ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១សល ៥,១០-១១

បន្ទាប់​ពី​បងប្អូន​បាន​រងទុក្ខ​លំបាក​មួយរយៈ​ពេល​ខ្លី​នេះ​រួច​ហើយ ព្រះ‌ជាម្ចាស់​ប្រកប​ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​គ្រប់​យ៉ាង ដែល​បាន​ត្រាស់​ហៅ​បង‌ប្អូន ឲ្យ​ទទួល​សិរី‌រុង​រឿង​ដ៏​ស្ថិតស្ថេរ​អស់​កល្បជានិច្ច​រួម​ជា​មួយ​ព្រះ‌គ្រីស្ត ព្រះ‌អង្គ​នឹង​លើក​បងប្អូន​ឲ្យ​មាន​ជំហរ​ឡើង​វិញ ប្រទាន​ឲ្យ​បង‌ប្អូន​បាន​រឹង‌ប៉ឹង មាន​កម្លាំង និង​ឲ្យ​បង‌ប្អូន​បាន​មាំ‌មួន​ឥត​រង្គើឡើយ។ សូម​ឲ្យ​ព្រះ‌អង្គ​បាន​ប្រកប​ដោយ​ព្រះ‌ចេស្ដា សូម​លើក​តម្កើង​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន!។

បន្ទរ៖ ព្រះជាម្ចាស់បានបំពាក់ភាពរីករាយឱ្យគាត់។
—ហើយជំនួសដោយមកុដនៃសិរីរុងរឿងនៅលើក្បាលរបស់គាត់។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) យក ១,១២

អ្នក​ណា​ស៊ូទ្រាំ​នឹង​ទុក្ខ​លំបាក អ្នក​នោះ​ពិត​ជា​មាន​សុភមង្គល ដ្បិត​ក្រោយ​ដែល​ព្រះ‌ជាម្ចាស់​បាន​ល្បងល​គេ​មើល​រួច​ហើយ គេ​នឹង​ទទួល​ជីវិត​ទុក​ជា​រង្វាន់ ដែល​ព្រះអង្គ​បាន​សន្យា​នឹង​ប្រទាន​ឲ្យ​អស់​អ្នក​ដែល​ស្រឡាញ់​ព្រះ‌អង្គ។

បន្ទរ៖ ខ្ញុំផ្ញើជីវិត​លើព្រះជាម្ចាស់។
—ខ្ញុំមិនភ័យខ្លាចនរណាសោះឡើយ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ប្រាញ ៣,១-២ក.៣ខ

មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​ព្រះ‌ហស្ត​របស់​ព្រះ‌ជាម្ចាស់ គេ​នឹង​មិន​ជួប​ទុក្ខ​លំបាក​ណា​ទៀត​ឡើយ។ អ្នក​ឆោត​ល្ងង់​ស្មាន​ថា មនុស្ស​សុចរិត​បាត់​បង់​ជីវិត។ ប៉ុន្តែ តាម​ពិត​មនុស្ស​សុចរិត​ស្ថិត​នៅ​ក្នុង​សេចក្តីសុខ​សាន្ត។

បន្ទរ៖ អ្នក​ណា​យក​គ្រាប់​ពូជ​ចេញ​ទៅ​ព្រោះ​ទាំង​យំ​សោក
—អ្នក​នោះ​នឹង​កាន់​កណ្ដាប់​ស្រូវ​ត្រឡប់​មក​វិញទាំង​ស្រែក​ហ៊ោ​ដោយអំណរ
ពាក្យអធិដ្ឋាន

Theme: Overlay by Kaira