ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) អស ៤៥,១៣

ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល​មាន​ព្រះ‌បន្ទូល​ថា “យើង​នេះ​ហើយ​ដែល​លើក​ស្តេច​ស៊ីរូស​ឡើងតាម​សេចក្ដី​សុចរិត​របស់​យើង យើង​ពង្រាប​ផ្លូវ​ទាំង​ប៉ុន្មាន​ឲ្យ​ស្តេច​នោះ។ ស្តេច​នោះ​នឹង​សង់​ក្រុង​របស់​យើង​ឡើង​វិញ ព្រម​ទាំង​បើក​ឲ្យ​ប្រជាជន​របស់​យើងដែល​ជាប់​ជា​ឈ្លើយ​សឹក​វិល​មក​ស្រុក​វិញ ដោយ​មិន​បាច់​បង់​ពិន័យ ឬ​ក៏​ជូន​សគុណ​អ្វី​ឡើយ” ។

បន្ទរ៖ ព្រះអម្ចាស់បាននឹកចាំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ អាលេលូយ៉ា!។
—ព្រះ‌អង្គបានថែរក្សាជំនឿប្រជាជនអ៊ីស្រាអែល អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អស ៤៨,២០

ចូរ​នាំ​គ្នា​ចាក‌ចេញ​ពី​ក្រុង​បាប៊ីឡូន ចូរ​រត់​ចេញ​ពី​ក្នុង​ចំណោម​ជន​ជាតិ​ខាល់ដេ ចូរ​បន្លឺ​សំឡេងប្រកាស​យ៉ាង​សប្បាយ ចូរ​ប្រកាស​រហូត​ដល់​ទី​ដាច់​ស្រយាល​នៃ​ផែន‌ដី ឲ្យ​មនុស្ស‌ម្នា​ដឹង​ឮ​ថា ព្រះ‌អម្ចាស់​បាន​លោះ​កូន​ចៅ​លោក​យ៉ាកុបជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​មក​វិញ​ហើយ!។

បន្ទរ៖ នៅចុងបំផុតនៃផែនដីទាំងមូល អាលេលូយ៉ា!។
—បានឃើញពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អស ៦៥,១

ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា: យើង​ត្រៀម​ខ្លួន​ឆ្លើយ​តប​ជា‌និច្ច តែ​គ្មាន​នរណា​សាក‌សួរ​អ្វី​ពី​យើង​ទេ។ យើង​ត្រៀម​ជា​ស្រេច​នឹង​បង្ហាញ​ខ្លួន តែ​គ្មាន​នរណា​ស្វែង​រក​យើង​ឡើយ។ ប្រជាជាតិ​នេះ​មិន​បាន​ហៅ​រក​នាម​យើង​សោះ ទោះ‌បី​យើង​ត្រៀម​ខ្លួន​ចាំ​ជួយ​គេ​ក៏​ដោយ។

បន្ទរ៖ ធម៌មេត្តាករុណា និងសេចក្តីពិត បានមកជាមួយគ្នា អាលេលូយ៉ា!។
—យុត្តិធម៌ និងសេចក្តីសុខសាន្តជួបគ្នានៅលើផែនដី អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន

Theme: Overlay by Kaira