ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ទក ៤,៧
តើប្រជាជាតិដ៏ធំណាមួយមានព្រះដែលគង់នៅជិតគេ ដូចព្រះអម្ចាស់ ជាព្រះនៃយើង គង់នៅជិតយើង គ្រប់ពេលយើងអង្វររកព្រះអង្គ?
—ព្រះអង្គបានថែរក្សាជំនឿប្រជាជនអ៊ីស្រាអែល អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អស ១២,៥-៦
ចូរស្មូតទំនុកតម្កើងថ្វាយព្រះអម្ចាស់ ដ្បិតព្រះអង្គបានធ្វើការផ្សេងៗដ៏អស្ចារ្យបំផុត ចូរប្រកាសពីការអស្ចារ្យទាំងនេះឲ្យមនុស្សនៅលើផែនដីទាំងមូលដឹងផង! អ្នកក្រុងស៊ីយ៉ូនអើយ ចូរនាំគ្នាបន្លឺសំឡេងជយឃោសដោយអំណរ!ដ្បិតព្រះដ៏វិសុទ្ធរបស់ជនជាតិអ៊ីស្រាអែលដែលគង់នៅកណ្ដាលចំណោមអ្នករាល់គ្នា ព្រះអង្គឧត្តុង្គឧត្ដម!។
—បានឃើញពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ អាលេលូយ៉ា!។
ពាក្យអធិដ្ឋាន
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) តប ១៤,៦-៧
មនុស្សគ្រប់ជាតិសាសន៍ទាំងអស់នៅលើផែនដីទាំងមូល នឹងប្រែចិត្តគំនិត ហើយនាំគ្នាកោតខ្លាចព្រះជាម្ចាស់ដោយស្មោះ។ ពួកគេនាំគ្នាឈប់គោរពបម្រើព្រះក្លែងក្លាយ ដែលចេះតែបញ្ឆោតគេ និងនាំពួកគេឲ្យវង្វេងទៀតហើយ។ ពួកគេក៏នាំគ្នាលើកតម្កើងព្រះជាម្ចាស់ ដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច ដោយប្រព្រឹត្តអំពើសុចរិត។ ជនជាតិអ៊ីស្រាអែលទាំងអស់ នឹងទទួលការសង្គ្រោះ នៅថ្ងៃនោះ ព្រោះពួកគេនឹកគិតដល់ព្រះជាម្ចាស់ដោយចិត្តស្មោះ គេជួបជុំគ្នា និងនាំគ្នាមកក្រុងយេរូសាឡឹមវិញ។ ព្រះអង្គប្រោសប្រទានឲ្យពួកគេរស់នៅលើទឹកដីរបស់លោកអប្រាហាំ ដោយសុខសាន្ត អស់កល្បជាអង្វែងតរៀងទៅ។ អស់អ្នកដែលស្រឡាញ់ព្រះជាម្ចាស់ដោយចិត្តស្មោះ នឹងមានអំណរ រីឯអ្នកប្រព្រឹត្តអំពើបាប ព្រមទាំងអំពើទុច្ចរិត នឹងត្រូវអន្តរាយបាត់ពីផែនដីនេះ។
—យុត្តិធម៌ និងសេចក្តីសុខសាន្តជួបគ្នានៅលើផែនដី អាលេលូយ៉ា!។
