តារាងមាតិកា
ព្រះគម្ពីរសហចក្ខុ
បុព្វកថា | Prologue
ភាគទី១ | First Part
ការលេចឡើងនៃការសង្រ្គោះ
The dawn of Salvation
ភាគទី២ | Second Part
លោកយ៉ូហានបាទីស្តរៀបចំផ្លូវទទួលព្រះសង្គ្រោះ
John prepares the approaching coming of the Messiah
ភាគទី៣ | Third Part
មុខងាររបស់ព្រះយេស៊ូ និងការលះបង់របស់ក្រុមសាវ័កលើកដំបូង
The ministry of Jesus and the abandon of the first disciples

ផ្នែកទី១ : ព្រះយេស៊ូចាបបំពេញការងាររបស់ព្រះអង្គនៅស្រុកកាលីឡ
1st section: Jesus begins his work in Galilee

ផ្នែកទី២ : ព្រះសង្រ្គោះជំទាស់នឹងពួកគណៈផារីស៊ី
2nd section: The Saviour against the Pharisees

ជម្លោះទី១ : ការអត់ទោសឱ្យរួចពីបាប
1st conflict : The forgiveness of sins

ជម្លោះទី២ : ព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គចំពោះមនុស្សបាប
2nd conflict : The compassion of Jesus towards sinners

ជម្លោះទី៣ : ចិត្តគំនិតថ្មី
3rd conflict : A new spirit

ជម្លោះទី៤ : ព្រះយេស៊ូជាម្ចាស់លើថ្ងៃសប្ប័ទ
4th conflict : Jesus is master of the Sabbath

ជម្លោះទី៥ : ព្រះយេស៊ូប្រោសអ្នកជម្ងឺឱ្យបានជានៅថ្ងៃសប្ប័ទ
5th conflict : Jesus cures on the Sabbath

ផ្នែកទី៣ : ព្រះយេស៊ូប្រកាសដំណឹងល្អ
3rd section: The inaugural speech of Jesus

ចំណុចទី១ | 1st point

ចំណុចទី២ | 2nd point
ក. គំនិតតបត | a. Double opinion

ខ. ការសង្កេតមើលទាំង៣ | b. Triple monition

Préroraison

ផ្នែកទី៤ : ការស្ទាក់ស្ទើរ និងការបញ្ជាក់អះអាង
4th section: Hesitations and affirmations

ផ្នែកទី៥ : ប្រស្នាអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់
5th section: The parables of the Kingdom of God

ចំណុចទី ១ | 1st point
ចំណុចទី ២ | 2nd point
ចំណុចទី ៣ | 3rd point
ចំណុចទី ៤ | 4th point

ផ្នែកទី៦ : ព្រះបរមកិច្ចនៅខាងកើតទន្លេទីបេរីយ៉ាត
6th section: The Mission at the east of the Lake of Tiberiade

សេចក្តីសន្និដាននៃសេចក្តីបង្រៀនជាពាក្យប្រស្នា
Conclusion of the teaching in parables

ផ្នែកទី៧ : បេសកកម្មរបស់ក្រុមសាវ័កទាំង១២
7th section : The mission of the Twelve Apostles

ផ្នែកទី៨ : នំប៉័ងដែលផ្ដល់ជីវិត
8th section : The bread of life

The setting and the audience
1st theme : Jesus is bread of life

ការការពារទ្រឹស្តី
Defense of the doctrine

Transition

ពិធីជប់លៀងចុងក្រោយ និងទុក្ខលំបាករបស់ព្រះយេស៊ូ
Second theme : The Eucharist and the Passion

ភាគទី៤ | Fourth Part
ការបង្រៀនរបស់ព្រះយេស៊ូ
Preaching of Jesus

ផ្នែកទី១ : ពិធីបុណ្យព្រះវិញ្ញាណយាងមក
1st section: The Feast of Pentecost

ផ្នែកទី២ : ការបណ្តុះបណ្តាលក្រុមសាវ័ក
2nd section : The formation of the disciples

ផ្នែកទី៣ : ពិធីបុណ្យបារាំ
3rd section: The Feast of the Tabernacles.

ផ្នែកទី៤ : ចាប់ពីបុណ្យបារាំ រហូតដល់បុណ្យឆ្លងព្រះវិហារ
4th Section: From the feast of Tabernacles to Dedicate

183. ព្រះយេស៊ូប្រោសស្ត្រីពិការម្នាក់អោយជានៅថ្ងៃសប្ប័ទ
Healing of a crippled woman on the Sabbath

ផ្នែកទី៥ : ចាប់ពីបុណ្យឆ្លងព្រះវិហាររហូតទៅដល់ដែលគេរកធ្វើគតព្រះយេស៊ូ
5th section: From the Feast of Dedication until the move of Jesus towards his death

ផ្នែកទី៦ : ដំណើរចុងក្រោយរបស់ព្រះយេស៊ូមុនចូលទៅក្នុងក្រុងយេរ៉ូសាឡឹម
6th section: The last trip before going up to Jerusalem

ភាគទី៥ | Fifth Part

ការប្រៀនប្រដៅចុងក្រោយរបស់ព្រះយេស៊ូ
Last predication of Jesus

ផ្នែកទី១ : ដំណើរចុងក្រោយទៅកាន់ក្រុងយេរ៉ូសាឡឹម
1st section: The last trip to Jerusalem

ផ្នែកទី២: ថ្ងៃសៅរ៍ពិសិដ្ឋ
2nd section: Holy Saturday

ផ្នែកទី៣ : ការបង្រៀននៅទីក្រុងយេរ៉ូសាឡឹម 3rd section: Teaching in Jerusalem

ថ្ងៃចន្ទពិសិដ្ឋ
Holy Monday
ថ្ងៃអង្គារពិសិដ្ឋ
Holy Tuesday
ថ្ងៃពុធពិសិដ្ឋ
Holy Wednesday
ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ
Holy Thursday
ភាគទី៦ | Sixth Part

ព្រះយេស៊ូសោយទុក្ខលំបាក
The passion

ថ្ងៃសុកពិសិដ្ឋ
Holy Friday

ផ្នែកទី១ : សួនឧទ្យានកេសេម៉ានឹ
1st section: Gethsemane

ផ្នែកទី២ : ព្រះយេស៊ូ និងក្រុមនាយកបូជាចារ្យ
2nd section: Jesus and the High Priest

ផ្នែកទី៣: ព្រះយេស៊ូ និងលោកពីឡាត
3rd section: Jesus and Pilate

ផ្នែកទី៤: ព្រះយេស៊ូសោយទីវង្គត
4th section: Crucifixion and death of Jesus

ផ្នែកទី៥: ថ្ងៃសុក្រពិសិដ្ឋពេលល្ងាច
5th section: The evening of Holy Friday

ភាគទី៧ | Seventh Part

ព្រះយេស៊ូមានព្រះជន្មរស់ឡើងវិញ និងយាងឡើងស្ថានបរមសុខ
Resurrection, Apparitions and Ascension of Christ


ភាគទី៦
Sixth Part

លក ២២,៣៩មក ១៤,២៦ (២៧-៣១, § ២៦៧)មថ ២៦,៣០ (៣១-៣៥, § ២៦១)
៣៩ ព្រះ‌យេស៊ូ​យាង​ចេញ​ពី​ផ្ទះ​នោះ ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ តាម​ទម្លាប់​របស់​ព្រះ‌អង្គ សាវ័ក​ក៏​នាំ​គ្នា​តាម​ព្រះ‌អង្គ​ទៅ​ដែរ។
២៦ ក្រោយ​ពី​បាន​ច្រៀង​ទំនុក‌តម្កើង​រួច​ហើយ ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវ​ជា​មួយ​ពួក​សាវ័ក។
(27-31, § 261)
៣០ ក្រោយ​ពី​បាន​ច្រៀង​ទំនុក‌តម្កើងរួច​ហើយ ព្រះ‌យេស៊ូ​យាង​ឆ្ពោះ​ទៅ​ភ្នំ​ដើម​អូលីវជា​មួយ​ពួក​សាវ័ក។
(31-35, § 261)

យហ ១៨,១
 កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ព្រះ‌អង្គ​យាង​ទៅ​ខាង​នាយ​ជ្រោះ​កេដ្រូន​ជា​មួយ​ពួក​សាវ័ក។ នៅ​ទី​នោះ មាន​សួន​ឧទ្យាន​មួយ ព្រះ‌អង្គ​យាង​ចូល​ទៅ​ក្នុង​សួន​ឧទ្យាន​នោះ​ជា​មួយ​ពួក​សាវ័ក។ (មើលបន្ដ, § 270)។

លក ២២,៤០-៤៦មក ១៤,៣២-៤២មថ ២៦,៣៦-៤៦
៤០ កាល​យាង​ទៅ​ដល់​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖


៣២ ព្រះ‌អង្គ​យាង​ទៅ​ដល់​កន្លែង​មួយ ឈ្មោះ​កេតសេ‌ម៉ានី ជា​មួយ​ពួក​សាវ័ក។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ចូរ​អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​ហើយ ចាំ​ខ្ញុំ​អធិ‌ស្ឋាន​សិន»។៣៦ ពេល​នោះ ព្រះ‌យេស៊ូ​យាង​ទៅ​ជា​មួយ​ពួក​សាវ័ក​ដល់​កន្លែង​មួយ ឈ្មោះ​កេតសេ‌ម៉ានី ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​អង្គុយ​នៅ​ទី​នេះ​សិន ចាំ​ខ្ញុំ​ទៅ​អធិស្ឋាន​នៅ​ត្រង់​កន្លែង​នោះ» 
«ចូរ​អធិ‌ស្ឋាន កុំ​ឱ្យចាញ់​ការ​ល្បួង​ឡើយ»។ ៤១ បន្ទាប់​មក ព្រះ‌អង្គ​យាង​ទៅ​ឆ្ងាយ​ពី​ពួក​សាវ័ក ចម្ងាយ​ប្រហែល​គេ​ចោល​ដុំ​ថ្ម​មួយ​ទំហឹង​ដៃ។ ព្រះ‌អង្គ​លុត​ជង្គង់​ចុះ ទូល‌អង្វរ​ថា៖ ៤២ «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ ចេញ​ឱ្យឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ។ ប៉ុន្តែ សូម​កុំ​ឱ្យសម្រេច​តាម​ចិត្ត​ទូល‌បង្គំ​ឡើយ គឺ​ឱ្យសម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​វិញ»។






 
៣៣ ព្រះ‌អង្គ​នាំ​លោក​សិលា លោក​យ៉ាកុប និង​លោក​យ៉ូហាន ទៅ​ជា​មួយ។ ពេល​នោះ ព្រះ‌អង្គ​ចាប់‌ផ្ដើម​ភ័យ​តក់‌ស្លុត ព្រម​ទាំង​ចុក‌ចាប់​អន្ទះ‌សា​ពន់​ប្រមាណ។ ៣៤ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី​»។
៣៥ ព្រះ‌អង្គ​យាង​ទៅ​មុខ​បន្ដិច ក្រាប​ចុះ​ដល់​ដី ទូល‌អង្វរ​សូម​ឱ្យទុក្ខ​លំបាក​នេះ​​ចេញ​ឆ្ងាយ​ពី​ព្រះ‌អង្គ​ទៅ បើ​សិន​ជា​អាច​កន្លង​ផុត​ទៅ​បាន។ ៣៦ ព្រះ‌អង្គ​ទូល​ថា៖ «អ័ប្បា ឱ​ព្រះ‌បិតា​អើយ! ព្រះ‌អង្គ​អាច​សម្រេច​គ្រប់​កិច្ច‌ការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ​​ចេញ​ឱ្យឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ សូម​កុំ​តាម​បំណង​ចិត្ត​ទូល‌បង្គំ​ឡើយ គឺ​សូម​ឱ្យបាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ»។ 
៣៧ ព្រះ‌អង្គ​នាំ​លោក​សិលា និង​កូន​របស់​លោក​សេបេដេ​ទាំង​ពីរ​នាក់​ទៅ​ជា​មួយ។ ពេល​នោះ ព្រះ‌អង្គ​ចាប់‌ផ្ដើម​ព្រួយ​ព្រះ‌ហឫ‌ទ័យ ហើយ​ចុក‌ចាប់​អន្ទះ‌សា​ពន់‌ប្រមាណ ៣៨ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី​​ជា​មួយ​ខ្ញុំ»។ ៣៩ ព្រះ‌អង្គ​យាង​ទៅ​មុខ​បន្ដិច ក្រាប​ព្រះ‌ភ័ក្ត្រ​ដល់​ដី ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ! ប្រសិន​បើ​បាន សូម​ឱ្យពែង​នៃ​ទុក្ខ​លំបាក​នេះចេញ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ សូម​កុំ​ធ្វើ​តាម​បំណង​ទូល‌បង្គំ​ឡើយ គឺ​សូមឱ្យបាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​វិញ»។


 
៤៣ ពេល​នោះ មាន​ទេវទូតមួយ​រូប​ចុះ​ពី​ស្ថាន​បរម‌សុខមក ឱ្យព្រះ‌អង្គ​ឃើញ ដើម្បី​លើក​ទឹក​ចិត្ត​ព្រះ‌អង្គ។ ៤៤ ព្រះ‌​យេស៊ូ​ព្រួយ​អន្ទះ‌អន្ទែង​ពន់​ប្រមាណ ព្រះ‌អង្គ​ទូល‌អង្វរ​កាន់​តែ​ខ្លាំង​ឡើងៗ តំណក់​ញើស​របស់​ព្រះ‌អង្គ ដូច​ជា​តំណក់​ឈាម​ស្រក់​ចុះ​ដល់​ដី។ 
៤៥ កាល​ព្រះ‌អង្គ​ទូល‌អង្វរ​រួច​ហើយ ព្រះ‌អង្គ​ក្រោក​ឡើង ត្រឡប់​ទៅ​រក​ពួក​សាវ័ក ឃើញ​គេ​កំពុង​ដេក​លក់ ដោយ​ព្រួយ​ចិត្ត។ 

៤៦ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ហេតុ​អ្វី​បាន​ជា​អ្នក​រាល់​គ្នា​ដេក​លក់​ដូច្នេះ? ចូរ​ក្រោក​ឡើង អធិ‌ស្ឋាន កុំ​ឱ្យចាញ់​ការ​ល្បួង»។





៣៧ ព្រះ‌អង្គ​យាង​ទៅ​រក​ពួក​សាវ័ក ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​សិលា​ថា៖ «ស៊ីម៉ូន​អើយ ម្ដេច​ក៏​អ្នក​ដេក​លក់​ដូច្នេះ? អ្នក​នៅ​ស៊ូ‌ទ្រាំ​ប្រុង​ស្មារតី សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ? ៣៨ ចូរ​ប្រុង​ស្មារតី ហើយ​អធិ‌ស្ឋាន កុំឱ្យចាញ់​ការ​ល្បួង វិញ្ញាណ​របស់​មនុស្ស​ប្រុង‌ប្រៀប​ជា​ស្រេច​មែន ប៉ុន្តែ ខ្លួន​គេ​នៅ​ទន់​ខ្សោយ​ទេ!»។
៣៩ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ឆ្ងាយ​ពី​គេ​សា​ជា​ថ្មី ហើយ​ទូល‌អង្វរ​ដោយ​ប្រើ​ពាក្យ​ដដែល។


៤០ ព្រះ‌អង្គ​យាង​មក​រក​ពួក​សាវ័ក ឃើញ​គេ​កំពុង​តែ​ដេក​លក់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​សិលា​ថា៖ «អ្នក​រាល់​គ្នា​មិន​ស៊ូ‌ទ្រាំ​ប្រុង​ស្មារតី​ជា​មួយ​ខ្ញុំ សូម្បី​តែ​មួយ​ម៉ោង​ក៏​មិន​បាន​ដែរ​ឬ!»។ ៤១ «ចូរ​ប្រុង​ស្មារតី ហើយ​អធិស្ឋាន កុំ​ឱ្យចាញ់​ការ​ល្បួង​ឡើយ។ វិញ្ញាណ​របស់​មនុស្ស​ប្រុង‌ប្រៀប​ជា​ស្រេច​មែន តែ​ខ្លួន​គេ​នៅ​ទន់​ខ្សោយ​ទេ»។
៤២ ព្រះ‌អង្គ​យាង​ចេញ​ទៅ​ម្ដង​ទៀត​ជា​លើក​ទី​ពីរ ហើយ​ទូល‌អង្វរ​ថា៖ «ឱ​ព្រះ‌បិតា​អើយ ប្រសិន​បើ​ទូល‌បង្គំ​ត្រូវ​តែ​ទទួល​ពែង​នៃ​ទុក្ខ​លំបាក​នេះ​ចៀស​ពុំ​បាន​ទេ​នោះ សូម​ឱ្យបាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ចុះ!»។
៤០ ព្រះ‌អង្គ​វិល​ត្រឡប់​មក​រក​ពួក​សាវ័ក​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​មិន​រួច មិន​ដឹង​ទូល​ព្រះ‌អង្គ​ដូច​ម្ដេច។

 
៤៣ ព្រះ‌យេស៊ូ​វិល​ត្រឡប់​ទៅ​រក​ពួក​សាវ័ក​ម្ដង​ទៀត ឃើញ​គេ​ដេក​លក់ ដ្បិត​គេ​ងងុយ​ពេក បើក​ភ្នែក​ពុំ​រួច​សោះ។ ៤៤ ព្រះ‌អង្គ​ក៏​យាង​ចាក‌ចេញ​ពី​គេ​ទៅ​អធិស្ឋាន​ជា​លើក​ទី​បី ហើយ​ទូល‌អង្វរ​ដោយ​ពាក្យ​ដដែល។
៤១ ព្រះ‌យេស៊ូ​វិល​មក​រក​គេ​ជា​លើក​ទី​បី មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ប៉ុណ្ណឹង​ល្មម​ហើយ! ឥឡូវ​នេះ ពេល​កំណត់​មក​ដល់​ហើយ បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប។ ៤២ ចូរ​ក្រោក​ឡើង យើង​នាំ​គ្នា​ទៅ ដ្បិត​អ្នក​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំមក​ជិត​ដល់​ហើយ!»។៤៥ បន្ទាប់​មក ព្រះ‌អង្គ​វិល​មក​រក​សាវ័ក​វិញ មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «អ្នក​រាល់​គ្នា​នៅ​តែ​ដេក​លក់ អ្នក​រាល់​គ្នា​សម្រាក​ដល់​អង្កាល់​ទៀត? ឥឡូវ​នេះ ជិត​ដល់​ពេល​កំណត់​ដែល​បុត្រ​មនុស្ស​ត្រូវ​គេ​បញ្ជូន​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​មនុស្ស​បាប​ហើយ។ ៤៦ ចូរ​ក្រោក​ឡើង! យើង​នាំ​គ្នា​ទៅ ដ្បិត​អ្នក​ដែល​នាំ​គេ​មក​ចាប់​ខ្ញុំ​មក​ជិត​ដល់​ហើយ!»។

ផ្នែកទី២ : ព្រះយេស៊ូ និងក្រុមនាយកបូជាចារ្យ
2nd section: Jesus and the High Priest

លក ២២,៤៧-៥៣មក ១៤,៤៣-៥២មថ ២៦,៤៧-៥៦
៤៧ នៅ​ពេល​ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​បណ្ដា‌ជន​មក​ដល់ នាំ​មុខ​ដោយ​ឈ្មោះ​យូដាស ជា​សាវ័ក​មួយ​រូប ក្នុង​ក្រុម​ទាំង​ដប់‌ពីរ។







៤៣ ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សាវ័ក​ម្នាក់ ក្នុង​ចំណោម​សាវ័ក​ទាំង​ដប់‌ពីរ​រូប​មក​ដល់ ដោយ​មាន​បណ្ដា‌ជន​មួយ​ក្រុម កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​នាយក​បូជា‌ចារ្យ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ព្រឹទ្ធា‌ចារ្យ បាន​ចាត់​អ្នក​ទាំង​នោះ​ឱ្យមក។ ៤៤ យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ បាន​សន្មត​ជា​មួយ​អ្នក​ទាំង​នោះ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​នាំ​យក​ទៅ ដោយ​ប្រយ័ត្ន‌ប្រយែង​ឱ្យមែន‌ទែន»។ ៤៧ ព្រះ‌អង្គ​កំពុង​តែ​មាន​ព្រះ‌បន្ទូល​នៅ​ឡើយ ស្រាប់​តែ​យូដាស​ជា​សាវ័ក​ម្នាក់ ក្នុង​ចំណោម​សាវ័ក​ទាំង​ដប់‌ពីរ​មក​ដល់ ទាំង​មាន​បណ្ដា‌ជន​ជា​ច្រើន​កាន់​ដាវ កាន់​ដំបង​មក​ជា​មួយ​ផង។ ពួក​នាយក​បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ប្រជាជន បាន​ចាត់​អ្នក​ទាំង​នោះ​ឱ្យមក។ ៤៨ យូដាស​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ បាន​សន្មត​ជា​មួយ​គេ​នូវ​សញ្ញា​មួយ​ថា៖ «ខ្ញុំ​ថើប​អ្នក​ណា គឺ​អ្នក​នោះ​ហើយ សុំ​ចាប់​គាត់​ទៅ!»។
 
គាត់​ចូល​មក​ជិត​ព្រះ‌យេស៊ូ ហើយ​ថើប​ព្រះ‌អង្គ។ 

៤៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «យូដាស​អើយ! អ្នក​ធ្វើ​ជា​ថើប ដើម្បី​បញ្ជូន​បុត្រ​មនុស្ស​ឬ​អី?»។ 
៤៩ ពួក​អ្នក​នៅ​ជា​មួយ​ព្រះ‌យេស៊ូ ឃើញ​ហេតុ‌ការណ៍​ដែល​ហៀប​នឹង​កើត​ឡើង ក៏​ទូល​សួរ​ព្រះ‌អង្គ​ថា៖ «ព្រះ‌អម្ចាស់! តើ​ឱ្យយើង​ខ្ញុំ​ហូត​ដាវ​កាប់​គេ​ឬ?»។ ៥០ សាវ័ក​ម្នាក់​បាន​កាប់​អ្នក​បម្រើ​របស់​លោក​មហា‌បូជា‌ចារ្យ​មួយ​ដាវ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ។ 
៤៥ កាល​មក​ដល់​ភ្លាម យូដាស​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូ ពោល​ថា៖ «លោក​គ្រូ!» រួច​គាត់​ថើប​ព្រះ‌អង្គ


 
៤៦ ពួក​គេ​នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ។ 


៤៧ មាន​ម្នាក់​ដែល​នៅ​ទី​នោះ ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​មហា‌បូជា‌ចារ្យ​ដាច់​ស្លឹក​ត្រចៀក​ម្ខាង។
 
៤៩ កាល​យូដាស​មក​ដល់​ភ្លាម គាត់​ដើរ​តម្រង់​មក​រក​ព្រះ‌យេស៊ូ ទូល​ថា៖ «ជម្រាប​សួរ​ព្រះ‌គ្រូ!» រួច​ថើប​ព្រះ‌អង្គ។ ៥០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គាត់​ថា៖ «សម្លាញ់​អើយ អ្នក​មក​នេះ​ចង់​ធ្វើ​អ្វី ធ្វើ​ទៅ​ចុះ!»។ ពេល​នោះ បណ្ដា‌ជន​ក៏​នាំ​គ្នា​ចូល​មក​ចាប់​ព្រះ‌អង្គ។ 


៥១ មាន​ម្នាក់​ក្នុង​ចំណោម​ពួក​អ្នក​ដែល​នៅ​ជា​មួយ​ព្រះ‌យេស៊ូ បាន​ហូត​ដាវ​កាប់​អ្នក​បម្រើ​របស់​លោក​មហា‌បូជា‌ចារ្យ ដាច់​ស្លឹក​ត្រចៀក។ 
៥១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ប៉ុណ្ណឹង​បាន​ហើយ!»។ ព្រះ‌អង្គ​ក៏​ពាល់​ត្រចៀក​បុរស​នោះ ហើយ​ប្រោស​គាត់​ឱ្យជា​ដូច​ដើម​វិញ។







៤៨ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖
៥២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​អ្នក​នោះ​ថា៖ «ស៊ក​ដាវ​អ្នក​ទៅ​ក្នុង​ស្រោម​វិញ​ទៅ ដ្បិត​អស់​អ្នក​ដែល​ប្រើ​ដាវ​នឹង​ត្រូវ​ស្លាប់​ដោយ​មុខ​ដាវ​ជា​មិន​ខាន។ ៥៣ អ្នក​ស្មាន​ថា ខ្ញុំ​មិន​អាច​អង្វរ‌ករ​ព្រះ‌បិតា​ខ្ញុំ​ឱ្យចាត់​ទេវទូត​ជាង​ដប់‌ពីរ​កង‌ពល មក​ជួយ​ខ្ញុំ​បាន​ភ្លាមៗ​ទេ​ឬ? ៥៤ តែ​បើ​ធ្វើ​ដូច្នោះ ធ្វើ​ម្ដេច​នឹង​បាន​ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ អំពី​ហេតុ‌ការណ៍ ដែល​ត្រូវ​តែ​កើត​ឡើង​យ៉ាង​នេះ!»។
៥២ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​ពួក​នាយក​បូជា‌ចារ្យ មេ​ក្រុម​រក្សា​ព្រះ‌វិហារ និង​ពួក​ព្រឹទ្ធា‌ចារ្យ ដែល​មក​ចាប់​ព្រះ‌អង្គ​នោះ​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ?។ ៥៣ ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារ​ជា​មួយ​អស់​លោក​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។


ឥឡូវ​នេះ ជា​ពេល​របស់​អស់​លោក​ហើយ គឺ​ជា​ពេល​ដែល​ម្ចាស់​នៃ​សេចក្ដី​ងងឹត​បញ្ចេញ​អំណាច»។











«ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ?។ ៤៩ ជា​រៀង​រាល់​ថ្ងៃ ខ្ញុំ​នៅ​ក្នុង​ព្រះ‌វិហារជា​មួយ​អស់​លោក ទាំង​បង្រៀន​ផង តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ។
ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឱ្យបាន​ស្រប​តាម​សេចក្ដីដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ»។ 
៥០ ពេល​នោះ ពួក​សាវ័ក​បោះ‌បង់​ព្រះ‌យេស៊ូ​ចោល ហើយ​រត់​បាត់​អស់​ទៅ។
៥១ មាន​កំលោះ​ម្នាក់​ដែល​បាន​ទៅ​តាម​ព្រះ‌អង្គ មាន​តែ​សំពត់​មួយ​ផ្ទាំង​បិទ‌បាំង​កាយ​ប៉ុណ្ណោះ គេ​បាន​ចាប់​គាត់​ដែរ ​៥២ តែ​គាត់​ចោល​សំពត់​រត់​ទៅ​ខ្លួន​ទទេ។
៥៥ ពេល​នោះ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មហា‌ជន​ថា៖ «ខ្ញុំ​ជា​ចោរ​ព្រៃ​ឬ បាន​ជា​អស់​លោក​កាន់​ដាវ​កាន់​ដំបង​មក​ចាប់​ខ្ញុំ​ដូច្នេះ? ខ្ញុំ​តែង​អង្គុយ​បង្រៀន​នៅ​ក្នុង​ព្រះ‌វិហារ​ជា​រៀង​រាល់​ថ្ងៃ តែ​អស់​លោក​ពុំ​បាន​ចាប់​ខ្ញុំ​ទេ»។ 
៥៦ ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង ដើម្បី​ឱ្យបាន​ស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ព្យាការី។ ពេល​នោះ ពួក​សាវ័ក​នាំ​គ្នា​បោះ‌បង់​ចោល​ព្រះ‌អង្គ ហើយ​រត់​បាត់​អស់​ទៅ។

យហ ១៨,២-១១
 រីឯ​យូដាស​ជា​អ្នក​ក្បត់​ព្រះ‌អង្គ​ក៏​ស្គាល់​កន្លែង​នោះ​ដែរ ព្រោះ​ជា​កន្លែង​ដែល​ព្រះ‌យេស៊ូ និង​ពួក​សាវ័ក​ធ្លាប់​ជួប‌ជុំ​គ្នា​ជា​ញឹក‌ញាប់។ (Cf. § 253)។
 ៣ ដូច្នេះ យូដាស​នាំ​កង​ទាហាន និង​កង​រក្សា​ព្រះ‌វិហារ​ចូល​មក ទាំង​កាន់​ចន្លុះ កាន់​គោម កាន់​អាវុធ​ផង។ ពួក​នាយក​បូជា‌ចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី បាន​ចាត់​អ្នក​ទាំង​នោះ​ឱ្យមក។  ព្រះ‌យេស៊ូ​ឈ្វេង​យល់​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន ដែល​ត្រូវ​កើត​ដល់​ព្រះ‌អង្គ ព្រះ‌អង្គ​ក៏​យាង​ទៅ​មុខ មាន​ព្រះ‌បន្ទូល​សួរ​គេ​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?»។  គេ​ទូល​ព្រះ‌អង្គ​ថា៖ «រក​ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «គឺ​ខ្ញុំ​ហ្នឹង​ហើយ»។ រីឯ​យូដាស​ជា​អ្នក​ក្បត់​ព្រះ‌អង្គ​ក៏​នៅ​ជា​មួយ​ពួក​គេ​ដែរ។ 
 កាល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា “គឺ​ខ្ញុំ​ហ្នឹង​ហើយ” ដូច្នេះ គេ​ថយ​ក្រោយ ហើយ​ដួល​ដាច់‌ផ្ងារ​ទាំង​អស់​គ្នា។ 
 ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​សួរ​គេ​ម្ដង​ទៀត​ថា៖ «អ្នក​រាល់​គ្នា​មក​រក​នរណា?» គេ​ទូល​ថា៖ «រក​ឈ្មោះ​យេស៊ូ ជា​អ្នក​ភូមិ​ណា‌សារ៉ែត»។  ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​គេ​ថា៖ «ខ្ញុំ​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា ខ្ញុំ​ហ្នឹង​ហើយ បើ​អ្នក​រាល់​គ្នា​មក​រក​ខ្ញុំ ទុក​ឱ្យអ្នក​ទាំង​នេះ​ចេញ​ទៅ​ចុះ»។  ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌អង្គ​បាន​ថ្លែង​ទុក​មក​ថា «“អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំ ឥត​មាន​នរណា​ម្នាក់​ត្រូវ​វិនាស​ឡើយ” »។ 
១០ លោក​ស៊ីម៉ូន​សិលា​មាន​ដាវ​មួយ គាត់​ហូត​កាប់​អ្នក​បម្រើ​ម្នាក់​របស់​លោក​មហា‌បូជា‌ចារ្យ ដាច់​ស្លឹក​ត្រចៀក​ស្ដាំ អ្នក​បម្រើ​នោះ​ឈ្មោះ​ម៉ាល់‌ឃូស។ ១១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​សិលា​ថា៖ «ស៊ក​ដាវ​ទៅ​ក្នុង​ស្រោម​វិញ​ទៅ តើ​អ្នក​មិន​ចង់​ឱ្យខ្ញុំ​ផឹក​ពី​ពែង​នៃ​ទុក្ខ​លំបាក ដែល​ព្រះ‌បិតា​ប្រទាន​មក​ខ្ញុំ​ទេ​ឬ?»។

យហ ១៨,១២-១៣, *២៤
១២ ពួក​ទាហាន និង​មេ​បញ្ជា‌ការ​របស់​គេ ព្រម​ទាំង​កង​រក្សា​ព្រះ‌វិហាររបស់​ជន​ជាតិ​យូដា នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ ហើយ​ចង​ព្រះ‌អង្គ។ ១៣ គេ​នាំ​ព្រះ‌អង្គ​ទៅ​ជួប​លោក​ហាណ្ណា​មុន​គេ ព្រោះ​លោក​ត្រូវ​ជា​ឪពុក​ក្មេក​របស់​លោក​កៃផាស ដែល​កាន់​តំណែង​ជា​មហា‌បូជា‌ចារ្យ​នៅ​ឆ្នាំ​នោះ

លក ២២,៥៤-៦២មក ១៤,៥៣-៥៤ ; ៦៦-៧២មថ ២៦,៥៧-៥៨ ; ៦៩-៧៥
៥៤ ពួក​គេ​ចាប់​ព្រះ‌យេស៊ូ បណ្ដើរ​នាំ​ចូល​ទៅ​ក្នុង​ដំណាក់​របស់​លោក​មហា‌បូជា‌ ចារ្យ។


លោក​សិលា​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ។ ៥៥ គេ​បាន​ដុត​ភ្លើង​នៅ​កណ្ដាល​ទី‌លាន ហើយ​អង្គុយ​ជុំ‌វិញ លោក​សិលា​ក៏​អង្គុយ​នៅ​កណ្ដាល​ចំណោម​ពួក​គេ​ដែរ។

៥៣ គេ​បណ្ដើរ​ព្រះ‌យេស៊ូ​នាំ​យក​ទៅ​ដល់​ដំណាក់​របស់​លោក​មហា‌បូជា‌ចារ្យ។ ពួក​នាយក​បូជា‌ចារ្យ ពួក​ព្រឹទ្ធា‌ចារ្យ និង​ពួក​បណ្ឌិត​ខាង​វិន័យ មក​ជួប‌ជុំ​ទាំង​អស់​គ្នា​នៅ​ទី​នោះ។ 
៥៤ លោក​សិលា​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ រហូត​ដល់​ខាង​ក្នុង​ទីធ្លា​ដំណាក់​មហា‌បូជា‌ចារ្យ ហើយ​អង្គុយ​អាំង​ភ្លើង​ជា​មួយ​កង​រក្សា​ព្រះ‌វិហារ។ (មើលបន្ដ, §§ 274 et 273)
៥៧ លុះ​ចាប់​ព្រះ‌យេស៊ូ​បាន​ហើយ គេ​បណ្ដើរ​ព្រះ‌អង្គ​ទៅ​ដល់​ដំណាក់​របស់​លោក​កៃផាស ជា​មហា‌បូជា‌ចារ្យ។ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ព្រឹទ្ធា‌ចារ្យ ជួប‌ជុំ​គ្នា​នៅ​ទី​នោះ។ 
៥៨ លោក​សិលា​ដើរ​តាម​ព្រះ‌អង្គ​ពី​ចម្ងាយ គាត់​តាម​រហូត​ដល់​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​មហា‌បូជា‌ចារ្យ ហើយ​អង្គុយ​ជា​មួយ​កង​រក្សា​ព្រះ‌វិហារ ចង់​ដឹង​ថា​ហេតុ‌ការណ៍​នឹង​ទៅ​ជា​យ៉ាង​ណា។ (មើលបន្ដ, §§ 274 et 273)
៥៦ ស្ត្រី​បម្រើ​ម្នាក់​ឃើញ​គាត់​អង្គុយ​នៅ​មុខ​ពន្លឺ​ភ្លើង

សម្លឹង​មើល​គាត់ ហើយ​ពោល​ថា៖ «ម្នាក់​នេះ​ជា​បក្ស‌ពួក​របស់​យេស៊ូ!»។ 

៥៧ លោក​សិលា​ប្រកែក​ថា៖ «ទេ​នាង​អើយ! ខ្ញុំ​មិន​ដែល​ស្គាល់​គាត់​ទេ»។ 


៥៨ មួយ​ស្របក់​ក្រោយ​មក មាន​ម្នាក់​ទៀត​ឃើញ​គាត់ ក៏​ពោល​ថា៖



«អ្នក​ឯង​ជា​បក្ស‌ពួក​គាត់​ដែរ»។ លោក​សិលា​ឆ្លើយ​ទៅ​អ្នក​នោះ​ថា៖ «ទេ! មិន‌មែន​ខ្ញុំ​ទេ!»។ 


៥៩ ប្រហែល​មួយ​ម៉ោង​ក្រោយ​មក មាន​ម្នាក់​ទៀត​និយាយ​បែប​ប្រាកដ​ប្រជា​ថា៖ «អ្នក​នេះ​ពិត​ជា​បក្ស‌ពួក​របស់​យេស៊ូ​មែន ព្រោះ​គាត់​ជា​អ្នក​ស្រុក​កាលី‌ឡេ​ដូច​គ្នា»។ ៦០ លោក​សិលា​ឆ្លើយ​ថា៖ «ខ្ញុំ​មិន​ដឹង​ជា​អ្នក​ចង់​និយាយ​អំពី​រឿង​អ្វី​សោះ»។ គាត់​កំពុង​តែ​និយាយ​នៅ​ឡើយ ស្រាប់​តែ​មាន់​រងាវ​ឡើង។ ៦១ ព្រះ‌អម្ចាស់​បែរ​ព្រះ‌ភ័ក្ត្រ​ទត​មក​លោក​សិលា។ លោក​សិលា​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ថា៖ «យប់​នេះ មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា​មិន​ស្គាល់​ខ្ញុំ»។ 
៦៦ ពេល​លោក​សិលា​នៅ​ក្នុង​ទីធ្លា មាន​ស្ត្រី​បម្រើ​ម្នាក់​របស់​លោក​មហា‌បូជា‌ចារ្យ​មក​ដល់។ 
៦៧ នាង​ឃើញ​លោក​សិលា​កំពុង​អាំង​ភ្លើង ក៏​សម្លឹង​មើល​មុខ​គាត់​ឱ្យបាន​ច្បាស់ រួច​ពោល​ថា៖ «អ្នក​ឯង​ក៏​ជា​បក្ស‌ពួក​របស់​យេស៊ូ ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែរ!»។ ៦៨ ប៉ុន្តែ លោក​ប្រកែក​ឡើង​ថា៖ «ខ្ញុំ​មិន​ដឹង​ទេ ខ្ញុំ​មិន​យល់​ថា​នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ»។
លោក​សិលា​ក៏​ចេញ​ពី​ទី​នោះ ឆ្ពោះ​ទៅ​ខ្លោង​ទ្វារ​ខាង​ក្រៅ ពេល​នោះ មាន់​រងាវ​ឡើង។ 
៦៩ ស្ត្រី​បម្រើ​ឃើញ​លោក​សិលា ក៏​ប្រាប់​អស់​អ្នក​ដែល​នៅ​ទី​នោះ​ម្ដង​ទៀត​ថា៖ «អ្នក​នេះ​ជា​បក្ស‌ពួក​គេ​ដែរ»។ ៧០ លោក​សិលា​ប្រកែក​សា​ជា​ថ្មី។



បន្ដិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះ​និយាយ​ទៅ​លោក​សិលា​ទៀត​ថា៖ «អ្នក​ឯង​ប្រាកដ​ជា​បក្ស‌ពួក​អ្នក​ទាំង​នោះ​មែន ព្រោះ​អ្នក​ឯង​ជា​អ្នក​ស្រុក​កាលី‌ឡេ​ដូច​គ្នា»។ ៧១ លោក​សិលា​ក៏​និយាយ​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​ឱ្យព្រះ‌ជាម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ»។ ៧២ ភ្លាម​នោះ មាន់​រងាវ​ឡើង​ជា​លើក​ទី​ពីរ លោក​សិលា​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ដែល​ថា “មុន​មាន់​រងាវ​ពីរ​ដង អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ”
៦៩ ពេល​នោះ លោក​សិលា​អង្គុយ​នៅ​ខាង​ក្រៅ​ក្នុង​ទីធ្លា។ មាន​ស្ត្រី​បម្រើ​របស់​មហា‌បូជា‌ចារ្យ​ម្នាក់​ចូល​មក​ជិត​គាត់ ពោល​ថា៖

«អ្នក​ឯង​ជា​បក្ស‌ពួក​របស់​យេស៊ូ ជា​អ្នក​ស្រុក​កាលី‌ឡេ​ដែរ!»។ ៧០ ប៉ុន្តែ គាត់​ប្រកែក​ថា៖ «ខ្ញុំ​មិន​ដឹង​ថា នាង​ចង់​និយាយ​អំពី​រឿង​អ្វី​ឡើយ!»។

៧១ ពេល​លោក​សិលា​ដើរ​ចេញ​ពី​ទី​នោះឆ្ពោះ​ទៅ​រក​ខ្លោង​ទ្វារ

មាន​ស្ត្រី​បម្រើ​ម្នាក់​ទៀត​ឃើញ​គាត់ ហើយ​ពោល​ថា៖
«អ្នក​នេះ​ជា​បក្ស‌ពួក​របស់​យេស៊ូ​ជា​អ្នក​ភូមិ​ណាសា‌រ៉ែត​ដែរ!»។ ៧២ លោក​សិលា​ក៏​ប្រកែក​សា​ជា​ថ្មី ទាំង​ស្បថ​ថា៖ «ខ្ញុំ​មិន​ស្គាល់​អ្នក​នោះ​ទេ!»។ 
៧៣ បន្ដិច​ក្រោយ​មក អស់​អ្នក​ដែល​នៅ​ទី​នោះនាំ​គ្នា​ចូល​ទៅ​ជិត​លោក​សិលា ហើយ​ពោល​ថា៖ «អ្នក​ឯង​ពិត​ជា​បក្ស‌ពួក​របស់​អ្នក​ទាំង​នោះ ព្រោះ​សម្ដី​អ្នក​ឯង​បញ្ជាក់​ច្បាស់​ថា អ្នក​ឯង​មក​ពី​ស្រុក​កាលី‌ឡេ​មែន!»។ ៧៤ លោក​សិលា​ក៏​ពោល​ឡើង​ថា៖ «បើ​ខ្ញុំ​កុហក សូម​ព្រះ‌ជាម្ចាស់​ដាក់​ទោស​ខ្ញុំ​ចុះ!។ ខ្ញុំ​សុំ​ស្បថ​ថា ខ្ញុំ​មិន​ដែល​ស្គាល់​អ្នក​នោះ​ទាល់​តែ​សោះ!»។ រំពេច​នោះ ស្រាប់​តែ​មាន់​រងាវ​ឡើង  ៧៥ លោក​សិលា​ក៏​នឹក​ឃើញ​ព្រះ‌បន្ទូល​របស់​ព្រះ‌យេស៊ូ​ដែល​ថា៖ «មុន​មាន់​រងាវ អ្នក​នឹង​បដិសេធ​បី​ដង​ថា មិន​ស្គាល់​ខ្ញុំ»​។
៦២ លោក​សិលា​ចាក‌ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោច‌ផ្សា។គាត់​ក៏​ទ្រហោ​យំ។ (15,1a. § 274)
លោក​សិលា​ចាក‌ចេញ​ពី​ទី​នោះ ហើយ​យំ​សោក​យ៉ាង​ខ្លោច‌ផ្សា។ (27,1. § 274)

យហ ១៨,២៤.១៤-២៦
២៤ ពេល​នោះ លោក​ហាណ្ណា​បញ្ជូន​ព្រះ‌អង្គ ទាំង​ជាប់​ចំណង​ទៅ​លោក​កៃផាស ជា​មហា‌បូជា‌ចារ្យ។
១៤ គឺ​លោក​កៃផាស​នេះ​ហើយ ដែល​បាន​ឱ្យយោបល់​ទៅ​ជន​ជាតិ​យូដា​ថា “គួរ​ឱ្យមនុស្ស​តែ​ម្នាក់​ស្លាប់ជា​ប្រយោជន៍​ដល់​ប្រជា‌រាស្ដ្រ”។ (មើលបន្ដ, § 221)
១៥ លោក​ស៊ីម៉ូន​សិលា​ដើរ​តាម​ព្រះ‌យេស៊ូ​ជា​មួយ​សាវ័កម្នាក់​ទៀត លោក​មហា‌បូជា‌ចារ្យ​ស្គាល់​សាវ័ក​ម្នាក់​នោះ ហេតុ​នេះ​ហើយ​បាន​ជា​គាត់​អាច​ចូល​ជា​មួយ​ព្រះ‌យេស៊ូ ទៅ​ទីធ្លា​ខាង​ក្នុង​ដំណាក់​របស់​លោក​មហា‌បូជា‌ចារ្យ។ ១៦ រីឯ​លោក​សិលា​វិញ គាត់​ឈរ​នៅ​ខាង​ក្រៅ​ក្បែរ​មាត់​ទ្វារ។ សាវ័ក​ដែល​លោក​មហា‌បូជា‌ចារ្យ​ស្គាល់​នោះ ក៏​ចេញ​មក​និយាយ​ជា​មួយ​ស្ត្រី​ម្នាក់​ជា​អ្នក​យាម​ទ្វារ ហើយ​នាំ​លោក​សិលា​ចូល​ទៅ​ខាង​ក្នុង​ដែរ។ ១៧ ស្ត្រី​បម្រើ​ជា​អ្នក​យាម​ទ្វារ​និយាយ​ទៅ​កាន់​លោក​សិលា​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​សិលា​តប​ថា៖ «ទេ! មិន‌មែន​ទេ!»។ 
១៨ ពួក​អ្នក​បម្រើ​របស់​លោក​មហា‌បូជា‌ចារ្យ និង​កង​រក្សា​ព្រះ‌វិហារ​នាំ​គ្នា​បង្កាត់​ភ្លើង​អាំង ព្រោះ​ពេល​នោះ​រងា​ណាស់។ លោក​សិលា​ក៏​នៅ​អាំង​ភ្លើង​ជា​មួយ​ពួក​គេ​ដែរ។
១៩ លោក​មហា‌បូជា‌ចារ្យ​សួរ​ព្រះ‌យេស៊ូ​អំពី​ពួក​សាវ័ក*​របស់​ព្រះ‌អង្គ និង​អំពី​សេចក្ដី​ដែល​ព្រះ‌អង្គ​បង្រៀន។ ២០ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​លោក​វិញ​ថា៖ «ខ្ញុំ​បាន​និយាយដោយ​ចេញ​មុខ​ប្រាប់​មនុស្ស​លោក ខ្ញុំ​តែង​បង្រៀន​នៅ​ក្នុង​សាលា​ប្រជុំ និង​នៅ​ក្នុង​ព្រះ‌វិហារ ជា​កន្លែង​ដែល​ជន​ជាតិ​យូដា​ទាំង​អស់​ជួប‌ជុំ​គ្នា គឺ​ឥត​និយាយ​ក្នុង​ទី​លាក់​កំបាំង​ទេ។ ២១ ហេតុ​ដូច​ម្ដេច​បាន​ជា​លោក​សួរ​ខ្ញុំ? សូម​លោក​សួរ​អស់​អ្នក​ដែល​បាន​ឮ​សេចក្ដី​ខ្ញុំ​និយាយ​នោះ​ទៅ ដ្បិត​គេ​សុទ្ធ​តែ​ដឹង​អំពី​អ្វីៗ​ដែល​ខ្ញុំ​បាន​និយាយ»។ ២២ ពេល​ឮ​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ដូច្នោះ ទាហាន​ម្នាក់​ក្នុង​កង​រក្សា​ព្រះ‌វិហារ​ដែល​ឈរ​នៅ​ក្បែរ​នោះ ទះ​កំផ្លៀង​ព្រះ‌អង្គ ទាំង​ពោល​ថា៖ «ម្ដេច​ក៏​អ្នក​ឯង​ហ៊ាន​ឆ្លើយ​របៀប​នេះ​ទៅ​លោក​មហា‌បូជា‌ចារ្យ!»។ ២៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​ទាហាន​នោះ​វិញ​ថា៖ «បើ​ខ្ញុំ​និយាយ​ខុស​ឆ្គង សុំ​ប្រាប់​មើល៍! តើ​មាន​ឆ្គង​ត្រង់​ណា! តែ​បើ​ខ្ញុំ​និយាយ​ត្រឹម‌ត្រូវ ម្ដេច​ក៏​អ្នក​វាយ​ខ្ញុំ?»។ (24 avant 14, § précédent.)
២៥ លោក​ស៊ីម៉ូន​សិលា​អាំង​ភ្លើង​នៅ​ទី​នោះ។ មាន​គេ​សួរ​លោក​ថា៖ «អ្នក​ឯង​ជា​សិស្ស​របស់​អ្នក​នោះ​ដែរ​មែន​ឬ?»។ លោក​សិលា​ប្រកែក​ថា៖ «ទេ! មិន‌មែន​ទេ!»។ 
២៦ មាន​អ្នក​បម្រើ​របស់​មហា‌បូជា‌ចារ្យ​ម្នាក់ ត្រូវ​ជា​បង‌ប្អូន​នឹង​អ្នក ដែល​លោក​សិលា​កាប់​ដាច់​ស្លឹក​ត្រចៀក ពោល​ថា៖ «ខ្ញុំ​ក៏​បាន​ឃើញ​អ្នក​ឯង​នៅ​ក្នុង​សួន​ជា​មួយ​គាត់​ដែរ!»។ (មើលបន្ដ, § 276)

លក ២២,៦៣-៦៥មក ១៤,៦៥មថ​ ២៦,៦៧-៦៨ (៦៩-៧៥, § ២៧២)
៦៣ ពួក​អ្នក​យាម​ព្រះ‌យេស៊ូ​ចំអក​ដាក់​ព្រះ‌អង្គ ហើយ​វាយ​តប់​ព្រះ‌អង្គ​ផង។ ៦៤ គេ​យក​ក្រណាត់​គ្រប​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ ហើយ​សួរ​ថា៖ «ទាយ​មើល៍ អ្នក​ណា​វាយ​ឯង?»។ ៦៥ រួច​គេ​ជេរ​ប្រមាថ​ព្រះ‌អង្គ​ជា​ច្រើន​ថែម​ទៀត​ផង។៦៥ អ្នក​ខ្លះ​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ គេ​គ្រប​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ វាយ​តប់​ព្រះ‌អង្គ ហើយ​សួរ​ថា៖ «ទាយ​មើល៍!»។ កង​រក្សា​ព្រះ‌វិហារ​យក​ព្រះ‌យេស៊ូ​មក​ទះ​កំផ្លៀង។ 66-72, § 272)
៦៧ គេ​ក៏​នាំ​គ្នា​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ គេ​វាយ​តប់​ព្រះ‌អង្គ ហើយ​អ្នក​ខ្លះ​ទះ​កំផ្លៀង​ព្រះ‌អង្គ ៦៨ ទាំង​ពោល​ថា៖ «ទាយ​មើល៍ ព្រះ‌គ្រីស្ដ​អើយ អ្នក​ណា​វាយ​ឯង!»។ (69-75, § 272)
លក ២២,៦៦-៧១មក ១៥,១ក ; ១៤,៥៥-៦៤មថ ២៧,១ ; ២៦,៥៩-៦៦
៦៦ លុះ​ព្រឹក​ឡើង ពួក​ព្រឹទ្ធា‌ចារ្យ​របស់​ប្រជាជន ពួក​នាយក​បូជា‌ចារ្យ និង​ពួក​បណ្ឌិត​ខាង​វិន័យ​ជួប‌ជុំ​គ្នា បង្គាប់​ឱ្យគេ​នាំ​ព្រះ‌យេស៊ូ​ចូល​មក​ឈរ​នៅ​ខាង​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​របស់​គេ។  លុះ​ព្រលឹម​ឡើង​ពួក​នាយក​បូជា‌ចារ្យ​ប្រជុំ​គ្នា ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ ពួក​បណ្ឌិត​ខាង​វិន័យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ទាំង​មូល។ (1b, § 276)
 លុះ​ព្រឹក​ឡើង ពួក​នាយក​បូជា‌ចារ្យ និង​ព្រឹទ្ធា‌ចារ្យទាំង​អស់​របស់​ប្រជាជន​ប្រជុំ​គ្នា ហើយ​សម្រេច​ចិត្ត​ធ្វើ​គុត​ព្រះ‌យេស៊ូ។ (2, § 276)
១៤ ៥៥ ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌អង្គ តែ​រក​មិន​បាន​សោះ។ ៥៦ មនុស្ស​ជា​ច្រើន​បាន​ប្រឌិត​រឿង​ក្លែង‌ក្លាយ​ចោទ​ប្រកាន់​ព្រះ‌អង្គ ប៉ុន្តែ ពាក្យ​ចោទ​ទាំង​នោះ​មិន​ស្រប​គ្នា​ឡើយ។ ៥៧ មាន​អ្នក​ខ្លះ​ក្រោក​ឈរ​ឡើង ពោល​រឿង​ក្លែង‌ក្លាយ ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖ ៥៨ «យើង​បាន​ឮ​អ្នក​នេះ​ពោល​ថា “ខ្ញុំ​នឹង​រុះ​ព្រះ‌វិហារ​ដែល​សង់​ឡើង​ដោយ​ដៃ​មនុស្ស​ចោល ហើយ​ក្នុង​រវាង​បី​ថ្ងៃ ខ្ញុំ​នឹង​សង់​ព្រះ‌វិហារ​មួយ​ផ្សេង​ទៀត ដែល​មិន‌មែន​សង់​ដោយ​ដៃ​មនុស្ស​ទេ”»។ ៥៩ ប៉ុន្តែ ទោះ​បី​ក្នុង​រឿង​នេះ​ក៏​ដោយ ក៏​ពាក្យ​របស់​គេ​នៅ​តែ​ពុំ​ស្រប​គ្នា​ដដែល។ ៦០ ពេល​នោះ លោក​មហា‌បូជា‌ចារ្យ​ក្រោក​ឈរ​ឡើង​នៅ​មុខ​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ សួរ​ព្រះ‌យេស៊ូ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​លោក​ទាំង​នេះ?» 
៦១ ព្រះ‌យេស៊ូ​នៅ​ស្ងៀម ពុំ​ឆ្លើយ​តប​ទាល់​តែ​សោះ។
២៦ ៥៩ ពួក​នាយក​បូជា‌ចារ្យ និង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ទាំង​មូល នាំ​គ្នា​រក​ពាក្យ​ចោទ​ប្រកាន់ មួល​បង្កាច់​ព្រះ‌យេស៊ូ ដើម្បី​កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌អង្គ ៦០ ទោះ​បី​មាន​មនុស្ស​ជា​ច្រើន​ធ្វើ​សាក្សី​ក្លែង‌ក្លាយ​ក៏​ដោយ ក៏​គេ​រក​មិន​បាន​ដែរ។

នៅ​ទី​បំផុត មាន​បុរស​ពីរ​នាក់​នាំ​គ្នា​ចូល​មក ៦១ ពោល​ថា៖ «អ្នក​នេះ​បាន​អះ‌អាង​ថា “ខ្ញុំ​អាច​រុះ​ព្រះ‌វិហារ​របស់​ព្រះ‌ជាម្ចាស់​ចោល ហើយ​សង់​ឡើង​វិញ​បាន​ក្នុង​រវាង​បី​ថ្ងៃ”»។ (Cf. Jn 11. 19, § 29)

៦២ ពេល​នោះ លោក​មហា‌បូជា‌ចារ្យ​ក្រោក​ឈរ​ឡើង សួរ​ព្រះ‌អង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​ឆ្លើយ​នឹង​ពាក្យ​ចោទ​ប្រកាន់​របស់​អ្នក​ទាំង​នេះ?»។ ៦៣ ព្រះ‌យេស៊ូ​នៅ​ស្ងៀម។
៦៧ ពួក​គេ​សួរ​ព្រះ‌អង្គ​ថា៖ «ប្រាប់​យើង​មក​មើល៍ តើ​អ្នក​ជា​ព្រះ‌គ្រីស្ដ​ឬ?»។ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​ថា៖ «បើ​ខ្ញុំ​ប្រាប់​អស់​លោក ក៏​អស់​លោក​ពុំ​ជឿ​ខ្ញុំ ៦៨ ហើយ​បើ​ខ្ញុំ​សួរ​អស់​លោក​វិញ ក៏​អស់​លោក​មិន​ឆ្លើយ​នឹង​ខ្ញុំ​ដែរ។ ៦៩ ប៉ុន្តែ អំណើះ​ត​ទៅ បុត្រ​មនុស្ស​នឹង​អង្គុយនៅ​ខាង​ស្ដាំ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ឫទ្ធា‌នុភាព​»។ ៧០ ពេល​នោះ គេ​សួរ​ព្រម​គ្នា​ឡើង​ថា៖ «បើ​ដូច្នេះ អ្នក​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​ឬ?»។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «អស់​លោក​មាន​ប្រសាសន៍​ត្រូវ​មែន គឺ​ខ្ញុំ​នេះ​ហើយ»។ ៧១ គេ​ក៏​និយាយ​ឡើង​ថា៖ «យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ ដ្បិត​យើង​បាន​ឮ​ពាក្យ​របស់​អ្នក​នេះ​ផ្ទាល់​តែ​ម្ដង!»។ (មើលបន្ថ, § 276)




លោក​មហា‌បូជា‌ចារ្យ​សួរ​ព្រះ‌អង្គ​ម្ដង​ទៀត​ថា៖ «តើ​អ្នក​ពិត​ជា​ព្រះ‌គ្រីស្ដ ជា​ព្រះ‌បុត្រា​របស់​ព្រះ ដែល​យើង​សរសើរ​តម្កើង​មែន​ឬ?»។ ៦២ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល‌ ឆ្លើយ​ថា៖ «មែន គឺ​ខ្ញុំ​ហ្នឹង​ហើយ។ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្សគង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ហើយ​នឹង​យាង​មក​ជា​មួយ​ពពកនៅ​លើ​មេឃ»​។ 
៦៣ លោក​មហា‌បូជា‌ចារ្យ​ឮ​ដូច្នេះ ក៏​ហែក​អាវ​របស់​លោក ហើយ​មាន​ប្រសាសន៍​ថា៖ «យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ ៦៤ អស់​លោក​ឮ​ជន​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ស្រាប់​ហើយ តើ​អស់​លោក​គិត​ដូច​ម្ដេច?»។ គេ​បាន​សម្រេច​ចិត្ត​ទាំង​អស់​គ្នា កាត់​ទោស​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ។ (65, § 273 ; 66-72, § 272)



លោក​មហា‌បូជា‌ចារ្យ​សួរ​ព្រះ‌អង្គ​ទៀត​ថា៖ «ចូរ​ស្បថ​ដោយ​យក​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ​ធ្វើ​ជា​ប្រធាន តើ​អ្នក​ពិត​ជា​ព្រះ‌គ្រីស្ដ ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន​ឬ?»។ ៦៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ទៅ​លោក​ថា៖ «ត្រូវ​ដូច​លោក​មាន​ប្រសាសន៍​មែន ប៉ុន្តែ ខ្ញុំ​សុំ​បញ្ជាក់​ប្រាប់​អស់​លោក​ថា អំណើះ​ត​ទៅ អស់​លោក​នឹង​ឃើញ បុត្រ​មនុស្ស​គង់​នៅ​ខាង​ស្ដាំ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព ហើយ​នឹង​យាង​មក​លើ​ពពកក្នុង​ផ្ទៃ​មេឃ»។ ៦៥ ពេល​នោះ លោក​មហា‌បូជា‌ចារ្យ​ហែក​អាវ​របស់​លោក​ ហើយ​មាន​ប្រសាសន៍​ថា៖ «ជន​នេះ​បាន​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​ហើយ! យើង​មិន​បាច់​រក​សាក្សី​ឯ​ណា​ទៀត​ទេ អស់​លោក​ឮ​អ្នក​នេះ​ពោល​ពាក្យ​ប្រមាថ​ព្រះ‌ជាម្ចាស់​អំបាញ់​មិញ​ស្រាប់! ៦៦ តើ​អស់​លោក​យល់​យ៉ាង​ណា?»។ ពួក​គេ​ឆ្លើយ​ឡើង​ថា៖ «អ្នក​នេះ​ត្រូវ​មាន​ទោស​ដល់​ជីវិត!»។ (67-68, § 273 ; 69-75, § 272)

មថ ២៧,៣-១០
 កាល​យូដាស ជា​អ្នក​ដែល​នាំ​គេ​មក​ចាប់​ព្រះ‌យេស៊ូ ឃើញ​គេ​កាត់​ទោស​ព្រះ‌អង្គ​ដូច្នេះ គាត់​សោក‌ស្ដាយ​ជា​ខ្លាំង ក៏​យក​ប្រាក់​សាម‌សិប​ស្លឹង​ទៅ​ប្រគល់​ឱ្យពួក​នាយក​បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​វិញ  ទាំង​ពោល​ថា៖ «ខ្ញុំ​បាន​ប្រព្រឹត្ត​អំពើ​បាប ព្រោះ​ខ្ញុំ​បាន​បញ្ជូន​មនុស្ស​ឥត​ទោស​ទៅ​ឱ្យគេ​បង្ហូរ​ឈាម»។ ពួក​គេ​ឆ្លើយ​ថា៖ «រឿង​នេះ​គ្មាន​ទាក់‌ទង​អ្វី​នឹង​យើង​ទេ ជា​រឿង​របស់​អ្នក​ទេ​តើ!» 
 យូដាស​បាច​ប្រាក់​នោះ​នៅ​ក្នុង​ព្រះ‌វិហារ ហើយ​ចេញ​ទៅ​ចង​ក​សម្លាប់​ខ្លួន។
 ពួក​នាយក​បូជា‌ចារ្យ​រើស​ប្រាក់​នោះ ទាំង​ពោល​ថា៖ «យើង​គ្មាន​ច្បាប់​នឹង​បញ្ចូល​ប្រាក់​នេះ​ទៅ​ក្នុង​ហិប​តង្វាយ​ឡើយ ព្រោះ​ជា​ប្រាក់​បង់​ថ្លៃ​ឈាម​»។ 
 ក្រោយ​ពី​បាន​ពិភាក្សា​គ្នា​ហើយ គេ​ក៏​យក​ប្រាក់​នោះ​ទៅ​ទិញ​ដី​ចម្ការ​របស់​ជាង​ស្មូន ទុក​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​ជន​បរទេស។ 
 ហេតុ​នេះ​ហើយ​បាន​ជា​គេ​ហៅ​ចម្ការ​នោះ​ថា «ចម្ការ​ឈាម» រហូត​មក​ទល់​សព្វ​ថ្ងៃ។ 
 ហេតុ‌ការណ៍​នេះ​កើត​ឡើងស្រប​នឹង​សេចក្ដី​ដែល​មាន​ចែង​ទុក តាម‌រយៈ​ព្យាការី​យេរេមី​ថា៖ «គេ​បាន​យក​ប្រាក់​សាម‌សិប​ស្លឹង ជា​ប្រាក់​ដែល​ជន​ជាតិ​អ៊ីស្រា‌អែល​សន្មត​ថា​ជា​ថ្លៃ​ទិញ​លោក​នោះ ១០ ហើយ​គេ​បាន​យក​ប្រាក់​នោះ​ទៅ​ទិញ​ចម្ការ​របស់​ជាង​ស្មូន ដូច​ព្រះ‌អម្ចាស់​បង្គាប់​មក​ខ្ញុំ»​។ (មើលបន្ថ, § 278)

ផ្នែកទី៣: ព្រះយេស៊ូ និងលោកពីឡាត
3rd section: Jesus and Pilate

លក ២៣,១មក ១៥,១ខមថ ២៧,១-២



 ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​ក្រោក​ឡើង​ទាំង​អស់​គ្នា ហើយ​បញ្ជូន​ព្រះ‌យេស៊ូ​ទៅ​លោក​ពីឡាត។



១ខ គេ​បាន​ចង​ព្រះ‌យេស៊ូ ហើយ​បញ្ជូន​ព្រះ‌អង្គ​ទៅ​លោក​ពីឡាត។ (មើលបន្ត, § 278)
 លុះ​ព្រឹក​ឡើង ពួក​នាយក​បូជា‌ចារ្យ និង​ព្រឹទ្ធា‌ចារ្យ​ទាំង​អស់​របស់​ប្រជាជន​ប្រជុំ​គ្នា ហើយ​សម្រេច​ចិត្ត​ធ្វើ​គុត​ព្រះ‌យេស៊ូ។  គេ​ក៏​ចង​ព្រះ‌អង្គ បញ្ជូន​ទៅ​លោក​ពីឡាត​ជា​ទេសា‌ភិបាល។
(មើលបន្ត, § 275)

យហ ១៨,២៨
២៨ បន្ទាប់​មក គេ​បណ្ដើរ​ព្រះ‌យេស៊ូ​ចេញ​ពី​ដំណាក់​លោក​កៃផាស ទៅ​បន្ទាយ​របស់​លោក​ទេសា‌ភិបាល។ ពេល​នោះ ភ្លឺ​ស្រាងៗ​ហើយ។ ជន​ជាតិ​យូដា​ពុំ​បាន​ចូល​ក្នុង​បន្ទាយ​ទេ ព្រោះ​គេ​ខ្លាច​មាន​បាប នាំ​ឱ្យធ្វើ​ពិធី​ជប់‌លៀង​ក្នុង​ឱកាស​បុណ្យ​ចម្លង​មិន​បាន​។

លក ២៣,២
 គេ​នាំ​គ្នា​ចោទ​ប្រកាន់​ព្រះ‌អង្គ​ថា៖ «យើង​ខ្ញុំ​ឃើញ​អ្នក​នេះ​កំពុង​តែ​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ​យើង គឺ​ហាម​គេ​មិន​ឱ្យបង់​ពន្ធ​ថ្វាយ​ព្រះចៅ​អធិរាជ ហើយ​គាត់​អះ‌អាង​ខ្លួន​ថា ជា​ព្រះ‌គ្រីស្ដ គឺ​ជា​ស្ដេច»។

យហ ១៨,២៩-៣២
២៩ ដូច្នេះ លោក​ពីឡាត​ចេញ​មក​ជួប​ពួក​គេ សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចោទ​ប្រកាន់​អ្នក​នេះ​អំពី​រឿង​អ្វី?»។ ៣០ គេ​ជម្រាប​លោក​ថា៖ «ប្រសិន​បើ​គាត់​មិន​បាន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទេ យើង​ខ្ញុំ​នាំ​គាត់​មក​ជូន​លោក​ធ្វើ​អ្វី!»។ ៣១ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​វិនិច្ឆ័យ​ទោស តាម​វិន័យ​របស់​អ្នក​រាល់​គ្នា​ទៅ»។ ជន​ជាតិ​យូដា​ជម្រាប​ទៅ​លោក​វិញ​ថា៖ «យើង​ខ្ញុំ​គ្មាន​សិទ្ធិ​ប្រហារ​ជីវិត​អ្នក​ណា​សោះ​ឡើយ»។ ៣២ គេ​និយាយ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​អំពី​របៀប​ព្រះ‌អង្គ​ត្រូវ​សោយ​ទិវង្គត។ (Cf. § 230 et 30)។

លក ២៣,៣មក ១៥,២មថ ២៧,១១
 លោក​ពីឡាត​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​សាសន៍​យូដា​មែន​ឬ?»។

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោ​ក​​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។
 លោក​ពីឡាត​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។

ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ថា៖ «លោក​ទេ​តើ ដែល​មាន​ប្រសាសន៍​ដូច្នេះ!»។
១១ ព្រះ‌យេស៊ូឈរ​នៅ​ចំពោះ​មុខ​លោក​ទេសា‌ភិបាល លោក​សួរ​ព្រះ‌អង្គ​ថា៖ «តើ​អ្នក​ជា​ស្ដេច​យូដា​មែន​ឬ?»។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «លោក​ទេ​តើ​ដែល​មាន​ប្រសាសន៍​ដូច្នេះ»។
មក ១៥,៣-៥មថ ២៧,១២-១៤
 ពួក​នាយក​បូជា‌ចារ្យ​បាន​យក​រឿង​ជា​ច្រើន មក​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ។  លោក​ពីឡាត​សួរ​ព្រះ‌អង្គ​ម្ដង​ទៀត​ថា៖ «ហេតុ​ដូច​ម្ដេច​បាន​ជា​អ្នក​មិន​ឆ្លើយ​អ្វី​សោះ​ដូច្នេះ? អ្នក​មិន​ឮ​ពាក្យ​ទាំង​ប៉ុន្មាន​ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។  ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​ទៀត​ឡើយ ជា​ហេតុ​នាំ​ឱ្យលោក​ពីឡាត​ងឿង‌ឆ្ងល់​ជា​ខ្លាំង។ (មើលបន្ដ, § 282)១២ ពួក​នាយក​បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ នាំ​គ្នា​ចោទ​ប្រកាន់​ព្រះ‌អង្គ តែ​ព្រះ‌អង្គ​ពុំ​ឆ្លើយ​អ្វី​ទាល់​តែ​សោះ។ ១៣ លោក​ពីឡាត​សួរ​ព្រះ‌អង្គ​ថា៖ «អ្នក​មិន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​គេ​ចោទ​ប្រកាន់​អ្នក​ទេ​ឬ?»។ ១៤ ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​មួយ​ម៉ាត់​សោះ​ឡើយ ជា​ហេតុ​នាំ​ឱ្យលោក​ទេសា‌ភិបាល​ងឿង‌ឆ្ងល់​ជា​ខ្លាំង។ (មើលបន្ដ, § 282)

លក ២៣,៤-១២
 លោក​ពីឡាត​ក៏​ពោល​ទៅ​កាន់​ពួក​នាយក​បូជា‌ចារ្យ និង​បណ្ដា‌ជន​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​ឡើយ!»។  ប៉ុន្តែ គេ​រឹត​តែ​ចោទ​ប្រកាន់​ខ្លាំង​ឡើងៗ​ថា៖ «អ្នក​នេះ​បាន​បំបះ‌បំបោរ​ប្រជាជន ដោយ​បង្រៀន​គេ​ចាប់​តាំង​ពី​ស្រុក​កាលី‌ឡេរហូត​មក​ដល់​ទី​នេះ»។  លោក​ពីឡាត​ឮ​ដូច្នោះ​ក៏​សួរ​ថា៖ «តើ​អ្នក​នេះ​ជា​អ្នក​ស្រុក​កាលី‌ឡេ​ឬ?»។  កាល​លោក​ពីឡាត​ដឹង​ថា ព្រះ‌យេស៊ូ​ជា​អ្នក​ស្រុក​នៅ​ក្រោម​អំណាច​របស់​ព្រះ‌បាទ​ហេរ៉ូដ លោក​ក៏​បញ្ជូន​ព្រះ‌អង្គ​ទៅ​ព្រះ‌បាទ​ហេរ៉ូដ ដែល​ស្នាក់​នៅ​ក្រុង​យេរូ‌សាឡឹម​ពេល​នោះ​ដែរ។ 
 ពេល​ឃើញ​ព្រះ‌យេស៊ូ ព្រះ‌បាទ​ហេរ៉ូដ​សប្បាយ​ព្រះ‌ហឫ‌ទ័យ​ក្រៃ‌លែង ដ្បិត​ស្ដេច​ចង់​ជួប​ព្រះ‌យេស៊ូ​តាំង​ពី​យូរ‌យារ​មក​ហើយ ព្រោះ​ស្ដេច​តែង​ឮ​គេ​និយាយ​អំពី​ព្រះ‌អង្គ ហើយ​សង្ឃឹម​ថា នឹង​បាន​ឃើញ​ព្រះ‌យេស៊ូ​ធ្វើ​ការ​អស្ចារ្យ​អ្វី​មួយ។ 
 ព្រះ‌អង្គ​ទូល​សួរ​សំណួរ​ជា​ច្រើន តែ​ព្រះ‌យេស៊ូ​ពុំ​មាន​ព្រះ‌បន្ទូល‌ឆ្លើយ​តប​ទាល់​តែ​សោះ។ ១០ ពួក​មហា‌បូជា‌ចារ្យ និង​ពួក​បណ្ឌិត​ខាង​វិន័យ​ក៏​នៅ​ទី​នោះ​ដែរ គេ​បាន​ចោទ​ប្រកាន់​ព្រះ‌យេស៊ូ​យ៉ាង​ខ្លាំង​បំផុត។ ១១ ព្រះ‌បាទ​ហេរ៉ូដ និង​ពួក​ទាហាន​ចំអក​ឱ្យព្រះ‌យេស៊ូ ព្រម​ទាំង​ជេរ​ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ​ផង។ គេ​យក​អាវ​ដ៏​ល្អ​វិសេស​មក​ពាក់​ឱ្យព្រះ‌អង្គ រួច​បញ្ជូន​ទៅ​លោក​ពីឡាត​វិញ។ 
១២ កាល​ពី​មុន​ព្រះ‌បាទ​ហេរ៉ូដ និង​លោក​ពីឡាត ជា​សត្រូវ​នឹង​គ្នា។ ប៉ុន្តែ ចាប់​ពី​ថ្ងៃ​នោះ​មក លោក​ទាំង​ពីរ​ត្រឡប់​ទៅ​ជា​មិត្ត​សម្លាញ់​នឹង​គ្នា​វិញ។

យហ ១៨,៣៨ខ
លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នោះ​ហើយ ក៏​ចេញ​ទៅ​ជួប​ជន​ជាតិ​យូដា​ជា​ថ្មី​ម្ដង​ទៀត ប្រាប់​ថា៖ «ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ​ឡើយ។ (មើលបន្ដ, § 282)

លក ២៣,១៣-១៦ (១៧)
១៣ លោក​ពីឡាត​បាន​កោះ​ហៅ​ពួក​នាយក​បូជា‌ចារ្យ ពួក​មន្ត្រី និង​ប្រជាជន​មក​ជួប‌ជុំ​គ្នា។ ១៤ លោក​មាន​ប្រសាសន៍​ថា៖ «អស់​លោក​បាន​នាំ​បុរស​នេះ​មក​ឱ្យខ្ញុំ​កាត់​ទោស ដោយ​ចោទ​ប្រកាន់​ថាគាត់​បំបះ‌បំបោរ​ប្រជា‌រាស្ដ្រ។ ខ្ញុំ​បាន​សួរ​ចម្លើយ​គាត់​នៅ​មុខ​អស់​លោក តែ​មិន​ឃើញ​មាន​ទោស​អ្វីដូច​អស់​លោក​ចោទ​ប្រកាន់​សោះ។ ១៥ សូម្បី​តែ​ស្ដេច​ហេរ៉ូដ​ក៏​មិន​ឃើញ​គាត់​មាន​ទោស​អ្វី​ដែរ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អង្គ​បញ្ជូន​គាត់​មក​វិញ។ បុរស​នេះ​មិន​បាន​ប្រព្រឹត្ត​អ្វី គួរ​ឱ្យប្រហារ​ជីវិត​ឡើយ។ ១៦ ខ្ញុំ​គ្រាន់​តែ​ឱ្យគេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឱ្យទៅ​វិញ»។ [ ១៧ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​ត្រូវ​លែង​អ្នក​ទោស​ម្នាក់]។

លក ២៣,១៨-២៣មក ១៥,៦-១៤មថ ២៧,១៥-១៨.២០-២៣
 ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ពីឡាត​តែង​លែង​អ្នក​ទោស​ម្នាក់ តាម​ពាក្យ​សុំ​របស់​បណ្ដា‌ជន។ 
 មាន​បុរស​ម្នាក់ ឈ្មោះ​បារ៉ា‌បាស​ជាប់​ឃុំ‌ឃាំង​ជា​មួយ​ពួក​បះ‌បោរ ដែល​សម្លាប់​មនុស្ស​ម្នាក់​នៅ​ពេល​កើត​ចលា‌ចល។  បណ្ដា‌ជន​នាំ​គ្នា​ឡើង​ទៅ​ជួប​លោក​ពីឡាត សុំ​ឱ្យលោក​ដោះ​លែង​អ្នក​ទោស​ម្នាក់ តាម​ទម្លាប់​ដែល​លោក​ធ្លាប់​អនុ‌គ្រោះ​ដល់​គេ។  លោក​ពីឡាត​មាន​ប្រសាសន៍​សួរ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់ឱ្យខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ?»។ ១០ លោក​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​នាយក​បូជា‌ចារ្យ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​ពួក​គេ​មាន​ចិត្ត​ច្រណែន។
១១ ពួក​នាយក​បូជា‌ចារ្យ​នាំ​គ្នា​បញ្ចុះ‌បញ្ចូល​​បណ្ដា‌ជន សុំ​ឱ្យលោក​ពីឡាត​ដោះ​លែង​បារ៉ា‌បាស​វិញ។
១៥ ជា​រៀង​រាល់​ឆ្នាំ ក្នុង​ឱកាស​បុណ្យ​ចម្លង លោក​ទេសា‌ភិបាល​តែង‌តែ​លែង​អ្នក​ទោស​ម្នាក់ តាម​សំណូម​ពរ​របស់​បណ្ដា‌ជន។ 
១៦ នៅ​ពេល​នោះ មាន​អ្នក​ទោស​ដ៏​ល្បី​ម្នាក់ ឈ្មោះ​យេស៊ូ‌បារ៉ា‌បាស។ 
១៧ កាល​បណ្ដា‌ជន​មក​ជុំ​គ្នា​ហើយ លោក​ពីឡាត​សួរ​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ចង់​ឱ្យខ្ញុំ​ដោះ​លែង​អ្នក​ណា ដោះ​លែង​យេស៊ូ‌បារ៉ា‌បាស ឬ​យេស៊ូ​ហៅ​ព្រះ‌គ្រីស្ដ?»។ 

១៨ លោក​ពីឡាត​មាន​ប្រសាសន៍​ដូច្នេះ មក​ពី​លោក​ជ្រាប​ថា ពួក​គេ​បញ្ជូន​ព្រះ‌យេស៊ូ​មក​លោក ព្រោះ​គេ​មាន​ចិត្ត​ច្រណែន។ (19, § 285)
២០ ពួក​នាយក​បូជា‌ចារ្យ និង​ពួក​ព្រឹទ្ធា‌ចារ្យ នាំ​គ្នា​ញុះ‌ញង់​បណ្ដា‌ជនឱ្យសុំ​ដោះ​លែង​បារ៉ា‌បាស និង​សុំ​ប្រហារ​ជីវិត​ព្រះ‌យេស៊ូ។
១៨ គេ​ស្រែក​ឡើង​ព្រម​គ្នា​ថា៖ «សូម​សម្លាប់​អ្នក​នេះ​ទៅ! លែង​បារ៉ា‌បាស​ឱ្យយើង​ខ្ញុំ​វិញ!»។ ១៩ ឈ្មោះ​បារ៉ា‌បាស​នេះ​ជាប់​ឃុំ‌ឃាំង ព្រោះ​គាត់​បាន​បង្ក​ចលា‌ចល​ក្នុង​ទី‌ក្រុង ព្រម​ទាំង​បាន​សម្លាប់​មនុស្ស​ផង។  ២១ លោក​ទេសា‌ភិបាល​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឱ្យខ្ញុំ​ដោះ​លែង​អ្នក​ណា?»។ ពួក​គេ​ឆ្លើយ​ថា៖ «បារ៉ា‌បាស!»។
 
២០ លោក​ពីឡាត​ចង់​ដោះ​លែង​ព្រះ‌យេស៊ូ លោក​ក៏​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត។ 
២១ ប៉ុន្តែ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ 
១២ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ម្ដង​ទៀត​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឱ្យខ្ញុំ​ធ្វើ​អ្វី​ដល់​អ្នក​ដែល​អ្នក​រាល់​គ្នា​ហៅ​ថា ស្ដេច​យូដា​នេះ?»។ 
១៣ គេ​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ!»។  
២២ លោក​ពីឡាត​សួរ​ទៅ​គេ​ថា៖ «បើ​ដូច្នេះ តើ​អ្នក​រាល់​គ្នា​ចង់​ឱ្យខ្ញុំ​ធ្វើ​អ្វី​ដល់​ឈ្មោះ យេស៊ូ ហៅ​ព្រះ‌គ្រីស្ដ​នេះ?»។ គេ​ស្រែក​ឡើង​ទាំង​អស់​គ្នា​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។ 
២២ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេជា​លើក​ទី​បី​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី? ខ្ញុំ​មិន​ឃើញ​គាត់​មាន​ទោស​អ្វី គួរ​ឱ្យប្រហារ​ជីវិត​ឡើយ។ ខ្ញុំ​គ្រាន់​តែ​ឱ្យគេ​វាយ​ប្រដៅ​គាត់ រួច​លែង​គាត់​ឱ្យទៅ​វិញ» (Cf. § 281)។ ២៣ ប៉ុន្តែ គេ​ចេះ​តែ​ស្រែក​ខ្លាំង​ឡើងៗ ទាម‌ទារ​ឱ្យឆ្កាង​ព្រះ‌យេស៊ូ សម្រែក​របស់​គេ​មាន​ប្រៀប​ជាង។ (មើលបន្ដ, § 286).១៤ លោក​ពីឡាត​សួរ​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?»។ ប៉ុន្តែ គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើងៗ​ថា៖ «ឆ្កាង​ទៅ!»។ (15, § 286 et § 283.)




២៣ លោក​មាន​ប្រសាសន៍​ថា៖ «តើ​អ្នក​នេះ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់​អ្វី?» គេ​នាំ​គ្នា​ស្រែក​កាន់​តែ​ខ្លាំង​ឡើង​ថា៖ «យក​ទៅ​ឆ្កាង​ទៅ!»។




យហ ១៨,៣៩-៤០
៣៩ តាម​ទំនៀម‌ទម្លាប់​របស់​អ្នក​រាល់​គ្នា ខ្ញុំ​ត្រូវ​ដោះ​លែង​អ្នក​ទោស​ម្នាក់​ក្នុង​ឱកាស​បុណ្យ​ចម្លង។ តើ​អ្នក​រាល់​គ្នា​ចង់​ឱ្យខ្ញុំ​ដោះ​លែង​ស្ដេច​យូដា​ឬ​ទេ?»។ ៤០ ពេល​នោះ គេ​នាំ​គ្នា​ស្រែក​ឡើង​សា​ជា​ថ្មី​ថា៖ «កុំ​ដោះ​លែង​អ្នក​នេះ​ឡើយ សូម​ដោះ​លែង​បារ៉ា‌បាស​វិញ»។ រីឯ​ឈ្មោះ​បារ៉ា‌បាស​នេះ​ជា​ចោរ​ព្រៃ។

មក ១៥,១៥ខមថ ២៧,២៦ខយហ ១៩,១
បន្ទាប់​ពី​បញ្ជា​ឱ្យគេ​វាយ​ព្រះ‌យេស៊ូ​នឹង​រំពាត់​រួច​ហើយ លោក​ប្រគល់​ទៅ​ឱ្យគេ​ឆ្កាង។រីឯ​ព្រះ‌យេស៊ូ​វិញ លោក​ឱ្យគេ​វាយ​នឹង​រំពាត់ រួច​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឱ្យគេ​ឆ្កាង។
 ពេល​នោះ លោក​ពីឡាត​បង្គាប់​ឱ្យទាហាន​យក​ព្រះ‌យេស៊ូ​ទៅ​វាយ​នឹង​រំពាត់។
មក ១៥,១៦-១៩មថ ២៧,២៧-៣០ហ ១៩,២-៣
១៦ ពួក​ទាហាន​បណ្ដើរ​ព្រះ‌យេស៊ូ​ទៅ​ក្នុង​ទីធ្លា​បន្ទាយ ហើយ​ហៅ​កង​ទាហាន​ទាំង​មូល​មក។ 

១៧ គេ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់ឱ្យព្រះ‌អង្គ

រួច​យក​បន្លា​មក​ក្រង​ធ្វើ​ភួង​បំពាក់​ជា​មកុដ​លើ​ព្រះ‌សិរសា​ព្រះ‌អង្គ។ ១៨ គេ​ក៏​នាំ​គ្នា​សំពះ​ព្រះ‌អង្គ ទាំង​ពោល​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។ 
១៩ គេ​យក​ផ្ដៅ​វាយ​ព្រះ‌សិរសា​ព្រះ‌អង្គ គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ ព្រម​ទាំង​លុត​ជង្គង់​ថ្វាយ‌បង្គំ​ព្រះ‌អង្គ​ថែម​ទៀត​ផង។ (20a, § 286.)
២៧ ពួក​ទាហាន​របស់​លោក​ទេសា‌ភិបាល​នាំ​ព្រះ‌យេស៊ូ​ទៅ​ក្នុង​ទី‌ធ្លា​បន្ទាយ ហើយ​ប្រមូល​គ្នី‌គ្នា​ក្នុង​កង​នោះ​មក​ចោម‌រោម​ព្រះ‌អង្គ។ 
២៨ គេ​ដោះ​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​ចេញ ហើយ​យក​អាវ​ធំ ដែល​មាន​ពណ៌​ក្រហម​ទុំ មក​បំពាក់​ថ្វាយ​ព្រះ‌អង្គ។ 
២៩ គេ​យក​បន្លា​មក​ក្រង​ធ្វើ​ជា​ភួង បំពាក់​លើ​ព្រះ‌សិរសា​ព្រះ‌អង្គ និង​យក​ដើម​ត្រែង​មក​ដាក់​ក្នុង​ព្រះ‌ហស្ដ​ស្ដាំ​ឱ្យព្រះ‌អង្គ​កាន់ រួច​គេ​នាំ​គ្នា​លុត​ជង្គង់​នៅ​មុខ​ព្រះ‌អង្គ ទាំង​ពោល​ចំអក​ថា៖ «សូម​គោរព​ថ្វាយ‌បង្គំ​ស្ដេច​យូដា!»។ ៣០ គេ​ស្ដោះ​ទឹក​មាត់​ដាក់​ព្រះ‌អង្គ និង​យក​ដើម​ត្រែង​នោះ​វាយ​ព្រះ‌សិរសា​ព្រះ‌អង្គ​ទៀត​ផង។
(31a, § 286)
 ពួក​ទាហាន​






យក​បន្លា​មក​ក្រង​ធ្វើ​ជា​មកុដ​បំពាក់​ព្រះ‌សិរសា​ព្រះ‌អង្គ ហើយ​យក​អាវ​ពណ៌​ក្រហម​ទុំ​មក​ពាក់​ឱ្យព្រះ‌អង្គ​ដែរ។  បន្ទាប់​មក គេ​នាំ​គ្នា​ចូល​ទៅ​ជិត​ព្រះ‌អង្គ ទាំង​ពោល​ថា៖ «ស្ដេច​យូដា​អើយ! សូម​ថ្វាយ‌បង្គំ» ហើយ​ក៏​ទះ​កំផ្លៀង​ព្រះ‌អង្គ។

មថ ២៧,១៩ (២០-២៣, § ២៨២) ២៤-២៥
១៩ នៅ​ពេល​លោក​ពីឡាតអង្គុយ​នៅ​លើ​វេទិកា​កាត់​ក្តី ភរិយា​របស់​លោក​បាន​ចាត់​គេ​ឱ្យមក​ជម្រាប​ថា៖ «កុំ​ឡូក‌ឡំ​នឹង​រឿង​មនុស្ស​ឥត​ទោស​នេះ​ធ្វើ​អ្វី។ យប់‌មិញ ព្រោះ​តែ​រឿង​បុរស​នេះ ខ្ញុំ​យល់‌សប្ដិ​អាក្រក់​ណាស់»។ (20-23, § 282)
២៤ ដោយ​លោក​ពីឡាត​ឃើញ​ថានិយាយ​ទៅ​ឥត​បាន​ការ ហើយ​ផ្ទុយ​ទៅ​វិញ ឃើញ​គេ​កើត​ចលា‌ចល​កាន់​តែ​ខ្លាំង​ឡើងៗ​ដូច្នេះ លោក​ក៏​យក​ទឹក​មក​លាង​ដៃ​នៅ​មុខ​បណ្ដា‌ជន ទាំង​ពោល​ថា៖ «នេះ​ជា​បញ្ហា​របស់​អ្នក​រាល់​គ្នា​ទេ ខ្ញុំ​ឥត​ទទួល​ខុស​ត្រូវ​ក្នុង​ការ​បង្ហូរ​ឈាម​បុរស​នេះ​ឡើយ»។ ២៥ ប្រជាជន​ឆ្លើយ​ឡើង​ទាំង​អស់​គ្នា​ថា៖ «យើង​ខ្ញុំ និង​កូន​ចៅ​របស់​យើង​ខ្ញុំ ទទួល​ខុស​ត្រូវ​ក្នុង​ការ​ប្រហារ​ជីវិត​ជន​នេះ!»។

យហ ១៩,៤-១៥
 លោក​ពីឡាត​ចេញ​ទៅ​ជួប​ជន​ជាតិ​យូដា សា​ជា​ថ្មី​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍ ខ្ញុំ​នាំ​គាត់​មក​ខាង​ក្រៅ ដើម្បី​ឱ្យអ្នក​រាល់​គ្នា​ដឹង​ថា ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ»។  ពេល​នោះ ព្រះ‌យេស៊ូ​យាង​ចេញ​មក ទាំង​ពាក់​ភួង​បន្លា​ជា​មកុដ និង​ពាក់​អាវ​ពណ៌​ក្រហម​ទុំ​ផង។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «មើល៍ មនុស្ស​ហ្នឹង​ហើយ!»។  កាល​ពួក​នាយក​បូជា‌ចារ្យ និង​កង​រក្សា​ព្រះ‌វិហារ​ឃើញ​ព្រះ‌អង្គ គេ​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «ឆ្កាង​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​មាន​ប្រសាសន៍​ថា៖ «ចូរ​អ្នក​រាល់​គ្នា​យក​គាត់​ទៅ​ឆ្កាង​ខ្លួន​ឯង​ទៅ ដ្បិត​ខ្ញុំ​ពុំ​ឃើញ​អ្នក​នេះ​មាន​ទោស​អ្វី​សោះ»។  ជន​ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «យើង​ខ្ញុំ​មាន​វិន័យ ហើយ​តាម​វិន័យ​នោះ ជន​នេះ​ត្រូវ​តែ​ស្លាប់ ព្រោះ​គាត់​តាំង​ខ្លួន​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​។  កាល​លោក​ពីឡាត​ឮ​ដូច្នោះ លោក​រឹត​តែ​ភ័យ‌ខ្លាច​ថែម​ទៀត។  លោក​ចូល​ទៅ​ក្នុង​បន្ទាយ​វិញ សួរ​ព្រះ‌យេស៊ូ​ថា៖ «អ្នក​មក​ពី​ណា?»។ ព្រះ‌យេស៊ូ​ពុំ​បាន​ឆ្លើយ​តប​ទៅ​លោក​វិញ​សោះ។ ១០ ហេតុ​នេះ លោក​ពីឡាត​សួរ​ព្រះ‌អង្គ​ថា៖ «ម្ដេច​ក៏​អ្នក​មិន​និយាយ​មក​ខ្ញុំ​ដូច្នេះ? អ្នក​មិន​ដឹង​ថា​ខ្ញុំ​មាន​អំណាច​ដោះ​លែង​អ្នក​ក៏​បាន ឬ​ឆ្កាង​អ្នក​ក៏​បាន​ទេ​ឬ?»។ ១១ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​តប​ទៅ​គាត់​ថា៖ «ប្រសិន​បើ​មិន​បាន​ទទួល​អំណាច​ពី​ស្ថាន​លើ​មក​ទេ លោក​គ្មាន​អំណាច​លើ​ខ្ញុំ​ឡើយ ហេតុ​នេះ​ហើយ​បាន​ជា​អ្នក​ដែល​ចាប់​បញ្ជូន​ខ្ញុំ​មក​លោក មាន​បាប​ធ្ងន់​ជាង​លោក​ទៅ​ទៀត»។១២ តាំង​ពី​ពេល​នោះ​មក លោក​ពីឡាត​រក​មធ្យោ‌បាយ​ដោះ​លែង​ព្រះ‌យេស៊ូ ប៉ុន្តែ ជន​ជាតិ​យូដា​នាំ​គ្នា​ស្រែក​ឡើង​ថា៖ «បើ​លោក​ដោះ​លែង​ជន​នេះ លោក​មិន‌មែន​ជា​មិត្ត​សម្លាញ់​របស់​ព្រះចៅ​អធិរាជ​ឡើយ ដ្បិត​អ្នក​ណា​តាំង​ខ្លួន​ជា​ស្ដេច អ្នក​នោះ​ប្រឆាំង​នឹង​ព្រះចៅ​អធិរាជ!»។ ១៣ កាល​លោក​ពីឡាត​ឮ​ពាក្យ​នេះ លោក​នាំ​ព្រះ‌យេស៊ូ​ទៅ​ខាង​ក្រៅ ឱ្យគង់​លើ​វេទិកា​សម្រាប់​កាត់​ក្តី​» នៅ​ត្រង់​កន្លែង​មួយ​ឈ្មោះ “លាន​ក្រាល​ថ្ម” ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “កាប្បាថា” ១៤ ពេល​នោះជា​ថ្ងៃ​ដែល​គេ​រៀប‌ចំ​បុណ្យ​ចម្លង ហើយ​ប្រមាណ​ជា​ពេល​ថ្ងៃ​ត្រង់។ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​កាន់​ជន​ជាតិ​យូដា​ថា៖ «នេះ​នែ៎! ស្ដេច​របស់​អ្នក​រាល់​គ្នា»។ ១៥ ប៉ុន្តែ ជន​ជាតិ​យូដា​ស្រែក​ឡើង​ថា៖ «សម្លាប់​ចោល​ទៅ! ឆ្កាង​ទៅ!»។ លោក​ពីឡាត​សួរ​ពួក​គេ​ថា៖ «ឱ្យខ្ញុំ​ឆ្កាង​ស្ដេច​របស់​អ្នក​រាល់​គ្នា​ឬ?»។ ពួក​នាយក​បូជា‌ចារ្យ​ឆ្លើយ​ឡើង​ថា៖ «ក្រៅ​ពី​ព្រះចៅ​អធិរាជ យើង​ខ្ញុំ​គ្មាន​ស្ដេច​ឯ​ណា​ទៀត​ឡើយ»។

លក ២៣,២៤-២៥មក ១៥,១៥.២០កមថ ២៧,២៦,៣១ក
២៤ លោក​ពីឡាត​ក៏​យល់​ព្រម​តាម​ពាក្យ​ទាម‌ទារ​របស់​ពួក​គេ ២៥ លោក​ដោះ​លែង​បារ៉ា‌បាស ជា​អ្នក​ជាប់​ឃុំ‌ឃាំង មក​ពី​បាន​បង្ក​ចលា‌ចល និង​បាន​សម្លាប់​មនុស្ស។ រីឯ​ព្រះ‌យេស៊ូ​វិញ លោក​ប្រគល់​ឱ្យគេ​យក​ទៅ​ធ្វើ​តាម​អំពើ​ចិត្ត។១៥ លោក​ពីឡាត​ចង់​បំពេញ​ចិត្ត​បណ្ដា‌ជន ក៏​ដោះ​លែង​បារ៉ា‌បាស។ បន្ទាប់​ពី​បញ្ជា​ឱ្យគេ​វាយ​ព្រះ‌យេស៊ូ​នឹង​រំពាត់​រួច​ហើយ លោក​ប្រគល់​ទៅ​ឱ្យគេ​ឆ្កាង។
២៦ លោក​ពីឡាត​ក៏​ដោះ​លែង​បារ៉ា‌បាស រីឯ​ព្រះ‌យេស៊ូ​វិញ លោក​ឱ្យគេ​វាយ​នឹង​រំពាត់ រួច​បញ្ជូន​ព្រះ‌អង្គ​ទៅ​ឱ្យគេ​ឆ្កាង។
(27-30, § 284)

 
២០ ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ពណ៌​ក្រហម​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​មក​ពាក់​ថ្វាយ​ព្រះ‌អង្គ​វិញ៣១ក ក្រោយ​ពី​បាន​ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ​រួច​ហើយ ពួក​គេ​ដោះ​អាវ​ធំ​ចេញ យក​ព្រះ‌ពស្ដ្រ​របស់​ព្រះ‌អង្គ​មក​បំពាក់​ថ្វាយ​ព្រះ‌អង្គ​វិញ

យហ ១៩,១៦ក
១៦ ពេល​នោះ លោក​ពីឡាត​ប្រគល់​ព្រះ‌យេស៊ូ​ទៅ​ឱ្យគេ​ឆ្កាង។

ផ្នែកទី៤: ព្រះយេស៊ូសោយទីវង្គត
4th section: Crucifixion and death of Jesus

លក ២៣,២៦-៣២មក ១៥,២០ខ-២១មថ ២៧,៣១ខ-៣២
២៦ នៅ​ពេល​បណ្ដើរ​ព្រះ‌យេស៊ូ​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន ដែល​ត្រឡប់​មក​ពី​ចម្ការ។ គេ​ចាប់​បង្ខំ​គាត់​ឱ្យលី​ឈើ​ឆ្កាង ដើរ​តាម​ក្រោយ​ព្រះ‌យេស៊ូ។ ២៧ ប្រជាជន​ច្រើន​កុះ‌ករ​ដើរ​តាម​ព្រះ‌អង្គ​ទៅ ព្រម​ទាំង​មាន​ពួក​ស្ត្រី​គក់​ទ្រូង យំ​សោក​អាណិត​ព្រះ‌អង្គ​ផង។ ២៨ ព្រះ‌យេស៊ូ​ងាក​មក​មាន​ព្រះ‌បន្ទូល​នឹង​ស្ត្រី​ទាំង​នោះ​ថា៖ «ស្ត្រី​ក្រុង​យេរូ‌សាឡឹម​អើយ! កុំ​យំ​សោក​អាណិត​ខ្ញុំ​ធ្វើ​អ្វី ចូរ​យំ​សោក​អាណិត​ខ្លួន​នាង និង​កូន​នាង​វិញ ២៩ ដ្បិត​នៅ​ថ្ងៃ​ក្រោយ​នឹង​មាន​គេ​ពោល​ថា “ស្ត្រី​ណា​ឥត​កូន​ ស្ត្រី​ណា​មិន​បង្កើត​កូន និង​ស្ត្រី​ណា​មិន​ដែល​បំបៅ​កូន ស្ត្រី​នោះ​ពិត​ជា​មាន​សុភមង្គល​មែន”។ ៣០ នៅ​ពេល​នោះ គេ​នឹង​និយាយ​ទៅ​ភ្នំ​ថា “ចូរ​រលំ​សង្កត់​ពី​លើ​យើង​ខ្ញុំ​មក! ចូរ​ជួយ​លាក់​ខ្លួន​យើង​ខ្ញុំ​ផង!”។ ៣១ បើ​គេ​ធ្វើ​បាប​ឈើ​ស្រស់​យ៉ាង​ហ្នឹង​ទៅ​ហើយ ចុះ​ទម្រាំ​បើ​ឈើ​ងាប់​វិញ តើ​គេ​នឹង​ធ្វើ​បាប​ដល់​កម្រិត​ណា​ទៅ!»។ ៣២ គេ​បាន​នាំ​អ្នក​ទោស​​ពីរ​នាក់​ទៀត មក​សម្លាប់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ។ហើយ​បណ្ដើរ​យក​ទៅ​ឆ្កាង។
២១ ពេល​នោះ មាន​បុរស​ម្នាក់​ជា​អ្នក​ស្រុក​គីរ៉ែន​ត្រឡប់​មក​ពី​ចម្ការ គេ​ចាប់​បង្ខំ​គាត់​ឱ្យលី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ។ អ្នក​នោះ​ឈ្មោះ​ស៊ីម៉ូន ជា​ឪពុក​របស់​អឡិច‌សង់ និង​រូភូស។

















រួច​បណ្ដើរ​នាំ​យក​ទៅ​ឆ្កាង។


៣២ ពេល​ចេញ​ពី​ទី‌ក្រុង​ទៅ គេ​ជួប​បុរស​ម្នាក់​ឈ្មោះ​ស៊ីម៉ូន ជា​អ្នក​ស្រុក​គីរេន គេ​បង្ខំ​គាត់​ឱ្យលី​ឈើ​ឆ្កាង​របស់​ព្រះ‌យេស៊ូ។

















យហ ១៩,១៦ខ

គេ​នាំ​គ្នា​ចាប់​ព្រះ‌យេស៊ូ​យក​ទៅ។

លក ២៣,៣៣កមក ១៥,២២-២៤ក.២៥មថ ២៧,៣៣-៣៥កយហ ១៩,១៧ខ .១៨ខ
៣៣ លុះ​មក​ដល់​កន្លែង​មួយ​ដែល​គេ​ហៅ​ថា “ភ្នំ​លលាដ៍​ក្បាល”




២២ គេ​បណ្ដើរ​ព្រះ‌យេស៊ូ​មក​ដល់​កន្លែង​មួយ ឈ្មោះ “កុល‌កូថា” ដែល​ប្រែ​ថា “ភ្នំ​លលាដ៍​ក្បាល”។ ២៣ គេ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​លាយ​ជា​មួយ​គ្រឿង‌ញៀន​ម្យ៉ាង មក​ថ្វាយ​ព្រះ‌អង្គ​សោយ ប៉ុន្តែ ព្រះ‌អង្គ​ពុំ​បាន​សោយ​ទេ។ ៣៣ លុះ​មក​ដល់​កន្លែង​មួយ​ឈ្មោះ «កុល‌កូថា» ដែល​ប្រែ​ថា «ភ្នំ​លលាដ៍​ក្បាល» ៣៤ គេ​យក​ស្រា​ទំពាំង‌បាយ‌ជូរ​លាយ​ជា​មួយ​ប្រមាត់ មក​ថ្វាយ​ព្រះ‌អង្គ​សោយ។ ព្រះ‌យេស៊ូ​ក្រេប​បន្ដិច ព្រះ‌អង្គ​ពុំ​ព្រម​សោយ​ទេ។១៧ខ ឆ្ពោះ​ទៅ​កន្លែង​មួយ​ឈ្មោះ “ទួល​លលាដ៍​ក្បាល” ដែល​គេ​ហៅ​ជា​ភាសា​ហេប្រឺ​ថា “កុល‌កូថា”



គេ​ឆ្កាង​ព្រះ‌យេស៊ូ​នៅ​ទី​នោះ


២៤ក គេ​ក៏​ឆ្កាង​ព្រះ‌អង្គ (24b, § 292.)
២៥ គេ​ឆ្កាង​ព្រះ‌អង្គ​នៅ​ម៉ោង​ប្រាំ​បួន​ព្រឹក។ (26, § 296.)
៣៥ក ក្រោយ​ពី​ឆ្កាង​ព្រះ‌អង្គ​រួច​ហើយ (35b-36, § 37, § 290)
១៨ខ គេ​ឆ្កាង​ព្រះ‌អង្គ​នៅ​ទី​នោះ។

លក ២៣,៣៣ខមក ១៥,២៧-២៨មថ ២៧,៣៨យហ ១៩,១៨ខ
៣៣ខ ហើយ​គេ​ក៏​ឆ្កាង​អ្នក​ទោស​ទាំង​ពីរ​នាក់​នោះ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះ‌អង្គ។





២៧ គេ​ក៏​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ​ព្រះ‌អង្គ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង​ព្រះ‌អង្គ។ [ ២៨ ហេតុ‌ការណ៍​នេះ​កើត​ឡើងស្រប​តាម​សេចក្ដី ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​ថា «ព្រះ‌អង្គ​ត្រូវ​គេ​រាប់​បញ្ចូល​ជា​មួយ​មនុស្ស​អាក្រក់»​។]
(29-32a, § 294.)
៣៨ ពេល​នោះ គេ​បាន​ឆ្កាង​ចោរ​ព្រៃ​ពីរ​នាក់​ជា​មួយ​ព្រះ‌យេស៊ូ​ដែរ ម្នាក់​នៅ​ខាង​ស្ដាំ ម្នាក់​ទៀត​នៅ​ខាង​ឆ្វេង។
(39-43, § 294.)




១៨ខ គេ​ឆ្កាង​អ្នក​ទោស​ពីរ​នាក់​ទៀត​នៅ​សង​ខាង​ព្រះ‌អង្គ​ដែរ ព្រះ‌យេស៊ូ​នៅ​កណ្ដាល។






 
* លក ២៣,៣៨មក ១៥,២៦មថ ២៧,៣៧
៣៨ នៅ​ពី​លើ​ព្រះ‌អង្គ មាន​សរសេរ​អក្សរ​ថា «អ្នក​នេះ​ជា​ស្ដេច​ជន​ជាតិ​យូដា»។


២៦ គេ​សរសេរ​ប្រកាស​អំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះ‌អង្គ​ថា«ស្ដេច​ជន​ជាតិ​យូដា»។ (27-28, § 289)

៣៧ គេ​បាន​សរសេរ​ប្រកាសអំពី​ហេតុ​ដែល​គេ​ធ្វើ​ទោស​ព្រះ‌អង្គ​ថា «អ្នក​នេះ​ឈ្មោះ​យេស៊ូ ជា​ស្ដេច​ជន​ជាតិ​យូដា» ហើយ​គេ​បោះ​ប្រកាស​នោះ នៅ​ពី​ខាង​លើ​ព្រះ‌សិរសា​ព្រះ‌អង្គ។ (38, § 289)

យហ ១៩,១៩-២២
១៩ លោក​ពី​ឡាត​ឱ្យគេ​សរសេរ​ប្រកាស​បោះ​ភ្ជាប់​នឹង​ឈើ​ឆ្កាង។ នៅ​លើ​ប្រកាស​នោះមាន​សរសេរ​ថា «យេស៊ូ អ្នក​ភូមិ​ណា‌សារ៉ែត​ជា​ស្ដេច​យូដា»។ ២០ ជន​ជាតិ​យូដា​ជា​ច្រើន​បាន​មើល​ប្រកាស​នោះ ដ្បិត​កន្លែង​ដែល​គេ​ឆ្កាង​ព្រះ‌យេស៊ូ​នៅ​ក្បែរ​ទី‌ក្រុង ហើយ​ប្រកាស​នោះ​សរសេរ​ជា​អក្សរ​ហេប្រឺ ឡាតាំង និង​ក្រិក។ ២១ ពួក​នាយក​បូជា‌ចារ្យរបស់​ជន​ជាតិ​យូដា​ជម្រាប​លោក​ពីឡាត​ថា៖ «សូម​កុំ​សរសេរ​ថា “ស្ដេច​យូដា” ដូច្នេះ តែ​សរសេរ​ថា “អ្នក​នេះ​និយាយ​ថា ខ្ញុំ​ជា​ស្ដេច​យូដា” វិញ»។ ២២ លោក​ពីឡាត​មាន​ប្រសាសន៍​តប​ថា៖ «ខ្ញុំ​សរសេរ​យ៉ាង​ណា​ហើយ ត្រូវ​ទុក​យ៉ាង​នោះ​ទៅ!»។

* លក ២៣,៣៤ក
៣៤ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ឱ​ព្រះ‌បិតា​អើយ! សូម​ព្រះ‌អង្គ​អត់‌ទោស​ឱ្យអ្នក​ទាំង​នេះ​ផង ដ្បិត​គេ​មិន​ដឹង​ថា​គេ​កំពុង​ធ្វើ​អ្វី​ឡើយ»។

* លក ២៣,៣៤ខមក ១៥,២៤ខមថ ២៧,៣៥ខ-៣៦
៣៤ខ គេ​យក​សម្លៀក‌បំពាក់​របស់​ព្រះ‌អង្គមក​ចាប់​ឆ្នោត​ចែក​គ្នា។
២៤ខ ហើយ​យក​សម្លៀក‌បំពាក់​របស់​ព្រះ‌អង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា។
៣៥ខ ពួក​ទាហាន​យក​សម្លៀក‌បំពាក់​របស់​ព្រះ‌អង្គ​មក​ចាប់​ឆ្នោត​ចែក​គ្នា​ ៣៦ រួច​អង្គុយ​យាម​ព្រះ‌អង្គ​នៅ​ទី​នោះ។

យហ ១៩,២៣-២៤
២៣ ក្រោយ​ពី​បាន​ឆ្កាង​ព្រះ‌យេស៊ូ​រួច​ហើយ ពួក​ទាហាន​យក​សម្លៀក‌បំពាក់​របស់​ព្រះ‌អង្គមក​ធ្វើ​ជា​បួន​ចំណែក ចែក​គ្នា​ម្នាក់​មួយ​ចំណែកៗ។ រីឯ​អាវ​វែង​របស់​ព្រះ‌អង្គ​វិញ ជា​អាវ​ធ្វើ​ពី​ក្រណាត់​តែ​មួយ​ផ្ទាំង គ្មាន​ថ្នេរ​សោះ តាំង​ពី​លើ​ដល់​ក្រោម។ ដូច្នេះ គេ​និយាយ​គ្នា​ថា៖ ២៤ «កុំ​ហែក​អាវ​នេះ​ធ្វើ​អ្វី យើង​ចាប់​ឆ្នោត​វិញ ដើម្បី​ឱ្យដឹង​ថា​អាវ​នេះ​នឹង​បាន​ទៅ​លើ​អ្នក​ណា»។ ពួក​ទាហាន​ធ្វើ​ដូច្នេះ ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ថា៖ «គេ​បាន​យក​សម្លៀក‌បំពាក់​របស់​ទូល‌បង្គំ​ចែក​គ្នា ហើយ​ចាប់​ឆ្នោត​យក​អាវ​វែង​របស់​ទូល‌បង្គំ»​។

យហ ១៩,២៥-២៧
២៥ មាតា​ព្រះ‌យេស៊ូ ប្អូន​ស្រី​មាតា​ព្រះ‌អង្គ នាង​ម៉ារី​ជា​ភរិយា​លោក​ក្លូប៉ាស និង​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា ឈរ​ក្បែរ​ឈើ​ឆ្កាង​របស់​ព្រះ‌អង្គ។ ២៦ ព្រះ‌យេស៊ូ​ឃើញ​មាតា ព្រម​ទាំង​សាវ័ក​ដែល​ព្រះ‌អង្គ​ស្រឡាញ់​នោះ​ឈរ​នៅ​ជិត ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​មាតា​ថា៖ «អ្នក​អើយ! នេះ​ហើយ​កូន​របស់​អ្នក»។ ២៧ បន្ទាប់​មក ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​សាវ័ក​ថា៖ «នេះ​ហើយ​ម្ដាយ​របស់​អ្នក»។ តាំង​ពី​ពេល​នោះ​មក សាវ័ក​នោះ​យក​គាត់​មក​នៅ​ជា​មួយ។ (មើលបន្ដ, § 207.)

លក ២៣,៣៥-៣៧មក ១៥,២៩-៣២កថ ២៧,៣៩-៤៣
៣៥ ប្រជាជន​នាំ​គ្នា​ឈរ​មើល រីឯ​ពួក​នាម៉ឺន​និយាយ​ចំអក​មើល‌ងាយ​ព្រះ‌អង្គ​ថា៖ «គាត់​បាន​សង្គ្រោះ​មនុស្ស​ឯ​ទៀតៗ បើ​គាត់​ជា​ព្រះ‌គ្រីស្ដ​របស់​ព្រះ‌ជាម្ចាស់ ហើយ​ជា​អ្នក​ដែល​ព្រះ‌អង្គ​បាន​ជ្រើស‌រើស​មែន​នោះ ឱ្យគាត់​សង្គ្រោះ​ខ្លួន​ឯង​ទៅ!»។
 
២៩ មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ​ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ ទាំង​គ្រវី​ក្បាល​ដាក់​ព្រះ‌អង្គ និង​ពោល​ថា៖ «នែ៎ អ្នក​រុះ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ ៣០ សង្គ្រោះ​ខ្លួន​ឯង​ទៅ អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។
 
៣៩ មនុស្ស‌ម្នា​ដើរ​កាត់​តាម​នោះ ប្រមាថ​មើល‌ងាយ​ព្រះ‌អង្គ គ្រវី​ក្បាល​ដាក់​ព្រះ‌អង្គ ៤០ ទាំង​ពោល​ថា៖ «អ្នក​រុះ​ព្រះ‌វិហារ ហើយ​សង់​ឡើង​វិញ​តែ​បី​ថ្ងៃ​អើយ! ចូរ​សង្គ្រោះ​ខ្លួន​ឯង​ទៅ! បើ​អ្នក​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​មក!»។ 
៣១ រីឯ​ពួក​នាយក​បូជា‌ចារ្យ និង​បណ្ឌិត​ខាង​វិន័យ ក៏​និយាយ​គ្នា​ចំអក​ឱ្យព្រះ‌អង្គ​ដូច​គេ​ដែរ ពួក​គេ​ពោល​ថា៖ «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ!។
 
៣២ សូម​ព្រះ‌គ្រីស្ដ ជា​ស្ដេច​អ៊ីស្រា‌អែល អញ្ជើញ​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​ឱ្យយើង​ឃើញ និង​ជឿ​ផង!»។


៤១ រីឯ​ពួក​នាយក​បូជា‌ចារ្យ ពួក​បណ្ឌិត​ខាង​វិន័យ និង​ពួក​ព្រឹទ្ធា‌ចារ្យ​ក៏​នាំ​គ្នា​ចំអក​ដាក់​ព្រះ‌អង្គ​ដូច​គេ​ដែរ ដោយ​ពោល​ថា៖ ៤២ «គាត់​បាន​សង្គ្រោះ​អ្នក​ឯ​ទៀតៗ តែ​មិន​អាច​សង្គ្រោះ​ខ្លួន​ឯង​បាន​ទេ! គាត់​ជា​ស្ដេច​អ៊ីស្រា‌អែល ឱ្យគាត់​ចុះ​ពី​ឈើ​ឆ្កាង​ឥឡូវ​នេះ​មក ដើម្បី​យើង​ជឿ​ផង! ៤៣ គាត់​បាន​ទុក​ចិត្ត​លើ​ព្រះ‌ជាម្ចាស់ បើ​ព្រះ‌ជាម្ចាស់​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​គាត់​មែន សូម​ឱ្យព្រះ‌អង្គ​ដោះ​លែង​គាត់​ឥឡូវ​នេះ​ទៅ! ដ្បិត​គាត់​ពោល​ថា “ខ្ញុំ​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់”»
៣៦ ពួក​ទាហាន​ក៏​បាន​ចំអក​ដាក់​ព្រះ‌អង្គ​ដែរ គេ​យក​ទឹក​ខ្មេះ​មក​ថ្វាយ​ព្រះ‌អង្គ​សោយ ៣៧ ទាំង​ពោល​ថា៖ «បើ​អ្នក​ជា​ស្ដេច​ជន​ជាតិ​យូដា​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ!»។ (38= § 300)
លក ២៣,៣៩មក ១៥,៣២ខមថ ២៧,៤៤
៣៩ អ្នក​ទោស​ម្នាក់​ដែល​ជាប់​ឆ្កាង​ពោល​ប្រមាថ​ព្រះ‌យេស៊ូ​ថា៖ «បើ​អ្នក​ជា​ព្រះ‌គ្រីស្ដ​មែន ចូរ​សង្គ្រោះ​ខ្លួន​អ្នក​ទៅ ហើយ​សង្គ្រោះ​យើង​ផង!»។៣២ខ អ្នក​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌យេស៊ូ ក៏​ជេរ​ប្រមាថ​ព្រះ‌អង្គ​ដែរ។

៤៤ សូម្បី​តែ​ចោរ​ព្រៃ​ដែល​ជាប់​ឆ្កាង​ជា​មួយ​ព្រះ‌យេស៊ូ ក៏​ជេរ​ប្រមាថ​ព្រះ‌អង្គ​ដូច្នោះ​ដែរ។

លក ២៣,៤០-៤៣
៤០ ប៉ុន្តែ អ្នក​ទោស​ម្នាក់​ទៀត​ស្ដី​ឱ្យអ្នក​នោះ​ថា៖ «ឯង​មិន​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទេ​ឬ? ឯង​ត្រូវ​គេ​កាត់​ទោស​ដូច​លោក​ដែរ។ ៤១ គេ​ធ្វើ​ទោស យើង​នេះ​ត្រូវ​ហើយ យើង​ទទួល​ទោស​តាម​អំពើ​ដែល​យើង​បាន​ប្រព្រឹត្ត។ រីឯ​លោក​វិញ លោក​មិន​បាន​ធ្វើ​អំពើ​អាក្រក់​អ្វី​សោះ»។ ៤២ បន្ទាប់​មក គាត់​ទូល​ព្រះ‌អង្គ​ថា៖ «ឱ​ព្រះ‌យេស៊ូ​អើយ! ពេល​ព្រះ‌អង្គ​យាង​មក​គ្រង​រាជ្យ សូម​កុំ​ភ្លេច​ទូល‌បង្គំ»។ ៤៣ ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​សុំ​ប្រាប់​ឱ្យអ្នក​ដឹង​ច្បាស់​ថា ថ្ងៃ​នេះ អ្នក​បាន​ទៅ​នៅ​ស្ថាន​បរម‌សុខ​ជា​មួយ​ខ្ញុំ»។

លក ២៣,៤៤-៤៥កមក ១៥,៣៣-៣៥មថ ២៧,៤៥-៤៧
៤៤ ពេល​នោះ ប្រហែល​ជា​ថ្ងៃ​ត្រង់ ផែន‌ដី​ទាំង​មូល​ងងឹត​សូន្យ​រហូត​ដល់​ម៉ោង​បី​រសៀល ៤៥ ព្រះ‌អាទិត្យ​បាត់​រស្មី
(45b=§ 301)






៣៣ នៅ​ពេល​ថ្ងៃ​ត្រង់ ស្រាប់​តែ​ផែន‌ដី​ទាំង​មូល​ងងឹត​សូន្យ រហូត​ដល់​ម៉ោង​បី​រសៀល។ ៣៤ នៅ​វេលា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖  «អេទ្បយ អេឡយ ឡាម៉ា‌សេបាច់‌ថានី?»  ពាក្យ​នេះ​ប្រែ​ថា «ឱ​ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំ​ចោល​ដូច្នេះ?»​។ ៣៥ អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ក៏​ពោល​ថា៖ «ឃើញ​ទេ! គាត់​ហៅ​លោក​អេលី!»។៤៥ ផែន‌ដី​ទាំង​មូល​ងងឹត​សូន្យ ចាប់​ពី​ពេល​ថ្ងៃ​ត្រង់​រហូត​ដល់​ម៉ោង​បី​រសៀល។ ៤៦ ប្រមាណ​ជា​ម៉ោង​បី​រសៀល ព្រះ‌យេស៊ូ​ស្រែក​អង្វរ​ខ្លាំងៗ​ថា៖ «អេលី អេលី ឡាម៉ាសា‌បាច់‌ថានី!» ដែល​មាន​ន័យ​ថា «ឱ​ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំ​ចោល​ដូច្នេះ?»​។ ៤៧ អ្នក​ខ្លះ​ឈរ​នៅ​ទី​នោះ​បាន​ឮ​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ ក៏​ពោល​ថា៖ «គាត់​ហៅ​លោក​អេលី!»។
មក ១៥,៣៦មថ ២៧,៤៨-៤៩យហ ១៩,២៨-២៩
៣៦ មាន​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះ‌អង្គ​សោយ ទាំង​ពោល​ថា៖ «ចាំ​មើល​មើល៍ តើ​លោក​អេលី​មក​យក​គាត់​ចុះ​ពី​ឈើ​ឆ្កាង​ឬ​ទេ?»។
(37, § 300)



៤៨ រំពេច​នោះ មាន​គ្នា​គេ​ម្នាក់​រត់​ទៅ​យក​សារាយ​ស្ងួត ជ្រលក់​នឹង​ទឹក​ខ្មេះ រុំ​ជាប់​នៅ​ចុង​ត្រែង​មួយ​ដើម ហុច​ថ្វាយ​ព្រះ‌អង្គ​សោយ។ ៤៩ ប៉ុន្តែ អ្នក​ឯ​ទៀតៗ​ពោល​ថា៖ «ចាំ​មើល​មើល៍! តើ​លោក​អេលី​មក​សង្គ្រោះ​គាត់​ឬ​ទេ?»។ (50, § 300)



២៨ បន្ទាប់​មក ព្រះ‌យេស៊ូ​ជ្រាប​ថា ព្រះ‌អង្គ​បាន​បង្ហើយ​កិច្ច‌ការ​ទាំង​អស់​ចប់​សព្វ​គ្រប់ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ស្រេក​ទឹក» ដើម្បី​ឱ្យបាន​ស្រប​តាម​សេចក្ដី​គ្រប់​ប្រការ ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ។ ២៩ នៅ​ទី​នោះ មាន​ក្រឡ​មួយ​មាន​ទឹក​ខ្មេះ​ពេញ។ ពួក​ទាហាន​យក​សារាយ​ស្ងួត ជ្រលក់​ទឹក​ខ្មេះ​ជោក រួច​រុំ​នៅ​ចុង​ត្រែង​មួយ​ដើម រុញ​ទៅ​ដល់​ព្រះ‌ឱស្ឋ​របស់​ព្រះ‌អង្គ។

យហ ១៩,៣០ក
៣០ក កាល​ព្រះ‌យេស៊ូ​សោយ​ទឹក​ខ្មេះ​ហើយ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​បាន​សម្រេច​សព្វ​គ្រប់​អស់​ហើយ!»។

លក ២៣,៤៦ក
៤៦ក ព្រះ‌យេស៊ូ​បន្លឺ​ព្រះ‌សូរ‌សៀង​ខ្លាំងៗ​ថា៖ «ព្រះ‌បិតា! ទូល‌បង្គំ​សូម​ប្រគល់​វិញ្ញាណ​របស់​ទូល‌បង្គំ ទៅ​ក្នុង​ព្រះ‌ហស្ដ​ព្រះ‌អង្គ​វិញ​»។

លក ២៣,៤៦ខមក ១៥,៣៧មថ ២៧,៥០យហ ១៩,៣០ខ
៤៦ខ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ដូច្នោះ​រួច​ហើយ ក៏​រលត់​វិញ្ញាណ​ទៅ។៣៧ រីឯ​ព្រះ‌យេស៊ូ​វិញ ព្រះ‌អង្គ​បន្លឺ​ព្រះ‌សូរ‌សៀង​យ៉ាង​ខ្លាំង រួច​រលត់​វិញ្ញាណ​ទៅ៥០ ព្រះ‌យេស៊ូ​ស្រែក​យ៉ាង​ខ្លាំង​ម្ដង​ទៀត រួច​ផុត​វិញ្ញាណ​ទៅ។៣០ខ ព្រះ‌អង្គ​ក៏​ឱន​ព្រះ‌សិរសា​ចុះ ហើយ​ប្រគល់​វិញ្ញាណ​ទៅ។

ផ្នែកទី៥: ថ្ងៃសុក្រពិសិដ្ឋពេលល្ងាច
5th section: The evening of Holy Friday

លក ២៣,*៤៥ខ ; ៤៧-៤៩មក ១៥,៣៨-៤១មថ ២៧,៥១-៥៦
៤៥ខ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ​រហែក​ជា​ពីរ ចំ​ពាក់​កណ្ដាល។ (46= §§ 299 et 300)៣៨ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ​រហែក​ជា​ពីរ តាំង​ពី​លើ​រហូត​ដល់​ក្រោម។ ៥១ ពេល​នោះ វាំងនន​នៅ​ក្នុង​ព្រះ‌វិហារ*​រហែក​ជា​ពីរ តាំង​ពី​លើ​ដល់​ក្រោម ផែន‌ដី​ក៏​រញ្ជួយ ផ្ទាំង​ថ្ម​ក៏​ប្រេះ​ចេញ​ពី​គ្នា ៥២ ផ្នូរ​ក៏​របើក​ចំហ​ឡើង ហើយ​សាក‌សព​ប្រជាជន​ដ៏‌វិសុទ្ធ​ជា​ច្រើន​បាន​រស់​ឡើង​វិញ ៥៣ និង​នាំ​គ្នា​ចេញ​ពី​ផ្នូរ។ ក្រោយ​ពេល​ព្រះ‌យេស៊ូ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ គេ​បាន​ចូល​ទៅ​ក្នុង​ក្រុង​ដ៏‌វិសុទ្ធ ព្រម​ទាំង​បង្ហាញ​ខ្លួន​ឱ្យមនុស្ស​ជា​ច្រើន​បាន​ឃើញ​ផង។
៤៧ នាយ​ទាហាន​រ៉ូម៉ាំង​ដែល​បាន​ឃើញ​ហេតុ‌ការណ៍​កើត​ឡើង ក៏​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌ជាម្ចាស់ ហើយ​ពោល​ថា៖ «បុរស​នេះ​ពិត​ជា​សុចរិត​មែន!»។ ៤៨ រីឯ​បណ្ដា‌ជន​ទាំង​ប៉ុន្មាន​ដែល​មក​មើល កាល​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង​នេះ គេ​នាំ​គ្នា​ត្រឡប់​ទៅ​វិញ ទាំង​គក់​ទ្រូង។ 
៤៩ អ្នក​ជិត‌ដិត​នឹង​ព្រះ‌យេស៊ូ​ទាំង​ប៉ុន្មាន ព្រម​ទាំង​ពួក​ស្ត្រី​ដែល​ដើរ​តាម​ព្រះ‌អង្គ តាំង​ពី​ស្រុក​កាលី‌ឡេ​មក នាំ​គ្នា​ឈរ​មើល​ហេតុ‌ការណ៍​ទាំង​អស់​ពី​ចម្ងាយ។ (Cf. 8,1-3 § 81)



៣៩ នាយ​ទាហាន​រ៉ូម៉ាំង ដែល​ឈរ​នៅ​ខាង​មុខ​ព្រះ‌យេស៊ូ ឃើញ​ព្រះ‌អង្គ​រលត់​វិញ្ញាណ​របៀប​នេះ ក៏​ពោល​ឡើង​ថា៖ «បុរស​នេះ​ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។



៤០ មាន​ស្ត្រីៗ​ខ្លះ​ទៀតមើល​ពី​ចម្ងាយ ក្នុង​ចំណោម​ស្ត្រី​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​ម៉ារី​ជា​ម្ដាយ​របស់​យ៉ាកុប​តូច និង​យ៉ូសេ ព្រម​ទាំង​នាង​សាឡូ‌មេ​ផង។ ៤១ ស្ត្រី​ទាំង​នោះ​មក​ជា​មួយ ហើយ​បម្រើ​ព្រះ‌អង្គតាំង​ពី​ព្រះ‌អង្គ​នៅ​ស្រុក​កាលី‌ឡេ​ម៉្លេះ។ មាន​ស្ត្រី​ឯ​ទៀតៗ​ជា​ច្រើន បាន​ឡើង​មក​ក្រុង​យេរូ‌សាឡឹម​ជា​មួយ​ព្រះ‌អង្គ​ដែរ។
៥៤ កាល​នាយ​ទាហាន​រ៉ូម៉ាំង និង​ពួក​ទាហាន​ដែល​នៅ​យាម​ព្រះ‌យេស៊ូ បាន​ឃើញ​ផែន‌ដី​រញ្ជួយ និង​បាន​ឃើញ​ហេតុ‌ការណ៍​ទាំង‌ឡាយ​កើត​ឡើង​ដូច្នេះ គេ​កោត​ស្ញប់‌ស្ញែង​ជា​ខ្លាំង ហើយ​ពោល​ថា៖ «លោក​នេះ ពិត​ជា​ព្រះ‌បុត្រា​របស់​ព្រះ‌ជាម្ចាស់​មែន!»។

៥៥ នៅ​ទី​នោះ មាន​ស្ត្រី​ជា​ច្រើន​មើល​ពី​ចម្ងាយ គឺ​ស្ត្រីៗ​ដែល​តាម​បម្រើ​ព្រះ‌យេស៊ូ តាំង​ពី​ស្រុក​កាលី‌ឡេ​មក។ ៥៦ ក្នុង​ចំណោម​ស្ត្រីៗ​ទាំង​នោះ មាន​នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា នាង​ម៉ារីជា​ម្ដាយ​របស់​យ៉ាកុប និង​យ៉ូសែប ព្រម​ទាំង​ភរិយា​របស់​លោក​សេបេដេ​ជា​ដើម។

លក ២៣,៥០-៥២មក ១៥,៤២-៤៥មថ ២៧,៥៧-៥៨
៥០ មាន​សមាជិក​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​មួយ​រូប​ឈ្មោះ​យ៉ូសែប។ លោក​ជា​អ្នក​ក្រុង​អារី‌ម៉ាថេ ជា​ក្រុង​មួយ​របស់​ជន​ជាតិ​យូដា។ លោក​ជា​មនុស្ស​ល្អ​សុចរិត ហើយ​ទន្ទឹង​រង់‌ចាំ​ព្រះ‌រាជ្យ​របស់​ព្រះ‌ជាម្ចាស់។ ៥១ លោក​ពុំ​បាន​យល់​ស្រប​ជា​មួយ​គេលើ​ការ​សម្រេច​ចិត្ត​ធ្វើ​គុត​ព្រះ‌យេស៊ូ​ទេ ហើយ​ក៏​មិន​បាន​ចូល​រួម​ក្នុង​អំពើ​ដែល​គេ​ប្រព្រឹត្ត​នោះ​ដែរ។ ៥២ លោក​បាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ (Cf. Jn 19,38. § suivant)




៤២ ថ្ងៃ​នោះ ជា​ថ្ងៃ​ដែល​គេ​រៀប‌ចំ​បុណ្យ​ចម្លង គឺ​មួយ​ថ្ងៃ​មុន​ថ្ងៃ​សប្ប័ទ។ លុះ​ដល់​ល្ងាច ៤៣ លោក​យ៉ូសែប​ជា​អ្នក​ស្រុក​អារី‌ម៉ាថេ​មក​ដល់ លោក​ជា​សមាជិក ដែល​មាន​កេរ្តិ៍‌ឈ្មោះ​ល្អ ក្នុង​ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់ ហើយ​លោក​ក៏​រង់‌ចាំ​ព្រះ‌រាជ្យរបស់​ព្រះ‌ជាម្ចាស់​ដែរ។ លោក​មាន​ចិត្ត​ក្លាហាន​ហ៊ាន​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ ៤៤ លោក​ពីឡាត​នឹក​ឆ្ងល់​ណាស់ ដោយ​ឮ​ថា​ព្រះ‌យេស៊ូ​សោយ​ទិវង្គត​យ៉ាង​ឆាប់​ដូច្នេះ។ លោក​ហៅ​នាយ​ទាហាន​មក​សួរ​ឱ្យដឹង​ថា ព្រះ‌យេស៊ូ​សោយ​ទិវង្គត​យូរ​ហើយ​ឬ។ ៤៥ បន្ទាប់​ពី​បាន​ទទួល​សេចក្ដី​រាយ‌ការណ៍​ពី​នាយ​ទាហាន​រួច​ហើយ លោក​ក៏​អនុញ្ញាតឱ្យគេ​ប្រគល់​ព្រះ‌សព​ទៅ​លោក​យ៉ូសែប។៥៧ លុះ​ដល់​ល្ងាច មាន​សេដ្ឋី​ម្នាក់ ឈ្មោះ​យ៉ូសែប ជា​អ្នក​ក្រុង​អារី‌ម៉ាថេ មក​ដល់ គាត់​ក៏​ជា​សាវ័ក​របស់​ព្រះ‌យេស៊ូ​ដែរ។ ៥៨ គាត់​បាន​អញ្ជើញ​ទៅ​ជួប​លោក​ពីឡាត សុំ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​ពីឡាត​ក៏​បញ្ជា​ឱ្យគេ​ប្រគល់​ព្រះ‌សព​មក​គាត់។









យហ ១៩,៣១-៣៨ក
៣១ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប‌ចំ​បុណ្យ​ចម្លង ជន​ជាតិ​យូដា​មិន​ចង់ឱ្យមាន​សាក‌សព​ជាប់​នឹង​ឈើ​ឆ្កាង​នៅ​ថ្ងៃ​សប្ប័ទឡើយ ព្រោះ​ថ្ងៃ​សប្ប័ទ​នោះជា​ថ្ងៃ​បុណ្យ​ធំ។ ហេតុ​នេះ​ហើយ​បាន​ជា​គេ​សុំ​លោក​ពីឡាត​ចេញ​បញ្ជា​ទៅ​ទាហាន ឱ្យបំបាក់​ជើង​អ្នក​ជាប់​ឆ្កាង ហើយ​យក​សាក‌សព​ចុះ​មក។ ៣២ ពួក​ទាហាន​នាំ​គ្នា​មក​វាយ​បំបាក់​ជើង​អ្នក​ទោស​ទី​មួយ និង​អ្នក​ទោស​ទី​ពីរ ដែល​ជាប់​លើ​ឈើ​ឆ្កាង​ជា​មួយ​ព្រះ‌អង្គ។ ៣៣ លុះ​មក​ដល់​ព្រះ‌យេស៊ូ គេ​ឃើញ​ព្រះ‌អង្គ​សោយ​ទិវង្គត​ផុត​ទៅ​ហើយ គេ​មិន​បំបាក់​ព្រះ‌បាទា​ព្រះ‌អង្គ​ទេ ៣៤ ប៉ុន្តែ ទាហាន​ម្នាក់​យក​លំពែង​ចាក់​ត្រង់​ចន្លោះ​ឆ្អឹង​ជំនីរ​ព្រះ‌អង្គ ស្រាប់​តែ​មាន​ទឹក និង​លោហិត​ហូរ​ចេញ​មក​មួយ​រំពេច។ 
៣៥ សាវ័ក​ម្នាក់​ដែល​បាន​ឃើញ ធ្វើ​ជា​បន្ទាល់​អំពី​ហេតុ‌ការណ៍​នេះ ហើយ​សក្ខី‌ភាព​របស់​គាត់​ពិត​ប្រាកដ​មែន។ ព្រះ‌អង្គ​ដឹង​ថា​សាវ័ក​នោះ​និយាយ​សេចក្ដី​ពិត​ ដើម្បី​ឱ្យអ្នក​រាល់​គ្នា​ជឿ​ដែរ។ ៣៦ ហេតុ‌ការណ៍​នេះ​កើត​ឡើង ស្រប​តាម​សេចក្ដី​ដែល​មាន​ចែង​ទុក​ក្នុង​គម្ពីរ​មក​ថា៖ «គ្មាន​ឆ្អឹង​ណា​មួយ​របស់​លោក​ត្រូវ​បាក់‌បែក​ឡើយ»។ 
៣៧ មាន​អត្ថ‌បទ​គម្ពីរ​មួយ​ទៀត​ចែង​ថា៖ «គេ​នាំ​គ្នា​មើល​អ្នក​ដែល​គេ​ចាក់​ទម្លុះ»
៣៨ បន្ទាប់​មក លោក​យ៉ូសែប ជា​អ្នក​ស្រុក​អារី‌ម៉ាថេ​បាន​ទៅ​សុំ​ច្បាប់​លោក​ពីឡាត យក​ព្រះ‌សព​ព្រះ‌យេស៊ូ។ លោក​យ៉ូសែប​នេះ​ក៏​ជា​សាវ័ក​របស់​ព្រះ‌យេស៊ូ​ដែរ តែ​មិន​ហ៊ាន​ចេញ​មុខ​ទេ ព្រោះ​ខ្លាច​ជន​ជាតិ​យូដា។ លោក​ពីឡាត​អនុញ្ញាត​ឱ្យ ហើយ​លោក​យ៉ូសែប​ក៏​មក​ដោះ​ព្រះ‌សព​យក​ទៅ។

លក ២៣,៥៣-៥៦មក ១៥,៤៦-៤៧មថ ២៧,៥៩-៦១
៥៣ លោក​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់​ផាឌិប

រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ ផ្នូរ​នេះ​ពុំ​ទាន់​មាន​ដាក់​សព​ណា​មួយ​នៅ​ឡើយ​ទេ។ 
៥៤ ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប‌ចំ​បុណ្យ​ចម្លង ហើយ​ថ្ងៃ​សប្ប័ទ​ជិត​មក​ដល់។ 
៥៥ ពួក​ស្ត្រី​ដែល​មក​តាម​ព្រះ‌អង្គ​តាំង​ពី​ស្រុក​កាលី‌ឡេ ក៏​ទៅ​ជា​មួយ​លោក​យ៉ូសែប​ដែរ។ នាង​បាន​ឃើញ​ផ្នូរ ហើយ​ឃើញ​របៀប​ដែល​គេ​ដាក់​ព្រះ‌សព​ព្រះ‌យេស៊ូ​ផង។
៥៦ បន្ទាប់​មក ស្ត្រី​ទាំង​នោះ​វិល​ត្រឡប់​ទៅ​វិញ រៀប‌ចំ​គ្រឿង​ក្រអូប និង​ទឹក​អប់។ នៅ​ថ្ងៃ​សប្ប័ទ នាង​នាំ​គ្នា​ឈប់​សម្រាក​តាម​វិន័យ​ចែង​ទុក។
៤៦ លោក​យ៉ូសែប​ទិញ​ក្រណាត់​ផាឌិប លោក​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​ចុះ​ពី​ឈើ​ឆ្កាង ហើយ​រុំ​នឹង​ក្រណាត់
រួច​ដាក់​ក្នុង​រូង​ថ្ម​មួយ​ដែល​គេ​ដាប់​ធ្វើ​ជា​ផ្នូរ។ បន្ទាប់​មក លោក​ប្រមៀល​ថ្ម​មួយ​ដុំ​បិទ​មាត់​ផ្នូរ។
 

៤៧ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារីជា​ម្ដាយ​យ៉ូសេ នាំ​គ្នា​មើល​កន្លែង​ដែល​គេ​បញ្ចុះ​ព្រះ‌សព​ព្រះ‌អង្គ។





៥៩ លោក​យ៉ូសែប​យក​ព្រះ‌សព​មក រុំ​នឹង​ក្រណាត់​ផាឌិប​ថ្មី 

៦០ រួច​ដាក់​ក្នុង​ផ្នូរ​ថ្មី​របស់​គាត់ ជា​រូង​ថ្ម​ដែល​គេ​ដាប់​ធ្វើ​ផ្នូរ។ បន្ទាប់​មក គាត់​ប្រមៀល​ថ្ម​មួយ​ដុំ​ធំ​បិទ​មាត់​ផ្នូរ ហើយ​ចាក‌ចេញ​ទៅ។ 

៦១ នាង​ម៉ារី​ជា​អ្នក​ស្រុក​ម៉ាដាឡា និង​នាង​ម៉ារី​ម្នាក់​ទៀត ក៏​នៅ​ទី​នោះ​ដែរ នាង​អង្គុយ​នៅ​មុខ​ផ្នូរ។





យហ ១៩,៣៨ខ-៤២
៣៨ខ លោក​យ៉ូសែប​នេះ​ក៏​ជា​សាវ័ក​របស់​ព្រះ‌យេស៊ូ​ដែរ តែ​មិន​ហ៊ាន​ចេញ​មុខ​ទេ ព្រោះ​ខ្លាច​ជន​ជាតិ​យូដា។ លោក​ពីឡាត​អនុញ្ញាត​ឱ្យ ហើយ​លោក​យ៉ូសែប​ក៏​មក​ដោះ​ព្រះ‌សព​យក​ទៅ។ ៣៩ រីឯ​លោក​នីកូ‌ដេម ដែល​មក​គាល់​ព្រះ‌យេស៊ូ​ទាំង​យប់​កាល​ពី​មុន ក៏​បាន​មក​ដែរ។ លោក​យក​ជ័រ‌ល្វីង‌ទេស លាយ​នឹង​គ្រឿង​ក្រអូប​ប្រមាណ​ជា​កន្លះ​ហាប​មក​ផង។ ៤០ លោក​ទាំង​ពីរ​យក​ព្រះ‌សព​ព្រះ‌យេស៊ូ​មក​រុំ​នឹង​សំពត់​ស្នប អប់​គ្រឿង​ក្រអូប តាម​ទំនៀម‌ទម្លាប់​ពិធី​បញ្ចុះ​សព​របស់​ជន​ជាតិ​យូដា។ ៤១ នៅ​កន្លែង​គេ​ឆ្កាង​ព្រះ‌យេស៊ូ​មាន​សួន​ឧទ្យាន​មួយ ក្នុង​សួន​នោះ​មាន​ផ្នូរ​មួយ​ថ្មី ពុំ​ទាន់​ដែល​ដាក់​សព​ណា​នៅ​ឡើយ។ ៤២ គេ​ដាក់​ព្រះ‌យេស៊ូ​នៅ​ក្នុង​ផ្នូរ​នោះ ព្រោះ​នៅ​ជិត​ស្រាប់ ដ្បិត​ថ្ងៃ​នោះ​ជា​ថ្ងៃ​រៀប‌ចំ​បុណ្យ​ចម្លង។

មថ ២៧,៦២-៦៦
៦២ នៅ​ថ្ងៃ​បន្ទាប់ ជា​ថ្ងៃ​រៀប‌ចំ​ថ្ងៃ​ឈប់​សម្រាក ពួក​នាយក​បូជា‌ចារ្យ និង​ពួក​ខាង​គណៈ​ផារីស៊ី នាំ​គ្នា​ទៅ​ជួប​លោក​ពីឡាត ៦៣ ជម្រាប​ថា៖ «លោក​ម្ចាស់! យើង​ខ្ញុំ​នៅ​ចាំ​ពាក្យ​របស់​ជន​បោក​ប្រាស់​នោះ កាល​ពី​គាត់​នៅ​រស់​ថាៈ “បី​ថ្ងៃ​ក្រោយ​ខ្ញុំ​ស្លាប់ ខ្ញុំ​នឹង​មាន​ជីវិត​រស់​ឡើង​វិញ”។ ៦៤ ហេតុ​នេះ សូម​លោក​បញ្ជា​ឱ្យគេ​យាម​ផ្នូរ​នោះ រហូត​ដល់​ថ្ងៃ​ទី​បី​ទៅ ក្រែង​លោ​សិស្ស​របស់​គាត់​មក​លួច​យក​សព ហើយ​ប្រាប់​ប្រជាជន​ថា​គាត់​រស់​ឡើង​វិញ។ ការ​បោក​ប្រាស់​លើក​នេះមុខ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត»។ ៦៥ លោក​ពីឡាត​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «អស់​លោក​មាន​ទាហាន​ស្រាប់​ហើយ សុំ​អញ្ជើញ​ទៅ​ចាត់​ចែង​ឱ្យគេ​យាម​ផ្នូរ តាម​អស់​លោក​យល់​ឃើញ​ទៅ​ចុះ!»។ 
៦៦ ពួក​គេ​ក៏​នាំ​គ្នា​ចេញ​ទៅ​ចាត់​ចែងឱ្យយាម​ផ្នូរ គឺ​ភ្ជិត​ផ្នូរ បោះ​ត្រា​ពី​លើ និង​ដាក់​ទាហានឱ្យនៅ​យាម​ផង។

178 Views

Theme: Overlay by Kaira