ឋានៈព្រះគ្រីស្ត
The Nature of Christ
គោលបំណង៖
- ស្គាល់ពីបរិបទ និងផ្នត់គំនិតរបស់បុព្វបុរសនៃជំនឿគ្រីស្តសាសនាដំបូងបង្អស់
- ស្គាល់អំពីឋានៈរបស់ព្រះគ្រីស្តក្នុងនាមជាបុត្រារបស់ព្រះជាម្ចាស់ និងជាកូនផ្ទាល់របស់នាងម៉ារី
- ស្គាល់អំពីអ្វីទៅជាព្រះគ្រីស្តតាមប្រវត្តិសាស្ត្រ និងព្រះគ្រីស្តតាមជំនឿ។
សំនួរត្រិះរិះ៖
- អ្វីដែលឆាប់រលាយសាបសូន្យ និងអ្វីដែលមានភាពអមតៈយើងចង់បានមួយណា?
- តើពួកយើងថាព្រះយេស៊ូមានសភាពជាព្រះ ឬជាមនុស្ស?
កាលនុប្បវត្តិនៃគ្រីស្តសាសនា
- អំឡុងឆ្នាំ ៤ មុនគ្រីស្តសករាជ៖ ព្រះយេស៊ូប្រសូត
- អំឡុងឆ្នាំ ៣០ ក្រោយគ្រីស្តសករាជ៖ ព្រះយេស៊ូត្រូវគេឆ្កាង
- ឆ្នាំ ៤៩៖ សន្និបាតក្រុងយេរ៉ូសាឡឹម
- ឆ្នាំ ៧០៖ វិហារក្រុងយេរ៉ូសាឡឹមត្រូវបានបំផ្លាញ
- ឆ្នាំ ៦៤ ក្រោយគ្រីស្តសករាជ៖ អគ្គីភ័យនៅក្រុងរ៉ូម (ការចាប់ផ្តើមធ្វើទុក្ខបុកម្នេញចំពោះគ្រីស្តបរិស័ទដោយព្រះបាទណេរ៉ូ)
- អំឡុងពីឆ្នាំ ៧០ ដល់១០០៖ ព្រះគម្ពីរដំណឹងល្អត្រូវបានសរសេរឡើង
- អំឡុងឆ្នាំ ៩៥៖ សៀវភៅវិវរណៈត្រូវបានតាក់តែងឡើង
- ឆ្នាំ ១៥០៖ ចាស្ទីន ម៉ាធៀ បកស្រាយអំពី ពិធីបុណ្យដ៏វិសុទ្ធ
- ឆ្នាំ ២១៥ ដល់២៩០៖ ដំណើរវិវត្តនៃផ្នត់គំនិតពីរ សាលានៅអាឡិចហ្សង់ និងសាលានៅអន់ទីយ៉ូក
- ឆ្នាំ ៣០៣៖ ការធ្វើទុក្ខបុកម្នេញដោយក្រុមឌីយ៉ូក្លេស
- ឆ្នាំ៣១១៖ ព្រះបាទហ្គាលីនុសចេញក្រឹត្យអោយយោគយល់គ្រីស្តសាសនា
- ឆ្នាំ ៣១២៖ ការតយុទ្ធនៅ ស្ពានមៀលវីយ៉ូ (ព្រះបាទកុងស្តង់តាំងបានកែប្រែចិត្តគំនិតទៅជាគ្រីស្តបរិស័ទ)
- ឆ្នាំ ៣២៥៖ សន្និបាតក្រុងនីសេ/ឆ្នាំ ៣៨១ ៖ សន្និបាតក្រុងកុងស្តង់តាំង
- ឆ្នាំ ៣៩៥៖ គ្រីស្តសាសនាក្លាយជាសាសនាស្របច្បាប់របស់អាណាចក្ររ៉ូម
- ឆ្នាំ ៤៣១៖ សន្និបាតក្រុងអេភេសូ/ឆ្នាំ ៤៥១៖ សន្និបាតក្រុងកាលសេដូន
ដំណាក់កាលដំបូងនៃការវិវត្តនៃគ្រីស្តសាសនា
- សម័យព្រះគ្រីស្ត
- សម័យក្រុមគ្រីស្តទូត
- សម័យកាលបុព្វបុរសនៃជំនឿ
ទស្សនៈវិជ្ជាក្រិចសម័យបុរាណ
លោកប្លាតូ | លោកអារីស្តូត |
• សេចក្តីពិត ត្រូវឥតខ្ចោះ និងមិនប្រែប្រួល | • សេចក្តីពិត គឺជាអ្វីដែលបានកើតឡើង |
• អ្វីដែលនៅក្នុងគំនិត ដែលមិនប្រែប្រួល និងនៅស្ថិតស្ថេរ | • អ្វីដែលមានវត្តមានជាក់ស្តែង និងវិវត្តទៅកាន់សក្តានុពលរបស់វា |
សំណួរ៖
- តើនរណាដែលល្អឥតខ្ចោះបាន?
- តើនរណាដែលឥតប្រែប្រួលបាន?
- តើនរណាដែលមានជីវិតអស់កល្បជានិច្ច?
អត្ថបទព្រះគម្ពីរ៖
- មថ ៥,៤៨ (ព្រះបិតាគ្រប់លក្ខណ៍)
- សរ ៣,១៤ (ព្រះដែលមានព្រះជន្មគង់នៅ)
- វវ ២២,១៣ (ជាដើម និងចុងបញ្ចប់)
- មថ ១,២០ខ/លក ១,៣៥/យហ ១,១-៥
សំនួរអំពីសភាពព្រះយេស៊ូ៖
- តើព្រះយេស៊ូមានសភាពជាព្រះជាម្ចាស់ ឬជាមនុស្សធម្មតាដូចយើង?
- តើព្រះយេស៊ូជាកូននាងម៉ារីបង្កើត ឬបុត្រាព្រះជាម្ចាស់?
- ប្រហែលព្រះជាម្ចាស់ខ្ចីពោះនាងម៉ារីបង្កើតព្រះយេស៊ូ?
- ប្រហែលព្រះយេស៊ូជាកូននាងម៉ារី តែព្រះជាម្ចាស់ទទួលធ្វើកូនចិញ្ចឹម?
- ប្រហែលជាមនុស្សធម្មតាដូចយើង តែមិនមែនសភាពជាព្រះនោះទេ?
- ប្រហែលជាព្រះជាម្ចាស់ តែមិនមានសភាពជាមនុស្សនោះទេ?
- ប្រហែលពាក់កណ្តាលមានសភាពជាព្រះ និងពាក់កណ្តាលមានសភាពជាមនុស្សមនុស្ស?
- ប្រហែលពេញលក្ខណៈមានសភាពជាព្រះ និងពេញលក្ខណៈមានសភាពជាមនុស្ស?
សន្និបាតផ្សេងៗក្នុងព្រះសហគមន៍៖
- ក្រុងយេរ៉ូសាឡឹម (អ្នកជឿមិនមែនជាតិយូដា កក ១៥)
- ក្រុងនីសេ ទី១ (៣២៥)
– តាក់តែងនូវធម៌ប្រកាសជំនឿក្រុងនីសេ
– បដិសេធអ្វីដែលជាផ្នត់គំនិតអារីយូសនិយម
– ទទួលស្គាល់ព្រះយេស៊ូមានសភាពជាព្រះជាម្ចាស់ពេញលក្ខណៈ - កុ្រងកុងស្តង់តាំង ទី១ (៣៨១)
– ទទួលយកជាកំហិតនូវធម៌ប្រកាសជំនឿក្រុងនីសេ
– ទទួលស្គាល់ព្រះយេស៊ូមានសភាពជាព្រះជាម្ចាស់ពេញលក្ខណៈ
– ព្រះត្រៃឯក (សភាពជាព្រះជាម្ចាស់តែមួយ តែមានអង្គផ្សេងគ្នា)
ផ្នត់គំនិតអំពីសភាពព្រះគ្រីស្តតាមអារីយូស៖
- ផ្នត់គំនិតតាមបែបអារីយូសនិយម៖ ព្រះយេស៊ូមិនមានសភាពជាព្រះជាម្ចាស់នោះទេ ព្រះជាម្ចាស់បង្កើត ព្រះយេស៊ូ មានតែព្រះជាម្ចាស់មួយគត់ដែលគង់អស់កល្បជានិច្ច
- ព្រះយេស៊ូមានសភាពទាបជាងព្រះជាម្ចាស់ ខ្ពស់ជាងមនុស្ស
- សភាពស្រដៀង តែមិនដូចព្រះជាម្ចាស់នោះទេ
- បដិសេធនូវជំនឿលើព្រះត្រៃឯក
- ប្រកាន់ភ្ជាប់នូវគោលជំហរ ព្រះឯកអង្គ
- បដិសេធនូវសភាពពេញលក្ខណៈជាព្រះជាម្ចាស់របស់ព្រះយេស៊ូ
- បដិសេធនូវសភាពពេញលក្ខណៈជាមនុស្សរបស់ព្រះយេស៊ូផងដែរ
- សភាពជាមនុស្សរបស់ព្រះយេស៊ូគឺគ្រាន់តែខ្ចីរូបរាងមនុស្សមកពាក់ពីខាងក្រៅប៉ុណ្ណោះ
ផ្នត់គំនិតអំពីសភាពព្រះយេស៊ូតាមអាថាណាស្យុស៖
- សន្តអាថាណេស្យុស ពីអាឡិចហ្សង់
- ព្រះយេស៊ូរួមក្នុងសភាពពេញលេញរបស់ព្រះជាម្ចាស់
- ភាពជាព្រះជាម្ចាស់របស់ព្រះយេស៊ូមិនមែនស្រដៀងព្រះជាម្ចាស់តែដូចទៅនឹងព្រះជាម្ចាស់ផ្ទាល់
- បុគ្គលព្រះគ្រីស្តគឺនៅជាប់នឹងបេសកកម្មសង្គ្រោះរបស់ព្រះអង្គ។ ប្រសិនបើគ្រីស្តបរិស័ទត្រូវបានសង្គ្រោះដោយសារព្រះគ្រីស្ត មានតែព្រះគ្រីស្តជាព្រះជាម្ចាស់
- ដោយសារមានតែព្រះជាម្ចាស់ដែលអាចសង្គ្រោះ
សន្និបាតផ្សេងៗក្នុងព្រះសហគមន៍៖
- ក្រុងអេភេសូ (៤៣១)
– សភាពទាំងពីររបស់ព្រះគ្រីស្ត
-បដិសេធអ្វីដែលជាផ្នត់គំនិតនេស្តូរីយុសនិយម
– ទទួលស្គាល់នូវធម្មជាតិទាំងពីររបស់ព្រះគ្រីស្តក្នុងអង្គតែមួយ
– តើវាមានបែបបទយ៉ាងម៉េច? អត់បានពន្យល់ - ក្រុងកាលសេដូន (៤៥១)
– សភាពទាំងពីររបស់ព្រះគ្រីស្ត
– បដិសេធអ្វីដែលជាផ្នត់គំនិតនេស្តូរីយុសនិយម
– ទទួលស្គាល់នូវធម្មជាតិទាំងពីររបស់ព្រះគ្រីស្តក្នុងអង្គតែមួយ
– ព្រះគ្រីស្តគឺមានតែមួយអង្គ មិនមែនពីរអង្គ
– ព្រះអង្គមានសភាពពេញលក្ខណៈជាព្រះជាម្ចាស់ផង និងសភាពពេញលក្ខណៈជាមនុស្សផង
– ព្រះយេស៊ូជាបុគ្គលមួយអង្គដែលមានសភាពពីរមិនអាចបំបែកបាន ហើយក៏មិនអាចច្រឡំគ្នាបាន។ សភាពទាំងពីរនេះបន្តបំពេញដំណើរការក្នុងអង្គព្រះគ្រីស្តតែមួយដោយមិនលោកឡំគ្នាតាមធម្មជាតិរបស់ខ្លួន ហើយដែលសភាពទាំងពីរនេះបង្គ្រប់ន័យអោយគ្នាទៅវិញទៅមកក្នុងអង្គព្រះគ្រីស្តតែមួយនេះ។
ផ្នត់គំនិតអំពីព្រះគ្រីស្តតាមណេស្តូរីយូស៖
- លោកប្រកាន់ខ្ជាប់ថានាងម៉ារីមិនមែនជាមាតាព្រះជាម្ចាស់ តែជាមាតារបស់ព្រះគ្រីស្ត
- ហើយព្រះគ្រីស្តគ្រាន់តែជាមនុស្សធម្មតា
- ដែលព្រះជាម្ចាស់ទទួលធ្វើដូចកូនចិញ្ចឹម
- តាមរយៈការប្រទាននូវព្រះវិញ្ញាណដ៏វិសុទ្ធអោយមកគង់ក្នុងអង្គព្រះគ្រីស្តដើម្បីអោយទៅជាបុត្រាព្រះជាម្ចាស់
- សភាពពីរផ្សេងគ្នាក្នុងអង្គព្រះគ្រីស្តតែមួយ
- ជាកូនប្រុសរបស់នាងម៉ារី
- និងជាកូនប្រុសចិញ្ចឹមរបស់ព្រះជាម្ចាស់នៅក្នុងកាលណាមួយ
- ព្រះវិញ្ញាណមកគង់សន្ធិតនៅពេលចាប់កំណើត ឬពេលជ្រមុជទឹក ឬពេលទទួលព្រះជន្មថ្មីដ៏រុងរឿង
- សភាពទាំងនេះរបស់ព្រះគ្រីស្តបន្តនៅដាច់ពីគ្នា
- សភាពជាមនុស្សពេញលក្ខណៈ តែមិនមែនសភាពជាព្រះជាម្ចាស់ពេញលក្ខណៈ
ផ្នត់គំនិតពីរ៖
- ផ្នត់គំនិតតាមសាលានៅអាឡិចហ្សង់
– ព្រះបន្ទូល និងសាច់ឈាម (Logos-Sarx) - ផ្នត់គំនិតតាមសាលានៅអង់ទីយ៉ូក
– ព្រះបន្ទូល និងមនុស្ស (Logos-Anthropos)
+ ផ្នត់គំនិតតាមសាលានៅអាឡិចហ្សង់៖
- ចំណុចចាប់ផ្តើម៖ វត្តមានដែលអស់កល្បជានិច្ច ជាព្រះបន្ទូលព្រះជាម្ចាស់
- ហើយបានចាប់យកកំណើតជាមនុស្សក្នុងកាលណាមួយ
- ចំណុចខ្លាំង៖ ទទួលស្គាល់នូវសភាពពេញលេញរបស់ព្រះគ្រីស្តជាព្រះជាម្ចាស់ ព្រះគ្រីស្តជាព្រះបន្ទូលដែលទទួលសាច់ឈាមជាមនុស្ស បុគ្គលតែមួយ មានសភាពពីររួមគ្នា
- ចំណុចខ្សោយ៖ សភាពជាមនុស្សពេញលក្ខណៈរបស់់ព្រះគ្រីស្តមិនត្រូវបានអោយតម្លៃ នាំទៅរកទំនោរផ្នត់គំនិតថា សភាពជាមនុស្សរបស់ទ្រង់គឺគ្រាន់ជាការបំភាន់ភ្នែក។
+ ផ្នត់គំនិតតាមសាលានៅអន់ទីយ៉ូក៖
- ចំណុចចាប់ផ្តើម៖ ទទួលស្គាល់នូវសភាពជាមនុស្សដ៏ពេញលក្ខណៈរបស់ព្រះគ្រីស្ត
- ព្រះវិញ្ញាណមកគង់សណ្ឋិតនៅក្នុងកាលណាមួយ (អាចពេលចាប់កំណើត ឬជ្រមុជទឹក ឬពេលទទួលព្រះជន្មថ្មីដ៏រុងរឿង)
- ចំណុចខ្លាំង៖ សង្កត់ធ្ងន់លើសភាពជាមនុស្សពេញលេញរបស់ព្រះគ្រីស្ត
- ចំណុចខ្សោយ៖ នាំអោយមានបុគ្គលពីរអង្គក្នុងអង្គព្រះគ្រីស្តតែមួយ (ម្នាក់ជាបុត្រាចិញ្ចឹមរបស់ព្រះជាម្ចាស់ និងម្នាក់ទៀតជាកូនប្រុសបង្កើតធម្មតាម្នាក់របស់នាងម៉ារី)។
សភាពទាំងពីររបស់ព្រះគ្រីស្តសំខាន់សម្រាប់ខ្ញុំ៖
- យើងត្រូវការព្រះគ្រីសក្នុងសភាពទាំងពីរ (មានសភាពជាព្រះជាម្ចាស់ពេញលក្ខណៈផង និងសភាពជាមនុស្សពេញលក្ខណៈផង)
- ព្រះគ្រីស្តតាមប្រវត្តិសាស្ត្រ (បញ្ចៀសនូវការគិតថារឿងរ៉ាវព្រះគ្រីស្តគឺគ្រាន់តែជារឿងព្រេង ឬរឿងនិទាន)
- ព្រះគ្រីស្តនៃជំនឿ (បញ្ចៀសនូវការគិតថារឿងរ៉ាវព្រះគ្រីស្តគឺគ្រាន់តែជារឿងប្រវត្តិសាស្រ្តមួយ ឬរឿងប្រវត្តិរបស់អ្នកបដិវត្តផ្នត់គំនិតម្នាក់ប៉ុណ្ណោះ)
- ប្រកាន់នូវជំនឿមួយដែលមិនមែនជាជំនឿអរូបិយ ឬមិនសមហេតុផល
- យើងមានប្រវត្តិសាស្ត្រត្រឹមត្រូវ មិនមែនរឿងប្រឌិត
- យើងមានប្រវត្តិសាស្ត្រត្រឹមត្រូវ មិនមែនរឿងប្រឌិត
- ទន្ទឹមគ្នានេះដែរព្រះគ្រីស្តតាមប្រវត្តិសាស្ត្រជួយយើងអោយចេះអោយតម្លៃលើសភាពជាមនុស្សរបស់យើង ដែលគ្រាមួយទ្រង់បានមកយោងកំណើតក្នុងសភាពនោះ មានបទពិសោធន៍ជាមនុស្សដូចយើង។
- សភាពជាមនុស្សរបស់មិនមែនជាអ្វីដែលយើងគួរខ្ពើមរអើម និងព្យាយាមបំបាត់វា
- ហើយសភាពជាព្រះជាម្ចាស់ដែលនៅតែជាការអស្ចារ្យ និងអាថ៌កំបាំងមួយដែលយើងមិនអាចស្គាល់បានឥតខ្ចោះ
- និងទទួលស្គាល់ភាពខ្វះខាតក្នុងសភាពជាមនុស្សរបស់យើង និងបន្តបើកចិត្តដើម្បីទទួលរៀនខ្លឹមសារថ្មីៗដែលមិនចេះរីងស្ងួតនេះ។
សង្ខេប៖
- ផ្នត់គំនិតអំពីឋានៈ ក៏ដូចជាធម្មជាតិ និងសភាពរបស់ព្រះគ្រីស្តត្រូវបានយកមកពិភាក្សានៅសម័យកាលបុព្វបុរសនៃជំនឿរបស់យើង
- ២ ទៅ៣ជំនាន់ក្រោយព្រះយេស៊ូបានសុគត និងមានព្រះជន្មថ្មីដ៏រុងរឿង
- ព្រះយេស៊ូមានសភាពស្មើទៅនឹងព្រះជាម្ចាស់់ក្នុងអង្គព្រះត្រៃឯក
- ព្រះយេស៊ូមានសភាពជាមនុស្សពេញលក្ខណៈ និងជាព្រះជាម្ចាស់ពេញលក្ខណៈក្នុងអង្គតែមួយ
- មិនមែនអង្គពីផ្សេងគ្នា
- មិនមែនពាក់កណ្តាលមនុស្ស និងពាក់កណ្តាលព្រះជាម្ចាស់នោះទេ
- ព្រះនាងម៉ារីគឺជាអ្នកពរពោះព្រះជាម្ចាស់ផង និងជាអ្នកពរពោះព្រះគ្រីស្តផង
- ព្រះគ្រីស្តតាមជំនឿជួយយើងអោយជៀសផុតពីការគិតថាព្រះអង្គគ្រាន់តែជាអ្នកបដិវត្តផ្នត់គំនិតម្នាក់ក្នុងប្រវត្តិសាស្ត្រមនុស្សលោក
- ព្រះគ្រីស្តតាមប្រវត្តិសាស្ត្រជួយយើងអោយដឹងថាជីវិតព្រះគ្រីស្តមិនមែនជារឿងព្រេងនិទាន ឬប្រឌិតអាទិទេពអ្វីនោះទេ
- សភាពជាព្រះជាម្ចាស់របស់ព្រះអង្គដាស់តឿនអំពីភាពខ្វះខាតជាមនុស្សរបស់យើង (អោយចេះបន្ទាបខ្លួន)
- សភាពជាមនុស្សរបស់ព្រះអង្គដាស់តឿនអំពីការស្រឡាញ់និងអោយតម្លៃដល់សភាពជាមនុស្សរបស់យើងម្នាក់ៗ
- សភាពជាមនុស្សរបស់យើងមិនមែនជាអ្វីដែលយើងគួរស្អប់ខ្ពើម (ព្រះជាម្ចាស់បង្កើតយើងអោយមានលក្ខណៈស្រដៀងព្រះអង្គ)
អធិដ្ឋានបញ្ចប់សន្ត ហ្វ្រង់ស៊ីស្កូ សាវីយ៉េ៖
បពិត្រព្រះជាម្ចាស់
កូនស្រឡាញ់ទ្រង់ មិនមែនដោយសារកូនចង់បានបុណ្យអានិសង្សអ្វីពីព្រះអង្គ ឬដោយសារកូនខ្លាចធ្លាក់ទៅក្នុងភ្លើងនរកអវចីអ្វីនោះឡើយ។ ប៉ុន្តែដោយសារព្រះគ្រីស្តដែលទ្រង់បានក្រសោបអោបកូនដោយសុខចិត្តបូជាព្រះជន្មផ្ទាល់លើឈើឆ្កាងនោះវិញទេតើ។ ទ្រង់ត្រូវបានចាក់ទំលុះដោយដែកគោល និងលំពែង ដោយត្រូវគេមាក់ងាយ ទទួលរងភាពអាម៉ាស់គ្រប់យ៉ាង ញើសហូរធ្លាក់ជាមួយទុក្ខព្រួយ រហូតដល់ត្រូវអស់សង្ខារក៏ព្រោះតែសម្រាប់រូបកូនដែលជាអ្នកបាប។ ហេតុនេះហើយ តើមិនអោយកូនស្រឡាញ់ទ្រង់ម្តេចបាន ឱ ព្រះគ្រីស្តអើយ? មិនមែនព្រោះតែស្ថានបរមសុខទើបកូនត្រូវស្រឡាញ់ទ្រង់នោះឡើយ។
សំនួរត្រិះរិះ៖
- តើអ្នកបានរៀនអ្វីអំពីការប្រជុំទីមួយនេះ?
- តើព្រះគ្រីស្តជាមនុស្សពេញលក្ខណៈជួយអ្វីដល់ជំនឿរបស់ខ្ញុំ?
- តើព្រះគ្រីស្តជាព្រះជាម្ចាស់ពេញលក្ខណៈជួយអ្វីដល់ជំនឿរបស់ខ្ញុំ?