សម្ពន្ធមេត្រីចាស់ | Old Testament 46
១. គម្ពីរធម្មវិន័យ | Pentateuch 5
  1. កំណើតពិភពលោក (កណ)
    Genesis (Gn)
  2. សេរីភាព (សរ)
    Exodus (Ex)
  3. លេវីវិន័យ (លវ)
    Leviticus (Lv)
  4. ជំរឿនប្រជាជន (ជរ)
    Numbers (Nm)
  5. ទុតិយកថា (ទក)
    Deuteronomy (Dt)
២. គម្ពីរប្រវត្តិសាស្រ្ត | History 16
  1. យ៉ូស៊ូអា (យអ)
    Joshua (Jos)
  2. វិរបុរស (វរ)
    Judges (Jdg)
  3. នាងរូថ (នរ)
    Ruth (Ru)
  4. ១សាម៉ូអែល (១សម)
    1 Samuel (1Sm)
  5. ២សាម៉ូអែល (២សម)
    2 Samuel (2Sm)
  6. ១ពង្សាវតារក្សត្រ (១ពង្ស)
    1 Kings (1Kg)
  7. ២ពង្សាវតារក្សត្រ (២ពង្ស)
    2 Kings (2Kg)
  8. ១របាក្សត្រ (១របា)
    1 Chronicles (1Ch)
  9. ២របាក្សត្រ (២របា)
    2 Chronicles (2Ch)
  10. អែសរ៉ា (អរ)
    Ezra (Ezr)
  11. នេហេមី (នហ)
    Nehemiah (Ne)
  12. យ៉ូឌីត (យឌ)
    Judith (Jth)
  13. តូប៊ីត (តប)
    Tobit (Tb)
  14. អែសធែរ (អធ)
    Esther (Est)
  15. ១ម៉ាកាបាយ (១មបា)
    1 Maccabees (1 Ma)
  16. ២ម៉ាកាបាយ (២មបា)
    2 Maccabees (2 Ma)
៣. គម្ពីរប្រាជ្ញាញាណ | Wisdom 7
  1. ទំនុកតម្កើង (ទន)
    Psalms (Ps)
  2. យ៉ូប (យប)
    Job (Jb)
  3. សុភាសិត (សភ)
    Proverbs (Pr)
  4. បទចម្រៀង (បច)
    Song of Songs (Song)
  5. សាស្តា (សស)
    Ecclesiastes (Eccl)
  6. ព្រះប្រាជ្ញាញាណ (ប្រាញ)
    Wisdom (Wis)
  7. បេនស៊ីរ៉ាក់ (បសរ)
    Sirach (Sir)
៤. គម្ពីរព្យាការី | Prophet 18
  1. អេសាយ (អស)
    Isaiah (Is)
  2. យេរេមី (យរ)
    Jeremiah (Je)
  3. អេសេគីអែល (អគ)
    Ezekiel (Ez)
  4. ហូសេ (ហស)
    Hosea (Ho)
  5. យ៉ូអែល (យអ)
    Joel (Joe)
  6. អម៉ូស (អម)
    Amos (Am)
  7. អូបាឌី (អឌ)
    Obadiah (Ob)
  8. យ៉ូណាស (យណ)
    Jonah (Jon)
  9. មីកា (មីក)
    Micah (Mi)
  10. ណាហ៊ូម (ណហ)
    Nahum (Na)
  11. ហាបាគូក (ហគ)
    Habakkuk (Hb)
  12. សេផានី (សផ)
    Zephaniah (Zep)
  13. ហាកាយ (ហក)
    Haggai (Hg)
  14. សាការី (សក)
    Zechariah (Zec)
  15. ម៉ាឡាគី (មគ)
    Malachi (Mal)
  16. សំណោក (សណ)
    Lamentations (Lam)
  17. ដានីអែល (ដន)
    Daniel (Dn)
  18. បារូក (បារ)
    Baruch (Ba)
សម្ពន្ធមេត្រីថ្មី | New Testament 27
១. គម្ពីរដំណឹងល្អ | Gospels 4
  1. ម៉ាថាយ (មថ)
    Matthew (Mt)
  2. ម៉ាកុស (មក)
    Mark (Mk)
  3. លូកា (លក)
    Luke (Lk)
  4. យ៉ូហាន (យហ)
    John (Jn)
២. គម្ពីរប្រវត្តិសាស្រ្ត | History 1
  1. កិច្ចការគ្រីស្តទូត (កក)
    Acts of the Apostles (Ac)
៣. លិខិតសន្តប៉ូល | Paul Letter 13
  1. រ៉ូម (រម)
    Romans (Rm)
  2. ១កូរិនថូស (១ករ)
    1 Corinthians (1Co)
  3. ២កូរិនថូស (២ករ)
    2 Corinthians (2Co)
  4. កាឡាទី (កាឡ)
    Galatians (Ga)
  5. អេភេសូ (អភ)
    Ephesians (Ep)
  6. ភីលីព (ភីល)
    Philippians (Phil)
  7. កូឡូស (កូឡ)
    Colossians (Col)
  8. ១ថេស្សាឡូនិក (១ថស)
    1 Thessalonians (1Th)
  9. ២ថេស្សាឡូនិក (២ថស)
    Thessalonians (2Th)
  10. ១ធីម៉ូថេ (១ធម)
    1 Timothy (1T)
  11. ២ធីម៉ូថេ (២ធម)
    2 Timothy (2T)
  12. ទីតុស (ទត)
    Titus (Ti)
  13. ភីលេម៉ូន (ភល)
    Philemon (Phim)
៤. សំណេរសកល | Catholic Letter 5
  1. ហេប្រឺ (ហប)
    Hebrews (He)
  2. យ៉ាកុប (យក)
    James (Ja)
  3. ១សិលា (១សល)
    1 Peter (1P)
  4. ២សិលា (២សល)
    2 Peter (2P)
  5. យូដាស (យដ)
    Jude (Ju)
៥. សំណេរសន្តយ៉ូហាន | John Writing 4
  1. ១យ៉ូហាន (១យហ)
    1 John (1Jn)
  2. ២យ៉ូហាន (២យហ)
    2 John (2Jn)
  3. ៣យ៉ូហាន (៣យហ)
    3 John (3Jn)
  4. វិវរណៈ (វវ)
    Revelation (Rev)

លិខិត​ទី​ពីរ​របស់
សន្ត​សិលា

ពាក្យលំនាំ

លិខិត​ទី​ពីរ​របស់

លោក​សិលា

ពាក្យ​លំនាំ

យើង​ពុំ​ដឹង​ថា លោក​សិលា​បាន​តែង​លិខិត​ទី​ពីរ​នេះ​នៅ​ពេល​ណា​ទេ។ អ្នក​ស្រាវ‌ជ្រាវ​ខ្លះ​សន្និ‌ដ្ឋាន​ថា មាន​គ្រីស្ត‌បរិស័ទ​ម្នាក់​បាន​តែង​លិខិត​នេះប្រហែល​ជា​នៅ​ចុង​សតវត្ស​ទី​មួយ ឬ​ដើម​សតវត្ស​ទី​ពីរ។

គោល​បំណងៈ

លិខិត​ទី​ពីរ​នេះមាន​បំណង​ចង់​ដាស់​តឿន​គ្រីស្ត‌បរិស័ទ កុំ​ឲ្យ​បណ្ដោយ​ខ្លួន​ទៅ​តាម​គ្រូ​អាចារ្យ​ក្លែង‌ក្លាយ ដែល​ប្រៀន‌ប្រដៅ​លទ្ធិ​ផ្សេងៗ ខុស​ពី​ការ​ប្រៀន‌ប្រដៅ​របស់​ក្រុម​គ្រីស្តទូត។ ក្នុង​លិខិត​នេះមាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ដើម​កំណើត​នៃ​ព្រះ‌គម្ពីរ​ទាំង​មូល គឺ​ព្រះ‌វិញ្ញាណ​នៃ​ព្រះ‌ជាម្ចាស់​បាន​ណែ‌នាំ​អ្នក​តែង​ឲ្យ​សរសេរ ហេតុ​នេះ​ហើយ​បាន​ជា​គ្រីស្ត‌បរិស័ទ​ត្រូវ​តែ​យល់​ព្រះ‌គម្ពីរ​តាម​ព្រះ‌វិញ្ញាណ​បំភ្លឺ និង​តាម​ការ​បង្រៀន​របស់​ព្រះ‌សហគមន៍។
នៅ​ចំពូក​ទី​បីជា​សេចក្ដី​ឆ្លើយ​តប​ទៅ​អស់​អ្នក​ដែល​មាក់‌ងាយ​គ្រីស្ត‌បរិស័ទ ព្រោះ​គេ​ទន្ទឹង​រង់‌ចាំ​ព្រះ‌អម្ចាស់​យាង​មក​វិញ។ លោក​សិលា​តប​ថា ហេតុ​ដែល​ព្រះ‌យេស៊ូ​ពុំ​បាន​យាង​មក​វិញឆាប់ៗ​នោះ មក​ពី​ព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​មនុស្ស​មាន​បាប ព្រះ‌អង្គ​ទុក​ឱកាស​ឲ្យ​មនុស្ស​ជា​ច្រើន​ទៀត​ប្រែ​ចិត្ត​គំនិត ដើម្បី​ទទួល​ការ​សង្គ្រោះ​ពី​ព្រះ‌ជាម្ចាស់។
សេចក្ដី​ផ្ដើម
 ខ្ញុំ ស៊ីម៉ូន‌សិលា ជា​អ្នក​បម្រើ និង​ជា​គ្រីស្តទូត*​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត* សូម​ជម្រាប​មក​បង‌ប្អូន​ដែល​បាន​ទទួល​ជំនឿ ដោយ‌សារ​សេចក្ដី​សុចរិត*​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌ជាម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។ ជំនឿ​របស់​បង‌ប្អូនក៏​មាន​តម្លៃ​ដូច​ជំនឿ​របស់​យើង​ដែរ។  សូម​ព្រះ‌ជាម្ចាស់​ប្រណី‌សន្ដោស និង​ប្រទាន​សេចក្ដី​សុខ‌សាន្ដ មក​បង‌ប្អូន ឲ្យ​បាន​បរិបូរណ៌ ដោយ​បង‌ប្អូន​បាន​ស្គាល់​ព្រះ‌អង្គ និង​ស្គាល់​ព្រះ‌យេស៊ូ​ជា​ព្រះ‌អម្ចាស់​របស់​យើង​យ៉ាង​ច្បាស់។
ព្រះ‌ជាម្ចាស់​ត្រាស់​ហៅ​គ្រីស្ត‌បរិស័ទ
 ឫទ្ធា‌នុភាព​របស់​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​យើង​មាន​អ្វីៗ​ទាំង​អស់ សម្រាប់​ជីវិត​រស់​នៅ និង​សម្រាប់​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ។ ឫទ្ធា‌នុភាព​នោះ​នាំ​យើង​ឲ្យ​ស្គាល់​ព្រះ‌អង្គ ដែល​បាន​ត្រាស់​ហៅ​យើង ដោយ‌សារ​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ​ផ្ទាល់ និង​ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះ‌អង្គ។  ដោយ‌សារ​សិរី‌រុង​រឿង និង​ព្រះ‌បារមី​នេះ ព្រះ‌អង្គ​បាន​ប្រទាន​ព្រះ‌អំណោយ​ទាន​ដ៏​មាន​តម្លៃ​វិសេស​បំផុត​មក​យើង តាម​ព្រះ‌បន្ទូល​សន្យា ដើម្បី​ឲ្យ​បង‌ប្អូន​មាន​លក្ខណៈ​ជា​ព្រះ‌ជាម្ចាស់ រួម​ជា​មួយ​ព្រះ‌អង្គ​ ដោយ​បោះ​បង់​ចោល​សេចក្ដី​រលួយ​ដែល​មក​ពី​ការ​លោភ‌លន់​ក្នុង​លោកីយ៍។  ហេតុ​នេះ បង‌ប្អូន​ត្រូវ​ខ្នះ‌ខ្នែង​ឲ្យ​អស់​ពី​សមត្ថ‌ភាព បន្ថែម​កិរិយា​ល្អ​ឥត​ខ្ចោះ​ពី​លើ​ជំនឿ បន្ថែម​ការ​ស្គាល់​ព្រះ‌អង្គ​ពី​លើ​កិរិយា​ល្អ  បន្ថែម​ការ​ចេះ​ទប់​ចិត្ត​ពី​លើ​ការ​ស្គាល់​ព្រះ‌អង្គ បន្ថែម​ការ​ព្យាយាម​តស៊ូ​ពី​លើ​ការ​ចេះ​ទប់​ចិត្ត បន្ថែម​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់​ពី​លើ​ការ​ព្យាយាម​តស៊ូ  បន្ថែម​ភាតរ‌ភាពពី​លើ​ការ​គោរព​ប្រណិ‌ប័តន៍​ព្រះ‌ជាម្ចាស់ និង​បន្ថែម​សេចក្ដី​ស្រឡាញ់ពី​លើ​ភាតរ‌ភាព។  ប្រសិន​បើ​បង‌ប្អូន​មាន​គុណ​សម្បត្តិ​ទាំង​នេះ​ពេញ​បរិបូណ៌​ក្នុង​ខ្លួន​ហើយ គុណ​សម្បត្តិ​ទាំង​នេះ​មុខ​ជា​នាំ​បង‌ប្អូន​ឲ្យ​មាន​សកម្ម‌ភាព និង​បង្កើត​ផល ដើម្បី​បាន​ស្គាល់​ព្រះ‌យេស៊ូ‌គ្រីស្ត* ជា​ព្រះ‌អម្ចាស់​របស់​យើង​យ៉ាង​ច្បាស់។  ផ្ទុយ​ទៅ​វិញ បើ​អ្នក​ណា​គ្មាន​គុណ​សម្បត្តិ​ទាំង​នេះ​ទេ អ្នក​នោះ​ជា​មនុស្ស​ខ្វាក់ មើល​ឃើញ​មិន​បាន​វែង​ឆ្ងាយ គេ​ភ្លេច​ថាព្រះ‌ជាម្ចាស់​បាន​លាង​ជម្រះ​គេ​ពី​អំពើ​បាប ដែល​គេ​ប្រព្រឹត្ត​ពី​អតីតកាល។ ១០ ហេតុ​នេះ បង‌ប្អូន​អើយ ចូរ​ខំ​ប្រឹង​យក​ចិត្ត​ទុក​ដាក់ ធ្វើ​ឲ្យ​ការ​ត្រាស់​ហៅ និង​ការ​ជ្រើស‌រើស​របស់​ព្រះ‌ជាម្ចាស់ បាន​កាន់​តែ​ខ្ជាប់‌ខ្ជួន​ឡើង​ថែម​ទៀត។ ធ្វើ​យ៉ាង​នេះ បង‌ប្អូន​មុខ​ជា​មិន​ជំពប់​ដួល​ឡើយ។ ១១ ដូច្នេះ បង‌ប្អូន​នឹង​ទទួល​សិទ្ធិ​ដ៏​ធំ​ទូលំ‌ទូលាយ អាច​ចូល​ទៅ​ក្នុង​ព្រះ‌រាជ្យ* ដែល​នៅ​ស្ថិត‌ស្ថេរ​អស់​កល្ប‌ជានិច្ច គឺ​ព្រះ‌រាជ្យ​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង។
១២ ហេតុ​នេះ ខ្ញុំ​នឹង​រំឭក​ដាស់‌តឿន​បង‌ប្អូន​អំពី​សេចក្ដី​ទាំង​នោះ​ជា‌និច្ច ទោះ​បី​បង‌ប្អូន​បាន​ដឹង និង​នៅ​តែ​កាន់​តាម​សេចក្ដី​ពិត ដែល​បង‌ប្អូន​បាន​ទទួល​យ៉ាង​ខ្ជាប់‌ខ្ជួន​ហើយ​ក៏​ដោយ។ ១៣ ដរាប​ណា​ខ្ញុំ​នៅ​មាន​ជីវិត​រស់​ក្នុង​លោកីយ៍​នេះ​នៅ​ឡើយ ខ្ញុំ​យល់​ឃើញ​ថា ត្រូវ​តែ​រំឭក​បង‌ប្អូន​ឲ្យ​ភ្ញាក់​ស្មារតី។ ១៤ ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ត្រូវ​លា​ចាក​លោក​នេះ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដូច​ព្រះ‌យេស៊ូ‌គ្រីស្ត​ជា​ព្រះ‌អម្ចាស់​នៃ​យើង​បាន​សម្ដែង​ឲ្យ​ខ្ញុំ​ដឹង​ស្រាប់។ ១៥ ប៉ុន្តែ ខ្ញុំ​នឹង​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណា ឲ្យ​បង‌ប្អូន​អាច​នឹក​ឃើញ​សេចក្ដី​ទាំង​នោះ គ្រប់​កាលៈ‌ទេសៈ​ទាំង​អស់ ក្រោយ​ពេល​ខ្ញុំ​ចាក​លោក​នេះ​ទៅ។
បន្ទាល់​អំពី​សិរី‌រុង​រឿង​របស់​ព្រះ‌យេស៊ូ
១៦ យើង​ពុំ​បាន​យក​រឿង​ប្រឌិត​ផ្សេងៗមក​ណែ‌នាំ​បង‌ប្អូន ឲ្យ​ស្គាល់​ឫទ្ធា‌នុភាព​របស់​ព្រះ‌យេស៊ូ‌គ្រីស្ត*​ជា​ព្រះ‌អម្ចាស់​នៃ​យើង និង​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​ត្រូវ​យាង​មក​នោះ​ឡើយ គឺ​យើង​បាន​ឃើញ​ភាព​ថ្កុំ‌ថ្កើងរុង‌រឿង​របស់​ព្រះ‌អង្គ ផ្ទាល់​នឹង​ភ្នែក​តែ​ម្ដង ១៧ ដ្បិត​ព្រះ‌អង្គ​បាន​ទទួល​កិត្តិនាម និង​សិរី‌រុង​រឿង​ពី​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌បិតា​មក នៅ​ពេល​ដែល​មាន​ព្រះ‌សូរសៀង​លាន់​ឮ ចេញ​ពី​សិរី‌រុង​រឿង​ដ៏​ឧត្តុង្គ‌ឧត្ដម​មក​កាន់​ព្រះ‌អង្គ​ថាៈ “នេះ​ជា​ព្រះ‌បុត្រា​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង យើង​គាប់​ចិត្ត​នឹង​ព្រះ‌អង្គ​ណាស់!”។ ១៨ យើង​បាន​ឮ​ព្រះ‌សូរសៀង​នេះ​ពី​លើ​មេឃ​មក កាល​យើង​នៅ​ជា​មួយ​ព្រះ‌អង្គ​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធ​។ ១៩ យើង​ក៏​មាន​ពាក្យ​ព្យាការី*​បាន​ថ្លែង​ទុក​មក​ផង​ដែរ ដែល​ជា​គោល​មួយ​ដ៏​មាំ‌មួន។ បើ​បង‌ប្អូន​ផ្ចង់​ចិត្ត​ទៅ​កាន់​ពាក្យ​នេះ ពិត​ជា​ត្រឹម​ត្រូវ​ហើយ ព្រោះ​ពាក្យ​នេះ​ប្រៀប​បាន​នឹង​ចង្កៀង​ដែល​បំភ្លឺ​ក្នុង​ទី​ងងឹត រហូត​ដល់​ថ្ងៃ​រះ និង​រហូត​ដល់​ផ្កាយ​ព្រឹក​រះ​ឡើង ក្នុង​ចិត្ត​បង‌ប្អូន។ ២០ ជា​បឋម សូម​បង‌ប្អូន​ជ្រាប​ថា គ្មាន​នរណា​ម្នាក់​អាច​បក​ស្រាយ​ពាក្យ​របស់​ព្យាការី ដែល​មាន​ចែង​ទុក​មក​ក្នុង​គម្ពីរ តាម​គំនិត​របស់​ខ្លួន​ឡើយ ២១ ដ្បិត​ព្រះ‌បន្ទូល​ដែល​ព្យាការី​បាន​ថ្លែង​ទុក​មក​នោះ មិន​មែន​ចេញ​ពី​បំណង​ចិត្ត​របស់​មនុស្ស​ទេ គឺ​ព្រះ‌វិញ្ញាណ​ដ៏‌វិសុទ្ធ​វិញ​ឯ‌ណោះ ដែល​ជំរុញ​ចិត្ត​លោក​ទាំង​នោះ​ឲ្យ​ថ្លែង​ព្រះ‌បន្ទូល​ក្នុង​ព្រះ‌នាម​ព្រះ‌ជាម្ចាស់។
អំពី​គ្រូ​ក្លែង‌ក្លាយ
 កាល​ពី​សម័យ​ដើម មាន​ព្យាការី*​ក្លែង‌ក្លាយ​ស្ថិត​នៅ​ក្នុង​ចំណោម​ប្រជា‌រាស្ដ្រ។ ក្នុង​ចំណោម​បង‌ប្អូន​ក៏​ដូច្នោះ​ដែរ គឺ​នឹង​មាន​គ្រូ​ក្លែង‌ក្លាយ​មក​ស៊ក​សៀត បញ្ចូល​លទ្ធិ​ខុស ដែល​បណ្ដាល​ឲ្យ​វិនាស គេ​បដិសេធ​ពុំ​ព្រម​ទទួល​ស្គាល់​ព្រះ‌អម្ចាស់ ដែល​បាន​លោះ​គេ​ឲ្យ​រួច​ពី​បាប​នោះ​ទេ គេ​មុខ​ជា​ត្រូវ​វិនាស​អន្តរាយ​យ៉ាង​ទាន់‌ហន់​មិន​ខាន។  មនុស្ស​ជា​ច្រើន​នឹង​ដើរ​តាម​ពួក​គេទៅ​ប្រព្រឹត្ត​អំពើ​អបាយ‌មុខ ហើយ​មនុស្ស‌ម្នា​នឹង​ប្រមាថ​មាគ៌ា​នៃ​សេចក្ដី​ពិត ព្រោះ​តែ​អ្នក​ទាំង​នោះ។  ពួក​គេ​នឹង​បោក​ប្រាស់​បង‌ប្អូន​ចង់​បាន​ប្រាក់ ដោយ​ពោល​ពាក្យ​បញ្ឆោត ប៉ុន្តែ ព្រះ‌អង្គ​បាន​កាត់​ទោស​ពួក​គេ តាំង​ពី​យូរ‌យារ​ណាស់​មក​ហើយ ហើយ​ព្រះ‌អង្គ​ឥត​ប្រហែស​នឹង​បំផ្លាញ​គេ​ឡើយ​  ដ្បិត​ព្រះ‌ជាម្ចាស់​ពុំ​បាន​យោគ‌យល់​ដល់​ពួក​ទេវទូត*​ដែល​ប្រព្រឹត្ត​អំពើ​បាប​ទេ ព្រះ‌អង្គ​បាន​រុញ​ពួក​គេ​ទម្លាក់​ទៅ​ក្នុង​នរក​អវិចីដែល​ងងឹត​សូន្យ ហើយ​គេ​ជាប់​ឃុំ‌ឃាំង​នៅ​ទី​នោះ រង់‌ចាំ​ពេល​ព្រះ‌អង្គ​វិនិច្ឆ័យ​ទោស។  ព្រះ‌អង្គ​ក៏​ពុំ​បាន​យោគ‌យល់​ដល់​ពិភព‌លោក​នា​បុរាណ​កាល​ដែរ គឺ​ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទឹក​ជន់​លិច​ពិភព‌លោក​ដ៏​ទុច្ចរិត​នោះ។ ព្រះ‌អង្គ​ទុក​ជីវិត​មនុស្ស​តែ​ប្រាំ​បី​នាក់​ប៉ុណ្ណោះ​ឲ្យ​នៅ​រស់ គិត​ទាំង​លោក​ណូអេ​ជា​អ្នក​ប្រកាស​សេចក្ដី​សុចរិត*​នោះ​ផង។  ព្រះ‌អង្គ​បាន​ដាក់​ទោស​ក្រុង​សូដុម និង​ក្រុង​កូម៉ូរ៉ា ឲ្យ​រលាយ​ទៅ​ជា​ផេះ ទុក​ជា​ការ​ព្រមាន​ដល់​មនុស្ស​ទុច្ចរិត​ទៅ​ថ្ងៃ​ក្រោយ។  ព្រះ‌អង្គ​បាន​ដោះ​លែង​តែ​លោក​ឡុត​ជា​មនុស្ស​សុចរិត* ព្រោះ​គាត់​ព្រួយ​ចិត្ត​ដោយ​ឃើញ​មនុស្ស​អាក្រក់​នៅ​ជំនាន់​នោះ វក់‌វី​នឹង​កាម‌គុណ​ដ៏​ថោក​ទាប។  រៀង​រាល់​ថ្ងៃ លោក​ឡុត​ជា​មនុស្ស​សុចរិត ដែល​រស់​នៅ​កណ្ដាល​ចំណោម​មនុស្ស​អាក្រក់​ទាំង​នោះ បាន​គ្រាំ‌គ្រា​ក្នុង​ចិត្ត​ដ៏​សុចរិត​របស់​គាត់ ព្រោះ​ឃើញ ហើយ​ឮ​នូវ​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។  យ៉ាង​នេះ​ហើយ ដែល​ព្រះ‌អម្ចាស់​អាច​ដោះ​លែង​អស់​អ្នក​គោរព​ប្រណិ‌ប័តន៍​ព្រះ‌អង្គ ឲ្យ​រួច​ពី​ទុក្ខ​លំបាក​ តែ​ព្រះ‌អង្គ​ទុក​មនុស្ស​ទុច្ចរិត សម្រាប់​ដាក់​ទណ្ឌ‌កម្ម នៅ​ថ្ងៃ​ដែល​ព្រះ‌អង្គ​នឹង​វិនិច្ឆ័យ​ទោស​មនុស្ស​លោក ១០ ជា​ពិសេស ព្រះ‌អង្គ​ដាក់​ទណ្ឌ‌កម្ម​អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ថោក​ទាប បំពេញ​តាម​តណ្ហា​របស់​លោកីយ៍ ហើយ​មាក់‌ងាយ​អំណាច​របស់​ព្រះ‌ជាម្ចាស់។ គ្រូ​ក្លែង‌ក្លាយ​ទាំង​នោះ​វាយ‌ឫក​ខ្ពស់ ព្រហើន​ក្អេង‌ក្អាង មិន​ញ‌ញើត​នឹង​ជេរ​ប្រមាថ​ពួក​ទេវតា​ ដែល​ប្រកប​ដោយ​សិរី‌រុង​រឿង​ឡើយ។ ១១ សូម្បី​តែ​ទេវទូត*​ដែល​មាន​កម្លាំង និង​ឫទ្ធា‌នុភាព​ខ្លាំង​ជាង​អ្នក​ទាំង​នោះ ក៏​ពុំ​ដែល​ចោទ​ប្រកាន់​ប្រមាថ​ទេវតា នៅ​មុខ​ព្រះ‌ជាម្ចាស់​ដែរ។ ១២ រីឯ​អ្នក​ទាំង​នោះ​វិញ ពួក​គេ​ប្រៀប​បាន​នឹង​សត្វ​តិរច្ឆាន​ដែល​កើត​មក​សម្រាប់​តែ​ជាប់​អន្ទាក់ និង​ត្រូវ​វិនាស​អន្តរាយ ពួក​គេ​នាំ​គ្នា​ជេរ​ប្រមាថ​អ្វីៗ​ដែល​គេ​ពុំ​ស្គាល់។ ពួក​គេ​មុខ​ជា​ត្រូវ​វិនាស​សូន្យ​ទៅ ដូច​សត្វ​តិរច្ឆាន​ដែរ។ ១៣ អ្នក​ប្រព្រឹត្ត​អំពើ​ទុច្ចរិតនឹង​ទទួល​ផល​ពី​អំពើ​ទុច្ចរិត​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។ អ្នក​ទាំង​នោះ​ត្រេក‌ត្រអាល​នឹង​ការ​ស្រើប‌ស្រាល​របស់​ខ្លួន​ទាំង​ថ្ងៃ ពួក​គេ​ជា​មនុស្ស​មាន​ចិត្ត​កខ្វក់​ថោក​ទាប ហើយ​នៅ​ពេល​បរិភោគ​អាហារ​រួម​ជា​មួយ​បង‌ប្អូន គេ​សប្បាយ​ចិត្ត​ចំពោះ​ការ​បោក​ប្រាស់​របស់​ខ្លួន​បែប​នេះ​ណាស់។ ១៤ គេ​គិត​តែ​ពី​រំពៃ​មើល​ស្រីៗ​ដោយ​ចិត្ត​ស្រើប‌ស្រាល និង​ប្រព្រឹត្ត​អំពើ​បាប​មិន​ចេះ​ស្កប់​ឡើយ។ ពួក​គេ​តែង​ទាក់‌ទាញ​ចិត្ត​អស់​អ្នក​ដែល​មាន​ជំនឿ​ទន់​ខ្សោយ ហើយ​ពួក​គេ​ពូកែ​ខាង​លោភ‌លន់​ចង់​បាន​ប្រាក់។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​មនុស្ស​ត្រូវ​បណ្ដាសា!។ ១៥ ពួក​គេ​បាន​បោះ​បង់​មាគ៌ា​ត្រឹម​ត្រូវ​ចោល ងាក​ទៅ​ដើរ​តាម​ផ្លូវ​លោក​បាឡាម ជា​កូន​របស់​លោក​បូស៊រ និង​ជា​អ្នក​ស្រឡាញ់​ប្រាក់ ដែល​គេ​ជួល​ឲ្យ​ប្រព្រឹត្ត​អំពើ​ទុច្ចរិត។ ១៦ ប៉ុន្តែ ព្យាការី*​នេះ​បាន​ទទួល​ការ​ស្ដី​ប្រដៅ ព្រោះ​គាត់​ប្រព្រឹត្ត​ល្មើស​វិន័យ* គឺ​សត្វ​ពាហនៈ​ដែល​មិន​ចេះ​និយាយ បែរ​ជា​និយាយ​ភាសា​មនុស្ស ឃាត់​គាត់​កុំ​ឲ្យ​ប្រព្រឹត្ត​អំពើ​លេលា​យ៉ាង​នោះ​ឡើយ។
១៧ អ្នក​ទាំង​នោះ​ប្រៀប​បាន​នឹង​ប្រភព​ទឹក​ហួត‌ហែង ឬ​ពពក​ដែល​ត្រូវ​ខ្យល់​ព្យុះ​ផាត់ គេ​នឹង​ត្រូវ​ធ្លាក់​ទៅ​ក្នុង​ទី​ងងឹត​សូន្យ‌សុង​ជា​មិន​ខាន។ ១៨ គេ​ព្រោក‌ប្រាជ្ញ​អំពី​រឿង​សម្បើម​អស្ចារ្យ តែ​គ្មាន​ខ្លឹម‌សារ​អ្វី​សោះ ហើយ​ប្រើ​តណ្ហា​លោភ‌លន់​តាម​លោកីយ៍ មក​ទាក់‌ទាញ​អស់​អ្នក​ដែល​ទើប​នឹង​រួច​ពី​ចំណោម​ពួក​វង្វេង។ ១៩ ពួក​គេ​សន្យា​ថា​នឹង​ផ្ដល់​សេរី‌ភាព​ឲ្យ​អ្នក​ទាំង​នោះ តែ​ខ្លួន​ឯង​ផ្ទាល់​ជា​ខ្ញុំ‌កញ្ជះ​នៃ​សេចក្ដី​អន្តរាយ​ ដ្បិត​ម្នាក់ៗ​ជា​ខ្ញុំ‌កញ្ជះ​នៃ​អ្វីៗ​ដែល​មាន​អំណាច​លើ​ខ្លួន។
២០ ប្រសិន​បើ​អ្នក​ណា​បាន​លះ‌បង់​អំពើ​សៅ‌ហ្មង​នៃ​លោកីយ៍ ដោយ​បាន​ស្គាល់​ព្រះ‌យេស៊ូ‌គ្រីស្ត* ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​យ៉ាង​ច្បាស់​ហើយ តែ​បែរ​ជា​បណ្ដោយ​ឲ្យ​អំពើ​សៅ‌ហ្មង​នេះ មាន​អំណាច​រួប‌រឹត និង​ដឹក​នាំ​សា​ជា​ថ្មី ជីវិត​របស់​អ្នក​នោះ​នឹង​ក្លាយ​ទៅ​ជា​អាក្រក់​ជាង​មុន​ទៅ​ទៀត។ ២១ គួរ​កុំ​ឲ្យ​អ្នក​នោះ​ស្គាល់​មាគ៌ា​សុចរិត ជា​ជាង​ឲ្យ​ស្គាល់ ហើយ​បែរ​ជា​ងាក​ចេញ​ពី​វិន័យ​ដ៏‌វិសុទ្ធ​ដែល​ខ្លួន​បាន​ទទួល។ ២២ ហេតុ‌ការណ៍​ដែល​កើត​មាន​ដល់​គេ​នេះ ស​ឲ្យ​ឃើញ​ថា សេចក្ដី​ដែល​សុភាសិត​ចែង​ទុក​មក​នោះ​ពិត​ជា​ត្រឹម​ត្រូវ​មែន គឺ«ឆ្កែ​រមែង​តែង‌តែ​វិល​ទៅ​រក​កំអួត​របស់​វា​វិញ​ ជ្រូក​ដែល​ទើប​នឹង​លាង​ស្អាត​ក៏​តែង‌តែ​វិល​ទៅ​ននៀល​ភក់​វិញ​ដែរ»។
អំពី​ព្រះ‌អម្ចាស់​យាង​វិល​ត្រឡប់​មក​វិញ
បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ នេះ​ជា​សំបុត្រ​ទី​ពីរ ដែល​ខ្ញុំ​សរសេរ​ផ្ញើ​មក​ជូន​បង‌ប្អូន។ សេចក្ដី​ក្នុង​សំបុត្រ​ទាំង​ពីរ​នេះ ខ្ញុំ​បាន​រំឭក​ដាស់​តឿន​បង‌ប្អូន ឲ្យ​មាន​ចិត្ត​គំនិត​ត្រឹម​ត្រូវ​ជា‌និច្ច។  សូម​បង‌ប្អូន​កុំ​ភ្លេច​សេចក្ដី​ដែល​អស់​លោក​ព្យាការី*​ដ៏‌វិសុទ្ធ*​បាន​ថ្លែង​ទុក​មក និង​វិន័យ​ដែល​ព្រះ‌អម្ចាស់​ជា​ព្រះ‌សង្គ្រោះ​បាន​បង្រៀន តាម‌រយៈ​គ្រីស្តទូត​នានា​របស់​បង‌ប្អូន។  ជា​បឋម សូម​ជ្រាប​ថា នៅ​គ្រា​ចុង​ក្រោយ​បំផុត នឹង​មាន​ពួក​អ្នក​ដែល​រស់​នៅ​តាម​ចិត្ត​លោភ‌លន់​របស់​ខ្លួន ហើយ​ចំអក​ឡក‌ឡឺយ​ដាក់​បង‌ប្អូន  គេ​នឹង​ពោល​ថាៈ «បើ​ព្រះ‌អង្គ​សន្យា​ថា​យាង​មក​មែន​នោះ តើ​ឥឡូវ​ព្រះ‌អង្គ​នៅ​ឯ​ណា? តាំង​ពី​បុព្វបុរស*​របស់​យើង​ស្លាប់​អស់​ទៅ គ្មាន​អ្វី​ផ្លាស់​ប្ដូរ​ទេ គឺ​នៅ​តែ​ដដែល ដូច​កាល​ពី​ព្រះ‌អង្គ​បង្កើត​ពិភព‌លោក!»។  គេ​និយាយ​ដូច្នេះ មក​ពី​គេ​ធ្វើ​ជា​ភ្លេច​ថា កាល​ពី​បុរាណ ផ្ទៃ​មេឃ និង​ផែន‌ដី កកើត​ចេញ​ពី​ទឹក ហើយ​ផ្សំ​ឡើង​ពី​ធាតុ​ទឹក ដោយ‌សារ​ព្រះ‌បន្ទូល​របស់​ព្រះ‌ជាម្ចាស់។  បន្ទាប់​មក ដោយ​ទឹក​ដដែល ពិភព‌លោក​បាន​លិច​លង់ នៅ​គ្រា​ទឹក​ជំនន់​ធំ។  មួយ​វិញ​ទៀត ព្រះ‌បន្ទូល​ដដែល​នេះ​បាន​ថ្លែង​ថា ផ្ទៃ​មេឃ និង​ផែន‌ដី​នា​បច្ចុប្បន្ន​កាល នឹង​ត្រូវ​បម្រុង​ទុក​ឲ្យ​ភ្លើង​ឆេះ​រំលាយ នៅ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​វិនិច្ឆ័យ​ទោស​មនុស្ស​ទុច្ចរិត​ឲ្យ​វិនាស​អន្តរាយ។
 បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ សូម​បង‌ប្អូន​កុំ​ភ្លេច​ចំណុច​មួយ​នេះ​ថា នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ មួយ​ថ្ងៃ​ប្រៀប​បាន​នឹង​មួយ​ពាន់​ឆ្នាំ ហើយ​មួយ​ពាន់​ឆ្នាំក៏​ប្រៀប​បាន​នឹង​មួយ​ថ្ងៃ​ដូច្នោះ​ដែរ។  ព្រះ‌អម្ចាស់​នឹង​យាង​មក តាម​ព្រះ‌បន្ទូល​សន្យា​របស់​ព្រះ‌អង្គ ឥត​បង្អែ‌បង្អង់ ដូច​អ្នក​ខ្លះ​នឹក​ស្មាន​នោះ​ឡើយ។ ព្រះ‌អង្គ​សម្ដែង​ព្រះ‌ហឫទ័យ​អត់‌ធ្មត់​ចំពោះ​បង‌ប្អូន ព្រោះ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​នរណា​ម្នាក់​ត្រូវ​វិនាស​ទេ គឺ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​មនុស្ស​លោក​គ្រប់ៗ​រូប​កែ​ប្រែ​ចិត្ត​គំនិត​វិញ។ ១០ ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​យាង​មកប្រៀប​បាន​ទៅ​នឹង​ពេល​ចោរ​ចូល​លួច​ដូច្នោះ​ដែរ។ នៅ​គ្រា​នោះ ផ្ទៃ​មេឃ​នឹង​រលាយ​សូន្យ​ទៅ ដោយ​សន្ធឹក​ខ្ទរ‌ខ្ទារ ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ ហើយ​ព្រះ‌ជាម្ចាស់​នឹង​វិនិច្ឆ័យ​ទោស ទាំង​ផែន‌ដី ទាំង​អ្វីៗ​ដែល​នៅ​លើ​ផែន‌ដី​ដែរ។
១១ បើ​អ្វីៗ​ទាំង​នោះ​មុខ​តែ​រលាយ​សូន្យ​យ៉ាង​នេះ​ទៅ​ហើយ បង‌ប្អូន​ត្រូវ​មាន​ចរិយា​ដ៏‌វិសុទ្ធ និង​គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់ ឲ្យ​មែន​ទែន!។ ១២ ចូរ​ទន្ទឹង​រង់‌ចាំ និង​ខ្នះ‌ខ្នែង ធ្វើ​ឲ្យ​ថ្ងៃ​ដែល​ព្រះ‌ជាម្ចាស់​ត្រូវ​យាង​មក​នោះ កាន់​តែ​ឆាប់​មក​ដល់ គឺ​ជា​ថ្ងៃ​ដែល​ផ្ទៃ​មេឃ​នឹង​ត្រូវ​ឆេះ​រលាយ ហើយ​ធាតុ​នានា​នឹង​ឆេះ​រលាយ​សូន្យ​អស់​ទៅ​ដែរ។ ១៣ យើង​ទន្ទឹង​រង់‌ចាំ​ផ្ទៃ​មេឃ​ថ្មី និង​ផែន‌ដី​ថ្មី​ ដែល​ប្រកប​ដោយ​សេចក្ដី​សុចរិត​ តាម​ព្រះ‌បន្ទូល​សន្យា។
១៤ ដូច្នេះ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ ក្នុង​ពេល​ដែល​បង‌ប្អូន​ទន្ទឹង​រង់‌ចាំ​ហេតុ‌ការណ៍​ទាំង​នេះ ចូរ​ខ្នះ‌ខ្នែង​ធ្វើ​យ៉ាង​ណាឲ្យ​ព្រះ‌ជាម្ចាស់​ឃើញ​ថា បង‌ប្អូន​ល្អ​ឥត​ខ្ចោះ ឥត​សៅ‌ហ្មង និង​ឃើញ​បង‌ប្អូន​រស់​នៅ​ដោយ​សុខ‌សាន្ត។ ១៥ តោង​យល់​ថា ព្រះ‌អម្ចាស់​នៃ​យើង​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ មក​ពី​ព្រះ‌អង្គ​ចង់​សង្គ្រោះ​បង‌ប្អូន ដូច​លោក​ប៉ូល​ជា​បង‌ប្អូន​ដ៏​ជា​ទី​ស្រឡាញ់​របស់​យើង​បាន​សរសេរ​មក​ជូន​បង‌ប្អូន តាម​ប្រាជ្ញា​ដែល​ព្រះ‌ជាម្ចាស់​ប្រទាន​ឲ្យ​លោក​ស្រាប់​ហើយ។ ១៦ ក្នុង​គ្រប់​សំបុត្រ​ដែល​លោក​បរិយាយ​អំពី​រឿង​ទាំង​នេះ លោក​តែង‌តែ​សរសេរ​ដូច្នេះ​ឯង។ ក្នុង​សំបុត្រ​ទាំង​នោះ មាន​សេចក្ដី​ខ្លះ​ពិបាក​យល់ ធ្វើ​ឲ្យ​អ្នក​ល្ងង់ និង​អ្នក​ដែល​គ្មាន​ជំនឿ​រឹង‌ប៉ឹង បក​ស្រាយ​ខុស​អត្ថ‌ន័យ ដូច​គេ​ធ្លាប់​បក​ស្រាយ​អត្ថ‌បទ​គម្ពីរ​ឯ​ទៀតៗ​ខុស​ន័យ​ដែរ បណ្ដាល​ឲ្យ​ខ្លួន​គេ​ត្រូវ​វិនាស​អន្តរាយ។
១៧ រីឯ​បង‌ប្អូន​វិញ បង‌ប្អូន​ជា​ទី​ស្រឡាញ់​អើយ បង‌ប្អូន​បាន​ជ្រាប​សព្វ​គ្រប់​ជា​មុន​ហើយ។ ដូច្នេះ ត្រូវ​ប្រុង​ប្រយ័ត្ន​ខ្លួន កុំ​បណ្ដោយ​ជន‌ពាល​នាំ​បង‌ប្អូន​ឲ្យ​វង្វេង ហើយ​មិន​ត្រូវ​បាត់​បង់​គោល​ជំហរ​ដ៏​រឹង‌ប៉ឹង​របស់​បង‌ប្អូន​ឡើយ។ ១៨ ផ្ទុយ​ទៅ​វិញ សូម​បង‌ប្អូន​បាន​ចម្រើន​ឡើង ដោយ​ព្រះ‌ហឫទ័យ​ប្រណី‌សន្ដោស​របស់​ព្រះ‌ជាម្ចាស់ ហើយ​ដោយ​ស្គាល់​ព្រះ‌យេស៊ូ‌គ្រីស្ត*​ជា​ព្រះ‌អម្ចាស់ និង​ជា​ព្រះ‌សង្គ្រោះ​របស់​យើង​កាន់​តែ​ខ្លាំង​ឡើងៗ។ សូម​លើក​តម្កើង​សិរី‌រុង​រឿង​របស់​ព្រះ‌អង្គ នៅ​ពេល​ឥឡូវ​នេះ ព្រម​ទាំង​រហូត​ដល់​អស់​កល្ប‌ជានិច្ច​ត​រៀង​ទៅ។ អាម៉ែន។
689 Views

Theme: Overlay by Kaira