ព្រះគម្ពីរជាព្រះបន្ទូលព្រះជាម្ចាស់(DEI VERBUM ២៤)។ ពាក្យ «គម្ពីរ» តាមភាសាឡាតាំងគឺ «ប៊ីប្លីយ៉ា» (BIBLIA) មានន័យថា សៀវភៅតែមួយ។ ពាក្យនេះមានឫសគល់មកពីភាសាក្រិកគឺពាក្យ ប៊ីប្លីយ៉ា (βιβλία) ដូចគ្នា តែក្នុងភាសាក្រិកមានន័យថា សៀវភៅទាំងឡាយ ប្រៀបបាននឹងបណ្ណាល័យតូចមួយ ដែលមានសៀវភៅផ្សេងៗគ្នាជាច្រើន។ គេបានប្រម៉ែប្រមូល និងចងក្រងសៀវភៅចំនួនទាំងអស់៧៣ក្បាលដាក់​​នៅក្នុងសៀវភៅតែមួយហៅថា ព្រះគម្ពីរ។ សៀវភៅមួយក្បាលៗនៅក្នុងព្រះគម្ពីរហៅថា កណ្ឌគម្ពីរ
បញ្ជីកណ្ឌគម្ពីរសាសនបញ្ញត្តិតាមព្រះសហគមន៍កាតូលិក​មានចំនួនកណ្ឌគម្ពីរទាំងអស់៧៣កណ្ឌ ដោយរាប់បញ្ចូលទាំង «ទុតិយកណ្ឌ»«បញ្ជីទី២» ចំនួន៧កណ្ឌគឺ កណ្ឌគម្ពីរយ៉ូឌីត តូប៊ីត ម៉ាកាបាយទី១និងទី២ ព្រះប្រាជ្ញាញាណ បេនស៊ីរ៉ាក់ និងបារូក។ ក្នុងចំណោមកណ្ឌគម្ពីរទាំង៧៣ បែងចែកជា២ភាគគឺ ទី១ ព្រះគម្ពីរសម្ពន្ធមេត្រីចាស់សម្ពន្ធមេត្រីទី១មានចំនួន៤៦កណ្ឌ និងទី២ ព្រះគម្ពីរសម្ពន្ធមេត្រីថ្មីមានចំនួន២៧កណ្ឌ

507 Views

Theme: Overlay by Kaira