សម្ពន្ធមេត្រីចាស់ (Old Testament) 46
១. គម្ពីរធម្មវិន័យ (Pentateuch) 5
| កំណើតពិភពលោក (កណ) | Genesis (Gn) |
| សេរីភាព (សរ) | Exodus (Ex) |
| លេវីវិន័យ (លវ) | Leviticus (Lv) |
| ជំរឿនប្រជាជន (ជរ) | Numbers (Nm) |
| ទុតិយកថា (ទក) | Deuteronomy (Dt) |
២. គម្ពីរប្រវត្តិសាស្រ្ត (History) 16
៣. គម្ពីរប្រាជ្ញាញាណ (Wisdom) 7
៤. គម្ពីរព្យាការី (Prophet) 18
សម្ពន្ធមេត្រីថ្មី (New Testament) 27
១. គម្ពីរដំណឹងល្អ (Gospels) 4
| ម៉ាថាយ (មថ) | Matthew (Mt) |
| ម៉ាកុស (មក) | Mark (Mk) |
| លូកា (លក) | Luke (Lk) |
| យ៉ូហាន (យហ) | John (Jn) |
២. គម្ពីរប្រវត្តិសាស្រ្ត (History) 1
| កិច្ចការគ្រីស្តទូត (កក) | Acts of the Apostles (Acts) |
៣. លិខិតសន្តប៉ូល (Paul Letters) 13
៤. សំណេរសកល (Catholic Letters) 5
| ហេប្រឺ (ហប) | Hebrews (Heb) |
| យ៉ាកុប (យក) | James (Jas) |
| ១សិលា (១សល) | 1 Peter (1 Pt) |
| ២សិលា (២សល) | 2 Peter (2 Pt) |
| យូដាស (យដ) | Jude (Jude) |
៥. សំណេរសន្តយ៉ូហាន (John Writings) 4
| ១យ៉ូហាន (១យហ) | 1 John (1 Jn) |
| ២យ៉ូហាន (២យហ) | 2 John (2 Jn) |
| ៣យ៉ូហាន (៣យហ) | 3 John (3 Jn) |
| វិវរណៈ (វវ) | Revelation (Rev) |
៣យ៉ូហាន
សេចក្ដីផ្ដើម
១ ខ្ញុំជាចាស់ទុំ សូមជម្រាបមកប្អូនកៃយូសជាទីស្រឡាញ់ ដែលខ្ញុំស្រឡាញ់តាមសេចក្ដីពិត។
២ ប្អូនជាទីស្រឡាញ់ ខ្ញុំសូមជូនពរឲ្យប្អូនបានប្រកបដោយសេចក្ដីសុខគ្រប់ចំពូកទាំងអស់ គឺឲ្យប្អូនមានសុខភាពល្អបរិបូណ៌ ដូចព្រលឹងរបស់ប្អូន ដែលបានប្រកបដោយសេចក្ដីសុខហើយនោះដែរ។ ៣ នៅពេលបងប្អូនយើងមកដល់ ហើយរៀបរាប់ប្រាប់ខ្ញុំថា ប្អូនស្ថិតនៅជាប់នឹងសេចក្ដីពិត ដូចប្អូនប្រតិបត្តិតាមសេចក្ដីពិតជានិច្ចនោះ ខ្ញុំសប្បាយចិត្តខ្លាំងណាស់។ ៤ គ្មានអ្វីអាចធ្វើឲ្យខ្ញុំមានអំណរខ្លាំងជាងបានឮថា កូនចៅរបស់ខ្ញុំប្រតិបត្តិតាមសេចក្ដីពិតនោះឡើយ។
ភក្តីភាពរបស់លោកកៃយូស
៥ ប្អូនជាទីស្រឡាញ់ ប្អូនប្រព្រឹត្តស្របតាមជំនឿរបស់ប្អូនមែន គឺបានជួយទំនុកបម្រុងបងប្អូនយើង ទោះបីគេជាជនបរទេសក៏ដោយ។ ៦ បងប្អូនទាំងនោះបានផ្ដល់សក្ខីភាព នៅមុខព្រះសហគមន៍ អំពីសេចក្ដីស្រឡាញ់របស់ប្អូន។ ពេលពួកគេចេញដំណើរទៅ សូមប្អូនជួយផ្គត់ផ្គង់គេតាមរបៀប ដែលគួរឲ្យគាប់ព្រះហឫទ័យព្រះជាម្ចាស់ផង ៧ ដ្បិតគេធ្វើដំណើរទៅនោះ ព្រោះតែព្រះនាមរបស់ព្រះអម្ចាស់ហ្នឹងហើយ ហើយគេពុំបានទទួលអ្វីពីសាសន៍ដទៃទេ។ ៨ ដូច្នេះ យើងត្រូវតែជួយទំនុកបម្រុងមនុស្សបែបនេះ ដើម្បីឲ្យយើងបានធ្វើការរួមជាមួយសេចក្ដីពិតដែរ។
ឌីអូត្រែប និងដេមេទ្រីយូស
៩ ខ្ញុំបានផ្ញើសំបុត្រដ៏ខ្លីមកជូនព្រះសហគមន៍* តែឌីអូត្រែបដែលចូលចិត្តធ្វើធំជាងគេ ពុំព្រមទទួលស្គាល់យើងទេ។ ១០ ដូច្នេះ កាលខ្ញុំមកដល់ ខ្ញុំនឹងរំឭកពីអំពើដែលគាត់បានប្រព្រឹត្ត គឺគាត់ដើរនិយាយបរិហារអាក្រក់ពីយើង។ មិនតែប៉ុណ្ណោះសោត គាត់បានបដិសេធមិនព្រមទទួលបងប្អូនយើងទេ ព្រមទាំងឃាត់ឃាំងអស់អ្នកដែលចង់ទទួល មិនឲ្យទទួល និងដេញគេចេញពីព្រះសហគមន៍ថែមទៀតផង។
១១ ប្អូនជាទីស្រឡាញ់ កុំយកតម្រាប់តាមអំពើអាក្រក់ឡើយ សូមយកតម្រាប់តាមអំពើល្អវិញ។ អ្នកណាប្រព្រឹត្តអំពើល្អ អ្នកនោះកើតមកពីព្រះជាម្ចាស់ រីឯអ្នកប្រព្រឹត្តអំពើអាក្រក់ ពុំដែលបានឃើញព្រះជាម្ចាស់ឡើយ។
១២ ចំណែកឯដេមេទ្រីយូសវិញ ពួកបងប្អូនបាននិយាយល្អពីគាត់គ្រប់ៗគ្នា ហើយសូម្បីតែសេចក្ដីពិតផ្ទាល់ក៏បានផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ។ រីឯយើងវិញ យើងសុំផ្ដល់សក្ខីភាពល្អអំពីគាត់ដែរ ប្អូនដឹងស្រាប់ហើយថា សក្ខីភាពរបស់យើងជាសេចក្ដីពិត។
១៣ ខ្ញុំមានសេចក្ដីឯទៀតៗជាច្រើន ដែលត្រូវសរសេរផ្ញើមក តែខ្ញុំមិនចង់សរសេរដោយទឹកខ្មៅ និងស្លាបប៉ាកកាទេ។ ១៤ ខ្ញុំសង្ឃឹមថានឹងបានមកជួបប្អូនក្នុងពេលឆាប់ៗខាងមុខ ហើយយើងនឹងនិយាយជាមួយគ្នាផ្ទាល់មាត់តែម្ដង។ ១៥ សូមឲ្យប្អូនបានប្រកបដោយសេចក្ដីសុខសាន្ត!
មិត្តភក្ដិទាំងអស់ក៏សូមជម្រាបសួរមកប្អូនដែរ។ សូមជម្រាបសួរមកមិត្តភក្ដិគ្រប់ៗរូប ដែលនៅទីនេះផង។
748 Views
