មាតិកា | Contents
  1. សេចក្ដីផ្ដើម
    Introduction
  2. សេចក្ដីថ្លែងការយល់ព្រម
    Endorsements
  3. តើហេតុអ្វីខ្ញុំនៅទីនេះ?
    Why am I here?
  4. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
    Where is God when it hurts?
  5. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
    Why am I so worried and anxious?
  6. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
    How do I stop feeling lonely?
  7. តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
    Why can’t I say no?
  8. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
    How can I learn to love my body?
  9. តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
    Why can’t I let go?
  10. តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
    Why is no one listening to me?
  11. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
    Is life really worth living?
  12. តើខ្ញុំសាកសមនៅទីកន្លែងណា?
    Where do I fit in?
  13. តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
    Should I do more to help the planet?
  14. តើខ្ញុំត្រូវរស់នៅក្នុងពិភពស៊ិចស៊ីនេះយ៉ាងដូចម្តេច?
    How do I live in this sexualised world?
  15. តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
    What can I do about online abuse?
  16. តើខ្ញុំនៅលីវមានតួនាទីអ្វី?
    I’m single – what is my role?
  17. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
    Uncertain? Questioning? Doubtful?
  18. តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
    How do I get the balance right?
  19. តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
    How do I decide?
  20. តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
    How do I cope with rejection?
  21. តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
    How do I live with what I have?
  22. តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពនៃដំណឹងក្លែងក្លាយនេះ?
    What do I believe in a world of fake news?
  23. តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
    Are leaders born or made?
  24. តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសំពាធ?
    Why do I feel pressure?
  25. តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
    An end to Violence?
  26. តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
    Are you a leader or a follower?

ភាពមិនច្បាស់លាស់នៅក្នុងជីវិតបណ្តាលឱ្យមនុស្សមានការខ្វល់ខ្វាយ។ ការខ្វល់ខ្វាយបណ្តាលឱ្យថប់បារម្ភ ភ័យខ្លាចនូវអ្វីដែលនឹងកើតឡើង និងអ្វីៗដែលនឹងប្រែប្រួលខុសប្រក្រតីយូរអង្វែង។

សន្តយ៉ូហាន ប៉ូលទី២ ជាសម្តេចប៉ាបបានរិះគិតអំពីតួនាទីរបស់សង្គមទំនើបដោយផ្តល់ឱវាទកុំឱ្យជាប់ជំពាក់ចិត្ត និងរម្ដោះខ្លួនចេញពីអ្វីៗដែលនឹងបង្ករឱ្យមានបញ្ហា។ សម្តេចប៉ាបបានសរសេរអំពីគ្រោះថ្នាក់ទៅលើការលើកតម្កើងប្រព័ន្ធផ្សព្វផ្សាយទាក់ទងនឹង “ការទិញទំនិញលើសពីតម្រូវការនិយម ការបំពេញតាមការចង់បានឱ្យទាន់ចិត្ត និងការប្រជែងជាមួយនឹងសម្ភារទំនើប”។

សម្តេចប៉ាបបានចង្អុរបង្ហាញអំពីភាពចាំបាច់ក្នុងការកសាងបុគ្គលិកលក្ខណៈរបស់បុគ្គលម្នាក់ ដោយអប់រំខាងផ្លូវវិញ្ញាណ ដែលជាគោលការគ្រឹះទ្រទ្រង់ឱ្យជីវិតរឹងមាំ។ ការខ្វល់ខ្វាយគឺជាផ្នែកមួយនៃជីវិត។ ប៉ុន្តែការខ្វល់ខ្វាយមិនអាចដោះស្រាយអ្វីបានទេ។ វាអាចបណ្តាលឱ្យអសកម្មចំពោះការងារ និងការអភិវឌ្ឍន៍ខ្លួនបន្ថែម។

ការខ្វល់ខ្វាយ និងថប់បារម្ភអនុញ្ញាតឱ្យកើតមានសេចក្តីភ័យខ្លាច សេចក្តីទុក្ខព្រួយ ជំងឺ និងសូម្បីតែសេចក្ដីស្លាប់។ យ៉ាងណាក៏ដោយ ព្រះជាម្ចាស់ផ្តល់ឱ្យមនុស្សគ្រប់ៗរូបមានសមត្ថភាពអាចយកឈ្នះលើវិបត្តិទាំងអស់នេះ។ មនុស្សគ្រាន់តែស្តាប់ព្រះសូរសៀងរបស់ព្រះជាម្ចាស់ពីទីជម្រៅនៅក្នុងដួងចិត្តរបស់គេ ហើយចេះយល់អត្ថន័យពាក់ព័ន្ធទៅនឹងសៀវភៅនៃជីវិត គឺព្រះគម្ពីរ។

នៅក្នុងពាក្យគន្លឹះនៃធម្មនុញ្ញគោលលទ្ធិស្តីអំពី អំណរ និងសេចក្តីសង្ឃឹម (Gaudium et Spes) មានចែងនៅក្នុងសេចក្តីផ្ដើមថា៖

អំណរ​សប្បាយ និងសេចក្តី​សង្ឃឹម ទុក្ខ​ព្រួយ​ និងកង្វល់របស់មនុស្ស​លោក​នា​សម័យ​ឥឡូវ ជា​ពិសេស របស់​ជន​ក្រីក្រ និងអ្នក​រង​ទុក្ខ​វេទនាជាដើមក៏ជា​អំណរ​សប្បាយ​ ជាសេចក្តី​សង្ឃឹម ជា​ទុក្ខ​ព្រួយ និង​ជាកង្វល់របស់​សាវ័ក​ព្រះ​គ្រីស្ត​ដែរ។
(អំណរ និងសេចសង្ឃឹម ១)

ព្រះសហគមន៍ទទួលស្គាល់វត្តមាននៃសេចក្តីទុក្ខព្រួយ និងថប់បារម្ភ គឺជាផ្នែកមួយនៃជីវិតមនុស្ស ដែលកើតមាននៅក្នុងមនុស្សគ្រប់គ្នា។

តើព្រះសហគមន៍មានអ្វីផ្សេងក្រៅពីការជួយអស់អ្នកដែលកើតទុក្ខព្រួយ និងមានកង្វល់ និងការថប់បារម្ភធ្ងន់ធ្ងរដែរឬទេ? ចម្លើយគឺពិតជាមាន។ ហេតុនេះហើយ បានជាព្រះសហគមន៍នៅមានជីវិតបន្តទៀត។ មូលហេតុដែលព្រះសហគមន៍កើតឡើង គឺមិនមែនអាស្រ័យនៅលើការស៊ីផឹក និងការសប្បាយក្នុងលោកនេះនោះទេ។

ព្រះសហគមន៍នៅមានជីវិតក៏ព្រោះតែព្រះយេស៊ូគ្រីស្ត ជាផ្លូវ ជាសេចក្ដីពិត និងជាជីវិត។ ព្រះអង្គគឺជាគំរូមួយដែលបានរស់នៅជាមួយនឹងការខ្វល់ខ្វាយ និងជាមួយអ្នកខ្វល់ខ្វាយក្នុងពិភពលោកនេះ ប៉ុន្តែ ព្រះអង្គស្ថិតនៅជាប់នឹងព្រះជាម្ចាស់ដោយការអធិដ្ឋានជានិច្ច ព្រះអង្គមិនដែលនឿយណាយ និងសង្ស័យចំពោះសេចក្តីស្រឡាញ់របស់ព្រះជាម្ចាស់ដែលមានជ័យជំនះលើឧបសគ្គទាំងអស់ឡើយ។ ព្រះអង្គមានព្រះបន្ទូលដាស់តឿនយើងថា៖ «ការ​ខ្វល់‌ខ្វាយ​អំពី​ជីវិត​ក្នុង​លោកីយ៍ ចិត្ត​លោភ‌លន់​ចង់​បាន​ទ្រព្យ‌សម្បត្តិ រួប‌រឹត​ព្រះ‌បន្ទូល​មិន​ឱ្យ​បង្កើត​ផល​ឡើយ។» (មថ ១៣,២២)

យើងខ្វល់ខ្វាយអំពីរឿងក្នុងលោកីយ៍នេះអាចរារាំងយើងមិនឱ្យយកចិត្តទុកដាក់ស្តាប់ព្រះបន្ទូលព្រះជាម្ចាស់ និងរស់នៅតាមព្រះបន្ទូលរបស់ព្រះអង្គឡើយ។ នៅក្នុងលិខិតផ្ញើជូនគ្រីស្តបរិស័ទក្រុងភីលីព គ្រីស្តទូតប៉ូលបានថ្លែងប្រាប់យើងថា៖

សូម​កុំ​ខ្វល់‌ខ្វាយ​នឹង​អ្វី​ឡើយ ផ្ទុយ​ទៅ​វិញ ក្នុង​គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ត្រូវ​ទូល​ព្រះ‌ជាម្ចាស់​ឱ្យជ្រាប​ពី​សំណូម​ពរ​របស់​បង‌ប្អូន ដោយ​អធិស្ឋាន និង​ទូល‌អង្វរ ទាំង​អរ​ព្រះ‌គុណ​ព្រះ‌អង្គ​ផង។ ធ្វើ​ដូច្នេះ សេចក្ដី​សុខ‌សាន្ត​របស់​ព្រះ‌ជាម្ចាស់​ដែល​ហួស​ពី​ការ​ស្មាន​របស់​មនុស្ស នឹង​ស្ថិត​ជាប់​ក្នុង​ចិត្ត​គំនិត​បង‌ប្អូន ដែល​រួម​ក្នុង​អង្គ​ព្រះ‌គ្រីស្ត​យេស៊ូ​មិន​ខាន។
(ភីល ៤,៦-៧)។

«អស់​អ្នក​ដែល​នឿយ‌ហត់ និង​មាន​បន្ទុក​ធ្ងន់​អើយ! ចូរ​មក​រក​ខ្ញុំ ខ្ញុំ​នឹងឱ្យអ្នក​រាល់​គ្នា​បាន​សម្រាក។ ចូរ​យក​នឹម​​របស់​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា ហើយ​រៀន​ពី​ខ្ញុំ​ទៅ អ្នក​រាល់​គ្នា​មុខ​ជា​បាន​ស្ងប់​ចិត្ត​មិន​ខាន ដ្បិត​ខ្ញុំ​ស្លូត និង​មាន​ចិត្ត​សុភាព។ នឹម​របស់​ខ្ញុំ​ស្រួល ហើយ​បន្ទុក​ដែល​ខ្ញុំ​ដាក់​លើ​អ្នក​រាល់​គ្នា​ក៏​ស្រាល​ដែរ»។
(មថ ១១,២៨-៣០)។

១៧រូបខ្ញុំលំបាកចិត្តពេកក្រៃរាល់ពេលយប់ថ្ងៃសែនខ្លោចផ្សា
មេត្តាដកយកទុក្ខនេះណាធុញថប់គ្រាំគ្រាពីចិត្តខ្ញុំ
១៨សូមទតមកមើលទុក្ខវេទនាចុកចាប់ឈឺផ្សាទូលបង្គំ
អត់ទោសឱ្យរួចពីទុក្ខធំវេទនាទួញយំផុតបាបផង
(ទំន ២៥,១៦-១៧)។

សូមអាន និងរិះគិតឃ្លាព្រះបន្ទូលព្រះយេស៊ូ និងទំនុកតម្កើងនេះនៅពេលអ្នករាល់គ្នាអធិដ្ឋានផ្ទាល់ខ្លួន ទោះបីទុក្ខព្រួយគ្រប់ដណ្តប់លើអ្នករាល់គ្នាយ៉ាងណាក៏ដោយ។ ចូរស្វែងរកសេចក្តីសុខសាន្ដ និងភាពស្ងៀមស្ងាត់ក្នុងអង្គព្រះយេស៊ូ ដែលមានព្រះហឫទ័យស្រឡាញ់អ្នករាល់គ្នាយ៉ាងខ្លាំង។

សន្និបាតយុវជនអន្តរភូមិភាគ
យុវជនធ្វើដំណើររួមគ្នាឆ្ពោះទៅសេចក្ដីសង្ឃឹម
ថ្ងៃទី១៦-១៩ ខែតុលា​ ឆ្នាំ២០២៤

1. តាមរយៈសេចក្តីបង្រៀនដែលយើងបានស្តាប់នេះ តើខ្ញុំយល់ថា អត្តសញ្ញាណដើមនៃជីវិតរបស់មនុស្សគឺជាអ្វី?
(សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 

2. តើព្រះយេស៊ូជានរណាសម្រាប់ខ្ញុំ? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

3. តើអត្តសញ្ញាណរបស់គ្រីស្តបរិស័ទគឺជាអ្វី? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

4. តើត្រៃមុខងាររបស់គ្រីស្តបរិស័ទកាតូលិកមានអ្វីខ្លះ? 
(សូមជ្រើសរើសចម្លើយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 
 

5. ខ្ញុំជាយុវជន ឬជាគ្រីស្តបរិស័ទកាតូលិក តើខ្ញុំចង់បង្ហាញ “អត្តសញ្ញាណរបស់ខ្ញុំ​ជាគ្រីស្ត​បរិស័ទ​”​ យ៉ាងដូចម្តេចនៅក្នុងគ្រួសារ ព្រះសហគមន៍ សង្គម និងក្នុងពិភពលោកនេះ?
(ក្រោយពីបានចែករំលែក សូមសរសេរចំនុចទាំងអស់ដែលបានឯកភាពក្នុងក្រុមនៅខាងក្រោមនេះ)។

6. ក្រោយពីបានអាន និងស្វែងយល់អំពីប្រធានបទនៅក្នុងក្រុមទី…នេះរួចមក ចំនុចសំខាន់ដែលនាំឱ្យយើងខ្ញុំចាប់អារម្មណ៍ចង់ចែករំលែកគឺ៖
(សូមចែករំលែកជាមួយគ្នា រួចហើយសូមសរសេរឈ្មោះក្រុមទីប៉ុន្មាន… និងចំនុចសំខាន់ដែលក្រុមបានចាប់អារម្មណ៍ខាងក្រោមនេះ)។

7. តើខ្ញុំចូលចិត្តអានព្រះបន្ទូលព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរដែរឬទេ? ហេតុអ្វី? តើមានបទពិសោធន៍ដូចម្តេច?
(សូមចែករំលែកបទពិសោធន៍ និងសរសេរសេចក្តីដែលក្រុមឯកភាពនៅខាងក្រោមនេះ)។



សេចក្ដីថ្លែងការយល់ព្រម
អត្តសញ្ញាណគ្រីស្តបរិស័ទ
ក្រុមទី១. តើហេតុអ្វីខ្ញុំនៅទីនេះ?
ក្រុមទី២. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
ក្រុមទី៣. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
ក្រុមទី៤. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
ក្រុមទី៥. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
ក្រុមទី៦. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
ក្រុមទី៧. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
366 Views

Theme: Overlay by Kaira