ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ប្រាញ ១១,២៣-២៤ក
ព្រះអង្គអាណិតអាសូរមនុស្សទាំងអស់ ព្រោះព្រះអង្គមានឫទ្ធានុភាពអាចសម្រេចកិច្ចការទាំងអស់ ព្រះអង្គមិនប្រកាន់មនុស្សដែលប្រព្រឹត្តអំពើបាបទេ ដើម្បីឲ្យគេកែប្រែចិត្តគំនិត។ ព្រះអង្គស្រឡាញ់សត្វលោកទាំងអស់ មិនស្អប់ខ្ពើមសត្វលោកណាមួយ ដែលព្រះអង្គបានបង្កើតសោះឡើយ។
បន្ទរ៖ ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឲ្យទូលបង្គំមានចិត្តបរិសុទ្ធ
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
—សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អគ ១៨,២៣
តើអ្នករាល់គ្នាស្មានថា យើងចង់ឃើញមនុស្សទុច្ចរិតស្លាប់ឬ? ទេ! ផ្ទុយទៅវិញ យើងចង់ឃើញគេលះបង់មារយាទអាក្រក់របស់ខ្លួន ដើម្បីឲ្យរស់រានមានជីវិត -នេះជាព្រះបន្ទូលរបស់ព្រះជាអម្ចាស់។
បន្ទរ៖ ព្រះអង្គអើយ សូមកុំទតមើលអំពើបាបរបស់ទូលបង្គំឡើយ
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
—តែសូមលុបបំបាត់កំហុសទាំងប៉ុន្មានរបស់ទូលបង្គំទៅ។
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) អស ៥៨,៧
ត្រូវចែកអាហារឲ្យអ្នកស្រេកឃ្លាន ត្រូវទទួលជនក្រីក្រ ដែលគ្មានទីជម្រកឲ្យស្នាក់នៅជាមួយ។ បើឃើញនរណាម្នាក់គ្មានសម្លៀកបំពាក់ ត្រូវចែកឲ្យគ្នាស្លៀកពាក់ផង ហើយមិនត្រូវគេចខ្លួនពីបងប្អូនណា ដែលមកពឹងពាក់អ្នកឡើយ។
បន្ទរ៖ យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំថ្វាយ គឺចិត្តសោកស្តាយ
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។
—ព្រះអង្គតែងតែទទួលចិត្តសោកស្តាយ និងចិត្តលែងមានអំនួត។