ធម៌ជឿ និងជីវិត

ធម៌ប្រកាសជំនឿមិនមែនគ្រាន់តែជាពាក្យ ដែលខ្ញុំប្រកាសរាល់ថ្ងៃអាទិត្យនោះទេ។ ធម៌ប្រកាសជំនឿប្រៀបដូចជាកញ្ចក់ ដែលឆ្លុះបញ្ចាំងឱ្យស្គាល់នូវអត្តសញ្ញាណរបស់ខ្ញុំជាគ្រីស្តបរិស័ទ ហើយប្រាប់ខ្ញុំនូវអ្វីដែលត្រូវជឿ និងត្រូវប្រព្រឹត្ត។

ខ្ញុំជឿលើព្រះជាម្ចាស់ ជាព្រះបិតាដ៏មានឫទ្ធានុភាពសព្វប្រការ
ជាព្រះបង្កើតមេឃ និងដី។
ខ្ញុំជឿលើព្រះយេស៊ូគ្រីស្ត ជាព្រះបុត្រាតែមួយនៃព្រះបិតា
ហើយជាព្រះអម្ចាស់យើងខ្ញុំ។
ព្រះអង្គមានកំណើតជាមនុស្ស ដោយសារព្រះវិញ្ញាណដ៏វិសុទ្ធ
ហើយទ្រង់បានប្រសូតពីព្រះនាងព្រហ្មចារិនីម៉ារី
ព្រះអង្គបានសោយទុក្ខលំបាកនៅជំនាន់លោកប៉ុនពីឡាត។
ព្រះអង្គត្រូវគេឆ្កាង សោយទិវង្គត
ហើយព្រះសពព្រះអង្គ ត្រូវគេបញ្ចុះក្នុងរូងថ្មមួយ។
ព្រះអង្គបានយាងចុះទៅស្ថានក្រោម
លុះដល់ថ្ងៃទីបី ព្រះអង្គមានព្រះជន្មរស់ឡើងវិញ
ពីចំណោមមនុស្សស្លាប់
ព្រះអង្គបានយាងឡើងស្ថានបរមសុខ
ទៅគង់ខាងស្តាំព្រះជាម្ចាស់ជាព្រះបិតា
ដ៏មានឫទ្ធានុភាពសព្វប្រការ។
ព្រះអង្គនឹងយាងមកវិញ
ដើម្បីវិនិច្ឆ័យមនុស្សទាំងរស់ ទាំងស្លាប់។
ខ្ញុំជឿលើព្រះវិញ្ញាណដ៏វិសុទ្ធ
ខ្ញុំជឿលើព្រះសហគមន៍កាតូលិកដ៏វិសុទ្ធ
និងសហភាពរវាងជនដ៏វិសុទ្ធទាំងឡាយ។
ខ្ញុំជឿថា មានការលើកលែងទោសមនុស្សឱ្យរួចពីបាប
ហើយរូបកាយមនុស្សនឹងរស់ឡើងវិញ
ព្រមទាំងមានជីវិតរស់នៅអស់កល្បជានិច្ចផង។
អាម៉ែន។

– ព្រះសហគមន៍កាតូលិកគឺជា៖

  • ប្រជាជនរបស់ព្រះជាម្ចាស់
  • មហាគ្រួសាររបស់ព្រះជាម្ចាស់
  • ព្រះកាយ​ព្រះគ្រីស្ត

ឱ​ព្រះ‌បិតា​អើយ! សូមឱ្យ​គេ​ទាំង​អស់​គ្នា​រួម​ជា​អង្គ​តែ​មួយ។ ព្រះ‌អង្គ​ស្ថិត​នៅ​ជាប់​នឹង​ទូល‌បង្គំ ហើយ​ទូល‌បង្គំ​ស្ថិត​នៅ​ជាប់​នឹង​ព្រះ‌អង្គ​យ៉ាង​ណា សូម​ឱ្យ​គេ​រួម​គ្នា​ជា​អង្គ​តែ​មួយ​នៅ​ក្នុង​យើង​យ៉ាង​នោះ​ដែរ។
ឱ​ព្រះ‌បិតា​អើយ! ទូល‌បង្គំ​ចង់ឱ្យ​អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ទូល‌បង្គំបាន​នៅ​ជា​មួយ​ទូល‌បង្គំ (យហ ១៧)។

– តើខ្ញុំជានរណា?

  • ខ្ញុំ​ជា​សមាជិក​នៃមហា​​គ្រួសារ​របស់​ព្រះជាម្ចាស់
  • នៅក្នុងក្រុមសមាជិក​នៃ​មហា​​គ្រួសារ​របស់​ព្រះជាម្ចាស់ មានសហភាពនៃសន្ត​បុគ្គល​ទាំង​ឡាយ និងមានមរណបុគ្គលឯទៀត។

ព្រះ‌​យេស៊ូមាន​ព្រះ‌បន្ទូល​​ថា៖ ​«ខ្ញុំ​ចុះ​ពី​ស្ថាន​បរម‌សុខ​មក ដើម្បី​ធ្វើ​តាម​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំឱ្យ​មក គឺ​ពុំ​មែន​ធ្វើ​តាម​បំណង​ចិត្ត​របស់​ខ្ញុំ​ទេ។ រីឯ​ព្រះ‌អង្គ​ដែល​បាន​ចាត់​ខ្ញុំ​ឱ្យ​មក​នោះ ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ឱ្យ​នរណា​ម្នាក់ ក្នុង​បណ្ដា​អស់​អ្នក​ដែល​ព្រះ‌អង្គ​ប្រទាន​មក​ខ្ញុំ​ត្រូវ​វិនាស​អន្តរាយ​ឡើយ តែ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​ឱ្យ​ខ្ញុំ​ប្រោស​គេឱ្យ​មាន​ជីវិត​រស់​ឡើង​វិញ នៅ​ថ្ងៃ​ចុង​ក្រោយ​បំផុត។ ព្រះ‌បិតា​របស់​ខ្ញុំ​សព្វ​ព្រះ‌ហឫ‌ទ័យឱ្យ​អស់​អ្នក​ដែល​បាន​ឃើញ​ព្រះ‌បុត្រា ហើយ​ជឿ​លើ​ព្រះ‌អង្គ​មានជីវិត​អស់​កល្ប‌ជានិច្ច​។» (យហ​ ៦,៣៨-៤០)។
ព្រះ‌យេស៊ូ​មាន​ព្រះ‌បន្ទូល​ថា៖ «ខ្ញុំ​ហ្នឹង​ហើយ ដែល​ប្រោស​មនុស្ស​ឱ្យរស់​ឡើង​វិញខ្ញុំ​នឹង​ផ្ដល់​​​ឱ្យ​ ​គេ​មាន​ជីវិត​។ អ្នក​ណា​ជឿ​លើ​ខ្ញុំ ទោះ​បី​ស្លាប់​ទៅ​ហើយ​ក៏​ដោយ ក៏​នឹង​បាន​រស់​ជា​មិន​ខាន។»  (យហ ១១,២៥)
ព្រះ‌ជាម្ចាស់​ដែល​បាន​ប្រោស​ព្រះ‌គ្រីស្ដ​ឱ្យ​មាន​ព្រះ‌ជន្ម​រស់​ឡើង​វិញ ព្រះ‌អង្គ​ក៏​នឹង​ប្រទាន​ឱ្យរូប​កាយ​របស់​បង‌ប្អូន ដែល​តែង‌តែ​ស្លាប់​នេះ មាន​ជីវិត​តាម‌រយៈ​ព្រះ‌វិញ្ញាណ​ដែល​សណ្ឋិត​នៅ​ក្នុង​បង‌ប្អូន​នោះ​ដែរ។  (រម​ ៨,១១)

ធម៌អរព្រះគុណដ៏វិសុទ្ធទី២

សូមព្រះអង្គនឹកដល់អស់បងប្អូនយើងខ្ញុំ ដែលសម្រាន្តលក់ដោយមានចិត្តសង្ឃឹមនឹងរស់ឡើងវិញ
ព្រមទាំងបុគ្គលទាំងអស់ដែលបានលាចាកលោកនេះក្នុងធម៌មេត្តាករុណារបស់ព្រះអង្គ។
………………………………………………
សូមព្រះអង្គអាណិតអាសូរយើងខ្ញុំទាំងអស់គ្នាបានទទួលជីវិតអស់កល្បជានិច្ច
រួមជាមួយព្រះនាងព្រហ្មចារិនីម៉ារី…………….រួម………..និងអស់សន្តបុគ្គលនៅគ្រប់សម័យ……..។

  • ខ្ញុំកំពុងធ្វើដំណើរទៅជួបព្រះអម្ចាស់នៅថ្ងៃ​ដែលខ្ញុំស្លាប់
  • យើង​ទាំងអស់គ្នា និងយើងជាមួយគ្នាកំពុងធ្វើដំណើរទៅជួបព្រះអម្ចាស់នៅថ្ងៃ​ដែលយើងខ្ញុំស្លាប់
  • ជីវិតបច្ចុប្បន្នគឺជាការរៀបចំសម្រាប់ជីវិតអស់កល្បជានិច្ច

សេចក្ដី​ស្រឡាញ់​របស់​ព្រះ‌ជាម្ចាស់​មាន​ដូច​ត​ទៅ​នេះ មិន​មែន​យើង​ទេ​ដែល​បាន​ស្រឡាញ់​ព្រះ‌អង្គគឺ​ព្រះ‌អង្គ​ទេ​តើ​ដែល​បាន​ស្រឡាញ់​យើង និង​បាន​ចាត់​ព្រះ‌បុត្រា​របស់​ព្រះ‌អង្គឱ្យ​យាង​មក​បូជា​ព្រះ‌ជន្ម លោះ​យើង​ឱ្យ​រួច​ពី​បាប​ផង។ (១យហ ៤,១០)។
ព្រះ‌អង្គ​បាន​ប្រមូល​សាសន៍​ទាំង​ពីរឱ្យ​រួម​គ្នា​មក​ជា​ប្រជា‌រាស្ដ្រ​តែ​មួយ។ ព្រះ‌អង្គ​បាន​បូជា​ព្រះ‌កាយ​របស់​ព្រះ‌អង្គ ដើម្បី​រំលំ​ជញ្ជាំង​ដែល​ធ្វើ​ឱ្យ​សាសន៍​ទាំង​ពីរ​នៅ​ដាច់​ពី​គ្នា ហើយ​ជា​បច្ចា‌មិត្ត​នឹង​គ្នា។ ដោយ​ព្រះ‌អង្គ​សោយ​ទិវង្គត​នៅ​លើ​ឈើ​ឆ្កាង ព្រះ‌អង្គ​បាន​សម្រុះ‌សម្រួល​សាសន៍​ទាំង​ពីរឱ្យ​រួម​គ្នា​ជា​រូប​កាយ​តែ​មួយ និង​ធ្វើ​ឱ្យ​គេ​ស្រុះ‌ស្រួល​ជា​មួយ​ព្រះ‌ជាម្ចាស់​វិញ ទាំង​កម្ចាត់​ការ​ស្អប់​គ្នា​ចោល​ផង។ (អភ​ ២,១៤.១៦)។

  • តើ​យើង​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ឱ្យ​​បង​ប្អូន​នៃ​​ព្រះ​សហគមន៍​របស់​យើង​រួម​គ្នា​ជា​ធ្លុង​តែ​មួយ?
  • គ្រួសារនីមួយៗមានសារៈសំខាន់ គ្រួសារ​នីមួយៗ​គឺ​ដូច​ជា​រូបភាព​នៃ​ព្រះ​សហគមន៍។ តើ​មាន​កម្មវិធី​អ្វី​ខ្លះ​សម្រាប់​គាំទ្រ​ពួកគេ? តើ​យើង​ចង់​ធ្វើ​អ្វី​សម្រាប់​ពួកគេ?​
  • តើ​​កាលពីបុណ្យភ្ជុំយើង​បាន​រៀបចំកម្មវិធីអ្វីខ្លះតាម​ព្រះ​សហគមន៍​របស់យើង?
  • យើង​ជា​​អ្នក​​ណែ​នាំ​អប់រំ​ជំនឿ តើ​យើង​​​ធ្លាប់​​​​បង្រៀនសិស្សរបស់យើងអំពីសេចក្តីស្លាប់ និងការរស់ឡើង​វិញឬទេ​?
  • តើ​យើង​ប្រើ​ឧបករណ៍​អ្វី​ខ្លះ?……ព្រះ​គម្ពីរ អត្ថបទ​មួយ​ណា….រូបភាព….សៀវភៅណាខ្លះ?
  • ខ្ញុំ​មាន​បទពិសោធន៍​ក្នុង​ការណែ​នាំ ​​និង​ជួយ​គេឱ្យសម្រុះសម្រួលគ្នា?
  • យើង​ជា​​អ្នក​​ណែ​នាំ​អប់រំ​ជំនឿ តើ​យើង​​​ធ្លាប់​​​​​បង្រៀន​សិស្ស​របស់យើង អំពី​​អគ្គសញ្ញា​លើកលែងទោសឬទេ​?
  • តើ​យើង​ប្រើ​ឧបករណ៍​អ្វី​ខ្លះ?……ព្រះ​គម្ពីរ អត្ថបទ​មួយ​ណា….រូបភាព….សៀវភៅណាខ្លះ?

 ព្រះ‌យេស៊ូមាន​ព្រះ‌បន្ទូល​ទៅ​ក្រុមសាវ័ក​ថា៖ «ចូរ​នាំ​គ្នា​ទៅ​គ្រប់​ទី​កន្លែង​ក្នុង​ពិភពលោក ហើយ​ប្រកាស​ដំណឹង‌ល្អដល់​មនុស្ស​លោក​ទាំង​អស់​ចុះ» (មថ ២៨,១៩)


ឋានៈព្រះគ្រីស្ត
ជំនឿ និងប្រាជ្ញា
ព្រះត្រៃឯក
ប្រវត្តិនៃធម៌ប្រកាសជំនឿ
ធម៌ជឿ និងជីវិត
127 Views

Theme: Overlay by Kaira