ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១ករ ៦,១៩-២០

បងប្អូន​មិន​ជ្រាប​ទេ​ឬ​ថា រូប​កាយ​របស់​បង‌ប្អូន ជា​ព្រះ‌វិហារ​របស់​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​ដែល​គង់​នៅ​ក្នុង​បង‌ប្អូន ជា​ព្រះ‌វិញ្ញាណ​ដែល​បង‌ប្អូន​បាន​ទទួល​ពី​ព្រះ‌ជាម្ចាស់។ បង‌ប្អូន​មិន​មែន​ជា​ម្ចាស់​លើ​ខ្លួន​ឯង​ទៀត​ទេ ដ្បិត​ព្រះ‌អង្គ​បាន​បង់​ថ្លៃ​យ៉ាង​ច្រើន​លើស‌លប់ ដើម្បី​លោះ​បង‌ប្អូន។ ហេតុ​នេះ ចូរ​ប្រើ​រូប​កាយ​របស់​បង‌ប្អូន ដើម្បី​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់។

បន្ទរ៖ ទូលបង្គំអន្ទះ‌អន្ទែង ​ប្រាថ្នា​ចង់​ចូលទៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់​ពន់​ពេក​ក្រៃ។
—ទូលបង្គំបន្លឺសំឡេង​តម្កើង​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅអស់​ពី​កម្លាំងកាយ និង​កម្លាំង​ចិត្ត។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ទក ១០,១២

ឥឡូវនេះ អ៊ីស្រាអែលអើយ ព្រះជាម្ចាស់ជាព្រះរបស់អ្នកសព្វព្រះហឫទ័យឱ្យអ្នកគោរពកោតខ្លាចព្រះអង្គ ដើរតាមមាគ៌ាទាំងប៉ុន្មានរបស់ព្រះអង្គ ហើយឱ្យអ្នកស្រឡាញ់ និងគោរពបម្រើព្រះអម្ចាស់ជាព្រះរបស់អ្នកយ៉ាងអស់ពីចិត្ត និងអស់ពីគំនិត។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ តើ​នរណា​អាច​ស្នាក់​នៅ​ក្នុង​ព្រះ‌ពន្លារបស់ព្រះ‌អង្គ​បាន?
—គឺ​មាន​តែ​មនុស្ស​ឥត​សៅ‌ហ្មង ដែល​ប្រព្រឹត្ត​អំពើ​សុចរិត ហើយនិយាយ​តែ​សេចក្ដីពិត ​ដែល​មាន​នៅក្នុង​ដួងចិត្ត​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​អាច​នៅ​បាន។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) បច ៨,៦ខ-៧ក

ដ្បិត​សេចក្ដីស្រឡាញ់​មាន​កម្លាំង​ដូចសេចក្ដីស្លាប់ សេចក្ដីស្នេហា​ប្រៀប​ដូច​ស្ថាន​មនុស្ស​ស្លាប់ សេចក្ដីស្នេហា​នេះ​ឆាប‌ឆេះ​ដូច​ភ្លើង​របស់​ព្រះ‌អម្ចាស់។ មហា​សាគរ​ពុំ​អាច​ពន្លត់​ភ្លើងនៃ​សេចក្ដី​ស្នេហា​បាន​ឡើយ រីឯ​ទន្លេ​ទាំង​ប៉ុន្មាន​ក៏​ពុំ​អាច​ពន្លិច​សេចក្ដីស្នេហា​បាន​ដែរ។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ ទូល‌បង្គំ​ស្រឡាញ់​ព្រះ‌អង្គ ព្រោះ​ព្រះអង្គ​ជា​កម្លាំង​របស់​ទូល‌បង្គំ!។
—ព្រះអម្ចាស់​ជា​ថ្ម‌ដា​ការពារ​ទូល‌បង្គំ ជា​កម្លាំង​ដែល​សង្គ្រោះ​ទូល‌បង្គំ។
ពាក្យអធិដ្ឋាន

Theme: Overlay by Kaira