ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) រ៉ូម ១៣,១៣-១៤

ត្រូវ​រស់​នៅ​ឲ្យ​បាន​ត្រឹម​ត្រូវ ដូច​រស់​នៅ​ក្នុង​ពេល​ថ្ងៃ គឺ​មិន​ស៊ីផឹក​ស្រវឹង មិន​ប្រព្រឹត្ត​កាម​តណ្ហា​ក្រៅ​តំរា មិន​ប្រាស​ចាក​សីល‌ធម៌ មិន​ឈ្លោះ​ប្រកែក និង​មិន​ច្រណែន‌ឈ្នានីស​គ្នា។ ផ្ទុយ​ទៅ​វិញ ត្រូវ​ប្រដាប់​ខ្លួន ដោយ​ព្រះ‌អម្ចាស់​យេស៊ូ‌គ្រីស្ដ ហើយ​កុំ​បណ្ដោយ​ខ្លួន​ឲ្យ​ខ្វល់‌ខ្វាយ តាម​ការ​លោភ‌លន់​របស់​លោកីយ៍​នោះ​ឡើយ។

បន្ទរ៖ សូមឲ្យប្រជាជាតិនានាកោតខ្លាចព្រះ‌នាមរបស់ព្រះ‌អម្ចាស់។
—ហើយឲ្យស្តេចទាំងប៉ុន្មាននៅលើផែនដី កោតខ្លាចសិរីរុងរឿងរបស់ព្រះអង្គ!។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១ថស ៣,១២-១៣

សូម​ព្រះអម្ចាស់​ប្រទាន​ឲ្យ​បង‌ប្អូន​មាន​សេចក្ដី​ស្រឡាញ់​ដល់​គ្នា​ទៅ​វិញ​ទៅ​មក និង​ស្រឡាញ់​មនុស្ស​ទាំង​អស់ កាន់​តែ​ខ្លាំង​ឡើងៗជា​អនេក ដូច​យើង​បាន​ស្រឡាញ់​បង‌ប្អូន​ដែរ។ សូម​ព្រះ‌អង្គ​ប្រទាន​ឲ្យ​ចិត្ត​គំនិត​របស់​បង‌ប្អូន​មាន​ជំហរ​រឹង‌ប៉ឹង ឲ្យ​បង‌ប្អូន​បាន​វិសុទ្ធ​ឥត​ខ្ចោះ នៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌បិតា​របស់​យើង ក្នុង​ពេល​ព្រះ‌យេស៊ូ​ជា​អម្ចាស់​នៃ​យើង​យាង​មក ជា​មួយ​ប្រជាជន​ដ៏‌វិសុទ្ធ​ទាំង​អស់​របស់​ព្រះ‌អង្គ!។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ ពេលណាព្រះ‌អង្គគាប់ព្រះ‌ហឫទ័យនឹងប្រជា‌រាស្ដ្ររបស់ព្រះ‌អង្គ សូមនឹកដល់ទូល‌បង្គំផង!។
—ពេលណាព្រះ‌អង្គសង្គ្រោះពួកគេ សូមជួយទូល‌បង្គំ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ២ថស ១,៦-៧.១០

ព្រះ‌ជាម្ចាស់​នឹង​សម្រេច​ការ​មួយ​ដ៏​ត្រឹម​ត្រូវ គឺ​ព្រះ‌អង្គ​នាំ​ទុក្ខ​វេទនាយក​មក​សង​ពួក​អ្នក​ដែល​ធ្វើ​ឲ្យ​បង‌ប្អូន​វេទនា ហើយ​ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​បង‌ប្អូន​ដែល​រង​ទុក្ខ​វេទនា បាន​សម្រាក​ជា​មួយ​យើង នៅ​ពេល​ព្រះ‌អម្ចាស់ យេស៊ូ​លេច​ចេញ​ពី​ស្ថាន​បរម‌សុខមក ជា​មួយ​ពួក​ទេវទូតដ៏​មាន​ឫទ្ធា‌នុភាព។ នៅ​ថ្ងៃ​នោះ ពេល​ព្រះ‌អង្គ​យាង​មក ប្រជាជន​ដ៏‌វិសុទ្ធនឹង​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ ហើយ​អស់​អ្នក​ដែល​ជឿ​ក៏​នាំ​គ្នា​ស្ងើច​សរសើរ​ព្រះ‌អង្គ​ដែរ។

បន្ទរ៖ ឱព្រះ‌អម្ចាស់អើយ សូមយាងមកកុំបង្អង់ឡើយ!
—សូមរំដោះប្រជារាស្រ្តរបស់ព្រះអង្គចេញពីអំពើបាបរបស់ពួកគេផង។
ពាក្យអធិដ្ឋាន

Theme: Overlay by Kaira