សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

លិខិតទីពីររបស់គ្រីស្តទូតប៉ូលផ្ញើជូន
គ្រីស្តបរិស័ទនៅក្រុងថេស្សាឡូនិក

សេចក្ដី​ផ្ដើម
 យើង​ខ្ញុំ ប៉ូល ស៊ីលវ៉ាន និង​ធីម៉ូថេ សូម​ជម្រាប​មក​ព្រះ‌សហគមន៍*​នៅ​ក្រុង​ថេស្សា‌ឡូនិក ដែល​រួម​ជា​មួយ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​នៃ​យើង និង​រួម​ជា​មួយ​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត*។  សូម​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា និង​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត​ប្រណី‌សន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ត​ដល់​បង‌ប្អូន។
ជីវិត និង​ជំនឿ​របស់​គ្រីស្ត‌បរិស័ទ​នៅ​ក្រុង​ថេស្សា‌ឡូនិក
 បង‌ប្អូន​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​ស្ដី​អំពី​បង‌ប្អូន​ជា‌និច្ច យើង​ធ្វើ​ដូច្នេះ​ពិត​ជា​ត្រឹម​ត្រូវ​មែន ព្រោះ​ជំនឿ​របស់​បង‌ប្អូន​កាន់​តែ​ចម្រើន​ឡើង ហើយ​បង‌ប្អូន​ក៏​មាន​ចិត្ត​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មករឹត​តែ​ខ្លាំង​ឡើងៗ​ដែរ។  ដូច្នេះ យើង​បាន​ខ្ពស់​មុខនៅ​ចំពោះ​ព្រះ‌សហគមន៍*​នានា​របស់​ព្រះ‌ជាម្ចាស់ ព្រោះ​តែ​បង‌ប្អូន ដ្បិត​បង‌ប្អូន​ចេះ​ស៊ូ‌ទ្រាំ និង​មាន​ជំនឿ ទោះ​បី​ត្រូវ​គេ​ធ្វើ​ទុក្ខ​បៀត‌បៀន និង​ត្រូវ​រង​ទុក្ខ​វេទនា​គ្រប់​បែប​យ៉ាង​ក៏​ដោយ។
 ហេតុ‌ការណ៍​នេះស​ឲ្យ​ឃើញ​ថា ព្រះ‌ជាម្ចាស់​ព្រះ‌អង្គ​វិនិច្ឆ័យ​ត្រឹម​ត្រូវ​ណាស់ គឺ​ទុក្ខ​លំបាក​របស់​បង‌ប្អូន ធ្វើ​ឲ្យ​បង‌ប្អូន​សម​នឹង​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ*​របស់​ព្រះ‌ជាម្ចាស់​មែន ដ្បិត​បង‌ប្អូន​រង​ទុក្ខ​លំបាក ព្រោះ​តែ​ព្រះ‌រាជ្យ​នេះ​ឯង។  ព្រះ‌ជាម្ចាស់​នឹង​សម្រេច​ការ​មួយ​ដ៏​ត្រឹម​ត្រូវ គឺ​ព្រះ‌អង្គ​នាំ​ទុក្ខ​វេទនាយក​មក​សង​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​វេទនា  ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​បង‌ប្អូន​ដែល​រង​ទុក្ខ​វេទនា បាន​សម្រាក​ជា​មួយ​យើង នៅ​ពេល​ព្រះ‌អម្ចាស់‌យេស៊ូ​លេច​ចេញ​ពី​ស្ថាន​បរម‌សុខ*​មក ជា​មួយ​ពួក​ទេវទូត*​ដ៏​មាន​ឫទ្ធា‌នុភាព។  ព្រះ‌អង្គ​យាង​មក​ក្នុង​ភ្លើង​សន្ធោ‌សន្ធៅ ដើម្បី​ធ្វើ​ទោស​អស់​អ្នក​ដែល​មិន​ស្គាល់​ព្រះ‌ជាម្ចាស់ និង​អស់​អ្នក​ដែល​មិន​ស្ដាប់​តាម​ដំណឹង‌ល្អ*របស់​ព្រះ‌យេស៊ូ‌ជា‌អម្ចាស់​នៃ​យើង។  ពួក​គេ​នឹង​ទទួល​ទោស គឺ​ត្រូវ​វិនាស​អន្តរាយ​អស់​កល្ប‌ជានិច្ច។ ពួក​គេ​នៅ​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ និង​ឆ្ងាយ​ពី​ឥទ្ធិ‌ឫទ្ធិ​ប្រកប​ដោយ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ។ ១០ នៅ​ថ្ងៃ​នោះ ពេល​ព្រះ‌អង្គ​យាង​មក ប្រជាជន​ដ៏‌វិសុទ្ធ*​នឹង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ ហើយ​អស់​អ្នក​ដែល​ជឿ​ក៏​នាំ​គ្នា​ស្ងើច​សរសើរ​ព្រះ‌អង្គ​ដែរ​។ ចំពោះ​បង‌ប្អូន​វិញ បង‌ប្អូន​បាន​ជឿ​សក្ខី‌ភាព​របស់​យើង។
១១ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ចេះ​តែ​អធិស្ឋាន​ឲ្យ​បង‌ប្អូន​ជា‌និច្ច សូម​ព្រះ‌ជាម្ចាស់​នៃ​យើងប្រទាន​ឲ្យ​បង‌ប្អូន​រស់​នៅ​បាន​សម​នឹង​ការ​ត្រាស់​ហៅ​របស់​ព្រះ‌អង្គ។ សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​បង‌ប្អូន​អាច​បំពេញ​បំណង​ដ៏​ល្អ​គ្រប់​យ៉ាង និង​ឲ្យ​ជំនឿ​របស់​បង‌ប្អូន​បង្កើត​ផល​បាន​បរិបូណ៌​ ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះ‌អង្គ។ ១២ ដូច្នេះ ព្រះ‌នាម​របស់​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង មាន​សិរី‌រុង​រឿង​នៅ​ក្នុង​បង‌ប្អូន ហើយ​បង‌ប្អូន​ក៏​មាន​សិរី‌រុង​រឿង​ក្នុង​ព្រះ‌អង្គ តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់​នៃ​យើង និង​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត​ដែរ។
ព្រឹត្តិ‌ការណ៍​ដែល​នឹង​កើត​មានមុន​ព្រះ‌យេស៊ូ​យាង​មក
 បង‌ប្អូន​អើយ ចំពោះ​ពេល​ដែល​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង យាង​មក​យ៉ាង​រុង‌រឿង ហើយ​ដែល​យើង​ត្រូវ​ជួប‌ជុំ​ជា​មួយ​ព្រះ‌អង្គ​នោះ យើង​សូម​អង្វរ​បង‌ប្អូន​ថា  កុំ​ប្រញាប់​ជ្រួល‌ច្របល់​ក្នុង​ចិត្ត ឬ​ភ័យ​ស្លន់​ស្លោ​ដោយ​គ្រាន់​តែ​ឮ​គេ​ថា ដល់​ថ្ងៃ​ព្រះ‌អម្ចាស់​យាង​មក​ហើយ។ ប្រហែល​ជា​មាន​អ្នក​ខ្លះ​ថា ព្រះ‌វិញ្ញាណ​បាន​បំភ្លឺ​ឲ្យ​គេ​ដឹង ឬ​ថា​មាន​ពាក្យ​សម្ដី និង​មាន​សំបុត្រ​ណា​មួយ​ពី​យើង​បញ្ជាក់​ដូច្នេះ។  កុំ​ឲ្យ​នរណា​ម្នាក់​មក​បញ្ឆោត​បង‌ប្អូន ដោយ​ប្រការ​ណា​មួយ​បាន​ជា​ដាច់​ខាត ដ្បិត​មុន​នឹង​ព្រះ‌អម្ចាស់​យាង​មក ត្រូវ​តែ​មាន​អ្នក​ជឿ​លះ‌បង់​ជំនឿ និង​មេ​ប្រឆាំង​សាសនា​ដែល​ត្រូវ​វិនាស​នោះ ចេញ​មុខ​មក​ជា​មុន​សិន។  មេ​ប្រឆាំង​នោះ​លើក​ខ្លួន​ឡើង​ខ្ពស់​លើស​អ្វីៗ​ទាំង​អស់ ដែល​មនុស្ស​លោក​គោរព​ថ្វាយ‌បង្គំ​ទុក​ជា​ព្រះ គឺ​រហូត​ដល់​ទៅ​ហ៊ាន​អង្គុយ​នៅ​ក្នុង​ទី‌សក្ការៈ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ប្រកាស​ខ្លួន​ឯង​ថាជា​ព្រះ‌ជាម្ចាស់​ថែម​ទៀត​ផង។
 កាល​ខ្ញុំ​នៅ​ជា​មួយ​បង‌ប្អូន ខ្ញុំ​ធ្លាប់​បាន​និយាយ​ប្រាប់​បង‌ប្អូន​សព្វ​គ្រប់​ហើយ តើ​បង‌ប្អូន​នៅ​ចាំ​ឬ​ទេ?  ឥឡូវ​នេះ បង‌ប្អូន​ស្គាល់​អ្វី​ដែល​ឃាត់​ឃាំង​មេ​ប្រឆាំង​នោះ​ហើយ វា​ចេញ​មុខ​មក​បាន លុះ​ត្រា​តែ​ពេល​កំណត់​របស់​វា​មក​ដល់។  គម្រោង‌ការ​លាក់​កំបាំង​របស់​មេ​ប្រឆាំង​សាសនា​នោះ មាន​សកម្ម‌ភាព​នៅ​ពេល​នេះ​ស្រាប់​ហើយ គឺ​នៅ​ចាំ​តែ​អ្វី​ដែល​កំពុង​ឃាត់​ឃាំង​វា​នេះ​ចេញ​ទៅ​បាត់​ប៉ុណ្ណោះ  វា​នឹង​ចេញ​មុខ​មក ហើយ​ព្រះ‌អម្ចាស់‌យេស៊ូ​នឹង​បំផ្លាញ​វា​ដោយ​ខ្យល់ដែល​ចេញ​ពី​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ រួច​ហើយ នៅ​ពេល​ព្រះ‌អង្គ​យាង​មក ព្រះ‌អង្គ​នឹង​ជាន់​កម្ទេច​វា ដោយ​រស្មី​រុង‌រឿង​របស់​ព្រះ‌អង្គ។  រីឯ​មេ​ប្រឆាំង​សាសនា​នោះ​វិញ វា​មក​ដល់​ដោយ​អំណាច​មារ*​សាតាំង គឺ​វា​សម្ដែង​ការ​អស្ចារ្យ ទី​សម្គាល់ និង​ឫទ្ធិ‌បាដិ‌ហារិយ៍​បោក​ប្រាស់​សព្វ​បែប​យ៉ាង។ ១០ វា​នឹង​ប្រើ​អំពើ​ទុច្ចរិត​គ្រប់​យ៉ាង ដើម្បី​បោក​បញ្ឆោត​អស់​អ្នក​ដែល​ត្រូវ​វិនាស​អន្តរាយ ព្រោះ​គេ​ពុំ​ព្រម​ទទួល ពុំ​ព្រម​ស្រឡាញ់​សេចក្ដី​ពិត​ ដែល​អាច​សង្គ្រោះ​គេ​ទេ។ ១១ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់​ចាត់​ឥទ្ធិ‌ពល​មួយ​មក​ធ្វើ​ឲ្យ​គេ​វង្វេង និង​ឲ្យ​គេ​ជឿ​លើ​ពាក្យ​ភូត‌ភរ ១២ ដើម្បី​ឲ្យ​ពួក​អ្នក​ដែល​មិន​ព្រម​ជឿ​សេចក្ដី​ពិត ហើយ​ចូល​ចិត្ត​អំពើ​ទុច្ចរិត ត្រូវ​ទទួល​ទោស។
ជីវិត​ខ្ជាប់​ខ្ជួន​ក្នុង​ជំនឿ
១៣ ចំពោះ​យើង​វិញ បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​ព្រះ‌អម្ចាស់​អើយ យើង​ត្រូវ​តែ​អរ​ព្រះ‌គុណ​ព្រះ‌ជាម្ចាស់​អំពី​បង‌ប្អូន​ជា‌និច្ច ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ជ្រើស‌រើស​បង‌ប្អូន ឲ្យ​ទទួល​ការ​សង្គ្រោះ​មុន​គេ​ ដោយ​ព្រះ‌វិញ្ញាណ​ប្រោស​បង‌ប្អូន​ឲ្យ​បាន​វិសុទ្ធ* និង​ដោយ​បង‌ប្អូន​មាន​ជំនឿ​លើ​សេចក្ដី​ពិត។ ១៤ ព្រះ‌អង្គ​ត្រាស់​ហៅ​បង‌ប្អូន​ដោយ‌សារ​ដំណឹង‌ល្អ​របស់​យើង ដើម្បី​ឲ្យ​បង‌ប្អូន​ទទួល​ការ​សង្គ្រោះ​នេះ គឺ​ឲ្យ​មាន​សិរី‌រុង​រឿង​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​អម្ចាស់​នៃ​យើង។ ១៥ ហេតុ​នេះ បង‌ប្អូន​អើយ ចូរ​ស្ថិត​នៅ​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ហើយ​កាន់​តាម​សេចក្ដី​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង‌ប្អូន ដោយ​ផ្ទាល់​មាត់​ក្តី ឬ​តាម​សំបុត្រ​ក្តី។
១៦ ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​នៃ​យើង មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​យើង ប្រណី‌សន្ដោស​យើង ដោយ​សម្រាល​ទុក្ខ​យើង​អស់​កល្ប‌ជានិច្ច និង​ដោយ​ប្រទាន​ឲ្យ​យើង​មាន​សេចក្ដី​សង្ឃឹម​ដ៏​ល្អ​ប្រសើរ។ សូម​ព្រះ‌យេស៊ូ‌គ្រីស្ត​ផ្ទាល់​ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ព្រះ‌បិតា ១៧ សម្រាល​ទុក្ខ​បង‌ប្អូន ព្រម​ទាំង​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ក្នុង​គ្រប់​កិច្ច‌ការ​ដែល​បង‌ប្អូន​ធ្វើ និង​ពាក្យ​សម្ដី​ល្អ​ដែល​បង‌ប្អូន​និយាយ។
សេចក្ដី​ដាស់‌តឿន​ផ្សេងៗ
 នៅ​ទី​បំផុត បង‌ប្អូន​អើយ សូម​អធិស្ឋាន​ឲ្យ​យើង​ផង ដើម្បី​ឲ្យ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់បាន​ផ្សព្វ‌ផ្សាយ​យ៉ាង​ឆាប់​រហ័ស​ត​ទៅ​ទៀត និង​បាន​រុង‌រឿង​ដូច​នៅ​ក្នុង​ចំណោម​បង‌ប្អូន​ដែរ។  សូម​អធិស្ឋាន​ឲ្យ​យើង​គេច​ផុត​ពី​មនុស្ស​ពាល ពី​មនុស្ស​អាក្រក់ ដ្បិត​មិន​មែន​គ្រប់​គ្នា​ទេ​ដែល​មាន​ជំនឿ។  ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្មោះ‌ត្រង់ ព្រះ‌អង្គ​នឹង​ប្រោស​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង និង​ការ‌ពារ​បង‌ប្អូន​កុំ​ឲ្យ​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មេ​កំណាច។  នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ យើង​ទុក​ចិត្ត​បង‌ប្អូន​ថា បង‌ប្អូន​តែង‌តែ​ប្រព្រឹត្ត​តាម​ពាក្យ​រំឭក​ដាស់‌តឿន​របស់​យើង ហើយ​បង‌ប្អូន​ក៏​នឹង​ប្រព្រឹត្ត​តាម​ត​ទៅ​មុខ​ទៀត​ដែរ។  សូម​ព្រះ‌អម្ចាស់​ដឹក​នាំ​ចិត្ត​គំនិត​បង‌ប្អូន ឲ្យ​ស្រឡាញ់​ព្រះ‌ជាម្ចាស់ និង​មាន​ចិត្ត​ស៊ូ‌ទ្រាំ​ដែល​ព្រះ‌គ្រីស្ត​ប្រទាន​ឲ្យ។
 បង‌ប្អូន​អើយ យើង​សូម​រំឭក​ដាស់‌តឿន​បង‌ប្អូន ក្នុង​ព្រះ‌នាម​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​អម្ចាស់​នៃ​យើង​ថា ចូរ​ចៀស​ចេញ​ឲ្យ​ឆ្ងាយ​ពី​បង‌ប្អូន​ណា​ដែល​រស់​នៅ​ដោយ​ឥត​សណ្ដាប់​ធ្នាប់ ផ្ទុយ​នឹង​របៀប​ដែល​យើង​បាន​ទទួល​យក​មក​បង្រៀន​បង‌ប្អូន។  បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ត្រូវ​យក​តម្រាប់​តាម​យើង​បែប​ណា ដ្បិត​យើង​ពុំ​បាន​រស់​នៅ​ក្នុង​ចំណោម​បង‌ប្អូន ដោយ​ឥត​សណ្ដាប់​ធ្នាប់​នោះ​ឡើយ  យើង​ពុំ​បាន​ទទួល​ទាន​ម្ហូប​អាហារ​របស់​នរណា​ម្នាក់ ដោយ​ឥត​បង់​ប្រាក់​ទេ។ យើង​ខំ​ប្រឹង​ធ្វើ​ការ​ហត់‌នឿយ ទាំង​យប់ ទាំង​ថ្ងៃ កុំ​ឲ្យ​នរណា​ម្នាក់​ពិបាក​នឹង​ផ្គត់‌ផ្គង់​យើង។  ត្រង់​នេះ​មិន​មែន​មាន​ន័យ​ថា យើង​គ្មាន​សិទ្ធិ​នឹង​ឲ្យ​គេ​ផ្គត់‌ផ្គង់​នោះ​ឡើយ ប៉ុន្តែ យើង​ធ្វើ​ដូច្នេះ​ទុក​ជា​គំរូ​ឲ្យ​បង‌ប្អូន​យក​តម្រាប់​តាម ១០ ព្រោះ​កាល​យើង​នៅ​ជា​មួយ​បង‌ប្អូន យើង​បាន​ទូន្មាន​បង‌ប្អូន​ថា អ្នក​ណា​មិន​ព្រម​ធ្វើ​ការ អ្នក​នោះ​ក៏​មិន​ត្រូវ​បរិភោគ​ដែរ។ ១១ យើង​បាន​ឮ​ដំណឹង​ថា មាន​អ្នក​ខ្លះ​ក្នុង​ចំណោម​បង‌ប្អូន រស់​នៅ​ដោយ​ឥត​សណ្ដាប់‌ធ្នាប់ គេ​ហាក់​ដូច​ជា​រវល់​ញាប់​ដៃ​ញាប់​ជើង តែ​ឥត​ធ្វើ​ការ​អ្វី​ទាល់​តែ​សោះ។ ១២ យើង​សូម​ទូន្មាន និង​សូម​ដាស់‌តឿន​បង‌ប្អូន​ប្រភេទ​នោះ ក្នុង​នាម​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ត​ថា សូម​អញ្ជើញ​ធ្វើ​ការ​ឲ្យ​បាន​ស្រួល‌បួល​ឡើង និង​បរិភោគ​អាហារ​ដែល​បាន​មក​ពី​កម្លាំង​ញើស​ខ្លួន​ឯង​ទៅ។
១៣ ចំពោះ​បង‌ប្អូន​វិញ បង‌ប្អូន​អើយ សូម​ប្រព្រឹត្ត​អំពើ​ល្អ កុំ​រសាយ​ចិត្ត​ឡើយ។
១៤ បើ​អ្នក​ណា​មិន​ស្ដាប់​តាម​សេចក្ដី​ដែល​យើង​សរសេរ​ក្នុង​សំបុត្រ​នេះ​ទេ សូម​ចំណាំ​មុខ​ទុក ហើយ​កុំ​ទាក់‌ទង​ជា​មួយ​អ្នក​នោះ ដើម្បី​ឲ្យ​គាត់​ខ្មាស​គេ ១៥ ប៉ុន្តែ មិន​ត្រូវ​ចាត់​ទុក​គាត់​ជា​មារ​សត្រូវ​ឡើយ គឺ​ត្រូវ​ដាស់‌តឿន​គាត់​ទុក​ដូច​ជា​បង‌ប្អូន​វិញ។
១៦ សូម​ព្រះ‌អម្ចាស់​ជា​ប្រភព​នៃ​សេចក្ដី​សុខ‌សាន្ត ប្រទាន​សេចក្ដី​សុខ‌សាន្ត​គ្រប់​ប្រការ​មក​បង‌ប្អូន​គ្រប់​ពេល​វេលា! សូម​ព្រះ‌អម្ចាស់​គង់​ជា​មួយ​បង‌ប្អូន​ទាំង​អស់​គ្នា!
១៧ ពាក្យ​សួរ​សុខ​ទុក្ខ​នេះ ខ្ញុំ ប៉ូល បាន​សរសេរ​ដោយ​ដៃ​ខ្ញុំ​ផ្ទាល់។ នេះ​ជា​ហត្ថ‌លេខា​ដែល​ខ្ញុំ​បាន​ចុះ​ក្នុង​គ្រប់​លិខិត ខ្ញុំ​សរសេរ​ដូច្នេះ។
១៨ សូម​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា‌អម្ចាស់​នៃ​យើង ប្រណី‌សន្ដោស​បង‌ប្អូន​ទាំង​អស់​គ្នា!
382 Views

Theme: Overlay by Kaira