ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ១យហ ៤,១៦

រីឯ​យើង​វិញ យើង​បាន​ស្គាល់​ព្រះ‌ហឫទ័យ​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់ក្នុង​ចំណោម​យើង ហើយ​យើង​ក៏​បាន​ជឿ។ ព្រះ‌ជាម្ចាស់​ជា​សេចក្ដី​ស្រឡាញ់ អ្នក​ណា​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដីស្រឡាញ់ អ្នក​នោះ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌ជាម្ចាស់​ក៏​ស្ថិត​នៅ​ជាប់​នឹង​អ្នក​នោះ​ដែរ។

បន្ទរ៖ ឱព្រះជាម្ចាស់អើយ ! សូម​ទាក់‌ទាញ​ចិត្ត​ទូលបង្គំ ឱ្យ​ធ្វើតាម​ដំបូន្មានរបស់ព្រះអង្គ។
—សូម​ពង្រឹង​ទូល‌បង្គំឱ្យ​បាន​មាំ‌មួនតាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ។
ពាក្យអធិដ្ឋាន

 

ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) កាឡ ៦,៧ខ-៨

បើមនុស្សម្នាក់សាបព្រោះគ្រាប់ពូជណា​ គេនឹងច្រូតបានផលតាមពូជនោះឯង។​ អ្នក​ណាសាបព្រោះតាមលោកីយ៍​ អ្នកនោះក៏នឹងច្រូតយកផល​ ដែល​តែងតែ​រលួយ​មក​ពី​លោកីយ៍ដែរ។​ រីឯអ្នកដែលសាបព្រោះខាងព្រះវិញ្ញាណវិញ​ នឹង​ច្រូត​យក​ផលជាជីវិត​អស់​កល្បជានិច្ចមកពីព្រះវិញ្ញាណ។

បន្ទរ៖ ឱព្រះអម្ចាស់អើយ! ព្រះបន្ទូលសន្យារបស់ព្រះអង្គនៅស្ថិតស្ថេរអស់កល្បជានិច្ច។
—ព្រះបន្ទូលព្រះអង្គជាសេចក្តីពិត នៅគ្រប់ជំនាន់តរៀង​ទៅ។
ពាក្យអធិដ្ឋាន

 

ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កាឡ ៦,៩-១០

យើង​មិន​ត្រូវ​នឿយ‌ណាយ​នឹង​ប្រព្រឹត្ត​អំពើ​ល្អ​ឡើយ ដ្បិត​ប្រសិន​បើ​យើង​មិន​បាក់​ទឹក​ចិត្ត​ទេ​នោះ ដល់​ពេល​កំណត់ យើង​នឹង​ច្រូត​បាន​ផល​ជា​មិន​ខាន។ ហេតុ​នេះ ពេល​យើង​មាន​ឱកាស​នៅ​ឡើយ យើង​ត្រូវ​ប្រព្រឹត្ត​អំពើ​ល្អ​ចំពោះ​មនុស្ស​ទាំង​អស់ ជា​ពិសេស ចំពោះ​បង‌ប្អូន​រួម​ជំនឿ។

បន្ទរ៖ ឱ​ព្រះ‌អម្ចាស់​អើយ ពី​ក្នុង​រណ្ដៅ​ដ៏​ជ្រៅទូល‌បង្គំស្រែក​អង្វរ​ព្រះ‌អង្គ។
—ទូល‌បង្គំនឹងធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។
ពាក្យអធិដ្ឋាន

 


Theme: Overlay by Kaira