សម្ពន្ធមេត្រីចាស់ (Old Testament) 46
១. គម្ពីរធម្មវិន័យ (Pentateuch) 5
កំណើតពិភពលោក (កណ) Genesis (Gn)
សេរីភាព (សរ) Exodus (Ex)
លេវីវិន័យ (លវ) Leviticus (Lv)
ជំរឿនប្រជាជន (ជរ) Numbers (Nm)
ទុតិយកថា (ទក) Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 16
យ៉ូស៊ូអា (យអ) Joshua (Jos)
វិរបុរស (វរ) Judges (Jdg)
នាងរូថ (នរ) Ruth (Ru)
១សាមូអែល (១សម) 1 Samuel (1 Sm)
២សាមូអែល (២សម) 2 Samuel (2 Sm)
១ពង្សាវតារក្សត្រ (១ពង្ស) 1 Kings (1 Kg)
២ពង្សាវតារក្សត្រ (២ពង្ស) 2 Kings (2 Kg)
១របាក្សត្រ (១របា) 1 Chronicles (1 Ch)
២របាក្សត្រ (២របា) 2 Chronicles (2 Ch)
អែសរ៉ា (អរ) Ezra (Ezr)
នេហេមី (នហ) Nehemiah (Neh)
យ៉ូឌីត (យឌ) Judith (Jdt)
តូប៊ីត (តប) Tobit (Tb)
អែសធែរ (អធ) Esther (Est)
១ម៉ាកាបាយ (១មបា) 1 Maccabees (1 Mc)
២ម៉ាកាបាយ (២មបា) 2 Maccabees (2 Mc)
៣. គម្ពីរប្រាជ្ញាញាណ (Wisdom) 7
ទំនុកតម្កើង (ទំន) Psalms (Ps)
យ៉ូប (យ៉ូប) Job (Jb)
សុភាសិត (សភ) Proverbs (Prv)
បទចម្រៀង (បច) Song of Songs (Sg)
សាស្តា (សស) Ecclesiastes (Eccl)
ព្រះប្រាជ្ញាញាណ (ប្រាញ) Wisdom (Wis)
បេនស៊ីរ៉ាក់ (បសរ) Sirach (Sir)
៤. គម្ពីរព្យាការី (Prophet) 18
អេសាយ (អស) Isaiah (Is)
យេរេមី (យរ) Jeremiah (Jer)
អេសេគីអែល (អគ) Ezekiel (Ez)
ហូសេ (ហស) Hosea (Ho)
យ៉ូអែល (យអ) Joel (Jl)
អម៉ូស (អម) Amos (Am)
អូបាឌី (អឌ) Obadiah (Ob)
យ៉ូណាស (យណ) Jonah (Jon)
មីកា (មីក) Micah (Mi)
ណាហ៊ូម (ណហ) Nahum (Na)
ហាបាគូក (ហគ) Habakkuk (Hb)
សេផានី (សផ) Zephaniah (Zep)
ហាកាយ (ហក) Haggai (Hg)
សាការី (សក) Zechariah (Zec)
ម៉ាឡាគី (មគ) Malachi (Mal)
សំណោក (សណ) Lamentations (Lam)
ដានីអែល (ដន) Daniel (Dn)
បារូក (បារ) Baruch (Ba)
សម្ពន្ធមេត្រីថ្មី (New Testament) 27
១. គម្ពីរដំណឹងល្អ (Gospels) 4
ម៉ាថាយ (មថ) Matthew (Mt)
ម៉ាកុស (មក) Mark (Mk)
លូកា (លក) Luke (Lk)
យ៉ូហាន (យហ) John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត (History) 1
កិច្ចការគ្រីស្តទូត (កក) Acts of the Apostles (Acts)
៣. លិខិតសន្តប៉ូល (Paul Letters) 13
រ៉ូម (រ៉ូម) Romans (Rom)
១កូរិនថូស (១ករ) 1 Corinthians (1 Cor)
២កូរិនថូស (២ករ) 2 Corinthians (2 Cor)
កាឡាទី (កាឡ) Galatians (Gal)
អេភេសូ (អភ) Ephesians (Eph)
ភីលីព (ភីល) Philippians (Phil)
កូឡូស (កូឡ) Colossians (Col)
១ថេស្សាឡូនិក (១ថស) 1 Thessalonians (1 Thes)
២ថេស្សាឡូនិក (២ថស) 2 Thessalonians (2 Thes)
១ធីម៉ូថេ (១ធម) 1 Timothy (1 Tm)
២ធីម៉ូថេ (២ធម) 2 Timothy (2 Tm)
ទីតុស (ទត) Titus (Ti)
ភីលេម៉ូន (ភល) Philemon (Phlm)
៤. សំណេរសកល (Catholic Letters) 5
ហេប្រឺ (ហប) Hebrews (Heb)
យ៉ាកុប (យក) James (Jas)
១សិលា (១សល) 1 Peter (1 Pt)
២សិលា (២សល) 2 Peter (2 Pt)
យូដាស (យដ) Jude (Jude)
៥. សំណេរសន្តយ៉ូហាន (John Writings) 4
១យ៉ូហាន (១យហ) 1 John (1 Jn)
២យ៉ូហាន (២យហ) 2 John (2 Jn)
៣យ៉ូហាន (៣យហ) 3 John (3 Jn)
វិវរណៈ (វវ) Revelation (Rev)

៣យ៉ូហាន

សេចក្ដី​ផ្ដើម
 ខ្ញុំ​ជា​ចាស់​ទុំ សូម​ជម្រាប​មក​ប្អូន​កៃយូស​ជា​ទី​ស្រឡាញ់ ដែល​ខ្ញុំ​ស្រឡាញ់​តាម​សេចក្ដី​ពិត។
 ប្អូន​ជា​ទី​ស្រឡាញ់ ខ្ញុំ​សូម​ជូន​ពរ​ឲ្យ​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខគ្រប់​ចំពូក​ទាំង​អស់ គឺ​ឲ្យ​ប្អូន​មាន​សុខ‌ភាព​ល្អ​បរិបូណ៌ ដូច​ព្រលឹង​របស់​ប្អូន ដែល​បាន​ប្រកប​ដោយ​សេចក្ដី​សុខ​ហើយ​នោះ​ដែរ។  នៅ​ពេល​បង‌ប្អូន​យើង​មក​ដល់ ហើយ​រៀប​រាប់​ប្រាប់​ខ្ញុំ​ថា ប្អូន​ស្ថិត​នៅ​ជាប់​នឹង​សេចក្ដី​ពិត ដូច​ប្អូន​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​ជា‌និច្ច​នោះ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។  គ្មាន​អ្វី​អាច​ធ្វើ​ឲ្យ​ខ្ញុំ​មាន​អំណរខ្លាំង​ជាង​បាន​ឮ​ថា កូន​ចៅ​របស់​ខ្ញុំ​ប្រតិបត្តិ​តាម​សេចក្ដី​ពិត​នោះ​ឡើយ។
ភក្តី‌ភាព​របស់​លោក​កៃយូស
 ប្អូន​ជា​ទី​ស្រឡាញ់ ប្អូន​ប្រព្រឹត្ត​ស្រប​តាម​ជំនឿ​របស់​ប្អូន​មែន គឺ​បាន​ជួយ​ទំនុក​បម្រុង​បង‌ប្អូន​យើង ទោះ​បី​គេ​ជា​ជន​បរទេស​ក៏​ដោយ។  បង‌ប្អូន​ទាំង​នោះ​បាន​ផ្ដល់​សក្ខី‌ភាព នៅ​មុខ​ព្រះ‌សហគមន៍ អំពី​សេចក្ដី​ស្រឡាញ់​របស់​ប្អូន។ ពេល​ពួក​គេ​ចេញ​ដំណើរ​ទៅ សូម​ប្អូន​ជួយ​ផ្គត់‌ផ្គង់​គេ​តាម​របៀប ដែល​គួរ​ឲ្យ​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌ជាម្ចាស់​ផង  ដ្បិត​គេ​ធ្វើ​ដំណើរ​ទៅ​នោះ ព្រោះ​តែ​ព្រះ‌នាម​របស់​ព្រះ‌អម្ចាស់​ហ្នឹង​ហើយ ហើយ​គេ​ពុំ​បាន​ទទួល​អ្វី​ពី​សាសន៍​ដទៃ​ទេ។  ដូច្នេះ យើង​ត្រូវ​តែ​ជួយ​ទំនុក​បម្រុង​មនុស្ស​បែប​នេះ ដើម្បី​ឲ្យ​យើង​បាន​ធ្វើ​ការ​រួម​ជា​មួយ​សេចក្ដី​ពិត​ដែរ។
ឌីអូ‌ត្រែប និង​ដេមេទ្រី‌យូស
ខ្ញុំ​បាន​ផ្ញើ​សំបុត្រ​ដ៏​ខ្លីមក​ជូន​ព្រះ‌សហគមន៍* តែ​ឌីអូ‌ត្រែប​ដែល​ចូល​ចិត្ត​ធ្វើ​ធំ​ជាង​គេ ពុំ​ព្រម​ទទួល​ស្គាល់​យើង​ទេ។ ១០ ដូច្នេះ កាល​ខ្ញុំ​មក​ដល់ ខ្ញុំ​នឹង​រំឭក​ពី​អំពើ​ដែល​គាត់​បាន​ប្រព្រឹត្ត គឺ​គាត់​ដើរ​និយាយ​បរិហារ​អាក្រក់​ពី​យើង។ មិន​តែ​ប៉ុណ្ណោះ​សោត គាត់​បាន​បដិសេធ​មិន​ព្រម​ទទួល​បង‌ប្អូន​យើង​ទេ ព្រម​ទាំង​ឃាត់​ឃាំង​អស់​អ្នក​ដែល​ចង់​ទទួល មិន​ឲ្យ​ទទួល និង​ដេញ​គេ​ចេញ​ពី​ព្រះ‌សហគមន៍​ថែម​ទៀត​ផង។
១១ ប្អូន​ជា​ទី​ស្រឡាញ់ កុំ​យក​តម្រាប់​តាម​អំពើ​អាក្រក់​ឡើយ សូម​យក​តម្រាប់​តាម​អំពើ​ល្អ​វិញ។ អ្នក​ណា​ប្រព្រឹត្ត​អំពើ​ល្អ អ្នក​នោះ​កើត​មក​ពី​ព្រះ‌ជាម្ចាស់ រីឯ​អ្នក​ប្រព្រឹត្ត​អំពើ​អាក្រក់ ពុំ​ដែល​បាន​ឃើញ​ព្រះ‌ជាម្ចាស់​ឡើយ។
១២ ចំណែក​ឯ​ដេមេទ្រី‌យូស​វិញ ពួក​បង‌ប្អូន​បាន​និយាយ​ល្អ​ពី​គាត់​គ្រប់ៗ​គ្នា ហើយ​សូម្បី​តែ​សេចក្ដី​ពិត​ផ្ទាល់ក៏​បាន​ផ្ដល់​សក្ខី‌ភាព​ល្អ​អំពី​គាត់​ដែរ។ រីឯ​យើង​វិញ យើង​សុំ​ផ្ដល់​សក្ខី‌ភាព​ល្អ​អំពី​គាត់​ដែរ ប្អូន​ដឹង​ស្រាប់​ហើយ​ថា សក្ខី‌ភាព​របស់​យើង​ជា​សេចក្ដី​ពិត។
១៣ ខ្ញុំ​មាន​សេចក្ដី​ឯ​ទៀតៗ​ជា​ច្រើន ដែល​ត្រូវ​សរសេរ​ផ្ញើ​មក តែ​ខ្ញុំ​មិន​ចង់​សរសេរ​ដោយ​ទឹក​ខ្មៅ និង​ស្លាប​ប៉ាកកា​ទេ។ ១៤ ខ្ញុំ​សង្ឃឹម​ថា​នឹង​បាន​មក​ជួប​ប្អូន​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ហើយ​យើង​នឹង​និយាយ​ជា​មួយ​គ្នា​ផ្ទាល់​មាត់​តែ​ម្ដង។ ១៥ សូម​ឲ្យ​ប្អូន​បាន​ប្រកប​ដោយ​សេចក្ដី​សុខ‌សាន្ត!
មិត្ត‌ភក្ដិ​ទាំង​អស់ក៏​សូម​ជម្រាប​សួរ​មក​ប្អូន​ដែរ។ សូម​ជម្រាប​សួរ​មក​មិត្ត‌ភក្ដិ​គ្រប់ៗ​រូប ដែល​នៅ​ទី​នេះ​ផង។
749 Views

Theme: Overlay by Kaira