អត្ថបទព្រះគម្ពីរ
ថ្ងៃសុក្រ ទី១០ ខែកញ្ញា ឆ្នាំ២០២១
អាទិត្យទី២៣ រដូវធម្មតា
ព័ណ៌បៃតង

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី ១ របស់គ្រីស្ដទូតប៉ូលផ្ញើជូនលោកធីម៉ូថេ ១ធម ១,១-២.១២-១៤

ខ្ញុំប៉ូល ជាទូតរបស់ព្រះគ្រីស្ដយេស៊ូ! តាមបញ្ជារបស់ព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃយើង និងតាមបញ្ជារបស់ព្រះគ្រីស្ដយេស៊ូ ជាទីសង្ឃឹមនៃយើង មកដល់ធីម៉ូថេ ជាកូនដ៏ពិតប្រាកដរបស់ខ្ញុំក្នុងជំនឿ ។ សូមព្រះជាម្ចាស់ជាព្រះបិតា និងព្រះគ្រីស្ដយេស៊ូជាព្រះអម្ចាស់នៃយើង ប្រណីសន្ដោស មេត្តាករុណា និងប្រទានសេចក្ដីសុខសាន្ដដល់បងប្អូន ។
ខ្ញុំសូមអរព្រះគុណព្រះគ្រីស្ដយេស៊ូ ជាអម្ចាស់នៃយើង ដែលបានប្រទានកម្លាំងមកខ្ញុំ! ព្រោះព្រះអង្គបានរាប់ខ្ញុំជាមនុស្សគួរឲ្យទុកចិត្ត ហើយតែងតាំងខ្ញុំឲ្យបម្រើព្រះអង្គ។ ទោះបីពីដើមខ្ញុំធ្លាប់ប្រមាថ ធើ្វទុក្ខបុកម្នេញ និងប្រព្រឹត្តអំពើឃោរឃៅក៏ដោយ ក៏ព្រះអង្គមានព្រះហប្ញទ័យមេត្តាករុណាដល់ខ្ញុំដែរ ព្រោះកាលណោះ ខ្ញុំគ្មានជំនឿ ហើយ​មិនយល់កិច្ចការដែលខ្ញុំប្រព្រឹត្ត ។ ប៉ុន្ដែ ព្រះអម្ចាស់នៃយើងប្រណីសន្ដោសខ្ញុំច្រើនពន់ប្រមាណ ទ្រង់ប្រោសប្រទានឲ្យខ្ញុំមានជំនឿ និងមានសេចក្ដីស្រឡាញ់ ដោយរួមក្នុងអង្គព្រះគ្រីស្ដយេស៊ូ ។

ទំនុកតម្កើងលេខ​ ១៦ (១៥) ,១-២.៥.៧-៨.១១        បទពាក្យ៧

១.ឧិព្រះជាម្ចាស់ដ៏ឧត្តម សូមការពារខ្ញុំឲ្យសុខសាន្ដ
ដ្បិតទូលបង្គំសូមផ្ញើប្រាណជ្រកក្រោមទីស្ថានម្លប់បារមី  ។
២.ខ្ញុំសូមទូលថ្វាយព្រះម្ចាស់ថាព្រះអង្គពិតជាអម្ចាស់ថ្លៃ
ក្រៅពីព្រះអង្គឥតមានអ្វីផ្ដល់មង្គលជ័យគ្រាអាស្នន ។
៥. បពិត្រព្រះអង្គម្ចាស់ឧត្តមព្រះអង្គជាចំណែកស្រស់ស្រាយ
មត៌កនៃខ្ញុំឥតក្លែងក្លាយផ្ដល់អ្វីទាំងឡាយតាមប្រាថ្នា ។
៧.ខ្ញុំសូមតម្កើងព្រះអម្ចាស់ព្រោះព្រះអង្គនេះសែនមោះមុត
ទ្រង់ផ្ដល់យោបល់ខ្ញុំម្នាក់គត់ទោះយប់ងងឹតក៏តឿនដែរ ។
៨.ខ្ញុំនឹកដល់ព្រះអម្ចាស់ជាប់ដែលជាទម្លាប់ទ្រង់គង់ក្បែរ
ខាងស្ដាំរូបខ្ញុំឥតប្រូលប្រែខ្ញុំមិនបែកបែរញាប់ញ័រឡើយ ។
១១.ព្រះអង្គបង្ហាញផ្លូវជីវិតឲ្យខ្ញុំឃើញពិតគ្មានភ័យព្រួយ
ដោយព្រះអង្គគង់នៅជាមួយទូលបង្គំគមានព្រួយអរសប្បាយ ។
ដោយព្រះអង្គគង់នៅខាងស្ដាំជាប់ជាប្រចាំមិនជិនណាយ
ទូលបង្គំសែនរីករាយសប្បាយអស់កល្បវែងឆ្ងាយតរៀងទៅ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ១៧,១

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់! ព្រះបន្ទូលព្រះអង្គជាសេចក្ដីពិត ។
សូមប្រោសយើងខ្ញុំឲ្យបានបរិសុទ្ធដោយសារសេចក្ដីពិតនោះផង ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក​ , ៣៩-៤២

ព្រះយេស៊ូមានព្រះបន្ទូលជាពាក្យប្រស្នាទៅកាន់ក្រុមសាវ័កថា៖ «មនុស្សខ្វាក់ពុំអាចនាំមនុស្សខ្វាក់ម្នាក់ទៀតបានឡើយ ។ បើធើ្វដូច្នោះ មុខជាធ្លាក់រណ្ដៅទាំងពីរនាក់មិនខាន ។​ ពុំដែលមានសិស្សណាធំជាងគ្រូឡើយ ប៉ុន្ដែ សិស្សដែលបានទទួលចំណោះសព្វគ្រប់អាចស្មើនឹងគ្រូបាន ។ ហេតុអ្វីអ្នកមើលឃើញល្អងធូលី នៅក្នុងភ្នែករបស់បងប្អូនអ្នក តែមើលមិនឃើញធ្នឹមនៅក្នុងភ្នែករបស់អ្នកផ្ទាល់ដូច្នេះ ? បើអ្នកមើលធ្នឹមនៅក្នុងភ្នែករបស់អ្នកមិនទាំងឃើញផង ម្ដេចក៏ហ៊ាននិយាយទៅបងប្អូនថា ទុកឲ្យខ្ញុំផ្ដិតយកល្អងធូលីនេះចេញពីភ្នែកអ្នក?។​ មនុស្សមានពុតអើយ! ចូរយកធ្នឹមចេញពីភ្នែកអ្នកមុនសិន ទើបអាចមើលឃើញច្បាស់ល្មមនឹងផ្ដិតយកល្អងធូលីចេញពីផ្នែករបស់បងប្អូនបាន» ។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
112 Views

Posted in មិន​មាន​ចំណាត់​ក្រុមTagged ,
Theme: Overlay by Kaira