ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ២ករ ៥,១៩ខ-២០

ព្រះអង្គ​ក៏​ដាក់​ព្រះបន្ទូល​នៃ​ការ​សម្រុះសម្រួល​នេះ​មក​ក្នុង​យើង​ដែរ។ ដូច្នេះ យើង​ជា​ទូត​របស់​ព្រះ‌គ្រីស្ត គឺ​ដូច​ជា​ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល​ដាស់‌តឿន​បង‌ប្អូនតាម‌រយៈ​យើង​ដែរ។ យើង​សូម​អង្វរ​បងប្អូន​ក្នុង​ព្រះ‌នាម​ព្រះ‌គ្រីស្ត​ថា ទុក​ឲ្យ​ព្រះ‌ជាម្ចាស់​សម្រុះសម្រួល​បងប្អូនឲ្យ​ជា​នា​នឹង​ព្រះ‌អង្គ​វិញ​ទៅ។

បន្ទរ៖ «សំឡេងរបស់គេបានឮខ្ចរខ្ចាយពាសពេញលើផែនដីទាំងមូល។
—ហើយពាក្យសម្ដីរបស់គេបានឮខ្ចរខ្ចាយ រហូតដល់ស្រុកដាច់ស្រយាលនៃពិភពលោក»។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កក ៥,១២ក.១៤

គ្រីស្ដទូត​បាន​នាំ​គ្នា​សម្ដែង​ទី​សម្គាល់​ដ៏​អស្ចារ្យ និង​ឫទ្ធិបាដិ‌ហារិយ៍​ជា​ច្រើន នៅ​ក្នុង​ចំណោម​ប្រជាជន។ បណ្ដាជន​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ជឿ​លើ​ព្រះ‌អម្ចាស់ បាន​មក​ចូល​រួម​កាន់​តែ​ច្រើន​ឡើងៗ។

បន្ទរ៖ ខ្ញុំបានប្រកាន់ខ្ជាប់នូវសាររបស់ព្រះគ្រីស្ត។
—ខ្ញុំថែរក្សាសិក្ខាបទដែលព្រះអង្គបានប្រគល់ឱ្យខ្ញុំ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កក ៥,៤១-៤២

ក្រុម​គ្រីស្ដទូត​ចាក​ចេញ​ពី​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ទាំង​អរ​សប្បាយ ដ្បិត​ព្រះ‌ជាម្ចាស់​បាន​ប្រទាន​ឲ្យ​គេ​មាន​កិត្តិយស​រង​ទុក្ខ​ទោស ព្រោះ​តែ​ព្រះ‌នាម​ព្រះ‌យេស៊ូ។ ជា​រៀង​រាល់​ថ្ងៃ គេ​តែងតែ​បង្រៀន​ប្រជាជន និង​ផ្សព្វ‌ផ្សាយ​ដំណឹងល្អអំពី​ព្រះ‌យេស៊ូ‌គ្រីស្ដនៅ​ក្នុង​ព្រះ‌វិហារ និង​នៅ​តាម​ផ្ទះ ឥត​ឈប់​ឈរ​ឡើយ។

បន្ទរ៖ ចូរអរសប្បាយរីករាយឡើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
—ដោយអ្នករាល់គ្នាមានឈ្មោះកត់ទុកនៅស្ថានបរមសុខវិញ។
ពាក្យអធិដ្ឋាន

Theme: Overlay by Kaira