ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

កូនចៀមដែលគង់នៅកណ្តាលបល្ល័ង្ក ទ្រង់នឹងឃ្វាលពួកគេ ព្រះអង្គនឹងនាំគេទៅរកប្រភពទឹកដែលផ្តល់ជីវិត (វវ ៧,១៧)។

បន្ទរ៖ ឱព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើងខ្ញុំ! សូមសង្រ្គោះយើងខ្ញុំដោយសារឫទ្ធានុភាពនៃឈើឆ្កាងរបស់ព្រះអង្គ! ព្រះអង្គបានសង្រ្គោះលោកសិលានៅលើទឹកសមុទ្រ សូមអាណិតអាសូរយើងខ្ញុំ !

បន្ទរ៖ ឱព្រះសង្រ្គោះនៃពិភពលោក សូមសង្រ្គោះយើងខ្ញុំ! នៅលើឈើឆ្កាង ព្រះអង្គបានលោះយើងខ្ញុំ ដោយបង្ហូរព្រះលោហិតរបស់ព្រះអង្គ។ ឱព្រះជាម្ចាស់អើយ! យើងខ្ញុំស្រែករកការសង្រ្គោះរបស់ព្រះអង្គ។

បន្ទរ៖ ឱព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើងខ្ញុំ! សូមសង្រ្គោះយើងខ្ញុំដោយសារ ឫទ្ធានុភាពនៃឈើឆ្កាងរបស់ព្រះអង្គ! ដោយព្រះអង្គសោយទិវង្គត ទ្រង់បានបំផ្លាញសេចក្តីស្លាប់ ហើយដោយការរស់ឡើងវិញរបស់ព្រះអង្គ ទ្រង់បានស្តារជីវិតសាជាថ្មី។

ព្រះអម្ចាស់ជាគង្វាលខ្ញុំ ខ្ញុំមិនខ្លាចអ្វីឡើយ។
ព្រះអង្គឱ្យខ្ញុំសម្រាកនៅតាមវាលស្មៅខៀវខ្ចី
ព្រះអង្គនាំខ្ញុំឆ្ពោះទៅកន្លែងស្ងាត់ នៅក្បែរមាត់ទឹក។
ព្រះអង្គប្រទានឱ្យខ្ញុំមានកម្លាំងឡើងវិញ
ព្រះអង្គនាំខ្ញុំដើរក្នុងផ្លូវដ៏សុចរិត ដោយយល់ដល់ព្រះកិត្តិនាមរបស់ព្រះអង្គ។
ទោះបីទូលបង្គំដើរកាត់ជ្រលងភ្នំនៃសេចក្តីស្លាប់ក៏ដោយ
ក៏ទូលបង្គំមិនខ្លាចអ្វីឡើយ ដ្បិតព្រះអង្គគង់នៅជាមួយទូលបង្គំ
ព្រះអង្គតាមការពារ និងរក្សាទូលបង្គំជានិច្ច។
ព្រះអង្គរៀបចំពិធីជប់លៀងឱ្យទូលបង្គំ នៅមុខបច្ចាមិត្តរបស់ទូលបង្គំ
ព្រះអង្គចាក់ប្រេងលើក្បាលទូលបង្គំ ព្រះអង្គបំពេញពែងទូលបង្គំយ៉ាងហូរហៀរ។
ព្រះអង្គនឹងប្រទានសុភមង្គល និងសម្តែងព្រះហឫទ័យប្រណីសន្តោស
មកទូលបង្គំយ៉ាងស្មោះស្ម័គ្រ ជារៀងរាល់ថ្ងៃអស់មួយជីវិត។
ដរាបណាខ្ញុំមានជីវិត នោះខ្ញុំនឹងរស់នៅក្នុងព្រះដំណាក់របស់ព្រះអម្ចាស់ជានិច្ច។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

គេនឹងឃើញបុត្រមនុស្សយាងមកលើពពក ក្នុងផ្ទៃមេឃ (ម៉ាថាយ ២៤,៣០)។

(ក)

(បទពាក្យ ៧)

២-ព្រះម្ចាស់សម្តែងឱ្យគេស្គាល់រូបព្រះអង្គផ្ទាល់នៅយូដា
ឯអ៊ីស្រាអែលល្បីអស្ចារ្យព្រះនាមនេះណាឮឆ្ងាយក្រៃ
៣-ព្រះពន្លាជ័យល្អប៉ប្រឹមយេរូសាឡឹមក្រុងល្បាញល្បី
ដំណាក់ព្រះអង្គដ៏ប្រិមប្រិយ៍ស្ថិតនៅលើដីក្រុងស៊ីយ៉ូន
៤-គឺទីនោះហើយទ្រង់សម្រេចព្រះអង្គកម្ទេចឱ្យហ្មត់សូន្យ
គ្រឿងសស្ត្រាវុធច្រើនរាប់ផ្លូនធ្នូដាវមាំមួនកប់ក្នុងដី
៥-បពិត្រព្រះម្ចាស់ដ៏ឧត្តមព្រះអង្គជិតជុំដោយសិរី
រុងរឿងចិញ្ចែងចិញ្ចាចក្រៃពេលត្រឡប់វៃមកពីភ្នំ
៦-ទ្រង់ដកអាវុធពីអ្នកច្បាំងគេហេវហត់ខ្លាំងស្ទើររលំ
ទាហានពូកែដេកសំងំមិនមកជួបជុំលែងប្រយុទ្ធ
៧-ឱព្រះនៃលោកយ៉ាកុបអើយទ្រង់គំរាមហើយគេតក់ស្លុត
រទេះចំបាំងគាំងរហូតសេះដើរមិនរួចលែងអង់អាច
សូមកោតសរសើរព្រះបិតាព្រះបុត្រានិងព្រះវិញ្ញាណ
ដែលគង់ស្ថិតស្ថេរឥតសៅហ្មងយូរលង់កន្លងតរៀងទៅ

(ខ)

ព្រះ‌អង្គ​អើយ ព្រះ‌អង្គគួរជាទីស្ញែងខ្លាចណាស់!
ពេលព្រះអង្គព្រះពិរោធ តើនរណាអាចទ្រាំទ្រនៅចំពោះព្រះភក្ត្ររបស់ព្រះអង្គបាន?
ព្រះអង្គមានព្រះបន្ទូលជំនំជំរះពីលើមេឃមក
មនុស្សម្នាលើផែនដីនៅស្ងៀមស្ងាត់ដោយកោតខ្លាច
១០នៅពេលព្រះអង្គក្រោកឡើងវិនិច្ឆ័យ
ដើម្បីសង្គ្រោះមនុស្សទន់ទាបទាំងប៉ុន្មាននៅលើផែនដី។
១១ព្រះអង្គធ្វើឱ្យកំហឹងរបស់មនុស្សលោក ប្រែទៅជាការលើកសរសើរតម្កើងព្រះអង្គវិញ
អស់អ្នកដែលនៅសេសសល់ពីសង្គ្រាម នឹងនាំគ្នាមកថ្វាយបង្គំព្រះអង្គ។
១២អស់អ្នកដែលនៅជុំវិញព្រះអង្គអើយ!
ចូរបន់ស្រន់ចំពោះព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា ហើយលាបំណន់ផង!
ចូរយកតង្វាយមកថ្វាយព្រះដ៏គួរឱ្យស្ញែងខ្លាច!
១៣ព្រះអង្គបំបាក់អំនួតរបស់ស្តេចនានា
ព្រះអង្គធ្វើឱ្យព្រះមហាក្សត្រទាំងឡាយនៅលើផែនដីតក់ស្លុត ស្ញែងខ្លាចព្រះអង្គ។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ ឱព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើងខ្ញុំ! សូមសង្រ្គោះយើងខ្ញុំដោយសារឫទ្ធានុភាពនៃឈើឆ្កាងរបស់ព្រះអង្គ! ព្រះអង្គបានសង្រ្គោះលោកសិលានៅលើទឹកសមុទ្រ សូមអាណិតអាសូរយើងខ្ញុំ !

បន្ទរ៖ ឱព្រះសង្រ្គោះនៃពិភពលោក សូមសង្រ្គោះយើងខ្ញុំ! នៅលើឈើឆ្កាង ព្រះអង្គបានលោះយើងខ្ញុំ ដោយបង្ហូរព្រះលោហិតរបស់ព្រះអង្គ។ ឱព្រះជាម្ចាស់អើយ! យើងខ្ញុំស្រែករកការសង្រ្គោះរបស់ព្រះអង្គ។

បន្ទរ៖ ឱព្រះគ្រីស្តជាព្រះសង្រ្គោះនៃយើងខ្ញុំ! សូមសង្រ្គោះយើងខ្ញុំដោយសារ ឫទ្ធានុភាពនៃឈើឆ្កាងរបស់ព្រះអង្គ! ដោយព្រះអង្គសោយទិវង្គត ទ្រង់បានបំផ្លាញសេចក្តីស្លាប់ ហើយដោយការរស់ឡើងវិញរបស់ព្រះអង្គ ទ្រង់បានស្តារជីវិតសាជាថ្មី។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ហប ៥,៧-៩

កាល​ព្រះគ្រីស្ត​រស់​នៅ​ក្នុង​លោក​នេះ​នៅ​ឡើយ ព្រះអង្គ​បាន​បន្លឺសំឡេងយ៉ាង​ខ្លាំង និង​បង្ហូរ​ទឹក​ភ្នែកទូលអង្វរ ទូល​សូម​ព្រះជាម្ចាស់ ដែល​អាច​សង្គ្រោះ​ព្រះ‌អង្គ​ឱ្យ​រួច​ពី​ស្លាប់។ ដោយ​ព្រះ‌គ្រីស្ត​បាន​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ នោះ​ព្រះ‌ជាម្ចាស់​ក៏​ប្រោស​ប្រទាន​តាម​ពាក្យ​ទូល‌អង្វរ។ ថ្វី‌ដ្បិត​តែ​ព្រះ‌អង្គ​ជា​ព្រះ‌បុត្រា​ក៏​ដោយ ព្រះ‌អង្គ​ក៏​បាន​រៀន​ស្ដាប់​បង្គាប់ ដោយ​រង‌ទុក្ខ​លំបាក។ បន្ទាប់​ពី​ព្រះ‌អង្គ​បាន​គ្រប់​លក្ខណៈ​ហើយ ព្រះ‌អង្គ​ក៏​បាន​ទៅ​ជា​ប្រភព​នៃ​ការ​សង្គ្រោះ​ដ៏​នៅ​ស្ថិតស្ថេរ​អស់​កល្បជានិច្ច សម្រាប់​អស់​អ្នក​ដែល​ស្ដាប់​បង្គាប់​ព្រះ‌អង្គ។

បន្ទរ៖ ឱព្រះគ្រីស្តអើយ! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ និងកោតសរសើរព្រះអង្គ
—ដោយសារឈើឆ្កាងដ៏វិសុទ្ធ ព្រះអង្គបានលោះពិភពលោក។
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) អភ ១,៧-៨

ដោយ​យើង​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​នេះ ព្រះ‌ជាម្ចាស់​បាន​លោះ​យើង ដោយ​ព្រះ‌លោហិត​របស់​ព្រះ‌អង្គ និង​លើក‌លែង​ទោស​ឱ្យ​យើង​បាន​រួច​ពី​បាប តាម​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​ដ៏​លើស‌លប់​របស់​ព្រះ‌អង្គ។ ព្រះជាម្ចាស់​ប្រណី‌សន្ដោស​យើង​យ៉ាង​ខ្លាំង​បំផុត គឺ​ព្រះ‌អង្គ​ប្រទាន​ឱ្យ​យើង​មាន​តម្រិះ និង​ប្រាជ្ញា​ដ៏​វាងវៃ​គ្រប់​យ៉ាង។

បន្ទរ៖ ចូរឱ្យពិភពលោកទាំងមូលក្រាបថ្វាយបង្គំព្រះអង្គ និងច្រៀងកោតសរសើរព្រះអង្គ។
—ចូរឱ្យអ្នករាល់គ្នាស្មូត​ទំនុកតម្កើង​ថ្វាយព្រះនាមព្រះ‌អង្គ!
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) ១សល ១,១៨-១៩

បង‌ប្អូន​ជ្រាប​ស្រាប់​ហើយ​ថា ព្រះ‌ជាម្ចាស់​បាន​លោះ​បង‌ប្អូន​ឱ្យ​រួច​ពី​របៀប​រស់​នៅ​ដ៏​ឥត​ន័យ ដែល​ជា​ដំណែល​ត​ពី​បុព្វបុរសរបស់​បង‌ប្អូន មិន​មែន​ដោយ‌សារ​អ្វីៗ​ដែល​តែង‌តែ​រលាយ​សាប​សូន្យ​ទៅ ដូច​ជា​មាស ឬ​ប្រាក់​ទេ គឺ​ដោយ‌សារ​ព្រះ‌លោហិត​ដ៏​ថ្លៃ​វិសេស​របស់​ព្រះ‌គ្រីស្ត ដែល​ប្រៀប​បាន​នឹង​កូន​ចៀម​ដ៏​ល្អ​ឥត​ខ្ចោះ ឥត​ស្លាក‌ស្នាម។

បន្ទរ៖ ទីសម្គាល់នៃឈើឆ្កាងនេះ នឹងលេចឡើងនៅផ្ទៃមេឃ
—នៅពេលព្រះអម្ចាស់យាងមកវិនិច្ឆ័យទោសយើងខ្ញុំ។
ពាក្យអធិដ្ឋាន

ឱព្រះជាម្ចាស់អើយ ! ព្រះអង្គសព្វព្រះហឫទ័យឱ្យព្រះបុត្រាតែមួយរបស់ព្រះអង្គបូជាព្រះជន្មនៅលើឈើឆ្កាង ដើម្បីសង្គ្រោះមនុស្សគ្រប់ជាតិសាសន៍។ ដូចយើងខ្ញុំបានយល់ពីគម្រោងការដ៏អស្ចារ្យនេះ នៅលើផែនដីយ៉ាងណា សូមព្រះអង្គប្រោសឱ្យយើងខ្ញុំទទួលការសង្គ្រោះ ក្នុងស្ថានបរមសុខយ៉ាងនោះដែរ។ យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

31 Views

Theme: Overlay by Kaira