អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3
4 5 6 7 8 9 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4 5 6 7
8 9 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
1 2 3 4
5 6 7 8 9 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02
03 04 05 06 07 08 09
10 11 12 13 14 15 16
17 18 19 20 21 22 23
24 25 26 27 28 29 30
31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06
07 08 09 10 11 12 13
14 15 16 17 18 19 20
21 22 23 24 25 26 27
28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04
05 06 07 08 09 10 11
12 13 14 15 16 17 18
19 20 21 22 23 24 25
26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01
02 03 04 05 06 07 08
09 10 11 12 13 14 15
16 17 18 19 20 21 22
23 24 25 26 27 28 29
30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05
06 07 08 09 10 11 12
13 14 15 16 17 18 19
20 21 22 23 24 25 26
27 28 29 30
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03
04 05 06 07 08 09 10
11 12 13 14 15 16 17
18 19 20 21 22 23 24
25 26 27 28 29 30 31
អាទិ ចន្ទ អង្ការ ពុធ ព្រហ សុក្រ សៅរ៍
01 02 03 04 05 06 07
08 09 10 11 12 13 14
15 16 17 18 19 20 21
22 23 24 25 26 27 28
29 30

ថ្ងៃអង្គារ អាទិត្យទី០៣
រដូវធម្មតា ឆ្នាំ«គូ»
ពណ៌បៃតង

ថ្ងៃអង្គារ ទី២៧ ខែមករា ឆ្នាំ២០២៦

សូមថ្លែងព្រះគម្ពីរព្យាការីសាមូអែល ២​សម ៦,១២-១៥.១៧-១៩

ព្រះបាទដាវីឌយាងទៅផ្ទះលោកអូបេដ-អេដុម ដើម្បីនាំយកហិបបៃសម្ពន្ធមេត្រី ចូល​មកបុរីរបស់ព្រះបាទដាវីឌ ដោយមានក្បួនដង្ហែយ៉ាងសប្បាយរីករាយផង។ នៅពេលពួកអ្នកសែងហិបរបស់ព្រះអម្ចាស់ដើរបានប្រាំមួយជំហាន ព្រះបាទដាវីឌយកគោឈ្មោលមួយនិងកូនគោធាត់មួយមកថ្វាយជាយញ្ញបូជា។ បន្ទាប់មក ព្រះអង្គក៏រាំលោតកញ្ឆេង​​ថ្វាយព្រះអម្ចាស់យ៉ាងអស់ពីកម្លាំងកាយ ដោយប៉ឹងតែក្រណាត់ព្រែ ដូចសម្លៀកបំពាក់​បូជាចារ្យ។ ព្រះបាទដាវីឌនិងប្រជាជនអ៊ីស្រាអែលទាំងមូល ដង្ហែហិបរបស់ព្រះអម្ចាស់ឡើយមកក្រុងយេរូសាឡឹម ក្រោមសំឡេងជ័យឃោស និងសំឡេងត្រែយ៉ាងរំពង។ កាលដង្ហែហិបរបស់ព្រះអម្ចាស់ទៅដល់ហើយ គេក៏តម្កល់នៅក្នុងព្រះពន្លាដែលព្រះបាទដាវីឌបានបម្រុងទុក។ បន្ទាប់មក ព្រះបាទដាវីឌថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជា​មេត្រីភាព។ លុះបានថ្វាយតង្វាយដុតទាំងមូល និងយញ្ញបូជាមេត្រីភាពរួចហើយ​ព្រះបាទដាវីឌក៏ប្រទានពរដល់ប្រជាជន ក្នុងនាមព្រះអម្ចាស់នៃពិភពលោកទាំងមូល។ ព្រះបាទដាវីឌប្រទានម្ហូបអាហារដល់ប្រជាជនអ៊ីស្រាអែលទាំងអស់ ទាំងប្រុសទាំងស្រី​គឺម្នាក់ៗទទួលបាននំប័ុងមួយដុំ នំដំណាប់លម៉ើមួយដុំ និងនំទំពាំងបាយជូរមួយដុំ។ បន្ទាប់មក ប្រជាជនទាំងអស់នាំគ្នាវិលត្រឡប់ទៅផ្ទះរៀងៗខ្លួនវិញ។

ទំនុកតម្កើងលេខ ២៤ (២៣),៧-១០ បទពាក្យ ៧

៧.ឱទ្វារទាំងឡាយចូរកក្រើកចូរអ្នកខំបើកកុំឈរឈប់
ចូរបើកចំហទាំងថ្ងៃយប់មហាក្សត្រជាម្លប់យាងចូលមក
៨.តើព្រះមហាក្សត្រជានរណារុងរឿងថ្លៃថ្លាជាជំរក
គឺព្រះដែលខ្លាំងធ្លាប់ច្បាំងមកមានជ័យមានជោគលើពិភព
៩.ឱទ្វារទាំងឡាយចូរកក្រើកចូរអ្នកខំបើកកុំឈរឈប់
ចូរបើកចំហទាំងថ្ងៃយប់មហាក្សត្រជាម្លប់យាងចូលមក
១០.តើព្រះមហាក្សត្រជានរណារុងរឿងថ្លៃថ្លាជាជំរក
គឺទ្រង់ជាម្ចាស់ពិភពលោកពីដើមរៀងមកលុះឥឡូវ

ពិធីអបអរសាទរព្រះគម្ពីរដំណឹងល្អ​​តាម មថ ១១,២៣

អាលេលូយ៉ា! អាលេលូយ៉ា!
បពិត្រព្រះជាម្ចាស់ដែលជាព្រះបិតាយើងខ្ញុំ និង​ជាព្រះអម្ចាស់នៃពិភព! យើងខ្ញុំសូមសសើរតម្តើងព្រះអង្គ ព្រោះទ្រង់បាន​​សម្តែងការណ៍អស្ចារ្យនៃព្រះរាជ្យ ឱ្យអ្នកតូចតាចស្គាល់!។ អាលេលូយ៉ា!

សូមថ្លែងព្រះគម្ពីរដំណឹងល្អតាមសន្តម៉ាកុស មក ៣,៣១-៣៥

ពេលនោះ ព្រះយេស៊ូគង់នៅក្នុងផ្ទះ។ មាតា និងបងប្អូនរបស់ព្រះយេស៊ូមកដល់ឈរនៅខាងក្រៅ ហើយចាត់គេឱ្យចូលមកហៅព្រះអង្គ។ បណ្តាជនដែលអង្គុយនៅជុំវិញព្រះយេស៊ូ ទូលព្រះអង្គថា៖ «លោកគ្រូ! ម្តាយ និងបងប្អូនលោកនៅខាងក្រៅ​មករកលោក!»។ ព្រះយេស៊ូមានព្រះបន្ទូលតបថា៖ «តើនរណាជាម្តាយខ្ញុំ? នរណាជា​បងប្អូនខ្ញុំ?»។ ព្រះអង្គក៏ទតមើលទៅមនុស្សដែលនៅជុំវិញព្រះអង្គ រួចមានព្រះបន្ទូល​ថា៖ «អ្នកទាំងនេះហើយជាមាតា និងជាបងប្អូនខ្ញុំ ដ្បិតអ្នកណាប្រព្រឹត្តតាមព្រះហប្ញទ័យព្រះជាម្ចាស់ អ្នកនោះជាបងប្អូនប្រុសស្រី និងជាម្តាយខ្ញុំ»។

333 Views

Theme: Overlay by Kaira