ខែកញ្ញា ឆ្នាំ «ខ» ២០២៤
  1. អាទិត្យ - បៃតង - អាទិត្យទី២២ ក្នុងរដូវធម្មតា
  2. ចន្ទ - បៃតង - រដូវធម្មតា
  3. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តក្រេគ័រដ៏ប្រសើរឧត្តម ជាសម្ដេចប៉ាប និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  4. ពុធ - បៃតង - រដូវធម្មតា
  5. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសា​​នៅកាល់គុតា ជាព្រហ្មចារិនី និងជាអ្នកបង្កើតក្រុមគ្រួសារសាសនទូតមេត្ដាករុណា
  6. សុក្រ - បៃតង - រដូវធម្មតា
  7. សៅរ៍ - បៃតង - រដូវធម្មតា
  8. អាទិត្យ - បៃតង - អាទិត្យទី២៣ ក្នុងរដូវធម្មតា
    (ថ្ងៃកំណើតព្រះនាងព្រហ្មចារិនីម៉ារី)
  9. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬសន្តសិលា ក្លាវេ
  10. អង្គារ - បៃតង - រដូវធម្មតា
  11. ពុធ - បៃតង - រដូវធម្មតា
  12. ព្រហ - បៃតង - រដូវធម្មតា
    - - ឬព្រះនាមដ៏វិសុទ្ធរបស់ព្រះនាងម៉ារី
  13. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តយ៉ូហានគ្រីសូស្តូម ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  14. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - បុណ្យលើកតម្កើងព្រះឈើឆ្កាងដ៏វិសុទ្ធ
  15. អាទិត្យ - បៃតង - អាទិត្យទី២៤ ក្នុងរដូវធម្មតា
    (ព្រះនាងម៉ារីរងទុក្ខលំបាក)
  16. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តគ័រណី ជាសម្ដេចប៉ាប និងសន្តស៊ីព្រីយុំាង ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  17. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តរ៉ូបែរ បេឡាម៉ាំង ជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  18. ពុធ - បៃតង - រដូវធម្មតា
  19. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តហ្សង់វីយេជាអភិបាល និងជាមរណសាក្សី
  20. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តអន់ដ្រេគីម ថេហ្គុន ជាបូជាចារ្យ និងសន្តប៉ូល ជុងហាសាង ព្រមទាំងសហជីវិនជាមរណសាក្សីនៅកូរ
  21. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តម៉ាថាយជាគ្រីស្តទូត និងជាអ្នកនិពន្ធគម្ពីរដំណឹងល្អ
  22. អាទិត្យ - បៃតង - អាទិត្យទី២៥ ក្នុងរដូវធម្មតា
  23. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្តពីយ៉ូជាបូជាចារ្យ នៅក្រុងពៀត្រេលជីណា
  24. អង្គារ - បៃតង - រដូវធម្មតា
  25. ពុធ - បៃតង - រដូវធម្មតា
  26. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តកូស្មា និងសន្តដាម៉ីយុាំង ជាមរណសាក្សី
  27. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តវុាំងសង់ នៅប៉ូលជាបូជាចារ្យ
  28. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តវិនហ្សេសឡាយជាមរណសាក្សី ឬសន្តឡូរ៉ង់ រូអ៊ីស និងសហការីជាមរណសាក្សី
  29. អាទិត្យ - បៃតង - អាទិត្យទី២៦ ក្នុងរដូវធម្មតា
    (សន្តមីកាអែល កាព្រីអែល និងរ៉ាហ្វា​អែលជាអគ្គទេវទូត)
  30. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដយេរ៉ូមជាបូជាចារ្យ និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
ខែតុលា ឆ្នាំ «ខ» ២០២៤
  1. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តីតេរេសានៃព្រះកុមារយេស៊ូ ជាព្រហ្មចារិនី និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  2. ពុធ - បៃតង - រដូវធម្មតា
    - ស្វាយ - បុណ្យឧទ្ទិសដល់មរណបុគ្គលទាំងឡាយ (ភ្ជុំបិណ្ឌ)
  3. ព្រហ - បៃតង - រដូវធម្មតា
  4. សុក្រ - បៃតង - រដូវធម្មតា
    - - សន្តហ្វ្រង់ស៊ីស្កូ នៅក្រុងអាស៊ីស៊ី ជាបព្វជិត

  5. សៅរ៍ - បៃតង - រដូវធម្មតា
  6. អាទិត្យ - បៃតង - អាទិត្យទី២៧ ក្នុងរដូវធម្មតា
  7. ចន្ទ - បៃតង - រដូវធម្មតា
    - - ព្រះនាងព្រហ្មចារិម៉ារី តាមមាលា
  8. អង្គារ - បៃតង - រដូវធម្មតា
  9. ពុធ - បៃតង - រដូវធម្មតា
    - ក្រហម -
    សន្តឌីនីស និងសហការី
    - - ឬសន្តយ៉ូហាន លេអូណាឌី
  10. ព្រហ - បៃតង - រដូវធម្មតា
  11. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានទី២៣ជាសម្តេចប៉ាប

  12. សៅរ៍ - បៃតង - រដូវធម្មតា
  13. អាទិត្យ - បៃតង - អាទិត្យទី២៨ ក្នុងរដូវធម្មតា
  14. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដកាលីទូសជាសម្ដេចប៉ាប និងជាមរណសាក្យី
  15. អង្គារ - បៃតង - រដូវធម្មតា
    - - សន្តតេរេសានៃព្រះយេស៊ូជាព្រហ្មចារិនី
  16. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដីហេដវីគ ជាបព្វជិតា ឬសន្ដីម៉ាការីត ម៉ារី អាឡាកុក ជាព្រហ្មចារិនី
  17. ព្រហ - បៃតង - រដូវធម្មតា
    - ក្រហម - សន្តអ៊ីញ៉ាសនៅក្រុងអន់ទីយ៉ូកជាអភិបាល ជាមរណសាក្សី
  18. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម
    សន្តលូកា អ្នកនិពន្ធគម្ពីរដំណឹងល្អ
  19. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដយ៉ូហាន ដឺប្រេប៊ីហ្វ និងសន្ដអ៊ីសាកយ៉ូក ជាបូជាចារ្យ និងសហជីវិន ជាមរណសាក្សី ឬសន្ដប៉ូលនៃព្រះឈើឆ្កាងជាបូជាចារ្យ
  20. អាទិត្យ - បៃតង - អាទិត្យទី២៩ ក្នុងរដូវធម្មតា
    [ថ្ងៃអាទិត្យនៃការប្រកាសដំណឹងល្អ]
  21. ចន្ទ - បៃតង - រដូវធម្មតា
  22. អង្គារ - បៃតង - រដូវធម្មតា
    - - ឬសន្តយ៉ូហានប៉ូលទី២ ជាសម្ដេចប៉ាប
  23. ពុធ - បៃតង - រដូវធម្មតា
    - - ឬសន្ដយ៉ូហាន នៅកាពីស្រ្ដាណូ ជាបូជាចារ្យ
  24. ព្រហ - បៃតង - រដូវធម្មតា
    - - សន្តអន់តូនី ម៉ារីក្លារេ ជាអភិបាលព្រះសហគមន៍
  25. សុក្រ - បៃតង - រដូវធម្មតា
  26. សៅរ៍ - បៃតង - រដូវធម្មតា
  27. អាទិត្យ - បៃតង - អាទិត្យទី៣០ ក្នុងរដូវធម្មតា
  28. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដស៊ីម៉ូន និងសន្ដយូដា ជាគ្រីស្ដទូត
  29. អង្គារ - បៃតង - រដូវធម្មតា
  30. ពុធ - បៃតង - រដូវធម្មតា
  31. ព្រហ - បៃតង - រដូវធម្មតា
ខែវិច្ឆិកា ឆ្នាំ «ខ» ២០២៤
  1. សុក្រ - បៃតង - រដូវធម្មតា
    - - បុណ្យគោរពសន្ដបុគ្គលទាំងឡាយ

  2. សៅរ៍ - បៃតង - រដូវធម្មតា
  3. អាទិត្យ - បៃតង - អាទិត្យទី៣១ ក្នុងរដូវធម្មតា
  4. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដហ្សាល បូរ៉ូមេ ជាអភិបាល
  5. អង្គារ - បៃតង - រដូវធម្មតា
  6. ពុធ - បៃតង - រដូវធម្មតា
  7. ព្រហ - បៃតង - រដូវធម្មតា
  8. សុក្រ - បៃតង - រដូវធម្មតា
  9. សៅរ៍ - បៃតង - រដូវធម្មតា
    - - បុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាឡាតេរ៉ង់ នៅទីក្រុងរ៉ូម
  10. អាទិត្យ - បៃតង - អាទិត្យទី៣២ ក្នុងរដូវធម្មតា
  11. ចន្ទ - បៃតង - រដូវធម្មតា
    - - សន្ដម៉ាតាំងនៅក្រុងទួរ ជាអភិបាល
  12. អង្គារ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដយ៉ូសាផាត ជាអភិបាលព្រះសហគមន៍ និងជាមរណសាក្សី
  13. ពុធ - បៃតង - រដូវធម្មតា
  14. ព្រហ - បៃតង - រដូវធម្មតា
  15. សុក្រ - បៃតង - រដូវធម្មតា
    - - ឬសន្ដអាល់ប៊ែរ ជាជនដ៏ប្រសើរឧត្ដមជាអភិបាល និងជាគ្រូបាធ្យាយនៃព្រះសហគមន៍
  16. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដីម៉ាការីតា នៅស្កុតឡែន ឬសន្ដហ្សេទ្រូដ ជាព្រហ្មចារិនី
  17. អាទិត្យ - បៃតង - អាទិត្យទី៣៣ ក្នុងរដូវធម្មតា
  18. ចន្ទ - បៃតង - រដូវធម្មតា
    - - ឬបុណ្យរម្លឹកថ្ងៃឆ្លងព្រះវិហារបាស៊ីលីកាសន្ដសិលា និងសន្ដប៉ូលជាគ្រីស្ដទូត
  19. អង្គារ - បៃតង - រដូវធម្មតា
  20. ពុធ - បៃតង - រដូវធម្មតា
  21. ព្រហ - បៃតង - រដូវធម្មតា
    - - បុណ្យថ្វាយទារិកាព្រហ្មចារិនីម៉ារីនៅក្នុងព្រះវិហារ
  22. សុក្រ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដីសេស៊ី ជាព្រហ្មចារិនី និងជាមរណសាក្សី
  23. សៅរ៍ - បៃតង - រដូវធម្មតា
    - - ឬសន្ដក្លេម៉ង់ទី១ ជាសម្ដេចប៉ាប និងជាមរណសាក្សី ឬសន្ដកូឡូមបង់ជាចៅអធិការ
  24. អាទិត្យ - - អាទិត្យទី៣៤ ក្នុងរដូវធម្មតា
    បុណ្យព្រះអម្ចាស់យេស៊ូគ្រីស្ដជាព្រះមហាក្សត្រនៃពិភពលោក
  25. ចន្ទ - បៃតង - រដូវធម្មតា
    - ក្រហម - ឬសន្ដីកាតេរីន នៅអាឡិចសង់ឌ្រី ជាព្រហ្មចារិនី និងជាមរណសាក្សី
  26. អង្គារ - បៃតង - រដូវធម្មតា
  27. ពុធ - បៃតង - រដូវធម្មតា
  28. ព្រហ - បៃតង - រដូវធម្មតា
  29. សុក្រ - បៃតង - រដូវធម្មតា
  30. សៅរ៍ - បៃតង - រដូវធម្មតា
    - ក្រហម - សន្ដអន់ដ្រេ ជាគ្រីស្ដទូត
ប្រតិទិនទាំងអស់

ថ្ងៃអាទិត្យ​ អាទិត្យទី០២
រដូវអប់រំពិសេស «ឆ្នាំខ»
ពណ៌ស្វាយ

ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

ថ្ងៃអាទិត្យទី ២ ក្នុងរដូវអប់រំពិសេស

ថ្ងៃអាទិត្យនេះ យើងជាគ្រីស្តបរិស័ទនាំគ្នានឹករឭកពីលោកអប្រាហាំ ជាបុព្វបុរសរបស់យើងខាងជំនឿ ព្រះជាម្ចាស់ត្រាស់ហៅយើងខ្ញុំដូចទ្រង់ត្រាស់ហៅលោកពីដើម។ ដោយព្រះអង្គមានព្រះបន្ទូលសន្យាមកលោកអប្រាហាំ ទ្រង់ក៏មានព្រះបន្ទូលសន្យាមកយើងផ្ទាល់ដែរ។ យើងក៏ត្រូវផ្ញើជីវិតទាំងស្រុងលើព្រះអង្គដែលយើងស្រឡាញ់លើសអ្វីៗទាំងអស់!
ថ្ងៃអាទិត្យនេះ យើងក៏នាំគ្នារំឭកអំពីព្រះយេស៊ូបញ្ចេញរស្មីពណ្ណរាយ មុនពេលព្រះអង្គសោយទិវង្គតយ៉ាងសែនអាម៉ាស់។ ជំនឿធ្វើឱ្យយើងយល់អត្ថន័យអាថ៌កំបាំងនៃជីវិតរបស់ខ្លួន ជាពិសេសឱ្យយល់អំពីទុក្ខវេទនារបស់មនុស្ស។ យើងទទួលស្គាល់កិត្តិយសដ៏ខ្ពង់ខ្ពស់របស់មនុស្សគ្រប់ជាតិសាសន៍ ទាំងអ្នកមាន ទាំងអ្នកក្រ ដែលសុទ្ធតែជារូបតំណាងរបស់ព្រះជាម្ចាស់ក្នុងពិភពលោកនេះ។ យើងក៏យកចិត្តទុកដាក់បំបាត់មូលហេតុទាំងឡាយដែលបង្អាប់កិត្តិយសរបស់មនុស្សដែរ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា ប្រកបដោយធម៌មេត្តាករុណាយ៉ាងក្រៃលែង! ព្រះអង្គចាត់ព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គឱ្យធ្វើជាព្រះបន្ទូលរបស់ព្រះអង្គក្នុងលោកនេះ។ សូមទ្រង់ព្រះមេត្តាប្រោសយើងខ្ញុំឱ្យយកចិត្តទុកដាក់ស្តាប់សេចក្តីដែលព្រះអង្គមានព្រះបន្ទូលមកយើងខ្ញុំតាមរយៈអ្នកដទៃ និងតាមរយៈព្រឹត្តិការណ៍នានាប្រចាំជីវិតយើងខ្ញុំ។ សូមពង្រឹងជំនឿយើងខ្ញុំឱ្យទទួលស្គាល់សិរីរុងរឿងរបស់ព្រះគ្រីស្តដែលមានព្រះជន្មគង់នៅជាមួយយើងខ្ញុំសព្វថ្ងៃនេះផង។ ព្រះអង្គមានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

អត្ថបទទី ១៖ សូមថ្លែងព្រះគម្ពីរកំណើត កណ ២២,១-២.៩ក.១០-១៣,១៥-១៨

ព្រះជាម្ចាស់ល្បងចិត្តលោកអប្រាហាំ។ ព្រះអង្គមានព្រះបន្ទូលហៅលោកថា៖ «អប្រាហាំអើយ!»។ លោកឆ្លើយថា៖ «ក្រាបទូលព្រះអម្ចាស់!»។ ព្រះជាម្ចាស់មានព្រះបន្ទូលថា៖ «ចូរយកអ៊ីសាកកូនអ្នកមក គឺកូនតែមួយដ៏ជាទីស្រឡាញ់របស់អ្នក ហើយទៅស្រុកម៉ូរីយ៉ាទៅ នៅទីនោះ ចូរយកវាធ្វើយញ្ញបូជានៅលើភ្នំដែលយើងនឹងបង្ហាញប្រាប់អ្នក»។ ពេលលោកអប្រាហាំ និងអ៊ីសាកមកដល់កន្លែងដែលព្រះជាម្ចាស់បានបង្ហាញប្រាប់ហើយ លោកអប្រាហាំលូកដៃទៅយកកាំបិតបម្រុងនឹងសម្លាប់កូនបូជាថ្វាយព្រះអម្ចាស់។ ពេលនោះ ស្រាប់តែទេវទូតរបស់ព្រះអម្ចាស់ហៅលោកពីលើមេឃមកថា៖ «អប្រាហាំ! អប្រាហាំ!»។ លោកអប្រាហាំឆ្លើយថា៖​ «ក្រាប​ទូល!»។ ទេវទូតពោលទៀតថា៖ «កុំប្រហារជីវិតកូនឡើយ កុំធ្វើអ្វីវាឱ្យសោះ ដ្បិតឥឡូវនេះយើងដឹងថា អ្នកពិតជាគោរពកោតខ្លាចព្រះជាម្ចាស់មែន គឺអ្នកមិនរួញរានឹងយកកូនតែមួយរបស់អ្នកមកថ្វាយយើងឡើយ»។ លោកអប្រាហាំងើបមុខឡើង ឃើញពពែឈ្មោលមួយជាប់ស្នែងនៅគុម្ពោតឈើក្បែរនោះ។ លោកក៏ទៅចាប់ពពែនោះមកធ្វើយញ្ញបូជាជំនួសកូនប្រុសគាត់។ ទេវទូតរបស់ព្រះអម្ចាស់ ហៅលោកអប្រាហាំពីលើមេឃម្តងទៀតថា៖ «ព្រះអម្ចាស់មានព្រះបន្ទូលថា ដោយអ្នកបានធ្វើដូច្នេះ គឺអ្នកមិនរួញរានឹងយកកូនតែ​មួយរបស់អ្នកមកថ្វាយយើង យើងសូមសន្យាយ៉ាងម៉ឺងម៉ាត់ថា ដូចយើងពិតជាព្រះអម្ចាស់យ៉ាងណា យើងក៏ពិតជានឹងឱ្យពរអ្នក ហើយនឹងធ្វើឱ្យពូជពង្សអ្នកបានកើនចំនួនច្រើនឡើងៗ ដូចចំនួនផ្កាយនៅលើមេឃ និងដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រយ៉ាងនោះដែរ។ ពូជពង្សអ្នកនឹងគ្រប់គ្រងលើពួកមារសត្រូវ។ ព្រោះអ្នកបានស្តាប់បង្គាប់យើង ប្រជាជាតិទាំងប៉ុន្មាននៅលើផែនដីនឹងឱ្យពរគ្នាទៅវិញទៅមក ដោយយកឈ្មោះពូជពង្សរបស់អ្នក»។

ទំនុកតម្កើងលេខ ១១៦ (១១៤-១១៥), ១០.១៥-១៩ បទព្រហ្មគីតិ

១០ទោះជាខ្ញុំពោលថារស់ខ្លោចផ្សាទ្រូងស្ទើរប្រេះ
គង់តែរូបខ្ញុំនេះមិនចោលព្រះសង្ឃឹមជាប់
១៥ទ្រង់ព្រួយព្រះទ័យណាស់ពេលមានរាស្ត្រស្លាប់វេទនា
ជនវិសុទ្ធគ្រប់គ្នាទ្រង់ការពារមិនស្លាប់ឡើយ
១៦ឱ! ព្រះម្ចាស់ប្រសើរខ្ញុំបម្រើព្រះអង្គហើយ
ព្រះអង្គមិនកន្តើយខ្ញុំបានស្បើយពីមរណា
១៧ទូលបង្គំសូមថ្វាយយញ្ញទាំងឡាយដោយជ្រះថ្លា
អង្វរព្រះបិតាព្រះបុត្រាខ្ពស់ពេកពន់
១៨ខ្ញុំនឹងយកតង្វាយមកដាក់ថ្វាយលាបំណន់
នៅមុខប្រជាជនដែលបានបន់ដល់ព្រះអង្គ
១៩គឺនៅក្នុងទីធ្លាព្រះវិហារស្រស់បំព្រង
ស្ថិតនៅកណ្តាលក្រុងសូមផ្ចិតផ្ចង់លើកតម្កើង

អត្ថបទទី ២៖ សូមថ្លែងលិខិតរបស់គ្រីស្តទូតប៉ូលផ្ញើជូនគ្រីស្តបរិស័ទក្រុងរ៉ូម រម ៨,៣១-៣៤

បងប្អូនជាទីស្រឡាញ់!
ប្រសិនបើព្រះជាម្ចាស់កាន់ខាងយើងហើយ តើនរណាអាចនឹងចោទប្រកាន់យើងបាន?។ ព្រះអង្គពុំបានទុកព្រះបុត្រារបស់ព្រះអង្គផ្ទាល់ទេ គឺព្រះអង្គបានបញ្ជូនព្រះបុត្រានោះមកសម្រាប់យើងទាំងអស់គ្នា បើដូច្នេះ ព្រះអង្គមុខជាប្រណីសន្តោស ប្រទានអ្វីៗទាំងអស់មកយើង រួមជាមួយព្រះបុត្រានោះដែរ។ តើនរណាអាចចោទប្រកាន់អស់អ្នកដែលព្រះជាម្ចាស់បានជ្រើសរើស បើព្រះអង្គប្រោសគេឱ្យបានសុចរិតហើយនោះ? តើនរណាអាចដាក់ទោសគេបាន បើព្រះគ្រីស្តយេស៊ូបានសោយទិវង្គតហើយ ជាពិសេស ទ្រង់មានព្រះជន្មរស់ឡើងវិញគង់នៅខាងស្តាំព្រះបិតា និងទូលអង្វរឱ្យយើងដូច្នេះ?

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អតាម មថ ១៧,៥

សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។
មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ “អ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្តាប់ព្រះអង្គចុះ!”។
សូមលើកតម្កើងសិរីរុងរឿងរបស់ព្រះគ្រីស្ត ជាព្រះបន្ទូលរបស់ព្រះជាម្ចាស់ដែលមានព្រះជន្មគង់នៅ។

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៩,២-១០

ព្រះយេស៊ូនាំលោកសិលា លោកយ៉ាកុប និងលោកយ៉ូហានឡើងទៅលើភ្នំ គឺព្រះអង្គនាំតែលោកទាំងបីទៅដាច់ឡែកពីគេ។ ពេលនោះ ព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុន នៅមុខសាវ័កទាំងបីនាក់ គឺព្រះពស្ត្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សភ្លឺត្រចះត្រចង់ ដែលគ្មានមនុស្សណានៅលើផែនដីអាចធ្វើឱ្យសយ៉ាងនេះបានឡើយ។ ពេលនោះ សាវ័កទាំងបីនាក់ឃើញព្យាការីអេលី និងលោកម៉ូសេសន្ទនាជាមួយព្រះយេស៊ូ។ លោកសិលាទូលព្រះអង្គថា៖ «ព្រះគ្រូ! យើងខ្ញុំនៅទីនេះប្រសើរណាស់ យើងខ្ញុំនឹងសង់ពន្លាបី គឺមួយសម្រាប់ព្រះគ្រូ មួយសម្រាប់លោកម៉ូសេ និងមួយទៀតសម្រាប់លោកអេលី»។ លោកសិលាមានប្រសាសន៍ដូច្នេះ មកពីលោកពុំដឹងថា ចង់និយាយអំពីអ្វីឡើយ ដ្បិតសាវ័កទាំងបីភ័យខ្លាចយ៉ាងខ្លាំង។ ពេលនោះ ស្រាប់តែមានពពកមកគ្របបាំងគេទាំងអស់គ្នា មានព្រះសូរសៀងបន្លឺពីក្នុងពពកមកថា៖ «អ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើង ចូរស្តាប់ព្រះអង្គចុះ!»។ រំពេចនោះ ក្រុមសាវ័កក្រឡេកមើលជុំវិញខ្លួនពុំឃើញនរណាទៀតឡើយ ឃើញតែព្រះយេស៊ូមួយព្រះអង្គប៉ុណ្ណោះដែលគង់ជាមួយគេ។ ពេលព្រះយេស៊ូយាងចុះពីលើភ្នំជាមួយសាវ័កទាំងបី ទ្រង់ហាមប្រាមគេមិនឱ្យនិយាយអំពីហេតុការណ៍ដែលខ្លួនបានឃើញប្រាប់នរណាឡើយ រហូតដល់បុត្រមនុស្សទទួលជីវិតថ្មី អ្នកទាំងបីធ្វើតាមព្រះបន្ទូលរបស់ព្រះអង្គ តែគេសាកសួរគ្នាថា៖ «តើពាក្យ “ទទួលជីវិតថ្មី” មានន័យដូចម្តេច?»។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! កាលពីដើមលោកអប្រាហាំបានយកកូនដ៏ជាទីស្រឡាញ់មកថ្វាយព្រះអង្គ។ យើងខ្ញុំសូមយកកាយ វាចា ចិត្ត រួមជាមួយនំ និងស្រានេះមកថ្វាយ។ សូមទ្រង់ព្រះមេត្តាទទួលដោយអនុគ្រោះ រួមជាមួយសក្ការបូជារបស់ព្រះយេស៊ូគ្រីស្ត ដែល មានព្រះជន្មគង់នៅ និងសោយរាជ្យអស់កល្បជាអង្វែងតរៀងទៅ។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! យើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ! សូមអរព្រះគុណព្រះអង្គ ដោយរួមជាមួយព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ។ គឺព្រះបុត្រាហ្នឹងហើយ ដែលបញ្ចេញរស្មីពណ្ណរាយនៅលើភ្នំ ទ្រង់បង្ហាញសិរីរុងរឿងដែលទ្រង់នឹងបានទទួល ក្រោយពីបានសោយទិវង្គតយ៉ាងសែនអាម៉ាស់ ឱ្យសាវ័កឃើញជាមុន។ ទ្រង់ប្រព្រឹត្តដូច្នេះ ដើម្បីបំភ្លឺយើងខ្ញុំឱ្យជឿថា ទុក្ខលំបាករបស់យើងខ្ញុំ មុខតែនឹងប្រែទៅជាអំណរសប្បាយដ៏ពិតប្រាកដពុំខាន។ អាស្រ័យហេតុនេះហើយ បានជាយើងខ្ញុំសូមលើកតម្កើងសិរីរុងរឿងរបស់ព្រះអង្គ ដោយប្រកាសថា៖ “ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ! ព្រះដ៏វិសុទ្ធ!“។

បពិត្រព្រះអម្ចាស់ជាព្រះបិតា! ព្រះអង្គសព្វព្រះហប្ញទ័យឱ្យយើងខ្ញុំស្គាល់គម្រោងការដ៏អស្ចារ្យនៃព្រះរាជ្យព្រះអង្គ! ព្រះអង្គក៏បានប្រោសប្រទានព្រះកាយ និងព្រះលោហិតនៃព្រះបុត្រាដ៏ជាទីស្រឡាញ់របស់ព្រះអង្គ ឱ្យយើងខ្ញុំចូលរួមជាមួយព្រះអង្គ។ សូមទ្រង់ព្រះ មេត្តាបំភ្លឺចិត្តគំនិតយើងខ្ញុំ ឱ្យទទួលស្គាល់ឋានៈរបស់ខ្លួនជាបុត្រធីតារបស់ព្រះអង្គ និងរស់នៅឱ្យបានសមរម្យតាមឋានៈនោះផង។

101 Views

Theme: Overlay by Kaira