ថ្ងៃសុក្រ-អាទិត្យទី១២-រដូវធម្មតា «ឆ្នាំសេស»

អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃសុក្រ រដូវធម្មតា
អាទិត្យទី១២ ឆ្នាំ«ខ»
ពណ៌បៃតង

ថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២៧

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ១៧,១.៩-១០.១៥-២២

កាលលោកអប្រាហាំអាយុកៅសិបប្រាំបួនឆ្នាំ ព្រះអម្ចាស់បង្ហាញព្រះអង្គឱ្យលោកឃើញ ហើយមានព្រះបន្ទូលមកលោកថា៖ «យើងជាព្រះដ៏មានតេជានុភាពសព្វ​ប្រការ! ចូរដើរតាមមាគ៌ារបស់យើងឱ្យបានល្អឥតខ្ចោះ!» ។ ព្រះជាម្ចាស់មានព្រះ​បន្ទូលមកលោកអប្រាហាំ​ថា៖ «អ្នកត្រូវគោរពតាមសម្ពន្ធមេត្រីរសបស់យើង គឺទាំងអ្នក ទាំងពូជពង្សអ្នកដែលកើតតាមក្រោយ គ្រប់តំណតរៀងទៅ ត្រូវគោរពតាម។​ នេះជាសញ្ញាសម្គាល់បញ្ជាក់ពីសម្ពន្ធមេត្រីដែលយើងចងជាមួយអ្នករាល់គ្នា គឺ​ប្រុសៗទាំងប៉ុន្មានដែលកើតក្នុងពូជពង្សអ្នក ត្រូវ​តែកាត់ស្បែកគ្រប់ៗគ្នា» ។ ព្រះជា​ម្ចាស់មានព្រះបន្ទូលមកលោកអប្រាហាំទៀតថា៖ « រីឯភរិយារបស់អ្នកវិញ នាងនឹង​មានឈ្មោះថា សារ៉ាវិញ (ឈ្មោះនេះមានន័យថា « រាជបុត្រី» )។ យើងនឹងឱ្យពរនាង ហើយយើងនឹងឱ្យអ្នកមានកូនប្រុសមួយដោយសារនាង។ យើងនឹងឱ្យពរនាង នាងនឹង​បង្កើតប្រជាជាតិជាច្រើន ហើយក៏មានស្តេចនឹងប្រសូតចេញពីនាងដែរ»។ លោក​អប្រាហាំក្រាបចុះឱនមុខដល់​ដី លោកអស់សំណើច ហើយនឹកក្នុងចិត្តថា៖ «តើមនុស្សអាយុមួយរយឆ្នាំដូចខ្ញុំនេះ អាចមានកូនទៅកើតឬ? រីឯនាងសារ៉ាដែលមានអាយុកៅសិបឆ្នាំទៅហើយ តើនាងនៅតែអាចបង្កើតកូនបានដែរឬ?» ។ លោកអប្រាហាំ​ទូលព្រះជាម្ចាស់ថា៖ «បើព្រះអង្គទុកឱ្យអ៊ីស្មាអែលមានជីវិតតទៅនោះក៏គ្រប់គ្រាន់ហើយ!» ។ តែព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ទេ! គឺសារ៉ាជាភរិយារបស់អ្នកទេតើ ដែលនឹងបង្កើតកូនប្រុសមួយឱ្យអ្នក។ អ្នកត្រូវដាក់ឈ្មោះកូននោះថា៖ “អ៊ីសាក”។ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូននោះ និងជាមួយពូជពង្សរបស់វាដែលកើតមកតាមក្រោយ គឺជាសម្ពន្ធមេត្រីដែលស្ថិតស្ថេរជាដរាបតរៀងទៅ។ ចំពោះអ៊ីស្មាអែល​វិញ យើងបានឮពាក្យសុំរបស់អ្នកហើយ។ យើងនឹងឱ្យពរវា យើងនឹងធ្វើឱ្យវាមានកូនចៅច្រើនជាអនេក។ មានស្តេចដប់ពីរអង្គប្រសូតចេញពីវា ហើយយើងនឹងធ្វើ​ឱ្យមានប្រជាជាតិមួយដ៏ធំកើតចេញពីវាដែរ។ ប៉ុន្តែ យើងនឹងចងសម្ពន្ធមេត្រីជាមួយអ៊ីសាក គឺកូនដែលនាងសារ៉ានឹងបង្កើតឱ្យអ្នកនៅឆ្នាំក្រោយ ក្នុងខែនេះឯង»។ បន្ទាប់ពីព្រះជាម្ចាស់មានព្រះបន្ទូលសព្វគ្រប់ហើយ ព្រះអង្គក៏យាងឡើងទៅឆ្ងាយពីលោកអប្រាហាំ។

ទំនុកតម្កើងលេខ ១២៨ (១២៧),១-៥ បទកាកគតិ

អ្នកណាកោតខ្លាចគោរពអំណាចព្រះជាអម្ចាស់
ដើរតាមគន្លងមាគ៌ានៃព្រះអ្នកនោះឥតទាស់
ពោរពេញមង្គល
អ្នកនឹងទទួលបានឥតប្រែប្រួលយកនូវភោគផល
ចេញពីកិច្ចការគ្រប់ពេលរៀងរាល់នឹងមានមង្គល
ចម្រើនពេកក្រៃ
ឯភរិយាអ្នកដែលនៅក្នុងផ្ទះដូចដើមស្រស់ខ្ចី
មានស្លឹកមានផ្លែស្រគាលទុំខ្ចីកូនប្រុសរញ៉ី
ដូចដើមឈើតូច
នេះជាអំណោយទ្រង់ប្រទានឱ្យគេបានសម្រេច
ដល់អ្នកោតខ្លាចឫទ្ធីអំណាចផលច្រើនពន់ពេក
មិនពិបាករក
សូមទ្រង់ប្រសិទ្ធិពរជ័យវិចិត្រពីស៊ីយ៉ូនមក
ជារៀងរាល់ថ្ងៃកុំបាច់លៃលកដើរតត្រុករក
ក្នុងជីវិតអ្នក

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ៨,១៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូបានទទួលយកភាពពិការរបស់យើង ហើយព្រះអង្គក៏ទទួលយកជំងឺរបស់យើងដែរ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ ៨,១-៤

កាលព្រះយេស៊ូយាងចុះពីលើភ្នំមកវិញ មានមហាជនជាច្រើននាំគ្នាដើរតាមព្រះអង្គ។ ពេលនោះ មានមនុស្សឃ្លង់ម្នាក់ចូលមកក្រាបថ្វាយបង្គំព្រះអង្គ ហើយទូលថា៖ «លោកម្ចាស់អើយ! ប្រសិនបើលោកយល់ព្រម សូមប្រោសខ្ញុំប្របាទឱ្យជាស្អាតបរិសុទ្ធផង»។ ព្រះយេស៊ូលូកព្រះហស្តទៅពាល់គាត់ ទាំងមានព្រះបន្ទូលថា៖ «ខ្ញុំយល់ព្រមហើយ ចូរឱ្យបានស្អាតបរិសុទ្ធចុះ»។ រំពេចនោះ គាត់ក៏បានជាស្អាតបរិសុទ្ធពីរោគឃ្លង់ភ្លាម។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ចូរប្រយ័ត្នឱ្យមែនទែន កុំនិយាយប្រាប់ឱ្យនរណាដឹងរឿងនេះឡើយ ផ្ទុយទៅវិញ ត្រូវតែទៅបង្ហាញខ្លួន​ដល់លោកបូជាចារ្យ ហើយថ្វាយតង្វាយ ដូចលោកម៉ូសេបានបង្គាប់មក ដើម្បីជាសក្ខី​ភាពបញ្ជាក់ថា អ្នកបានជាមែន!»។

1,023 Views