សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

កណ្ឌគម្ពីរ
ព្យាការីបារូក

ពាក្យលំនាំ

គម្ពីរ​លោក​បារូក

ពាក្យ​លំនាំ

លោក​បារូក​ជា​លេខា​ធិការ​របស់​ព្យា​ការី​យេរេមី ដែល​រស់​នៅ​សត‌វត្ស​ទី​៦ មុន​គ.ស។ ជា​ច្រើន​សត‌វត្ស​ក្រោយ​មក គឺ​នៅ​សត‌វត្ស​ទី​២ មុន​គ.ស មាន​អ្នក​ប្រាជ្ញ​បាន​ប្រមែ​ប្រមូល​អត្ថ‌បទ​ផ្សេងៗ ដែល​ប្រជាជន​យូដា​រស់​នៅ​ខ្ចាត់‌ខ្ចាយ ពាស​ពេញ​មជ្ឈិម​បូព៌ា តែង​តែ​អាន​ក្នុង​ធម្ម​សា‌លា (សា‌លា​ប្រជុំ) មក​ចង​ក្រង​ជា​កណ្ឌ​មួយ ហើយ​ដាក់​ឈ្មោះ «គម្ពីរ​លោក​បារូក» ទុក​លោក​បារូក​ជា​អ្នក​និពន្ធ។ នេះ​ជា​របៀប​ធម្មតា​នា​ជំ​នាន់​នោះ ដើម្បី​នាំ​ប្រជាជន​ឲ្យ​គោរព​សេចក្តី​ដែល​មាន​ចែង​ក្នុង​កណ្ឌ​នេះ។
កណ្ឌ​នេះ​ចែក​ជា​បួន​ភាគ ដែល​មិន​សូវ​ស៊ី​គ្នា មាន​អ្នក​និពន្ធ​ផ្សេងៗ​ប្រហែល​ជា​បាន​ប្រមូល​ឯក​សារ​នៅ​ជំនាន់​ផ្សេង​ពី​គ្នា​ដែរ ព្រោះ៖
- អារម្ភ​កថា​បញ្ជាក់​អំពី​ពេល​ដែល​ត្រូវ​អាន​កណ្ឌ​នោះ គឺ​ក្នុង​ពិធី សូម​ព្រះ‌ជាម្ចាស់​អត់​ទោស​ឲ្យ​ប្រជាជន​នៅ​ក្រុង​យេរូ‌សាឡឹម (១, ១–១៤)។
- បទ​ទទួល​សារ​ភាព​អំពើ​បាប​(១,១៥‑២,១០) តាម​របៀប​លោក​ដានីអែល ៩។ បន្ទាប់​មក មាន​ពាក្យ​អង្វរ​សូម​ព្រះ‌ជាម្ចាស់​លើក​លែង​ទោស​រំដោះ​បាប (២, ១១‑៣,៨)។
- សេចក្តី​នឹក​សញ្ជឹង​គិត​អំពី​ព្រះ‌ប្រាជ្ញា​ញាណ (៣, ៩‑៤,៤)។ ធម្ម‌វិន័យ​ជា​ព្រះ‌ប្រាជ្ញា​ញាណ​របស់​ព្រះ‌ជាម្ចាស់។
- ពាក្យ​ដាស់​តឿន​អ្នក​ក្រុង​យេរូ‌សាឡឹម (៤,៥‑៥,៩) ប្រហែល​នឹង​សេចក្តី​ដែល​ព្យា​ការី​អេសាយ​ទី​២ បាន​ថ្លែង​ដែរ។
- ក្នុង​ឯក​សារ​បុរាណ​ខ្លះ «លិខិត​របស់​ព្យាការី​យេរេមី​» ត្រូវ​នឹង​ជំពូក​ទី៦​នៃ​គម្ពីរ​លោក​បារូក។
លិខិត​របស់​ព្យាការី​យេរេមី
កណ្ឌ​នេះ ជា​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន​ជន​ជាតិ​យូដា​ដែល​រស់​នៅ​ក្នុង​ចំណោម​សាសន៍​ដទៃ ប្រហែល​នៅ​ស្រុក​បាប៊ីឡូន នៅ​ស្រុក​ស៊ីរី ឬ​ស្រុក​ភេនីស៊ី ក្នុង​សត‌វត្ស​ទី ៣ ឬ​ទី ២ មុន គ.ស.។ អ្នក​និពន្ធ​រៀប​រៀង​លិខិត​នេះ ដើម្បី​ដាស់​តឿន​ពួក​គេ​មិន​ឲ្យ​គោរព​ព្រះ​ក្លែង‌ក្លាយ ហើយ​ឲ្យ​គោរព​បម្រើ ព្រះ‌អម្ចាស់​ដោយ​ចិត្ត​ស្មោះ​ព្រោះ​មាន​តែ​ព្រះ‌អម្ចាស់​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ​ដែល​ជា​ព្រះ​ដ៏​ពិត​ប្រាកដ និង​ជា​ព្រះ​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ។ អ្នក​និពន្ធ​ចែង​ថា ព្យាការី​យេរេមី​បាន​សរសេរ​លិខិត​នេះ។ នេះ​ជា​របៀប​ធម្មតា​នៅ​ជំនាន់​នោះ ដើម្បី​ឲ្យ​ប្រជាជន​គោរព​តាម​សេចក្ដី​ក្នុង​លិខិត​នេះ។
ក្នុង​ឯកសារ​ខ្លះ លិខិត​នេះ​ជា​ជំពូក​ទី ៦ នៃ​គម្គីរ​លោក​បារូក។
លោក​បារូក
 នេះ​ជា​សេចក្តី​ដែល​មាន​ចែង​ក្នុង​សៀវភៅ​របស់​លោក​បារូក ជា​កូន​របស់​លោក​ណេរីយ៉ា ដែល​ជា​កូន​របស់​លោក​ម៉ាសេអា ជា​កូន​របស់​លោក​សេដេ‌គីយ៉ា ជា​កូន​លោក​ហាសា‌ឌីយ៉ា ជា​កូន​របស់​លោក​ហែលគីយ៉ា។ លោក​សរសេរ​សៀវភៅ​នេះ នៅ​ស្រុក​បាប៊ីឡូន  នា​ថ្ងៃ​ទី​ប្រាំ‌ពីរ ខែ​ទី​ប្រាំ នៃ​ឆ្នាំ ទី​ប្រាំ ក្រោយ​ពេល កង‌ទ័ព​បាប៊ីឡូន​វាយ​ដណ្តើម​យក​ក្រុង​យេរូ‌សាឡឹម និង​ដុត​បំផ្លាញ​ចោល។
 លោក​បារូក​អាន​សេចក្តី ដែល​មាន​ចែង​ក្នុង​សៀវភៅ​នេះ នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​ព្រះ‌បាទ​យ៉េកូ‌នីយ៉ា ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូយ៉ាគីម ជា​ស្តេច​ស្រុក​យូដា និង​នៅ​ចំពោះ​មុខ​ប្រជាជន​ទាំង​មូល ដែល​មក​ស្តាប់។  លោក​អាន​នៅ​ចំពោះ​មុខ​នាម៉ឺន​មន្រ្តី​រាជ​វង្សា​នុវង្ស ព្រឹទ្ធា‌ចារ្យ និង​ប្រជាជន​ទាំង​មូល គឺ​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំ ដែល​រស់​នៅ​ក្នុង​ស្រុក​បាប៊ីឡូន តាម​ដង​ទន្លេ​ស៊ូដា។  ពួក​គេ​នាំ​គ្នា​យំ តម​អាហារ និង​ទូល​អង្វរ នៅ​ចំពោះ​ព្រះ‌ភ័ក្រ្ត​ព្រះ‌អម្ចាស់។  បន្ទាប់​មក គេ​នាំ​គ្នា​រៃ​ប្រាក់​តាម​ធន​ធាន​រៀងៗ​ខ្លួន  ផ្ញើ​ជូន​លោក​បូជា‌ចារ្យ​យ៉ូអាគីម ជា​កូន​របស់​លោក​ហែល‌គីយ៉ា ជា​ចៅ​របស់​លោក​សាឡូម ព្រម​ទាំង​ជូន​ក្រុម​បូជា‌ចារ្យ និង​ប្រជាជន​ទាំង​មូល ដែល​រស់​នៅ​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​លោក។  កាល​ពី​មុន គឺ​នៅ​ថ្ងៃ​ទី​ដប់​នៃ​ខែ​ជេស្ឋ លោក​បារូក​បាន​ប្រមូល​គ្រឿង​បរិក្ខារ នៃ​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ ដែល​ខ្មាំង​បាន​រឹប​អូស​យក បញ្ជូន​មក​ស្រុក​យូដា​វិញ។ ព្រះ‌បាទ​សេដេខ្យាស ជា​បុត្រ​របស់​ព្រះ‌បាទ​យ៉ូស្យាស ជា​ស្តេច​ស្រុក​យូដា បាន​បញ្ជា​ឲ្យ​ធ្វើ​គ្រឿង​បរិក្ខារ​ទាំង​នោះ​ពី​ប្រាក់  ក្រោយ​ពី​ព្រះ‌បាទ​នេប៊ូកា​នេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន កៀរ​ព្រះ‌បាទ​យេខូ‌នីយ៉ា ពួក​មេ​ដឹក​នាំ ពួក​ឈ្លើយ នា‌ម៉ឺន​មន្ត្រី និង​ប្រជាជន​ក្នុង​ស្រុក ចេញ​ពី​ក្រុង​យេរូ‌សា​ឡឹម ទៅ​កាន់​ស្រុក​បាប៊ីឡូន។
១០ ពួក​គេ​សរសេរ​លិខិត ផ្ញើ​ជូន​អ្នក​ក្រុង​យេរូ‌សា​ឡឹម មាន​សេចក្តី​ដូច​ត​ទៅ៖ «យើង​សូម​បញ្ជូន​ប្រាក់​នេះ ដើម្បី​ឲ្យ​បង‌ប្អូន​ទិញ​សត្វ​សម្រាប់​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល និង​សម្រាប់​ថ្វាយ​សក្ការ​បូជា ដើម្បី​រំដោះ​បាប។ សូម​ទិញ​គ្រឿង​ក្រអូប សូម​ថ្វាយ​តង្វាយ និង​សក្ការ​បូជា​នៅ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង​ផង។ ១១ ចូរ​ទូល​អង្វរ​ព្រះ‌អង្គ សូម​ប្រទាន‌ពរ​ដល់​ព្រះ‌បាទ​នេប៊ូកា​នេសារ ជា​ស្តេច​ស្រុក​បាប៊ីឡូន និង​សម្តេច​បាលតាសារ​ជា​រាជ​បុត្រ ឲ្យ​មាន​ព្រះ‌ជន្មាយុ​យឺន​យូរ​រហូត​តរៀង​ទៅ។ ១២ ដូច្នេះ ព្រះ‌អម្ចាស់​មុខ​ជា​ប្រទាន​កម្លាំង និង​អំណរ​ឲ្យ​ពួក​យើង។ យើង​នឹង​រស់​នៅ​ក្រោម​ម្លប់​ដ៏​ត្រជាក់​ត្រជុំ នៃ​ព្រះ‌បាទ​នេប៊ូកា​នេសារ ជា​ស្តេច ស្រុក​បាប៊ីឡូន និង​សម្តេច​បាលតាសារ ជា​រាជ​បុត្រ។ ពួក​យើង​នឹង​បំរើ​ក្សត្រ​ទាំង​ពីរ​អង្គ​នេះ​ជា​យូរ​ឆ្នាំ ហើយ​នឹង​បាន​គាប់​ព្រះ‌ហប្ញ​ទ័យ​នៃ​ក្សត្រ​ទាំង​នោះ​ផង។ ១៣ សូម​ទូល​អង្វរ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង ឲ្យ​យើង​ខ្ញុំ​ទាំង​អស់​គ្នា ដ្បិត​ពួក​យើង​បាន​ប្រ​ព្រឹត្ត​អំពើ​បាប ខុស​នឹង​ព្រះ‌ហប្ញ​ទ័យ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង។ ព្រះ‌អង្គ​នៅ​តែ​ព្រះ‌ពិ​រោធ​ក្រេវ​ក្រោធ ប្រឆាំង​នឹង​ពួក​យើង​ជា​រៀង​រហូត។ ១៤ សូម​អាន​សៀវភៅ​ដែល​ពួក​យើង​ផ្ញើ​មក​នេះ ដើម្បី​ធ្វើ​ពិធី​ទទួល​សារ‌ភាព​អំពើ​បាប ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះ‌អម្ចាស់ នៅ​ថ្ងៃ​ដំបូង នៃ​បុណ្យ​បារាំ​តាម​ពេល​កំណត់»។
ពាក្យ​ទទួល​សារ‌ភាព​អំពើ​បាប
១៥ សូម​បង‌ប្អូន​ពោល​ដូច​ត​ទៅ៖ «បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញុំ! ព្រះ‌អង្គ​ប្រកប​ដោយ​ព្រះ‌ហប្ញទ័យ​សុចរិត រីឯ​យើង​ខ្ញុំ​វិញ យើង​ខ្ញុំ​ត្រូវ​អាម៉ាស់​ដូច​នៅ​ថ្ងៃ​នេះ គឺ​ទាំង​អ្នក​ស្រុក​យូដា ទាំង​អ្នក​ក្រុង​យេរូ‌សាឡឹម ១៦ ទាំង​ស្តេច​របស់​យើង​ខ្ញុំ ទាំង​មេ​ដឹក​នាំ ទាំង​បូជា‌ចារ្យ ទាំង​ព្យា​ការី ទាំង​ដូន‌តា ត្រូវ​អាម៉ាស់​មុខ​គ្រប់​គ្នា ១៧ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​ព្រះ‌អម្ចាស់។ ១៨ យើង​ខ្ញុំ​មិន​ស្មោះ‌ត្រង់​នឹង​ព្រះ‌អង្គ ហើយ​មិន​បាន​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដែល​ប្រៀន​ប្រដៅ​យើង​ខ្ញុំ ឲ្យ​ដើរ​តាម​ព្រះ‌បញ្ជា ដូច​ព្រះ‌អង្គ​បាន​បង្ហាញ​ឲ្យ​យើង​ខ្ញុំ​ស្គាល់​នោះ​ទេ។ ១៩ តាំង​ពី​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​នាំ​ដូន‌តា​យើង​ខ្ញុំ​ចាក​ចេញ​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​ខ្ញុំ​មិន​ស្មោះ‌ត្រង់​ចំពោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ​ឡើយ។ យើង​ខ្ញុំ​បាន​ធ្វេស​ប្រហែស មិន​ព្រម​ស្តាប់​ព្រះ​សូរ​សៀង​របស់​ព្រះ‌អង្គ។ ២០ ហេតុ​នេះ​ហើយ បាន​ជា​យើង​ខ្ញុំ​ជួប​គ្រោះ​អាសន្ន​ជាប់​រហូត ដូច​គេ​ឃើញ​សព្វ​ថ្ងៃ​នេះ។ យើង​ខ្ញុំ​ត្រូវ​បណ្តាសា ដូច​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ បាន​ថ្លែង​ក្នុង​នាម​ព្រះ‌អង្គ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​នាំ​ដូន‌តា​របស់​យើង​ខ្ញុំ ចេញ​ពី​ស្រុក​អេស៊ីប​មក ដើម្បី​ប្រទាន​ស្រុក​ដ៏​សម្បូណ៌​សប្បាយ​ឲ្យ​យើង​ខ្ញុំ។ ២១ យើង​ខ្ញុំ​មិន​ស្តាប់​ព្រះ​សូរ​សៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​ព្យាការី ដែល​ព្រះ‌អង្គ​បាន​ចាត់​មក​រក​យើង​ខ្ញុំ។ ២២ យើង​ខ្ញុំ​ម្នាក់ៗ​បាន​បណ្តោយ​តាម​ចិត្ត​គំនិត​អាក្រក់​របស់​ខ្លួន បែរ​ទៅ​បម្រើ​ព្រះ​ដទៃ និង​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែល​មិន​គាប់​ព្រះ‌ហប្ញ​ទ័យ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញុំ។
ដូច្នេះ ព្រះ‌អម្ចាស់​បាន​ប្រព្រឹត្ត​តាម​ព្រះ‌បន្ទូល​ប្រឆាំង​នឹង​យើង​ខ្ញុំ ប្រឆាំង​នឹង​វីរ‌បុរស ដែល​គ្រប់​គ្រង​ប្រជាជន​អ៊ីស្រា‌អែល ប្រឆាំង​នឹង​ស្តេច មេ​ដឹក​នាំ ព្រម​ទាំង​ប្រជាជន​នៃ​ស្រុក​អ៊ីស្រា‌អែល និង​ស្រុក​យូដា។  គ្មាន​គ្រោះ​កាច​ណា​នៅ​លើ​ផែន​ដី ដូច​គ្រោះ​កាច​ដែល​កើត​ឡើង​នៅ​ក្រុង​យេរូ‌សាឡឹម ស្រប​តាម​សេចក្តី​ដែល​មាន​ចែង​ក្នុង​គម្ពីរ‌វិន័យ​របស់​លោក​ម៉ូសេ​ទេ។  នៅ​គ្រា​នោះ យើង​ម្នាក់ៗ​បាន​បរិភោគ​សាច់​របស់​កូន​ខ្លួន គឺ​ម្នាក់​បាន​បរិភោគ​សាច់​របស់​កូន​ប្រុស ម្នាក់​ទៀត​បាន​បរិភោគ​សាច់​របស់​កូន​ស្រី។  ព្រះ‌អម្ចាស់​បាន​បញ្ជូន​យើង​ខ្ញុំ ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ជាតិ​សាសន៍​ទាំង‌ឡាយ ដែល​រស់​នៅ​ជុំ​វិញ​យើង​ខ្ញុំ ដើម្បី​ឲ្យ​ពួក​គេ​មើល​ងាយ និង​បំភ័យ​យើង​ខ្ញុំ​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍ ដែល​ព្រះ‌អង្គ​បាន​កម្ចាត់​កម្ចាយ​ឲ្យ​យើង​ខ្ញុំ​ទៅ​រស់​នៅ។  យើង​ខ្ញុំ​មិន​បាន​ទទួល​ជោគ‌ជ័យ​ទេ គឺ​បរា‌ជ័យ​ទៅ​វិញ ព្រោះ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញទ័យ​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដោយ​មិន​ព្រម​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ‌អង្គ។  បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញុំ! ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​សុចរិត រីឯ​យើង​ខ្ញុំ និង​ដូន‌តា​របស់​យើង​ខ្ញុំ​វិញ ត្រូវ​អាម៉ាស់​ដូច​នៅ​ថ្ងៃ​នេះ។  យើង​ខ្ញុំ​ជួប​ប្រទះ​គ្រោះ​កាច​ទាំង​នេះ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អង្គ​ព្រមាន​យើង​ខ្ញុំ​មែន។  យើង​ខ្ញុំ​ពុំ​បាន​ទូល​អង្វរ​ព្រះ‌អម្ចាស់ សូម​បង្វែរ​ចិត្ត​គំនិត​យើង​ខ្ញុំ​ម្នាក់ៗ ឲ្យ​លះ​បង់​គំនិត​អាក្រក់​ចោល​ទេ!។  ហេតុ​នេះ​ហើយ បាន​ជា​ព្រះ‌អង្គ​ធ្វើ​ឲ្យ​គ្រោះ​កាច​ទាំង​នេះ ធ្លាក់​មក​លើ​យើង​ខ្ញុំ ដ្បិត​សេចក្តី​ដែល​ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​យើង​ខ្ញុំ​ប្រ​ព្រឹត្ត សុទ្ធ​តែ​ត្រឹម​ត្រូវ​ទាំង​អស់។ ១០ ប៉ុន្តែ យើង​ខ្ញុំ​មិន​ព្រម​ស្តាប់​ព្រះ‌អម្ចាស់​បញ្ជា​ឲ្យ​យើង​ខ្ញុំ​ដើរ​តាម​វិន័យ ដែល​ព្រះ‌អង្គ​ដាក់​នៅ​មុខ​យើង​ខ្ញុំ​ទេ។
ពាក្យ​អង្វរ
១១ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល! កាល​ពី​ដើម ព្រះ‌អង្គ​បាន​នាំ​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ​ចេញ​ពី​ស្រុក​អេស៊ីប ដោយ​សម្ដែង​ឫទ្ធិ‌បារមី​ដ៏​ខ្លាំង​ក្លា សម្ដែង​ទី​សម្គាល់ និង​បាដិ​ហារិយ៍​ផ្សេងៗ។ ព្រះ‌អង្គ​ប្រើ​ឫទ្ធា‌នុភាព​ដ៏​អស្ចារ្យ និង​លាត​ព្រះ‌ហស្ត​របស់ ព្រះ‌អង្គ​ទៀត​ផង! ព្រះ‌អង្គ​បាន​សម្ដែង​បារមី ឲ្យ​មនុស្ស​លោក​ស្គាល់ ព្រះ‌នាម​ព្រះ‌អង្គ ដូច​គេ​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់។ ១២ បពិត្រ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ! ឥឡូវ​នេះ យើង​ខ្ញុំ​ទទួល​សារ​ភាព​ថា យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ដូច​មនុស្ស​ទមិឡ។ យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ទាស់​នឹង​បញ្ជា​របស់​ព្រះ‌អង្គ​មែន!។ ១៣ សូម​ព្រះ‌អង្គ​ឈប់ ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ​ទៅ! ដ្បិត​យើង​ខ្ញុំ​នៅ​សល់​ចំនួន​តិច​តួច​ណាស់ ដោយ​សារ​ព្រះ‌អង្គ​កម្ចាត់​កម្ចាយ​ឲ្យ ទៅ​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។ ១៤ ឱ! ព្រះ‌អម្ចាស់​អើយ! សូម​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ​ផង!។ សូម​ព្រះ‌អង្គ​ឈ្វេង​យល់ ដល់​ព្រះ‌នាម​របស់​ព្រះ‌អង្គ ហើយ​សូម​ប្រណី​សន្តោស​យើង​ខ្ញុំ នៅ​ចំពោះ​មុខ​អស់​អ្នក​ដែល​បាន​កៀរ​យើង​ខ្ញុំ។ ១៥ ដើម្បី​ឲ្យ​មនុស្ស​លោក​ទាំង​អស់​នៅ​លើ​ផែន​ដី​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ ដ្បិត​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​ជន​ជាតិ​អ៊ីស្រា‌អែល ទុក​ជា​ប្រជា‌រាស្រ្ត​របស់​ព្រះ‌អង្គ​ផ្ទាល់។ ១៦ ឱ! ព្រះ‌អម្ចាស់​អើយ! សូម​ព្រះ‌អង្គ​ទត​មើល​ពី​ដំណាក់​ដ៏‌វិសុទ្ធ របស់​ព្រះ‌អង្គ! សូម​នឹក​គិត​ដល់​យើង​ខ្ញុំ​ផង!។ ឱ! ព្រះ‌អម្ចាស់​អើយ! សូម​ផ្ទៀង​ព្រះ​កាណ៌ ហើយ​ព្រះ​សណ្តាប់​ផង!។ ១៧ សូម​បើក​ព្រះ‌នេត្រ​ហើយ​ទត​មើល! សូម​ព្រះ‌អង្គ​ឈ្វេង​យល់​ហើយ​នឹក​ថា មនុស្ស​ស្លាប់​មិន​អាច​លើក​តម្កើង​សិរី​រុង‌រឿង និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​ឡើយ!។ ១៨ បពិត្រ​ព្រះ‌អម្ចាស់! មាន​តែ​អ្នក​កើត​ទុក្ខ​វេទនា​សែន​ខ្លោច​ផ្សា អ្នក​ទន់​ខ្សោយ ដែល​ដើរ​ឱន​ត្រុនៗ ព្រម​ទាំង​អ្នក​គ្មាន​ទីពឹង និង​អ្នក​ស្រេក​ឃ្លាន ទើប​អាច​លើក​តម្កើង​សិរី​រុង‌រឿង និង​សេចក្តី​សុចរិត​របស់​ព្រះ‌អង្គ​បាន។ ១៩ បពិត្រ​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​យើង​ខ្ញុំ យើង​ខ្ញុំ​មក​ទូល​អង្វរ​ព្រះ‌អង្គ ដោយ​មិន​សំអាង​លើ​អំពើ​សុចរិត​របស់​ដូន‌តា ឬ​របស់​ស្តេច​យើង​ខ្ញុំ​ឡើយ។ ២០ ដ្បិត​ព្រះ‌អង្គ​ព្រះ‌អង្គ​ជះ​ព្រះ‌ពិរោធ​ដ៏​ខ្លាំង​ក្លា មក​លើ​យើង​ខ្ញុំ​យ៉ាង​នេះ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ថ្លែង​តាម‌រយៈ​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា៖ ២១ «ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ៖ “ចូរ​ដាក់​ខ្លួន​បម្រើ​ព្រះ‌មហា​ក្សត្រ​ស្រុក​បាប៊ី​ឡូន នោះ​អ្នក​រាល់​គ្នា​អាច​រស់​នៅ​លើ​ទឹក​ដី ដែល​យើង​បាន​ប្រគល់​ឲ្យ​បុព្វ‌បុរស​របស់​អ្នក​រាល់​គ្នា។ ២២ ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ព្រម​ស្តាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ ដែល​បញ្ជា​ឲ្យ​បម្រើ​ព្រះ‌មហា​ក្សត្រ ស្រុក​បាប៊ីឡូន​ទេ ២៣ យើង​នឹង​លែង​ឲ្យ​មាន​ឮ​សូរ​ស័ព្ទ​សំឡេង ដ៏​សប្បាយ បទ​ចម្រៀង​សម្រាប់​ពិធី​បុណ្យ និង​ការ​សាសង រវាង​គូ​ស្វាមី​ភរិយា ក្នុង​ក្រុង​នានា​នៃ​ស្រុក​យូដា និង​ក្រុង​យេរូ‌សាឡឹម ហើយ​ស្រុក​ទាំង​មូល នឹង​ត្រូវ​អន្ត‌រាយ​ស្ងាត់​ជ្រងំ គ្មាន​មនុស្ស​រស់​នៅ​ទៀត​ទេ។ ២៤ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ស្តាប់​ព្រះ​សូរ​សៀង​ព្រះ‌អង្គ ដែល​បញ្ជា​ឲ្យ​យើង​ខ្ញុំ​បម្រើ​ព្រះ‌មហា​ក្សត្រ​ស្រុក​បាប៊ី​ឡូន។ ហេតុ​នេះ ព្រះ‌អង្គ​ប្រព្រឹត្ត​តាម​សេចក្តី​ដែល​ព្រះ‌អង្គ​ថ្លែង​តាម‌រយៈ​ព្យាការី ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​ថា គេ​នឹង​យក​ធាតុ​របស់​ស្តេច និង​ធាតុ​ដូន‌តា​យើង​ខ្ញុំ​ចេញ​ពី​ផ្នូរ។ ២៥ ស្តេច និង​ដូន‌តា​យើង​ខ្ញុំ បាត់​បង់​ជីវិត​យ៉ាង សែន​ខ្លោច​ផ្សា រង​ទុក្ខ​វេទនា​បំផុត ដោយ​ស្រេក​ឃ្លាន ដោយ​ត្រូវ​មុខ​ដាវ និង​ដោយ​ខ្មាំង​កៀរ​យក​ទៅ។ ឥឡូវ​នេះ ធាតុ​របស់​អស់​លោក ត្រូវ​នៅ​ហាល​ថ្ងៃ និង​ហាល​សន្សើម នៅ​ពេល​យប់​ថែម​ទៀត​ផង។ ២៦ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ព្រះ‌ដំណាក់​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស ទុក​ជា​ទី​លំនៅ​របស់​ព្រះ‌អង្គ ត្រូវ​ហិន​ហោច ដូច​គេ​ឃើញ​សព្វ​ថ្ងៃ​នេះ​ស្រាប់ ព្រោះ​តែ​អំពើ​អាក្រក់​របស់​ប្រជា‌រាស្រ្ត​អ៊ីស្រា‌អែល និង​ជន​ជាតិ​យូដា។ ២៧ បពិត្រ​ព្រះ‌អម្ចាស់! ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ ត្រឹម​ត្រូវ​តាម​យុត្តិ‌ធម៌ និង​តាម​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ដ៏​លើស​លប់ របស់​ព្រះ‌អង្គ ២៨ ស្រប​តាម​សេចក្តី​ដែល​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តាម‌រយៈ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​បញ្ជា​ឲ្យ​លោក​ចារឹក​ធម្ម‌វិន័យ​របស់​ព្រះ‌អង្គ នៅ​ចំពោះ​មុខ​ប្រជាជន អ៊ីស្រា‌អែល។ ពេល​នោះ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ ២៩ ប្រសិន​បើ អ្នក​រាល់​គ្នា​មិន​ស្តាប់​ពាក្យ​របស់​យើង មហា​ជន​ដ៏​ច្រើន​ឥត​គណនា​នេះ នឹង​ក្លាយ​ទៅ​ជា​មនុស្ស​មួយ​ក្រុម​តូច ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ ជា​កន្លែង​ដែល​យើង​កម្ចាត់​កម្ចាយ​អ្នក​រាល់​គ្នា​ឲ្យ​ទៅ​រស់​នៅ។ ៣០ យើង​ដឹង​ថា ពួក​គេ​មិន​ស្តាប់​យើង​ទេ ព្រោះ​ពួក​គេ​ជា​មនុស្ស​ចចេស។ ប៉ុន្តែ ពេល​ពួក​គេ​រស់​នៅ​ក្នុង​ស្រុក ដែល​ខ្មាំង​កៀរ​យក​ទៅ​នោះ ពួក​គេ​នឹង​ភ្ញាក់​ស្មារតី។ ៣១ ពួក​គេ​នឹង​ទទួល​ស្គាល់​ថា យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ។ យើង​នឹង​ឲ្យ​ពួក​គេ​មាន​ចិត្ត និង​មាន​ត្រចៀក អាច​ស្តាប់​បាន។ ៣២ នៅ​លើ​ទឹក​ដី​ដែល​ខ្មាំង​កៀរ ពួក​គេ​ទៅ​នោះ ពួក​គេ​នឹង​លើក​តម្កើង​យើង ហើយ​នឹក​ដល់​នាម​របស់​យើង។ ៣៣ ពួក​គេ​លែង​មាន​ចិត្ត​រឹង​រូស និង​លែង​ប្រព្រឹត្ត​អំពើ​អាក្រក់ ដ្បិត​ពួក​គេ​នឹក​ឃើញ​ហេតុ‌ការណ៍ ដែល​កើត​មាន​ចំពោះ​ដូន‌តា​របស់​ពួក​គេ ដែល​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​ព្រះ‌អម្ចាស់។ ៣៤ យើង​នឹង​នាំ​ពួក​គេ​ឲ្យ​វិល​ត្រឡប់​មក​ទឹក​ដី​ដែល​យើង​បាន​សន្យា​ថា នឹង​ប្រគល់​ឲ្យ​អប្រា‌ហាំ អ៊ីសាក និង​យ៉ាកុប ជា​បុព្វ‌បុរស​របស់​ពួក​គេ។ ពួក​គេ​នឹង​ត្រួត​ត្រា​ទឹក​ដី​នោះ។ យើង​នឹង​ធ្វើ​ឲ្យ ចំនួន​ពួក​គេ កើន​ឡើង។ មែន! គឺ​ឲ្យ​មាន​ចំនួន​ច្រើន​ឡើង! មិន​អន់​ថយ​ឡើយ។ ៣៥ យើង​នឹង​ចង​សម្ពន្ធ‌មេត្រី​អស់​កល្ប‌ជានិច្ច​ជា​មួយ​ពួក​គេ ដើម្បី​ឲ្យ​ធ្វើ​ជា​ព្រះ​របស់​ពួក​គេ ហើយ​ពួក​គេ​ធ្វើ​ជា​ប្រជា‌រាស្រ្ត​របស់​យើង។ យើង​មិន​បណ្តោយ​ប្រជាជន​អ៊ីស្រា‌អែល ឲ្យ​ចេញ​ពី​ស្រុក ដែល​យើង​បាន​ប្រគល់​ឲ្យ​ពួក​គេ​ទៀត​ឡើយ។
 បពិត្រ​ព្រះ‌អម្ចាស់ ដ៏​មាន​ឫទ្ធា‌នុភាព​សព្វ​ប្រការ! ព្រះ‌អង្គ​ជា​ព្រះ​របស់​ជន​ជាតិ​អ៊ីស្រា‌អែល! យើង​ខ្ញុំ​តប់​ប្រមល់ និង​រង​ទុក្ខ​វេទនា​យ៉ាង​ខ្លាំង យើង​ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌អង្គ។  ឱ! ព្រះ‌អម្ចាស់​អើយ! សូម​ព្រះ​សណ្តាប់ និង​អាណិត‌អាសូរ​យើង​ខ្ញុំ​ផង! ដ្បិត​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​របស់​ព្រះ‌អង្គ។  ព្រះ‌អង្គ​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច រីឯ​យើង​ខ្ញុំ​វិញ ត្រូវ​តែ​ស្លាប់​អស់​កល្ប‌ជានិច្ច​ដែរ។  ឱ! ព្រះ‌អម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​សព្វ​ប្រការ! ឱ! ព្រះ​នៃ​ជន​ជាតិ​អ៊ីស្រា‌អែល​អើយ! សូម​ព្រះ​សណ្តាប់​ពាក្យ​អង្វរ​របស់​យើង​ខ្ញុំ ដែល​ប្រៀប​ដូច​ជា​មនុស្ស​ស្លាប់។ យើង​ខ្ញុំ ជា​កូន​ជា​ចៅ​របស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គ។ ពួក​គេ​មិន​ព្រម​ស្តាប់​ព្រះ‌សូរ​សៀង​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ពួក​គេ​ទេ។ ហេតុ​នេះ​ហើយ បាន​ជា​យើង​ខ្ញុំ​ជួប​ប្រទះ​នឹង​គ្រោះ​កាច​ជា‌និច្ច។  សូម​ព្រះ‌អង្គ​កុំ​នឹក​ចាំ​ពី​អំពើ​ទុច្ច‌រិត នៃ​ដូន‌តា​របស់​យើង​ខ្ញុំ​ឡើយ! សូម​នឹក​គិត​តែ​ពី​ឫទ្ធិ‌បារមី និង​ពី​ព្រះ‌នាម​ព្រះ‌អង្គ​ប៉ុណ្ណោះ។  ដ្បិត​ព្រះ‌អង្គ​ពិត​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ!។ ដូច្នេះ យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។  ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​កោត​ខ្លាច​ព្រះ‌អង្គ ដើម្បី​ឲ្យ​យើង​ខ្ញុំ​អង្វរ​រក​ព្រះ‌នាម​ព្រះ‌អង្គ។ នៅ​លើ​ទឹក​ដី​ដែល​ខ្មាំង​សត្រូវ​កៀរ​នោះ យើង​ខ្ញុំ នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ ព្រោះ​យើង​ខ្ញុំ​បែរ​ចិត្ត​ចេញ​ពី​អំពើ​អាក្រក់ ដែល​ដូន‌តា​របស់​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ទាស់​នឹង​ព្រះ‌ហប្ញ​ទ័យ​ព្រះ‌អង្គ  ឥឡូវ​នេះ យើង​ខ្ញុំ​ឃ្លាត​ឆ្ងាយ​ពី​ស្រុក​ទេស​មក​រស់​នៅ​ក្នុង​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ ដែល​ព្រះ‌អង្គ​កម្ចាត់​យើង​ខ្ញុំ​ឲ្យ​ទៅ។ ពួក​គេ​ជេរ​ប្រមាថ និង​ប្រទេច​ផ្តាសា ដើម្បី​ឲ្យ​យើង​ខ្ញុំ​កែ​ប្រែ​ចិត្ត​គំនិត។ ព្រះ‌អង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ​ដូច្នេះ មក​ពី​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ដូន‌តា​របស់​យើង​ខ្ញុំ ដែល​បាន​ឃ្លាត​ចាក​ពី​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​យើង​ខ្ញុំ។
ការ​នឹក​សញ្ជឹង​អំពី​ព្រះ‌ប្រាជ្ញា​ញាណ
ជន​ជាតិ​អ៊ីស្រា‌អែល​អើយ! ចូរ​ស្តាប់​វិន័យ​ដែល​ផ្តល់​ជីវិត! ចូរ​ផ្ទៀង​ត្រចៀក​ត្រង​ត្រាប់​ស្តាប់ ដើម្បី​រិះ​គិត​ពិចារ‌ណា។ ១០ ជន​ជាតិ​អ៊ីស្រា‌អែល​អើយ! តើ​មាន​រឿង​អ្វី? ហេតុ​អ្វី​បាន​ជា អ្នក​រស់​នៅ​ក្នុង​ស្រុក​របស់​ខ្មាំង​សត្រូវ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​អ្នក កាន់​តែ​ចាស់​ទៅៗ នៅ​លើ​ទឹក​ដី​ជន​បរទេស​ដូច្នេះ? ១១ ហេតុ​អ្វី បាន​ជា​អ្នក​ជាប់​សៅ​ហ្មង​ដោយ​រស់​នៅ​ជា​មួយ​មនុស្ស​ស្លាប់​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ឈ្មោះ​របស់​អ្នក​មាន​នៅ​ក្នុង​បញ្ជី​មច្ចុរាជ? ១២ អ្នក​ជួប​ហេតុ‌ការណ៍​នេះ មក​ពី​អ្នក​បោះ​បង់​ប្រភព​នៃ​ព្រះ‌ប្រាជ្ញា​ញាណ​ចោល ១៣ ប្រសិន​បើ​អ្នក​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ជាម្ចាស់ អ្នក​នឹង​រស់​នៅ​ដោយ​សេចក្តី​សុខ​សាន្ត​ជា​រៀង​រហូត។ ១៤ ចូរ​ស្វែង​យល់​ឲ្យ​ដឹង​ថា តើ​ការ​ត្រិះ​រិះ​ពិចារណា កម្លាំង និង​ចំណេះ​ដឹង​បាន​មក​ពី​ណា? អ្នក​មុខ​ជា​ដឹង​ថា ជីវិត និង​អាយុ​វែង ពន្លឺ​ភ្នែក​ភ្លឺ​ថ្លា និង​សេចក្តី​សុខ​សាន្ត​កើត​ពី​ប្រភព​នោះ​ដែរ។
គ្មាន​នរណា​អាច​យល់​ព្រះ‌ប្រាជ្ញា​ញាណ​បាន
១៥ តើ​នរណា​រក​ព្រះ​ដំណាក់ នៃ​ព្រះ‌ប្រាជ្ញា​ញាណ​ឃើញ? តើ​នរណា​យល់​តម្លៃ​ដ៏​ថ្លៃ​ថ្លា​របស់​ព្រះ‌ប្រាជ្ញា​ញាណ? ១៦ តើ​ពួក​មេ​ដឹក​នាំ​ប្រជា‌ជាតិ​នានា​នៅ​ឯ​ណា? តើ​អ្នក​បង្រ្កាប​សត្វ​តិរច្ឆាន​នៅ​ឯណា​ដែរ? ១៧ តើ​អ្នក​ដែល​ចេះ​ផ្សាំង​បក្សា‌បក្សី នៅ​ឯណា? តើ​អ្នក​ដែល​ប្រមូល​មាស​ប្រាក់​ជា​ច្រើន​អនេក ហើយ​អាង​លើ​ធន​ធាន​របស់​ខ្លួន​នៅ​ឯណា? ១៨ តើ​ជាង​ទង​ដែល​ខំ​បញ្ចេញ​ស្នា​ដៃ ហួស​ពី​ការ​ស្មាន​នៅ​ឯណា?។ ១៩ ពួក​គេ​ត្រូវ​វិនាស​សាប‌សូន្យ គេ​បាត់​បង់​ជីវិត​ហើយ មាន​អ្នក​ផ្សេង​មក​ធ្វើ​ការ​ជំនួស​វិញ។ ២០ ក្រោយ​ពួក​គេ​មាន​អ្នក​ផ្សេង​ទៀត​កើត​មក ហើយ​រស់​នៅ​លើ​ផែន​ដី​នេះ ប៉ុន្តែ ពួក​គេ​ក៏​មិន​ស្គាល់​ផ្លូវ ឆ្ពោះ​ទៅ​កាន់​ព្រះ‌ប្រាជ្ញា​ញាណ​ដែរ។ ២១ ពួក​គេ​មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ស្វែង​រក​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​មិន​រវល់​នឹង​ព្រះ‌អង្គ​ទៀត។ រីឯ​កូន​ចៅ​របស់​ពួក​គេ​ក៏​ដើរ​តាម​ផ្លូវ​ផ្សេង​ពី​ឪពុក​ដែរ។ ២២ គ្មាន​នរណា​តំណាល​ពី​ព្រះ‌ប្រាជ្ញា​ញាណ​នៅ​ស្រុក​កាណាន គ្មាន​នរណា​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ នៅ​ស្រុក​តេម៉ន​ទៀត​ដែរ។ ២៣ សូម្បី​តែ​កូន​ចៅ​របស់​នាង​ហាការ ដែល​តែង​តែ​ស្វែង​រក​ចំណេះ​ដឹង​នៅ​លើ​ផែន​ដី ឈ្មួញ​នៅ​ស្រុក​ម៉េរ៉ន និង​ស្រុក​តេម៉ន អ្នក​តែង​និទាន​រឿង​ព្រេង ឬ​ទស្សន‌វិទូ ក៏​មិន​បាន​ស្គាល់​ផ្លូវ​ទៅ​កាន់​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​ក៏​មិន​ចាំ​ផ្លូវ​ទៅ​រក​ព្រះ‌អង្គ​ដែរ។ ២៤ ប្រជាជន​អ៊ីស្រា‌អែល​អើយ! ពិភព‌លោក​ដែល​ជា​ដំណាក់​ផ្ទាល់​របស់​ព្រះ‌ជាម្ចាស់ ធំ​ទូលាយ​ណាស់ ទឹក​ដី​របស់​ព្រះ‌អង្គ ក៏​ធំ​ទូលំ‌ទូលាយ​ដែរ! ២៥ ពិភព‌លោក​ធំ​ធេង គ្មាន​ពំ្រ​ដែន ខ្ពស់​ណាស់ គ្មាន​នរណា​វាស់​បាន​ទេ។ ២៦ មនុស្ស​មាឌ​ធំៗ ហើយ​មាន​ឈ្មោះ​ល្បី​នៅ​គ្រា​ដំបូង បាន​កើត​នៅ​ទី​នោះ ពួក​គេ​មាន​មាឌ​ធំ​សម្បើម និង​ស្ទាត់​ជំនាញ​ធ្វើ​សង្រ្គាម ២៧ ប៉ុន្តែ ព្រះ‌ជាម្ចាស់​មិន​បាន​ជ្រើស‌រើស​ពួក​គេ​ទេ ព្រះ‌អង្គ​ក៏​មិន​បាន​បង្ហាញ​មាគ៌ា​នៃ​ព្រះ‌ប្រាជ្ញា​ញាណ ឲ្យ​ពួក​គេ​ស្គាល់​ដែរ។ ២៨ ពួក​គេ​ត្រូវ​បាត់​បង់​ជីវិត ព្រោះ​គេ​គ្មាន​សុភ​និច្ឆ័យ មិន​ចេះ​រិះ​គិត​ពិចារណា។ ២៩ តើ​នរណា​បាន​ឡើង​ទៅ​លើ​មេឃ ដើម្បី​ទៅ​ចាប់​យក​ព្រះ‌ប្រាជ្ញា​ញាណ​នាំ​ចុះ​ពី​ពពក​មក? ៣០ តើ​នរណា​ឆ្លង​ទៅ​ត្រើយ​ម្ខាង​នៃ​សមុទ្រ រក​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​នាំ​យក​មក ដោយ​ដូរ​នឹង​មាស​យ៉ាង​សន្ធឹក​សន្ធាប់? ៣១ គ្មាន​នរណា​ស្គាល់​ផ្លូវ​ទៅ​កាន់​ព្រះ‌ប្រាជ្ញា​ញាណ ហើយ​ក៏​គ្មាន​នរណា​ប៉ង​ប្រាថ្នា​ដើរ​តាម​មាគ៌ា​របស់​ព្រះ‌ប្រាជ្ញា​ញាណ​ដែរ។
ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ព្រះ‌ប្រាជ្ញា​ញាណ​ឲ្យ​ជន​ជាតិ​អ៊ីស្រា‌អែល
៣២ ប៉ុន្តែ ព្រះ‌ជាម្ចាស់ ដែល​ជ្រាប​អ្វីៗ​សព្វ​គ្រប់​ទាំង​អស់ ព្រះ‌អង្គ​ស្គាល់​ច្បាស់​ព្រះ‌ប្រាជ្ញា​ញាណ។ ព្រះ‌អង្គ​រក​ព្រះ‌ប្រាជ្ញា​ញាណ​ឃើញ ដោយ​សារ​ព្រះ​តម្រិះ​របស់​ព្រះ‌អង្គ។ ព្រះ‌អង្គ​រៀប​ចំ​ផែន​ដី​ឲ្យ​ស្ថិត​នៅ​អស់​កល្ប‌ជានិច្ច រួច​ព្រះ‌អង្គ​បង្កើត​សត្វ​ចតុ‌ប្បាទ​ឲ្យ​នៅ​ពាស​ពេញ។ ៣៣ ព្រះ‌អង្គ​ចាត់​ពន្លឺ​ទៅ ពន្លឺ​ក៏​ចេញ​ដំណើរ​ទៅ។ ព្រះ‌អង្គ​ហៅ​ពន្លឺ​មក​វិញ ពន្លឺ​ក៏​មក​វិញ​ទាំង​ញ័រ​រន្ធត់។ ៣៤ ផ្កាយ​បញ្ចេញ​រស្មី​នៅ​កន្លែង​ប្រចាំ​ការ ដោយ​អំណរ​សប្បាយ។ ៣៥ ព្រះ‌អង្គ​ហៅ​ផ្កាយ ហើយ​ផ្កាយ​ក៏​ទូល​ឆ្លើយ​ថា៖ «ក្រាប​ទូល​ព្រះ‌ជាម្ចាស់!»។ ផ្កាយ​បញ្ចេញ​រស្មី​ដោយ​អំណរ​សប្បាយ ថ្វាយ​ព្រះ​ដែល​បាន​បង្កើត​ពួក​វា។ ៣៦ ព្រះ‌អង្គ​ពិត​ជា​ព្រះ​នៃ​យើង កុំ​ពឹង​ផ្អែក លើ​ព្រះ​ឯណា​ផ្សេង​ក្រៅ​ពី​ព្រះ‌អង្គ​ឡើយ។ ៣៧ ព្រះ‌អង្គ​រក​ឃើញ​មាគ៌ា​ឆ្ពោះ​ទៅ​កាន់​ព្រះ‌ប្រាជ្ញា​ញាណ ព្រះ‌អង្គ​បាន​បង្ហាញ​មាគ៌ា​នោះ ឲ្យ​លោក​យ៉ាកុប ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ និង​ជន​ជាតិ​អ៊ីស្រា‌អែល ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អង្គ​ស្គាល់​ដែរ ៣៨ តាំង​ពី​ពេល​នោះ​មក គេ​ឃើញ​ព្រះ‌ប្រាជ្ញា​ញាណ​នៅ​លើ​ផែន​ដី ហើយ​ព្រះ‌អង្គ​រស់​នៅ​ក្នុង​ចំណោម​មនុស្ស​លោក។
 ព្រះ‌ប្រាជ្ញា​ញាណ ជា​គម្ពីរ​ដែល​មាន​ចែង​ពី​ព្រះ‌បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ជា​ធម្ម‌វិន័យ​ដែល​ស្ថិត​ស្ថេរ​អស់​កល្ប‌ជានិច្ច។ អស់​អ្នក​ជំពាក់​ចិត្ត​នឹង​ព្រះ‌ប្រាជ្ញា​ញាណ ពិត​ជា​ទៅ​កាន់​ជីវិត រីឯ​អស់​អ្នក ដែល​បោះ​បង់​ចោល​ព្រះ‌ប្រាជ្ញា​ញាណ មុខ​ជា​បាត់​បង់​ជីវិត​ពុំ​ខាន។  កូន​ចៅ​លោក​យ៉ាកុប​អើយ! ចូរ​វិល​ត្រឡប់​មក​វិញ! កាន់​ព្រះ‌ប្រាជ្ញា​ញាណ​ឲ្យ​ជាប់!។ ចូរ​ដើរ​ឆ្ពោះ​ទៅ​រក​ពន្លឺ​របស់​ព្រះ‌អង្គ គឺ​ជួប​រស្មី​នៃ​ព្រះ‌ប្រាជ្ញា​ញាណ​ចុះ។  កុំ​ប្រគល់​សិរី‌រុង​រឿង​របស់​អ្នក ឲ្យ​អ្នក​ផ្សេង កុំ​ប្រគល់​ឯក​សិទ្ធិ​របស់​អ្នក ឲ្យ​ប្រជា‌ជាតិ​ដទៃ​ឡើយ។  ជន​ជាតិ​អ៊ីស្រា‌អែល​អើយ! យើង​មាន​សុភមង្គល​ហើយ ដ្បិត​យើង​អាច​ស្គាល់​អ្វី​ដែល​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។
ព្រះ‌ជាម្ចាស់​សម្រាល​ទុក្ខ​អ្នក​ក្រុង​យេរូ‌សាឡឹម
 ប្រជាជន​ខ្ញុំ​អើយ! ចូរ​មាន​ចិត្ត​ក្លា​ហាន​ឡើង! អ្នក​ជា​សក្ខី‌ភាព ដែល​ធ្វើ​ឲ្យ​គេ​នឹក​ចាំ​ឈ្មោះ អ៊ីស្រា‌អែល​តរៀង​ទៅ។  គេ​លក់​អ្នក​រាល់​គ្នា​ឲ្យ​ប្រជា‌ជាតិ​នានា មិន‌មែន ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​សាប​សូន្យ​ឡើយ។ ព្រះ‌ជាម្ចាស់​បញ្ជូន​អ្នក​រាល់​គ្នា​ទៅ​ក្នុង​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ ព្រោះ​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រះ‌អង្គ​ព្រះ‌ពិរោធ។  អ្នក​រាល់​គ្នា​បាន​ធ្វើ​ឲ្យ​ព្រះ​បង្កើត​អ្នក​រាល់​គ្នា​ក្រេវ​ក្រោធ ដ្បិត​អ្នក​រាល់​គ្នា​បាន​យក​សក្ការ‌បូជា​ថ្វាយ​អារក្ខ ពុំ​មែន​ថ្វាយ​ព្រះ‌ជាម្ចាស់​ទេ។  អ្នក​រាល់​គ្នា​ភ្លេច​ព្រះ‌ជាម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់ នៅ​អស់​កល្ប‌ជានិច្ច គឺ​ព្រះ‌អង្គ​ដែល​បាន​ចិញ្ចឹម​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​ក៏​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹម ដែល​បាន​ចិញ្ចឹម​បី​បាច់​អ្នក រាល់​គ្នា​កើត​ទុក្ខ​ដែរ។  ក្រុង​យេរូ‌សាឡឹម​បាន​ឃើញ​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​ព្រះ‌ពិរោធ​ប្រឆាំង​នឹង​អ្នក​រាល់​គ្នា ហើយ​ពោល​ថា៖ «ម្នាល​ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជិត​ខាង​ក្រុង​ស៊ីយ៉ូន​អើយ! សូម​ស្តាប់​ខ្ញុំ​សិន! ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចុក​ចាប់​យ៉ាង​ខ្លាំង។ ១០ ខ្ញុំ​ឃើញ​ខ្មាំង​សត្រូវ​កៀរ​កូន​ប្រុស កូន​ស្រី​របស់​ខ្ញុំ​ទៅ​ធ្វើ​ជា​ឈ្លើយ ព្រោះ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច​ដាក់​ទោស​ពួក​គេ! ១១ ខ្ញុំ​មាន​អំណរ​សប្បាយ ដោយ​ចិញ្ចឹម​បី​បាច់​កូន​រួច​ខ្ញុំ មាន​ទុក្ខ​ព្រួយ​ស្រណោះ​ស្រណោក ដោយ​ឃើញ​ខ្មាំង​កៀរ​យក​ពួក​វា​ចេញ​ទៅ។ ១២ សូម​កុំ​ឲ្យ​នរណា​មាន​អំណរ​សប្បាយ ដោយ​ឃើញ​ខ្ញុំ​ធ្លាក់​ខ្លួន​ជា​ស្រ្តី​មេម៉ាយ ដែល​គេ​ចាប់​ពង្រាត់​កូន​ទាំង​អស់​របស់​ខ្ញុំ។ ខ្ញុំ​នៅ​ស្ងាត់​ជ្រងំ ដោយ​សារ​តែ​កូនៗ​របស់​ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប គឺ​ពួក​វា​បាន​ឃ្លាត​ចាក​ពី​ធម្ម‌វិន័យ​របស់​ព្រះ‌ជាម្ចាស់។ ១៣ ពួក​គេ​មិន​បាន​គោរព​តាម​បទ​បញ្ជា​របស់​ព្រះ‌អង្គ មិន​បាន​ដើរ​តាម​មាគ៌ា​នៃ​វិន័យ​របស់​ព្រះ‌អង្គ ពួក​គេ​មិន​កាន់​តាម​ការ​អប់រំ ស្រប​តាម​សេចក្តី​សុចរិត​ទេ។ ១៤ អស់​ក្រុង​ទាំង​ប៉ុន្មាន​ដែល​នៅ​ជិត​ខាង​ក្រុង​ស៊ីយ៉ូន​អើយ! សូម​អញ្ជើញ​មក​មើល ហើយ​ចង​ចាំ​ថា ព្រះ‌អម្ចាស់​ដែល​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច បាន​ដាក់​ទោស​កូន​ប្រុស កូន​ស្រី​របស់​ខ្ញុំ ហើយ​បញ្ជូន​ឲ្យ​ទៅ​ជា​ឈ្លើយ។ ១៥ ព្រះ‌អង្គ​ចាត់​ប្រជា‌ជាតិ​មួយ​មក​ពី​ចម្ងាយ គឺ​ជាតិ​សាសន៍​ដ៏​ព្រហើន ដែល​និយាយ​ភាសា​បរទេស មិន​ចេះ​គោរព​ចាស់​ទុំ និង​មិន​ចេះ​អាណិត‌អាសូរ​កូន​ក្មេង​ឡើយ។ ១៦ ជាតិ​សាសន៍​នោះ កៀរ​កូន​ប្រុស កូន​ស្រី​ដ៏​ជា​ទី​ស្រឡាញ់ របស់​ខ្ញុំ​ដែល​ជា​ស្រ្តី​មេម៉ាយ ហើយ​ទុក​ខ្ញុំ​ចោល​ឲ្យ​នៅ​ម្នាក់​ឯង។ ១៧ កូន​អើយ! តើ​ម្តាយ​អាច​ជួយ​កូន​ដូច​ម្តេច​បាន? ១៨ មាន​តែ​ព្រះ‌ជាម្ចាស់ ដែល​ធ្វើ​ទណ្ឌ‌កម្ម​កូនៗ​ប៉ុណ្ណោះ​ទេ ទើប​អាច​រំដោះ​កូនៗ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​របស់​ខ្មាំង​សត្រូវ​បាន។ ១៩ កូន​អើយ ចូរ​ចេញ​ទៅ! ចូរ​ចេញ​ទៅ! ម្តាយ​ត្រូវ​គេ​បោះ​បង់​ចោល នៅ​ទី​នេះ​ម្នាក់​ឯង។ ២០ ម្តាយ​ផ្លាស់​សម្លៀក‌បំពាក់ នៅ​ពេល​សប្បាយ​ចេញ ហើយ​ស្លៀក‌ពាក់​កាន់​ទុក្ខ​វិញ។ ជា​រៀង​រាល់ ថ្ងៃ ម្តាយ​នឹង​ទូល​អង្វរ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច អស់​មួយ​ជីវិត។ ២១ កូន​អើយ​ចូរ​ក្លាហាន​ឡើង! ចូរ​ស្រែក​ដង្ហោយ​ហៅ​ព្រះ‌ជាម្ចាស់! ព្រះ‌អង្គ​មុខ​ជា​រំដោះ​កូន ឲ្យ​រួច​ពី​ដៃ​របស់​ខ្មាំង​សត្រូវ ដែល​សង្កត់​សង្កិន​កូនៗ។ ២២ ម្តាយ​សង្ឃឹម​ថា ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច​នឹង​សង្រ្គោះ​កូន។ ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ​បាន​ប្រោស​ឲ្យ​ម្តាយ​មាន​អំណរ គឺ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច និង​ជា​ព្រះ​សង្រ្គោះ​របស់​កូន ព្រះ‌អង្គ​នឹង​សម្ដែង​ព្រះ‌ហឫទ័យ​មេត្តា​ករុណា​ចំពោះ​កូន នៅ​ពេល​ឆាប់ៗ​ជា​ពុំ​ខាន។ ២៣ ម្តាយ​ឃើញ​កូន​ចាក​ចេញ​ទៅ ទាំង​កើត​ទុក្ខ​ព្រួយ និង​សោក​សង្រេង ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​ប្រគល់​កូន​ឲ្យ​មក​ម្តាយ​វិញ ទាំង​មាន​អំណរ​សប្បាយ​រីក​រាយ​អស់​កល្ប‌ជានិច្ច​ពុំ​ខាន។ ២៤ ឥឡូវ​នេះ ក្រុង​ទាំង​ប៉ុន្មាន ដែល​នៅ​ជិត​ខាង​ក្រុង​ស៊ីយ៉ូន​ឃើញ​កូន​ជាប់​ជា​ឈ្លើយ​យ៉ាង​ណា បន្តិច​ទៀត គេ​នឹង​ឃើញ​ព្រះ‌ជាម្ចាស់​យាង​មក​សង្រ្គោះ​កូនៗ​យ៉ាង​នោះ​ដែរ។ ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច នឹង​យាង​មក ប្រកប​ដោយ​សិរី‌រុង​រឿង​ថ្កុំ​ថ្កើង​ឧត្តុង្គ​ឧត្តម។ ២៥ ចូរ​កូន​អត់‌ធ្មត់ ស៊ូ​ទ្រាំ​រង​ទារុណ‌កម្ម ដែល​មក​ពី​ព្រះ‌ពិរោធ​របស់​ព្រះ‌ជាម្ចាស់។ ពួក​ខ្មាំង​សត្រូវ​ធ្វើ​ទុក្ខ​បុក​ម្នេញ​កូន ប៉ុន្តែ បន្តិច​ទៀត កូន​នឹង​បង្រ្កាប​ពួក​គេ​ឲ្យ​វិនាស​អន្ត‌រាយ។ ២៦ កូន​ជា​ទី​ស្រឡាញ់​របស់​ម៉ែ កូន​ធ្វើ​ដំណើរ​តាម​ផ្លូវ​រដិប‌រដុប កូន​ប្រៀប​បាន​នឹង​ហ្វូង​សត្វ​ដែល​ខ្មាំង​ឆក់​ប្លន់​រឹប​អូស​យក​ទៅ។ ២៧ កូន​ទាំង‌ឡាយ​អើយ ចូរ​មាន​ចិត្ត​ក្លា​ហាន​ឡើង! ចូរ​ស្រែក​ដង្ហោយ​ហៅ​ព្រះ‌ជាម្ចាស់​ទៅ! ព្រះ‌អង្គ​ដែល​នាំ​កូន​មក​ទី​នេះ​មុខ​ជា មិន​បំភ្លេច​កូន​ទេ។ ២៨ កាល​ពី​មុន កូន​មាន​បំណង​ឃ្លាត​ឆ្ងាយ​ពី​ព្រះ‌ជាម្ចាស់ ឥឡូវ​នេះ កូន​ប្រែ​ចិត្ត​គំនិត​ហើយ! ចូរ​ខិត​ខំ​ស្វែង​រក​ព្រះ‌អង្គ ឲ្យ​ខ្លាំង​ជាង​មុន​ដប់​ដង។ ២៩ ព្រះ‌អង្គ​ដែល​ដាក់​ទោស​កូន ឲ្យ​រង​ទុក្ខ​វេទនា​យ៉ាង​នេះ​នឹង​យាង​មក​ជួយ​សង្រ្គោះ​កូន ហើយ​ប្រទាន​អំណរ​សប្បាយ​ឲ្យ​កូន​ជា​រៀង​រហូត។
៣០ ក្រុង​យេរូ‌សាឡឹម​អើយ! ចូរ​មាន​ចិត្ត​ក្លាហាន​ឡើង! ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រទាន​ឈ្មោះ​ឲ្យ​អ្នក ព្រះ‌អង្គ​មុខ​ជា​សម្រាល ទុក្ខ​របស់​អ្នក​ពុំ​ខាន។ ៣១ រីឯ​អស់​អ្នក​ដែល​សង្កត់‌សង្កិន​អ្នក ហើយ​អរ​សប្បាយ​ដោយ​ឃើញ​អ្នក​ដួល មុខ​ជា​ត្រូវ​វេទនា​ពុំ​ខាន។ ៣២ ក្រុង​ទាំង​ប៉ុន្មាន​ដែល​យក​កូន​របស់​អ្នក​ធ្វើ​ជា​ទាសា​ទាសី ជា​ពិសេស​ក្រុង​បាប៊ីឡូន ដែល​កៀរ​យក​កូន​អ្នក​ទៅ​ក៏​ត្រូវ​វេទនា​ដែរ។ ៣៣ ក្រុង​បាប៊ីឡូន​នោះ​បាន​អំណរ​សប្បាយ ដោយ​ឃើញ​អ្នក​ត្រូវ​វិនាស ហើយ​លើក​តម្កើង​ខ្លួន​ដោយ​ឃើញ​អ្នក​ត្រូវ​អន្ត‌រាយ ក៏​ត្រូវ​វេទនា​ដែរ។ ក្រុង​នោះ​នឹង​សោក‌សង្រេង ព្រោះ​ខ្មាំង​បំផ្លាញ​គេ។ ៣៤ យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​នោះ​លែង​មាន​អំណរ ដោយ​មាន​ប្រជាជន​ច្រើន។ យើង​ធ្វើ​ឲ្យ​ឫកពារ​ដ៏​ព្រហើន​របស់​គេ ប្រែ​ទៅ​ជា​ក្រៀម​ក្រំ។ ៣៥ ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​អស់​កល្ប‌ជានិច្ច នឹង​ធ្វើ​ឲ្យ​មាន​ភ្លើង​ធ្លាក់​មក​ឆាប​ឆេះ ក្រុង​នោះ​ជា​យូរ​ថ្ងៃ ហើយ​ក្រុង​នោះ​ទៅ​ជា​ទី​ស្នាក់​របស់​អារក្ខ បិសាច​យ៉ាង​យូរ​តទៅ​ទៀត​ផង។ ៣៦ យេរូ‌សាឡឹម​អើយ! ចូរ​ក្រឡេក​មើល​ទៅ​ទិស​ខាង​កើត! ចូរ​មើល​អំណរ​ដែល​មក​ពី​ព្រះ‌ជាម្ចាស់។ ៣៧ ចូរ​ក្រឡេក​មើល​កូន​ប្រុស​ស្រី​របស់​អ្នក ដែល​ខ្មាំង​កៀរ​យក​ទៅ កំពុង​តែ​វិល​មក​ស្រុក​វិញ។ ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏‌វិសុទ្ធ​បាន​ប្រមូល​ផ្តុំ​គេ តាំង​ពី​ទិស​ខាង​កើត​ដល់​ទិស​ខាង​លិច។ គេ​ត្រេក​អរ​សប្បាយ​រីករាយ ដោយ​មាន​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់​គង់​នៅ​ជាមួយ។

 ក្រុង​យេរូ‌សាឡឹម​អើយ! ចូរ​ផ្លាស់​សម្លៀក‌បំពាក់​កាន់​ទុក្ខ​ចេញ​ទៅ ហើយ​យក​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ មក​ពាក់​លំអ​ជា​គ្រឿង​អលង្ការ​រហូត​តរៀង​ទៅ។  ចូរ​យក​សេចក្តី​សុចរិត​ដែល​មក​ពី​ព្រះ‌ជាម្ចាស់ មក​ពាក់​ដូច​ជា​អាវ​ធំ។ ចូរ​យក​សិរី‌រុង​រឿង​របស់​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម គង់​នៅ​អស់​កល្ប‌ជានិច្ច មក​ពាក់​លើ​ក្បាល​ធ្វើ​ជា​មកុដ។  ដ្បិត​ព្រះ‌ជាម្ចាស់ នឹង​បង្ហាញ​ភាព​ថ្កុំ​ថ្កើង​របស់​អ្នក ឲ្យ​មនុស្ស​ទាំង​អស់​នៅ​លើ​ផែន​ដី​ទាំង​មូល​ឃើញ។  ព្រះ‌ជាម្ចាស់​នឹង​ប្រទាន ឲ្យ​អ្នក​មាន​ឈ្មោះ​ជាប់​រហូត​ថា «សន្តិ‌ភាព​មក​ពី​សេចក្តី​សុចរិត» និង​«សិរី‌រុង​រឿង​មក​ពី​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់»។  ក្រុង​យេរូ‌សាឡឹម​អើយ! ចូរ​ក្រោក​ឡើង ចូរ​ឈរ​នៅ​ទី​ខ្ពស់ ហើយ​បែរ​មុខ​ទៅ​ខាង​កើត។ ចូរ​មើល​កូន​របស់​អ្នក ដែល​មក​ជួប​ជុំ​គ្នា តាំង​ពី​ទិស​ខាង​លិច រហូត​ដល់​ទិស​ខាង​កើត ដោយ​សារ​ព្រះ‌បន្ទូល​របស់​ព្រះ​ដ៏‌វិសុទ្ធ។ ពួក​គេ​ត្រេក​អរ‌សប្បាយ​រីក​រាយ ដ្បិត​ព្រះ‌ជាម្ចាស់​នឹក​គិត​ដល់​ពួក​គេ។  ខ្មាំង​សត្រូវ​កៀរ​ពួក​កូន​របស់​អ្នក​ចេញ​ទៅ​ដោយ​ដើរ តែ​ព្រះ‌ជាម្ចាស់ នាំ​ពួក​គេ ឲ្យ​ត្រឡប់​មក​រក​អ្នក​វិញ ដោយ​មាន​អ្នក​ស្រុក​សែង​គេ​បែប​រុង‌រឿង ដូច​គេ​សែង​ស្តេច។  ព្រះ‌ជាម្ចាស់​បញ្ជា​ឲ្យ​ពង្រាប​ភ្នំ​ធំ ភ្នំ​ខ្សាច់​ទាំង​ប៉ុន្មាន ព្រម​ទាំង​ឲ្យ​បំផ្លាញ​ច្រក​ភ្នំ​ទាំង‌ឡាយ ឲ្យ​រាប​ស្មើ ដើម្បី​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល ដើរ​ទៅ​មុខ​យ៉ាង​ងាយ​ស្រួល ទាំង​មាន​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ គង់​នៅ​ជាមួយ។  តាម​ព្រះ​បញ្ជា​របស់​ព្រះ‌ជាម្ចាស់ ព្រៃ​ព្រឹក្សា និង​ដើម​ឈើ​ទាំង​ប៉ុន្មាន ដែល​មាន​ក្លិន​ក្រអូប ផ្តល់​ម្លប់​ឲ្យ​ប្រជាជន​អ៊ីស្រា‌អែល។  ព្រះ‌ជាម្ចាស់​នឹង​ដឹក​នាំ​ជន​ជាតិ​អ៊ីស្រា‌អែល ដោយ​ត្រេក‌អរ​សប្បាយ​យ៉ាង​ក្រៃ​លែង ក្រោម​ពន្លឺ​នៃ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ មេត្តា ករុណា ចំពោះ​ពួក​គេ ហើយ​ព្រះ‌អង្គ​ក៏​សង្រ្គោះ​ពួក​គេ​ដែរ។

លិខិត​របស់​ព្យាការី​យេរេមី
នេះ​ជា​សេចក្ដី​ចម្លង​នៃ​លិខិត ដែល​ព្យាការី​យេរេមី​បាន​ផ្ញើ​ជូន​ជន​ជាតិ​យូដា មុន​ពេល​ព្រះ‌មហា​ក្សត្រ​បាប៊ីឡូន កៀរ​ពួក​គេ​យក​ទៅ​ជា​ឈ្លើយ នៅ​ស្រុក​បាប៊ីឡូន ដើម្បី​ប្រាប់​ពួក​គេ​អំពី​សេចក្ដី​ដែល​ព្រះ‌ជាម្ចាស់​បង្គាប់។
 ព្រះ‌បាទ​នេប៊ូកា‌នេសារ ជា​ព្រះ‌មហា​ក្សត្រ ស្រុក​បាប៊ីឡូន​នឹង​កៀរ​អ្នក​រាល់​គ្នា​ជា​ឈ្លើយ​នាំ​ទៅ​នៅ​ស្រុក​បាប៊ីឡូន ព្រោះ​តែ​អំពើ​បាប​ដែល​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​ខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់។  អ្នក​រាល់​គ្នា​នឹង​រស់​នៅ​ក្នុង​ស្រុក​បាប៊ីឡូន​នោះ​ជា​យូរ​ឆ្នាំ គឺ​អស់‌រយៈ​ពេល​ប្រាំពីរ​តំណ។ ក្រោយ​មក យើង​នឹង​នាំ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​នោះ ដោយ​សុខ​សាន្ត។  នៅ​ស្រុក​បាប៊ីឡូន អ្នក​រាល់​គ្នា​នឹង​ឃើញ​រូប​ព្រះ​ធ្វើ​ពី​ប្រាក់ ពី​មាស ពី​ឈើ ដែល​អ្នក​ស្រុក​តែង​តែ​សែង​រូប​នោះ ហើយ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ក៏​កោត​ខ្លាច​រូប​ព្រះ​ទាំង​នោះ​ដែរ។  ដូច្នេះ ចូរ​ប្រយ័ត្ន! កុំ​ឲ្យ​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ដូច​ជាតិ​សាសន៍​ដទៃ​ទាំង​នោះ​ក្នុង​គ្រប់​ប្រការ​ឡើយ ក្រែង​អ្នក​រាល់​គ្នា បែរ​ទៅ​គោរព​កោត​ខ្លាច​ព្រះ​ក្លែង‌ក្លាយ​ទាំង​នោះ  ដោយ​ឃើញ​មហា​ជន​ក្រាប​ថ្វាយ​បង្គំ​ព្រះ​ទាំង​នោះ​ពី​មុខ ពី​ក្រោយ។ ផ្ទុយ​ទៅ​វិញ​អ្នក​រាល់​គ្នា​ត្រូវ​នឹក​ថា៖ «បពិត្រ​ព្រះ‌អម្ចាស់! យើង​ខ្ញុំ​ត្រូវ​ក្រាប​ថ្វាយ‌បង្គំ​តែ​ព្រះ‌អង្គ​ប៉ុណ្ណោះ!»  ដ្បិត​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ទេវ‌ទូត​របស់​យើង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា និង​ថែ‌រក្សា​ការ‌ពារ​អ្នក​រាល់​គ្នា»។
 ជាង​ម្នាក់ បាន​ឆ្លាក់ អណ្ដាត​ព្រះ​ទាំង​នោះ។ ទោះ​បី គេ​យក​មាស និង​ប្រាក់​មក​ស្រោប​រូប​ព្រះ​ទាំង​នោះ​ក្ដី ក៏​រូប​ទាំង​នោះ ជា​រូប​បោក​បញ្ឆោត​មិន​អាច​និយាយ​បាន​ឡើយ។  ពួក​គេ​យក​មាស​មក​ធ្វើ​មកុដ​បំពាក់​លើ​ក្បាល​ព្រះ​របស់​គេ ដូច​ស្រី​ក្រមុំ​ដែល​ចូល​ចិត្ត​តែង​ខ្លួន។  ជួន​កាល​ពួក​បូជា‌ចារ្យ​របស់​គេ ឆ្លៀត​លួច​យក​មាស ប្រាក់​ពី​រូប​ទាំង​នោះ​មក​សម្រាប់​ចាយ​វាយ​ផ្ទាល់​ខ្លួន ១០ ឬ​ក៏​យក​ទៅ​ឲ្យ​ស្រី​ពេស្យា​សក្ការៈ។ ពួក​គេ​យក​សម្លៀក‌បំពាក់ មក​ស្លៀក‌ពាក់​ឲ្យ​រូប​ព្រះ​ដែល​ធ្វើ​ពី​ប្រាក់ ពី​មាស ពី​ឈើ​ទាំង​នោះ ដូច​ស្លៀក‌ពាក់​ឲ្យ​មនុស្ស។ ១១ ប៉ុន្តែ រូប​ទាំង​នោះ​មុខ​ជា​ត្រូវ​រលួយ និង​ត្រូវ​ច្រេះ​ស៊ី​មិន​ខាន។ បន្ទាប់​ពី​យក​សម្លៀក‌បំពាក់​ពណ៌​ស្វាយ​មក​បំពាក់ ១២ ពួក​គេ​តែង​តែ​ជូត​សំអាត​មុខ​រូប​ព្រះ​ទាំង​នោះ មិន​ឲ្យ​ធូលី​ក្នុង​វិហារ​ប្រឡាក់​ជាប់​លើ​មុខ​ឡើយ។ ១៣ ទោះ​បី​រូប​ព្រះ​ទាំង​នោះ​ពុំ​អាច​ប្រហារ​ជីវិត​ជន ដែល​ប្រឆាំង​នឹង​គេ​បាន​ក៏​ដោយ ក៏​រូប​ព្រះ​ទាំង​នោះ​កាន់​ដំបង​រាជ្យ ដូច​ជា​អ្នក​គ្រប់​គ្រង​ស្រុក​មួយ។ ១៤ រូប​ខ្លះ​កាន់​កាំបិត ឬ​ពូថៅ​នៅ​ដៃ​ស្ដាំ ប៉ុន្តែ មិន​អាច​ការ‌ពារ​ខ្លួន​ពី​ភ្លើង​សង្រ្គាម ឬ​ពី​ចោរ​ប្លន់​បាន​ឡើយ។
សេចក្ដី​ខាង​លើ​នេះ បង្ហាញ​ឲ្យ​ដឹង​ថា រូប​ទាំង​នោះ​មិន‌មែន​ជា​ព្រះ​ទេ។ ដូច្នេះ កុំ​ខ្លាច​រូប​ទាំង​នោះ​ឲ្យ​សោះ។
១៥ រូប​ព្រះ​ទាំង​នោះ ប្រៀប​ដូច​ជា​ចាន​កំបែក​ប្រើ​លែង​កើត។ ១៦ កាល​អ្នក​ស្រុក​តម្កល់​រូប​បដិមា​ទាំង​នោះ​ក្នុង​វិហារ​របស់​គេ រួច​ហើយ​ភ្នែក​របស់​រូប​ព្រះ​ទាំង​នោះ ដក់​ជាប់​ពេញ​ដោយ​ធូលី ដែល​អ្នក​ចេញ​ចូល​ក្នុង​វិហារ​ធ្វើ​ឲ្យ​ហុយ។ ១៧ ពួក​បូជា‌ចារ្យ​បិទ​ទ្វារ​វិហារ ដាក់​ចម្រឹង និង​រនុក​ចាក់​សោរ​មិន​ឲ្យ​ចោរ​ចូល​យក​រូប​ព្រះ​ទាំង​នោះ ដូច​រាជ​ការ​តែង​ឃុំ​ឃាំង​អ្នក​ទោស ដែល​បាន​ធ្វើ​ខុស​ចំពោះ​សេ្ដច មុន​នឹង​យក​ទៅ​ប្រហារ​ជីវិត។ ១៨ ពួក​បូជា‌ចារ្យ តែង​អុជ​ចង្កៀង​យ៉ាង​ច្រើន លើស​ពី​សេចក្ដី​ត្រូវ​ការ​របស់​ខ្លួន​ផ្ទាល់​ទៅ​ទៀត ប៉ុន្តែ ព្រះ​ទាំង​នោះ នៅ​តែ​មើល​មិន​ឃើញ​ចង្កៀង​ណា​មួយ​សោះ។ ១៩ រូប​បដិមា​ទាំង​នោះ ប្រៀប​ដូច​ជា​ធ្នឹម​មួយ​ក្នុង​វិហារ ដែល​កណ្ដៀរ​ស៊ី​ខ្លឹម​ខាង​ក្នុង​អស់​ដូច​អ្នក​ស្រុក​ធ្លាប់​និយាយ។ កណ្តៀរ​ចេញ​ពី​ដី​មក​ស៊ី​ទាំង​រូប ទាំង​សម្លៀក‌បំពាក់ ក៏​រូប​បដិមា​ទាំង​នោះ​មិន​ដឹង​ខ្លួន​ដែរ ២០ មុខ​រូប​បដិមា​ទាំង​នោះ រោល​ដោយ​ផ្សែង​ក្នុង​ព្រះ‌វិហារ។ ២១ មាន​ប្រជៀវ ត្រចៀក‌កាំ និង​សត្វ​ស្លាប​នានា​ហើរ​ពី​លើ​ខ្លួន និង​ក្បាល។ សូម្បី​តែ​ឆ្មា​ក៏​អង្គុយ​ពី​លើ​ដែរ។
២២ សេចក្ដី​ខាង​លើ​នេះ បង្ហាញ​ឲ្យ​អ្នក​រាល់​គ្នា​ដឹង​ថា រូប​ទាំង​នេះ​មិន‌មែន​ជា​ព្រះ​ទេ។ ដូច្នេះ កុំ​កោត​ខ្លាច​រូប​ទាំង​នោះ​ឲ្យ​សោះ!
២៣ ជាង​យក​មាស និង​ប្រាក់​ស្រោប​រូប​ទាំង​នោះ​ដើម្បី​លំអ។ ប៉ុន្តែ បើ​គេ​មិន​ខាត់​ទេ ព្រះ​ទាំង​នោះ​មិន​អាច​ភ្លឺ​បាន​ឡើយ។ ពេល​ជាង​សិត ក៏​ព្រះ​ទាំង​នោះ​មិន​ដឹង​អ្វី​ដែរ។ ២៤ គេ​ទិញ​រូប​ដែល​មិន​ចេះ​ដក​ដង្ហើម​នោះ​ដោយ​តម្លៃ​ខ្ពស់​បំផុត។ ២៥ គេ​តែង​តែ​សែង​ព្រះ​ទាំង​នោះ​ដាក់​លើ​ស្មា ព្រោះ​រូប​ព្រះ​ទាំង​នោះ មាន​ជើង​តែ​ដើរ​មិន​កើត។ ដូច្នេះ ព្រះ​ទាំង​នោះ​បង្ហាញ​ឲ្យ​ឃើញ​ច្បាស់​ថា គេ​គ្មាន​តម្លៃ​អ្វី​សោះ! សូម្បី​តែ​ថែ​ទាំ​រូប​ព្រះ​ទាំង​នោះ ក៏​អៀន​ខ្មាស​ដែរ។ ២៦ ប្រសិន​បើ​មាន​រូប​ព្រះ​មួយ​រលំ​ដួល​ដល់​ដី ទាល់​តែ​គេ​លើក​ឡើង​វិញ​ទើប​ឈរ​បាន។ ប្រសិន​បើ​គេ​លើក​រូប​នោះ​បញ្ឈរ​ឡើង រូប​ព្រះ​នោះ​ពុំ​អាច​ដើរ​ដោយ​ខ្លួន​ឯង​បាន​ឡើយ។ ប្រសិន​បើ​រូប​ព្រះ​នោះ​ដេក ក៏​មិន​អាច​ក្រោក​ឈរ​ខ្លួន​ឯង​បាន​ដែរ។ អ្នក​ស្រុក​សែន​ព្រេន​រូប​ព្រះ​ទាំង​នោះ ដូច​ជា​សែន​ខ្មោច។ ២៧ ពួក​អាចារ្យ​តែង​តែ​យក​សាច់​យញ្ញ‌បូជា ដែល​អ្នក​ស្រុក​យក​មក​ថ្វាយ​ទៅ​លក់​ដើម្បី​យក​កម្រៃ។ ប្រពន្ធ​របស់​ពួក​គេ ក៏​យក​សាច់​មួយ​ចំណែក​ដែល​ត្រូវ​ចែក​ឲ្យ​ជន​ក្រីក្រ និង​ជន​ពិការ មក​ប្រឡាក់​អំបិល​ទុក​សម្រាប់​បរិភោគ​ខ្លួន​ឯង។ ២៨ ស្ត្រីៗ​ដែល​មិន​ស្រួល​ខ្លួន និង​ស្ត្រីៗ​ដែល​ទើប​នឹង​សម្រាល​កូន ក៏​ប៉ះ​ពាល់​យញ្ញ‌បូជា​ទាំង​នោះ​បាន​ដែរ។
ដោយ​សារ​សេចក្ដី​ខាង​លើ​នេះ អ្នក​រាល់​គ្នា​ដឹង​ថា រូប​ទាំង​នោះ​ពុំ​មែន​ជា​ព្រះ​ទេ។ ដូច្នេះ កុំ​ខ្លាច​រូប​ព្រះ​ទាំង​នោះ​ឲ្យ​សោះ! ២៩ ហេតុ​អ្វី​ក៏​គេ​ហ៊ាន​ហៅ​រូប ទាំង​នោះ​ថា​ជា «ព្រះ» បើ​ស្ត្រីៗ​តែង​តែ​បម្រើ​ព្រះ​ដែល​ធ្វើ​ពី​មាស ពី​ប្រាក់ ពី​ឈើ​ដូច្នេះ​នោះ? ៣០ ពួក​បូជា‌ចារ្យ​របស់​គេ​អង្គុយ​នៅ​ក្នុង​វិហារ ទាំង​ស្លៀក​សម្លៀក‌បំពាក់​រហែក កោរសក់ កោរ​ពុក‌មាត់ គ្មាន​អ្វី​គ្រប​ក្បាល​ទៀត​ផង។ ៣១ ពួក​គេ​ស្រែក​ដូច​សត្វ​តិរច្ឆាន​នៅ​មុខ​រូប​ព្រះ​របស់​គេ ដូច​អ្នក​ដែល​ចូល​រួម​ក្នុង​ពិធី​កាន់​ទុក្ខ។ ៣២ ពួក​បូជា‌ចារ្យ​ដក​យក​សម្លៀក‌បំពាក់​ពី​រូប​ព្រះ​ទាំង​នោះ​ទៅ​បំពាក់​ឲ្យ​ប្រពន្ធ​កូន​របស់​ខ្លួន។ ៣៣ ប៉ុន្តែ ទោះ​បី​ពួក​គេ​ប្រព្រឹត្ត​ល្អ ឬ​ប្រព្រឹត្ត​អាក្រក់ ចំពោះ​រូប​ព្រះ​របស់​គេ​យ៉ាង​ណា​ក្ដី ក៏​ព្រះ​ទាំង​នោះ​មិន​អាច​តប​ស្នង​វិញ​បាន​ឡើយ ហើយ​ក៏​មិន​អាច​តែង​តាំង​នរណា​ម្នាក់​ឲ្យ​ធ្វើ​ជា​ស្ដេច ឬ​ទម្លាក់​ស្ដេច​ណា​បាន​ដែរ។ ៣៤ ព្រះ​ទាំង​នោះ មិន​អាច​ប្រោស​នរណា​ម្នាក់​ឲ្យ​មាន​ទ្រព្យ‌សម្បត្តិ មាន​ប្រាក់​ចាយ​វាយ​បាន​ឡើយ។ ប្រសិន​បើ​នរណា​ម្នាក់ មិន​បាន​លា​បំណន់ ដែល​ខ្លួន​បន់​ចំពោះ​ព្រះ​ទាំង​នោះ​ទេ ក៏​ព្រះ​ទាំង​នោះ​មិន​ទាម​ទារ​អ្វី​ពី​គេ​ដែរ។ ៣៥ ព្រះ​ទាំង​នេះ​មិន​អាច​សង្គ្រោះ​នរណា ឲ្យ​រួច​ពី​ស្លាប់​បាន ហើយ​ក៏​មិន​អាច​ជួយ​មនុស្ស​ទន់​ខ្សោយ ឲ្យ​រួច​ពី​ការ​ជិះ​ជាន់​របស់​អ្នក​មាន​កម្លាំង​ខ្លាំង​ក្លា​បាន​ដែរ។ ៣៦ ព្រះ​ទាំង​នោះ​មិន​អាច​ប្រោស​មនុស្ស​ខ្វាក់​ឲ្យ​មើល​ឃើញ ហើយ​ក៏​មិន​អាច​ជួយ​ឲ្យ​មនុស្ស រួច​ពី​គ្រោះ​អាសន្ន​បាន​ទេ។ ៣៧ ព្រះ​ទាំង​នោះ មិន​អាណិត‌អាសូរ​ដល់​ស្ត្រី​មេ​ម៉ាយ ហើយ​ក៏​មិន​ជួយ​យក​អាសា​ក្មេង​កំព្រា​ដែរ។ ៣៨ វត្ថុ​ទាំង​នោះ​ធ្វើ​ពី​ឈើ​ស្រោប​ប្រាក់ និង​មាស​ប្រៀប​ដូច​ជា​ដុំ​ថ្ម​ដែល​គេ​យក​មក​ពី​ភ្នំ។ អស់​អ្នក​ដែល​គោរព​បម្រើ​រូប​ព្រះ​ទាំង​នោះ មុខ​ជា​ត្រូវ​អាម៉ាស់​ពុំ​ខាន។
៣៩ ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​គេ​ចាត់​ទុក​រូប​ទាំង​នោះ​ជា «ព្រះ» ឬ​ប្រកាស​ថា​ជា «ព្រះ» ថែម​ទៀត​នោះ?
៤០ សូម្បី​តែ​អ្នក​ស្រុក​បាប៊ីឡូន ក៏​បន្តុះ​បង្អាប់​រូប​ព្រះ​ទាំង​នោះ​ដែរ។ ពេល​ណា​ពួក​គេ​ឃើញ​មនុស្ស ម្នាក់​ដែល​មិន​អាច​និយាយ​បាន គេ​នាំ​អ្នក​ទៅ​មុខ​រូប​ព្រះ​បែល ហើយ​អង្វរ​ព្រះ​បែល សូម​ឲ្យ​មនុស្ស​គ​នោះ​អាច​និយាយ​បាន ហាក់​ដូច​ជា​ព្រះ​បែល​នោះ មាន​វិញ្ញាណ​អាច​យល់​អ្វី​សព្វ​គ្រប់។ ៤១ ទោះ​បី​ជា​រូប​ព្រះ​របស់​ពួក​គេ​មិន​អាច​សម្រេច​អ្វី​បាន​ក្តី ក៏​ពួក​គេ​មិន​បាន​គិត​ថា​នឹង​បោះ​បង់​ចោល​រូប​ព្រះ​ទាំង​នោះ​ដែរ ព្រោះ​ពួក​គេ​ខ្វះ​ប្រាជ្ញា។ ៤២ រីឯ​ពួក​ស្ត្រីៗ​យក​ខ្សែ​មក​រុំ​ខ្លួន ហើយ​នាំ​គ្នា​ទៅ​អង្គុយ​ដុត​កន្ទក់​នៅ​តាម​ផ្លូវ។ ៤៣ ប្រសិន​បើ​មាន​បុរស​ម្នាក់​ដើរ​កាត់​តាម​នោះ ហើយ​ហៅ​ស្ត្រី​ម្នាក់​ទៅ​រួម​ដំណេក​ជាមួយ នាង​នោះ​នឹង​មើល​ងាយ ចំអក​ដាក់​ស្ត្រី​នៅ​ក្បែរ​ខ្លួន​ថា គ្មាន​នរណា​ជ្រើស‌រើស​នាង​នោះ ហើយ​ស្រាយ​ខ្សែ​របស់​គេ។
៤៤ អ្វីៗ​ដែល​មាន​ទំនាក់‌ទំនង នឹង​រូប​ព្រះ​ទាំង​នោះ សុទ្ធ​តែ​ជា​ការ​កុហក​បោក​ប្រាស់​ទាំង​អស់។ ហេតុ​អ្វី បាន​ជា​គេ​ចាត់​ទុក​រូប​ទាំង​នោះ​ដូច​ជា «ព្រះ» ឬ​ប្រកាស​ថា​ជា «ព្រះ» ដូច្នេះ?
៤៥ ជាង​ឈើ និង​ជាង​ទង​បាន​ធ្វើ​រូប​ទាំង​នោះ។ ដូច្នេះ រូប​ព្រះ​ទាំង​នេះ​គ្រាន់​តែ​ជា​វត្ថុ​ដែល​ធ្វើ​តាម​ចិត្ត​របស់​ពួក​គេ មិន​អាច​ប្រែ​ទៅ​ជា​អ្វី​ផ្សេង​ទៀត​បាន​ទេ។ ៤៦ ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ ក៏​រស់​មិន​បាន​យូរ​ដែរ។ ៤៧ ដូច្នេះ ធ្វើ​ដូច​ម្ដេច​ទើប​វត្ថុ​ដែល​ពួក​គេ​បាន​បង្កើត​នោះ អាច​ទៅ​ជា​ព្រះ​បាន? ៤៨ ជាង​ទាំង​នោះ​បន្សល់​ទុក​តែ​ការ​បោក​បញ្ឆោត និង​ភាព​អាម៉ាស់​របស់​ខ្លួន ជា​កេរ​មត៌ក​ដល់​កូន​ចៅ​ជំនាន់​ក្រោយ។ ៤៩ នៅ​គ្រា​មាន​សង្គ្រាម និង​ពេល​មាន​គ្រោះ​អាសន្ន​កើត​ឡើង ពួក​បូជា‌ចារ្យ​ពិគ្រោះ​គ្នា​រក​កន្លែង​លាក់​ខ្លួន​ជា​មួយ​រូប​ព្រះ​ទាំង​នោះ។ ៥០ នៅ​គ្រា​មាន​សង្គ្រាម និង​ពេល​មាន​គ្រោះ​អាសន្ន កើត​ឡើង​ព្រះ​ទាំង​នោះ​ពុំ​អាច​សង្គ្រោះ​ខ្លូន​ឯង​បាន​ទេ ដូច្នេះ ហេតុ​អ្វី​បាន​ជា​មនុស្ស​ម្នា​មិន​ព្រម​ទទួល​ស្គាល់​ថា រូប​ព្រះ​ទាំង​នោះ​មិន​មែន​ជា​ព្រះ? ៥១ រូប​ព្រះ​ទាំង​នោះ​គ្រាន់​តែ​ជា​វត្ថុ​ធ្វើ​ពី​ឈើ​ស្រោប​ប្រាក់ និង​មាស​ប៉ុណ្ណោះ។ មនុស្ស​គួរ​តែ​ទទួល​ស្គាល់​ថា រូប​ព្រះ​ទាំង​នោះ​សុទ្ធ​ជា​ការ​បោក​បញ្ឆោត។ ប្រជា‌ជាតិ​នានា និង​មហា​ក្សត្រ​ទាំង‌ឡាយ​គួរ​តែ​ទទួល​ស្គាល់​យ៉ាង​ច្បាស់​ថា រូប​ទាំង​នេះ​មិន‌មែន​ជា​ព្រះ​ទេ គឺ​គ្រាន់​តែ​ជា​ស្នា​ដៃ​របស់​មនុស្ស​ប៉ុណ្ណោះ។ ក្នុង​រូប​ទាំង​នោះ គ្មាន​អ្វី​ដែល​ជា​ស្នា​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់​ឡើយ។ ៥២ ហេតុ​នេះ​មនុស្ស​ម្នា​ត្រូវ​តែ​ទទួល​ស្គាល់​ថា រូប​ព្រះ​ទាំង​នេះ​មិន‌មែន​ជា​ព្រះ​ទេ។
៥៣ ព្រះ​ទាំង​នេះ​មិន​អាច​តែង​តាំង​ស្ដេច​ឲ្យ​សោយ​រាជ្យ​លើ​ស្រុក​មួយ ហើយ​ក៏​មិន​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​មក​សម្រាប់​មនុស្ស​បាន​ដែរ។ ៥៤ សូម្បី​តែ​កិច្ច‌ការ​ផ្ទាល់​ខ្លួន ក៏​ព្រះ​ទាំង​នោះ​មិន​អាច​សម្រេច​អ្វី​បាន​ឡើយ ហើយ​ក៏​មិន​អាច​ទាម​ទារ​រក​យុត្តិ‌ធម៌​ឲ្យ​អ្នក​ដែល​ត្រូវ​គេ​វិនិច្ឆ័យ ដោយ​អយុត្តិ‌ធម៌​បាន​ទៀត​ផង។ ព្រះ​ទាំង​នោះ​មិន​បាន​ការ​អ្វី​សោះ! ៥៥ ហើយ​ប្រៀប​បាន​នឹង​សត្វ​ក្អែក ដែល​ហើរ​នៅ​លើ​អាកាស។ ប្រសិន​បើ​ភ្លើង​ឆេះ​វិហារ​របស់​ព្រះ​ដែល​ធ្វើ​អំពី​ឈើ​ស្រោប​មាស និង​ប្រាក់​នោះ ពួក​បូជា‌ចារ្យ​មុខ​ជា​រត់​ប្រាស​ព្រះ​អាយុ តែ​រូប​ព្រះ​ត្រូវ​ឆេះ​សុស​ដូច​ជា​ធ្នឹម​ផ្ទះ​ដែរ។ ៥៦ ព្រះ​ទាំង​នោះ​មិន​អាច​ប្រឆាំង​នឹង​ព្រះ‌មហា​ក្សត្រ ឬ​ប្រឆាំង​នឹង​ពួក​សត្រូវ​ទេ។
៥៧ ហេតុ​អ្វី​បាន​ជា​គេ​ទទួល​ស្គាល់​រូប​ទាំង​នោះ​ថា​ជា «ព្រះ» ដូច្នេះ? រូប​ព្រះ​ដែល​ធ្វើ​អំពី​ឈើ​ស្រោប​ប្រាក់ និង​មាស មិន​អាច​ការ‌ពារ​ខ្លួន​ផុត​ពី​ចោរ​លួច ឬ​ចោរ​ប្លន់​បាន​ឡើយ។ ៥៨ ប្រសិន​បើ​មាន​គេ​ឆក់​យក​មាស​ប្រាក់ និង​សម្លៀក‌បំពាក់​របស់​រូប​ព្រះ​ទាំង​នោះ ហើយ​រត់​បាត់​ទៅ ព្រះ​ទាំង​នោះ​មិន​អាច​ជួយ​សង្គ្រោះ​ខ្លួន​ឯង​បាន​ឡើយ។ ៥៩ ហេតុ​នេះ ស្ដេច​ដែល​ក្លាហាន​អង់​អាច ប្រសើរ​ជាង​ព្រះ​ដែល​កុហក​ភូត​ភរ​ទាំង​នោះ។ គ្រឿង​បរិក្ខារ​ដែល​មាន​ប្រយោជន៍​ក្នុង​ផ្ទះ​ម្ចាស់​វា ទ្វារ​ដែល​ការ‌ពារ​ទ្រព្យ‌សម្បត្តិ​នៅ​ក្នុង​ផ្ទះ ឬ​សរសរ​ឈើ​ក្នុង​រាជ​វាំង​ក៏​គ្រាន់​បើ​ជាង​ព្រះ​ដែល​តែង​តែ​កុហក​ភូត​ភរ​នោះ​ដែរ។ ៦០ ព្រះ‌អាទិត្យ ព្រះ‌ចន្ទ និង​ផ្កាយ​សុទ្ធ​តែ​មាន​ប្រយោជន៍ ដោយ​បញ្ចេញ​ពន្លឺ ហើយ​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌ជាម្ចាស់។ ៦១ ផ្លេក​បន្ទោរ​ដែល​បញ្ចេញ​ពន្លឺ​ឆ្វេច​ឆ្វាច និង​ខ្យល់​ដែល​បក់​មក​គ្រប់​កន្លែង​ក៏​បំពេញ​មុខ​ងារ​របស់​ខ្លួន តាម​បង្គាប់​ព្រះ‌ជាម្ចាស់​ដែរ។ ៦២ នៅ​ពេល​ព្រះ‌ជាម្ចាស់​បញ្ជា​ពពក​ឲ្យ​រសាត់​កាត់​ផែន​ដី​ទាំង‌មូល ពពក​ក៏​បំពេញ​មុខ​ងារ​របស់​ខ្លួន​តាម​បញ្ជា។ ៦៣ រន្ទះ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ពី​លើ​មេឃ មក បាញ់​បំផ្លាញ​ភ្នំ និង​ព្រៃ​ឈើ ក៏​ធ្វើ​តាម​បញ្ជា​ដែរ។ រីឯ​ជាង​ដែល​ធ្វើ​រូប​ទាំង​នោះ​វិញ មិន​បាន​ធ្វើ​ឲ្យ​ដូច​តាម​លក្ខណៈ​ថាមពល​ធម្ម​ជាតិ​ទាំង​អស់​នេះ​ទេ។ ៦៤ ហេតុ​នេះ​ហើយ បាន​ជា​យើង​មិន​ចាត់​ទុក ឬ​ប្រកាស​ថា រូប​ទាំង​នោះ​ជា​ព្រះ​ឡើយ ដ្បិត​ព្រះ​ទាំង​នោះ​ពុំ​អាច​កាត់​ក្ដី ឬ​ជួយ​ធ្វើ​អ្វី​ដ៏​ល្អ​សម្រាប់​មនុស្ស​បាន​ទេ។ ៦៥ ដោយ​អ្នក​រាល់​គ្នា​ដឹង​ថា រូប​ទាំង​នោះ​មិន‌មែន​ជា​ព្រះ ដូច​នេះ ចូរ​កុំ​ខ្លាច​រូប​ទាំង​នោះ​ឲ្យ​សោះ។ ៦៦ រូប​ព្រះ​ទាំង​នេះ​ពុំ​អាច​ដាក់​បណ្ដា​សា ឬ​ប្រទាន‌ពរ​ថ្វាយ​ព្រះ‌មហា​ក្សត្រ​ទេ ៦៧ ហើយ​ក៏​មិន​អាច​បង្ហាញ​សញ្ញា‌សម្គាល់​ដ៏​អស្ចារ្យ​នៅ​លើ​មេឃ ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ​ឃើញ​ដែរ។ រូប​ព្រះ​ទាំង​នោះ មិន​បំភ្លឺ​ដូច​ព្រះ‌អាទិត្យ និង​គ្មាន​រស្មី​ដូច​ព្រះ‌ចន្ទ។ ៦៨ សូម្បី​តែ​សត្វ​ព្រៃ​ក៏​គ្រាន់​បើ​ជាង​រូប​ទាំង​នោះ​ដែរ ដ្បិត​វា​អាច​ជួយ​ខ្លួន​ឯង​ដោយ​រត់​ទៅ​រក​ទី​ជម្រក​បាន។ ហេតុ​នេះ យើង​ត្រូវ​យល់​ច្បាស់​ថា រូប​ព្រះ​ទាំង​នេះ មិន‌មែន​ជា​ព្រះ​ទាល់​តែ​សោះ! កុំ​ខ្លាច​ព្រះ​ទាំង​នោះ​ឡើយ។ ៦៩ ព្រះ​របស់​គេ​ធ្វើ​ពី​ឈើ​ស្រោប​មាស និង​ប្រាក់ ប្រៀប​ដូច​ជា​ទីង​មោង​នៅ​ចាំ​ក្នុង​ចម្ការ​ត្រសក់ មិន​អាច​ការ‌ពារ​អ្វី​បាន។ ៧០ គេ​ប្រៀប​ដូច​ជា គុម្ពោត​បន្លា​នៅ​ក្នុង​សួន​ច្បារ​សម្រាប់​បក្សា‌បក្សី​ទាំង​អស់​មក​ទំ ប្រៀប​បាន​នឹង​សាក‌សព​ដែល​គេ យក​ទៅ​ចោល​នៅ​ក្នុង​ទី​ងងឹត។ ៧១ ដោយ​ឃើញ​សម្លៀក‌បំពាក់​ដ៏​ឆើតឆាយ​របស់​ព្រះ​ទាំង​នោះ​រលួយ អ្នក​រាល់​គ្នា​នឹង​ដឹង​ថា រូប​ព្រះ​ទាំង​នោះ​មិន‌មែន​ជា​រូប​ព្រះ​ទេ។ នៅ​ទី​បំផុត រូប​ព្រះ​ទាំង​នោះ​នឹង​ត្រូវ​កណ្តៀរ​ស៊ី ហើយ​ត្រូវ​អាម៉ាស់​ក្នុង​ស្រុក​ទាំង​មូល។ ៧២ មនុស្ស​សុចរិត​ដែល​មិន​គោរព​រូប​ព្រះ​នោះ​ប្រសើរ​ណាស់ ព្រោះ​គេ​មិន​ត្រូវ​អាម៉ាស់​ឡើយ។
464 Views

Theme: Overlay by Kaira