ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អស ២,១១-១២
ព្រះអង្គនឹងបន្ទាបមនុស្សមានចិត្តព្រហើន ព្រះអង្គនឹងពង្រាបមនុស្សមានចិត្តអួតអាង។ នៅថ្ងៃនោះ មានតែព្រះអម្ចាស់មួយអង្គទេដែលមនុស្សត្រូវលើកតម្កើង ដ្បិតព្រះអម្ចាស់នៃពិភពទាំងមូល បានកំណត់ថ្ងៃមួយទុកសម្រាប់ពង្រាបមនុស្សព្រហើន មនុស្សអួតអាង និងមនុស្សវាយឫក។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អស ១២,២
«ព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ខ្ញុំផ្ញើជីវិតលើព្រះអង្គ ខ្ញុំលែងភ័យខ្លាចទៀតហើយ ដ្បិតព្រះអម្ចាស់ជាកម្លាំងរបស់ខ្ញុំ ខ្ញុំនឹងច្រៀងថ្វាយព្រះអង្គ ព្រោះព្រះអង្គបានសង្គ្រោះខ្ញុំ»។
—ពេលណាព្រះអង្គសង្គ្រោះពួកគេ សូមជួយទូលបង្គំ។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ដន ៩,១៩
"ព្រះអម្ចាស់អើយ សូមស្ដាប់យើងខ្ញុំ! ព្រះអម្ចាស់អើយ សូមអត់ទោសឲ្យយើងខ្ញុំផង! ព្រះអម្ចាស់អើយ សូមកុំនៅព្រងើយឡើយ! ឱព្រះនៃទូលបង្គំអើយ ដោយយល់ដល់ព្រះនាមរបស់ព្រះអង្គ សូមយាងមកជួយយើងខ្ញុំជាប្រញាប់ ដ្បិតទីក្រុង និងប្រជារាស្ដ្រនេះ ជាកម្មសិទ្ធិរបស់ព្រះអង្គ” ។
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។