ថ្ងៃអាទិត្យ-អាទិត្យទី០៥-រដូវបុណ្យចម្លង«ឆ្នាំខ»
- មករា-២០២៦
- កុម្ភៈ-២០២៦
- មីនា-២០២៦
- មេសា-២០២៦
- ឧសភា-២០២៦
- មិថុនា-២០២៦
- កក្តដា-២០២៦
- សីហា-២០២៦
- កញ្ញា-២០២៦
- តុលា-២០២៦
- វិច្ឆិកា-២០២៦
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | ||||
| 4 | 5 | 6 | 7 | 8 | 9 | 10 |
| 11 | 12 | 13 | 14 | 15 | 16 | 17 |
| 18 | 19 | 20 | 21 | 22 | 23 | 24 |
| 25 | 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | |||
| 5 | 6 | 7 | 8 | 9 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | |||||
| 03 | 04 | 05 | 06 | 07 | 08 | 09 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | 06 | |
| 07 | 08 | 09 | 10 | 11 | 12 | 13 |
| 14 | 15 | 16 | 17 | 18 | 19 | 20 |
| 21 | 22 | 23 | 24 | 25 | 26 | 27 |
| 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | |||
| 05 | 06 | 07 | 08 | 09 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | ||||||
| 02 | 03 | 04 | 05 | 06 | 07 | 08 |
| 09 | 10 | 11 | 12 | 13 | 14 | 15 |
| 16 | 17 | 18 | 19 | 20 | 21 | 22 |
| 23 | 24 | 25 | 26 | 27 | 28 | 29 |
| 30 | 31 | |||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | ||
| 06 | 07 | 08 | 09 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 |
ថ្ងៃអាទិត្យ រដូវបុណ្យចម្លង
អាទិត្យទី០៥ ឆ្នាំ«ខ»
ពណ៌ស
ថ្ងៃអាទិត្យ ទី២៥ ខែមេសា ឆ្នាំ២០២៧
បុណ្យគោរព
សន្តម៉ាកុស ជាអ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ
លោកយ៉ូហាន-ម៉ាកុស ពុំមែនជាគ្រីស្តទូតរបស់ព្រះយេស៊ូគ្រីស្តទេ តែលោកបានប្រកាសដំណឹងល្អអំពីព្រះយេស៊ូរួមជាមួយគ្រីស្តទូតប៉ូល និងគ្រីស្ដទូតសិលា។ លោកនិពន្ធគម្ពីរដំណឹងល្អមួយកណ្ឌមុនគេ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយមេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គសព្វព្រះហឫទ័យចាត់ព្រះបុត្រាឱ្យយាងមកណែនាំ និងប្រមូលមនុស្សគ្រប់ជាតិសាសន៍ធ្វើជាមហាគ្រួសារតែមួយ។ សូមទ្រង់ព្រះមេត្តាប្រែចិត្តគំនិតយើងខ្ញុំឱ្យស្រឡាញ់ព្រះអង្គ និងស្រឡាញ់បងប្អូនយ៉ាងស្មោះ តាមព្រះយេស៊ូដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណ អស់កល្បជាអង្វែងតរៀងទៅ។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ៩,២៦-៣១
ក្រោយពីពេលលោកប៉ូលប្រែចិត្តគំនិតជឿលើព្រះយេស៊ូ លោកទៅក្រុងយេរូសាឡឹម។ លោកចង់ទៅចូលរួមក្នុងចំណោមក្រុមសាវ័ក តែពួកគេខ្លាចលោកទាំងអស់គ្នា ព្រោះគេពុំជឿថា លោកជាសាវ័កដែរនោះឡើយ។ ពេលនោះ លោកបារណាបាសបានទទួលលោក
ហើយនាំទៅជួបក្រុមគ្រីស្តទូត ទាំងរៀបរាប់អំពីលោកសូលបានឃើញព្រះអម្ចាស់នៅតាមផ្លូវ អំពីព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោក ហើយនឹងរៀបរាប់អំពីលោកសូលមានប្រសាសន៍ដោយចិត្តអង់អាចក្នុងព្រះនាមព្រះយេស៊ូនៅក្រុងដាម៉ាសផងដែរ។ ចាប់តាំងពីពេលនោះមក លោកសូលតែងតែចុះឡើងនៅក្រុងយេរូសាឡឹមជាមួយក្រុមគ្រីស្តទូតជានិច្ច ព្រមទាំងមានប្រសាសន៍ដោយចិត្តអង់អាច ក្នុងព្រះនាមព្រះអម្ចាស់ថែមទៀតផង។ លោកបានសន្ទនា និងជជែកវែកញែកជាមួយសាសន៍យូដាដែលនិយាយភាសាក្រិក តែពួកគេបែរជានាំគ្នាប៉ងសម្លាប់លោកទៅវិញ។ កាលពួកបងប្អូនបានជ្រាបដំណឹងនេះគេនាំលោកទៅក្រុងសេសារេ។ បន្ទាប់មក គេឱ្យលោកទៅក្រុងតារសុស។ ព្រះសហគមន៍បានប្រកបដោយសេចក្តីសុខសាន្តគ្រប់ទីកន្លែងក្នុងស្រុកយូដា ស្រុកកាលីឡេ និងស្រុកសាម៉ារី។ ព្រះសហគមន៍មានជំហរកាន់តែមាំមួនឡើង ហើយគេរស់នៅដោយគោរពកោតខ្លាចព្រះអម្ចាស់ ព្រមទាំងមានចំនួនកើនឡើងជាលំដាប់ ដោយមានព្រះវិញ្ញាណដ៏វិសុទ្ធជួយលើកទឹកចិត្តគេផង។
ទំនុកតម្កើងលេខ ២២ (២១), ២៦-២៩.៣១-៣២ បទកាកគតិ
| ២៦ | ព្រះអង្គបានប្រោស | ប្រណីសន្តោស | ជាម្លប់ត្រជាក់ |
| ខ្ញុំលើកតម្កើង | ឥតមានអន់អាក់ | នៅមុខអស់អ្នក | |
| ក្នុងអង្គប្រជុំ | ។ | ||
| ២៧ | មនុស្សទន់ទាប | ស្លូតបូតសុភាព | បានក្តីសុខដុម |
| បរិភោគឆ្អែតឆ្អល់ | ឥតព្រួយបារម្ភ | រកព្រះឧត្តម | |
| សរសើរបារមី | ។ | ||
| ២៨ | មនុស្សទាំងប៉ុន្មាន | ដែលរស់សុខសាន្ដ | នៅលើផែនដី |
| នឹកឃើញព្រះម្ចាស់ | ត្រឡប់វិលវៃ | នាំគ្នាឃ្មាតខ្មី | |
| ក្រាបថ្វាយបង្គំ | ។ | ||
| ២៩ | ព្រះជាអម្ចាស់ | ជាមហាក្សត្រច្បាស់ | ប្រពៃសក្តិសម |
| គ្រប់គ្រងអស់ទាំង | លើជាតិតូចធំ | រស់នៅជួបជុំ | |
| ក្សេមក្សាន្តរមនា | ។ | ||
| ៣១ | ជនជំនាន់ក្រោយ | គោរពព្រះដោយ | ចិត្តមិនបែកបែរ |
| បម្រើព្រះម្ចាស់ | មិនមានវៀចវេរ | ហើយគេតែងតែ | |
| ថ្លែងប្រាប់កូនចៅ | ។ | ||
| ៣២ | គេប្រកាសប្រាប់ | ឱ្យប្រជាស្តាប់ | តអស់ពង្សផៅ |
| ពីក្តីសុចរិត | ទៀងត្រង់ត្រឹមត្រូវ | ទ្រង់ត្រួសត្រាយផ្លូវ | |
| រំដោះប្រជា | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី០១ របស់គ្រីស្តទូតយ៉ូហាន ១យហ ៣,១៨-២៤
ម្នាលកូនចៅ! យើងមិនត្រូវស្រឡាញ់ត្រឹមតែបបូរមាត់ ឬពាក្យសំដីប៉ុណ្ណោះទេ គឺត្រូវស្រឡាញ់តាមអំពើដែលយើងប្រព្រឹត្ត និងតាមសេចក្តីពិតវិញ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា យើងកើតមកពីសេចក្តីពិត ហើយចិត្តយើងមិនភ័យខ្លាចនៅចំពោះព្រះភ័ក្រ្តព្រះអង្គទេ។ ហេតុនេះ ប្រសិនបើចិត្តគំនិតរបស់យើងដាក់ទោសយើង នោះព្រះជាម្ចាស់ដែលធំជាងចិត្តរបស់យើង ទ្រង់ឈ្វេងយល់ទាំងអស់។ កូនចៅជាទីស្រឡាញ់អើយ! ប្រសិនបើចិត្តគំនិតរបស់យើងមិនដាក់ទោសយើងទេនោះ យើងនឹងមានចិត្តរឹងប៉ឹងនៅចំពោះព្រះភ័ក្រ្តព្រះអង្គ អ្វីៗក៏ដោយ ឱ្យតែយើងទូលសូម យើងមុខជាទទួលពីព្រះអង្គមិនខាន ព្រោះយើងកាន់តាមវិន័យរបស់ព្រះអង្គ និងប្រព្រឹត្តអំពើណាដែលគាប់ព្រះហឫទ័យព្រះអង្គ។ រីឯវិន័យរបស់ព្រះអង្គមានដូចតទៅ គឺយើងត្រូវជឿលើព្រះនាមព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រារបស់ព្រះអង្គ និងត្រូវស្រឡាញ់គ្នាទៅវិញទៅមក តាមវិន័យដែលព្រះអង្គប្រទានមកយើង អ្នកណាកាន់តាមវិន័យរបស់ព្រះអង្គ អ្នកនោះស្ថិតនៅជាប់នឹងព្រះជាម្ចាស់ ហើយព្រះជាម្ចាស់ក៏ស្ថិតនៅជាប់នឹងអ្នកនោះដែរ។ ត្រង់ហ្នឹងហើយដែលយើងដឹងថា ព្រះជាម្ចាស់ស្ថិតនៅជាប់នឹងយើងដោយសារព្រះវិញ្ញាណដែលព្រះអង្គប្រទានមកយើង។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១,៣
អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណារួមរស់ជាមួយព្រះអម្ចាស់ អ្នកនោះប្រៀបដូចដើមឈើដុះក្បែរទឹកដែលឱ្យផលផ្លែតាមរដូវកាល។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១៥, ១-៨
នៅពេលកំណត់ដែលព្រះយេស៊ូត្រូវឆ្លងពីលោកនេះឆ្ពោះទៅព្រះបិតា ព្រះអង្គមានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ខ្ញុំហ្នឹងហើយជាដើមទំពាំងបាយជូរដ៏ពិតប្រាកដ រីឯព្រះបិតាខ្ញុំជាម្ចាស់ចំការ។ មែកណានៅជាប់នឹងខ្ញុំ តែឥតមានផ្លែ ព្រះបិតាកាត់មែកនោះចោល។ រីឯមែកណាមានផ្លែ ព្រះអង្គលួសមែកនោះ ដើម្បីឱ្យមានផ្លែកាន់តែច្រើនឡើងទៀត។ ពាក្យដែលខ្ញុំបានប្រាប់ ធ្វើឱ្យអ្នករាល់គ្នាបរិសុទ្ធរួចទៅហើយ។ ចូរស្ថិតនៅជាប់នឹងខ្ញុំ ដូចខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នាដែរ។ ប្រសិនបើមែកមិនស្ថិតនៅជាប់នឹងដើមទេ វាពុំអាចបង្កើតផលដោយឯកឯងបានឡើយ។ រីឯអ្នករាល់គ្នាក៏ដូច្នោះដែរ បើមិនស្ថិតនៅជាប់នឹងខ្ញុំទេ អ្នករាល់គ្នាពុំអាចបង្កើតផលបានទាល់តែសោះ។ ខ្ញុំនេះហើយជាដើមទំពាំងបាយជូរ អ្នករាល់គ្នាជាមែក។ អ្នកណាស្ថិតនៅជាប់នឹងខ្ញុំ ហើយខ្ញុំនៅជាប់នឹងអ្នកនោះ ទើបអ្នកនោះបង្កើតផលបានច្រើន។ បើដាច់ពីខ្ញុំ អ្នករាល់គ្នាពុំអាចធ្វើអ្វីកើតឡើយ។ អ្នកណាមិនស្ថិតនៅជាប់នឹងខ្ញុំ អ្នកនោះប្រៀបបាននឹងមែកដែលគេបោះចោលទៅខាងក្រៅ ហើយស្វិតក្រៀម។ បន្ទាប់មក គេរើសមែកទាំងនោះបោះទៅក្នុងភ្លើងឆេះអស់ទៅ។ បើអ្នករាល់គ្នាស្ថិតនៅជាប់នឹងខ្ញុំ ហើយបើពាក្យខ្ញុំស្ថិតនៅជាប់នឹងអ្នករាល់គ្នា ចូរទូលសុំអ្វីៗតាមតែអ្នករាល់គ្នាប្រាថ្នាចង់បានចុះ នោះអ្នករាល់គ្នា មុខតែបានទទួលជាមិនខាន។ ព្រះបិតារបស់ខ្ញុំសម្តែងសិរីរុងរឿងដោយអ្នករាល់គ្នាបង្កើតផលផ្លែបានច្រើន និងដោយអ្នករាល់គ្នាជាសិស្សរបស់ខ្ញុំមែន»។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គបានប្រោសឱ្យព្រះយេស៊ូធ្វើជាមហាបូជាចារ្យ និងលើកមនុស្សលោកទាំងមូលថ្វាយព្រះអង្គ ដើម្បីឱ្យយើងខ្ញុំទទួលព្រះជន្មផ្ទាល់របស់ព្រះអង្គ ។ សូមទ្រង់ព្រះមេត្តាទទួល កាយ វាចា ចិត្តយើងខ្ញុំ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្តដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ជាពិសេស នៅថ្ងៃនេះដែលព្រះគ្រីស្តបានបូជាព្រះជន្ម ដូចជាកូនចៀមដែលគេធ្លាប់យកទៅធ្វើយញ្ញក្នុងបុណ្យចម្លង។ ព្រះគ្រីស្តបានប្រោសបុត្រធីតាជាច្រើនឱ្យទទួលជីវិតអស់កល្បជានិច្ច!។ អស់អ្នកជឿក៏អាចចូលព្រះរាជ្យនៃស្ថានបរមសុខបានដែរ។ ពិតមែនហើយ! ដោយព្រះគ្រីស្តសោយទិវង្គត ព្រះអង្គបានប្រោសយើងខ្ញុំឱ្យរួចពីអំណាចនៃសេចក្តីស្លាប់! ដោយព្រះគ្រីស្តមានព្រះជន្មថ្មី យើងខ្ញុំម្នាក់ៗក៏ទទួលជីវិតថ្មីដែរ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំជាប្រជាជនដែលទទួលអគ្គសញ្ញាជ្រមុជទឹកទូទាំងសកលលោកមានអំណរសប្បាយ ហើយសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ!” ។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាប្រោសឱ្យយើងខ្ញុំដែលទទួលជីវិតថ្មីពីព្រះអង្គ រស់នៅយ៉ាងសមរម្យនឹងជីវិតថ្មីនេះផង។ សូមឱ្យព្រះវិញ្ញាណពង្រឹងជំនឿយើងខ្ញុំ និងណែនាំយើងខ្ញុំជានិច្ចដែរ។
