អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអាទិត្យ អាទិត្យទី៣១
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង

ថ្ងៃអាទិត្យ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២៤

បពិត្រព្រះអម្ចាស់ប្រកបដោយព្រះហប្ញទ័យសប្បុរស! មានតែព្រះអង្គទេដែលអាចប្រោសអ្នកជឿឱ្យគោរពបម្រើព្រះអង្គយ៉ាងសមរម្យ។ សូមទ្រង់ព្រះមេត្តាតម្រែតម្រង់ចិត្តគំនិតយើងខ្ញុំឱ្យខិតខំធ្វើតាមព្រះហប្ញទ័យព្រះអង្គជានិច្ចផង។

អត្ថបទទី១៖​ សូមថ្លែងព្រះគម្ពីរទុតិយកថា ទក ៦,២-៦

លោកម៉ូសេមានប្រសាសន៍ទៅកាន់ប្រជាជនអុីស្រាអែលថា៖ «អ្នកនឹងគោរពកោតខ្លាចព្រះអម្ចាស់ជាព្រះរបស់អ្នក។ ជារៀងរាល់ថ្ងៃ អស់មួយជីវិត អ្នក និងកូនចៅរបស់អ្នកត្រូវកាន់តាមវិន័យ និងបទបញ្ជាទាំងប៉ុន្មានរបស់ព្រះអង្គដែលខ្ញុំប្រគល់ឱ្យ ដើម្បីឱ្យអ្នកមានអាយុយឺនយូរ។ អុីស្រាអែលអើយ! ចូរស្តាប់វិន័យ និងបទបញ្ជា ហើយយកទៅកាន់ និងប្រតិបត្តិតាមចុះ ដើម្បីឱ្យអ្នកមានសុភមង្គល ហើយកើនចំនួនច្រើនឥតគណនា នៅក្នុងស្រុកដ៏សម្បូណ៌សប្បាយ ស្របតាមព្រះបន្ទូលដែលព្រះអម្ចាស់ ជាព្រះនៃបុព្វបុរសរបស់អ្នក បានសន្យាជាមួយអ្នក។ អុីស្រាអែលអើយ! ចូរស្តាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ដែលពិតជាព្រះអម្ចាស់។ អ្នកត្រូវស្រឡាញ់ព្រះអម្ចាស់ជាព្រះរបស់អ្នក ឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី និងអស់ពីកម្លាំងកាយ។ ត្រូវទុកឱ្យព្រះបន្ទូលដែលខ្ញុំប្រគល់ឱ្យអ្នកនៅថ្ងៃនេះ ដក់ជាប់នៅក្នុងចិត្តរបស់អ្នកជានិច្ច»។

ទំនុកតម្កើងលេខ ១១៩ (១១៨), ៩៧.៩៩.១០១-១០៦ បទកាកគតិ

៩៧ទូលបង្គំពេញចិត្តវិន័យក្រមក្រឹត្យរបស់ព្រះអង្គ
ខ្ញុំតែងសញ្ជឹងពីវិន័យទ្រង់សព្វប្រការផង
ជារៀងរាល់ថ្ងៃ
៩៩ទូលបង្គំវៃឆ្លាតជាងគ្រូទៅទៀតព្រោះតែខ្ញុំចេះ
យកដំបូន្មានទាំងប៉ុន្មាននេះមកសញ្ជឹងរិះ
គិតពិចារណា
១០១ខ្ញុំគេចឱ្យឆ្ងាយពីផ្លូវអន្តរាយអាក្រក់ទាំងអស់
គេចចេញឱ្យផុតប្រតិបត្តិតាមព្រះបន្ទូលអម្ចាស់
នៅជាប់ស្ថិតស្ថេរ
១០២ខ្ញុំមិនងាកគេចអ្វីទ្រង់សម្រេចត្រឹមត្រូវឥតប្រែ
ដ្បិតទ្រង់ប្រដៅខ្ញុំរាល់ថ្ងៃខែខ្ញុំមិនគេចកែ
ចាកចោលទ្រង់ឡើយ
១០៣បន្ទូលសន្យាប្រៀបបានអាហារឆ្ងាញ់ពិសេសហើយ
សម្រាប់រូបខ្ញុំគ្មានអ្វីស្មើឡើយផ្អែមណាស់ព្រះអើយ
លើសទឹកឃ្មុំផង
១០៤គឺធម្មវិន័យរបស់ម្ចាស់ថ្លៃធ្វើឱ្យខ្ញុំត្រង់
ចេះពិចារណារិះគិតឥតឆ្គងស្អប់ផ្លូវសៅហ្មង
វៀចវេរបោកប្រាស
១០៥បន្ទូលព្រះអង្គគឺជាចង្កៀងខ្ញុំបានឃើញច្បាស់
ពិតជាពន្លឺត្រចង់ត្រចះឃើញផ្លូវស្រឡះ
ឱ្យខ្ញុំសុខសាន្ត
១០៦ទូលបង្គំសន្យាឥតងាករេថាធ្វើតាមមិនខាន
ខ្ញុំនឹងប្រតិបត្តិសេចក្តីប៉ុន្មានសុចរិតថ្កើងថ្កាន
របស់ព្រះអង្គ

អត្ថបទទី​២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៧,២៣-២៨

ក្នុងជំនាន់សម្ពន្ធមេត្រីចាស់ មានមនុស្សជាច្រើនធ្វើបូជាចារ្យតៗគ្នា ព្រោះពួកគេរមែងតែងតែស្លាប់ ពុំអាចធ្វើបូជាចារ្យជាអចិន្ត្រៃយ៍បានឡើយ។ រីឯព្រះយេស៊ូវិញ ព្រះអង្គមានមុខងារជាបូជាចារ្យដែលពុំអាចផ្ទេរទៅឱ្យនរណាបានទេ ព្រោះព្រះអង្គគង់នៅអស់កល្បជានិច្ច។ ហេតុនេះហើយ បានជាព្រះអង្គក៏អាចសង្គ្រោះជាស្ថាពរ ដល់អស់អ្នកដែលចូលមកជិតព្រះជាម្ចាស់ ដោយសារព្រះអង្គ ដ្បិតព្រះអង្គមានព្រះជន្មរស់រហូត ដើម្បីទូលអង្វរព្រះជាម្ចាស់ឱ្យពួកគេ។ មានតែមហាបូជាចារ្យដ៏ប្រសើរ ដូចព្រះយេស៊ូនេះហើយដែលយើងត្រូវការ គឺមហាបូជាចារ្យដ៏វិសុទ្ធ ស្លូតត្រង់ ឥតសៅហ្មង ខុសប្លែកពីមនុស្សបាប ព្រមទាំងគង់នៅទីដ៏ខ្ពង់ខ្ពស់លើសផ្ទៃមេឃទៅទៀត។ ព្រះអង្គមិនត្រូវការថ្វាយយញ្ញបូជារៀងរាល់ថ្ងៃ ដូចមហាបូជាចារ្យឯទៀតៗថ្វាយព្រោះបាបខ្លួនឯងផ្ទាល់ផង និងបាបប្រជាជនផងនោះឡើយ ដ្បិតព្រះអង្គបានថ្វាយព្រះកាយព្រះអង្គផ្ទាល់ ធ្វើជាយញ្ញបូជាម្តងជាស្រេច។ តាមធម្មវិន័យរបស់លោកម៉ូសេ គេតែងតាំងមនុស្សទន់ខ្សោយឱ្យធ្វើជាមហាបូជាចារ្យ។ តែនៅពេលក្រោយ កាលព្រះជាម្ចាស់មានព្រះបន្ទូលសម្បថ ព្រះអង្គតែងតាំងព្រះបុត្រាដែលគ្រប់លក្ខណៈអស់កល្បជានិច្ច ឱ្យធ្វើជាមហាបូជាចារ្យវិញ។

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ១ យហ ៤ ,៨.៧

អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះជាម្ចាស់ជាសេចក្តីស្រឡាញ់។ អ្នកដែលមានចិត្តស្រឡាញ់កើតមកពីព្រះជាម្ចាស់ ហើយស្គាល់ព្រះអង្គផង។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១២,២៨-៣៤

មានធម្មាចារ្យម្នាក់ចូលទៅជិតព្រះយេស៊ូ ហើយទូលព្រះអង្គថា៖ «ក្នុងបណ្តាវិន័យទាំងអស់ តើវិន័យណាសំខាន់ជាងគេ?»។ ព្រះយេស៊ូមានព្រះបន្ទូលឆ្លើយថា៖ «នេះជាវិន័យទីមួយគឺ  “អុីស្រាអែលអើយ! ចូរស្តាប់! មានតែព្រះអម្ចាស់ជាព្រះរបស់យើងមួយព្រះអង្គគត់ដែលពិតជាព្រះអម្ចាស់។ ត្រូវស្រឡាញ់ព្រះអម្ចាស់ ជាព្រះរបស់អ្នកឱ្យអស់ពីចិត្តគំនិត អស់ពីស្មារតី អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ”។ រីឯវិន័យទីពីរមានចែងថា “ត្រូវស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯង”។ គ្មានវិន័យណាសំខាន់ជាងវិន័យទាំងពីរនេះទេ»។ ធម្មាចារ្យនោះទូលព្រះអង្គថា៖ «លោកគ្រូ! លោកមានប្រសាសន៍ត្រូវណាស់ ហើយពិតផង។ មានព្រះជាម្ចាស់តែមួយព្រះអង្គគត់ ក្រៅពីព្រះអង្គ គ្មានព្រះឯណាទៀតឡើយ។ បើយើងស្រឡាញ់ព្រះអង្គអស់ពីចិត្តគំនិត អស់ពីប្រាជ្ញា និងអស់ពីកម្លាំងកាយ ហើយបើយើងស្រឡាញ់បងប្អូនឯទៀតៗឱ្យបានដូចស្រឡាញ់ខ្លួនឯង នោះប្រសើរជាងថ្វាយតង្វាយ និងថ្វាយយញ្ញបូជាទៅទៀត»។ កាលព្រះយេស៊ូឮគាត់ឆ្លើយដោយប្រាជ្ញាវាងវៃដូច្នេះ ព្រះអង្គមានព្រះបន្ទូលថា៖ «អ្នកនៅមិនឆ្ងាយពីព្រះរាជ្យរបស់ព្រះជាម្ចាស់ទេ»។ បន្ទាប់មក គ្មាននរណាហ៊ានដេញដោលសួរព្រះអង្គទៀតឡើយ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ពេលយើងខ្ញុំថ្វាយអភិបូជា យើងខ្ញុំនាំគ្នានឹករឭកដល់ព្រះបុត្រាបូជាព្រះជន្មថ្វាយព្រះអង្គ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យចូលរួមក្នុងសក្ការបូជារបស់ព្រះយេស៊ូ និងលើកតម្កើងសិរីរុងរឿងព្រះអង្គ ដែលមានព្រះជន្មគង់នៅ និងសោយ រាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! ដោយយើងខ្ញុំទទួលព្រះកាយព្រះបុត្រា ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំទៅជាព្រះកាយព្រះគ្រីស្តក្នុងលោកនេះ។ សូមទ្រង់ព្រះមេត្តាប្រោសប្រទានយើងខ្ញុំឱ្យរស់នៅបែបសមរម្យនឹងឋានៈរបស់ខ្លួន ព្រមទាំងទៅជាសញ្ញាសម្គាល់នៃធម៌មេត្តាករុណារបស់ព្រះអង្គផង។

373 Views

Theme: Overlay by Kaira