ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) សណ ១,១៦

ទឹក​ភ្នែក​ខ្ញុំ​ហូរ​ឥត​ស្រាកស្រាន្ត ខ្ញុំ​យំ​សោក​ស្រណោះ​អ្នក​ទាំង​នោះគ្មាន​នរណា​ម្នាក់​សម្រាល​ទុក្ខ​ខ្ញុំ គ្មាន​នរណា​ម្នាក់​ធ្វើឲ្យ​ខ្ញុំ​រស់​រានឡើង​វិញ​ឡើយ។ កូន​ចៅ​របស់​ខ្ញុំ​ត្រូវ​វិនាស ព្រោះ​ខ្មាំង​សត្រូវ​មាន​កម្លាំង​ជាង។

បន្ទរ៖ ព្រះជាម្ចាស់បានបំពាក់សេចក្តីរីករាយឱ្យពួកគេ។
—ព្រមទាំងបំពាក់សិរីរុងរឿងឱ្យពួកគេទៀតផង។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) សណ ២,១១

ខ្ញុំ​យំ​ទាល់​តែ​ហើម​ភ្នែក ចិត្តខ្ញុំ​ខ្លោចផ្សា ថ្លើម​ប្រមាត់ខ្ញុំ​ក៏​ខ្ទេចខ្ទាំព្រោះ​តែ​មហន្ត‌រាយ​នៃ​ប្រជាជន​របស់ខ្ញុំ។ កូន​ក្មេង និង​ទារក​ដេក​ដួល​នៅ​តាម​ផ្លូវក្នុង​បុរី​នេះ។

បន្ទរ៖ មនុស្សសុចរិតនឹងរស់នៅជារៀងរហូត។
—ការរស់នៅជាមួយព្រះជាម្ចាស់ គឺជារង្វាន់របស់ពួកគេ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) យរ ៣១,១៦.១៧ក

ព្រះអម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ឈប់​យំ​សោក និង​ឈប់​បង្ហូរ​ទឹក​ភ្នែក​ទៅ! ដ្បិត​នាង​ទទួល​ផល​ពី​អំពើ​ដែល​ខ្លួន​ប្រព្រឹត្ត កូន​ចៅ​របស់​នាង​នឹង​វិល​ត្រឡប់​ពី​ស្រុករបស់​ខ្មាំង​សត្រូវ​មក​វិញ អនាគត​នាង​ពោរ‌ពេញ​ដោយ​សេចក្ដីសង្ឃឹម -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់-។

បន្ទរ៖ សន្តបុគ្គលទាំងឡាយនឹងរីករាយក្នុងសិរីរុងរឿង។
—ពួកគេនឹងច្រៀងយ៉ាងសប្បាយ ពេលគេក្រាបនៅចំពោះព្រះភក្រ្តព្រះជាម្ចាស់។
ពាក្យអធិដ្ឋាន

Theme: Overlay by Kaira