អត្ថបទព្រះគម្ពីរ
ថ្ងៃច័ន្ទ ទី១៣ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៤ រដូវធម្មតា
ព័ណ៌បៃតង

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ ធម ២,១-៨

ជាបឋម ​ខ្ញុំសូមផ្ដែផ្ដាំឲ្យទូលសូមព្រះជាម្ចាស់ អធិដ្ឋាន និងអង្វរព្រះអង្គទាំងអរព្រះគុណសម្រាប់មនុស្សទាំងអស់ផង សម្រាប់ស្ដេច និងសម្រាប់អ្នកកាន់អំណាចគ្រប់ៗរួប ដើម្បីឲ្យយើងរស់នៅសុខក្សេមក្សាន្ដ គ្មានចលាចល ទាំងការប្រណិប័តន៍ព្រះជាម្ចាស់អស់ពីចិត្ត និងមានជីវិតថ្លៃថ្លូរ ។ នេះហើយជាការល្អ និងគាប់ព្រះហប្ញទ័យព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់យើង ដែលទ្រង់សព្វព្រះហឬទ័យឲ្យមនុស្សទាំងអស់បានទទួលការសង្គ្រោះ និងបានស្គាល់សេចក្ដីពិតយ៉ាងច្បាស់ ដ្បិតមានព្រះជាម្ចាស់តែមួយ មានស្ពានមេត្រីតែមួយរវាងព្រះជាម្ចាស់និងមនុស្សលោក គឺព្រះគ្រីស្ដយេស៊ូជាមនុស្សម្នាក់ ដែលបានបូជាព្រះជន្មដើម្បីលោះមនុស្សទាំងអស់។ នេះជាសក្ខីភាពមួយដែលព្រះជាម្ចាស់បានបង្ហាញនៅពេលកំណត់ ព្រះអង្គក៏បានតែងតាំងខ្ញុំឲ្យប្រកាសសក្ខីភាពនេះ និងឲ្យខ្ញុំធើ្វជាសាសនទូត ព្រមទាំងធើ្វជាគ្រូអប់រំសាសន៍ដទៃអំពីសេចក្ដីពិត ។ ខ្ញុំនិយាយពិតឥតកុហកទេ ។
ហេតុនេះហើយ បានជានៅគ្រប់ទីកន្លែង ខ្ញុំចង់ឲ្យបុរសៗអធិដ្ឋាន ទាំងលើកដៃឡើងលើ ដោយចិត្តបរិសុទ្ធ ឥតមានកំហឹង​ ឬប្រកែកគ្នាឡើយ ។

ទំនុកតម្កើងលេខ​ ១២៨ (២៧) ,១ក-២.៧-៩       បទព្រហ្មគិតិ

១.ឧិព្រះអង្គម្ចាស់អើយ ខ្ញុំស្រែកហើយរកព្រះអង្គ
ទ្រង់ជាថ្មដាបាំង ការពារឃាំងទូលបង្គំ  ។
សូមទ្រង់ស្ដាប់សម្រែកដែលខ្ញុំស្រែកស្ទើរទួញយំ​
បើទ្រង់នៅសំងំ នោះរូបខ្ញុំធ្លាក់មរណា ។
២. ពេលខ្ញុំដង្ហោយហៅលើកដៃទៅទីសក្ការ
គ្រប់ពេលតែងវាចាសូមមេត្តាសណ្ដាប់ផង ។
៧.ព្រះជាម្ចស់ជាបន្ទាយកំពែងរាយខែលព័ទ្ធជុំ
ការពារសង្គ្រោះខ្ញុំទូលបង្គំគួរទុកចិត្ត ។
ខ្ញុំរីករាយសប្បាយ លែងខ្វល់ខ្វាយឈប់ភ័យភិត
សរសើរព្រះម្ចាស់ពិត ដោយមានបទច្រៀងតម្កើង ។
៨.ព្រះម្ចាស់ជាកម្លាំងការពារពាំងរាស្រ្ដព្រះអង្គ
ទ្រង់ជាកំពែងផងសម្រាប់សង្រ្គោះព្រះគ្រីស្ដ ។
៩.ឧិព្រះជាអម្ចាស់ សូមសង្គ្រោះប្រជារាស្រ្ដ
ទ្រង់ជាគង្វាលឈ្លាសវៃរវាសថែទាំគេ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ៣,១៦

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ស្រឡាញ់មនុស្សលោកខ្លាំងណាស់ ហេតុនេះហើយ បានជាព្រះអង្គប្រទានព្រះបុត្រាតែមួយរបស់ព្រះអង្គមក ដើម្បីឲ្យអស់អ្នកដែលជឿលើព្រះបុត្រាមានជីវិតអស់កល្បជានិច្ច ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក​ , ១-១០

ព្រះយេស៊ូយាងចូលទៅក្រុងកាផានុម ។ នៅក្រុងនោះ មានអ្នកបម្រើសំណព្វចិត្តរបស់នាយទានរ៉ូម៉ាំងម្នាក់ មានជំងឺជាទម្ងន់ ជិតស្លាប់ទៅហើយ ។ ពេលនាយទាហាននោះឮគេនិយាយអំពីព្រះយេស៊ូ លោកក៏បានចាត់ចាស់ទុំនៃជនជាតិយូដាខ្លះ ឲ្យទៅយាងព្រះអង្គមកប្រោសអ្នកបម្រើរបស់លោក ។ ចាស់ទុំទាំងនោះហៅគាល់ព្រះយេស៊ូទទូចអង្វរព្រះអង្គថា៖ «នាទាហាននោះជាមនុស្សម្នាក់ ដែលគួរលោកប្រោសប្រណីដល់គាត់ ព្រោះគាត់ស្រឡាញ់ជាតិសាសន៍របស់យើង ថែមទាំងបានសាងធម្មសាលាឲ្យយើងផង »។
ព្រះយេស៊ូយាងទៅជាមួយចាស់ទុំទាំងនោះ ។ លុះព្រះអង្គយាងជិតដល់ហើយ នាទាយហាន ចាត់មិត្តភក្ដិរបស់លោកឲ្យមកទូលថា៖ «លោកម្ចាស់! មិនចាច់អញ្ជើញចូលផ្ទះខ្ញុំប្របាទទេ ដ្បិតខ្ញុំប្របាទមានឋានៈទន់ទាបណាស់ មិនសមនិងទទួលលោកក្នុងផ្ទះខ្ញុំប្របាទឡើយ ហេតុនេះហើយបានជា ខ្ញុំប្របាទមិនហ៊ានមកជួបលោកផ្ទាល់ ។ សូមលោកមានប្រសាសន៍តែមួយម៉ាត់ នោះអ្នកបម្រើរបស់ខ្ញុំប្របាទ នឹងជាសះស្បើយមិនខាន ។ ខ្ញុំប្របាទជាអ្នកនៅក្រោមបញ្ជាគេ ហើយក៏មានកូនទាហាន នៅក្រោមបញ្ជាខ្ញុំប្របាទដែរ ។ បើខ្ញុំប្របាទបញ្ជានរណាម្នាក់ឲ្យទៅ គេប្រាកដជាទៅ បើប្រាប់ឲ្យម្នាក់ទៀតមក គេនឹងមក។ ពេលខ្ញុំព្រះបាទប្រាប់ឲ្យអ្នកបម្រើធើ្វការអ្វីមួយ គេនឹងធើ្វតាម» ។ កាលព្រះយេស៊ូព្រះសណ្ដាប់ពាក្យទាំងនេះហើយ ព្រះអង្គស្ងើចសរសើរនាយទាហាននោះណាស់ ។ ព្រះអង្គងាកទៅរកបណ្ដាលជនដែលដើរតាមព្រះអង្គ ហើយមានព្រះបន្ទូលថា៖« ខ្ញុំមិនដែលឃើញមនុស្សណា មានជនឿបែបនេះឡើយ ទោះបីនៅស្រុកអ៊ីស្រាអែលក៏គ្មានផង» ។ មិត្តភក្ដិដែលនាយទាហានចាត់ឲ្យមក ក៏វិលត្រឡប់ទៅវិញ ឃើញអ្នកបម្រើបានជាសះស្បើយ ។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
126 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira