ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ទក ៤,៧

តើប្រជា‌ជាតិដ៏ធំណាមួយមានព្រះដែលគង់នៅជិតគេ ដូចព្រះ‌អម្ចាស់ ជាព្រះនៃយើងគង់នៅជិតយើង គ្រប់ពេលយើងអង្វររកព្រះ‌អង្គ?។

បន្ទរ៖ ព្រះអង្គបានទតមកផែនដី។
—ព្រះអង្គជាបុរសម្នាក់ក្នុងចំណោមបុរសទាំងឡាយ។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អស ១២,៥-៦

ចូរស្មូតទំនុក‌តម្កើងថ្វាយព្រះ‌អម្ចាស់ ដ្បិតព្រះ‌អង្គបានធ្វើការផ្សេងៗ ដ៏អស្ចារ្យបំផុត ចូរប្រកាសពីការអស្ចារ្យទាំងនេះឲ្យមនុស្សនៅលើផែន‌ដីទាំងមូលដឹងផង! អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយ‌ឃោសដោយអំណរ! ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា ព្រះ‌អង្គឧត្តុង្គ‌ឧត្ដម!។

បន្ទរ៖ ប្រជាជាតិទាំងអស់នឹងឃើញសិរីរុងរឿងនៃព្រះដ៏វិសុទ្ធរបស់អ្នករាល់គ្នា។
—ហើយស្តេចទាំងឡាយនៅលើផែនដី នឹងទទួលស្គាល់ព្រះចេស្តារបស់ព្រះអង្គ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) តប ១៤,៦-៧

មនុស្សគ្រប់ជាតិសាសន៍ទាំងអស់នៅលើផែនដីទាំងមូល នឹងប្រែចិត្ត គំនិត ហើយនាំគ្នាកោតខ្លាចព្រះ‌ជាម្ចាស់ដោយស្មោះ។ ពួកគេនាំគ្នាឈប់គោរពបម្រើព្រះ‌ក្លែង‌ក្លាយ ដែលចេះតែបញ្ឆោតគេ និងនាំពួកគេឲ្យវង្វេងទៀតហើយ។ ពួកគេក៏នាំគ្នាលើកតម្កើងព្រះ‌ជាម្ចាស់ ដែលមានព្រះ‌ជន្មគង់នៅអស់កល្ប‌ជានិច្ច ដោយប្រព្រឹត្តអំពើសុចរិត។ ជនជាតិ អ៊ីស្រា‌អែលទាំងអស់ នឹងទទួលការសង្គ្រោះ នៅថ្ងៃនោះ ព្រោះពួកគេនឹកគិតដល់ព្រះ‌ជាម្ចាស់ដោយចិត្តស្មោះ គេជួបជុំគ្នា និងនាំគ្នាមកក្រុងយេរូ‌សាឡឹមវិញ។ ព្រះ‌អង្គប្រោសប្រទានឲ្យពួកគេរស់នៅលើទឹកដីរបស់លោកអប្រា‌ហាំដោយសុខ‌សាន្ត អស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលស្រឡាញ់ព្រះ‌ជាម្ចាស់ដោយចិត្តស្មោះ នឹងមានអំណរ រីឯអ្នកប្រព្រឹត្តអំពើបាប ព្រមទាំងអំពើទុច្ចរិត នឹងត្រូវអន្ត‌រាយបាត់ពីផែនដីនេះ។

បន្ទរ៖ ប្រជាជនទាំងឡាយអើយ! ចូរសរសើរតម្កើងព្រះជាម្ចាស់នៃយើង។
—ចូរច្រៀងសរសើរតម្កើងសិរីរុងរឿងនៃព្រះនាមព្រះអង្គ។
ពាក្យអធិដ្ឋាន

Theme: Overlay by Kaira