- មករា-២០២៦
- កុម្ភៈ-២០២៦
- មីនា-២០២៦
- មេសា-២០២៦
- ឧសភា-២០២៦
- មិថុនា-២០២៦
- កក្តដា-២០២៦
- សីហា-២០២៦
- កញ្ញា-២០២៦
- តុលា-២០២៦
- វិច្ឆិកា-២០២៦
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | ||||
| 4 | 5 | 6 | 7 | 8 | 9 | 10 |
| 11 | 12 | 13 | 14 | 15 | 16 | 17 |
| 18 | 19 | 20 | 21 | 22 | 23 | 24 |
| 25 | 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | 5 | 6 | 7 |
| 8 | 9 | 10 | 11 | 12 | 13 | 14 |
| 15 | 16 | 17 | 18 | 19 | 20 | 21 |
| 22 | 23 | 24 | 25 | 26 | 27 | 28 |
| 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 1 | 2 | 3 | 4 | |||
| 5 | 6 | 7 | 8 | 9 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | |||||
| 03 | 04 | 05 | 06 | 07 | 08 | 09 |
| 10 | 11 | 12 | 13 | 14 | 15 | 16 |
| 17 | 18 | 19 | 20 | 21 | 22 | 23 |
| 24 | 25 | 26 | 27 | 28 | 29 | 30 |
| 31 | ||||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | 06 | |
| 07 | 08 | 09 | 10 | 11 | 12 | 13 |
| 14 | 15 | 16 | 17 | 18 | 19 | 20 |
| 21 | 22 | 23 | 24 | 25 | 26 | 27 |
| 28 | 29 | 30 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | |||
| 05 | 06 | 07 | 08 | 09 | 10 | 11 |
| 12 | 13 | 14 | 15 | 16 | 17 | 18 |
| 19 | 20 | 21 | 22 | 23 | 24 | 25 |
| 26 | 27 | 28 | 29 | 30 | 31 |
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | ||||||
| 02 | 03 | 04 | 05 | 06 | 07 | 08 |
| 09 | 10 | 11 | 12 | 13 | 14 | 15 |
| 16 | 17 | 18 | 19 | 20 | 21 | 22 |
| 23 | 24 | 25 | 26 | 27 | 28 | 29 |
| 30 | 31 | |||||
| អាទិ | ចន្ទ | អង្ការ | ពុធ | ព្រហ | សុក្រ | សៅរ៍ |
| 01 | 02 | 03 | 04 | 05 | ||
| 06 | 07 | 08 | 09 | 10 | 11 | 12 |
| 13 | 14 | 15 | 16 | 17 | 18 | 19 |
| 20 | 21 | 22 | 23 | 24 | 25 | 26 |
| 27 | 28 | 29 | 30 |
ថ្ងៃអាទិត្យ អាទិត្យទី០៥
រដូវអប់រំពិសេស «ឆ្នាំខ»
ពណ៌ស្វាយ
ថ្ងៃអាទិត្យ ទី១៧ ខែមីនា ឆ្នាំ២០២៤
ថ្ងៃអាទិត្យទី៥ ក្នុងរដូវអប់រំពិសេស
ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករំពឹងពីការប្រៀនប្រដៅរបស់ព្យាការីពីដើម។ អស់លោកបានថ្លែងអំពីគម្រោងការដ៏អស្ចារ្យរបស់ព្រះជាម្ចាស់ ដែលសព្វព្រះហប្ញទ័យលើកលែងទោសឱ្យមនុស្សលោក រំដោះគេឱ្យរួចពីចំណងនានា ព្រមទាំងចងសម្ពន្ធមេត្រីជាមួយគេដោយប្រទានព្រះវិញ្ញាណ ជាព្រះជន្មផ្ទាល់របស់ព្រះអង្គឱ្យគេនផង។
ព្រះយេស៊ូយាងមកប្រទានជីវិតថ្មីនេះឱ្យអស់អ្នកជឿ។ ព្រះអង្គយាងមកបង្ហាញព្រះហប្ញទ័យស្រឡាញ់របស់ព្រះបិតា ទ្រង់មិនយាងមកដាក់ទោសមនុស្សទេ។
ក្នុងព្រះសហគមន៍ដែលមានអ្នកទទួលអប់រំជំនឿ ត្រៀមបម្រុងនឹងទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខនេះ ត្រូវអានព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ១១,១-៤៥ សម្រាប់ឆ្នាំ «ក» នៅទំព័រ ៣៤១ ទោះបីជាឆ្នាំ «ខ» និងឆ្នាំ «គ» ក៏ដោយ។
ពាក្យអង្វរនៅពេលចូល
បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យត្រាស់ហៅមនុស្សឱ្យស្គាល់ និងស្រឡាញ់ព្រះអង្គ។ សូមទ្រង់ព្រះមេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំឱ្យស្គាល់ព្រះហប្ញទ័យស្រឡាញ់របស់ព្រះអង្គ។ សូមប្រោសយើងខ្ញុំ ជាពិសេសបងប្អូនដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹកក្នុងបុណ្យចម្លងខាងមុខនេះ ឱ្យទទួលជីវិតថ្មីរួមជាមួយព្រះគ្រីស្ត។
ក្នុងព្រះសហគមន៍ដែលមានអ្នកទទួលអប់រំជំនឿត្រៀមបម្រុងនឹងទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លងខាងមុខនេះ ត្រូវអានព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ១១,១-៤៥ សម្រាប់ឆ្នាំ «ក» នៅទំព័រ ៣៤១ ទោះបីជាឆ្នាំ «ខ» និងឆ្នាំ«គ» ក៏ដោយ។
អត្ថបទទី១ យរ ៣១,៣១-៣៤
ប្រជាជនអ៊ីស្រាអែលបានផ្តាច់សម្ពន្ធមេត្រីទាំងប៉ុន្មាន ដោយសារអំពើបាបរបស់គេ។ ព្រះជាម្ចាស់សន្យាថានឹងចងសម្ពន្ធមេត្រីថ្មីដោយសារព្រះវិញ្ញាណដែលព្រះជន្មផ្ទាល់ របស់ព្រះអង្គ។ ព្រះយេស៊ូដែលប្រសូត្រជាមនុស្សដូចយើង យាងមកចងសម្ពន្ធមេត្រីនេះ។
សូមថ្លែងព្រះគម្ពីរព្យាការីយេរេមី យរ ៣១,៣១-៣៤
ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងចងសម្ពន្ធមេត្រីជាមួយកូនចៅអ៊ីស្រាអែល និងកូនចៅយូដា។ សម្ពន្ធមេត្រីថ្មីនេះ មិនដូចសម្ពន្ធមេត្រីដែលយើងបានចងជាមួយបុព្វបុរសរបស់ពួកគេ នៅគ្រាដែលយើងដឹកដៃបុព្វបុរសនោះនាំចេញពីស្រុកអេស៊ីបមកទេ។ ទោះបីយើងជាម្ចាស់របស់ពួកគេក្តី ក៏ពួកគេផ្តាច់សម្ពន្ធមេត្រីនោះដែរ។ រីឯសម្ពន្ធមេត្រីថ្មីដែលនឹងចងជាមួយកូនចៅអ៊ីស្រាអែលនៅពេលខាងមុខ មានដូចតទៅ ”យើងដាក់វិន័យរបស់យើងនៅក្នុងប្រាជ្ញារបស់ពួកគេ យើងនឹងចារវិន័យនោះក្នុងចិត្តរបស់ពួកគេ យើងនឹងធ្វើជាព្រះរបស់ពួកគេ ហើយពួកគេធ្វើជាប្រជារាស្ត្ររបស់យើង។ គេនឹងលែងបង្រៀនជនរួមជាតិរបស់ខ្លួនគេ ក៏លែងនិយាយប្រាប់បងប្អូនរបស់ខ្លួនថា ”ត្រូវតែស្គាល់ព្រះអម្ចាស់” ទៀតហើយ ព្រោះតាំងពីអ្នកតូចបំផុត រហូតដល់អ្នកធំបំផុត គេនឹងស្គាល់យើងគ្រប់ៗគ្នា ដ្បិតយើងអត់ឱនឱ្យគេចំពោះអំពើទុច្ចរិតដែលគេបានប្រព្រឹត្ត ហើយយើងក៏មិននឹកនាពីអំពើបាបរបស់គេទៀតដែរ»។ នេះជាព្រះបន្ទូលរបស់ព្រះជាម្ចាស់។
ទំនុកតម្កើងលេខ ៥១(៥០), ៣-៤.១២-១៥ បទពាក្យ ៧
| ៣ | ឱ! ព្រះជាម្ចាស់ទូលបង្គំ | សូមលើកទោសខ្ញុំហើយមេត្តា | |
| តាមព្រះហប្ញទ័យករុណា | លើសលប់អស្ចារ្យព្រះអង្គផង | ។ | |
| សូមលើកទោសឱ្យទូលបង្គំ | ផុតទុក្ខក្រៀមក្រំគ្រានេះម្តង | ||
| ព្រះទ័យអាណិតអាសូរផង | ព្រោះតែព្រះអង្គឥតមានខ្ចោះ | ។ | |
| ៤ | សួមជួយលុបលាងខ្ញុំឱ្យជ្រះ | ឱ្យស្អាតស្រឡះពីកំហុស | |
| ជួយជម្រះខ្ញុំស្អាតផងចុះ | ឱ្យបរិសុទ្ធអស់អំពើបាប | ។ | |
| ១២ | ឱ! ព្រះជាអម្ចាស់ខ្ញុំអើយ | សូមជួយប្រោសឱ្យបរិសុទ្ធ | |
| បង្កើតចិត្តថ្មីមាំមោះមុត | រឹងប៉ឹងបំផុតដល់ខ្ញុំផង | ។ | |
| ១៣ | សូមកុំបោះបង់រូបខ្ញុំចោល | ឱ្យនៅតែលតោលឆ្ងាយព្រះអង្គ | |
| កុំដកវិញ្ញាណដ៏ត្រចង់ | វិសុទ្ធព្រះអង្គពីខ្ញុំឡើយ | ។ | |
| ១៤ | សូមប្រោសឱ្យខ្ញុំអរសប្បាយ | ព្រោះព្រះម្ចាស់ថ្លៃសង្គ្រោះហើយ | |
| សូមគាំទ្រខ្ញុំកុំកន្តើយ | ដោយប្រទានឱ្យធ្វើតាមផង | ។ | |
| ១៥ | រូបខ្ញុំនឹងខំប្រៀនប្រដៅ | មនុស្សពោលកម្លៅមិនឱ្យហ្មង | |
| ឱ្យស្គាល់មាគ៌ាដ៏ត្រចង់ | របស់ព្រះអង្គជាដរាប | ។ |
អត្ថបទទី ២៖ សូមថ្លែងលិខិតផ្ញើជូនគ្រីស្តបរិស័ទជាតិហេប្រឺ ហប ៥,៧-៩
កាលព្រះគ្រីស្តរស់នៅក្នុងលោកនេះនៅឡើយ ព្រះអង្គបានបន្លឺសំឡេងយ៉ាងខ្លាំង និងបង្ហូរទឹកភ្នែកទូលអង្វរ ទូលសូមព្រះជាម្ចាស់ដែលអាចសង្គ្រោះព្រះអង្គឱ្យរួចពីស្លាប់។ ដោយព្រះគ្រីស្តបានគោរពប្រណិប័តន៍ព្រះជាម្ចាស់ក្នុងគ្រប់កិច្ចការ នោះព្រះជាម្ចាស់ក៏ ប្រោសប្រទានតាមពាក្យទូលអង្វរ។ ថ្វីដ្បិតតែព្រះអង្គជាព្រះបុត្រាក៏ដោយ ព្រះអង្គក៏បានរៀនស្តាប់បង្គាប់ ដោយទ្រង់រងទុក្ខលំបាក។ បន្ទាប់ពីព្រះអង្គបានគ្រប់លក្ខណហើយ ទ្រង់ក៏បានទៅជាប្រភពនៃការសង្គ្រោះដ៏ស្ថិតស្ថេរអស់កល្បជានិច្ច សម្រាប់អ្នកដែលស្តាប់បង្គាប់ព្រះអង្គ។
ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម ទន ១៣០,៧
| ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
| គ | បពិត្របុត្រនៃមនុស្ស! ដោយគេលើកព្រះអង្គឡើងនៅលើឈើឆ្កាង មនុស្សទាំងអស់ទទួលជីវិត។ |
| ប | បពិត្រព្រះអម្ចាស់! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ។ |
សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន យហ ១២,២០-៣៣
ក្នុងចំណោមអស់អ្នកដែលឡើងទៅយេរូសាឡឹមក្នុងឱកាសបុណ្យចម្លង មានជនជាតិក្រិកខ្លះដែរ។ គេចូលទៅជិតលោកភីលីព ជាអ្នកភូមិបេតសៃដាក្នុងស្រុកកាលីឡេ ទាំងពោលថា៖ «លោកម្ចាស់! យើងខ្ញុំចង់ជួបលោកយេស៊ូ»។ លោកភីលីពទៅប្រាប់លោកអន់ដ្រេ ហើយលោកអន់ដ្រេ និងលោកភីលីពចូលទៅទូលព្រះយេស៊ូ។ ព្រះយេស៊ូមានព្រះបន្ទូលទៅគេថា៖ «ឥឡូវនេះ ដល់ពេលកំណត់ដែលបុត្រមនុស្សត្រូវសម្តែងសិរីរុងរឿងហើយ។ ខ្ញុំសុំប្រាប់ឱ្យអ្នករាល់គ្នាដឹងច្បាស់ថា គ្រាប់ស្រូវធ្លាក់ដល់ដីហើយ បើមិនងាប់ទេ គ្រាប់នោះនៅតែមួយដដែល។ ផ្ទុយទៅវិញ បើគ្រាប់ស្រូវនោះងាប់ វានឹងបង្កើតផលបានច្រើន។ អ្នកណាស្រឡាញ់ជីវិតរបស់ខ្លួន អ្នកនោះនឹងបាត់បង់ជីវិតទៅ រីឯអ្នកដែលមិនជំពាក់ចិត្តនឹងជីវិតរបស់ខ្លួនក្នុងពិភពលោកនេះទេ នឹងរក្សាជីវិតខ្លួនឱ្យនៅស្ថិតស្ថេរអស់កល្បជានិច្ច។ បើអ្នកណាចង់បម្រើខ្ញុំ អ្នកនោះត្រូវមកតាមខ្ញុំ ខ្ញុំនៅទីណា អ្នកបម្រើរបស់ខ្ញុំក៏នឹងនៅទីនោះដែរ។ បើអ្នកណាបម្រើខ្ញុំ ព្រះបិតានឹងលើកកិត្តិយសអ្នកនោះ។ ឥឡូវនេះ ទូលបង្គំរន្ធត់ចិត្តខ្លាំងណាស់ មិនដឹងជានឹងទូលថាដូចម្តេចឡើយ។ ឱព្រះបិតាអើយ! សូមសង្គ្រោះ ទូលបង្គំឱ្យផុតពីទុក្ខលំបាកនៅពេលកំណត់នេះផង!។ ប៉ុន្តែ ទូលបង្គំមកដើម្បីរងទុក្ខលំបាកក្នុងពេលកំណត់នេះហើយ។ ឱព្រះបិតាអើយ! សូមសម្តែងសិរីរុងរឿងព្រះនាមរបស់ព្រះអង្គឡើង»។ ពេលនោះ មានឮព្រះសូរសៀងពីលើមេឃមកថា៖ «យើងបានសម្តែងសិរីរុងរឿងរបស់យើង ហើយយើងក៏នឹងសម្តែងសិរីរុងរឿងជាថ្មីទៀត»។ បណ្តាជននៅទីនោះបានឮព្រះសូរសៀងក៏ពោលថា៖ «សន្ធឹកផ្គរលាន់»។ អ្នកខ្លះទៀតពោលថា៖ «មានទេវទូតនិយាយមកលោក»។ ព្រះយេស៊ូមានព្រះបន្ទូលថា៖ «សំឡេងនេះបន្លឺឡើងសម្រាប់អ្នករាល់គ្នា មិនមែនសម្រាប់ខ្ញុំទេ។ ឥឡូវនេះ ដល់ពេលកាត់ទោសមនុស្សលោកហើយ! ហើយចៅហ្វាយរបស់មនុស្សលោកនឹងត្រូវបណ្តេញចេញទៅក្រៅ។ រីឯខ្ញុំវិញ កាលណាគេលើកខ្ញុំឡើងពីដី ខ្ញុំនឹងទាញមនុស្សទាំងអស់មកឯខ្ញុំ»។ ព្រះអង្គមានព្រះបន្ទូលដូច្នេះ ដើម្បីប្រាប់គេអំពីរបៀបដែលព្រះអង្គត្រូវសោយទិវង្គត។
សេចក្ដីអត្ថាធិប្បាយគម្ពីរដំណឹងល្អតាមសន្តយ៉ូហាន ១២,២០-៣៣
ជនជាតិក្រិក ជាសាសន៍ដទៃចង់ស្គាល់ព្រះយេស៊ូ។ នេះជាលទ្ធផលដើមដំបូងនៃទុក្ខលំបាករបស់ព្រះយេស៊ូនៅលើឈើឆ្កាង ដែលព្រះអង្គទាក់ទាញមនុស្សទាំងអស់។
ពាក្យពន្យល់៖ សូមអានសេចក្ដីអត្ថធិប្បាយសន្តយ៉ូហាន ទំព័រ ១៧០-១៧៦
– “ជនជាតិក្រិក”៖ ជាតំណាងសាសន៍ដទៃក្រៅពីជនជាតិអ៊ីស្រាអែល គឺជាតំណាងរបស់មនុស្សទាំងអស់ដែលចង់ស្គាល់ព្រះយេស៊ូ ។
– “ដល់ពេលកំណត់”៖ គឺជាពេលដែលព្រះយេស៊ូសម្ដែងឫទ្ធានុភាពនៃព្រះហឫទ័យស្រឡាញ់របស់ព្រះបិតា ដោយព្រះអង្គជាប់លើឈើឆ្កាង ចូលទីវង្គត ហើយមានព្រះជន្មរស់ឡើងវិញ។ ពេលនោះ មនុស្សគ្រប់ជាតិសាសន៍នឹងមករកព្រះយេស៊ូ។
– “ទូលបង្គំរន្ធត់ចិត្តណាស់”៖ លោកយ៉ូហានរៀបរាប់អំពីព្រះយេស៊ូអង្វរព្រះបិតា ដូចអ្នកនិពន្ធគម្ពីរសហចក្ខុចែងអំពីព្រះយេស៊ូអង្វរព្រះបិតានៅក្នុងសួនច្បារកេតសេម៉ានី។ ព្រះយេស៊ូ ភ័យខ្លាចរងទុក្ខវេទនា និងខ្លាចស្លាប់ ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យធ្វើតាមព្រះហឫទ័យព្រះបិតា។
– “សូមសម្តែងសិរីរុងរឿងរបស់ព្រះនាមព្រះអង្គឡើង”៖ ដោយព្រះយេស៊ូសោយព្រះទិវង្គត និងព្រះជាម្ចាស់ប្រោសព្រះអង្គឱ្យមានព្រះជន្មរស់ឡើងវិញ ទ្រង់សម្ដែងព្រះហឫទ័យស្រឡាញ់ដ៏លើសលប់របស់ព្រះបិតាចំពោះមនុស្សលោក។ ពាក្យ “សិរីរុងរឿង” សំដៅទៅលើឫទ្ធានុភាព និងព្រះហឫទ័យស្រឡាញ់របស់ព្រះបិតា ។
– “ដល់ពេលកាត់ទោសមនុស្សលោកហើយ”៖ មនុស្សលោកនេះសំដៅទៅលើ “អ្នកបាប” គឺអស់អ្នកដែលរឹងរូស ប្រឆាំងនឹងព្រះជាម្ចាស់។
– “ចៅហ្វាយរបស់មនុស្សលោក”៖ មារសាតាំងពុំមែនជាចៅហ្វាយមនុស្សលោកទេ គឺជាចៅហ្វាយនៃអ្នកបាបដែលចុះចូលក្រោមអំណាចរបស់វា។
– “កាលណាគេលើកខ្ញុំពីដីឡើង”៖ គឺពេលព្រះអង្គជាប់លើឈើឆ្កាង និងពេលព្រះជាម្ចាស់លើកព្រះយេស៊ូឡើងស្ថានបរមសុខ។
អត្ថន័យសម្រាប់យើងសព្វថ្ងៃ
– មានមនុស្សជាច្រើនចង់ស្គាល់ព្រះយេស៊ូ អ្នកខ្លះស្វែងរកដោយដឹងខ្លួន អ្នកខ្លះស្វែងរកដោយមិនដឹងខ្លួន។ យើងជាគ្រីស្តបរិស័ទមានមុខងារណែនាំគេឱ្យស្គាល់ព្រះអង្គ។
– ព្រះយេស៊ូបានបូជាព្រះជន្មព្រះអង្គដោយគ្មាននរណាបង្ខំ ដើម្បីរំដោះមនុស្សឱ្យរួចពីបាប។ ព្រះអង្គហៅរកអ្នកដែលចង់បំរើព្រះអង្គ ឱ្យបូជាជីវិតតាមព្រះអង្គ។
– ព្រះយេស៊ូទទួលសិរីរុងរឿងដោយព្រះអង្គស្រឡាញ់ព្រះបិតាហួសកំរិត នៅពេលទ្រង់រងទុក្ខលំបាក និងសោយទិវង្គត។ ដូច្នេះ ព្រះអង្គឈ្នះសេចក្ដីអាក្រក់គ្រប់យ៉ាង និងទាក់ទាញចិត្តថ្លើមមនុស្សទាំងអស់ឱ្យទៅរកព្រះអង្គ។
ពាក្យថ្វាយតង្វាយ
បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គមិនសព្វព្រះហប្ញទ័យឱ្យមនុស្សបាបវិនាសអន្តរាយឡើយ គឺឱ្យគេប្រែចិត្ត និងមានជីវិតវិញ។ យើងខ្ញុំគ្មានអ្វីតបស្នងព្រះគុណព្រះអង្គដែលស្រឡាញ់មនុស្សលោកដល់កម្រិតនេះ។ សូមថ្វាយកាយ វាចា ចិត្ត រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែលមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។
ធម៌លើកតម្កើង កាលណាអានព្រះគម្ពីរដំណឹងល្អតាមសន្តៈយ៉ូហាន ១១,១-៤៥
បពិត្រព្រះអម្ចាស់ជាព្រះបិតាប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ និងសូមអរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះយេស៊ូគ្រីស្ត ជាព្រះអម្ចាស់យើងខ្ញុំ។ ព្រះគ្រីស្តបង្ហាញធម៌មេត្តាករុណាដ៏លើសលប់របស់ព្រះអង្គឱ្យយើងខ្ញុំស្គាល់។ ទ្រង់យំសោកនៅឯផ្នូរលោកឡាសារជាមិត្តសម្លាញ់ ទ្រង់មានព្រះហប្ញទ័យអាណិតអាសូរដល់មនុស្សបាបជានិច្ច មិនប្រកាន់ទោសនរណាឡើយ។ ទ្រង់សព្វព្រះហប្ញទ័យប្រោសប្រទានជីវិតថ្មីឱ្យអស់អ្នកដែលវិលមករកព្រះអង្គវិញ។
អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមចូលរួមជាមួយអស់អ្នកជឿសង្ឃឹមលើព្រះអង្គ ដើម្បីលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ ”ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!”។
ពាក្យអរព្រះគុណ
បពិត្រព្រះបិតាដ៏មានតេជានុភាពសព្វប្រការ! ព្រះអង្គបានប្រទានព្រះកាយ និងព្រះលោហិតរបស់ព្រះគ្រីស្តឱ្យយើងខ្ញុំទទួលទាន។ សូមទ្រង់ព្រះមេត្តាពង្រឹងជំនឿរបស់យើងខ្ញុំ និងរបស់បងប្អូនដែលត្រៀមខ្លួនទទួលអគ្គសញ្ញាជ្រមុជទឹក ក្នុងឱកាសបុណ្យចម្លង
