មាតិកា | Contents
  1. សេចក្ដីផ្ដើម
    Introduction
  2. សេចក្ដីថ្លែងការយល់ព្រម
    Endorsements
  3. តើហេតុអ្វីខ្ញុំនៅទីនេះ?
    Why am I here?
  4. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
    Where is God when it hurts?
  5. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
    Why am I so worried and anxious?
  6. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
    How do I stop feeling lonely?
  7. តើហេតុអ្វីខ្ញុំមិនអាចនិយាយថាទេ?
    Why can’t I say no?
  8. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
    How can I learn to love my body?
  9. តើហេតុអ្វីខ្ញុំមិនអាចដោះលែងវាបាន?
    Why can’t I let go?
  10. តើហេតុអ្វីបានជាគ្មាននរណាម្នាក់ស្តាប់ខ្ញុំ?
    Why is no one listening to me?
  11. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
    Is life really worth living?
  12. តើខ្ញុំសាកសមនៅទីកន្លែងណា?
    Where do I fit in?
  13. តើខ្ញុំត្រូវធ្វើអ្វីថែមទៀតដើម្បីជួយភពផែនដី?
    Should I do more to help the planet?
  14. តើខ្ញុំត្រូវរស់នៅក្នុងពិភពស៊ិចស៊ីនេះយ៉ាងដូចម្តេច?
    How do I live in this sexualised world?
  15. តើខ្ញុំអាចធ្វើអ្វីបានចំពោះការបំពានលើបណ្តាញសង្គម?
    What can I do about online abuse?
  16. តើខ្ញុំនៅលីវមានតួនាទីអ្វី?
    I’m single – what is my role?
  17. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
    Uncertain? Questioning? Doubtful?
  18. តើត្រូវធ្វើដូចម្តេចដើម្បីឱ្យមានតុល្យភាពត្រឹមត្រូវ?
    How do I get the balance right?
  19. តើខ្ញុំត្រូវសម្រេចចិត្តយ៉ាងដូចម្តេច?
    How do I decide?
  20. តើខ្ញុំត្រូវដោះស្រាយចំពោះការបដិសេធយ៉ាងដូចម្តេច?
    How do I cope with rejection?
  21. តើខ្ញុំត្រូវរស់នៅជាមួយនឹងអ្វីដែលខ្លួនមានយ៉ាងដូចម្តេច?
    How do I live with what I have?
  22. តើខ្ញុំត្រូវជឿលើអ្វីនៅក្នុងពិភពនៃដំណឹងក្លែងក្លាយនេះ?
    What do I believe in a world of fake news?
  23. តើមេដឹកនាំមានតាំងពីកំណើត ឬត្រូវបណ្ដុះបណ្តាល?
    Are leaders born or made?
  24. តើហេតុអ្វីខ្ញុំមានអារម្មណ៍ថាមានសំពាធ?
    Why do I feel pressure?
  25. តើត្រូវបញ្ចប់អំពើហិង្សាយ៉ាងដូចម្តេច?
    An end to Violence?
  26. តើអ្នកជាអ្នកដឹកនាំ ឬជាអ្នកដើរតាម?
    Are you a leader or a follower?

ក្រុមទី៦
តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
Where is God when it hurts?

តើអ្នករាល់គ្នាឆ្ងល់ទេថា រឿងគ្រប់យ៉ាងអំពីព្រះជាម្ចាស់គឺជាការពិត?

នៅពេលអ្នករាល់គ្នាកើតទុក្ខលំបាក តើព្រះជាម្ចាស់ពិតជាយកព្រះហឫទ័យទុកដាក់នឹងអ្នករាល់គ្នាមែនដែរឬទេ?

ការរស់នៅតាមជំនឿនៅក្នុងពិភពលោកយើងនេះជួបការលំបាក ជាពិសេសនៅពេលដែលអ្វីៗគ្រប់យ៉ាងដំណើរការខុសប្រក្រតីចំពោះយើង។ យើងទាំងអស់គ្នាតែងជួបឧបសគ្គ។ សូម្បីតែសន្តីតេរេសានៅកុលកូតាក៏មានការសង្ស័យនៅក្នុងជីវិតផ្លូវវិញ្ញាណរបស់ខ្លួនដែរ។ សន្តីតេរេសាបានសរសេរពន្យល់អំពីបទពិសោធន៍របស់ខ្លួន ដោយប្រើពាក្យបុរាណមួយឃ្លាថា “ស្បៃរាត្រីនៃព្រលឹង” ដែលសំដៅលើអំឡុងពេលកើតការសង្ស័យនៅក្នុងជីវិតផ្លូវវិញ្ញាណ បាត់បង់សេចក្តីសង្ឃឹម និងឯកោ​ ហើយវានៅតែបន្តកើតមានស្ទើរតែពេញមួយជីវិតរបស់ខ្លួន។

ប្រសិនបើអ្នករាល់គ្នាមានការសង្ស័យ ទោះបីនៅក្នុងដំណាក់កាលវែង ឬខ្លីក៏ដោយ អ្នករាល់គ្នាមិននៅឯកោឡើយ!

រឿងមួយនៅក្នុងដំណើរជីវិតដ៏វែងឆ្ងាយ ដែលយើងរាល់គ្នាត្រូវឆ្លងកាត់ គឺចេះសម្លឹងមើលជីវិតតាមរយៈក្រសែភ្នែករបស់អ្នកដទៃ។ កាលនៅពីតូច យើងស្រែកយំ ពីព្រោះយើងចង់ឱ្យគេបញ្ចុកចំណី។ ពាក្យសម្ដីដើមដំបូងមួយចំនួនដែលយើងនិយាយគឺ​ “ខ្ញុំចង់” និង “របស់ខ្ញុំ!“។ កំហុសដែលយើងមានតាំងពីកំណើត គឺការសម្លឹងមើលអ្វីៗទាំងអស់តាមរយៈក្រសែភ្នែករបស់យើងផ្ទាល់ ហើយចង់បានអ្វីៗតាមតែចិត្តរបស់ខ្លួនឯង។

មិត្ដភាព និងសេចក្តីស្រឡាញ់ជួយយើងឱ្យទទួលស្គាល់ថា យើងមិនអាចមានអ្វីៗគ្រប់យ៉ាងដែលយើងចង់បាន ហើយយើងមិនពេញលក្ខណៈដោយខ្លួនឯងនោះទេ។ ក្រុមគ្រួសារ មិត្ដសម្លាញ់ និងមនុស្សដែលយើងស្រឡាញ់នាំមុខខ្លួនយើង ហើយយើងរៀនសម្លឹងមើលតាមរយៈក្រសែភ្នែករបស់អ្នកដទៃ។ ព្រះយេស៊ូក៏ដូច្នោះដែរ ព្រះអង្គអញ្ជើញយើងឱ្យសម្លឹងមើលអំពីជីវិតតាមរយៈព្រះភក្រ្ដព្រះអង្គ ដូចព្រះអង្គបានត្រាស់ហៅយើងឱ្យបង្កើតមិត្ដភាពជាមួយព្រះអង្គ ព្រមទាំងសួរយើងថា “តើអ្នករាល់គ្នាស្រឡាញ់ខ្ញុំទេ?“។

យើងកំពុងរស់នៅក្នុងពិភពលោកមួយដ៏ទំនើបដែលមានសម្លេង និងឥទ្ធិពលជាច្រើនចង់អូសទាញយើងឱ្យធ្វើតាមរបៀបរបស់គេ។ ក៏ប៉ុន្តែ កាលណាយើងធ្វើតាមសម្លេងទាំងនោះ ជារឿយៗវានាំយើងឱ្យលែងមើលឃើញអ្នកដទៃ ថែមទាំងធ្វើឱ្យយើងខ្វាក់ភ្នែកចំពោះវត្តមានរបស់ព្រះជាម្ចាស់នៅក្នុងជីវិតយើងថែមទៀតផង។ យើងក៏អាចងឿងឆ្ងល់សួរថាៈ “តើរឿងគ្រប់យ៉ាងអំពីព្រះជាម្ចាស់គឺជាការពិត?”។

សន្តអង់សែមបានរស់នៅកាលពី១០០០ឆ្នាំកន្លងទៅ។ គាត់មានពាក្យមួយឃ្លាដែលល្បីល្បាញបំផុត គឺ “ជំនឿស្វែងរកការយល់ដឹង”។
ចំពោះសន្ដអង់សែម ពាក្យមួយឃ្លានេះមានអត្ថន័យសំដៅលើ សេចក្តីស្រឡាញ់ដ៏សកម្មចំពោះព្រះជាម្ចាស់គឺការស្វែងរកចំណេះដឹងយ៉ាងស៊ីជម្រៅអំពីព្រះអង្គ។ នៅពេលយើងធ្លាក់ក្នុងសេចក្តីស្រឡាញ់ ឬយើងជួបមិត្ដភក្ដិថ្មីម្នាក់ យើងចង់ស្គាល់គាត់កាន់តែច្បាស់ឡើងថែមទៀត។ កាលណាយើងកាន់តែស្គាល់ យើងរឹតតែស្រឡាញ់ ឬកាន់តែជិតស្និទ្ធជាមួយគ្នារហូតដល់ការស្គាល់ និងការស្រឡាញ់គ្នាក្លាយទៅជាតែមួយ។ ការចាប់ផ្ដើមមានទំនាក់ទំនង និងការរក្សាទំនាក់ទំនងឱ្យនៅឋិតថេរត្រូវការពេលវេលា និងការតស៊ូជារៀងរាល់ថ្ងៃ។ រីឯជំនឿរបស់យើងលើព្រះជាម្ចាស់ក៏ត្រូវធ្វើតាមរបៀបដូចគ្នានេះផងដែរ។

សម្តេចប៉ាប ហ្រ្វង់ស៊ីស្កូ មានបន្ទូលថា ព្រះគម្ពីរគឺជា “លិខិតនៃសេចក្តីស្រាលាញ់” របស់ព្រះជាម្ចាស់សម្រាប់មនុស្សលោក ហើយអស់អ្នកដែលរួមដំណើរជាមួយព្រះយេស៊ូគម្បីអានព្រះគម្ពីររៀងរាល់ថ្ងៃ ទុកព្រះបន្ទូលដំណឹងល្អក្បែរខ្លួន ក្នុងទូរស័ព្ទដៃ និងបើកដួងចិត្តទទួលព្រះបន្ទូលព្រះអង្គ។ «ដើម្បីរួមដំណើរជាមួយព្រះយេស៊ូ ការប្រព្រឹត្ដអំពើល្អមិនទាន់គ្រប់គ្រាន់នៅឡើយទេ យើងត្រូវស្តាប់ការត្រាស់ហៅរបស់ព្រះអង្គប្រចាំថ្ងៃ។ ព្រះយេស៊ូមួយព្រះអង្គគត់ដែលស្គាល់យើង និងស្រឡាញ់យើងពេញលក្ខណៈ ព្រមទាំងដឹកនាំយើងឱ្យចូលទៅក្នុងទីជម្រៅដ៏អាថ៌កំបាំងនៃជីវិត។»

ហេតុនេះហើយ បានជាយើងត្រូវការព្រះបន្ទូលរបស់ព្រះយេស៊ូ ដើម្បីយើងអាចស្តាប់ឮព្រះបន្ទូល ក្នុងចំណោមពាក្យសម្ដីរាប់ពាន់ពាក្យនៅក្នុងជីវិតប្រចាំថ្ងៃរបស់យើង ដែលមានព្រះបន្ទូលមួយឃ្លាថ្លែងមកកាន់យើងអំពីជីវិត មិនមែនអំពីរឿងរ៉ាវផ្សេងៗនោះទេ។ នៅពេលដែលការសង្ស័យកើតមានឡើងចំពោះមនុស្សគ្រប់គ្នា! ពោលគឺភាពសង្ស័យដែលប៉ះពាល់ដល់ជំនឿក្នុងអត្ថន័យវិជ្ជមាន គឺជាសញ្ញាសម្គាល់ដែលយើងចង់ស្គាល់ព្រះជាម្ចាស់ ចង់ស្គាល់ព្រះយេស៊ូ និងការអាថ៌កំបាំងនៃសេចក្តីស្រឡាញ់របស់ព្រះអង្គចំពោះយើងកាន់តែប្រសើរឡើង និងជ្រាលជ្រៅខ្លាំងឡើង។

ព្រះជាម្ចាស់ត្រាស់ហៅលោកអប្រាមឱ្យ​ចាក​ចេញ​ពី​ស្រុក​របស់​លោក ចាក​ចេញ​ពី​ញាតិ‌សន្តាន និង​ចាក​ចេញ​ពី​ក្រុម​គ្រួសារ​ឪពុក​របស់លោក តម្រង់​ឆ្ពោះ​ទៅ​ស្រុក​ដែលព្រះអង្គ​នឹង​បង្ហាញ​លោក (កណ ១២,១-២)។ ព្រះជាម្ចាស់បានត្រាស់ហៅព្រះនាងម៉ារី ប្រោសឱ្យមានគភ៌ និងសម្រាលបានព្រះបុត្រារបស់ព្រះជាម្ចាស់ (លក ១,២៦-៣៨) ហើយព្រះជាម្ចាស់បានត្រាស់ហៅលោកយូសែបកុំឱ្យភ័យខ្លាចទទួលយកនាងម៉ារីធ្វើជាភរិយា និងទទួលបុត្រក្នុងផ្ទៃនាងធ្វើជាកូនឡើយ (មថ ១,១៨-២៥)។ នៅពេលព្រះយេស៊ូត្រាស់ហៅក្រុមអ្នកនេសាទត្រី ពួកគេបានលះបង់ចោលអ្វីៗទាំងអស់ ហើយដើរតាមព្រះយេស៊ូទៅ (លក ៥,១-១១)។ សូម្បីតែព្រះយេស៊ូក៏ជួបការពិបាកនឹងការត្រាស់ហៅឱ្យលីឈើឆ្កាងរបស់ព្រះអង្គផងដែរ (លក ២២,៣៩-៤៦)។

ព្រះយេស៊ូប្រាប់យើងថា ព្រះអង្គយាងមកដើម្បីឱ្យយើងមានជីវិត ហើយ​ឱ្យ​មាន​ជីវិត​ពេញ​បរិបូណ៌។ ដូចជីវិតរបស់សន្តសន្តីបុគ្គលគ្រប់សម័យ យើងត្រូវតែរៀនទុកចិត្ដ និងដឹងថា ព្រះអង្គកំពុងតែរួមដំណើរជាមួយយើង។ ព្រះអង្គនឹងធ្វើឱ្យយើងមានចិត្តរំភើបញ៉ាប់ញ័រ ស្វែងយល់អំពីព្រះអង្គតាមរបៀបថ្មី ដូចយើងជជែកគ្នាទៅវិញទៅមក។ ការធ្វើដូច្នេះនឹងជួយយើងនៅក្នុងគ្រាដែលមានចិត្តសង្ស័យនេះ។

នៅក្នុងពិភពលោកដ៏រញ៉េរញ៉ៃនេះងាយនឹងបណ្តាលឱ្យយើងមានការព្រួយបារម្ភ ភ័យខ្លាច ប្រព្រឹត្ដកំហុស យល់ច្រឡំ និងមានចិត្ដសង្ស័យ។ កាលណាយើងធ្លាក់ចូលទៅក្នុងបញ្ហាទាំងអស់នេះ ខ្ញុំមានដំណោះស្រាយបីយ៉ាង ដើម្បីនាំខ្ញុំឱ្យបែរទៅរកផ្លូវត្រឹមត្រូវវិញ។

ខ្ញុំត្រូវចាប់ផ្ដើមជាមួយនឹងស្នាព្រះហស្ដព្រះជាម្ចាស់។ ខ្ញុំចូលចិត្តសម្លឹងមើលទៅទីងងឹត និងគយគន់មើលហ្វូងតារា។ ខ្ញុំចាប់ផ្ដើមមានអារម្មណ៍អំពីស្នាព្រះហស្ដអច្ឆរិយរបស់ព្រះជាម្ចាស់ អំពីខ្លួនខ្ញុំជាមនុស្សតូចតាច និងអំពីការអស្ចារ្យដ៏មហិមារបស់ព្រះជាម្ចាស់ជាព្រះអាទិករ។ បន្ទាប់មក ខ្ញុំរិះគិតអំពីព្រះយេស៊ូ រាល់ទង្វើដែលព្រះអង្គបានប្រព្រឹត្ដ និងព្រះបន្ទូលដែលព្រះអង្គបានថ្លែង។ ព្រះអង្គគឺជាផ្លូវ ជាសេចក្តីពិត និងជាជីវិតសម្រាប់ខ្ញុំ។ ការសម្លឹងមើលអំពីជីវិតតាមរយៈព្រះយេស៊ូ នោះខ្ញុំយល់អំពីខ្លួនខ្ញុំ អំពីជីវិត អំពីសេចក្តីស្រឡាញ់ និងអំពីពិភពលោកនេះ។ ចុងក្រោយ ខ្ញុំរិះគិតអំពីពេលដែលខ្ញុំមានអារម្មណ៍ថា ព្រះវិញ្ញាណដ៏វិសុទ្ធប៉ះពាល់ជីវិតរបស់ខ្ញុំ ពោលគឺបទពិសោធន៍របស់ខ្ញុំអំពីព្រះជាម្ចាស់។ កាលណាយើងមានសេចក្តីខ្វល់ខ្វាយច្រើនអំពីជីវិត និងខ្វល់ខ្វាយកើតឡើងក្នុងជីវិតងាយនឹងបណ្តាលឱ្យយើងភ្លេចអំពីពេលវេលាដ៏មានន័យ ដែលព្រះជាម្ចាស់បានប៉ះពាល់ ឬបានប្រទានព្រះពរដល់យើងតាមរបៀបដ៏ពិសេស និងដោយឡែកពីគេ។

សន្និបាតយុវជនអន្តរភូមិភាគ
យុវជនធ្វើដំណើររួមគ្នាឆ្ពោះទៅសេចក្ដីសង្ឃឹម
ថ្ងៃទី១៦-១៩ ខែតុលា​ ឆ្នាំ២០២៤

1. តាមរយៈសេចក្តីបង្រៀនដែលយើងបានស្តាប់នេះ តើខ្ញុំយល់ថា អត្តសញ្ញាណដើមនៃជីវិតរបស់មនុស្សគឺជាអ្វី?
(សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 

2. តើព្រះយេស៊ូជានរណាសម្រាប់ខ្ញុំ? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

3. តើអត្តសញ្ញាណរបស់គ្រីស្តបរិស័ទគឺជាអ្វី? (សូមជ្រើសរើសចម្លើយទាំងឡាយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 

4. តើត្រៃមុខងាររបស់គ្រីស្តបរិស័ទកាតូលិកមានអ្វីខ្លះ? 
(សូមជ្រើសរើសចម្លើយណាដែលត្រឹមត្រូវនៅខាងក្រោម)។

 
 
 
 
 

5. ខ្ញុំជាយុវជន ឬជាគ្រីស្តបរិស័ទកាតូលិក តើខ្ញុំចង់បង្ហាញ “អត្តសញ្ញាណរបស់ខ្ញុំ​ជាគ្រីស្ត​បរិស័ទ​”​ យ៉ាងដូចម្តេចនៅក្នុងគ្រួសារ ព្រះសហគមន៍ សង្គម និងក្នុងពិភពលោកនេះ?
(ក្រោយពីបានចែករំលែក សូមសរសេរចំនុចទាំងអស់ដែលបានឯកភាពក្នុងក្រុមនៅខាងក្រោមនេះ)។

6. ក្រោយពីបានអាន និងស្វែងយល់អំពីប្រធានបទនៅក្នុងក្រុមទី…នេះរួចមក ចំនុចសំខាន់ដែលនាំឱ្យយើងខ្ញុំចាប់អារម្មណ៍ចង់ចែករំលែកគឺ៖
(សូមចែករំលែកជាមួយគ្នា រួចហើយសូមសរសេរឈ្មោះក្រុមទីប៉ុន្មាន… និងចំនុចសំខាន់ដែលក្រុមបានចាប់អារម្មណ៍ខាងក្រោមនេះ)។

7. តើខ្ញុំចូលចិត្តអានព្រះបន្ទូលព្រះជាម្ចាស់នៅក្នុងព្រះគម្ពីរដែរឬទេ? ហេតុអ្វី? តើមានបទពិសោធន៍ដូចម្តេច?
(សូមចែករំលែកបទពិសោធន៍ និងសរសេរសេចក្តីដែលក្រុមឯកភាពនៅខាងក្រោមនេះ)។



សេចក្ដីថ្លែងការយល់ព្រម
អត្តសញ្ញាណគ្រីស្តបរិស័ទ
ក្រុមទី១. តើហេតុអ្វីខ្ញុំនៅទីនេះ?
ក្រុមទី២. តើជីវិតពិតជាមានតម្លៃដើម្បីរស់នៅ?
ក្រុមទី៣. តើខ្ញុំអាចរៀនស្រឡាញ់រូបកាយរបស់ខ្លួនយ៉ាងដូចម្តេច?
ក្រុមទី៤. តើខ្ញុំបំបាត់អារម្មណ៍ឯកោយ៉ាងដូចម្តេច?
ក្រុមទី៥. តើហេតុអ្វីខ្ញុំចេះតែខ្វល់ខ្វាយ និងថប់បារម្ភដូច្នេះ?
ក្រុមទី៦. តើព្រះជាម្ចាស់នៅឯណា នៅពេលកើតទុក្ខលំបាក?
ក្រុមទី៧. ភាពមិនជាក់ស្តែង? ការចោទសំណួរ? មានមន្ទិលជំនឿ?
367 Views

Theme: Overlay by Kaira