ឱព្រះអម្ចាស់អើយ! សូមយាងមកជួយទូលបង្គំ
សូមព្រះអម្ចាស់យាងមកជួយសង្គ្រោះយើងខ្ញុំផង!
សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក
ហើយជាដរាបតរៀងទៅ។ អាម៉ែន! (អាលេលូយ៉ា!)

បន្ទរ៖ លោកយ៉ូសែប និងនាងម៉ារី មាតាព្រះយេស៊ូ ងឿងឆ្ងល់ជាខ្លាំងនូវសេចក្តីដែលព្រះកុមារមានព្រះបន្ទូល។

បន្ទរ៖ នាងម៉ារីចងចាំព្រះបន្ទូលទាំងនេះទុកក្នុងចិត្ត ថែមទាំងត្រិះរិះពិចារណាទៀតផង។

បន្ទរ៖ ភ្នែករបស់ទូលបង្គំបានឃើញការសង្រ្គោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់។

វិន័យរបស់​ព្រះ‌អម្ចាស់​ល្អ​ឥត​ខ្ចោះធ្វើ​ឲ្យ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ
ព្រះ‌បណ្ដាំ​របស់​ព្រះ‌អម្ចាស់​គួរ​ជា​ទី​ទុក​ចិត្ត ធ្វើ​ឲ្យ​មនុស្ស​ល្ងិត‌ល្ងង់​បែរ​ទៅ​ជា​មាន​ប្រាជ្ញា
បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់​សុទ្ធ​តែ​ត្រឹម​ត្រូវធ្វើ​ឲ្យ​ចិត្ត​មាន​អំណរ​សប្បាយ
បទ‌បញ្ញត្តិ​របស់​ព្រះ‌អម្ចាស់​ល្អ​ត្រចះ‌ត្រចង់បំភ្លឺ​ចិត្ត​គំនិត​ឲ្យ​បាន​យល់។
១០ការ​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់​ជា​អំពើ​មួយល្អ​បរិសុទ្ធ​ណាស់ ហើយ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ។
ការ​វិនិច្ឆ័យ​របស់​ព្រះ‌អម្ចាស់​សុទ្ធ​តែ​ត្រឹម​ត្រូវនិង​សុចរិត​ទាំង​អស់
១១គួរ​ឲ្យ​ប្រាថ្នា​ជាង​មាស​សុទ្ធ​ដ៏​ច្រើន ព្រម​ទាំង​ផ្អែម​ជាង​ទឹក​ឃ្មុំ​ដែល​ហូរចេញ​ពី​សំបុក​ទៅ​ទៀត។
១២សេចក្ដីទាំង​នេះ​បាន​បំភ្លឺទូល‌បង្គំ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ
ហើយ​ដោយ​ការ​ប្រព្រឹត្ត​តាម ទូល‌បង្គំបាន​ទទួល​ផល​យ៉ាង​បរិបូណ៌។
១៣គ្មាន​នរណា​ម្នាក់​អាច​មើល​ឃើញ​កំហុសដែល​ខ្លួន​ប្រព្រឹត្ត ដោយ​អចេតនា​នោះ​បាន​ឡើយ
សូម​លើក‌លែង​ទោស​ឲ្យ​ទូល‌បង្គំ នូវ​កំហុស​ណា​ដែល​ទូល‌បង្គំមើល​មិន​ឃើញ​នោះ​ផង។
១៤សូម​ការ‌ពារ​ទូល‌បង្គំឲ្យ​រួច​ពី​ចិត្ត​អួត​បំប៉ោង
សូម​កុំ​ឲ្យ​ចិត្ត​អួត​បំប៉ោង​នេះធ្វើជា​ម្ចាស់​លើ​ទូល‌បង្គំឡើយ
ធ្វើដូច្នេះ ទូល‌បង្គំ​នឹង​បាន​ឥត​សៅ‌ហ្មង ឥត​ជាប់​ជំពាក់​នឹង​អំពើ​បាប​ដ៏​ធ្ងន់​នេះ​ទេ។
១៥ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណីទទួល​ពាក្យ​ដែល​ទូល‌បង្គំ​ទូល​ថ្វាយ
ព្រម​ទាំង​ទទួល​គំនិត​ដែល​ទូល‌បង្គំ​រិះ‌គិតនៅ​ចំពោះ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​នេះ​ផង
ដ្បិត​ព្រះ‌អង្គ​ជា​ថ្ម‌ដានិង​ជា​ព្រះ​ដែល​ការ‌ពារ​ទូល‌បង្គំ!។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

(បទកាកគតិ)

២-ឱជនទាំងឡាយចូរអរសប្បាយទះដៃអបអរ
ច្រៀងលើកតម្កើងព្រះម្ចាស់បវរទទួលអំណរ
ដោយចិត្តរីករាយ
៣-ដ្បិតព្រះអម្ចាស់ព្រះខ្ពង់ខ្ពស់ណាស់គួរស្ញប់ស្ញែងក្រៃ
ព្រោះតែព្រះអង្គជាមហាក្សត្រថ្លៃឧត្តមប្រពៃ
លើដីទាំងអស់
៤-ព្រះអង្គបង្ក្រាបគ្រប់ជាតិឲ្យរាបមកជាចំណុះ
មិនឲ្យរួចខ្លួនជាតិណាមួយសោះស្ម័គ្រចិត្តស្រួលស្រុះ
ក្រោមអំណាចយើង
៥-ព្រះអង្គជ្រើសរើសទឹកដីគ្រប់ទិសជាមរតកថ្កើង
ឲ្យយើងខ្ពស់មុខគ្មានអ្វីកើតឡើងវិសេសរុងរឿង
យ៉ាកុបល្អឯក
៦-ព្រះអម្ចាស់យាងឡើងក្រោមសូរសៀងខ្ញៀវខ្ញាអនេក
ទ្រង់យាងទៅខ្ពស់ឥតមានរារែកអមដោយសម្រែក
ស្នូរត្រែតន្ត្រី
៧-ចូរយើងនាំគ្នារូតរះម្នីម្នាថ្វាយពរសិរី
ព្រះជាអម្ចាស់រុងរឿងពេកក្រៃស្មូតលាយតន្ត្រី
ថ្វាយព្រះនៃយើង
៨-ដ្បិតព្រះអង្គជាព្រះមហាក្សត្រាវិសេសថ្កុំថ្កើង
នៅលើផែនដីជាព្រះនៃយើងចូរនាំគ្នាថ្កើង
ស្មូតកំណាព្យថ្វាយ
៩-ព្រះម្ចាស់គ្រងរាជ្យពេញដោយអំណាចលើជាតិជិតឆ្ងាយ
គង់លើបល្ល័ង្កឥតបីនឿយណាយវិសុទ្ធពេកក្រៃ
រាស្រ្តបានសុខសាន្ត
១០-ពួកមេដឹកនាំមកមីរជួបជុំឥតមានខកខាន
ជាប្រជាជនវិសុទ្ធថ្កើងថ្កានព្រះដ៏ចំណាន
អប្រាហាំថ្លៃ
ដ្បិតមហាក្សត្រម្ចាស់ផែនដីស្ថិតក្រោមម្លប់បារមី
អំណាចព្រះម្ចាស់ខ្លាំងលើសអ្វីៗក្នុងនាលោកីយ៍
គ្មានអ្វីស្មើផង
សូមកោតសរសើរដល់ព្រះបិតាព្រះរាជ្យបុត្រា
និងព្រះវិញ្ញាណជាព្រះត្រៃអង្គថ្កើងថ្កានឥតហ្មង
ដែលគង់ជានិច្ច
ព្រះ‌អម្ចាស់​ជា​ព្រះ​ដ៏​ប្រសើរ​ឧត្ដម ដែល​ត្រូវ​តែ​លើក​តម្កើងឲ្យ​ខ្ពង់‌ខ្ពស់​បំផុត
នៅ​ក្នុង​បុរី​ព្រះ‌ជាម្ចាស់​របស់​យើង គឺ​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​របស់​ព្រះ‌អង្គ។
ភ្នំ​របស់​ព្រះ‌ជាម្ចាស់​ជា​ភ្នំ​មួយ​ដ៏​ល្អ​ប្រណីត គឺ​ភ្នំ​ស៊ីយ៉ូន​ដែល​ជា​កំពូល​នៃ​ពិភព
ជា​បុរី​របស់​ព្រះ‌មហា​ក្សត្រ ដែល​នាំ​ឲ្យ​ផែន‌ដី​ទាំង​មូល​មាន​អំណរ។
នៅ​ក្នុង​បុរី​នេះ គេ​ទទួល​ស្គាល់​ថាព្រះ‌ជាម្ចាស់​ជា​កំពែង​ដ៏​រឹង‌មាំ។
ស្តេច​នានា​បាន​លើក​គ្នា​មក​វាយ​ប្រហារ​ភ្នំ​ស៊ីយ៉ូន
ពេល​គេ​ឃើញ​ក្រុង​ស៊ីយ៉ូន គេ​ស្ញែង​ខ្លាច​ជា​ខ្លាំង ហើយ​គេ​នាំ​គ្នា​រត់​ចេញ​ទៅ​វិញ ទាំង​ភ័យ​តក់‌ស្លុត
ដ្បិត​គេ​ភ័យ​ញាប់‌ញ័រ ហើយ​ឈឺ​ចុក​ចាប់​ដូច​ជា​ស្ត្រី​សម្រាល​កូន
និង​ដូច​ជា​ខ្យល់​ព្យុះ​បក់​មក​ពី​ទិស​បូព៌ាបំបែក​នាវា​ដ៏​ធំៗ។
យើង​បាន​ឮ​គេ​ថ្លែង​អំពី​ស្នា​ព្រះ‌ហស្ដដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គ
ឥឡូវ​នេះ យើង​ក៏​បាន​ឃើញ​ផ្ទាល់​នៅ​ក្នុង​ទីក្រុងរបស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​យើង
ព្រះ‌អង្គ​នឹង​ការ‌ពារក្រុង​នេះ ឲ្យ​បាន​រឹង‌មាំ​រហូត​ត​ទៅ។
១០ឱ​ព្រះ‌ជាម្ចាស់​អើយ ពេល​យើង​ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ​របស់​ព្រះ‌អង្គ
យើង​ខ្ញុំ​រិះ‌គិត​អំពី​ព្រះ‌ហឫទ័យមេត្តា‌ករុណា​របស់​ព្រះ‌អង្គ។
១១ព្រះ‌ជាម្ចាស់​អើយ ដូច​ព្រះ‌នាម​របស់​ព្រះ‌អង្គល្បី​រន្ទឺក្នុង​លោក​ទាំង​មូល​យ៉ាង​ណា
មនុស្ស‌ម្នា​ក៏​នឹង​លើក​តម្កើង​ព្រះ‌អង្គ រហូត​ដល់​ស្រុក​ដាច់​ស្រយាលផែន‌ដី​យ៉ាង​នោះ​ដែរ។
ព្រះ‌អង្គ​គ្រប់‌គ្រង​ដោយ​សុចរិត។
១២សូម​ឲ្យ​អ្នក​ក្រុង​ស៊ីយ៉ូន​បាន​រីក‌រាយ​ឡើង សូម​ឲ្យ​អ្នក​ស្រុក​យូដា​បាន​រីក‌រាយ​ជា​ខ្លាំង
ដ្បិត​ព្រះ‌អង្គ​វិនិច្ឆ័យ​ប្រកប​ដោយ​យុត្តិធម៌។
១៣ប្រជាជន​របស់​ព្រះ‌ជាម្ចាស់​អើយ ចូរ​នាំ​គ្នា​ហែ​ក្បួន​ព័ទ្ធ​ជុំ‌វិញ​ក្រុង​ស៊ីយ៉ូន!
ចូរ​រាប់​ចំនួន​ប៉ម​របស់​ក្រុង​នេះ​មើល!
១៤ចូរ​ស្ងើច​សរសើរ​កំពែង​ក្រុង ចូរ​ពិនិត្យ​មើល​ជញ្ជាំង​ក្រុង​នេះ​ទៅ
ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​អាច​យក​ទៅ​ថ្លែងប្រាប់​មនុស្ស​នៅ​ជំនាន់​ក្រោយ​ថា៖
១៥«ព្រះ‌ជាម្ចាស់​ពិត​ជា​ព្រះ​របស់​យើងអស់​កល្ប‌ជានិច្ច
ហើយ​ព្រះ‌អង្គ​ជា​អ្នក​ដឹក​នាំ​យើង ជា​អង្វែង​ត​រៀង​ទៅ​ដែរ»។

សូមកោតសរសើរព្រះបិតា និងព្រះបុត្រា និងព្រះវិញ្ញាណដ៏វិសុទ្ធ
ដែលព្រះអង្គគង់នៅតាំងពីដើមរៀងមក ហើយជាដរាបតរៀងទៅ អាម៉ែន!

បន្ទរ៖ លោកយ៉ូសែប និងនាងម៉ារី មាតាព្រះយេស៊ូ ងឿងឆ្ងល់ជាខ្លាំងនូវសេចក្តីដែលព្រះកុមារមានព្រះបន្ទូល។

បន្ទរ៖ នាងម៉ារីចងចាំព្រះបន្ទូលទាំងនេះទុកក្នុងចិត្ត ថែមទាំងត្រិះរិះពិចារណាទៀតផង។

បន្ទរ៖ ភ្នែករបស់ទូលបង្គំបានឃើញការសង្រ្គោះ ដែលព្រះអង្គបានប្រទានមកឱ្យប្រជាជាតិទាំងអស់។

ម៉ោង៩ ព្រឹក
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៩ ព្រឹក) ទត ២,១១-១២

ព្រះជាម្ចាស់​បាន​សម្ដែង​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​មក ដើម្បី​សង្គ្រោះមនុស្ស​ទាំង​អស់ ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​នេះ អប់រំ​យើង​ឲ្យ​លះ‌បង់​ចិត្ត ដែល​មិន​ចេះ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ចោល ឲ្យ​លះ‌បង់​សេចក្ដីប៉ង‌ប្រាថ្នា​ខាង​លោកីយ៍ ដើម្បី​ឲ្យ​យើង​រស់​នៅ​ក្នុង​លោក​នេះ ដោយ​មាន​ចិត្ត​ធ្ងន់ សុចរិត និង​គោរព​ប្រណិ‌ប័តន៍​ព្រះជាម្ចាស់។

បន្ទរ៖ ព្រះអម្ចាស់បាននឹកចាំពីព្រះបន្ទូលសន្យារបស់ព្រះអង្គ អាលេលូយ៉ា!
—ព្រះ‌អង្គបានថែរក្សាជំនឿប្រជាជនអ៊ីស្រាអែល អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង១២ ថ្ងៃត្រង់
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (១២ ថ្ងៃត្រង់) ១យហ ៤,៩

ព្រះជាម្ចាស់​បាន​សម្ដែង​ព្រះហឫទ័យ​ស្រឡាញ់​របស់​ព្រះអង្គ​ក្នុង​ចំណោម​យើង គឺ​ព្រះ‌អង្គ​បាន​ចាត់​ព្រះ‌បុត្រាតែ​មួយ​គត់​របស់​ព្រះ‌អង្គ​ឲ្យ​យាង​មក​ក្នុង​លោក​នេះ ដើម្បី​ឲ្យ​យើង​មាន​ជីវិត​ដោយ‌សារ​ព្រះ‌បុត្រា។

បន្ទរ៖ នៅចុងបំផុតនៃផែនដីទាំងមូល អាលេលូយ៉ា!
—បានឃើញពីឫទ្ធានុភាពរបស់ព្រះជាម្ចាស់ អាលេលូយ៉ា!
ពាក្យអធិដ្ឋាន
ម៉ោង៣ រសៀល
ព្រះបន្ទូលរបស់ព្រះជាម្ចាស់ (៣ រសៀល) កក ១០,៣៦

ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌បន្ទូល​មក​ឲ្យ​ជន​ជាតិ​អ៊ីស្រាអែល ដោយ​នាំ​ដំណឹង‌ល្អមក​ប្រាប់​គេ អំពី​សេចក្ដីសុខ‌សាន្ត តាម‌រយៈ​ព្រះ‌យេស៊ូ‌គ្រីស្ដ គឺ​ព្រះ‌យេស៊ូ​នេះ​ហើយ ដែល​ជា​ព្រះ‌អម្ចាស់​លើ​មនុស្ស​ទាំង​អស់។

បន្ទរ៖ ធម៌មេត្តាករុណា និងសេចក្តីពិត បានមកជាមួយគ្នា អាលេលូយ៉ា!
—យុត្តិធម៌ និងសេចក្តីសុខសាន្ត ជួបគ្នានៅលើផែនដី អាលេលូយ៉ា!
ពាក្យអធិដ្ឋាន

ឱព្រះបិតាជាអម្ចាស់អើយ ! ដោយសារព្រះបុត្រាប្រសូតជាមនុស្សព្រះអង្គប្រោសឲ្យយើងខ្ញុំមានកិត្តិយសយ៉ាងអស្ចារ្យ ក្នុងឋានៈជាបុត្រធីតា និងជារូបតំណាងរបស់ព្រះអង្គ។ សូមព្រះអង្គមេត្តាប្រទានព្រះវិញ្ញាណដ៏វិសុទ្ធមកបំភ្លឺចិត្តគំនិតរបស់យើងខ្ញុំឲ្យទទួលស្គាល់ឋានៈរបស់ខ្លួន និងប្រតិបត្តិយ៉ាងសមរម្យជាបុត្រធីតារបស់ព្រះអង្គ។

យើងខ្ញុំសូមអង្វរព្រះអង្គដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាព្រះអង្គ ដែលមានព្រះជន្មគង់នៅ
និងសោយរាជ្យរួមជាមួយព្រះបិតា និងព្រះវិញ្ញាណដ៏វិសុទ្ធអស់កល្បជាអង្វែងតរៀងទៅ។ អាម៉ែន!

សូមកោតសរសើរព្រះអម្ចាស់!
សូមអរព្រះគុណព្រះជាម្ចាស់!

61 Views

Theme: Overlay by Kaira