- សុក្រ - បៃតង - រដូវធម្មតា
- ស - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ
- សៅរ៍ - បៃតង - រដូវធម្មតា
- អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ស - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
- អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
- អង្គារ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- ស - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - រដូវធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- ស - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
- សុក្រ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - បៃតង - រដូវធម្មតា
- ស - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
- អាទិត្យ - ស - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក - ចន្ទ - បៃតង - រដូវធម្មតា
- ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
- អង្គារ - បៃតង - រដូវធម្មតា
- ពុធ - បៃតង - រដូវធម្មតា
- ព្រហ - បៃតង - រដូវធម្មតា
- សុក្រ - បៃតង - រដូវធម្មតា
- សៅរ៍ - បៃតង - រដូវធម្មតា
- ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
- ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០១ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- អង្គារ - ស្វ - រដូវរង់ចាំ
- ស -សន្ដហ្វ្រង់ស្វ័រ សាវីយេ - ពុធ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាន នៅដាម៉ាសហ្សែនជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - ព្រហ - ស្វ - រដូវរង់ចាំ
- សុក្រ - ស្វ - រដូវរង់ចាំ
- ស- សន្ដនីកូឡាស ជាអភិបាល - សៅរ៍ - ស្វ -រដូវរង់ចាំ
- ស - សន្ដអំប្រូស ជាអភិបាល និងជាគ្រូបាធ្យានៃព្រះសហគមន៍ - ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០២ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ស - បុណ្យព្រះនាងព្រហ្មចារិនីម៉ារីមិនជំពាក់បាប
- ស - សន្ដយ៉ូហាន ឌីអេហ្គូ គូអូត្លាតូអាស៊ីន - អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស្វ - រដូវរង់ចាំ
- ស - សន្ដដាម៉ាសទី១ ជាសម្ដេចប៉ាប - ព្រហ - ស្វ - រដូវរង់ចាំ
- ស - ព្រះនាងព្រហ្មចារិនីម៉ារី នៅហ្គ័រដាឡូពេ - សុក្រ - ស្វ - រដូវរង់ចាំ
- ក្រហ - សន្ដីលូស៊ីជាព្រហ្មចារិនី និងជាមរណសាក្សី - សៅរ៍ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាននៃព្រះឈើឆ្កាង ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - ថ្ងៃអាទិត្យ - ផ្កាឈ - អាទិត្យទី០៣ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ក្រហ - ជនដ៏មានសុភមង្គលទាំង៧ នៅប្រទេសថៃជាមរណសាក្សី - អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស្វ - រដូវរង់ចាំ
- ព្រហ - ស្វ - រដូវរង់ចាំ
- សុក្រ - ស្វ - រដូវរង់ចាំ
- សៅរ៍ - ស្វ - រដូវរង់ចាំ
- ស - សន្ដសិលា កានីស្ស ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍ - ថ្ងៃអាទិត្យ - ស្វ - អាទិត្យទី០៤ ក្នុងរដូវរង់ចាំ
- ចន្ទ - ស្វ - រដូវរង់ចាំ
- ស - សន្ដយ៉ូហាន នៅកាន់ទីជាបូជាចារ្យ - អង្គារ - ស្វ - រដូវរង់ចាំ
- ពុធ - ស - បុណ្យលើកតម្កើងព្រះយេស៊ូប្រសូត
- ព្រហ - ក្រហ - សន្តស្តេផានជាមរណសាក្សី
- សុក្រ - ស - សន្តយ៉ូហានជាគ្រីស្តទូត
- សៅរ៍ - ក្រហ - ក្មេងដ៏ស្លូតត្រង់ជាមរណសាក្សី
- ថ្ងៃអាទិត្យ - ស - អាទិត្យសប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- ស - បុណ្យគ្រួសារដ៏វិសុទ្ធរបស់ព្រះយេស៊ូ - ចន្ទ - ស- សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- អង្គារ - ស- សប្ដាហ៍បុណ្យព្រះយេស៊ូប្រសូត
- ស- សន្ដស៊ីលវេស្ទឺទី១ ជាសម្ដេចប៉ាប
- ពុធ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- ស - បុណ្យគោរពព្រះនាងម៉ារីជាមាតារបស់ព្រះជាម្ចាស់
- ព្រហ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- សន្ដបាស៊ីលដ៏ប្រសើរឧត្ដម និងសន្ដក្រេក័រ - សុក្រ - ស - រដូវបុណ្យព្រះយេស៊ូប្រសូត
- ព្រះនាមដ៏វិសុទ្ធរបស់ព្រះយេស៊ូ
- សៅរ៍ - ស - រដូវបុណ្យព្រះយេស៊ុប្រសូត
- អាទិត្យ - ស - បុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- ចន្ទ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- អង្គារ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- ស - សន្ដរ៉ៃម៉ុង នៅពេញ៉ាហ្វ័រ ជាបូជាចារ្យ - ពុធ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- ព្រហ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- សុក្រ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- សៅរ៍ - ស - ក្រោយបុណ្យព្រះយេស៊ូសម្ដែងព្រះអង្គ
- អាទិត្យ - ស - បុណ្យព្រះអម្ចាស់យេស៊ូទទួលពិធីជ្រមុជទឹក
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ៊ីឡែរ - អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអង់ទន ជាចៅអធិការ - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
-ក្រហម - សន្ដហ្វាប៊ីយ៉ាំង ឬ សន្ដសេបាស្យាំង - អង្គារ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដីអាញេស
- ពុធ - បៃតង- ថ្ងៃធម្មតា
- សន្ដវ៉ាំងសង់ ជាឧបដ្ឋាក
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដហ្វ្រង់ស្វ័រ នៅសាល - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដប៉ូលជាគ្រីស្ដទូត - អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៣ ក្នុងរដូវធម្មតា
- ស - សន្ដធីម៉ូថេ និងសន្ដទីតុស - ចន្ទ - បៃតង - ថ្ងៃធម្មតា
- សន្ដីអន់សែល មេរីស៊ី - អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដថូម៉ាស នៅអគីណូ
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហាន បូស្កូ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ- ស - បុណ្យថ្វាយព្រះឱរសយេស៊ូនៅក្នុងព្រះវិហារ
- ថ្ងៃអាទិត្យទី៤ ក្នុងរដូវធម្មតា - ចន្ទ - បៃតង - ថ្ងៃធម្មតា
-ក្រហម - សន្ដប្លែស ជាអភិបាល និងជាមរណសាក្សី ឬ សន្ដអង់ហ្សែរ ជាអភិបាលព្រះសហគមន៍
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីវេរ៉ូនីកា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ក្រហម - សន្ដីអាហ្កាថ ជាព្រហ្មចារិនី និងជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដប៉ូល មីគី និងសហជីវិន ជាមរណសាក្សីនៅប្រទេសជប៉ុជ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយេរ៉ូម អេមីលីយ៉ាំងជាបូជាចារ្យ ឬ សន្ដីយ៉ូសែហ្វីន បាគីតា ជាព្រហ្មចារិនី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីស្កូឡាស្ទិក ជាព្រហ្មចារិនី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬព្រះនាងម៉ារីបង្ហាញខ្លួននៅក្រុងលួរដ៍
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដស៊ីរីល ជាបព្វជិត និងសន្ដមេតូដជាអភិបាលព្រះសហគមន៍
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដទាំងប្រាំពីរជាអ្នកបង្កើតក្រុមគ្រួសារបម្រើព្រះនាងម៉ារី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដីប៊ែរណាដែត ស៊ូប៊ីរូស
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដសិលា ដាម៉ីយ៉ាំងជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - អាសនៈសន្ដសិលា ជាគ្រីស្ដទូត
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
- ក្រហម - សន្ដប៉ូលីកាព ជាអភិបាល និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង- ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដកាស៊ីមៀរ - ពុធ - ស្វ - បុណ្យរោយផេះ
- ព្រហ - ស្វ - ក្រោយថ្ងៃបុណ្យរោយផេះ
- សុក្រ - ស្វ - ក្រោយថ្ងៃបុណ្យរោយផេះ
- ក្រហម - សន្ដីប៉ែរពេទុយអា និងសន្ដីហ្វេលីស៊ីតា ជាមរណសាក្សី - សៅរ៍ - ស្វ - ក្រោយថ្ងៃបុណ្យរោយផេះ
- ស - សន្ដយ៉ូហាន ជាបព្វជិតដែលគោរពព្រះជាម្ចាស់ - អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី១ ក្នុងរដូវសែសិបថ្ងៃ
- ស - សន្ដីហ្វ្រង់ស៊ីស្កា ជាបព្វជិតា និងអ្នកក្រុងរ៉ូម
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី២ ក្នុងរដូវសែសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដប៉ាទ្រីក ជាអភិបាលព្រះសហគមន៍ - អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស៊ីរីល ជាអភិបាលក្រុងយេរូសាឡឹម និងជាគ្រូបាធ្យាយព្រះសហគមន៍ - ពុធ - ស - សន្ដយ៉ូសែប ជាស្វាមីព្រះនាងព្រហ្មចារិនីម៉ារ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៣ ក្នុងរដូវសែសិបថ្ងៃ
- សន្ដទូរីប៉ីយូ ជាអភិបាលព្រះសហគមន៍ ម៉ូហ្ក្រូវេយ៉ូ - ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស - បុណ្យទេវទូតជូនដំណឹងអំពីកំណើតព្រះយេស៊ូ
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៤ ក្នុងរដូវសែសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដហ្វ្រង់ស្វ័រមកពីភូមិប៉ូឡា ជាឥសី
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដអ៊ីស៊ីដ័រ ជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដវ៉ាំងសង់ហ្វេរីយេ ជាបូជាចារ្យ
- អាទិត្យ - ស្វ - ថ្ងៃអាទិត្យទី៥ ក្នុងរដូវសែសិបថ្ងៃ
- ចន្ទ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដយ៉ូហានបាទីស្ដ ដឺឡាសាល ជាបូជាចារ្យ
- អង្គារ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស្ដានីស្លាស ជាអភិបាល និងជាមរណសាក្សី
- ពុធ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដម៉ាតាំងទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
- ព្រហ - ស្វ - រដូវសែសិបថ្ងៃ
- សុក្រ - ស្វ - រដូវសែសិបថ្ងៃ
- ស - សន្ដស្ដានីស្លាស
- សៅរ៍ - ស្វ - រដូវសែសិបថ្ងៃ
- អាទិត្យ - ក្រហម - បុណ្យហែស្លឹក លើកតម្កើងព្រះអម្ចាស់រងទុក្ខលំបាក
- ចន្ទ - ស្វ - ថ្ងៃចន្ទពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-មហាសង្រ្កាន្ដ
- អង្គារ - ស្វ - ថ្ងៃអង្គារពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-វារៈវ័នបត
- ពុធ - ស្វ - ថ្ងៃពុធពិសិដ្ឋ
- ស - បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ-ថ្ងៃឡើងស័ក
- ព្រហ - ស - ថ្ងៃព្រហស្បត្ដិ៍ពិសិដ្ឋ (ព្រះអម្ចាស់ជប់លៀងក្រុមសាវ័ក)
- សុក្រ - ក្រហម - ថ្ងៃសុក្រពិសិដ្ឋ (ព្រះអម្ចាស់សោយទិវង្គត)
- សៅរ៍ - ស - ថ្ងៃសៅរ៍ពិសិដ្ឋ (រាត្រីបុណ្យចម្លង)
- អាទិត្យ - ស - ថ្ងៃបុណ្យចម្លងដ៏ឱឡារិកបំផុង (ព្រះអម្ចាស់មានព្រះជន្មរស់ឡើងវិញ)
- ចន្ទ - ស - សប្ដាហ៍បុណ្យចម្លង
- ស - សន្ដអង់សែលម៍ ជាអភិបាល និងជាគ្រូបាធ្យាយ
- អង្គារ - ស - សប្ដាហ៍បុណ្យចម្លង
- ពុធ - ស - សប្ដាហ៍បុណ្យចម្លង
- ក្រហម - សន្ដហ្សក ឬសន្ដអាដាលប៊ឺត ជាមរណសាក្សី
- ព្រហ - ស - សប្ដាហ៍បុណ្យចម្លង
- ក្រហម - សន្ដហ្វីដែល នៅភូមិស៊ីកម៉ារិនហ្កែន ជាបូជាចារ្យ និងជាមរណសាក្សី
- សុក្រ - ស - សប្ដាហ៍បុណ្យចម្លង
- ស - សន្ដម៉ាកុស អ្នកនិពន្ធព្រះគម្ពីរដំណឹងល្អ
- សៅរ៍ - ស - សប្ដាហ៍បុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី២ ក្នុងរដូវបុណ្យចម្លង (ព្រះហឫទ័យមេត្ដាករុណា)
- ចន្ទ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដសិលា សាណែល ជាបូជាចារ្យ និងជាមរណសាក្សី
- ស - ឬ សន្ដល្វីស ម៉ារី ហ្គ្រីនៀន ជាបូជាចារ្យ
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដីកាតារីន ជាព្រហ្មចារិនី នៅស្រុកស៊ីយ៉ែន និងជាគ្រូបាធ្យាយព្រះសហគមន៍
- ពុធ - ស - រដូវបុណ្យចម្លង
- ស - សន្ដពីយូសទី៥ ជាសម្ដេចប៉ាប
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដយ៉ូសែប ជាពលករ
- សុក្រ - ស - រដូវបុណ្យចម្លង
- ស - សន្ដអាថាណាស ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដភីលីព និងសន្ដយ៉ាកុបជាគ្រីស្ដទូត - អាទិត្យ - ស - ថ្ងៃអាទិត្យទី៣ ក្នុងរដូវធម្មតា
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៤ ក្នុងរដូវធម្មតា
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - សន្ដណេរ៉េ និងសន្ដអាគីឡេ
- ក្រហម - ឬសន្ដប៉ង់ក្រាស ជាមរណសាក្សី
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - ព្រះនាងម៉ារីនៅហ្វាទីម៉ា - ពុធ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាធីយ៉ាស ជាគ្រីស្ដទូត
- ព្រហ - ស - រដូវបុណ្យចម្លង
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៥ ក្នុងរដូវធម្មតា
- ក្រហម - សន្ដយ៉ូហានទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី
- ចន្ទ - ស - រដូវបុណ្យចម្លង
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដប៊ែរណាដាំ នៅស៊ីយែនជាបូជាចារ្យ - ពុធ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដគ្រីស្ដូហ្វ័រ ម៉ាហ្គាលែន ជាបូជាចារ្យ និងសហការី ជាមរណសាក្សីនៅម៉ិចស៊ិក
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដីរីតា នៅកាស៊ីយ៉ា ជាបព្វជិតា
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - ថ្ងៃអាទិត្យទី៦ ក្នុងរដូវធម្មតា
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - សន្ដហ្វីលីព នេរី ជាបូជាចារ្យ
- អង្គារ - ស - រដូវបុណ្យចម្លង
- ស - សន្ដអូគូស្ដាំង នីកាល់បេរី ជាអភិបាលព្រះសហគមន៍
- ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- ស - សន្ដប៉ូលទី៦ ជាសម្ដេប៉ាប
- សុក្រ - ស - រដូវបុណ្យចម្លង
- សៅរ៍ - ស - រដូវបុណ្យចម្លង
- ស - ការសួរសុខទុក្ខរបស់ព្រះនាងព្រហ្មចារិនីម៉ារី
- អាទិត្យ - ស - បុណ្យព្រះអម្ចាស់យេស៊ូយាងឡើងស្ថានបរមសុខ
- ក្រហម - សន្ដយ៉ូស្ដាំង ជាមរណសាក្សី
- ចន្ទ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដម៉ាសេឡាំង និងសន្ដសិលា ជាមរណសាក្សី
- អង្គារ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដឆាលល្វង់ហ្គា និងសហជីវិន ជាមរណសាក្សីនៅយូហ្គាន់ដា - ពុធ - ស - រដូវបុណ្យចម្លង
- ព្រហ - ស - រដូវបុណ្យចម្លង
- ក្រហម - សន្ដបូនីហ្វាស ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
- សុក្រ - ស - រដូវបុណ្យចម្លង
- ស - សន្ដណ័រប៊ែរ ជាអភិបាលព្រះសហគមន៍
- សៅរ៍ - ស - រដូវបុណ្យចម្លង
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះវិញ្ញាណយាងមក
- ចន្ទ - ស - រដូវបុណ្យចម្លង
- ស - ព្រះនាងព្រហ្មចារិនីម៉ារី ជាមាតានៃព្រះសហគមន៍
- ស - ឬសន្ដអេប្រែម ជាឧបដ្ឋាក និងជាគ្រូបាធ្យាយ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដបារណាបាស ជាគ្រីស្ដទូត
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអន់តន នៅប៉ាឌូជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះត្រៃឯក (អាទិត្យទី១១ ក្នុងរដូវធម្មតា)
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដរ៉ូមូអាល ជាចៅអធិការ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដលូអ៊ីសហ្គូនហ្សាក ជាបព្វជិត
- អាទិត្យ - ស - បុណ្យលើកតម្កើងព្រះកាយ និងព្រះលោហិតព្រះយេស៊ូគ្រីស្ដ
(អាទិត្យទី១២ ក្នុងរដូវធម្មតា)
- ស - ឬសន្ដប៉ូឡាំងនៅណុល
- ស - ឬសន្ដយ៉ូហាន ហ្វីសែរជាអភិបាលព្រះសហគមន៍ និងសន្ដថូម៉ាស ម៉ូរ ជាមរណសាក្សី - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - កំណើតសន្ដយ៉ូហានបាទីស្ដ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យព្រះហឫទ័យមេត្ដាករុណារបស់ព្រះយេស៊ូ
- ស - ឬសន្ដស៊ីរីល នៅក្រុងអាឡិចសង់ឌ្រី ជាអភិបាល និងជាគ្រូបាធ្យាយ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - បុណ្យគោរពព្រះបេះដូដ៏និម្មលរបស់ព្រះនាងម៉ារី
- ក្រហម - សន្ដអ៊ីរេណេជាអភិបាល និងជាមរណសាក្សី
- អាទិត្យ - ក្រហម - សន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត (អាទិត្យទី១៣ ក្នុងរដូវធម្មតា)
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬមរណសាក្សីដើមដំបូងនៅព្រះសហគមន៍ក្រុងរ៉ូម
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដថូម៉ាស ជាគ្រីស្ដទូត - សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីអេលីសាបិត នៅព័រទុយហ្គាល - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអន់ទន ម៉ារីសាក្ការីយ៉ា ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៤ ក្នុងរដូវធម្មតា
- ស - សន្ដីម៉ារីកូរែទី ជាព្រហ្មចារិនី និងជាមរណសាក្សី - ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដអូហ្គូស្ទីនហ្សាវរុង ជាបូជាចារ្យ ព្រមទាំងសហជីវិនជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដបេណេឌិកតូ ជាចៅអធិការ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៥ ក្នុងរដូវធម្មតា
-ស- សន្ដហង់រី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដកាមីលនៅភូមិលេលីស៍ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដបូណាវិនទួរ ជាអភិបាល និងជាគ្រូបាធ្យាយព្រះសហគមន៍
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងម៉ារីនៅលើភ្នំការមែល
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ស - សន្ដអាប៉ូលីណែរ ជាអភិបាល និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដឡូរង់ នៅទីក្រុងប្រិនឌីស៊ី ជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ារីម៉ាដាឡា ជាទូតរបស់គ្រីស្ដទូត
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីប្រ៊ីហ្សីត ជាបព្វជិតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដសាបែលម៉ាកឃ្លូវជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដយ៉ាកុបជាគ្រីស្ដទូត
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីហាណ្ណា និងសន្ដយ៉ូហាគីម ជាមាតាបិតារបស់ព្រះនាងម៉ារី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៧ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ាថា សន្ដីម៉ារី និងសន្ដឡាសា - ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដសិលាគ្រីសូឡូក ជាអភិបាល និងជាគ្រូបាធ្យាយ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអ៊ីញ៉ាស នៅឡូយ៉ូឡា ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអាលហ្វងសូម៉ារី នៅលីកូរី ជាអភិបាល និងជាគ្រូបាធ្យាយ - សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដអឺស៊ែប នៅវែរសេលី ជាអភិបាលព្រះសហគមន៍
- ស - ឬសន្ដសិលាហ្សូលីយ៉ាំងអេម៉ារ ជាបូជាចារ្យ
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៨ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដយ៉ូហានម៉ារីវីយ៉ាណេជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកា សន្ដីម៉ារី
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះអម្ចាស់សម្ដែងរូបកាយដ៏អស្ចារ្យ
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដស៊ីស្ដទី២ ជាសម្ដេចប៉ាប និងសហការីជាមរណសាក្សី
- ស - ឬសន្ដកាយេតាំង ជាបូជាចារ្យ
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដដូមីនិក ជាបូជាចារ្យ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ក្រហម - ឬសន្ដីតេរេសាបេណេឌិកនៃព្រះឈើឆ្កាង ជាព្រហ្មចារិនី និងជាមរណសាក្សី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៩ ក្នុងរដូវធម្មតា
- ក្រហម - សន្ដឡូរង់ ជាឧបដ្ឋាក និងជាមរណសាក្សី
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីក្លារ៉ា ជាព្រហ្មចារិនី
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីយ៉ូហាណា ហ្វ្រង់ស័រដឺហ្សង់តាលជាបព្វជិតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដប៉ុងស្យាង ជាសម្ដេចប៉ាប និងសន្ដហ៊ីប៉ូលីតជាបូជាចារ្យ និងជាមរណសាក្សី
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ក្រហម - សន្ដម៉ាកស៊ីមីលីយាង ម៉ារីកូលបេជាបូជាចារ្យ និងជាមរណសាក្សី
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះអម្ចាស់លើកព្រះនាងម៉ារីឡើងស្ថានបរមសុខ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដស្ទេផាន នៅប្រទេសហុងគ្រី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២០ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដយ៉ូហានអឺដជាបូជាចារ្យ
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដប៊ែរណា ជាចៅអធិការ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដពីយូសទី១០ ជាសម្ដេចប៉ាប
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ព្រះនាងម៉ារី ជាព្រះមហាក្សត្រីយានី
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដីរ៉ូស នៅក្រុងលីម៉ាជាព្រហ្មចារិនី
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២១ ក្នុងរដូវធម្មតា
- ស - សន្ដបារថូឡូមេ ជាគ្រីស្ដទូត
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- ស - ឬសន្ដលូអ៊ីស ជាមហាក្សត្រប្រទេសបារាំង
- ស - ឬសន្ដយ៉ូសែបនៅកាឡាសង់ ជាបូជាចារ្យ
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដីម៉ូនិក
- ព្រហ - បៃតង - ថ្ងៃធម្មតា
- ស - សន្ដអូគូស្ដាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
- សុក្រ - បៃតង - ថ្ងៃធម្មតា
- ស - ទុក្ខលំបាករបស់សន្ដយ៉ូហានបាទីស្ដ
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី២២ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
- ចន្ទ - បៃតង - ថ្ងៃធម្មតា
- អង្គារ - បៃតង - ថ្ងៃធម្មតា
- ពុធ - បៃតង - ថ្ងៃធម្មតា
- ព្រហ - បៃតង - ថ្ងៃធម្មតា
- សុក្រ - បៃតង - ថ្ងៃធម្មតា
- សៅរ៍ - បៃតង - ថ្ងៃធម្មតា
- អាទិត្យ - បៃតង - ថ្ងៃអាទិត្យទី១៦ ក្នុងរដូវធម្មតា
ថ្ងៃអាទិត្យ
បុណ្យព្រះអម្ចាស់យេស៊ូ
យាងឡើងស្ថានបរមសុខ
«ឆ្នាំខ»
ពណ៌ស
ថ្ងៃអាទិត្យ ទី១២ ខែឧសភា ឆ្នាំ២០២៤
ពាក្យលំនាំ
(អ្នកអានពាក្យលំនាំនេះគឺអ្នកផ្សេងពីអ្នកប្រកាសព្រះបន្ទូល)
ព្រះជាម្ចាស់បានតើនព្រះយេស៊ូឱ្យភ្ញាក់ឡើងពីចំណោមមនុស្សស្លាប់ហើយ! គឺលោកយេស៊ូដែលជាមនុស្សដូចយើង ជាមនុស្សដែលស្លាប់យ៉ាងសែនអាម៉ាសដូចចោរឧក្រិដ្ឋ លោកទទួលព្រះជន្មថ្មីហើយ គឺលោកទទួលព្រះជន្មផ្ទាល់របស់ព្រះជាម្ចាស់។ គ្រីស្តបរិស័ទដើមដំបូងតែងពន្យល់សេចក្តីនេះ ដោយថ្លែងថា ព្រះជាម្ចាស់បានលើកព្រះយេស៊ូឡើង ព្រះអង្គប្រទានសេចក្តីរុងរឿងឱ្យលោកយេស៊ូ ឱ្យលោកគង់ខាងស្តាំព្រះអង្គ ព្រះជាម្ចាស់តែងតាំងលោកជាព្រះគ្រីស្ត និងជាព្រះអម្ចាស់។ ពាក្យទាំងនេះមានអត្ថន័យតែមួយ។
លោកលូកាប្រកាសជំនឿរបស់ព្រះសហគមន៍តែមួយនេះ ដោយរៀបរាប់រឿងមួយជានិមិត្តរូប គឺថា ព្រះជាម្ចាស់លើកព្រះយេស៊ូឡើងលើមេឃឱ្យចូលក្នុងពពក ជាវត្តមានរបស់ព្រះជាម្ចាស់។ លោកចែងដូចជាព្រឹត្តិការណ៍មួយដែលកើតឡើង ៤០ថ្ងៃក្រោយព្រះអង្គទទួលព្រះជន្មថ្មីដ៏ពេញលេញ បានសេចក្តីថា ក្រោយពីព្រះអង្គអប់រំក្រុមសាវ័កអំពីវត្តមានថ្មីរបស់ព្រះអង្គជាមួយគេ។ សព្វថ្ងៃ យើងក៏ដូចក្រុមសាវ័កដែរ គឺយើងលែងឃើញព្រះយេស៊ូទៀតហើយ តែយើងជឿជាក់ថា ព្រះអង្គជាព្រះអម្ចាស់ ទ្រង់គង់នៅជាមួយយើងជានិច្ច ទ្រង់កំពុងតែយាងមកក្នុងលោកនេះជារៀងរាល់ថ្ងៃ។
ពាក្យអធិដ្ឋានពេលចូល
បពិត្រព្រះជាម្ចាស់! នៅថ្ងៃនេះ ព្រះអង្គលើកតម្កើងព្រះគ្រីស្តឱ្យបានខ្ពស់ជាងអ្វីៗទាំងអស់! ដោយព្រះអង្គលើកព្រះយេស៊ូជាមនុស្សដូចយើងខ្ញុំឱ្យឡើងស្ថានបរមសុខ ព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំជាមនុស្សបានជ័យជំនះលើសេចក្តីស្លាប់ហើយ! ព្រះគ្រីស្តយាងចូលស្ថានបរមសុខមុនយើងខ្ញុំ ដើម្បីរៀបចំកន្លែងឱ្យយើងខ្ញុំ។ សូមទ្រង់ព្រះមេត្តាប្រោសពង្រឹងជំនឿ និងសេចក្តីសង្ឃឹមរបស់យើងខ្ញុំផង។
អត្ថបទទី១៖ សូមថ្លែងព្រះគម្ពីរកិច្ចការរបស់គ្រីស្តទូត កក ១,១-១១
សូមជម្រាបមកឯកឧត្តមថេអូភីល សូមជ្រាប!។ ក្នុងសៀវភៅទីមួយ ខ្ញុំបានរៀបរាប់អំពីកិច្ចការទាំងប៉ុន្មានដែលព្រះយេស៊ូបានធ្វើ និងអំពីសេចក្តីទាំងប៉ុន្មានដែលព្រះអង្គបានបង្រៀន តាំងពីដើមរៀងមក រហូតដល់ថ្ងៃព្រះជាម្ចាស់លើកព្រះអង្គឡើងទៅ គឺបន្ទាប់ពីព្រះអង្គបានផ្តែផ្តាំដល់ក្រុមគ្រីស្តទូតដែលព្រះអង្គបានជ្រើសរើស ដោយព្រះវិញ្ញាណដ៏វិសុទ្ធ។ ក្រោយពេលរងទុក្ខលំបាករួចហើយ ព្រះយេស៊ូបានបង្ហាញព្រះអង្គតាមរបៀបផ្សេងៗឱ្យគ្រីស្តទូតទាំងនោះឃើញថា ព្រះអង្គមានព្រះជន្មគង់នៅ។ ព្រះអង្គបានឱ្យគេឃើញអស់រយៈពេលសែសិបថ្ងៃ ព្រមទាំងមានព្រះបន្ទូលអំពីព្រះរាជ្យរបស់ព្រះជាម្ចាស់ផង។ ពេលព្រះអង្គកំពុងសោយព្រះស្ងោយជាមួយក្រុមគ្រីស្តទូត ទ្រង់បានហាមគេមិនឱ្យចេញទៅណាឆ្ងាយពីក្រុងយេរូសាឡឹមឡើយ គឺត្រូវរង់ចាំទទួលព្រះវិញ្ញាណតាមព្រះបន្ទូលសន្យារបស់ព្រះបិតា ដូចខ្ញុំបានប្រាប់អ្នករាល់គ្នារួចមកហើយថា លោកយ៉ូហានបានធ្វើពិធីជ្រមុជក្នុងទឹក ប៉ុន្តែ នៅប៉ុន្មានថ្ងៃទៀត អ្នករាល់គ្នានឹងទទួលពិធីជ្រមុជដោយព្រះវិញ្ញាណដ៏វិសុទ្ធវិញ។ ពេលនោះ ក្រុមគ្រីស្តទូតនៅជុំគ្នា គេទូលសួរព្រះយេស៊ូថា៖ «បពិត្រព្រះអម្ចាស់! តើព្រះអង្គនឹងតែងតាំងព្រះរាជ្យសម្រាប់អ៊ីស្រាអែលឡើងវិញនៅពេលនេះឬ?»។ ព្រះអង្គមានព្រះបន្ទូលតបទៅគេវិញថា៖ «ត្រង់ឯពេលវេលា និងពេលកំណត់ដែលព្រះបិតាបានកំណត់ទុកដោយអំណាចព្រះអង្គផ្ទាល់នោះ អ្នករាល់គ្នាមិនបាច់ដឹងទេ។ ប៉ុន្តែ អ្នករាល់គ្នានឹងទទួលឫទ្ធានុភាពមួយ គឺឫទ្ធានុភាពនៃព្រះវិញ្ញាណដ៏វិសុទ្ធមកសណ្ឋិតលើអ្នករាល់គ្នា។ ដូច្នេះ អ្នករាល់គ្នានឹងធ្វើជាសាក្សីរបស់ខ្ញុំនៅក្នុងក្រុងយេរូសាឡឹម ក្នុងស្រុកយូដាទាំងមូល ក្នុងស្រុកសាម៉ារី និងរហូតដល់ស្រុកដាច់ស្រយាលនៃផែនដី»។
លុះព្រះយេស៊ូមានព្រះបន្ទូលដូច្នោះរួចហើយ ហើយនៅពេលដែលក្រុមគ្រីស្តទូតកំពុងតែមើលព្រះអង្គនោះ ព្រះជាម្ចាស់ក៏លើកព្រះអង្គឡើងទៅលើមេឃ ព្រមទាំងមានពពកមកបាំងព្រះអង្គបាត់ពីភ្នែកគេទៅ។ កាលពួកគេកំពុងតែសម្លឹងមើលទៅលើមេឃ នៅពេលព្រះអង្គយាងឡើងទៅនោះ ស្រាប់តែមានបុរសពីរនាក់ស្លៀកសពាក់សចូលមកជិតគេពោលថា៖ «អ្នកស្រុកាលីឡេអើយ! ហេតុដូចម្តេចបានជាអ្នករាល់គ្នានៅតែឈរសម្លឹងមើលទៅលើមេឃដូច្នេះ?។ ព្រះយេស៊ូនោះ ព្រះជាម្ចាស់បានលើកពីកណ្តាលចំណោមអ្នករាល់គ្នាឡើងទៅមេឃ ហើយព្រះអង្គនឹងយាងមកតាមរបៀបដូចដែលអ្នករាល់គ្នាបានឃើញទ្រង់យាងឡើងទៅដែរ»។
ទំនុកតម្កើងលេខ ៤៧ (៤៦), ២.៣.៦-៩ បទកាកគិ
២ | ឱ!ជនទាំងឡាយ | ចូរអរសប្បាយ | ទះដៃអបអរ |
ច្រៀងលើកតម្កើង | ព្រះម្ចាស់បវរ | ទទួលអំណរ | |
ដោយចិត្តរីករាយ | ។ | ||
៣ | ដ្បិតព្រះអម្ចាស់ | ព្រះខ្ពង់ខ្ពស់ណាស់ | គួរស្ញប់ស្ញែងក្រៃ |
ព្រោះតែព្រះអង្គ | ជាមហាក្សត្រថ្លៃ | ឧត្តមប្រពៃ | |
លើដីទាំងអស់ | ។ | ||
៦ | ព្រះអម្ចាស់យាង | ឡើងក្រោមសូរសៀង | ខ្ញៀវខ្ញាអនេក |
ទ្រង់យាងទៅខ្ពស់ | ឥតមានរារែក | អមដោយសម្រែក | |
សូរត្រែតន្ដ្រី | ។ | ||
៧ | ចូរយើងនាំគ្នា | រូតរះម្នីម្នា | ថ្វាយពរសិរី |
ព្រះជាអម្ចាស់ | រុងរឿងពេកក្រៃ | ស្មូតលាយតន្រ្តី | |
ថ្វាយព្រះនៃយើង | ។ | ||
៨ | ដ្បិតព្រះអង្គជា | ព្រះមហាក្សត្រា | វិសេសថ្កុំថ្កើង |
នៅលើផែនដី | ជាព្រះនៃយើង | ចូរនាំគ្នាថ្កើង | |
ស្មូតកំណាព្យថ្វាយ | ។ | ||
៩ | ព្រះម្ចាស់គ្រងរាជ្យ | ពេញដោយអំណាច | លើជាតិជិតឆ្ងាយ |
គង់លើបល្ល័ង្ក | ឥតបីនឿយណាយ | វិសុទ្ធពេកក្រៃ | |
រាស្រ្តបានសុខសាន្ត | ។ |
អត្ថបទទី២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងអេភេសូ អភ ៤,១-១៦ (ឬយ៉ាងខ្លី ៤,១-៧ .១១-១៦)
បងប្អូនជាទីស្រឡាញ់!
ខ្ញុំដែលជាប់ឃុំឃាំង សូមដាស់តឿនបងប្អូនក្នុងព្រះនាមព្រះអម្ចាស់ថា ដោយព្រះជាម្ចាស់បានត្រាស់ហៅបងប្អូន ចូររស់នៅឱ្យបានសមរម្យនឹងការត្រាស់ហៅនោះទៅ។ ចូរបន្ទាបខ្លួន មានចិត្តស្លូតបូត និងចេះអត់ធ្មត់ ព្រមទាំងទ្រាំទ្រគ្នាទៅវិញទៅមកដោយសេចក្តីស្រឡាញ់។ ចូរយកចិត្តទុកដាក់រក្សាឯកភាពដែលមកពីព្រះវិញ្ញាណ ដោយយកសេចក្តីសុខសាន្តធ្វើជាចំណងប្រាស្រ័យទាក់ទងគ្នា។ ព្រះកាយមានតែមួយ ហើយព្រះវិញ្ញាណក៏មានតែមួយ ដូចព្រះជាម្ចាស់បានត្រាស់ហៅបងប្អូនឱ្យមានសេចក្តីសង្ឃឹមតែមួយនោះដែរ។ ព្រះអម្ចាស់មានតែមួយ ជំនឿមានតែមួយ ពិធីជ្រមុជទឹកមានតែមួយ។ ព្រះជាម្ចាស់មានតែមួយ ព្រះអង្គជាព្រះបិតា របស់មនុស្សទាំងអស់ ព្រះអង្គខ្ពង់ខ្ពស់លើសអ្វីៗទាំងអស់ ហើយព្រះអង្គធ្វើការតាមរយៈមនុស្សទាំងអស់ និងសណ្ឋិតនៅក្នុងមនុស្សទាំងអស់។ ព្រះអង្គបានប្រណីសន្តោសយើងម្នាក់ៗតាមកម្រិតព្រះអំណោយទានដែលព្រះគ្រីស្តប្រទានមកយើង។ ហេតុនេះហើយ បានជាមានថ្លែងទុកថា “ព្រះអង្គបានយាងឡើងទៅស្ថានខ្ពស់ ព្រះអង្គបាននាំពួកជាប់ជាឈ្លើយទៅជាមួយ ហើយព្រះអង្គប្រទានព្រះ អំណោយទានផ្សេងៗដល់មនុស្សលោក”។ ពាក្យថា “យាងឡើងទៅ” នោះ បានសេចក្តីថាដូចម្តេច? គឺបានសេចក្តីថា ព្រះអង្គបានយាងចុះមកផែនដីដ៏ទាបនេះជាមុនសិន។ ព្រះអង្គដែលបានយាងចុះមកនោះ ជាព្រះអង្គដែលបានយាងឡើងទៅទីដ៏ខ្ពស់បំផុតនៃស្ថានបរមសុខ ដើម្បីបំពេញអ្វីៗទាំងអស់។ គឺព្រះអង្គហើយដែលបានប្រទានឱ្យអ្នកខ្លះមានមុខងារជាគ្រីស្តទូត ឱ្យអ្នកខ្លះថ្លែងព្រះបន្ទូល អ្នកខ្លះប្រកាសដំណឹងល្អ អ្នកខ្លះជាគង្វាល និងអ្នកខ្លះទៀតជាអ្នកបង្រៀន ដើម្បីរៀបចំប្រជាជនដ៏វិសុទ្ធឱ្យបំពេញមុខងារបម្រើ និងកសាងព្រះកាយរបស់ព្រះគ្រីស្តឡើង រហូតដល់យើងទាំងអស់រួមគ្នា មានជំនឿតែមួយ មានគំនិតតែមួយ ក្នុងការស្គាល់ព្រះបុត្រារបស់ព្រះជាម្ចាស់ និងទៅជាមនុស្សពេញវ័យឡើងដល់កំពស់របស់ព្រះគ្រីស្ត ដែលបំពេញអ្វីៗទាំងអស់។ ដូច្នេះ យើងមិនមែនជាកូនក្មេងដែលរេរា ត្រូវខ្យល់នៃគោលលទ្ធិនានាផាត់ចុះផាត់ឡើងនោះទៀតឡើយ ហើយក៏លែងចាញ់បោក ឬចាញ់កលល្បិចមនុស្សដែលពូកែនាំឱ្យវង្វេងនោះទៀតដែរ។ ផ្ទុយទៅវិញ បើយើងប្រព្រឹត្តតាមសេចក្តីពិតដោយចិត្តស្រឡាញ់ យើងនឹងបានចម្រើនឡើងគ្រប់វិស័យទាំងអស់ឆ្ពោះទៅកាន់ព្រះគ្រីស្តជាសិរសា គឺព្រះអង្គហើយដែលធ្វើឱ្យព្រះកាយទាំងមូលបានផ្គុំគ្នា និងភ្ជាប់គ្នាឡើងយ៉ាងមាំ ដោយសារសន្លាក់ឆ្អឹងទាំងប៉ុន្មានដែលបម្រើព្រះកាយ តាមកម្រិតសមត្ថភាពរបស់សរីរាង្គនីមួយៗ ដើម្បីឱ្យព្រះកាយនោះចម្រើន និងកសាងឡើងក្នុងសេចក្តីស្រឡាញ់។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ
អាលេលូយ៉ា! អាលេលូយ៉ា!
ព្រះអម្ចាស់យាងឡើង ប្រជាជនស្រែកជ័យឃោសន៍។ ព្រះអង្គយាងឡើងទៅទីដ៏ខ្ពង់ខ្ពស់បំផុត។ អាលេលូយ៉ា!
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ១៦,១៥-២០
ព្រះយេស៊ូដែលក្រោកឈរឡើងពីចំណោមមនុស្សស្លាប់ មានព្រះបន្ទូលទៅកាន់ក្រុមសាវ័កថា៖ «ចូរនាំគ្នាទៅគ្រប់ទីកន្លែងក្នុងពិភពលោក ហើយប្រកាសដំណឹងល្អដល់មនុស្សលោកទាំងអស់ចុះ។ អ្នកណាជឿ ហើយទទួលពិធីជ្រមុជទឹក ព្រះជាម្ចាស់នឹង សង្គ្រោះអ្នកនោះ រីឯអ្នកដែលមិនព្រមជឿនឹងត្រូវទទួលទោស។ អស់អ្នកដែលជឿនឹងធ្វើទីសម្គាល់ទាំងនេះ គឺគេនឹងដេញខ្មោចក្នុងនាមខ្ញុំ គេនិយាយភាសាថ្មី។ ប្រសិនបើគេកាន់ពស់ ឬផឹកអ្វីដែលមានជាតិពុល ក៏គេពុំមានគ្រោះថ្នាក់អ្វីដែរ។ ប្រសិនបើគេដាក់ដៃលើអ្នកជំងឺ អ្នកជំងឺនឹងបានជាសះស្បើយ»។ កាលព្រះអម្ចាស់យេស៊ូមានព្រះបន្ទូលទាំងនេះរួចហើយ ព្រះជាម្ចាស់លើកព្រះអង្គឡើងទៅស្ថានបរមសុខ ឱ្យគង់នៅខាងស្តាំព្រះអង្គ។ ក្រុមសាវ័កនាំគ្នាចេញទៅប្រកាសដំណឹងល្អនៅគ្រប់ទីកន្លែង។ ព្រះអម្ចាស់ធ្វើការរួមជាមួយគេ ទាំងបញ្ជាក់ព្រះបន្ទូល ដោយសម្តែងទីសម្គាល់ផ្សេងៗជាប់ជាមួយផង។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះ ព្រះអង្គលើកតម្កើងព្រះបុត្រាឱ្យគង់នៅខាងស្តាំព្រះអង្គ។ ព្រះបុត្រាក៏ជាតំណាងរបស់មនុស្សលោកទាំងអស់ និងអង្វរព្រះអង្គសម្រាប់យើងខ្ញុំដែរ។ សូមទ្រង់ព្រះមេត្តាទទួលកាយ វាចា ចិត្ត យើងខ្ញុំ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលទ្រង់មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! នៅថ្ងៃនេះ យើងខ្ញុំសូមអរព្រះគុណ និងសូមលើកតម្កើងសិរីរុងរឿងព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្តជាព្រះបុត្រាព្រះអង្គ។ ព្រះអង្គបានលើកព្រះយេស៊ូជាមនុស្សដូចយើងខ្ញុំឡើងទៅស្ថានបរមសុខ។ ព្រះអង្គប្រោសប្រទានឱ្យយើងខ្ញុំមានឋានៈជាបុត្រធីតា ហើយនៅជាមួយព្រះអង្គដែរ។ ព្រះអង្គមិនបោះបង់យើងខ្ញុំទេ គឺទ្រង់ប្រទានព្រះវិញ្ញាណឱ្យស្ថិតនៅជាមួយយើងខ្ញុំជានិច្ច រហូតដល់អវសានកាលនៃពិភពលោក។ ព្រះវិញ្ញាណប្រែចិត្តគំនិតយើងខ្ញុំ ហើយផ្តល់សេចក្តីសង្ឃឹមឱ្យយើងខ្ញុំផង។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់ទេវទូត និងសន្តបុគ្គលទាំងឡាយ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! “
ពាក្យអរព្រះគុណ
បពិត្រព្រះអម្ចាស់ជាព្រះបិតា! នៅថ្ងៃនេះ យើងខ្ញុំសូមអរព្រះគុណព្រះអង្គដែលប្រោសព្រះយេស៊ូជាអម្ចាស់ ឱ្យទទួលសិរីរុងរឿងយ៉ាងអស្ចារ្យនៅស្ថានបរមសុខ។ ព្រះបិតាប្រទានឱ្យយើងខ្ញុំមានសេចក្តីសង្ឃឹមយ៉ាងមោះមុតថា នឹងបានសិរីរុងរឿងដូចព្រះយេស៊ូដែរ។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ សូមឱ្យយើងខ្ញុំរស់នៅស្របតាមជំនឿនេះផង។