មាតិកា | Contents
  1. សេចក្ដីផ្ដើម
    Introduction
  2. សេចក្ដីថ្លែងការយល់ព្រម
    Endorsements
  3. តើហេតុអ្វីខ្ញុំនៅទីនេះ?
    Why am I here?
  4. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
    Where is God when it hurts?
  5. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
    Why am I so worried and anxious?
  6. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
    How do I stop feeling lonely?
  7. តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
    Why can’t I say no?
  8. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
    How can I learn to love my body?
  9. តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
    Why can’t I let go?
  10. តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
    Why is no one listening to me?
  11. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
    Is life really worth living?
  12. តើខ្ញុំសាកសមនៅទីកន្លែងណា?
    Where do I fit in?
  13. តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
    Should I do more to help the planet?
  14. តើខ្ញុំត្រូវរស់នៅក្នុងពិភពស៊ិចស៊ីនេះយ៉ាងដូចម្តេច?
    How do I live in this sexualised world?
  15. តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
    What can I do about online abuse?
  16. តើខ្ញុំនៅលីវមានតួនាទីអ្វី?
    I’m single – what is my role?
  17. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
    Uncertain? Questioning? Doubtful?
  18. តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
    How do I get the balance right?
  19. តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
    How do I decide?
  20. តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
    How do I cope with rejection?
  21. តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
    How do I live with what I have?
  22. តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពនៃដំណឹងក្លែងក្លាយនេះ?
    What do I believe in a world of fake news?
  23. តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
    Are leaders born or made?
  24. តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសំពាធ?
    Why do I feel pressure?
  25. តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
    An end to Violence?
  26. តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
    Are you a leader or a follower?

ក្រុមទី៤
តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
How do I stop feeling lonely?

ភាពឯកោគឺជាឃាតករ។ វាសម្លាប់សហមិត្ដភាពដែលជាប្រព័ន្ធគាំទ្រមួយដ៏សំខាន់បំផុតសម្រាប់ទំនុកចិត្តរបស់យើង។

ភាពឯកោធ្វើឱ្យអ្នករាល់គ្នាគិតថា ខ្លួនឯងមិនអាចមានអ្វីល្អ ពីព្រោះគ្មាននរណាម្នាក់យកចិត្តទុកដាក់អំពីអ្នករាល់គ្នា។ អារម្មណ៍ឯកោញ៉ាំងឱ្យមានចិត្ដច្រណែនចំពោះមនុស្សដែលមានមិត្ដភក្ដិច្រើន។

ប៉ុន្តែ សូមកុំភាន់ច្រឡំឱ្យសោះ! ភាពឯកោមិនមែនជាអ្វីដែលកើតឡើងពីខាងក្រៅខ្លួន ពោលគឺមិនមែនជាមេរោគដែលចូលលុកលុយអ្នករាល់គ្នានោះទេ។ ភាពឯកោគឺជាអ្វីដែលកើតមានក្នុងអ្នករាល់គ្នា ងើបឡើងលបៗជាមួយភាពបរាជ័យ ការខកចិត្ត និងការមិនរាប់រក ដែលអ្នករាល់គ្នាពិបាកដោះស្រាយជាមួយ។ ម្ដងម្កាល អ្នករាល់គ្នាមានអារម្មណ៍ឯកោ អ្នករាល់គ្នាអាចដោះស្រាយជាមួយវាបាន។ អ្នករាល់គ្នាមិនមែនជាមនុស្សតែម្នាក់ទេដែលឯកោ។ ជួនកាល ភាពឯកោតោងលើមនុស្សគ្រប់គ្នា ហើយដំណឹងល្អនោះ គឺវាក៏មិនមែនជាអ្វីដែលគេចមិនផុតនោះទេ។

សាច់រឿងនៅក្នុងកណ្ឌគម្ពីរកំណើតពិភពលោកប្រាប់យើងឱ្យដឹងថា៖ «ព្រះ‌ជាម្ចាស់​បាន​បង្កើត​មនុស្សជា​តំណាង​របស់​ព្រះ‌អង្គ ព្រះ‌អង្គ​បាន​បង្កើត​គេ​ឱ្យមាន​លក្ខណៈដូច​ព្រះ‌ជាម្ចាស់ ព្រះ‌អង្គ​បាន​បង្កើត​គេ​ជា​បុរស​ជា​ស្ត្រី។» (កណ ១,២៧)។ ព្រះជាម្ចាស់បានបង្កើតយើងឱ្យរស់នៅជាមួយគ្នា ដើម្បីចូលរួមចំណែកបន្តព្រះបរមកិច្ចនៃស្នាព្រះហស្ដរបស់ព្រះអង្គ។ ភាពឯកោពុំមាននៅក្នុងគម្រោងការរបស់ព្រះជាម្ចាស់នោះទេ។ ព្រះយេស៊ូបានប្រទានវិន័យថ្មី ពង្រឹងព្រះបរមកិច្ចឡើងវិញៈ «អ្នក​រាល់​គ្នា​ត្រូវ​ស្រឡាញ់​គ្នា​ទៅ​វិញ​ទៅ​មក ដូច​ខ្ញុំ​បាន​ស្រឡាញ់​អ្នក​រាល់​គ្នា​ដែរ។» (យហ ១៣,៣៤)។ ការយកចិត្តទុកដាក់ស្រឡាញ់ដែលយើងបង្ហាញគ្នាទៅវិញទៅមក គឺជាមធ្យោបាយធានាថាគ្មាននរណាម្នាក់នៅឯកោនោះទេ ឬគ្មានមធ្យោបាយណាផ្សេងដើម្បីរស់នៅបានសេចក្ដីសុខនោះដែរ។

ព្រះយេស៊ូអញ្ជើញអស់អ្នកដែលមាននឿយហត់ និងមានបន្ទុកធ្ងន់ឱ្យមករកព្រះអង្គ (មថ ១១,២៨-៣០)។ ព្រះអង្គទន្ទឹងរង់ចាំគេដោយសហមិត្ដភាព។ ក្នុងពិធីអរព្រះគុណ(អភិបូជា) នៅពេលធ្វើពិធីកាច់នំប៉័ង គឺជាពេលលើកតម្កើងការរួបរួមគ្នាជាធ្លុងតែមួយជាមួយព្រះយេស៊ូ និងជាមួយគ្នាទៅវិញទៅមក។ សហមិត្តភាពជាមួយព្រះយេស៊ូ និងការរួបរួមគ្នាជាធ្លុងតែមួយជាមួយគ្នាទៅវិញទៅមករបស់យើង គឺជាកម្លាំងចំចាត់ភាពឯកោ។

ព្រះយេស៊ូបានបំបាត់ភាពឯកោដោយបង្កើតឱ្យមានសហគមន៍ ដែលមានមនុស្សជួយគាំទ្រ និងបម្រើគ្នាទៅវិញទៅមក។ មិនតែប៉ុណ្ណោះ ព្រះអង្គបានមានព្រះបន្ទូលសន្យាបន្ថែមថានឹងនៅជាមួយអស់អ្នកដែលតាមព្រះអង្គ (មថ ២៨,២០)។

ពាក្យ “companion” (សហការី) មកពីភាសាឡាតាំងមានពីរពាក្យគឺ (Cum = រួម Panis = នំប៉័ង) មានន័យថា “រួមនំប៉័ង“។ ដើម្បីក្លាយជាសហការី ឬដើម្បីមានសហការីមានន័យថា ត្រូវចែកនំប៉័ងគ្នា។

ព្រះយេស៊ូបានហៅខ្លួនព្រះអង្គថា នំប៉័ងផ្តល់ជីវិត (យហ ៦,៤៨) ហើយប្រទានព្រះអង្គផ្ទាល់ឱ្យមិត្តសម្លាញ់ព្រះអង្គក្នុងលក្ខណៈជាអាហារ។ សហមិត្តភាពគឺជាទំនាក់ទំនងដែលទុកចោលភាពឯកោឱ្យនៅឯកា។ សហមិត្តភាពគឺជាការរួមគ្នាធានាថា យើងមិននៅឯកោទេ ទោះបីនៅពេលដែលមិត្ដសម្លាញ់មិននៅជាមួយក៏ដោយ។

ចូរពិចារណាមើលភាពឯកោនេះមកពីណា។ តើអ្នករាល់គ្នាចំណាយពេលវេលារបស់ខ្លួនយ៉ាងដូចម្តេច? តើការចំណាយពេលវេលានេះនាំឱ្យអ្នករាល់គ្នាមានអារម្មណ៍ល្អប្រសើរ ឬរឹតតែពិបាកខ្លាំងឡើង?

ចូរគិតគូរ និងស្វែងរកជំនួយ។ ចូរនិយាយជាមួយក្រុមគ្រួសារ មិត្តរួមថ្នាក់ អ្នកជិតខាង ក្រុមរួមការងារជាដើម។ រៀបគម្រោងជួបគ្នា ឬផ្ញើសារឆ្លើយឆ្លងគ្នាជាប្រចាំ។

ហៅទូរស័ព្ទ ឬផ្ញើសារទៅនរណាម្នាក់ដែលអ្នករាល់គ្នាមិនបានទាក់ទងជាមួយអស់មួយរយៈពេលយូរកន្លងមក គឺគ្រាន់តែនិយាយថា “ជម្រាបសួរ”។ ក្រោយមក អ្នករាល់គ្នាត្រៀមខ្លួនទទួលដំណឹងដ៏ភ្ញាក់ផ្អើលពីកាយវិការដែលអ្នករាល់គ្នាបានធ្វើ។

សូមកុំយល់ច្រឡំអំពី ភាពឯកោ និងនៅឯកា។ ពាក្យទាំងពីរនេះផ្តល់អត្ថន័យខុសពីគ្នា។

អស់អ្នកដែលនៅមានជីវិតពីមន្ទីរធ្វើទារុណកម្មអូស្វីជ៍ (Auschwitz) បាននិទានអំពីកុមារដែលទទួលបំណែកនំប៉័ងតូចៗឱ្យកាន់នៅពេលយប់។ នំប៉័ងនេះក្លាយជាទីសម្គាល់នៃសេចក្ដីសង្ឃឹមរង់ចាំថ្ងៃថ្មីរះឡើង។ នំប៉័ង “រួមដំណើរ” ជាមួយពួកគេឆ្លងកាត់គ្រាដ៏សែនវេទនា។

សន្និបាតយុវជនអន្តរភូមិភាគ
យុវជនធ្វើដំណើររួមគ្នាឆ្ពោះទៅសេចក្ដីសង្ឃឹម
ថ្ងៃទី១៦-១៩ ខែតុលា​ ឆ្នាំ២០២៤

1. តាមរយៈសេចក្តីបង្រៀនដែលយើងបានស្តាប់នេះ តើខ្ញុំយល់ថា អត្តសញ្ញាណដើមនៃជីវិតរបស់មនុស្សគឺជាអ្វី?
(សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 

2. តើព្រះយេស៊ូជានរណាសម្រាប់ខ្ញុំ? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

3. តើអត្តសញ្ញាណរបស់គ្រីស្តបរិស័ទគឺជាអ្វី? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

4. តើត្រៃមុខងាររបស់គ្រីស្តបរិស័ទកាតូលិកមានអ្វីខ្លះ? 
(សូមជ្រើសរើសចម្លើយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 
 

5. ខ្ញុំជាយុវជន ឬជាគ្រីស្តបរិស័ទកាតូលិក តើខ្ញុំចង់បង្ហាញ “អត្តសញ្ញាណរបស់ខ្ញុំ​ជាគ្រីស្ត​បរិស័ទ​”​ យ៉ាងដូចម្តេចនៅក្នុងគ្រួសារ ព្រះសហគមន៍ សង្គម និងក្នុងពិភពលោកនេះ?
(ក្រោយពីបានចែករំលែក សូមសរសេរចំនុចទាំងអស់ដែលបានឯកភាពក្នុងក្រុមនៅខាងក្រោមនេះ)។

6. ក្រោយពីបានអាន និងស្វែងយល់អំពីប្រធានបទនៅក្នុងក្រុមទី…នេះរួចមក ចំនុចសំខាន់ដែលនាំឱ្យយើងខ្ញុំចាប់អារម្មណ៍ចង់ចែករំលែកគឺ៖
(សូមចែករំលែកជាមួយគ្នា រួចហើយសូមសរសេរឈ្មោះក្រុមទីប៉ុន្មាន… និងចំនុចសំខាន់ដែលក្រុមបានចាប់អារម្មណ៍ខាងក្រោមនេះ)។

7. តើខ្ញុំចូលចិត្តអានព្រះបន្ទូលព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរដែរឬទេ? ហេតុអ្វី? តើមានបទពិសោធន៍ដូចម្តេច?
(សូមចែករំលែកបទពិសោធន៍ និងសរសេរសេចក្តីដែលក្រុមឯកភាពនៅខាងក្រោមនេះ)។



សេចក្ដីថ្លែងការយល់ព្រម
អត្តសញ្ញាណគ្រីស្តបរិស័ទ
ក្រុមទី១. តើហេតុអ្វីខ្ញុំនៅទីនេះ?
ក្រុមទី២. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
ក្រុមទី៣. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
ក្រុមទី៤. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
ក្រុមទី៥. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
ក្រុមទី៦. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
ក្រុមទី៧. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
328 Views

Theme: Overlay by Kaira