
| នាំអស់ហ្វូងចៀម | រាល់ថ្ងៃព្រឹកល្ងាច | ទាំងមេកូនតូច | |
| កំពុងបំបៅ | ។ | ||
| ១២ | តើនរណាចេះ | អាចមានតម្រិះ | នឹងវាស់ជម្រៅ |
| មហាសមុទ្រ | ធំហើយសែនជ្រៅ | វាស់រហូតទៅ | |
| ទាំងផ្ទៃមេឃា | ។ | ||
| តើនរណាអាច | មានតម្រិះប្រាជ្ញ | អាចនឹងគណនា | |
| ធូលីហ្មត់ល្អិត | ថ្លឹងទាំងព្រឹក្សា | គីរីបព្វតា | |
| ដោយខ្លួនឯងបាន | ។ | ||
| ១៣ | តើនរណាអាច | ស្ទង់នូវញាណប្រាជ្ញ | នៃព្រះថ្កើងថ្កាន |
| អាចធ្វើជាទី | ប្រឹក្សាចំណាន | ផ្តល់គំនិតបាន | |
| ចំពោះព្រះអង្គ | ។ | ||
| ១៤ | ទ្រង់ឥតមានសួរ | យោបល់គាប់គួរ | ឬមួយផ្តោះផ្តង |
| តែទ្រង់វិនិច្ឆ័យ | ត្រឹមត្រូវកន្លង | ប្រាជ្ញាញាណផង | |
| ទ្រង់ចេះដឹងសព្វ | ។ | ||
| ១៥ | ប្រជាទាំងឡាយ | ដូចទឹកហូរខ្ចាយ | ដែលគេកំពប់ |
| គេមានតម្លៃ | បីដូចជាគ្រាប់ | ធូលីគេចាប់ | |
| យកទៅដាក់ថ្លឹង | ។ | ||
| ម៉្យាងទៀតដូចកោះ | ដែលមានទាំងអស់ | មិនអាចនៅនឹង | |
| ដូចជាធូលី | ត្រូវខ្យល់បក់វឹង | កោះគ្មានលំនឹង | |
| ខ្យល់កួចទៅបាត់ | ។ | ||
| ១៦ | ព្រៃឈើក្នុងស្រុក | ក៏មិនល្មមទុក | ធ្វើជាសម្បត្តិ |
| ឬធ្វើជាអុស | រួមទាំងសព្វសត្វ | ទាំងអស់ត្រូវបាត់ | |
| ធ្វើយញ្ញពុំបាន | ។ | ||
| ១៧ | ចំពោះព្រះភ័ក្ត្រ | ព្រះរបស់អ្នក | ប្រជាប៉ុន្មាន |
| គ្មានតម្លៃអ្វី | ថោកហួសការស្មាន | ប្រើការមិនបាន | |
| ឥតមានប្រយោជន៍ | ។ |
បទថ្មីថ្វាយចំពោះព្រះអម្ចាស់ដែលមានជ័យជំនះ បទពាក្យ ៧
(ព្យាការីអេសាយ ៤២,១០-១៦)
| ១០ | ចូរច្រៀងបទថ្មីថ្វាយព្រះម្ចាស់ | ទាំងអ្នកដែលរស់នៅទីឆ្ងាយ | |
| ផ្លូវទឹកផ្លូវគោកកោះទាំងឡាយ | តម្កើងម្ចាស់ថ្លៃកុំបង្អង់ | ។ | |
| ១១ | អ្នកភូមិក្នុងវាលរហោស្ថាន | អ្នកក្រុងប៉ុន្មានស្រែករំពង | |
| ទាំងកុលសម្ពន្ធអ្នកភ្នំផង | ស្រែកឱ្យខ្លាំងឡើងកុំប្រណី | ។ | |
| ១២ | នាំគ្នាតម្កើងសិរីយស | របស់ព្រះម្ចាស់ទាំងយប់ថ្ងៃ | |
| តាមភូមិកៀនកោះជិតឆ្ងាយក្តី | តម្កើងម្ចាស់ថ្ងៃដោយរីករាយ | ។ | |
| ១៣ | ព្រះម្ចាស់ស្រឡាញ់ប្រជាជន | ព្រះអង្គពេកពន់មិនជិនណាយ | |
| ពេលដែលទ្រង់យាងចេញទៅឆ្ងាយ | ព្រះអម្ចាស់ថ្លៃដូចអ្នកច្បាំង | ។ | |
| ព្រះអង្គយាងចេញយ៉ាងអង់អាច | ការពារឥតខ្លាចជារនាំង | ||
| វាយសំរុកលើ សត្រូវខ្មាំង | ទទួលបានទាំងជ័យជំនះ | ។ | |
| ១៤ | ព្រះអង្គមានព្រះបន្ទូលថា | យើងចាំវេលាមកយូរណាស់ | |
| ឥឡូវដល់ពេលយើងប្រកាស | ឱ្យបានដឹងច្បាស់ពេលនេះម្តង | ។ | |
| ១៥ | យើងនឹងបំផ្លាញទាំងភ្នំធំ | ភ្នំតូចរលំមិនសល់ផង | |
| រុក្ខជាតិក្រៀមស្វិតទាំងទឹកបឹង | ប្រែជាគោករឹងឥតមានសល់ | ។ | |
| ១៦ | អ្នកខ្វាក់ប្រាកដជាអាចដើរ | គេធ្វើដំណើរមិនអំពល់ | |
| ទៅតាមផ្លូវដែលគេមិនស្គាល់ | ជាកន្លែងដែលមិនធ្លាប់ដើរ | ។ | |
| យើងនឹងធ្វើឱ្យយប់ងងឹត | ប្រែជាភ្លឺពិតយ៉ាងប្រសើរ | ||
| ផ្លូវទួលគន្លុកបានរាបស្មើ | ប្រជាជនដើរដោយសុខសាន្ត | ។ |
ព្រះជាម្ចាស់ពុំព្រងើយកន្តើយឡើយ បទពាក្យ ៧
(ព្យាការីអេសាយ ៤៥,១៥-២៥)
| ១៥ | ឱ! ព្រះជាម្ចាស់នៃយើងខ្ញុំ | ជាព្រះឧត្តមព្រះសង្គ្រោះ | |
| មនុស្សពិបាករកឃើញណាស់ | កិត្តិនាមព្រះម្ចាស់ភ្លឺចិញ្ចែង | ។ | |
| ១៦ | ឱ្យអស់អ្នកដែលធ្វើរូបព្រះ | ឱនក្រាបសំពះគ្មានរអែង | |
| ត្រូវអាម៉ាស់មុខខ្លាំងក្រៃលែង | ចេញទៅទីផ្សេងទាំងអៀនខ្មាស | ។ | |
| ១៧ | ចំណែកជនជាតិអ៊ីស្រាអែល | គេបានដំណែលពីព្រះម្ចាស់ | |
| គឺការសង្គ្រោះយ៉ាងជាក់ច្បាស់ | គេមិនអាម៉ាស់សោះឡើយណា | ។ | |
| ១៨ | ព្រះម្ចាស់បង្កើតទាំងផ្ទៃមេឃ | ដីធំអនេកលើលោកា | |
| សត្វលោកស្នាក់នៅជួបជុំគ្នា | សុខដុមរមនាគ្រប់ៗប្រាណ | ។ | |
| ហើយទ្រង់មានព្រះបន្ទូលថា | យើងនេះគឺជាព្រះថ្កើងថ្កាន | ||
| ព្រះក្រៅពីយើងនោះគឺគ្មាន | ទាំងប្រាជ្ញាញាណទាំងបារមី | ។ | |
| ១៩ | យើងមិននិយាយលាក់លៀមស្ងាត់ | ក្នុងទីងងឹតនៃផែនដី | |
| យើងមិនប្រាប់ពូជយ៉ាកុបអី | ឱ្យឆាប់វិលវៃរកយើងទេ | ។ | |
| យើងជាព្រះម្ចាស់និយាយទៅ | ពាក្យត្រឹមពាក្យត្រូវឥតវៀចវេរ | ||
| អ្វីដែលយើងប្រកាសប្រាប់គេ | មិនភូតភរទេពិតត្រឹមត្រង់ | ។ | |
| ២០ | ជនជាតិសេសសល់គ្រប់គ្នាអើយ | កុំនៅកន្តើយធ្វើរេរង់ | |
| ត្រូវខំខ្មីឃ្មាតកុំបង្អង់ | ខិតចូលមកផងឱ្យជិតគ្នា | ។ | |
| ឱ! អ្នកដែលសែងព្រះខ្លួនធ្វើ | ពីស្ពាន់ពីឈើគ្រប់អង្គា | ||
| បួងសួងដល់ព្រះដែលវេទនា | ពួកនោះសុទ្ធជាមនុស្សល្ងង់ខ្លៅ | ។ | |
| ២១ | ចូរអ្នករាល់គ្នាគិតមើលចុះ | ឱ្យបានធ្លាយធ្លុះការនេះទៅ | |
| តើនរណាបានប្រាប់ទុកនៅ | ហេតុការណ៍ដែលត្រូវកើតមាននោះ | ។ | |
| គឺមានតែយើងព្រះជាម្ចាស់ | ដែលបានប្រកាសមុនប៉ុណ្ណោះ | ||
| យើងព្រះសុចរិតព្រះសង្គ្រោះ | ក្រៅពីយើងនោះគ្មានផ្សេងឡើយ | ។ | |
| ២២ | ឱ! អ្នកដែលរស់នៅទីឆ្ងាយ | ចូរវិលមកអាយកុំកន្តើយ | |
| ខិតមកជិតយើងនឹងបានស្បើយ | គឺយើងនេះហើយព្រះនៃអ្នក | ។ | |
| ២៣ | អ្វីៗដែលយើងនិយាយមក | មិនមែនឆបោកសុទ្ធសច្ចៈ | |
| មិនអាចក្រឡះភូតកុហក | យើងសូមប្រាប់អ្នកដូច្នេះថា៖ | ។ | |
| «មនុស្សលោកទាំអស់នឹងមកសុំ | ក្រាបថ្វាយបង្គំយើងគ្រប់គ្នា | ||
| មនុស្សគ្រប់សញ្ជាតិនឹងសច្ចា | គោរពសន្យាបម្រើយើង» | ។ | |
| ២៤ | គេនឹងពោលថាមានតែព្រះ | ដែលជាអម្ចាស់មួយព្រះអង្គ | |
| ដែលមានព្រះទ័យស្ម័គ្រស្មោះត្រង់ | អ្នកប្រឆាំងទ្រង់ត្រូវអាម៉ាស់ | ។ | |
| ២៥ | ពូជពង្សអ៊ីស្រាអែលទាំងអស់ | នឹងបានខ្ពង់ខ្ពស់ភ្លឺត្រចះ | |
| ហើយបានសុចរិតឥតប្រែផ្លាស់ | ដោយសារព្រះម្ចាស់តរៀងទៅ | ។ |
ព្រះយេស៊ូសង្គ្រោះមនុស្សលោក បទពាក្យ ៧
(ព្យាការីអេសាយ ៦១,១០-១១)
| ១០ | ខ្ញុំមានអំណរសប្បាយខ្លាំង | ព្រោះតែព្រះអង្គស្តាប់អង្វរ | |
| ព្រះអង្គសង្គ្រោះខ្ញុំកំដរ | រហូតរៀងមកមិនដែលខាន | ។ | |
| លំអខ្ញុំដូចកូនកំលោះ | ពាក់មកុដស្រស់ល្អភុំផាន | ||
| ដូចកូនក្រមុំយ៉ាងចំណាន | នៅលើវិមានថ្ងៃរៀបការ | ។ | |
| ១១ | ដីធ្វើឱ្យគ្រាប់ពូជផ្សេងដុះ | ពន្លកសក្បុសនៅក្នុងច្បារ | |
| លូតលាស់ស្គុះស្គាយស្រស់យ៉ាងណា | ក្តីសុចរិតថ្លាមិនបាត់បង់ | ។ | |
| និងការសរសើរលើកតម្កើង | លូតលាស់ផុសឡើងមិនបង្អង់ | ||
| ចេញពីទឹកដីល្អផូរផង់ | នៅមុខទូទាំងជាតិទាំងឡាយ | ។ |
ព្រះយេស៊ូសង្គ្រោះមនុស្សលោក បទពាក្យ ៧
(ព្យាការីអេសាយ ៦២,១-៥)
| ១ | យើងតែងគិតគូរការពារក្រុង | ឱ្យនៅគង់វង្សមានអ្នកថែ | |
| យេរូសាឡឹមស៊ីយ៉ូនដែរ | យើងមិនស្ងៀមទេមិនកន្តើយ | ។ | |
| ដរាបទាល់តែក្តីសុចរិត | ចាំងចែងពេញពិតទើបធូរស្បើយ | ||
| ដូចថ្ងៃរះពេញពន្លឺហើយ | ការសង្គ្រោះឱ្យភ្លឺដូចភ្លើង | ។ | |
| ២ | ពេលនោះមនុស្សគ្រប់ជាតិសាសន៍ | ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង | |
| ស្តេចទាំងប៉ុន្មាននឹកឃើញឡើង | សិរីរុងរឿងនៃអ្នកដែរ | ។ | |
| ឈ្មោះចាស់ក្រុងឯងគេលែងហៅ | គេពោលសំដៅតាមគេប្រែ | ||
| ឈ្មោះល្អសែនសមអ្វីម៉េ្លះទេ | ព្រះប្រទានគេឱ្យរុងរឿង | ។ | |
| ៣ | ក្រុងឯងនឹងទៅជាភួងជ័យ | ប្រណីតពេកក្រៃសែនថ្កុំថ្កើង | |
| នឹងទៅជាមកុដរាជ្យរុងរឿង | ព្រះហស្តព្រះយើងទ្រង់កាន់កាប់ | ។ | |
| ៤ | គេនឹងលែងហៅអ្នកឯងថា | ស្រីមិនបានការមិនចំណាប់ | |
| ស្រីប្តីបោះបង់មិនគួររាប់ | គេលែងបង្អាប់ដល់អ្នកទៀត | ។ | |
| តំបន់ជុំវិញគេក៏លែង | មើលងាយហៅឯងថាចោលម្សៀត | ||
| ថាស្ងាត់ជ្រងុំដូចព្រៃស្បាត | ដែលមានដុះសុទ្ធស្មៅទៀតទេ | ។ | |
| តែផ្ទុយទៅវិញគេនឹងហៅ | ឯងថាពាលពៅបងសូមស្នេហ៍ | ||
| តំបន់ជុំវិញគេបំពេរ | ថាស្ងួនមាសមេភរិយាបង | ។ | |
| ដ្បិតព្រះអម្ចាស់គាប់ព្រះទ័យ | នឹងអ្នកពេកក្រៃគ្មានសៅហ្មង | ||
| ដូចពាក្យសម្តីឆ្លើយសារសង | ពាក្យអូនពាក្យបងត្រូវរ៉ូវគ្នា | ។ | |
| ៥ | ព្រះម្ចាស់បង្កើតជារូបអ្នក | ទ្រង់គង់ថ្នមថ្នាក់រាល់វេលា | |
| សប្បាយឥតខ្វល់ដូចភរិយា | ថ្មីថ្មោងជាគ្នានឹងស្វាមី | ។ |
ក្រុងយេរូសាឡឹមថ្មី បទពាក្យ ៧
(ព្យាការីអេសាយ ៦១,១០-១១)
| ១០ | ខ្ញុំមានអំណរសប្បាយខ្លាំង | ព្រោះតែព្រះអង្គស្តាប់អង្វរ | |
| ព្រះអង្គសង្គ្រោះខ្ញុំកំដរ | រហូតរៀងមកមិនដែលខាន | ។ | |
| លំអខ្ញុំដូចកូនកំលោះ | ពាក់មកុដស្រស់ល្អភុំផាន | ||
| ដូចកូនក្រមុំយ៉ាងចំណាន | នៅលើវិមានថ្ងៃរៀបការ | ។ | |
| ១១ | ដីធ្វើឱ្យគ្រាប់ពូជផ្សេងដុះ | ពន្លកសក្បុសនៅក្នុងច្បារ | |
| លូតលាស់ស្គុះស្គាយស្រស់យ៉ាងណា | ក្តីសុចរិតថ្លាមិនបាត់បង់ | ។ | |
| និងការសរសើរលើកតម្កើង | លូតលាស់ផុសឡើងមិនបង្អង់ | ||
| ចេញពីទឹកដីល្អផូរផង់ | នៅមុខទូទាំងជាតិទាំងឡាយ | ។ |
ក្រុងយេរូសាឡឹមថ្មី បទពាក្យ ៧
(ព្យាការីអេសាយ ៦២,១-៥)
| ១ | យើងតែងគិតគូរការពារក្រុង | ឱ្យនៅគង់វង្សមានអ្នកថែ | |
| យេរូសាឡឹមស៊ីយ៉ូនដែរ | យើងមិនស្ងៀមទេមិនកន្តើយ | ។ | |
| ដរាបទាល់តែក្តីសុចរិត | ចាំងចែងពេញពិតទើបធូរស្បើយ | ||
| ដូចថ្ងៃរះពេញពន្លឺហើយ | ការសង្គ្រោះឱ្យភ្លឺដូចភ្លើង | ។ | |
| ២ | ពេលនោះមនុស្សគ្រប់ជាតិសាសន៍ | ឃើញសុចរិតច្បាស់មិនឆ្មៃឆ្មើង | |
| ស្តេចទាំងប៉ុន្មាននឹកឃើញឡើង | សិរីរុងរឿងនៃអ្នកដែរ | ។ | |
| ឈ្មោះចាស់ក្រុងឯងគេលែងហៅ | គេពោលសំដៅតាមគេប្រែ | ||
| ឈ្មោះល្អសែនសមអ្វីម៉េ្លះទេ | ព្រះប្រទានគេឱ្យរុងរឿង | ។ | |
| ៣ | ក្រុងឯងនឹងទៅជាភួងជ័យ | ប្រណីតពេកក្រៃសែនថ្កុំថ្កើង | |
| នឹងទៅជាមកុដរាជ្យរុងរឿង | ព្រះហស្តព្រះយើងទ្រង់កាន់កាប់ | ។ | |
| ៤ | គេនឹងលែងហៅអ្នកឯងថា | ស្រីមិនបានការមិនចំណាប់ | |
| ស្រីប្តីបោះបង់មិនគួររាប់ | គេលែងបង្អាប់ដល់អ្នកទៀត | ។ | |
| តំបន់ជុំវិញគេក៏លែង | មើលងាយហៅឯងថាចោលម្សៀត | ||
| ថាស្ងាត់ជ្រងុំដូចព្រៃស្បាត | ដែលមានដុះសុទ្ធស្មៅទៀតទេ | ។ | |
| តែផ្ទុយទៅវិញគេនឹងហៅ | ឯងថាពាលពៅបងសូមស្នេហ៍ | ||
| តំបន់ជុំវិញគេបំពេរ | ថាស្ងួនមាសមេភរិយាបង | ។ | |
| ដូចពាក្យសម្តីឆ្លើយសារសង | ពាក្យអូនពាក្យបងត្រូវរ៉ូវគ្នា | ||
| ៥ | ព្រះម្ចាស់បង្កើតជារូបអ្នក | ទ្រង់គង់ថ្នមថ្នាក់រាល់វេលា | |
| សប្បាយឥតខ្វល់ដូចភរិយា | ថ្មីថ្មោងជាគ្នានឹងស្វាមី | ។ |
ការប្រជុំនៅថ្ងៃចុងក្រោយបំផុត បទកាកគតិ
(ព្យាការីអេសាយ ៦៦,១០-១៤)
| ១០ | ឱអ្នកទាំងអស់ | ដែលស្រឡាញ់ស្មោះ | យេរូសាឡឹម |
| ចូរអរសប្បាយ | ទាំងក្តីសង្ឃឹម | គ្រប់គ្នាញញឹម | |
| កុំបីសៅហ្មង | ។ | ||
| អស់អ្នកកាន់ទុក្ខ | អាណិតមុខជ្រប់ | ដល់ក្រុងនេះផង | |
| ចូរអរសប្បាយ | រីករាយវិញម្តង | រួមជាមួយក្រុង | |
| សាឡឹមនេះដែរ | ។ | ||
| ១១ | សូមគ្រប់កាយា | ស្កប់ក្នុងចិន្តា | បានសុខល្ហើយល្ហែ |
| ដូចកូនដែលម្តាយ | បីបមថ្នមថែ | បំបៅនៅក្បែរ | |
| គ្មានពេលឃ្លាឃ្លាត | ។ | ||
| អ្នករាល់គ្នានឹង | បានសុខថ្កុំថ្កើង | ឥតបីរវាត | |
| រុងរឿងសិរី | ដោយក្រុងនេះទៀត | អស់ទាំងមិត្តញាតិ | |
| បានសុខគ្រប់គ្រា | ។ | ||
| ១២ | ដ្បិតព្រះអម្ចាស់ | មានបន្ទូលច្បាស់ | ថានឹងបង្ហៀរ |
| សេចក្តីសុខសាន្ត | លើក្រុងអ្នកជា | ដូចទន្លេហៀរ | |
| ទឹកធ្លាក់មិនដាច់ | ។ | ||
| យើងនឹងបង្ហូរ | ធនធានបរិបូណ៌ | មកឯងឥតភ្លេច | |
| របស់ជនជាតិ | ដទៃជាស្រេច | ឥតមានកែគេច | |
| ដូចទឹកលិចច្រាំង | ។ | ||
| យើងនឹងថ្នមថ្នាក់ | ទៅដល់អស់អ្នក | ដូចម្តាយទូទាំង | |
| បីបមថ្នមកូន | បំបៅគ្របបាំង | ក្រសោបព្រមទាំង | |
| លើកដាក់លើភ្លៅ | ។ | ||
| ១៣ | ម្តាយតែងថ្នាក់ថ្នម | កូនដោយបីបម | មិនឱ្យអាស្រូវ |
| ដូចយើងថ្នមថ្នាក់ | អ្នកឱ្យស្ថិតនៅ | ក្នុងក្រុងតទៅ | |
| លែងមានព្រាត់ប្រាស | ។ | ||
| ១៤ | កាលណាឃើញក្រុង | យេរូសាឡឹម | សុខសាន្តដូច្នេះ |
| អ្នករាល់គ្នានឹង | សប្បាយពេកណាស់ | សាច់ឈាមថ្លាស្រស់ | |
| ដូចស្មៅខៀវខ្ចី | ។ | ||
| ព្រះអង្គពុំភ្លេច | ទោះបីបន្តិច | សម្តែងបារមី | |
| របស់ព្រះអង្គ | ជាប្រក្រតី | បម្រើប្រុសស្រី | |
| ព្រះអង្គបានឃើញ | ។ |
ព្យាការីយេរេមីអង្វរព្រះអម្ចាស់ឱ្យប្រជាជនអ៊ីស្រាអែល បទពាក្យ ៧
(ព្យាការីយេរេមី ១៤,១៧-២១)
| ១៧ | ទឹកភ្នែកខ្ញុំហូររាល់យប់ថ្ងៃ | ព្រោះតែស្រមៃឥតស្រាកស្រាន្ត | |
| ទីក្រុងដែលធ្លាប់តែថ្កើងថ្កាន | ត្រូវខ្មាំងសាមាន្យបំផ្លាញអស់ | ។ | |
| ១៨ | បើខ្ញុំចេញទៅទីវាលស្រែ | ឃើញសុទ្ធសឹងតែសាកសពសោះ | |
| ពេលចូលដល់ក្រុងឃើញទាំងអស់ | សុទ្ធអ្នករងគ្រោះដោយទុរ្ភិក្ស | ។ | |
| អស់ព្យាការីដើរតត្រុក | ដើរឆ្លងកាត់ស្រុកពុំដែលនឹក | ||
| ទាំងបូជាចារ្យច្រើនសន្ធឹក | ស្រុកកើតទុរ្ភិក្សគេមិនខ្វល់ | ។ | |
| ១៩ | ឱព្រះអម្ចាស់តើព្រះអង្គ | ពិតជាបោះបង់យូដាចោល | |
| ឬទុកស៊ីយ៉ូនឱ្យតែលតោល | ឬមួយកាត់ចោលស្អប់លែងរាប់ | ។ | |
| យើងខ្ញុំសង្ឃឹមថាបានសុខ | តែជួបតែទុក្ខស្ទើរតែស្លាប់ | ||
| ថាបានសះស្បើយជាឆាប់ៗ | តែប្រែមិនគាប់ជួបអាសន្ន | ។ | |
| ២០ | ឱព្រះម្ចាស់អើយខ្ញុំសូមក្រាប | ទទួលសារភាពមិនអាក់អន់ | |
| ប្រព្រឹត្តអំពើបាបពីមុន | អាក្រក់ពេកពន់មិនគប្បី | ។ | |
| រួមទាំងដូនតានៃយើងខ្ញុំ | ក៏ធ្វើមិនសមចិត្តអប្រីយ៍ | ||
| យើងខ្ញុំសាងបាបរៀងរាល់ថ្ងៃ | ទាស់នឹងព្រះទ័យនៃព្រះអង្គ | ។ | |
| ២១ | ដោយយល់ព្រះនាមព្រះអម្ចាស់ | មេត្តាសន្តោសកុំបោះបង់ | |
| បំបាត់មុខខ្ញុំធ្វើឱ្យក្រុង | ដែលធ្លាប់រឿងរុងត្រូវអាម៉ាស់ | ។ | |
| សូមនឹកពីសម្ពន្ធមេត្រី | ដែលព្រះអង្គលៃចងយូរណាស់ | ||
| ជាមួយយើងខ្ញុំមិនគួរផ្លាស់ | ផ្តាច់ចោលស្រឡះដូច្នេះឡើយ | ។ |
ធម៌មេត្តាករុណារបស់ព្រះជាម្ចាស់ បទព្រហ្មគីតិ
(ព្យាការីយេរេមី ១៧,៧-៨)
| ៧ | រីអ្នកណាដែលផ្ញើ | ជិវិតលើព្រះអម្ចាស់ | |
| នឹងបានទទួលព្រះ | ពរត្រចះល្អមិនខាន | ។ | |
| ១១ | អ្នកនោះប្រៀបដូចជា | រុក្ខាល្វាល្អថ្កើងថ្កាន | |
| ដុះនៅក្បែរទីស្ថាន | ផ្លូវទឹកមានស្លឹកខៀវខ្ចី | ។ | |
| នៅពេលរដូវប្រាំង | ទោះរីងរាំងវាមិនភ័យ | ||
| មិនព្រួយបារម្ភអ្វី | ទោះម្តេចក្តីនៅផ្លែផ្កា | ។ |
ប្រជាជនអ៊ីស្រាអែលមានអំណរសប្បាយនៅពេលត្រឡប់មកស្រុកវិញ បទព្រហ្មគីតិ
(ព្យាការីយេរេមី ៣១,១០-១៤)
| ១០ | ប្រជាជាតិទាំងឡាយ | សូមខ្វល់ខ្វាយនាំគ្នាស្តាប់ | |
| បន្ទូលព្រះផ្សាយផ្សព្វ | ទៅដល់សព្វកោះនៅឆ្ងាយ | ។ | |
| ចូរអ្នកប្រកាសថា ៖ | «ព្រះដែលជាអ្នកកម្ចាយ | ||
| ស្រាអែលឱ្យទៅឆ្ងាយ | តែពេលក្រោយទ្រង់ប្រមូល | ។ | |
| ព្រះអង្គថែរក្សា | ឱ្យគ្រប់គ្នាជុំត្រកូល | ||
| ដូចគង្វាលប្រមូល | ចៀមមកមូលមិនឱ្យបាត់ » | ។ | |
| ១១ | ព្រះអម្ចាស់បានលោះ | ឱ្យរួចគ្រោះលែងខ្ចាយខ្ចាត់ | |
| រំដោះឱ្យរួចផុត | ពួកទុច្ចរិតដែលខ្លាំងក្លា | ។ | |
| ១២ | ពួកគេត្រឡប់វិញ | គ្មានទោម្នេញស្រែកខ្ញៀវខ្ញា | |
| ហើយគេគ្រប់កាយា | ចាំត្រៀបត្រាទទួលទ្រព្យ | ។ | |
| ដែលព្រះម្ចាស់ប្រទាន | គេឱ្យមានលែងអភ័ព្វ | ||
| មានស្រូវស្រាល្អគាប់ | ប្រេងក្រអូបទាំងចៀមគោ | ។ | |
| ចិត្តពួកគេប្រៀបបាន | សួនឧទ្យានមានទឹកហូរ | ||
| ស្រោចស្រពឡើងជន់ជោរ | គេលែងថ្ងួរលែងហេវហត់ | ។ | |
| ១៣ | គ្រានោះស្រីក្រមុំ | ចូលមករាំតាមបែបបទ | |
| ក្មេងចាស់មិនកំណត់ | គេមិនហត់រាំសប្បាយ | ។ | |
| យើងប្រែទុក្ខវេទនា | គេទៅជាសើចក្អាកក្អាយ | ||
| ឱ្យពួកគេសប្បាយ | គេរីករាយលែងលំបាក | ។ | |
| ១៤ | អស់លោកបូជាចារ្យ | បានភោក្តាគ្មានសម្រាក | |
| សាច់ឆ្ងាញ់មិនស្រាន្តស្រាក | មិនលំបាកដើររុករក | ។ | |
| យើងនឹងផ្តល់អំណោយ | ទានទៅឱ្យរាស្រ្តគ្រប់ស្រុក | ||
| លែងព្រួយលែងកើតទុក្ខ | រស់បានសុខសាន្តតទៅ | ។ |
សម្ពន្ធមេត្រីថ្មី បទពាក្យ ៧
(ព្យាការីអេស៊េគីអែល ៣៦,២៤-២៨)
| ២៤ | យើងនឹងនាំយកអ្នករាល់គ្នា | ចេញពីប្រជាជាតិទាំងឡាយ | |
| ប្រមូលមិនឱ្យនៅរាយប៉ាយ | ពីស្រុកជិតឆ្ងាយមកមាតុភូមិ | ។ | |
| ២៥ | យើងនឹងប្រោះទឹកដ៏បរិសុទ្ធ | លើអ្នកប្រាកដដោយថ្នាក់ថ្នម | |
| ជំរះឱ្យអ្នកស្អាតទាំងព្រម | ផុតពីសៅហ្មងផងទាំងឡាយ | ។ | |
| លែងឱ្យអ្នករាល់គ្នាជាប់ចិត្ត | លើព្រះមិនពិតព្រះក្លែងក្លាយ | ||
| ឱ្យអ្នកផុតទុក្ខជួបសប្បាយ | ក្តីសោកទាំងឡាយវិនាសបង់ | ។ | |
| ២៦ | យើងនឹងប្រគល់ចិត្តគំនិត | ថ្មីល្អប្រណីតវិញ្ញាណផង | |
| ដកចិត្តដូចថ្មរឹងកន្លង | ផ្លាស់ប្តូរវិញម្តងចេះជួយគ្នា | ។ | |
| ២៧ | យើងដាក់វិញ្ញាណយើងទៅក្នុង | អ្នករាល់គ្នាផងមិនរួញរា | |
| ឱ្យអ្នកធ្វើតាមបទបញ្ជា | វិន័យធម្មាដំបូន្មាន | ។ | |
| ២៨ | អ្នករាល់គ្នានឹងរស់ក្នុងស្រុក | ជួបតែក្តីសុខមិនរំខាន | |
| ទឹកដីដែលយើងប្រទានបាន | ដល់ទៅតាដូនរបស់អ្នក | ។ | |
| ហើយយើងនឹងព្រមទទួលយក | អ្នកទាំងអស់មកប្រាកដជាក់ | ||
| ធ្វើជារាស្រ្តយើងគ្មានសល់ម្នាក់ | ព្រោះយើងជាព្រះអ្នកឯងហើយ | ។ |
យុវជនបីនាក់នៅក្នុងឡភ្លើង លើកតម្កើងព្រះជាម្ចាស់ បទពាក្យ ៧
(ព្យាការីដានីអែល ៣,២៦-២៧.២៩.៣៤-៤១)
| ២៦ | ព្រះអម្ចាស់ជាព្រះរបស់ | បុព្វបុរសនៃយើងខ្ញុំ | |
| យើងសូមតម្កើងទាំងប្រណម | ព្រះនាមឧត្តមតរៀងទៅ | ។ | |
| ២៧ | ដ្បិតអីព្រះអង្គបានប្រព្រឹត្ត | លើយើងខ្ញុំពិតមិនអាស្រូវ | |
| ព្រះទ័យសុចរិតត្រង់ត្រឹមត្រូវ | ធ្លាប់វិនិច្ឆ័យនូវក្តីយុត្តិធម៌ | ។ | |
| ២៩ | អំពើបាបច្រើនខ្ញុំប្រព្រឹត្ត | មិនប្រណិប័តន៍តាមផ្លូវល្អ | |
| ឃ្លាតពីព្រះអង្គចាកយុត្តិធម៌ | យើងនៅបន្តខុសគ្រប់យ៉ាង | ។ | |
| ៣៤ | ឱ! ព្រះអម្ចាស់សូមកុំចោល | ឱ្យយើងតែលតោលគ្មានទីអាង | |
| សម្ព័ន្ធមេត្រីថ្មីស្រឡាង | គឺជាភស្តុតាងមិនបាត់បង់ | ។ | |
| ៣៥ | សូមកុំដកយកក្តីមេត្តា | នឹកទៅដល់គ្រាដែលកន្លង | |
| នឹកដល់លោកអប្រាហាំផង | មិនដែលសៅហ្មងសម្លាញ់សិ្នទ្ធ | ។ | |
| នឹកដល់អ៊ីសាកជាបម្រើ | ស្រាអែលធ្លាប់ដើរតាមប្រកិត | ||
| ទៅណាមកណាជាប់នែបនិត្យ | ដូចបងប្អូនឥតដែលមានខ្ចោះ | ។ | |
| ៣៦ | ពីដើមព្រះអង្គបានសន្យា | ដោយបន្ទូលថាទ្រង់នឹងប្រោស | |
| ឱ្យអ្នកទាំងបីមានកូនប្រុស | កូនស្រីចម្រុះឥតគណនា | ។ | |
| ច្រើនពេកអនេករាប់ពុំបាន | ដូចផ្កាយដែលមានលើមេឃា | ||
| ដូចគ្រាប់ខ្សាច់តាមឆ្នេរជលធារ | សមុទ្រនានាច្រើនក្រៃក្រាស់ | ។ | |
| ៣៧ | បពិត្រព្រះអម្ចាស់ថ្លៃអើយ | គឺថ្ងៃនេះហើយយើងព្រួយណាស់ | |
| ធា្លក់ខ្លួនមកជាពូជអាម៉ាស់ | ខ្ចាត់ខ្ចាយព្រាត់ប្រាសថោកបំផុត | ។ | |
| ទៅជាជនជាតិតូចជាងគេ | ទុក្ខធំឡើងទ្វេសែនស្រយ៉ុត | ||
| ឥឡូវទន់ទាបស្ទើររលត់ | មកពីយើងល្ងិតល្ងង់សាងបាប | ។ | |
| ៣៨ | ពេលនេះយើងខ្សត់អត់ទាំងអស់ | ជីវិតកក្រោះប្រៀបដូចសា្លប់ | |
| គ្មានស្តេចមន្ត្រីសែនអភ័ព្វ | ព្យាការីគាប់ក៏មិនមាន | ។ | |
| យើងមិនអាចថ្វាយយញ្ញបូជា | ថ្វាយយញ្ញសក្ការទាំងប៉ុន្មាន | ||
| ទាំងគ្រឿងក្រអូបម្សៅភុំផាន | ផលផ្លែមិនបានយកមកថ្វាយ | ។ | |
| ៣៩ | សូមព្រះអង្គជួយទទួលយក | ទុក្ខព្រួយសោយសោកផងទាំងឡាយ | |
| និងចិត្តសុភាពរាបស្រស់ស្រាយ | ទុកជាតង្វាយគាប់ព្រះទ័យ | ។ | |
| ៤០ | គឺតង្វាយដុតទាំងមូលមាន | កូនចៀមរាប់លានធាត់ពេកក្រៃ | |
| ពពែគោឈ្មោលនៅក្នុងព្រៃ | យើងខ្ញុំដាក់ថ្វាយនៅថ្ងៃនេះ | ។ | |
| សូមឱ្យយើងខ្ញុំអាចដើរតាម | មាគ៌ាដានស្នាមដ៏វិសេស | ||
| របស់ព្រះអង្គមិនប្រហែស | អ្នកសង្ឃឹមព្រះមិនខកចិត្ត | ។ | |
| ៤១ | ឥឡូវយើងខ្ញុំប្រែប្រួលប្រាណ | ប្រព្រឹត្តឱ្យបានគ្មានរខិត | |
| គន្លងព្រះអង្គធម៌ប្រណីត | កោតខ្លាចដាក់ចិត្តស្គាល់ព្រះភ័ក្ត្រ | ។ |
បទលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ បទកាកគតិ
(ព្យាការីដានីអែល ៣,៥២-៨៨)
| ៥២ | បពិត្រព្រះម្ចាស់ | ជាព្រះរបស់ | ដូនតាយើងខ្ញុំ |
| សូមកោតសរសើ | ទាំងថ្វាយបង្គំ | ថ្កើងព្រះឧត្តម | |
| អស់កល្បតទៅ | ។ | ||
| ខ្ញុំសូមតម្កើង | លើកព្រះនាមឡើង | ពុំមានអាស្រូវ | |
| សុចរិតយុត្តិធម៌ | ទ្រង់គង់ជាផ្លូវ | អង្វែងតទៅ | |
| សរសើរព្រះអង្គ | ។ | ||
| ៥៣ | សូមកោតសរសើរ | ព្រះគ្មានអ្វីស្មើ | ក្នុងគ្រានេះម្តង |
| ទ្រង់ប្រកបដោយ | សិរីរឿងរុង | ក្នុងវិហារទ្រង់ | |
| កុំនៅទីមទាម | ។ | ||
| ៥៤ | សូមលើកតម្កើង | ព្រះម្ចាស់យាងឡើង | លើខេរ៉ូប៊ីន |
| ខ្ពង់ខ្ពស់បំផុត | គ្មានអ្វីប្រៀបផ្ទឹម | ស្មូត្រទាំងញញឹម | |
| តម្កើងជានិច្ច | ។ | ||
| ៥៥ | សូមតម្កើងទ្រង់ | ដែលយាងឡើងគង់ | លើបល្ល័ង្ករាជ្យ |
| សូមច្រៀងតម្កើង | រាល់ថ្ងៃព្រឹកល្ងាច | ព្រះម្ចាស់ជានិច្ច | |
| កុំប្រែក្រឡះ | ។ | ||
| ៥៦ | សូមថ្កើងសរសើរ | ព្រះអង្គនៅលើ | វេហាស៍អាកាស |
| ព្រះអង្គគ្រប់គ្រង | ស្ថានបរមសុខខ្ពស់ | លើកសិរីយស | |
| ព្រះអង្គរហូត | ។ | ||
| ៥៧ | គ្រប់ស្នាព្រះហស្ត | ព្រះម្ចាស់ទាំងអស់ | នៅមិនរបូត |
| ជារៀងដរាប | សូមនាំគ្នាស្មូត្រ | តម្កើងរហូត | |
| អស់កល្បអន្លាយ | ។ | ||
| ៥៨ | ឱផ្ទៃមេឃអើយ | កុំនៅកន្តើយ | ហាក់ដូចជិនណាយ |
| ស្មូត្របទតម្កើង | ដោយចិត្តសប្បាយ | អស់កល្បអន្លាយ | |
| តទៅកុំឈប់ | ។ | ||
| ៥៩ | សូមឱ្យទេវទូត | តម្កើងរហូត | ទាំងថ្ងៃទាំងយប់ |
| ព្រះម្ចាស់ថ្កុំថ្កើង | អស់កល្បអស់កប្ប | តម្កើងកុំឈប់ | |
| តទៅរាល់ថ្ងៃ | ។ | ||
| ៦០ | ចូរទឹកទាំងឡាយ | អបអរសប្បាយ | លើនភាល័យ |
| នាំគ្នាសរសើរ | តម្កើងម្ចាស់ថ្លៃ | កុំបង្អង់អី | |
| អស់កល្បអង្វែង | ។ | ||
| ៦១ | ហ្វូងតារារះ | នៃព្រះអម្ចាស់ | នាំគ្នាសម្តែង |
| តម្កើងព្រះអង្គ | សរសើរស្ញប់ស្ញែង | គ្រប់ទីកន្លែង | |
| តទៅឥតដាច់ | ។ | ||
| ៦២ | សូមព្រះអាទិត្យ | ព្រះច័ន្ទមានឫទ្ធិ | ពន្លឺចិញ្ចាច |
| តម្កើងព្រះអង្គ | ដោយចិត្តអង់អាច | កុំភ័យកុំខ្លាច | |
| តទៅកុំប្រែ | ។ | ||
| ៦៣ | សូមអស់ទាំងផ្កាយ | ដែលនៅរាត់រាយ | លើមេឃផងដែរ |
| សរសើរតម្កើង | កុំបីប្រួលប្រែ | កុំក្រឡះកែ | |
| រាល់ថ្ងៃខែឆ្នាំ | ។ | ||
| ៦៤ | សូមឱ្យសន្សើម | ទឹកភ្លៀងដ៏ឆ្នើម | ធ្លាក់ជាប្រចាំ |
| ចូរលើកតម្កើង | ទាំងថ្វាយបង្គំ | ព្រះម្ចាស់ឧត្តម | |
| ជានិច្ចកុំរា | ។ | ||
| ៦៥ | ចូរអស់ទាំងខ្យល់ | ធ្លាប់បក់វិលវល់ | រាល់ប្រាំងវស្សា |
| គ្រប់ទីគ្រប់ទិស | តម្កើងព្រះជា | ម្ចាស់អ្នករាល់គ្នា | |
| កុំបីឆ្មៃឆ្មើង | ។ | ||
| ៦៦ | ចូរឱ្យកម្តៅ | ទាំងក្នុងទាំងក្រៅ | ឱ្យមានទាំងភ្លើង |
| នាំគ្នាជួយលើក | សរសើរតម្កើង | ព្រះអង្គខ្ពស់ឡើង | |
| តទៅឥតអាក់ | ។ | ||
| ៦៧ | ចូរឱ្យខ្យល់ក្តៅ | ពេលនេះតទៅ | និងខ្យល់ត្រជាក់ |
| សរសើរតម្កើង | ព្រះជាម្ចាស់អ្នក | កុំបីអន់អាក់ | |
| ជានិច្ចតទៅ | ។ | ||
| ៦៨ | សន្សើមនិងព្រឹល | សូមអ្នកកុំខ្ជិល | កុំបង្អង់នៅ |
| ស្មូត្រលើកតម្កើង | ព្រះម្ចាស់ជាផ្លូវ | អង្វែងតទៅ | |
| អស់កល្បជានិច្ច | ។ | ||
| ៦៩ | ចូរថ្ងៃនិងយប់ | កោតកុំឈរឈប់ | សរសើរកុំភ្លេច |
| ស្មូត្រលើកតម្កើង | ព្រះម្ចាស់ជានិច្ច | កុំបីកែគេច | |
| អស់កល្បស្ថេរស្ថិត | ។ | ||
| ៧០ | ចូរឱ្យពន្លឺ | រន្ទាលរន្ទឺ | និងភាពងងឹត |
| សរសើរតម្កើង | អម្ចាស់មានឫទ្ធិ | រាល់ថ្ងៃកុំគិត | |
| ខ្វល់ខ្វាយឡើយណា | ។ | ||
| ៧១ | អាកាសត្រជាក់ | ខ្យល់រងាធ្លាក់ | មកជាធម្មតា |
| ចូរលើកតម្កើង | អម្ចាស់ក្សត្រា | ព្រះអ្នករាល់គ្នា | |
| កុំបីឃ្លាងឃ្លាត | ។ | ||
| ៧២ | សូមឱ្យទឹកកក | កុំបីខានខក | ទាំងសន្សើមទៀត |
| ចូរលើកតម្កើង | ព្រះម្ចាស់ទាំងឆ្លៀត | កុំបីរវាត | |
| រហូតតទៅ | ។ | ||
| ៧៣ | សូមដុំពពក | ផ្លេកបន្ទោរមក | កុំបង្អង់នៅ |
| តម្កើងព្រះអង្គ | កុំបីហ្មងសៅ | ស្មូត្ររហូតទៅ | |
| អស់កល្បយូរលង់ | ។ | ||
| ៧៤ | សូមឱ្យផែនដី | ទាំងមូលលកលៃ | តម្កើងព្រះអង្គ |
| សរសើរកុំឈប់ | កុំនៅរេរង់ | កោតសរសើរទ្រង់ | |
| កុំប្រែសាវា | ។ | ||
| ៧៥ | សូមឱ្យភ្នំធំ | កុំនៅសំងំ | ភ្នំតូចផងណា |
| ស្មូត្របទតម្កើង | ព្រះម្ចាស់រាល់គ្នា | ថ្កើងព្រះនាមា | |
| អស់កល្បជានិច្ច | ។ | ||
| ៧៦ | សព្វអស់អ្វីៗ | ដែលដុះលើដី | កុំបីមានភ្លេច |
| ចូរលើកតម្កើង | ព្រះម្ចាស់ជានិច្ច | កុំប្រែមានល្បិច | |
| អស់កល្បជានិច្ច | ។ | ||
| ៧៧ | ចូរសមុទ្រស្ទឹង | ទន្លេល្វើយល្វឹង | តូចធំទាំងឡាយ |
| នាំគ្នាតម្កើង | ដោយក្តីរីកសាយ | សរសើរម្ចាស់ថ្លៃ | |
| ឱ្យលាន់រងំ | ។ | ||
| ៧៨ | ចូរប្រភពទឹក | មានច្រើនសន្ធឹក | ព្រែកទាំងតូចធំ |
| ទឹកហូរពីជ្រោះ | ទឹកធ្លាក់ពីភ្នំ | កុំនៅសំងំ | |
| តម្កើងព្រះអង្គ | ។ | ||
| ៧៩ | ចូរអស់ទាំងត្រី | តូចធំម្តេចក្តី | និងសត្វរស់ក្នុង |
| ទន្លេសមុទ្រ | តាមព្រែកបួរបឹង | កុំសំងំឈឹង | |
| តម្កើងព្រះម្ចាស់ | ។ | ||
| ៨០ | សូមបក្សីសត្វ | ដែលរស់ខ្វែងខ្វាត់ | ច្រើនមីរដេរដាស |
| ស្មូត្របទតម្កើង | ព្រះជាអម្ចាស់ | កុំបីចន្លោះ | |
| អស់កល្បយូរលង់ | ។ | ||
| ៨១ | សូមឱ្យសត្វស្រុក | រស់នៅអែរអុក | ទាំងសត្វព្រៃផង |
| នាំគ្នាសរសើរ | តម្កើងព្រះអង្គ | អស់កល្បយូរលង់ | |
| តទៅអន្លាយ | ។ | ||
| ៨២ | ចូរឱ្យមនុស្ស | ទាំងស្រីទាំងប្រុស | កុំបីឃ្លាតឆ្ងាយ |
| សរសើរព្រះអង្គ | ជាព្រះម្ចាស់ថ្លៃ | រៀងរាល់យប់ថ្ងៃ | |
| កុំបីអល់អែក | ។ | ||
| ៨៣ | ឱអ៊ីស្រាអែល | អ្នកជាជាតិដែល | វិសុទ្ធពន់ពេក |
| ចូរលើកតម្កើង | ព្រះខ្ពស់អនេក | ហួសទាំងផ្ទៃមេឃ | |
| កុំសំងំនៅ | ។ | ||
| ៨៤ | ចូរបូជាចារ្យ | គ្រប់ៗកាយា | ឆ្ពោះតម្រង់ទៅ |
| តម្កើងព្រះអង្គ | ទាំងថ្ងៃយប់ជ្រៅ | កុំសងំនៅ | |
| សរសើរកុំឈប់ | ។ | ||
| ៨៥ | ចូរអ្នកទាំងឡាយ | ដែលតែងខ្វល់ខ្វាយ | បម្រើគោរព |
| ស្មូត្រតម្កើងព្រះ | ទាំងថ្ងៃទាំងយប់ | កុំឈរកុំឈប់ | |
| នៅស្ងៀមឱ្យសោះ | ។ | ||
| ៨៦ | ចូរវិញ្ញាណក្ខន្ធ | អ្នកស្លាប់ប៉ុន្មាន | កុំបីចន្លោះ |
| ព្រលឹងនៃអ្នក | សុចរិតទាំងអស់ | តម្កើងដោយស្មោះ | |
| កុំនៅកន្តើយ | ។ | ||
| ៨៧ | អស់អ្នកគោរព | ប្រណិប័តន៍សព្វគ្រប់ | ព្រះអម្ចាស់អើយ |
| និងអ្នកដាក់ចិត្ត | ជាអ្នកខ្សត់ហើយ | កុំបង្អង់ឡើយ | |
| តម្កើងព្រះអង្គ | ។ | ||
| ៨៨ | លោកអណានីយ៉ា | រួមជាមួយគ្នា | អសារីយ៉ាផង |
| និងមីកាអែល | តម្កើងព្រះអង្គ | ស្មូត្រសរសើរផង | |
| តទៅដរាប | ។ | ||
| ព្រះអង្គរំដោះ | យើងខ្ញុំឱ្យរស់ | ផុតពីក្តីស្លាប់ | |
| ហើយទ្រង់សង្គ្រោះ | ខ្ញុំជាប្រញាប់ | រួចផុតទុក្ខសព្វ | |
| ទាំងភ្លើងសន្ធៅ | ។ |
ព្រះជាម្ចាស់វិនិច្ឆ័យមនុស្សលោក បទព្រហ្មគីតិ
(ហាបាគូក ៣,២-៤.១៣.១៥-១៨)
| ២ | ឱ! ព្រះជាអម្ចាស់ | ខ្ញុំឮច្បាស់សព្វសេចក្តី | |
| ស្នាព្រះហស្តថ្លាថ្លៃ | រៀងរាល់ថ្ងៃខ្លាំងអស្ចារ្យ | ។ | |
| សូមទ្រង់ប្រោសប្រណី | ដោយសេចក្តីករុណា | ||
| សម្តែងឫទ្ធិបាដិហារិយ៍ | ឱ្យគ្រប់គ្នាស្គាល់ផងចុះ | ។ | |
| ប៉ុន្តែពេលព្រះអង្គ | ពិរោធខ្លាំងសូមសន្តោស | ||
| ព្រះទ័យដែលធ្លាប់ស្មោះ | ធ្លាប់ស្រណោះគ្រាកន្លង | ។ | |
| ៣ | ព្រះម្ចាស់យាងមកពី | ភ្នំជាទីឥតមានហ្មង | |
| វិសុទ្ធពេកកន្លង | បារមីទ្រង់ភ្លឺចែងចាំង | ។ | |
| សូមឱ្យផែនពសុធា | កុំរួញរាស្រែកឱ្យខ្លាំង | ||
| លើកតម្កើងព្រះអង្គ | យប់ថ្ងៃផងកុំសោកា | ។ | |
| ៤ | ព្រះអង្គភ្លឺពណ្ណរាយ | ចាំងពីនាយល្អអស្ចារ្យ | |
| ចែងចាំងរស្មីថ្លា | ព្រះចេស្តាបង្កប់ទុក | ។ | |
| ១៣ | ព្រះអង្គចេញសង្គ្រោះ | មនុស្សទាំងអស់នៅលើលោក | |
| ទាំងស្តេចដែលចេញមក | ទ្រង់អភិសេកចាក់ប្រេងឱ្យ | ។ | |
| ព្រះអង្គបានប្រហារ | មេគ្រួសារមិនបណ្តោយ | ||
| កម្ទេចមិនទុកឱ្យ | នៅសល់ឡើយទាំងអស់គ្នា | ។ | |
| ១៥ | ព្រះអង្គត្រួសត្រាយផ្លូវ | សេះដើរទៅលាន់ខ្ទ័រខ្ទារ | |
| នៅក្នុងបាតជលធារ | ដែលពុះពារកញ្ជ្រោលខ្លាំង | ។ | |
| ១៦ | ខ្ញុំឮសន្ធឹកនេះ | ទ្រូងស្ទើរប្រេះភ័យភាន់ភាំង | |
| ឆ្អឹងឆ្អែងពុកអស់ទាំង | ដៃជើងគាំងនៅស្ងៀមឈឹង | ។ | |
| ខ្ញុំរស់ចាំតែថ្ងៃ | អាសន្នភ័យទាំងទន្ទឹង | ||
| ពេលពួកឈ្លានពានខឹង | ពួកវានឹងកាប់ប្រហារ | ។ | |
| ១៧ | ឈើព្រៃលែងឱ្យផ្លែ | ស្រូវក្នុងស្រែស្កកអាសារ | |
| សត្វគោចៀមផងណា | ត្រូវមរណាគ្មានសល់ដែរ | ។ | |
| ១៨ | ឯខ្ញុំសែនរីករាយ | អរសប្បាយបានល្ហើយល្ហែ | |
| ព្រោះព្រះម្ចាស់នៅក្បែរ | ទ្រង់តាមថែសង្គ្រោះខ្ញុំ | ។ |
ចូរអរព្រះគុណនិងលើកតម្កើងព្រះនាមព្រះជាម្ចាស់ បទកាកគតិ
(របាក្សត្រភាគមួយ ២៩,១០-១៣)
| ១០ | ឥឡូវនេះខ្ញុំ | មានបំណងធំ | ចង់ចងសម្ពន្ធ |
| មេត្រីជាមួយ | ព្រះអង្គបន្ទាន់ | ជាព្រះនៃជន | |
| ជាតិអ៊ីស្រាអែល | ។ | ||
| ខ្ញុំសូមអង្វរ | ព្រះម្ចាស់បវរ | បារមីក្រាស់ក្រែល | |
| សូមទ្រង់ពង្វាង | ព្រះពិរោធដែល | គ្រប់គ្រងក្រវែល | |
| លើយើងគ្រប់គ្នា | ។ | ||
| ១១ | ពេលនេះកូនចៅ | ទាំងអស់គ្នាត្រូវ | ឈប់ធ្វើខ្ជីខ្ជា |
| ដ្បិតព្រះអម្ចាស់ | ជ្រើសអ្នករាល់គ្នា | បំពេញមុខងារ | |
| បម្រើព្រះអង្គ | ។ | ||
| ទ្រង់សព្វព្រះទ័យ | លើអ្នកពេកក្រៃ | ឈរពីមុខទ្រង់ | |
| បម្រើកិច្ចការ | តាមព្រះបំណង | គ្រឿងក្រអូបផង | |
| ដាក់ថ្វាយគ្មានទាស់ | ។ | ||
| ១២ | ពេលនោះកូនចៅ | លេវីមិននៅ | ក្រោកឡើងទាំងអស់ |
| ជំរះដំណាក់ | វិសុទ្ធឥតទាស់ | ថែមទាំងជំរះ | |
| ខ្លួនពួកគេផង | ។ | ||
| ១៣ | អំបូរទាំងអស់ | គ្មានសល់ម្នាក់សោះ | គ្រប់គ្នាតែម្តង |
| គេបានញែកខ្លួន | ឱ្យអស់សៅហ្មង | វិសុទ្ធផូរផង់ | |
| តាមបញ្ជាស្តេច | ។ |
ទំនុកតម្កើងរបស់លោកតូប៊ីត បទកាកគតិ
(លោកគូប៊ីត ១៣,២-១៦.១៨)
| ១ | សូមលើកតម្កើង | សិរីរុងរឿង | របស់ព្រះម្ចាស់ |
| ដែលមានព្រះជន្ម | គង់នៅយ៉ាងច្បាស់ | កោតសរសើរណាស់ | |
| អស់កល្បជានិច្ច | ។ | ||
| ព្រះអង្គធ្វើឱ្យ | មនុស្សស្លាប់ទៅហើយ | ចុះស្ថានមច្ចុរាជ | |
| ក្រោយមកព្រះអង្គ | ប្រោសឱ្យបានរួច | គ្មានអ្វីដែលអាច | |
| គេចពីបារមី | ។ | ||
| ៣ | អ៊ីស្រាអែលអើយ | កុំនៅកន្តើយ | តម្កើងរាល់ថ្ងៃ |
| នៅមុខជនជាតិ | ផ្សេងៗទាំងឡាយ | ដែលទ្រង់កម្ចាយ | |
| ឱ្យអ្នកទៅនៅ | ។ | ||
| ៤ | នៅទីនោះឯង | ព្រះអង្គសម្តែង | មិនមានអាស្រូវ |
| ឫទ្ធាបារមី | មានច្រើនពេកកូវ | ទ្រង់សម្តែងនៅ | |
| មុខអស់សត្វលោក | ។ | ||
| ព្រះអង្គពិតជា | ព្រះយើងរាល់គ្នា | អង្វែងរៀងមក | |
| ជាព្រះបិតា | តែមួយលើលោក | ពីនេះទៅមុខ | |
| អស់កល្បតទៅ | ។ | ||
| ៥ | ព្រះអង្គបានដាក់ | ទោសដល់ពួកអ្នក | ជារឿងត្រឹមត្រូវ |
| ព្រោះអ្នករាល់គ្នា | បានប្រព្រឹត្តនូវ | អំពើអាស្រូវ | |
| អាក្រក់អប្រីយ៍ | ។ | ||
| ប៉ុន្តែព្រះអង្គ | ទ្រង់មិនបោះបង់ | តែងតែប្រណី | |
| អាណិតអាសូរ | ប្រជាប្រុសស្រី | នាំអ្នកវិលវៃ | |
| ឥតបីខ្ចាត់ខ្ចាយ | ។ | ||
| ៦ | ប្រសិនបើអ្នក | រាល់គ្នាស្មោះស្ម័គ្រ | ដោយចិត្តរីករាយ |
| វិលរកព្រះអង្គ | នឹងផុតអន្តរាយ | រស់នៅសប្បាយ | |
| ប្រព្រឹត្តស្មោះត្រង់ | ។ | ||
| ព្រះអង្គមុខជា | រកអ្នករាល់គ្នា | ក្រសោបត្រកង | |
| ឈប់គេចព្រះភ័ក្ត្រ | ឈប់ប្រែបែរខ្នង | មិនឱ្យមានហ្មង | |
| អង្អែលភ័ក្ត្រា | ។ | ||
| ៧ | ឥឡូវពេលនេះ | ចូរគិតត្រិះរិះ | អំពីកិច្ចការ |
| ព្រះអង្គប្រព្រឹត្ត | ដល់គ្រប់អាត្មា | តម្កើងក្សត្រា | |
| ឱ្យពេញទំហឹង | ។ | ||
| សូមលើកតម្កើង | កុំធ្វើឆ្មៃឆ្មើង | ថ្កើងទាំងរំពឹង | |
| ដែលទ្រង់ប្រព្រឹត្ត | យុត្តិធម៌លំនឹង | ចូរកោតព្រះអង្គ | |
| អស់កល្បឥតបី | ។ | ||
| ៨ | រីឯខ្ញុំវិញ | ខ្ញុំឃ្លាតចាកចេញ | ពីដែនបុរី |
| ហើយបានមករស់ | នៅលើទឹកដី | ពួកខ្មាំងអប្រីយ៍ | |
| ក៏មិនភ្លេចដែរ | ។ | ||
| ខ្ញុំបង្ហាញប្រាប់ | ឱ្យអស់អ្នកបាប | ស្គាល់ជាហូរហែរ | |
| ថាព្រះអង្គមាន | ឫទ្ធាពូកែ | បារមីគ្មានប្រែ | |
| ខ្លាំងក្លាឧត្តម | ។ | ||
| អ្នកបាបប្រុងប្រៀប | កាន់ចិត្តសុភាព | វិលមកជួបជុំ | |
| ប្រព្រឹត្តសុចរិត | កុំនៅសំងំ | ទ្រង់នឹងថ្នាក់ថ្នម | |
| មេត្តាប្រណី | ។ | ||
| ៩ | ខ្ញុំលើកតម្កើង | ព្រះដ៏រុងរឿង | ដោយចិត្តមេត្រី |
| អំណរសប្បាយ | លើសលប់ពេកក្រៃ | ដោយមហាក្សត្រថ្លៃ | |
| នៃស្ថានសួគ៌ា | ។ | ||
| ១០ | សូមឱ្យអស់អ្នក | ដែលបាននៅស្នាក់ | ក្នុងក្រុងគ្រប់គ្នា |
| ប្រកាសអំពី | បារមីឫទ្ធា | ព្រះអម្ចាស់ជា | |
| ព្រះរបស់យើង | ។ | ||
| យេរូសាឡឹម | ក្រុងធំស្កៃស្កឹម | ទ្រង់នឹងបំប៉ើង | |
| ដាក់ទោសពួកអ្នក | រលំរលើង | ធ្វើឫកឆ្មៃឆ្មើង | |
| សាងអំពើបាប | ។ | ||
| ប៉ុន្តែព្រះម្ចាស់ | មិនព្រមបង់បោះ | ចោលជាដរាប | |
| ព្រះអង្គមុខជា | អាណិតអ្នកទាប | កូនចៅសុភាព | |
| សុចរិតមិនខាន | ។ | ||
| ១១ | សូមលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | ផុតអស់ពីស្ថាន |
| ជាមហាក្សត្រ | វិសុទ្ធថ្កើងថ្កាន | ដែលព្រះអង្គបាន | |
| សោយរាជ្យយូរលង់ | ។ | ||
| ព្រះអង្គមុខជា | ឱ្យគេគ្រប់គ្នា | សង់ដំណាក់ទ្រង់ | |
| ឡើងវិញម្តងទៀត | មិនឱ្យបាត់បង់ | នៅក្នុងទីក្រុង | |
| យេរូសាឡឹម | ។ | ||
| ១២ | សូមព្រះម្ចាស់ប្រោស | ប្រណីសន្តោស | អ្នកអស់សង្ឃឹម |
| អ្នកត្រូវគេកៀរ | ប្រែជាញញឹម | ដូចភ្លៀងរលឹម | |
| រដូវវស្សា | ។ | ||
| សូមទ្រង់អាណិត | អស់អ្នកសុចរិត | អ្នកខ្សត់ខ្លោចផ្សា | |
| មានទុក្ខសព្វកាយ | លំបាកម៉េ្លះណា | សូមជួយពាំងការ | |
| ផុតអស់ទុក្ខភ័យ | ។ | ||
| ១៣ | ពន្លឺចិញ្ចាច | ភ្លឺដល់ទីដាច់ | ស្រយាលផែនដី |
| ចុងកាត់មាត់ញក | ប្រជាប្រុសស្រី | នាំគ្នាឃ្មាតខ្មី | |
| មករកព្រះអង្គ | ។ | ||
| មានកាន់តង្វាយ | នៅគ្រប់ៗដៃ | ឱនកាយក្រាបផង | |
| ថ្វាយមហាក្សត្រ | ស្ថានបរមសុខផង | ប្រជាទាំងពួង | |
| សប្បាយរីករាយ | ។ | ||
| អ្នកជំនាន់ក្រោយ | នឹងមិនបណ្តាយ | ឬឱ្យរលាយ | |
| គេនឹងនឹកចាំ | ក្រុងល្បីសុះសាយ | ដែលព្រះម្ចាស់ថ្លៃ | |
| ជ្រើសរើសទុកដាក់ | ។ | ||
| ១៤ | សូមជនទាំងឡាយ | ដែលធ្លាប់សប្បាយ | គំរាមពួកអ្នក |
| រលំកំពែង | បំផ្លាញទីស្នាក់ | ដុតចោលផ្ទះអ្នក | |
| ទទួលកម្មពា | ។ | ||
| តែសូមព្រះអង្គ | ប្រទានពរផង | អស់កល្បយូរយា | |
| ដល់អស់អ្នកណា | ខ្លាចអ្នករាល់គ្នា | ផុតអស់វេទនា | |
| អង្វែងតទៅ | ។ | ||
| ១៥ | ចូរអរសប្បាយ | សើចលេងក្អាកក្អាយ | ព្រោះតែកូនចៅ |
| មនុស្សសុចរិត | រួមគ្នាក្នុងក្រៅ | ប្រមូលគ្នានៅ | |
| មិនឱ្យខ្ចាត់ខ្ចាយ | ។ | ||
| គេលើកតម្កើង | សិរីរុងរឿង | ព្រះម្ចាស់រាល់ថ្ងៃ | |
| ដែលមានព្រះជន្ម | គង់នៅវែងឆ្ងាយ | អស់កល្បអន្លាយ | |
| ស្ថិតស្ថេរជានិច្ច | ។ | ||
| ជនណាសប្បាយ | រីករាយក្អាកក្អាយ | ឥតមានពេលភ្លេច | |
| គេជួយអបអរ | ដល់អ្នកជានិច្ច | ព្រះម្ចាស់មិនភ្លេច | |
| ឱ្យគេបានសុខ | ។ | ||
| ១៦ | អ្នកផងទាំងឡាយ | ដែលមិនសប្បាយ | ពេលអ្នកកើតទុក្ខ |
| គេពិតជាបាន | មង្គលគ្រប់មុខ | ដ្បិតគេរួមសុខ | |
| ទុក្ខជាមួយអ្នក | ។ | ||
| ១៨ | អ្នកក្រុងនឹងច្រៀង | បន្លឺសូរសៀង | លាន់ឮឥតអាក់ |
| សរសើរតម្កើង | ព្រះរបស់អ្នក | គង់នៅជាជាក់ | |
| អស់កល្បតទៅ | ។ |
ព្រះជាម្ចាស់ដែលបង្កើតពិភពលោកទ្រង់ការពារប្រជាជន បទកាកគតិ
(នាងយូឌីត ១៦,១-២.១៣-១៥)
| ១ | ចូរអ្នករាល់គ្នា | បង្គំវន្ទា | ច្រៀងរាំទូលថ្វាយ |
| ព្រះជាអម្ចាស់ | ប្រគុំភ្លេងលាយ | ឈឹងស្គរឱនកាយ | |
| សរសើរតម្កើង | ។ | ||
| ២ | ព្រះម្ចាស់ពិតជា | មានឫទ្ធិចេស្តា | ពន្លត់ភ្នក់ភ្លើង |
| សង្គ្រាមរលត់ | ព្រះនាមទ្រង់ថ្កើង | សុលសាយឮឡើង | |
| គឺព្រះអម្ចាស់ | ។ | ||
| ព្រះអង្គរំដោះ | ខ្ញុំផុតភ័យគ្រោះ | សត្រូវច្រើនណាស់ | |
| វាដេញតាមខ្ញុំ | តែព្រះជាម្ចាស់ | នាំខ្ញុំវិលច្រាស | |
| មកវិញសុខសាន្ត | ។ | ||
| ១៣ | ខ្ញុំនឹងច្រៀងបទ | ថ្មីហើយវិសុទ្ធ | ថ្វាយព្រះថ្កើងថ្កាន |
| ព្រះអង្គពិតជា | ប្រសើរហួសស្មាន | បារមីចំណាន | |
| ខ្លាំងក្លាអស្ចារ្យ | ។ | ||
| ១៤ | សូមឱ្យសត្វលោក | ក្នុងទឹកលើគោក | កុំនៅសោកា |
| សុខចិត្តបម្រើ | ព្រះមានចេស្តា | ឥតមាននរណា | |
| ជំទាស់បានឡើយ | ។ | ||
| ១៥ | ពេលទ្រង់យាងមក | ភ្នំក៏កក្រើក | រង្គើអស់ហើយ |
| ធ្លាក់ក្នុងសមុទ្រ | នៅមិនបានឡើយ | ទោះថ្មក៏ដោយ | |
| រលាយជាដី | ។ | ||
| ប៉ុន្តែព្រះម្ចាស់ | តែងតែសន្តោស | អាណិតប្រណី | |
| អាសូរដល់រាស្រ្ត | អ្នកទាបក្រក្រី | គោរពរាល់ថ្ងៃ | |
| កោតខ្លាចព្រះអង្គ | ។ |
បទអង្វរព្រះជាម្ចាស់ សូមទ្រង់ប្រទានព្រះប្រាជ្ញាញាណ បទពាក្យ ៧
(ព្រះប្រាជ្ញាញាណ ៩,១-៦.៩-១១)
| ១ | ឱ! ព្រះជាម្ចាស់ថ្លៃឧត្តម | ប្រសើរសក្តិសមពន់ពេកណាស់ | |
| ព្រះអង្គជាព្រះបុព្វបុរស | ទ្រង់ធ្លាប់សន្តោសស្ម័គ្រមេត្តា | ។ | |
| ព្រះអង្គបង្កើតពិភពលោក | ក្នុងទឹកលើគោកពេញត្រៀបត្រា | ||
| ដោយព្រះបន្ទូលពោលវាចា | រស់ពេញលោកាច្រើនវាល់លាន | ។ | |
| ២ | ព្រះអង្គបានសូនរូបមនុស្ស | ទាំងស្រីទាំងប្រុសដោយវិញ្ញាណ | |
| ឱ្យគ្រប់គ្រង់សត្វលោកប៉ុន្មាន | ដែលព្រះអង្គបានបង្កើតស្រេច | ។ | |
| ៣ | ឱ្យត្រួតកាន់កាប់តាមសុចរិត | ដោយភាពវិសុទ្ធល្អបណ្តាច់ | |
| ព្រមទាំងឱ្យវិនិច្ឆ័យសម្រេច | កុំឱ្យក្រឡាច់ពីយុត្តិធម៌ | ។ | |
| ៤ | សូមទ្រង់មេត្តាប្រោសប្រទាន | ព្រះប្រាជ្ញាញាណដ៏បវរ | |
| ដល់ខ្ញុំជាអ្នកនៅកំដរ | ហើយសូមអង្វរកុំកាត់កាល | ។ | |
| ៥ | ទូលបង្គំជាអ្នកបម្រើ | ម្តាយខ្ញុំក៏ធ្វើគ្មានពិភាល់ | |
| ខ្ញុំអ្នកឆោតល្ងង់មិនសូវយល់ | វិន័យនិមលច្បាប់ព្រះអង្គ | ។ | |
| ៦ | ទោះបីជាមានមនុស្សណា | ល្អគ្រប់ប្រការឥតសៅហ្មង | |
| តែគ្មានប្រាជ្ញាញាណតម្រង់ | ជីវិតគេផងក៏គ្មានន័យ | ។ | |
| ៩ | បពិត្រព្រះម្ចាស់ព្រះប្រាជ្ញា | ញាណដ៏ថ្លៃថ្លាគង់សព្វថ្ងៃ | |
| ជាមួយព្រះអង្គជ្រាបអស់ន័យ | ស្នាព្រះហស្តថ្លៃទាំងប៉ុន្មាន | ។ | |
| ពេលទ្រង់បង្កើតពិភពលោក | ប្រាជ្ញាញាណមកគង់សុខសាន្ត | ||
| ជាមួយព្រះអង្គគ្មានរំខាន | ព្រះអង្គជ្រាបបានអ្វីទាំងអស់ | ។ | |
| ១០ | សូមទ្រង់ប្រទានព្រះប្រាជ្ញា | ញាណវិសុទ្ធថ្លាដោយសន្តោស | |
| ឱ្យចុះពីស្ថានបរមសុខខ្ពស់ | ពីបល្ល័ង្កយសដ៏ឧត្តម | ។ | |
| សូមឱ្យព្រះប្រាជ្ញាញាណរួម | ធ្វើការទាំងព្រមជាមួយខ្ញុំ | ||
| បង្ហាត់បង្រៀនការតូចធំ | កិច្ចការដែលល្មមគាប់ព្រះទ័យ | ។ | |
| ១១ | ដ្បិតព្រះប្រាជ្ញាញាណជ្រាបសព្វ | ទ្រង់ឈ្វេងយល់គ្រប់ទាំងឈ្លាសវៃ | |
| ណែនាំរូបខ្ញុំទាំងរំពៃ | ការពារផុតភ័យខ្ញុំរុងរឿង | ។ |
ពាក្យអធិដ្ឋាន បទពាក្យ ៧
(លោកបែនស៊ីរ៉ាក ៣៦,១-៥.៧.១០-១៣)
| ១ | ឱ! ព្រះជាម្ចាស់ដែលគ្រប់គ្រង | លើលោកឥតហ្មងទាំងមូលអើយ | |
| សូមអាណិតអាសូរយើងហើយ | ទតកុំកន្តើយយើងខ្ញុំផង | ។ | |
| ២ | សូមធ្វើឱ្យគ្រប់ជាតិទាំងឡាយ | រស់ទាំងខ្វល់ខ្វាយកុំបង្អង់ | |
| ឱ្យគេបានឃើញឫទ្ធិព្រះអង្គ | ស្ញប់ស្ញែងខ្លាចផងអានុភាព | ។ | |
| ៣ | សូមព្រះអង្គលើកព្រះហស្តវាយ | ប្រជាជិតឆ្ងាយជាដរាប | |
| ដើម្បីឱ្យគេស្គាល់អានុភាព | ឱ្យគេជ្រួតជ្រាបពីបារមី | ។ | |
| ៤ | ដោយព្រះអង្គដាក់ទោសយើងខ្ញុំ | ពិតជាសក្តិសមគ្មានទាស់អ្វី | |
| តែសូមសម្តែងព្រះបារមី | ឱ្យជាតិដទៃឃើញច្បាស់ថា | ។ | |
| ព្រះអង្គជាព្រះវិសុទ្ធ | វិសេសបំផុតលើលោកា | ||
| សូមសម្តែងឱ្យខ្ញុំដឹងថា | ទ្រង់ដាក់ទោសាពួកគេដែរ | ។ | |
| ៥ | សូមឱ្យមនុស្សគ្រប់ជាតិសាសន៍ | ទទួលស្គាល់ច្បាស់គ្មានកែប្រែ | |
| ក្រៅពីព្រះអង្គគ្មានព្រះទេ | ត្រូវចេះរិះរេស្គាល់ព្រះអង្គ | ។ | |
| ៧ | សូមទ្រង់សម្តែងថ្លែងសិរី | រុងរឿងម្ចាស់ថ្លៃកុំរេរង់ | |
| បារមីខ្លាំងក្លានៃព្រះអង្គ | ឱ្យអ្នកទាំងពួងកោតស្ញប់ស្ញែង | ។ | |
| ១០ | សូមពេលចុងក្រោយឆាប់មកដល់ | ព្រះអង្គកុំខ្វល់ភ្លេចសម្តែង | |
| គេនឹងរៀបរាប់ដោយកោតក្រែង | អស្ចារ្យជាក់ស្តែងទ្រង់ប្រព្រឹត្ត | ។ | |
| ១១ | សូមឱ្យភ្លើងនៃព្រះពិរោធ | កំហឹងក្រេវក្រោធឆេះបំបាត់ | |
| ដុតកម្ទេចពួកអ្នកទុច្ចរិត | កុំឱ្យវារត់រួចសោះឡើយ | ។ | |
| ១២ | សូមទ្រង់បំបែកក្បាលសត្រូវ | កុំទុកឱ្យនៅពួកនោះហើយ | |
| វាពោលក្តែងៗគ្មានគិតឡើយ | ថាវានេះហើយសំខាន់ណាស់ | ។ | |
| ១៣ | សូមទ្រង់ប្រមូលកុលសម្ពន្ធ័ | ឱ្យឆាប់រួសរាន់កុំក្រឡះ | |
| ពូជពង្សយ៉ាកុបមានច្រើនណាស់ | រស់នៅដេរដាសឱ្យមកជុំ | ។ |
ទំនុកតម្កើងរបស់នាងម៉ារី បទព្រហ្មគីតិ
(លូកា ១,៤៧-៥៥)
| ៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
| ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
| ៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
| តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
| ៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
| សម្តែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
| ៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
| ដល់អ្នកបរិសុទ្ធ | គោរពកោតទ្រង់រហូត | ។ | |
| ៥១ | ព្រះអង្គសម្តែងឫទ្ធិ | អស្ចារ្យពិតមិនរបូត | |
| ការពារមនុស្សស្លូត | កម្ចាត់ហូតអ្នកឫកខែង | ។ | |
| ៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
| ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
| ៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតពេញប្រៀប | |
| អ្នកមានធនធានពាប | ទ្រង់ដេញរាបដៃទទេ | ។ | |
| ៥៤ | ព្រះអង្គបានជួយរាស្រ្ត | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
| ស្រាអែលដែលនៅក្បែរ | អ្នកពូកែបម្រើខ្លាំង | ។ | |
| ៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាក់ថ្នាំង | |
| ជាមួយអប្រាហាំ | និងពូជពង្សលោកជានិច្ច | ។ | |
| ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
| ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ |
ទំនុកតម្កើងរបស់លោកសាការី បទពាក្យ ៧
(លូកា ១,៦៨-៧៩)
| ៦៨ | សូមលើកតម្កើងព្រះអម្ចាស់ | ប្រសើរពេកណាស់ព្រះរបស់ | |
| ជាតិអ៊ីស្រាអែលធ្លាប់ស្មោះ | យាងមករំដោះរាស្រ្តព្រះអង្គ | ។ | |
| ៦៩ | ទ្រង់បានប្រទានព្រះសង្គ្រោះ | ដែលមានឫទ្ធិខ្ពស់ដ៏ត្រចង់ | |
| ពីក្នុងចំណោមព្រះញាតិវង្ស | ដាវីឌជាពង្សបម្រើជាក់ | ។ | |
| ៧០ | ព្រះម្ចាស់ប្រទានព្រះសង្គ្រោះ | យើងមិនដែលលោះមិនដែលលាក់ | |
| ដូចបានសន្យាតាមរយៈ | ព្យាការីស្ម័គ្រកាលគ្រាមុន | ។ | |
| ៧១ | ព្រះអង្គសង្គ្រោះយើងឱ្យរួច | ចេញពីអំណាចខ្មាំងលើសលន់ | |
| និងផុតពីដៃពួកទុរជន | ដែលធ្លាប់ជិះជាន់ស្អប់ខ្ពើមយើង | ។ | |
| ៧២ | ព្រះអង្គសម្តែងព្រះហឫទ័យ | ករុណាប្រណីមិនឆ្មៃឆ្មើង | |
| ដល់បុព្វបុរសដែលតម្កើង | សម្ពន្ធព្រះអង្គមិនភ្លេចសោះ | ។ | |
| ៧៣ | គឺព្រះអង្គហើយបានសន្យា | ពាក្យពិតសត្យាមិនចន្លោះ | |
| នឹងអប្រាហាំបុព្វបុរស | ដូនតាយើងនោះដូចេ្នះថា | ។ | |
| ៧៤ | ទ្រង់នឹងរំដោះយើងឱ្យរួច | ផុតពីអំណាចខ្មាំងឫស្យា | |
| ដើម្បីយើងអាចក្រាបកាយា | វន្ទាគ្រប់គ្រាគ្មានភ័យភិត | ។ | |
| ៧៥ | ព្រមទាំងឱ្យយើងបានរស់នៅ | ឥតមានអាស្រូវដោយសុចរិត | |
| ជារៀងរាល់ថ្ងៃមួយជីវិត | គាប់ព្រះទ័យពិតព្រះម្ចាស់ថ្លៃ | ។ | |
| ៧៦ | ចំណែកឯរូបរបស់កូន | នឹងក្លាយជាខ្លួនព្យាការី | |
| ព្រោះកូនដើរមុខព្រះម្ចាស់ថ្លៃ | រៀបផ្លូវល្អក្រៃថ្វាយព្រះអង្គ | ។ | |
| ៧៧ | កូននឹងធ្វើឱ្យអស់ប្រជា | រាស្រ្តទាំងអស់គ្នាគេបានដឹង | |
| ថាព្រះសង្គ្រោះគឺព្រះអង្គ | ទាំងលើកទោសផងរួចពីបាប | ។ | |
| ៧៨ | ព្រះរបស់យើងមានព្រះទ័យ | ករុណាប្រណីជាដរាប | |
| ទ្រង់ប្រទានថ្ងៃរះរៀងរាប | រំដោះរួចបាបយើងពិតៗ | ។ | |
| ៧៩ | សម្រាប់់បំភ្លឺដល់អស់អ្នក | ដែលបាននៅស្នាក់ទីងងឹត | |
| ព្រមទាំងតម្រង់ផ្លូវជីវិត | យើងឆ្ពោះរកពិតក្តីសុខសាន្ត | ។ |
ពាក្យអរព្រះគុណព្រះជាម្ចាស់របស់លោកតាស៊ីម៉ូន បទពាក្យ ៧
(លូកា ២,២៩-៣២)
| ២៩ | «បពិត្រព្រះម្ចាស់ជាចៅហ្វាយ | ពេលនេះឯងហើយទ្រង់សម្រេច | |
| តាមព្រះបន្ទូលគ្មានកលកិច្ច | សន្យាឥតភ្លេចលុះឥឡូវ | ។ | |
| ដូច្នេះសូមឱ្យរូបខ្ញុំជា | បម្រើគ្រប់គ្រាផុតហ្មងសៅ | ||
| សូមឱ្យខ្ញុំចាកលោកនេះទៅ | ឱ្យខ្ញុំជួបនូវក្តីសុខសាន្ត | ។ | |
| ៣០ | ព្រោះដ្បិតភ្នែកខ្ញុំបានឃើញច្បាស់ | ពីការសង្គ្រោះមិនដែលខាន | |
| ៣១ | ដែលព្រះអង្គទ្រង់ប្រោសប្រទាន | ដល់ជនគ្រប់ប្រាណគ្រប់ជាតិសាសន៍ | ។ |
| ៣២ | គឺជាពន្លឺដែលនាំឱ្យ | គ្រប់ជាតិជិតឆ្ងាយស្គាល់ព្រះម្ចាស់ | |
| និងជាសិរីរុងរឿងច្បាស់ | ស្រាអែលជារាស្រ្តនៃព្រះអង្គ» | ។ |
សុភមង្គលដ៏ពិតប្រាកដ បទពាក្យ ៧
(ម៉ាថាយ ៥,៣-១២)
| ៣ | អ្នកណាដាក់ចិត្តជាអ្នកខ្សត់ | អ្នកនោះប្រាកដផុតទុក្ខា | |
| មានសុខមង្គលគ្រប់ប្រការ | មានរាជ្យចេស្តាសួគ៌ាផង | ។ | |
| ៤ | អ្នកណាដែលមានចិត្តសុភាព | ស្លូតបូតរាបទាបសុចរិតត្រង់ | |
| នឹងមានមង្គលដ៏ត្រចង់ | ទាំងផែនដីផងបានជាកេរ | ។ | |
| ៥ | រីអ្នកដែលមានចិត្តសោកសៅ | នោះមុខជាត្រូវបានល្ហើយល្ហែ | |
| មានសុខមង្គលគ្មានកែប្រែ | ដ្បិតទុក្ខពួកគេព្រះសម្រាល | ។ | |
| ៦ | អ្នកដែលស្រេកឃ្លានក្តីសុចរិត | អ្នកនោះប្រាកដបានធូរស្រាល | |
| មានសុភមង្គលដ៏ត្រកាល | ដ្បិតព្រះម្ចាស់ផ្តល់ឱ្យគេឆ្អែត | ។ | |
| ៧ | អ្នកដែលមានចិត្តករុណា | នោះប្រាកដថាខ្ពស់ត្រដែត | |
| នឹងមានមង្គលច្បាស់ក្រឡែត | ព្រោះទ្រង់នៅអែបគេគ្រប់ពេល | ។ | |
| ៨ | អ្នកដែលមានចិត្តស្មោះបរិសុទ្ធ | អ្នកនោះគឺពិតមានមង្គល | |
| ដ្បិតគេនឹងបានឃើញបានយល់ | ព្រះជាម្ចាស់ផ្ទាល់ច្បាស់នឹងភ្នែក | ។ | |
| ៩ | ឯអ្នកកសាងសន្តិភាព | បានសុខរៀងរាបល្អអនេក | |
| ដ្បិតគេមានឈ្មោះជាបុត្រឯក | ជាទីគាប់ភ្នែកព្រះជាម្ចាស់ | ។ | |
| ១០ | អ្នកណាដែលត្រូវគេបៀតបៀន | ព្រោះតែគេបានធ្វើឥតខ្ចោះ | |
| តាមក្តីសុចរិតទៀងត្រង់ស្មោះ | អ្នកនោះមានឈ្មោះសុខឥតខ្វល់ | ។ | |
| ១១ | ប្រសិនបើមានគេតិះដៀល | ចាក់រុកឆ្កឹះឆ្កៀលនាំអំពល់ | |
| បង្ខូចឈ្មោះព្រោះរូបខ្ញុំផ្ទាល់ | នឹងមានមង្គលកើតដល់អ្នក | ។ | |
| ១២ | ចូរនាំគ្នារីករាយសប្បាយ | អបអរក្អាកក្អាយកុំអន់អាក់ | |
| នឹងបានទទួលរង្វាន់ជាក់ | យ៉ាងធំដល់អ្នកនៅបរមសុខ | ។ | |
| ដ្បិតព្យាការីគ្រាកន្លង | មិនដែលថ្កុំថ្កើងស្គាល់តែទុក្ខ | ||
| ត្រូវគេបៀតបៀនមិនបានសុខ | នៅមិនស្រណុកដូច្នេះដែរ | ។ |
ព្រះគ្រីស្តជាម្ចាស់នៃពិភពលោក បទពាក្យ ៧
(កូឡូស ១,១២-២០)
| ១២ | ចូរអរព្រះគុណព្រះបិតា | ដោយចិត្តជ្រះថ្លាអរសប្បាយ | |
| ព្រោះព្រះអង្គប្រោសប្រទានឱ្យ | បងប្អូនទាំងឡាយគ្រប់តំបន់ | ។ | |
| មានសមត្ថភាពបានចំណែក | មរតកល្អឯកមិនអាក់អន់ | ||
| រួមជាមួយនឹងប្រជាជន | វិសេសពេកពន់សែនវិសុទ្ធ | ។ | |
| ១៣ | ព្រះអង្គរំដោះយើងឱ្យរួច | ផុតពីអំណាចក្តីងងឹត | |
| ចម្លងយើងចូលពន្លឺពិត | ព្រះរាជ្យនៃបុត្រដ៏ស្រឡាញ់ | ។ | |
| ១៤ | ដោយរួមក្នុងអង្គព្រះបុត្រា | ទ្រង់បានលោះលារូបយើងចេញ | |
| លើកលែងផុតទោសទុក្ខទោម្នេញ | យើងរួចខ្លួនវិញផុតពីបាប | ។ | |
| ១៥ | ព្រះគ្រីស្តតំណាងព្រះជាម្ចាស់ | ដែលយើងទាំងអស់បានជ្រួតជ្រាប | |
| តែមើលពុំឃើញជាដរាប | ព្រោះអានុភាពខ្ពស់មហិមា | ។ | |
| ១៦ | ដ្បិតអ្វីទាំងអស់ព្រះម្ចាស់បាន | បង្កើតក្នុងប្រាណអង្គបុត្រភ្ងា | |
| ទាំងលើផែនដីស្ថានសួគ៌ា | មានច្រើនមហិមារាប់មិនអស់ | ។ | |
| ហើយព្រះជាម្ចាស់បានបង្កើត | ឱ្យមានកំណើតមិនចន្លោះ | ||
| សម្រាប់ព្រះគ្រីស្តជាអម្ចាស់ | និងដោយព្រះគ្រីស្តជារៀមច្បង | ។ | |
| ១៧ | ព្រះគ្រីស្តមានព្រះជន្មមុនអ្វី | ទាំងអស់រាល់ថ្ងៃមិនកន្លង | |
| ស្ថិតស្ថេររួមគ្នានឹងព្រះអង្គ | នោះគឺទ្រង់គាំទ្រដែរ | ។ | |
| ១៨ | ព្រះគ្រីស្តជាសិរសាឧត្តម | ប្រសើរសក្តិសមអ្វីម៉េ្លះទេ | |
| គឺព្រះសហគម៍តែងតែ | បង្កើតឥតប្រែអ្វីមិនខ្វះ | ។ | |
| ក្នុងចំណោមអ្នកដែលបានស្លាប់ | ព្រះអង្គមានភ័ព្វមានជន្មរស់ | ||
| មុនគេក្នុងអ្នកស្លាប់ទាំងអស់ | ដឹកនាំឥតខ្ចោះគ្រប់វិស័យ | ។ | |
| ១៩ | ដ្បិតព្រះជាម្ចាស់ព្រះអង្គគាប់ | ព្រះហឫទ័យជាប់គ្រប់អ្វីៗ | |
| លក្ខណៈសម្បត្តិដ៏ប្រពៃ | ស្ថិតនៅរាល់ថ្ងៃក្នុងព្រះគ្រីស្ត | ។ | |
| ២០ | ដ្បិតព្រះអម្ចាស់សព្វព្រះទ័យ | បង្រួមអ្វីៗទាំងអស់នេះ | |
| ទាំងលើផែនដីស្ថានសួគ៌ខ្ពស់ | ឱ្យមកស្រួលស្រុះនឹងព្រះអង្គ | ។ | |
| គឺព្រះជាម្ចាស់បានធ្វើឱ្យ | សន្តិភាពកើតហើយដោយសារទ្រង់ | ||
| បង្ហូរព្រះលោហិតព្រះអង្គ | នៅលើឈើឆ្កាងដើម្បីរាស្រ្ត | ។ |
ព្រះជាម្ចាស់មានព្រះហឫទ័យមេត្តាករុណាដ៏លើសលប់ បទកាកគតិ
(អេភេសូ ១,៣-១០)
| ៣ | សូមលើកតម្កើង | ព្រះម្ចាស់ខ្ពស់ឡើង | ជាព្រះបិតា |
| នៃយេស៊ូគ្រីស្ត | ជាអង្គសាស្តា | ម្ចាស់យើងនេះណា | |
| វិសេសពេកក្រៃ | ។ | ||
| ទ្រង់ប្រោសប្រទាន | ព្រះពរឱ្យមាន | វិសុទ្ធឥតបី | |
| ផ្នែកខាងវិញ្ញាណ | មករាស្រ្តប្រុសស្រី | ពីសួគ៌ាលៃ | |
| ក្នុងអង្គព្រះគ្រីស្ត | ។ | ||
| ៤ | ព្រះអង្គជ្រើសយក | យើងទាំងអស់មក | វិសាលវិសេស |
| ពីមុនកំណើត | ពីភពលោកម៉េ្លះ | ក្នុងអង្គព្រះគ្រីស្ត | |
| ឥតមានសៅហ្មង | ។ | ||
| ចំពោះព្រះភ័ក្ត្រ | ព្រះអម្ចាស់ជាក់ | ព្រោះតែព្រះអង្គ | |
| ទ្រង់មានព្រះទ័យ | ស្ម័គ្រស្មោះកន្លង | ស្រឡាញ់ឥតហ្មង | |
| មិនប្រែសាវា | ។ | ||
| ៥ | ទ្រង់តម្រូវយើង | ទាំងលើកតម្កើង | ជាបុត្រធីតា |
| របស់ព្រះអង្គ | នោះក៏ដោយសារ | ព្រះគ្រីស្តនេះណា | |
| ស្របតាមបំណង | ។ | ||
| ៦ | ដើម្បីតម្កើង | សិរីរុងរឿង | នៃព្រះទ័យទ្រង់ |
| ដែលធ្លាប់ប្រណី | សន្តោសឥតហ្មង | ប្រទានមកយើង | |
| ក្នុងអង្គបុត្រា | ។ | ||
| ៧ | ព្រះជាម្ចាស់បាន | លោះយើងគ្រប់ប្រាណ | រស់រានដោយសារ |
| លោហិតព្រះគ្រីស្ត | ជាអង្គបុត្រា | ព្រោះគ្រប់កាយា | |
| រួមនឹងព្រះអង្គ | ។ | ||
| ទ្រង់តែងលើកទោស | ពួកយើងទាំងអស់ | ផុតទុក្ខសៅហ្មង | |
| តាមព្រះហឫទ័យ | សន្តោសព្រះអង្គ | លើសលប់កន្លង | |
| មិនមានអាស្រូវ | ។ | ||
| ៨ | ព្រះម្ចាស់ប្រណី | សន្តោសពេកក្រៃ | ដឹងខុសស្គាល់ត្រូវ |
| ឱ្យមានតម្រិះ | ខ្លាំងក្លាពេកកូវ | មាំមិនអាស្រូវ | |
| ពេញដោយប្រាជ្ញា | ។ | ||
| ៩ | ព្រះម្ចាស់បានប្រោស | ឱ្យយើងទាំងអស់ | ស្គាល់គម្រោងការ |
| តាមព្រះបំណង | សប្បុរសថ្លៃថ្លា | គឺទ្រង់នេះណា | |
| ជាអ្នកសម្រេច | ។ | ||
| ១០ | ព្រះអង្គចាត់ចែង | គ្រោងការនេះឯង | រួចរាល់ស្រេចបាច់ |
| នៅគ្រាបំផុត | ឥតមានកលកិច្ច | គ្មានអ្វីត្រូវភ្លេច | |
| ប្រមូលគ្មានសល់ | ។ | ||
| ទាំងលើផែនដី | ទាំងសួគ៌ាលៃ | ដោយមិនកង្វល់ | |
| ឱ្យរួមក្នុងអង្គ | ព្រះគ្រីស្តមិនសល់ | គឺព្រះអង្គផ្ទាល់ | |
| ជាម្ចាស់តែមួយ | ។ |
ព្រះគ្រីស្តមានព្រះហឫទ័យសុភាបរាបសា បទពាក្យ ៧
(ភីលីព ២,៦-១១)
| ៦ | ទោះបីព្រះគ្រីស្តមានឋានៈ | ស្មើព្រះជាម្ចាស់ដូចម្តេចក្តី | |
| ក៏ទ្រង់មិនដែលសព្វព្រះទ័យ | ក្តោបយកអ្វីៗជាកម្មសិទ្ធ | ។ | |
| ៧ | តែផ្ទុយទៅវិញព្រះអង្គលះ | បង់ចោលស្រឡះមិនដែលគិត | |
| យកព្រះឋានៈទាសករពិត | រស់ក្នុងជីវិតមនុស្សធម្មតា | ។ | |
| ៨ | ព្រះអង្គបន្ទាបព្រះកាយទៀត | ធ្វើតាមឱវាទឥតមុសា | |
| ដែលព្រះជាម្ចាស់បញ្ជាថា | លុះផុតសង្ខាឈើឆ្កាងចង | ។ | |
| ៩ | ដោយហេតុនេះហើយទើបព្រះម្ចាស់ | តម្កើងព្រះគ្រីស្តពេកកន្លង | |
| ហើយប្រោសប្រទានព្រះនាមផង | ប្រសើរគ្មានហ្មងសែនថ្លាថ្លៃ | ។ | |
| ១០ | ដើម្បីឱ្យអ្វីៗទាំងអស់ | ទាំងនៅស្ថានខ្ពស់សួគ៌ាលៃ | |
| ទោះនៅលើមេឃឬក្រោមដី | បង្គំក្សត្រថ្លៃព្រះអម្ចាស់ | ។ | |
| ១១ | និងឱ្យមនុស្សគ្រប់ភាសា | គ្រប់ៗកាយាស្រែកប្រកាស | |
| ថាព្រះគ្រីស្តជាព្រះអម្ចាស់ | ថ្កើងសិរីយសព្រះបិតា | ។ |
ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ បទព្រហ្មគីតិ
(១ ធីម៉ូថេ ៣,១៦)
| ១៦ | យើងត្រូវតែស្គាល់ថា | គម្រោងការលាក់កំបាំង | |
| ការប្រណិប័តន៍ក្លាខ្លាំង | នៃព្រះអង្គធំធេងណាស់ | ។ | |
| ព្រះគ្រីស្តបានយាងមក | ទ្រង់ជ្រើសយកធ្វើឋានៈ | ||
| មនុស្សសុចរិតស្ម័គ្រ | ដោយជឿជាក់ព្រះវិញ្ញាណ | ។ | |
| ព្រះអង្គបង្ហាញច្បាស់ | ទេវទូតអស់ទាំងប៉ុន្មាន | ||
| បានឃើញមិនខកខាន | ហើយគេបានប្រកាសពី | ។ | |
| ព្រះអង្គក្នុងចំណោម | សាសន៍ផ្សេងព្រមនៅមូលមីរ | ||
| គេជឿគ្រប់ទិសទី | គ្រប់ជីវីលោកទាំងអស់ | ។ | |
| ព្រះជាម្ចាស់ទ្រង់បាន | លើកអង្គប្រាណព្រះគ្រីស្តនោះ | ||
| ឱ្យមានសិរីយស | រុងរឿងខ្ពស់ពេកកន្លង | ។ |
ព្រះគ្រីស្តមានព្រះជន្មរស់ឡើងវិញ បទពាក្យ ៧
(២ ធីម៉ូថេ ២,៨.១១-១៣)
| ៨ | ចូរនឹកដល់ព្រះយេស៊ូនោះ | មានព្រះជន្មរស់ឡើងវិញផង | |
| ព្រះអង្គជាប់ព្រះញាតិវង្ស | នៃដាវីឌអង្គម្ចាស់ក្សត្រា | ។ | |
| ១១ | ពាក្យនេះគួរឱ្យយើងជឿជាក់ | ដោយឥតលៀមលាក់យ៉ាងច្បាស់ថា | |
| ប្រសិនបើយើងគ្រប់កាយា | ព្រមរួមវាសនានឹងព្រះអង្គ | ។ | |
| បើយើងព្រមរួមរស់រួមស្លាប់ | នោះពិតជាគាប់ពេកកន្លង | ||
| យើងនឹងបានរស់ជីវិតផង | រួមនឹងព្រះអង្គគ្មានកែប្រែ | ។ | |
| ១២ | បើយើងជាអ្នកចេះស៊ូទ្រាំ | ទោះជាយូរឆ្នាំយូរថ្ងៃខែ | |
| នោះព្រះជាម្ចាស់នឹងគង់ក្បែរ | ឱ្យសោយរាជ្យដែរជាមួយទ្រង់ | ។ | |
| តែបើយើងមិនព្រមទទួល | មិនព្រមស្រុះស្រួលស្គាល់ព្រះអង្គ | ||
| ពេលនោះព្រះជាអម្ចាស់ទ្រង់ | នឹងមិនស្គាល់យើងវិញម្តងដែរ | ។ | |
| ១៣ | ប្រសិនបើយើងមិនស្មោះត្រង់ | នោះព្រះអង្គគង់មិនកែប្រែ | |
| ស្មោះត្រង់ជានិច្ចក៏ព្រោះតែ | ទ្រង់មិនងាកបែរនៅតែស្មោះ | ។ |
ព្រះគ្រីស្តជាព្រះសង្គ្រោះ បទពាក្យ ៧
(១ សិលា ២,២១-២៥)
| ២១ | ព្រះបិតាហៅបងប្អូនមក | ឱ្យរងទុក្ខសោកគ្មានល្ហែល្ហើយ | |
| ព្រោះតែព្រះគ្រីស្តយើងនេះហើយ | រងទុក្ខឥតស្បើយគំរូស្រាប់ | ។ | |
| ២២ | ព្រះអង្គពុំដែលបានប្រព្រឹត្ត | អំពើឧក្រិដ្ឋនាំមានបាប | |
| ទាំងព្រះបន្ទូលធ្លាប់ថ្លែងប្រាប់ | គួរឱ្យត្រងត្រាប់រហូតទៅ | ។ | |
| ២៣ | ទោះបីត្រូវគេជេរប្រមាថ | ពាក្យបកអាក្រាតនាំហ្មងសៅ | |
| ក៏ទ្រង់វិនិច្ឆ័យរាល់វេលា | យុត្តិធម៌គ្រប់គ្រាគ្មានសង្ស័យ | ។ | |
| ព្រះអង្គបានផ្ញើខ្សែជីវិត | លើព្រះម្ចាស់ពិតមិនរួញរា | ||
| ដែលទ្រង់វិនិច្ឆ័យរាល់វេលា | យុត្តិធម៌គ្រប់គ្រាគ្មានសង្ស័យ | ។ | |
| ២៤ | ព្រះគ្រីស្តបានផ្ទុកអំពើបាប | យើងទុកដរាបពេញអង្គកាយ | |
| ដែលជាប់ឈើឆ្កាងលុះក្សិណក្ស័យ | ឱ្យជនប្រុសស្រីជ្រះស្រឡះ | ។ | |
| ព្រមទាំងឱ្យយើងមានជីវិត | ដោយរួមប្រព្រឹត្តសុចរិតច្បាស់ | ||
| បងប្អូននឹងបានស្បើយជាសះ | ស្នាមរបួសចាស់នៃព្រះអង្គ | ។ | |
| ២៥ | ដ្បិតបងប្អូនដូចជាហ្វូងចៀម | មានទុក្ខក្រំក្រៀមដោយខុសឆ្គង | |
| វង្វេងប្រាសចាកពីគន្លង | មាគ៌ាព្រះអង្គខ្ពស់បំផុត | ។ | |
| ឥឡូវបងប្អូនជួបនឹងអ្នក | ដែលធ្លាប់ថ្នមថ្នាក់ដ៏វិសុទ្ធ | ||
| គង្វាលដ៏សែនល្អមោះមុត | ថែទាំនៅជិតបងប្អូនវិញ | ។ |
កូនចៀមរបស់ព្រះជាម្ចាស់ បទព្រហ្មគីតិ
(វិវរណៈ ៤,១១)
| ១១ | បពិត្រព្រះអម្ចាស់ | ទ្រង់ជាព្រះអស់យើងខ្ញុំ | |
| ព្រះអង្គសែនសក្តិសម | នឹងកិត្តិនាមអានុភាព | ។ | |
| ព្រះអង្គបង្កើតគ្រប់ | អ្វីមានសព្វជាដរាប | ||
| ដោយសារអានុភាព | ដែលពេញប្រៀបដោយហឫទ័យ | ។ |
(វិវរណៈ ៥,៩-១០.១២)
| ៩ | កូនចៀមសមទទួល | ក្រាំងនិមលមិនបង្អង់ | |
| ទាំងបកត្រាទៀតផង | ព្រោះតែទ្រង់ត្រូវសម្លាប់ | ។ | |
| មកធ្វើយញ្ញបូជា | ទ្រង់លោះលាមនុស្សសាយសព្វ | ||
| គ្រប់ពូជឥតមានស្អប់ | ភាសាគ្រប់លើផែនដី | ។ | |
| ប្រជាជនគ្រប់សាសន៍ | យកថ្វាយព្រះជាម្ចាស់ថ្លៃ | ||
| ដោយសារឫទ្ធិបារមី | លោហិតជ័យទ្រង់ជឿជាក់ | ។ | |
| ១០ | ព្រះអង្គបានបង្វែរ | ឱ្យគេប្រែអាណាចក្រ | |
| ឱ្យបូជាចារ្យស្ម័គ្រ | សោយរាជ្យជាក់លើផែនដី | ។ | |
| ១ | កូនចៀមគេសម្លាប់ | នោះទើបគាប់ពន់ពេកក្រៃ | |
| ទទួលឫទ្ធិបារមី | សម្បត្តិនៃប្រាជ្ញាញាណ | ។ | |
| ប្រកបដោយឥទ្ធិឫទ្ធិ | ខ្លាំងបំផុតរកផ្ទឹមគ្មាន | ||
| កិត្តិនាមល្បីថ្កើងថ្កាន | សិរីបានរុងរឿងខ្ពស់ | ។ |
ចូរសរសើរតម្កើងព្រះជាម្ចាស់ បទកាកគតិ
(វិវរណៈ ១១,១៧-១៨)
| ១៧ | បពិត្រព្រះម្ចាស់ | ដ៏មានតេជះ | ចេស្តាខ្លាំងក្រៃ |
| លើអ្វីទាំងអស់ | លើភពផែនដី | គង់នៅសព្វថ្ងៃ | |
| និងពីដើមមក | ។ | ||
| យើងខ្ញុំសូមអរ | ព្រះគុណបវរ | ព្រោះទ្រង់បានយក | |
| ឫទ្ធានុភាព | ដ៏ថ្លៃថ្លាមក | តាំងជាជម្រក | |
| រាជ្យព្រះអង្គឡើង | ។ | ||
| ១៨ | ជាតិសាសន៍នានា | បបួលគ្នីគ្នា | ចាប់ច្រឡោតខឹង |
| ព្រមជាមួយនោះ | ជាពេលព្រះអង្គ | ទ្រង់បានពង្រឹង | |
| ព្រះពិរោធដែរ | ។ | ||
| គឺដល់កំណត់ | ពេលទ្រង់សន្មត | ដោយគ្មានប្រួលប្រែ | |
| កាត់ក្តីអ្នកស្លាប់ | ឥតមានគេចកែ | ពីដើមហូរហែ | |
| ឱ្យភ័យស្លោស្លន់ | ។ | ||
| នៅពេលនោះឯង | ព្រះអង្គចាត់ចែង | ប្រទានរង្វាន់ | |
| ដល់ព្យាការី | ឱ្យមានគ្រប់គ្រាន់ | មិនឱ្យអាក់អន់ | |
| និងជនវិសុទ្ធ | ។ | ||
| ឱ្យទាំងអស់អ្នក | ដែលកោតខ្លាចជាក់ | ព្រះនាមមោះមុត | |
| ទាំងតូចទាំងធំ | ព្រះអង្គមិនគិត | ឱ្យអស់កម្រិត | |
| ឱ្យឥតសំចៃ | ។ |
(វិវរណៈ ១២,១០-១២) បទកាកគតិ
| ១០ | ឥឡូវព្រះម្ចាស់ | ទ្រង់បានសង្គ្រោះ | មនុស្សលើផែនដី |
| ព្រមទាំងអំណាច | ឫទ្ធាបារមី | ព្រះគ្រីស្តថ្លាថ្លៃ | |
| ក៏យាងមកដែរ | ។ | ||
| ដ្បិតអ្នកប្រកាន់ | ចាប់ទោសបងប្អូន | គ្មានពេលល្ហើយល្ហែ | |
| ត្រូវគេទម្លាក់ | ចោលមិននៅក្បែរ | គឺអ្នកតែងតែ | |
| ចោទដោយមិនគិត | ។ | ||
| ១១ | បងប្អូនយើងបាន | ឈ្នះមិនដែលខាន | ដោយព្រះលោហិត |
| របស់កូនចៀម | ជាសក្ខីពិត | បងប្អូនស្ម័គ្រចិត្ត | |
| ប្តូរជីវិតកាយ | ។ | ||
| ១២ | ហេតុនេះអស់អ្នក | ដែលរស់នៅស្នាក់ | ស្ថានបរមសុខអើយ |
| ចូរមានអំណរ | រីករាយសប្បាយ | អបអរគ្រប់កាយ | |
| កុំបីរួញរា | ។ |
ទំនុកតម្កើងរបស់នាងម៉ារី បទព្រហ្មគីតិ
(វិវរណៈ ១៥,៣-៤)
| ៣ | ឱព្រះជាអម្ចាស់ | ចេស្តាខ្ពស់គ្មានអ្វីផ្ទឹម | |
| ស្នាព្រះហស្តឧត្តម | ស្រស់ប៉ប្រឹមពន់ពេកណាស់ | ។ | |
| ឱព្រះមហាក្សត្រ | នៃប្រជាជាតិទាំងអស់ | ||
| មាគ៌ាល្អឥតខ្ចោះ | នៃព្រះម្ចាស់សែនវិសុទ្ធ | ។ | |
| ៤ | ឱព្រះជាអម្ចាស់ | ទ្រង់ជាព្រះខ្ពស់បំផុត | |
| ខ្មាំងសត្រូវតក់ស្លុត | ត្រូវតែកោតនាមព្រះអង្គ | ។ | |
| មនុស្សគ្រប់ជាតិសាសន៍ | នាំគ្នាស្រុះគោរពទ្រង់ | ||
| ប្រណិប័តន៍ថ្វាយផ្ចឹតផ្ចង់ | ដ្បិតព្រះអង្គសែនវិសុទ្ធ | ។ |
ចូរច្រៀងចម្រៀងជោគជ័យ បទកាកគតិ
(វិវរណៈ ១៩,១-២.៥-៧)
| ១ | អាលេលូយ៉ា | ចូរឱនកាយា | តម្កើងព្រះម្ចាស់ |
| ទ្រង់បានស្រោចស្រង់ | ព្រមទាំងសង្គ្រោះ | ជីវិតយើងរស់ | |
| ដោយឫទ្ធិបារមី | ។ | ||
| ២ | ដ្បិតព្រះជាម្ចាស់ | ទ្រង់វិនិច្ឆ័យច្បាស់ | យុត្តិធម៌ប្រពៃ |
| សូមអ្នករាល់គ្នា | ទោះជិតឆ្ងាយក្តី | សូមនឹកមមៃ | |
| កុំនៅស្ងៀមស្ងាត់ | ។ | ||
| ៥ | អ្នករាល់គ្នាជា | បម្រើគ្រប់គ្រា | ទាំងអ្នកប្រណិប័តន៍ |
| ទាំងតូចទាំងធំ | សូមគោរពកោត | បង្គំថ្វាយថ្វាត់ | |
| កុំនៅបង្អង់ | ។ | ||
| ៦ | អាលេលូយ៉ា | ព្រះម្ចាស់ក្សត្រា | ប្រពៃត្រចង់ |
| ព្រះអង្គសោយរាជ្យ | ព្រះទ័យស្មោះត្រង់ | សុចរិតផូរផង់ | |
| ពាសពេញលោកីយ៍ | ។ | ||
| ៧ | ចូរយើងរីករាយ | ត្រេកអរសប្បាយ | ឱ្យខ្ទ័រផែនដី |
| ចូរលើកតម្កើង | រុងរឿងសិរី | ព្រះអម្ចាស់ថ្លៃ | |
| កុំធ្វើកន្តើយ | ។ | ||
| ដ្បិតដល់វេលា | អាពាហ៍ពិពាហ៍ | នៃកូនចៀមហើយ | |
| ភរិយាថ្មោងថ្មី | មិននៅព្រងើយ | តែងខ្លួនស្រេចហើយ | |
| សក្តិសមគ្មានទាស | ។ |
4,024 Views
