ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១ធម ១,១២-១៣

ខ្ញុំ​សូម​អរ​ព្រះ‌គុណ​ព្រះ‌គ្រីស្ត‌យេស៊ូ ជា​អម្ចាស់​នៃ​យើង ដែល​បាន​ប្រទាន​កម្លាំង​មក​ខ្ញុំ ព្រះ‌អង្គ​បាន​រាប់​ខ្ញុំ​ជា​មនុស្ស​គួរ​ឱ្យ​ទុក​ចិត្ត ហើយ​តែង‌តាំង​ខ្ញុំ​ឱ្យ​បម្រើ​ព្រះ‌អង្គ។ ទោះ​បី​ពី​ដើម​ខ្ញុំ​ធ្លាប់​ប្រមាថ បៀត‌បៀន និង​ប្រព្រឹត្ត​អំពើ​ឃោរ‌ឃៅ​ក៏​ដោយ ក៏​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ដល់ខ្ញុំដែរ ព្រោះ​កាល​ណោះ ខ្ញុំ​គ្មាន​ជំនឿ ហើយ​មិន​យល់​កិច្ច‌ការ​ដែល​ខ្ញុំ​ប្រព្រឹត្ត។

បន្ទរ៖ ចូរអរសប្បាយរីករាយឡើង -នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
—ដោយ​អ្នក​រាល់​គ្នា​មាន​ឈ្មោះ​កត់​ទុក​នៅ​ស្ថាន​បរម‌សុខ​វិញ។
ពាក្យអធិដ្ឋាន

 

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១ធម ១,១៤-១៥

ប៉ុន្តែ ព្រះ‌អម្ចាស់​នៃ​យើង មាន​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​មក​លើ​ខ្ញុំ​ច្រើន​ពន់​ប្រមាណ ព្រះ‌អង្គ​ប្រោស​ឱ្យ​ខ្ញុំ​មាន​ជំនឿ និង​មាន​សេចក្ដី​ស្រឡាញ់ ដោយ​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត‌យេស៊ូ។ ពាក្យ​នេះ​គួរ​ឱ្យ​ជឿ ហើយ​សម​នឹង​ទទួល​យក​ទាំង​ស្រុង គឺ​ថា​ព្រះ‌គ្រីស្ត‌យេស៊ូបាន​យាង​មក​ក្នុង​ពិភព‌លោក ដើម្បី​សង្គ្រោះ​មនុស្ស​បាប ដូច​រូប​ខ្ញុំ​នេះ​ជា​អាទិ៍។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ! ព្រះ‌អង្គ​ជា​ពន្លឺរបស់​ទូល‌បង្គំ។
—ហើយ​ព្រះ‌អង្គ​ក៏​បំភ្លឺសេចក្ដីងងឹតរបស់​ទូល‌បង្គំដែរ។
ពាក្យអធិដ្ឋាន

 

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ១ធម ១,១៦

ព្រះជាម្ចាស់​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​មេត្តាករុណា​ចំពោះ​ខ្ញុំ​ដូច្នេះ ដើម្បី​ឱ្យ​ព្រះ‌គ្រីស្ត‌យេស៊ូ​សម្ដែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​គ្រប់​ចំពូកដល់​ខ្ញុំ​មុន​គេ និង​ឱ្យ​ខ្ញុំ​ធ្វើជា​គំរូ​ដល់​អស់​អ្នក​ដែល​នឹង​ជឿ​លើ​ព្រះ‌អង្គ ហើយ​ទទួល​ជីវិត​អស់​កល្ប‌ជានិច្ច។

បន្ទរ៖ ទូល‌បង្គំនឹង​លើក​តម្កើង​សិរី‌រុង​រឿងព្រះ‌នាម​របស់​ព្រះ‌អង្គ​រហូត​ត​ទៅ។
—ដ្បិត​ព្រះអង្គ​មាន​ព្រះហឫទ័យ​មេត្តាករុណាចំពោះ​ទូលបង្គំខ្លាំងណាស់។
ពាក្យអធិដ្ឋាន

 


Theme: Overlay by Kaira