មាតិកា | Contents
  1. សេចក្ដីផ្ដើម
    Introduction
  2. សេចក្ដីថ្លែងការយល់ព្រម
    Endorsements
  3. តើហេតុអ្វីខ្ញុំនៅទីនេះ?
    Why am I here?
  4. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
    Where is God when it hurts?
  5. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
    Why am I so worried and anxious?
  6. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
    How do I stop feeling lonely?
  7. តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
    Why can’t I say no?
  8. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
    How can I learn to love my body?
  9. តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
    Why can’t I let go?
  10. តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
    Why is no one listening to me?
  11. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
    Is life really worth living?
  12. តើខ្ញុំសាកសមនៅទីកន្លែងណា?
    Where do I fit in?
  13. តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
    Should I do more to help the planet?
  14. តើខ្ញុំត្រូវរស់នៅក្នុងពិភពស៊ិចស៊ីនេះយ៉ាងដូចម្តេច?
    How do I live in this sexualised world?
  15. តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
    What can I do about online abuse?
  16. តើខ្ញុំនៅលីវមានតួនាទីអ្វី?
    I’m single – what is my role?
  17. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
    Uncertain? Questioning? Doubtful?
  18. តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
    How do I get the balance right?
  19. តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
    How do I decide?
  20. តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
    How do I cope with rejection?
  21. តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
    How do I live with what I have?
  22. តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពនៃដំណឹងក្លែងក្លាយនេះ?
    What do I believe in a world of fake news?
  23. តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
    Are leaders born or made?
  24. តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសំពាធ?
    Why do I feel pressure?
  25. តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
    An end to Violence?
  26. តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
    Are you a leader or a follower?

ក្រុមទី៧
ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
Uncertain? Questioning? Doubtful?

កាលយើងនៅក្មេងនៅឡើយ យើងតែងតែយល់ព្រមនូវសេចក្តីបង្រៀនអំពីជំនឿដែលយើងបានទទួល។ លុះដល់ពេលយើងចម្រើនវ័យធំឡើង យើងយល់ឃើញថា ជីវិត និងជំនឿមិនមែនមានពណ៌ខ្មៅ និងសនោះទេ ហើយក៏មិនមែនតែងតែរីករាយ និងងាយស្រួលនោះដែរ។ យើងអាចមានការយល់ច្រឡំ ឬស្រពេចស្រពិល ឬចាប់ផ្តើមមានមន្ទិលនូវសេចក្ដីដែលយើងបានរៀន ខណៈពេលដែលយើងប្រឈមមុខជាមួយសំណួរ និងតថភាពនៃជីវិត។

មានមន្ទិល និងភាពមិនច្បាស់លាស់ គឺជាសញ្ញាសម្គាល់អំពីជំនឿ និងការចម្រើនឡើង មិនមែនខ្វះជំនឿនោះទេ។ ពេលខ្លះ អាចនិយាយបានថា ភាពផ្ទុយនៃជំនឿគឺជា ភាពជាក់ស្តែង ពីព្រោះភាពជាក់ស្ដែងបិទគំនិត និងចិត្ដរបស់យើងចំពោះព្រះជាម្ចាស់ ដែលត្រាស់ហៅយើងឱ្យកាន់តែចម្រើនឡើងនៅក្នុងជំនឿ តាមរយៈជីវិតរបស់យើង។

មានរឿងនិទានមួយអំពីមនុស្សម្នាក់រស់នៅលើកោះ នៅពេលដាច់ស្បៀង គាត់បានដើរទៅកាន់មាត់សមុទ្រដើម្បីស្វែងរកអាហារ។ គាត់មានវ័យចំណាស់ពេកមិនអាចឡើងលើដើមដូងបានឡើយ ហេតុនេះ គាត់ក៏ព្យាយាមអង្រួនដើមដូងដើម្បីឱ្យជ្រុះផ្លែខ្លះៗ។ មានស្វាមួយក្បាលខឹងសម្បាក៏ប្រឡេះផ្លែដូងជាច្រើនផ្លែគ្រវែងដាក់បុរសនោះ។ គាត់ក៏គេចពីផ្លែដូង រួចហើយរើសយកទៅផ្ទះ ទុកបរិភោគបានពីរបីថ្ងៃ។

មន្ទិលប្រៀបបាននឹងផ្លែដូងទាំងនោះ។ ពួកវាអាចសម្លាប់យើងបាន តែក៏ជាមធ្យោយបាយដើម្បីឱ្យយើងរស់ និងចម្រើនឡើង។ ចិត្តវិទូប្រាប់យើងថា ការសម្រេចចិត្ដដ៏សំខាន់ជាងគេនៅក្នុងជីវិតរបស់យើងគឺ តើការងារអ្វីដែលខ្ញុំត្រូវធ្វើ តើនរណាដែលខ្ញុំត្រូវរៀបការជាមួយ សូម្បីតែការចង់បានកូនក៏ត្រូវសម្រេចចិត្ដដែរ។ ទាំងអស់នេះ យើងពុំដែលមានចំណេះដឹងគ្រប់គ្រាន់ដើម្បីធ្វើការសម្រេចចិត្តដោយគ្មានមន្ទិលនោះទេ។ ដ្បិតយើងមិនអាចមើលឃើញអំពីអនាគតឡើយ។ កាលណាយើងផ្លាស់ប្ដូរ ស្វាមីភរិយា និងកូនរបស់យើងក៏នឹងផ្លាស់ប្ដូរដែរ។

យើងនឹងមានទុក្ខកង្វល់ ការថប់អារម្មណ៍ និងមានមន្ទិល សូម្បីតែជំងឺនៅលើរូបកាយ ឬរបួសស្នាម ការក្បត់ចិត្ត ឬបាត់បង់មិត្ដសម្លាញ់ ភាពឯកោ វិបត្ដិជំងឺផ្លូវចិត្ត ឬវិបត្ដិក្រមសីលធម៌ធ្ងន់ធ្ងរ ឬការសម្រេចចិត្ដនៅក្នុងជីវិតជាច្រើនទៀតក៏អាចកើតមានបានដែរ។ ស្ថានភាពនៃជីវិតទាំងអស់នេះកើតឡើងដោយសារយើង ដែលមាននៅក្នុងតំណរពូជ ការចិញ្ចឹមបីបាច់ វប្បធម៌ អំណោយទាន ការអប់រំ និងជំនឿរបស់យើង។

យើងមានជំនឿលើព្រះជាម្ចាស់ដ៏សប្បុរស ហើយព្រះអង្គចង់ឱ្យយើងល្អ ជួយយើងឱ្យដឹងថា យើងនៅទីនេះក៏ដោយសារតែសេចក្តីស្រឡាញ់ ព្រមទាំងឱ្យយើងជឿថា សេចក្តីស្រឡាញ់តែងតែមានជ័យជំនះជានិច្ច។ យើងនឹងប្រព្រឹត្ដកំហុស និងជួបឧបសគ្គ ប៉ុន្តែតាមរយៈជំនួយមកពីព្រះជាម្ចាស់ យើងនឹងរៀន ហើយយើងនឹងរីកចម្រើនឡើង។

ដើម្បីក្ដោបក្ដាប់ជីវិតដ៏ពេញលក្ខណៈដែលព្រះយេស៊ូបានសន្យាចំពោះយើង យើងត្រូវតែរៀនរស់នៅក្នុងមន្ទិល សេចក្តីងងឹត និងការចោទសួរសំណួរ។ ការលំបាកដែលយើងជួបប្រទះជារឿយៗនេះ ផ្តល់កំណើតដល់ការលូតលាស់ និងសេចក្តីស្រឡាញ់ដ៏ពិតប្រាកដ។

សេចក្តីដែលមានចែងក្នុងព្រះគម្ពីរដំណឹងល្អបំភ្លឺយើងឱ្យយល់យ៉ាងច្បាស់ថា មនុស្សជាច្រើនដែលដើរតាមព្រះយេស៊ូក៏ព្រោះតែពួកគេមានជំនឿផ្ទាល់ខ្លួនលើព្រះអង្គ និងលើសេចក្តីស្រឡាញ់ដែលព្រះអង្គមានចំពោះពួកគេ។ យើងឃើញច្បាស់ សូម្បីតែនៅពេលដែលពួកគេមិនអាចយល់សេចក្ដីបង្រៀនរបស់ព្រះអង្គក៏ដោយ។ អ្នកដើរតាមព្រះយេស៊ូជាច្រើននាក់បោះបង់ចោលព្រះអង្គ នៅពេលដែលព្រះអង្គប្រាប់ពួកគេឱ្យបរិភោគសាច់ និងពិសាលោហិតរបស់ព្រះអង្គ (យហ ៦,៦៦) ហើយព្រះអង្គក៏បានសួរក្រុមសាវ័ក ប្រសិនបើពួកគេចង់ចាកចេញពីព្រះអង្គដែរ។ លោកសិលាបានឆ្លើយតបនឹងព្រះយេស៊ូវិញថា៖ «បពិត្រ​ព្រះ‌អម្ចាស់ តើឱ្យយើង​ខ្ញុំ​ទៅ​រក​នរណា​វិញ? ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផ្ដល់​ជីវិត​អស់​កល្ប‌ជានិច្ច។ យើង​ខ្ញុំ​ជឿ​ហើយ​ដឹង​ថា ព្រះ‌អង្គ​ពិត​ជា​ព្រះ​ដ៏‌វិសុទ្ធ​ដែល​ព្រះ‌ជាម្ចាស់​ចាត់​ឱ្យមក​» (យហ ៦,៦៨)។ ចម្លើយនេះបង្ហាញយើងឱ្យដឹងថា ជំនឿផ្ទាល់ខ្លួនម្នាក់ៗគឺជាថ្មដានៃជំនឿរបស់យើង។

ព្រះ‌អង្គ​នាំ​លោក​សិលា លោក​យ៉ាកុប និង​លោក​យ៉ូហាន ទៅ​ជា​មួយ។ ពេល​នោះ ព្រះ‌អង្គ​ចាប់‌ផ្ដើម​ភ័យ​តក់‌ស្លុត ព្រម​ទាំង​ចុក‌ចាប់​អន្ទះ‌សា​ពន់​ប្រមាណ។ ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​អ្នក​ទាំង​បី​ថា៖ «ខ្ញុំ​ព្រួយ​ចិត្ត​យ៉ាង​ខ្លាំង​ស្ទើរ​តែ​ស្លាប់ អ្នក​រាល់​គ្នា​នៅ​ទី​នេះ​សិន​ហើយ ចូរ​ប្រុង​ស្មារតី​»។
ព្រះ‌អង្គ​យាង​ទៅ​មុខ​បន្ដិច ក្រាប​ចុះ​ដល់​ដី ទូល‌អង្វរ​សូមឱ្យទុក្ខ​លំបាក​នេះ​​ចេញ​ឆ្ងាយ​ពី​ព្រះ‌អង្គ​ទៅ បើ​សិន​ជា​អាច​កន្លង​ផុត​ទៅ​បាន។ ព្រះ‌អង្គ​ទូល​ថា៖ «អ័ប្បា ឱ​ព្រះ‌បិតា​អើយ! ព្រះ‌អង្គ​អាច​សម្រេច​គ្រប់​កិច្ច‌ការ​ទាំង​អស់​បាន សូម​ដក​យក​ពែង​នៃ​ទុក្ខ​លំបាក​នេះ​​ចេញ​ឱ្យ​ឆ្ងាយ​ពី​ទូល‌បង្គំ​ទៅ ប៉ុន្តែ សូម​កុំ​តាម​បំណង​ចិត្ត​ទូល‌បង្គំ​ឡើយ គឺ​សូមឱ្យ​បាន​សម្រេច​តាម​ព្រះ‌ហឫ‌ទ័យ​ព្រះ‌អង្គ​វិញ» (មក ១៤,៣៣-៣៦)។ ឱ​ព្រះ‌នៃ​ទូល‌បង្គំ ព្រះ‌នៃ​ទូល‌បង្គំ​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​បោះ‌បង់​ទូល‌បង្គំ​ចោល​ដូច្នេះ? (មក ១៥,៣៤)។

ចូរនឹកចាំថា មន្ទិលគឺជារឿងធម្មតា។ ទោះបីសន្ដសន្ដីបុគ្គលដ៏ឧត្ដមជាច្រើននាក់ក៏បានរស់នៅដោយឆ្លងកាត់មន្ទិល ហើយក៏បានចម្រើនឡើងដោយសារមន្ទិលនេះដែរ។ មន្ទិលអាចជាឱកាសឱ្យយើងលះបង់ការពឹងពាក់លើការជួយជ្រុមជ្រែង និងលើគំនិតរបស់អ្នកដទៃ ដើម្បីឱ្យយើងជឿជាក់លើទំនាក់ទំនងរបស់ខ្លួនយើងផ្ទាល់ជាមួយព្រះជាម្ចាស់កាន់តែខ្លាំងឡើង។

ទោះបីជាមន្ទិលគឺជារឿងធម្មតាក៏ដោយ ក៏មិនត្រូវស្ទាក់ស្ទើចែករំលែកអំពីវាដោយសេរីជាមួយអ្នកណែនាំ លោកបូជាចារ្យ ឬពន្ធការីឯទៀត។ ការជជែកជារឿយៗអំពីមន្ទិលនឹងធ្វើឱ្យវារសាត់បាត់ទៅ។

ចុងក្រោយ ចេះប្រើប្រាស់និមិត្តរូបអំពីសោភ័ណភាពដ៏ស្រស់ស្អាតនៃព្រះអំណោយទានដែលព្រះជាម្ចាស់បានប្រទានឱ្យយើងម្នាក់ៗ។ ប្រព្រឹត្តតាមគំរូរបស់សន្ដថូម៉ាស គឺដាក់ដៃនៅលើស្នាមរបួសរបស់ព្រះយេស៊ូដែលប្រកបដោយសិរីរុងរឿង។ ចូរទទួលកម្លាំង និងសេចក្តីស្រឡាញ់ដែលហូរចេញមកពីព្រះយេស៊ូលាងជម្រះមន្ទិលរបស់អ្នករាល់គ្នាតាមរយៈឫទ្ធានុភាពនៃសេចក្តីស្រឡាញ់នោះ។

ឱសន្ដថូម៉ាសដ៏ឧត្ដម! សេចក្ដីសោកសង្រេងរបស់លោកចំពោះព្រះយេស៊ូបានរារាំងមិនឱ្យលោកជឿលើព្រះយេស៊ូ ដែលមានព្រះជន្មរស់ឡើងវិញឡើយ រហូតទាល់តែលោកបានឃើញព្រះអង្គជាក់ស្ដែង និងបានប៉ះពាល់ស្នាមរបួសរបស់ព្រះអង្គផង។ ប៉ុន្តែ លោកមានចិត្ដស្រឡាញ់ព្រះអង្គយ៉ាងខ្លាំង និងហ៊ានថ្វាយជីវិតដើម្បីព្រះអង្គ។

ឱសន្ដថូម៉ាសអើយ! សូមជួយអធិដ្ឋានសម្រាប់យើងខ្ញុំ ដើម្បីឱ្យយើងមានចិត្ដសោកសង្រេងចំពោះអំពើបាបរបស់ខ្លួន ដែលបណ្ដាលឱ្យព្រះគ្រីស្ដរងទុក្ខលំបាកយ៉ាងខ្លាំង។

សូមជួយយើងខ្ញុំឱ្យចេះផ្ញើជីវិតបម្រើព្រះអង្គ និងមានសុភមង្គលតាមព្រះបន្ទូលប្រទានពររបស់ព្រះយេស៊ូដល់អស់អ្នកដែលជឿលើព្រះអង្គដោយឥតបានឃើញ។ អាមែន។

សន្និបាតយុវជនអន្តរភូមិភាគ
យុវជនធ្វើដំណើររួមគ្នាឆ្ពោះទៅសេចក្ដីសង្ឃឹម
ថ្ងៃទី១៦-១៩ ខែតុលា​ ឆ្នាំ២០២៤

1. តាមរយៈសេចក្តីបង្រៀនដែលយើងបានស្តាប់នេះ តើខ្ញុំយល់ថា អត្តសញ្ញាណដើមនៃជីវិតរបស់មនុស្សគឺជាអ្វី?
(សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 

2. តើព្រះយេស៊ូជានរណាសម្រាប់ខ្ញុំ? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

3. តើអត្តសញ្ញាណរបស់គ្រីស្តបរិស័ទគឺជាអ្វី? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

4. តើត្រៃមុខងាររបស់គ្រីស្តបរិស័ទកាតូលិកមានអ្វីខ្លះ? 
(សូមជ្រើសរើសចម្លើយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 
 

5. ខ្ញុំជាយុវជន ឬជាគ្រីស្តបរិស័ទកាតូលិក តើខ្ញុំចង់បង្ហាញ “អត្តសញ្ញាណរបស់ខ្ញុំ​ជាគ្រីស្ត​បរិស័ទ​”​ យ៉ាងដូចម្តេចនៅក្នុងគ្រួសារ ព្រះសហគមន៍ សង្គម និងក្នុងពិភពលោកនេះ?
(ក្រោយពីបានចែករំលែក សូមសរសេរចំនុចទាំងអស់ដែលបានឯកភាពក្នុងក្រុមនៅខាងក្រោមនេះ)។

6. ក្រោយពីបានអាន និងស្វែងយល់អំពីប្រធានបទនៅក្នុងក្រុមទី…នេះរួចមក ចំនុចសំខាន់ដែលនាំឱ្យយើងខ្ញុំចាប់អារម្មណ៍ចង់ចែករំលែកគឺ៖
(សូមចែករំលែកជាមួយគ្នា រួចហើយសូមសរសេរឈ្មោះក្រុមទីប៉ុន្មាន… និងចំនុចសំខាន់ដែលក្រុមបានចាប់អារម្មណ៍ខាងក្រោមនេះ)។

7. តើខ្ញុំចូលចិត្តអានព្រះបន្ទូលព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរដែរឬទេ? ហេតុអ្វី? តើមានបទពិសោធន៍ដូចម្តេច?
(សូមចែករំលែកបទពិសោធន៍ និងសរសេរសេចក្តីដែលក្រុមឯកភាពនៅខាងក្រោមនេះ)។



សេចក្ដីថ្លែងការយល់ព្រម
អត្តសញ្ញាណគ្រីស្តបរិស័ទ
ក្រុមទី១. តើហេតុអ្វីខ្ញុំនៅទីនេះ?
ក្រុមទី២. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
ក្រុមទី៣. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
ក្រុមទី៤. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
ក្រុមទី៥. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
ក្រុមទី៦. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
ក្រុមទី៧. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
347 Views

Theme: Overlay by Kaira