មាតិកា | Contents
  1. សេចក្ដីផ្ដើម
    Introduction
  2. សេចក្ដីថ្លែងការយល់ព្រម
    Endorsements
  3. តើហេតុអ្វីខ្ញុំនៅទីនេះ?
    Why am I here?
  4. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
    Where is God when it hurts?
  5. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
    Why am I so worried and anxious?
  6. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
    How do I stop feeling lonely?
  7. តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
    Why can’t I say no?
  8. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
    How can I learn to love my body?
  9. តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
    Why can’t I let go?
  10. តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
    Why is no one listening to me?
  11. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
    Is life really worth living?
  12. តើខ្ញុំសាកសមនៅទីកន្លែងណា?
    Where do I fit in?
  13. តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
    Should I do more to help the planet?
  14. តើខ្ញុំត្រូវរស់នៅក្នុងពិភពស៊ិចស៊ីនេះយ៉ាងដូចម្តេច?
    How do I live in this sexualised world?
  15. តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
    What can I do about online abuse?
  16. តើខ្ញុំនៅលីវមានតួនាទីអ្វី?
    I’m single – what is my role?
  17. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
    Uncertain? Questioning? Doubtful?
  18. តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
    How do I get the balance right?
  19. តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
    How do I decide?
  20. តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
    How do I cope with rejection?
  21. តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
    How do I live with what I have?
  22. តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពនៃដំណឹងក្លែងក្លាយនេះ?
    What do I believe in a world of fake news?
  23. តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
    Are leaders born or made?
  24. តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសំពាធ?
    Why do I feel pressure?
  25. តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
    An end to Violence?
  26. តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
    Are you a leader or a follower?

ក្រុមទី៣
តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
How can I learn to love my body?

រូបសម្បត្ដិ និងបុគ្គលិកលក្ខណៈរបស់យើងមានឥទ្ធិពលមកលើយើង ពីព្រោះរបៀបដែលយើងបង្ហាញលក្ខណៈខាងក្រៅទាក់ទងនឹងលក្ខណៈខាងក្នុងខ្លួនយើងជានរណា។ ប៉ុន្តែ យើងមានជម្រើសពីរគឺ៖ រៀងរាល់ថ្ងៃ តើខ្ញុំបណ្តោយខ្លួនឯងទៅតាមសំពាធដែលចង់កែកុនរូបកាយឱ្យបានស្អាតឥតខ្ចោះដែលមិនអាចទៅរួចដែរឬទេ? ឬតើខ្ញុំនឹងជ្រើសរើសក្លាយទៅជាខ្លួនខ្ញុំ គឺក្លាយជាមនុស្សដែលព្រះជាម្ចាស់បានបង្កើតខ្ញុំមកតាមលក្ខណៈរបស់ព្រះអង្គ? ជម្រើសនេះមិនមែនជាការងាយស្រួលនោះទេ។

មានពេលខ្លះ យើងមានអារម្មណ៍ថា យើងមិនល្អគ្រប់គ្រាន់ទេ។ ហេតុនេះ យើងចង់ប្ដូរដើម្បីឱ្យអ្នកដទៃទទួលយកយើង។ ថ្វីដ្បិតតែធ្វើដូច្នោះ នៅតែមិនប្រាកដថា យើងរស់នៅស្របតាមការរំពឹងទុករបស់ពួកគេឡើយ។

ប៉ុន្តែ ព្រះជាម្ចាស់ជួបយើងនៅទីកន្លែងរបស់យើង និងស្រឡាញ់យើងជាបុត្រធីតា។ យើងម្នាក់ៗមានតម្លៃ ជាបុគ្គលតែម្នាក់គត់ និងជាទីស្រឡាញ់របស់ព្រះជាម្ចាស់។

ព្រះអាទិករឯស្ថានបរមសុខស្រឡាញ់យើងតាមលក្ខណៈរបស់យើងជានរណា ហើយតែងសព្វព្រះហឫទ័យនូវអ្វីដ៏ល្អបំផុតសម្រាប់យើង។

ព្រះជាម្ចាស់យកព្រះហឫទ័យទុកដាក់អំពីរបៀបដែលយើងស្រឡាញ់អ្នកដទៃជ្រាលជ្រៅប៉ុណ្ណា អំពីរបៀបដែលយើងពឹងផ្អែកលើព្រះអង្គដោយអស់ពីចិត្ដនៅពេលមានអាសន្ន និងការលំបាក ព្រមទាំងអំពីរបៀបដែលយើងរួមដំណើរជាមួយព្រះគ្រីស្តនៅក្នុងជីវិតរស់នៅដូចម្ដេច។ យើងពិបាកនឹកឃើញអំពីសេចក្ដីទាំងអស់នេះ ពីព្រោះយើងមិនទទួលសេចក្ដីទាំងនេះញឹកញ៉ាប់ពីបណ្តាញទំនាក់ទំនងសង្គម ឬពីមនុស្សដែលជ្រើសរើសយកការបង្កភាពអាម៉ាស់ដល់អ្នកដទៃឡើយ។

រៀងរាល់ថ្ងៃ មានរូបភាពច្រើនអនេកបង្ហាញយើងថា យើងសមនឹងមានរូបរាងដូចម្តេច ដាក់សំពាធមកលើយើងឱ្យសម្រេចតាមបំណងដែលមិនអាចទៅរួច គឺរូបរាងក្លែងក្លាយឥតខ្ចោះ។ ឥទ្ធិពលមិនល្អជាច្រើនអូសទាញយើងឱ្យសម្លឹងមើលខ្លួនឯង ហើយពិបាកបែងចែកថា អ្វីដែលយើងដឹងគឺជាការពិត។ ប៉ុន្តែ យើងអាចព្យាយាមឡើងវិញរៀងរាល់ថ្ងៃ។

យើងអាចជ្រើសរើសធ្វើតាមកល្យាណមិត្តដែលស្រឡាញ់យើងតាមលក្ខណៈរបស់យើង ហើយជំរុញយើងឱ្យរីកចម្រើន ស្តែងចេញមកពីចំណង់ប្រាថ្នាដែលចង់ឱ្យយើងក្លាយទៅជាអ្នកដែលព្រះជាម្ចាស់បានបង្កើតយើងមកតាមលក្ខណៈរបស់ព្រះអង្គ។ យើងត្រូវដឹងឱ្យប្រាកដថា អ្នកប្រើប្រាស់ និងអ្នកមានឥទ្ធិពល ដែលយើងតាមដាននៅលើបណ្តាញអ៊ីនធើណែតនឹងជួយកសាងយើងឱ្យរីកចម្រើន ឬបំផ្លាញយើងឱ្យអន្តរាយ។ នៅថ្ងៃណាដែលមានអ្វីៗកើតឡើងច្រើនពេក យើងអាចស្វែងរកដំបូន្មានពីនរណាម្នាក់ ដែលយើងទុកចិត្តថា អាចជួយយើងឱ្យចេះដោះស្រាយបានត្រឹមត្រូវ។

ចូរមានមោទនភាពចំពោះខ្លួនឯងជានរណា ហើយកុំខ្មាស់ចំពោះអ្នកដទៃដែលសម្លឹងមើលមកអ្នក។ ចូរស្រឡាញ់រូបកាយ និងស្រឡាញ់ខ្លួនឯង!

ព្រះជាម្ចាស់បង្កើតមនុស្សជារូបតំណាងព្រះអង្គ។ យើងម្នាក់ៗគឺជាស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ជាលក្ខណៈឥតខ្ចោះរបស់ព្រះអង្គ ល្អល្អះ និងស្រស់ស្អាតអស្ចារ្យ។ ដូចទំនុកតម្កើងលេខ ១៣៩,១៣-១៤ ចែងថា៖

«ព្រះ‌អង្គ​បាន​បង្កើត​ទូល‌បង្គំ​មក ព្រះ‌អង្គ​បាន​បង្កប់​ទូល‌បង្គំ​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។
ទូល‌បង្គំ​សូម​លើក​តម្កើង​ព្រះ‌អង្គ ដ្បិត​ទូល‌បង្គំ​ជា​ស្នា​ព្រះ‌ហស្ដ​ដ៏​ល្អ​អស្ចារ្យ
ទូល‌បង្គំ​ដឹង​ច្បាស់​ថា​អ្វីៗ​ដែល​ព្រះ‌អង្គ​ធ្វើសុទ្ធ​តែ​ល្អ​អស្ចារ្យ​ទាំង​អស់។»

សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ មានបន្ទូលថា៖ «វប្បធម៌នាសម័យកាលរបស់យើងនេះ គេយករូបភាពយុវវ័យមកធ្វើអាជីវកម្ម។ ភាពស្រស់ស្អាតទាក់ទងនឹងលក្ខណៈយុវភាព គេប្រើប្រាស់គ្រឿងសម្អិតសម្អាងខ្លួនដើម្បីបិទបាំងវ័យ។ គេតែងប្រើប្រាស់រូបកាយក្មេងវ័យក្នុងគោលបំណងផ្សព្វផ្សាយការលក់ផលិតផល។ ឧត្ដមគតិអំពីសោភ័ណភាពគឺជាយុវវ័យ ប៉ុន្តែយើងត្រូវដឹងថា ឧត្ដមគតិនេះផ្តល់តម្លៃតិចតួចដល់យុវជន។ មានន័យថា មនុស្សពេញវ័យចង់ប្រើប្រាស់រូបភាពយុវជននេះសម្រាប់ខ្លួនគេ មិនមែនពួកគេគោរព ស្រឡាញ់ និងយកចិត្តទុកដាក់ចំពោះយុវជននោះទេ។»។

បពិត្រព្រះអម្ចាស់! ក្នុងពិភពលោកនេះមានពោរពេញដោយមនុស្សខ្នះខ្នែងធ្វើខ្លួនឱ្យបានស្អាតឥតខ្ចោះ តាមសង្គមដែលឱ្យតម្លៃទៅលើសម្រស់ខាងមុខមាត់របស់យើងខ្ញុំ និងមានរូបភាពទាក់ទាញជាច្រើនឱ្យយើងខ្ញុំប្រៀបធៀបខ្លួនជាមួយញឹកញាប់។ សូមព្រះអង្គជួយយើងខ្ញុំឱ្យយល់សេចក្ដីពិត ដែលព្រះអង្គបានបង្កើតយើងខ្ញុំឱ្យមានលក្ខណៈដោយឡែក។ ព្រះអង្គមិនបានបង្កើតទូលបង្គំតែផ្នែកណាមួយដោយចៃដន្យនោះទេ។ សូមព្រះអង្គប្រោសឱ្យយើងខ្ញុំចេះមើលរូបកាយរបស់ខ្លួនតាមរបៀបរបស់ព្រះអង្គ គឺអច្ឆរិយៈ និងអស្ចារ្យគួរឱ្យស្ងប់ស្ងែង។ ឱព្រះបិតាអើយ! សូមលើកលែងទោសឱ្យយើងខ្ញុំ ដែលចំណាយពេលវេលាខកចិត្ដជាមួយនឹងរូបសម្បត្ដិដែលព្រះអង្គបានប្រទានដល់អ្នកដទៃ។

ឱព្រះបិតាអើយ! សូមជួយយើងខ្ញុំឱ្យចេះទទួលស្គាល់ថា ព្រះអង្គបានបង្កើតយើងខ្ញុំឱ្យមានលក្ខណៈតែមួយគត់ និងដោយមានគោលបំណងច្បាស់លាស់។ សូមប្រោសឱ្យយើងខ្ញុំកុំគ្រាន់តែរីករាយជាមួយរូបកាយប៉ុណ្ណោះឡើយ តែចេះលើកតម្កើងទាំងភាពខុសប្លែកគ្នា ទាំងពិការភាព ទាំងគុណវិបត្តិ ទាំងរូបសម្រស់ស្អាត និងមិនស្អាតផង។

សន្និបាតយុវជនអន្តរភូមិភាគ
យុវជនធ្វើដំណើររួមគ្នាឆ្ពោះទៅសេចក្ដីសង្ឃឹម
ថ្ងៃទី១៦-១៩ ខែតុលា​ ឆ្នាំ២០២៤

1. តាមរយៈសេចក្តីបង្រៀនដែលយើងបានស្តាប់នេះ តើខ្ញុំយល់ថា អត្តសញ្ញាណដើមនៃជីវិតរបស់មនុស្សគឺជាអ្វី?
(សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 

2. តើព្រះយេស៊ូជានរណាសម្រាប់ខ្ញុំ? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

3. តើអត្តសញ្ញាណរបស់គ្រីស្តបរិស័ទគឺជាអ្វី? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

4. តើត្រៃមុខងាររបស់គ្រីស្តបរិស័ទកាតូលិកមានអ្វីខ្លះ? 
(សូមជ្រើសរើសចម្លើយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 
 

5. ខ្ញុំជាយុវជន ឬជាគ្រីស្តបរិស័ទកាតូលិក តើខ្ញុំចង់បង្ហាញ “អត្តសញ្ញាណរបស់ខ្ញុំ​ជាគ្រីស្ត​បរិស័ទ​”​ យ៉ាងដូចម្តេចនៅក្នុងគ្រួសារ ព្រះសហគមន៍ សង្គម និងក្នុងពិភពលោកនេះ?
(ក្រោយពីបានចែករំលែក សូមសរសេរចំនុចទាំងអស់ដែលបានឯកភាពក្នុងក្រុមនៅខាងក្រោមនេះ)។

6. ក្រោយពីបានអាន និងស្វែងយល់អំពីប្រធានបទនៅក្នុងក្រុមទី…នេះរួចមក ចំនុចសំខាន់ដែលនាំឱ្យយើងខ្ញុំចាប់អារម្មណ៍ចង់ចែករំលែកគឺ៖
(សូមចែករំលែកជាមួយគ្នា រួចហើយសូមសរសេរឈ្មោះក្រុមទីប៉ុន្មាន… និងចំនុចសំខាន់ដែលក្រុមបានចាប់អារម្មណ៍ខាងក្រោមនេះ)។

7. តើខ្ញុំចូលចិត្តអានព្រះបន្ទូលព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរដែរឬទេ? ហេតុអ្វី? តើមានបទពិសោធន៍ដូចម្តេច?
(សូមចែករំលែកបទពិសោធន៍ និងសរសេរសេចក្តីដែលក្រុមឯកភាពនៅខាងក្រោមនេះ)។



សេចក្ដីថ្លែងការយល់ព្រម
អត្តសញ្ញាណគ្រីស្តបរិស័ទ
ក្រុមទី១. តើហេតុអ្វីខ្ញុំនៅទីនេះ?
ក្រុមទី២. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
ក្រុមទី៣. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
ក្រុមទី៤. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
ក្រុមទី៥. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
ក្រុមទី៦. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
ក្រុមទី៧. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
330 Views

Theme: Overlay by Kaira