អត្ថបទថ្ងៃច័ន្ទ អាទិត្យទី២០ រដូវធម្មតា

ថ្ងៃច័​​ន្ទ ទី១៦ ខែសីហា ឆ្នាំ២០២១ ព័ណបៃតង

បុណ្យសន្តៈ ស្ទេផាន
ជាព្រះមហាក្សត្រប្រទេសហុងគ្រី

ព្រះបាទស្ទេផាន (៩៧០-១០៣៨) ជាព្រះមហាក្សត្រគ្រីស្តបរិស័ទមុនគេ នៅប្រទេសហុងគ្រី។ ទ្រង់បានអញ្ជើញលោកសង្យឺកាតូលិកពីអារាមគ្លូនី (ប្រទេសបារាំង) ឱ្យមកនាំដំណឹងល្អក្នងរាជាណាចក្ររបស់ព្រះអង្គ។ នៅឆ្នាំ១០០០ សម្តេច ប៉ាបស៊ីលវែស្ត្រទី២ បានបំពាក់ “មកុដដ៏វិសុទ្ធ” ថ្វាយព្រះអង្គ។ មកុដនេះត្រឡប់ទៅជាសញ្ញាបញ្ជាក់ថា ប្រជាជននានា ដែលរស់នៅខាងអឺរ៉ុបកណ្តាលរួមគ្នាក្រោមការត្រួតត្រារបស់ព្រះមហាក្សត្រ។

អត្ថបទទី១ ឆ្នាំសេស
សូមថ្លែងព្រះគម្ពីរវីរបុរស វប ២,១១-១៩

ក្រោយពេលលោកយ៉ូស៊ូអាទទួលមរណភាពមក ជនជាតិអ៊ីស្រាអែលប្រព្រឹត្តអំពើ អាក្រក់ដែល មិនគាប់ព្រះហឫទ័យព្រះអម្ចាស់ គឺនាំគ្នាគោរពបម្រើព្រះបាល។ ពួកគេបោះបង់ចោលព្រះអម្ចាស់ជា ព្រះនៃបុព្វបុរសរបស់គេ ដែលបាននាំគេចេញពីស្រុកអេស៊ីបមក។ គេបែរទៅគោរពព្រះផ្សេងៗ ក្នុង ចំណោមព្រះនានារបស់ប្រជាជនដែលរស់នៅជុំវិញពួកគេ។ ពួកគេក្រាបថ្វាយបង្គំព្រះទាំងនោះ ជា មូលហេតុបណ្តាលឱ្យព្រះអម្ចាស់ទ្រង់ព្រះពិរោធ។ ពួកគេបោះបង់ចោលព្រះអម្ចាស់ទៅគោរពបម្រើ ព្រះបាលនិងព្រះអាស្តារ៉ូតវិញ។ ព្រះអម្ចាស់ទ្រង់ព្រះពិរោធនឹងជនជាតិអ៊ីស្រាអែលយ៉ាងខ្លាំង ហើយ ប្រគល់ពួកគេ ឱ្យធ្លាក់ទៅក្នុងកណ្តាប់ដៃពួកចោរព្រៃ ដែលប្លន់យកទ្រព្យសម្បត្តិពួកគេ។ ព្រះអង្គ ប្រគល់ពួកគេឱ្យខ្មាំងសត្រូវនៅជុំវិញ យកទៅធ្វើជាទាសករ។ ពួកគេពុំអាចទប់ទល់នឹងខ្មាំងសត្រូវ បានឡើយ។ រាល់ពេលដែលពួកគេចេញទៅច្បាំង ព្រះអម្ចាស់ធ្វើឱ្យគេបរាជ័យជានិច្ច ដូចទ្រង់មាន ព្រះបន្ទូលព្រមានរួចស្រេចហើយ។ ដូច្នេះ ពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។ គ្រានោះ ព្រះអម្ចាស់ធ្វើឱ្យ មានវីរបុរសងើបឡើង រំដោះពួកគេកើតទុក្ខវេទនាយ៉ាងខ្លាំង។ គ្រានោះ ព្រះអម្ចាស់ធ្វើឱ្យវីរបុរសងើប ឡើង រំដោះពួកគេឱ្យរួចពីកណ្តាប់ដៃចោរព្រៃ។ ប៉ុន្តែ ពួកគេមិនស្តាប់បង្គាប់អស់លោកវីរបុរស ដែលជា អ្នកដឹកនាំរបស់ខ្លួនឡើយ ពួកគេនាំគ្នាក្បត់ព្រះជាម្ចាស់ បែរទៅគោរពថ្វាយបង្គំព្រះដទៃ។ ពួកគេឆាប់ ងាកចេញពីមាគ៌ារបស់បុព្វបុរស គឺពួកគេពុំបានប្រតិបត្តិតាមវិន័យរបស់ព្រះ អម្ចាស់ដូចពួកបុព្វបុរស ទេ។ ពេលព្រះអម្ចាស់តែងតាំងវីរបុរសណាម្នាក់ឡើង ព្រះអង្គគង់ជាមួយវីរបុរសនោះ ហើយសង្គ្រោះ ពួកគេឱ្យរួចពីកណ្តាប់ដៃរបស់ខ្មាំងសត្រូវក្នុងមួយជីវិតរបស់លោក ដ្បិតព្រះអម្ចាស់អាណិតមេត្តាពួកគេ នៅពេលទ្រង់ឮពួកគេស្រែកថ្ងូរ ដោយខ្មាំងសត្រូវសង្កត់សង្កិននិងធ្វើបាប។ លុះវីរបុរសនោះទទួល មរណភាពផុតទៅ ពួកគេនាំគ្នាប្រព្រឹត្តអំពើអាក្រក់សាជាថ្មី លើសពីដូនតាទៅទៀត។ ពួកគេបែរទៅ គោរពបម្រើនិងក្រាបថ្វាយបង្គំព្រះដទៃ គឺពួកគេពុំលះបង់អំពើអាក្រក់ និងចរិតចចេសរឹងរូសរបស់ខ្លួន ឡើយ។

ទំនុកតម្កើងលេខ​ ១០៦(១០៥),២.៤.៦.៣៥-៣៧.៣៩-៤០.៤៣-៤៤   បទពាក្យ ៧

២.តើអ្នកណាអាចរាប់ពីស្នាព្រះហស្តអស្ចារ្យច្រើនបំផុត
តើនរណាអាចថ្កើងបានរហូតសរសើរឱ្យសព្វទាំងអស់បាន ។
៤.បពិត្រព្រះជាអម្ចាស់ថ្លៃពេលគាប់ព្រះទ័យរាស្រ្តព្រះអង្គ
សូមនឹកដល់ទូលបង្គំផងកុំបោះកុំបង់ខ្ញុំកំព្រា  ។
៦.យើងខ្ញុំបានធ្វើអំពើបាបអាក្រក់ឆ្អេះឆ្អាបច្រើនពេកកូវ
ដូចបុព្វបុរសកន្លងទៅធ្វើរឿងអាស្រូវមិនទំនង  ។
៣៥.ពួកគេបែរទៅជាប់ព័ន្ធពាក់ជាមួយអ្នកសាសន៍នានា
ហើយគេបានរៀនតៗគ្នាប្រព្រឹត្តពាលាតាមសាសន៍ផ្សេង  ។
៣៦.គេថ្វាយបង្គំព្រះក្លែងក្លាយរៀងរាល់តែថ្ងៃគ្មានកោតក្រែង
ថ្ងៃក្រោយគេនឹងសោកសង្រេងខ្ដោយសារខ្លួនឯងនាំវិនាស  ។
៣៧.គេយកបុត្រភ្ងារទាំងស្រីប្រុស ធ្វើយញ្ញទាំងខុសគ្មានអៀនខ្មាស
ទៅថ្វាយអារក្សដោយផ្តេសផ្តាសថ្វាយទៅដល់ព្រះមិនដឹងអី  ។
៣៩អំពើដែលពួកគេប្រព្រឹត្តធ្វើឱ្យដក់ដិតរៀងរហូត
គេបានក្បត់ព្រះតែមួយគត់ព្រោះគេមិនពុតមិនព្រមកែ  ។
៤០.ពេលនោះព្រះអម្ចាស់មិនទ្រាំនឹងប្រជាជនទ្រង់ទៀតទេ
ទ្រង់ព្រះពិរោធនឹងពួកគេដែលជាប្រជាផ្ទាល់ព្រះអង្គ  ។
៤៣.ទ្រង់សង្គ្រោះគេច្រើនលើកគ្រាគេនៅនាំគ្នាចង់ប៉ុនប៉ង
បះបោរប្រឆាំងនឹងព្រះអង្គបាបច្រើនកន្លងមិនព្រមឈប់  ។
៤៤.ពេលព្រះអង្គឮពួកគេស្រែកថ្ងូរថ្ងួចអនេកទាំងថ្ងៃយប់
ព្រះអង្គក៏មានព្រះទ័យស្ងប់លែងខឹងលែងស្អប់ថែមអាណិត  ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ មថ ១១,២៥

អាលេលូយ៉ា! អាលេលូយ៉ា!
អ្នកណាដាក់ចិត្តជាអ្នកក្រខ្សត់ អ្នកនោះមានសុភមង្គល
ដ្បិតពួកគេបានទទួលព្រះរាជ្យនៃស្ថានបរមសុខហើយ។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាថាយ មថ​ ១៩,១៦-២២

ពេលនោះ មានបុរសម្នាក់ចូលមកគាល់ព្រះយេស៊ូ ហើយទូលថា៖«លោកគ្រូ! តើខ្ញុំត្រូវប្រព្រឹត្ត អំពើល្អសប្បុរសអ្វីខ្លះ ដើម្បីឱ្យមានជីវិតអស់កល្បជានិច្ច?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «ហេតុដូចម្តេចបានជាអ្នកសួរខ្ញុំអំពីអ្វីដែលល្អសប្បុរសដូច្នេះ? មានតែព្រះជាម្ចាស់មួយព្រះអង្គប៉ុណ្ណោះ ដែលល្អសប្បុរស។ បើអ្នកចង់ចូលទៅក្នុងជីវិត ត្រូវប្រតិបត្តិតាមវិន័យទៅ»។
គាត់ទូលសួរព្រះអង្គថា៖«វិន័យអ្វីខ្លះ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖«កុំសម្លាប់មនុស្ស កុំប្រព្រឹត្តអំពើផិតក្បត់ កុំលួចទ្រព្យសម្បត្តិគេ កុំនិយាយកុហកធ្វើឱ្យគេមានទោស ចូរគោរពមាតាបិតា ចូរស្រឡាញ់បងប្អូនឯទៀតៗ ឱ្យបានដូចស្រឡាញ់ខ្លួនឯងដែរ»។ យុវបុរសនោះទូលព្រះអង្គថា៖« ខ្ញុំ បានប្រតិបត្តិតាមវិន័យទាំងនេះហើយ តើនៅខ្វះអ្វីទៀត?»។ ព្រះយេស៊ូមានព្រះបន្ទូលទៅគាត់ថា៖ «បើអ្នកចង់បានល្អគ្រប់លក្ខណៈ ចូរយកទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់អ្នក ទៅលក់ ហើយចែកប្រាក់ឱ្យ ជនក្រីក្រទៅ។ ធ្វើដូច្នេះទើបអ្នកបានកំណប់ដ៏ថ្លៃប្រសើរនៅស្ថានបរមសុខ រួចសឹមអញ្ជើញមកតាមខ្ញុំ! »។ កាលយុវបុរសនោះឮដូច្នេះ គាត់ត្រឡប់ទៅវិញ ទាំងព្រួយចិត្ត ដ្បិតគាត់មានទ្រព្យសម្បត្តិស្តុកស្តម្ភណាស់។

ខែ​តុលា 2024
ព្រ សុ អា
 123456
78910111213
14151617181920
21222324252627
28293031  
312 Views

Theme: Overlay by Kaira