- មករា-២០២៦
- កុម្ភៈ-២០២៦
- មីនា-២០២៦
- មេសា-២០២៦
- ឧសភា-២០២៦
- មិថុនា-២០២៦
- កក្តដា-២០២៦
- សីហា-២០២៦
- កញ្ញា-២០២៦
- តុលា-២០២៦
- វិច្ឆិកា-២០២៦
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | ||||
| 4 | 5 | 6 | 7 | 8 | 9 | 10 |
| 11 | 12 | 13 | 14 | 15 | 16 | 17 |
| 18 | 19 | 20 | 21 | 22 | 23 | 24 |
| 25 | 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | |||
| 5 | 6 | 7 | 8 | 9 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | |||||
| 03 | 04 | 05 | 06 | 07 | 08 | 09 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | 06 | |
| 07 | 08 | 09 | 10 | 11 | 12 | 13 |
| 14 | 15 | 16 | 17 | 18 | 19 | 20 |
| 21 | 22 | 23 | 24 | 25 | 26 | 27 |
| 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | |||
| 05 | 06 | 07 | 08 | 09 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | ||||||
| 02 | 03 | 04 | 05 | 06 | 07 | 08 |
| 09 | 10 | 11 | 12 | 13 | 14 | 15 |
| 16 | 17 | 18 | 19 | 20 | 21 | 22 |
| 23 | 24 | 25 | 26 | 27 | 28 | 29 |
| 30 | 31 | |||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | ||
| 06 | 07 | 08 | 09 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 |
ថ្ងៃអាទិត្យ អាទិត្យទី១៣
រដូវធម្មតា ឆ្នាំ«ខ»
ពណ៌បៃតង
ថ្ងៃអាទិត្យ ទី៣០ ខែមិថុនា ឆ្នាំ២០២៤
ពាក្យអធិដ្ឋាននៅពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតាដ៏សប្បុរស! ព្រះអង្គសព្វព្រះហប្ញទ័យប្រោសយើងខ្ញុំឱ្យទៅជាបុត្រធីតារបស់ព្រះអង្គ! សូមទ្រង់ព្រះមេត្តាការពារយើងខ្ញុំ កុំឱ្យឃ្លាតឆ្ងាយពីសេចក្តីពិត។ សូមប្រោសប្រទានឱ្យយើងខ្ញុំរស់នៅតាមរបៀបដែលគាប់ព្រះហប្ញទ័យព្រះអង្គជានិច្ច ផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្រះប្រាជ្ញាញាណ ប្រាញ ១,១៣-១៥; ២,២៣-២៤
ព្រះជាម្ចាស់មិនបានបង្កើតសេចក្តីស្លាប់ទេ ព្រះអង្គក៏មិនសព្វព្រះហឫទ័យឱ្យសត្វលោកបាត់បង់ជីវិតដែរ។ ព្រះអង្គបង្កើតអ្វីទាំងអស់ឱ្យនៅស្ថិតស្ថេរ។ អ្វីៗដែលព្រះអង្គធ្វើឱ្យមានក្នុងលោកនេះ សុទ្ធតែផ្តល់ផលប្រយោជន៍សម្រាប់ជីវិត។ ក្នុងស្នាព្រះហស្តរបស់ព្រះអង្គ គ្មានជាតិពុលអ្វីដែលបណ្តាលឱ្យវិនាសឡើយ ហើយមច្ចុរាជក៏គ្មានអំណាចគ្រងរាជ្យលើផែនដីដែរ ដ្បិតសេចក្តីសុចរិតនៅស្ថិតស្ថេរអស់កល្បជានិច្ច។ ព្រះជាម្ចាស់បង្កើតមនុស្សលោកមកឱ្យមានជីវិតមិនចេះសាបសូន្យ គឺព្រះអង្គបង្កើតមនុស្សឱ្យមានលក្ខណៈដូចព្រះអង្គផ្ទាល់។ សេចក្តីស្លាប់ចូលមកក្នុងពិភពលោក ព្រោះតែការច្រណែនឈ្នានីសរបស់មារ ហើយអស់អ្នកដែលចូលរួមជាមួយ មារ មុខជាត្រូវស្លាប់ពុំខាន។
ទំនុកតម្កើងលេខ ៣០ (២៩), ២-៦.១២-១៣ បទពាក្យ ៧
| ២ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ទូលបង្គំសូមលើកតម្កើង | |
| ព្រោះព្រះអង្គបានស្រង់ខ្ញុំឡើង | មិនឱ្យពួកខ្មាំងលេងសើចបាន | ។ | |
| ៣ | ឱ! ព្រះអម្ចាស់ដែលជាព្រះ | ប្រសើរពេកណាស់ខ្ពស់ថ្កើងថ្កាន | |
| ខ្ញុំអង្វរសុំក្តីសុខសាន្ត | ហើយទ្រង់ប្រោសប្រាណឱ្យបានជា | ។ | |
| ៤ | បពិត្រព្រះម្ចាស់ដ៏ឧត្តម | ស្រង់ទូលបង្គំផុតវេទនា | |
| ចេញពីរណ្តៅជនមរណា | ប្រទានជីវ៉ារស់ជាថ្មី | ។ | |
| ៥ | ឱ!អ្នករាល់គ្នាដែលជារាស្រ្ត | របស់ព្រះម្ចាស់ដ៏ប្រពៃ | |
| ចូរច្រៀងតម្កើងនាមម្ចាស់ថ្លៃ | វិសុទ្ធពេកក្រៃនៃព្រះអង្គ | ។ | |
| ៦ | ព្រះអង្គខ្ញាល់តែមួយភ្លែតសោះ | ប្រណីសន្តោសមនុស្សទាំងពួង | |
| ពេលល្ងាចគេយំចិត្តមួរហ្មង | ព្រលឹមស្រាងឡើងអរសប្បាយ | ។ | |
| ១២ | ព្រះអង្គធ្វើឱ្យផុតអស់ទុក្ខ | អាប់អួរសព្វមុខមិនមានហ្មង | |
| ឥតមានកាន់ទុក្ខរីករាយម្តង | ខោអាវល្អផងពាក់សប្បាយ | ។ | |
| ១៣ | ខ្ញុំមិននៅស្ងៀមធ្វើឆ្មៃឆ្មើង | ស្មូតបទតម្កើងមិនជិនណាយ | |
| ឱព្រះម្ចាស់អើយខ្ញុំឱនកាយ | បង្គំថ្វាត់ថ្វាយតម្កើងផង | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតទី ២ របស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងកូរិនថូស ២ករ ៨,៧.៩.១៣-១៥
បងប្អូនជាទីស្រឡាញ់!
បងប្អូនបានចម្រើនឡើងយ៉ាងបរិបូរណ៌គ្រប់វិស័យទាំងអស់ គឺមានជំនឿ មានសំនួនវោហារ មានចំណេះ មានចិត្តខ្នះខ្នែងគ្រប់យ៉ាង ព្រមទាំងមានចិត្តស្រឡាញ់យើងផង។ ហេតុនេះ អំពីរឿងរៃប្រាក់ ចូរចម្រើនឡើងយ៉ាងបរិបូរណ៌ដូច្នោះដែរ។ បងប្អូនស្គាល់ព្រះហឫទ័យប្រណីសន្តោសរបស់ព្រះអម្ចាស់យេស៊ូគ្រីស្តស្រាប់ហើយ គឺព្រះអង្គមានសម្បត្តិដ៏ច្រើន ទ្រង់បានដាក់ខ្លួនមកជាអ្នកក្រ ព្រោះតែបងប្អូន ដើម្បីឱ្យបងប្អូនបានទៅជាអ្នកមានដោយភាពក្រីក្ររបស់ព្រះអង្គ។ ក៏ប៉ុន្តែ មិនត្រូវឱ្យបងប្អូនជួយអ្នកដទៃរហូតដល់ខ្លួនឯងខ្វះខាតនោះឡើយ គឺគ្រាន់តែធ្វើឱ្យមានស្មើៗគ្នាប៉ុណ្ណោះ។ ក្នុងកាលៈទេសៈសព្វថ្ងៃ អ្វីៗដែលបងប្អូនមានលើសពីសេចក្តីត្រូវការ បងប្អូនយកទៅផ្គត់ផ្គង់អស់អ្នកដែលខ្វះខាត លុះដល់ថ្ងៃមួយ ពេលបងប្អូនខ្វះខាត គេនឹងយកអ្វីៗដែលគេមានលើសពីសេចក្តីត្រូវការ មកផ្គត់ផ្គង់បងប្អូនវិញ។ ធ្វើដូច្នេះ ទើបមានស្មើៗគ្នា ដូចមានសេចក្តីចែងទុកមកថា “អ្នកប្រមូលបានច្រើនក៏មិនមានច្រើនជ្រុល រីឯអ្នកដែលប្រមូលបានបន្តិចបន្តួច ក៏មិនខ្វះខាតអ្វីដែរ”។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ២ ធម ១,១០
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះយេស៊ូគ្រីស្តជាព្រះសង្គ្រោះរបស់យើង បានបំបាត់សេចក្តីស្លាប់ ព្រមទាំងបំភ្លឺយើងឱ្យស្គាល់ជីវិតអមតៈ ដោយសារដំណឹងល្អ។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៥,២,១១-៤៣ ឬយ៉ាងខ្លី ៥,២១-២៤.៣៥-៤៣
ព្រះយេស៊ូឆ្លងទូកពីត្រើយម្ខាងមកវិញ ព្រះអង្គគង់នៅឆ្នេរសមុទ្រ។ មានបណ្តាជនច្រើនកុះករមកចោមរោមព្រះអង្គ។ ពេលនោះ អ្នកទទួលខុសត្រូវលើធម្មសាលាម្នាក់ឈ្មោះយ៉ៃរ៉ូសមកដល់។ កាលគាត់ឃើញព្រះយេស៊ូ គាត់ក្រាបទាបព្រះបាទាព្រះអង្គ ហើយទទូចអង្វរព្រះអង្គថា៖ «កូនស្រីរបស់ខ្ញុំប្របាទឈឺធ្ងន់ជិតស្លាប់ សូមលោកអាណិតមេត្តាអញ្ជើញទៅដាក់ដៃលើនាង ដើម្បីសង្គ្រោះនាងឱ្យមានជីវិត»។ ព្រះយេស៊ូយាងទៅជាមួយគាត់។ មានបណ្តាជនជាច្រើនកុះករតាមព្រះអង្គទៅ ទាំងប្រជ្រៀតគ្នាជុំវិញព្រះអង្គ។
ប្រសិនបើអានយ៉ាងខ្លី សូមរំលងវគ្គខាងក្រោយនេះ។
នៅពេលនោះ មានស្រ្តីម្នាក់កើតជំងឺធ្លាក់ឈាមដប់ពីរឆ្នាំមកហើយ។ គ្រូពេទ្យជាច្រើនបានព្យាបាលនាង តែនាងឈឺចុកចាប់កាន់តែខ្លាំងឡើង។ នាងបានចំណាយទ្រព្យសម្បត្តិទាំងប៉ុន្មានដែលនាងមាន តែជំងឺរបស់នាងនៅតែមិនបានធូរស្រាលទេ ផ្ទុយទៅវិញ នាងកាន់តែឈឺខ្លាំងឡើងៗ។ នាងឮគេនិយាយអំពីព្រះយេស៊ូ នាងក៏ចូលក្នុងចំណោមបណ្តាជន ហើយពាល់ព្រះពស្រ្តរបស់ព្រះអង្គពីខាងក្រោយ ដ្បិតនាងនឹកក្នុងចិត្តថា៖ «បើខ្ញុំពាល់អាវរបស់លោក ខ្ញុំមុខជាទទួលការសង្គ្រោះមិនខាន»។ រំពេចនោះ ឈាមឈប់ធ្លាក់ភ្លាម ហើយនាងដឹងថា ខ្លួននាងបានជាសះស្បើយពីរោគា។ នៅពេលនោះ ព្រះយេស៊ូជ្រាបភ្លាមថា មានឫទ្ធានុភាពមួយចេញពីព្រះអង្គ។ ព្រះអង្គបែរទៅរកបណ្តាជន ហើយមានព្រះបន្ទូលសួរថា៖ «នរណាពាល់អាវខ្ញុំ?»។ ក្រុមសាវ័កទូលព្រះអង្គថា៖ «ព្រះគ្រូឃើញស្រាប់ហើយ! បណ្តាជនប្រជ្រៀតប៉ះនឹងព្រះគ្រូគ្រប់គ្នា ចុះហេតុដូចម្តេចបានជាព្រះគ្រូសួរថា អ្នកណាពាល់ព្រះគ្រូដូច្នេះ?»។ ព្រះយេស៊ូទត មើលជុំវិញដើម្បីឱ្យដឹងថា អ្នកណាបានពាល់ព្រះអង្គ។ ស្រ្តីនោះភ័យញ័ររន្ធត់ ព្រោះនាងដឹងអំពីហេតុការណ៍ដែលកើតដល់ខ្លួននាង។ នាងមកក្រាបព្រះបាទាព្រះយេស៊ូ ហើយទូលការពិតទាំងអស់ថ្វាយព្រះអង្គ។ ព្រះយេស៊ូមានព្រះបន្ទូលទៅនាងថា៖ «កូនស្រីអើយ! ជំនឿរបស់នាងបានសង្គ្រោះនាងហើយ សូមអញ្ជើញទៅឱ្យបានសុខសាន្ត ហើយសូមឱ្យនាងជាសះស្បើយពីជំងឺចុះ!»។
ប្រសិនបើអានយ៉ាងខ្លី សូមអានពីនេះទៅ។
កាលព្រះយេស៊ូកំពុងតែមានព្រះបន្ទូលនៅឡើយ មានគេមកពីផ្ទះលោកយ៉ៃរ៉ូស ជម្រាបគាត់ថា៖ «កូនស្រីលោកផុតដង្ហើមទៅហើយ ម្តេចក៏នៅរំខានលោកគ្រូធ្វើអ្វី?» ព្រះយេស៊ូមិនយកព្រះហឫទ័យទុកដាក់នឹងពាក្យរបស់អ្នកទាំងនោះឡើយ តែព្រះអង្គមានព្រះបន្ទូលទៅលោកយ៉ៃរ៉ូសថា៖ «កុំខ្លាចអី គ្រាន់តែជឿប៉ុណ្ណោះបានហើយ»។ ព្រះអង្គមិនអនុញ្ញាតឱ្យអ្នកណាទៅតាមព្រះអង្គឡើយ លើកលែងតែលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានជាប្អូនរបស់គាត់ប៉ុណ្ណោះ។ កាលទៅដល់ផ្ទះលោក យ៉ៃរ៉ូស ជាអ្នកទទួលខុសត្រូវលើធម្មសាលា ព្រះយេស៊ូទតឃើញមនុស្សម្នាជ្រួលច្របល់ ព្រមទាំងទ្រហោយំជាខ្លាំងផង។ ព្រះអង្គយាងចូលទៅក្នុងផ្ទះ ហើយមានព្រះបន្ទូលទៅគេថា៖ «ហេតុដូចម្តេចបានជាអ្នករាល់គ្នាជ្រួលច្របល់ ហើយទ្រហោយំដូច្នេះ? ក្មេងនេះមិនស្លាប់ទេ នាងគ្រាន់តែដេកលក់ទេតើ!»។ គេនាំគ្នាចំអកដាក់ព្រះអង្គ ព្រះអង្គក៏ដេញឱ្យគេចេញទៅក្រៅទាំងអស់គ្នា រួចទ្រង់នាំតែឪពុកម្តាយក្មេង និងសាវ័កទាំងបីនាក់ចូលទៅក្នុងបន្ទប់ដែលក្មេងស្រីនោះដេក។ ព្រះអង្គចាប់ដៃក្មេងស្រីនោះ ទាំងមានព្រះបន្ទូលថា៖ «តាលីថាគូម!» (ពាក្យនេះប្រែថា “នាងតូចអើយ ខ្ញុំប្រាប់នាងថា ចូរក្រោកឡើង!”)។ ក្មេងស្រីក៏ក្រោកឡើង ដើរមួយរំពេច ដ្បិតនាងមានអាយុដប់ពីរឆ្នាំហើយ។ គេងឿងឆ្ងល់ពន់ប្រមាណ ប៉ុន្តែ ព្រះយេស៊ូហាមប្រាមគេមិនឱ្យប្រាប់នរណាដឹងរឿងនេះឡើយ។ បន្ទាប់មក ព្រះអង្គប្រាប់ឱ្យគេយកចំណី អាហារមកឱ្យក្មេងស្រីនោះបរិភោគ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះយេស៊ូជាព្រះបុត្រាព្រះអង្គទ្រង់សព្វព្រះហឫទ័យបូជាព្រះជន្ម ដើម្បីសម្តែងធម៌មេត្តាករុណារបស់ព្រះអង្គចំពោះយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសទទួលកាយ វាចា ចិត្តរបស់យើងខ្ញុំ រួមនឹងសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅអស់កល្បជាអង្វែងតរៀងទៅ។
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហឫទ័យប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គឱ្យយើងខ្ញុំទទួលទានទុកជាអាហារ។ សូមទ្រង់ព្រះមេត្តាពង្រឹងសេចក្តីស្រឡាញ់របស់យើងខ្ញុំ។ សូមឱ្យយើងខ្ញុំគោរពបម្រើព្រះអង្គ ដោយបម្រើអ្នកដទៃដោយស្មោះផង។
