អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃទី៣១​ ខែឧសភា
ការសួរសុខទុក្ខ​របស់
ព្រះនាងព្រហ្មចារិនីម៉ារី
បុណ្យគោរព
ពណ៌ស

ថ្ងៃសុក្រ ទី៣១ ខែឧសភា ឆ្នាំ២០២៥

ស្ត្រីពីរនាក់ដែលមានផ្ទៃពោះជួបគ្នា ម្នាក់ជាស្រីព្រហ្មចារី ម្នាក់ជាស្រីអារ ហើយចាស់ទៀតផង។ តែព្រះជាម្ចាស់បានប្រោសឱ្យស្ត្រីទាំងពីរមានផ្ទៃពោះ។ លោកលូការ៉ាយរ៉ាប់កំណើតព្រះយេស៊ូ ដោយប្រៀបធៀបនឹងកំណើតលោកយ៉ូហានបាទីស្ត ដោយមានបំណងបញ្ជាក់ពីឋានៈរបស់លោកទាំងពីរ។ ពេលព្រះនាងម៉ារីទៅសួរសុខទុក្ខនាងអេលីសាបិត ឱរសយ៉ូហានដែលនៅក្នុងផ្ទៃម្តាយនៅឡើយ បំពេញមុខ​ងារជាព្យាការី ហើយរីករាយនៅចំពោះព្រះភក្រ្ដព្រះអម្ចាស់របស់ខ្លួនដែលយាងមក។ ព្រះនាងម៉ារីសរសើរលើកតម្កើងព្រះជាម្ចាស់ ដែលសង្គ្រោះមនុស្សលោកដោយសារបុត្ររបស់នាង។ ពេលយើងជឿលើព្រះយេស៊ូ សូមព្រះអង្គគង់នៅជាមួយយើងដែរ។

បពិត្រព្រះជាម្ចាស់ដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គសព្វព្រះហឫទ័យបំភ្លឺចិត្តគំនិតនាងម៉ារី ជាព្រះបិតានៃព្រះបុត្រាព្រះអង្គឱ្យ​ទៅសួរសុខទុក្ខនាងអេលីសាបិត។ សូមព្រះអង្គទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យសុខចិត្តធ្វើតាមសេចក្តីដែលព្រះវិញ្ញាណបង្ហាញឱ្យយើងខ្ញុំប្រព្រឹត្ត។ សូមឱ្យថ្ងៃណាមួយ យើងខ្ញុំលើកតម្កើងព្រះអង្គអស់កល្បជាអង្វែងតរៀងទៅ។

អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរព្យាការីសេផានី សផ ៣,១៤-១៨

ប្រជាជននៃក្រុងស៊ីយ៉ូនអើយ! សូមបន្លឺសំឡេងដោយអំណរ! ជនជាតិអ៊ីស្រាអែលអើយ! ចូរនាំគ្នាស្រែកជ័យឃោស! ប្រជាជនក្រុងយេរូសាឡឹមអើយ! ចូរអរសប្បាយ និងមានចិត្តរីករាយយ៉ាងខ្លាំង! ព្រះជាម្ចាស់បានលើកលែងទោសឱ្យអ្នក ព្រះអង្គបានពង្វាងខ្មាំងសត្រូវចេញពីអ្នក។ ព្រះជាម្ចាស់ជាព្រះមហាក្សត្រនៃជនជាតិអ៊ីស្រាអែលគង់នៅជាមួយអ្នក អ្នកនឹងមិនខ្លាញទុក្ខវេទនាទៀតឡើយ។ នៅថ្ងៃនោះ គេនឹងពោលមកកាន់ក្រុងយេរូសាឡឹមថា កុំខ្លាចអ្វីឡើយ! ក្រុងស៊ីយ៉ូនអើយ! កុំបាក់ទឹកចិត្តឱ្យសោះ!។ ព្រះជាម្ចាស់ជាព្រះរបស់អ្នក ទ្រង់គង់ជាមួយអ្នក ព្រះអង្គជាវីរបុរសដែលមានជ័យជំនះ ព្រោះតែអ្នក ព្រះអង្គមានអំណរសប្បាយជាខ្លាំង។ ព្រះហឫទ័យស្រឡាញ់របស់ព្រះអង្គធ្វើឱ្យអ្នកមានជីវិតថ្មី។​ ព្រោះតែអ្នក ព្រះអង្គច្រៀងយ៉ាងរីករាយបំផុត។ ព្រះអង្គមានព្រះបន្ទូលថា៖ “យើងនឹងប្រមូលអស់អ្នកដែលកើតទុក្ខព្រួយ មិនអាចចូលរួមក្នុងពិធីបុណ្យដ៏សំខាន់ គឺអស់អ្នកដែលនៅឆ្ងាយពីអ្នក ហើយត្រូវអាម៉ាស់មុខ”។

សូមថ្លែងលិខិតរបស់គ្រីស្ដទូតប៉ូលផ្ញើជូនគ្រីស្ដបរិស័ទក្រុងរ៉ូម រម ១២,៩-១៦

បងប្អូនជាទីស្រឡាញ់!
ចូរមានចិត្តស្រឡាញ់ដោយឥតលាក់ពុតឡើយ។ ចូរស្អប់ខ្ពើមអ្វីៗដែលអាក្រក់ ហើយជាប់ចិត្តតែនឹងអ្វីៗដែលល្អវិញ។ ចូរស្រឡាញ់រាប់អានគ្នាទៅវិញទៅមកទុកដូចជាបងប្អូនបង្កើត។ ត្រូវលើកកិត្តិយសគ្នាទៅវិញទៅមកដោយចិត្តគោរព។ ត្រូវឧស្សាហ៍ខ្នះខ្នែង កុំខ្ជិលច្រអូសឡើយ។ ត្រូវបម្រើព្រះអង្គម្ចាស់ដោយចិត្តក្លៀរក្លា។ ចូរសប្បាយរីករាយដោយចិត្តសង្ឈឹម។ ចូរកាន់ចិត្តអត់ធ្មត់ក្នុងពេលមានទុក្ខលំបាក។ ចូរព្យាយាមអធិដ្ឋាន។ ត្រូវជួយទំនុកបម្រុងប្រជាជនដ៏វិសុទ្ធដែលខ្វះខាត ព្រមទាំងទទួលភ្ញៀវដោយរាក់ទាក់ផង។ ត្រូវជូនពរអស់អ្នកដែលបៀតបៀនបងប្អូន ត្រូវជូនពរគេ កុំដាក់បណ្តាសាគេឡើយ។ ចូរអរសប្បាយជាមួយអស់អ្នកដែលអរសប្បាយ ចូរយំសោកជាមួយអស់អ្នកដែលយំសោក។ ត្រូវមានចិត្តគំនិតចុះសំរុងគ្នាទៅវិញទៅមក។ មិនត្រូវមានគំនិតលើកខ្លួនឡើយ តែត្រូវចាប់​ចិត្តនឹងអ្វីៗដែលទន់ទាបវិញ។ មិនត្រូវអួតខ្លួនថា ជាអ្នកមានប្រាជ្ញាឡើយ។

ទំនុកតម្កើងព្យាការីអេសាយ ១២, ២.៤-៦ បទពាក្យ ៧

ព្រះអម្ចាស់ជាព្រះសង្គ្រោះជីវិតខ្ញុំរស់ស្គាល់តែសុខ
លែងភ័យលែងខ្លាចលែងកើតទុក្ខពីនេះទៅមុខពឹងលើព្រះ
ដ្បិតព្រះអម្ចាស់ជាកម្លាំងខ្ញុំអាចតតាំងអាចយកឈ្នះ
ខ្ញុំនឹងច្រៀងថ្វាយព្រះអម្ចាស់ព្រោះទ្រង់សង្គ្រោះដល់រូបខ្ញុំ
ចូរអរព្រះគុណព្រះអម្ចាស់ហើយចូរប្រកាសនាមព្រះអង្គ
ថ្លែងស្នាព្រះហស្តអស្ចារ្យទ្រង់ប្រាប់ប្រជាជនផងទាំងឡាយ
ចូរស្មូត្រទំនុកតម្កើងថ្វាយព្រះអម្ចាស់ថ្លៃគ្រប់ៗកាយ
ដ្បិតការអស្ចារ្យច្រើនពេកក្រៃឱ្យមនុស្សលើដីបានដឹងផង
អុះឱ! អ្នកក្រុងស៊ីយ៉ូនអើយចូរកុំកន្តើយស្រែករំពង
ដោយអរសប្បាយដ្បិតព្រះអង្គវិសុទ្ធឥតហ្មងព្រះនៃយើង

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម លក ១,៤៥

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះនាងព្រហ្មចារិនីម៉ារី! ព្រះនាងពិតជាមានសុភមង្គលមែន ព្រោះនាងបានជឿថា ព្រះបន្ទូលដែលព្រះអម្ចាស់ថ្លែងប្រាប់នាង មុខជាសម្រេចមិនខាន! អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តលូកា លក ១,៣៩-៥៦

នៅគ្រានោះ នាងម៉ារីប្រញាប់ប្រញាល់ធ្វើដំណើរទៅកាន់ភូមិមួយនៅតំបន់ភ្នំក្នុងស្រុកយូដា។ នាងចូលទៅក្នុងផ្ទះលោកសាការី ហើយជម្រាបសួរនាងអេលីសាបិត។ ពេលនាងអេលីសាបិតឮនាងម៉ារីជម្រាបសួរ ទារកនៅក្នុងផ្ទៃនាងបម្រះឡើង ហើយគាត់ក៏ពោរពេញ ដោយព្រះវិញ្ញាណដ៏វិសុទ្ធ រួចបន្លឺសំឡេងថា៖ «ព្រះជាម្ចាស់ប្រទានពរដល់នាងលើស្ត្រីនានា ហើយព្រះអង្គក៏ប្រទានពរដល់បុត្រនាងដែរ។ តើរូបខ្ញុំមានឋានៈអ្វី បានជាមាតាព្រះអម្ចាស់របស់ខ្ញុំមកសួរសុខទុក្ខខ្ញុំដូច្នេះ?។ កាលខ្ញុំឮពាក្យជម្រាប់សួររបស់នាង ស្រាប់តែកូននៅក្នុងផ្ទៃខ្ញុំបម្រះឡើងដោយអំណរសប្បាយ នាងពិតជាមានសុភមង្គលមែន ព្រោះនាងជឿព្រះបន្ទូលដែលព្រះអម្ចាស់ប្រាប់នាង មុខ​ជាសម្រេចមិនខាន»។ ពេលនោះ នាងម៉ារីថ្លែងឡើងថា៖ «ព្រលឹងខ្ញុំសូមលើកតម្កើងព្រះអម្ចាស់ ខ្ញុំមានចិត្តអំណរយ៉ាងខ្លាំង ព្រោះព្រះជា​ម្ចាស់ជាព្រះសង្គ្រោះរបស់ខ្ញុំ ព្រះអង្គទតមើលមកភាពទន់ទាបនៃអ្នកបម្រើរ​បស់ព្រះអង្គ​ អំណឹះតទៅ មនុស្សគ្រប់ជំនាន់នឹងពោល​ថា ខ្ញុំជាអ្នកមានសុភមង្គលពិតមែន ព្រះដ៏មានឫទ្ធានុភាពបា​នសម្តែងការប្រសើរអស្ចារ្យចំពោះរូបខ្ញុំ។ ព្រះនាមរបស់ព្រះអង្គពិតជាវិសុទ្ធមែន! ទ្រង់មានព្រះហឫទ័យមេត្តាករុណាដល់អស់អ្នកដែលកោតខ្លាចព្រះអង្គនៅគ្រប់ជំនាន់តរៀតទៅ ទ្រង់សម្តែងឫទ្ធិបារមីកំចាត់មនុស្សដែលមានចិត្តឆ្មើងឆ្មៃ ទ្រង់ទម្លាក់អ្នកកាន់អំណាចចុះពីតំណែង ហើយទ្រង់លើកតម្កើងមនុស្សទន់ទាបឡើង។ ទ្រង់ប្រទានសម្បត្តិយ៉ាងបរិបូណ៌ដល់អស់អ្នកដែលស្រេកឃ្លាន ហើយបណ្តេញពួកអ្នកមានឱ្យត្រឡប់ទៅវិញដោយដៃទទេ។ ព្រះអង្គបានជួបប្រជារាស្ត្រអ៊ីស្រាអែលជាអ្នកបម្រើរបស់ព្រះអង្គ ហើយតែងតែសម្តែងព្រះហឫទ័យមេត្តាករុណាដល់លោកអប្រាហាំ និងពូជពង្សរបស់លោកជានិច្ចតរៀងទៅ ដូចទ្រង់បានសន្យាជាមួយបុព្វបុរសរបស់យើងឥតភ្លេចសោះឡើយ»។ នាងម៉ារីបានស្នាក់នៅជាមួយនាងអេលីសាបិតអស់​រយៈពេលប្រមាណបីខែ ទើបនាងត្រឡប់ទៅផ្ទះវិញ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គគាប់ព្រះហឫទ័យនឹងនាងម៉ារីដែលប្រញាប់ប្រញាល់ទៅសួរសុខទុក្ខនាងអេលីសាបិត។ សូមទ្រង់ព្រះមេត្តាទទួលសក្ការបូជាដែលយើងខ្ញុំសូមថ្វាយនៅថ្ងៃនេះ។ សូមប្រោសយើងខ្ញុំឱ្យខិតខំយកចិត្តទុកដាក់នឹងអ្នកដ៏ទៃផង។

បពិត្រព្រះបិតាដ៏វិសុទ្ធបំផុត! ព្រះអង្គជាព្រះជាម្ចាស់ប្រកបដោយតេជានុភាព និងដែលមានព្រះជន្មគង់នៅអស់កល្បជានិច្ច។ នៅថ្ងៃយើងខ្ញុំនាំគ្នាគោរពព្រះនាងម៉ារី យើងខ្ញុំមានបំណងលើកតម្កើង កោតសសើរព្រះអង្គ។ ព្រះនាងមានគភ៌ ដោយព្រះវិញ្ញាណយាងមកគ្របបាំងព្រះនាង។ ព្រះនាងរក្សាទុកកិត្តិយសជាព្រហ្មចារិនីជាដរាប ហើយព្រះនាងបានប្រសូតពន្លឺដែលស្ថិតនៅអស់កល្បជានិច្ច គឺព្រះយេស៊ូគ្រីស្តជាព្រះអម្ចាស់យើងខ្ញុំ។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គល ដើម្បី​លើតម្កើងព្រះអង្គ ដោយសូរស័ព្ទតែមួយថា៖ “ព្រះដ៏វិសុទ្ធ”

បពិត្រព្រះជាម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងព្រះអង្គ រួមជាមួយព្រះសហគមន៍ទាំងមូល​ ដ្បិតព្រះអង្គ បានប្រព្រឹត្តស្នាព្រះហស្ដដ៏អស្ចារ្យ ដើម្បីសង្គ្រោះមនុស្សលោក។ ដូចលោកយ៉ូហានបានត្រេកអរដោយទទួលស្គាល់ព្រះគ្រីស្តមុនទ្រង់ប្រសូតយ៉ាងណា សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យទទួលស្គាល់ព្រះអង្គ ដែលគង់នៅជាមួយយើងខ្ញុំ ជារៀងរាល់ថ្ងៃយ៉ាងនេះដែរ។

157 Views

Theme: Overlay by Kaira