ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) យឌ ១៤,៧ខ

«សូម​ឱ្យ​គ្រប់​គ្រួសារ​ទាំង​អស់​នៅ​ស្រុក​យូដា​ជូន​ពរ​នាង ! សូម​ឱ្យ​មនុស្ស​គ្រប់​ជន​ជាតិ ដែល​ឮ​ឈ្មោះ​របស់​នាង នាំ​គ្នា​ព្រឺខ្លាច ដោយ​សារ​សេចក្ដីក្លាហាន​របស់​នាង»។

បន្ទរ៖ «អ្នក​ណា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះជាម្ចាស់ អាលេលូយ៉ា!
—ហើយ​អនុវត្ត​តាម គឺ​អ្នក​នោះ​ហើយ​ដែល​មាន​សុភមង្គល​ពិត​មែន» អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) តប ១២,៦ខ

«ចូរ​លើក​តម្កើង​ព្រះជាម្ចាស់! ចូរ​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អង្គ​នៅ​ចំពោះ​មុខ​សត្វ​លោក​ទាំង​អស់ ដែល​មាន​ជីវិត និង​ចំពោះ​ការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ទាំង​ពីរ។ ចូរ​លើក​តម្កើង និង​ច្រៀង​សរសើរ​ព្រះ‌នាម​ព្រះ‌អង្គ។ ចូរ​បង្ហាញ​ឱ្យ​មនុស្ស​ទាំង​អស់ ស្គាល់​ស្នា​ព្រះហស្ត​របស់​ព្រះ‌អង្គ​ព្រោះ​ការ​ទាំង​នេះ​ពិត​ជា​អស្ចារ្យ​មែន។ ចូរ​លើក​តម្កើង​ព្រះ‌អង្គ​ដោយ​ឥត​ឈប់​ឈរ!»។

បន្ទរ៖ ព្រះនាងព្រហ្មចារិនីម៉ារីមានសុភមង្គលហើយ អាលេលូយ៉ា!
—ដ្បិតព្រះនាងបានបង្កើតព្រះបុត្រានៃព្រះបិតា ដែលគង់នៅអស់កល្បជានិច្ច អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ប្រាញ ៧,២៧-២៨

ព្រះប្រាជ្ញា​ញាណ​មាន​តែ​មួយ​អង្គ​គត់ តែ​ព្រះអង្គ​អាច​សម្រេច​កិច្ច‌ការ​ទាំង​អស់​បាន។ ព្រះ‌ប្រាជ្ញា​ញាណ​មិន​ដែល​ប្រែ​ប្រួល​ទេ តែ​ព្រះ‌អង្គ​ធ្វើឱ្យ​អ្វីៗ​ទាំង​អស់​ផ្លាស់​ប្រែ​ជា​ថ្មីបាន។ ពី​ជំនាន់​មួយ ទៅ​ជំនាន់​មួយ ព្រះប្រាជ្ញា​ញាណ​យាង​មក​សណ្ឋិត​ក្នុង​ដួង‌ចិត្ត​របស់​មនុស្ស​វិសុទ្ធ ដើម្បី​ឱ្យ​គេ​ទៅ​ជា​មិត្ត​សម្លាញ់​របស់​ព្រះ‌ជាម្ចាស់ និង​ទៅ​ជា​ព្យាការី។ ដ្បិត​ព្រះជាម្ចាស់ស្រឡាញ់​តែ​អស់​អ្នក​ដែល​រួម​រស់​ជា​មួយ​ព្រះ‌ប្រាជ្ញា​ញាណ​ប៉ុណ្ណោះ។

បន្ទរ៖ ព្រះអង្គបានប្រទានពរដល់នាងលើសស្រ្តីទាំងឡាយ អាលេលូយ៉ា!
—ហើយទ្រង់ក៏ប្រទានពរដល់បុត្រព្រះនាងដែរ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន

Theme: Overlay by Kaira