រដូវសែសិបថ្ងៃ
(សន្តស្តានីស្លាស ជាអភិបាល និងជាមរណសាក្សី)
ថ្ងៃអង្គារ អាទិត្យទី៥
(ពេលល្ងាច)
ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)
ចម្រៀងចូល (សូមជ្រើសរើសបទចម្រៀងមួយ)
ទំនុកតម្កើងលេខ ២០
ពាក្យទូលអង្វរសុំជ័យជម្នះរបស់ព្រះរាជា
ពេលនោះ អ្នកណាអង្វររកព្រះនាមព្រះអម្ចាស់ អ្នកនោះនឹងទទួលការសង្រ្គោះ (កក ២,២១)។
បន្ទរទី១ ៖ ព្រះអម្ចាស់នឹងសង្គ្រោះព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
២ | សូមព្រះអម្ចាស់ឆ្លើយតបនឹងព្រះករុណានៅថ្ងៃមានអាសន្ន សូមព្រះនាមព្រះរបស់លោកយ៉ាកុបការពារព្រះករុណា |
៣ | សូមព្រះអង្គជួយព្រះរាជាពីព្រះវិហាររបស់ព្រះអង្គ សូមព្រះអង្គគាំទ្រព្រះករុណាពីភ្នំស៊ីយ៉ូនមក! ។ |
៤ | សូមឱ្យព្រះអង្គនឹកឃើញតង្វាយទាំងប៉ុន្មានរបស់ព្រះរាជា សូមឱ្យព្រះអង្គគាប់ព្រះហឫទ័យនឹងយញ្ញបូជា ដែលព្រះករុណាយកមកថ្វាយ។ |
៥ | សូមព្រះអង្គប្រទាននូវអ្វីៗមកព្រះរាជាតាមប្រាថ្នា និងធ្វើឱ្យគម្រោងការរបស់ព្រះករុណាបានសម្រេចទាំងអស់។ |
៦ | យើងនឹងអបអរសាទរជ័យជម្នះរបស់ព្រះរាជា យើងនឹងលើកទង់ជ័យឡើងក្នុងព្រះនាមព្រះជាម្ចាស់របស់យើង។ សូមព្រះអម្ចាស់សម្រេចតាមសេចក្តីទាំងប៉ុន្មានដែលព្រះរាជាទូលសុំ។ |
៧ | ឥឡូវនេះ ខ្ញុំដឹងច្បាស់ថា ព្រះអម្ចាស់សង្គ្រោះព្រះរាជាដែលព្រះអង្គបានចាក់ប្រេងអភិសេក ព្រះអង្គឆ្លើយតបនឹងព្រះរាជាពីទីសក្ការៈរបស់ព្រះអង្គនៅស្ថានបរមសុខមក គឺព្រះអង្គប្រទានឱ្យស្តេចមានជ័យជម្នះ ដោយសារឫទ្ធិបារមីដ៏ខ្លាំងពូកែរបស់ព្រះអង្គ។ |
៨ | អ្នកខ្លះពឹងផ្អែកលើរទេះចំបាំង អ្នកខ្លះពឹងផ្អែកលើទ័ពសេះ រីឯយើងវិញ យើងទុកចិត្តលើព្រះនាមព្រះអម្ចាស់ជាព្រះរបស់យើង។ |
៩ | អ្នកទាំងនោះនឹងត្រូវបាក់ទ័ពបរាជ័យ រីឯយើងវិញ យើងនៅមានជំហរយ៉ាងរឹងប៉ឹងមាំមួន។ |
១០ | ឱព្រះអម្ចាស់អើយ! សូមសង្គ្រោះព្រះរាជាឱ្យមានជ័យជម្នះ! ពេលយើងខ្ញុំអង្វររកព្រះអង្គ សូមឆ្លើយតបមកយើងខ្ញុំវិញផង! |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ ៖ ព្រះអម្ចាស់នឹងសង្គ្រោះព្រះរាជា ដែលព្រះអង្គបានចាក់ប្រេងអភិសេក។
ទំនុកតម្កើងលេខ ២១,២-៨.១៤
ពាក្យអរព្រះគុណចំពោះជ័យជម្នះរបស់ព្រះរាជា
ព្រះអង្គបានទទួលជីវិត ហេតុដូច្នេះ ព្រះអង្គអាចក្រោកឡើងពីសេចក្តីស្លាប់ ហើយមានព្រះជន្មគង់នៅអស់កល្បជានិច្ច (សន្តហ៊ីលឡារី)។
បន្ទរទី២ ៖ ឱព្រះអម្ចាស់អើយ ! យើងខ្ញុំសូមច្រៀង និងស្មូតលើកតម្កើងឫទ្ធានុភាពរបស់ព្រះអង្គ! ។
(បទកាកគតិ)
២- | បពិត្រព្រះម្ចាស់ | រាជាអរណាស់ | ព្រោះតែឫទ្ធា |
នុភាពព្រះអង្គ | ដែលជួយការពារ | ឱ្យព្រះករុណា | |
មានជោគមានជ័យ | ។ | ||
៣- | ព្រះអង្គប្រទាន | ឱ្យរាជាបាន | ទទួលអ្វីៗ |
ទ្រង់មិនបដិសេធ | ពាក្យអង្វរស្តី | ទៅតាមព្រះទ័យ | |
របស់រាជា | ។ | ||
៤- | ព្រះអង្គប្រទាន | ពរជ័យឱ្យមាន | ដល់ស្តេចគ្រប់គ្រា |
ទ្រង់ពាក់មកុដមាស | ពីលើសិរសា | នៃព្រះករុណា | |
រុងរឿងប្រណីត | ។ | ||
៥- | រាជាទូលសូម | ព្រះអង្គក៏ព្រម | ប្រទានជីវិត |
ឱ្យព្រះករុណា | ព្រះជន្មវែងពិត | ដោយគ្មានកម្រិត | |
អង្វែងឥតស្រាន្ត | ។ | ||
៦- | ដោយព្រះអម្ចាស់ | មានជ័យជម្នះ | រាជាក៏បាន |
ទទួលសិរី | រុងរឿងថ្កើងថ្កាន | អម្ចាស់ប្រទាន | |
ថ្លៃថ្លាឧត្តម | ។ | ||
៧- | ព្រះអង្គតែងតាំង | រាជាឱ្យនាំ | ព្រះពរសក្តិសម |
ទ្រង់គង់ជាមួយ | រាជារឹងមាំ | ហើយមានទាំងព្រម | |
អំណរបរិបូណ៌ | ។ | ||
៨- | រាជាផ្អែកពឹង | បង្អែកពំនឹង | គ្មានចិត្តផ្លាស់ប្តូរ |
ហឫទ័យស្មោះត្រង់ | បរិសុទ្ធហែហូរ | ព្រះរាជ្យយឺនយូរ | |
ឥតមានរង្គោះ | ។ | ||
១៤- | ឱព្រះអម្ចាស់ | សូមមេត្តាប្រោស | កុំផ្ទំទៀតអី |
មេត្តាតើនឡើង | សម្តែងបារមី | ខ្ញុំច្រៀងបទថ្វាយ | |
តម្កើងព្រះអង្គ | ។ | ||
សូមកោតសរសើរ | ដល់ព្រះបិតា | ព្រះរាជ្យបុត្រា | |
និងព្រះវិញ្ញាណ | ជាព្រះត្រៃអង្គ | ថ្កើងថ្កានឥតហ្មង | |
ដែលគង់ជានិច្ច | ។ |
បន្ទរ ៖ ឱព្រះអម្ចាស់អើយ ! យើងខ្ញុំសូមច្រៀង និងស្មូតលើកតម្កើងឫទ្ធានុភាពរបស់ព្រះអង្គ! ។
បទលើកតម្កើងតាមគម្ពីរវិវរណៈ (វវ ៤,១១.៥,៩-១០.១២)
ទំនុកតម្កើងនៃអ្នកទទួលការសង្រ្គោះ
បន្ទរទី៣ ៖ ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។
១១ | “បពិត្រព្រះអម្ចាស់ជាព្រះនៃយើងខ្ញុំ ព្រះអង្គសមនឹងទទួលសិរីរុងរឿង ព្រះកិត្តិនាម និងឫទ្ធានុភាព ដ្បិតព្រះអង្គបានបង្កើតរបស់សព្វសារពើមក អ្វីៗទាំងអស់សុទ្ធតែកើតមាន ហើយនៅស្ថិតស្ថេរ ដោយសារព្រះហឫទ័យរបស់ព្រះអង្គ”។ |
៩ | គេនាំគ្នាច្រៀងបទចម្រៀងថ្មីថា ៖ “ព្រះអង្គសមនឹងទទួលក្រាំង ហើយបកត្រាផង ព្រោះទ្រង់ត្រូវគេសម្លាប់ធ្វើយញ្ញបូជា ព្រះអង្គបានលោះមនុស្សពីគ្រប់ពូជ គ្រប់ភាសា គ្រប់ប្រជាជន និងពីគ្រប់ជាតិសាសន៍ យកមកថ្វាយព្រះជាម្ចាស់ ដោយសារព្រះលោហិតរបស់ព្រះអង្គ។ |
១០ | ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង ហើយយើងនឹងគ្រងរាជ្យលើផែនដី”។ |
១២ | “កូនចៀមដែលគេសម្លាប់ធ្វើយញ្ញបូជា ទ្រង់សមនឹងទទួលឫទ្ធានុភាព រាជ្យសម្បត្តិ ព្រះប្រាជ្ញាញាណ ឥទ្ធិឫទ្ធិ ព្រះកិត្តិនាម សិរីរុងរឿង និងការសរសើរតម្កើង”។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
បន្ទរ៖ ព្រះអង្គបានធ្វើឱ្យយើងទៅជារាជាណាចក្រ និងជាក្រុមបូជាចារ្យ បម្រើព្រះជាម្ចាស់របស់យើង។
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១ករ ១,២៧ខ-៣០)
ព្រះអង្គបានជ្រើសរើសអ្វីៗដែលមនុស្សលោកចាត់ទុកថាទន់ខ្សោយ មកផ្ចាញ់ពួកអ្នកខ្លាំងពូកែ។ ព្រះជាម្ចាស់បានជ្រើសរើសអ្វីៗ ដែលមនុស្សលោកចាត់ទុកថាទាបថោក គួរឲ្យមាក់ងាយ ហើយគ្មានតម្លៃមកផ្ចាញ់អ្វីៗ ដែលមនុស្សលោកចាត់ទុកថាថ្លៃថ្នូរវិញ។ ដូច្នេះ គ្មានមនុស្សណាអាចអួតអាងនៅចំពោះព្រះភក្ត្រព្រះជាម្ចាស់បានឡើយ គឺព្រះអង្គហើយ ដែលបានប្រោសឲ្យបងប្អូនមានតម្លៃ ដោយចូលរួមជាមួយព្រះគ្រីស្តយេស៊ូ ដែលបានទៅជាប្រាជ្ញាមកពីព្រះជាម្ចាស់ សម្រាប់យើង។ ព្រះអង្គប្រទានឲ្យយើងសុចរិត វិសុទ្ធ និងលោះយើងឲ្យមានសេរីភាព។
បន្ទរ ៖ ខ្ញុំទូលព្រះអម្ចាស់ថា *ព្រះអង្គអើយសូមប្រណីមេត្តាទូលបង្គំ។ បន្ទរឡើងវិញ៖…
-សូមប្រោសទូលបង្គំឲ្យជាឡើងវិញផង ដ្បិតយើងខ្ញុំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហប្ញទ័យរបស់ព្រះអង្គ។ បន្ទរ៖ *…
-សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ។ បន្ទរ៖…
ទំនុកតម្កើងរបស់ព្រះនាងម៉ារី
បន្ទរ៖ «ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គគង់នៅជាមួយខ្ញុំ ព្រះអង្គមិនចោលខ្ញុំឲ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្តកិច្ចការណា ដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច» ។
៤៦ | «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់* |
៤៧ | ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជាម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ |
៤៨ | ព្រះអង្គទតមើលមកខ្ញុំ ដែលជាអ្នកបម្រើដ៏ទន់ទាបរបស់ព្រះអង្គ អំណើះតទៅ មនុស្សគ្រប់ជំនាន់នឹងពោលថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន |
៤៩ | ព្រះដ៏មានតេជានុភាព បានសម្ដែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! |
៥០ | ទ្រង់មានព្រះហឫទ័យមេត្តាករុណា ដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀងទៅ |
៥១ | ទ្រង់បានសម្ដែងឫទ្ធិបារមី កម្ចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ |
៥២ | ទ្រង់បានទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ |
៥៣ | ទ្រង់បានប្រទានសម្បត្តិយ៉ាងបរិបូណ៌ ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ |
៥៤ | ព្រះអង្គបានជួយប្រជារាស្ត្រអ៊ីស្រាអែល ជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្ដែងព្រះហឫទ័យមេត្តាករុណា |
៥៥ | ដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសយើង ឥតភ្លេចសោះឡើយ។ |
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!
ឬ ទំនុកតម្កើងរបស់ព្រះនាងម៉ារី (តាមបែបស្មូត) បទព្រហ្មគីតិ
៤៧ | ខ្ញុំមានចិត្តអំណរ | សប្បាយអរពន់ពេកណាស់ | |
ព្រោះខ្ញុំបានដឹងច្បាស់ | ថាព្រះម្ចាស់ទ្រង់សង្គ្រោះ | ។ | |
៤៨ | ព្រះអង្គទតមកខ្ញុំ | ជាអ្នកបម្រើស្ម័គ្រស្មោះ | |
តទៅមនុស្សទាំងអស់ | ថាខ្ញុំនេះសែនសុខក្រៃ | ។ | |
៤៩ | ព្រះដ៏មានឫទ្ធា | ខ្លាំងអស្ចារ្យលើលោកីយ៍ | |
សម្ដែងឫទ្ធិបារមី | ព្រះនាមថ្លៃថ្លាវិសុទ្ធ | ។ | |
៥០ | ទ្រង់មានព្រះហឫទ័យ | ត្រាប្រណីខ្ពស់បំផុត | |
ដល់អ្នកគោរពកោត | ខ្លាចព្រះអង្គរៀងរហូត | ។ | |
៥១ | ព្រះអង្គសម្ដែងឫទ្ធិ | អស្ចារ្យពិតមិនរលត់ | |
កម្ចាត់មនុស្សមានពុត | ឆ្មើងបំផុតឫកខែងរែង | ។ | |
៥២ | ទ្រង់បានច្រានទម្លាក់ | អ្នកធំធ្លាក់ពីតំណែង | |
ឥតមានខ្លាចរអែង | ហើយទ្រង់តែងលើកអ្នកទាប | ។ | |
៥៣ | ព្រះអង្គប្រោសប្រទាន | ឱ្យអ្នកឃ្លានឆ្អែតដរាប | |
អ្នកមានធនធានស្រាប់ | ដេញត្រឡប់ដៃទទេ | ។ | |
៥៤ | ព្រះអង្គបានជួយរាស្ត្រ | ទ្រង់ទាំងអស់ឥតប្រួលប្រែ | |
អ៊ីស្រាអែលនៅក្បែរ | ជាបម្រើដ៏ស្មោះស្ម័គ្រ | ។ | |
៥៥ | ទ្រង់តែងមានព្រះទ័យ | ករុណាក្រៃមិនថ្នាំងថ្នាក់ | |
លោកអប្រាហាំជាក់ | និងពូជពង្សលោកជានិច្ច | ។ | |
ដូចទ្រង់បានសន្យា | នឹងដូនតាឥតមានភ្លេច | ||
ព្រះអង្គចាំជានិច្ច | គ្មានកលកិច្ចប្រែប្រួលឡើយ | ។ | |
សិរីរុងរឿងដល់ | ព្រះបិតាព្រះបុត្រា | ||
និងព្រះវិញ្ញាណផង | ដែលទ្រង់គង់នៅជានិច្ច | ។ |
បន្ទរ៖ «ព្រះអង្គដែលចាត់ខ្ញុំឲ្យមក ព្រះអង្គគង់នៅជាមួយខ្ញុំ ព្រះអង្គមិនចោលខ្ញុំឲ្យនៅតែម្នាក់ឯងឡើយ ដ្បិតខ្ញុំតែងប្រព្រឹត្តកិច្ចការណា ដែលគាប់ព្រះហឫទ័យព្រះអង្គជានិច្ច» ។
ពាក្យអង្វរសកល
ព្រះគ្រីស្តជាព្រះអម្ចាស់នៃយើង បានដាស់តឿនយើងឱ្យចាំយាម ហើយអធិដ្ឋាន ដើម្បីជៀសផុតពីការល្បួង។ ចូរយើងទូលអង្វរព្រះអង្គ ដោយអស់ពីដួងចិត្តថា ៖
បន្ទរ៖ ឱព្រះអម្ចាស់អើយ ! សូមបែរព្រះភក្រ្តទតមកយើងខ្ញុំ ហើយសូមព្រះអង្គអាណិតមេត្តាយើងខ្ញុំផង !
ព្រះយេស៊ូជាព្រះគ្រីស្តនៃយើង ! ព្រះអង្គមានព្រះបន្ទូលសន្យាថា នឹងគង់នៅជាមួយអស់អ្នកដែលទូលអង្វរក្នុងព្រះនាមព្រះអង្គ
—សូមជួយយើងខ្ញុំឱ្យអធិដ្ឋានជានិច្ចទៅកាន់ព្រះបិតា រួមជាមួយព្រះអង្គ នៅក្នុងព្រះវិញ្ញាណដ៏វិសុទ្ធផង។ (បន្ទរ)
ឱកូនកម្លោះនៃព្រះសហគមន៍អើយ ! សូមព្រះអង្គលាងសម្អាតនាង ឱ្យជ្រះស្អាតពីស្នាមប្រឡាក់ទាំងឡាយ
—សូមព្រះអង្គបង្រៀននាងឱ្យដើរក្នុងសេចក្តីសង្ឃឹម និងឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធ។ (បន្ទរ)
ឱមិត្តសម្លាញ់នៃមនុស្សជាតិទាំងឡាយអើយ ! សូមបង្រៀនយើងខ្ញុំឱ្យចេះខ្វល់ខ្វាយពីអ្នកជិតខាងខ្លួន ដូចព្រះអង្គបានបង្គាប់មកយើងខ្ញុំ
—ដើម្បីឱ្យមនុស្សលោកអាចមើលឃើញព្រះអង្គកាន់តែច្បាស់ឡើង ប្រៀបបីដូចជាពន្លឺដែលបំភ្លឺពិភពលោក។ (បន្ទរ)
ឱព្រះមហាក្សត្រនៃសុខសន្តិភាព! សូមប្រទានសេចក្តីសុខសាន្តរបស់ព្រះអង្គដល់ពិភពលោក
—ដូច្នេះ វត្តមានរបស់ព្រះអង្គអាចបញ្ចេញឫទ្ធិអំណាចចេស្តានៅគ្រប់ទីកន្លែងទាំងអស់។ (បន្ទរ)
សូមព្រះអង្គបើកទ្វារនៃសុភមង្គលអស់កល្បជានិច្ច ដល់មរណបុគ្គលទាំងឡាយ
—សូមព្រះអង្គទទួលស្វាគមន៍ពួកគេ ឱ្យចូលក្នុងសិរីរុងរឿងនៃជីវិតដែលគ្មានទីបញ្ចប់នោះផង។ (បន្ទរ)
ធម៌ “ឱព្រះបិតា”
ពាក្យអធិដ្ឋាន
ឱព្រះអម្ចាស់យើងខ្ញុំអើយ ! មានតែព្រះអង្គទេ ដែលអាចប្រោសឲ្យមនុស្សទៅជាបុត្រធីតារបស់ព្រះអង្គ សូមព្រះអង្គប្រោសឲ្យយើងខ្ញុំមានចិត្តខ្ជាប់ខ្ជួន ប្រាថ្នាធ្វើតាមព្រះហឫទ័យព្រះអង្គជានិច្ច។ សូមប្រោសឲ្យប្រជារាស្រ្តដែលបម្រើព្រះអង្គ កាន់តែរីកចម្រើនឡើងផង។ យើងខ្ញុំសូមអង្វរព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ និងជាព្រះអម្ចាស់ ដែលសោយរាជ្យរួមជាមួយព្រះអង្គ និងព្រះវិញ្ញាណដ៏វិសុទ្ធ អស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!
ពិធីបញ្ចប់៖ ប្រសិនបើលោកបូជាចារ្យ ឬលោកឧបដ្ឋាកធ្វើជាអធិបតី លោកចាត់បងប្អូនឱ្យទៅដោយពោលថា៖
សូមព្រះអម្ចាស់គង់ជាមួយបងប្អូន
ហើយគង់នៅជាមួយវិញ្ញាណរបស់លោកផង
សូមព្រះជាម្ចាស់ដ៏មានឫទ្ធានុភាពសព្វប្រការ ប្រទានព្រះពរដល់អស់បងប្អូន
គឺព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
អាម៉ែន។
សូមអញ្ជើញឱ្យបានសុខសាន្ត
សូមអរព្រះគុណព្រះជាម្ចាស់។
ពេលមានវត្តមានលោកបូជាចារ្យ ឬលោកឧបដ្ឋាក និងបុគ្គលម្នាក់សូត្រ ពាក្យអធិដ្ឋានពេលល្ងាច ៖
សូមព្រះអម្ចាស់ប្រទានព្រះពរ និងការពារយើងខ្ញុំឱ្យរួចផុតពីមារកំណាច ព្រមទាំងប្រទានជីវិតអស់កល្បជានិច្ចឱ្យយើងខ្ញុំ។
អាម៉ែន។