ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ទត ២,១១-១២

ព្រះជាម្ចាស់​បាន​សម្ដែង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​មក ដើម្បី​សង្គ្រោះមនុស្ស​ទាំង​អស់ ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​នេះ អប់រំ​យើង​ឲ្យ​លះ‌បង់​ចិត្ត ដែល​មិន​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ចោល ឲ្យ​លះ‌បង់​សេចក្ដីប៉ង‌ប្រាថ្នា​ខាង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រស់​នៅ​ក្នុង​លោក​នេះ ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត និង​គោរព​ប្រណិ‌ប័តន៍​ព្រះជាម្ចាស់។

បន្ទរ៖ ព្រះអម្ចាស់បាននឹកចាំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ អាលេលូយ៉ា!
—ព្រះ‌អង្គបានថែរក្សាជំនឿប្រជាជនអ៊ីស្រាអែល អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១យហ ៤,៩

ព្រះជាម្ចាស់​បាន​សម្ដែង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ក្នុង​ចំណោម​យើង គឺ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បុត្រាតែ​មួយ​គត់​របស់​ព្រះ‌អង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌បុត្រា។

បន្ទរ៖ នៅចុងបំផុតនៃផែនដីទាំងមូល អាលេលូយ៉ា!
—បានឃើញពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កក ១០,៣៦

ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌បន្ទូល​មក​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​នាំ​ដំណឹង‌ល្អមក​ប្រាប់​គេ អំពី​សេចក្ដីសុខ‌សាន្ត តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ដ គឺ​ព្រះ‌យេស៊ូ​នេះ​ហើយ ដែល​ជា​ព្រះ‌អម្ចាស់​លើ​មនុស្ស​ទាំង​អស់។

បន្ទរ៖ ធម៌មេត្តាករុណា និងសេចក្តីពិត បានមកជាមួយគ្នា អាលេលូយ៉ា!
—យុត្តិធម៌ និងសេចក្តីសុខសាន្ត ជួបគ្នានៅលើផែនដី អាលេលូយ៉ា!
ពាក្យអធិដ្ឋាន

Theme: Overlay by Kaira