ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) វវ ១,១៧-១៨

ខ្ញុំឃើញបុត្រមនុស្សពោលមកកាន់ខ្ញុំថា ៖ «កុំ​ខ្លាច​អី! គឺ​យើង​នេះ​ហើយ​ដែល​នៅ​មុន​គេ និង​នៅ​ក្រោយ​គេ​បំផុត យើង​បាន​ស្លាប់ តែ​ឥឡូវ​នេះ យើង​មាន​ជីវិត​រស់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ យើង​មាន​អំណាច​លើ​សេចក្ដី​ស្លាប់ និង​លើស្ថាន​មច្ចុរាជ។

បន្ទរ៖ កុំ​រន្ធត់​ចិត្ត​ធ្វើអ្វី អាលេលូយ៉ា!
—ពី‌ព្រោះ​ខ្ញុំ​ទៅ​ឯ​ព្រះ‌បិតា អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ហប ៨,១ខ-៣ក

យើង​មាន​មហា​បូជា‌ចារ្យមួយ គង់​នៅ​ខាង​ស្ដាំ​បល្ល័ង្ក​របស់​ព្រះ‌ជាម្ចាស់​ដ៏​ឧត្តុង្គ‌ឧត្ដម​នៅ​ស្ថាន​បរម‌សុខ។ ព្រះ‌អង្គ​នៅ​បម្រើ​ក្នុង​ទី‌សក្ការៈ និង​ក្នុង​ព្រះ‌ពន្លាដ៏​ពិត​ប្រាកដ ដែល​ព្រះ‌អម្ចាស់​បាន​ដំឡើង គឺ​មិន​មែន​មនុស្ស​ដំឡើង​ទេ។ ចំពោះ​មហា​បូជា‌ចារ្យ​គ្រប់ៗ​រូប គេ​តែង‌តាំង​ឱ្យ​ថ្វាយ​តង្វាយ និង​ថ្វាយ​យញ្ញ‌បូជា។

បន្ទរ៖ ព្រះ‌អម្ចាស់​បាន​តាំង​បល្ល័ង្ក​របស់​ព្រះ‌អង្គនៅ​ស្ថាន​បរម‌សុខ អាលេលូយ៉ា!
—ព្រះ‌គ្រីស្តបាន​យាង​ឡើង​ទៅ​ស្ថាន​ខ្ពស់ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កូឡ ៣,១-២

ប្រសិន​បើ​បង‌ប្អូន​បាន​រស់​ឡើង​វិញ​រួម​ជា​មួយ​ព្រះ‌គ្រីស្ត​មែន ចូរ​ស្វែង​រក​អ្វីៗ​នៅ​ស្ថាន​លើ ជា​ស្ថាន​ដែល​ព្រះ‌គ្រីស្ត​គង់​នៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​នោះ​វិញ។ ចូរ​គិត​ពី​អ្វីៗដែល​នៅ​ស្ថាន​លើ កុំ​គិត​ពី​អ្វី​នៅ​លើ​ផែន‌ដី​នេះ​ឡើយ។

បន្ទរ៖ ចូរលើកតម្កើងសិរីរុងរឿងរបស់ព្រះជាម្ចាស់ ព្រះអង្គជាព្រះមហាក្សត្រ ធំលើសមហាក្សត្រនានា អាលេលូយ៉ា!
—ចូរច្រៀងកោតសរសើរព្រះអង្គ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន

Theme: Overlay by Kaira