អត្ថបទថ្ងៃច័ន្ទ-អាទិត្យទី២១ រដូវធម្មតា

ថ្ងៃច័ន្ទ ទី២៣ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង

សន្តី រ៉ូសា នៅក្រុងលីម៉ា ជាព្រហ្មចារីនី

នាងអ៊ីសាបែល នៅអូលីវ៉ា ហៅរ៉ូសា (ឈ្មោះនេះមានន័យថា “កូឡាប” ព្រោះនាងមានថ្ពាល់ក្រហមស្អាតល្អ) កើតនៅប្រទេសប៉េរូ (ទ្វីបអាមេរិក​ខាងត្បូង)​ឆ្នាំ១៥៨៦។ កាលនាងមានអាយុម្ភៃឆ្នាំ នាងសម្រេចចិត្ត​ចូលបួសជាសមាជិកក្រុមគ្រួសារ​ដូមីនីកូ ដូចសន្តីកាតារីណា នៅស៊ីអេណាដែរ។ នាងបានរស់នៅក្នុងខ្ទមតូចមួយ ក្នុងចំការឪពុកម្តាយនាង ទាំងតមអាហារ និងធ្វើទុក្ខកិរិយាជាទម្ងន់។ នាងទទួលមរណភាពក្នុងជន្មាយុសាមសិបឆ្នាំ (១៦១៧)។ ពេលនាងទទួលមរណភាពនាងពោលថា៖ “ឱព្រះយេស៊ូ! ឱព្រះយេស៊ូ! សូមគង់នៅជាមួយខ្ញុំផង”។

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងលិខិតទី១របស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រងថេស្សាឡូនិក ១ថស ១,១-៥.៨ឥ-១០

យើងប៉ូល ស៊ីលវ៉ាន និងធីម៉ូថេ សូមជម្រាបមកព្រះសហគមន៍នៅក្រុងថេស្សាឡូនិក ​ដែលកើតមកដោយសារព្រះជាម្ចាស់ជាបិតា និងដោយសារព្រះអម្ចាស់យេស៊ូគ្រីស្ដ។​ សូម​ព្រះអង្គមេត្តាប្រណីសន្ដោស និងប្រទានសេចក្ដីសុខសាន្ដដល់អស់បងប្អូន ។
នៅពេលយើងអធិដ្ឋាន យើងតែងនឹកគិតដល់បងប្អូនទំាងអស់ជាដរាប ហើយអរព្រះ​គុណព្រះជាម្ចាស់ ព្រោះតែបងប្អូនជានិច្ច ។ យើងនឹកចំាអំពីជំនឿដែលនំាឲ្យបងប្អូនបញ្ចេញ​សកម្មភាព អំពីសេចក្ដីស្រលាញ់ដែលនំាឲ្យបងប្អូនធើ្វការនឿយហត់ និងអំពីសេចក្ដីសង្ឃឹម​ដែលនំាឲ្យបងប្អូនស៊ូទ្រំា ។ ជំនឿ សេចក្ដីស្រឡាញ់ និងសេចក្ដីសង្ឃឹម ដែលមាននៅចំពោះ​ព្រះភ័ក្រ្ដព្រះជាម្ចាស់ ជាព្រះបិតារបស់យើង គឺសុទ្ធតែមកពីព្រះយេស៊ូគ្រីស្ដជាអម្ចាស់នៃ​យើង ។
បងប្អូនជាទីស្រឡាញ់នៃព្រះអង្គម្ចាស់អើយ! យើងដឹងហើយថា ព្រះអង្គបានជ្រើសរើស​បងប្អូន ដ្បិតដំណឹងល្អដែលយើងបានជូនមកបងប្អូននេះ មិនមែនមកត្រឹមតែពាក្យសម្ដី​ប៉ុណ្ណោះទេ គឺមកដោយមានប្ញទា្ធនុភាព និងដោយព្រះវិញ្ញាណដ៏វិសុទ្ធ និងដោយទទួលលទ្ធ​ផលយ៉ាងអស្ចារ្យថែមទៀតផង ។ កាលយើងនៅជាមួយបងប្អូន យើងបានប្រព្រឹត្តរបៀបណា​សម្រាប់ជាប្រយោជន៍ដល់បងប្អូននោះ  បងប្អូនជ្រាបស្រាប់ហើយ ជំនឿបងប្អូនលើព្រះជា​ម្ចាស់បានឮខ្ទរខ្ចាយទៅគ្រប់ទីកន្លែង។ ដូច្នេះ យើងមិនបាច់និយាយអ្វីទៀតឡើយ។ មនុស្ស​ម្នារបៀបរៀបអំពីរបៀបដែលបងប្អូនទទួល យើងនៅពេលដែលយើងមករកបងប្អូន និងអំពី​របៀបដែលបងប្អូនលះបង់ព្រះក្លែងក្លាយ បែរមករកព្រះជាម្ចាស់ ដើម្បីគោរពបម្រើព្រះអង្គ ​ដែលមានព្រះជន្មគង់នៅ និងជាព្រះដ៏ពិតប្រាកដ ។ បងប្អូនក៏ទន្ទឹងរង់ចំាព្រះបុត្រារបស់ព្រះ​អង្គយាងពីស្ថានបរមសុខមក គឺព្រះយេស៊ូដែលព្រះអង្គបានប្រោសឲ្យទទួលព្រះជន្មដ៏រុងរឿង​។​ព្រះយេស៊ូនេះហើយដែលព្រះអង្គបានប្រោសយើងឲ្យរួចពីព្រះពិរោធដែលកំពុងតែមក ។

ទំនុកតម្កើងលេខ​ ១៤៩,១-៦          បទកាកគតិ

១. សូមច្រៀងបទថ្មី ថ្វាយព្រះម្ចាស់ថ្លៃ សូមសរសើរកោត ព្រះអង្គក្នុងចំ-
ណោមកូនចៅសោតអង្គប្រជុំផ្ដោតថ្វាយព្រះអង្គផង ។
២.សូមប្រជាជនអ៊ីស្រាអែលគន់គយចិត្តប៉ុនប៉ងសប្បាយរីករាយ
ដោយទ្រង់បានប-បង្កើតអ្នកឲ្យចង់គោរពព្រះមហាក្សត្រ ។
៣.សូមនំាគ្នារំាជាកិត្តិយសធំថ្វាយព្រះម្ចាស់ក្ដាត់សូមផ្គុំតន្រ្ដី
ទះស្គរភ្លេងភ្លាត់ដេញចាប៉ីក្រាប់ពិណផងថ្វាយព្រះ ។
៤.ដ្បិតព្រះអង្គម្ចាស់សព្វព្រះទ័យណាស់ប្រទានតេជះឲ្យប្រជាជន
ប្រោសអ្នកតូចទាបឲ្យមានជម្នះទំាងសិរីយស ។
៥.សូមឲ្យអ្នកជឿសង្ឃឹមពឹងលើព្រះសុខឥតគ្រោះរីករាយសប្បាយ
ជោគជ័យមានឈ្មោះត្រេកអរឥតលស់ពេលមានជោគជ័យ។
៦.សូមទំាងអស់គ្នាកោតរាល់វេលាសរសើរម្ចាស់ថ្លៃមាត់ពោលពាក្យល្អ
មានដាវនៅដៃសព្វទុក្ខចង្រៃកម្ចាត់ឲ្យអស់ ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ យហ ១០,២៧

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះអម្ចាស់យេស៊ូ! ព្រះអង្គពិតជាគង្វាលដ៏ពិតប្រាកដតែមួយ។
យើងខ្ញុំស្ដាប់សំឡេងព្រះអង្គ ហើយទៅតាមព្រះអង្គ ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ​ ​ ២៣,១៣-២២

ព្រះយេស៊ូមានព្រះបន្ទូលថា៖ «នែ! ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ អ្នករាល់​គ្នាត្រុវវេទនាជាពុំខាន! ព្រោះអ្នករាល់គ្នាបិទទ្វារមិនឲ្យមនុស្ស​ចូរទៅព្រះរាជ្យស្ថានបរមសុខ! ​អ្នករាល់គ្នាមិនត្រឹមតែ​មិនបានចូលខ្លួនឯងប៉ុណ្ណោះទេ គឺថែមទំាងរារំាងអ្នក​ដែលចង់ចូលមិន​ឲ្យគេចូលទៀតផង!។ ពួកធម្មាចារ្យ និងពួកផារីស៊ីដ៏មានពុតអើយ! អ្នករាល់គ្នាត្រូវវេទនាជា​ពុំខាន! ព្រោះអ្នករាល់គ្នាធើ្វដំណើរតាមផ្លូវទឹក និងតាមផ្លូវគោក ស្វែងរកបញ្ជុះបញ្ជូលគេឲ្យ​ចូលសាសនារបស់អ្នករាល់គ្នា យ៉ាងហោចណាស់ឲ្យបានមនុស្សម្នាក់ដែរ ។ លុះគេចូល​សាសនាហើយ អ្នករាល់គ្នាធើ្វឲ្យគេរឹតតែអាក្រក់ជួជាតិជាងអ្នករាល់គ្នាមួយទ្វេជាពីរ។ ពូក​អ្នកដឹកនំាកង្វាក់អើយ! អ្នករាល់គ្នាត្រូវវេទនាជាពុំខាន! ព្រោះអ្នករាល់គ្នានិយាយថា បើអ្នក​ស្បថដោយយកព្រះវិហារធើ្វជាសាក្សី ពាក្យសម្បថនោះ យកជាការពុំបានទេ។ ផ្ទុយទៅវិញ​បើស្បថយកមាសព្រះវិហារធើ្វជាសាក្សី ទើបយកជាការបាន។ មនុស្សលេលាកង្វាក់អើយ!​មាស ឬព្រះវិហារដែលធើ្វឲ្យមាសទៅជាវត្ថុពិសិដ្ឋ តើមួយណាសំខាន់ជាង?។ អ្នករាល់គ្នា​និយាយទៀតថា អ្នកណាស្បថដោយយកអាសនៈធើ្វជាសាក្សី ពាក្យសម្បថនោះយកជាការ​ពុំបានទេ។ ផ្ទុយទៅវិញ បើស្បថដោយយកតង្វាយលើអាសនៈ​ធើ្វជាសាក្សីទើបយកជាការ​បាន ។ មនុស្សកង្វាក់អើយ! តង្វាយដែលគេង្វាយលើអាសនៈឬអាសនៈ ដែលធើ្វឲ្យតង្វាយ​ទៅជាតង្វាយពិសិដ្ឋ តើមួយណាសំខាន់ជាង? ។ ដូច្នេះ អ្នកណាស្បថដោយយកអាសនៈ​ជាសាក្សី អ្នកនោះមានទំាងអាសនៈ មានទំាងអ្វីៗនៅលើអាសនៈជាសាក្សីមែន ។ អ្នកណា​ស្បថដោយយកព្រះវិហារជាសាក្សី អ្នកនោះមានទំាងព្រះវិហារ មានទំាងព្រះជាម្ចាស់​ដែលគង់នៅក្នុងព្រះវិហារជាសាក្សី អ្នកណាស្បថដោយយកស្ថានបរមសុខជាសាក្សី អ្នកនោះ​មានទំាងបល្ល័ង្ករបស់ព្រះជាម្ចាស់ មានទំាងព្រះជាម្ចាស់ ដែលគង់នៅលើបល័្កង្កជាសាក្សី» ។

127 Views

Theme: Overlay by Kaira